សម្តេចតេជោ ហ៊ុន សែន៖ «គ្មានការយោគយល់ណាមួយ ចំពោះទីកន្លែងណាក៏ដោយ ដែល​បើក​ឱកាស​ឲ្យ​ពួក​ឆបោក​តាម​ប្រព័ន្ធអនឡាញ ធ្វើសកម្មភាព»
មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសណែនាំឱ្យគ្រប់ជំនាញទាំងអស់បង្កើនការយកចិត្តទុកដាក់បង្ក្រាប Online Scams និងបទល្មើសផ្សេងៗ
ស្ថានទូតខ្មែប្រចាំនៅសាធារណរដ្ឋកូរ៉េ ចុះ MOU ជាមួយមន្ទីរពេទ្យដៃគូ ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋខ្មែរនៅកូរ៉េ
ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក

ព័ត៌មានជាតិ

ពលរដ្ឋស្រុកក្រគរទទួលបានការពិនិត្យព្យាបាលភ្នែក និងវ៉ែនតា ឥតគិតថ្លៃពីពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ

2024/09/08 09:27:39 am        494
ខេត្តពោធិ៍សាត់៖ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្ដម កែវ រតនៈ ដឹកនាំដោយ ឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ បានបន្តចុះធ្វើការពិនិត្យព្យាបាល វាស់ភ្នែក វះកាត់បកភ្នែក និងកន្ទុយថ្លែនផ្ទាល់នៅទីតាំងតាមរយៈរថយន្តវះកាត់ចល័ត ផ្តល់ថ្នាំ និងផ្តល់វ៉ែនតាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកក្រគរ ដោយឥតគិតថ្លៃ ក្រោមកិច្ច​សហការ​សម្រប​សម្រួល​ដោយក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកក្រគរ ។កម្មវិធីពិនិត្យព្យាបាលភ្នែកនេះត្រូវបានរៀបចំឡើង នៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកក្រគរ រយៈ១ថ្ងៃពេញ ដោយមានប្រជាពលរដ្ឋ ក្មេងចាស់ ប្រុសស្រី និងសិស្សានុសិស្ស មកពីបណ្តាភូមិឃុំ ក្នុងស្រុកក្រគរអញ្ជើញមកទទួលការពិនិត្យព្យាបាលសរុបប្រមាណ១៣៥៩នាក់ ក្នុងនោះ៤៩០នាក់ទទួលបានថ្នាំព្យាបាលភ្នែក និង២៩នាក់ទទួលបានការវះកាត់បកភ្នែក និងកន្ទុយថ្លែន ។ឯកឧត្ដម ជិត ប៉ុណ្ណារ៉ា ដែលបានដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ បានអោយដឹងថាការចុះមកពិនិត្យនិងព្យាបាលភ្នែកជូនប្រជាពលរដ្ឋក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងពេលនេះគឺជា សកម្មភាពមនុស្សធម៌ ដែលផ្តួចផ្តើម ឡើងដោយឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តពោធិ៍សាត់ ក្នុងគោលបំណងដើម្បីរួមចំណែកកាត់បន្ថយការចំណាយនិងការលំបាកនានារបស់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយ ហើយដោយមើលឃើញពីតម្រូវការជាក់ស្តែង និងតបតាមសំណូមពរពីប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ នឹងចុះមកព្យាបាលជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ជាបន្តបន្ទាប់ទៀត ។សូមបញ្ជាក់ដែរថា កាលពីឆ្នាំ២០២៣ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ដឹកនាំសម្របសម្រួលដោយឯកឧត្ដម ជិត ប៉ុណ្ណា រ៉ា និងលោកជំទាវ យូស្រីលាភ បានចុះមកតាមបណ្តាស្រុកនានាក្នុងខេត្តពោធិ៍សាត់ចំនួន០៧លើក ដោយធ្វើការពិនិត្យព្យាបាលភ្នែក ផ្តល់ថ្នាំព្យាលបាលភ្នែក និងផ្តល់វ៉ែនតាជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតប្រាក់បានប្រមាណជិត១ម៉ឺននាក់ ក្នុងនោះលោកយាយលោកតាចាស់ជរាជាប្រមាណជិត២០០នាក់ ដែលមានបញ្ហាភ្នែកធ្ងន់ធ្ងរអាចបណ្តាលអោយទៅជាពិការភ្នែក ត្រូវបានក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តធ្វើការវះកាត់ជួយសង្គ្រោះបានយ៉ាងជោគជ័យផងដែរ ។ ហើយក្នុងឆ្នាំ២០២៤នេះ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត កំពុងបន្តសកម្មភាពមនុស្សធម៌នេះជាបន្តបន្ទាប់តាមបណ្តាក្រុង ស្រុកនានា ក្នុងខេត្តពោធិ៍សាត់ ៕

ប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញត្រឡប់ពីកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ នៅកោះបាលី

2024/09/08 09:12:03 am        349
កាលពីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ម៉ែន នារីសោគ័គ អគ្គលេខាធិការរងទី១ បាន​ដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា ត្រលប់មកដល់មាតុប្រទេសវិញ ក្រោយ​បញ្ចប់​ទស្សន​កិច្ច​យ៉ាង​ជោគជ័យ និងចូលរួមក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២១ និងកិច្ចប្រជុំពាក់​ព័ន្ធ​ផ្សេង​ទៀត នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ ដែល​បាន​ប្រព្រឹត្ត​ទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅកោះបាលី ប្រទេស​ឥណ្ឌូណេស៊ី ដែលកាកបាទក្រហម ឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះ។លោកជំទាវអោយដឹងថាកិច្ចប្រជុំពាក់ព័ន្ធចំនួន៣ បានប្រព្រឹត្ត​ទៅ​មុន​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​លើក​ទី​២១ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍ ដែលប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ទី៥-៦ ខែកញ្ញា ក្រោមមូលបទ «រួមកម្លាំង​គ្នាកា​ន់​តែខ្លាំង​ជាង​មុន​ដើម្បី​ភាព​ធន់​នឹង​អាកាស​ធាតុ និងការស្តារឡើងវិញ» មានជារួម៖១៖ វេទិកាយុវជនលើកទី៣ ពីថ្ងៃ២ ដល់ទី៤ ខែកញ្ញា ដែលសមាគមជាតិកាកបាទក្រហមកម្ពុជា មានយុវជន ២រូប ចូលរួម។២៖ កិច្ចប្រជុំ​បណ្តាញការងារសង្គ្រោះបឋមក្នុងភូមិភាគអាស៊ីអាគ្នេយ៍ លើកទី២ ដែលកាក​បាទ​ក្រហម​កម្ពុជា មានមន្ត្រីជំនាញម្នាក់ចូលរួម។៣៖ កិច្ចសន្ទនាផ្សារភ្ជាប់ទំនាក់ទំនង រវាងសមាគមជាតិអាស៊ីអាគ្នេយ៍, សហព័ន្ធអន្តជាតិ ជាមួយ​អាស៊ាន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែកញ្ញា។កិច្ច​សន្ទនាលើកទី១ ខាងលើនេះ ជាការអនុវត្តស្មារតីនៃសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ២០២៣ មានការចូលរួមពី អគ្គលេខាធិការដ្ឋានអាស៊ាន, នាយកប្រតិបត្តិ មជ្ឈ​មណ្ឌល​សម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ាន, តំណាងគណៈកម្មាធិការ​អាស៊ាន​ទទួល​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ, ឯកអគ្គរដ្ឋទូត/រាជទូត នៃស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃ​បណ្តា​ប្រទស​អាស៊ី​អាគ្នេយ៍ប្រចាំអាស៊ាន ក្នុងនោះមាន លោក ហេង សារិទ្ធ ឯកអគ្គរាជទូត​កម្ពុជា​នៃ​ស្ថាន​បេសក​កម្មអចិន្ត្រៃយ៍ប្រចាំនៅអាស៊ាន និងប្រតិភូសហព័ន្ធ​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​, ប្រចាំភូមិភាគ ព្រមទាំងគណៈប្រតិភូ​ថ្នាក់ដឹកនាំ​មក​ពី​សមាគម​ជាតិ​អាស៊ី​អាគ្នេយ៍​ទាំង​១១​។គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ និងប្រតិភូ ៤នាក់ បានចូលរួមពិភាក្សាខ្លឹមសារនៃរបៀបវារៈសំខាន់ ផ្តោតលើមូលបទចំនួន ៣គឺ៖១៖ ការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការងារគ្រប់គ្រងគ្រោះមហន្តរាយ នៅតាម​ប្រទេស​អាស៊ាន២៖ ការលើកកម្ពស់ការត្រៀមបង្ការ និងការឆ្លើយតប​ទៅ​នឹង​ហានិភ័យ​កម្រិត​ខ្ពស់​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ៣៖ មតិចូលរួមរបស់ឯកអគ្គរាជទូត-រដ្ឋទូត ឬតំណាង នៃស្ថានបេសកកម្មអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងមតិចូលរួមពីគណៈប្រតិភូសមាគមជាតិ ព្រមទាំងពីអគ្គលេខាធិការដ្ឋានអាស៊ាន ពី​មជ្ឈ​មណ្ឌល​ជំនួយ​មនុស្សធម៌អាស៊ាន (AHA) និងពីមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន៕ អត្ថបទ៖ សំ ងីម

កំណាត់ផ្លូវជាតិលេខ៧៦ បានក្លាយជាមធ្យោបាយដ៏សំខាន់ឆ្លងកាត់ទៅតំបន់ឦសាន

2024/09/08 08:56:44 am        327
ផ្លូវជាតិលេខ៧៦ មានប្រវែងសរុបជាង ៣០៦គីឡូម៉ែត្រ ដោយក្រាលនូវកៅស៊ូ DBST ចាប់ផ្តើមចេញពីស្រុកស្នួល ខេត្តក្រចេះ រហូតដល់ស្រុកតាអង ខេត្តរតនគិរី ក្នុងនោះផ្លូវជាតិលេខ៧៦-៤ ក៏បានតភ្ជាប់ទៅកាន់ច្រកព្រំដែនដាក់ដាំ ក្នុងខេត្តមណ្ឌលគិរីផងដែរ ។ ផ្លូវជាតិលេខ៧៦​ ត្រូវបានបញ្ចប់ការសាងសង់នៅក្នុង២០១២ ដោយបានក្លាយជាមធ្យោបាយដ៏សំខាន់ឆ្លងកាត់ទៅតំបន់ឦសាន​ ព្រោះថា ការធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី និងរតនគិរី កាលពីអតីតកាល គឺត្រូវចំណាយពេលវេលាយូរ រហូតដល់រាប់ថ្ងៃ ដោយសារតែផ្លូវមិនមានសភាពល្អប្រសើរ ។ តួយ៉ាង ក្រោយពីសាងសង់រួចរាល់ ផ្លូវជាតិលេខ៧៦ បានក្លាយជាផ្លូវយុទ្ធសាស្ត្រ និងជាសរសៃឈាមក្នុងវិស័យដឹកជញ្ជូន ទៅកាន់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ក៏ដូចជាបម្រើដល់វិស័យទេសចរណ៍ ក្នុងការកាត់បន្ថយបាននូវពេលវេលាធ្វើដំណើរ ផ្តល់ផាសុកភាព និងអមជាមួយទេសភាពដ៏ស្រស់បំព្រងសងខាងផ្លូវផងដែរ ។

សម្តេចធិបតី បង្ហាញភាពរីករាយក្រោយឃើញ​យុវជនខ្មែរជាច្រើន​ទៅមើល​តថភាព​ជាក់ស្តែង​នៅតាមព្រំដែននៃភូមិភាគឦសាន

2024/09/08 08:38:11 am        398
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំង ក្រោយ​ឃើញយុវជន យុវនារីកម្ពុជាជាច្រើនបានដើរទស្សនា និងសិក្សាស្រាវជ្រាវ​អំពី​តថភាព​ជាក់​ស្តែង​នៅតំបន់ភូមិភាគឦសាន ជាពិសេសគឺខេត្ត​ដែល​ស្ថិត​នៅ​ក្នុង​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណរវាង​ កម្ពុជា ឡាវ និងវៀតណាម ដែលត្រូវបាន​គេ​ចោទ​ថា​រាជរដ្ឋាភិបាល​កាត់​ឲ្យ​បរទេស​នោះ​។តាមរយៈផេកហ្វេសបុកផ្ទាល់នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានលើកឡើងថា«ប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលយុវជន យុវនារី និង​ប្រជា​ប្រុស​ស្រី​កម្ពុជា ជាច្រើនបានចុះពិនិត្យ និងស្វែងយល់តាមខ្សែបន្ទាត់ព្រំដែនដោយផ្ទាល់។ យុវជន-យុវនារី ប្រជាប្រុសស្រីកម្ពុជា បានធ្វើដំណើរ​ទៅ​ដល់​ទឹក​ដី​នៃខេ​ត្ត​នៃ​តំបន់​ភូមិ​ភាគឦសាន​ដោយផ្ទាល់​ តាមរយៈការរៀបចំរបស់ ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន សហការជាមួយ​នឹង​ថ្នាក់​ដឹកនាំ​នៃ​រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីផ្តល់ឱកាស ឱ្យ​យុវជន-យុវនារី ប្រជាប្រុសស្រីកម្ពុជា បានធ្វើការសិក្សាស្រាវជ្រាវ ដោយផ្ទាល់ ឃើញផ្ទាល់ និង​ឈ្វេង​យល់​ដោយផ្ទាល់ អំពីទិដ្ឋភាពជាក់ស្ដែងនៅតាមបណ្តោយព្រំដែន ជាពិសេស ផ្លូវ​ក្រវាត់​ព្រំដែន សក្តានុពលគ្រប់វិស័យ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែន ដែ​ល​បានអនុវត្តទៅតាមគំនិតផ្តួចផ្តើម និងការរៀបចំ ដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ»។ សូមបញ្ជាក់ថា សម្តេចធិបតី​នាយករដ្ឋ​មន្រ្តី​បាន​និង​កំពុង​រៀបចំ​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ដើរ​លេង​កំសាន្ត​នៅ​តាមបណ្តោយព្រំដែន និងខេត្តចំនួនបួន ដែលគេចោទរាជរដ្ឋាភិបាល​កាត់​ឲ្យ​វៀត​ណាម​នោះ​ជារៀងរាល់ចុងសប្តាហ៍ដោយមិនគិតលុយទាំងអស់រហូតដល់ចុងឆ្នាំ២០២៤នេះ។ សម្តេច​បានបញ្ជាក់ថា រាជរដ្ឋាភិបាលមានកម្មវិធីដឹកពលរដ្ឋ ដោយឥតគិតថ្លៃទៅទស្សនាខេត្តទាំង បួន គឺខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ដែលមាន​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV នោះ ដើម្បីដឹងរឿងពិត ហើយដំណើរ​កម្សាន្ត​នេះមិន​បាន​យក​ថវិកា​រដ្ឋ​នោះ​​ទេ គឺជាថវិកាផ្ទាល់របស់សម្តេច និងសប្បុរសជននានាជាអ្នកផ្គត់ផ្គង់ថ្លៃចំណាយ អាហារ​ហូបចុក ការស្នាក់នៅ ដើម្បីឱ្យពលរដ្ឋបានដឹងពីរឿងពិត និងអភិវឌ្ឍនៅខេត្តទាំងនោះ ជា​ពិសេស​បានពិនិត្យពីផ្លូវតាមបន្ទាត់ព្រំដែនតែម្តង។ទាក់ទងនឹងដំណើរកម្សាន្តតាមតំបន់ព្រំដែននៃភូមិភាគឦសាននេះដែរ ជាពិសេស​គឺ​ខេត្ត​ទាំង​បួន​របស់​កម្ពុជា​ដែលស្ថិតក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណរវាងកម្ពុជា ឡាវ និង​វៀតណាម នេះ កាលពីដើមខែកន្លងទៅនេះក្រុមសេនាសន្តិភាព បានដឹកនាំ​ប​ង​ប្អូន​មក​ពី​គ្រប់​រាជ​ធានី-ខេត្ត រួមទាំងបងប្អូនខ្មែរមកពីអូស្រ្តាលី ជប៉ុន និងស៊ុយអែតផងនោះ ទៅកម្សាន្ត​នៅ​ភូមិ​ភាគ​ឦសាន​ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដែលដឹកនាំដោយលោក លី ហុង និង លោក យឿន យឿត។ ដំណើរ​ទស្សនកិច្ចនេះបានទៅទស្សនា​បង្គោល​ព្រំដែន​លេខ​៣០​ច្រកទ្វារ​អន្តរជាតិ​អូរ​​យ៉ាដាវ​-ឡេថាញ់ តាមបង្គោលព្រំដែន និងច្រកបព្រំដែនជាច្រើនទៀតរវាង កម្ពុជាវៀតណាម៕អត្ថបទ បាន ចក់

ទេសាភិបាលធនាគារជាតិ ស្នើរឱ្យអាជ្ញាធរដែនដីយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាក

2024/09/07 10:30:45 pm        87
ភ្នំពេញ ÷ លោកជំទាវបណ្ឌិត ជា សិរី អំពាវនាវដល់អាជ្ញាធរដែនដី យកចិត្តទុកដាក់អំពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូល ដ្ឋាន នឹងត្រូវរាយការណ៍បន្ទាន់ ចំពោះគ្រួសារដែលជួបការលំបាក ដើម្បីឱ្យពួកគាត់ទទួលបានស្បៀងអាហារសម្រាប់ការរស់នៅ។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីចែកអំណោយជូនដល់គ្រួសា ខ្វះខាត ស្បៀងចំនួន ២០០ គ្រួសារ នៅឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២៤ នេះថា រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសឯក នយោបាយឈ្នះ-ឈ្នះ, បិតាស្ថាបនិកសន្តិភាព, ជាប្រធានព្រឹទ្ធ សភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក្រៅពីការអភិវឌ្ឍ សម្តេចទាំងទ្វេបានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយរាជរដ្ឋាភិបាល មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់អាហារ គ្មានអាជ្ញាធរដឹងឮនោះឡើយ។នៅក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត, អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់នារដូវវស្សានេះ ត្រូវ ចេះថែទាំបញ្ហាសុខភាពលើការរស់នៅ ព្រោះនៅក្នុងរដូវវស្សា ប្រជាពលរដ្ឋអាចងាយរងគ្រោះ ដោយការញ៉ាំញ៉ីពីជំងឺឆ្លងផ្សេងៗ ពិសេសលើកុមារតូចៗជាដើម និងបានអំពាវនាវដល់អាជ្ញាធរដែនដី យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួន នឹង ត្រូវរាយការណ៍បន្ទាន់ ចំពោះគ្រួសារដែលជួបការលំបាក ដើម្បីឱ្យពួកគាត់ទទួលបានស្បៀងអាហារសម្រាប់ជីវភាពរស់នៅ។ ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិត ជា សិរី បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវជឿជាក់លើកការដឹងនាំរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលមានគណបក្សប្រជាជនកម្ពុជា, ជាក់ស្ដែងរាល់សមិទ្ធផលក្នុងខេត្តកំពង់ធំ និយាយជារួម, និងនិយាយ ដោយឡែកក្នុង ស្រុកសន្ទុកនេះជាដើម តើយើងទទួលបានសមិទ្ធផលនិងមានការអភិវឌ្ឍយ៉ាងដូចម្តេច?។ លោកជំទាវបណ្ឌិត បន្ថែមថា ដើម្បីជម្រុញ ការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវសម្លឹងមើលឲ្យវែងឆ្ងាយ ព្រោះប្រទេស ជាតិមានការអភិវឌ្ឍន៍ ក៏ត្រូវមានការចូលរួមពីប្រជាពលរដ្ឋ ជាពិសេសការថែរក្សាសន្តិភាពឱ្យបានគង់វង្ស មានសន្តិភាពទើបមាន ការអភិវឌ្ឍ និងការរស់នៅប្រកបដោយសុខសាន្តត្រាណពេញបរិបូរណ៍។សូមបញ្ជាក់ថា នៅក្នុងកម្មវិធីនេះដែរ ជំទាវបណ្ឌិត ជា សិរី ក៏នាំយកអំណោយដ៏ថ្លៃថ្លា ចែកជូនប្រជាជនខ្វះខាតចំនួន ២០០ គ្រួសារ ដោយក្នុងនោះមួយគ្រួសារៗ ទទួលបានគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួន សម្រាប់ដោះដូរជីវភាពរស់របស់ពួកគាត់៕អត្ថបទ៖ សុន រ៉ាឌី

មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ីសម្ភោធជាផ្លូវការ

2024/09/07 05:20:20 pm        134
ភ្នំពេញ៖ មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ត្រូវបានសម្ភោធជាផ្លូវការនៅទីក្រុងណាននីង។លោកស្រី Chen Yijun សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សតំបន់ស្វយ័តក្វាងស៊ី និងជារដ្ឋមន្ត្រីក្រសួងឃោសនាការខេត្តក្វាងស៊ី បានគូសបញ្ជាក់ថា ក្វាងស៊ី បានសហការជាមួយប្រព័ន្ធផ្សព្វផ្សាយ​មជ្ឈិម​ចិន រួមទាំង​បណ្តា​សារព័ត៌មាន​តាមបណ្តាប្រទេសអាស៊ាន និងហុងកុងម៉ាកាវ ដើម្បីបង្កើតមជ្ឈមណ្ឌលទំនាក់ទំនង​អន្តរជាតិក្វាងស៊ី បង្កើតជាមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិក្វាងស៊ី ដើម្បីកសាង​ប្រព័ន្ធទំនាក់ទំនង​ផ្នែកផ្សព្វផ្សាយអន្តរជាតិដោយផ្តោតលើអាស៊ាន និងក្វាងស៊ី ក្នុងគោលបំណង​បម្រើ​ឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែង ចិន-អាស៊ាន កាន់តែប្រសើរឡើង។ក្នុងពិធិសម្ភោធនោះ ថ្នាក់ដឹកនាំនៃសារព័ត៌មាន China Daily, China International Publishing Group, China News Service និងស្ថាប័នដទៃទៀត អគ្គកុងស៊ុលនៃប្រទេសអាស៊ានប្រចាំនៅទីក្រុងណាននីង ព្រមទាំងថ្នាកដឹកនាំសារព័ត៌មាននៃប្រទេសអាស៊ានចំនួន២១ស្ថាប័នធំៗ ចូលរួមព្រឹត្តិការណ៍នេះផងដែរ។

កម្មករ-កម្មការិនី ប្តេជ្ញានឹងខិតខំធ្វើការឲ្យកាន់តែល្អថែមទៀត ខណៈប្រាក់ឈ្នួលអប្បបរមាបង្ហាញសញ្ញាវិជ្ជមាន

2024/09/07 05:09:34 pm        1114
ខណៈកិច្ចប្រជុំចរចារប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិតផ្នែកវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៥ បានកំពុងដំណើរការជាមួយភាពល្អប្រសើរ ថានឹងមានកំណើនបន្តទៀត។ ជាមួយនេះ ក្រុមកម្មកររោងចក្រ បានអះអាងថា នឹងខិតខំបំពេញការងារឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីអរគុណដល់ថ្នាក់ដឹកនាំគ្រប់ភាគី ដែលបានគិតគូរ និងតម្លើងប្រាក់ឈ្នួល។ជួបសម្ភាសន៍ជាមួយ កម្មករ-កម្មការិនី រោងចក្រកាត់ដេរសម្លៀកបំពាក់មួយ ស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពួកគាត់បាននិយាយស្រដៀងគ្នាថា ការចចារដំឡើងប្រាក់ឈ្នួលឆ្នាំនេះ បានមើលឃើញថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ទាំងភាគីរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីពតំណាងកម្មករនិយោជិត ពិតជាមានការយកចិត្តទុកដាក់ខ្លាំង ក្នុងការចរចាប្រាក់ឈ្នួល កម្មករ។ ក្រុមកម្មករ បានឲ្យដឹងទៀតថា ការដំឡើងប្រាក់ឈ្នួល ទោះបីជាចំនួនមិនទាន់សមបំណង ប៉ុន្តែពិតជាអស្ចារ្យ ព្រោះថាតួលេខឃើញថា កើនថែមទៀត ខណៈរោងចក្រ សហគ្រាសមួយចំនួននៅក្រៅប្រទេស បានប្រកាសបិទ និងព្យួរការងារ ដោយសារវិបត្តិសេដ្ឋកិច្ចមិនមានភាពប្រាកដប្រជា។កម្មករ កម្មការិនី បានសន្យាថា ដើម្បីជាការឆ្លើយតប ចំពោះការយកចិត្តទុកដាក់ក្នុងការចចារតម្លើងប្រាក់ឈ្នួលអប្បបរមា និងដើម្បីទាក់ទាញអ្នកវិនិយោគិនមកបណ្តាក់ទុនបន្ថែមនៅកម្ពុជា ក៏ដូចជាអូសទាញការបញ្ជាទិញក្នុងតម្លៃខ្ពស់ ពួកគាត់នឹងខិតខំប្រឹងប្រែងយ៉ាងណា បំពេញការងារឲ្យអស់លទ្ធភាព។ពាក់ព័ន្ធការចរចារប្រាក់ឈ្នួលអប្បបរមានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានប្តេជ្ញាចិត្តក្នុងការរក្សា ក៏ដូចជាធ្វើយ៉ាងណាទាមទារការតម្លើងប្រាក់ឈ្នួលនេះ ឲ្យបានសមរម្យដល់កម្មករនិយោជិត។ ទន្ទឹមនេះ លោកសង្ឃឹមថា កម្មករនិយោជិតក៏ត្រូវខិតខំ ធ្វើយ៉ាងណាបណ្តុះបណ្តាលជំនាញខ្លួនឯងឲ្យមានជំនាញពិតប្រាកដ ហើយសូមជឿទុកចិត្តលើរាជរដ្ឋាភិបាលគ្រប់អាណិត្ត គឺតែងតែលើកទឹកចិត្តក្នុងការដាក់ឲ្យមានកិច្ចចរចាប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតជារៀងរាល់ឆ្នាំផងដែរ។គិតត្រឹមកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប លើកទី៣ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ដែលដឹកនាំដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ភាគីនិយោជក បានយល់ព្រមដំឡើងបន្ថែមពីចំនួន ១ដុល្លារ ទៅចំនួន២ដុល្លារ ខណៈភាគីសហជីពតំណាងឲ្យកម្មករនិយោជិត បានបន្ថយតួលេខ ពីចំនួន ១៤ដុល្លារ មកចំនួន ១០ដុល្លារ លើប្រាក់ឈ្នួលបច្ចុប្បន្នចំនួន ២០៤ដុល្លារ៕អត្ថបទឈិត បូរ៉ាវី 

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បញ្ចូលសមាជិកថ្មីបន្ថែមចំនួន ១០០៥ នាក់

2024/09/07 04:47:01 pm        993
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) នាព្រឹកថ្ងៃសៅរ៍ទី ០៧ ខែកញ្ញា ឆ្នាំ ២០២៤ នេះ បានប្រកាសបញ្ចូលសមាជិកថ្មីបន្ថែមចំនួន ១០០៥ នាក់ ទៀត ក្រោមអធិបតីភាព លោកជំទាវបណណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលពិធីប្រកាសបញ្ចូលរៀបចំធ្វើឡើងនៅ ឌឹព្រីមៀរ សែន សុខ រាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃនេះ កម្លាំងស្ម័គ្រចិត្ត នៃសមាជិករបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានកើនឡើងរហូតដល់ចំនួន ១០២៥៥ នាក់ បន្ទាប់ពីសមាគមបានបង្កើតឡើងជិត១២ ឆ្នាំកន្លងមកនេះ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីលើកទី៨ នាព្រឹកនេះ ថា លោកជំទាវស្ទើរតែមិនជឿថាកម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌មួយនេះ អាចបោះជំហានក្លាយជាគ្រួសារដ៏ធំបែបនេះឡើយ។ លោកជំទាវបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្លាំងស្ម័គ្រចិត្តទាំងអស់ ដែលបានរួមចំណែកជាធាតុផ្សំក្នុងការបន្តនិរន្តភាពរបស់សមាគម។ នៅក្នុងឱកាសនេះ សមាជិក សមាជិកា ដែលជាកម្លាំងស្ម័គ្រចិត្តថ្មី បានបង្ហាញនូវចំណាប់អារម្មណ៍ និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារប្រកបដោយវិជ្ជាជីវៈ ជូនប្រជាពលរដ្ឋ។ រហូតមកទល់ពេលនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋក្រីក្រ បានចំនួន ៥៤ ១ ៨៥១ នាក់ ក្នុងនោះមានអ្នកជំងឺធ្ងន់ធ្ងរចំនួន ៨០៦៦ នាក់ ត្រូវបានបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ ហើយអ្នកជំងឺបេះដូងមានចំនួន ៧២ នាក់ ត្រូវបានវះកាត់ដោយជោគជ័យ១០០%។ ជាមួយគ្នានេះ កាលពីអំឡុងវិបត្តិរាតត្បាត នៃជំងឺកូវីត១៩ តាមរយៈសមាគមបានចុះយកសំណាកអ្នកពាក់ព័ន្ធសរុបចំនួន ៧៤ ៩ ០១៨ ករណី ព្យាបាលអ្នកជំងឺកូវីដ១៩ បានចំនួន ២ ៥ ៨៤២ នាក់ និងចាក់វ៉ាក់សាំងកូវីត១៩ បានចំនួន ៣៧ ៩ ០៩២ នាក់។សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១២ ក្រោមគំនិតផ្ដួចផ្ដើមផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ហើយដឹកនាំផ្ទាល់ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងគោលបំណងផ្ដល់សេវាព្យាបាលដោយឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋក្រីក្រនានាទូទាំងប្រទេស ដោយមិនប្រកាន់​និន្នាការ​នយោបាយ សាសនា និងពណ៌សម្បុរឡើយ៕ អត្ថបទ៖ ចេន សុភានាថ

ធនាគារជាតិរៀបចំផែនការជួយដល់សិស្សានុសិស្ស ស្វែងយល់នូវមូលដ្ឋានគ្រឹះនឹងតម្រូវការទីផ្សារការងារ

2024/09/07 02:42:28 pm        143
ភ្នំពេញ ÷ ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រុមការងារយុវជន និងស្ថាប័នជំនាញ បើកសិក្ខាសាលាស្តីពីការរៀបចំផែនការអាជីព និង ការជ្រើសរើសជំនាញសិក្សា សម្រាប់សិស្សថ្នាក់ទី ១២ ធ្វើការស្វែងយល់នូវមូលដ្ឋានគ្រឹះមួយចំនួន ទៅនឹងតម្រូវការទីផ្សារការងារនា ពេលបច្ចុប្បន្ន និងអនាគត។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនកម្ពុជា ថ្លែងលើកឡើងក្នុងពិធីបើកសិក្ខាសាលា ស្តីពីការរៀបចំ ផែនការអាជីព និងការជ្រើសរើសជំនាញសិក្សាសម្រាប់សិស្សថ្នាក់ទី ១២ ឆ្នាំសិក្សា២០២៣-២០២៤ នៅស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២៤ នេះថា សិក្ខាសាលាថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា និងមានកិច្ចសហការរវាង ក្រុមការងារយុវជនធនាគារជាតិនៃកម្ពុជា និងទីភ្នាក់ងារជាតិមុខរបរនិងការងារ ដែលមានគោលបំណងឱ្យសិស្សានុសិស្ស ស្វែងយល់ អំពីចំណុចគន្លឹះចំនួនរួមមាន៖ ស្វែងយល់ពីខ្លួនឯងឱ្យបានច្បាស់លាស់តាមរយៈការពិនិត្យលើចំណូលចិត្ត ជំនាញ គុណតម្លៃ និង បុគ្គលិកលក្ខណៈរបស់ខ្លួនឯង, ស្វែងយល់ពីអាជីព និងមុខរបរដែលសមស្របតាមជំនាញឯកទេស, ស្វែងយល់ពីតម្រូវការកម្លាំង ពលកម្មតាមជំនាញឯកទេស និងទិន្នន័យនៃប្រាក់បៀរវត្ស សម្រាប់ពេលបច្ចុប្បន្ននិងអនាគត ទាំងកម្រិតក្នុងប្រទេស និងកម្រិតតំបន់, ស្វែងយល់ពីលទ្ធភាព កត្តាជំរុញ និងកត្តារារាំង ចំពោះការសម្រេចគោលដៅរបស់ខ្លួន, និងរៀបចំផែនការអាជីព និងការសិក្សាឱ្យបាន សមស្រប និងកែសម្រួលទៅតាមរយៈកាលខ្លី ឬវែង។ លោកជំទាវបណ្ឌិត បន្តថា តាមរយៈការសិក្សានេះ ធនាគារជាតិនៃកម្ពុជា បានបន្តលើកកម្ពស់ការអប់រំដល់សិស្សនុសិស្ស តាមរយៈការឧបត្ថម្ភវគ្គបំប៉នបន្ថែមជារៀងរាល់ឆ្នាំ សម្រាប់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ការបញ្ជ្រាបចំណេះដឹងផ្នែក ហិរញ្ញវត្ថុដល់សិស្សានុសិស្ស ក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ ពីថ្នាក់ទី១ ដល់ទី១២ និងយុទ្ធនាការអប់រំខ្លីៗដូចជា ការបោះពុម្ពសៀវ ភៅ“តោះ! និយាយពីលុយ” ដែលលើកកម្ពស់ការយល់ដឹងលើការគ្រប់គ្រងប្រាក់កាស ប្រកបដោយភាពវៃឆ្លាត។ ទន្ទឹមនេះ ធនាគារ ជាតិនៃកម្ពុជា ក៏បានឧបត្ថម្ភនិងបំពាក់កុំព្យូទ័រជាច្រើនគ្រឿង នៅក្នុងបន្ទប់សិក្សាកុំព្យូទ័រ ព្រមទាំងផ្តល់ជូននូវការបង្រៀនកុំព្យូទ័រដល់ សិស្ស ក្នុងនោះគ្រូបង្រៀនសុទ្ធសឹងជាមន្ត្រីផ្នែកព័ត៌មានវិទ្យា ដែលមានបទពិសោធន៍បម្រើការងារយូរឆ្នាំផងដែរ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាក៏កំពុងសស្រាក់សស្រាំ ជ្រើសរើសគ្រូបង្រៀនភាសាអង់គ្លេស ដែលជាមន្ត្រីរបស់ធនាគារជាតិនៃកម្ពុជាផងដែរ ដែលសុទ្ធសឹងមានសញ្ញាបត្របរិញ្ញាបត្រផ្នែកបង្រៀនភាសាអង់គ្លេស ដើម្បីផ្ដល់នូវការបំពាក់បំប៉នភាសាអង់គ្លេសបន្ថែមដល់សិស្ស សម្រាប់ជាទុនត្រៀមចូលមហាវិទ្យាល័យ ឬបន្តសិក្សាជំនាញបច្ចេកទេសផ្សេងៗ។ ជាក់ស្តែងមណ្ឌលសិក្សាបច្ចេកទេសធនាគារ (CBS) របស់ធនាគារជាតិនៃកម្ពុជា នឹងផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A ខេត្តកំពង់ធំ, បច្ចុប្បន្នមានសិស្សនិទ្ទេសចំនួន ៩នាក់ បានកំពុងសិក្សា, ក្នុងនោះធនាគារជាតិនៃកម្ពុជាបានកំពុងរៀបចំដល់ថ្នាក់ បរិញ្ញាបត្រជំនាញធនាគារ និងហិរញ្ញវត្ថុផងដែរ។ តាមរយៈសិក្ខាសាលានេះដែរ លោកជំទាវបណ្ឌិត ទេសាភិបាលបានបង្ហាញនូវក្តី សង្ឃឹម ជឿជាក់យ៉ាងមុតមាំថា សិស្សានុសិស្សទាំងអស់ នឹងជ្រើសរើសជំនាញសិក្សាឱ្យបានត្រឹមត្រូវ ហើយខិតខំប្រឹងប្រែងរៀនសូត្រ បន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយៗទៀត ដើម្បីអភិវឌ្ឍចំណេះដឹងរបស់ខ្លួន និងចូលរួមចំណែកអភិវឌ្ឍប្រទេសយើង ឆ្ពោះទៅសម្រេចបានចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេស ដែលមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០ ផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

វិស័យឯកជនកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល លើកកម្ពស់សហគ្រិន ដើម្បីភាពជោគជ័យក្នុងអាជីវកម្ម

2024/09/07 02:32:50 pm        150
ភ្នំពេញ ÷ សមាគមក្នុងស្រុកមួយ កំពុងចូលជាមួយរាជរដ្ឋាភិបាល លើកកម្ពស់ដល់សហគ្រិនក្នុងស្រុក តាមរយៈការស្វែងរកដៃគូ និងឱកាស វិនិយោគ, ជំរុញការប្រកួតប្រជែងឱ្យកាន់តែខ្លាំងក្លា ទាំងទីផ្សារក្នុងស្រុកនិងក្រៅស្រុក ដើម្បីចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ។ លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងជំនួបប្រចាំខែ រវាងសមាជិកសមាគម ក្រោមប្រធានបទ៖ បញ្ហាប្រឈមម្ចាស់អាជីវកម្ម នៅថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២៤ នេះថា ជុំវិញការការអភិវឌ្ឍន៍នេះ រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃ រដ្ឋសភា សម្រេចបានសមិទ្ធផលជាច្រើន ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច, ជាក់ស្តែងនៅក្នុងរយៈពេល ១ឆ្នាំមកនេះ កម្ពុជាជំរុញការ នាំចេញមានកំណើនល្អប្រសើរ ហើយនៅក្នុងឆ្នាំ ២០២៤ នេះដែរ រាជរដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានអត្រាក្នុងរង្វង់ ៦ ភាគរយ ដោយគាំទ្រដល់វិស័យជាច្រើន ដែលបានកំពុងងើបឡើងវិញជាបន្តបន្ទាប់។ លោក បន្តថា ជុំវិញការចូលរួមក្នុងសេដ្ឋកិច្ចនេះ វិស័យឯកជនក៏ជាដៃគូមួយយ៉ថសំខាន់ផងដែរ ក្នុងការចូលរួមបង្កើនសេដ្ឋកិច្ច ជាតិ ជាក់ស្តែងជារៀងរាល់ខែ សមាគមសហគ្រិនវីម៉ូកម្ពុជា តែងតែបានប្រមូលផ្តុំម្ចាស់អាជីវកម្មបានជួបជុំគ្នា ចែករំលែកចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ និងការបង្ហាញអំពីសក្តានុពល និងភាពអំណោយផលផ្សេងៗ ខណៈដែលរាជរដ្ឋាភិបាលបានពង្រីកភាពជា ដៃគូយុទ្ធសាស្រ្តជាច្រើនដូចជា ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កម្ពុជា-កូរ៉េ និង RECP ជាដើម ដែលតាមរយៈ នេះ ម្ចាស់អាជីវកម្មត្រូវតែខិតខំពង្រឹងខ្លួន ដើម្បីជំរុញភាពជោគជ័យក្នុងការធ្វើអាជីវកម្មរបស់ពួកគាត់។ជុំវិញការធ្វើអាជីវកម្មនេះ, សហគ្រិនក្នុងស្រុក បានបង្ហាញនូវការសប្បាយរីករាយ ដែលសមាគមសហគ្រិនវីម៉ូកម្ពុជា តែងតែ រៀបចំកម្មវិធីនេះជារៀងរាល់ខែ, នេះគឺជាការកម្មវិធីមានសារៈសំខាន់បំផុត ដើម្បីឱ្យម្ចាស់អាជីវកម្មបានជួបគ្នា បង្ហាញនូវចំណុចដែល ជួបប្រទះផ្សេងៗ ឬការចែករំលែកចំណេះដឹងថ្មីៗ ដើម្បីជំរុញការធ្វើអាជីវកម្មប្រកបទៅដោយថាមពល។ក្នុងពិធីនេះដែរ, ឯកឧត្តម ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក៏បានបង្ហាញនូវពុទ្ធិមួយចំនួនថា ជុំវិញការសិក្សា វិញ អ្នកដែលខ្លាំងពូកែ គឺជាការអ្នករៀនសូត្រឥតឈប់ឈរ ដោយឡែកការធ្វើអាជីវកម្មវិញក៏មិនខុសគ្នានោះដែរ គឺត្រូវការពង្រីក ចំណេះជំនាញ ដើម្បីរៀបខំខ្លួនអភិវឌ្ឍន៍ខ្សែច្រវ៉ាក់ផលិតកម្ម ឱ្យឆ្លើយតបទៅនិងតម្រូវការទីផ្សារ ទើបយើងទទួលបានការគាំទ្រ និង ភាពជោគជ័យនៅក្នុងការធ្វើអាជីវកម្ម៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហ៊ុនអឺរ៉ុបជាច្រើនទទួលស្គាល់ថា មានការលំបាកក្នុងការផលិតអាវុធល្បឿនលឿនជាងសំឡេង
06/03/2026 02:06 PM
មូស្គូ៖ រុស្ស៊ីត្រៀមធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអាមេរិកឡើងវិញ ប្រសិនបើផលប្រយោជន៍របស់ខ្លួនត្រូវបានគោរព
06/03/2026 02:06 PM
UN ស្នើជម្រើសដើម្បីជួយបញ្ចប់ជម្លោះអ៊ីស្រាអែល-ក្រុមហេសបូឡា បន្ទាប់ពីកងកម្លាំងរក្សាសន្តិភាពចាកចេញពីលីបង់
06/03/2026 02:06 PM
ស្ត្រីមានផ្ទៃពោះ ១៣.៥០០នាក់ នៅលីបង់ តស៊ូស្វែងរកការថែទាំដែលមានសុវត្ថិភាព ខណៈអ៊ីស្រាអែលបន្តវាយប្រហារ
06/03/2026 02:06 PM
រុស្ស៊ី៖ UN និង IAEA កំពុងប្រកាន់យកជំហរអព្យាក្រឹតចំពោះបញ្ហារោងចក្រនុយក្លេអ៊ែរ ZAPOROZHYE
06/03/2026 02:06 PM
ក្រុមហាម៉ាសនិយាយថា ខ្លួនត្រៀមរួចជាស្រេចដើម្បីប្រគល់ការគ្រប់គ្រងនៅក្នុងតំបន់ហ្កាហ្សា
06/03/2026 02:06 PM
កម្ពុជាបញ្ជូនអត្តពលិកបាល់បោះអង្គុយជនពិការចំនួន៣២នាក់ចូលរួមប្រកួតជើងឯកអាស៊ីលើកទី២ នៅប្រទេសម៉ាឡេស៊ី
06/03/2026 02:06 PM
សម្តេចតេជោ ហ៊ុន សែន៖ «គ្មានការយោគយល់ណាមួយ ចំពោះទីកន្លែងណាក៏ដោយ ដែល​បើក​ឱកាស​ឲ្យ​ពួក​ឆបោក​តាម​ប្រព័ន្ធអនឡាញ ធ្វើសកម្មភាព»
06/03/2026 01:06 PM
មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសណែនាំឱ្យគ្រប់ជំនាញទាំងអស់បង្កើនការយកចិត្តទុកដាក់បង្ក្រាប Online Scams និងបទល្មើសផ្សេងៗ
06/03/2026 01:06 PM
ស្ថានទូតខ្មែប្រចាំនៅសាធារណរដ្ឋកូរ៉េ ចុះ MOU ជាមួយមន្ទីរពេទ្យដៃគូ ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋខ្មែរនៅកូរ៉េ
06/03/2026 01:06 PM