សម្ដេចធិបតី៖ បរិការណ៍ពិភពលោកបច្ចុប្បន្ន កម្ពុជាត្រូវពន្លឿនការកែទម្រង់លើវិស័យសេដ្ឋកិច្ច និងការពារជាតិ
សម្ដេចតេជោ ហ៊ុន សែន ណែនាំមន្រ្ដីត្រូវបម្រើប្រជាជនដោយស្មោះត្រង់ និង​លុប​បំបាត់​ទង្វើ​ខុស​ឆ្គង​ចំពោះ​ពលរដ្ឋ
សម្តេចតេជោ ហ៊ុន សែន៖ កំពង់ធំជាគោលដៅការចាប់អារម្មណ៍លើការវិនិយោគកែច្នៃស្វាយចន្ទី ខណៈ​មហិច្ឆតាកម្ពុជាចង់ប្រែក្លាយជាអធិរាជស្វាយចន្ទី
ឆ្នាំនេះ និស្សិតកម្ពុជា​១០នាក់ ជាប់ជ័យលាភីអាហារូបករណ៍ France Excellence បន្តការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង​

ព័ត៌មានជាតិ

ពលរដ្ឋទទូចស្នើដល់អាជ្ញាធរជួយអន្តរាគមន៍​ដោះស្រាយបញ្ហាក្លិនទឹកកខ្វក់ ដែលបង្ហូរចេញពីកាស៊ីណូនៅច្រកអូរស្មាច់

2024/09/06 11:55:39 am        54
ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅចំណុចភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៦ខែកញ្ញា ឆ្នាំ២០២៤ បានទទូចស្នើដល់អាជ្ញាធរមេត្តាជួយសម្រួល​ដោះស្រាយចំពោះបញ្ហាក្លិនទឹកស្អុយ និង​កាកសំណល់​កខ្វក់​ដែលកាស៊ីណូរបស់អ្នកឧកញ៉ា លឹម ហេង និងកាស៊ីណូ លី យ៉ុងផាត់ ដែលបានបង្ហូរធ្លាក់មកចំណុចអូរទី១ បណ្តាលឲ្យមានក្លិនស្អុយ​បង្ករ​ផលប៉ះពាល់យ៉ាងខ្លាំងដល់បញ្ហាសុខភាពប្រចាំថ្ងៃរបស់ពួកគាត់ និងធ្វើឲ្យទឹកនៅចំណុចនេះប្រើប្រាស់មិនកើត និងមានក្លិនស្អុយខ្លាំងជាប់ជាប្រចាំផងដែរ។ពលរដ្ឋម្នាក់ឈ្មោះ យក់ ពន្លឺ រស់នៅក្បែរតំបន់ចំណុចអូរទី១ បានឲ្យដឹងថា កន្លងមក​ពួកគាត់​បានប្រើប្រាស់ប្រភពទឹកអូរនេះ បានដូចជាការបោកខោអាវ មុជទឹក បានជាធម្មតា និងបាន​បូម​យកទុក​ប្រើប្រាស់ជាប្រចាំថ្ងៃបានផងដែរ។ ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ អស់រយៈពេល​ច្រើន​ឆ្នាំមក​ហើយដែលកាស៊ីណូទាំងពីរទីតាំង​នេះ ​បាន​បង្ហូរទឹកលូ និង​កាកសំណល់​កខ្វក់​ទម្លាក់​មក ធ្លាក់មកចូលក្នុង​អូរនេះធ្វើឲ្យពួកគាត់មិនអាចប្រើប្រាស់​ប្រភពទឹកអូរនេះ បានតទៅទៀតនោះឡើយ។ពលរដ្ឋ បានបន្តថា ជារៀងរាល់ថ្ងៃពួកគាត់រស់នៅក្បែរចំណុចអូរទី១នេះ គឺ​សាំនឹងការស្រូប​ក្លិនទឹកស្អុយ និងឲ្យធ្វើបរិស្ថាននៃការរស់នៅរបស់ពួកគាត់ក្បែរចំណុចនោះ​អាចប្រឈម និង​ផលប៉ះពាល់យ៉ាងខ្លាំង ដល់បញ្ហាសុខភាពពិសេសកូនៗតូចៗរបស់ពួកគាត់ តែងតែមាន​ជំងឺដង្កាត់ផ្សេងៗ​កើតឡើង​ដោយសារតែការរស់នៅក្បែរក្លិនទឹកស្អុយនេះតែម្តង។ជាមួយគ្នានោះពលរដ្ឋ បានទទូចស្នើសុំទៅដល់អាជ្ញាធរឲ្យជួយដោះស្រាយ​ចំពោះបញ្ហា​ប្រឈម​ទាំងអស់នេះ​ ឲ្យបានឆាប់ ​ប៉ុន្តែជាលទ្ធផលអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅតែមិន​ទទួល​បានលទ្ធផលដោះស្រាយបាននោះទេ ចំពោះបញ្ហានេះ។ សម្រាប់​លោក អ៊ុក ប៊ុនហេង ចៅសង្កាត់អូរស្មាច់ កន្លងមក បានឲ្យដឹងថា បញ្ហានេះ ​លោកបានចាត់មន្រ្តីក្រុមការងារសង្កាត់​ឲ្យចុះពិនិត្យ និងធ្វើរបាយការណ៍​ជូនទៅអភិបាលក្រុង​ជា​អ្នកសម្រេចហើយ រងចាំការដោះស្រាយបន្តទៀត។ រីឯលោក ផុន ចាន់នឹល អភិបាលក្រុងសំរោង បានឲ្យដឹងថា ចំពោះបញ្ហានេះ ​លោក​បានឲ្យក្រុមការងារក្រុង​ចុះពិនិត្យ​ជាមួយ​មន្ទីរបរិស្ថានខេត្ត​ម្តងរួចហើយ និងធ្វើរបាយការណ៍ជូនថ្នាក់ខេត្ត ដើម្បីពិនិត្យដោះស្រាយជូនពលរដ្ឋ និងបានហៅខាង​ភាគីកាស៊ីណូ​មកប្រជុំរកដំណោះស្រាយ ​ប៉ុន្តែមកដល់ពេលនេះ​ នៅតែគ្មានចំណាត់ការនោះទេ។យ៉ាងណាម៉ិញលោក ផួង លីណា ​ប្រធានមន្ទីរបរិស្ថានខេត្ត បានបញ្ជាក់ថា ចំពោះបញ្ហានេះ​កន្លងមក​លោកបានហៅខាងភាគីក្រុមហ៊ុនកាស៊ីណូ ទាំងពីរមកពិភាក្សារក​ដំណោះស្រាយ​ដើម្បី​ពិនិត្យ​លទ្ធភាព​ជាក់ស្តែង​ សម្រាប់ធ្វើការរៀបចំបង្កើតអាងស្តុកទឹកកខ្វក់​ដើម្បីរក្សា​កាកសំណល​រាវ​មុន​និងធ្វើការបង្ហូរមកតាមប្រព័ន្ធលូ។ ប៉ុន្តែជាលទ្ធផលមកដល់ពេលនេះ​នៅតែពុំទាន់ឃើញមាន​ចំណាត់ការណាមួយ​បានដោះស្រាយបញ្ហាទាំងអស់នេះជូនពលរដ្ឋនោះទេ៕ អត្ថបទ សារិទ្ធ

មន្ត្រីជាន់ខ្ពស់ធម្មការ៖ គ្រប់សាសនាគឺសុទ្ធតែជាប្រភព នៃគុណតម្លៃ សម្រាប់អប់រំសង្គមមនុស្សឱ្យបានល្អ

2024/09/06 11:52:24 am        137
ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និង​សាសនាអះអាងថា គ្រប់សាសនា គឺសុទ្ធតែជាប្រភព​នៃគុណតម្លៃ​សម្រាប់​អប់រំ​សង្គម​មនុស្ស​ឲ្យ​បាន​ល្អ។ការថ្លែងរបស់ឯកឧត្តម ឈួរ សុបញ្ញា យ៉ាងដូច្នេះក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តគម្រោងកិច្ចសន្ទនា អន្តរ​ជំនឿ ដើម្បីសន្តិភាព និងការអភិវឌ្ឍជានិរន្ត ក្នុងបណ្ដាប្រទេសតាមដងទន្លេមេគង្គឡានឆាង, ពិធី​នេះ​មានការនិមន្តនិងអញ្ជើញចូលរួមដោយសម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរតាមបណ្តាខេត្ត ដែលបានប្រារព្ធ​ឡើង​នៅ​ព្រឹក​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ពីគោលបំណងរបស់ឯកឧត្តម ចាយ បូរិន ដើម្បីលើក​កម្ពស់​ប្រសិទ្ធ​ភាព ប្រសិទ្ធផល នៃការអនុវត្តគម្រោង ធានាសម្រេចឱ្យបានតាមគោលបំណងខាងលើ ស្រប​តាម​បេសកកម្មរបស់ក្រសួងធម្មការនិងសាសនា និងការរំពឹងចង់បានរបស់ម្ចាស់ជំនួយ ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម៖១) ក្រុមបច្ចេកទេសគម្រោងត្រូវក្តាប់ឱ្យជាប់បេសកកម្មរបស់ក្រសួងធម្មការ និងសាសនា ជាពិសេស សុខដុមនីយកម្មសាសនា ដែលជាកត្តាពាក់ព័ន្ធ​យ៉ាងខ្លាំង​ទៅ​នឹង​វត្ថុ​បំណង​របស់​គម្រោង​។២) ក្រុមបច្ចេកទេសគម្រោង ត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់អំពីគោលបំណង នៃកិច្ច​សហប្រតិបត្តិការមេគង្គ-ឡានឆាង គោលបំណងជាក់លាក់ នៃគម្រោងដែលកំពុងអនុវត្តនេះ និង​ការ​រំពឹង​ចង់បានរបស់ម្ចាស់ជំនួយ។៣) ក្នុងការអនុវត្តគម្រោង ក្រុមបច្ចេកទេសគម្រោង ត្រូវផ្ដោតជាសំខាន់លើប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​នៃគម្រោង ដើម្បីធានាសម្រេចបានលទ្ធផលតាមការរំពឹងទុក។៤)សូមស្ថាប័ន និងអ្នកពាក់ព័ន្ធ ដែលបាននិមន្ត និងអញ្ជើញចូលរួមក្នុងសិក្ខាសាលាទាំងអស់ ត្រូវ​បំពេញតួនាទីឱ្យបានល្អបំផុត ក្នុងដំណើរការអនុវត្តគម្រោង ត្រូវយកអស់បញ្ញាស្មារតី ដើម្បី​រួម​ចំណែក​ដល់​ភាពជោគជ័យនៃគម្រោងក៏ដូចជាចូលរួមចំណែកលើក​កម្ពស់​សុខ​ដុម​នីយកម្ម​សាសនា និងថែរក្សាសន្តិភាព ក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្ដា​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​ឡាន​ឆាង ទាំងអស់។នាឱកាសនេះ ឯកឧត្តម ឃី រតនៈ បានលើកថាដើម្បីឆ្លើយតបទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្រសួងធម្មការ និងសាសនា បានអនុវត្តគោលនយោបាយ "លើកកម្ពស់​សាសនា​របស់​រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុនីយកម្មសាសនា" សម្រាប់អនុវត្តចាប់ពីឆ្នាំ២០២៤-២០២៨ ផ្អែក​លើកផែនការយុទ្ធសាស្រ្តចំនួន៥ របស់ក្រសួងរួមមមាន៖ ១.ការលើក​កម្ព​​ស់​សាសនា​របស់​រដ្ឋ, ២.ការលើកម្ពស់សីលធម៌សង្គម, ៣.រក្សាសុខដុមនីយកម្មសាសនា, ៤.ការពង្រឹង​គុណភាព​វិស័យ​អប់រំ​ពុទ្ធិកសិក្សាគ្រប់កំរិត និង៥. ការអភិវឌ្ឍសមត្ថភាពស្ថាប័ននិងធនធានមនុស្ស។ ឯកឧត្តម ឃី រតនៈ បានជម្រាបជូនអំពីប្រសាសន៍ណែនាំរបស់ឯកឧត្តម រដ្ឋមន្រ្តីអំពីគម្រោង "កិច្ចសន្ទនាអន្ដរជំនឿ ដើម្បីសន្ដិភាព និងការអភិវឌ្ឍ ជានិរន្ដរ៍ ក្នុងបណ្ដា​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ-ឡានឆាង"គោលបំណងចែករំលែកបទពិសោធន៍ស្តីពីវប្បធម៌អន្តរជំនឿ និងការគ្រប់គ្រង ដើម្បីសន្តិភាពប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍ លើកកម្ពស់កិច្ចសន្ទនាអន្តរជំនឿ ទិវា​អន្តរជាតិ​នៃសប្តាហ៍សុខដុមរមនាពិភពលោករបស់អង្គការសហប្រជាជាតិ និងទិវាសាសនា អន្តរជាតិ​នៅប្រទេសទន្លេមេគង្គ-ឡានឆាង និងពង្រឹងភាពសុខដុមរមនាអន្តរជំនឿ និងកិច្ច​សហ​ប្រ​តិបត្តិការនៃប្រទេសទន្លេមេគង្គ-ឡានឆាង៕ អត្ថបទ រដ្ឋា 

ឯកឧត្តម ហេង សួរ បន្តដឹកកិច្ចប្រជុំប្រាក់ឈ្នួលកម្មករកាត់ដេរជាលើកទី៣ នៅថ្ងៃទី៦ កញ្ញានេះ

2024/09/06 11:44:13 am        299
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះ បានបន្តដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប លើកទី៣ ដើម្បីពិភាក្សាគ្នាលើការកំណត់តួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥ខាងមុខ។មានប្រសាសន៍បើកកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានឲ្យដឹងថា នេះជាលើកទី៣ នៃកិច្ចប្រជុំក្នុងក្របខ័ណ្ឌត្រីភាគី ខណៈពេលសមាជិក សមាជិកាក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ក៏បានប្រជុំជាលក្ខណៈផ្ទៃក្នុងរៀងៗខ្លួន ក្នុងនោះភាគីកម្មករនិយោជិតបានប្រជុំចំនួន ២ដង និងភាគីនិយោជកក៏បានប្រជុំ ២ដងដូចគ្នា ដូច្នេះសរុបមកដល់ពេលនេះគឺចំនួន៧ដងរួចហើយ។ ឯកឧត្តម រំពឹងថា កិច្ចប្រជុំលក្ខណៈត្រីភាគីថ្ងៃនេះនឹងមានវឌ្ឍនភាព ដោយសារកាលពីពេលកន្លងទៅនេះ ភាគីសហជីព និងនិយោជក បានបង្ហាញនូវគោលជំហរ បើទោះបីជាតួលេខនៅមានលម្អៀងគ្នា ប៉ុន្តែតួលេខទាំងអស់បង្ហាញថា នឹងមានកំណើន គ្រាន់តែថាកំណើននេះផ្សេងៗគ្នា ដោយភាគីសហជីពបានស្នើសុំដំឡើងចំនួន ១៤ ដុល្លារ រីឯភាគីនិយោជក បានកំណត់ដំឡើងចំនួន ១ដុល្លារបន្ថែមលើប្រាក់ឈ្នួលបច្ចុប្បន្ន ចំនួន ២០៤ដុល្លា។ ឯកឧត្តម បន្ថែមថា ទោះបីយ៉ាងណាក៏ដោយ ក្នុងឆ្នាំនេះទាំងភាគីនិយោជក និងសហជីព មានតួលេខដំបូងរបស់ខ្លួនឆ្នាំនេះ បើធៀបនិងឆ្នាំកន្លងទៅគឺប្រសើរជាង ដោយសារឆ្នាំកន្លងទៅភាគីនិយោជក បានផ្តើមថា គឺមិនមានកំណើនទេ ដោយសុំរក្សានៅដដែល ចំណែកភាគីសហជីពស្នើសុំដំឡើងរហូតជិត ២០ដុល្លារ ប៉ុន្តែឆ្នាំនេះភាគីទាំងពីរបានផ្តើមនូវតួលេខដ៏ល្អ ដើម្បីចរចារគ្នាបន្តទៀត ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ៧ចំណុច ដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។សូមបញ្ជាក់ទៀតថា កិច្ចចចារប្រាក់ឈ្នួលអប្បបរសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ គ្រប់ភាគីទាំងអស់ ត្រូវប្រើលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ដោយផ្តោតលើ ៧ចំណុចសំខាន់ៗ ដូចជា៖ ស្ថានភាពគ្រួសារ, អាត្រាអតិផរណា, ការចំណាយក្នុងការរស់នៅ, ផលិតភាព, ភាពប្រកួតប្រជែងរបស់ប្រទេស, ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។ ហើយគ្រប់ភាគីទាំងអស់ ត្រូវផ្តោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្រ្តដោយយោងលើលក្ខណវិនិច្ឆ័យទាំង៧ខាងលើ ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមជាមួយ។ គិតត្រឹមឆ្នាំ២០២៤នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត មានចំនួន ២០៤ដុល្លារ ក្នុង១ខែ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

សាលារៀនមួយចំនួនកំពុងផ្តោតលើការបង្រៀនកុមារឱ្យចេះពីការប្រតិបត្តិសាសនា

2024/09/06 11:39:51 am        288
សាលារៀនមួយចំនួននៅរាជធានីភ្នំពេញ បច្ចុប្បន្នកំពុង​ផ្តោតលើ​ការ​បង្រៀន​កុមារ​ឱ្យ​ចេះ​ពី​ការ​ប្រតិបត្តិ​សាសនា។ ជាក់ស្ដែងសាលារៀនរៀនខ្លះ បានបង្រៀនកុមារឱ្យចេះ ពីពិធីរាប់បាត្រ វេរ​ចង្ហាន់​ជូនព្រះសង្ឃ ស្របពេលដែលពិធីកាន់បិណ្ឌ និងភ្ជំបិណ្ឌ ខិតចូលមកដល់នាពេលខាងមុខ។សាលា​រៀនមួយចំនួន ពិសេសសាលាកម្រិតបឋមសិក្សា បានផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទាំង​ការ​បណ្ដុះបណ្ដាលចំណេះដឹង និងបំណិនពីការរស់នៅ ក៏ដូចជាការប្រតិបត្តិសាសនា ដើម្បីឱ្យកុមារ​ស្វែង​យល់​តាំងពីវ័យក្មេង។សម្រាប់សាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្ដីហ៊ុន នាងព្រែកកំពឹស បានតម្រូវឱ្យមានការបង្រៀនគ្រប់ថ្នាក់រៀន ពីការប្រតិបត្តិសាសនា។ ជាក់ស្ដែង នៅថ្ងៃនេះ លោក ផុន ណាត ជានាយកសាលា បាននិមន្តព្រះសង្ឃដើម្បីរៀបចំពិធីរាប់បាត្រ វេរចង្ហាន់ ដែលជាឱកាសសម្រាប់កុមារអាចចូលរួមប្រតិបត្តិដោយផ្ទាល់។លោកនាយកសាលា លើកឡើងថាវាជាភាពចបាច់ ដែលត្រូវបង្រៀនកុមារពីការធ្វើបុណ្យ បង្រៀនឱ្យចេះប្រតិបត្តិសាសនាតាំងពីវ័យកុមារបែបនេះ។សម្រាប់កុមារ ក៏បានបង្ហាញជាការពេញចិត្តផងដែរ។ ពួកគេលើកឡើងថា នឹងយកអ្វីដែលពួកគេបានសិក្សា ទៅអនុវត្តផ្ទាល់នៅវត្តអារាម ពិសេសសម្រាប់ឱកាស កាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ។យោងតាមប្រតិទិន ពិធីបុណ្យកាន់បិណ្ឌ នឹងប្រព្រឹត្តិទៅចាប់ផ្ដើមពីថ្ងៃ ទី១៨ ខែកញ្ញានេះ។ ពិធីបុណ្យនេះគឺជាទំនៀមទំលាប់ ប្រជាពលរដ្ឋខ្មែរ ជាពុទ្ធបរិស័ទ្ធនឹងអញ្ជើញនាំយកចង្ហាន់ទៅតាមវត្តអារាម ដើម្បីវេរប្រគេនជូនព្រះសង្ឃ ឧទ្ទិសជូនជីដូនជីតា សាច់ញ្ញាតិ ដែលបានចែកឋានទៅ។ ការរាប់បាត្រ ក៏ជាសកម្មភាពសំខាន់ ក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌផងដែរ៕ អត្ថបទ គឹមហុក 

ថ្នាក់ដឹកនាំកំពូលអញ្ជើញចូលរួមកម្មវិធីបូជាសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល

2024/09/06 11:02:08 am        85
នៅព្រឹកថ្ងៃទី៦កញ្ញានេះ ថ្នាក់ដឹកនាំកំពូលរបស់ជាតិ រួមមានសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងសាច់ញាតិនៃសព នាម៉ឺនសព្វមុខមន្ត្រី នៃព្រះបរមរាជវាំង បានអញ្ជើញជូនដំណើរក្នុងកម្មវិធីបូជាសព សម្តេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា នៅឯ វាលមេរុ ក្នុងវត្តជម្ពូវ័ន ។កម្មវិធីបូជាសព បានប្រព្រឹត្តិទៅតាមប្រពៃណីជាតិដោយបាននិមន្តសម្តេចព្រះសង្ឃនាយកស្តីទី សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ព្រះសង្ឃ ៩៤ព្រះអង្គ ស្វាធ្យាយព្រះសត្តប្បករណាភិធម្ម (បង្សុកូល)និងដង្ហែប្រទក្សិណសព បីជុំមេរុ ជាឧត្តរាព័ត៌ដោយញាតិនៃសព ។វិយោគកថានិងជីវប្រវត្តិដែលអានដោយសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានរំលឹកអំពីជីវប្រវត្តិរបស់សម្តេចចៅហ្វាវាំង ដោយគូសបញ្ជាក់ថា៖ មរណៈភាពនៃសម្តេចចៅហ្វាវាំង គង់ សំអុល ជាការបាត់បង់រដ្ឋបុរសមួយរូប ជាវីរៈជនគំរូដ៏កម្រ ដែលបានបូជាកម្លាំងកាយ កម្លាំងបញ្ញាជាង៧ទសវត្ស ក្នុងការបំរើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនដោយសុចរឹត ទៀងត្រង់ និងភក្តីភាពអស់មួយជីវិត។សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ច័ន្ទមុន្នី និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក៏បានអញ្ជើញក្រោកឈរគោរពវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង គង់ សំអុល ដោយសេចក្តីគោរព និងសោកស្តាយ ហើយឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ក៏បានបូជាផ្កាខ្លឹមចន្ទន៍ (តាមរយៈមន្ត្រី ពិធីការលើវេទិកាកិត្តិយស) ។ សម្តេច តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជូនភ្លើងបូជាសពសម្តេចចៅហ្វាវាំង គង់ សំអុល ពីវេទិកាកិត្តិយស។ជាកិច្ចបន្ត លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អម ក្រសួង ព្រះបរមរាជវាំង តំណាងគ្រួសារសពក៏បានថ្លែងអំណរព្រះគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅនិងជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះអង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចព្រះមហាសង្ឃរាជ សម្តេចសង្ឃនាយក ព្រះសង្ឃនាយករង សម្តេចព្រះមន្ត្រីសង្ឃ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេច ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់ឋានានុក្រមរបស់ជាតិ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មន្ត្រីព្រះបរមរាជវាំងដែលបានយាងនិងអញ្ជើញចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ។សូមបញ្ជាក់ផងដែរថា៖សម្តេចចៅហ្វាវាំង គង់ សំអុល បានទទួលមរណភាព នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទី ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។សាច់ញាតិនៃសព ឥស្សរជនគ្រប់ជាន់ថ្នាក់បានសម្តែងនូវការសោកស្តាយដោយក្តីសង្វេគ ចំពោះមរណភាពសម្តេចចៅហ្វាវាំង គង់ សំអុល ដែលជាស្វាមី ឪពុក ជីតា ជីតាទួត និងជា គ្រូបាធ្យាយគម្រូដ៏ប្រសើរមួយរូប ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ សេចក្តីស្មោះសរ និងអធ្យាស្រ័យខ្ពស់ ចំពោះក្រុមគ្រួសារ ដែលកន្លងមកសម្តេច តែងយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតីខិតខំចិញ្ចឹមបីបាច់ថែរក្សា និង អប់រំទូន្មានប្រៀនប្រដៅបុត្រីធិតា និងចៅៗរហូតបានក្លាយជាបញ្ញវន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ សង្គមជាតិ។ មិនត្រឹមតែប៉ុណ្ណោះ មរណភាពសម្តេចចៅហ្វាវាំង ជាការបាត់បង់នូវឥស្សរជន និងថ្នាក់ដឹកនាំគម្រូដ៏ ឆ្នើមមួយរូប ប្រកបដោយបញ្ញាញាណ ឆន្ទៈ មនសិការជាតិ គតិបណ្ឌិត និងបទពិសោធន៍ខ្ពស់ ដែលក្នុងមួយជីវិត សម្តេច បានតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីជាតិ និងប្រជាជន ពិសេសក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគ្រប់កាលៈទេសៈ ជាពិសេសដង្ហែតាម អង្គព្រះមហាក្សត្រ និងហ្លួងម៉ែជាអម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលបានជោគជ័យជាច្រើនលើកិច្ចការជាតិ និងអន្តរជាតិដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ មាតុភូមិ និងប្រជាជនរហូតមក ព្រមទាំងបានចូលរួមចំណែកដ៏ធំធេង និងយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ តាមរយៈការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាមួយសមាគមកាកបាទក្រហមកម្ពុជា។សម្តេចតេជោ និងឥស្សរជនគ្រប់ជាន់ថ្នាក់បានសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានទៅកាន់ សុគតិភព ដែលជាទីឋានដ៏ខ្ពង់ខ្ពស់ កុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទ៖ មុត សុទ្ធ

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញក្នុងពិធីហែ និងបូជាសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល

2024/09/06 10:53:57 am        102
ភ្នំពេញ៖ នៅព្រឹក ថ្ងៃសុក្រ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញក្នុងពិធីហែ និងបូជាសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលធ្វើឡើងនៅវត្តជម្ពូវ័ន។ ក្នុងវេលាដែលពោរពេញដោយសមានទុក្ខ និងសេចក្តីសោកសង្រេងស្រណោះអាឡោះអាល័យរកទីបំផុតគ្មាននេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុត និងសូមសម្តែងនូវការសោកស្តាយប្រកបដោយក្តី សង្វេគ ចំពោះមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលជាស្វាមី ឪពុក ជីតា ជីតាទួត និងជា គ្រូបាធ្យាយគម្រូដ៏ប្រសើរមួយរូប ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ សេចក្តីស្មោះសរ និងអធ្យាស្រ័យខ្ពស់ ចំពោះ ក្រុមគ្រួសារ ដែលកន្លងមក សម្តេចតែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានប្រៀនប្រដៅបុត្រីធិតា និងចៅៗរហូតបានក្លាយជាបញ្ញវន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ សង្គមជាតិ។ មិនត្រឹមតែប៉ុណ្ណោះ មរណភាពសម្តេចចៅហ្វាវាំង ជាការបាត់បង់នូវឥស្សរជន និងថ្នាក់ដឹកនាំគម្រូដ៏ ឆ្នើមមួយរូប ប្រកបដោយបញ្ញាញាណ ឆន្ទៈ មនសិការជាតិ គតិបណ្ឌិត និងបទពិសោធន៍ខ្ពស់ ដែលក្នុងមួយជីវិត សម្តេច បានតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីជាតិ និងប្រជាជន ពិសេសក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគ្រប់កាលៈទេសៈ ជាពិសេសដង្ហែតាម អង្គព្រះមហាក្សត្រ និងហ្លួងម៉ែជាអម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ទទួលបានជោគជ័យជាច្រើនលើកិច្ចការជាតិ និងអន្តរជាតិដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ មាតុភូមិ និងប្រជាជនរហូតមក ព្រមទាំងបានចូលរួមចំណែកដ៏ធំធេង និងយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ តាមរយៈការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាមួយសមាគមកាកបាទក្រហមកម្ពុជា។សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានទៅកាន់ សុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» នៅវិមាន ៧មករា

2024/09/06 10:49:37 am        126
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការកណ្តាល បានអញ្ជើញផ្តល់បទឧទ្ទេសនាមលើប្រធានបទ «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ»។ បទឧទ្ទេសនាមនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាផ្នែកមួយនៃ វគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា កម្រិត២ ជំនាន់ទី១៣ ដោយមានសិក្ខាកាម​ដែលជា​មន្ត្រីគណបក្សមកពីបណ្តាគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការយុវជន​គណបក្ស ចូលរួមសរុបចំនួន ១៤០រូប(ស្រី ១៨រូប) នៅវិមាន ៧មករា រាជធានីភ្នំពេញ។ មុនពេលចាប់ផ្តើមខ្លឹមសារនៃបទឧទ្ទេសនាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពី​អត្ថន័យ នៃវិមាន ៧មករា ដែលសិក្ខាកាមកំពុងតែមានឱកាស​សិក្សារៀនសូត្រ​ក្នុងវិមាន​ដ៏ធំ​ស្កឹមស្កៃ ដែលជាទីស្នាក់ការគណបក្សប្រជាជននេះថា "វិមាននេះ ជាវិមានដែលបានសាង​ក្នុងយុគ្គសម័យ នៃការអភិវឌ្ឍដ៏រុងរឿងនេះ កើតចេញពីតម្លៃនៃវីរភាព និងការលះបង់របស់ឥស្សរជនជាន់ខ្ពស់ជំនាន់មុន ដែលលោកបានខំប្រឹងប្រែងកសាងស្នាដៃជាប្រវត្តិសាស្ត្រជាច្រើន ជូនជាតិមាតុភូមិ ហើយជាពិសេសបានបន្តរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ សម្រាប់យើងជាអ្នកជំនាន់ក្រោយ។ នៅក្នុងបទឧទ្ទេសនាមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នារសៀលនេះ ត្រូវបានបែងចែកជាពីរ ចំណុច៖ ទី១.ឯកឧត្តម បានបង្ហាញប្រវត្តិ និងដំណើរប្រព្រឹត្តទៅរបស់ក្រសួងមុខងារសាធារណៈ ព្រមទាំងសមិទ្ធផលការងារស្នូលសំខាន់ៗ រួមទាំងកិច្ចការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលឆ្លើយតបជាមួយនឹងវិធានការគន្លឹះទាំង៣ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងនាមជាលេខាធិការដ្ឋាន គ.វ.រ. ក្រសួងបានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារតាមក្រសួង-ស្ថាប័ន និងកំពុងជំរុញការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការងារអាទិភាពមួយនៃវិធានការគន្លឹះ របស់រាជរដ្ឋាភិបាល និងទី២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកទស្សនៈនានាពាក់ព័ន្ធទៅនឹងការពង្រឹងការងារក្នុងក្របខណ្ឌគណបក្សប្រជាជនកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយកបរដ្ឋមន្ត្រី បានបញ្ជាក់ពីភាពជោគជ័យនៃការងារកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងលិខិបទដ្ឋានគតិយុត្តិដែលបានរៀបចំដាក់ចេញ និងតាមរយៈកម្មវិធីអង្គភាពផ្តល់សេវាសាធារណៈគំរូ បានឆ្លុះបញ្ចាំងពីឆន្ទះ ចក្ខុវិស័យ និងការលះបង់របស់មន្ត្រីនៅមូលដ្ឋានតាមបណ្តារាជធានី-ខេត្ត បានបង្ហាញឱ្យប្រជាជន ជឿទុកចិត្តមកលើរាជរដ្ឋាភិបាល។ បន្ថែមពីនេះ ឯកឧត្តមនាយករដ្ឋមន្ត្រី បានរម្លឹកប្រសាសន៍របស់សម្តេចតេជោ ថា៖ ភាពជឿជាក់ និងជំនឿទុកចិត្ត ដែលបានមកពីប្រជាជន ត្រូវកសាងជាប់ជាប្រចាំ និងមានរយៈពេលយូ។ ភាពតិចតួចរបស់ប្រជាជននៅក្នុងកម្រិតមូលដ្ឋាន គឺជាកត្តាកំណត់ដែលគណបក្សប្រជាជន អាចកសាង ការពារប្រទេស និងជាមូលដ្ឋានគ្រឹះ សម្រាប់ទ្រទ្រង់ដល់ការដឹកនាំខាងនយោបាយ និងសង្គមជាតិជារៀងរហូត។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញពីភាពជាគំរូ និងគោលការណ៍ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសិក្សាបន្ថែមពីការដឹកនាំរបស់ថ្នាក់ដឹកនាំដទៃទៀតរបស់គណៈបក្សប្រជាជនកម្ពុជា ដោយឈរលើគោលជំហររឹងមាំ ប្រកបដោយសាមគ្គី ឯកភាពផ្ទៃក្នុង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញចិត្តដល់សិក្ខាកាមទាំងត្រូវប្រកាន់ខ្ជាប់ ធ្វើយ៉ាងណារក្សានូវសាមគ្គីឯកភាពផ្ទៃក្នុង ព្រមទាំងចូលរួមបំពេញតួនាទី ភារកិច្ច ក្នុងគោលដៅបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ៕

ស្ពានស្រែពក ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរតភ្ជាប់ក្នុងភូមិភាគឦសានរបស់កម្ពុជា (ស្រុកសេសាន ខេត្តស្ទឹងត្រែង និងស្រុកកូនមុំ ខេត្តរតនគិរី )

2024/09/06 09:32:42 am        163
បន្ថែមពីលើការតភ្ជាប់ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ គឺមានទន្លេស្រែពកឆ្លងកាត់ ដែលជានិច្ចជាកាល តែងមានការជន់លិចនៅរដូវវស្សា និងបន្តផលវិបាកដល់ការធ្វើដំណើរ ។ រាជរដ្ឋាភិបាល ក៏បានសាងសង់នូវស្ពានស្រែពក ក្នុងគោលដៅតភ្ជាប់និស្ស័យរបស់អ្នកស្រុកសេសាន ខេត្តស្ទឹងត្រែង និងស្រុកកូនមុំ ខេត្តរតនគិរី ដែលបានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរតភ្ជាប់ក្នុងភូមិភាគឦសានរបស់កម្ពុជា ហើយក៏បានក្លាយជាមធ្យោបាយធ្វើដំណើរដ៏សំខាន់ផងដែរ អំឡុងពេលទឹកជំនន់នៃទន្លេស្រែពកឡើងខ្ពស់ ។

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជំរុញតំបន់ជនបទ ឱ្យក្លាយជាតំបន់មានសក្តានុពលសេដ្ឋកិច្ច

2024/09/05 08:33:06 pm        24
ភ្នំពេញ ÷ ក្រសួងអភិវឌ្ឍន៍ជនបទ បានកំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យគ្រប់ភូមិ ជនបទទាំងអស់មានផ្លូវតភ្ជាប់ និងក្លាយជាតំបន់ជនបទសមាហរណកម្ម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច សម្រាប់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង ក្នុងការដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់ទទួលបញ្ចប់ជាស្ថាពរ រយៈពេលធានាសុពលភាពគុណភាព ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST និងស្ពាន ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងផ្លូវក្រាលដីល្បាយក្រួស១ខ្សែទៀត នៅស្រុក កណ្តៀង ខេត្តពោធិ៍សាត់ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នេះថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិ បាលកម្ពុជា បាននិងកំពុងជំរុញការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បីឱ្យគ្រប់ភូមិជនបទទាំងអស់មានផ្លូវតភ្ជាប់ និងក្លាយជាតំបន់ជនបទសមាហរណកម្ម ជាពិសេសតំបន់ដែលមានសក្តានុ ពលសេដ្ឋកិច្ច សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងក៏ជាការចូលរួមចំណែកដល់កំណើនសេដ្ឋជាតិផងដែរ។ ឯកឧត្តម បន្តថា បញ្ហានេះ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញក្នុងគោលដៅបង្កើន គុណភាព និងធានាចីរភាពផ្លូវជនបទ ព្រោះនៅជនបទមានសារៈសំខាន់ និងជាសរសៃឈាមជួយជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច និងកាត់បន្ថយគម្លាតតំបន់ជនបទ និងទីក្រុងផងដែរ។ តាមរយៈផ្លូវនិងស្ពានខាងលើនេះ, ឯកឧត្តម បានកោតសរសើរ ចំពោះនាយកដ្ឋានផ្លូវលំជនបទ ដែលបានយកចិត្តដាក់ខ្ពស់ក្នុងការថែទាំងផ្លូវ និងស្ពានទាំងនោះបានល្អប្រសើរ នេះគឺជាការធានាដល់ ការប្រើប្រាស់គ្រប់រដូវកាល សម្រាប់ជាប្រយោជន៍ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាការផ្តល់ប្រយោជន៍សាធារណៈផងដែរ។នៅក្នុងការត្រួតពិនិត្យផ្លូវ និងស្ពានខាងលើនេះ, ឯកឧត្តម អ៊ិន ចន្ថា និងគណៈកម្មាធិការអន្តរក្រសួង ក៏បានជួបសំណេះ សំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋជាច្រើនរូប ដោយក្នុងនោះឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខពីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតា ស្ថាបនិកសន្ដិភាព ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចទាំង តែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងជំនួបនេះដែរ ឯកឧត្តមបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម រដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ា១ផងដែរ៕

«ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងប្រជុំត្រីភាគីលើកទី៣ ដើម្បីចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា នៅព្រឹកថ្ងៃទី៦ ខែកញ្ញាស្អែកនេះ»

2024/09/05 05:43:33 pm        533
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះបន្តទៀត នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ការប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលកម្មករនិយោជិតនេះ បានធ្វើឡើងចំនួន២លើកមកហើយ ដែលលើកដំបូងធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា និងលើកទី២ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ។ ក្នុងកិច្ចប្រជុំលើកទី២ តំណាងភាគីកម្មករនិយោជិតដាក់តួលេខដោយតំឡើង ១៤ដុល្លារ ខណៈតំណាងភាគីនិយោជក ដាក់តួលេខដំឡើងតែ១ដុល្លារបន្ថែម លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក។ សូមបញ្ជាក់ថា កិច្ចពិភាក្សាកំណត់ប្រាក់ឈ្នួលកម្មករនិយោជិត គឺធ្វើឡើងដោយឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលក្នុងគោលដៅធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាពរបស់កម្មករនិយោជិតទាំងអស់។ កិច្ចពិភាក្សាកំណត់ប្រាក់ឈ្នួលនេះ មានការចូលរួមពីតំណាងត្រីភាគី ពោលគឺតំណាងកម្មករនិយោជិត តំណាងនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។នៅក្នុងឆ្នាំ២០២៤នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន២០៤ដុល្លារក្នុងមួយខែ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២២១ ទៅ ២៣២ដុល្លារអាម៉េរិកក្នុងមួយខែ ដោយមិនទាន់ពីគិតពីអត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានពី ប.ស.ស.៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ទទួល​បាន​ការលើកលែងទោសពីព្រះមហាក្សត្រ
06/03/2026 12:06 PM
សម្ដេចធិបតី៖ បរិការណ៍ពិភពលោកបច្ចុប្បន្ន កម្ពុជាត្រូវពន្លឿនការកែទម្រង់លើវិស័យសេដ្ឋកិច្ច និងការពារជាតិ
06/03/2026 12:06 PM
សម្ដេចតេជោ ហ៊ុន សែន ណែនាំមន្រ្ដីត្រូវបម្រើប្រជាជនដោយស្មោះត្រង់ និង​លុប​បំបាត់​ទង្វើ​ខុស​ឆ្គង​ចំពោះ​ពលរដ្ឋ
06/03/2026 12:06 PM
ចិន រិះគន់ប្រមុខការពារជាតិហ្វីលីពីនជុំវិញការលើកឡើងពី «ការគំរាមកំហែង» របស់ចិន
06/03/2026 12:06 PM
សម្តេចតេជោ ហ៊ុន សែន៖ កំពង់ធំជាគោលដៅការចាប់អារម្មណ៍លើការវិនិយោគកែច្នៃស្វាយចន្ទី ខណៈ​មហិច្ឆតាកម្ពុជាចង់ប្រែក្លាយជាអធិរាជស្វាយចន្ទី
06/03/2026 12:06 PM
ក្រុមអ្នកតវ៉ា ដុតសំបកកង់រថយន្ត បន្តទាមទារឱ្យប្រធានាធិបតីប្រទេសបូលីវី ចុះចេញពីតំណែង
06/03/2026 11:06 AM
អង្គការឧតុនិយមពិភពលោក(WMO)៖ បាតុភូត El Nino បង្កើនហានិភ័យអាកាសធាតុធ្ងន់ធ្ងរ
06/03/2026 11:06 AM
WHO៖ ករណីសង្ស័យមានជំងឺអេបូឡាធ្លាក់មកត្រឹម១១៦ ករណីក្រោយមនុស្សរាប់រយនាក់ត្រូវបានដកចេញពីការតាមដាន
06/03/2026 11:06 AM
កងកម្លាំងរក្សាសន្តិភាព UN ត្រូវបានគេឃើញនៅព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈកងទ័ពអ៊ីស្រាអែលមានវត្តមាន
06/03/2026 11:06 AM
ប្រភពព័ត៌មានអ៊ីរ៉ង់៖ ការផ្លាស់ប្តូរសារត្រូវបានផ្អាក ខណៈអាមេរិកអះអាងថាការចរចាកំពុងដំណើរការ
06/03/2026 11:06 AM