ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន
ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រកការងារធ្វើ
ក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងា​រជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ព័ត៌មានជាតិ

អតីតនិស្សិតអាហារូបករណ៍ Fulbright ចែករំលែកបទពិសោធន៍ដល់​សិស្សចប់បាក់ឌុប ក្នុងខេត្តពោធិ៍សាត់

2024/11/03 12:58:50 pm        589
សិស្សវិទ្យាល័យថ្នាក់ទី១២ ដែលទើបប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកពីតាមបណ្តាក្រុង-ស្រុកទាំង៧ក្នុងខេត្តពោធិ៍សាត់ ទទួលបានការចែករំលែកបទពិសោធន៍ តម្រង់ទិសចូលរៀននៅឧត្តមសិក្សា ពីថ្នាក់ដឹកនាំខេត្ត និងអតីតនិស្សិតអាហារូបករណ៍ Fulbright សហរដ្ឋអាមេរិក ។ កម្មវិធីចែករំលែកបទពិសោធន៍ និងតម្រង់ទិសនេះ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ហើយត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០២៤ ដោយចែកជា២វគ្គ គឺពេលព្រឹកសម្រាប់សិស្សានុសិស្សមកពីស្រុកបាកាន ស្រុកតាលោសែនជ័យ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ហើយពេលរសៀលសម្រាប់សិស្សមកពីក្រុងពោធិ៍សាត់ ស្រុកក្រគរ និងស្រុកកណ្តៀង ។លោកបណ្ឌិត ធាម រតនៈ ជាអតីតសិស្សចេញពីខេត្តពោធិ៍សាត់ដែរនោះ និងលោកស្រី ស៊ូ ជូលីដា ដែលបានអ្នកដឹកនាំវាគ្មិនចូលរួមក្នុងកម្មវិធីនេះ បានលើកឡើងថា ដោយធ្លាប់ឆ្លងកាត់វ័យជាសិស្សវិទ្យាល័យប្រឡងចប់ទី១២ គឺមានការពិបាកក្នុងការស្វែងយល់អំពីមុខវិជ្ជា និងការជ្រើសមុខវិជ្ជា មុខជំនាញរៀនបន្តនៅថ្នាក់ឧត្តមឱ្យបានត្រឹមត្រូវ ដូចនេះ វាគ្មិនទាំងអស់ ពិតជាមានក្តីរីករាយដោយក្នុងពេលនេះបានចូលរួមចែករំលែកបទពិសោធន៍ និងការតម្រង់ទិសផ្សេងៗជូនដល់ ប្អូនៗក្នុងខេត្តពោធិ៍សាត់ ដែលទើបប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ហើយមុខវិជ្ជា មុខជំនាញមួយណាក៏ល្អដែរ ឱ្យតែរៀនចេះច្បាស់លាស តែការជ្រើសរើសមុខជំនាញ មុខវិជ្ជាឱ្យបានត្រឹមត្រូវសម្រាប់ខ្លួនយើង គឺត្រូវផ្អែកលើចំណង់ចំណូលចិត្តទេពកោសល្យ សមត្ថភាព និងទីផ្សារការងារ ហើយដើម្បីឱ្យប្អូនៗមានមូលដ្ឋានក្នុងការសម្រេចចិត្តជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ វាគ្មិនប្រមាណ១០រូបនឹងឡើងធ្វើបទបង្ហាញលើមុខជំនាញ មុខវិជ្ជាសិក្សាផ្សេងៗនៅតាមមហាវិទ្យាល័យ ការស្វែងរកអាហាររូបករណ៍ទាំងក្នុងនិងក្រៅប្រទេស រួមនិងកម្មវិធីសំនួរចម្លើយផងដែរ ។សិស្សទទួលបាននិទ្ទេស A មកពីវិទ្យាល័យបាកាន ស្រុកបាកាន ដែលបានចូលរួមកម្មវិធីនេះ បង្ហាញ់ក្តីរីករាយ ដោយទទួលបានបទពិសោធន៍ និងការតម្រង់ទិសពីថ្នាក់ដឹកនាំខេត្ត និងរាមច្បង ដែលផ្នែកមួយយ៉ាងសំខាន់ក្នុងការចាប់ផ្តើមបន្តការសិក្សានៅឧត្តមសិក្សាឱ្យបានត្រឹមត្រូវ ។ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្តី្រ កែវ រតនៈ ធ្លាប់ជាប្រធានសមាគមន៍និស្សិតអាហារូបករណ៍ Fulbright សហរដ្ឋអាមេរិក ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ ដែលបានផ្តួចផ្តើមឱ្យមានកម្មវិធីនេះឡើង ជាពិសេសសូមថ្លែងអំណរគុណដល់ លោកបណ្ឌិត ធាម រតនៈ និងលោកស្រី ស៊ូ ជូលីដា ព្រមទាំងវាគ្មិនទាំងអស់ ដែលបានចំណាយពេលផ្ទាល់ដ៏មានតំលៃ ធ្វើការចែករំលែកបទពិសោធន៍ និងតម្រង់ទិសជូនដល់ប្អូនៗជំនាន់ក្រោយ ឱ្យដើរលើផ្លូវដ៏ត្រឹមត្រូវ អភិវឌ្ឍន៍កសាងខ្លួនឱ្យក្លាយជាធនធានមនុស្ស ជាមូលធនមនុស្សដែលមានគុណភាព គ្រប់លក្ខណៈ សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ៕

សមាគមកាយប្ញទ្ធិនារីកម្ពុជាដឹកនាំក្រុមយុវតីទៅទស្សនកិច្ចនៅបង្គោលព្រំដែនកម្ពុជា-វៀតណាម

2024/11/03 12:42:51 pm        609
សមាគមកាយប្ញទ្ធិនារីកម្ពុជា បានដឹកនាំប្អូនៗ កុមារី និងយុវតី ព្រមទាំងសមាជិកសមាជិក ប្រមាណជាង ៣០០នាក់ ចុះទស្សនកិច្ចនៅតំបន់ព្រំដែនកម្ពុជា-វៀតណាម ត្រង់បង្គោលព្រំដែនលេខ ៦៥ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ដំណើរទស្សនកិច្ចនៅតំបន់ព្រំដែននេះ គឺជារបៀបវារៈសំខាន់មួយនៅក្នុងកម្មវិធីបោះជំរំកាយប្ញទ្ធិនារីកម្ពុជាប្រចាំឆ្នាំ ២០២៤ ដែលផ្ដល់ឱកាសដល់ ប្អូនៗ កុមារី និងយុវតី កម្ពុជាបានឃើញពីការអភិវឌ្ឍន៍ ព្រមទាំងឈ្វេងយល់ភូមិសាស្រ្តសំខាន់ៗនៅតំបន់ព្រំដែន។

អគារសិក្សាមួយខ្នងនៅស្រុកអង្គស្នួលជា អំណោយសម្តេចតេជោ​ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ

2024/11/03 12:33:53 pm        772
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើវិស័យអប់រំជាចម្បង បាន​តម្រូវ​ឱ្យ​មាន​ការ​ពង្រាយ អនុវិទ្យាល័យនៅតាមឃុំសង្កាត់នីមួយៗក្នុងស្រុកទូទាំងប្រទេស ក្នុងនោះ អនុ​វិទ្យាល័យហ៊ុនសែនអង្គស្នួល ដែលទើបបានបង្កើតឡើងដ៏ថ្មីស្រឡាង នៅក្នុងឃុំពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ជា​ប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០២៤នេះ បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​។ពិធីសម្ពោធអគារសិក្សានេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ភីន ផល្លា ជំនួយការផ្ទាល់ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើនទៀត។លោក នូ សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកអង្គស្នួល បានឱ្យដឹងថា អនុវិទ្យាល័យ ហ៊ុន សែន អង្គស្នួល ស្ថិតនៅលើទីតាំងស្រះ រំចេក ដែលមានទំហំផ្ទៃដីប្រមាណ ៤៤៥១ ម៉ែត្រ​ការេ ក្រោមដឹកនាំជ្រោមជ្រែងកសាងដោយ ឯកឧត្តម ភីន ផល្លា ជំនួយការផ្ទាល់សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាមេបញ្ជាការរងបញ្ជាការដ្ឋាន ង៧០ អគារ​នេះបាន​ចាប់​ផ្តើម​ដំណើ​ការសាងសង់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤ ជា​ទម្រង់អគារសិក្សា១ខ្នង ដែលមានកម្ពស់៣ជាន់ស្មើនិង១៨ បន្ទប់ និង​បាន​ប្តូរ​ឈ្មោះ​ពី​អនុវិទ្យាល័យ អង្គស្នួល មក អនុវិទ្យាល័យ ហ៊ុន សែន អង្គស្នួល។ អគារ​សិក្សា​ថ្មី​នេះ​មាន​២​បន្ទប់​ប្រើ​ប្រាស់​ជា​ទីចាត់ការ សាលប្រជុំ៣បន្ទប់ បន្ទប់មុខវិជ្ជាពិសោធន៍១បន្ទប់ សម្រាប់បណ្ណាល័យ និង​បន្ទប់នៅសល់គឺសម្រាប់ថ្នាក់រៀនដែលសរុបទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធផងនោះ មាន​ទំហំ​ទឹក​ចំនួន ៥១៣,៤២២.៥០ដុល្លារ។នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បាន​សម្តែង​នូវ​ការ​សាទ​រ​ចំពោះសមិទ្ធិផលថ្មីបន្ថែមមួយនេះ ដែលជាឧត្តម​ប្រយោជន៍​សម្រាប់​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន បានបញ្ជូន​កូន​ចៅ​មក​បន្តការសិក្សារៀនសូត្រឱ្យក្លាយទៅ​ជា​ធនធាន​ដ៏​សម្បូរបែប​របស់​ប្រទេស​ជាតិ​នាពេលខាងមុខ។ឯកឧត្តម​អភិបាលខេត្តក៏បានរំលឹកពីប្រវត្តិតស៊ូរបស់ប្រមុខដឹកនាំគឺសម្តេចតេជោ ហ៊ុនសែន ថា​ជា​អច្ឆរិយ​បុគ្គល ជាមេដឹកនាំដែលបានគិតគូរវែងឆ្ងាយពីជោគវាសនាប្រទេសជាតិ បានដឹក​នាំ​ប្រទេស​ឱ្យ​មានសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ និងស្មើមុខស្មើមាត់​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និងពិភពលោក។ ក្រោមម្លប់សន្តិភាពធ្វើឱ្យកម្ពុជាបានកសាងនូវសមិទ្ធិផលនានារាប់មិនអស់ក្នុងនោះ វិស័យអប់រំ​សិក្សា​ធិការ​ត្រូវបានលើកកម្ពស់ តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីពង្រឹង​គុណ​ភាព​អប់រំ​ឈាន​ទៅ​ប្រកួតប្រជែងថ្នាក់ជាតិ តំបន់ និងពិភពលោកផងដែរ។ជាមួយគ្នានោះ​ដែរ ឯកឧត្តម ភីន ផល្លា បានបង្ហាញនូវក្តីសោមនស្សរីករាយក្រៃលែង ដែលបាន​បំពេញ​ការងារយ៉ាងយកចិត្តទុកដាក់ជូនប្រមុខរាជរដ្ឋាភិបាល នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេស​អគារសិក្សាជាសមិទ្ធិផលថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរ បានបង្ហាញ​រូបរាង​យ៉ាង​ត្រដែត​ត្រដឹមនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ៕

ព្រឹត្តិការណ៍វប្បធម៌តាមតំបន់លើកទី២ ឆ្នាំ២០២៤ ផ្តោតលើប្រធានបទ «មរតកយើង»

2024/11/03 12:17:19 pm        876
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំព្រឹត្តិការណ៍ «វប្បធម៌តាមតំបន់» លើកទី២ ឆ្នាំ២០២៤ ផ្តោតលើប្រធានបទ(មរតកយើង) នៅថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិត​នៅ​ក្នុង​បរិវេណ​វិទ្យាល័យទូកមាស ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដោយមាន​ដាក់​បង្ហាញ​ស្វែង​យល់​នូវ​សិល្បៈ​បុរាណខ្មែរ បេតិកភណ្ឌវប្បធម៌ខ្មែរ និងការបង្ហាញ​ទេពកោសល្យ​សិល្បៈ​របស់​យុវជន​ផង​ដែរ​។លោក ហ៊ួន សាវង ប្រធាននាយកដ្ឋានសិល្បៈសូនរូប និង សិល្បៈសិប្បកម្មបានថ្លែងថា “មរតកយើង” គឺជាប្រធានបទសំខាន់នៃព្រឹត្តិការណ៍វប្បធម៌ បានប្រារព្ធឡើងលើកទី១ កាល​ពី​ឆ្នាំ២០២៣ នៅក្នុងខេត្តពោធិ៍សាត់។ ហើយក្នុងឆ្នាំ២០២៤នេះ "មរតកយើង "បាន​ជ្រើសរើ​ស​ទីតាំង​ប្រារព្ធនៅក្នុងបរិវេណវិទ្យាល័យទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ដែលមានកម្ម​វិធី​សំខាន់​ៗ​ដូចជា កម្មវិធីស្វែងយល់​អំពី​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ​សម្រាប់​សិស្សានុ​សិស្ស​, ការ​បង្ហាញ​ទេពកោសល្យ​សិល្បៈរបស់សិស្សវិទ្យាល័យ ,កម្មវិធីដាល់ អំបុក និង ការបង្ហាញសិល្បៈ​ចម្អិន​ម្ហូប​អាហារ​ខ្មែរ, ពិព័រណ៍បង្ហាញកម្មវិធីបណ្តុះបណ្តាលជំនាញសិល្បៈពិព័រណ៍វត្ថុសិប្បកម្មប្រពៃណី និង​ផលិត ផលសិល្បៈជំនាញជូនតា, ការសម្តែងសិល្បៈទស្សនីយ ភាពចម្រុះ ព្រម​ទាំង​កម្ម​វិធី​សិល្បៈ​វប្បធម៌ជាច្រើនទម្រង់ទៀតសម្តែងក្នុងពេលរាត្រី ។លោកបន្តថា នៅក្នុងព្រឹត្តិការណ៍នេះ មានគោលដៅបញ្ជ្រៀបការ ស្វែងយល់អំពី​សិល្បៈ​វប្បធម៌​សិប្បកម្ម និងប្រពៃណីដល់យុវជន និងការបំផុសសិល្បៈមហាជនក្នុងតំបន់ជុំវិញ និង សហគមន៍​សិប្បកម្ម​មួយ​ចំនួនមកដាក់តាំងបង្ហាញផលិតរបស់ខ្លួនដូចជា សិប្បកម្មអនុស្សាតម្បាញចេកខ្មែរ មកពីស្រុកបាណន់ ខេត្តបាត់ដំបង សិប្បកម្មកូកូ ដឺតាកែវ នៅខេត្ត តាកែវ សិប្បកម្មត្នោត ខេត្ត​ពោធិ៍សាត់ និង សិប្បកម្មប្រពៃណីក្នុងសហគមន៍មូលដ្ឋានជុំវិញដូចជា ស្មូនក្អមឆ្នាំង​នៅ​ភូមិ​ដំណាក់​ចំបក់ តម្បាញកន្ទេលចចូត វេញខ្សែ ជក់ត្នោត ជាដើម ។ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈបាន​កោត​សរសើរ​ចំពោះ​ក្រុម​ការងារ​នាយកដ្ឋាន សិល្បៈសូនរូបនិងសិល្បៈសិប្បកម្ម ក្រុមការងាររដ្ឋបាលស្រុកបន្ទាយមាស និង​ក្រុម​ការងា​រ​វិទ្យាល័យទូកមាស ដែលបានខិតខំ​ប្រឹង​ប្រែង​សហការ​សាមគ្គី​គ្នា​យ៉ាង​ល្អ​រៀប​ចំ​ព្រឹត្តិការណ៍​មួយ​នេះ​ឲ្យលេចរូបរាងឡើងយ៉ាងឱឡាឫកគួរជាទីមោទនៈ។ លោកជំទាវ ប៉ែន មុនីមករា បាត់​ចាត់​ទុក​ព្រឹត្តិការណ៍ទាំង២ថ្ងៃនេះ ជាព្រឹត្តការណ៍ដ៏មានសារៈសំខាន់មួយផ្នែកទៀត នៃការចូលរួម​អភិរក្ស ផ្សព្វផ្សាយ និងលើកតម្លៃមត៌កវប្បធម៌ឱ្យកាន់តែផុលផុស។ ទន្ទឹមនឹងនេះ ការ ចូល​រួម​និង​ការ​ខិតខំ​បញ្ចេញសមត្ថភាពទេពកោសល្យរបស់សិល្បករ-សិល្បការិនី និង​សិស្សា​នុសិស្ស​ក្នុង​ព្រឹត្តិការណ៍​នេះ ក៏សបញ្ជាក់អំពីភាពផ្សេងៗគ្នានៃវប្បធម៌តាមសហគមន៍នៅកម្ពុជា ដែលយើង​ទាំង​អស់​គ្នាត្រូវលើកតម្លៃស្របទៅតាមអនុសញ្ញាឆ្នាំ ២០០៥ របស់អង្គការយូណេស្កូ។សូម​ជម្រាបថា ក្នុងព្រឹត្តិការណ៍នេះមានរៀបចំស្តង់តាំងបង្ហាញ និង​បង្ហាត់​បង្រៀន​អំពី​ផលិត​ផល​វប្បធម៌​ផ្នែក​សិល្បៈគំនូរ ឌុក ស្មាច់ ដេប៉ាក់ បត់ផ្កា ធ្វើខ្លែង គូរគំនូរ ផាត់ពណ៌ ដាល់អំបុក ព្រម​ទាំង​វេទិកា​ពិភាក្សាស្វែង យល់ពីមរតកវប្បធម៌ និងសិល្បៈផ្សេងៗទៀតនៅក្នុងកម្មវិធីពេលថ្ងៃ ចាប់​ពី​ម៉ោង៨ ព្រឹកដល់ម៉ោង៧ល្ងាច។ ក្នុងកម្មវិធីនេះ សាធារណជន ជាពិសេសយុវជន និង​ក្មួយៗកុមារអាចចូលរួមបានដោយសេរីនៅតាមស្តង់នីមួយ។ដោយឡែកចំពោះទម្រង់សិល្បៈទស្សនីយ​ភាព​មកសម្តែងជូនសាធារណជនបានទស្សនាទាំងពីររាត្រីនេះមានក្រុម ភ្លេងប្រពៃណី, គុន​ល្បុក្កតោ, ចាប៉ីដឹងវែង, សិល្បៈសហសម័យ, ល្ខោនបុរាណ, សិល្បៈសៀក អង្គកាហ្វារពន្លឺ​សិល្បៈ, និងយីកេអង្គប្រៃ ឬអ្នកស្រុកហៅថា “ឡាំអង្គប្លែ” ក្នុងស្រុកឈូក ខេត្តកំពត ផងដែរ ៕ អត្ថបទ៖ ភារម្យ

សមាគមកាយប្ញទ្ធិនារីកម្ពុជាដឹកនាំក្រុមយុវតីធ្វើទស្សនកិច្ចនៅទឹកធ្លាក់ប៊ូស្រា ខេត្តមណ្ឌលគិរី

2024/11/03 12:07:58 pm        360
ក្នុងឱកាសបោះជំរំប្រចាំឆ្នាំ២០២៤នេះ សមាគមកាយប្ញទ្ធិនារីកម្ពុជា បានដឹកនាំក្រុម កុមរី និង​យុវតី​កម្ពុជា មកពីសាខាទាំង៦ មកពី រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តបាត់ដំបង ខេត្ត​ពោធិ៍សាត់ ខេត្តសៀមរាប និងខេត្តមណ្ឌលគិរី ធ្វើទស្សនកិច្ចនៅរមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ ទឹកធ្លាប់ប៊ូស្រា ដើម្បីឱ្យប្អូនៗ បានស្គាល់ និងឈ្វេងយល់ពីសក្ដានុពលទេសចរណ៍​ក្នុងខេត្តភូមិ​ភាគឦសាន និងបានស្គាល់ពីវប្បធម៌ និងការរស់នៅរបស់ជនជាតិដើមភាគតិចពូនង។

យុវសិស្សនៅខេត្តកោះកុងតាំងចិត្តសិក្សាឱ្យបានពូកែដូចសិស្សច្បងដែលទើបប្រឡងជាប់និទ្ទេស A

2024/11/03 12:03:14 pm        424
តំណាងយុវសិស្សនៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន កោះកុង បាន​រក្សា​ការ​តាំង​ចិត្ត​យ៉ាងមុតមាំថា ខ្លួននឹងប្រឹងប្រែងរៀនសូត្រឱ្យខ្លាំងពូកែ និងអាចប្រឡងជាប់និទ្ទេស A ដូច​សិស្សច្បងរបស់ពួកគេ។ប្រាប់ទូរទស្សន៍ BTV ក្រោយចូលរួមពិធីបើកបវសនកាលឆ្នាំសិក្សាថ្មី យុវសិស្ស​ចំនួន​២​នៅ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង បានថ្លែងថា ក្នុងនាមជា​សិស្ស​ប្អូន​របស់​ពួក​គេ​នឹង​ខិត​ខំ​សិក្សា​គ្រប់​មុខ​វិជ្ជា ហើយស្វែងមេរៀនសំខាន់ដ៏ទៃពាក់ព័ន្ធដ៏ទៃបន្ថែម ចាប់ពីដើម​ឆ្នាំ​រហូត​ដល់​ការ​ប្រឡង​ឆ្នាំ​២០២៥ ខាងមុខ ដោយមិនបណ្តែបណ្តោយឱ្យពេលវេលាកន្លងទៅហួស ឬធ្វើមាតា​បិតា​ខក​ចិត្ត​នោះ​ទេ​។គួរកត់សម្គាល់ថា ឆ្នាំ២០២៤នេះ ខេត្តកោះកុង បានសិស្សានុសិស្សប្រ​ឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិជាប់និទ្ទេស A រហូតដល់១៣នាក់ ក្នុងនោះស្រីចំនួន ៥ នាក់ បើធៀប​នឹង​ឆ្នាំ​ទៅ​២០២៣ មានសិស្សជាប់និទ្ទេសAតែ៣នាក់ប៉ុណ្ណោះ។លោក​ជំទាវ មិថុនា ភូថង ក៏បង្ហាញក្តីរំភើបរីករាយជាមួយសិស្ស និងមាតាបិតាសិស្សផងដែរ ដែល​បាន​ប្រឡងជាប់និទ្ទេស A ចំនួន១៣នាក់ គ្រាខេត្តកោះកុងមិនធ្លាប់មានដូចពេលនេះ ដោយ​លោក​ជំទាវ​ចាត់ទុកថា នេះជាការសបញ្ជាក់ឱ្យឃើញថា គុណភាពអប់រំសិក្សា​ក្នុងខេ​ត្ត​កាន់​តែ​រីក​ចម្រើន និងសិស្សមាន​សមត្ថភាព​ពេញ​លេញ​ឈាន​ដល់​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​តាម​ជំនាញ​ដែលពួកគាត់មានបំណងចង់សិក្សា៕

និស្សិតអាហារូបករណ៍ អ.ម.ត ចូលរួមរៀនសូត្រអំពីប្រពៃណីនៃការធ្វើអំបុក

2024/11/03 11:41:56 am        217
នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ និស្សិតអាហារូបករណ៍ អ.ម.ត រាជធានីភ្នំពេញ-កំពត-តាកែវ បានចូលរួមរៀនសូត្រពីចំណេះជំនាញធ្វើអំបុក មានជាអាទិ៍ ការជ្រើសរើសប្រភេទស្រូវ, ការហាល និងលីងស្រូវ, ការដាល់អំបុក, ការរែងយកចេញកម្ទេចសំបកស្រូវ និងអង្កាម ដើម្បីសម្រិតសម្រាំងយកតែអំបុកល្អ ដែលពិធីនេះប្រព្រឹត្តទៅនៅវត្តជុំគ្រៀល ភូមិ​ជុំ​គ្រៀល​ ឃុំ​ជុំ​គ្រៀល​ ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​ ដើម្បីជាការចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណីពីដូនតាខ្មែរ ជាពិសេស ការផ្ទេចំណេះដឹង និងជំនាញនៃការធ្វើអំបុកពីមួយជំនាន់ទៅមួយជំនាន់ឱ្យបានឋិតថេរយូរអង្វែងតរៀងទៅ។គួរបញ្ជាក់ផងដែរថា អំបុក គឺជាអាហារដ៏មានសារៈសំខាន់មិនអាចខ្វះបាននៅក្នុងពិធី “សំពះព្រះខែ និងអកអំបុក” ដែលជាផ្នែកមួយដ៏សំខាន់នៃព្រះរាជពិធីបុណ្យ “អុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក”។ ក្រៅពីបម្រើឱ្យការរៀបចំពិធីតាមបែបជំនឿសាសនា អំបុក ជាអាហារដ៏ឆ្ងាញ់ពិសា ហើយគេអាចយកទៅច្នៃធ្វើជាបង្អែម ឬម្ហូបបានយ៉ាងច្រើនប្រភេទថែមទៀតផង៕

ក្រសួងអភិវឌ្ឍន៍ជនបទ ពង្រឹងការងារនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ និង ភូមិគំរូ ក្នុងខេត្តកំពង់ស្ពឺ

2024/11/03 10:49:54 am        345
រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទឯកឧត្តម ឆាយ ឫទ្ធិសែន បានដឹកនាំ​មន្ត្រី​ជំនាញ​ក្រោម​ឱវា​ទ​ចុះ​ពិនិត្យ​ស្ថាន​ភាព​មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ និងពិនិត្យស្ថានភាព​អភិវឌ្ឍន៍​ចលនា​ភូមិ​គំរូ ស្ថិតនៅភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បាន​ណែនាំ​ដល់​ថ្នាក់​ដឹកនាំ និងមន្ត្រី​រាជការ​នៅ​មជ្ឈ​មណ្ឌល​បង្កើន​កិច្ច​ខិតខំបំពេញការងារឱ្យមានប្រសិទ្ធភាព​​ខ្ពស់ ក្នុងគោលដៅបន្ដនិរន្ដរភាព​ការងារ​តាមរយៈ​ការ​ថែរក្សាសម្ភារបរិក្ខាក្នុងមជ្ឈមណ្ឌល និងសម្អាត​បរិស្ថាន​ឱ្យ​បាន​ល្អកា​រ​រៀប​ចំ​ផែន​ការ​ការងារ និងគម្រោងឱ្យបានច្បាស់លាស់ ជាពិសេសការកែលម្អកម្មវិធីបណ្ដុះ បណ្ដាល​ឱ្យ​បាន​កាន់​តែ​ល្អ ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលជូនប្រជាពលរដ្ឋតាមតម្រូវការស្របតាមការវិវឌ្ឍសេដ្ឋកិច្ច និង​សង្គម។បន្ទាប់មក​ឯកឧត្ដមរដ្ឋមន្ត្រី និងប្រតិភូរួមដំណើរ បានទៅពិនិត្យសមិទ្ធផល និងស្ថានភាព​អភិវឌ្ឍន៍​ចលនា​ភូមិគំរូ ក្នុងក្រប ខ័ណ្ឌគម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធីសាស្រ្ដចលនាភូមិថ្មី ស្ថិត​នៅ​ក្នុងភូមិសូវង្សលើ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។ ដោយ​បាន​ជួប​សំណេះ​សំណាល ដោយបាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរ សុខទុក្ខ​ពី​សំណាក់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទ​ក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចជូន ចំពោះប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍។ ទន្ទឹមនោះក៍បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ដាក់​គ្រឿង​ចក្រ​ឈូស​គៀរ​ដី​ផ្លូវ​ចូល​ភូមិ​ដែល​បានខូចខាតក្នុងរដូវវស្សា ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ព្រមទាំង​បាន​ជួយ​កែ​លម្អ​ការិយាល័យគណៈកម្មការអភិវឌ្ឍន៍ភូមិសូវង្សលើ និងបានឧបត្ថម្ភកុំព្យូទ័រយូរដៃ ១គ្រឿង, ម៉ាស៊ីន​ព្រីន ១គ្រឿង និងថវិកាសម្រាប់ទិញគោធ្វើពូជក្នុងសហគមន៍ ចំនួន ២ក្បាលផងដែរ៕ អត្ថបទ៖ ភារម្យ

សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍លោក វណ្ណ ចំរើនដែលបានផ្តាច់ខ្លួន​ចេញពីក្រុម​និយម​ជ្រុលមក​ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

2024/11/03 09:48:53 am        344
នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាសស្វាគមន៍លោក វណ្ណ ចំរើនដែលបានផ្តាច់ខ្លួន​ចេញពីក្រុម​និយម​​ជ្រុលមក​ចូលរួមជីវភាពនយោបាយជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា។តាមរយៈបណ្ដាញសង្គម សម្ដេចតេជោ ហ៊ុន សែន បាន​សរសេរ​ថា «ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា​ខ្ញុំ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក វណ្ណ ចំរើន ដែលបានផ្តាច់ខ្លួន​ចេញពីក្រុម​និយម​ជ្រុល​មកចូលរួម​ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា​។ សូម​ជូន​ពរ​លោក​ជួប​តែសេចក្តីសុខសេចក្តីចម្រើន។» សារស្នើសុំរបស់លោក វណ្ណ ចំរើន https://t.me/spmhunsen/83321

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ចុះចែកពូជស្រូវជូនប្រជាពលរដ្ឋ​ដែលរងផលប៉ះពាល់​ដោយគ្រោះទឹកជំនន់​ក្នុងភូមិសាស្រ្ត ខេត្តកំពង់ចាម

2024/11/03 09:14:35 am        304
កាលរសៀលថ្ងៃទី០២ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ អញ្ជើញ​ជា​អធិបតី​ចុះ​ចែកពូជស្រូវជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ នៅ​សាលា​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម។ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី​ បានពាំនាំនូវការសួរសុខទុក្ខ និងការយក​ចិត្ត​ទុក​ដាក់​ពីសំណាក់​ប្រមុ​ខ​រាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ និងសម្ដេច​មហា​បវរ​ធិបតី​នាយក​រដ្ឋ​មន្ដ្រី ជូនដល់បងប្អូនប្រជាកសិករដែលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត​ និ​ង​គ្រោះ​ទឹ​កជំនន់​។ទន្ទឹមនឹងនេះ​ផងដែរ ឯកឧត្តមរដ្ឋមន្រ្តី​ បានគូសបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាស​វៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា រាជ​រដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ក្នុងការរក្សាលំនឹងថ្លៃ កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត​ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ និងការ​រៀបចំ​សហគមន៍​កសិកម្មទំនើប ដើម្បីជួយគាំទ្រលើផ្នែកបច្ចេកទេស និងជួយដោះស្រាយ​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការងារកសិកម្មដល់កសិករក្នុងគោលបំណងបង្កើនផលិតភាពកសិកម្ម កែលម្អជីវភាព និង​ធានា​បាន​នូវសន្តិសុខស្បៀងផងដែរ។បើតាម ឯកឧត្តមរដ្ឋមន្រ្តី​ ការទទួលស្តាប់នូវយោបល់ណែនាំ​ និង​សេចក្តី​ប្រកាស​របស់​ក្រសួង​ធន​ធាន​ទឹក​ និងឧតុនិយម​ គឺពិតជាមានសារៈសំខាន់​ ដើម្បីដឹង​ពីការព្យាករណ៍ធាតុអាកាស បម្រែ​បម្រួល​អាកាស​ធាតុ​ កាត់បន្ថយនូវផលប៉ះពាល់​ ដោយមិនប្រថុយធ្វើស្រែទាំងមានហានិភ័យ និង​មាន​ការប្រុងប្រយ័ត្នខ្ពស់។លើស​ពី​នេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ចូល​រួម​ដាំ​នូវ​ពូជ​ស្រូវ​សែន​ក្រអូប​ ដែលជាពូជស្រូវកម្ពុជា​ មានគុណភាពល្អ​ មានទីផ្សារលក់បានថ្លៃ​ និង​ត្រៀម​អ្នក​ទទួល​ទិញផងដែរ​ ប្រការសំខាន់ត្រូវមានការផលិតជាលក្ខណៈសហគមន៍កសិកម្មទំនើប​ ដែល​មាន​បច្ចេក​ទេស​ត្រឹមត្រូវ​ មានផែនការច្បាស់លាស់​ មានធនធានមនុស្ស​ និងទុនគ្រប់គ្រាន់។សូម​បញ្ជាក់ជូនថា ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងកសិកម្ម បានចែកស្រូវពូជចំនួន​ ២៩៨.៦តោន ​ជូន​ដល់​កសិករ​ចំនួន​ ២៩៨៦​គ្រួសារ ទូទាំងខេត្តខេត្តកំពង់ចាម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អតីតកីឡាករក្លឹប Porto Rui Pires ផ្ទេរពីក្លឹបនៅសិង្ហបុរី​មកលេង​ឱ្យជើងឯកកម្ពុជា​ព្រះខ័នរាជស្វាយរៀង
07/12/2026 08:07 AM
អបអរសាទរ អង់គ្លេសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាល់ទាត់ពិភពលោក២០២៦ ក្រោយឈ្នះន័រវែស
07/12/2026 08:07 AM
ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន
07/11/2026 07:07 PM
កងកម្លាំងអ៊ុយក្រែនប្រាប់​ថា បាន​វាយប្រហារនាវាដឹកប្រេងរុស្ស៊ី ២១គ្រឿង នៅសមុទ្រ Azov
07/11/2026 05:07 PM
ការ​ឆ្លង​ជំងឺ Ebola កើនឡើងដល់ជាង ១.៨០០ករណី នៅកុងហ្គោ ខណៈវីរុសរាលដាលដល់ខេត្តទី៤
07/11/2026 05:07 PM
អ៊ីរ៉ង់​បានតប​ធ្ងន់ៗ​ទៅ​​លោក Trump វិញ បន្ទាប់ពី​លោក​ទទូច​ថា ​បទឈប់បាញ់គឺ​​ចប់​ហើយ
07/11/2026 05:07 PM
ឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
07/11/2026 04:07 PM
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រកការងារធ្វើ
07/11/2026 04:07 PM
ក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងា​រជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
07/11/2026 04:07 PM
ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងា​រជាង ២ពាន់កន្លែងកំពុងរង់​ចាំអតីតពល​ករត្រឡប់មកពីថៃ និងអ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ
07/11/2026 04:07 PM