ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

ពុទ្ធបរិស័ទច្រើនកុះករ អញ្ជើញទៅធ្វើបុណ្យភ្ជុំធំនៅវត្តសន្សំកុសល​ប្រកបដោយ​ទឹកមុខ​សប្បាយរីករាយ

2024/10/02 12:45:28 pm        1288
សម្រាប់វត្តសន្សំកុសល ដែលស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ សង្កេត​ឃើញ​មាន​បង​ប្អូន​ប្រជា​ពុទ្ធបិស័ទច្រើនកុះករ ចាប់តាំងពីម៉ោង៤ទៀបភ្លឺ រហូតដល់ព្រះសង្ឃ​ឆាន់​ចង្ហាន់​ថ្ងៃ​ត្រង់​រួច​រាល់ នាថ្ងៃបុណ្យភ្ជុំបិណ្ឌធំចុងក្រោយ ក្នុងនេះសង្កេតឃើញបងប្អូនប្រជាពុទ្ធបរិស័ទ មាន​ទឹក​មុខ​សប្បាយ​រីករាយគ្រប់ៗគ្នាផងដែរ។បញ្ជាក់ប្រាប់ BTV ពុទ្ធបរិស័ទទំាងចាស់ ទំាងក្មេងបានប្រាប់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ​ឆ្នាំ​នេះ សប្បាយរីករាយណាស់ ចាប់តំាងពីថ្ងៃកាន់បិណ្ឌទី១ រហូតដល់ថ្ងៃបញ្ចប់ ក្នុងនេះ​សង្កេត​ឃើញ​បងប្អូនប្រជាពលរដ្ឋ គ្រប់ទីកន្លែងសុទ្ធតែសប្បាយរីករាយដូចៗគ្នា ហើយភាព​សប្បាយ​រីក​រាយ​ទំាង​អស់នេះ កើតឡើងដោយសារការដឹកនាំរបស់រាជរដ្ឋាភិបាល ចាប់តំាងពីអាណត្តិមុន ដ​ល់​អាណត្តិបច្ចុប្បន្ននេះ ហើយប្រជាពលរដ្ឋ ម្នាក់ៗមកធ្វើបុណ្យទាន ប្រកបដោយភាពសប្បាយ។ ចំណែកព្រះញាណកោសល យឹម ចំរើន ព្រះរាជាគណៈថ្នាក់ចត្វា ព្រះវិន័យធរ អនុគណ​ខណ្ឌ​មានជ័យ និងជាព្រះចៅអធិការវត្តសន្សំកុសល មានសង្ឃដីកាថា វត្តសន្សំកុសល មាន​ព្រះ​សង្ឃ​ប្រមាណ​ជិត​២០០អង្គ ហើយក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្យឆ្នាំនេះ សង្កេតឃើញ​មាន​ពុទ្ធ​បរិស័ទ បានអញ្ជើញមកវត្តមានចំនួនច្រើនកុះករ ដោយមិនបានធ្វើឱ្យព្រះសង្ឃខ្វះខាតចង្ហាន់ទេ ពោល​គឺគ្រប់គ្រាន់សម្រាប់ព្រះសង្ឃល្មម។ ព្រះតេជគុណ មានសង្ឃដីកាបន្តថា ភាពសប្បាយរីករាយទូទំាងប្រទេសនេះ ដោយសារ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដូចនេះព្រះតេជគុណ បានផ្ញើ​សារ​ជូន​ពរ​ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដើម្បីដឹកនាំប្រទេសជាតិ និងប្រជាជនកម្ពុជាតរៀងទៅ។គួរ​បញ្ជាក់ថា សម្រាប់វត្តសន្សំកុសល សង្កេតឃើញមានពុទ្ធបរិស័ទ បានអញ្ជើញទៅវត្តមួយនេះ ចាប់​តាំងពីថ្ងៃកាន់បិណ្ឌទី១ រហូតដល់ថ្ងៃបញ្ចប់ មានច្រើនកុះករ ហើយនៅម៉ោង៤ទៀបភ្លឺ ក៏​សង្កេត​ឃើញ​មានប្រជាពុទ្ធបរិស័ទ ទំាងក្មេងចាស់ បានអញ្ជើញ​ទៅ​បោះ​បាយ​បិណ្ឌ​ជា​រៀង​រាល់​ព្រឹក ចាប់ពីម៉ោង៤ទៀបភ្លឺយ៉ាងច្រើនកុះករផងដែរ។ សូមបញ្ជាក់ថា សម្រាប់ពិធីបុណ្យកាន់បិណ្ឌ និង​ភ្ជុំ​បិណ្ឌឆ្នាំ២០២៤នេះ ត្រូវបានបញ្ចប់នៅថ្ងៃទី២តុលាឆ្នាំ២០២៤នេះ ហើយនឹង​មាន​ពិធី​បុណ្យ​កឋិនទានចូលមកបន្តទៀតដែរ៕ អត្ថបទ៖ គង់ រ៉េន

សម្ដេចធិបតី និងលោកជំទាវបណ្ឌិតអញ្ជើញចូលរួមពិធីកាន់បិណ្ឌនៅវត្តវាំងចាស់នាថ្ងៃភ្ជុំធំនេះ

2024/10/02 12:27:05 pm        294
នៅព្រឹកថ្ងៃពុធ ១៥រោច ខែ​ភទ្រ​បទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លង នៃពិធីបុណ្យភ្ជុំបិណ្ឌិតប្រពៃណីជាតិ ព្រះពុទ្ធសាសនា ក្នុងទឹកចិត្តជ្រះថ្លា បំផុត ជាមួយព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចំណុះជើងហរិរក្សរាជិនី ហៅវត្តវាំងចាស់ ស្រុកឧត្តុង ខេត្តកំពង់ ស្ពឺ។ នៅលើសាលាធម្មសភា នៃទីអារាមវត្តវាំងចាស់ ក្នុងថ្ងៃបុណ្យឆ្លងនៃពិធីបុណ្យភ្ជុំបិណ្ឌ​ប្រពៃ​ណី​ជាតិ សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំង ឯកឧត្តម លោកជំទាវ ឥស្សរជន ជាន់ខ្ពស់តំណាងគ្រប់ស្ថាប័ន របស់ព្រះរាជា ណាចក្រកម្ពុជា និងពុទ្ធបរិស័ទចំណុះជើងវត្ត​ទាំង​អស់ អញ្ជើញបូជាទៀងធូបផ្កាភ្ញី​ទឹក​អប់ប្រេងម៉្សៅបូជាចំពោះ ព្រះ ពុទ្ធរូបអង្គតូច អង្គធំ បូជាទៀងធូបផ្កាភ្ញី​ទឹក​អប់ ប្រេងម៉្សៅ នំចំណីថ្វាយចំពោះរូបថតអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោ គាធិបតី ហ៊ុន នាង មហាឧបាសិកា ឌី ប៉ុក អ្នក​ឧកញ៉ា​ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ឧបាសក លីន គ្រី ត្រូវជាលោកតា លោកយាយ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវជាឪពុកធំ លោកជំទាវមហាសទ្ធាភិរ័ត្នធម្មសិរីរតន៍ អគ្គមហាឧបាសិកាពិទ្ធសាសនូបត្ថម្ភក៌ ប៊ុន សុថា ត្រូវជាម្តាយមីង ដើម្បីជាកិច្ច​រំលឹកដល់គុណបុណ្យ ព្រះរតនត្រ័យ តាម​គន្លង​ប្រពៃណី ព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង ជា​ពិសេស​រំលឹកដល់គុណបុណ្យព្រះសម្មា​សម្ពុទ្ធ​ព្រះ​បរមគ្រួនៃយើង ដែលព្រះអង្គបានត្រាស់ដឹង នូវអនុ​ន្តរសម្មាសម្ពុទ្ធធិញៀន និងព្រះធម៌ដ៏វិសេស​វិសាល បន្សល់ ទុកឲ្យកូនចៅ ពុទ្ធបរិស័ទ ដែលកាន់​សាស​នា​ព្រះពុទ្ធ បានគោរពប្រតិបត្តិចាប់តាំងពី​ដើមតរៀងមក រហូតមកដល់ បច្ចុប្បន្ននិងទៅ​អនាគត​។បន្ទាប់​ពីពិធីថ្វាយនូវគន្ធពិដោដល់ព្រះ បារមី​ព្រះពុទ្ធរូបគ្រប់អង្គរួចមក សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត និង ពុទ្ធបរិស័ទ​ទាំង​អស់ អញ្ជើញថ្វាយបង្គុំព្រះពុទ្ធរូប និងថ្វាយបង្គុំព្រះ​សង្ឃ ព្រមទាំងសមាទានសិល៍ ជាកិច្ចរំលឹក​គុណ បុណ្យព្រះរតនត្រ័យដ៏ខ្ពង់ខ្ពស់ តាមប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង ក្រោមកិច្ច​ដឹក​នាំ​របស់លោកអាចារ្យ និងព្រះគ្រួចៅអធិការ​វត្ត​វាំង​ចាស់​។ សម្តេចធិបតីនិងលោកជំទាវបណ្ឌិត ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរ​ជន​ជាន់ខ្ពស់ទាំងអស់ និងពុទ្ធបរិស័ទទីជិតឆ្ងាយ បានធ្វើ​បទ​នមសិកាព្រះរតនត្រ័យ សមាទានសិល៍ រំលឹកដល់ព្រះសម្មា សម្ពុទ្ធព្រះបរមគ្រួនៃយើង ដែល​ព្រះ​អង្គត្រាសដឹង នូវអនុត្តរះសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឲ្យ​ពុទ្ធ​បរិ​ស័ទ​គ្រប់ជំនាន់ គោរពប្រតិបត្តិជារៀងដរាប រហូត​មកដល់បច្ចុប្បន្ន និងទៅអនាគត។ ពុទ្ធឱវាទ​និងធម៌វិន័យរបស់ព្រះពុទ្ធបរមគ្រួ គឺជាប្រទីបបំភ្លឺ​ផ្លូវ​ដល់មនុស្សលោកគ្រប់រូប ឲ្យប្រកាន់នូវអំពើល្អ អំពើ​ជាកុសល លះ បង់នូវអំពើបាប អំពើជា​អកុសល ដើម្បីសាងនូវកុសលទាន តម្កល់ទុក​សំរាប់​អនាគតជាតិ ពិសេសទៅទៀតនោះ ពុទ្ធ បរិស័ទ​គ្រប់រូបត្រូវតែគោរពប្រតិបត្តិ និងដឹងគុណចំពោះ​បុព្វ​កា​រីជន មានមាតាបិតាទាំងរូបលោកនៅមាន​អាយុ​សង្ខាក្តី ឬទទួលមរណភាពទៅហើយក្តី។សូម​បញ្ជាក់​ថា ពិធីបុណ្យកាន់បិណ្ឌឬភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យតាមបែបប្រពៃណី សាសនា ដែលមាន​អា​យុកាលដ៏យូរលង់ណាស់មកហើយ។ ពិធីបុណ្យ​នេះមានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ​១៥រោច ខែភទ្របទ។ ពិធីបុណ្យកាន់បិណ្ឌឬ​ភ្ជុំ​បិណ្ឌ គឺជាសក្ខីភាពបង្ហាញអំពីសទ្ធា​ជ្រះថ្លា​ របស់​ពុទ្ធបរិស័ទ គ្រប់រូប ចំពោះឧបការគុណរបស់បុព្វកា​រី​ជន ដោយបានធ្វើបុណ្យធ្វើទានឧទ្ទិសកុសល ជូន​តាមរយះព្រះសង្ឃជាស្រែ បុណ្យ ដើម្បីឲ្យវិញ្ញាណ​ក្ខន្ធលោកអ្នកមានគុណ មានមាតាបិតា​ញាតិ​ការ​ទាំងប្រាំពីរសណ្តាន ដែលបានចែកឋាន ទៅ កាន់​លោកខាងមុខហើយនោះ សូមមកទទួលនូវ​ម្នុញផល​ដែលកូនចៅឧទ្ទិស​ជូន ដើម្បីបានទៅចាប់​បដិ​សន្ធិ ក្នុងឋាន ដ៏មានសិរីសួស្តីជ័យមង្គល​វិបុល​សុខគ្រប់ប្រការ កុំបីឃ្លាងឃ្លាតដោយប្រការណាមួយ​ឡើយ និងម៉្យាងវិញទៀត តាម រយះការមាន​ជំនឿចំពោះព្រះពុទ្ធសាសនា​នេះហើយ ទើបបច្ចុប្បន្ន​នេះ​ពុទ្ធបរិស័ទខ្មែរគ្រប់ស្រទាប់វណ្ណះ ក្រោមម្លប់​បារមីដ៏ត្រជាក់នៃអង្គព្រះករុណា ព្រះមហាក្សត្រជា​ទី​គោរព​សក្ការះដ៏ខ្ពង់ខ្ពស់បំផុត និងក្រោមការ​ដឹកនាំ​ប្រកបដោយ បញ្ញាញាណដ៏ឈ្លាវៃ ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់សម្តេចមហាបវរធិបតីនាយករដ្ឋ​មន្រ្តី​ជា​ប្រមុខ ព្រះសង្ឃ ពុទ្ធបរិ ស័ទ និងប្រជាពលរដ្ឋគ្រប់​ស្រទាប់ជាន់ថ្នាក់ទាំងអស់ បាន​ចូល​រួម​សាមគ្គី​គ្នាកសាងនូវមហាសមិទ្ធផលយ៉ាងច្រើន អនេក បម្រើ​ឲ្យការរីកចម្រើននិងគង់វង្ស នៃព្រះពុទ្ធ​សាសនា ដែលជាសសានារបស់រដ្ឋ។ តាមទំនៀមទម្លាប់​ប្រពៃណី​របស់ប្រជាពលរដ្ឋខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌនេះ មានអាយុកាលដ៏យូរលង់ណាស់មកហើយ ពោល​គឺដោយការគោរព ប្រតិបត្តិតាម​ពុទ្ធឱវាទ របស់​ព្រះ​សម្មាសម្ពុទ្ធព្រះបរមគ្រួនៃយើង ដែលតម្រូវ​ឲ្យពុទ្ធបរិស័ទទូទៅ មានឱកាសធ្វើបុណ្យ ចែកទាន ដើម្បី​ឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធបុព្វ​ការីជន មានមាតាបិតាជីដូនជីតា ញាតិការទាំងប្រាំពីរ​សណ្តាន ដែលបានចែកឋានទៅកាន់​លោក​ខាង​មុខនោះហើយ មកទទួលមគ្គផលកុសលផលបុណ្យ ដែលកូនចៅ ឧទ្ទិសជូន ក្នុងរដូវ​បុណ្យ​ភ្ជុំ​បិណ្ឌរយះពេល១៥ថ្ងៃ។ លំដាប់អំពីបទនមសិកាព្រះរតនត្រ័យ ព្រះសង្ឃសូត្រធម៌ប្រោសព្រំប្រសិទ្ធពរជ័យ បវរមហាប្រសើរ​ដល់ពុទ្ធបរិស័ទ ទាំងអស់ ក្នុងបុណ្យឆ្លងនៃពិធីបុណ្យភ្ជុំបិណ្ឌរួចមក សម្តេចធិបតីនិងលោកជំទាវបណ្ឌិត ព្រមទាំង ឯកឧត្តម លោក ជំទាវ និងពុទ្ធបរិស័ទ​ទាំងអស់ អញ្ជើញរាប់បាត្រព្រះសង្ឃ ដើម្បីព្រះសង្ឃគ្រប់អង្គសូត្រ នូវធម៌សកប្បករុណាភិធម្ម បង្សុ​កុល ជាកិច្ចឧទ្ទិសបញ្ជូននូវកុសលផលបុណ្យ ដែលកើតមានឡើងក្នុងថ្ងៃបុណ្យឆ្លង នៃពិធីបុណ្យ​ភ្ជុំបិណ្ឌនេះ ជូន ដល់បុព្វការីជន មានមាតាបិតាញាតិការទាំងប្រាំពីរសណ្តានទាំងអស់ របស់សម្តេច​ធិបតីនិងលោកជំទាវបណ្ឌិត ជា ពិសេសឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង វិញ្ញាណក្ខន្ធមហាឧបាសិកា ឌី ប៉ុក វិញ្ញាណក្ខន្ធអ្នក​ឧកញ៉ា​ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី វិញ្ញាណក្ខន្ធឧបាសក លីន គ្រី វិញ្ញាណក្ខន្ធលោកតា តាន់ ពេជសុត វិញ្ញាណក្ខន្ធលោកយាយ លី អេង ហៅ ងួន សារុំ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង វិញ្ញាណក្ខន្ធលោកជំទាវមហាសទ្ធាភិរ័ត្នធម្មសិរីរតន៍ អគ្គមហាឧបាសិកាពិទ្ធសាសនូបត្ថម្ភក៌ ប៊ុន សុថា និងវិញ្ញាណក្ខន្ធ កុមារ៉ា ហ៊ុន កំសត់ បងប្រុសសម្តេចធិបតី ដែលបានធ្វើកម្មកិរិយាចែកឋានយើងនេះ ទៅកាន់វរលោកខាងមុខ ហើយ នោះ សូមអញ្ជើញវិញ្ញាណក្ខន្ធលោកអ្នកមានគុណទាំងអស់ និងវិញ្ញាណក្ខន្ធកុមារ៉ា ហ៊ុន កំសត់ ដែលបានចែកឋាន ទៅកាន់វរលោកខាងមុខ យ៉ាងអមនុស្សធម៌បំផុត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត សូម មកទទួលនូវម្នុញផល និងកុសលផលបុណ្យ ដែលសម្តេចបវរធិបតីនិងលោកជំទាវបណ្ឌិត ព្រមទាំងឯកឧត្តម លោកជំទាវ ត្រូវជាកូនចៅ ចៅទួត និងពុទ្ធបរិស័ទទាំងអស់ ឧទ្ទិសជូនតាមរយះព្រះសង្ឃក្នុងថ្ងៃបុណ្យឆ្លង នៃពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ នាពេលនេះ សូមជួយទ្រទ្រង់យោងយិតវិញ្ញាណក្ខន្ធ លោកអ្នកមាន គុណទាំងអស់ និងវិញ្ញាណក្ខន្ធកុមារ៉ា ហ៊ុន កំសត់ បានសោយសុខក្នុងឋានបរមសុខសុគតិភព កុំបីឃ្លាងឃ្លាតដោយ ប្រការណាមួយឡើយ ចាប់តាំងពី​ថ្ងៃនេះតរៀងទៅ។ ម៉្យាងវិញទៀតមួយផ្នែក នៃអនិសង្ឃកុសលផលបុណ្យ ក្នុងថ្ងៃ បុណ្យឆ្លងនេះដែរ ក៏សូមឧទ្ទិសថ្វាយព្រះវិញ្ញាណក្ខន្ធ អតីតព្រះរាជវង្សានុវង្ស សម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃ នាយក សម្តេចព្រះរាជាគណះ ព្រះថេរានុថេរះគ្រប់អង្គ និងវិញ្ញាណក្ខន្ធវិរះជនអ្នកស្នេហារជាតិគ្រប់រូប យុទ្ធ​ជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាវិញ្ញាណក្ខន្ធ ប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ជាង ៣​លាននាក់ ដែលបាន បាត់បង់ជីវិតយ៉ាងអយុត្តិធម៌បំផុត ក្នុង របបប្រល័យពូជសាសន៍ ប៉ុល ពត សូម​មកទទួលមគ្គផលនេះ ពីសម្តេចបវរធិបតីនិងលោកជំទាវបណ្ឌិត ឯកឧត្តម លោកជំទាវ ញាតិមិត្តគ្រប់ក្រុមគ្រួសារទាំងអស់ ឧទ្ទិសបួងសួងដល់បារមី វត្ថុស័ក្តិ សិទ្ធ ទេវតាថែរក្សាក្នុងលោក បារមីវត្ថុស័ក្តិសិទ្ធថែរក្សាទីអារាម វត្តហរិរក្សរាជនី វាំងចាស់ សូមតាមជួយបីបាច់ថែរក្សា ព្រះរាជាណាចក្រកម្ពុជា សូមមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនយ៉ាងពេញលេញនិងឆាប់រហ័ស ប្រជាពល រដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា បវៀសជៀសឆ្ងាយពីបាតុភូតធម្មជាតិផងទាំងពួង ពិសេសរួចចាកផុត ពីជំងឺ រាតត្បាតនានា ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ចាប់តាំងពីពេលនេះតរៀងទៅ។ និងមួយចំណែកវិញ ទៀត តាមរយះអំណាចកុសលផលបុណ្យនេះដែរ ព្រះសង្ឃគ្រប់អង្គក្នុងទីអារាម វត្តហរិរក្សរាជនី វាំងចាស់ សូមលើកមហាកុសលជូន សម្តេចធិបតីនិងលោកជំទាវបណ្ឌិត ឯកឧត្តម លោកជំទាវ ញាតិមិត្តគ្រប់ក្រុមគ្រួសារ និងពុទ្ធបរិស័ទ ទាំងអស់ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលកើតមានដល់គ្រប់ក្រុមគ្រួសារទាំងអស់ ពិសេស ទទួលបាននូវពុទ្ធពរទាំងឡាយបួនប្រការ គឺអាយុ វណ្ណះ សុខះ ពលះ ជានិច្ច និរន្តតរៀងទៅ។ សូមបញ្ជាក់ថា នៅក្នុង ពិធីបុណ្យឆ្លង នៃពិធីបុណ្យភ្ជុំបិណ្ឌ​ថ្ងៃ​១៥​រោចនេះ សម្តេចធិបតីនិងលោកជំទាវបណ្ឌិត បានប្រគេនបច្ច័យ ព្រះសង្ឃ ចំនួន ២៣អង្គ ក្នុងនោះព្រះគ្រូចៅអធិការ ២លានរៀល ព្រះសង្ឃ២២អង្គ ក្នុង១អង្គៗ បច្ច័យ១០ម៉ឺនរៀល ប្រគេន បច្ច័យសម្រាប់កសាងវត្ត ១១៧លានរៀល រួមទាំងប្រគេននូវគ្រឿងឧបភោគ បរិភោគ នំចំណីភេសជ្ជៈគ្រប់ប្រភេទជាច្រើនមុខ។ បន្ទាប់ពីពិធីប្រារព្វកិច្ចនៅលើសាលាធម្មសភារួចមក សម្តេចបវរធិបតីនិងលោកជំទាវបណ្ឌិត ឯកឧត្តម លោកជំទាវ និងពុទ្ធបរិស័ទទាំងអស់ អញ្ជើញពូនភ្នំខ្សាច់ដើម្បីជាកិច្ច នៃការដែលប្រជាពលរដ្ឋខ្មែរយើងគ្រប់រូប មានជំនឿតៗគ្នា មកថា ការ​ពូនភ្នំខ្សាច់នេះ គឺជាការជំរះនូវអំពើឆ្គមឆ្គងផងទាំងឡាយ ដែលមនុស្សយើងគ្រប់រូបបានប្រព្រឹត្តិពី​អតីត កាល និងដើម្បីភាពត្រជាក់ត្រជុំសម្រាប់អនាគតជាតិ។ សម្តេចបវរធិបតីនិងលោកជំទាវបណ្ឌិត ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ទាំងអស់ បានអញ្ជើញបូជាទៀនធូបផ្កាភ្ញីទឹកអប់ប្រេងម៉្សៅ នៅតាមទីសក្ការបូជាដ៏មានបារមី ក្នុងទីអារាមវត្តហរិរក្សរាជនី វាំងចាស់ ក្នុងនោះរួមមាននៅលើអតីតទួលប្រាសាទទេវាវិន្និច្ឆ័យ ព្រះពុទ្ធរូបអង្គតូច អង្គធំ ក្នុងព្រះមវិហារ និងរូបសំណាក់មេទ័ពខ្មែរ ដែលបានកសាងឡើងក្រោមកិច្ចដឹកនាំ ប្រកបដោយកិត្តិ​បណ្ឌិត និង យ៉ាងវិចិត្រតាមបែបប្រពៃណីសាសនា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សូមបញ្ជាក់ថា វត្តហរិរក្សរាជិនី នៅក្នុងសម័យដើមមានភាពរុងរឿងខ្លាំងណាស់ ជាវត្ត​សំបូរទៅ ដោយគម្ពីរដិកា ភាសាបាលីនិងសម្រាយ ជាវត្តដែលបណ្តុះពូជព្រះសង្ឃជាបណ្ឌិត មាន​ចំនួនច្រើនអង្គ ក្រោមព្រះ រាជូបត្ថម្ភរបស់ព្រះមហាក្សត្រខ្មែរ ប៉ុន្តែវត្ថុបុរាណនិងសមិទ្ធផលទាំងឡាយ ដែលមាននៅក្នុងទីអារាមនោះ ត្រូវបាន បាត់បង់អន្តរាយ នៅក្នុងសម័យសង្រ្គាម ពិសេសរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ ១៩៧៩ ទីអារាមនេះក៏ដូចជាទីអារាមនានានៅទូទាំងប្រទេស ត្រូវបានកសាងឡើងវិញ ក្រោមគំនរផេះផង់ មានការរីក ចម្រើនឡើងវិញជាជំហ៊ានៗ ដើម្បីឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទគោរពប្រតិបត្តិទៅតាមជំនឿរៀងៗខ្លួន។ ជាក់ស្តែង ទី អារាមវត្តហរិ​រក្សរាជិនី វាំងចាស់ ត្រូវបានសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ដែលជាពុទ្ធសាសនូបត្ថម្ភដ៏សំខាន់ បានទៅកសាងជាថ្មីឡើងវិញនៅក្នុងឆ្នាំ១៩៩៦ ធ្វើឲ្យសមិទ្ធផលខាងផ្នែកពុទ្ធិចក្រនិងអាណាចក្រ ក្នុងទីអារាមនេះ មានការរីកចម្រើនយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះរួមមានសា​លារៀន របងក្លោងទ្វារ ឧបដ្ឋានសាលា កុដ្ឋ ព្រះវិហារ ផ្លូវថ្នល់ សាលាបាលី រូបសំណាក់មហាវិរះបុរសខ្មែរអ្នកស្នេហារជាតិ ដែលមានស្នាដៃក្នុងការការពារជាតិ មាតុ ភូមិ និងមហាសមិទ្ធផលនានាជាច្រើនទៀត មានការរីកចម្រើនទុកជាសម្បត្តិគរុភណ្ឌសម្រាប់មនុស្សជំនាន់ក្រោយ គោរពប្រតិបត្តិតរៀងទៅ។ ព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តហរិរក្សរាជិនី វាំងចាស់ សូមលើកម្នុញផលដែល កើតចេញពីទឹកចិត្តជ្រះថ្លា ក្នុងថ្ងៃឆ្លងនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ សូមតាមជួយឃុំគ្រងថែរក្សា សម្តេចធិបតីនាយករដ្ឋមន្រ្តីនិងលោកជំទាវបណ្ឌិត សូមមានតេជះបារមីខ្លាំងពូកែ សុខភាពល្អបរិបូរណ៍ ពូលានុភាពមាំមួន បញ្ញា​ញាណភ្លឺថ្លា ជន្មាយុយ៉ឺនយូរជាងរយវស្សា ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំជោគវាសនាអនាគតប្រទេសជាតិ ឲ្យកាន់តែ រីកចម្រើនរឹងមាំខ្លាំងក្លា ជាយូរអង្វែងតរៀងទៅ៕                    

ពុទ្ធបរិស័ទយ៉ាងច្រើនកុះករនៅតំបន់ជនបទក្នុងខេត្តបាត់ដំបង ជួបជុំគ្នាធ្វើបុណ្យក្នុងថ្ងៃភ្ជុំធំក្រោមម្លប់សន្តិភាព

2024/10/02 12:03:48 pm        158
ប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ នៅតាមតំបន់ជនបទក្នុងខេត្តបាត់ដំបងបាននាំយកចង្ហាន់ ទេយ្យទាន និងគ្រឿងឧបភោគបរិភោគប្រគេនព្រះសង្ឃ និងជួបជុំគ្នាធ្វើបុណ្យដោយសទ្ធាជ្រះថ្លា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ប្រជាពុទ្ធបរិស័ទដែលបាននាំយកចង្ហាន់ចូលរួមធ្វើបុណ្យនៅវត្តអង្រ្គង ស្ថិតក្នុងភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បង្ហាញអារម្មណ៍សប្បាយរីករាយដែលបានជួបជុំក្រុមគ្រួសារនាំគ្នាធ្វើបុណ្យនាថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ។ ប្រជាពុទ្ធបរិស័ទលើកឡើងថា ការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រកបដោយភាពសប្បាយរីករាយ និងសទ្ធាជ្រះថ្លានេះធ្វើឡើងបានដោយសារតែប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើន និងសុខសន្តិភាពពេញលេញ។ ប្រជាពុទ្ធបរិស័ទ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរួបរួមសាមគ្គីគ្នាថែរក្សាការពារសុខសន្តិភាពឱ្យបានគង់វង្សយូរអង្វែងដើម្បីប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនទៅមុខបន្ថែម។សូមរំលឹកថា បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះ អ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ​ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ​ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយ សម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយ​ដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញាដល់ថ្ងៃទី៣ ខែតុលា៕

ឯកឧត្តម ប៉ែន បូណា៖ កត្តាសុខសន្ដិភាពអាច​ឱ្យពលរដ្ឋមាន​ឱកាស​រីករាយ​ជួបជុំ​គ្រួសារ​នា​រដូវ​បុណ្យជាតិធំៗ

2024/10/02 11:49:32 am        290
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល មានប្រសាសន៍បញ្ជាក់ថា កត្តាសុខសន្ដិភាព​អាច​ឱ្យ​ប្រជាពលរដ្ឋ​មាន​ឱកាស​រីក​រាយ​ជួប​ជុំ​គ្រួសារនារដូវបុណ្យជាតិធំៗ ជាពិសេសក្នុងឱកាសពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ។ឯកឧត្តម ប៉ែន បូណា មានប្រសាន៍ថា បច្ចុប្បន្ន ឱ្យតែមានពិធីបុណ្យ ឬសូម្បី​តែ​ពេល​សម្រាក​ចុង​សប្តាហ៍ ប្រជាពលរដ្ឋខ្មែរតែងដណ្តឹងសួរគ្នាថា តើគួរទៅដើរលេងនៅទីណា? សំណួរនេះ​បាន​ផុស​ចេញ​ពី​បបូរមាត់មនុស្សស្ទើរតែគ្រប់គ្នានៅពេលបានជួបមិត្តភ័ក្តិ ឬអ្នកធ្លាប់ស្គាល់គ្នា។ ការ​ជជែក​ផ្លាស់​ប្តូរយោបល់អំពីទីកន្លែងដើរកម្សាន្ត​កើត​ឡើង​តែ​ក្នុង​បរិបទ​ដែល​ប្រជាពលរដ្ឋ​មាន​លំនឹង​ក្នុង​ចិត្តហើយទទួលបានសេចក្តីសុខកាន់តែខ្លាំងជាលំដាប់ក្នុងអារម្មណ៍របស់ខ្លួន។ឯកឧត្តមបន្តថា ជាក់ស្តែងក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋខ្មែរបានជួបជុំគ្រួសារ ញាតិ​មិត្ត បងប្អូន​ដើម្បី​ទៅវ​ត្ត​ធ្វើបុ​ណ្យ​ទាន​ព្រម​ទាំង​ដើរ​កម្សាន្ត​តាម​ទី​រមណីយដ្ឋាន​ផ្សេងៗ​ទៅ​តាម​ចិត្ត​ចង់។ អ្វីដែលគួរឱ្យកត់សម្គាល់គឺ មិនថាជំនួបក្នុងទ្រង់ទ្រាយបែបណា ឬនៅទីណាឡើយ ក្តី​សប្បាយរីករាយ សំណើចក្អាកក្អាយ និងស្នាមញញឹម កើតមាននៅទីនោះ។ទិដ្ឋភាព​បែបនេះកើតឡើងដោយសារប្រជាពលរដ្ឋខ្មែររស់នៅក្នុងសុខសន្តិភាពរយៈពេលយូរ ក្នុង​ប្រទេសដែលមានស្ថិរភាពនយោបាយល្អ មានកំណើនជីវភាព មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ល្អ​ស្អាត​ ប្រទាក់ក្រឡាគ្នា មានមធ្យោបាយធ្វើដំណើរសម្បូរបែប មានការអភិវឌ្ឍន៍មិនធ្លាប់មានពីមុន ដែល​ធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានភាពកក់ក្តៅនិងមានក្តីសង្ឃឹមក្នុងជីវិតកាន់តែខ្លាំងឡើង។ មិនថា​ក្នុង​ឬ​ក្រៅប្រទេស ពលរដ្ឋខ្មែរនាំគ្នាដើរកម្សាន្តគ្រប់ទិសទី។ឯកឧត្តម ប៉ែន បូណា  បញ្ជាក់ថា សុខសន្តិភាពរយៈពេលយូរដែលជាស្នាដៃសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការធានា​ការពារ​សន្តិភាព​មិន​ឱ្យ​បាត់​បង់​ពី​សំណាក់​រាជ​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​សម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុង​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ខុស​ពី​មុន​ស្រឡះពោលគឺផ្លាស់ប្តូរពីការរស់នៅដោយការភ័យខ្លាចកាលពីសម័យសង្គ្រាម មក​ជា​ការ​រស់​នៅក្នុងក្តីសប្បាយរីករាយតាមបែបមនុស្សក្នុងសង្គមស៊ីវីឡាយ។ នេះគឺជា​ការ​ផ្លាស់ប្តូរ​ផ្នត់​គំនិត​ដ៏​ស៊ីជម្រៅបំផុតមួយរបស់ប្រជាពលរដ្ឋខ្មែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

ថ្ងៃភ្ជុំទី២ ពលរដ្ឋនៅតែបន្តជិះរថយន្តក្រុងឥតបង់ប្រាក់របស់រដ្ឋ​ទៅស្រុក​កំណើត​តាម​បណ្ដា​ខេត្តនានា

2024/10/02 11:30:35 am        211
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ ដែលជាថ្ងៃភ្ជុំធំថ្ងៃទី២ ប្រជាពលរដ្ឋនៅ​តែ​បន្ត​ជិះ​រថយន្ត​ក្រុង​សាធារណៈ​ឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើដំណើរស្រុកកំណើតនៅតាមបណ្តាខេត្តនានា ។ នៅថ្ងៃភ្ជុំធំថ្ងៃទី២នេះ គឺមានរយៈពេល៤ថ្ងៃ​ហើយ​នៃ​ការ​ដាក់​ឱ្យប្រើប្រាស់​សេវា​ដឹក​ជញ្ចូន​ពលរដ្ឋ​ឥត​បង់​ប្រាក់របស់រដ្ឋ ក្នុងឱកាសពិធីដាក់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ក្នុងក្របខណ្ឌទូទាំងប្រទេស ខណៈ​នៅថ្ងៃតែ២ទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់។ កំពុងរៀប​ចំ​ធ្វើដំណើរនៅព្រឹកនេះប្រជាពលរដ្ឋបង្ហាញក្តីរីករាយ និងសាទរបំផុតចំពោះ​ការ​ផ្តល់​ជូន​រដ្ឋយន្ត​ក្រុង​នេះ ដែលបានចូលរួមសម្រាលការចំណាយប្រាក់ក្នុងការធ្វើដំណើរទៅស្រុកកំណើត ពិសេស​អ្នក​ដែលមានស្រុកកំណើតនៅបណ្តាខេត្តឆ្ងាយៗ ។ លោក កែវ ចាន់ណារិទ្ធិ អភិបាលរដ្ឋករស្វយ័តដឹកជញ្ចូនរាជធានីភ្នំពេញ (រថយន្តក្រុង​សាធារណៈ​) ​បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃកន្លង មានពលរដ្ឋ បងប្អូនកម្មករ-និយោជិរច្រើនកុះករ បាន​មក​ទទួល​យកសេវាដឹកជញ្ចូនរបស់រដ្ឋាភិបាល ហើយថ្ងៃនេះដែលជាថ្ងៃទី៤ហើយ ក៏នៅតែមាន​បង​ប្អូន​មកទទួលដដែល គ្រាន់តែមិនសូវច្រើនកុះករ ដូចថ្ងៃដំបូង ព្រោះពលរដ្ឋមួយចំនួនធំ អាច​ទៅដល់ស្រុកកំណើតអស់ច្រើនហើយផងដែរ។ សូមបញ្ជាក់ថា រថយន្តក្រុងសាធារណៈចំនួន ៦៥៣ គ្រឿងសម្រាប់​បម្រើ​ដល់​ការ​ដឹក​ជញ្ចូន​ឥត​គិត​ថ្លៃ​នៅ​ទូទាំងប្រទេសនឹងធ្វើឡើងក្នុងរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកញ្ញានេះ​ដល់​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ២០២៤។ រថយន្តទាំង៦៥៣គ្រឿង បែកចែកចេញជា៣ផ្នែក ដោយ ១០០ គ្រឿង​ប្រើ​ប្រាស់​សម្រាប់ការដឹកជញ្ចូនក្នុងរាជធានីភ្នំពេញ, ៤៩៧គ្រឿង ប្រើសម្រាប់​ការ​ដឹក​ជញ្ចូន​ទៅ​តាម​បណ្តា​ខេត្តទាំងអស់, និង៥៣ គ្រឿងទៀតប្រើសម្រាប់​ការ​ដឹក​ជញ្ចូន​ទៅខេត្ត​នៅ​ភូមិ​ភាគ​ឦសាន មានមណ្ឌលគីរី, រតនៈគីរី, ក្រចេះ និងស្ទឹងត្រែង៕ អត្ថបទ៖ លីហេង

ទេសចរសរសើរពីការអភិវឌ្ឍន៍ និងការរៀបចំរបស់ខេត្តកែបនាឱកាសពីធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ

2024/10/02 10:58:17 am        210
ភ្ញៀវទេសចរទៅលេងកម្សាន្តនៅខេត្តកែប បាបបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ពេលឃើញការអភិវឌ្ឍន៍តំបន់ទេសចរណ៍រជាច្រើនលេចចេញជារូបរាង ប្រកបដោយភាពទាក់ទាញ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរបប និងការបម្រើសេវាកម្មផ្សេងៗ មានភាពល្អប្រសើរជាងមុន សម្រាប់ពីធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។ មន្ត្រីជំនាញថាថ្ងៃទី១ មិនសូវមានភ្ញៀវចេញកម្សាន្តច្រើនទេ រំពឹងថាថ្ងៃនេះ នឹងមានភ្ញៀវច្រើនជាង។ ភ្ញៀវទេសចរមកពីខេត្តតាកែវ និងរាជធានីភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ដំណើរកម្សាន្តមកកាន់ខេត្តកែបលើកនេះ ប្លែកខ្លាំងមែនទែន ការធ្វើដំណើរងាយស្រួល ផ្លូវស្អាត កន្លែងដើរលេងច្រើន ការរៀបអនាម័យបរិស្ថាន និងការពារសន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ គ្មានការកកស្ទះចរាចរណ៍ ចំណែកសេវាកម្មផ្សេងៗក៏ល្អជាងមុន មានសណ្តាប់ធ្នាប់ជាងមុន ចំពោះតម្លៃក៏សមរម្យ អាចទទួលយកបាន ។អនុប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក ប៉ុក ទាំង បានប្រាប់ឲ្យដឹងថា សម្រាប់ថ្ងៃឈប់សម្រាកទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មិនទាន់ចេញដើរកម្សាន្តច្រើននៅឡើយទេ ដោយសារបងប្អូនភាគច្រើន ត្រូវជួបជុំសាច់ញាតិ នៅតាមបណ្តាស្រុក។ លោករំពឹងថា ថ្ងៃនេះ ខេត្តកែបនឹងមានទេសចរមកលេងច្រើន ជាងថ្ងៃម្សិលមិញ ។ ដោយឡែកស្ថានភាពភាពទូទៅ មានភាពល្អប្រសើរ ទាំង សន្តិសុខ សណ្តាប់ធ្នាប់ ការលក់ដូរផ្សេងៗ ចំពោះបទល្មើស និងគ្រោះថ្នាក់ផ្សេងៗ មិនមានកើតឡើងទេ៕

ភ្ញៀវទេសចរបង្ហាញអារម្មណ៍រីករាយទៅទស្សនាប្រាសាទអង្គរនាថ្ងៃភ្ជុំបិណ្ឌ

2024/10/02 10:34:45 am        185
ភ្ញៀវទេសចរ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានមក​ទស្សនា​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត នៃប្រាសាទអង្គរវត្ត នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នាថ្ងៃទី២ខែតុលាឆ្នាំ២០២៤នេះ ដោយ​ពួក​គាត់​សម្ដែង​មោទនភាព ចំពោះរមណីយដ្ឋានប្រវត្ដិសាស្ដ្រមួយនេះ នៅតែពេញនិយម​អ្នក​ទេសចរ​គ្រប់​ជាតិសាសន៍ក្នុងពិធីបុណ្យជាតិធំៗ។អ្នកទេសចរណ៍​មកពីខេត្ដកំពង់ឆ្នាំង ខេត្ដកណ្ដាល ក៍ដូចជារាជធានីភ្នំពេញ បានលើកឡើងថា នៅ​ថ្ងៃ​បុណ្យភ្ជុំនេះ ពួកគាត់បានឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បាន​ចូល​ទស្សនា​ប្រាសាទ​អង្គរ ដោយខ្លះជាលក្ខណៈជាក្រុម ខ្លះទៀតលក្ខណៈគ្រួសារ ហើយពួកគាត់បាន​សម្ដែង​ទឹក​មុខញញឹមញញែម ក្រោយពេលដែលបានឃើញរូបចម្លាក់ផ្ទាំងថ្ម អមដោយទេសភាព​ស្រស់​បំព្រង​នារដូវភ្លៀងផងដែរ។ ពួកគាត់បន្តថាទោះបីជាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយ ប៉ុន្ដែពេល​បាន​​ចូល​មកទស្សនាឃើញភាពស្រស់ស្អាតនៃប្រាសាទអង្គរ មានរម្មណ៍ស្រស់ថ្លា ជាពិសេស​បាន​ឃើញ​​កំពូល​ប្រាសាទអង្គរ អមជាមួយស្រះទឹក ខណៈដែលការអភិរក្ស និងអភិវឌ្ឍន៍​នៃ​ប្រាសាទ​បុរាណ​កាន់​តែមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ ពួកគាត់ លើកឡើងថា ពិតជាមិនខក​បំណង​ឡើយដែលខ្លួនចំណាយពេលដើម្បីទស្សនាប្រាសាទអង្គរវត្ត នាពេលបុណ្យភ្ជុំ ក៏​ដូច​ជា​នៅ​តាម​រមណីយដ្ឋានផ្សេងៗទៀត។បើតាមរបាយការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ របស់អាជ្ញាធរជាតិអប្សរា បាន​បង្ហាញថា កាលពីថ្ងៃទី០១ខែតុលា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃបិណ្ឌទី១៤នៃពិធីបុណ្យភ្ជុំ មាន​អ្នក​ទេស​ជាតិ និងអន្ដរជាតិ ទៅទស្សនារមណីរដ្ឋានអង្គរមានចំនួនជាង៣ម៉ឺន៧ពាន់នាក់ ក្នុងនោះ​មាន​អ្នក​ទេសចរអន្ដរជាតិជាងមួយម៉ឺននាក់។ស្របពេលនោះដែរ តាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយ​ថ្ងៃ​ទី​១​ខែ​តុលា​ឆ្នាំ​២០២៤​នេះ បានបង្ហាញថា ក្នុងរយៈពេល៩ខែឆ្នាំ២០២៤នេះ មានអ្នក​ទេសចរ​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋានអង្គរ មានចំនួន ៦៩៩៨៥០នាក់ បើធៀបឆ្នាំ២០២៣ កើនឡើង ជិត៣០​ភាគរយ និងរកចំណូលពីការលក់សំបុត្រនេះ បានចំនួន ៣២លាន ៥២២៧៣០ដុល្លារ កើន​ឡើង​ជាង​៣០​ភាគរយបើធៀបដូចគ្នាឆ្នាំ២០២៣កន្លងមក។ដោយឡែកសម្រាប់ មួយខែកញ្ញា​ឆ្នាំ​២០២៤​នេះ មានអ្នកទេសចរអន្ដរជាតិទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន៤៧ ៩៩៣ នាក់ កើនឡើងជាង១៦ភាគរយ និងទទួលប្រាក់ចំណូល ២លាន ១៨៨៨៥០១​ដុល្លារ​ផង​ដែរ កើនឡើងជាង១៧ភាគរយ បើគិតដូចគ្នានៅឆ្នាំ២០២៣កន្លងមក៕

ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត ជាមួយប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន

2024/10/02 10:30:23 am        126
វ៉ាស៊ីនតោនឌីស៊ី៖ កាលពីរសៀលថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញមានជំនួបចង្អៀតជាមួយឯកឧត្តម Ted Osius ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC) ដើម្បីពិភាក្សាពិនិត្យអំពីលទ្ធភាពក្នុងការរួមគ្នាពង្រឹង និងពង្រីកការវិនិយោគឯកជនពីសហរដ្ឋអាម៉េរិកមកកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ក្នុងជំនួបពិភាក្សាការងារនាឱកាសនេះក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម កែវ ឈា ឯកអគ្គរាជកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក និងតំណាងក្រុមហ៊ុន Delphos ដែលជាក្រុមហ៊ុនមានបទពិសោធន៍ជាង៣០ឆ្នាំ លើការផ្តល់សេវាកម្មប្រឹក្សាផ្នែកហិរញ្ញវត្ថុឈានមុខគេមួយផងដែរ៕

អាជីវករលក់ដូរម្ហូបអាហារ បន្លែ ផ្លែឈើ នៅភ្នំពេញកាក់កបនារដូវបុណ្យភ្ជុំបិណ្ឌនេះ

2024/10/02 10:16:54 am        284
អាជីវករលក់ដូរ ម្ហូបអាហារ បន្លែ ផ្លែឈើ នៅក្នុងរាជធានីភ្នំពេញ នាឱកាសរដូវបុណ្យភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ បានលក់ដូរកាក់កបខុសថ្ងៃ ធម្មតា និងទទួលបានចំណូលសមរម្យ សម្រាប់ដោះ​ស្រាយ​ជីវភាព​រស់នៅរបស់ពួកគាត់។អាជីវករលក់ដូរក្នុងរដូវបុណ្យភ្ជុំបិណ្ឌ នៅរាជធានីភ្នំពេញ ជាពិសេសនៅថ្ងៃទី ១៥ រោជ ត្រូវថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២៤ នេះ បានលើកឡើងថា នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ទោះប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួនបានចាកចេញពីទីក្រុងភ្នំពេញ ទៅធ្វើបុណ្យទាននៅ តាមស្រុកកំណើត ឬប្រជា​ពលរដ្ឋ​មួយ​ចំនួន​ផ្សេងទៀត បានចាកចេញដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានាក៏ដោយ តែនៅ​មានប្រជាពលរដ្ឋមួយចំនួន ដែលមិនបានចាកចេញ ពួកគាត់គឺត្រូវ​ការ​នូវ​របស់​របរ​សម្រាប់​ផ្គត់ផ្គង់​ការ​ហូប​ចុកប្រចាំថ្ងៃ ជពិសេសការធ្វើម្ហូប អាហារ នំចំណី យកទៅប្រគេន​ព្រះសង្ឃ​នៅ​តាម​វត្ត​អារាម​នានាផងដែរ។អាជីវករទាំងនេះ លើកឡើងស្រដៀងគ្នាទៀតថា ទាក់ទិននៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ជារៀង​រាល់​ឆ្នាំ​ទោះបីក្រុមអាជីវករ លក់របស់របរផ្សេងៗ បានឈប់សម្រាក់ក្នុងការលក់ដូរក៏ដោយ ក៏ពួក​គាត់​នៅ​បន្តការលក់ដូរ ព្រោះថា នៅក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌ នេះ ប្រជាពលរដ្ឋ​ដែល​មិន​បាន​ចាក​ចេញ​ពីទីក្រុងភ្នំពេញ ច្បាស់ណាស់ពួកគាត់និងត្រូវការម្ហូបអាហារ បន្លែ ផ្លែឈើ សម្រាប់​ផ្គត់​ផ្គង់ ដល់ការហូបចុក ជាក់ស្តែងនៅក្នុងរយៈពេលនេះ បានធ្វើឱ្យការលក់ដូររបស់ពួកគាត់ លក់​ដាច់​យ៉ាង​ខ្លាំងខុសពីថ្ងៃធម្មតា ដោយរកប្រាក់ ចំណូលបានសមរម្យ សម្រាប់ដោះ​ស្រាយ​ជីវភាព​រស់​នៅ​របស់ពួកគាត់។សូមបញ្ជាក់ថា នៅក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌម្តងៗ ប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញ គឺ​មិន​សូវ​ចាកចេញដើរកម្សាន្តនោះឡើយ ព្រោះនៅក្នុងរដូវនេះ គឺជាពិធីបុណ្យបែបព្រះពុទ្ធសាសនា និង​ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ដែលប្រជារាស្ដ្រ ទូទាំងកម្ពុជា តែង​តែ​ប្រារព្ធ​មិន​ដែលអាក់ខាន ចាប់ពីថ្ងៃ ១ រោច រហូតដល់ថ្ងៃ ១៥ រោច ខែ ភទ្របទ ដោយមាន​រយៈពេ​ល ១៥ ថ្ងៃ ព្រោះនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋបានធ្វើបុណ្យដាក់បិណ្ឌ ដើម្បី​ឧទ្ទិសកុសល់ដល់ញាតិការទាំង៧សន្តាន ដែលចែកឋាន ទៅកាន់វារៈលោកខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី

ភ្ញៀវទេសចរទៅលេងកម្សាន្តច្រើននៅខេត្តកោះកុងនាអំឡុងឱកាសពិធីដាក់បិណ្ឌ និងភ្ជុំបិណ្ឌ

2024/10/02 09:41:58 am        195
មន្រ្តីនៃមន្ទីរទេសចរណ៍ខេត្តកោះកុងបានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ភ្ញៀវ​ទេសចរ​ច្រើនបានចេញទៅលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តកោះកុង ខណៈ​ភាគ​ច្រើន​នៅ​តំបន់​ឆ្នេរនេសាទ ស្រុកស្រែអំបិល។លោក សាគុណ ភក្តី ប្រធានការិយាល័យ​ផ្សព្វផ្សាយ​ព័ត៌មាន​ទេសចរណ៍ នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង បានឱ្យដឹងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤នេះថា កាលពីថ្ងៃបិណ្ឌទី១៤ មានភ្ញៀវ​ទេសចរ​មក​លេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ប្រមាណជាង៣ពាន់នាក់ ក្នុង​នោះ​ជន​ជាតិ​បរទេស ៤៨នាក់។លោកបានឱ្យដឹងថា តំបន់ទេសចរណ៍ដែលជា​គោលដៅ​លេង​កម្សាន្ត​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ គឺតំបន់ទេសចរណ៍ឆ្នេរនេសាទ ស្ថិតនៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។ បន្ទាប់​ពីទៀត គឺកោះស្តេច ស្ថិតនៅស្រុកគិរីសាគរ។ ចំពោះតម្លៃសេវាស្នាក់នៅ និងហូបចុកវិញ អាជីវករ និងប្រតិបត្តិករទេសចរ រក្សាតម្លៃបានសមរម្យដោយអាចទទួលយកបាន។ដោយ​ឡែកតំណាងអ្នកគ្រប់គ្រងភោជនីយដ្ឋានឆ្មាបាត់ និងរមណីយដ្ឋានឆ្នេរសុភមង្គល លើក​ឡើង​ស្រដៀង​គ្នាថា ពួកគាត់មិនតម្លើងថ្លៃសេវាកម្មរបស់ខ្លួនឡើយ ដោយរក្សាតម្លៃដដែល ព្រម​ទាំង​មាន​ការ​បញ្ចុះតម្លៃទៀតដល់អ្នកទេសចរដែលបានមកលេងកម្សាន្តនៅរមណីយដ្ឋាន។សូមជម្រាបថា ៨ខែ ឆ្នាំ២០២៤ ខេត្តកោះកុង បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ៤៧​ម៉ឺននាក់ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ កើនឡើង១៦ម៉ឺននាក់។ ខេត្ត​កោះកុង​មាន​តំបន់ទេសចរធម្មជាតិ និងកែច្នៃជាច្រើនដែលកំពុងមានសក្តានុពលដ៏ទាក់ទាញ ខណៈ​ផ្លូវជាតិលេខ៤៨ស្ថាបនារួចរាល់ហើយ គេរំពឹងថា កំណើនអ្នកទេសចរ​នឹង​កើន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM