ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

សាលារៀនសុវណ្ណភូមិ បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ លើកម្មវិធី​ចំណេះ​ទូទៅខ្មែរ និងអន្តរភាសា IEP

2024/09/02 04:32:02 pm        873
លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងស្ថាបនិកនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប បាន​អញ្ជើញ​បើក​បវេសនកាលសាលារៀនសុវណ្ណភូមិ ឆ្នាំសិក្សាថ្មី២០២៤-២០២៥ កម្មវិធីចំណេះទូទៅខ្មែរ និង​អន្តរភាសា IEP និងប្រគល់បណ្ណសរសើរ និងរង្វាន់ដល់សិស្សជ័យលាភី, នៅព្រឹកថ្ងៃទី០១ ខែ​កញ្ញា ឆ្នាំ២០២៤។ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ យូ ឃីម ធីឡាយ និង​លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ អ៊ិន ធី ស៊ី គ្រុប និងតំណាងដៃគូសហការ ថ្នាក់ដឹកនាំ លោក​គ្រូ អ្នកគ្រូ បុគ្គលិក គ្រប់លំដាប់ថ្នាក់ និងក្មួយៗ កូនៗ សិស្សានុសិស្ស​សាលា​រៀន​សុវណ្ណភូមិ​។កញ្ញា ឡុង កែនណារ៉ូ ប្រធានផ្នែកគ្រប់គ្រងកម្មវិធីអន្តរភាសា ខ្មែរ-អង់គ្លេស បានឲ្យដឹងថា កម្មវិធី​អន្តរ​ភាសា ខ្មែរ-អង់គ្លេស(IEP) គឺជាកម្មវិធីសិក្សាពេញមួយថ្ងៃចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់​ថ្នាក់​ទី១២ ដែលមានកម្មវិធីសិក្សាខ្មែរថ្នាក់ជាតិ កម្មវិធីអង់គ្លេសកំរិតស្តង់ដារអន្តរជាតិ និង​កម្ម​វិធី​ភាសា​ចិន។ យើងមានគ្រូថ្នាក់ជាតិ និងគ្រូបរទេស ជាគ្រូបន្ទុកថ្នាក់ផ្ទាល់ ប្រកបដោយវិជ្ជាជីវៈ និង​គរុកោសល្យដែលពោពេញដោយជំនាញច្បាស់លាស់ និងមានឆន្ទៈ​ក្នុង​ការ​ពង្រឹង​ការ​សិក្សា​របស់​សិស្សានុសិស្ស។ សិស្សនុសិស្សបញ្ចប់ការសិក្សាក្នុងកម្មវិធីអន្តរភាសា IEP ទទួលបានសញ្ញាបត្រ និងទទួល​ស្គាល់ដោ​យ​ស្តង់ដារជាតិ និងអន្តរជាតិ។ ក្នុងឆ្នាំសិក្សាកន្លងមកនេះ កម្មវិធីអន្តរភាសា IEP បាន​ផ្តល់​សេវា​អប់រំស្តង់ដារអន្តរជាតិ ប្រកបដោយគុណភាពក្នុងទីតាំងទាំង១៥ នៃសាលា​រៀន​សុវណ្ណ​ភូមិ ដែលមានចំនួនសិស្ស ប្រមាណ ១៥០០នាក់។ ជាមួយគ្នានោះដែរលោក ម៉ោញ សុផាត នាយកការិយាល័យសិក្សាចំណេះទូទៅខ្មែរ បាន​លើក​ឡើង​ថា ស្ថិតិសិស្សនៅដើមឆ្នាំ២០២៤-២០២៥នេះ សិស្ស​ចំណេះ​ទូទៅ​ខ្មែរ​សរុប​មាន​ចំនួន​ ៣២.២៩៦នាក់ សិស្សមត្តេយ្យសិក្សាសរុបមាន ៥.៥២១នាក់ សិស្សបឋមសិក្សាមានចំនួន ១៥.៨៧៩នាក់ និងសិស្សមធ្យមសិក្សា ពីថ្នាក់ទី៧ ដល់ទី១២មានចំនួន ១០.៨៩៦នាក់ បើធៀ​ប​នឹង​ដើម​ឆ្នាំសិក្សា២០២៣-២០២៤ ដែលសិស្សសរុប មានចំនួន ២៩.២៥៩នាក់ នោះមានន័យថាសិស្សមានការកើនឡើងចំនួន ៣.០៣៧នាក់។ ចំពោះលទ្ធផលសិស្សថ្នាក់ទី៩ និងទី១២ បួនឆ្នាំកន្លងមកនេះ ឆ្នាំសិក្សា២០២០-២០២១ ថ្នាក់ទី៩ និទ្ទេសល្អ ៣៨១នាក់ ចំណែកថ្នាក់ទី១២ និទ្ទេស A ៤៦នាក់, ឆ្នាំសិក្សា២០២១-២០២២ និទ្ទេសល្អ ១៩២នាក់ ចំណែកថ្នាក់ទី១២ និទ្ទេស A ៤៩នាក់, ឆ្នាំសិក្សា២០២២-២០២៣ និទ្ទេសល្អ ១៥១នាក់ ចំណែក​ថ្នាក់ទី១២ និទ្ទេស A ៧៥នាក់ និងឆ្នាំសិក្សា២០២៣-២០២៤ និទ្ទេសល្អ២១០នាក់។ជាចុង​ក្រោយក្នុងនាមលោកឧកញ៉ា ជា ធីឡាយ ស្ថាបនិក និងជាអ្នក​ទទួល​ខុស​ត្រូវ​រួម​រប​ស់​សាលា​រៀន​សុវណ្ណភូមិ នឹងចូលរួមលើកកម្ពស់គុណភាពអប់រំរបស់សាលារៀនសុវណ្ណភូមិ ធ្វើ​យ៉ាង​ណា​ឱ្យក្មួយៗ ប្អូនៗសិស្សានុសិស្ស ទទួលបាននូវវិជ្ជា សម្បទា បំណិនសម្បទា ចរិយាសម្បទា និង​កាយ​សម្បទាពេញលេញ ដើម្បីឱ្យពួកគាត់ក្លាយជាពលរដ្ឋ ពេញលេញ​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ​។លោកឧកញ៉ា ជា ធីឡាយ សូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​លោក​ប្រធាន​នាយក​ប្រតិបត្តិ ថ្នាក់ដឹកនាំ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកសិក្សាគ្រប់ផ្នែកទាំងអស់ ដែលបាន​ខិតខំ​ប្រឹង​ប្រែង យកចិត្តទុកដាក់យ៉ាងសកម្ម ទាំងកម្លាំងកាយ កម្លាំងចិត្ត និងស្មារតី​ទទួល​ខុស​ត្រូវ​ ក្នុងការបំពេញការងារ ស្របតាមចក្ខុវិស័យ និងបេសកកម្មរបស់ស្ថាប័នទាំងមូល៕ អត្ថបទ រដ្ឋា

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែងសម្តេចមហាមន្ត្រី គុយ សុផល ជា «ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង»

2024/09/02 04:09:27 pm        697
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែង សម្តេចមហាមន្ត្រី គុយ សុផល ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជំនួសសម្តេចចៅហ្វាវាំង គង់ សំអុល ដែលទទួលមរណភាព។ការត្រាស់បង្គាប់តែងតាំងនេះ ធ្វើឡើងបន្ទាប់ពីមានសំណើក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖

អភិបាលខេត្តស្ទឹងត្រែង ចាត់ទុកដំណើរទស្សនកិច្ចរបស់ពលរដ្ឋទៅកម្សាន្ត​ទិសឦសាន​នាពេលនេះ​គឺជាសាក្សីរស់

2024/09/02 03:45:19 pm        1299
អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា បានចាត់ទុកដំណើរ​ទស្សនកិច្ច​របស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលដឹកនាំដោយ​ក្រុម​សេនា​សន្តិភាព​ឆ្ពោះ​ទៅកាន់តំបន់បួនខេត្ត គឺខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី នាពេល​នេះ​គឺជាសាក្សីរស់ និងឃើញដោយផ្ទាល់នឹងភ្នែកនូវការធានា និងការពារបាន​យ៉ាង​គត់មត់​នូវ​អធិបតេយ្យ​ជាតិបានយ៉ាងរឹងមាំ ដោយមិនបានបាត់ បង់ដូចការ​លើក​ឡើង​របស់​ជន​អគតិ​មួយក្តាប់​តូចនោះឡើយ។ការលើកឡើងរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងរូបនេះ គឺបានធ្វើឡើងក្នុង ឱកាសអញ្ជើញទទួលបដិសណ្ឋារកិច្ចបងប្អូនប្រជាពលរដ្ឋខ្មែរមកពីស៊ុយអែត បារាំង ជប៉ុន និង​ពលរដ្ឋ​ខ្មែរ នៅតាមបណ្តាខេត្ត​នានាអញ្ជើញ​ទៅ​ទស្សន​កិច្ច​សិក្សា​ស្វែង​យល់​អំពី​ការ​អភិវឌ្ឍ​នៅ​តាម​ខេត្ត​តំបន់​ភូមិភាគឦសាន ដែលជាខេត្តកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ចាប់ពី ថ្ងៃទី១ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។ឯកឧត្តម សរ សុពុត្រា បានបញ្ជាក់ថា« ជំនួសមុខឱ្យប្រជាពលរដ្ឋ និងអាជីវករ នៅខេត្តស្ទឹងត្រែង ខ្ញុំ​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងៗសេនាសន្តិភាព ដែលបាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ចតាមតំបន់ទេសចរ និងតំបន់ព្រំដែនក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ វត្តមាន​របស់​បង​ៗ គឺពិតជាបានរួមចំណែកក្នុងការបង្កើនជីវភាពរបស់ប្រជាពលរដ្ឋយើងខ្ញុំ យ៉ាងជាក់​ប្រាកដ​។ ហើយបងៗ ក៏ជាសាក្សីរស់ និងជាអ្នកនាំពាក្យ​ពី​ភាព​ច្បាស់​លាស់​ដែល​បាន​ឃើញ​នឹង​ភ្នែក​ផ្ទាល់ នូវការធានា និងការការពារដ៏គត់មត់បំផុតនូវដែនអធិបតេយ្យជាតិ និងបូរណភាព​ទឹកដី​នៃ​កម្ពុជា ផងដែរដោយសេចក្តីគោរពបងៗ»៕ អត្ថបទបាន ចក់

កម្ពុជា-ម៉ាឡេស៊ី ឯកភាពសហការរួមគ្នា​លើគំនិតផ្តួចផ្តើម​ប្រឆាំងព័ត៌មាន​ក្លែងក្លាយ ដើម្បីពង្រឹងសុវត្ថិភាព នៃការប្រើប្រាស់ព័ត៌មាន

2024/09/02 03:35:59 pm        810
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាជួបសម្តែងការគួរសម និង​ពិភាក្សាការងារជាមួយសមភាគីម៉ាឡេស៊ី ឯកឧត្តម Ahmad Fahmi bin Mohamed Fadzil រដ្ឋមន្ត្រីក្រសួងគមនាគន៍នៃប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុង​អំឡុង​ពេល​នៃ​ដំណើរចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២២ និងសន្និសីទ​កំពូល​សារ​ព័ត៌មាន​អាស៊ី​លើក​ទី១៩ (19th Asia Media Summit) រៀបចំឡើង​ដោយ​វិទ្យាស្ថាន​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សាយ​សោត​ទស្សន៍អាស៊ីប៉ាស៊ីហ្វិក នៅប្រទេសម៉ាឡេស៊ី។នៅក្នុងជំនួបនេះ ភាគីទាំងពីរបាន​គូស​បញ្ជាក់​ពី​សារៈសំខាន់ នៃ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ក្រសួង​ព័ត៌មាន​កម្ពុជា និងក្រសួងគមនាគន៍ នៃ​ប្រទេស​ម៉ាឡេស៊ី​ក្នុងក្រប​ខណ្ឌ​នៃ​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​រវាង​គ្នា​នឹង​គ្នាជាពិសេសការផ្លាស់ប្តូរព័ត៌មានរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា និង​ទីភ្នាក់ងារ​សារ​ព័ត៌មានជាតិរបស់ម៉ាឡេស៊ី BERNAMA ក៏ដូចជាកិច្ចសហការជាមួយវិទ្យុផងដែរ។ ជាង​នេះ​ទៅ​ទៀត រដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និង​ការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើកិច្ចការព័ត៌មាន និងការ​ផ្សព្វ​ផ្សាយ​ដើម្បី​ធ្វើ​ឱ្យ​មាន​សុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់។ រដ្ឋមន្ត្រីទាំងពីររូបក៏បានឯកភាពសហការរួមគ្នាផ្តួចផ្តើមគំនិតលើការពង្រឹងសុវត្ថិភាពនិងសណ្តាប់ធ្នាប់​ព័ត៌មាន សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ និងធ្វើការ​រួម​គ្នា​ដើម្បី​អំពាវនាវ​ដល់​ប្រទេស​ដទៃ​ទៀត​ក្នុងតំបន់អាស៊ាន ចូលរួមជាមួយកម្ពុជា និងម៉ាឡេស៊ី ក្នុងគំនិតផ្តួចផ្តើមនេះ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​អំពាវ​នាវ​ឱ្យបណ្តា​ប្រទេស​ជា​សមាជិក​វិទ្យាស្ថាន​អភិវឌ្ឍន៍​ប្រព័ន្ធផ្សាយ​សោត​ទស្សន៍​អាស៊ី​ប៉ាស៊ីហ្វិក​ AIBD ចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែល​ជា​បញ្ហា​រួមរបស់តំបន់ និងបានអំពាវនាវឱ្យបណ្តាលប្រទេសជាសមាជិក ចូលរួម​ជាមួយ​កម្ពុជា​នៅ​ក្នុង​យុទ្ធនាការនេះ ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។ គំនិតផ្តួចផ្តើម​នេះ​ត្រូវ​បាន​បង្ហាញ​នូវជំហរគាំទ្រ និងសាទរ៕

តារាចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈ តេលាខ្មែរ

2024/09/02 03:07:21 pm        935
តេលាខ្មែរ ដែលមានប្រវត្តិតាំងពីទស្សវត្សទី៦០មកម៉្លេះ ក្រោមចក្ខុវិស័យ​ផ្គត់ផ្គង់​ផលិត​ផល​ប្រេង​ឥន្ធនៈ​ និងឧស្ម័ន ហ្គាស (LPG) ដែលមានគុណភាពខ្ពស់ជូនប្រជាជនខ្មែរ បានប្រកាសជាផ្លូវការ តារា​ចម្រៀងដ៏ល្បីនៅកម្ពុជា លោកស្រី ឱក សុគន្ធកញ្ញា ចូលរួមជាសមាជិក ដើម្បីជាតំណាង និង​ជួយ​ជំរុញ​ចក្ខុវិស័យរបស់ តេលាខ្មែរ ក្រោមរូបភាពជាទូតសុច្ឆន្ទៈ។ លោកឧកញ៉ា ឈុន វ៉ាន់ឌី អគ្គនាយករង តេលាខ្មែរ នៅក្នុងពិធីចុះហត្ថលេខាជាផ្លូវការ នៃ​កិច្ច​ព្រម​ព្រៀង​ទូត​សុច្ឆន្ទៈ រវាងតេលាខ្មែរ និងឱក សុគន្ធកញ្ញា នៅថ្ងៃទី៣១ សីហា ឆ្នាំ២០២៤កន្លងទៅ បាន​មានប្រសាសន៍ថា មូលហេតុដែល តេលាខ្មែរ ជ្រើសរើសលោកស្រី ឱក សុគន្ធកញ្ញា ជា​ទូត​សុច្ឆន្ទៈ ដោយសារតែលោកស្រី ជាតារាល្បី សុភាពរាបសា រួសរាយរាក់ទាក់ ឈ្លាសវៃ ពូកែ និង​មាន​សេចក្តីថ្លៃថ្នូរ ថែមទាំងរូបសម្បត្តិសមរម្យជាខ្មែរ ដែលស័ក្តិសមជាទូតសុច្ឆន្ទៈ តេលាខ្មែរ។លោកឧកញ៉ា បានលើកឡើងថា តេលាខ្មែរ បានពាំនាំយកនូវសមិទ្ធផលថ្មី ដែលជា​ផលិតផល​ស្តង់ដារ​អន្តរជាតិ ដើម្បីប្រកួតប្រជែងទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា និងក្នុងតំបន់។ តាម​ការសិក្សា និងពិសោធន៍ច្បាស់លាស់ តេលាខ្មែរ បានណែនាំឱ្យស្គាល់ពីផលិតផល ប្រេងសាំង ប្រេង​ម៉ាស៊ូត គីណេតិច និង ហ្គាស ព្រីម ជាបច្ចេកវិទ្យាចុងក្រោយបំផុតពីសហរដ្ឋអាមេរិក។ ផល​ប្រយោជន៍សំខានៗ៤យ៉ាង រួមមាន៖ សន្ទុះខ្លាំង សម្អាតម៉ាស៊ីនបានល្អ អាចធ្វើដំណើរបានឆ្ងាយ និង​បរិមាណគ្រប់លីត្រ ។លោកឧកញ៉ា ឈុន វ៉ាន់ឌី បានគូសបញ្ជាក់ថា តេលាខ្មែរ ពិតជា​មាន​មោទនភាព​ណាស់​ក្នុង​ការ​នាំចូល​ផលិតផលគុណភាពស្តង់ដារអន្តរជាតិនេះ សម្រាប់ផ្គត់ផ្គង់ជូនប្រជាជនខ្មែរ តាមរយៈ​សេវា​កម្មល្អ ដែលសបញ្ជាក់ពីគុណតម្លៃវប្បធម៌ខ្មែរ និងក្រោមទស្សនៈវិស័យរួមគ្នាតែមួយ ខ្មែរ​ស្រឡាញ់​ខ្មែរ​ ខ្មែរគាំទ្រខ្មែរ។ ចំពោះចក្ខុវិស័យនេះ ក្រុមហ៊ុនប្ដេជ្ញាចិត្ត ក្នុងការចូលរួមអភិវឌ្ឍ និងលើក​ស្ទួយ​ប្រទេស​ជាតិ​ឱ្យមានភាពរីកចម្រើនឆ្ពោះទៅមុខ “អនាគតរួមគ្នា” ។ លោកសង្ឃឹមយ៉ាងមុតមាំថា អតិថិជនទាំងអស់ នឹងចូលរួមក្នុងការលើកស្ទួយផលិតផលរបស់ក្រុមហ៊ុនខ្មែរ ដែល​មាន​គុណ​ភាព​ខ្ពស់ និងសេវាកម្មល្អ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជន ដៃគូអាជីវកម្ម​ទាំង​អស់​កន្លង​មក សម្រាប់ការជឿទុកចិត្តក្នុងការគាំទ្រផលិតផល និងសេវាកម្មរបស់ តេលាខ្មែរ៕

កម្មវិធីប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិបានបិទបញ្ចប់ដោយជោជ័យ ដោយមានការចូលរួមពីយុវជនជិត ១ពាន់នាក់

2024/09/02 02:47:57 pm        950
ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថា្នក់ជាតិ (UniPreneur National Challenge) ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងវិស័យសហគ្រិនភាព បាននាំសហគ្រិននិស្សិត ដែល​មានសមត្ថភាពប្រហែល ១,០០០នាក់ ពីសាកលវិទ្យាល័យចំនួន២៥ទូទាំងប្រទេស ជួប​ជុំគ្នា​ក្នុងព្រឹត្តិការណ៍ប្រកួតធ្វើបទបង្ហាញគំនិតធុរកិច្ចថ្មីថ្នាក់ជាតិ រយៈពេល ៣ថ្ងៃ នៅ​សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ចាប់ពីថ្ងៃទី២៩ ដល់៣១ ខែសីហា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះ ជាដំណាក់កាលចុងក្រោយ នៃការដំណើរការកម្មវិធី សហគ្រិនមហាវិទ្យាល័យ រដូវ​កាលទី២ របស់សហគ្រិនខ្មែរ។ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​នាយក​ប្រតិបត្ដិ​នៃ​សហ​គ្រិន​ខ្មែរ បានមានប្រសាសន៍ថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែ​មាន​ការ​បង្កើតនវានវត្តន៍ថ្មី ថែទាំនវានុវត្តន៍ដែលមានស្រាប់ ជម្រុញនវានុវត្តន៍​ដែល​មាន​សក្តានុពល​។ កម្មវិធីនេះ យុវសិស្សមានឱកាសបង្កើតវានុវត្តន៍ថ្មី ដើម្បីទុកជា​ទុន​សម្រាប់​គំនិត​ច្នៃ​ប្រឌិត​ថ្ងៃ​ក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាម យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់​កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»កម្មវិធីសហគ្រិនមហាវិទ្យាល័យ (UniPreneur) មាន​កម្ម​វិធី​ធំៗ​បី គឺ UnipreneurCamp, UnipreneurSprint និង UniPreneur National Challenge ដែល​សហគ្រិនខ្មែរបានបង្កើតឡើង បានដើរ​តួជា​វេទិកា​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​សមត្ថភាព​ដល់​សហ​គ្រិននិស្សិតដើម្បី បង្ហាញពីភាពប៉ិនប្រសប់ ដោយកែប្រែគំនិត​ឆ្នៃ​ប្រឌិត​របស់​ពួក​គេ​ឱ្យ​ក្លាយ​ទៅ​ជា​ផលិតផល ឬសេវាកម្ម ក្នុងការជំរុញការផ្លាស់ប្តូរជាវិជ្ជមាន នៅក្នុងសង្គមសេដ្ឋកិច្ច តាម​រយៈដំណោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃរបស់ប្រជាជន វិស័យសាធរណៈ និង​វិស័យ​ឯកជន​។លោកបណ្ឌិត Raymond Leos សាកលវិទ្យាធិការរងផ្នែកសេវាកម្មសិក្សា នៃសាកលវិទ្យាល័យ​អាមេរិកាំង​ ភ្នំពេញ បានបង្ហាញពីការសប្បាយរីករាយសម្រាប់ការចូលរួមជាម្ចាស់ផ្ទះ ក្នុងការ​រៀបចំ​កម្ម​វិធីប្រកួតមហាវិទ្យាល័យថា្នក់ជាតិនេះ។ លោកបានលើកឡើងថា «សាកលវិទ្យាល័យ មាន​បំណង​ច្បាស់​លាស់ក្នុងការជ្រោមជ្រែង និងផ្សព្វផ្សាយ វប្បធម៌ និងចំណះដឹងអំពី នវានុវត្តន៍ និងសហគ្រិនភាព ទៅកាន់និស្សិតរបស់យើង។ កម្មវិធីប្រកួតប្រជែងនេះដែរ បានផ្តល់​វេទិកា​មួយ​ដ៏​ល្អ​សម្រាប់ យុវជនកម្ពុជាដែលជាទំពាំងស្នងឬស្សីសម្រាប់អនាគតកម្ពុជា ក្នុងការបង្ហាញ​នូវ​ទេព​កោសល្យ​របស់ពួកគេ ហើយទទួលបានមតិកែលំអ ពីសហគ្រិន និងអ្នកជំនាញដែល​មាន​បទ​ពិសោធន៍ និងតួនាទីជាអ្នកដឹកនាំក្នុងវិស័យពាក់ព័ន្ធ។»ព្រឹត្តិការណ៍នេះ​បានផ្តល់ឱកាសដល់និស្សិតសហគ្រិនឆ្នើមចំនួន ៧៥ក្រុម មកពីជាង ២៥​សាកល​វិទ្យាល័យ ដែលជាក្រុមជម្រើសពីកម្មវិធីបណ្តុះគំនិតធុរកិច្ចថ្មី UnipreneurSprint ដែលបំប៉ន​បន្ថែម​នូវ​ចំណេះដឹងក្នុងការត្រៀមខ្លួនប្រកួតថ្នាក់ជាតិ។ ក្រុមទាំងអស់​បាន​ធ្វើបទ​បង្ហាញ​នូ​វ​គំនិត​ធុរកិច្ច​ថ្មី ដល់ក្រុមគណៈកម្មការដែលជា សហគ្រិនមានបទពិសោធន៍ និងជាដឹកនាំ​ក្នុង​វិស័យ​នវានុវត្តន៍​ជាច្រើនរូប។ មានតែ ៦ក្រុមតែប៉ុណ្ណោះ ដែលទទួលបានជ័យលាភីនៅវគ្គផ្តាច់ព្រ័ត ហើយ​ទទួលការញ្ជើញចូលរួមក្នុងសន្និបាតប្រចាំឆ្នាំរបស់សហគ្រិនខ្មែរ «Khmer Enterprise Summit 2024»។ ក្រុមជើងឯក ៦ក្រុម ដែលឈ្នះក្នុងការប្រកួត UniPreneur National Challenge នឹង​ទទួល​បាន​ឱកាស​ដ៏​ពិសេសក្នុងការចូលរួមជាមួយក្រុមសហគ្រិនឆ្នើមដទៃទៀត មកពីការ​ប្រកួត​កម្ម​វិធី​ធំៗ​ដទៃ​ទៀត​របស់សហគ្រិនខ្មែរ។ សន្និបាតនេះនឹងដើរតួជាវេទិកាសម្រាប់សហគ្រិន ធុរកិច្ចថ្មី សហ​គ្រាស​ធុន​តូច និងមធ្យម គ្រឹះស្ថានអប់រំ សមាគមធុរកិច្ច ស្ថាប័នគាំទ្រវិស័យសហគ្រិនភាព ដៃគូ​អភិវឌ្ឍន៍ អង្គការជាតិនិងអន្តរជាតិ សំខាន់ៗផ្សេងទៀតក្នុងការបង្កើតបណ្តាញទំនាក់ទំនង និង​ការ​សហការ ដើម្បីបន្តអភិវឌ្ឍវិស័យសហគ្រិនភាពឱ្យកាន់តែរស់រវើក។នៅពេល​ដែលកម្ពុជាបន្តកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី កម្មវិធីប្រកួតសហគ្រិនមហាវិទ្យាល័យ គឺ​ជា​ក្តី​សង្ឃឹម និងឱកាសសម្រាប់យុវជនដែលមានបំណងប្រាថ្នាក្លាយជាសហគ្រិន នាពេល​អនាគត។ ដោយមានការគាំទ្រពីសហគ្រិនខ្មែរ នវានុវត្តជន​វ័យក្មេងទាំង​នេះ​កំពុង​ស្ថិត​ក្នុង​វិថី​កសាង ឥទ្ធិពលដ៏សំខាន់ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចប្រទេសកម្ពុជា៕

សម្ដេចធិបតី ថ្លែងអំណរគុណ និងមានមោទនភាពចំពោះការគាំទ្រយ៉ាងផុលផុសជាមួយ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

2024/09/02 01:54:27 pm        283
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី២ ខែ​កញ្ញា ឆ្នាំ២០២៤នេះ បានបង្ហោះសារលើបណ្ដាញសង្គម ថ្លែងអំណរព្រះគុណ និង​អរគុណដល់ ព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជនថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់​អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវករ កសិករ និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ជាពិសេស លោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូន​ជាច្រើន​នៅ​តាមមូលដ្ឋានភូមិស្រុក តាមរយៈការសស្រាក់សស្រាំចូលរួមបរិច្ចាគថវិកា មានតិច មានច្រើ​ន​ទៅតាមលទ្ធភាព និងប្រកបដោយ​ស្នាម​ញញឹម​សប្បាយ​រីករាយ​ក្នុង​ធ្លុង​មហា​សាមគ្គី​ជាតិ និងស្មារតីខ្មែរតែមួយ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា កាលពីថ្ងៃទី២២ សីហា ២០២៤ កន្លងទៅ ទូល​ព្រះបង្គំ សម្ដេចបានប្រកាសបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយ​ផ្តោត​លើ​ការ​កសាង​ផ្លូវក្រវាត់ព្រំដែន ហើយដែលចាប់ពីថ្ងៃទី២៦ សីហា ២០២៤ មក ក្រុម​ការងារ​មូល​និធិ​បាន​ចាប់ផ្តើមទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីជនរួមជាតិខ្មែរគ្រប់ទិសទីទាំងក្នុង និង​ក្រៅ​ប្រទេស ។សម្ដេចធិបតីបញ្ជាក់ថា សម្ដេចពិតជាមានមោទនភាពក្រៃលែង ដែលមូល​និធិ​មួយ​នេះ​បាន​ទទួល​ការ​គាំទ្រ​យ៉ាងផុលផុសពីសំណាក់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជនថ្នាក់ដឹកនាំ ព្រះ​សង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវ​ករ កសិករ និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ជាពិសេស លោក​យាយ ​លោកតា អ៊ំ ពូ មីង និងបងប្អូនជាច្រើននៅតាមមូលដ្ឋានភូមិស្រុក តាមរយៈ​ការ​សស្រាក់​សស្រាំ​ចូលរួមបរិច្ចាគថវិកា មានតិច មានច្រើនទៅតាមលទ្ធភាព និងប្រកបដោយ​ស្នាម​ញញឹម​សប្បាយ​រីករាយក្នុងធ្លុងមហាសាមគ្គីជាតិ និងស្មារតីខ្មែរតែមួយ ។ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្ដេចផ្ទាល់ បានថ្លែងអំណរព្រះគុណ និងអរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ប្រគេនថ្វាយជូនចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា អ៊ំ ពូ មីង និង​បង​ប្អូន​ជនរួម​ជាតិ​ទាំងអស់ ចំពោះការចូលរួមចំណែកដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ដែលនេះគឺ​ជា​វិភាគ​ទាន​ដ៏​មាន​តម្លៃ​បំផុត និងមិនអាចកាត់ថ្លៃបានឡើយ ហើយក៏ជាការឆ្លុះ​បញ្ចាំ​ង​អំពី​ទឹក​ចិត្ត​មន​សិការ​ស្នេហា​ជាតិ​មាតុភូមិរបស់ជនរួមជាតិខ្មែរយើង ដែលតែងតែត្រៀមខ្លួន​ជានិច្ច​ក្នុង​ការ​បូជា​លះបង់​គ្រប់​បែប​យ៉ាងនៅក្នុងមហាចលនាជាតិដើម្បីបុព្វហេតុកសាង ការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា ដោយ​ឈរលើមូលដ្ឋាន និងស្មារតីនៃខឿនការពារជាតិរបស់ប្រជាជននៅគ្រប់កាលៈទេសៈ។សម្ដេច​ធិបតីនាយករដ្ឋមន្រ្ដីថ្លែងថា៖«ក្រុមការងារមូលនិធិបាន និងកំពុង​ខិតខំ​រៀបចំ​លិខិត​ថ្លែង​អំណរ​គុណ​ជូនដល់បងប្អូនប្រជាពលរដ្ឋជាសប្បុរសជនជាបន្តបន្ទាប់យ៉ាងសស្រាក់សស្រាំ។ ទន្ទឹមគ្នានេះ ខ្ញុំក៏សូមបន្តអំពាវនាវដល់ជនរួមជាតិ មេត្តាបន្តចូលរួម​ឱ្យ​បាន​កាន់​តែ​ច្រើន​មូល​មី​បន្ថែម​ទៀត ហើយក្រុមការងារមូលនិធិនឹងបន្តទទួលស្វាគមន៍ដោយក្តីរីករាយ»៕

ការដ្ឋានដាក់ប្រព័ន្ធលូប្រអប់៤ខ្សែខ្នាតធំ នៅសង្កាត់បឹងទំពន់ទី១ បានរួចរាល់១ខ្សែហើយលើផ្លូវលេខ 108 BT

2024/09/02 01:47:05 pm        237
ភ្នំពេញ៖ ការដ្ឋានដាក់លូប្រអប់៤ខ្សែខ្នាតធំនៅសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ បានរួចរាល់១ខ្សែហើយលើផ្លូវលេខ 108 BT មានទំហំ ៤ម៉ែត្រx២ម៉ែត្រ ហើយចាប់ផ្ដើមស្ថាបនាផ្លូវ ក្រោយពីបើកការដ្ឋានស្ថាបនាកាលពីខែឧសភា កន្លងទៅ ដើម្បីដោះស្រាយទឹកលិចចេញពីតំបន់វត្តដំបូកខ្ពស់ ក្រោយផ្សារប៉េសេ ក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០២ ខែកញ្ញានេះថា សកម្មភាពការដ្ឋានដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំ៤ខ្សែ ​បានហើយ១ខ្សែលើកំណាត់ផ្លូវ 108 BT មានទំហំ ៤ម៉ែត្រx២ម៉ែត្រប្រវែងជិត២០០ម៉ែត្រ រួចរាល់ទាំងស្រុងហើយ ក្នុងនោះ ផ្លូវមួយចំនួនទៀតកំពុងអនុវត្តព្រមគ្នា។ចំណែកមន្ត្រីជំនាញឱ្យដឹងថា ផ្លូវលេខ 108 BT បានដាក់លូរួចហើយកំពុងបន្តស្ថាបនាផ្លូវ​បេតុង​លើផ្លូវលេខ ១០៨ដដែលនេះក្នុងរយៈពេល១ខែកន្លះទៀត។ ​ជារួមការងារដាក់លូ និងធ្វើផ្លូវនៅ​តំបន់បឹងទំពន់នេះមានចំនួន៤ខែ ​ដោយប្រើពេល១ឆ្នាំកន្លះបានរួចរាល់ទាំងស្រុង។ ការងារខាងលើនេះអនុវត្តដោយក្រុមហ៊ុន Precast Plants ដែលជាគម្រោងរបស់ថ្នាក់ជាតិ។គួរបញ្ជាក់ថា គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរយៈពេល ៥ឆ្នាំ មានចំនួន ៥០គម្រោង ចំពោះគម្រោងដែលត្រូវអនុវត្តមានចំនួន ២៣គម្រោង។ គម្រោងរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងអនុវត្តចំនួន ១៣គម្រោង ហើយគម្រោងដាក់លូប្រអប់លើផ្លូវលេខ 108 BT ទំហំ ៤ម៉ែត្រx២ម៉ែត្រនេះ ក៏ស្ថិតក្នុងគម្រោងនេះដែរ។គួររំលឹកថា អភិបាលរាជធានីភ្នំពេញឯកឧត្ដម ឃួង ស្រេង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី បានពិនិត្យមើលប្រឡាយ ស្ថានីយ៍បូមទឹកបឹងទំពន់ មើលការដ្ឋានដាក់លូប្រអប់លើផ្លូវលេខ 108 BTនេះ បន្តទៅមើលប្រឡាយស្ថានីយ៍លូប្រាំ ជាមួយនិងការពិនិត្យវឌ្ឍនភាពនៃការដ្ឋានដាក់លូ បុកស៊ីផាយនិងការស្តារប្រឡាយមេ ដែល​ស្ថិតក្នុងគម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំង១៣គម្រោង តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី៕

ស្ពានអណ្តោត ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋមូលដ្ឋានក្នុងការធ្វើដំណើរ ពិសេសក្នុងរដូវវស្សា

2024/09/02 12:47:49 pm        364
ស្ពានអណ្តោត ត្រូវបានកសាងឡើងជំនួសឱ្យស្ពានចាស់ ដែលមានកម្ពស់ទាប និងមានប្រវែង​ប្រហែល​ត្រឹមជាង ១០ម៉ែត្រ ។ ស្ពាននេះត្រូវបានកសាងដើម្បីភ្ជាប់ពីស្រុកក្រូចឆ្មារ ឆ្ពោះទៅកាន់​ទីរួម​ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេស​នា​ពេលកម្ពស់ទឹកឡើងខ្ពស់នារដូវវស្សា បន្ថែមពីនេះ តំបន់ស្រុកក្រូចឆ្មារ និងស្រុកតំបែរ គឺជាតំបន់​ពោរពេញទៅកាន់ដំណាំកសិឧស្សាហកម្ម ដែលស្ពាននេះបានក្លាយ​ជាមធ្យោបាយ​ដ៏មាន​សារៈប្រយោជន៍ក្នុងការដឹកជញ្ជូនកសិផលសម្រាប់ធ្វើការលក់ទៅកាន់ទីផ្សារ ដោយ​ធ្វើ​ដំណើរ​ឆ្ពោះចេញទៅផ្លូវជាតិលេខ៧១C តទៅស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងឆ្ពោះទៅភូមិ​ភាគ​កណ្តាល​នៃព្រះរាជាណាចក្រកម្ពុជា។ 

គ្រូបង្រៀន និងពលរដ្ឋ នាំគ្នាចុះឈ្មោះធ្វើដំណើរកម្សាន្តទស្សនាតំបន់ព្រំដែនភាគឦសានកម្ពុជា

2024/09/02 12:41:27 pm        239
ក្រោយក្រសួងព័ត៌មានបានប្រកាសផ្សាយកម្មវិធីដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃ នៅ​ពេលនេះ មានគ្រូបង្រៀន និងពលរដ្ឋនានា បានបង្ហាញការចាប់អារម្មណ៍ និងនាំគ្នា Scan QR code ចុះឈ្មោះចូលរួមក្នុងកម្មវិធីទស្សនកិច្ចទៅកាន់ទិសឦសាន ដើម្បីចង់​ដឹង​អំពី​​ដំណើរ​ការ​អភិវឌ្ឍ​ជាក់​ស្តែងនៅតាមតំបន់ព្រំដែន និងហេដ្ឋាចនា​សម្ព័ន្ធ​ផ្លូវ​ក្រវាត់​ព្រំដែន​នៅ​ភូមិភាគ​ឦសាន​ប្រទេស​កម្ពុជា។គ្រូបង្រៀន និងពលរដ្ឋ ក្រុងតាខ្មៅ ខេត្តកណ្តាល ថ្លែងប្រាប់ BTV នៅថ្ងៃទី ២ ខែកញ្ញានេះថា នៅ​ពេលនេះ ពលរដ្ឋបានឃើញរួចហើយ អំពីការ​ចុះឈ្មោះចូល​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ទិស​ឦសាន របស់ក្រសួងព័ត៌មាន។ គ្រូបង្រៀន និងពលរដ្ឋ ក្រុងតាខ្មៅ ខេត្តកណ្តាល លើកឡើងថា តាម​រយៈដំណើរទស្សនកិច្ចនេះ គឺអាចធ្វើឲ្យពលរដ្ឋស្គាល់ភូមិសាស្ត្រ និងការអភិវឌ្ឍតំបន់ព្រំដែន និង​ការកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែន នៅទិសខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្តមណ្ឌលគិរី។ តាមសេចក្តី​ជូនដំណឹងរបស់ក្រសួងព័ត៌មាន សូមបញ្ជាក់ថា កម្មវិធីដំណើ​រ​ទស្សន​កិច្ច​ទៅ​កាន់​ទិស​ឦសាន​នេះ ត្រូវបានធ្វើឡើងនៅរៀងរាល់ចុងសប្តាហ៍ថ្ងៃសៅរ៍ចាប់ពីថ្ងៃទី៧ ខែកញ្ញាតទៅ រហូត​ដល់​ដំណាច់ឆ្នាំ២០២៤។ សម្រាប់ទីតាំងដំណើរទស្សនកិច្ច គឺបានរៀបចំបែងចំនួន៣ ទីតាំង ក្នុង​នោះ​ទីតាំងទី១ គឺធ្វើដំណើរទស្សនកិច្ចតាមបណ្តោយព្រំដែន ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី មាន​រយៈពេលពេញ១ថ្ងៃ។ ទីតាំងទី២ ធ្វើដំណើរតាមបណ្តោយព្រំដែនក្នុងខេត្តក្រចេះ និង​មណ្ឌលគិរី គឺត្រូវទស្សនាសម្រាកមួយយប់ និងទីតាំងទី៣ ធ្វើដំណើរ​តាម​បណ្តោយ​ព្រំដែន​ក្នុង​ខេត្ត​ស្ទឹងត្រែង និងខេត្តរតនគិរី ទស្សនាសម្រាកមួយយប់៕ អត្ថបទ ស៊ុម សុខជា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM