ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

ឯកឧត្តម ប៉ែន បូណា៖ សន្តិភាពរយៈពេលយូរធ្វើឱ្យប្រជាពលរដ្ឋខ្មែរផ្លាស់ប្តូរផ្នត់គំនិតដ៏ស៊ីជម្រៅ

2024/10/01 03:10:06 pm        775
បច្ចុប្បន្នឱ្យតែមានពិធីបុណ្យ ឬសូម្បីតែពេលសម្រាកចុងសប្តាហ៍ ប្រជាពលរដ្ឋ​ខ្មែរ​តែង​សួរ​គ្នា​ថា តើគួរទៅដើរលេងនៅទីណា? សំណួរនេះ​បានផុស​ចេញ​ពី​បបូរមាត់​មនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា​នៅ​ពេល​បាន​ជួបមិត្តភ័ក្តិ ឬអ្នកធ្លាប់ស្គាល់គ្នា។ ការជជែកផ្លាស់​ប្តូរ​យោបល់អំពី​ទីកន្លែង​ដើរ​កម្សា​ន្ត​កើត​ឡើង​តែក្នុងបរិបទដែលប្រជាពលរដ្ឋមានលំនឹងក្នុង​ចិត្តហើយ​ទទួល​បាន​សេចក្តី​សុខ​កាន់តែខ្លាំងជាលំដាប់ក្នុងអារម្មណ៍របស់ខ្លួន។ជាក់ស្តែងក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋខ្មែរបានជួបជុំគ្រួសារ ញាតិមិត្ត បងប្អូ​ន​ដើម្បី​ទៅវត្តធ្វើបុណ្យទានព្រមទាំងដើរកម្សាន្តតាមទីរមណីយដ្ឋានផ្សេងៗទៅតាមចិត្តចង់។ អ្វី​ដែល​គួរ​ឱ្យកត់សម្គាល់គឺ មិនថាជំនួបក្នុងទ្រង់ទ្រាយបែបណា ឬនៅទីណាឡើយ ក្តីសប្បា​យ​រីករាយ សំណើចក្អាកក្អាយ និងស្នាមញញឹម កើតមាននៅទីនោះ។ទិដ្ឋភាពបែបនេះកើតឡើងដោយសារប្រជាពលរដ្ឋខ្មែររស់នៅក្នុងសុខសន្តិភាពរយៈពេលយូរ ក្នុង​ប្រទេស​ដែល​មានស្ថិរភាពនយោបាយល្អ មានកំណើនជីវភាព មានហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ល្អ​ស្អាត ប្រទាក់ក្រឡាគ្នា មានមធ្យោបាយធ្វើដំណើរសម្បូរបែប មានការអភិវឌ្ឍន៍មិនធ្លាប់មានពីមុន ដែល​ធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានភាពកក់ក្តៅនិងមានក្តីសង្ឃឹមក្នុងជីវិតកាន់តែខ្លាំងឡើង។ មិនថា​ក្នុង​ឬ​ក្រៅ​ប្រទេស ពលរដ្ឋខ្មែរនាំគ្នាដើរកម្សាន្តគ្រប់ទិសទី។សរុបមកវិញ សុខសន្តិភាពរយៈពេលយូរដែលជាស្នាដៃសម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋ​មន្ត្រី និងការធានា​ការពារ​សន្តិភាព​មិន​ឱ្យ​បាត់​បង់​ពីសំណា​ក់រាជ​រដ្ឋាភិបាល​ដឹកនាំ​​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត បាននិង​កំពុង​ធ្វើ​ឱ្យប្រជាពលរដ្ឋ​ខ្មែរ​ផ្លាស់ប្តូរ​ផ្នត់​គំនិត​ខុស​ពី​មុន​ស្រឡះ​ពោល​គឺ​ផ្លាស់ប្តូរពីការរស់នៅដោយការភ័យខ្លាចកាលពីសម័យសង្គ្រាម មកជាការរស់​នៅ​ក្នុង​ក្តី​សប្បាយរីករាយតាមបែបមនុស្សក្នុងសង្គមស៊ីវិល័យ។ នេះគឺជា​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​ដ៏​ស៊ី​ជម្រៅបំ​ផុត​មួយរបស់ប្រជាពលរដ្ឋខ្មែរ៕

ស្ថានកុងស៊ុលកិត្តិយសប្រទេសស៊ីប ប្រចាំកម្ពុជា នឹងរៀបចំប្រារព្ធខួបនៃពិធីបុណ្យឯករាជ្យជាតិ លើកទី៦៤ របស់ខ្លួន នាថ្ងៃ១ តុលា

2024/10/01 12:19:37 pm        110
ភ្នំពេញ៖ ស្ថានកុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំប្រារព្ធខួបនៃពិធីបុណ្យឯករាជ្យជាតិ របស់ប្រទេសស៊ីប លើកទី៦៤ នាថ្ងៃ១ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ ។ការប្រារព្ធខួបលើកទី៦៤ នៃទិវាឯករាជ្យជាតិនេះ ក៏ជាឱកាសដ៏មានសារៈសំខាន់ ជាប្រវត្តិសាស្ត្រដ៏សម្បូរបែប របស់ប្រទេសស៊ីប ដែលមានវប្បធម៌ចម្រុះ និងស្មារតីតស៊ូ ដែលបានកំណត់ដំណើររបស់ខ្លួនឆ្លងកាត់ជាច្រើនទសវត្សរ៍។ទិវាឯករាជ្យនៅប្រទេសស៊ីបត្រូវបានប្រារព្ធឡើងដោយមោទនភាព និងការគោរព។ រដ្ឋធានី Nicosia រៀបចំពិធីព្យុហយាត្រា យោធាដ៏ធំ ដែលប្រជាពលរដ្ឋ រួមជាមួយនឹងឥស្សរជនជាតិ និងអន្តរជាតិ ប្រមូលផ្តុំគ្នាធ្វើជាសាក្សីនៃការបង្ហាញកងកម្លាំង ការពាររបស់ប្រទេស ស៊ីប ដែលជានិមិត្តរូបនៃការប្តេជ្ញាចិត្តបន្តរបស់កោះនេះចំពោះអធិបតេយ្យភាព។ ពិធីបុណ្យនៅឆ្នាំនេះរួមមានការផ្តោតជាពិសេសលើភាពសុខដុមនៃវប្បធម៌ ដោយបង្ហាញពីការបញ្ចូលគ្នាដ៏ពិសេសរបស់ ប្រទេសស៊ីប នៃឥទ្ធិពល ក្រិច ទួរគី និងឥទ្ធិពលអន្តរជាតិ។ អាហារបែបប្រពៃណីដូចជា ស៊ុបឡា ហាឡូមី និងមីហ្សី ត្រូវបាន ចែករំលែកនៅក្នុងពិធីបុណ្យសាធារណៈ ដែលឆ្លុះបញ្ចាំងពីក្តីស្រឡាញ់របស់កោះនេះចំពោះគ្រួសារ មិត្តភក្តិ និងការប្រារព្ធពិធី រួមគ្នា។ស៊ីប មានភាពល្បីល្បាញដោយសារឆ្នេរសមុទ្រមេឌីទែរ៉ាណេដ៏អស្ចារ្យ ជួរភ្នំដ៏ស្រស់ត្រកាល និងអាកាសធាតុបង្គួរ។ ប្រាសាទ បុរាណនៃ Kourion និង Paphos ទៅកាន់ផ្លូវរស់រវើកនៃ Limassol និងឆ្នេរមាសរបស់ Ayia Napa ប្រទេស ស៊ីប ផ្តល់នូវការ លាយបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃប្រវត្តិសាស្ត្រ និងសម្រស់ធម្មជាតិ ដែលបន្តទាក់ទាញទាំងភ្ញៀវជាតិ និងអន្តរជាតិ។ការអប់រំគឺជាមូលដ្ឋានគ្រឹះមួយផ្សេងទៀតនៃភាពជោគជ័យរបស់ប្រទេស ស៊ីប ជាមួយនឹងប្រព័ន្ធដ៏រឹងមាំដែលលាតសន្ធឹងពីការ អប់រំកុមារតូចរហូតដល់គ្រឹះស្ថានសិក្សាកម្រិតខ្ពស់លំដាប់ពិភពលោក។ សាកលវិទ្យាល័យរបស់ Cyprus ទាក់ទាញនិស្សិត មកពីជុំវិញពិភពលោក ដោយផ្តល់ជូននូវកម្មវិធីទាំងភាសាក្រិច និងភាសាអង់គ្លេស ដែលរួមចំណែកដល់បរិយាកាសសិក្សា ប្រកបដោយថាមពល។សេដ្ឋកិច្ច ស៊ីបបានក្លាយទៅជាប្រទេសនាំមុខគេក្នុងតំបន់ក្នុងវិស័យដូចជា ទេសចរណ៍ ការដឹកជញ្ជូន និងហិរញ្ញវត្ថុ។ អស់ជា ច្រើនទស្សវត្សមកហើយ ប្រទេសនេះបានផ្លាស់ប្តូរទៅជាទំនើប សេដ្ឋកិច្ចដែលមានប្រាក់ចំណូលខ្ពស់ ខណៈពេលដែលរក្សា បាននូវភាពទាក់ទាញវប្បធម៌ និងប្រពៃណីរបស់ខ្លួន។នៅពេលដែលយើងប្រារព្ធទិវាបុណ្យឯករាជ្យនេះ យើងមិនត្រឹមតែគោរពដល់មរតក និងប្រពៃណីរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងសម្លឹងមើលទៅអនាគតដោយសុទិដ្ឋិនិយមនិងបន្តរីកចម្រើនជាសញ្ញានៃភាពធន់ សន្តិភាព និងភាពចម្រុះនៃវប្បធម៌។ ការប្តេជ្ញាចិត្តជាបន្តរបស់កោះនេះចំពោះការអប់រំ កំណើនសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិធានាថា ស៊ីប នៅតែជា ប្រទេសដ៏រស់រវើក និងវិវឌ្ឍន៍នៅលើឆាកពិភពលោក ៕

ក្រសួងសុខាភិបាលបន្តក្រើនរម្លឹកប្រជាពលរដ្ឋ ឱ្យបង្ការប្រុងប្រយ័ត្នសុខភាពនៅអំឡុងភ្ជុំបិណ្ឌ

2024/10/01 12:01:44 pm        174
ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្រសួងសុខាភិបាល បានបន្តអំពាវនាវ និងក្រើនរំ លឹក​ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តប្រុង​ប្រយ័ត្ន​ប្រក​ប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​អនុវត្ត នូវវិធានការនានា ដើម្បីការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ពីការចម្លង​ជំងឺ​ផ្សេង​ៗ ​រួមទាំ ងការបង្ការ សុខភាពបណ្តាលមកពីការពុលចំណីអាហារ ពុលស្រា និងសុវត្ថិភាព​ពេល​ធ្វើដំណើរ ការបង្ការការចម្លងជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយបក្សី ជំងឺកូវីដ-១៩ និងជំងឺឆ្លង​ផ្សេងៗ​ជាដើ​ម។វិធីសាស្ត្របង្ការជំងឺឆ្លងផ្សេងៗ និងការពុលអាហារ​ចំណី​ដែល​បាន​ដាក់​ចេញ​ដោយ​ក្រសួង​សុខាភិបាល​នោះមានដូចជា បង្ការហានិភ័យនៃការពុលចំណីអាហារ និងពុលស្រា ដោយត្រូវ​ប្រកាន់​ខ្ជាប់​នូវការអនុវត្តន៍អនាម័យ និងចំណីអាហារដែលមានសុវត្ថិភាព ដោយត្រូវលាង​សម្អាត​ដៃ មុនចាប់កាន់ចំណីអាហា រ និងលាងឱ្យបានញឹកញាប់ ជាពិសេសបន្ទាប់ពីការប៉ះពាល់សត្វ បោច​សំអាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។ ទុកដាក់អាហារឆៅ និង​ឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា ចម្អិនម្ហូ បអាហារឱ្យបានឆ្អិនល្អ។ មេតាណុល​មិន​មែន​ជា​មេ​ស្រា​ទេ កុំប្រើប្រាស់មេតាណុលផលិតស្រាស និងស្រាថ្នាំ បញ្ឈប់ជាដាច់ខាត នូវការលក់ដូរស្រាស ឬ​ស្រាថ្នាំ ដែលផលិត ឬបិត ឬលាយផ្សំមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដាច់​ខាត​មិន​ត្រូវ​ទិញ ឬពិសាស្រាស ឬស្រាថ្នាំ ដែលមានសារធាតុមេតាណុល ដែលបង្កគ្រោះថ្នាក់ខ្លាំងណាស់ និង​បណ្តាល​ឱ្យ​បាត់បង់អាយុជីវិត។ជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាព ជៀសវាងមធ្យោបាយ​ធ្វើ​ដំណើរ​ដែល​មាន​ផ្ទុក​មនុស្ស​​ច្រើន​ហួសហេតុ។ ប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍រាល់ពេលបើកបរ ដើម្បីជៀសវាង​គ្រោះ​ថ្នាក់ ដែលអាចកើតមានជាយថាហេតុ។ត្រូវចៀសវាងការក្អក ឬកណ្តាស់ ដោយមិនមានការការពារដល់អ្នកដទៃ ដោយត្រូវខ្ទប់មាត់ ពាក់ម៉ាស់ ឬប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃ និងមិនត្រូវខាកស្តោះ ឬបន្ទោរបង់​ពាស​វាល​ពាស​កាល, កុំប៉ះពាល់ ឬ ទទួលទាន មាន់ទា ឈឺ ឬងាប់, ពាក់ស្រោមដៃ និងម៉ាស់ ឬយក​ក្រមា​ចង​បិត​ច្រមុះ មុនពេលចាប់កាន់មាន់ទាធ្វើម្ហូបអាហារ ស្រុះវាក្នុងទឹកពុះមុននឹងបោចសម្អាតរោម ត្រូវ​ប្រកាន់​ខ្ជាប់​នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ សម្លៀកបំពាក់ទាំងនៅក្នុង និងក្រៅផ្ទះឱ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកមូស ចៀសវាងការធ្វើដំ ណើរ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ លើសពី ៣៨អង្សាសេត្រូវប្រញា ប់នាំអ្នកជំងឺទៅពិនិត្យ និងព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ហើយសូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅខ្លាំងភ្លាមៗនេះដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលជំងឺនៅសេវាឯកជន ដែលមិនមានសមត្ថភាពព្យាបាលផ្នែកជំងឺគ្រុនឈាមនេះឱ្យសោះ៕ អត្ថបទ រដ្ឋា

ប្រជាពុទ្ធបរិស័ទបង្ហាញទឹកចិត្តជ្រះថ្លាក្នុងការធ្វើបុណ្យរួមគ្នាជាគ្រួសារ នៅថ្ងៃកាន់បិណ្ឌទី១៤

2024/10/01 11:36:36 am        108
នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤នេះ ឈានចូលដល់កាន់បិណ្ឌទី១៤។ ប្រជាពុទ្ធបរិស័ទ ជាច្រើន​ពិសេស​ជា​លក្ខណៈគ្រួសារ បានអញ្ជើញនាំយកចង្ហាន់វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិស​កុសល​ផល​​បុណ្យ ជីដូនជីតា សាច់ញាតិ ដែលបានចែកឋានទៅលោកខាងមុខ។ ការអញ្ជើញ​ទៅ​វត្ត​អារាម​នៅ​ថ្ងៃនេះ ម្នាក់បង្ហាញនូវទឹកចិត្តជ្រះថ្លា ដែលបានមកធ្វើបុណ្យរួមគ្នាជាលក្ខណៈគ្រួសារ ក្នុងឱកាសឈប់សម្រាកនេះ។ឈានចូលដល់ថ្ងៃកាន់បិណ្ឌទី ១៤នេះ ជាឱកាសឈប់សម្រាកពីការងារទូទាំងប្រទេស សម្រាប់​អ្នក​បំពេញការងារនៅតាមក្រសួងស្ថាប័នរដ្ឋ ក៏ដូចជាអ្នកបំពេញ​ការងារ​នៅ​តាម​បណ្ដា​ក្រុម​ហ៊ុន​ឯកជន​។ ឱកាសឈប់សម្រាកនេះ ជាការជួបជុំគ្រួសារសម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយក៏ជា​ឱកាស​នាំ​យកចង្ហាន់វេរប្រគេនជូនព្រះសង្ឃសម្រាប់គ្រប់សមាជិកគ្រួសារ ក្នុងការធ្វើបុណ្យ​រួម​គ្នា​ផង​ដែរ​។នៅថ្ងៃកាន់បិណ្ឌទី ១៤នេះ ប្រជាពុទ្ធបរិស័ទជាច្រើនបានអញ្ជើញទៅ វត្តគល់ទទឹង ដែលស្ថិត​នៅ​ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញ។ ស្ថិតក្នុងសំលៀកបំពាក់ បែបប្រពៃណី ហូលផាមួង អាវប៉ាក់ស រឺ​ខោ​ខ្មៅអាវ ស ពួកគេបានបង្ហាញស្នាមញញឹម ប្រកបដោយទឹកចិត្តជ្រះថ្លា ក្នុងការ​ធ្វើ​បុណ្យ​រួម​គ្នា​នៅ​ថ្ងៃ​នេះ។ ពួកគាត់លើកឡើងថា នឹងបន្តធ្វើដំណើរកំសាន្តសម្រាប់ឱកាសឈប់សម្រាកនេះ។ ពួក​គេក៏សូមជូនពរ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ប្រកបដោយសេចក្ដីសុខ ពិសេស​សុខ​សុវត្ថិភាព សម្រាប់​ការ​ធ្វើដំណើរផងដែរ។សម្រាប់ឱកាសឈប់សម្រាកក្នុងពិធីភ្ជុំបិណ្ឌនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាត​ឱ្យ​មាន​ការប្រើ​ប្រាស់​រថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋ ទៅកាន់ទីស្រុកកំណើតនៅតាមបណ្ដាខេត្ត និង​ធ្វើ​ដំណើរ​ត្រឡប់ចូលរាជធានីភ្នំពេញ ដោយមិនគិតថ្លៃផងដែរ។ ការផ្ដល់ជូននេះ ជាការគិតគូខ្ពស់ ទៅ​លើសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាកាត់បន្ថយការចំណាយរបស់ពលរដ្ឋ។ ជាក់​ស្ដែង គឺមានការប្រើប្រាស់រថយន្តក្រុងជិត ៥០០គ្រឿង សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​បណ្ដា​ខេត្ត ដោយមិនគិតថ្លៃ៕ អត្ថបទ៖ គឹម ហុក

ផលិតផលខ្មែរសំខាន់ៗមួយចំនួន ត្រូវបានដាក់តាំងបង្ហាញក្នុងពិធីបុណ្យអន្តរជាតិមួយ​នៅប្រទេសតួកគីយេ

2024/10/01 10:17:15 am        150
ភ្នំពេញ៖ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ​សាធារណ​រដ្ឋ​តួកគីយេ បានចូលរួមពិធីបុណ្យអន្តរជាតិ Beypazari ដែលរៀបចំដោយសាលាក្រុង T.C Beypazari Beldiyesi នៅទីតាំងឧទ្យាន Atatürk ក្រុងអង់ការ៉ា ប្រទេសតួកគីយេ។ក្នុងឱកាសនោះ ស្ថានទូតកម្ពុជាបានរៀបចំស្តង់ដាក់តាំងបង្ហាញនូវផលិតផល​ដែលមាន​សក្តានុពលមួយចំនួនដូចជា៖ ម្រេច អង្ករ គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយក្រៀម តែ កៅស៊ូ ស្ករត្នោតកំពង់ស្ពឺ កាហ្វេមណ្ឌលគីរី សៀវភៅមុខម្ហូប "The Taste of Angkor" សៀវភៅទេសចរណ៍ លិខិតប័ណ្ណផ្សេងៗ និងក្រមាខែ្មរ ដើម្បីផ្សព្វផ្សាយផលិតផល​ខែ្មរនៅក្នុង​ទីផ្សារតួកគីយ៉េ ផ្លាស់ប្តូរស្នាដៃសិប្បកម្មប្រពៃណី និងវប្បធម៌ខ្មែរ ក្នុងគោល​បំណង​ទាក់ទាញ​អ្នកវិនិយោគទុន និងអ្នកទេសចរតួកគីយេនិងបរទេសមកកាន់ប្រទេសកម្ពុជា។សូមជម្រាបជូនថា ពិធីបុណ្យអន្តរជាតិ Beypazari ដែលរៀបចំដោយសាលាក្រុង T.C Beypazari Beldiyesi បានប្រព្រឹត្តទៅ ចាប់ថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។

ព្រះមហាក្សត្រ យាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេស​បារាំង

2024/10/01 09:53:48 am        144
នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤នេះ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ យាងចាក​ចេញ​​ពី​​ប្រទេសកម្ពុជា​ទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេសបារាំង។ព្រះរាជដំណើររបស់ព្រះអង្គធ្វើឡើងតបតាមការសូមយាងរបស់ ឯកឧត្តម Emmanuel Macron ប្រធានា​ធិបតី នៃសាធារណរដ្ឋបារាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ដែល​នឹង​​ប្រព្រឹត្ត​ទៅ​ពីថ្ងៃ​ទី៤​ ដល់ ទី៥ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅ​ទីក្រុង​ប៉ារីស ប្រទេសបារាំង។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​បាន​ឲ្យ​ដឹ​ងថា អញ្ជើញចូលរួម​ដង្ហែ​ព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងកិច្ចប្រជុំនេះ រួម​មាន សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និង​ជា​ឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ស្រី ណូរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ និងជានាយកព្រះរាជ ខុទ្ទកាល័យ ព្រះមហាក្សត្រ និង ឯកឧត្តម សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។ក្រោម​មូលបទ «ការបង្កើតថ្មី នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង» កិច្ចប្រជុំកំពូលនេះ ជាឱកាស​មួយសម្រាប់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដើម្បីពិភាក្សា​ពីដំណោះស្រាយ​នៃ​បញ្ហា​ប្រឈ​ម​នានា ដូចជាការបង្កើតការងារសម្រាប់យុវជនក្នុងតំបន់ប្រើប្រាស់ភាសាបារាំង។ គោលបំណងមួយនៃ កិច្ចប្រជុំកំពូលនេះ គឺដើម្បីបង្កើត​បរិយាកាស​ដែល​មាន​លក្ខណៈ​អំណោយ​ផល​សម្រាប់​ការអភិវឌ្ឍសេដ្ឋកិច្ច ដែលគោរពសេរីភាពនៃការបង្កើតថ្មី និងសហគ្រិនភាព ព្រមទាំង​ធ្វើ​ឱ្យ​ពហុភាគីនិយមមានភាពរស់រវើកឡើង វិញ ដោយមានការរួម​ចំណែក​ពី​ស្ថាប័ន​ហ្វ្រង់កូហ្វូន​ផង​ដែរ​។ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គនឹងយាងថ្លែងព្រះរាជសុន្ទរកថាបិទ ជាមួយនឹង ឯកឧត្តម​ប្រធានាធិបតី Macron និងលោកជំទាវអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ នៅក្នុង​អំឡុងពេលដែលព្រះអង្គគង់នៅក្នុងទីក្រុងប៉ារីស ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គនឹងព្រះរាជទានព្រះរាជសវនាការទ្វេភាគីជាមួយនឹង ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បី​ពិភាក្សា​អំពី​ទំនាក់​ទំនង​មិត្តភាពជាប្រពៃណី រវាងកម្ពុជានិងបារាំង៕

ប្រជាពលរដ្ឋបង្ហាញទឹកមុខសប្បាយរីករាយ ខណៈរដ្ឋាភិបាលបន្តដាក់ឲ្យប្រើប្រាស់រថយន្តក្រុង​ដោយមិនមិនគិតថ្លៃ

2024/10/01 09:31:09 am        201
គិតមកដល់ថ្ងៃទី១ ខែតុលានេះ ប្រជាពលរដ្ឋទីជិតទីឆ្ងាយ បាននាំគ្នាចាកចេញពីរាជធានីភ្នំពេញ ដោយប្រើមធ្យោបាយផ្សេងៗគ្នា និងមួយចំនួនបានប្រើប្រាស់សេវារថយន្តក្រុង​ដោយឥតគិតថ្លៃ​ដែល​ផ្តល់​ជូនរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទៅជួបជុំគ្រួសារ សាច់ញាតិនៅ​ស្រុក​កំណើត​រៀង​ៗ​ខ្លួន ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។លោក វណ្ណ នីដា មានស្រុកកំណើតនៅខេត្តតាកែវ បច្ចុប្បន្នជា​បុគ្គលិក​ក្រុម​ហ៊ុន​មួយ​នៅ​រាជ​ធានី​ភ្នំពេញ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា នេះជាលើកទី១ ដែលបានប្រើប្រាស់​សេវារ​ថយន្ត​ក្រុង​ដោយ​មិន​គិត​ថ្លៃ និងមានអារម្មណ៍ថា រំភើបសប្បាយរីករាយដែលរដ្ឋាភិបាលផ្តល់​ជូនដោយមិន​តម្រូវ​ឲ្យ​បង់​ថ្លៃ​អ្វីទាំងអស់ ថែមទាំងមានការផ្តល់ជូនបន្ថែមនូវភេសជ្ជះផងដែរ។ លោកបាន និយាយ​ទៀត​ថា ការជិះរថយន្តក្រុង គឺមានភាពងាយស្រួល ត្រជាក់ និងមានសុវត្ថិភាពថែមទៀត។ ជាពិសេស អាច​កាត់បន្ថយការចំណាយបានច្រើន ខណៈកាលមិនទាន់បានប្រើប្រាស់រថយន្តសាធារណៈនេះ លោកត្រូវចំណាយថវិកាយ៉ាងហោចណាស់ ៩ម៉ឺនរៀល ដើម្បីធ្វើដំណើរ​ទៅ​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ​។ក្រុមប្រជាពលរដ្ឋដទៃផ្សេងទៀត ដែលជិះរថយន្តក្រុងទៅកាន់គោលដៅដូចគ្នានេះ បានលើក​ឡើង​ស្រដៀងគ្នា ពិតជាអរគុណដល់រាជរដ្ឋាភិបាល ដែលបានគិតគូរសុខទុករបស់ប្រជាពលរដ្ឋ ដោយ​ផ្តល់ជារថយន្តក្រុងដឹកជញ្ជូនពលរដ្ឋទៅលេងស្រុកកំណើតជួបជុំគ្រួសារ ដែលអាច​សន្សំ​សំចៃ​ថវិកាបានមួយចំនួនផងដែរ។លោក កែវ សំអាង ប្រធានក្រុមដឹកជញ្ជូនប្រចាំខណ្ឌមានជ័យ សង្កាត់ចាក់អង្រែលើ បានមាន​ប្រសាសន៍​ឲ្យ​ដឹងថា សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋឥតគិតថ្លៃក្នុងគោលដៅរបស់លោក រួមមាន ខេត្តកណ្តាល និងខេត្តតាកែវ។ លោកបានបន្តថា គិតចាប់ពីព្រលឹម រហូតមក​ដល់​ពេល​នេះ ឃើញមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ និងទឹកមុខសប្បាយរីករាយ ក្នុងការជិះរថយន្ត​ក្រុង​ដោយ​មិន​អស់ប្រាក់នេះ។ លោកបានបញ្ជាក់ថា រថយន្តក្រុងដឹកអ្នកដំណើរទាំងអស់ ពេលទៅដល់គោលដៅ នឹងនៅរង់​ចាំ​ដល់​ថ្ងៃ​ចេញ​ដំណើរត្រឡប់មករាជធានីភ្នំពេញវិញផងដែរ។ ចំពោះម៉ោង​ចេញ​ដំណើរ​ទាំង​ចេញ​ពី​រាជ​ធានី​ភ្នំពេញទៅខេត្ត និងចេញពីខេត្តមករាជធានីភ្នំពេញ គឺដូចគ្នា ចាប់ពីម៉ោង ចាប់ពីម៉ោង ៦:៣០​ព្រឹក រហូតដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់។គិតចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​រដ្ឋបាល​រាជ​ធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសរុបចំនួន ៦៥៣គ្រឿង ដើម្បីបម្រើ​សេវា​ដឹកជ​ញ្ជូន​សាធារណៈឥតគិតថ្លៃ (មិនអស់ប្រាក់) ទៅតាមបណ្តាខេត្តនានា និងពីបណ្តាខេត្តនានា មក​រា​ជធានភ្នំពេញវិញ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងគោលបំណងដើម្បីសម្រួល និង​សម្រាលបន្ទុករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើតនៅទូទាំងប្រទេស។ សូមបញ្ជាក់ទៀតថា ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយ ក្នុងចំណោម​ពិធី​បុណ្យធំៗ​ដទៃ​ទៀតនៃ​ព្រះពុទ្ធ​សាសនា ដែលប្រជារាស្រ្តទូទាំងប្រទេស តែងតែប្រារព្ធ មិនដែលអាក់នោះខានឡើយ។ តាម​ទម្លាប់​ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ​រស់​នៅ​ទីជិត ទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសជួបជុំក្រុមគ្រួសារ ឪពុកម្ដាយ ដើម្បីរៀបចំ​ម្ហូប​អាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាមនានា៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ប្រតិភូសាលារាជធានីអញ្ជើញចូលរួមកិច្ចប្រជុំ AIMFនៅទីក្រុងប៉ារីស ប្រទេសបារាំង

2024/09/30 06:35:29 pm        94
ភ្នំពេញ ៖ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដឹកនាំគណៈប្រតិភូសាលារាជធានីអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMFនៅទីក្រុងប៉ារីស ប្រទេសបារាំង។​ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលហៅថា AIMF បានដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញចាកចេញពីរាជធានីភ្នំពេញនាល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីចូលរួមកិច្ចប្រជុំពេញអង្គនៃសមាជិកការិយាល័យអចិន្ត្រៃយ៍លើកទី១០២ នៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង នៅទីក្រុងប៉ារីស ប្រទេសបារាំង។យោងតាមកម្មវិធី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញចូលរួមកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី១០២របស់ AIMF ក្រោមមតិស្វាគមរបស់លោកជំទាវ Anne HIDALGO អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមAIMF។ នៅថ្ងៃទី៤ ខែតុលា ឯកឧត្តមអភិបាលរាជធានីភ្នំពេញនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅទីក្រុង Villers.Cotterets ។ នាឱកាសនោះក៏នឹងមានសុន្ទរកថាស្វាគមន៍ដោយប្រធានាធិបតីសាធារណៈរដ្ឋបារាំង ប្រធានាធិបតីសាធារណៈរដ្ឋទុយនេស៊ី និងអគ្គលេខាធិការហ្វ្រង់កូហ្វូនី។នាឱកាសនោះក៏មានរៀបចំពិធីប្រគល់សិទ្ធជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីពីសាធារណៈរដ្ឋទុយនេស៊ី ទៅសាធារណៈរដ្ឋបារាំង។ កម្មវិធីបន្តគឺនិយាយពីបញ្ហាប្រឈមនៃប្រជាពលរដ្ឋហ្រ្វង់កូហ្វូនីទៅកាន់យុគ្គសម័យបច្ចេកវិទ្យា ព័ត៌មានពិត ព័ត៌មានមិនពិត ការសម្របសម្រួល ពហុភាសា និងបញ្ញាសិប្បនិមិ្មតផងដែរ៕អត្ថបទ ៖ប្រាក់ វ៉ាន់ដា

ក្រុងពោធិ៍សាត់ត្រៀមកងកម្លាំង និងប្រជាការពារជិត ១៥០០នាក់ ការពារសុខសុវត្ថិភាព ក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌ

2024/09/30 05:58:21 pm        601
រដ្ឋបាលខេត្តពោធិ៍សាត់ បានត្រៀមកងកម្លាំង និងប្រជាការពារ ជិត១៥០០នាក់រួចជាស្រេច ដើម្បីចូលរួមការពារសុខសុវត្ថិភាព សណ្តាបធ្នាប់សាធារណៈជូនដល់ បងប្អូនប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ដែលអញ្ជើញមកក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ក្នុងកំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយ​កម្លាំងអាវុធហត្ថខេត្តមានចំនួន៧០នាក់ កម្លាំងនគរបាលខេត្ត និង​ក្រុង​ពោធិ៍សាត់​មាន​ចំនួន​៦១០នាក់ និងប្រជាការពារមានចំនួន៨១៤នាក់។នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង​ជា​ប្រធាន​គណៈបញ្ជារការឯកភាពខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយ កងកម្លាំង និង​ប្រជា​ការពារ ដោយឯកឧត្តមមានប្រសាសន៍លើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​ណែនាំ​​ឱ្យ​អាជ្ញាធរខេត្តក្រុង ការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងចរាចរណ៍​ឱ្យ​បាន​ល្អប្រសើរ​ក្នុង​កំឡុង​ពេលបុណ្យភ្ជុំបិណ្ឌនេះ ហើយឯកឧត្តម អភិបាលខេត្តបានជំរុញ និង​សូម​ឱ្យ​បង​ប្អូន​កង​កម្លាំង និង​ប្រជាការពារទាំងអស់ ត្រូវពង្រឹងការងារថែរក្សាការពារស​ណ្តាប់ធ្នាប់​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ ព្រោះថាភាពរីករាយ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងកំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌនេះ ជាតួនាទីភារៈកិច្ចរបស់កងកម្លាំង និងប្រជាការពារ ដែលតែង​តែ​លះបង់​ទាំង​កម្លាំង​កាយ​ចិត្តជូនប្រជាពលរដ្ឋនិងសង្គមជាតិយើង ដូចនេះវត្តមានរបស់​កង​កម្លាំង និង​ប្រជា​ការពារ ជាភាពរីករាយ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ។ ក្នុងនោះដែរ ឯកឧត្តម ខូយ រីដា បានជូនថវិកាលើកទឹកចិត្តដល់បងប្អូនកងកម្លាំង និងប្រជាការពារទាំងអស់ផងដែរ ៕ អត្ថបទ និងរូបភាព ៖ ភិរុណ ពៅ

បញ្ញវន្ត សហជីព និងពលរដ្ឋគាំទ្រភាពសាមញ្ញរបស់សម្តេចធិបតី ចុះទៅមើលការរៀបចំ រថយន្តដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃពេលភ្ជុំ

2024/09/30 05:53:05 pm        656
បញ្ញវន្ត សហជីព និងពលរដ្ឋ មានការភ្ញាក់ផ្អើល និងបានគាំទ្រយ៉ាងខ្លាំងចំពោះភាពសាមញ្ញ​របស់​ថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបាន​ទៅមើលការរៀប​ចំរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើតនៅតាមបណ្ដាខេត្តនៅទូទាំងប្រទេស ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ។លោក ថុង ម៉េងដាវិត ជាបញ្ញវន្តមួយរូបបានថ្លែងថា ការរៀបចំរថយន្តក្រុងសម្រាប់ដឹកប្រជាជន និងបងប្អូនកម្មករទៅតាមបណ្តាស្រុកនាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ បានបង្ហាញពីការយកចិត្តទុកដាក់ដល់សុខសុវត្ថិភាព និងការសម្រួលថវិកាដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅស្រុកកំណើត ឬទៅតាមបណ្តាខេត្តផ្សេងៗ។ នេះជាយន្តការដ៏ល្អ ដែលបង្ហាញពីការយកចិត្តទុករបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ចំពោះប្រជាជនកម្ពុជា និងជាអ្វីដែលប្រជាជនកម្ពុជាត្រូវការពីថ្នាក់ដឹកនាំ។ លោកបញ្ជាក់ថា៖«សម្តេចធិបតីមិនត្រឹមតែសន្យាប៉ុណ្ណោះទេ តែបានបង្ហាញការយកចិត្តទុក ដោយធ្វើសកម្មភាពផ្ទាល់ចុះមកពិនិត្យមើលការរៀបចំឡានក្រុង ជូនប្រជាពលរដ្ឋផ្ទាល់ ក៏ដូចជាអំពាវនាវឱ្យមានការយកចិត្តទុកលើសុវត្ថិភាពចរចរណ៍ផងដែរ»។ លោកបន្ថែមថា ភាពសាមញ្ញ ការយល់ច្បាស់ពីតម្រូវការប្រជាពលរដ្ឋ កាយវិការពោរពេញដោយភាពរួសរាញរាក់ទាក់ និងការខិតខំប្រឹងប្រែងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី បានធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន និងបងប្អូនកម្មករមានភាពកក់ក្តៅ សុវត្ថិភាព និងជឿជាក់ជាខ្លាំងលើការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី។ចំណែកលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បាននិយាយថា ភាពសាមញ្ញរបស់សម្តេចធិបតីបានបង្ហាញពីភាពយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ សុខទុក្ខកម្មករនិយោជិត គ្រប់ពេលវេលា ជាក់ស្តែងការផ្តល់ជូនរថយន្តក្រុងធ្វើដំណើរដោយឥតគិតថ្លៃនេះ គឺជាការសម្រួលឱ្យពួកគាត់មានសុវត្ថិភាព និងកាត់បន្ថយចំណាយធ្វើដំណើរ។ លោកថ្លែងថា៖«ក្នុងនាមសហជីពយើងខ្ញុំសាទរ និងគាំទ្រពេញទំហឹងចំពោះការរៀបចំឱ្យមានរថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋ និងកម្មករនិយោជិត ពីភ្នំពេញទៅបណ្តាខេត្តនានាទាំងទៅទាំងមក»។ លោកប្រធានសហភាពពលកម្មជាតិកម្ពុជា បានថ្លែងអំណរគុណដល់ប្រមុខរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ ហើយសម្រួលបាននូវការកាត់បន្ថយការចំណាយ និងគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការផ្តល់សេវារថយន្តក្រុងធ្វើដំណើរឥតគិតថ្លៃនេះ ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM