ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

​ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែកចុះជួបលើកទឹកចិត្តដល់សិស្សថ្នាក់ទី១២ ត្រៀមប្រឡងបាក់ឌុបនាខែក្រោយនេះដើម្បីទទួលបាននិទ្ទេសល្អគ្រប់គ្នា

2024/09/27 06:14:54 pm        178
(កណ្តាល) ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែកបានជួបសំណេះសំណាលនិងលើកទឹកចិត្តដល់សិស្សានុសិស្សថ្នាក់ទី១២ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី០៨-០៩ ខែតុលាឆ្នាំ២០២៤ និងលោកគ្រូអ្នកគ្រូបង្រៀនថ្នាក់ទី១២ទូទាំងស្រុកលើកដែកខេត្តកណ្តាល នាថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ២០២៤នេះស្ថិតក្នុងវិទ្យាល័យហ៊ុនសែនកំពង់ភ្នំ ។  នៅក្នុងនោះឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែកបានថ្លែងថា ដោយសារតែកត្តាសុខសន្តិភាពនិងស្ថិរភាពនយោបាយនៅកម្ពុជានេះហើយដែលសិស្សទាំងអស់មានភព្វសំណាងបានរៀនសូត្រពេញលេញដើម្បីមានអនាគតល្អ និងជាសសរទ្រូងដ៍រឹងមាំសម្រាប់ប្រទេសជាតិ.។ ដូចន្នេះក្មួយៗទាំងអស់ត្រូវនាំគ្នាចូលរួមថែរក្សាសុខសន្តិភាពនេះឲ្យបានគង់វង្សយូរអង្វែង ដោយមិនត្រូវជឿតាមឧបាយកលចេទនាអូសទាញប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ទៅតាមជនអគតិមួយក្តាប់តូចដែលញុះញង់ពីក្រៅស្រុកនោះឡើយ ។បន្ថែមពីនេះឯកឧត្តមក៏បានលើកទឹកចិត្តនិងផ្តល់ជាអនុសាសន៍ល្អៗ និង អំពាវនាវដល់សិស្សានុសិស្សដែលត្រៀមខ្លួនប្រឡងថ្នាក់ទី១២ឆ្នាំនេះត្រូវខិតខំរំលឹកមេរៀន ត្រូវថែទាំសុខភាព ចៀសវាងរាល់សកម្មភាព និង ទង្វើដែលរំខានដល់ការសិក្សា ហើយត្រូវចង់ចាំនូវទិសស្លោកគឺ “អ្នកចេះ គឺជាប់”។ អ្វីដែលសំខាន់គឺក្មួយៗទាំងអស់នៅក្រោយពេលប្រឡងជាប់ហើយ ត្រូវជ្រើសរើសមុខជំនាញណាដែលខ្លួនមាននិស្ស័យចូលចិត្តរៀងៗខ្លួន កុំជ្រើសរើសយកមុខជំនាញតាមគ្នាឱ្យសោះដែលនាំឱ្យខកបំណងទៅថ្ងៃអនាគត ។ ហើយត្រូវហ៊ានទទួលយកការពិត បើទោះបីជាលទ្ធផលប្រឡងបន្ទាប់ពីខិតខំប្រឹងប្រែងរៀនសូត្រអស់១២ឆ្នាំមកនេះ ចេញលទ្ធផលមកជាប់ឬធ្លាក់ឬបាននិទ្ទេសអ្វីក៏ដោយ គឺមិនត្រូវអស់សង្ឃឹមដោយបោះបង់ចោលការសិក្សានោះឡើយ ។ ឯកឧត្ដម ហេង រតនា ក៌បានសន្យាផ្តល់រង្វាន់ជាម៉ូតូម៉ាកហុងដាស្តុបពី ម្នាក់១គ្រឿងផងដែរចំពោះសិស្សានុសិស្សណាដែលជាប់និទ្ទេស A នាពេលខាងមុខនេះផងដែរ ។  បើយោងតាមលោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែកខេត្តកណ្តាលបានឱ្យដឹងថា ស្រុកលើកដែកខេត្តកណ្តាលមានវិទ្យាល័យចំនួន៣គឺទី១. វិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក្អមសំណរ ទី២. វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនពាមរាំង និងទី៣.វិទ្យាល័យហ៊ុនសែនកំពង់ភ្នំ។ សម្រាប់សិស្សកម្រិតមធ្យមសិក្សាទុតិយភូមិដែលត្រូវប្រឡងនាថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ខាងមុខ នេះ មានសរុបចំនួន ៤៣៥ នាក់ (ស្រី ២៥៥នាក់)ក្នុងនោះផ្នែកវិទ្យាសាស្ត្រពិតមានចំនួន ១១៦ នាក់( ស្រី៨២នាក់) ហើយមណ្ឌលដែលត្រូវប្រឡងនៅវិទ្យាល័យជ័យវរ្ម័នទី៧ (ស្រុកកៀនស្វាយ),។ចំណែកផ្នែកវិទ្យាសាស្ត្រសង្គមមានចំនួន ៣១៩ នាក់ (ស្រី ១៧៣នាក់)មណ្ឌលដែលត្រូវប្រឡងនៅបឋមសិក្សាគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ គួរបញ្ជាក់ផងដែរថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រលង ថ្ងៃទី ០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ សិស្សប្រលងជាប់មានចំនួន ៣៨១ នាក់ ស្រី ២១៦នាក់។ ឯកឧត្តម ហេង រតនា បានផ្តល់ថវិកានិងរង្វាន់លើកទឹកចិត្តជូនទៅដល់សិស្សានុសិស្សដែលជាប់និទ្ទេសA មានចំនួន១០នាក់ ស្រី០៤នាក់ ដោយក្នុងម្នាក់ៗទទួលបានម៉ូតូម៉ាកហុងដាស្តុបពី២០២៤ចំនួន០១គ្រឿងថវិកាចំនួន២០០,០០០៛ ។សិស្សជាប់និទ្ទេស B មានចំនួន ៤៧នាក់ ស្រី៣៤នាក់។ -សិស្សជាប់និទ្ទេសC មានចំនួន ១០១នាក់ស្រី៥៨នាក់ ។សិស្សជាប់និទ្ទេសD មានចំនួន១៣៨នាក់ស្រី៨០នាក់។-សិស្សជាប់និទ្ទេស E មានចំនួន៨៥នាក់ ស្រី៤០នាក់៕អត្ថបទ:ភារម្យ

ក្រសួងមុខងារដាក់ទិសដៅបន្តរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល សម្រាប់ក្រសួង-ស្ថាប័ន ចំនួន៤ បន្ថែមទៀត

2024/09/27 03:32:23 pm        1889
ភ្នំពេញ៖ នៅក្នុងរបាយការណ៍នៃកិច្ចប្រជុំខែកញ្ញា ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមខុងារសាធារណៈ បានបង្ហាញថា ក្រសួងមុខងារ​សាធារណៈ​នឹង​រៀបចំ​ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ជូនក្រសួង ស្ថាប័ន ចំនួន៤ រួមមាន៖ ក្រសួងកសិកម្ម ចំនួន ១០០០នាក់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំនួន ៦០៧នាក់ (រតនាគារជាតិ ចំនួន ១០០នាក់, ពន្ធដា ចំនួន ២៥៧នាក់, គយ ចំនួន ២៥០នាក់) សាលា​ភូមិន្ទ​រដ្ឋបាល នៃក្រសួងមុខងារសាធារណៈ ចំនួន ២៣០នាក់ ព្រមទាំងក្រសួង​សុខាភិបាល​ជ្រើសរើ​ស​មន្ត្រីបច្ចេកទេសផ្អែកលើកិច្ចព្រមព្រៀងការងារ។ របាយការណ៍បញ្ជាក់ថា នៅក្នុងចំណោមការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការនេះ ក៏មាន​ការ​ប្រឡង​ជ្រើស​រើសសិស្សមន្ត្រីសម្រាប់សាលាភូមិន្ទរដ្ឋបាល សម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ ឱ្យទៅ​បម្រើ​ការងារនៅតាមរាជធានី ខេត្ត ចំនួន ៥០នាក់ និងសិស្សមន្ត្រីក្រមការ ឱ្យទៅបម្រើ​ការងារ​នៅ​តាម​ក្រុង ស្រុក ចំនួន ១៨០នាក់។ជុំវិញការរៀបចំការប្រឡងប្រជែងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយក​ឱកាស​នេះ​ថ្លែង​អំណរ​គុណ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រួមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបាន​ចូល​រួម​សហការ​គ្នា ធ្វើឱ្យការប្រឡងកន្លងមកនេះ ទទួលបានការសាទរយ៉ាងផុលផុសគួរជាទីមោទនៈ ពី​សំណាក់​មហាជន និងថ្នាក់ដឹកនាំ៕

សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ទទួលបានចំណេះដឹងថ្មីៗពីគ្រូពេទ្យប្រទេសចិន ក្នុងការទប់ស្កាត់ និងបង្ការជំងឺត្រូពិច

2024/09/27 03:18:48 pm        2396
សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក ) ទទួលបានចំណេះដឹងថ្មីៗ ពីគ្រូពេទ្យប្រទេសចិន ក្នុងការទប់ស្កាត់ និងបង្ការជំងឺត្រូពិច តាមរយៈសិក្ខាសាលាចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅសណ្ឋាគារ បាន បាន រាជធានីភ្នំពេញ។បើតាមប្រសាសន៍ឯកឧត្តមបណ្ឌិត ហេង សុខគង់ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពីបច្ចេកទេសទប់ស្កាត់ និងគ្រប់គ្រងជំងឺត្រូពិច នាថ្ងៃទី២៧ ខែកញ្ញានេះ បានឱ្យដឹងថា ការចែករំលែកបទពិសោធន៍របស់ក្រុមវេជ្ជបណ្ឌិតមកពីខេត្តហៃណានប្រទេសចិន បានផ្តល់ឱ្យសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ទទួលបានបច្ចេកទេស និងបទពិសោធន៍ថ្មីៗ ក្នុងការទប់ស្តាត់ និងបង្ការជំងឺត្រូពិច ដែលផ្តោតជាពិសេសទៅលើប្រភេទជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម។លោកស្រី លី យ៉ានលីន (Liu Yanling) អនុប្រធានសន្និសីទប្រឹក្សានយោបាយប្រជាជនចិន នៃខេត្ត ហៃណានប្រទេសចិន បានមានប្រសាសន៍ដែរថា ឆ្នាំនេះ គឺជាលើកទី២ហើយ ដែលខេត្តហៃណានមកកម្ពុជា ដើម្បីធ្វើការបណ្តុះបណ្តាលបច្ចេកទេស និងគ្លីនិកព្យាបាលដោយឥតគិតថ្លៃ ស្តីពីការការពារ និងគ្រប់គ្រងជំងឺត្រូពិច ហើយភាគីពាក់ព័ន្ធក្នុងខេត្តហៃណាន និងកម្ពុជា នឹងរួមគ្នាធ្វើឱ្យមានការបណ្តុះបណ្តាល និងការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃ ជាចំណុចលេចធ្លោថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ តាមរយៈព្រឹត្តិការណ៍នេះ ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យការពារ និងគ្រប់គ្រងជំងឺ និងឱសថត្រូពិច នឹងត្រូវបានពង្រឹងបន្ថែមទៀត ហើយសុខភាព និងសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរនឹងកាន់តែប្រសើរឡើង។គួរបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសទប់ស្កាត់ និងគ្រប់គ្រងជំងឺត្រូពិចរៀបចំឡើង ក្រោមកិច្ចសម្របសម្រួលពី CDC ខេត្តហៃណាន ប្រទេសចិន និងសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសហភាពសហព័ន្ធយុវជនកម្ពុជា៕ អត្ថបទ៖ទូច សោភ័ណ

និស្សិតអាហារូបករណ៍ អ.ម.ត ចូលរួមវេចនំអន្សមក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីថែរក្សាប្រពៃណីជាតិ

2024/09/27 02:58:08 pm        1626
នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ និស្សិតអាហារូបករណ៍ អ.ម.ត បានចូលរួមជាមួយចាស់ទុំនៅ​ក្នុងភូមិ ធ្វើការវេចនំអន្សមជ្រូក នំអន្សមចេក នំគម និងនំបត់ ជាដើម សម្រាប់ចែក​ចាយ​ដល់​ញាតិ​សណ្តាន និងប្រគេនព្រះសង្ឃគង់ទីវត្តអារាម និងទុកបរិភោគ នៅក្នុងឱកាស​​នៃ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិខ្មែរ ។ជាការពិតណាស់ ប្រពៃណីវេចនំអន្សមក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌនេះ​ត្រូវ​បាន​ថែ​រក្សា​យ៉ាង​ខ្ជាប់​ខ្ជួន​ពី​មួយជំ​នាន់ទៅមួយជំនាន់ ហើយចំណេះដឹង​នៃកា​រវេ​ច​នំអន្សម​នេះ​ក៏ត្រូវបានផ្ទេរ​ពីមួយ​ជំនាន់​ទៅ​មួយ​ជំនាន់ផងដែររហូតមកដល់ពេលបច្ចុប្បន្ន។ ក្រៅពីឱកាសនៃបុណ្យភ្ជុំបិណ្ឌ ដូនតាខ្មែរក៏មាន​ប្រពៃណី​វេចនំ​អន្សម​នៅ​ក្នុង​ឱកាស​នៃ​ពិធិ​បុណ្យ​ចូល​ឆ្នាំថ្មី ពិធីមង្គលការ និងពិធីបុណ្យទានផ្សេងៗទៀត ហើយនំអន្សមមាន​ដើម​កំណើតតាំ​ង​ពី​បរម​បុរាណកាល យូរលង់ណាស់មកហើយ ៕

អភិបាលខេត្តព្រះវិហារ នាំយកទេយ្យទានទៅប្រគេនព្រះសង្ឃ នៅវត្តកែវសិក្ខាគីរីស្វារៈ ហៅវត្តប្រាសាទព្រះវិហារ

2024/09/27 02:57:02 pm        31
ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារបានដឹកនាំមន្ដ្រីរាជការក្រោមឱវាទនាំយក នូវទេយ្យទាន និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃ នៅវត្តកែវសិក្ខាគីរីស្វារៈ ហៅវត្តប្រាសាទព្រះវិហារ ស្ថិតលើកំពូលភ្នំដងរ៉ែក ក្នុងភូមិសាស្ដ្រឃុំស្រអែម ស្រុកជាំក្សាន្ដ ក្នុងថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ វេនទី៩ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ក្នុងឱកាសនោះឯកឧត្ត គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ មន្រ្តីរាជការ និងប្រជាពុទ្ធបរិស័ទក៏បានគោរពថ្វាយបូជាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសម្ពុទ្ធ និងនមសកាព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌ព្រះសម្មាសម្ពុទ្ធនិងធ្វើពិធីរាប់បាត្រ បង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់ដួង​វិញ្ញាណក្ខន្ធ ជីដូន ជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅលោកខាងមុខ និងសូមឲ្យអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់ឲ្យ​វិញ្ញាណក្ខន្ធ​អ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីខានឡើយ។ បន្ថែមពីនេះ ក៏ជាការគោរពដឹងគុណ និងឧទ្ទិសកុសផលបុណ្យ ដល់បុព្វបុរសជំនាន់ដើម និងដួង​វិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិកសាងការពារមាតុភូមិ ព្រមទាំងបងប្អូនរងគ្រោះដែលបានស្លាប់ទៅដោយភាពអយុត្តិធម៌ និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខ​ទោសទាំងឡាយ ដែលជាឧបាយភូមិណាមួយឲ្យបានទៅកាន់សុគតិភពថ្មីហើយងាក ក្រោយមក​ជួយបីបាច់​ថែរក្សាកូនចៅឲ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ និងសង្គមជាតិផងដែរ។នៅក្នុងឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ផ្តើមពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ដែលត្រូវនឹងថ្ងៃ០១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ពុទ្ធសករាជ ២៥៦៨។គួររំលឹកជូនថា កាលពីសម័យបុរាណកាលគេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្តទំនុក​បម្រុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់​ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់​ជោកជាំរលឹមពព្រិច ​ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត។ ហេតុដូច្នេះទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃ​រហូត​ដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត ​នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសល​ដល់ពពួក ប្រេតជនញាតិ និងញាតិទាំង ៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទានដែលរស់រងទុក្ខវេទនាកើតជាប្រេតមានកម្មពៀរជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ។បច្ច័យ និង ទេយ្យទានដែល បាននាំយកទៅប្រគេនដល់ព្រះសង្ឃនាឱកាសនោះ រួមមាន ថវិកា ៥ លានរៀល ព្រមទាំង គ្រឿង ឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ មួយចំនួនផងដែរ៕ 

អភិបាលខណ្ឌបឹងកេងកង ណែនាំសមត្ថកិច្ចរក្សាឱ្យបានគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព

2024/09/27 01:04:45 pm        103
នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានធ្វើការណែនាំអាជ្ញាធរសមត្ថកិច្ច​មូលដ្ឋាន​នីមួយៗ ត្រូវរួមគ្នាថែការពាររក្សាឲ្យបាននូវគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដើម្បី​ធានាបានការពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។លោក សុខ សម្បត្តិ បានលើកឡើងថា សាលាសង្កាត់ នគរបាល អាវុធហត្ថខណ្ឌ ត្រូវប្រើប្រាស់​កម្លាំង​អោយបានគ្រប់គ្រាន់តាមគោលដៅទាំងអស់ ពិសេស តាមទីតាំង វត្តអារាម សាលារៀន និងទឹកន្លែងកំសាន្តនានា។ កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ និងមាន​ការទទួល​ខុស​ត្រូវ​ខ្ពស់ ដោយបានកំណត់គោលដៅដែលអាចមានបញ្ហា ពិសេសដីឡូត៍ដែលទុកចោលទំនេរ ផ្ទះ​ទុកចោល ត្រូវផ្សព្វផ្សាយឲ្យម្ចាស់ទីតាំងនីមួយៗសំអាត កាប់ឆ្ការព្រៃឲ្យអស់ ពីព្រោះ​ទីតាំង​បែបនេះ គឺជាការផ្ដល់ជំរកឲ្យជនអាណាថា ក្មេងហិតកាវ សេពគ្រឿងញៀនជាដើម ហើយ​ពួកនេះក៏អាចបង្កជាបទល្មើស លួច ឆក់ ប្លន់ ដែលធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាយ ។អភិបាលខណ្ឌបឹងកេងកង បាននបន្ថែមថា គណៈបញ្ជាការឯកភាពខណ្ឌត្រៀមចាត់កម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅតាមវត្តអារាមនីមួយៗ ជាពិសេស ដើម្បីជួយ​សម្រួល​ចរាចរណ៍យានយន្តពុទ្ធបរិស័ទ ចូលក្នុងបរិវេណវត្តអារាម ចៀសវាងការកកស្ទះចរាចរណ៍ ។ បង្ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ដើម្បីថែរក្សាឲ្យបាននូវគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព ជាពិសេស បទល្មើសគ្រឿងញៀនគ្រប់ប្រភេទ ក្រុមក្មេងទំនើងជាដើម ។ជាមួយគ្នានេះ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង ក៏បានណែនាំ​សមត្ថកិច្ចគ្រប់​គ្រង​មុខ​សញ្ញាគ្រប់ប្រភេទឱ្យបានម៉ត់ចត់ បង្កើនការភ្ជាប់សភាពការណ៍ពាក់ព័ន្ធសន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់សង្គម និងចាត់វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា និង​មានប្រសិទ្ធភាពខ្ពស់។ គ្រប់សាលាសង្កាត់ ត្រូវមានកម្លាំងប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង នឹង​ត្រូវរាយការណ៍រាល់សកម្មភាពក្នុងមូលដ្ឋានជូនគណៈបញ្ជាការឯកភាពខណ្ឌឱ្យបានទាន់ពេលវេលា៕ តារាវុទ្ធី 

ត្រឹមចុងខែកញ្ញានេះគ្រោះទឹកជំនន់បានបង្កផលប៉ះពាល់ដល់ដំណាំនៅក្នុងខេត្តចំនួន៧ ប៉ះពាល់លើដំណាំស្រូវ ជាង១ម៉ឺនហិកតា

2024/09/27 12:58:10 pm        205
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ គ្រោះទឹកជំនន់បានបង្កផលប៉ះពាល់​ដល់​ដំណាំ​នៅក្នុងខេត្តចំនួន ៧ ជាអាថិ៍៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប។ នេះបើតាមលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នក​នាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកជំទាវ អ៊ឹម រចនា បានបញ្ជាក់ថា គ្រោះទឹកជំនន់បានបង្ក ផលប៉ះពាល់លើដំណាំ​ស្រូវមាន​ចំនួន ១២ ០០៨ហិកតា ដំណាំស្បៀងរួមផ្សំចំនួន ៤៤៩ហិកតា និងដំណាំទ្រទ្រង់សេដ្ឋកិច្ចចំនួន ៨២២ហិកតា៕ 

លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង អញ្ជើញកាន់បិណ្ឌទី១០ នៅវត្តបទុមវតី

2024/09/27 12:44:05 pm        200
លោកអ្នកឧកញ៉ា ទ្រី ភាព បេសកជនពិសេស ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ​សភា​កម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង ជាឧត្តមភរិយា ព្រមទាំង​មាតាបិតា បុត្រា បុត្រី ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនទាំងអស់ បានមូលមតិគ្នា អញ្ជើញកាន់​បិណ្ឌ​ទី១០ នៅ​វត្តបទុមវតី។ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា តែងប្រារព្ធធ្វើ​ឡើង​ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រារព្ធធ្វើឡើង ដើម្បី​ទ្រ​ទ្រង់​​ព្រះ​សង្ឃ​គង់ចាំព្រះវស្សាតាមទីអារាមក្នុងរដូវវស្សា ដែលជួបការលំបាកក្នុងការនិមន្តបិណ្ឌបាត្រ។ មួយវិញទៀត ការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាការបង្ហាញនូវកតញ្ញូគុណចំពោះអ្នកមានឧបការ​គុណ​រួម​មានឪពុកម្តាយ ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ គ្រូបាចារ្យជាដើម។ បន្ថែមពីលើនោះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ជាពេលវេលាដែលកូនចៅជួបជុំធ្វើបុណ្យនៅតាមទីអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យដល់​ជីដូន​ជីតា និងបុព្វការីជន ដែលបានធ្វើមរណកាលទៅ។ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១០នេះ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង មាតាបិតា បុត្រា​បុត្រី ព្រមទាំងបុគ្គលិកក្រុមហ៊ុនទាំងអស់ បានរៀបចំធ្វើឡើងជាលំដាប់លំដោយតាម​លំអានប្រពៃណី​របស់​ខ្មែរ។ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០២៤ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង មាតាបិតា បុត្រាបុត្រី ព្រមទាំងបុគ្គលិក​ទាំង​អស់ បានជួបជុំគ្នាសូត្រមន្ត។ ក្នុងឱកាសនោះ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង បានបូជា​ទៀន​ធូប និងផ្កាផ្ញីថ្វាយដល់ព្រះរតនត្រ័យ។ បន្ទាប់មកលោកតាអាចារ្យបានដឹកនាំនមស្សការសមាទានសីល និង​និមន្ត​ព្រះសង្ឃសូត្រមន្តបន្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបុព្វការីជនដែលបានចែកឋាន។ក្រៅតែពីសូត្រមន្តបង្សុកូលហើយនោះ ព្រះសង្ឃ ដឹកនាំដោយសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធាន​លេខា​ធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះមេគណរាជធានីភ្នំពេញ បានសូត្រពុទ្ធ​ជ័យ​ប្រោសព្រំ​ប្រសិទ្ធ​ពរ​ជ័យសិរីមហាប្រសើរកើតមានដល់លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងមាតាបិតា បុត្រាបុត្រី បុគ្គលិកប្រុសស្រី គ្រប់រូបដែលមានសទ្ធាជ្រះថ្លា ចូលរួមកាន់បិណ្ឌទី១០ នៅវត្តបទុមវតី។បន្ទាប់ពីការរៀបចំពិធីសូត្រមន្តរួចរាល់ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ក៏បាននិមន្តព្រះវិបុលវេទី បណ្ឌិត ពេញ វិបុល សម្តែងព្រះធម្មទេសនាស្តីអំពី «អរិយទ្រព្យ៧យ៉ាង»។ ទ្រព្យដ៏ប្រសើរទាំង៧ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងទុកមកនោះរួមមាន៖ ១) សទ្ធា​ធ​នំ ទ្រព្យ គឺ​សទ្ធា, ២) សីល​ធ​នំ ទ្រព្យ គឺ​សីល, ៣) ហិរិ​ធ​នំ ទ្រព្យ គឺ​សេចក្តី​ខ្មាស​បាប, ៤) ឱត្តប្ប​ធ​នំ ទ្រព្យ គឺ​សេ​ច​ក្តី​ខ្លាច​បាប, ៥) សុត​ធ​នំ ទ្រព្យ គឺ​សេចក្តី​ចេះ​ដឹង ចំណេះដឹង ការ​សិក្សា​រៀនសូត្រ​ច្រើន, ៦) ចាគ​ធ​នំ ទ្រព្យ គឺ​ការ​ចេះ​​បរិច្ចាគ​ទាន​ដល់​ក្រុម​ជន​ក្រីក្រ លំបាក​ទុគ៌ត​ឬ ពួក​សមណៈ អ្នកបួស និង​៧) បញ្ញា​ធ​នំ ទ្រព្យ គឺ​បញ្ញា សេចក្តី​ឈ្លាសវៃ។ក្នុងឱកាសសម្តែងព្រះធម៌ទេសនានោះ ព្រះវិបុលវេទី បណ្ឌិត ពេញ វិបុល ក៏បានមានព្រះពុទ្ធដីកាកោតសរសើរ​ចំពោះ​លោកអ្នក​ឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ជាព្រះពុទ្ធ​សាស​និកជន ដែលមានសទ្ធាយ៉ាង​មុត​មាំ​ចំពោះព្រះពុទ្ធសាសនា ហើយតែងបានលះបង់ទ្រព្យធនរបស់ខ្លួនជួយទ្រទ្រង់ដល់​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា។លុះដល់ព្រឹកថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នក​ឧកញ៉ា គៀន ស្រីនាង ព្រមទាំងមាតាបិតា បុត្រាបុត្រី និងបុគ្គលិកទាំងអស់ បានជួបជុំគ្នារៀបចំពិធីប្រគេន​ទេយ្យ​ទាន​មានចង្ហាន់ ស្លាដក់ បច្ច័យ និងគ្រឿងឧបភោគបរិភោគនានា ប្រគេនដល់ព្រះសង្ឃ។ បន្ទាប់ពីនោះ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងមាតាបិតា បុត្រាបុត្រី និងបុគ្គលិកទាំងអស់ បាន​រួម​គ្នាធ្វើពិធីរាប់បាត្រ។ បន្ទាប់ពីពិធីរាប់បាត្រហើយនោះ លោកតាអាចារ្យ ក៏បានដឹកនាំពិធីវេរចង្ហាន់ និង​ទេយ្យ​ទាន​ទាំងឡាយប្រគេនដល់ព្រះសង្ឃ ព្រមទាំងបានឧទ្ទិសមហាកុសលទាំងឡាយជូនដល់បុព្វការីជន ដែលបានធ្វើមរណកាល។ ក្នុងពិធីកាន់បិណ្ឌទី១០នេះ ក្រៅតែបំពេញទានតាមលំអានប្រពៃណីព្រះពុទ្ធសាសនាហើយនោះ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ក៏បានបំពេញទានជាមួយលោកតាលោកយាយ ក៏ដូចជា​សិស្សា​នុសិស្ស​ដែល​កំពុងស្នាក់នៅក្នុងវត្តផងដែរ។ ពិធីបុណ្យកាន់បិណ្ឌទី១០ ត្រូវបានបញ្ចប់ទៅដោយបរិយាកាស​​សប្បាយ​រីករាយ​ និងពោរពេញដោយទឹកចិត្តជ្រះថ្លាជាទីបំផុត។បន្ទាប់ពីបានបំពេញកិច្ចនានាក្នុងពិធីបុណ្យកាន់បិណ្ឌរួចហើយនោះ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងមាតាបិតា បុត្រាបុត្រី បានអញ្ជើញក្រាបបង្គំទូលសួរសុខទុក្ខ​សម្តេចព្រះមហា​សុមេ​ធា​ធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។សូមបញ្ជាក់ថា ក្នុងពិធីកាន់បិណ្ឌទី១០នេះ ទេយ្យទានដែលលោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ព្រមទាំងក្រុម​គ្រួសារ និងបុគ្គលិកក្រុមហ៊ុន ទ្រី ភាព គ្រុប ប្រគេនដល់ព្រះសង្ឃនោះរួមមាន៖ អង្ករ២តោន មី១៨កេស ស្ករស៥បាវ ទឹកដោះគោ៥កេស ទឹកសុទ្ធ៥០កេស ទឹកក្រូច២០កេស ទឹកផ្លែឈើ ២០កេស ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ ត្រីខ៥កេស អំបិល២០គីឡូ បច្ច័យសម្រាប់តម្កល់ជើងបិណ្ឌការកសាង ៤០លានរៀល។ ក្រៅពីនោះ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ក៏បានប្រគេនបច្ច័យដល់ សម្ដេចព្រះមហា សុមេធាធិបតី នន្ទ ង៉ែត ១២លានរៀល សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ៦លានរៀល ព្រះគ្រូសូធ្យឆ្វេង ២លានរៀល ព្រះសង្ឃសូត្រមន្ត និងតាជីយាយជី-សិស្ស-និស្សិត ៤៨២អង្គ/នាក់ ដែលសរុបជាថវិកាចំនួន ១៩៣,១០០,០០០រៀល៕

កម្ពុជាទទួលបានពានរង្វាន់ចំនួន៥ ពីពិព័រណ៍ចិន-អាស៊ាន លើកទី២១នៅប្រទេសចិន

2024/09/27 12:33:40 pm        162
ក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ឲ្យដឹងថា តាមរយៈព្រឹត្តការណ៍ពិព័រណ៍ចិន-អាស៊ាន លើក​ទី២១ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាទទួលបានពានរង្វាន់រហូតចំនួន ៥គ្រឿងឯណោះ ដែល​លទ្ធ​ផល​នេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា​វិស័យ​ឯកជន​ក្នុង​ស្រុកបានខិតខំប្រឹងប្រែងក្នុងការរៀបចំ និងនាំយកអ្វី​ដែល​ល្អៗ​ទៅ​បង្ហាញ​ជូន​កម្ម​វិធី​ដ៏ធំមួយ​នេះ​នៅប្រទេសចិន។យោងតាមមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ពានរង្វាន់ចំនួន៥ ដែលកម្ពុជាទទួលបានក្នុងព្រឹត្តការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២១ រួមមាន ១.ពានរង្វាន់ក្នុងការរៀបចំពន្លាជាតិបានស្រស់ឆើតឆាយ, ២.ពានរង្វាន់​ក្នុង​ការ​រៀបចំ​អ្នក​តាំង​ពិព័រណ៍, ៣.ពានរង្វាន់ក្នុងការកៀរគរក្រុមហ៊ុនឯកជនចូលរួមពិព័រណ៍អនឡាញ, ៤.ពានរង្វាន់​ក្នុង​ការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និង៥.ពានរង្វាន់​ក្នុង​ការ​រៀបចំ​ផលិតផល​តាំង​ពិព័រណ៍​តាមផ្នែកបានល្អ។លោក ធា កក្កដា អ្នកគ្រប់គ្រងផ្នែកលក់ នៃក្រុមហ៊ុន ថៃហ្គ័រ ផោវ័រ (Tiger Power) ដែល​បាន​ចូលរួម​តាំងបង្ហាញផលិតផលខ្មែរជាច្រើនមុខទំនិញនៅក្នុងកម្មវិធីពិព័រណ៍នេះបានឲ្យដឹងថា នេះ​គឺ​ជា​ទីលើក១ ដែលក្រុមហ៊ុនលោកបានចូលរួម និងយល់ឃើញថា ពិតជាមាន​អារម្មណ៍​រំភើប​សប្បាយ​រីករាយ ដោយសារកម្ពុជាកាន់តែមានសមត្ថភាពក្នុងការនាំយកផលិតផល ក៏ដូចជា​បង្ហាញ​នូវ​អ្វីដែលខ្មែរកំពុង​មាន​ទៅកាន់​អ្នកចូលរួ​ម​ក្នុង​ព្រឹត្ត​ការណ៍នេះទាំង​មូលជាពិសេសកា​រ​បង្ហាញ​នូវ​វប្បធម៌ ប្រពៃណី និងសក្តានុពលរបស់កម្ពុជា។ឧកញ៉ា ស៊ិន ចន្ធី សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌាន អេស អឹម អ៊ី ត្រេឌីង ម.ក បាន​លើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំ ខ្មែរកាន់តែអស្ចារ្យក្នុងការនាំយកនូវអ្វីដែលថ្មី ហើយប្លែក និង​លើគ្រប់វិស័យទៅបង្ហាញជូនពិភពលោក។ លោបានបន្តថា ជាលទ្ធផល​ផ្លែផ្កា​ដែល​កម្ពុជា​ទទួល​បាន​ក្នុងពេលនេះ ដោយសារការដឹកនាំដ៏ល្អរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេស​ក្នុង​អាណត្តិ​ដឹ​កនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហាញ​ពី​ទិស​ដៅ​ខាង​មុខ ដែលអាស៊ាននិងចិន ត្រូវបន្តកិច្ចខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងការ​ពឹង​ពាក់​គ្នាទៅ​វិញ​ទៅមក។សូមបញ្ជាក់​ថា ពិព័រណ៍ចិន-អាស៊ាន លើកទី២១ និងពិព័រណ៍នាំចេញតំបន់ស្វយ័តក្វាងស៊ី មានរយៈ ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៨ ខែកញ្ញា ឆ្នាំ២០២៤ ដែលរៀបចំឡើង​នៅ​ទីក្រុង​ណាន​នីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។ ព្រឹត្តការណ៍នេះ គឺជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្ម និង​វិនិយោគដ៏សំខាន់ រវាងបណ្តាប្រទេសជាមាជិកអាស៊ាន និងប្រទេសចិន។ ក្នុងកម្មវិធីនេះដែរ កម្ពុជា​បានរៀបចំសាងសង់ពន្លាជាតិ ដោយជ្រើសរើសខេត្តសៀមរាប ជាទីក្រុងស្រស់ប្រិមប្រិយ ដើម្បី​បង្ហាញអំពី វប្បធម៌ អរិយធម៌ខ្មែរ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ។ ក្រៅពី​នេះ​ក៏​មានការតាំងបង្ហាញផលិតផលរបស់ខ្មែរជាច្រើនមុខទំនិញ ដើម្បី​ស្វែងរក​ដៃគូពាណិជ្ជកម្ម​ក៏​ដូច​ជា​ផ្សព្វផ្សាយ​សក្តានុពលកម្ពុជាទៅកាន់អ្នកចូលរួម​ទស្សនាក្នុង​កម្ម​វិធី​ដ៏​ធំ​និង​អស្ចារ្យ​មួយ​នេះ៕​ អត្ថបទ ឈិត បូរ៉ាវី 

អាជ្ញាធរអេដស៍បើកកិច្ចប្រជុំអំពីការឆ្លើយតបនឹងមេរោគអេដស៍ និងការបង្ការការចម្លងមេរោគអេដស៍

2024/09/27 12:13:00 pm        205
អាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំក្រុមប្រឹក្សា​បច្ចេកទេសអា​ជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំខែកញ្ញា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការឆ្លើយ​តបនឹងមេរោគអេដស៍ ក្នុងការបង្ការការ​ចម្លង​មេរោគ​អេដស៍​ក្នុង​ចំណោម​ប្រជាជន​គន្លឹះ”​។ កិច្ចប្រជុំនេះ មានការអញ្ជើញជាអធិបតីដោយ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ក្រុមការងារក្រុមប្រឹក្សាបច្ចេកទេស នៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ក្រសួង ស្ថាប័ន និង​រាជធានី ខេត្ត តាមរយៈចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ zoom ផង។ក្នុង​ឱកាសនោះ ឯកឧត្តមបណ្ឌិតបានកោតសរសើរក្រុមប្រឹក្សាបច្ចេកទេស ដែលបាន​ប្រឹង​ប្រែង​ក្នុង​ការ​អនុវត្តការឆ្លើយតបនឹងមេរោគអេដស៍កន្លងមក ជាពិសេសការ​ជំរុញ​ការងារ​បង្ការ​លើ​ក្រុម​ប្រជាជន​គន្លឹះ​ដែលបង្កឱ្យអត្រាប្រេវ៉ាឡង់មេរោគអេដស៍ នៅកម្ពុជា បានធ្លាក់ចុះជា​បន្ត​បន្ទាប់​មក​នៅ​ត្រឹម​តែ ៥% នៅឆ្នាំ២០២៣។ ឯកឧត្តមបន្តថា លទ្ធផលប្រសើរនេះ បានមកអាស្រ័យដោយ​មាន​ការ​យក​ចិត្ត​ទុកដាក់​ពី​ថ្នាក់​ដឹកនាំ​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការគាំទ្រពី អតីតប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលបាន​អំពាវ​នាវ​ជា​ចលនា​ជាតិ​តែ​មួយ​ក្នុង​ការ​ឆ្លើយ​តប​នឹង​មេរោគ​អេដស៍ និងគិតគូរប្រកបដោយគតិបណ្ឌិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណាចក្រកម្ពុជា។ ចំណែកលោកវេជ្ជបណ្ឌិត វិត ស្រេង សមាជិកក្រុមប្រឹក្សាបច្ចេកទេស និងជាប្រធានគម្រោង​បង្ការ​អេដស៍​ភូមិភាគឧត្តរ នៃអង្គការ RHAC បានបង្ហាញពីគោលបំណងនៃគម្រោង គឺបង្កើនការ​ស្វែងរ​ក​ករណី​វិជ្ជ​មានថ្មី ក្នុងចំណោមក្រុមប្រឈមខ្ពស់ (នារីធ្វើការនៅសេវាកម្សាន្ត បុរសស្រឡាញ់​ភេទ​ដូច​គ្នា និងអ្នកក្លែងភេទ) តាមអន្តរាគមន៍ថ្មីៗ និងពង្រីកតំបន់គ្របដណ្តប់ និងជំរុញ​ការ​ប្រើថ្នាំ​ប្រឹព និងស្រោមអនាម័យ ដែលមានតំបន់គ្របដណ្តប់ និងអ្នកទទួលផល នៃគម្រោង​រ៉ាក់​នេះ​ដែល​គ្រប​ដណ្តប់​១៣ខេត្តនៅភាគខាងលិច និងខាងជើងនៃប្រទេស (កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ និងរតនគិរី) និងមានក្រុមគោលដៅ ជាង ៤ ម៉ឺននាក់ទៀត៕ អត្ថបទ៖ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump បញ្ជាក់​ថា ការទម្លាក់គ្រាប់បែក នឹង​មាន​​ភ្លាម​ៗ បើលោកមិនពេញ​ចិត្តកិច្ចព្រមព្រៀងជាមួយ​អ៊ីរ៉ង់
06/17/2026 07:06 PM
រុស្ស៊ីអះអាងថា ការជ្រៀតជ្រែករបស់លោកខាងលិច បានរំខាន​កិច្ចព្រមព្រៀងអ៊ីស្តង់ប៊ុលឆ្នាំ២០២២ ស្តីពីអ៊ុយក្រែន
06/17/2026 07:06 PM
លីទុយអានី និងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការយាន​ដ្រូន​
06/17/2026 06:06 PM
ក្រុមហ៊ុន Tesla បើកមជ្ឈមណ្ឌលពិសោធន៍ថ្មីនៅទីក្រុង Hyderabad ប្រទេសឥណ្ឌា
06/17/2026 06:06 PM
លោក Modi ព្រមានអំពី «កង្វះទំនុកចិត្ត» មុនពេលមានជំនួប​ទ្វេភាគី​ជាមួយលោក Trump
06/17/2026 06:06 PM
ក្រុមមន្រ្តីរដ្ឋ Texas ចេញការឃ្លាំមើលព្យុះត្រូពិក និងព្រមានពីទឹកជំនន់នៅតាមទីក្រុងតំបន់ឆ្នេរ
06/17/2026 06:06 PM
នាយករដ្ឋមន្ត្រីអង់គ្លេស៖ ការបាញ់ព្រមានរបស់នាវាចម្បាំងរុស្ស៊ី គឺ «មិនប្រុងប្រយ័ត្ន» មិនមែន «គំរាម​» ទេ
06/17/2026 06:06 PM
ហុងគ្រីបើកការស៊ើបអង្កេតលើការរឹបអូសសាច់ប្រាក់ និងមាសរបស់អ៊ុយក្រែន
06/17/2026 06:06 PM
នាយករដ្ឋមន្ត្រីកាណាដាជំរុញឲ្យ​ធ្វើពិពិធកម្មថាមពលសកល ក្រោយ​មាន​វិបត្តិច្រកសមុទ្រ Hormuz
06/17/2026 06:06 PM
ក្រុមថែរក្សាសន្តិភាព UNIFIL រាយការណ៍ពីការធ្លាក់ចុះអំពើហិង្សានៅតំបន់ភាគខាងត្បូងប្រទេសលីបង់
06/17/2026 06:06 PM