ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រ ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងក្រសួងមុខងារសាធារណៈ បើកកិច្ចប្រជុំត្រៀមរៀបចំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿន
អ្នកនាំពាក្យក្រសួងព័ត៌មានណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ
តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទជាមួយថៃ ដោយសន្តិវិធីតាមរយៈ UNCLOS

ព័ត៌មានជាតិ

ពលរដ្ឋអរគុណរដ្ឋាភិបាល ចំពោះការផ្តល់រថយន្តក្រុងដោយមិនគិតថ្លៃក្នុងឱកាសភ្ជុំបិណ្ឌ

2024/10/04 12:38:28 pm        216
ក្រុមប្រជាពលរដ្ឋដែលបានប្រើប្រាស់រថយន្តក្រុងឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បាន​បង្ហាញ​នូវ​អារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានផ្ដល់ រថយន្តក្រុងជិះទៅ-មក ដោយឥតគិតថ្លៃ ដែលជួយ​កាត់​បន្ថយការចំណាយយ៉ាងច្រើនក្នុងសេដ្ឋកិច្ចគ្រួសារ។ជួបសម្ភាសន៍ជា​មួយប្រជាពលរដ្ឋដែលចាកចេញពីខេត្តព្រះសីហនុ និងទើបមកដល់រាជ​ធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែតុលានេះ ពលរដ្ឋបានលើកឡើងថា ពួកគាត់ពិត​ជា​មាន​អារម្មណ៍​រំភើប​សប្បាយ​ចិត្តណាស់ ដោយសារបានជិះរថយន្តក្រុងដ៏ល្អប្រកបដោយផាសុកភាព និងសុវត្ថិភាព​របស់​រាជរដ្ឋាភិបាល ជាពិសេសផ្តល់ជូនដោយមិនគិតថ្លៃអ្វីទាំងអស់ ដោយគ្មាន​លក្ខ​ខណ្ឌ​សម្រាប់​ប្រជា​ពលរដ្ឋទូទាំងប្រទេស ហើយពិសេស​ឆ្នាំ​នេះ​ថែម​ទាំង​មាន​ការ​ផ្ដល់​ជូន​ទឹក​បរិសុទ្ធ​ពិសារ​ដោយ​មិន​គិតថ្លៃទៀតផង។ក្រុមប្រជាពលរដ្ឋ បាននិយាយឲ្យដឹងទៀតថា ពួកគាត់មិននឹកស្មានទេថា ការជិះរថយន្ត​ក្រុង​ដោយ​មិន​បង់ថ្លៃនេះ ពិតជាមានភាពងាយស្រួល ត្រជាក់ និងមានសុវត្ថិភាពថែមទៀតទាំងទៅ និងមក ដែលជួយកាត់បន្ថយដល់ការចំណាយយ៉ាងច្រើន ខណៈ​កាល​មិន​ទាន់​បាន​ប្រើប្រាស់​រថយន្ត​សាធារណៈនេះ យ៉ាងហោចណាស់ក្នុងគ្រួសារដែលមានមនុស្សចំនួន ៤នាក់ ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ ២០ម៉ឺនរៀល ដើម្បីធ្វើដំណើរចេញពីខេត្តព្រះសីហនុ ត្រឡប់ចូលរាជ​ធានី​ភ្នំពេញ​វិញ​។លោក ឡៅ អូគីម អ្នកបើកបរ នៃរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ប្រចាំស្ថានីយ​រថយន្ត​ក្រុង ២០០៤ បានឲ្យដឹងដែរថា សម្រាប់ព្រឹកនេះរថយន្ត​ក្រុង​ដែល​រង់​ចាំ​ដឹក​ជញ្ជូន​ប្រជា​ពលរដ្ឋ​ពី​ខេត្តព្រះសីហនុ មករាជធានីភ្នំពេញ មានចំនួនជិត ២០គ្រឿង។ លោកបានបន្តថា នេះជាការ​គិតគូរដ៏ខ្ពង់ខ្ពស់ ដែលមានចាប់ពីសម្ដេចតេជោ ហ៊ុន សែន និងបន្តដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយបា​ន​ផ្ដល់​នូវ​រថយន្ត​ក្រុងជិះដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កម្មករ​និយោជិត និងកាត់បន្ថយចំណាយក្នុងការធ្វើដំណើរទៅស្រុកកំណើត។សូមបញ្ជាក់ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាល​រាជ​ធានី​ភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៦៥៣ គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងគោល​បំណង​ដើ​ម្បីសម្រួល និងសម្រាលបន្ទុក​ក្នុង​ការ​ធ្វើដំណើរ​ទៅ​កាន់​ស្រុក​កំណើត​នៅ​ទូទាំង​ប្រទេស​។ សកម្មភាពដឹកជញ្ជូនទាំងនេះ គឺមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ក្រសួងវប្បធម៌នឹងរៀបចំមហោស្រពជាតិសិល្បៈសូនរូបនិងសិល្បៈសិប្បកម្មស្តីពីគំនូរឌីជីថល

2024/10/04 12:22:04 pm        357
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពជាតិសិល្បៈសូនរូបនិងសិល្បៈសិប្បកម្ម ស្តីពីគំនូរឌីជីថល ក្រោមប្រធានបទ សម្រស់មាតុភូមិកម្ពុជាក្នុងសម័យសន្តិភាព រយៈពេល៣ថ្ងៃ នាខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។បើតាមលោក ហ៊ួន សាវង ប្រធានស្តីទីនាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះថា មហោស្រពជាតិសិល្បៈសូនរូបនិងសិល្បៈសិប្បកម្ម ស្តីពីគំនូរឌីជីថល ក្រោមប្រធានបទ សម្រស់មាតុភូមិកម្ពុជាក្នុងសម័យសន្តិភាព ប្រារព្ធឡើងក្នុងគោលបំណងបំផុសស្មារតីយុវជន ចូលរួមប្រឡងប្រជែងរចនាគំនូរបែបឌីជីថល ដើម្បីផ្សព្វផ្សាយអំពីសម្រស់នៃភាពរីកចម្រើនមាតុភូមិកម្ពុជា ក្នុងសម័យសន្តិភាព ដោយប្រើប្រាស់បច្ចេកវិទ្យា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី១។ ក្នុងឱកាសនោះក្រសួង នឹងតាំងបង្ហាញស្នាដៃសិល្បៈសូនរូប និងផលិតផលសិប្បកម្ម ពីតាមបណ្តាអង្គការ សមាគម និងសហគមន៍នានា ព្រមទាំងរៀបចំកម្មវិធីស្វែងយល់អំពី មូលដ្ឋានគ្រឹះសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម និងកម្មវិធីផ្សព្វផ្សាយសិល្បៈវប្បធម៌។លោក ហ៊ួន សាវង ប្រធានស្តីទីនាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម...ហើយជាគោលបំណងនៃការរៀបចំមហោស្រពហាក់បីដូចជាប្លែកជាងឆ្នាំមុនៗកន្លងមក ដោយសារតែយើងទាំងអស់គ្នាបានដឹងហើយ ផ្អែកតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី១នេះ ផ្តោតទៅលើបច្ចេកវិទ្យា ម្លោះហើយបានជាក្រុមការងារក្រសួង ជាពិសេសនាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម បានសម្រេចរៀបចំមហោស្រពនេះ ជា២ទម្រង់ ដោយរបៀបទី១.គំនូរឌីជីថល(មួយបែប)។ ដោយឡែករបៀបទី២. ដោយសារតែសង្កេតឃើញទេពកោសល្យរបស់យុវជនសម័យនេះ មានទេពកោសល្យផ្នែកឌីជីថលនេះច្រើន ជាពិសេសគឺមានការលេចធ្លោ នៅក្នុងស្រទាប់ទីផ្សាររបស់ស្នាដៃឌីជីថលសំបូរបែបផងដែរ ដូចជា៖ ស្នាដៃខ្លះបានចូលប្រឡូកក្នុងឆាកអន្តរជាតិជាដើម ឬក៏ជាការប្រកួតប្រជែង និងជាការផ្សព្វផ្សាយជាសាធារណៈទាំងក្នុងប្រទេស និងក្រៅប្រទេស។លោក ហ៊ួន សាវង បន្តថា ខ្លឹមសារគំនូរស្នាដៃប្រឡងប្រជែងត្រូវរចនាជាគំនូរឌីជីថល ក្រោមប្រធានបទ សម្រស់មាតុភូមិកម្ពុជាក្នុងសម័យសន្តិភាព បង្ហាញឱ្យឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជាដូចជា ទេសភាពតំបន់បេតិកភណ្ឌវប្បធម៌ តំបន់ប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ឆ្នេរសមុទ្រជាដើម ដែលមានអត្ថន័យឆ្លុះបញ្ចាំងពីសម្រស់ដ៏ត្រកាលនៃមាតុភូមិ និងជីវភាពរស់នៅយ៉ាងសុខដុមរមនារបស់ប្រជាពលរដ្ឋក្នុងសម័យសន្តិភាព។ ស្នាដៃទាំងនោះត្រូវតែជា ប្រភេទស្នាដៃសិល្បៈច្នៃប្រតិដ្ឋបែបគំនូរឌីជីថល មិនធ្លាប់ចូលរួមប្រកួតប្រជែង ឬដាក់តាំងបង្ហាញជាសាធារណៈ។ ចំណែកលក្ខខណ្ឌចូលរួម បេក្ខជន បេក្ខនារី ដែលមានបំណងដាក់ស្នាដៃប្រឡងប្រជែងត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖ -ពាក្យសុំចូលរួមប្រឡងប្រជែងស្នាដៃ ចំនួន ១ច្បាប់ -ប្រវត្តិរូបសង្ខេប ចំនួន ១ច្បាប់ -រូបថត ៤ x ៦ (ថតថ្មី ផ្ទៃពណ៌ស) ចំនួន ២សន្លឹក -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លង ចំនួន ១ច្បាប់ ដាក់ពាក្យ និងទទួលស្នាដៃប្រឡងប្រជែង ចាប់ផ្តើមទទួលពាក្យ និងស្នាដៃប្រឡងប្រជែងពីថ្ងៃជូនដំណឹងនេះ ព័ត៌មានលម្អិត សូមទំនាក់ទំនងមក នាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈលោកស្រី អ៊ុក សូលីដានី ទូរស័ព្ទលេខ០១២ ៦១៦ ៥៤៥ (Telegram) និង លោកស្រី ចាន់ ធារី ទូរស័ព្ទលេខ០៧០ ៣៩៥ ០៧៧ (Telegram) ឬសួរព័ត៌មាននៅតាមមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្ត។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសង្ឃឹមថា សាធារណជន លោក-លោកស្រី សិល្បករ សិប្បករ សិស្ស និស្សិត តំណាងអង្គការ-សមាគមធ្វើការក្នុងវិស័យសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នឹងចូលរួមក្នុងសកម្មភាពមហោស្រពជាតិសិល្បៈសូនរូប និងសិល្បៈសិប្បកម្មនាពេលខាងមុខបានច្រើនកុះករ ដើម្បីរួមគ្នាបន្តលើកស្ទួយ និងអភិវឌ្ឍន៍ សិល្បៈវប្បធម៌ជាតិឱ្យកាន់តែរុងរឿងថ្កុំថ្កើង៕ អត្ថបទ រដ្ឋា 

បញ្ជាការដ្ឋានកងទ័ពជើងទឹកត្រៀមកីឡាករជិត១០០នាក់ និងទូកខ្នាតធំ២គ្រឿងចូលរួមប្រកួតថ្ងៃបុណ្យអុំទូក

2024/10/04 11:50:01 am        224
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ បានចុះ​សំណេះសំណាល និងសួរសុខទុក្ខ ដល់ក្រុមកីឡាករទូក«ង»កងទ័ពជើងទឹក ដែលកំពុង​ហ្វឹកហ្វឺន​ត្រៀម​ចូល​រួមប្រកួត នៅក្នុងឱកាសព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនាពេលខាងមុខន។បើតាមឧត្តមនាវីឯក ទៀ សុខា បានឲ្យដឹងថា បញ្ជាការដ្ឋានកងទ័ពជើងទឹកបានត្រៀមកីឡាករ ដែល​ជានាវឹកចំនួន៩០នាក់ និងទូកខ្នាតធំចំនួន២គ្រឿង សម្រាប់ចូលរួមប្រកួតប្រជែង ខណៈ​បុណ្យ​អុំទូក ឆ្នាំ២០២៤នេះត្រូវបានរាជរដ្ឋាភិបាលប្រកាសថា នឹងធ្វើ​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​នោះ​។នៅក្នុងពិធីសំណេះសំណាលនោះដែរ ឧត្តមនាវីឯក ទៀ សុខា ក៏បានលើកទឹកចិត្ត និងណែនាំ ដល់​បងប្អូនកីឡាករទាំងអស់ត្រូវខិតខំធ្វើការហ្វឹកហាត់ និងថែរក្សា​សុខភាព​ដើម្បី​ចូល​រួម​ការ​ប្រកួត ដើម្បីយកជ័យជម្នះ និងរង្វាន់ក្នុងឱកាសបុណ្យអុំទូកនាពេលខាងមុខនេះផងដែរ។ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីកន្លងទៅថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅ​ឆ្នាំ២០២៤នេះ នឹងប្រារព្ធធ្វើជាលក្ខណៈទ្រង់ទ្រាយធំ។ នៅក្នុង​កិច្ច​ប្រជុំ​សម្តេច​ធិបតី​នាយករដ្ឋ​មន្រ្តី​ក៏បានណែនាំឱ្យគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេសក្រសួងទេសចរណ៍ និងវិស័យឯកជន សហការ​រៀបចំ​ឱ្យ​បាន​ល្អដើ​ម្បី​ទាក់​ទាញ​ទេសចរជាតិ និងអន្តរជាតិ៕ អត្ថបទបាន ចក់

ភ្ញៀវទេសចរជាតិបានមកកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិខេត្តកំពង់ឆ្នាំង ជាង២៥ម៉ឺននាក់ ក្នុងឱកាសភ្ជុំបិណ្ឌ

2024/10/04 11:41:43 am        193
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ​២០២៤ថា ភ្ញៀវទេសចរជាតិ-អន្តរជាតិមកលេងកម្សាន្តនៅក្នុងខេត្តកំពង់ឆ្នាំង នារដូវបុណ្យ​ភ្ជុំ​បិណ្ឌ​​​​ឆ្នាំ​២០២៤នេះ មានប្រមាណជាង២៥ម៉ឺននាក់។ ការមកលេងច្រើនបែបនេះបញ្ជាក់ថា ប្រជា​ពលរដ្ឋ​បានជឿជាក់លើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានថែរក្សាសុខសន្តិភាព និង​សណ្តាប់​ធ្នាប់បានល្អ ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបន្តអោយដឹងថា ដោយសាររាជរដ្ឋាភិបាលកម្ពុជា​ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើអោយប្រទេសមានសុខសន្តិភាពពេញបរិបូណ៌ រីក​ចម្រើនលើគ្រប់វិស័យ ជាពិសេសលើវិស័យទេសចរណ៍តែម្តង។ ខេត្តកំពង់ឆ្នាំងនៅ​ក្នុ​ង​ឆ្នាំ​២០២៤​នេះ មានបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត​នៅស្រុកកំណើត ក៏ដូចជា​បង​ប្អូន​ភ្ញៀវ​ទេសចរ​មកកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិនានា មានចំនួន​កើន​ឡើង​គួរ​អោយ​កត់​សម្គាល់​។ នៅរមណីយដ្ឋានធម្មជាតិគង្គា ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងវិញ ភ្ញៀវទេសចរ​ជាតិ​បាន​ទៅ​លេងកម្សាន្ត​ច្រើនកុះករនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះដែរ ដោយឡែក​នៅ​តាម​បណ្តា​រមណីយ​ដ្ឋាន​នានាផ្សេងទៀតនៅក្នុងខេត្តកំពង់ឆ្នាំង មានភ្ញៀវ​កើន​ឡើង​គួរ​អោយ​កត់​សម្គាល់​រហូត​ខេត្ត​កំពង់ឆ្នាំង ទទួលភ្ញៀវបានជាង២៥ម៉ឺននាក់។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង​បានអំពាវនាវ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែលកំ​ពុង​ប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន បើទោះ​បី​ប្រើ​ប្រាស់​នូ​​វមធ្យោបាយធ្វើដំណើរបែបណាក៏ដោយ។ ម្យ៉ាងវិញទៀត សូមធ្វើដំណើរ​ប្រកប​ដោយ​ក្តី​រីករាយ​នៅគ្រ​ប់ក្រុមគ្រួសារ បងប្អូន ញាតិមិត្ត ៕ កាំង ហុង វាស្នា 

ទីផ្សារអាមេរិកនឹងស្រូបយកកសិផលពីវិស័យកសិកម្ម គាំទ្រដល់កំណើននាំចេញ​របស់កម្ពុជាបន្ថែម

2024/10/04 11:31:32 am        221
អ្នកជំនាញកសិកម្ម រំពឹងថា ទីផ្សារអាមេរិកនឹងស្រូបយកកសិផលពីវិស័យកសិកម្មរបស់កម្ពុជា មួយផ្នែកបន្ថែមទៀត បន្ទាប់ពីសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ដោយនឹង​ជួយ​គាំទ្រ​​ដល់កំណើននៃការនាំចេញទំនិញរបស់កម្ពុជាបន្ថែម។បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា និងជាអ្នកជំនាញផ្នែកកសិកម្ម លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍ជាមួយ BTV ស្តីពីការអភិវឌ្ឍ និងការនាំចេញ​កសិផល​ពី​វិស័យ​កសិកម្ម​ទៅកា​ន់​​ទីផ្សារ​អាមេរិក នេះថា តាមរយៈដំណើរទស្សនកិច្ចរបស់ ប្រតិភូកម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដើម្បី​បង្ហាញជូនវិស័យឯកជន ពីវឌ្ឍនភាពថ្មីៗនៃសក្ដានុពល និងបរិយាកាសវិនិយោគនៅកម្ពុជា ពិសេស​គោលនយោបាយថ្មីៗនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំ​ដោយ​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​ធ្វើឱ្យ​វិស័យឯកជន និងក្រុមធុរកិច្ចនៅសហរដ្ឋអាមេរិក បានស្គាល់កម្ពុជា និងមានការ​ចំណាប់​អារម្មណ៍កាន់តែខ្លាំង លើទីផ្សារនាំចូល និងការពិនិត្យ​លទ្ធភាព​អំពី​ការ​វិនិយោគ​លើ​វិស័យ​ផ្សេង​ៗ​នៅកម្ពុជា។លោកបណ្ឌិត បន្តថា ជាក់ស្តែងនៅដំណើរទស្សនកិច្ចរបស់ប្រតិភូកម្ពុជានាពេលនេះ កម្ពុជា​បាន​សិក្សា​យ៉ាង​ច្រើន​អំពី​តម្រូវការ ទីផ្សារអាមេរិកបន្ថែម ដោយបច្ចុប្បន្នយើងសង្កេតឃើញថា ទំនិញ​ដែល​នាំ​ចូល​ពីអាស៊ានមានជាយ៉ាងច្រើន រួមទាំងទំនិញរបស់កម្ពុជា គឺជាប្រភេទ​ទំនិញ​ប្រហាក់​ប្រហែល​គ្នា។ បញ្ហានេះ លោកបណ្ឌិតចង់ឱ្យអ្នកផលិត និងអ្នកនាំចេញ គួរស្វែងរកនូវ​ផលិត​ផល​ថ្មី​ៗ ដែលទីផ្សារអាមេរិកមិនទាន់មាន និងមានការកែច្នៃបន្ថែមទៀត ដើម្បីជំរុញ​ការ​ប្រកួត​ប្រជែង​ដល់​នាំ​ចេញ​កសិផលរបស់ កម្ពុជាទៅកាន់ ទីផ្សារអាមេរិកឱ្យបានកាន់តែច្រើន បន្ទាប់ពីសម្លៀក​បំពាក់ស្បែកជើង និងសម្ភារៈធ្វើ ដើម្បីជួយគាំទ្រដល់កំណើននៃការ នាំចេញ ទំនិញ​កម្ពុជា​បន្ថែម​។ ជុំវិញបញ្ហានេះ យើងរំពឹងថា ទីផ្សារនាំចេញកសិផលរបស់កម្ពុជានៅពេលខាងមុខ នឹងអាច​នាំ​ចូល​ទៅ​កាន់​ទីផ្សារ អាមេរិកកាន់តែច្រើន បន្ទាប់ពីយើង​បាន​សិក្សាស្វែង​យល់​អំពី​តម្រូវ​ការ​ទីផ្សារ​ដ៏ធំមួយ​នេះ។ជុំវិញដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកនេះ, ក្រៅពីការផ្សព្វផ្សាយអំពីសក្ដានុពល និង​បរិយាកាស​វិនិយោគ កម្ពុជាក៏បានចុះ អនុស្សារណៈនៃការយោគយល់គ្នា លើការពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​អាជីវកម្ម និងលើកកម្ពស់បន្ថែម លើការនាំចេញស្រូវអង្ករពី កម្ពុជាទៅកាន់​សហរដ្ឋ​អាម៉េរិក​។ ចំណែកនៅប្រទេសកាណាដា កម្ពុជាចុះអនុស្សារណៈ ដើម្បីបង្កើត​លក្ខខណ្ឌ​អំណោយ​ផល​ដល់កិច្ច សហប្រតិបត្តិការនានា ក្នុងគោលដៅពង្រឹងការវិនិយោគទ្វេភាគី សម្រប​សម្រួល​ការ​ផ្លាស់ប្តូរសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍគម្រោង អាជីវកម្មរួមគ្នា រវាងតំបន់ Saint-Laurent នៃក្រុងម៉ុងត្រេអាល់ ខេត្តកេបិច ប្រទេសកាណាដា និងប្រទេសកម្ពុជាផងដែរ។សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក, បើតាមរបាយការណ៍គយ និង​រដ្ឋាករ​កម្ពុជា នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៤ នេះ ការធ្វើពាណិជ្ជកម្មប្រទេសទាំងពីរ មាន​ទំហំ​ទឹក​ប្រាក់​សរុបជាង ៧ ៩២២ លានដុល្លារអាមេរិក បានកើនឡើងប្រមាណជាង ១០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣, ពោលគឺការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក បាន​បន្ត​រក្សា​កំណើន​ល្អប្រសើរ និងបាន កំពុងជួយជ្រោមជ្រែងដល់ការនាំចេញទំនញរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ាន រៀបចំដោយ​មជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ(CSIS) របស់សហរដ្ឋអាម៉េរិក

2024/10/04 11:10:11 am        216
វ៉ាស៊ីនតោនឌីស៊ី៖ កាលពីព្រឹកថ្ងៃអង្គារ ទី១ ខែតុលា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញ​ថ្លែង​សុន្ទរកថា​​គន្លឹះក្នុង វេទិកាភាពជាអ្នកដឹកនាំអាស៊ាន រៀបចំដោយមជ្ឈមណ្ឌល​សិក្សា​អំពី​យុទ្ធ​សាស្ត្រ និងកិច្ចការអន្តរជាតិ(CSIS) របស់សហរដ្ឋអាម៉េរិក ដើម្បីចែករំលែក​អំពី​ព័ត៌មាន​សក្តានុពល​សម្រាប់ការវិនិយោគឯកជននៅ កម្ពុជា។  ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីគោល​បំណង​នៃ​ដំណើរ​ទស្សន​កិច្ចការងារ នាឱកាសនេះរបស់គណៈប្រតិភូកម្ពុជាក្រោមការរៀបចំរបស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សហការជាមួយ ស្ថានទូតសហរដ្ឋអាម៉េរិក, សភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា និងមាន​ការ​ចូលរួមពីតំណាងក្រសួងរ៉ែ និង ថាមពល, ក្រសួងពាណិជ្ជកម្ម, និងវិស័យឯកជន​ជាច្រើន​ជា​សមាជិក​នៃ​សមាគមឧកញ៉ាកម្ពុជា ក្នុងបុព្វហេតុដើម្បីទាក់ទាញ និងជំរុញវិនិយោគ​ពី​សហរដ្ឋ​អាម៉េរិក និងកាណាដាមកប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។  ក្នុងវេទិកានាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចជូនអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ខណៈពេលដែលកម្ពុជាមានសុខសន្តិភាពពេញលេញ និងបើកចំហរទទួលការវិនិយោគពីគ្រប់ទិសទី ក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តជូនវិនិយោគិនអាម៉េរិកឱ្យពិនិត្យលទ្ធភាពមកបណ្តាក់ទុនបន្ថែមទៀតនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យឯកជនគឺជា ក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ បើទោះបីកម្ពុជាជាប្រទេសតូចមានប្រជា ពលរដ្ឋប្រមាណ១៧លាននាក់ក្ដី ប៉ុន្តែកម្ពុជាមានប្រជាពលរដ្ឋវ័យក្មេងដែលប្រកបដោយថាមពល ថាមវន្ត និងអាចបង្រៀនបានច្រើនជាងប្រទេសផ្សេងៗទៀតក្នុងតំបន់ ដែលនេះជាសក្តានុពលប្រជាសាស្ត្ររបស់ កម្ពុជាជូនដល់វិនិយោគិន។ ការផលិតនៅកម្ពុជាមិនត្រឹមតែអាចផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងអាចផ្គត់ផ្គង់ទីផ្សាររបស់អាស៊ាន, ទីផ្សារពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់(RCEP) ដែលមានប្រជាជនសរុបប្រមាណ២,៣ពាន់លាននាក់, ហើយក្រៅពីនោះកម្ពុជាក៏បាន ទទួលអត្ថប្រយោជន៍បន្ថែមផងដែរពីប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការស្តាប់កង្វល់នានារបស់វិនិយោគិន តាមរយៈការរៀបចំនូវកិច្ចសន្ទនា និងរបៀបវារៈនានា មានជាអាទិ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនជាដើម។ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកស្រី Bridgette L. Walker ការធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានអញ្ជើញដឹកនាំជាលើកដំបូងនូវកិច្ចសន្ទនារវាងរដ្ឋនិងឯកជននៃប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក ដើម្បីពិភាក្សាដោះស្រាយលើកង្វល់នានារបស់វិនិយោគិនអាម៉េរិកនៅកម្ពុជា ដែលនេះបានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះវិនិយោគិន។ កម្ពុជាបានបន្តខិតខំប្រឹងប្រែងក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស មិនត្រឹមតែសម្រាប់បម្រើប្រយោជន៍ពលរដ្ឋដោយផ្ទាល់ប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់សម្រួលដល់ការដឹកជញ្ជូនរបស់វិនិយោគគិនផងដែរ។ សូមជម្រាបជូនថា វេទិកាដែលរៀបចំដោយមជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិរបស់សហរដ្ឋអាម៉េរិកនេះ ជាវេទិកាដែលតែងតែអញ្ជើញថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសផ្សេងៗគ្នា ថ្លែងសុន្ទរកថាគន្លឹះ ចែករំលែកអំពីព័ត៌មាន និងទស្សនាទាន ទៅកាន់សាធារណជនទូទាំងសកលលោក។ ជាក់ស្តែងនៅក្នុងឆ្នាំនេះ ប្រធានាធិបតីប្រទេសហ្វីលីពីន ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជូនៀ ក៏បានថ្លែងសុន្ទរកថានៅលើវេទិកានេះផងដែរ។ នេះគឺជាលើកទី២ហើយ ដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញផ្ដល់កិត្តិយសថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាដែលរៀបចំដោយមជ្ឈមណ្ឌល CSIS ដោយការចូលរួមលើកដំបូងកាលពីឆ្នាំ២០១៤កន្លងទៅ ដើម្បីចែករំលែកអំពីព័ត៌មានសក្តានុពល និងកាលានុវត្តភាពរបស់កម្ពុជា៕

ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ មានទេសចរជាតិ-អន្តរជាតិដើរកម្សាន្តជិត ២លាននាក់

2024/10/04 10:59:12 am        153
តាមរបាយការណ៍ក្រសួងទេសចរណ៍ បានឲ្យដឹងថា ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃ​ទី០១ ដល់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤នេះ គោលដៅទេសចរណ៍តាមបណ្តាខេត្ត រាជធានី​ទទួល​បាន​ទេសចរជាតិ-អន្តរជាតិ ដើរកម្សាន្តប្រមាណ ១លាន៨សែននាក់ ក្នុងនោះ​ទេសចរ​អន្តរជាតិ​មាន​ប្រមាណជិត ៤ម៉ឺននាក់ ។របាយការណ៍ បានបញ្ជាក់ថា គោលដៅទេសចរណ៍តាមបណ្តាខេត្តរាជធានី ដែលទទួល​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​កម្សាន្តច្រើនជាងគេ លំដាប់ទី១ គោលដៅទេសចរណ៍ខេត្តបាត់ដំបង ទទួល​បាន​ភ្ញៀវជាតិ-​អន្តរជាតិទស្សនាប្រមាណជិត ២២ម៉ឺនាក់ ទី២ ខេត្តសៀមរាប ទទួលបាន​ភ្ញៀវ​ទស្សនា​ប្រមាណជិត ១៨ម៉ឺននាក់ ក្នុងនោះទេសចរអន្តរជាតិ ជិត៨ពាន់នាក់ ទី៣ ខេត្ត​ព្រះសីហនុ ទទួលបានភ្ញៀវទស្សនា ជិត១៧ម៉ឺននាក់ ក្នុងនោះទេសចរបរទេស ប្រមាណជិត​៥​ពាន់​នាក់ ទី៤ ខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវទស្សនា ជាង១៥ម៉ឺននាក់ ទី៥ ខេត្តកំពត ទទួលភ្ញៀវ​ទស្សនាប្រមាណជាង១២ម៉ឺននាក់ ។ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ថ្លែងថា សភាពការណ៍​សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃ​សេវា​ទេសចរណ៍នានា មានភាពល្អប្រសើរ កម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈ​បញ្ជាការ​ឯកភាពរាជធានីខេត្ត បានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។ឯកឧត្តម បន្តថា បន្ថែមលើនេះ តាមគោលដៅ​ទេសចរណ៍​ខេត្ត​មួយចំ​នួន​បាន​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ ដើម្បីទាក់ទាញទេសចរណ៍ឲ្យមកកម្សាន្តខេត្តរបស់ខ្លួន ជាពិសេស​ព្រឹត្តិការណ៍​បុណ្យ​អុំទូក​បណ្តែត​ប្រទីប ព្រឹតិ្តការណ៍ទេសចរណ៍​ជំនឿ​ព្រះពុទ្ធ​សាសនា​ដែល​មាន​ការ​ចូលរួម​ពី​ទេសចរ​បរទេស​ផង​ដែរ ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅ​ទេសចរណ៍​សំខាន់​ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញទេសចរ និងបងប្អូន​ប្រជា​ពលរដ្ឋ​ដើរ​កម្សាន្តយ៉ាងច្រើនកុះករ៕ អត្ថបទ ស៊ុម សុខជា 

សម្តេចធិបតី ហ៊ុន ម៉ាណែត បដិសេធ​សំណើមគ្គុទេសក៍ទេសចរណ៍សៀមរាប​ដែលស្នើ​សម្តេច​ឲ្យបើក​កាស៊ីណូនៅខេត្តសៀមរាប

2024/10/04 10:44:24 am        242
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបដិសេធភ្លាមៗ​ចំពោះ​មគ្គុទេសក៍​ទេសចរណ៍ ដែលបានស្នើរសុំសម្តេចឲ្យមានការបើកទេសចរណ៍កែច្នៃ(កាស៊ីណូ) នៅខេតុ្ត​សៀមរាប ដោយសម្តេច បានលើកឡើងថា ទឹកដីខេត្តសៀមរាបគឺជាកន្លែងវប្បធម៌ដ៏ធំរបស់កម្ពុជា ដោយ​មិនត្រូវឲ្យមានបនល្បែងឬកាស៊ីណូនោះឡើយ។តាមរយៈវិដេអូឃ្លីប ដែលទើបតែបង្ហោះ ក្នុងឱកាសពេលដែលជួបជជែក និងពិគ្រោះយោបល់​ជា​លក្ខណៈ​ក្រៅ​ផ្លូវការ និងគ្មានការព្រាងទុកជាមួយបងប្អូនមគ្គុទេ្ទសក៍ទេសចរណ៍ នៅ​ខេត្ត​សៀមរាប​កាល​ពីពាក់កណ្តាលខែកញ្ញា កន្លងទៅនេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី​បាន​លើក​ឡើង​ថា «មិនអនុញ្ញាតឲ្យមានការបើកកាស៊ីណូទេ ពីព្រោះទឹកដីនេះគឺជាទឹកដីវប្បធម៌របស់ យើងដែលលាយគ្នាជាមួយកសិកម្ម»។នៅក្នុងឱកាសសំណេះសំណាលដោយគ្មានការព្រាងទុកនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏ បាន​ប្រាប់​ដល់មគ្គុទេសក៍ទេសចរណ៍ទាំងនោះផងដែរថា រាជរដ្ឋាភិបាល​នឹង​ខិតខំ​អភិវឌ្ឍន៍​ខេត្ត​សៀមរាប ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​, កញ្ចប់​ទេសចរណ៍​ដោយ​យកតាម មាត់ស្ទឹងសៀមរាបបង្កើតជាផ្សា ឬកន្លែងកម្សាន្ត ជាពិសេសទៅ​ទៀត​នោះ​គឺ​ផ្សា​មួយទៀតដែលនឹងអនុញ្ញាតឲ្យមានលក់ តែវត្ថុបុរាណខ្មែរ មានភ្លេងជា​ប្រពៃណី​ខ្មែរ​ជាដើម​។សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងជាថ្មីម្តងទៀតផងដែរថា ខេត្តសៀមរាបគឺត្រូវតែ ពង្រឹង​សន្តិសុខឲ្យខាងតែបាន ខណៈខេត្តនេះគឺជាខេត្តវប្បធម៌ ខេត្តអច្ឆរិយៈ ដែលមាន​ភ្ញៀវ​ទេសចរ​ជាតិ និងអន្តរជាតិមកលេងកម្សាន្តច្រើនជារៀងរាល់ថ្ងៃ រាល់ខែ និងរាល់ឆ្នាំ ដូច្នេះត្រូវ​តែ​ការពារ​នូវសន្តិសុខឲ្យបានរឹមមាំបំផុត ដោយមិនត្រូវ​ធ្វេស​ប្រហែស​នោះ​ឡើយ​ចំពោះ​បញ្ហា​សន្តិសុខ​នេះ៕ អត្ថបទ៖ បាន ចក់

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ទេសចរជាង ៧ម៉ឺននាក់ បានទៅទស្សនាតាមតំបន់​ការពារធម្មជាតិនានា

2024/10/04 10:21:19 am        163
ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរណ៍ ចំនួន ៧២ ០៩៧ នាក់ ក្នុងនោះទេសចរបរទេសចំនួន ៧១៧ នាក់ បានធ្វើដំណើរ​កម្សាន្ត​នៅ​តាម​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​នៅ​ទូទាំងប្រទេសកម្ពុជា។ យោងតាមនាយកដ្ឋានទេសចរណ៍ធម្មជាតិនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ភ្ញៀវទេសចរណ៍ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងរដូវភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៨ ខែកញ្ញា ដល់ថ្ងៃ០២ ខែតុលា ឆ្នាំ២០២៤ នាពេលកន្លងមក បាននាំ​ចំណូល​ដល់​សហគមន៍ ចំនួន ៣៥ ៣៦៧ ដុល្លារអាមេរិក។សហគមន៍តំបន់ការពារធម្មជាតិ ទឹកធ្លាក់ច្រកល្អៀង នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុង​ភូមិ​សាស្រ្ត​ខេត្តពោធិ៍សាត់ បានទាក់ទាញភ្ញៀវទេសចរណ៍ បានច្រើនជាងគេ ចំនួនជិត២ម៉ឺននាក់ និង​អាច​រកចំណូលបានជិត១ម៉ឺនដុល្លារ។ បន្ទាប់មកមានតំបន់ការពារធម្មជាតិបឹងយក្សឡោម នៃ​តំបន់​ប្រើ​ប្រាស់ច្រើនយ៉ាងបឹងយក្សឡោម  ក្នុងខេត្តរតនៈគីរី ក៏បានទទួលអ្នកទេសចរណ៍ជាតិ និង​អន្តរជាតិចំនួនជាង១ម៉ឺននាក់ និងអាចរកចំណូលបាន ជាង៤ពាន់ដុល្លារ។ លើសពីនេះ សហគមន៍​តំបន់ការពារធម្មជាតិនានា ផ្សេងទៀត សរុបចំនួន៥៣ ក្នុងចំណោម​សហគមន៍​តំបន់​ការពារ​ធម្មជាតិ ដែលបានទទួលស្គាល់ ដោយក្រសួងបរិស្ថាន សរុបចំនួន១៩៣ ទូទាំង​ប្រទេស​កម្ពុជា ដែលមានសក្តានុពល និងជាគោលដៅទេសចរណ៍ធម្មជាតិ។សូមបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២៤ នេះ សហគមន៍តំបន់ការពារធម្មជាតិ បាន​ទាក់​ទាញ​​ទេសចរមកសម្រាកកម្សាន្តបានចំនួន ៦៦៣ ២០៧ នាក់ ក្នុងនោះទេសចរបរទេស មាន​ចំនួន​១២ ៥២០នាក់ និងបានផ្តល់ចំនូលដល់សហគមន៍ បានចំនួន ៥២៥ ៣៥២ ដុល្លារ​អាមេរិក​។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ថវិកា​របស់​សហគមន៍តំបន់ការពារធម្មជាតិត្រូវគ្រប់គ្រងដោយសហគមន៍ដោយផ្ទាល់ ដែល​បែង​ចែង​សម្រាប់សកម្មភាពល្បាតរបស់សហគមន៍ ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ ចូល​រួម​សម្រាប់​ជួយរៀបចំពង្រឹងការគ្រប់គ្រង ហេដ្ឋេចនាសម្ព័ន្ធរបស់សហគមន៍ ជួយជីវភាពសមាជិក ជួយ​ដល់ការអភិវឌ្ឍមូលដ្ឋានមួយចំនួនថែមទៀត។ អ្នកនាំពាក្យក្រសួងបរិស្ថាន បាន​អះ​អាង​បន្ថែម​ថា អ្នកទេសចរណ៍ បានទៅកម្សាន្តតាមសហគមន៍តំបន់ការពារធម្មជាតិ ក៏ព្រោះតែ​ប្រទេស​ជាតិ មានសុខសន្តិភាព រាជរដ្ឋាភិបាល បានអភិវឌ្ឍនិងពង្រីកហេដ្ឋរចនាសម្ព័ន្ធ ងាយស្រួល​ធ្វើ​ដំណើរ បានដល់មូលដ្ឋាន និងដោយសារការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ បាន​ល្អប្រសើរ និងបានជួយគាំទ្រ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ មានឱកាស បាន​ស្គាល់​សម្បត្តិ​ធម្មជាតិ ស្គាល់មាតុភូមិកម្ពុជា ស្រឡាញ់ព្រៃឈើ បណ្តុះគំនិត«បៃតង» ចូលរួម ដាំដើមឈើឱ្យ​បាន​ច្រើន ជាពិសេសចូលរួមការពារព្រៃឈើ សត្វព្រៃ នៅតាមតំបន់ការពារធម្មជាតិ ដែល​កំពុង​ការពារ​យ៉ាង​តឹងរឹង ពីក្រសួងបរិស្ថាន និងក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ជាពិសេសពីប្រជាពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ។ ឯកឧត្តមបានបន្ថែមថា កន្លង​មក សហគមន៍តំបន់ការពារធម្មជាតិ បានរៀបចំផលិតផល និងសេវាកម្មទេសចរណ៍ ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ដូចជាមានហេដ្ឋារចនាសម្ព័ន្ធ សម្រាប់កន្លែងលំហែបៃតង កន្លែង​គយ​គន់ ទេសភាពធម្មជាតិ ទឹកជ្រោះ ទស្សនាសត្វព្រៃ ដើមឈើ និងតំបន់វប្បធម៌ ប្រវត្តិសាស្រ្ត បុរាណ​ថែមទៀត។ អ្នកនាំពាក្យបានឱ្យដឹងផងដែរថា សហគមន៍តំបន់ការពារធម្មជាតិ មាន​តួនាទី​សំខាន់ ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាចូលរួមអភិរក្ស បេតិកភណ្ឌ​វប្បធម៌​ប្រពៃណី ទាំងរូបី និងអរូបិឱ្យបានគង់វង្ស និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើត​អេ​កូទេសចរណ៍ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីឆ្លើយតបកំណើនឡើងនៃវិស័យទេសចរណ៍ និង​តម្រូវការរបស់ប្រជាពលរដ្ឋក្នុងការដើរកម្សាន្ត។ សូមបញ្ជាក់ថា ក្រសួងបរិស្ថាន នាពេលកន្លងមក បានដាក់ចេញផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​​លំហែ​បៃតង ដោយយកចិត្តទុកដាក់ ជំរុញការលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ទាំងអស់ គោរពវប្បធម៌ និងបរិស្ថាន និងជំរុញឱ្យសហគមន៍ មានភាពស្អាត មានផ្តល់សេវា ក្នុង​តម្លៃ​សមរម្យ មានអនាម័យ មានការទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ កាត់បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក ការការពារព្រៃឈើ សត្វព្រៃ និងដាំស្តារព្រៃឈើ ដែលជួយបង្កើនចំណូលបន្ថែម តាម​រយៈ​វិស័យ​អេកូទេសចរណ៍ និងកាត់ផ្តាច់ពីការពឹងអាស្រ័យ លើអនុផលព្រៃឈើ។ ឯកឧត្តម បានលើក​ឡើង​ផង​ដែរថា ក្រសួងបរិស្ថានកន្លងមក បានបណ្តុះបណ្តាល​ឱ្យ​សហគមន៍​ក្លាយ​ជា​ម្ចាស់​លើ​ការ​អភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ មានភាពស្អាត បៃតង ចេះផលិតវត្ថុអនុស្សាវរីយ៍ ការដាំដំណាំ​រួម​ផ្សំ​ផ្សេង​ៗ មានបន្លែបង្ការ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ គ្រួសារប្រចាំថ្ងៃ សម្រាប់លក់ទៅទីផ្សារ និងបម្រើ​សេវា​កម្មទេសចរណ៍ជាដើម៕

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន រំលឹកដល់នាយទាហាន​ពលទាហាន នៃកងពល​តូច​ដឹកជញ្ជូន​លេខ៩៩ ត្រូវត្រៀមជានិច្ចស្តាប់រាល់បទបញ្ជារបស់ថ្នាក់លើ

2024/10/04 10:07:00 am        175
ក្នុងឱកាសប្រជុំជួរនាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២៤នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេ​បញ្ជា​ការកង ពលតូចដឹកជញ្ជូនលេខ៩៩ បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរង ពល​ទាហានទាំងអស់ ដែលចំណុះឲ្យកងពលតូចដឹកជញ្ជូនលេខ៩៩ ត្រូវត្រៀម​ខ្លួន​ជា​និច្ច​ស្តាប់​រាល់​បទ​បញ្ជាទាំងអស់របស់ថ្នាក់ លើដែលបានប្រគល់ជូន ដោយមិនត្រូវគិតថាយប់ ឬថ្ងៃនោះ​ឡើយ​។ក្រោយត្រួតពិនិត្យ និងផ្សព្វផ្សាយហសភាពការណ៍ថ្មីប្រាប់ដល់នាយទាហាន នាយទាហានរង ពល​ទាហាន​ នៃកងពលតូចដឹកជញ្ជូនលេខ៩៩ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានលើក​ឡើង​ថា«​កងទ័ពទាំងអស់ត្រូវតែគោរពវិន័យ គោរពបទបញ្ជាថ្នាក់លើឲ្យបានម៉ឹងម៉ាត់បំផុត ស្មើៗ​គ្នា ទាំងបុរស ទាំងស្ត្រី»។ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ ក៏បានប្រកាសត្រៀមខ្លួន និងសម្ភារជានិច្ចផងដែរ ក្នុងការ ចុះ​អន្តរាគមន៍ជួយដល់បងប្អូនប្រជាពលរងគ្រោះដោយគ្រោះធម្មជាតិ ដែលអាច​នឹ​ង​កើត​ឡើង​ជាយ​ថា​ហេតុណាមួយជាពិសេសគឺគ្រោះទឹកជំនន់តែម្តង ខណៈក្រសួងធនធានទឹក និង​ឧតុនិយម​ប្រកាស​ថា ភ្លៀងនៅ តែបន្តធ្លាក់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា​ដោយ​លាយ​ឡំ​ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ជា ដើមនោះ៕ អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រ ព្រះបរមរាជនុញ្ញាតជូន ឯកឧត្តម Wang Yi ចូលក្រាបថ្វាយព្រះពរ
06/18/2026 09:06 AM
លោក Putin ធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍មេដឹកនាំនៃប្រជាជាតិអាស៊ីអាគ្នេយ៍ ដោយស្វែងរកការជំរុញទំនាក់ទំនងពាណិជ្ជកម្ម
06/18/2026 09:06 AM
តម្លៃប្រេងបន្តធ្លាក់ចុះ ខណៈសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
06/18/2026 09:06 AM
ប្រធានាធិបតីបារាំងសាទរភាពជោគជ័យនៃកិច្ចប្រជុំកំពូល G7 ដោយសារការវិវត្តន៍លើអ៊ុយក្រែន និងអ៊ីរ៉ង់
06/18/2026 09:06 AM
ប្រធានាធិបតីអាមេរិក និងអ៊ីរ៉ង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ ប៉ុន្តែលោក Trump ថា នៅតែអាចបន្តការវាយប្រហារបាន
06/18/2026 08:06 AM
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងក្រសួងមុខងារសាធារណៈ បើកកិច្ចប្រជុំត្រៀមរៀបចំការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿន
06/18/2026 07:06 AM
អ្នកនាំពាក្យក្រសួងព័ត៌មានណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ
06/18/2026 07:06 AM
តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទជាមួយថៃ ដោយសន្តិវិធីតាមរយៈ UNCLOS
06/18/2026 07:06 AM
កម្ពុជា ជាប់ឆ្នោតក្នុងគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អណត្តិ ២០២៦-២០៣០
06/18/2026 07:06 AM
សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM