កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ បានចាប់ផ្តើមជាផ្លូវការ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ

ព័ត៌មានជាតិ

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលចាត់ទុកការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាការងារអាទិភាព

2024/09/05 02:26:51 pm        92
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីសរុប១,៦៦០រូប នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានចាត់ទុកការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាការងារអាទិភាព និងបានរៀបចំការងារកំណែទម្រង់នេះជាមុំមួយក្នុងចំណោមមុំទាំង៥ នៃយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ នៅក្នុងនីតិកាលទី៧នៃរដ្ឋសភារាជរដ្ឋភិបាលបានដាក់ចេញនៅវិធានការគន្លឹះជាអាទិភាពចំនួន៥ រួមមានទី១ ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ, ទី២ ការលើកកម្ពស់គុណភាពអប់រំ, ទី៣ ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ទី៤ ការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងទី៥ ការពង្រឹងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នេះឯង។ សូមជម្រាបថា ដើម្បីលើកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ឱ្យកាន់តែល្អប្រសើរ រាជរដ្ឋាភិបាលនីតិកាលទី៧ បានសម្រេចប្រគល់ភារកិច្ចជូនក្រសួងយុត្តិធម៌ក្នុងការរៀបចំ ផែនការ សកម្មភាពជាក់ស្ដែង សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវកិច្ចការងារអាទិភាពសំខាន់ៗចំនួន៣ រួមមានទី១ ការបង្កើតយន្តការដោះស្រាយវិវាទ​ក្រៅប្រព័ន្ធតុលាការបន្ថែម លើយន្តការដែល​មានស្រាប់​ ដើម្បីជួយសម្របសម្រួល ដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេសវិវាទរបស់​ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ទី២ ការជំរុញ និង​ការ​ដោះស្រាយសំណុំរឿង​ក្ដី​នៅតាមតុលាការ​ឱ្យ​បានឆាប់រហ័ស និងទី៣ ការត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាមតុលាការ​សំដៅជួយ​ដោះស្រាយ​រកយុត្តិធម៌ជូនប្រជាពលរដ្ឋ ​ក៏ដូចជាការលើកកម្ពស់តម្លាភាព​ សុចរិតភាព និងភាពត្រឹមត្រូវ​ក្នុងការអនុវត្តច្បាប់ ​និងចំណាត់ការរឿងក្ដីដោយតុលាការ៕អត្ថបទ៖វ៉ន ដារ៉ា

សម្ដេចធិបតី៖ វិធានការច្បាប់ក្នុងព្រឹត្តិការណ៍ថ្ងៃទី១៨ សីហា គឺដើម្បីធានាសេចក្ដីសុខដល់ទាំងអស់គ្នា

2024/09/05 02:08:41 pm        188
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីសរុបនៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការអនុវត្តវិធានការច្បាប់ចំពោះក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលបង្កើតព្រឹត្តិការណ៍ធ្វើបាតុកម្ម ប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល និងដុតប្រទេស កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៤ កន្លទៅ គឺដើម្បីរក្សាឱ្យបាននូវសុខសន្ដិភាព និងស្ថិរភាពជូនដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ការអនុវត្តច្បាប់ត្រឹមត្រូវ កាលពីថ្ងៃទី១៨ ខែសីហាកន្លងទៅនោះហើយ ទើបអាចធានាបាននូវសុខសន្ដិភាពរហូតមកដល់ថ្ងៃនេះ ដោយគ្មានការព្រួយបារម្ភអំពីអស្ថិរភាពនៅក្នុងសង្គមជាតិឡើយ។ សម្ដេចធិបតីបញ្ជាក់ថា ការបញ្ជេញមតិរបស់ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងការស្នេហាជាតិ និងការបាត់បង់ទឹកដី គឺជារឿងត្រឹមត្រូវ និងជាសិទ្ធិរបស់ពលរដ្ឋ ហើយដើម្បីឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលក៏បានពន្យល់ជាបន្តបន្ទាប់អំពីកង្វល់ដែលប្រជាពលរដ្ឋបានលើកឡើងកន្លងមកផងដែរ។ ប៉ុន្ដែសកម្មភាពកាលពីថ្ងៃទី១៨ ខែសីហា កន្លងទៅនេះ មានក្រុមជ្រុលនិយមមួយក្ដាប់តូច ចង់បង្វែស្ថានការណ៍រឿង CLV ទៅជារឿងផ្សេង ដែលខុសពីគោលគំនិតដើមរបស់ប្រជាពលរដ្ឋភាគច្រើនដែលបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនអំពីអនាគតប្រទេសជាតិ ដែលក្រុមជ្រុលនិយមយកស្ថានភាពនេះបង្កើតផែនការដើម្បីដុតប្រទេសតែម្ដង។តាមប្រសាសន៍សម្ដេចធិបតីកាលពីព្រឹត្តិការណ៍ថ្ងៃទី១៨ សីហា សមត្ថកិច្ចបានឃាត់ខ្លួនក្រុមជ្រុលនិយមដែលប៉ុនប៉ងធ្វើបាតុកម្មចំនួន ៦៦ នាក់ ក្នុងនោះបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៩ នាក់ ចំណែកអ្នកផ្សេងទៀតបានធ្វើការណែនាំឱ្យត្រលប់ទៅផ្ទះវិញ៕ អត្ថបទ៖ វ៉ន ដារ៉ា

មន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នៅតែអនុវត្តវិធានត្រួតពិនិត្យលើអ្នកដំណើរចេញចូល ដើម្បីការពារសុវត្ថិភាព

2024/09/05 12:55:09 pm        178
ឧត្តរមានជ័យ៖ មន្រ្តីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ នៅតែអនុវត្តតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន លើសកម្មភាពត្រួតពិនិត្យលើការធ្វើដំណើរឆ្លងដែន ចេញ-ចូល ជាប់ជាប្រចាំ ដើម្បីធានាបាននូវសុខសុវត្ថិភាព ចំពោះអ្នកដំណើរ ក៏ដូចជាពលករឆ្លងដែន ដែលចេញចូលតាមច្រកនេះ។លោកវរសេនីយ៍ឯក ស្រេង ធារី នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នៅព្រឹកថ្ងៃទី៥កញ្ញាឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសានា អគ្គនាយកនៃអគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ មន្រ្តី​ច្រកទ្វារព្រំដែន​អន្តរជាតិអូរស្មាច់ បានអនុវត្តការងារស្នូល​ជាប់ជាប្រចាំ​របស់ខ្លួន​ក្នុងការត្រួតពិនិត្យ​លើអ្នកដំណើរឆ្លងដែនចេញចូលក្នុងប្រទេសបានយ៉ាងល្អប្រសើរ ក្នុងការប្រថាប់ត្រា ក៏ដូចជា​ការផ្តល់​ទិន្នការ​ បែបបទ​នានាផ្សេងៗ​ប្រកបដោយប្រសិទ្ធភាពផងដែរ។លោក បានបន្តឲ្យដឹងថា បច្ចុប្បុន្ននេះ កំណើនអ្នកធ្វើដំណើរភ្ញៀវជាតិ-អន្តរជាតិ តាមច្រកទ្វារព្រំដែន​អន្តរជាតិអូរស្មាច់ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ គឺមាន​សភាព​ធម្មតា​ក្នុង​ការចេញ​ចូល​ក្នុងប្រទេស មិនមានអ្វីគួរឲ្យមាន​ការ​បារម្ភ​នោះទេ។​ក្នុងនោះដែរ មន្រ្តីឈរជើងប្រចាំការ​នៅ​ច្រកទ្វារតែងតែ​ជួយ​សម្របសម្រួល​រាល់បញ្ហាឯកសារ​ផ្សេងៗ​ជូន​ដល់​អ្នកដំណើរទាំង​អស់ ដើម្បីផ្តល់ភាពងាយស្រួល​ ដល់បងប្អូន​ក្នុងការឆ្លងដែនចេញ-ចូល ​ប្រកប​ដោយ​ភាពរលូនផងដែរ៕

សម្តេចធិបតី៖ មកដល់ថ្ងៃនេះ ពលរដ្ឋចូលរួមមូលនិធិកសាងផ្លូវតាមព្រំដែនមានជាង៤០ម៉ឺននាក់ ទទួលបានថវិកាជិត២០លានដុល្លារ

2024/09/05 11:57:35 am        270
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រហូតដល់ថ្ងៃនេះ មានបងប្អូនប្រជា ពលរដ្ឋជាង៤០ម៉ឺននាក់ហើយ ដែលបានចូលរួមមូលនិធិជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន ដោយទទួលបានថវិកាជិត ២០លានដុល្លារអាមេរិក។ក្នុងឱកាសអញ្ជើញក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ​ចលនាជាតិ និយម និងសាមគ្គីភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមមូល​និធិកសាង​ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានធ្វើឡើងយ៉ាង​ផុលផុស​មិនថាតិច ឬច្រើននោះទេ ពោលគឺមួយថ្ងៃៗគឺមានរហូតដល់ជាង១ម៉ឺននាក់ទៅពីរម៉ឺននាក់ឯណោះ ខណៈមូលនិធិនេះ មិនទាន់ត្រូវបានបិទនោះទេ ហើយសម្តេចក៏បានប្រកាសថ្លែងអំណរអរគុណដល់បងប្អូន​ប្រជាពលរដ្ឋមកពីគ្រប់ទិសទី ដែលបានចូលរួមនូវមូលនិធិនេះផងដែរ។រាជារដ្ឋាភិបាលបានសម្រេចបង្កើត«មូលនិធិកកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុង​គោលបំណង ដើម្បីកៀគរថវិកាបន្ថែមសម្រាប់​កសាងហេដ្ឋារចនាសម្ព័ន្ធនានា​នៅ​តាមបណ្តោយ​ព្រំដែន ដោយកម្មវិធីមូលនិធិនេះ​ក៏ជាការផ្តល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ​គ្រប់​មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស ​បានចូលរួមចំណែកដោយផ្ទាល់​ជាមួយរាជដ្ឋាភិបាលនៅក្នុងបុព្វហេតុ​ការពារ និងអភិវឌ្ឍន៍​ជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ​ដើម្បីថែរក្សាសុខសន្តិភាព ​អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការ ជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាពជាដើម។ភ្លាមៗបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ និងសម្រេចបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះបង ប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ បានចូលរួមបរិច្ចាគថវិកាជាបន្តបន្ទាប់យ៉ាងផុលផុសបំផុត ខណៈចលនានៃការចូលរួម បរិច្ចាគនេះគឺជាការបង្ហាញនូវសាមគ្គីភាពជាធ្លុងមួយ ដើម្បីជាឧត្តម​ប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាទាំងមូលនោះ។នៅក្នុងឱកាសអញ្ជើញក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី ​និងសិក្ខាកាមមេធាវី នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤នេះដែរ ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ​ក៏បានអំពាវនាវដល់ បងប្អូន​ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសទាំងអស់បន្តចូលរួមនូវមូលនិធិនេះឲ្យបានគ្រប់ៗ​គ្នាផងដែរ ដើម្បីផលប្រយោជន៍ជាតិ ​និងប្រជាជនខ្មែរយើងទាំងអស់គ្នា ​ជាពិសេសគឺជំរុញសេដ្ឋកិច្ច និងទេសចរណ៍ នៅតាមព្រំដែននេះតែម្តង៕អត្ថបទបាន ចក់

សម្តេចធិបតី៖ មេធាវីគឺជាតួអង្គយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកលើកកម្ពស់យុត្តិធម៌សង្គម

2024/09/05 11:37:11 am        286
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកឡើងថា គណៈមេធាវីគឺជាតួអង្គយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកលើកកម្ពស់យុត្តិធម៌សង្គម តាមនីតិរដ្ឋ ជួយការពារក្តីជូនជនក្រីក្រ និងជួយជនងាយរងហានិភ័យងាយរងគ្រោះដោយឥតគិតថ្លៃ ការជួយពិគ្រោះផ្តល់យោបល់ដល់ជនក្រីក្រ កម្មករ និយោជិត និងគ្រូបង្រៀនដោយឥតគិតថ្លៃជាដើម។នៅក្នុងឱកាសអញ្ជើញក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤នេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងកិច្ចការពារសិទ្ធរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសបងប្អូនដែលរងនូវហានិភ័យ ខណៈរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភានេះ នៅតែបន្តផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រដដែល ដោយក្នុងនោះរាជរដ្ឋាភិបាលបានចាត់ចែងមេធាវីជួយដល់ជនរងគ្រោះ ដោយសារបញ្ហាអចលនទ្រព្យ ពីការឆបោកដោយសារបញ្ហាដីធ្លី ស្រ្តីមេម៉ាយ និងករណីមួយចំនួនបន្ថែមទៀតផងដែរ។ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ការប្រើប្រាស់ច្បាប់គឺមានសារៈ សំខាន់ខ្លាំងណាស់ ពោលគឺមិនត្រឹមតែជួយប្រជាពលរដ្ឋការពារសិទ្ធរបស់ពួកគាត់បានប៉ុណ្ណោះទេ ប៉ុន្តែច្បាប់ក៏ជាប្រទីប និងការកំណត់ព្រំដែនក្នុងការអនុវត្តច្បាប់ចំពោះជន និងបុគ្គលមួយចំនួនមិនឲ្យបំពានទៅលើសិទ្ធរបស់អ្នកដទៃ ឬសង្គមជាតិផងដែរ….។ទាក់ទងនឹងវិស័យច្បាប់នេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ផងដែរថា ការអនុវត្តច្បាប់គឺដើម្បីធានានូវសិទ្ធ របស់ប្រជាពលរដ្ឋមួយចំនួនក្នុងការបញ្ចេញមតិ តែមិនឲ្យជ្រុលហួសទៅប៉ះពាល់ទៅដល់សិទ្ធសង្គម និងរបស់ប្រជាពលរដ្ឋនោះទេ ជាពិសេសគឺតាមរយៈការធ្វើសកម្មភាពលើសព្រំដែនច្បាប់ ដូចជាគ្រោងធ្វើបាតុកម្មហិង្សា រៀបចំសម្ភារ ឬប្រមូលមនុស្សដើម្បីវាយប្រហារ និងប្រឆាំងរាជរដ្ឋាភិបាលនោះ ច្បាប់នឹងមិនបណ្តោយឲ្យធ្វើបានទៅងាយស្រួលនោះឡើយ ដោយនឹងចាត់វិធានការភ្លាមៗផងដែរ ដើម្បីសេចក្តីសុខ និងស្ថិរភាពរបស់ពលរដ្ឋ និងប្រទេសជាតិនោះ៕ អត្ថបទ បាន ចក់

តំណាងមេធាវី៖ សំអាងភស្តុតាងរឹងមាំជឿជាក់ថា​គ្មានការកាត់ទឹកដីអោយវៀតណាមនោះឡើយ

2024/09/05 10:55:51 am        278
តំណាងមេធាវី ដែលជាអ្នកស្រាវជ្រាវ អ្នកចេះច្បាប់បានអះអាងថា​ កិច្ចសហប្រតិបត្តិការតំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA គ្មានការកាត់ទឹកដីកម្ពុជាឲ្យវៀតណាមនោះឡើយ។ ​នេះ​គឺ​ជា​ការ​បញ្ជាក់​​ពី​តំណាង​មេធាវី​ដែលបានទទួលវិញ្ញាបនបត្រសិស្សមេធាវី ​និង​សិក្ខាកាម​មេធាវី​ក្រោម​អធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​៥​ ខែកញ្ញា ​ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និង​ពិព័រណ៍អន្តរជាតិជ្រោយចង្វារ។​តំណាងមេធាវី បានអះអាងថា​ កិច្ចសហប្រតិបត្តិការក្របខណ្ឌបែបនេះ មិនមែនមានតែកម្ពុជា​ ឡាវ ​និងវៀតណាមនោះទេ​ គឺបណ្តាប្រទេសផ្សេងក្នុងតំបន់អាស៊ាន អាស៊ី​ និង​អឺរ៉ុបជាដើម ក៏​បង្កើត​កិច្ច​សហប្រតិបត្តិការក្នុងទម្រង់ជួយគ្នាទៅវិញទៅមក​ដើម្បី ជំរុញកិច្ចការពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងការបង្កើតបាននូវព្រំដែនសន្តិភាព សាមគ្គីភាព។ តំណាងមេធាវីបានបន្តទៀត​ថា​ តាមរយៈការស្រាវជ្រាវការសិក្សា​យ៉ាងលម្អិត​ និង​ក្នុង​នាម​ជា​អ្នក​ច្បាប់​ មុននឹងជឿជាក់លើអ្វីមួយ គឺអាស្រ័យលើភស្តុតាង ដូច្នេះ​កិច្ចសហប្រតិបត្តិការCLV មា​ន​ឯកសារ​យោង​​ជាច្រើនដែលរាជរដ្ឋាភិបាល​បានបង្ហាញជូនជាបន្តបន្ទាប់ ដោយគ្មានការលាក់បាំង ដែលនាំអោយពួកគាត់ហ៊ានអះអាងថា​ CLV-DTA គ្មានការកាត់ទឹកដី​ឲ្យ​ទៅ​ប្រទេស​វៀតណាម​នោះ​ឡើយ ​។ ផ្ទុយទៅវិញ CLV-DTA បាននឹងកំពុងចូលរួមចំណែកជួយលើកស្ទួយ​ជីវភាពរស់នៅ​របស់​ពលរដ្ឋតាមព្រំដែន និង​បានកសាងខ្សែបន្ទាត់ព្រំដែនយ៉ាងរឹងមាំ។​សូមបញ្ជាក់ថា​CLV បានប្រែក្លាយ​តំបន់​អភិវឌ្ឍន៍​តិចតួច​ទៅ​ជាតំបន់​ដែល​មាន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ល្អ ហើយលក្ខខណ្ឌជីវភាពរស់នៅបានប្រសើរឡើ​ង​គួរ​ឲ្យ​កត់​សម្គាល់ដោ​យ​ជាឧ​ទាហរណ៍​អំពី​ការកើនឡើងនៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងមួយ​ឆ្នាំ​ចាប់​ពី​២៩៤​ដុល្លារ​អាមេរិក រហូតដល់ ១៣០០ដុល្លារអាមេរិកនៅពេលបច្ចុប្បន្ន៕ អត្ថបទ៖ សូដាវណ្ណ

ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំតំបន់កណ្តាលខាងត្បូង (Central South) សហរដ្ឋអាមេរិក ចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន

2024/09/05 10:39:28 am        132
ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំតំបន់កណ្តាលខាងត្បូង Central South សហរដ្ឋអាមេរិក ដឹកនាំដោយ ឯកឧត្តមបណ្ឌិត សូ វិសុទ្ធី ប្រធានក្រុមការងារ រួម​ជាមួយ​សមាជិកសមាជិការ បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល ក្នុងការ​កសាង​ហេដ្ឋា​រ​ចនាសម្ព័ន្ធតាមបណ្តោយព្រំដែនកម្ពុជា ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារ​មាតុភូមិ​កម្ពុជា តាមរយៈមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។តបតាមការប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោល​បំណង​ដើម្បី​កៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោត​លើកា​រ​កសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំង​ក្នុង និងក្រៅប្រទេស បានចូលរួមចំណែកក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុង​ស្មារតី​មហា​សាមគ្គី​ជាតិ​ខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការ​ជំរុញ​ការ​អភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។សូមបញ្ចាក់ថ្នាក់ដឹកនាំ អង្គការចាត់​តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​តំបន់​កណ្តាល​ខាង​ត្បូង Central South សហរដ្ឋអាមេរិកបានចូលរួមចំណែកបរិច្ចាគដល់ «មូលនិធិ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​តាម​ព្រំដែន» សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោត​លើ​ការ​​កសាងផ្លូវក្រវាត់ព្រំដែន ដែលគិតសរុបថវិកាមានចំនួនសរុបថវិកាចំនួន សរុប​ថវិកា​ជា​រៀល​ចំនួន​ 25,807,796.00៛ (ម្ភៃប្រាំលានប្រាំបីសែនប្រាំពីរពាន់ប្រាំពីររយកៅសិបប្រាំមួយរៀល) និងដុល្លារ 3,344,08$ (បីពាន់បីរយសែសិបបួនដុល្លារ)៕

បញ្ជីរាយនាមអ្នកចូលរួមក្នុងដំណើរទស្សនកិច្ចទិសឦសាន សម្រាប់ថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤

2024/09/05 10:08:33 am        327
នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មាន បាន​ជូន​ដំណឹង​ពី​ការ​បិទ​បញ្ចប់​ការ​ចុះ​ឈ្មោះដំ​ណើរ​ទស្សនកិច្ចទិសឦសាន ដោយ​ឥតគិតថ្លៃទៅកាន់តំបន់បណ្តោយព្រំដែនក្នុង «ខេត្ត​ត្បូង​ឃ្មុំ-ក្រចេះ-មណ្ឌលគិរី» (សម្រាប់ថ្ងៃសៅរ៍ ទី៧ និងទី១៤ ខែកញ្ញា ឆ្នាំ២០២៤)។ ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏បានបង្ហាញបញ្ជីរាយនាម​អ្នកចូល​រួម​ក្នុង​ដំណើរ​ទស្សន​កិច្ច​ទិស​ឦសាន (តាមតំបន់បណ្ដោយព្រំដែនក្នុង «ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី») សម្រាប់ថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤ ផងដែរ។

កម្មករនិយោជិតរោងចក្រសេងយ៉ុង(Zheng Yong) ចូលរួមថវិកាជាមួយរដ្ឋាភិបាល​ព្រោះចង់ជួយ​អភិវឌ្ឍន៍ព្រំដែន

2024/09/05 09:41:44 am        335
កម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់សេងយ៉ុង (Zheng Yong) នៅរាជធានីភ្នំពេញ រីករាយចូលរួមបរិច្ចាគថវិកាជូនមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ព្រោះស្រាលាញ់ជាតិ និងចង់ជួយអភិវឌ្ឍន៍តំបន់ព្រំដែន។ លោក ចំរើន តុលា កម្មកររោងចក្រសេងយ៉ុង (Zheng Yong) បានបង្ហាញការសប្បាយចិត្ត ចំពោះ​រាជរដ្ឋាភិបាល ដែលបានរៃអង្គាសជាថវិកាដើម្បីធ្វើការអភិវឌ្ឍផ្លូវតាមតំបន់ព្រំដែន។ ក្នុង​នាម​ជា​ប្រជាពលរដ្ឋមួយរួបលោកបានចូល រួមថវិកា​ដោយ​ស្ម័គ្រ​ចិត្ត​ដើម្បី​ចូលរួម​ជាមួយ​រាជ​រដ្ឋាភិបាល ក្នុងការអភិវឌ្ឍនតំបន់ព្រំដែនឱ្យកាន់តែមានភាពរីកចម្រើន អ៊ូរអរកាន់តែខ្លាំង។ លោក​ចំរើន តុលា និយាយថា៖«ខ្ញុំបានចូលរួមជាថវិកាជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កសាង​សាលា​រៀន ផ្លូវ មន្ទីរពេទ្យនៅតំបន់ព្រំដែន ដែលការចូលរួមនេះមិនមែនជាការបង្ខិតបង្ខំឱ្យចូលរួមទេ ប៉ុន្តែ​ជា​ទឹកចិត្តសុទ្ធសាធរបស់ខ្ញុំជាប្រជាពលរដ្ឋទោះបីតិចក្តីច្រើនក្តីក៏ដោយ»។ស្រដៀងគ្នានេះកញ្ញា ឡាយ ណាំ បានលើកឡើង​ផង​ដែរ​ថា​៖«ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ចូលរួម​ចំណែក​​ក្នុងការអភិវឌ្ឍ​ប្រទេសជាតិ ទោះបីតិចក្តីច្រើនក្តី ប៉ុន្តែវាជាទឹកចិត្តរបស់ខ្ញុំផ្ទាល់»។ ជាមួយ​គ្នានោះអ្នកស្រីម៉ាន អៃសះ ជាកម្មកររោងចក្រសេងយ៉ុង Zheng Yong ម្នាក់ទៀត និយាយថា ៖«នាងខ្ញុំ បានបរិច្ចាគថវិកាទៅមូលនិធិកសាងផ្លូវតាមព្រំដែន ដោយការពេញចិត្ត អត់​មាន​អ្នក​ណាបង្ខំទេ ព្រោះនេះជាការពេញចិត្តចូលរួមក្នុងការកសាងផ្លូវ ដើម្បីអភិវឌ្ឍន៍ប្រទេស ទោះ​បី​លុយតិចតួច ជាទឹកចិត្តរបស់ពួកខ្ញុំ»។ ទន្ទឹមនឹងការចូលរួមយ៉ាងផុលផុសនោះ កម្មករកម្មការិនីនៅរោងចក្រ សេងយ៉ុង (Zheng Yong) ក៏​បានអំពាវនាវ ដល់ កម្មករនិយោជិត ដទៃទៀតនៅទូទាំងប្រទេសចូលរួមបរិច្ចាគជូនទៅ មូល​និធិ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ ឱ្យបានគ្រប់គ្នា ព្រោះការអភិវឌ្ឍតំបន់ព្រំដែន នឹងធ្វើឱ្យព្រំដែន​ប្រទេស​ជាតិ​រឹង​មាំ មានភាពអ៊ូអរ មានទេសចរមកលេង កម្សាន្តបានកាន់ តែច្រើន។ លោក ពុំ ប៉ន កម្មកររោងចក្រសេងយ៉ុង (Zheng Yong) និយាយថា៖«ខ្ញុំសូមអំពាវ នាវដល់​បង​ប្អូន​ទាំងអស់គ្នាជួយ ចូលរួម មូលនិធិរបស់សម្តេចហ៊ុនម៉ាណែតឱ្យបានគ្រប់គ្នាដើម្បី កសាង​ផ្លូវ​ថ្នល់​តាម​ព្រំដែន របស់យើងទាំងអស់គ្នា»។ រីឯកញ្ញាសួង ស្រីពៅ កម្មការិនីរោងចក្រ សេងយ៉ុង (Zheng Yong) ម្នាក់ទៀត បាន​និយាយ​ថា​៖​«ខ្ញុំគិតថាល្អ ហើយ សប្បាយចិត្តដែលរាជរដ្ឋាភិបាលបានកសាងផ្លូវតាមព្រំដែន ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​បាន​ចូលរួម នូវមូលនិធិនេះដើម្បីអភិវឌ្ឍន៍ប្រទេសជាតិយើង ហើយខ្ញុំសូម​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋគ្រប់គ្នាឱ្យចូលរួមនូវគម្រោង សាងសង់របស់ សម្តេចយើង»។ ដូច​គ្នា​នេះដែរ លោកស៊ុយ សុវណ្ណឌីន កម្មកររោងចក្រសេងយ៉ុង (Zheng Yong) ប្រាប់ថា​៖​«ប្រទេស​ជាតិ អភិវឌ្ឍន៍ ទៅមុខ អាស្រ័យលើបងប្អូន ក៏ដូចជាខ្ញុំបានផ្ទាល់ និង​ជន​រួម​ជាតិ​ទាំង​អស់​ចូល​រួម ទើបធ្វើឱ្យប្រទេសជាតិយើងរីកចម្រើន អាស្រ័យលើមូលហេតុមួយគឺ សាមគ្គីភាព យើង​ការពារបូរណភាពទឹកដី យើងជាខ្មែរយើងគួរតែចូលរួមមូលនិធិនេះឱ្យបានច្រើនកុះករ ខ្ញុំសូម​អំពាវ​នាវ​ហើយអំពាវនាវទៀតឱ្យបងប្អុនទាំងអស់ចូលរួម»៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីកម្ពុជា

2024/09/05 09:00:31 am        423
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា គណៈមេធាវីគឺជាតួអង្គយ៉ាងសំខាន់ក្នុង ការចូលរួមចំណែកលើកកម្ពស់យុត្តិធម៌សង្គមតាមនីតិរដ្ឋ ជួយការពារក្តីជូនជនក្រីក្រ និងជួយជនងាយរង ហានិភ័យងាយរងគ្រោះដោយឥតគិតថ្លៃ ការជួយពិគ្រោះផ្តល់យោបល់ដល់ជនក្រីក្រ កម្មករ និយោជិត និងគ្រូបង្រៀនដោយឥតគិតថ្លៃជាដើម។-សម្ដេចធិបតី៖ ព្រឹត្តិការណ៍ថ្ងៃទី១៨ ខែសីហា មានបុគ្គលមួយចំនួនតូចនៅក្រៅប្រទេស ចង់បង្វែព្រឹត្តិការណ៍ ស្ថានភាពដុតបំផ្លាញប្រទេសជាតិ​ផ្ដួលរំលំ​រាជរដ្ឋាភិបាលស្របច្បាប់ ដែលខុសពីឆន្ទៈរបស់ប្រជាជនភាគច្រើនលើសលុប នៅក្នុងប្រទេសគាត់មានកង្វល់ពី​បូរណភាពទឹកដី ប៉ុន្តែមិនចង់ឲ្យប្រទេសបែកបាក់សាមគ្គីគ្នាទេ គឺចង់ឱ្យប្រទេសមានសុខសន្តិភាព។-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រើប្រាស់ច្បាប់គឺមានសារៈសំខាន់ខ្លាំងណាស់ ពោលគឺមិនត្រឹមតែជួយប្រជាពលរដ្ឋការពារសិទ្ធរបស់ពួកគាត់បានប៉ុណ្ណោះទេ ប៉ុន្តែច្បាប់ក៏ជាប្រទីប និងការកំណត់ព្រំដែនក្នុងការអនុវត្តច្បាប់ចំពោះជន និងបុគ្គលមួយចំនួនមិនឲ្យបំពានទៅលើសិទ្ធរបស់អ្នកដទៃ ឬសង្គមជាតិផងដែរ….។-ផ្តាំទៅក្រុមប្រឆាំងមួយក្តាប់តូច ដែលកំពុងរស់នៅក្រៅប្រទេស ហើយតែងតែធ្វើការញុះញង់ពលរដ្ឋឲ្យប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈធ្វើបាតុកម្មនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ច្បាប់មិនត្រឹមតែធានា និងការពារសិទ្ធពលរដ្ឋប៉ុណ្ណោះទេ ច្បាប់ក៏ជាការធានា បាននូវសេចក្តីសុខ សន្តិភាព ស្ថេរភាពសង្គមជូនប្រជាពលរដ្ឋផងដែរ ដូច្នេះបុគ្គលណាដែលមានចេតនា ចង់បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ ដែលកំពុងមានសព្វថ្ងៃនេះ ច្បាប់ក៏នឹងចាត់វិធានការដោយគ្មានការលើកលែងផងដែរ។-សម្ដេចធិបតី ចោទសួរថា នេះឬជាបាតុកម្មអហិង្សា ឬយ៉ាងម៉េច? គេសង្កេតឃើញពួកក្រុម​ជ្រុលនិយមប្រមូលគ្នា មកភ្នំពេញដោយមាន​ភស្តុតាង​ច្បាស់លាស់ មាន ដបសាំង ចំពាមកៅស៊ូគ្រាប់ដែក ប្រើប្រាស់ដ្រូន ដើម្បីប្រឆាំងនឹងអាជ្ញាធរ ។ ការធ្វើបាតុកម្មអហិង្សា គឺគេប្រើក្រដាសបដាផ្សេងៗ ដើម្បីឲ្យរដ្ឋាភិបាលដោះស្រាយនូវរឿងបញ្ហាប្រឈមផ្សេងៗ។-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអនុវត្តច្បាប់ គឺដើម្បីធានានូវសិទ្ធិ របស់ប្រជាពលរដ្ឋមួយចំនួនក្នុងការបញ្ចេញមតិ តែមិនឲ្យជ្រុលហួសទៅប៉ះពាល់ទៅដល់សិទ្ធសង្គម និងប្រជាពលរដ្ឋ តាមរយៈការធ្វើសកម្មភាពលើសព្រំដែនច្បាប់ ដូចជា គ្រោងធ្វើបាតុកម្មហិង្សា រៀបចំ សម្ភារ ឬប្រមូលមនុស្ស ដើម្បីវាយប្រហារ និងប្រឆាំងរាជរដ្ឋាភិបាលនោះ ច្បាប់នឹងមិនបណ្តោយឲ្យធ្វើបានទៅងាយស្រួលនោះទេ។-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនដែលចង់បះបោះ និងចង់ផ្តួលរំលំរាជរដ្ឋាភិបាលតាមរយៈ ការញុះញង់ពីជនអគតិខាងក្រៅ គឺមានចំនួន៦៦នាក់ ក្នុងនោះ ធ្វើការដោះលែងវិញចំនួន៥៧នាក់ ដោយសារពួកគេមកតាមគេតាមឯង ដោយមិនដឹងរឿង ខណៈ៩នាក់ទៀត ដែលជាមេខ្លោង កំពុងកសាងនីតិវិធីបញ្ជូនទៅតុលាការ។ -សម្ដេចធិបតី បានស្នើឱ្យអង្គការសិទ្ធិមនុស្សពិនិត្យមើលឲ្យច្បាស់ពីអង្គហេតុអង្គច្បាប់ នៃព្រឹត្តិការណ៍ថ្ងៃ១៨សីហា ក្រុមជ្រុលនិយមមកធ្វើបាតុកម្មមានទាំងដបសាំង ចំពាមកៅស៊ូគ្រាប់ដែក និងមានជជែកគ្នាប្រើប្រាស់ដ្រូន ដើម្បីប្រឆាំងនឹងអាជ្ញាធរ មុននឹងធ្វើរបាយការណ៍ និងការបញ្ចេញមតិ។ នៅពេលរាជរដ្ឋាភិបាលអនុវត្តច្បាប់ ដើម្បីការពារសិទ្ធសេរីភាពពេញលេញរបស់ប្រជាពលរដ្ឋ ការពារសុខសន្តិភាពសុវត្ថិភាពជូនសង្គមជាតិ បែរជាថា រដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្សទៅវិញ។នៅប្រទេសអង់គ្លេសក៏គេអនុវត្តច្បាប់ ចំពោះអ្នកធ្វើបាតុកម្មខុសច្បាប់នោះដែរ រហូតមកដល់ពេលនេះ មានការចាប់មនុស្សជាង១០០០ នាក់ ដែលធ្វើសកម្មភាពញុះញង់ផ្សេងៗ ខុសច្បាប់ នៅក្នុងប្រទេសអង់គ្លេស។-សម្តេចធិបតី នាយករដ្ឋមន្រ្តី ប្រកាសជាថ្មីម្តងទៀតថា ដើម្បីបញ្ចប់មន្ទិលសង្ស័យ និងបញ្ចប់ការព្រួយបារម្ភចំពោះបងប្អូនប្រជាពលរដ្ឋខ្លាចបាត់ដីបួនខេត្ត នៅក្នុងតំបន់ភូមិភាគ ឦសាន (ខេត្តទាំងបួន ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម)នោះ រាជរដ្ឋាភិបាលប្តេជ្ញាអភិវឌ្ឍន៍ខេត្តទាំងបួននោះ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត និងខិតខំជំរុញការបោះបង្គោលព្រំដែន ឲ្យបានរួចរាល់ ជាស្ថាពរនាពេលឆាប់ៗ ខាងមុខនេះផងដែរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ បានចាប់ផ្តើមជាផ្លូវការ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ
06/03/2026 10:06 AM
ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្សច្រើននាក់ ខណៈប្រធានាធិបតីអ៊ុយក្រែនថា ការវាយប្រហារថ្មីអាចកើតឡើង
06/03/2026 10:06 AM
រដ្ឋមន្ត្រីការបរទេសអាមេរិក សង្ឃឹមចំពោះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដោយទទូចលើការទប់ស្កាត់នុយក្លេអ៊ែរ
06/03/2026 10:06 AM
អ៊ីស្រាអែល និងហេសបូឡា វាយប្រហារដាក់គ្នា ខណៈក្រុមអ្នកការទូតជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន
06/03/2026 10:06 AM
អាមេរិក បាញ់មីស៊ីល Hellfire ទៅលើនាវាដឹកប្រេងកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់
06/03/2026 10:06 AM
អាមេរិកវាយប្រហារកោះ Qeshm របស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់បាញ់មីស៊ីលទៅលើកូវ៉ែត និងបារ៉ែន​
06/03/2026 09:06 AM
អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM