ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

កម្មករកាត់ដេរបង្ហាញក្ដីរីករាយក្រោយទទួលសញ្ញាភ្លើងខៀវដំឡើងប្រាក់ឈ្នួលសម្រាប់ឆ្នាំក្រោយ

2024/09/02 12:28:16 pm        318
ក្រុមកម្មករ កម្មការិនី រោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ​នៅ​ពេលទទួលដំណឹងជាវិជ្ជមាន ក្នុងកា​រ​ដំឡើង​នូវ​ប្រាក់​ឈ្នួល​អប្បបរ​មា​សម្រាប់ឆ្នាំ​២០២៥​ខាង​មុខ​បន្ថែម​ទៀត ខណៈភាគីសហជីពស្នើសុំដំឡើងចំនួន ១៤ដុល្លារ រីឯភាគីនិយោជក​ព្រម​បន្ថែម​ចំនួន ១ដុល្លារ។កម្មករ កម្មការនីរោងចក្រកាត់ដេរសម្លៀកបំពាក់ សៅលែន ឬហៅរោងចក្រ ៦ជាន់ ស្ថិត​នៅ​សង្កាត់​ត្រពាំងថ្លឹង ខ័ណ្ឌពោធិ៍សែន នៅព្រឹកថ្ងៃទី២ ខែកញ្ញានេះ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា រហូត​មកដល់ពេលនេះ ពួកគាត់មានសង្ឃឹម និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ចាប់​តាំងពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា រហូតបន្តដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន ដែល​តែង​តែ​គិតគូរ​ក្នុង​ការដំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំដល់កម្មករនិយោជិត ទោះបីជាមិន​បាន​ច្រើន​តាម​ការចង់បាន ប៉ុន្តែនៅមានសញ្ញាលេខបូកជានិច្ច។កម្មករ កម្មការនីរោងចក្រ សង្ឃឹមទៀតថា ការចចារប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៥ នឹងមាន​ភាព​ល្អ​ប្រសើរ​បន្ថែមទៀត ដោយសារភាពជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែល​លោក​តែង​តែយកចិត្តទុកដាក់ និងគិតគូរខ្ពស់​អំពី​សុខ​ទុក្ខ​ការ​រស់​របស់​កម្មករ​និយោជិត​គ្រប់​លំដាប់​ថ្នាក់​។លោក ឈុន ប៉ែន សហពន្ធ័សហជីពខ្មែរ បានឲ្យដឹងដែរថា ចាប់តាំងពីវិបត្តិកូវីដ១៩ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ស្ថានភាពនៃការរស់នៅ ក៏ដូចជាការបំពេញការងាររបស់កម្មករនិយោជិត គឺ​មាន​ភាព​ល្អ​ប្រសើរ​ច្រើន ដោយមានការងារធ្វើជាប់ជាប្រចាំ និងមានការងារថែមម៉ោងជាដើម ដោយសារ​ការបញ្ជាទិញកើនឡើង។ជាមួយនេះ លោកក៏បានសម្តែងការដឹងគុណ និងអរគុណ​ថ្នាក់​ដឹកនាំ​នៃស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលមានទឹកចិត្ត យល់ដល់កម្មករ​តាមរយៈ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ជារៀងរាល់ឆ្នាំ ជាក់ស្តែង ទោះបីជួបវិបត្តិសេដ្ឋកិច្ចសាកលដោយសារកូវីដ ក៏ពួក​គាត់​ខិតខំ​បន្ថែម​ប្រាក់ដល់កម្មកររោងចក្រទាំងអស់។គួររម្លឹកថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិត​ស្បែក​ជើង និងផលិតផលធ្វើដំណើរនិងកាបូប កាលពីថ្ងៃទី២៩ សីហា ឆ្នាំ២០២៤កន្លងទៅ ភាគី​សហជីព​តំណាង​កម្មករនិយោជិត បានមូលមតិគ្នាសម្រេច ស្នើសុំដំឡើងចំនួន ១៤ដុល្លារ​បន្ថែម​លើ​ប្រាក់​ឈ្នួល​បច្ចុប្បន្ន ចំនួន ២០៤ ដុល្លារ ខណៈភាគីនិយោជក បានកំណត់ដំឡើងចំនួន ១ដុល្លារ​៕ អត្ថបទ ឈិត បូរ៉ាវី 

រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ចំនួនពីរស្នើឡើងដោយរាជរដ្ឋាភិបាលមកពិនិត្យសិក្សា

2024/09/02 11:59:03 am        202
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួន។ក្រោយពីបានពិភាក្សារួចរាល់ គណៈកម្មាធិការអចិន្រ្តៃ​យ៍រដ្ឋសភាបានសម្រេចទទួលយកសេចក្តីព្រាងច្បាប់ទាំងពីរ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ដើម្បីប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ សេចក្តីព្រាងច្បាប់ទាំងពីរនោះមាន៖១-សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធទឹកកខ្វក់២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេស​រួម​នៃអង្គការ​សហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬប្រើប្រាស់ទៅលើយានយន្តនិងលក្ខខណ្ឌសម្រាប់ការទទួល​ស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។

ត្រឹមថ្ងៃទី២កញ្ញានេះមានពលរដ្ឋជាង៤០០នាក់ បានចុះឈ្មោះទៅកម្សាន្តនៅតំបន់អភិវឌ្ឍន៍ CLV

2024/09/02 11:52:43 am        226
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បាន​ឱ្យ​ដឹង​ថា គិតត្រឹមព្រឹកថ្ងៃច័ន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤នេះថា មានបងប្អូនប្រជាពលរដ្ឋជាង ៤០០​នាក់​ហើយ ដែលបានចុះឈ្មោះទៅលេងកម្សាន្តតាមខេត្ត ទិសឦសាន នៃតំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ឯកឧត្តម ប៉ែន បូណា ដំណើរកម្សាន្តលើកដំបូង នឹងចាប់ផ្ដើមចេញដំណើរនៅថ្ងៃសៅរ៍ ទី៧ ខែ​កញ្ញា​នេះហើយ ដោយចេញដំណើរពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅវេលា​ម៉ោង​ប្រមាណ​៤ទៀបភ្លឺ។ ឯកឧត្តមបានបញ្ជាក់ថា នៅមុនចេញដំណើរកម្សាន្ត នៅថ្ងៃសុក្រ ទី៦ ខែ​កញ្ញានេះ អ្នកធ្វើដំណើរកម្សាន្តទាំងអស់នឹងធ្វើការជួបជុំគ្នានៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីទទួលបានព័ត៌មានមួយចំនួនទាក់ទងនឹងដំណើរកម្សាន្ត ក្នុង​នោះ​រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននឹងធ្វើបទបង្ហាញអំពីកិច្ចការងារព្រំដែន និងការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន និងការបង្ហាញអំពីតម្រាយផ្លូវក្នុងការធ្វើដំណើរកម្សាន្តនេះផងដែរ។ ឯកឧត្តម ប៉ែន បូណា បានបន្ថែមថា ការធ្វើដំណើរកម្សាន្តលើកដំបូងនេះនឹងឆ្លងកាត់ខេត្តចំនួន ៣ គឺខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី ហើយវិលត្រលប់មកភ្នំពេញវិញ ដូច្នេះការ​ធ្វើ​ដំណើរ​កម្សាន្ត​នេះ គឺត្រូវចំណាយពេល១ថ្ងៃពេញតែម្ដងសម្រាប់ជើងដំបូងនេះ។ សូមជម្រាបថា តាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ​២០២៤​នេះ​ បានឱ្យដឹងថា ដំណើរទស្សនកិច្ចទិសឦសានដោយឥតគិតថ្លៃនេះនឹងធ្វើឡើងនៅរៀងរាល់ ថ្ងៃ​សៅរ៍ ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤នេះ ដើម្បី​ផ្តល់​ឱកាស​ដល់​បង​ប្អូន​ប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្តែងនៅតាមតំបន់ព្រំដែន ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិភាគ​ឦសាន។សម្រាប់កម្មវិធីដំណើរទស្សនកិច្ចទៅកាន់ទិសឦសាននេះ គឺមិនតម្រូវ​ឱ្យ​មាន​ការ​បង់​ប្រាក់​អ្វី​នោះ​ទេ​។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់​ជូន​ដោយ​ឥត​គិត​ថ្លៃ និងរាល់ការចំណាយទាំងអស់ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភ​ដោយ​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងការចូល​រួម​ចំណែក​ឧបត្ថម្ភ​ពី​សប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់​ថវិកា​មូល​និធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធតាមព្រំដែននោះទេ៕ អត្ថបទ៖ វ៉ន ដារ៉ា

គណបក្សហ៊្វុនស៊ិនប៉ិច គាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន និងអំពាវនាវឲ្យសមាជិកខ្លួនចូលរួម

2024/09/02 11:43:50 am        277
គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលមានព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធាន បាន​ប្រកាស​គាំទ្រ​នូវ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ហើយបានអំពាវនាវឲ្យអ្នកគាំទ្រ​ខ្លួន​ចូលរួម​ជាមួយ​មូលនិធិនេះ ដើម្បីជាប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ហើយក៏​ជា​ការ​រួម​ចំណែក​ដោយ​ផ្ទាល់​ជាមួយរាជដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារជាតិ និងកសាងផ្លូវ​នៅ​តាម​ក្រវាត់​ព្រំដែន​កម្ពុជា​ឲ្យ​កាន់​តែ​ល្អប្រសើរ បន្ថែមទៀតផងដែរ។ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ បន្ទាប់ពីចូល រួម​សំណេះសំណាល ជាមួយអ្នកតស៊ូ និងសមាជិក សមាជិកាគណបក្សមកពីរាជធានី-ខេត្ត នៅ​ទី​ស្នាក់ការ កណ្តាលគណបក្សរាជធានីភ្នំពេញ ឯកឧត្តម ញឿន រ៉ាដែន អ្នកនាំពាក្យ​របស់​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច បានលើកឡើងថា គណបក្សហ៊្វុនស៊ិនប៉ិចគាំទ្រជានិច្ចចំពោះគោលនយោបាយណា ដែល​នាំឲ្យចំណេញដល់ប្រ ជាជន និងប្រទេសជាតិ ហើយទាក់ទងនឹង «មូល​និធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​​តាមព្រំដែន» ដែលជាការផ្តួចផ្តើមដោយរាជរដ្ឋាភិបាលនេះ ក្នុងនាម​ឯកឧត្ត​ម​ជា​តំណាង​រាស្រ្ត​មកពីកូតាគណបក្សហ៊្វុនស៊ិនប៉ិច ក៏បានចូលរួមថវិកាផងដែរតាមរយៈរដ្ឋសភា ហើយ​ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និង សមាជិក សមាជិកា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទាំងអស់​ចូល​រួមបរិច្ចាគថវិកាចំពោះគម្រោងនេះឲ្យបានគ្រប់ៗ គ្នាផងដែរ។រាជារដ្ឋាភិបាលបានសម្រេចបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោល​បំណង​ដើម្បី​កៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយ ព្រំដែន ដោយ​កម្ម​វិធីមូលនិធិនេះក៏ជាការផ្តល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិង ក្រៅ​ប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង​អភិវឌ្ឍន៍​ជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណ​ភាព​ទឹក​ដី ក៏ដូចជាការ ជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យបានកាន់តែរឹងមាំ និងប្រកប​ដោយ​ចីរភាព​ជាដើម​។សូមបញ្ជាក់ថាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ គណបក្សហ៊្វុនស៊ិនប៉ិច បានប្រារព្ធពិធី​ជួបជុំ​អតីត​អ្នក​តស៊ូ ដែលធ្លាប់បានដង្ហែ ព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះរាជបិតា​ស្ថាបនិក​ហ៊្វុន​ស៊ិនប៉ិច និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ក្នុង​បុព្វ​ហេតុ​ជាតិ មាតុភូមិកម្ពុជា ក្រោមព្រះអធិបតីភាព ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅទីស្នាក់ការកណ្តាល ផ្លូវសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដោយ​មានការអញ្ជើញចូលរួមពីសំណាក់ព្រឹទ្ធាចារ្យ អតីតអ្នកតស៊ូ និងថ្នាក់ដឹកនាំគណបក្ស សមាជិក សមាជិកា មកពីគ្រប់រាជធានី ខេត្ត ប្រមាណ ២០០នាក់ ។នៅក្នុង​​ពិធី​ដ៏ន​ក្ខត្តឬក្សនេះផងដែរ ក៏មានការនិមន្តព្រះសង្ឃស្វាធ្យាជយោន្តតោ បង្សុកូល រាប់បាត្រ ដើម្បីឧទ្ទិសមហាកុសល និងជាការរំលឹកគុណ ដឹងគុណ ជូនដល់​ព្រះវិញ្ញាណក្ខន្ធ​ព្រះ​បរមរតនកោដ្ឋ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រមទំាងវិញ្ញាណក្ខន្ធវីរជនអ្នកតស៊ូ ដែលបា​ន​ពលី​ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា និង ព្រះមហាក្សត្រ៕ អត្ថបទ៖ បាន ចក់

ពលរដ្ឋចំនួនពីរភូមិទទួលបានផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងជាច្រើនខ្សែក្នុងមូលដ្ឋាន

2024/09/02 11:32:32 am        271
ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋចំនួនពីរភូមិគឺភូមិអូរក្រវ៉ាន់ និងភូមិដូនកែនសែនជ័យ ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រេកអរសប្បាយរីករាយ និងទទួលបានផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងជាច្រើនខ្សែ ក្នុងមូលដ្ឋានរបស់គាត់ ខណៈកន្លងមកផ្លូវក្នុងមូលដ្ឋាននេះ បានរងការខូចខាតមានពិបាកក្នុងដំណើរក្នុងរដូវវស្សាម្តងៗនោះ។លោកស្រី ភាព វ័យ៦០ឆ្នាំរស់នៅភូមិអូរក្រវ៉ាន់ សង្កាត់សំរោង ក្រុងសំរោង បានសម្តែង​នូវ​ការត្រេកអរសប្បាយរីករាយយ៉ាងខ្លាំង ខណៈបច្ចុប្បន្ននេះ ក្នុងមូលដ្ឋានភូមិរបស់គាត់​មាន​ផ្លូវកៅស៊ូ និងផ្លូវបេតុង ជាច្រើនខ្សែក្នុងមូលដ្ឋាននោះ។លោកស្រី បានបន្តថា កន្លងមក​ផ្លូវក្នុងមូលដ្ឋានទាំងពីរ​ភូមិនេះ​ មានការលំបាកខ្លាំង​ណាស់​នៅ​រដូវវស្សា​ក៏ដូចជា​រដូវប្រាំង​គឺ​មាន​ជង្ហុក ក្រឡុក ធំៗ​លក្ខណៈ​សំបុក​មាន់ច្រើន​កន្លែងពិបាក​ក្នុងការធ្វើដំណើរឆ្លងកាត់ពីភូមិមួយទៅភូមិមួយទៀត ពិសេសនោះ​ការដឹកកសិកផល​របស់បងប្អូន​ប្រជាពលរដ្ឋ។លោកស្រី បានបញ្ជាក់ថា កត្តា​ទាំងអស់នេះហើយ ​គឺដោយសារតែយើងមានថ្នាក់ដឹកនាំល្អ​និង​មានសុខសន្តិភាព សេរីភាព ​សន្តិសុខសង្គម​ល្អ​ប្រសើរនោះ​ទើបយើងមានការអភិវឌ្ឍ​រីកចម្រើន​បានលើគ្រប់វិស័យមកដល់សព្វថ្ងៃ រាល់ហេដ្ឋារចនាសម្ព័ន្ធនានា​នោះផងដែរ៕ 

នាវាកងទ័ពជើងទឹកអូស្ត្រាលី បានចូលចតធ្វើទស្សនកិច្ចបង្កើនសុឆន្ទៈ​ដោយសុវត្ថិភាពតាមការគ្រោងទុក

2024/09/02 11:01:08 am        159
ព្រះសីហនុ៖ នាវាកងទ័ពជើងទឹកអូស្ត្រាលី មួយគ្រឿង ឈ្មោះ FFH-157 បានចូលចត​នៅ​កំពង់ផែ​ស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ តាមផែនការ និង​កម្ម​វិធី​ដែល​បាន​គ្រោងទុក រយៈពេល ៣ថ្ងៃ (ថ្ងៃទី០២-០៤ ខែកញ្ញា ឆ្នាំ២០២៤) ក្នុងដំណើរ​ទស្សនកិច្ច ដើម្បីបង្កើនសុឆន្ទៈ រវាងប្រទេសអូស្ត្រាលី និងកម្ពុជា ។

ភ្ញៀវទេសចរអន្ដរជាតិជាង ៦ម៉ឺន៧ពាន់នាក់ ទិញបណ្ណចូលទស្សនាអង្គរ នៅខែសីហាឆ្នាំ២០២៤នេះ

2024/09/02 10:55:08 am        201
គ្រិះស្ថានអង្គរ បានបង្ហាញនៅថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៤នេះថា រយៈពេលមួយ​ខែសីហា​ឆ្នាំ​២០២៤នេះ គ្រឹះស្ថានអង្គរ មានភ្ញៀវទេសចរអន្ដរជាតិ ៦៧៤៨២នាក់ បាន​ទិញ​សំបុ​ត្រ​ចូល​ទស្សនា​រមណីយដ្ឋានអង្គរ កើនឡើងជាង១៤ភាគរយបើធៀបឆ្នាំ២០២៣ ដោយ​បានទទួល​ប្រាក់​ចំណូល​ ៣ ១៥៦ ៧៩៩ដុល្លារ កើនឡើងជាង១៣ភាគរយ បើធៀបនឹង​ឆ្នាំ២០២៣​កន្លងមក។ ដោយ​ឡែក​ក្នុងរយៈ៨ខែឆ្នាំ២០២៤នេះ ចាប់ពីខែមករា ដល់ដំណាច់ខែសីហាឆ្នាំ២០២៤នេះ គ្រឹះស្ថាន​អង្គររកប្រាក់ចំណូលពីការលក់សំបុត្រចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ ៣០ ៣៣៤ ២២៩ដុល្លារ កើនឡើងជាង៣០ភាគរយ ដែលមានភ្ញៀវ​ទេសចរ​អន្ដរជាតិ​ទិញ​បណ្ណ​ទស្សនាអង្គរ ៦៥១ ៨៥៧នាក់ កើនឡើងជាង៣០ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នំា២០២៣។

សម្តេចចៅហ្វាវាំង គង់ សំអុល បានទទួលមរណភាព ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ

2024/09/02 10:01:48 am        278
ភ្នំពេញ៖ សម្តេចចៅហ្វាវាំង គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨៖៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងព្រះបរមរាជវាំង។សព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ត្រូវបានតម្កល់ដើម្បី ប្រារព្ធពិធីបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋាននៃសពស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក (១០៧) កែងនឹងវិថីហ្សូសិបប្រូសទីតូ(២១៤) សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ៕

ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ ជាស្ពានយុទ្ធសាស្ត្រក្នុងការតភ្ជាប់ការដឹកជញ្ជូន និងចរាចរណ៍ពីប៉ែកឦសាននៃព្រះរាជាណាចក្រកម្ពុជា

2024/09/02 08:33:20 am        467
ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឬហៅថា ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ មានប្រវែងសរុបចំនួន ១១៣១ម៉ែត្រ និងមានទទឹងទំហំ ១៣,៥០ម៉ែត្រ ដោយតភ្ជាប់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ស្ពាននេះ បានបើកការដ្ឋានសាងសង់នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់នាថ្ងៃទិ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានក្លាយមធ្យោបាយដ៏សំខាន់ក្នុងការតភ្ជាប់ទៅប៉ែកឦសាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្ខិតចូលគ្នារវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយតភ្ជាប់ផ្លូវជាតិលេខ៧១C ដែលជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូន ពិសេស ទំនិញកសិឧស្សាហកម្ម ទៅកាន់ទីផ្សារ​ ។ បន្ថែមពីនេះ ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ ក៏បានផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍របស់ពលរដ្ឋក្នុងតំបន់ ក៏ដូចជាការធ្វើដំណើររបស់អ្នកទេសចរបានកាន់តែល្អប្រសើរ ដោយកាត់បន្ថយនូវរយៈពេលធ្វើដំណើរ និងឆាប់ទៅដល់គោលដៅទេសចរណ៍។

បេក្ខជន១៥.៧៧នាក់ កំពុងប្រឡងសញ្ញាបត្របឋមភូមិ នៅខេត្តកោះកុង

2024/09/02 07:49:51 am        585
កោះកុង៖ ក្រុមបេក្ខជនចំនួន១៥.៧៧នាក់ បាននឹងកំពុងតែយកចិត្តទុកប្រឹងប្រែងប្រឡងសញ្ញាបត្របឋមភូមិ ថ្ងៃដំបូង នៅទូទាំងខេត្តកោះកុង។លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ អញ្ជើញបើកហិប និងកាត់ស្រោមសំបុត្រវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យម​សិក្សា​បឋមភូមិ ចំណេះដឹងទទៅ និងបំពេញវិជ្ជា នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសតេជោ សែន កោះកុង។លោក ង៉ែត ឡឹង បានណែនាំ​ដល់បេក្ខជនប្រឡងត្រូវប្រឹងប្រែងបំពេញរាល់លំហាត់កិច្ចការ​របស់ខ្លួន​អោយបានត្រឹមត្រូវល្អ តាមវិញ្ញាសារនីមួយៗ ចៀសវាងប្រព្រឹត្តខុសបទបញ្ជាផ្ទៃក្នុងនៃការប្រឡង។ ហើយការប្រឡងនេះដែរ ជាយានដ៏អាទិភាពមួយសម្រាប់ចាប់យោងឡើងថ្នាក់​សិក្សាបន្តរហូត​ថ្នាក់ទី១២។ដំណើរការប្រឡងនៅថ្ងៃទី២ ខែកញ្ញា ក្រោមដំណក់ទឹកភ្លៀង មានបេក្ខជនសរុប១៥៧៧នាក់ ស្រី៨៣០នាក់ទូទាំងខេត្ត ​មានមណ្ឌលប្រឡង៣២ ស្មើនឹងបន្ទប់៨០៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM