ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ប្តេជ្ញាប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍លំដាប់ពិភពលោក

2024/09/27 12:02:48 pm        214
នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍នឹងប្រារព្ធទិវាទេសចរណ៍​ពិភពលោក​ ២៧ កញ្ញា ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «សន្តិភាព និងទេសចរណ៍»។ តាមរយៈ​ព្រឹត្តិការណ៍​នេះ ក្រសួងទេសចរណ៍បានប្តេជ្ញាអនុវត្តតាមអនុសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយបង្កើន​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​របស់ក​ម្ពុជា​ពង្រឹង​គុណ​ភាពផ​លិត​ផល​ទេសចរណ៍ និងសេវាកម្មទេសចរណ៍ជាដើម ក្នុងគោលដៅ​ប្រែក្លាយ​កម្ពុជា​ជា​គោល​ដៅ​ទេសចរណ៍​លំដាប់ពិភពលោក។ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤នេះ ប្រារព្ធក្នុងគោលបំណង ស្វែងយល់​ពី​ចំណុច​ប្រសព្វ​នៃ​ទេសចរណ៍ និងការកសាងសន្តិភាព ដោយគូសបញ្ជាក់ពីរបៀបនៃការធ្វើដំណើរ ការផ្លាស់ប្តូរគ្នា​នូវ​វប្បធម៌​ដ៏​សម្បូបែប និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តភាពជាឈ្នាន់ រួមចំណែក​ដល់​ការ​ដោះស្រាយ​ជម្លោះ ការផ្សព្វផ្សារ និងការលើកកម្ពស់សន្តិភាពទូទាំងពិភពលោក។តាមរយៈ​ទិវាទេសចរណ៍ពិភពលោកនេះដែរ ឯកឧត្តម ជុក ជំនោរ អគ្គនាយក អគ្គនាយដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ក្នុងសន្និសីទ​សារ​ព័ត៌​មាន​យប់​ថ្ងៃទី២៦ ខែកញ្ញានេះក៏បានបញ្ជាក់ដែរថា ក្រសួងទេសចរណ៍​ជា​សេនាធិការ​របស់​រាជ​រដ្ឋាភិបាលនៅ​ក្នុងអណត្តិទី៧នេះ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាច្រើន តាមផែនទី​បង្អុល​ផ្លូវ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ និងបាននិង​កំពុង​អនុវត្ត​យុទ្ធនាការ​ឆ្នាំ​ទស្សនា​សៀមរាប​២០២៤ យុទ្ធនាការឆ្នាំទេសចរណ៍កម្ពុជា ឥណ្ឌា និងយុទ្ធនាការឆ្នាំផ្លាស់​ប្តូរ​ទស្សនៈ​កិច្ច​ប្រជាជន​កម្ពុជា ចិន សម្រេចបានលទ្ធផលផែ្លផ្កាជាច្រើន ក្រោមម្លប់សន្តិភាព។នៅក្នុងសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រះរាជា​ណា​ចក្រ​កម្ពុជា​ឱកាស​អបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ដែលពិភពលោកតែង​ប្រារព្ធ​នៅ​រៀង​រាល់​ឆ្នាំ នៅថ្ងៃទី២៧ ខែកញ្ញានេះ សម្តេចបានអំពាវនាវប្រជាពលរដ្ឋគ្រប់រូប និងក្រសួងស្ថាប័នរដ្ឋ ឯកជន និងអង្គការសមាគមជាតិអន្តរជាតិពាក់ព័ន្ធទាំងអសសូមគាំទ្រ និងរក្សាឲ្យ​បាន​សុខ​សន្តិភាព វិបុលភាពទោះក្នុងតម្លៃណាក៏ដោយ មានសន្តិភាពទើបមានការអភិវឌ្ឍគ្រប់វិស័យ ជាពិសេស​រួម​គ្នាអភិរក្សវិស័យទេសចរណ៍វប្បធម៌ ធម្មជាតិ សហគមន៍ទេសចរណ៍ ការពារបរិស្ថាន ជំរុញ​បង្កើនគុណភាពផលិផលទេសចរណ៍ សេវាកម្មទេសចរណ៍ សុវត្ថិភាពទេសចរ រក្សា​ស្នាម​ញញឹម​រួសរាយ បដិសណ្ឋារកិច្ចល្អ ការជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត និង ប្រែក្លាយ​កម្ពុជា​ជា​គោលដៅទេសចរណ៍លំដាប់ពិភពលោក និងសាកសម កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ​៕ អត្ថបទ ស៊ុម សុខជា 

ចិនសម្រេចជ្រើសរើសកម្ពុជាជាប្រទេសគំរូ សម្រាប់ការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃមុនគេ​ក្នុងតំបន់អាស៊ាន

2024/09/27 11:51:09 am        401
នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន China-ASEAN EXPO Tourism Exhibition លើកទី១០ នៅទីក្រុង Guilin (គួយលីន) តំបន់ស្វយ័តក្វាងស៊ី នៃ​សាធារណ​រដ្ឋ​ប្រជា​មានិតចិន ចាប់ពីថ្ងៃទី២៥ ថ្ងៃទី២៦ ខែកញ្ញានេះ ហើយក្នុងព្រឹត្តិការណ៍​នេះ​ភាគី​ចិន​បាន​សម្រេច​ជ្រើស​រើសកម្ពុជា ជាប្រទេសគំរូ សម្រាប់ការអភិវឌ្ឍទេសចរណ៍​ឆ្នាតវៃមុនគេ​ក្នុង​តំបន់​អាស៊ាន។ឯកឧត្តម ជុក ជំនោរ អគ្គនាយក អគ្គនាយដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហ​ប្រតិបត្តិការ​អន្តរជាតិ នៃក្រសួងទេសចរណ៍ ក្នុងសន្និសិទសារព័ត៌មានយប់ថ្ងៃទី២៦ ខែកញ្ញានេះ បានថ្លែងថា នៅក្នុង​ដំណើរចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ចិន-អាស៊ានលើកទី១០ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយមន្ត្រី អ្នកវិនិយោគផ្នែកឯកជន និងប្រព័ន្ធផ្សព្វផ្សាយចិន ដឹកនាំដោយ ឯកឧត្តម កាង លីន ប្រធានលេខាធិការបក្សមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តក្វាងស៊ី ហើយក្នុងជំនួបនេះ ភាគីចិន បានលើកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថ្នាលទេសចរណ៍ឆ្នាតវៃ SMAR TOURISM PLATFORM នៅកម្ពុជា តភ្ជាប់ជាមួយទីក្រុងទេសចរណ៍ឆ្នាតវៃគួយលីនមុនគេក្នុងតំបន់អាស៊ាន ។ឯកឧត្តម កាង លីន ក៏បានសន្យាជាមួយរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ផ្តល់ការបណ្តុះបណ្តាលទេសចរណ៍ចាំបាច់នានានៅក្នុងឆ្នាំ២០២៥ផងដែរ។សូមជម្រាបតាម តាមរយៈជំនួបនេះ ឯកឧត្តម ហួត ហាក់ ជាមួយមន្ត្រី អ្នកវិនិយោគផ្នែកឯកជន ឯកឧត្តមក៏បានស្នើភាគីមិត្តចិនជួយបង្កើនជើងហោះហើរត្រង់ពីទីក្រុងគួយលីនមកកម្ពុជា និងស្នើសុំក្រុមហ៊ុនអាកាសចរណ៍ចិន ក៏ដូចក្រុមហ៊ុនទេសចរណ៍នានាទៀតរបស់ប្រទេសចិន ជួយបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា បង្កើនការផ្សព្វផ្សាយលក់កញ្ចប់ទេសចរណ៍ទស្សនាកម្ពុជា និងជួយផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា ខណៈក្រោមម្លប់សន្តិភាពនៅកម្ពុជា គឺកម្ពុជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង ហើយមានភាពទាក់ទាញបំផុត៕ អត្ថបទ៖ ស៊ុម សុខជា

ស៊ីម៉ាក់ ជំរុញសិក្ខាកាមខិតខំបន្តចំណេះដឹងរបស់ខ្លួនអោយកាន់តែល្អ នឹងអាចមានឱកាសក្លាយជាថ្នាក់ដឹកនាំ

2024/09/27 11:40:12 am        42
កំពង់ឆ្នាំង៖ ឯកឧត្តម ឯក ប៉ូលីន ប្រធាននាយកដ្ឋានកណ្តាល តំណាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានជំរុញសិក្ខាកាមក្នុងវគ្គហ្វឹកហ្វឺនរំលឹកបច្ចេកទេសកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះកម្រិត៣, វគ្គហ្វឹកហ្វឺនបច្ចេកទេសអ្នកបញ្ជាសុនខប្រតិបត្តការប្រឆាំងភេវរកម្ម, និងសិក្ខាសាលាស្តីពីបច្ចេកទេសសុនខល្បាត អោយយកចិត្តទុកដាក់ខិតខំរៀនសូត្របន្ត ដើម្បីអាចប្រែក្លាយខ្លួនទៅជាប្រធានក្រុម ឬជាថ្នាក់ដឹកនាំតាមច្ចេកទេសរបស់ខ្លួន ជាពិសេសបានជួយដល់សង្គមជាតិ ប្រជាជន និងរំដោះដីដែលមានមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ អោយមានសុវត្ថិភាព សន្តិសុខល្អដល់ការអភិវឌ្ឍន៍ផងដែរ។ឯកឧត្តម ឯក ប៉ូលីន បានលើកឡើងថា៖ វគ្គបច្ចេកទេសកទាំង៣នេះ បង្កើតឡើងក្នុងគោលបំណងហ្វឹកហ្វឺនកសាង និងបង្កើនសមត្ថភាពដល់សិក្ខាកាមមកពីអង្គភាពស៊ីម៉ាក់ នគរបាល កងរាជអាវុធហត្ថ យោធា ក្នុងការពង្រឹងសមត្ថភាព ដើម្បីចូលរួមក្នុងការដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការរំដោះដីមានមីន អោយមានសុវត្ថិភាព សន្តិសុខល្អ ។ វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនរបស់អង្គភាពស៊ីម៉ាក់ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការហ្វឹកហ្វឺនជំនាញបច្ចេកទេស និងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ ក្នុងវិស័យសកម្មភាពមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ពិសេសបណ្តាប្រទេស ដែលទទួលរងផលប៉ះពាល់ ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីសង្រ្គោះជីវិត និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានបន្តថា៖ សិក្ខាកាមនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាទាំងអស់ នៅពេលដែលចេញពីសាលាហ្វឹកហ្វឺន ទៅបម្រើការងារត្រូវយកចិត្តទុកដាក់ដោយយកចំណេះជំនាញទាំងអស់នេះ ទៅអនុវត្ត និងបម្រើការងារឲ្យមានប្រសិទ្ធភាពខ្ពស់ ព្រោះអ្នកទាំងអស់នេះហើយដែលស្នងពីជនាន់មុន ដូច្នេះរាល់បទពិសោធន៍ និងចំណេះដឹងដែលទទួលបាន សង្ឃឹមថានៅថ្ងៃអនាគតពិតជាអាចធ្វើបាន និងត្រូវអភិវឌ្ឍខ្លួនជានិច្ច ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍន៍ជាតិមាតុភូមិឲ្យមានការរីកចម្រើន និងមានសុខសន្តិភាព៕ កាំង ហុងវាស្នា

ផ្លូវជនបទស្ថិតក្នុងខេត្តសៀមរាប កំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន

2024/09/27 11:25:04 am        137
សៀមរាប ៖ ផ្លូវជនបទចំនួនពីរខ្សែ និងសំណង់សិល្បការ្យផ្សេងៗ ក្នុងស្រុកចំនួនបី នៅខេត្តសៀមរាប បានកំពុងផ្តល់អត្ថប្រយោជន៍ សម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការប្រកបរបរអាជីវកម្មផ្សេងៗ ដោយបានកំពុងលើកកម្ពស់ជីវភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យកាន់តែប្រសើរ។​ជុំវិញការអភិវឌ្ឍន៍ផ្លូវនៅតាមជនបទ, ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការ យកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារស្ថាបនា ដោយបានគិតគូរពីភាពធន់ នឹងការប្រែប្រួលអាកាសធាតុ ទាំងផ្លូវក្រាលដីស ផ្លូវក្រាល ល្បាយក្រួស ផ្លូវកៅស៊ូពីរជាន់ និងផ្លូវក្រាលបេតុង, ព្រោះផ្លូវពិតជាមានសារៈសំខាន់បំផុត ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅតំបន់ជនបទ និងកាត់បន្ថយគម្លាតរវាងតំបន់ជនបទ និងទីប្រជុំជនជាដើម។ទាក់ទិនផ្លូវជនបទនេះ, ឯកឧត្តម ជា ស៊្រុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៤, បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់ការងារ ស្ថាបនា ១០០ ភាគរយ លើការស្ថាបនាផ្លូវក្រាលកៅស៊ូ DBST នៅស្រុកស្រីស្នំ, ការងារជួសជុលផ្លូវក្រាលដីល្បាយក្រួស នៅស្រុកវារិន និងសាងសង់លូប្រអប់មុខពីរចំនួន ២ កន្លែង នៅស្រុកស្វាយលើ, ក្នុងនោះឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំ ប្រឹងប្រែងស្ថាបនារបស់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ សម្រេចបានតាមផែនការ និងប្រកបដោយគុណភាព ព្រោះការស្ថាបនា ការស្តារ ការថែទាំ ក៏ដូចជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គឺជាការវិនិយោគដ៏ចាំបាច់ ដែលជាការចូលរួមចំណែកលើកកម្ពស់ ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅជនបទ។ទាក់ទិនការស្ថាបនានេះ, ឧត្តមសេនីយ៍ឯក លន់ សុធី នាយករងនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ លើកឡើងថា ដោយ ទទួលបានគោលការណ៍ឯកភាពពី ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចមក នាយកដ្ឋានវិស្វកម្ម នៃក្រសួង ការពារជាតិ ក៏បានចាប់ផ្តើមអនុវត្តការងារស្ថាបនាផ្លូវ និងសាងសង់លូប្រអប់ទាំងនោះ ដោយអនុវត្តសម្រេចបាន ១០០ ភាគរយ ដើម្បី ផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋនៅតាមតំបន់ទាំងនោះ។បន្ទាប់ពីចុះពិនិត្យគម្រោងទាំងនោះរួច, ឯកឧត្តម ជា ស៊្រុន និងគណៈកម្មការអន្តរក្រសួង បានចុះជួបសំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនគ្រួសារ ដោយក្នុងនោះឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ និងលោកជំទាវ, ដែលសម្តេចនិងលោកជំទាវបណ្ឌិត ឯកឧត្តម-លោកជំទាវ តែងតែ គិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ។ ក្នុងជំនួបនេះដែរ, ឯកឧត្តម រដ្ឋលេខាធិការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ជូនដល់ប្រជាពលរដ្ឋជាច្រើន ដោយម្នាក់ៗទទួលបានក្រម៉ា១ រួមជាមួយថវិកាមួយចំនួន របស់ ឧត្តមសេនីយ៍ឯក លន់ សុធី ផងដែរ ៕អត្ថបទ៖ សុន រ៉ាឌី

កងទ័ពកម្ពុជា ឡាវ និងវៀតណាម នឹងធ្វើសមុទ្ធរួមគ្នារយៈពេល១៥ថ្ងៃក្នុងខែវិច្ឆិកាឆ្នាំ២០២៤នេះ

2024/09/27 11:13:29 am        273
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៦ ខែ​កញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សា​គ្នាអំពី​ការ​ធ្វើ​លំហាត់​សមយុទ្ធរួមរវាងកងទ័ពបីប្រទេស កម្ពុជា ឡាវ វៀតណាម។សូមបញ្ជាក់ថា កងទ័ពកម្ពុជា ឡាវ និងវៀតណាម នឹងធ្វើសមយុទ្ធរួមគ្នារយៈពេល១៥ គឺ​ចាប់​ពី​ថ្ងៃ​ទី​១១​ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំងប្រទេសកម្ពុជា លើ​របៀបវារៈការគ្រប់គ្រងគ្រោះមហន្តរាយ ជាពិសេសផ្តោតលើការបាក់រំលំអគារតែម្តង។នៅក្នុងកិច្ចប្រជុំ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការ ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ និងជាអនុប្រធានប្រចាំការ គណៈកម្មការអន្តរក្រសួង បានរាយការណ៍​ជូន​កិច្ច​ប្រជុំនូវរបាយការណ៍សង្ខេប ស្តីពីសកម្មភាពការងារ និងទិសដៅ​អនុវត្ត​បន្ត​របស់​លេខា​ធិការដ្ឋាន និងអនុគណៈកម្មការជំនាញពាក់ព័ន្ធ នៃគណៈកម្មការ​អន្តរ​ក្រសួង​ដែល​បាន​អនុវត្ត​ភារកិច្ច​របស់​ខ្លួន ក្នុងពេលកន្លងមកដូចជា ការងារពិធីការ ការងាររៀបចំផែនការ​ធ្វើ​លំហាត់​សមយុទ្ធការរៀបចំខ្លឹមសារ កម្មវិធីកីឡា សិល្បៈ ការផ្សព្វផ្សាយព័ត៌មាន ការងារធានា ការងារ​ការពារ​សន្តិសុខ និងការចុះទៅពិនិត្យទីតាំងសម្រាប់ធ្វើលំហាត់សមយុទ្ធជាដើម។នៅក្នុងកិ​ច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានកោតសរសើរ និងវាយ​តំលៃ​ខ្ព​ស់​ចំពោះ​អនុ​គណៈកម្មការ​ជំនាញពាក់ព័ន្ធ នៃគណៈកម្មការអន្តរក្រសួង ដែលបានខិតខំ​បំពេញ​ការងារ​ក្នុង​ពេល​កន្លង​មក។ នាយឧត្តមសេនីយ៍ ទៀ សីហា បានជំរុញអោយ អនុគណៈកម្មការ​ជំនាញ​ទាំង​អស់​បន្តការសហគ្នាជាមួយ ស្ថាប័នដែលមានការពាក់ព័ន្ធ ដើម្បីធ្វើជា​ធាតុចូល​ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំថ្នាក់រដ្ឋមន្ត្រីការពារជាតិ និងធ្វើលំហាត់សមយុទ្ធរួមរវាងកងទ័ពបីប្រទេសកម្ពុជា ឡាវ វៀតណាម នៅព្រះរាជាណាចក្រកម្ពុជាអោយសម្រចបានជោគជ័យ៕ អត្ថបទ៖ បាន ចក់

សម្តេចធិបតីរំពឹងថាឆ្នាំនេះកម្ពុជានឹងទទួលភ្ញៀវទេសចរជិត៦លាននាក់ និងឆ្នាំ២០២៦ ចំនួន៧លាននាក់

2024/09/27 10:56:25 am        410
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា នៅក្នុងឆ្នាំ២០២៤នេះ កម្ពុជានឹងទទួល​បានភ្ញៀវ​ទេសចរ​អន្តរជាតិ​ជិត​៦​លាន​នាក់ និងឆ្នាំ២០២៦ប្រមាណ៧លាននាក់ ខណៈក្តីរំពឹង​នេះ​ដោយ​សារ​កម្ពុជា​មាន​គម្រោង​សាង​សង់ ​នូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាច្រើនទៀតដើម្បីលើកកម្ពស់វិស័យទេសចរណ៍នោះ។តាមរយៈសារលិខិតក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោម​ប្រធាន​បទ​«ទេសចរណ៍ និងសន្តិភាព» នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានថ្លែងថា ផ្តើម​ចេញពីផែនទីចង្អុលផ្លូវ (Roadmap) ការស្តារនិងលើកស្ទួយវិស័យទេសចរណ៍ កម្ពុជា​ត្រូវ​បាន​រៀបចំ​ឡើងជាបីដំណាក់កាល ដំណាក់កាលទី១ ជាដំណាក់កាលភាពធន នៃវិស័យ​ទេសចរណ៍ ​ដំណាក់កាលទី២ជាដំណាក់កាលងើបឡើងវិញនៃវិស័យទេសចរណ៍ និងដំ ណាក់​កាលទី៣ ជា​ដំណាក់កាលដំណើរការឡើងវិញ ឆ្ពោះទៅកាន់អនាគតថ្មី​ នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​។ ​ជាលទ្ធផលកម្ពុជាបានបើកសកម្មភាពសេដ្ឋកិច្ច សង្គមពេលលេញលើ គ្រប់វិស័យ និង​ទទួលស្វាគមន៍ទេសចរណ៍ឡើងវិញ ហើយកម្ពុជាត្រូវបានទទួលស្គាល់ជា គោល​ដៅ​ទេសចរណ៍​សុវត្ថិភាព និងបៃតង។សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាបាននិងកំពុងទទួលកំ ណើន​ភ្ញៀវទេសចរ​អន្តរជាតិជាបណ្តើរៗ ដោយក្នុងឆ្នាំ២០២៣កន្លងទៅយើងទទួលបាន ភ្ញៀវទេសចរ​អន្តរជាតិ ៥.៤៥លាននាក់កើនឡើង រហូត​ដល់​១៣៩.៥​ភាគ​រយធៀប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២២​។ ដោយឡែក៧​ខែដើម​ឆ្នាំ២​០២៤​នេះ​យើង​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ​៣​លាន​​៧​សែននាក់«ហើយរំពឹងថានៅឆ្នាំ២០២៤នេះ កម្ពុជានឹងទទួលបានទេសចរណអន្តរ ជាតិ​ប្រមាណ​ជិត៦លាននាក់ និងប្រមាណ៧លាននាក់ក្នុងឆ្នាំ២០២៦»។យ៉ាងណាក៏ដោយតាមរយៈសារលិខិតខាងលើនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏ បាន​អំពាវ​នាវ​​ដល់​ក្រសួងស្ថាប័ន វិស័យឯកជន សហគមន៍ ប្រជាពលរដ្ឋដែលពាក់ព័ន្ធ «ចូលរួម​ស្ដារ​វិស័យ​ទេសចរណ៍​កម្ពុជា» ឱ្យបានផុសផុលបន្ថែមទៀត ទាំងទៅលើទិដ្ឋភាពគុណភាព និងបរិមាណ ប្រកប​​ដោយ​និរន្តរភាព បរិយាបន្ន ដើម្បីឱ្យការអភិវឌ្ឍបានជាផ្លែផ្កាទៅគ្រប់ភាគីពាក់ព័ន្ធ។ដើម្បី​ជា​​ការចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤​ក្រោម​ប្រធាន​បទ​«​ទេសចរណ៍ និងសន្តិភាព»នេះដែរ សម្ដេចធិបតីក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់រូប ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន អង្គការជាតិនិងអន្តរជាតិ សូមមេត្តាចូលរួមគាំទ្រ និងរក្សាឱ្យបានសុខសន្តិភាព វិបុលភាពទោះនៅក្នុងតម្លៃណាក៏ដោយមានសន្តិភាព ទើប​មានការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសត្រូវរួមគ្នា អភិរក្សវិស័យទេសចរណ៍វប្បធម៌ និងធម្មជាតិ សហគមន៍ទេសចរណ៍ វប្បធម៌ ប្រពៃណី ឧទ្យានជាតិ ព្រៃសហគមន៍ ផ្សោតទន្លេមេគង្គ ព្រៃឈើ ការការពារបរិស្ថាន ការជំរុញបង្កើនគុណភាពផលិតផល និងសេវាទេសចរណ៍ ការរក្សា​បាន​នូវ​សុខ​សន្តិភាព សុវត្ថិភាពទេសចរ ការរក្សាភាពញញឹមរួសរាយរាក់ទាក់ ជាប្រពៃណី​របស់​ប្រជាជន​យើង ក្នុងការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវយ៉ាងកក់ក្តៅ ក្នុងស្មារតីស្រលាញ់រាប់អាន សហ​ប្រតិបត្តិ​ការ​ល្អ ជាពិសេសចូលរួមកាន់តែខ្លាំងក្លា ដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ ដើម្បីធ្វើឱ្យកម្ពុជាស័ក្តិសម ជាព្រះរាជាណាចក្រអច្ឆរិយៈ និង​ក្លាយ​ជា​គោល​ដៅ​ទេសចរណ៍លំដាប់ពិភពលោក៕ អត្ថបទ៖ បាន ចក់

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លង​លើរបៀបវារៈចំនួន ៤

2024/09/27 09:39:35 am        205
នៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ​ចំនួន ៤ រួមមាន៖១-សេចក្ដីព្រាងក្របខ័ណ្ឌតាមដានត្រួតពិនិត្យ និង​វាយតម្លៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាលទី១២-សេចក្ដីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជាឆ្នាំ ២០២៤-២០៣០ ដើម្បី​អនុវត្ត​កម្មវិធី​សកម្មភាព នៃ​សន្និសីទអន្តរជាតិស្ដីពីប្រជាជន និងអភិវឌ្ឍន៍។៣-សំណើសុំការពិនិត្យសម្រេចលើគម្រោងវិនិយោគកិច្ចព្រមព្រៀងវិនិយោគ និង​លិខិត​ធានា​របស់​រាជរដ្ឋាភិបាល សម្រាប់ការវិនិយោគ​គម្រោងវិស័យអគ្គិសនីចំនួន ២៣ គម្រោង​សម្រាប់​២០២៤-២០២៩៤-បញ្ហាផ្សេងៗ

សម្តេចធិបតី ផ្ញើសារឆ្លើយតបចំពោះអ្នកនាងកន្និដ្ឋាក្រោយចេញវីដេអូ សុំទោសថ្នាក់ដឹកនាំទាក់ទងនឹង Gumball 3000

2024/09/27 07:58:56 am        561
ប៉ុន្មានម៉ោងក្រោយ អ្នកនាងកន្និដ្ឋា ឬ(The Kanitha Show) បានចេញវីដេអូឃ្លីបធ្វើការសុំទោសចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជារួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមួយចំនួនទៀតទាក់ទងនឹងកម្មវិធី Gumball 3000នោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារឆ្លើយតបទៅវិញដោយសម្តេច ប្រកាសថា មិនបានប្រកាន់ខឹងចំពោះការរិះគន់របស់អ្នកនាងកន្និដ្ឋា ឬមហាជននានានោះឡើយ ខណៈមតិរបស់មហាជននេះគឺបង្ហាញពីការព្រួយបារម្ភខ្លាចប៉ះពាល់ដល់តម្លៃវប្បធម៌របស់ខ្មែរ។ តាមរយៈហ្វេសបុក និងតេលេក្រាម នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «ជូនចំពោះប្អូនស្រី កន្និដ្ឋា (The Kanitha Show)! ខ្ញុំបានឃើញហើយនូវវីដេអូរបស់ប្អូន និងសូមអរគុណ»។ សម្តេចធិបតីបានបញ្ជាក់ទៅកាន់ The Kanitha Show ទៀតថា«ខ្ញុំមិនបានប្រកាន់ខឹងនឹងប្អូនស្រីនោះទេ ព្រោះការបញ្ចេញមតិរបស់ប្អូនស្រីពាក់ព័ន្ធនឹងកម្មវិធី Gumball 3000 គឺបង្ហាញពីការព្រួយបារម្ភដែលកម្មវិធីនេះអាចប៉ះពាល់ដល់តម្លៃវប្បធម៌របស់ខ្មែរយើង និងប៉ះពាល់អារម្មណ៍របស់ប្រជាពលរដ្ឋក្រីក្រ។ ខ្ញុំសូមបញ្ជាក់ប្រាប់ប្អូនស្រីថា ការរៀបចំទទួលក្រុមប្រតិភូ Gumball 3000 គឺជាការផ្ដួចផ្ដើមគំនិតរបស់វិស័យឯកជនកម្ពុជា ដែលចង់ទាញយកឱកាសដែលកម្មវិធី Gumball 3000 ឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីធ្វើការបង្ហាញបន្ថែមឲ្យពិភពលោកបានឃើញ អំពីសុខសន្តិភាព ស្ថិរភាព ភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជា ភាពរួសរាយ រាក់ទាក់ ទន់ភ្លន់របស់ប្រជាជនខ្មែរយើង ក៏ដូចជាស្គាល់វប្បធម៌ សិល្បៈ និងសម្បត្តិបេតិកភណ្ឌដែលដូនតារបស់យើងបានកសាង។ ក្រៅពីនោះ ក៏មានរៀបចំកម្មវិធីសប្បុរសធម៌តាមរយៈការកៀរគរថវិកាដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលផ្ដល់ផលប្រយោជន៍ផ្ទាល់ សម្រាប់កូនចៅប្រជាពលរដ្ឋយើងក្នុងការថែទាំ និងព្យាបាលសុខភាព»។  នៅក្នុងសំណេរនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ បានផ្ដល់ការគាំទ្រចំពោះការរៀបចំកម្មវិធីនេះ ដោយគិតគូរទាំងជ្រុងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងការការពារតម្លៃនៃវប្បធម៌របស់យើង ជាពិសេសការគោរពនៅក្នុងតំបន់ប្រាសាទអង្គរវត្ត។ សម្តេចធិបតីបានបន្ថែមទៀតថា ជាការពិតណាស់ មានការយល់ឃើញ និងបញ្ចេញទស្សនៈខុសគ្នាចំពោះការរៀបចំកម្មវិធីនេះ ហើយវាមិនមែនជាបញ្ហាទេចំពោះការបញ្ចេញទស្សនៈខុសគ្នានោះ។ អ្វីដែលសម្តេចសោកស្តាយ គឺថាការបញ្ចេញទស្សនៈខុសគ្នាចំពោះកម្មវិធីនេះ បានក្លាយទៅជាប្រធានបទដែលនាំឱ្យបងប្អូនខ្មែរយើងជជែកតតាំងគ្នា រហូតឡើងកំដៅខ្លាំងលើសពីការចាំបាច់។ សម្តេចបានលើកឡើងទៀតថា« Gumball 3000 បានឆ្លងចេញពីប្រទេសកម្ពុជាច្រើនថ្ងៃទៅហើយ នៅឡើយការជជែកតតាំងគ្នាយកចាញ់ឈ្នះមិនទាន់ចប់ពាក់ព័ន្ធប្រធានបទនេះ។ ខ្ញុំគិតថា ល្មមដល់ពេលបញ្ចប់ការជជែកតតាំងគ្នាពាក់ព័ន្ធនឹងប្រធានបទនេះហើយ ហើយយើងនាំគ្នាអបអរសាទរបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរក្នុងសម័យសន្តិភាព។ ខ្ញុំសូមអរគុណប្អូនស្រីដែលបានយល់អំពីគោលបំណងនៃការរៀបចំទទួលកម្មវិធី Gumball 3000 នៅកម្ពុជា ទោះជាការរៀបចំមានទិដ្ឋភាពខ្លះមិនស្របជាមួយនឹងគំនិតរបស់ប្អូនក៏ដោយ។ សូមជូនពរប្អូននិងក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើង»៕អត្ថបទបាន ចក់

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំការងារប្រចាំខែកញ្ញា ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

2024/09/26 08:21:42 pm        78
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា ក្នុងការពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារ, នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកមកបង្ហាញអំពីខ្លឹមសារ នៃអត្ថន័យបទ “នគររាជ” បទភ្លេងជាតិរបស់ព្រះរាជាណាចក្រកម្ពុជា និពន្ធដោយ ព្រះសង្ឃរាជជួនណាត ដែលជាបទចំរៀងជាតិខ្មែរ និងដួងព្រលឹងជាតិ បង្ហាញពីសិរីសួស្តី ភាពរឹងមាំ រុងរឿង ថ្កើនថ្កាននៃជាតិខ្មែរទាំងមូល ដែលក្នុងនោះក៏បានធ្វើការច្រៀងផ្ទាល់ផងដែរ។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលទាំងអស់ បន្តពង្រឹងប្រព័ន្ធសេវាថែទាំសុខភាព គ្រប់កម្រិតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់ពីកម្រិតមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែក ស្រុក ខេត្ត និងមន្ទីរពេទ្យជាតិ ដើម្បីធានាឱ្យបាននូវការផ្តល់សេវាបានល្អប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈទាំងសេវាសាធារណៈ និងឯកជន។ ទន្ទឹមនឹងនោះដែរ សូមបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតជំងឺមហារីក ដោយត្រូវធ្វើការផ្សព្វផ្សាយនូវសារអប់រំសុខភាព ដើម្បីកាត់បន្ថយអត្រា នៃអ្នកកើតជំងឺមហារីក។ជាទីបញ្ចប់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សូមជូនពរដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលទាំងអស់ មានសុខភាពល្អបរិបូណ៍ ជោគជ័យគ្រប់ភារកិច្ចការងារ សុភមង្គលរុងរឿងគ្រប់ក្រុមគ្រួសារ និងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពគ្រប់ទីកន្លែង៕អត្ថបទ រដ្ឋា

អគ្គិភ័យឆាបឆេះឃ្លាំងស្តុកម៉ូតូអាគុយ និងកង់អាគុយទាំងស្រុងនៅខណ្ឌជ្រោយចង្វារ

2024/09/26 08:03:03 pm        225
ភ្នំពេញ ៖ ទីតាំងឃ្លាំងស្តុកម៉ូតូអាគុយ​និងកង់អាគុយ គ្រប់ប្រភេទមួយកន្លែងដែលស្ថិតនៅខណ្ឌជ្រោយចង្វារ ត្រូវ​​​អគ្គិភ័យឆាបឆេះទាំងស្រុង ក្រោយសមត្ថកិច្ចជំនាញជួយអន្តរាគមន៍បាញ់ពន្លត់ដោយប្រើរយៈពេលជាង ១ម៉ោង ។​កាលពីវេលាម៉ោង១៧ និង៤០នាទី ល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ មានករណីអគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់អាគុយ​និងម៉ូតូអាគុយគ្រប់ប្រភេទមួយកន្លែង នៅមហាវិថី អភិវឌ្ឍន៍ ( OCIC) ដែលស្ថិតភូមិដើម គ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង​ សមត្ថកិច្ច​ហើយសមត្ថកិច្ចក្នុងមូលដ្ឋានក៏បានសហការជាមួយសមត្ថកិច្ចជំនាញជួយអន្តរាគមន៍យ៉ាងញាប់ដៃញាប់ជើង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ។ ដោយ ៖ តារាវុទ្ធី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិន​អំពាវនាវ​ឲ្យ​​មាន​សំឡេង​ប្រជាជាតិកំពុងអភិវឌ្ឍន៍សកលខាងត្បូងបន្ថែមទៀត​ ​នៅ UN
06/17/2026 06:06 PM
មេដឹកនាំ G7ទាមទារឲ្យមានបទឈប់បាញ់នៅលីបង់ និងស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់-អាមេរិក
06/17/2026 06:06 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងរុស្ស៊ី ជួបពិភាក្សាតាមទូរស័ព្ទ ផ្ដោតលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយអាមេរិក
06/17/2026 06:06 PM
កិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល នឹងផ្តោតសំខាន់លើការចង់បានសមាជិកភាព EU របស់អ៊ុយក្រែន
06/17/2026 06:06 PM
ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
06/17/2026 06:06 PM
ប្រទេសចិនទាមទារឲ្យចក្រភពអង់គ្លេសលុបចោលទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនចិន
06/17/2026 05:06 PM
កងទ័ពជើងទឹក IRGC បន្តទាមទារឲ្យនាវាសម្របសម្រួលជាមួយពួកគេ ទោះបីជាមានការដកការបិទផ្លូវរបស់អាមេរិកក៏ដោយ
06/17/2026 05:06 PM
នាយករដ្ឋមន្ត្រីកាណាដា ចាត់ទុក​កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់ថា ជា «ការ​ផ្លាស់ប្តូរស្ថានការណ៍​»
06/17/2026 05:06 PM
ហេសបូឡា៖ អ៊ីរ៉ង់នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរទេ បើអ៊ីស្រាអែលបន្ត​វត្តមាន​នៅ​លីបង់
06/17/2026 05:06 PM
រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី និងបារ៉ែន ពិភាក្សាអំពីការវិវត្តថ្មីៗ បន្ទាប់ពីមានអនុស្សរណៈនៃយោគយល់រវាងអាមេរិកនិងអ៊ីរ៉ង់
06/17/2026 05:06 PM