ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

ស.ស.យ.ក នឹងរៀបចំកម្មវិធីមួយដែលមិនធ្លាប់បានរៀបចំពីមុនមក សម្រាប់ខ្មែរទាំងអស់គ្នាចូលរួម នាថ្ងៃទី៣១ខែធ្នូ នៅមុខព្រះបរមរាជវាំង

2024/09/30 09:11:23 am        236
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅខាងមុខព្រះបរមរាជវាំង ស.ស.យ.ក. នឹងរៀបចំកម្មវិធី មួយដែល មិនធ្លាប់បានរៀបចំពីមុនមក សម្រាប់ ខ្មែរ ទាំង អស់ គ្នា ចូលរួម នឹងមានលក្ខណៈខុស ប្លែក ពីកម្មវិធីមុនៗ ។ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅខាងមុខព្រះបរមរាជវាំង ស.ស.យ.ក. នឹងរៀបចំកម្មវិធី​​មួយដែល​មិនធ្លាប់បានរៀបចំពីមុនមក​​សម្រាប់​ខ្មែរ​ទាំង​អស់​គ្នា​ចូលរួម​ នឹងមានលក្ខណៈខុស​ប្លែក​ពីកម្មវិធីមុនៗ ។ តើអ្វីទៅ ដែលនាំឱ្យយើង មានស្នាមញញឹម មានមោទកភាព ក្នុងនាមជាខ្មែរនេះ។ នេះជាអ្វីដែលយើងកំពុងតែខិតខំ ប្រឹងប្រែង និងរៀបចំនៅថ្ងៃទី៣១ ខែធ្នូខាងមុខនេះ។»។ ឯកឧត្តម ហ៊ុន ម៉ានី បានលើកទឹកចិត្តដល់យុវជន យុវនារីសាកល្បងបិទភ្នែកបន្តិចហើយ​សាក​ស្រមៃ​សួរ​ខ្លួនឯង​មួយសំណួរថា «ក្នុងនាមជាខ្មែរមួយរូប តើអ្វីដែលនាំមកនូវស្នាមញញឹម មោទនភាព និងក្តីស្រឡាញ់សម្រាប់កម្ពុជាជាទីស្រឡាញ់របស់យើង? ហេីយ​ក្នុងនាមយើងជាកូនខ្មែរ តើយើងអាចបង្ហាញក្តីស្រឡាញ់សម្រាប់កម្ពុជាដូចម្ដេចខ្លះ?»

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសូត្រមន្តកាន់បិណ្ឌទី១៣នៅវត្តបទុមវតី

2024/09/29 08:23:15 pm        116
ភ្នំពេញ ÷ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ភរិយាដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ-មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ មន្ត្រីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងពុទ្ធបរិស័ទជាច្រើននាក់ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងចូលរួមពិធីសូត្រមន្ត ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តបទុមវតីរាជវរារាម ដែលស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ក្នុងឱកាសអញ្ជើញទៅដល់ឧបដ្ឋានសាលា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងព្រះសង្ឃ ព្រមទាំងសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដ៏រាបរៀង  មក។បន្ទាប់អំពីបទនមស្សការសមាទានសីលចប់សព្វគ្រប់ សម្តេច និងក្រុមគ្រួសារ បានឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខ័នបុព្វការីជន លោកយាយ លោកតា ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ក្នុងនោះសូមឧទ្ទិសជូនទៅដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន មាតាបិតារបស់សម្តេចគឺ មហាឧបាសិកា ឌី ប៉ុក, អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង, អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់អស់លោកទាំងនោះ បានទទួលយកមនុញ្ញផល និងងាកក្រោយឱ្យពរជ័យជូនដល់សម្តេចទាំងទ្វេ និងក្រុមគ្រួសារ ព្រមទាំងប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស ឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន រស់នៅក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតរៀងទៅ។ជារៀងរាល់ឆ្នាំនៅពេលដល់ ថ្ងៃ ខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្ដាយ នៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ហើយសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា។បុណ្យប្រពៃណីជាតិដ៏ធំនេះ ប្រជាពុទ្ធបរិស័ទនៅទូទាំងប្រទេស គោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗជារៀងរាល់ឆ្នាំ។ សម្រាប់ឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ហើយសម្រាប់ឆ្នាំនេះ បិណ្ឌ១ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។សូមរម្លឹកថា ចាប់តាំងពីសម័យបុរាណកាល រហូតមកដល់បច្ចុប្បន្ននេះ ពិធីបុណ្យភ្ជុំបិណ្ឌតែងតែប្រារព្ធនៅក្នុងរដូវវស្សា ព្រោះនៅក្នុងរដូវនេះ ពពួកប្រេត អាចមានឱកាសច្រើនក្នុងការស្វែង រកចំណីអាហារជាងរដូវផ្សេងៗទាំងអស់៕ អត្ថបទៈ សំ ងីម

វគ្គផ្សព្វផ្សាយអំពីអនុសញ្ញា ស៊ី-ដ(CEDAW) និងអនុសាសន៍ ១២ចំណុច របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងច្បាប់ពាក់ព័ន្ធមួយចំនួន

2024/09/29 05:41:37 pm        89
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសា ធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីបើកវគ្គផ្សព្វផ្សាយអំពីអនុសញ្ញាស៊ី-ដ(CE DAW) និងច្បាប់ពាក់ព័ន្ធមួយចំនួន នៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។វគ្គផ្សព្វផ្សាយនាពេលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ុក គឹមសាន្ត អភិបាលរងខេត្ត និងប្រធានមន្ទីរ មន្ទីរសាធារណការ និងដឹកជញ្ជូនមកពីខេត្តទាំង ០៧ រួមមាន ខេត្តព្រះវិហារ សៀមរាប ស្ទឹងត្រែង កំពង់ធំ បន្ទាយមានជ័យ ប៉ៃលិន និងឧត្តរមានជ័យ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ។លោក អ៊ុក គឹមសាន្ត អភិបាលរងខេត្ត បានឲ្យដឹងថា វគ្គផ្សព្វផ្សាយអនុសញ្ញាស៊ី-ដ គឺដើម្បី កាត់បន្ថយនូវការកេងប្រវ័ញ្ច ការរើសអើង និងបង្កើននូវវិធានការលើកកម្ពស់ស្ថានភាព និងការគោរព សិទ្ធិ ស្ត្រីដែលជាសិទ្ធិមនុស្ស។ ហើយអនុសញ្ញានេះ ផ្តល់ជាមូលដ្ឋាននៃភាពស្មើគ្នា​រវាងស្ត្រី និង បុរស ដោយ ធានានូវការទទួលបានឱកាសស្មើគ្នាក្នុងការរស់នៅជាសាធារណៈ និងក្នុងឆាកនយោបាយ ក្នុង នោះ មានការចូលរួមបោះឆ្នោត ឈរឈ្មោះឲ្យគេបោះឆ្នោត ក៏ដូចជាការអប់រំសុខភាព និងការប្រកប ការងារ។ ក្នុងអនុសញ្ញានេះ បានបញ្ជាក់ថា រដ្ឋាភិបាល​បានយកចិត្តទុកដាក់ ក្នុងការកាត់បន្ថយគម្លាត យេនឌ័រនៅគ្រប់វិស័យ នៃកិច្ចអភិវឌ្ឍន៍ និង បង្កឱកាសគ្រប់បែបយ៉ាងដល់ស្ត្រី ​ដើម្បីឲ្យស្ត្រីអាចចូល រួម ក្នុងកិច្ចអភិវឌ្ឍន៍បានពេញលេញ។លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ បានឲ្យដឹងថា គោលបំណងនៃវគ្គផ្សព្វផ្សាយនេះ គឺធ្វើឡើង​ក្នុងន័យបញ្ជ្រាបគោលគំនិត និងទស្សនៈយេនឌ័រ ចែករំលែកអនុសាសន៍១២ចំណុច របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញឱ្យឃើញពីការខិតខំ របស់រាជរដ្ឋា ភិបាលកម្ពុជា ដែលបានផ្សារភ្ជាប់ជាមួយនឹងអង្គការអន្តរជាតិ ធ្វើកិច្ច​សហប្រតិបត្តិការគាំ ទ្រគ្នាទៅវិញទៅមក រវាងប្រទេសកម្ពុជា និងប្រទេសនានាក្នុងសកលលោក សម្រាប់ជួយលើកកម្ពស់ សិទ្ធិស្រ្តី ឱ្យមានសុខដុមភាព និងការអភិវឌ្ឍក្នុង​សង្គមកម្ពុជា​ប្រកបដោយចីរភាព។លោកជំទាវ ក៏បានលើកឡើងថា រាជរដ្ឋាភិបាលបានផ្តោតទៅលើការធ្វើឱ្យមានសមភាពយេន ឌ័រ នៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការកសាងសមត្ថភាពស្ត្រី ការកែប្រែឥរិយា បថសង្គម ដែលមានការរើសអើងចំពោះស្ត្រី និងការធានានូវសិទ្ធិ និងឱកាសទទួលបាននូវការថែទាំ សុខភាព ការអប់រំ​ ការបណ្តុះបណ្តាលមុខជំនាញ ការទទួលបានធនធានសេដ្ឋកិច្ច និងឱកាសចូល រួមប្រាស្រ័យដោយស្មើភាព ក្នុងកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជាការទទួលបាន​កិច្ចការ​ពារតាម ផ្លូវច្បាប់ប្រកបដោយយុត្តិធម៌ ដើម្បីឱ្យស្ត្រីអាចជៀសផុតពីអំពើហិង្សា ការជួញដូរ ការ​រំលោភ​សេពសន្ថវៈ​ និងរាល់ទម្រង់ដទៃទៀតនៃការចូលរួមរបស់ស្រ្តីឱ្យបានច្រើនជាអតិបរិមា ក្នុងស្ថាប័នជាតិគ្រប់ កម្រិត ចាប់តាំងពីថ្នាក់កណ្តាលរហូតដល់ថ្នាក់មូលដ្ឋាន។ជាមួយគ្នានេះ លោកស្រី ហ៊ូ សុផល្លិកា ប្រធានផ្នែកផែនការ និងសហប្រតិបត្តិការ នៃក្រុម ប្រឹក្សា​ជាតិកម្ពុជា ដើម្បីស្ត្រី បានធ្វើបទបង្ហាញឲ្យដឹងថា អនុសញ្ញាស៊ី-ដ គឺជាកម្រងសិទ្ធស្រ្តីអន្តរជាតិ និង​ជាអនុសញ្ញាសិទ្ធមនុស្សសម្រាប់ស្ត្រី ដើម្បីទាមទារឱ្យមានសមភាពពិតប្រាកដ​ ពោលគឺទាំងសម ភាពក្នុងច្បាប់ ​និងក្នុងការអនុវត្តជាក់ស្តែង។ ក្នុងនោះគោលការណ៍គ្រឹះទាំង៣នៃអនុសញ្ញាស៊ី-ដ រួមមាន សមភាព​ គ្មានការរើសអើង និងកាតព្វកិច្ចរបស់រដ្ឋភាគី។

សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនដល់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ យោធភូមិភាគទី៤

2024/09/29 04:07:34 pm        813
ព្រះវិហារ៖ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងព្រះវិហារ យោធភូមិភាគទី៤ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក នៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ តាមរយៈឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ។ នេះជាទឹកចិត្ត និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត សម្រាប់កងកម្លាំងដែលកំពុងបំពេញបេសកកម្មនៅមូលដ្ឋានរបស់ខ្លួន ទាំងលើសុខទុក្ខ ជីវភាព និងស្ថិរភាពនៃប្រតិបត្តិការប្រចាំថ្ងៃរបស់អង្គភាព ក៏ដូចជាជួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងអ្នកទទួលរងគ្រោះមហន្ដរាយផ្សេងៗ ។ 

រដ្ឋមន្រ្តីសុខាភិបាល ចុះសួរសុខទុក្ខមន្រ្តីសុខាភិបាល និងការផ្តល់សេវាសុខាភិបាល នៅមណ្ឌលសុខភាពក្រាំងស្លា ខេត្តតាកែវ ដោយមិនជូនដំណឹងមុន

2024/09/29 04:02:18 pm        766
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះសួរសុខទុក្ខមន្រ្តីរាជការ បុគ្គលិកសុខាភិបាល និងការផ្តល់សេវាសុខាភិបាល នៅមណ្ឌលសុខភាពក្រាំងស្លា ខេត្តតាកែវ អំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ, ដោយមិនជូនដំណឹងមុន នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ និងជំរុញដល់មន្រ្តីមណ្ឌលសុខភាព ខិតខំពង្រឹង និងបង្កើនសមត្ថភាពបច្ចេកទេសថែទាំព្យាបាល និងត្រូវយកចិត្តទុកដាក់ជាប់ជាប្រចាំ ដូចជាការកត់ត្រារក្សាទុកឯកសារអ្នកជំងឺឱ្យបានត្រឹមត្រូវ ការរក្សាអនាម័យឱ្យបានស្អាតក្នុងមណ្ឌល រួមទាំងបរិស្ថានជុំវិញ និងខិតខំថែរក្សាសម្ភារៈប្រើប្រាស់ឱ្យបានគង់វង្ស ធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាសុខភាព ឈរលើគោលការណ៍សុវត្ថិភាព គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ជូនបងប្អូនប្រជាពលរដ្ឋ ២៤ម៉ោង លើ២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្តាហ៍។ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលខិតខំប្រើប្រាស់សមត្ថភាពវិជ្ជាជីវៈជាពេទ្យ យកអស់កម្លាំងកាយចិត្ត និងស្មារតី បម្រើប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ និងសូមជូនពរដល់មន្រ្តី បុគ្គលិកនៅមណ្ឌលសុខភាពក្រាំងស្លា ក៏ដូចជានៅគ្រប់មូលដ្ឋានសុខាភិបាលទូទាំងប្រទេស សូមមានសុខភាពល្អបរិបូណ៌ សំរេចបានជោគជ័យគ្រប់ភារកិច្ចការងារចំពោះមុខ និងសូមអោយការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ភាពរីករាយគ្រប់ទីកន្លែង៕

ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជាជួបពិភាក្សាជាមួយវិស័យរដ្ឋ និងឯកជនកាណាដា ដើម្បីចែករំលែកសក្ដានុពលវិនិយោគនៅកម្ពុជា

2024/09/29 03:35:17 pm        833
ម៉ុងត្រេអាល់ កាណាដា៖ កាលពីព្រឹកថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជារួមមានអគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងម៉ុងត្រេអាល់,តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងសមាគមឧកញ៉ាកម្ពុជា, តំណាងសភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំតុមូលជាមួយ តំណាងរដ្ឋបាលខេត្តកេបិច, លោក Allan DeSousa អភិបាលតំបន់ Saint Laurent នៃក្រុងម៉ុងត្រេអាល់, និងធុរជនជាច្រើនរូប ក្រោមកិច្ចសហការរៀបចំពីសភាពាណិជ្ជកម្មកម្ពុជាប្រចាំក្រុងម៉ុងត្រេអាល់ និងអង្គភាព Investissement Québec International របស់កាណាដា។ ក្នុងជំនួបនាឱកាសនេះបានផ្ដល់លទ្ធភាពឱ្យវិនិយោគិនថ្មីៗជាច្រើន មកពីវិស័យជាអាទិភាពចំនួន៥ រួមមានកសិកម្មនិងកសិឧស្សាហកម្ម, ឱសថ, ថាមពលកកើតឡើងវិញ, ទេសចរណ៍, និងបច្ចេកវិទ្យា ព្រមទាំងថ្នាក់ដឹកនាំនៃខេត្តកេបិច បានជ្រាបកាន់តែច្បាស់បន្ថែមទៀតអំពីសក្ដានុពលវិនិយោគនៅកម្ពុជាតាមរយៈការធ្វើបទបង្ហាញពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ ព្រមទាំងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមបទបង្ហាញរបស់ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ពិសេសជាងនេះ អ្នកចូលរួមក៏បានស្ដាប់អំពីបទពិសោធន៍ជោគជ័យនៃកិច្ចវិនិយោគនៅកម្ពុជា ដែលចែករំលែកដោយក្រុមហ៊ុនកាណាដា ដែលកំពុងបណ្ដាក់ទុនវិនិយោគរាប់ពាន់លានដុល្លារអាម៉េរិកនៅកម្ពុជា។ បន្ទាប់ពីកិច្ចប្រជុំតុមូលដែលមានការចូលរួមចែករំលែកបទពិសោធន៍ពីវិស័យឯកជនរួចរាល់ តំណាងរដ្ឋបាលខេត្តកេបិចក្នុងនាមរដ្ឋាភិបាលកាណាដា និងតំណាងរដ្ឋាភិបាលកម្ពុជាបានបន្តកិច្ចពិភាក្សាទ្វេភាគី ដែលជាលទ្ធផលបានឯកភាពនឹងបន្តគាំទ្រគ្នាទៅវិញទៅមកលើការរៀបចំកិច្ចសហការនានាដើម្បីជំរុញកំណើនការវិនិយោគឯកជនរវាងប្រទេសទាំងពីរបានកាន់តែច្រើនបន្ថែមទៀត។ មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នារវាងសមគមឧកញ៉ាកម្ពុជា តំណាងដោយអ្នកឧកញ៉ា ហ៊ុន ឡាក់ ជាសមាជិកក្រុមប្រឹក្សាភិបាលនិងជាអគ្គលេខាធិការនៃសមាគម ជាមួយស្ថាប័ន Excellence Industrielle Saint-Laurent (FISL) របស់ខេត្តកេបិច តំណាងដោយលោក Allan DeSousa ជាអភិបាលតំបន់ Saint Laurent នៃក្រុងម៉ុងត្រេអាល់ ដើម្បីបង្កើតលក្ខខណ្ឌអំណោយ​ផល​ដល់កិច្ចសហប្រតិបត្តិការនានា ក្នុងគោលដៅពង្រឹងការវិនិយោគទ្វេភាគី សម្របសម្រួលការផ្លាស់ប្តូរ​សេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍគម្រោងអាជីវកម្មរួមគ្នារវាងតំបន់ Saint-Laurent នៃក្រុងម៉ុងត្រេអាល់ ខេត្តកេបិច ប្រទេសកាណាដា និងប្រទេសកម្ពុជាជារួម។ សូមជម្រាបជូនផងដែរថា នេះគឺជាអនុស្សារណៈទី៤ហើយ ដែលត្រូវបានចុះក្រោមអធិបិតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីអំឡុងពេលបំពេញបេសកកម្មគោះទ្វារវិនិយោគក្នុងសហរដ្ឋអាម៉េរិក និងកាណាដានាឱកាសនេះ៕

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញពិធី«ភ្ជុំបិណ្ឌ វេចនំជុំញាតិ» នៅបរិវេណវត្តនិគ្រោធវ័ន (គល់ទទឹង)

2024/09/29 03:11:38 pm        720
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធី «ភ្ជុំបិណ្ឌ វេចនំជុំញាតិ» នៅបរិវេណវត្តនិគ្រោធវ័ន (គល់ទទឹង) ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ណច្បារអំពៅ រាជធានីភ្នំពេញ, នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។កម្មវិធី “ភ្ជុំបិណ្ឌ វេចនំជុំញាតិ” ប្រារព្ធឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ គឺជាវេទិកានៃការជួបជុំយុវជន ពុទ្ធបរិស័ទ និងសាធារណជន ក្នុងការឈ្វេងយល់អំពីរបៀបវេចនំអន្សមដោយបង្កើតស្នាមញញឹម និងអនុស្សាវរីយ៍រួមគ្នា ព្រម ទាំងបន្តចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ កម្មវិធីនេះនឹងអនុញ្ញាតឱ្យអ្នកចូលរួមសាកល្បង វេចនំ និងចម្អិននំអន្សមដោយខ្លួនឯងផ្ទាល់ផងដែរ។ កម្មវិធីនេះ រៀបចំឡើងចំ ថ្ងៃបិណ្ឌ១១ និងបិណ្ឌ១២ ពុទ្ធបរិស័ទបាននាំគ្នាទៅវត្តនិគ្រោធវ័ន គល់ទទឹង បានទាំងចូលរួមកាន់បិណ្ឌ រាប់បាត្រ ថែមទាំងបានចូលរួមក្នុងកម្មវិធី «ភ្ជុំបិណ្ឌ វេចនំជុំញាតិ» ថែមទៀត ដែលនឹងមានកម្មវិធីអមជាច្រើនសម្រាប់បងប្អូនទាំងអស់គ្នាចូលរួមបង្កើតស្នាមញញឹម និងអនុស្សាវរីយ៍រួមគ្នាក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ កម្មពិធីនេះផងដែរ រៀបចំឡើងដើម្បីចូលរួមចំណែកថែរក្សាទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលក្នុងនោះរួមមាន អ៊ំៗដែលជាចាស់ទំជាអ្នកបង្ហាត់បង្រៀនក្មេងជំនាន់ក្រោយ ដែលបានចូលរួមក្នុងកម្មវិធីនេះ។សូមជម្រាបថា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា លើកទឹកចិត្តឲ្យកូនខ្មែរគ្រប់រូប ​ចូលរួមកម្មវិធីវេចនំ ជុំញាតិនេះឲ្យបានច្រើនកុះករ ដើម្បីលើកស្ទួយ ស្វែងយល់ និងឲ្យតម្លៃមក​លើនំខ្មែរ។ បុព្វបុរសខ្មែរបានខិតខំបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ ហេតុនេះកូនខ្មែរគ្រប់រូប​គប្បីចូលរួមអភិរក្ស និងថែរក្សាទំនៀមទម្លាប់ដែលខ្មែរ​ដែលមានតាំងពីយូរលង់ណាស់​មកហើយនេះឲ្យបានយូរអង្វែងតរៀងទៅ។ចំណែកបងប្អូនប្រជាពលរដ្ឋ បានចូលរួមកម្មវិធី «ភ្ជុំបិណ្ឌ វេចនំជុំញាតិ» បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយជាខ្លាំង ព្រោះកម្មវិធីមួយនេះបានធ្វើឲ្យប្រជាពលរដ្ឋ បានស្គាល់ បានដឹង បានស្គាល់ ពីប្រភេទនំនីមួយៗ ហើយក៏ជាផ្នែកមួយ ដើម្បីចូលរួមថែរក្សាប្រពៃណីរបស់ខ្មែរយើងផងដែរ។សូមបញ្ជាក់ផងដែរថា: លើសពីការវេចនំអន្សម ក្នុងនោះក្រុមការងារក៏បានរៀបចំកម្មវិធីអមជាច្រើនដូចជា៖ ការធ្វើសមាធិរួមគ្នាដែលអមជាមួយការសម្តែងព្រះធម៌ទេសនាដោយ ព្រះភិក្ខុវជិរប្បញ្ញោបណ្ឌិត គូ សុភាពការប្រកួតវេចនំអន្សម និងញ៉ាំនំអន្សមការធ្វើបទបង្ហាញអំពីពាក្យសង្ឃសព្ទ និងវគ្គសំណួរចម្លើយអំពីពាក្យសង្ឃសព្ទ ទស្សន៍ទាយឈ្មោះនំខ្មែរការសម្តែងចាប៉ីដងវែងការស្មូត និងសូត្រកំណាព្យការបង្ហាញពីរបៀបបត់ផ្កា និងចាក់ផ្កាការបណ្តែតប្រទីបនាពេលរាត្រី ។កម្មវិធីនេះ នឹងមានទីតាំងសំខាន់ៗដូចជា៖ រោងកាត់ស្លឹក រោងកាត់ខ្សែ រោងគ្រឿងទេស ផ្ទះវេចនំ ផ្ទះស្ងោរនំ រោងភ្លក់នំ រោងចាក់ផ្កា រោងអ្នកឧបត្ថម្ភកម្មវិធី និងឆាកកម្មវិធីផងដែរ។កម្មវិធីនេះ នឹងមានការតុបតែងលម្អក្នុងរចនាបទជាខ្មែរ ដែលប្រើប្រាស់គ្រែឈើ កន្ទេល ស្បូវ ស្លឹកដូង ជាសម្ភារក្នុង ការតុបតែងជារោង និងផ្ទះផ្សេងៗ ព្រមទាំងមានការរៀបចំផ្ទះបាយបុរាណសម្រាប់បង្ហាញសាធារណជនផងដែរ៕ អត្ថបទ រដ្ឋា 

ឯកឧត្តម ស៊ុន ចាន់ថុល បន្តផ្សព្វផ្សាយអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជូនសមាគមវិនិយោគិនកាណាដា ប្រមាណ៦០រូប ក្នុងក្រុងម៉ុងត្រេអាល់

2024/09/29 02:22:25 pm        357
ម៉ុងត្រេអាល់ កាណាដា៖ កាលពីរសៀលថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលជួបជាមួយសមាគមវិនិយោគិនកាណាដា ក្រោមការសម្របសម្រួលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជាប្រចាំក្រុងម៉ុងត្រេអាល់ និងមានការចូលរួមពីតំណាងរដ្ឋបាលខេត្តកេបិច, អភិបាលតំបន់ Saint Laurent នៃក្រុងម៉ុងត្រេអាល់, និងធុរជនប្រមាណ៦០រូបអញ្ជើញចូលរួម ដើម្បីផ្សព្វផ្សាយអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ ជាកិច្ចចាប់ផ្ដើម ថ្នាក់ដឹកនាំពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចែករំលែកអំពីព័ត៌មានជាមូលដ្ឋាននានាសម្រាប់កិច្ចការងារវិនិយោគនៅកម្ពុជា ជូនដល់វិនិយោគិនទាំងអស់ដែលបានចូលរួម។ បន្ថែមពីនេះ ក្រៅអំពី​សក្ដានុពល​ដែលបានបង្ហាញឡើងដោយតំណាងរដ្ឋាភិបាលកម្ពុជា ក៏មានការចូលរួម​ចែករំលែក​បទពិសោធន៍ជោគជ័យរបស់វិស័យឯកជនទាំងកម្ពុជា និងកាណាដាផ្ទាល់​ដែលបានបណ្ដាក់ទុន​វិនិយោគនៅកម្ពុជា។ ជាក់ស្ដែង ក៏បានមានការចូលរួមចែករំលែកបទពិសោធន៍ជោគជ័យពីលោក David Pellerin អំពីអាជីវកម្ម Circle K របស់ខ្លួន នៅប្រទេសកម្ពុជាផងដែរ៕

ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ចូលរួមកាន់បិណ្ឌវេនទី១២ក្នុងស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំង

2024/09/29 02:16:07 pm        100
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលដំបូងខេត្ត តំណាងរាស្ត្រ មន្ត្រីរាជការ ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៅអារញ្ញការាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង និងវត្តតាសុត ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍រីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាឆ្នាំនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក រដ្ឋបាលខេត្តរួមជាមួយ មន្ត្រីអ្នកមុខអ្នកការ តែងតែមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា បាននាំមកនូវទេយ្យទាន និងថវិកា ដើម្បីបន្តចូលរួមកាន់បិណ្ឌ នៅតាមបណ្តាវត្តអារាមនានា ក្នុងគោលបំណងចូលរួមផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ដែលមានរយៈពេល៣ខែ ចាប់ពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រះវស្សា និងសមណសិស្សកំពុងសិក្សាក្នុងទីវត្តអារាម។ ថវិកា និងទេយ្យទាន សម្រាប់ចូលរួមកាន់បិណ្ឌវេនទី១២ ក្នុងវត្តអារញ្ញាការរាម និងវត្តតាសុតនៅថ្ងៃនេះ ជាការផ្តួចផ្តើមឡើងដោយក្រុមប្រឹក្សាខេត្ត គណៈ អភិបាលខេត្ត ព្រះរាជអាជ្ញា និងមន្ត្រីរាជការ ប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសាប គប្បីបង្កើនការប្រុងប្រយ័ត្នចំពោះជំនន់ទឹកទន្លេ និងត្រូវរស់នៅស្អាត ហូបស្អាត ផឹកទឹកដាំពុះ ថែរក្សាអនាម័យអោយបានល្អ ទើបមានសុខភាពល្អ៕ កាំង ហុងវាស្នា

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសួរសុខទុក្ខកុមារកំព្រា និងរងគ្រោះនៅ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP)

2024/09/29 01:01:59 pm        462
នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា អញ្ជើញចុះសួរសុខទុក្ខដល់កុមារី/យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ក្នុងពិធីចុះសួរសុខទុក្ខ និងសំណេះសំណាលនេះបានប្រព្រឹត្តទៅ ក្នុងឱកាសមុនពិធីបុណ្យភ្ជុំបិណ្ឌមកដល់។ សម្តេចទាំងទ្វេក៏បានអញ្ជើញរៀបចំអាហារថ្ងៃត្រង់មួយពេលដល់ចៅៗ កូនៗ ក្មួយៗ សិស្សានុសិស្ស និងសម្ដេចទាំងទ្វេក៏បានអញ្ជើញពិសាបាយនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) មួយពេលផងដែរ។ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខដល់ចៅៗ កូនៗ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ ពីការងារ បទពិសោធន៍នៃជីវិត ជាពិសេសប្រវត្តិដ៏លំបាករបស់ចៅៗ កូនៗទាំងអស់។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្លាប់បានអញ្ជើញមកជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយចៅៗកូនៗ ដែលកំពុងទទួលការគាំពារនៅក្នុងមណ្ឌលស្តារនីតិសម្បទារបស់អង្គការអាហ្វេស៊ីបកម្ពុជាជាច្រើនលើករួចមកហើយ។ សម្តេចទាំងទ្វេ បានផ្តល់ការអាណិត ស្រឡាញ់ ផ្តល់ភាពកក់ក្តៅទាំងស្មារតី និងកម្លាំងចិត្តជូនយុវនារី និងកុមារីរងគ្រោះនៅអង្គការអាហ្វេស៊ីបកម្ពុជា ដោយតែងតែឧបត្ថម្ភសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាជាប្រចាំខែសម្រាប់មជ្ឈមណ្ឌលផងដែរ ដោយក្នុងនោះ មានការឧបត្ថម្ភជាអង្ករជាប្រចាំខែ ក្នុងមួយខែៗចំនួន ១,២០០គីឡូក្រាម ថវិកាសម្រាប់ផ្គត់ផ្គង់ម្ហូបអាហារក្នុងមួយខែ២០លានរៀល និងថវិកាសម្រាប់យុវនារី/កុមារីម្នាក់១០ម៉ឺនរៀលក្នុងមួយខែ និងថវិកាសម្រាប់មជ្ឈមណ្ឌល៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ផងដែរ។ នៅថ្ងៃនេះសម្តេចតេជោ បានមានប្រសាសន៍ដាក់ចេញជាកាតព្វកិច្ចតែម្ដង សម្រាប់មជ្ឈមណ្ឌលនេះ ទាក់ទងទៅនឹងការអប់រំដល់ចៅៗ កូនៗទាំងអស់នៅទីនេះ គឺត្រូវតែទទួលការបណ្ដុះបណ្ដាល​ការអប់រំឲ្យបានត្រឹមត្រូវ យ៉ាងហោចណាស់ត្រឹមបរិញ្ញាបត្ររង។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ចៅៗណាដែរប្រឡងមិនជាប់បាក់ឌុប ត្រូវតែបន្តរៀននៅថ្នាក់បរិញ្ញាប័ត្ររង ហើយបន្ទាប់មកត្រូវបន្តឡើងបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់បន្តទៀត ពីព្រោះសម្ដេចមិនចង់ឲ្យកូនៗ ចៅៗ ជួបជីវិតអភ័ព្វហើយ ខ្វះចំណេះដឹងទៀតនោះទេ។ ជាថ្មីម្ដងទៀត នៅក្នុងឱកាសនេះ សម្ដេចតេជោប្រធានព្រឹទ្ធសភា នៅតែទទូចអង្វរករដល់ជនដែលប្រព្រឹត្តអំពើអាណាចារ្យមកលើក្មេងស្រី សូមមេត្តាបញ្ឈប់ជាបន្ទាន់ ព្រោះវាជាទង្វើអាក្រក់ដ៏ជូជាតិបំផុត ដែលសង្គមមិនអាចទទួលយកបាននោះទេ។ នៅថ្ងៃនេះ សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ និងសន្យាថា នឹងនៅតែបន្តគាំទ្រដល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ជាបន្តទៀត ហើយបើអត់ពីសម្ដេចទៅ មជ្ឈមណ្ឌលនេះ ក៏នឹងបន្តការគាំទ្របន្តទៀត ពីសំណាក់នាយករដ្ឋមន្ត្រី គឺសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលត្រូវបន្តយកចិត្តទុកដាក់ និងផ្គត់ផ្គង់មជ្ឈមណ្ឌលនេះតទៅទៀត មិនឱ្យក្មួយៗ ចៅៗ អស់សង្ឃឹមនោះទេនៅថ្ងៃខាងមុខ។នៅថ្ងៃនេះ សម្ដេចតេជោ ក៏បានឱ្យអ្នកគ្រប់គ្រងមជ្ឈមណ្ឌលនេះ តាមដានពិនិត្យមើលនៅពេលកូនៗ ចៅៗ ពេលមានគ្រួសារ ហើយត្រូវបានគ្រួសារយកចេញពីមជ្ឈមណ្ឌល គឺមិនត្រូវឱ្យមានការរំលោភបំពាន ដោយអំពើហិង្សានិងការធ្វើបាបដោយប្រការអ្វីមួយនោះទេ ពីព្រោះពួកគាត់អភ័ព្វពីតូចទៅហើយ មិនត្រូវអោយពួកគាត់អភ័ព្វទៀតទេពេលដែលមានគ្រួសារនោះ។ នៅថ្ងៃនេះផងដែរ ក្រៅពីការរៀបចំអាហារមួយពេលយ៉ាងឆ្ងាញ់ពិសានោះ សម្ដេចតេជោ ក៏បានឧបត្ថម្ភជាថវិកា សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនាពេលនេះ ទាំងកូនៗចៅៗ ចំនួន១៧២នាក់ និងលោកគ្រូអ្នកគ្រូគ្រូចំនួន៣២នាក់ សរុប២០៤ នាក់ ក្នុងម្នាក់៥០ម៉ឺនរៀល។ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានជូនពរឲ្យលោកគ្រូ អ្នកគ្រូ និងកូនៗ ចៅៗទាំងអស់ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន សំណាងល្អ និងជោគជ័យក្នុងជីវិត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM