ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទជំរុញចលនាការបង្កើតភូមិគំរូក្នុងខេត្តពោធិ៍សាត់ដើម្បីការអភិវឌ្ឍន៍សហគមន៍

2024/09/30 04:19:27 pm        585
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជបទខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រ​ជុំបូក​សរុ​ប​លទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារបន្តត្រីមាសទី៤ ឆ្នាំ២០២៤ ក្រោម​អធិបតីភាព ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងដោយ​មាន​ការចូលរួម​ពី​អនុរដ្ឋលេខា​ធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ លោកអភិបាលរងខេត្ត តំណាងអង្គការដៃគូ និងអាជ្ញាធរភូមិឃុំ-ស្រុកពាក់ព័ន្ធ ។ នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ិន ចន្ថា ក្រសួង​អភិវឌ្ឍន៍​ជនបទបានរៀបចំដាក់បញ្ចូល​ការ​រៀបចំ​ភូមិគំរូ ទៅក្នុងផែនការយុទ្ធសាស្ដ្រ ឆ្នាំ២០២៥ និងក្នុងគោល​នយោបាយ​ជាតិ​អភិវឌ្ឍន៍​ជន​បទ​ឆ្នាំ​២០២៥ -២០៣៥ ដូចនេះសូមឱ្យមន្ទីរអភិវឌ្ឍន៍ជបទខេត្តពោធិ៍សាត់ អាជ្ញាធរមូលដ្ឋាន និង​ភាគី​ពាក់​ព័ន្ធ​យកចិត្តទុកដាក់ក្នុងចលនាការជ្រើសរើស​ភូមិមួយ​ចំនួន​ក្នុង​ខេត្ត​ពោធិ៍សាត់​បង្កើត​ទៅ​ជា​ភូមិ​គំរូ​ទូទាំងប្រទេស ដោយភូមិគំរូដែលគ្រោងនឹងបង្កើតនោះគឺជា “សហគមន៍ដែលមានសន្ដិសុខ សុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធ កម្រិតជីវភាពសមរម្យ អ្នកភូមិ​មាន​ការ​ចូលរួម​សកម្មភាព​អភិវឌ្ឍន៍​ក្នុង​ភាពជាម្ចាស់ គិតពីផលប្រយោជន៍រួម ក្នុងការឆ្ពោះទៅរកគោលដៅរួមរបស់សហគមន៍ និង​មាន​ការ​អភិវឌ្ឍប្រកបដោយចីរភាព” ដើម្បីលើកកម្ពស់គុណភាព និងគុណតម្លៃនៃ​ជីវិត​រស់​នៅ​ឱ្យ​ប្រសើរ​ឡើង ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដោយត្រូវបាន​កំណត់​ដោយ​លក្ខណៈវិនិច្ឆ័យចំនួន ៦ ចំណុច រួមមាន៖ អភិបាលកិច្ចល្អ, ការអប់រំ និងធនធាន​មនុស្ស, សុខភាព និងបរិស្ថានរស់នៅ, ជីវភាពរស់នៅ, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ, និងបច្ចេកវិទ្យា ។ ឯកឧត្តម អ៊ិន ចន្ថា បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នៃរដ្ឋសភា ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើតសមិទ្ធផលសម្រាប់ជាតិ និង​ប្រជាជន តាមរយៈការផ្តល់សេវាសាធារណៈ ការបង្កើតសហគមន៍រួមគ្នា ការរៀបចំរចនាសម្ព័ន្ធ និងផែន​ការអនុវត្តរួមគ្នា ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់នៃការងារ ក្រោម​អភិក្រម​ជវភាព​នៃ​ប្រព័ន្ធតួអង្គតែមួយ ដូចនេះហើយសម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យ​ក្រសួង​ចំនួន​៣រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួង​ធន​ធាន​ទឹក និងឧតុនិយម ត្រូវពួតដៃគ្នាជំរុញសហគមន៍កសិកម្មទំនើប សហគមន៍​កសិករ​ប្រើ​ប្រាស់​ទឹក និងភូមិគំរូ ដោយត្រូវជម្រុញការងារនេះឱ្យចេញជារូបរាងពិតប្រាកដ ឆាប់រហ័ស មាន​លទ្ធ​ផល​ល្អ ជាគំរូដល់សហគមន៍នានា ទទួលបាននូវភោគផលសេដ្ឋកិច្ច និងសេដ្ឋកិច្ចមាត្រដ្ឋានខ្ពស់ ដែល​ស្របនឹងគោលនយោបាយជាតិ កម្ពុជាឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្កើតបណ្ដាញសង្គម CoolApp ផ្លូវការ ដើម្បីបន្តផ្តល់ជូនព័ត៌មាន និងការងាររបស់សម្ដេច ដល់សាធារណៈជនកាន់តែទូលំទូលាយ

2024/09/30 04:14:47 pm        137
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែកញ្ញានេះ បានសម្រេចបង្កើត Group នៅលើបណ្ដាញសង្គម CoolApp ផ្លូវការ ដើម្បីបន្តផ្តល់ជូនព័ត៌មាន និងការងាររបស់សម្ដេច ដល់សាធារណៈជនកាន់តែទូលំទូលាយ។ សម្ដេចធិបតីបានបញ្ជាក់តាមរយៈបណ្ដាញលេឡេក្រាមថា៖«សូមជម្រាបជូនបងប្អូន អ៊ំពូមីង តាយាយទាំងអស់មេត្តាជ្រាបអំពី បណ្ដាញសង្គម CoolApp ផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីនឹងបន្តផ្តល់ជូនព័ត៌មាន និងការងាររបស់សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ជូនសាធារណ:ជនកាន់តែទូលំទូលាយបន្ថែមទៀត»។ សូមជម្រាបថា CoolApp គឺជាបណ្តាញទំនាក់ទំនងសង្គម Chat ដែលជាស្នាដៃរបស់កូនខ្មែរលើកដំបូងបង្អស់របស់កម្ពុជា សម្រាប់បំពេញបន្ថែមឱ្យការទំនាក់ទំនង និងទទួលព័ត៌មាន ហើយនេះគឺជាជម្រើសបន្ថែមទៀតសម្រាប់បងប្អូន អ៊ំពូមីង តាយាយ ក្នុងការទទួលបានអំពីព័ត៌មាន ក៏ដូចជាការងារផ្លូវការរបស់ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី តាមរយ:តំណភ្ជាប់ខាងក្រោម៖Link: https://group.coolapp.chat/#CjQKIBzPEzz6CPzZw2gry0aO365_EUzj9IizqpvrQXOk6unnEhA9vkqDmZhVt9D-QSb0VgKb

តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួប​សមាជិកថ្មី​ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រ​សុខាភិបាល ចំនួន៣៧៩នាក់

2024/09/30 04:06:44 pm        133
ភ្នំពេញ ៖ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញ​ជួបសំណេះ​សំណាល ជាមួយ​សមាជិកថ្មី ​របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រ​សុខាភិបាល ចំនួន៣៧៩នាក់។​ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកថ្មី ប្រារព្ធឡើងនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្ត​សុខាភិបាល និងជាអនុប្រធានប្រតិបត្តិទទួលបន្ទុកជាប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាសមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា គិតមកដល់ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យ បានចូលរួមចំណែកផ្តល់សេវាអប់រំ និងថែទាំព្យាបាលសុខភាពជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនគិតកម្រៃបានចំនួន១៦លើក ដោយមានប្រជាពលរដ្ឋមកទទួលសេវាសរុប ចំនួន១៣៣,៦៥៥នាក់(ស្រី្តចំនួន៨៦,១០០នាក់)។ បច្ចុប្បន្ននេះ បុគ្គលិក និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សរុបចំនួន ២,៣៤៨នាក់ (ស្រ្តីចំនួន១៥៥៩ នាក់) ដែលក្នុងនោះសមាជិកជាមន្រ្តីរាជការ បុគ្គលិក ចំនួន៨២នាក់ (ស្រ្តីចំនួន៣៤នាក់) និងនិស្សិតចំនួន ២,២៦៦នាក់ (ស្រ្តីចំនួន១៥២៥ នាក់) បានចូលរួមដោយស្ម័គ្រចិត្តជាសមាជិក ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី។ ក្នុងនាមថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្រី្ត ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិតិ្តយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលបានផ្តល់ឱកាសដល់និសិ្សតសាកលវិទ្យាល័យ បានទទួលការរៀនសូត្របន្ថែមនៅមូលដ្ឋានផង និងបានចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជនផង ដើម្បីចូលរួមលើកកម្ពស់ការគ្រប់ដណ្តប់ការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា អាណតិ្តទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់។ចំណែកប្អូនៗនិសិ្សត ០៥រូប ក្នុងចំណោមនិសិ្សតទាំង៣៧៩នាក់ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ត្រូវបញ្ចូលជាសមាជិកថ្មី របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញចំណាប់អារម្មណ៍សប្បាយចិត្ត ក៏ដូចជារីករាយខ្លាំងមែនទែន ដែលបានក្លាយជាសមាជិកក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងបានផ្តល់សារសំខាន់ជាច្រើនជូននិសិ្សតគ្រប់គ្នា ព្រមទាំងបានយល់ដឹងបន្ថែមអំពីការងារស្ម័គ្រចិត្ត និងស្វែងយល់បន្ថែមថា តើក្នុងនាមយើងជាយុវជនម្នាក់? យើងមានភារកិច្ច និងកាតព្វកិច្ចអ្វីខ្លះ? អាចជួយទៅកាន់សហគមន៍របស់យើងបាន ហើយក្នុងនាមយើងជាយុវជនម្នាក់ ត្រូវតែក្លាយខ្លួនទៅជាបុគ្គលម្នាក់ដែលអាចជួយសហគមន៍ និងសង្គមជាតិរបស់យើងបានផងដែរ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម លេង ផាលី សូមកោតសរសើរ និង​វាយតម្លៃខ្ពស់ចំពោះក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានខិតខំលះបង់ ស្របទៅនឹង​អ្វីដែលជាបុព្វហេតុ និងបេសកកម្មមនុស្សធម៌ និងកិច្ចការងារសង្គមនានា ក្នុងការលើកកម្ពស់​សុខុមាលភាព​ប្រជាជន គឺនាំ​អោយ​មាន​កំណើនសេដ្ឋកិច្ច និងការកាត់​​បន្ថយភាពក្រីក្ររបស់​ប្រជាពលរដ្ឋកម្ពុជា ​ស្របទៅតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមជានីតិបុគ្គលនៃក្រុមគ្រួសារ ស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមចំណែកក្នុងចលនារួមរបស់សង្គមជាតិ ដោយរួបរួមជាមួយ​សកម្មភាព​សង្គមរបស់ ស.ស.យ.ក. បន្ថែមទៀត។ តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកាក្រុមការងារ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភព មានតួនាទី និងមុខងារផ្សេងៗមករួមគ្នា ដាក់ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគម្រូ​ដល់​សង្គមជាតិ។ ជាពិសេសការចូលរួមសកម្មភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួម​ចំណែក​លើកកម្ពស់សុខមាលភាពប្រជាជន ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាព របស់​រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។ឯកឧត្តម លេង ផាលី បានបញ្ជាក់ទៀតថា ក្នុងរយៈពេល១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់៣០ កញ្ញា ឆ្នាំ២០២៤) ក្រោមការ​ដឹកនាំចង្អុលបង្ហាញ​ដោយផ្ទាល់​របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិ​យស​​ក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុម​ការងារគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មាន​សមាជិក សមាជិកា ចំនួន ២៧០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់ នាក់) ក្នុងនោះស្ត្រីមានចំនួន ១៨៦៣០នាក់ (មួយម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ សាមសិប នាក់) ដែលមាន២៨ សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី-ខេត្ត សាខា និង សាកលវិទ្យាល័យ ចំនួន ៣សាខា)  បានបំពេញ​បេសកកម្ម​ដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួម​អប់រំ​ផ្សព្វ​ផ្សាយ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យក​សំណាក​រកវីរុសកូវីដ-១៩ និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុង២៥ ​រាជធានី-ខេត្ត នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បានចំនួន២០៦៥លើក​​ មានប្រជាពលរដ្ឋ​ចូលរួមចំនួន ១៣.២៦៦.៤៨៥ នាក់ (ដប់បីលាន ម្ភៃប្រាំមួយម៉ឺន ប្រាំមួយពាន់ បួនរយ ប៉ែតសិបប្រាំ នាក់) ក្នុងនោះស្ត្រីមានចំនួន៦.៧៩៨.៥០៧នាក់ (ប្រាំមួយលាន ចិតសិបប្រាំបួនម៉ឺន ប្រាំបីពាន់ ប្រាំរយ ប្រាំពីរ នាក់) គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ច្រើនជាង ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំង​ប្រទេស​ដែលមានចំនួន ១៧,៣៣៦,៣០៧ នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់៥០ដុល្លារ សរុបត្រូវចំណាយ​ទាំងអស់ប្រហែល ៦៦៣.៣២៤.២៥០ដុល្លារ (ប្រាំមួយរយហុកសិបបីលាន សាមសិបពីរម៉ឺន បួនពាន់ ពីររយហាសិបដុល្លារសហរដ្ឋអាមេរិក)។ រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤,៦០១នាក់ បាននិងកំពុងបន្តចុះ​បេសកកម្ម​តាម​ការឧទ្ទេសនាម​របស់​គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយ​ស្ម័គ្រចិត្ត​ឥតគិត​ថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលានកៅសិប​មួយម៉ឺនមួយពាន់ពីររយបីដូស) ក្នុង ២៥ រាជធានី-ខេត្ត ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំ​ជូនប្រជាពលរដ្ឋល ផ្តល់សេវាដោយ​ឥតគិតថ្លៃពី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមាន​កិច្ច​សហការ​ជាមួយសាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទ​ក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី-ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់៕អត្ថបទ រដ្ឋា

ព្រះករុណាមហាក្សត្រនឹងយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅថ្ងៃទី ៤-៥ ខែតុលានៅប្រទេសបារាំង

2024/09/30 03:59:18 pm        90
ភ្នំពេញ៖ តបតាមការសូមយាងរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ ទី៥ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស ប្រទេសបារាំង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃនេះ។ អញ្ជើញចូលរួមដង្ហែព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងកិច្ចប្រជុំនេះ រួមមាន សម្តេច មហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ស្រី ណូរី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជានាយកព្រះរាជ ខុទ្ទកាល័យ ព្រះមហាក្សត្រ និង ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។ក្រោមមូលបទ «ការបង្កើតថ្មី នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង» កិច្ចប្រជុំកំពូលនេះ ជាឱកាសមួយសម្រាប់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដើម្បីពិភាក្សាពីដំណោះស្រាយនៃបញ្ហាប្រឈមនានា ដូចជាការបង្កើតការងារសម្រាប់យុវជនក្នុងតំបន់ប្រើប្រាស់ភាសាបារាំង។ គោលបំណងមួយនៃ កិច្ចប្រជុំកំពូលនេះ គឺដើម្បីបង្កើតបរិយាកាសដែលមានលក្ខណៈអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ដែលគោរពសេរីភាពនៃការបង្កើតថ្មី និងសហគ្រិនភាព ព្រមទាំងធ្វើឱ្យពហុភាគីនិយមមានភាពរស់រវើកឡើង វិញ ដោយមានការរួមចំណែកពីស្ថាប័នហ្វ្រង់កូហ្វូនផងដែរ។ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គនឹងយាងថ្លែងព្រះរាជសុន្ទរកថាបិទ ជាមួយនឹង ឯកឧត្តមប្រធានាធិបតី Macron និងលោកជំទាវអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។ នៅក្នុងអំឡុងពេលដែលព្រះអង្គគង់នៅក្នុងទីក្រុងប៉ារីស ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គនឹងព្រះរាជទានព្រះរាជសវនាការទ្វេភាគីជាមួយនឹង ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដើម្បីពិភាក្សាអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី រវាងកម្ពុជានិងបារាំង៕

កាកបាទក្រហមកម្ពុជាចែកអំណោយមនុស្សធម៌ដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១.១៨១គ្រួសារមកពីភូមិចំនួន១៩ក្នុងស្រុកត្បូងឃ្មុំ

2024/09/30 03:01:06 pm        576
ត្បូងឃ្មុំ៖ ឆ្លើយតបតាមការស្នើសុំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នៅ​ព្រឹកថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចុះសួរសុខទុក្ខ និងចែក​អំណោយ​មនុស្សធម៌​ជូន​ដល់​ប្រជា​ពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ និងបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ចំនួន ១.១៨១គ្រួសារ មកពីភូមិចំនួន១៩ នៃឃុំជីរោទិ៍ និងឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ពិធីជួបសំណេះសំណាល និងចែកអំណោយខាងលើនេះ បានប្រព្រឹត្តទៅនៅទីតាំងចំនួន២ គឺ៖ទីតាំងទី១ នៅទួលសុវត្ថិភាពឧកញ៉ា វ័ន ប៊ុនថៃ ក្រោមវត្តមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា សម្រាប់ប្រជាពលរដ្ឋរងគ្រោះចំនួន ១១៤៧គ្រួសារ មកពីភូមិចំនួន១៨ នៃឃុំជីរោទិ៍ និងឃុំទន្លេបិត ស្រុកត្បូងឃ្មុំ។ទីតាំងទី២ នៅទួលសុវត្ថិភាព ទួលអង្គ្រង ក្រោមវត្តមាន លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា សម្រាប់ប្រជាពលរដ្ឋរងគ្រោះ ៣៤គ្រួសារ មកពីភូមិទួលកែវ ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ។សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕ 

កម្ពុជា-កាណាដា នឹងបន្តគាំទ្រលើកិច្ចសហការនានា ដើម្បីជំរុញកំណើនវិនិយោគ

2024/09/30 02:41:55 pm        599
កម្ពុជា-កាណាដា ឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមក លើការរៀបចំកិច្ចសហការនានា ដើម្បី​ជំរុញ​កំណើន​វិនិយោគឯកជន រវាង ប្រទេសទាំងពីរបន្ថែម ស្របពេលកម្ពុជា​កំពុង​ស្រូប​យក​វិនិយោគិន​ពី​ប្រទេស​មួយ​នេះបានជាបន្តបន្ទាប់ ដែលបានមក បណ្ដាក់ទុនរាប់ ពាន់លានដុល្លារអាម៉េរិក។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយក រដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូកម្ពុជារួមមាន៖ អគ្គកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុងម៉ុងត្រេអាល់, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងសមាគមឧកញ៉ាកម្ពុជា តំណាងសភាពាណិជ្ជកម្មកម្ពុជា បានធ្វើបទបង្ហាញក្នុងកិច្ចប្រជុំតុមូល ជាមួយតំណាងរដ្ឋបាល ខេត្ត កេបិចប្រទេស កាណាដា, ដោយក្នុងជំនួបនេះ បានផ្ដល់លទ្ធភាពឱ្យវិនិយោគិនថ្មីៗជាច្រើន មក​ពី​វិស័យជាអាទិភាពចំនួន៥រួមមាន៖ កសិកម្ម និង កសិឧស្សាហកម្ម, ឱសថ, ថាមពល​កកើត​ឡើង​វិញ, ទេសចរណ៍, និងបច្ចេកវិទ្យា ព្រមទាំងថ្នាក់ដឹកនាំនៃខេត្តកេបិច បានជ្រាប​កាន់​តែ​ច្បាស់​បន្ថែម​ទៀត អំពីសក្ដានុពលវិនិយោគនៅកម្ពុជា ។ ពិសេសជាងនេះ អ្នកចូលរួមក៏បានស្ដាប់ អំពី​បទ​ពិសោធន៍ ជោគជ័យ នៃកិច្ចវិនិយោគនៅកម្ពុជា ដែលចែករំលែកដោយក្រុមហ៊ុនកាណាដា ដែល​កំពុងបណ្ដាក់ទុនវិនិយោគ រាប់ពាន់លានដុល្លារ អាម៉េរិកនៅកម្ពុជា។បន្ទាប់ពីកិច្ចប្រជុំតុមូល, ដែលមានការចូលរួមចែករំលែកបទពិសោធន៍ពីវិស័យឯកជនរួចរាល់ តំណាង​រដ្ឋបាលខេត្តកេបិច ក្នុង នាមរដ្ឋាភិបាលកាណាដា និងតំណាងរដ្ឋាភិបាលកម្ពុជា បាន​បន្ត​កិច្ច​ពិភាក្សា​ទ្វេភាគី ជាលទ្ធផល, បានឯកភាពនឹងបន្តគាំទ្រគ្នា ទៅវិញ ទៅមកលើការរៀប​ចំ​កិច្ច​សហការ​នានា ដើម្បីជំរុញកំណើនការ​វិនិយោគ​ឯកជន​រវាង​ប្រទេស​ទាំងពីរ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​។ ក្នុងកិច្ចប្រជុំតុមូលនេះដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះ​ហត្ថ​លេខាលើអនុស្សារណៈនៃការ យោគយល់គ្នា រវាងសមគមឧកញ៉ាកម្ពុជា តំណាងដោយ​អ្នក​ឧកញ៉ា ហ៊ុន ឡាក់ ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការ នៃសមាគម ជាមួយ​ស្ថាប័ន Excellence Industrielle Saint-Laurent (FISL) របស់ខេត្តកេបិច តំណាង​ដោយ​លោក Allan DeSousa ជាអភិបាលតំបន់ Saint Laurent នៃក្រុងម៉ុងត្រេអាល់ ដើម្បី​បង្កើត​លក្ខ​ខណ្ឌ​អំណោយ​ផលដល់កិច្ចសហប្រតិបត្តិការនានា ក្នុងគោលដៅពង្រឹងការវិនិយោគទ្វេភាគី សម្រប​សម្រួលការផ្លាស់ប្តូរសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍគម្រោងអាជីវកម្មរួមគ្នារវាងតំបន់ Saint-Laurent នៃក្រុងម៉ុងត្រេអាល់ ខេត្តកេបិច ប្រទេសកាណាដា និងប្រទេសកម្ពុជា។ សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កាណាដា នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៤ នេះ មានទំហំទឹកប្រាក់ជាង ៧៨២ លានដុល្លារអាម៉េរិក កើនឡើងជាង ២៧ ភាគរយ បើ​ធៀប​រយៈ​ពេលដូចគ្នាឆ្នាំ ២០២៣ ក្នុងនោះកម្ពុជាបាននាំចេញទំនិញ ទៅកាន់ទីផ្សារប្រទេស​កាណាដា មានទឹកប្រាក់ ៧៣៦ លានដុល្លារ និងការនាំចូលពីកាណាដា មានទឹកប្រាក់ជាង ៤៦ លានដុល្លារ៕ អត្ថបទ៖ សុន រ៉ាឌី 

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញកាន់វេនបិណ្ឌទី១៣ នៅវត្តបទុមវតី

2024/09/30 02:17:32 pm        243
កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជា ភរិយាដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ-មន្ត្រី​រាជការគ្រប់លំដាប់ថ្នាក់ មន្ត្រីទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា និងពុទ្ធ​បរិស័ទ​ជា​ច្រើន​នាក់ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងចូលរួមពិធីសូត្រមន្ត ក្នុងពិធី​បុណ្យ​កាន់​បិណ្ឌវេនទី១៣ នៅវត្តបទុមវតីរាជវរារាម ដែលស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ក្នុងឱកាសអញ្ជើញទៅដល់ឧបដ្ឋានសាលាថ្ងៃសូត្រមន្ត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រម​ទាំង​សមាទាន​សីល រម្លឹកនឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេស​រម្លឹកដល់ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ដែលព្រះអង្គបាន​ត្រាស់​ដឹង​នូវ​អនុត្តរៈ​សម្មាស​ម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បាន​គោរពប្រតិបត្តិជា​ដ៏រាបរៀងមក តាមគន្លងប្រពៃណី។ បន្ទាប់ពីបានសមាទានសីលរួច សម្តេច​និង​សាច់​ញាតិ​ក្រុមគ្រួសា បានស្តាប់នូវធម៌ទេសនាអំពីប្រវត្តិសង្ខេប នៃពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែល​សម្តែងធម្មទេសនាដោយសម្តេច ព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះគ្រូសូត្រស្តាំ និងជាព្រះ​មេគណ​រាជ​ធានីភ្នំពេញ បន្ទាប់មកវេប្រគេនបច្ចេយសូត្រមន្តដល់ព្រះសង្ឃ។លុះព្រឹក​ឡើងថ្ងៃទី៣០ ខែកញ្ញា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​កម្ពុជា រួមជាមួយមន្ត្រីថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា បងប្អូនកូនចៅ និងភរិយា​ថ្នាក់​ដឹកនាំ​ដទៃទៀត បានបន្តអញ្ជើញនាំយកនូវបង្ហាន់បិណ្ឌបាត្រ ទេយ្យទាន និងទេយ្យវត្ថុ រួមទាំង​បច្ច័យ ថ្វាយសម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេច​ព្រះ​ម​ហា​សង្ឃ​រាជ​ស្ដីទី នៃគណៈមហានិកា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅ​អធិការ​វត្ត​បទុមវតី​រាជ​វរារាម​ជាកិច្ច បញ្ចប់វេណកាន់បិណ្ឌទី១៣។ ក្នុងឱកាសដ៍សោមនស្សរីករាយ នៃពិធីបុណ្យប្រពៃណីជាតិ ដែល​ប្រជា​ពុទ្ធ​បរិស័​ទ​ខ្មែរ​គ្រ​ប់ស្រទា​ប់​វណ្ណះ ​ទូទាំងព្រះរាជាណាចក្រកម្ពុជា មានសេចក្តីអំណរសាទរយ៉ាងក្លៀវក្លា បានរួម​សាមគ្គី​គ្នា​ធ្វើ​បុណ្យ​ធ្វើ​ទាន ដោយសេចក្តីជ្រះថ្លា នៅក្នុងរដូវកាលបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅតាមទី​អារាម​នានា​ដែល​ជាទីសក្ការៈ។ ជាក់ស្តែងក្នុងឱកាសបិណ្ឌទី១៣នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងមន្ត្រីថ្នាក់ដឹកនាំ កាកបាទក្រហមកម្ពុជា និងបងប្អូនកូនចៅសាច់ញាតិ បាន​អញ្ជើញកាន់បិណ្ឌទី១៣នៅវត្តបទុមវតី ដោយបានបូជា, ទៀន, ធូប, ផ្កាភ្ញី ថ្វាយ​ចំពោះ​ព្រះពុទ្ធ​បដិមា នៅលើឧបដ្ឋានសាលា និងបា្រ   រព្ធពិធីសូត្រមន្តសមាទានសីល ដើម្បីរំលឹក​នឹក​ដល់​គុណ​បុណ្យ​ព្រះរតនត្រ័យ និងព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង។ បន្ទាប់អំពី​បទនមស្សការ​សមាទាន​សីលចប់សព្វគ្រប់ សម្តេច និងក្រុមគ្រួសារ បានអញ្ជើញរាប់បាត្រ ពូនភ្នំខ្សាច់ ឧទ្ទិស​កុសល​ផល​បុណ្យ ជូនវិញ្ញាណក្ខ័នបុព្វការីជន លោកយាយ លោកតា ដែលបានចែក​ឋាន​ទៅ​កាន់​បរលោក​ខាងមុខ ក្នុងនោះសូមឧទ្ទិសជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មាតា បិតារបស់​សម្តេច​ គឺមហាឧបាសិកា ឌី ប៉ុក, អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង, អ្នក​ឧក​ញ៉ា​ព្រឹទ្ធ​មហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី សូមឱ្យដួង​វិញ្ញាណ​ក្ខន្ធរបស់អស់លោកទាំងនោះ បានទទួលយកមនុញ្ញផល និងងាកក្រោយ​ឱ្យ​ពរ​ជ័យ​ជូន​ដល់​សម្តេច​ទាំងទ្វេ និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស ឱ្យជួប​តែ​សេចក្តី​សុខ សេចក្តីចម្រើន រស់នៅក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតរៀងទៅ។តាមរយៈ​មហាមនុញ្ញផលដ៏ថ្លៃថ្លា នៅក្នុងវេនកាន់បិណ្ឌទី១៣នៅវត្តបទុមវតី សម្តេចនិង​ក្រុម​គ្រួសារ ថ្នាក់ដឹកនាំ និង  មន្ត្រី ដែលបានចូលរួមសូមឧទ្ទិសជូនដួងវិញ្ញាណក្ខន្ធបុព្វការីជន បាន​យោង​យក​កំណើតកើត នៅក្នុងទីឋានដ៏ខ្ពង់ខ្ពស់ និងងាកក្រោយ​ឱ្យ​ពរជ័យ​ដល់​កូន​ចៅ​បាន​សេចក្តី​សុខ សេចក្តីចម្រើន ជាពិសេសសូមឱ្យព្រះបារមីដ៏សក្តិសិទ្ធិនៅក្នុងលោក ព្រះបារមី វត្តបទុមវតី​រាជវរារាម តាមជួយបីបាច់ថែរក្សាសម្តេចទាំងទ្វេ សម្តេចធិបតី ហ៊ុន ម៉ាណែត និង​លោក​ជំទាវបណ្ឌិត មានសុខភាពល្អបរិបូរណ៍ជន្មាយុយឺនយូរ ដើម្បីការពា​រ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ ឱ្យរក្សាបានជានិច្ចនិរន្តរ៍ ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងកា​រ​អភិវឌ្ឍ​រីក​ចំរើន​ថ្មីៗបន្ថែមទៀត ដើម្បីជាសេចក្តីសុខ សេចក្តីចម្រើន របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ ម្យ៉ាងវិញទៀតតាមរយៈមនុញ្ញផលនៃថ្ងៃដាក់បិណ្ឌទី១៣ នៅវត្តបទុមវតីនេះ ក៏​សូម​ឧទ្ទិស​នូវ​មហា​កុសល​ផល​បុណ្យដែលសម្តេចបានធ្វើ ឱ្យបានដល់វិញ្ញាណក្ខន្ធវីរៈយុទ្ធជន យុទ្ធនារី អ្នកស្នេហា​ជាតិ ដែលបានបាត់បង់ជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាទីស្នេហានៃយើងផងដែរ។សូមជម្រាបថាក្នុងឱកាសបុណ្យដាក់បិណ្ឌទី១៣នៅ វត្តបទុមវតីរាជវរារាម សម្តេច​មាន​សទ្ធា​ជ្រះថ្លា បានប្រគេនទេយ្យទាន ទេយ្យវត្ថុមួយចំនួនធំ រួមមានអង្ករ ភេសជ្ជ រួមនឹងបច្ច័យ​សង្កត់​បិណ្ឌ​៤០​លានរៀល និងបច្ច័យសម្រាប់រៀបចំចង្ហាន់ព្រះសង្ឃ បូករួមនឹងបច្ច័យសប្បុរសជន ១៦៨០០ដុល្លា និង៥៤លាន ៧០ម៉ឺនបន្ថែមទៀត ដែលបានមកពីការចូលរួមរបស់ លោកជំទាវ ឯកឧត្តម មន្ត្រីអ្នកមុខអ្នកការ ដែលបានអញ្ជើញចូលរួមនាឱកាសនោះ។ បច្ច័យទាំងអស់ក្នុងបិណ្ឌទី១៣នៅវត្តបទុមវតីរាជវរារាមនេះ គឺសម្រាប់កសាងសមិទ្ធផលនានា នៅក្នុង​វិស័យព្រះពុទ្ធសាសនា។ ក្រៅពីបច្ចេយកសាងវត្ត សម្តេចប្រធាន​បាន​ប្រគេន​ព្រះ​សង្ឃ​គង់​សូត្រ​មន្ត​១២អង្គ ដោយក្នុង១អង្គៗប្រគេនបច្ចេយ៣០០ដុល្លា និងព្រះសង្ឃជាង​៤០០​អង្គផ្សេ​ង​ទៀត​ នៅក្នុងវត្តនេះ ប្រគេនក្នុង១អង្គបច្ចេយ៥ម៉ឺនរៀល និងសាដកមួយ។ ដូច្នេះវិស័យ​ព្រះពុទ្ធ​សាសនា មានការរីកចម្រើនរុងរឿងរហូតមកដល់សព្វថ្ងៃនេះ គឺអាស្រ័យដោយជំនឿ និងស្ថាន​ភាព​ជីវភាព​រស់នៅរបស់ ប្រជាពលរដ្ឋមានការរីកចម្រើន ប្រទេសជាតិមានសុខសន្តិភាព ក្រោមម្លប់​ដ៏​ត្រជាក់​៕ អត្ថបទៈ សំ ងីម 

តំណាងឯកឧត្តម ហ៊ុន ម៉ានី ជួបសមាជិកថ្មីគ្រូពេទ្យស្ម័គ្រចិត្តសាកលវិទ្យាល័យ​វិទ្យាសាស្ត្រសុខាភិបាល

2024/09/30 01:59:55 pm        163
ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកថ្មី របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចំនួន៣៧៩នាក់។ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកថ្មី ប្រារព្ធឡើងនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ អនុប្រធានប្រតិបត្តិទទួលបន្ទុកជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានលើកឡើងថា គិតមកដល់ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យ បានចូលរួមចំណែកផ្តល់សេវាអប់រំ និងថែទាំព្យាបាលសុខភាពជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនគិតកម្រៃបានចំនួន១៦លើក ដោយមានប្រជាពលរដ្ឋមកទទួលសេវាសរុប ចំនួន១៣៣,៦៥៥នាក់ (ស្រី្តចំនួន៨៦,១០០នាក់)។ បច្ចុប្បន្ននេះ បុគ្គលិក និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សរុបចំនួន ២,៣៤៨នាក់ (ស្រ្តីចំនួន១៥៥៩ នាក់) ដែលក្នុងនោះសមាជិកជាមន្រ្តីរាជការ បុគ្គលិក ចំនួន៨២នាក់ (ស្រ្តីចំនួន៣៤នាក់) និងនិស្សិតចំនួន ២,២៦៦នាក់ (ស្រ្តីចំនួន១៥២៥ នាក់) បានចូលរួមដោយស្ម័គ្រចិត្តជាសមាជិក ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី។ និសិ្សត៥រូប ក្នុងចំណោមនិសិ្សតទាំង៣៧៩នាក់ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ត្រូវបញ្ចូលជាសមាជិកថ្មី របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញចំណាប់អារម្មណ៍សប្បាយចិត្ត ក៏ដូចជារីករាយខ្លាំងមែនទែន ដែលបានក្លាយជាសមាជិកក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម លេង ផាលី បានថ្លែងថា តាមរយៈការលះបង់របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ គឺបានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកាក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភព មានតួនាទី និងមុខងារផ្សេងៗមករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគម្រូដល់សង្គមជាតិ។ ជាពិសេសការចូលរួមសកម្មភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាជន ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាព របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។ឯកឧត្តម លេង ផាលី បានបញ្ជាក់ទៀតថា ក្នុងរយៈពេល១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់៣០ កញ្ញា ឆ្នាំ២០២៤) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកា ចំនួន ២៧០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់ នាក់) ដែលមាន២៨ សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី-ខេត្ត សាខា និង សាកលវិទ្យាល័យ ចំនួន ៣សាខា) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុង២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន២០៦៥លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣.២៦៦.៤៨៥ នាក់ (ដប់បីលាន ម្ភៃប្រាំមួយម៉ឺន ប្រាំមួយពាន់ បួនរយ ប៉ែតសិបប្រាំ នាក់) គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ច្រើនជាង ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៧,៣៣៦,៣០៧ នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៦៣.៣២៤.២៥០ដុល្លារ (ប្រាំមួយរយហុកសិបបីលាន សាមសិបពីរម៉ឺន បួនពាន់ ពីររយហាសិបដុល្លារសហរដ្ឋអាមេរិក)។ រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤,៦០១នាក់ បាននិងកំពុងបន្តចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលានកៅសិបមួយម៉ឺនមួយពាន់ពីររយបីដូស) ក្នុង ២៥ រាជធានី-ខេត្ត៕ អត្ថបទ រដ្ឋា 

ថ្នាក់ដឹកនាំខណ្ឌ៧មករា ជួបសំណេះសំណាលមន្ត្រី និងប្រជាការពារ ក្នុងឱកាសភ្ជុំបិណ្ឌ

2024/09/30 01:16:15 pm        206
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋបាលខណ្ឌ៧មករា ក្រោមវត្តមានលោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា , លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានសំណេះសំណាលជាមួយមន្ដ្រី និងប្រជាការពារទូទាំងខណ្ឌ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ។ក្នុងឱកាសនោះលោក សោម សុវណ្ណ បានមានប្រសាសន៍ជូនពរដល់បងប្អូនមន្ត្រី និងប្រជាការពារនៅទូទាំងខណ្ឌ សូមឱ្យជួបតែភាពសុខសប្បាយ ក្នុងដំណើរទៅស្រុកកំណើត​ទាំងនៅទីជិត ​និងទីឆ្ងាយ ពិេសសនោះ គឺការបើកបរគោរពច្បាប់ ឱ្យបានខ្ជាប់ខ្ជួន ដើម្បី​សុវត្ថិភាពខ្លួនឯង និងក្រុមគ្រួសារផងដែរ ។ សម្រាប់លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានលើកឡើងដែរថា មន្ត្រីរដ្ឋបាលខណ្ឌ ក៏ដូចជាបងប្អូនប្រជាការពារ តែងតែសស្រាក់សស្រាំណាស់ជាមួយការខិតខំបំពេញភារកិច្ច និងកិច្ចការងារក្នុងដែនរបស់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋ ដូច្នោះហើយក្នុងនាមថ្នាក់ដឹកនាំខណ្ឌ គឺចាំបាច់ត្រូវគិតគូរជាមួយបងប្អូនតាមរយះការឧបត្ថម្ភ ជាភេសជ្ជៈ និងលុយកាក់​បន្តិចបន្តួច សម្រាប់​ឱ្យបងប្អូនអាចយកទៅប្រើប្រាស់ ក្នុងរដូវកាលបុណ្យទាននេះ ។ សូមបញ្ជាក់ថា លោកអភិបាលខណ្ឌបានឧបត្ថម្ភមន្ត្រី ក្នុងម្នាក់ទទួលបានមី១កេស , ទឹកក្រូច១កេស និងថវិកាមួយចំនួន ។ ចំណែកប្រជាការពារវិញ ក្នុងម្នាក់ៗ មី១កេស , ទឹកក្រូច១កេស , អង្ករមួយបាវ និងថវិកាមួយចំនួនផងដែរ ៕ លីហេង

សម្ដេចមហាបវរធិបតី៖ កម្ពុជាមានសមត្ថភាពខ្ពស់ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិ ដូចជាព្រឹត្តិការណ៍Gumball 3000 ដោយជោគជ័យ

2024/09/30 01:02:07 pm        94
នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅវិមានសន្ដិភាពក្នុង​ឱកាស​នៃជំនួប លោកអ្នកឧកញ៉ា លាង ឃុន បានគោរពជម្រាបជូនសម្ដេចធិបតីអំពី​ជោគជ័យ នៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា ដែលព្រឹត្តិការណ៍នេះទទួលបានការកោតសរសើរពីគណៈប្រតិភូ Gumball 3000 ផ្ទាល់ និងបានបញ្ជាក់ថា “កម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍Gumball 3000 ល្អបំផុតក្នុងរយ:ពេល ២៥ ឆ្នាំនៃការរៀបចំ ព្រឹត្តិការណ៍នេះ” ។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ Gumball 3000 ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមនានា ដោយមានអ្នកចូលរួមទស្សនាសរុបប្រមាណជាង ១០០០ លាននាក់ ហើយនឹងបន្តកើនឡើងថែមទៀត។ លោកអ្នកឧកញ៉ាបានគោរពថ្លែងអំណរគុណចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាល, ក្រសួងទេសចរណ៍, ក្រសួង-ស្ថាប័ន​ និង​អាជ្ញាធរដែនដី​ពាក់ព័ន្ធដែលបានផ្តល់នូវកិច្ចសហការរៀបចំព្រឹត្តិការណ៍នេះឱ្យទទួលបានជោគជ័យគួរជាទីមោទនៈ និងបានគោរពជម្រាបជូនសម្ដេចធិបតីបន្ថែមទៀតថា ព្រឹត្តិការណ៍នេះក៏បានរួមចំណែកដល់ការងារមនុស្សធម៌ តាមរយៈការកៀរគរថវិកាសប្បុរសធម៌ដើម្បីបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដោយបានទទួលថវិកាសរុបចំនួន ៤៥ម៉ឺនដុល្លារអាម៉េរិក។ ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យ និងកិច្ចសហការល្អប្រសើរនៃរៀបចំព្រឹត្តិការណ៍ Gumball 3000 នេះ ព្រមទាំងបានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលបានរួមចំណែកក្នុងការរៀបចំព្រឹត្តិការណ៍នេះដោយរលូន និងជោគជ័យ។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនជីប ម៉ុងគ្រុប, ដៃគូសហការ និងអ្នកចូលរួមទាំងអស់ដែលបានចូលរួមដោយស្ម័គ្រចិត្ត និងបានបរិច្ចាគធនធានផ្ទាល់ខ្លួនដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប និងបានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបដែលបានខិតខំព្យាបាល និងថែទាំសុខភាព ព្រមទាំងបានជួយសង្គ្រោះអាយុជីវិតដល់កុមារកម្ពុជា នាពេលកន្លងមករហូតមកដល់បច្ចុប្បន្ន។ ទន្ទឹមនេះ, សម្ដេចធិបតីបានគូសបញ្ជាក់ថា ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 ផ្ដល់អត្ថប្រយោជន៍សំខាន់ ៣សម្រាប់កម្ពុជា៖ (១) ចូលរួមផ្សព្វផ្សាយពីអត្តសញ្ញាណជាតិខ្មែរ, ផ្សព្វផ្សាយពីវប្បធម៌សម្បូណ៌បែបរបស់កម្ពុជាទៅកាន់ពិភពលោក, (២)ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិកាន់តែច្រើនមកទស្សនាកម្ពុជា ជាពិសេសតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប និង (៣) បង្ហាញដល់ពិភពលោកថា កម្ពុជាមានសមត្ថភាពខ្ពស់រៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិប្រកបដោយសុវត្ថិភាព, ជោគជ័យ, តាមរយៈការធានាបានូវសុខសុវត្ថិភាព និងសមត្ថភាពនៃការទទួលបដិសណ្ឋារកិច្ចដ៏ល្អចំពោះភ្ញៀវអន្តរជាតិ ជាមួយការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលនឹងបន្តគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍អន្តរជាតិនានា និងលើកទឹកចិត្តដល់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលដើម្បីរៀបចំព្រឹត្តិការណ៍ថ្មីៗបន្ថែមទៀតនាថ្ងៃអនាគត។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM