សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩
ប្រតិភូកម្ពុជាធ្វើទស្សនកិច្ចឈ្វេងយល់ពីបច្ចេកវិទ្យាថាមពលស្អាត និងឧស្សាហកម្មគីមីឥន្ធនៈ នៅសាធារណរដ្ឋកូរ៉េ ដើម្បីជាទុនរៀបចំគោលនយោបាយនៅកម្ពុជា
ទិវាជាតិ ធីវ៉េត លើកទី៩ ទាក់ទាញអ្នកចូលរួមទស្សនាចំនួន ១០ម៉ឺននាក់នៅទូទាំងប្រទេស
មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលកំពង់ធំចុះយុទ្ធនាការចាក់វ៉ាក់សាំងជំងឺសារទឹក

ព័ត៌មានជាតិ

ក្រុមបញ្ញវន្តនៅកម្ពុជាបង្ហាញពីមូលហេតុដែលក្រុមប្រឆាំងជ្រុលនិយមខាំមិនលែងរឿង CLV ព្រោះមិនចង់ឱ្យពលរដ្ឋទុកចិត្តលើរដ្ឋាភិបាល

2024/09/26 04:33:32 pm        902
ទោះបីជារដ្ឋាភិបាលបានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ហើយក៏ដោយ ក៏ ក្រុមប្រឆាំង​ជ្រុលនិយម​នៅ​តែ​អង្កៀម​ខាំមិនលែង ចំពោះរឿងទឹកដី​ព្រំ​ដែននេះ ដោយបានលើកហេតុផលផ្សេងៗច្រើនរាប់មិនអស់ដើម្បីបំភ្លៃការពិត បំផុល​បំផុស​ញុះញង់​បង្កភាពវឹកវរសង្គម។តើអ្វីជាចេនាពិតប្រាកដ​របស់ក្រុមប្រឆាំជ្រុលនិយមក្នុងការបន្តវាយប្រហាររឿងCLVនេះ? លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា គ្រប់សកម្មភាពក្រុមប្រឆាំងធ្វើឡើង តែងមានបំណងចង់ឱ្យពលរដ្ឋមានការយល់ច្រឡំ និង​មិន​មាន​ទំនុក​ចិត្តលើរដ្ឋាភិបាល តាមរយៈការប្រើប្រាស់រូបភាពសន្លឹកបៀរដដែលៗដូចជា បញ្ហា​ព្រំដែន ទឹកដី និងជនអន្តោប្រវេសន៍ជាជាដើម ទោះបីជា​រដ្ឋាភិបាល​ធ្វើការ​ដឹក​នាំ​ប្រទេស​រីក​ចម្រើន​រុង​រឿង ការពារទឹកដី អធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដីយ៉ាងណាក៏ដោយ ក៏ក្រុម​ប្រឆាំង​នៅ​តែ​យកលេសដដែលៗ នោះទៅផ្សព្វ​ផ្សាយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ការ​យល់​ច្រឡំ​។ លោកបន្តថា ការចាកចេញពីក្របខណ្ឌនៃកិច្ចព្រមប្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាមគឺជាការសម្រេចចិត្តខាងនយោបាយមួយដ៏មុតស្រួចបំផុតដែលអ្នកនយោបាយធម្មតាមិនអាចសម្រេចបាន ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាបានធ្វើការសម្រេច ដើម្បី​បំពេញ​សំណូមពរ​ប្រជា​ពលរដ្ឋ​ដែល​មានការកង្វល់ចំពោះបញ្ហាទឹកដីអធិបតេយ្យនិងឯករាជ្យរបស់កម្ពុជា។លោកថ្លែងថា៖«អ្វីដែលក្រុមប្រឆាំងកំពុងធ្វើគឺពួកគាត់អត់បានគិតអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរបស់ថ្នាក់ដឹកនាំ ហើយក៏អត់បានគិតគូរដល់ប្រយោជន៍ជាតិដែរ»។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសង្គម យល់ឃើញថា ក្រុម​ប្រឆាំង​ដែលចោទប្រកាន់រដ្ឋាភិបាលថាការដកខ្លួនចេញពី CLV ជាទង្វើសប្បនិម្មិតនោះ គឺចេតនា​ដើម្បី​តែប្រឆាំងរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ទោះបីជារាជ​រដ្ឋាភិបាល​ខំប្រឹង​ធ្វើ​យ៉ាង​ណាក៏​ដោយ ក៏ពួកគេនៅតែឆ្កឹះរកចំណុចមកប្រឆាំងទាំងទទឹងទិស។មួយវិញទៀត ក្រុមប្រឆាំងមួយក្តាប់តូច លែងមានអាវុធនយោបាយទៀតហើយ ព្រោះការ​ប្រឆាំង​នោះ​គ្មាន​ចំណុចណាមួយជួយលើកស្ទួយប្រទេសជាតិនោះទេ។ លោកថ្លែងថា៖«ចំពោះខ្ញុំមិនមែនជាបញ្ហាចម្លែកទេព្រោះគាត់ប្រឆាំងបែបនេះយូរឆ្នាំហើយ គាត់​រក​អ្វី​ប្រឆាំង​ថ្មី​មិនឃើញទេ អ៊ីចឹងគាត់មានតែដុតរោលបញ្ហាដដែលៗហ្នឹង ដោយសារតែគាត់គិតថា ប្រជា​ពលរដ្ឋយើងទទួលចំណេះដឹង បញ្ហាអធិបតេយ្យមានកម្រិត បញ្ហា​ចំណេះ​ដឹង​ប្រវត្តិសាស្ត្រ​មាន​កម្រិត ចឹងគាត់ងាយនឹងដុតរោលទៅលើបញ្ហាជាតិនិយម អធិបតេយ្យ»។ លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខ ថ្លែងថា ក្រុមប្រឆាំ​ង​នៅ​តែ​ព្យាយាម​បង្កើត​ស៊ីណារីយ៉ូ ដើម្បីបោកបញ្ឆោតប្រជាជន តាមរយៈការបំភ្លៃព័ត៌មាន និងការ​លើក​ពី​បញ្ហា​ដែល​ផ្ទុយនឹងទិដ្ឋភាពច្បាប់កម្ពុជា។ ការដកខ្លួនរបស់រាជរដ្ឋាភិបាលកម្ពុជាពី CLV គឺដើម្បី​បញ្ចប់ និងលុបបំបាត់ អាវុធរបស់ក្រុមជ្រុលនិយម និងបក្សប្រឆាំង ជាពិសេសទណ្ឌិត សម រង្សី ដែល​តែងតែធ្វើនយោបាយតូបនីយកម្មលើបញ្ហាព្រំដែន និងជនជាតិវៀតណាមនៅកម្ពុជា។លោក​ថ្លែងថា៖«ខ្ញុំយល់ឃើញថា ការអនុវត្តច្បាប់ និង​ការ​ទប់ស្កាត់​របស់​រាជ​រដ្ឋាភិបាលកម្ពុជា​នៅ​តែ​មិន​ទាន់គ្រប់គ្រាន់​នៅ​ឡើយ​ទេ​ពោលគឺយើងទាមទារ​ឱ្យ​មាន​ការ​ចូលរួម​ពី​ប្រជាជន​គ្រប់​ស្រទាប់​វណ្ណៈ និងគ្រប់គ្នាទាំងអស់ ជាពិសេសយុវជន​ក្នុង​ការ​ទប់ស្កាត់ និង​មិន​ចូល​រួម​ការ​អំពាវ​នាវ​របស់​ទណ្ឌិតសម រង្ស៊ី និងបក្ខពួក»៕ 

សម្ដេចតេជោ៖ នៅក្នុងប្រទេសអាស៊ានទាំង១០ កម្ពុជាជាប់បានពិន្ទុល្អ​ក្នុងការយកចិត្ត​ទុកដាក់លើស្ត្រី

2024/09/26 04:21:05 pm        679
ក្នុងឱកាសអនុញ្ញាតឱ្យលោកស្រី យ៉ាម៉ាណាកា អាគិកុ (YAMANAKA AKIKO) អតីត​អនុ​រដ្ឋមន្ត្រី​ការ​បរទេស និងជាឯកអគ្គរាជទូតពិសេសទទួលបន្ទុកកសាងសន្តិភាព នៃរាជរដ្ឋាភិបាលជប៉ុន ចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹក​ថ្ងៃ​ទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា នៅក្នុង​ប្រទេស​អាស៊ាន​ទាំង​១០​កម្ពុជា​ជាប់​បាន​ពិន្ទុ​ល្អ​ក្នុ​​ងការយកចិត្តទុកដាក់លើស្ត្រី។ពាក់ព័ន្ធនឹងការវិនិយោគលើស្ត្រីសម្តេចតេជោមានប្រសាសន៍ថា នៅក្នុងប្រទេសអាស៊ានទាំង១០ កម្ពុជា​ជាប់បានពិន្ទុល្អក្នុងការយកចិត្តទុកដាក់លើស្ត្រី។ ជាក់ស្តែង កម្ពុជាមានគោល​នយោបាយ​ជាតិ​គាំពារ​សង្គមដែលយកស្ត្រីជាមូលដ្ឋាន ជាពិសេសការយកចិត្ត​ទុ​ក​ដា​ក់​ទៅ​លើ​ស្ត្រីដែ​ល​មា​ន​ផ្ទៃពោះ ដោយផ្តល់ការឧបត្ថម្ភចាប់តាំងពីមានផ្ទៃពោះរហូតដល់ពេលសម្រាលកូន ទាំងការ​ពិនិត្យ​សុខ​ភាព​នៅមន្ទីរពេទ្យ រហូតដល់កុមារកើតមកអាយុ២ឆ្នាំ។ សម្ដេចតេជោ​មានប្រសាសន៍ថា បច្ចុប្បន្ន ស្ត្រីដែលជាកម្មការិនី ក្នុងអំឡុងពេល​សម្រាក​មាតុ​ភាព​៣​ខែ មានប្រាក់បៀវត្សចំនួន១២០% ដែលសម្តេចបានលើកឡើងថាប្រហែលជាប្រទេសដទៃមិនទាន់មានគោលការណ៍នេះនៅឡើយទេ ហើយរាជរដ្ឋាភិបាលអាណត្តិថ្មីកំពុងតែខិតខំប្រឹងប្រែងដើម្បីអនុវត្តដូចគ្នានេះដែរ ចំពោះមន្ត្រីរាជការ។ សម្តេចតេជោ បានបន្តថា សម្ដេចក៏បានណែនាំឱ្យក្រសួងកិច្ចការនារី និងក្រសួងអប់រំ យកចិត្តទុកដាក់ក្នុងការជំរុញឱ្យស្ត្រី ទទួលបានការសិក្សាខ្ពស់ ដោយបច្ចុប្បន្ននេះ ចាប់ពីថ្នាក់បឋមដល់មធ្យមសិក្សាចំនួនស្ត្រីមានច្រើនប៉ុន្តែចំនួននេះបានថយចុះនៅពេលដែលចូលដល់កម្រិតបរិញ្ញាប័ត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិត ដោយសារកត្តាប្រពៃណីសង្គម។សម្តេចបានជម្រាបថា ក្នុងនាមជាអនុប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សម្តេចបានបន្តរួមចំណែកនិងធ្វើការរួមគ្នាដើម្បីស្ត្រីតាមរយៈការទម្លាក់ថវិកាផ្ទាល់ ការបង្កើតក្រុមមេធាវី ការស្វះស្វែងផ្តល់ឱកាសដល់ស្ត្រីជាពិសេសគឺការដាក់ចេញនូវកូតាចំនួនស្ត្រីក្នុងគណៈអភិបាលខេត្ត-ស្រុក និងក្នុងជួរថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័ននានា។ តួយ៉ាងកម្ពុជាមានស្ត្រីជាប្រធានសភាដំបូងក្នុងប្រវត្តិសាស្ត្រ និងរដ្ឋមន្ត្រីជាច្រើននាក់ផ្សេងទៀតជាស្ត្រី។ សម្តេចមានប្រសាសន៍ថា កម្ពុជាជាប្រទេសមាតាធិបតេយ្យ ដូចនេះត្រូវវិនិយោគលើស្ត្រីបន្ថែមទៀត ដែលសម្តេចមានពាក្យស្លោកមួយថា «ជួយស្ត្រី គឺជួយខ្លួនឯង» ហើយអ្វីដែលត្រូវយកចិត្តទុកដាក់បន្តគឺស្ត្រីត្រូវជួយស្ត្រីគ្នាឯង។ សម្តេចបានជម្រាបជូនលោកស្រីសាស្ត្រាចារ្យថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១នៅក្នុងអាស៊ាន ចំពោះចំនួននៃការបញ្ជូនកងទ័ពស្ត្រីនៅក្នុងប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិ។ក្នុងឱកាសនោះលោកស្រី យ៉ាម៉ាណាកា អាគិកុ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកស្រីចូលជួបសម្តែងការគួរសមនេះ។ លោកស្រីបានរំលឹកពីជំនួបជាមួយសម្តេចកាលពីជាង២០ឆ្នាំមុន ដែលសម្តេចបានផ្តល់កិត្តិយសក្នុងបទសម្ភាសន៍នៅក្នុងកម្មវិធី «Voice of Asia to the West» ក្រោមការរៀបចំរបស់មូលនិធិសាសាកាវ៉ា។ លោកស្រីសាស្ត្រាចារ្យបានវាយតម្លៃខ្ពស់ និងអបអរសាទរ សម្ដេចដែលបានដឹកនាំប្រទេស សម្រេចបានការអភិវឌ្ឍន៍យ៉ាងត្រចះត្រចង់ និងអបអរសាទរចំពោះភាពជោគជ័យដែលសម្ដេចបានបណ្ដុះបណ្ដាលបុត្រាបុត្រីសម្ដេចសម្រាប់បន្តវេន ដែលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស៕ 

ប្រតិបត្តិករមេត្រីបរិស្ថានជាកម្លាំងចលករដ៏សំខាន់មួយជំរុញឱ្យកម្ពុជាមានភាពស្អាត បៃតង និងចីរភាព

2024/09/26 04:11:37 pm        628
ប្រតិបត្តិកររូបវន្តបុគ្គល និងនីតិបុគ្គលទាំងអស់ គឺជាកម្លាំង​ចលករ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​ឱ្យ​កម្ពុជា​មាន​ភាពស្អាត ភាពបៃតង និងមានការអភិវឌ្ឍ​រីកចម្រើន​ដោយ​ចីរភាព។ នេះ​បើតាម​ប្រសាសន៍​ឡើងពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងឡើង​នៅក្នុ​ង​ពិធី​ប្រគល់ប័ណ្ណសរសើរ លើកទឹកចិត្តប្រតិបត្តិករមេត្រីបរិស្ថានឆ្នាំ២០២៤ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។នៅក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ វិស័យឯកជន សាលារៀន វត្តអារាម និងបណ្តាដៃគូ ដែល​បានបង្ហាញការប្តេជ្ញាចិត្ត រួមគ្នាជំរុញឱ្យការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ឱ្យទទួល​បាន​ជោគជ័យ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលប្រគល់ជូន។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៍បានជំរុញឱ្យមានការចូលរួមសាមគ្គីគ្នា បន្តបេសក​កម្ម​សម្អាត​ផ្ទះ​រ​បស់យើង ចូលរួមដាំកូនឈើឱ្យបានច្រើន ដើម្បីកម្ពុជាស្អាត មានភាពបៃតង ច្រើន​ឡើង​ថែម​ទៀត ដើម្បីទាក់ទាញអ្នកវិនិយោគ ក៏ដូចជាទាក់ទាញ អ្នកទេសចរណ៍ មក​ទស្សនា​កម្ពុជា​ឱ្យ​កាន់​តែ​ច្រើន​បន្ត​ទៅទៀត។ជាការសំគាល់ ប្រតិបត្តិករដែលត្រូវទទួលបានបណ្ណសរសើរមេត្រីបរិស្ថានក្នុងឆ្នាំ២០២៤ សរុប​ចំនួន ៥១៩ អង្គ/នាក់ ក្នុងនោះ មកពីគ្រប់វិស័យ ដែលរួមមាន៖ វត្តអារាម សាលារៀនរដ្ឋ និង​ឯកជន ក្រុមហ៊ុន រោងចក្រ សហគ្រាស ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងភោជនីយដ្ឋានជាដើម៕ អត្ថបទ៖ទូច សោភ័ណ 

សម្តេចធិបតី៖ បច្ចុប្បន្ន ធនធានកូនខ្មែរកាន់តែមានច្រើន កាត់បន្ថយការពឹងពាក់អ្នកជំនាញបរទេស

2024/09/26 04:03:02 pm        614
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឱ្យដឹងប្រកបដោយមោទនភាពថា សព្វថ្ងៃនេះ កម្ពុជា កាន់តែមានធនធានមនុស្សដែលមានសមត្ថភាពម្ចាស់ការលើកិច្ចការធំៗជាច្រើន ដោយ កាត់បន្ថយបានស្ទើរទាំងស្រុងនូវការពឹងពាក់លើអ្នកជំនាញបរទេស ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួន៣,៥៣០នាក់ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា នេះ បានមានប្រសាសន៍ថា ចំណេះដឹង សមត្ថភាព គឺបានជួយឱ្យមនុស្សមានឯករាជភាព ម្ចាស់ការ ក្នុងការកំណត់ជីវិតការងារ និងជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសើរ ។សម្តេចធិបតី បានបង្ហាញដោយមោទនភាពយ៉ាងខ្លាំង ដែលបានឃើញសមត្ថភាពរបស់​កូនខ្មែរ​កាន់តែ រីកចម្រើន និងធ្វើអ្វីៗបានច្រើនដោយខ្លួនឯង ពោលគឺនៅតិចណាស់ដែលត្រូវ​ពឹងទៅលើគេផ្សេង ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា អ្វីៗដែលជា​សមិទ្ធផល​ធំៗជាច្រើនដែលធ្វើឡើងដោយកូនខ្មែរនាសព្វថ្ងៃនេះ ជាឯករាជភាពដែលផ្តល់ឱ្យ​កម្ពុជានៅក្នុងការម្ចាស់ ​ការកំណត់វាសនាខ្លួនឯង ​តាមរយៈការវិនិយោគលើវិស័យអប់រំ ហើយទៅមុខកាន់តែខ្លាំង ​កាន់តែលឿន។ ដូច្នេះ វិស័យអប់រំនេះជាការធានានូវភាពធន់ ។សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត ​និងវិទ្យាសាស្រ្តសេដ្ឋកិច្ច​ គឺជាគ្រឹះស្ថានអប់រំឧត្តមសិក្សា​សាធារណៈ មួយ ​ដែលបាននឹងកំពុងដើរតួនាទីយ៉ាង​សំខាន់ក្នុងការ​បណ្តុះបណ្តាល​ធនធានមនុស្សផ្នែកច្បាប់ រដ្ឋបាលសាធារណៈ សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីបម្រើឱ្យ​ការអភិវឌ្ឍសេដ្ឋកិច្ច ​និងសង្គមនៅកម្ពុជា ៕អត្ថបទ៖ មុត សុទ្ធ 

ស្អែកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លង​លើរបៀបវារៈ​មួយចំនួន

2024/09/26 04:00:33 pm        676
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានឹ​ងអញ្ជើញ​ជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤​ ស្អែកនេះ នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ​មួយចំនួនរួមមាន៖១-សេចក្ដីព្រាងក្របខ័ណ្ឌតាមដានត្រួតពិនិត្យ និង​វាយតម្លៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាលទី១២-សេចក្ដីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជាឆ្នាំ ២០២៤-២០៣០ ដើម្បី​អនុវត្ត​កម្មវិធី​សកម្មភាព នៃ​សន្និសីទអន្តរជាតិស្ដីពីប្រជាជន និងអភិវឌ្ឍន៍។៣-សំណើសុំការពិនិត្យសម្រេចលើគម្រោងវិនិយោគកិច្ចព្រមព្រៀងវិនិយោគ និង​លិខិត​ធានា​របស់​រាជរដ្ឋាភិបាល សម្រាប់ការវិនិយោគ​គម្រោងវិស័យអគ្គិសនីចំនួន ២៣ គម្រោង​សម្រាប់​២០២៤-២០២៩៤-បញ្ហាផ្សេងៗ

ក្រសួងទេសចរណ៍ ជំរុញការផ្សព្វផ្សាយទៅកាន់ទីផ្សារជប៉ុន និងអន្តរជាតិ តាមរយៈ​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិជប៉ុន “Tourism Expo Japan 2024”

2024/09/26 03:41:58 pm        694
ភ្នំពេញ៖ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ របស់​រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងជំរុញការផ្សព្វផ្សាយយុទ្ធនាការ “ឆ្នាំទស្សនាសៀមរាប ២០២៤” ប្រតិភូក្រសួងទេសចរណ៍ដឹកនាំដោយ លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូ​ក្រសួង​ទេសចរណ៍ និងក្រុមហ៊ុនឯកជនចូលរួមពិព័រណ៍ទេសចរណ៍អន្ដរជាតិជប៉ុន “Tourism Expo Japan 2024” ចាប់ពីថ្ងៃទី២៦-២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែល​មានការចូលរួមពីអ្នកសារព័ត៌មាន ក្រុមហ៊ុនអន្តរជាតិ និងស្ថាប័ននានា មកពីជាង ៨០​ប្រទេស ក្នុងតំបន់ និងពិភពលោក និងមានអ្នកទិញអន្តរជាតិចំនួន ២៨០នាក់ ដោយរំពឹងថា ពិព័រណ៍​រយៈពេល ៤ថ្ងៃនេះ នឹងមានអ្នកទស្សនាសរុបចំនួន ១៨០.០០០នាក់។ក្នុងឱកាសនោះ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ឡុង ភិរម្យ ប្រធានប្រតិភូ​ក្រសួង​ទេសចរណ៍ និងឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ព្រមទាំង​សហការី បានអញ្ជើញចូលរួម​ជាកិត្តិយស​ក្នុង​ពិធី​បើកជាផ្លូវការ​នៃ​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិជប៉ុន “Tourism Expo Japan 2024” និងបានបន្ត​អញ្ជើញ​មក​ទស្សនា​ពន្លា​ក្រសួងទេសចរណ៍ផងដែរ។សូមគូសបញ្ជាក់ផងដែរថា ទីផ្សារជប៉ុនជាទីផ្សារសំខាន់មួយសម្រាប់ប្រទេសកម្ពុជា ក្នុង​រយៈ​ពេល​៧​ខែ ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុន ចំនួន ៦២.៤៩៧នាក់ កើនឡើង ៤៨,៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ តាមរយៈការចូលរួមពិព័រណ៍ “Tourism Expo Japan 2024” ក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិន​ជប៉ុន ឱ្យមកទស្សនា និងវិនិយោគនៅប្រទេសកម្ពុជា “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ សុវត្ថិភាព និងផ្ដល់ភាពកក់ក្តៅ” កាន់តែច្រើនថែមទៀត៕ 

អាជ្ញាធរស្រុកមោងឫស្សី បន្តចុះបង្រ្កាបបទល្មើសនេសាទ​ដោយបានរឹបអូស​ឧបករណ៍​នេសាទ​ខុសច្បាប់មួយចំនួនយកកម្ទេចចោល

2024/09/26 03:30:46 pm        731
គណៈបញ្ជាការឯកភាព ស្រុកមោងឫស្សី បានសហការគ្នាជាមួយរដ្ឋបាលជលផលអង្លង់វិល ដឹកនាំដោយ លោក បឿន សុវណ្ណ អភិបាលរងស្រុកមោងឫស្សី នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០២៤​នេះ បានបន្តចុះបង្រ្កាបបទល្មើសនេសាទ នៅឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយរឹ​បអូ​ស​ឧបករណ៍នេសាទខុសច្បាប់ជាច្រើនយកទៅកម្ទេចចោលភ្លាម។លោកបឿន សុវណ្ណ អភិបាលរងស្រុកមោងឫស្សី បានឲ្យដឹងថា ក្រោយប្រតិបត្តិការ ក្រុម​ការងារ​បាន​រឹប​អូសឧបករណ៍ជាច្រើន យកទៅកម្ទេចចោលភ្លាមៗ ដូចជាឡុកចាប់ត្រី សាច់មងជា​ង​២០០០​ម៉ែត្រ បង្គោលដាក់ស្បៃ និងអួនជិត១០០០បង្គោល និងត្រីតូចៗជិតមួយ រយគីឡូក្រាម​យក​ទៅ​លែង​នៅក្នុងបឹងវិញផងដែរ។ លោក បឿន សុវណ្ណ បានឲ្យដឹងដែរថា ចាប់ពីពេលនេះតទៅរដ្ឋបាលស្រុកមោងឫស្សី នឹងធ្វើការ​ចុះ​បង្រ្កាប​បទ​ល្មើសនេសាទខុសច្បាប់ លើទឹកដីមោងឫស្សីឲ្យដូចភ្លៀងរលឹម ហើយ លោកក៏បាន​អំពាវនាវ​ឲ្យ​បងប្អូនប្រជានេសាទ ដែលធ្វើនេសាទត្រូវបញ្ឈប់សកម្មភាពដែល ខុសច្បាប់ជា​បន្ទាន់​ផង​ដែរ បើពុំដូច្នេះទេអាជ្ញាធរនឹងចាត់វិធានការទៅតាមច្បាប់ជលផលជា ធរមានជាក់ជា​មិន​ខាន​នោះ​ឡើយ​៕ 

សម្តេចធិបតី៖ ការផ្លាស់ប្ដូររដ្ឋមន្រ្ដី គឺដើម្បីសាកល្បងអ្នកកាន់ចង្កូតថ្មី បង្កើតការដឹកនាំថ្មីៗ

2024/09/26 03:28:02 pm        748
ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការផ្លាស់ប្ដូររដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងអធិការកិច្ច គឺដើម្បីសាកល្បងអ្នកកាន់ចង្កូតថ្មី ប្ដូរគ្នាបង្កើតការដឹកនាំថ្មីៗនៅតាមក្រសួង ស្ថាប័ន ក្នុងគោលដៅសម្រេចឱ្យបានតាមទិសដៅរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ទាំងអតីរដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ឯកឧត្តម សុខ សូកេន និងឯកឧត្តម ហួត ហាក់ អតីតរដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដែលទើប​បាន​ផ្លាស់ប្ដូរភារកិច្ចជាមួយគ្នា គឺបានខិតខំបំពេញភារកិច្ចការងារបានយ៉ាងល្អប្រសើរ ប៉ុន្តែដោយសារ​វិធីសាស្រ្ដក្នុងការដឹកនាំឱ្យមានការរីកចម្រើនរិតតែខ្លាំងថែមទៀទ រាជរដ្ឋាភិបាលចាំបាច់ធ្វើការ​ផ្ដាស់ប្ដូររដ្ឋមន្រ្ដីបែបនេះ។ សូមបញ្ជាក់ថា ឯកឧត្តម សុខ សូកេន ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា ចេញព្រះរាជក្រឹត្យ កែសម្រួល និងតែងតាំងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច ផ្លាស់ប្តូរជាមួយ លោក ហួត ហាក់ ដែលត្រូវបានតែងតាំង ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ការចេញព្រះរាជក្រឹត្យតែងតាំង​នេះ បានធ្វើឡើងបន្ទាប់ពី រដ្ឋសភាអនុម័តគាំទ្រទាំងស្រុង លើការកែសម្រួលសមាសភាព រាជរដ្ឋាភិបាលចំនួន២រូប ក្នុងកិច្ចប្រជុំវិសាមញ្ញ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ​ក្រោមអធិបតីភាព សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានចូលរួមពីសមាជិក-សមាជិករដ្ឋសភា សរុប ១០៦រូប៕ អត្ថបទ៖វ៉ន ដារ៉ា

ក្រសួងរៀបចំដែនដី ដាក់ចេញគោលនយោបាយ ស្ថាបត្យកម្មខ្មែរនាសហសម័យ ដើម្បីលើកស្ទួយ និងគ្រប់គ្រងវិស័យសំណង់ស្ថាបត្យកម្ម

2024/09/26 03:13:25 pm        693
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយ "ស្ថាបត្យកម្មខ្មែរនាសហសម័យ" ដើម្បី​ជំរុញ​លើក​ស្ទួយ និងគ្រប់គ្រង​វិស័យ​សំណង់​ស្ថាបត្យកម្ម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ។ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងគម្រោងសាងសង់នូវការដ្ឋានសំណង់ នាព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា កម្ពុជា​បាន​ឆ្លង​កាត់​នូវ​សម័យកាល​ជា​ច្រើន ហើយមកទល់ពេលនេះ យើងអាចរៀបចំ​ខ្លួន​ក្នុង​កម្រិត​មួយដែ​លធា​នា​បាន​នូវ​មរតក និងអនុស្សាវរីយ៍ដ៏មានតម្លៃ សម្រាប់ប្រជាជនកម្ពុជាតជំនាន់ ។ ឯកឧត្តម យល់ឃើញថា សន្តិភាពដែលមានសព្វថ្ងៃនេះ គឺជាមរតកមួយដ៏មានតម្លៃ មានន័យថា​ជា​អង្គរទី២ បន្ទាប់ពីអង្គរទី១ ដែលសាងសង់ដោយបុព្វបុរសខ្មែរទុកជាកេរមរតក សម្រាប់​កូនចៅ​ជំនា​ន់​ក្រោយបន្តថែរក្សា ។ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការវិវត្ត នៃវិស័យស្ថាបត្យកម្ម​ខ្មែរ​ជា​ច្រើន​ដំណាក់កាលរហូតមកដល់ពេលបច្ចុប្បន្ននេះ ដែលតម្រូវឱ្យយើង​ត្រូវ​រួម​គ្នា​ពិភាក្សា​ប្រែក្លាយ​វិស័យ​នេះ​ឲ្យមានភាពល្អប្រសើរឡើងថែមទៀត ។ ឯកឧត្តម បានបំផុសគំនិត​ដល់​អ្នក​ចូលរួម​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​នេះឱ្យត្រិះរិះពិចារណាពិភាក្សា​ផ្លាស់​ប្ដូរ​បទពិសោធន៍ និងផ្ដល់យោបល់ថាតើ នាពេល​អនាគត​ចង់​ឱ្យ​កម្ពុ​ជា​ក្លាយ​ជា​ប្រទេ​ស​បែប​ណា ព្រោះទាំងអស់គ្នាដែលមានវត្តមាននៅពេលនេះសុទ្ធសឹងជាកោសិកាដ៏សំខាន់នៃសង្គម មាន​តួនាទីភារកិច្ចចូលរួមជំរុញដល់ដំណើរការអភិវឌ្ឍន៍វិស័យសំណង់ រួមចំណែកក្នុង​ការ​រៀបចំ​ទីក្រុង​ឲ្យបា​ន​ត្រឹមត្រូវសម្រាប់កំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ។ទាក់ទិននឹងគោលនយោបាយនេះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងនូវចំណុចសំខាន់​មួយ​ចំនួន ដើម្បីពិនិត្យមើលថាតើមានបទដ្ឋាន និងបទបញ្ញត្តិគ្រប់គ្រាន់ហើយឬនៅ ដើម្បីពត់​នូវ​ផ្នត់​គំនិតក្នុងការសាងសង់តទៅមុខទៀត ធ្វើយ៉ាងណា ដើម្បីឱ្យប្រជាជនខ្មែរ​មាន​សុភមង្គល​ក្នុង​ការ​រស់នៅ និងត្រូវគិតគូរអំពីអភិបាលកិច្ចនិងយន្តការនៃការគ្រប់គ្រងសំណង់ ដែលធានា​បាន​នូវ​សុវត្ថិភាព មានគុណភាព និងសោភណភាពផងដែរ៕ អត្ថបទ៖ បាន សុខរិទ្ធិ 

សម្ដេចធិបតី៖ CLMV គឺជាយន្តការរបស់អាស៊ាន ដើម្បីអភិវឌ្ឍន៍ប្រទេសក្នុងតំបន់អាស៊ាន

2024/09/26 03:10:38 pm        751
ក្នុងឱកាស អញ្ជើញជាអធិបតី ពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ យន្តការសហប្រតិបត្តិការ CLMV ត្រូវបានកកើតឡើងកាលពីប្រមាណ ២៥ ឆ្នាំមុន។ យន្តការនេះជាកិច្ចខិតខំប្រឹងប្រែងមួយសំដៅឆ្លើយតបនឹងតម្រូវការសត្យានុម័តក្នុងការធ្វើសមាហរណកម្មរបស់អនុតំបន់មេគង្គ និងអាស៊ាន។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី យន្តការ CLMV គឺជាយន្តការរបស់អាស៊ាន ដើម្បីអភិវឌ្ឍន៍ប្រទេសក្នុងតំបន់អាស៊ាន នាអំឡុងពេលប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ចូលជាមាជិកប្រទេសអាស៊ាន។ ហើយ យន្តការ CLMV គឺជាគោលដៅយុទ្ធសាស្រ្ដអាស៊ានក្នុងការជំរុញការអភិវឌ្ឍប្រទេសទាំង៤ដែលមានសេដ្ឋកិច្ចមិនទាន់លូតលាស់ឱ្យមានការអភិវឌ្ឍស្របគ្នាក្នុងចំណោមប្រទេសអាស៊ាន។ កិច្ចសហប្រតិបត្តិការ CLMV ស្ដែងចេញពីគំនិតបង្រួញគម្លាតអភិវឌ្ឍន៍ សំដៅជំរុញការធ្វើសមាហរណកម្មរបស់ក្រុមប្រទេស CLMV ចូលក្នុងដំណើរការអភិវឌ្ឍរួមនៃតំបន់។សូមជម្រាបថា តាមរយៈកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា-ឡាវ-ភូមា-វៀតណាម លើកទី១៦ កាល​ពីថ្ងៃទី១៨ ខែកញ្ញានេះ ប្រទេសដែលបានអនុវត្តយន្តការ CLMV បានប្តេជ្ញាចិត្តក្នុងការ​បន្តកិច្ចសហប្រតិបត្តិការដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ប្រទេស CLMV សំដៅប្រែក្លាយ​ទៅជាតំបន់ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់​អាស៊ាននៅឆ្នាំ ២០៤៥។ ជាមួយគ្នានេះ កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា-ឡាវ-ភូមា-វៀតណាម ក៏ធ្វើឡើងដើម្បីជំរុញឲ្យបន្តកិច្ចខិតខំប្រឹងប្រែងលើការកាត់បន្ថយនូវគម្លាតនៃការអភិវឌ្ឍរបស់ប្រទេសទាំង៤ក្នុងចំណោមបណ្ដារដ្ឋសមាជិកអាស៊ាន។ដោយឡែក សេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចកម្ពុជា-ឡាវ-ភូមា-វៀតណាម លើកទី១៦ ចេញផ្សាយថ្ងៃទី១៨ កញ្ញាបានឲ្យដឹងថា​ ក្នុងឆ្នាំ២០២៣ ប្រទេស CLMV បានបន្តរក្សា​កំណើនសេដ្ឋកិច្ចដោយតម្លៃពាណិជ្ជកម្មរបស់ប្រទេសទាំង៤ បានកើនក្នុង​ចំនួន​ប្រមាណ ៧៦៨.៩ ពាន់លានដុល្លារ ឬស្មើនឹង ២១.៨% នៃតម្លៃពាណិជ្ជកម្មសរុបរបស់អាស៊ាន៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩
06/17/2026 04:06 PM
រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ វត្តមានយោធាអាមេរិកកំពុងកើនឡើងនៅក្នុងប្រទេសអូស្ត្រាលី
06/17/2026 04:06 PM
មេដឹកនាំ G7 ប្រឹង​ប្រែង​ដោះស្រាយបញ្ហា​ពឹងផ្អែកលើប្រទេសចិន សម្រាប់រ៉ែសំខាន់ៗ
06/17/2026 04:06 PM
ក្រសួងការបរទេស៖ រុស្ស៊ីមិនពឹងផ្អែកលើតួនាទីសម្របសម្រួលរបស់UN ក្នុងបញ្ហាអ៊ុយក្រែនទេ
06/17/2026 04:06 PM
អូម៉ង់ និងអ៊ីរ៉ង់ បញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការធានាការធ្វើនាវាចរណ៍ដោយសេរីនៅច្រកសមុទ្រ ហ័រមូស
06/17/2026 04:06 PM
អង់គ្លេសគូសបញ្ជាក់ពីជំនួយចំនួន ១៩០លានដុល្លារសម្រាប់យេម៉ែន និងគាំទ្រកិច្ចព្រមព្រៀងដោះលែងអ្នកជាប់ឃុំ
06/17/2026 04:06 PM
ពានបាល់ទាត់នារី Svay Rieng Cup សប្ដាហ៍ទី៤ ក្រុម CRS Sport ធ្វើការងារធ្ងន់ជាងគេ
06/17/2026 04:06 PM
អាល្លឺម៉ង់ និងប៉ូឡូញ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិថ្មីមួយ ខណៈតុល្យភាពអំណាចនៅអឺរ៉ុបផ្លាស់ប្តូរ
06/17/2026 04:06 PM
ប្រតិភូកម្ពុជាធ្វើទស្សនកិច្ចឈ្វេងយល់ពីបច្ចេកវិទ្យាថាមពលស្អាត និងឧស្សាហកម្មគីមីឥន្ធនៈ នៅសាធារណរដ្ឋកូរ៉េ ដើម្បីជាទុនរៀបចំគោលនយោបាយនៅកម្ពុជា
06/17/2026 04:06 PM
ទិវាជាតិ ធីវ៉េត លើកទី៩ ទាក់ទាញអ្នកចូលរួមទស្សនាចំនួន ១០ម៉ឺននាក់នៅទូទាំងប្រទេស
06/17/2026 04:06 PM