ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

អាជ្ញាធរខេត្តបាត់ដំបង កំពុងរៀបចំ​សោភ័ណភាព​តំបន់រមណីយដ្ឋានភ្នំសំពៅឱ្យកាន់តែទាក់ទាញ

2024/09/29 12:21:19 pm        355
រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរអង្គភាពពាក់ព័ន្ធ កំពុងរៀបចំកែលម្អ សណ្ដាប់ធ្នាប់សោភ័ណភាព តំបន់រមណីយដ្ឋានភ្នំសំពៅ ឲ្យកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តឲ្យកាន់តែច្រើន ជាពិសេសក្នុងឱកាសបុណ្យទានធំៗ ដូចជាបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជាដើម ។ក្នុងឱកាសអញ្ជើញពិនិត្យចុះត្រួតពិនិត្យវឌ្ឍនភាព ការរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាព ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់រមណីយដ្ឋានភ្នំសំពៅ អមដំណើរដោយលោក សំ តាំហន អ្នកកសាងចម្លាក់ព្រះពុទ្ធបដិមាជាប់នឹងជញ្ជាំងភ្នំសំពៅ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថា ការរៀបចំនេះ គឺមាននៅទីតាំងចម្លាក់ព្រះអង្គធំ នៅជាប់នឹងជញ្ជាំងភ្នំសំពៅ ដោយបន្តកសាងឲ្យរួចរាល់ និងរៀបចំនូវបរិវេណជុំវិញនោះ ដើម្បីបន្តរៀបចំកសាងឲ្យបានស្អាតបាត សមជាទីសក្ការៈ និងជាកន្លែងលំហែកាយ... ។ភ្នំសំពៅ គឺជារមណីយដ្ឋានដ៏ទាក់ទាញបំផុត សម្រាប់ខេត្តបាត់ដំបង ព្រោះភ្នំដែលមានប្រវត្តិទាក់ទងនឹងរឿងព្រេង តែងមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅលេងកម្សាន្ត និងទស្សនាជារៀងរាល់ថ្ងៃ ហើយក៏ជាប្រភពចំណូល សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះផងដែរ ។រមណីយដ្ឋានភ្នំសំពៅ គឺមានល្អាងជាច្រើន ដូចជាល្អាងផ្កាស្លា ល្អាងខ្យល់ ល្អាងល្ខោន និងល្អាងខ្មោចជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានរូងសត្វប្រចៀវ ហើយនៅពេលល្ងាច គឺពួកវាបានហើយចេញទៅរកចំណី ដែលសកម្មភាពរបស់ពួកវានេះហើយ បានក្លាយជាការទាក់ទាញដល់ភ្ញៀវទេសចរណ៍ ទៅអង្គុយទស្សនាជារៀងរាល់ល្ងាច ។ជាមួយនឹងភាពទាក់ទាញរបស់រមណីយដ្ឋានភ្នំសំពៅនេះ លោកជំទាវ ឌី ប្រឹម និងស្វាមី លោក សំ តាំហន និងសប្បុរសជនផ្សេងទៀត បានបរិច្ចាកថវិកាធ្វើចម្លាក់ព្រះពុទ្ធបដិមា ចំនួន៣បទ មានព្រះអង្គទ្រង់ប្រសូត្រ ព្រះទ្រង់ត្រាស់ដឹង និងព្រះអង្គទ្រង់បរិនិព្វាន ខណៈចម្លាក់ព្រះអង្គត្រាស់ដឹង មានកម្ពស់ ៤៣.៨ម៉ែត្រ ។ បើតាមលោក ហម អារុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា ខេត្តបាត់ដំបង មានទីតាំងទេសចរណ៍ប្រមាណជាង ១០០កន្លែង ដែលមានទាំងរមណីយដ្ឋានបែបប្រវត្តិសាស្ត្រ ធម្មជាតិ និងសិប្បនិម្មិតជាដើម ខណៈរមណីយកដ្ឋានភ្នំសំពៅ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយក្នុងខេត្ត ។គួរបញ្ជាក់ថា ចម្លាក់ព្រះពុទ្ធបដិមា នៅជញ្ជាំងភ្នំសំពៅនេះ សម្រេចការកសាងស្ទើរចប់ជិត ១០០ភាគរយហើយ គឺនៅផ្នែកខាងក្រោមនៃព្រះភ្នែន នៃចម្លាក់ព្រះពុទ្ធអង្គត្រាស់ដឹង និងការរៀបចំបរិវេណឲ្យមានសោភ័ណភាពបន្ថែមទៀត ហើយគ្រោងបញ្ចប់នៅឆ្នាំក្រោយ ៕ អត្ថបទ បាន សុខរិទ្ធិ 

ឯកឧត្តម សុខ ចិន្តាសោភា ជួបពិភាក្សាការងារជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ

2024/09/29 11:04:24 am        383
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនថា ព្រះរាជាណាចក្រកម្ពុជា​មានក្តីសោមនស្សរីករាយ​ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចចំនួន៤ របស់អគ្គលេខាធិការរងអង្គការ​សហប្រជាជាតិ ក្នុងចន្លោះខែឧសភា និងខែកក្កដា ឆ្នាំ២០២៤។ ទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំង​យ៉ាងច្បាស់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ។ បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនថា ថ្វីត្បិតតែកម្ពុជាជាប្រទេសតូច និងធ្លាប់ឆ្លងកាត់សោកនាដកម្មនៃសង្គ្រាមរាំរ៉ៃជាច្រើនទសវត្សរ៍ក៏ដោយ កម្ពុជាបច្ចុប្បន្ននេះ មានមោទនភាពដែល បានចូលរួម​បញ្ជូន​កងកម្លាំងក្នុងប្រតិបត្តិការថែរក្សាសន្តិភាព​របស់អង្គការសហប្រជាជាតិ។ឯកឧត្តមអគ្គលេខាធិការ ​បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ចំពោះការរួមចំណែកយ៉ាងសំខាន់​របស់កម្ពុជា ក្នុងប្រតិបត្តិការរក្សា​សន្តិភាពរបស់អង្គការ​សហប្រជាជាតិនៅទូទាំងពិភពលោក។ឯកឧត្តមអគ្គលេខាធិការ ក៏បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងអង្គការសហប្រជាជាតិក្នុងវិស័យជាច្រើនផ្សេងទៀត និងបានកោតសរសើរកម្ពុជា​ចំពោះការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ច គួរឱ្យកត់សម្គាល់។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកផងដែរលើបញ្ហាតំបន់ និងអន្តរជាតិ ដែល​ជាកង្វល់រួម និងបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការនេះ៕

ក្រុមការងារចុះជួយស្រុកតាលោសែនជ័យ ធ្វើបុណ្យ​កតញ្ញូ​កតវេទីរួមគ្នា ជូនចាស់ទុំ១៣៤០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

2024/09/29 10:07:53 am        582
ពោធិ៍សាត់៖ ក្នុងឱកាសពិធីកាន់បិណ្ឌនិងពិធីបុណ្យភ្ជុំបិណ្ឌនេះ ឯកឧត្តម ស៊ុយ ឌីម៉ង់ ប្រធាមក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងាររៀបចំធ្វើ ពិធីបុណ្យ​កតញ្ញូ​កតវេទីរួមគ្នាជូនដល់លោកយាយ លោកតា ចាស់​ព្រឹទ្ធាចារ្យ ដែលមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ចំនួន១៣៤០នាក់ ដែលអញ្ជើញ​មកពីតាមបណ្តាភូមិនានាក្នុងឃុំផ្ទះរ៉ុង និងឃុំតាលោ ។ពិធីបុណ្យនេះ ត្រូវបានរៀបចំធ្វើឡើងក្នុងបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកតាលោសែនជ័យ ដោយមានការចូលរួមផងដែរពីអាជ្ញាធរមូលដ្ឋាន បងបងប្អូនប្រជាពលរដ្ឋ ដែលជាកូន ជាចៅ របស់លោកយាយលោកតា សរុបអ្នកចូលរួមទាំងអស់ប្រមាណ ២៧០០នាក់ ។ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងស្របតាមបែបបទព្រះពុទ្ធសាសនានិងទំនៀមទម្លាប់ប្រពៃណីខ្មែរ ដោយមានការនិមន្តព្រះសង្ឃធ្វើកិច្ច​កតញ្ញូ​រវាងកូនចៅនិងលោកយាយលោកតា និងព្រះសង្ឃធ្វើពិធីប្រោះព្រំ ។ ក្នុងនោះដែរ ក្រុមការងារចុះជួយមូលដ្ឋានស្រុកតាលោសែនជ័យ​ក៏បានរៀបចំជាថវិកា និងសម្ភារៈរួមមាន សំលៀកបំពាក់​មនុស្សចាស់ ស្បែកជើង រូបថតដាក់ស៊ុម នំ និងទឹកបរិសុទ្ធជាដើម ដើម្បីឱ្យកូនចៅជូនដល់លោកយាយលោកតាទាំង ១៣៤០នាក់ផងដែរ ។ឯកឧត្តម ស៊ុយ ឌីម៉ង់ មានប្រសាសន៍លើកឡើងថា ការរៀបចំពិធីបុណ្យបុណ្យ​កតញ្ញូ​កតវេទីរួមគ្នា ជូនដល់លោកយាយលោកតា ចាស់​ព្រឹទ្ធាចារ្យ ដែលមានអាយុចាប់ពី៧០ឆ្នាំឡើងក្នុងពេលនេះគឺ ក្រោមគំនិត​ផ្ដួចផ្ដើម និងឧបត្ថម្ភគ្រាំទ្រដោយឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារចុះជួយ​មូលដ្ឋានខេត្តពោធិ៍សាត់ ក្នុងគោលបំណងដើម្បីជាការដឹងគុណចំពោះចាស់ព្រឹទ្ធាចារ្យ ដែលជាធនធានមនុស្សដ៏មានតម្លៃ ដោយបានផ្តល់ដំបូន្មានមានល្អៗ និងសំបូរទៅដោយ​បទពិសោធន៍ព្រមទាំងស្នាដៃរាប់មិនអស់ក្នុងសង្គមដល់កូនចៅគ្រប់ជំនាន់ ជាពិសេសពិធីបុណ្យនេះ​ជាឱកាសដើម្បីឱ្យកូនចៅធ្វើការសុំខមាលទោស រាល់កំហុសខុសឆ្គងដោយកាយ​វាចាចិត្ត​ដែលធ្លាប់បានធ្វើនាពេលកន្លងមកទៅលើមាតាបិតា និងអ្នកមានគុណ ហើយការរៀបចំ​កតញ្ញូ​កតវេទីនេះ គឺបានចូលរួមថែរក្សាការពារនូវតម្លៃប្រពៃណីវប្បធម៌ខ្មែរ​ពីបុរាណដល់កូនចៅជំនាន់ក្រោយៗ ។ ឯកឧត្តម ស៊ុយ ឌីម៉ង់ បានបន្តថា ដោយមានការគ្រាំទ្រក្រុមការងារនឹងរៀបចំពិធីបុណ្យនេះ​នៅឆ្នាំក្រោយៗទៀត៕ អត្ថបទ៖ ភិរុណ ពៅ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញចូលរួមកម្មវិធីស្វាគមន៍ប្រមុខរដ្ឋ រៀបចំដោយប្រធានាធិបតី Joe Biden

2024/09/29 09:57:02 am        378
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីស្វាគមន៍កម្រិតប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល តបតាមការអញ្ជើញរបស់ ឯកឧត្តម Joe Biden ប្រធានាធិបតីនៃសហរដ្ឋ អាមេរិក នៅសារមន្ទីរសិល្បៈទីក្រុងញូវយ៉ក (Metropolitan Museum of Art)។ 

ពលរដ្ឋកម្មករ-និយោជិតយ៉ាងកុះករ នាំគ្នាជិះរថយន្តក្រុងឥតគិតថ្លៃរបស់រដ្ឋាភិបាល ទៅកាន់ស្រុកកំណើត

2024/09/29 09:52:10 am        395
នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋ បងប្អូនកម្មករ-និយោជិតយ៉ាងកុះករ បាននាំគ្នាទៅទទួលយកសេវារថយន្តក្រុងសាធារណះដឹកជញ្ជូនឥតគិតថ្លៃ របស់រាជរដ្ឋាភិបាល ជិះធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ស្រុកកំណើត នៅតាមបណ្តាខេត្តនានា នៅទូទាំងប្រទេស ។ ពលរដ្ឋជាច្រើនបានក្រោករ៉ូតរះតាំងពីព្រឹកព្រលឹមស្រាងៗ រួចទៅរងចាំនៅតាមទីតាំង​ចំណត​គោលដៅចេញដំណើរដែលអាជ្ញាធរបានកំណត់​ ដើម្បីត្រៀមជិះរថយន្តក្រុង ទាំងទឹកចិត្ត​សប្បាយរីករាយ ។ ប្រជាពលរដ្ឋ កម្មករ-និយោជិត សម្តែងក្តីរំភើបរីករាយបំផុត ​ចំពោះការផ្តល់ឱ្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ព្រោះវាបានចូលរួមសម្រាលការចំណាយ​ប្រាក់កាស​ក្នុងការធ្វើដំណើរទៅស្រុកកំណើត ពិសេសអ្នកដែលមានស្រុកកំណើតនៅបណ្តាខេត្តឆ្ងាយៗ ។ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ​បានប្រាប់ឱ្យដឹងថា រថយន្តក្រុងសាធារណះទាំង​ជាង៦០០គ្រឿង សម្រាប់ដឹក​ជញ្ជូន​ពលរដ្ឋឥតគិតថ្លៃនៅពេលនេះ ​គឺជាអំណោយ និងទឹកចិត្ត​ដ៏ប្រពៃថ្លៃថ្លាបំផុតដែលរដ្ឋាភិបាលតាំងពីអាណត្តិសម្តេចតេជោ បន្តមកដល់សម្តេចធិបតី គឺតែងតែនៅជិតជាមួយសុខទុក្ខរបស់ពលរដ្ឋនៅទូទាំងប្រទេស ពិសេសការផ្តល់​រថយន្តក្រុង​សាធារណះរៀងរាល់រដូវបុណ្យទានជាតិធំៗ ។ សូមបញ្ជាក់ថា រថយន្តក្រុងសាធារណះចំនួន៦៥៣គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូន​ឥតគិតថ្លៃនៅទូទាំងប្រទេស នឹងធ្វើឡើងក្នុងរយះពេល០៦ថ្ងៃ ​គិតចាប់ពីថ្ងៃទី២៩ ​ខែកញ្ញានេះ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ។ រថយន្តទាំង៦៥៣គ្រឿង បែកចែកចេញជា៣ផ្នែក ដោយ១០០គ្រឿងប្រើប្រាស់​សម្រាប់ការដឹក​ជញ្ជូន​ក្នុងរាជធានីភ្នំពេញ , ៤៩៧គ្រឿង ប្រើ​សម្រាប់​ការដឹក​ជញ្ជូន​ទៅ​តាមបណ្តាខេត្តទាំងអស់ ​ដោយ​មិន​រាប់​បញ្ចូលខេត្ត​នៅភូមិភាគឦសាន , និង៥៣គ្រឿងទៀត ប្រើសម្រាប់ការដឹកជញ្ជូន​ទៅខេត្តនៅ​ភូមិភាគឦសាន មានមណ្ឌលគីរី , រតនគីរី , ក្រចេះ និងស្ទឹងត្រែង ៕ អត្ថបទ ៖ លីហេង 

សម្ដេចតេជោ ហ៊ុន សែន ជូនពរជនរួមជាតិធ្វើដំណើរទៅស្រុកកំណើត មានសុខសុវត្ថិភាពតាមផ្លូវ និងបានសប្បាយជួបជុំក្រុមគ្រួសារ

2024/09/29 09:15:03 am        407
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញានេះ បានផ្ញើសារជូនពរជនរួមជាតិទាំងអស់ ធ្វើដំណើរទៅកាន់ស្រុកកំណើត មានសុខសុវត្ថិភាពតាមផ្លូវ និងបានសប្បាយជួបជុំក្រុមគ្រួសារ ឪពុកម្តាយ លោកយាយលោកតាជាទីស្រឡាញ់នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។រាជរដ្ឋាភិបាលបានបញ្ចេញរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ ចំនួន៦៥៣គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីភ្នំពេញ ទៅតាមបណ្តាខេត្តនានា ដោយឥតគិតថ្លៃ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ដើម្បីសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ កម្មករនិយោជិត ទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ៕

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក នៅបរិវេណសាលាខេត្តកំពង់ស្ពឺ

2024/09/28 09:38:48 pm        95
ភ្នំពេញ ÷ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី សំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក នៅបរិវេណសាលាខេត្តកំពង់ស្ពឺ។ អញ្ជើញចូលរួមនាឱកាសនោះរួមមានឯកឧត្តម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះជួយក្រុងស្រុក សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុងស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងនិវត្តជន សរុប៧៥២នាក់, នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ។ជាកិច្ចចាប់ផ្តើម ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈអធិបតី និងអ្នកចូលរួមទាំងអស់នាឱកាសនោះ។ ឯកឧត្តមបានថ្លែងអំណរគុណដល់ ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចំណាយធនធាន និងពេលវេលា ដើម្បីរៀបចំកម្មវិធីពិសារអាហារសាមគ្គីជាមួយពូមីងនិវត្តជន ជាអតីតមន្រ្តីរាជការសុីវិលនាឱកាសនោះ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានជូនពរដល់ឯកឧត្តម គណៈអធិបតី អ៊ំពូមីង ទាំងអស់ អោយជួបប្រទះនូវពុទ្ធិពរទាំង ៤ ប្រការផងដែរ។ មានមតិទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួបជុំ អ៊ំពូមីង និវត្តជនជាអតីតមន្រ្តីរាជការសុីវិល តាមមន្ទីរអង្គភាពជុំវិញខេត្តកំពង់ស្ពឺទាំងអស់គ្នា។ ឯកឧត្តម បានបន្តថា ជំនួបនេះនឹងត្រូវថែរក្សាតទៅមុនបន្ថែមទៀត ដើម្បីបន្តទំនាក់ទំនងរវាងគ្នានិងគ្នា និងបង្កើតនូវអនុស្សាវរិយ៍ជាមួយគ្នាផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះអ៊ំប្រុស អ៊ំស្រីដែលជានិវត្តជនទាំងអស់ ដែលបានចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយនាំឱ្យប្រទេសកម្ពុជាមកដល់ថ្ងៃនេះ និងបានផ្តល់ឱកាសឱ្យក្មេងជំនាន់ក្រោយបន្ថែមទៀត។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា មន្រ្តីរាជការដែលជាឆ្អឹងខ្នងក្នុងការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល គឺជាប្រតិបត្តិករយ៉ាងសំខាន់ក្នុងការនាំប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ៕អត្ថបទ រដ្ឋា

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន និង ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែកញ្ញា និងលើកទិសដៅភារកិច្ចខែតុលា ឆ្នាំ២០២៤

2024/09/28 07:34:15 pm        98
កណ្តាល ÷ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅភារកិច្ចខែតុលា ឆ្នាំ២០២៤ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ឆាយ ថន សមាជិកអចិន្រ្តយ៍គណៈកម្មាធិការកណ្តាល និងឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ នៅមន្ទីរគណបក្សខេត្ត នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ និងអញ្ជើញចូលរួមនាឱកាសនោះរួមមាន ឯកឧត្តម អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុមការងារចុះជួយមូលដ្ឋានខេត្ត-ក្រុង ស្រុក-ឃុំ-សង្កាត់ ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រុង-ស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈកម្មាធិការគណបក្សឃុំ-សង្កាត់ សរុប ៤៥០ នាក់។បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ក៏ដូចជាវឌ្ឍនភាពការងារជុំវិញកម្មវិធីមួយចំនួនរបស់គណបក្សរួចមក ឯកឧត្តម ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ និងកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះជួយខេត្ត ស្រុក ឃុំ គណៈកម្មាធិការគណបក្ស សមាជិក សមាជិកា ដែលបានពុះពារសម្រេចកិច្ចការងារនាខែកន្លងទៅ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានចែករំលែកនូវមតិផ្ទាល់ខ្លួន ក៏ដូចជាបានផ្តល់អនុសាសន៍ណែនាំ ជាពិសេសពាក់ព័ន្ធនឹងសារៈសំខាន់នៃការរៀបចំសិក្ខាសាលាយុទ្ធសាស្រ្តដែលជាការអនុវត្តតាមឯកសារជំនួយស្មារតី ស្តីពីការត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត ជូនដល់សមាជិក សមាជិកា ក្នុងអង្គប្រជុំផងដែរ។សូមបញ្ជាក់ថា កិច្ចប្រជុំតែងតែធ្វើជាប្រចាំ ដើម្បីតាមដានវឌ្ឍនភាពការងាររបស់ក្រុមការងារ ព្រមទាំងស្តាប់របាយការណ៍សង្ខេប ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងសំណូមពររបស់ថ្នាក់ដឹកនាំ គណៈកម្មាធិការគណបក្សខេត្ត ក្រុមការងារចុះជួយមូលដ្ឋានខេត្ត សមាជិក សមាជិកា និងឆ្ពោះទៅកាន់ការដាក់ទិសដៅខែបន្ទាប់៕អត្ថបទ រដ្ឋា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឆ្មក់ចូលទស្សនាការសម្ដែងរបាំបុរាណរឿង «ព្រះបាទជ័យរវ្ម័នទី៧» របស់សិល្បករខ្មែរនៅកោះពេជ្រ

2024/09/28 07:19:37 pm        128
ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ភរិយាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានក៏ឆ្មក់ចូលទៅសំងំទស្សនាដោយផ្ទាល់ការសម្តែងរបាំបុរាណរឿងជ័យវរ្ម័នទី៧ ដើម្បីចង់ដឹងពីខ្លឹមសារសាច់រឿង ពិសេសចង់ចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋយើងដោយផ្ទាល់នាវេលាម៉ោង៣រសៀល ល្ងាចថ្ងៃទី២៨ ខែកញ្ញា ២០២៤នេះ នៅសាលមហោស្រពកោះពេជ្រ។ លោកជំទាវបណ្ឌិតបានសរសេរនៅលើបណ្ដាញសង្គមនារសៀលនេះថា៖«ក្រោយពីបាន share នូវការសម្តែងរបាំបុរាណរឿងជ័យវរ្ម័នទី៧ នាងខ្ញុំនៅតែមិនអស់ចិត្តក៏ឆ្មក់ចូលទៅសំងំទស្សនាដោយផ្ទាល់ដើម្បីចង់ដឹងពីខ្លឹមសារសាច់រឿង ពិសេសចង់ចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋយើងដោយផ្ទាល់នាល្ងាចថ្ងៃទី២៨ ខែកញ្ញា ២០២៤ វេលាម៉ោង៣រសៀលនេះ»។ លោកជំទាវបណ្ឌិតបានបង្ហាញអារម្មណ៍ថា លោកជំទាវពិតជារីករាយនឹងរំភើបចំពោះឈុតឆាកសម្តែង រួមផ្សំនឹងដេគ័រ ពន្លឺ បច្ចេកទេសគ្រប់យ៉ាងល្អឥតខ្ចោះ ដែលញ៉ាំងឲ្យការសម្តែងកាន់តែមានសោភណ្ឌភាពអស្ចារ្យ ពិសេសខ្លឹមសារដ៏ជ្រាលជ្រភនៃប្រវត្តិសាស្ត្រយើងដែលបង្ហាញនូវវីរភាពនៃអង្គក្សត្រាគ្រប់គ្រងដែនចក្រភពខ្មែរយើងនាសម័យមហារនគរដ៏រុងរឿង។ លោកជំទាវបណ្ឌិតបានអំពាវនាវដល់បងប្អូន ពូមីងយាយតា អញ្ជើញចូលរួមទស្សនាដោយផ្ទាល់ឲ្យបានច្រើនកុះករ នៅមានការសម្តែងថ្ងៃទី២៩ កញ្ញា មួយថ្ងៃទៀត។ លោកជំទាវបណ្ឌិតក៏បាន អរគុណសិល្បករ ពិសេសអ្នករៀបចំកម្មវិធី និងក្រុមការងារទាំងអស់ ក្នុងបុព្វហេតុសិល្បៈវប្បធម៌ខ្មែរ។សូមជម្រាបថា របាំ «ព្រះបាទជយវរ្ម័នទី៧» ជារបាំរឿងដែលត្រូវបានសម្រិតសម្រាំង គ្រឿងអាភរណៈ និងសម្លៀកបំពាក់យ៉ាងល្អវិចិត្រ ក្បាច់រាំយ៉ាងទន់ភ្លន់ ហើយខ្លឹមសារសាច់រឿង ក៏ត្រូវបានស្រាវជ្រាវយ៉ាងហ្មត់ចត់ ពីឯកសារជាច្រើនដែរ។ ស្នាដៃដែលដំឡើងដោយលោកស្រី ឱម យុវណ្ឌី ក៏ធ្លាប់បានយកទៅសម្ដែង នៅក្នុងមហាព្រឹត្តិការណ៍ “រាត្រីចងចាំ” នាខេត្តសៀមរាប នាពេលកន្លងទៅផងដែរ។មហោស្រពរបាំក្បាច់បុរាណខ្មែររឿង «ព្រះបាទជ័យរវ្ម័នទី៧ ដកស្រង់ត្រង់ឈុត ស្នាព្រះហស្ថ និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ» បានត្រឡប់មកវិញជាមួយបទពិសោធន៍កាន់តែអស្ចារ្យជាងមុន ចាប់ពីនៅថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលមហោស្រពកោះពេជ្រ៕

សម្ដេចតេជោស្នើរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាលរបស់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិជំនួសឲ្យ Telegram ខណៈបច្ចុប្បន្នកំពុងមានបញ្ហា

2024/09/28 07:07:39 pm        199
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹត្ធសភានៃកម្ពុជា នៅព្រលប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសារមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានស្នើទៅកាន់ រាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាលរបស់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជំនួសឲ្យ Telegram ខណៈបច្ចុប្បន្នកំពុងមានបញ្ហា។សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់ថា៖«ប៉ុន្មានខែមកនេះតេឡេក្រាម (Telegram) របស់ខ្ញុំទទួលសារបានតែមិនអាចបញ្ជូនសារចេញបានទាំងអក្សរ ទាំងសារសម្លេង ប្រសិនជាចេញបានក៏ត្រូវរង់ចាំ ដែលធ្វើឲ្យអ្នកផ្ញើសារមកខ្ញុំតាមតេឡេក្រាមមិនបានឆ្លើយតបពីខ្ញុំ ឬត្រូវឆ្លើយយឺត។ ខ្ញុំសូមបងប្អូនដែលមានទំនាក់ជាមួយខ្ញុំងាកមកប្រើតាម WhatsApp ពិសេសតាម CoolApp ដែលជារបស់ខ្មែរ»។សម្ដេចតេជោបន្តថា ដោយសារមានព័ត៌មានជាច្រើនបានផ្សាយពីការបែកធ្លាយទិន្នន័យបុគ្គលតាម Telegram នៅតាមប្រទេសមួយចំនួនបានធ្វើឲ្យសម្ដេចព្រួយបារម្មណ៍ពីសន្តិសុខជាតិ និងសុវត្តិភាពព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាជនម្នាក់ៗ។សម្ដេចថ្លែងថា៖«ដោយកង្វល់ពីបញ្ហាដូចបានលើកឡើងខាងលើ ខ្ញុំស្នើរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាលរបស់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជំនួសឲ្យ Telegram»។ ចំណែកស្ថាប័នផ្សេងទៀតដូចជា ព្រឹទ្ធសភា រដ្ឋសភា តុលាការ សម្ដេចបញ្ជាក់ថា ក៏គួររៀបចំគ្រុប CoolApp ផងដែរ។ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ដែលប្រើស្មាតហ្វូនក៏គប្បីបង្កើត CoolApp ដើម្បីប្រើតាមការស្ម័គ្រចិត្ត។សម្ដេចតេជោមានប្រសាសន៍ថានេះមិនមែនជាការបង្ខិតបង្ខំឲ្យប្រើប្រាស់ CoolApp ទេ តែជាការដាស់តឿនសម្រាប់ធានាដល់សន្តិសុខជាតិ និងសន្តិសុខផ្ទាល់ខ្លួន អាស្រ័យដោយ CoolApp ជារបស់ខ្មែរក្នុងដែនសុវត្តិភាពរបស់កម្ពុជា និងម្យ៉ាងទៀត CoolApp ក៏ប្រើប្រាស់បាននៅទូទាំង ពិភពលោក ដូចប្រព័ន្ធដ៏ទៃទៀតដែរ ខុសគ្នាត្រង់ CoolApp មិនអាចឲ្យបរទេសចូលយកទិន្នន័យរបស់រដ្ឋ ឬ ឯកជនបាននោះឡើយ។ យើងត្រូវការប្រព័ន្ធល្បឿនលឿន និងច្បាស់ទាំងសម្លេងទាំងរូបភាពដូច CoolApp សព្វថ្ងៃ ព្រមទាំងត្រូវការរក្សាការសម្ងាត់របស់ជាតិក៏ដូចជា បុគ្គលម្នាក់ៗផងដែរ។ បើតាមប្រសាសន៍សម្ដេចតេជោ បច្ចុប្បន្នអ្នកប្រើប្រាស់ CoolApp បានកើនលឿនរហូតដល់៣០ម៉ឺននាក់ និងប្រើប្រាស់ប្រព័ន្ធ Encryption ដូចកម្មវិធីបរទេសដែរ មិនអាចជនណាម្នាក់មើលសាររបស់យើងបានឡើយ សូម្បីតែក្រុមហ៊ុនផ្ទាល់ក៏ដោយ។ កម្ពុជាមាន CoolApp ក៏ជាមោទនភាពរបស់ខ្មែរយើងដែរ ព្រោះសមាជិកអាស៊ានទាំងអស់ មានតែ វៀតណាម និងកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM