ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញប្រកាសបញ្ចូលសមាជិក សមាជិកា ៨៥៧រូបមកពីខណ្ឌទាំង ១៤

2024/09/01 11:40:11 am        84
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញប្រកាសបញ្ចូល និងទទួលស្គាល់សមាជិក សមាជិកា ៨៥៧រូប មកពីមូលដ្ឋានខណ្ឌទាំង ១៤។នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាចំនួន ៨៥៧រូប មកពីមូលដ្ឋានខណ្ឌទាំង ១៤ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានប្រសាសន៍ជម្រាបជូនសមាជិក សមាជិកាថា ការសម្រេចចិត្តចូលរួមជីវីភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ នឹងក្លាយជាមហាគ្រួសារតែមួយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាកសាងជាតិ មាតុភូមិ ការពារផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជន សម្រេចបាននូវការកែប្រែប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ឯកឧត្តម ឃួង ស្រេង បន្ថែមថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានឮធ្វើឱ្យប្រទេសកម្ពុជាដែលបានបាត់បង់សន្តិភាពជាង ៥០០ឆ្នាំ មកជាប្រទេសមានសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ និងបានធ្វើការអភិវឌ្ឍប្រទេសជាតិមួយនេះឱ្យមានភាពរីកចម្រើនរុងរឿង និងធ្វើឱ្យកម្ពុជាស្មើមុខ ស្មើមាត់នៅលើឆាកអន្តរជាតិថែមទៀត។ឯកឧត្ដម ឃួង ស្រេង ក៏បានលើកឡើងពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ដោយគណបក្សនេះមានអាយុ ៧៣ឆ្នាំហើយ ហើយកាលពី ៤៥ឆ្នាំមុន ពោលគឺនៅឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជាបានរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងបានបន្តបង្កើតស្នាដៃដ៏ធំធេងសម្រាប់ជាតិមាតុភូមិយ៉ាងច្រើនបន្ថែមទៀត។ក្នុងពិធីនេះដែរ តំណាងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំង ៨៥៧រូប បានលើកឡើងថា ការសម្រេចចិត្តចូលរួមជីវីភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺដើម្បីមានឱកាសបានចូលរួមកសាងជាតិមាតុភូមិ។ សមាជិក សមាជិកាបានប្តេជ្ញាចិត្តអនុវត្តតាមគោលនយោបាយរបស់បក្ស គាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន គាំទ្រ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV DTA ដោយជឿជាក់ទៅលើរាជរដ្ឋាភិបាល និងគាំទ្រជាមួយនឹងការចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនថែមទៀត៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

រូបថតសម្ដេចតេជោ ហ៊ុន សែន ពីរសន្លឹកថតក្នុងពេលខុសគ្នា ១៩៩៨-២០២៤ ប៉ុន្ដែមានកាយវិការប្រហាក់ប្រហែលគ្នា

2024/09/01 11:11:51 am        70
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហាញរូបថតពីសន្លឹក ដែលរូបថតនេះ មួយសន្លឹកថតកាលពីឆ្នាំ ១៩៩៨ ដែលពេលនេះសម្ដេចមានវ័យ៤៦ឆ្នាំ និងមួយសន្លឹកទៀតថតកាលពីថ្ងៃទី៣០ ខែសីហាឆ្នាំ ២០២៤នេះ។ ទោះបីជារូបថតទាំងពីរខុសទីកន្លែងគ្នា ពេលវេលាខុសគ្នា អាយុខុសគ្នា និងបំពេញ ការងារខុសគ្នាតែកាយវិការប្រហាក់របស់សម្ដេចប្រហែលគ្នា។សម្ដេចតេជោបានសរសេរថា៖«រូបថត២សន្លឹកមួយសន្លឹកថតឆ្នាំ១៩៩៨ក្នុងវ័យ៤៦ឆ្នាំជានាយករដ្ឋមន្រី្តពេលធ្វើបទសម្ភាសជាមួយសារព័ត៌មាននៅផ្ទះតាខ្មៅ។ មួយសន្លឹកទៀតថតថ្ងៃ៣០សីហា២០២៤ក្នុងវ័យ៧២ឆ្នាំ បំពេញតួនាទីជាប្រមុខរដ្ឋស្តីទីទទួល សារតាំងអគ្គរដ្ឋទូតអូស្ត្រាលីនៅវិមាន ព្រឹទ្ធសភាចំការមន។ រូបថតទាំងពីរខុសទីកន្លែងគ្នាពេល វេលាខុសគ្នា អាយុខុសគ្នានិងបំពេញ ការងារខុសគ្នាតែកាយវិការប្រហាក់ប្រហែលគ្នា»៕

​ការប្រមូលផ្តុំបាតុកម្មនៅកូរ៉េ ថ្ងៃទី១កញ្ញានេះ គឺជាអំពើក្បត់ជាតិមានមេដឹកនាំជ្រុលនិយមក្បត់ជាតិបីជំនាន់នៅពីក្រោយដែលពលរដ្ឋត្រូវដកខ្លួនចេញ

2024/09/01 10:20:22 am        146
ភ្នំពេញ៖ ការប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅថ្ងៃទី១ ខែកញ្ញានេះ នៅប្រទេសកូរ៉េ គឺជាអំពើក្បត់ជាតិមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលមានមេដឹកនាំជ្រុលនិយមជនក្បត់ជាតិបីជំនាន់ ជាអ្នកនៅពីក្រោយខ្នង ដែលពលរដ្ឋមានការយល់ដឹងត្រូវដកខ្លួនចេញពីសកម្មភាពខុសច្បាប់នេះ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាលើកឡើងថា ការចូលរួមសម្តែងមតិ ទាមទារ ឬតវ៉ាណាមួយគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែបើមានការចូលរួមទាមទារក្នុងចេតនាផ្តួលរំលំរាជរដ្ឋាភិបាល តាមការធ្វើកូដកម្ម ឬកុបកម្មជាដើមនោះ គឺជារឿងខុសច្បាប់ទាំងស្រុង។ លោកថ្លែងថា៖«បើសិនជាបងប្អូនពលករ ក៏ដូចជាកម្មករ ឬក៏ជនណាក៏ដោយ ដែលចូលរួមជាមួយសកម្មភាពធ្វើកូដកម្មដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតនេះ គឺជារឿងក្បត់ជាតិ គឺជារឿងខុសច្បាប់ទាំងស្រុង គឺជារឿងដែលច្បាប់មិនអនុញ្ញាត ហើយបងប្អូនប្រព្រឹត្តខុស ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់»។ លោកបន្តថា មិនមានជារឿងថ្មីទេដែល ជនក្បត់ជាតិ៣ជំនាន់សមរង្ស៊ី បានរកគ្រប់វិធីធ្វើយ៉ាងណាធ្វើឱ្យមានភាពចលាចលសង្គម ធ្វើឱ្យមានការបាក់បែកបាក់ផ្ទៃក្នុងជាតិ និងមានការរើសអើងស្អប់ខ្ពើមដោយចោទថា ជាក្រុមអាយ៉ាងអ្នកនោះជាដើម។ ហេតុនេះបងប្អូនពលករដែលមិនចង់ជាប់ពាក់ព័ន្ធក្នុងរឿងក្បត់ជាតិកុំចូលរួម។ លោកថ្លែងថា៖«បងប្អូនត្រូវតែពិចារណា ឱ្យបានច្បាស់បើមិនចង់ឱ្យខ្លួនឯងក្លាយទៅជាអ្នកចូលរួមចលនាក្បត់ជាតិ វាទាល់តែយើងកុំធ្វើ កុំដើរតាម ការអូសទាញរបស់ពួកហ្នឹង បើបងប្អូនចូលរួមជាមួយនឹងសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នោះចៀសមិនផុតពីបងប្អូនបានចូលរួមនូវសកម្មភាពក្បត់ជាតិ»។ចំណែកលោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកទស្សនៈវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ប្រសិនបើបងប្អូនកម្មករ ពលករ ក៏ដូចជាប្រជាពលរដ្ឋនៅក្រៅប្រទេសធ្វើបាតុកម្មអហិង្សា សម្តែងមតិ ឬសម្តែងកង្វល់ពីអ្វីមួយ គួរតែធ្វើកុំឱ្យភ្ជាប់ខ្លួនជាមួយអ្នកនយោបាយគេងចំណេញតួយ៉ាងដូចជាមេឧទ្ទាមក្រៅច្បាប់សមរង្ស៊ី ឬបរទេស ដែលចង់ឱ្យខ្មែរបែកបាក់។  លោកថ្លែងថា៖«ត្រូវតែប្រយ័ត្នប្រយែងបំផុតព្រោះថា បាតុកម្មនេះងាយនឹងមានការបន្លំពីអ្នកនយោបាយ ពីបរទេស ជួនកាលគេគិតថា ចំណេញប្រទេសគេ គេឱ្យខ្មែរយើងហែកហួរគ្នាឯងអ៊ីចឹងទៅដើម្បី ឱ្យគេចំណេញ»។ លោកបណ្ឌិតបន្តថា ការធ្វើបាតុកម្មខ្លះប្រៀបដូចជាហុចដាវឱ្យសត្រូវយ៉ាងដូច្នោះដែរ ព្រោះបរទេសខ្លះចង់គេងចំណេញបានអុចអាលបន្លំធ្វើសកម្មភាពឱ្យអន្តរជាតិមើលឃើញថាកម្ពុជា អស្ថិរភាពនយោបាយ មានចលាចលផ្សេងៗ នាំឱ្យវិនិយោគិនបរទេសខ្លាចរអា ហើយបែរជាទៅវិនិយោគនៅប្រទេសគេវិញ៕​

ផ្សារបន្លែសុវត្ថិភាពចុងសប្តាហ៍នៅក្រុងតាខ្មៅ នៅែតមានការគាំទ្រច្រេីនពីបងប្អូនប្រជាលរដ្ឋ

2024/09/01 09:59:17 am        169
កណ្ដាល ៖ ចាប់តាំងពីបានបេីកដំណេីរការក្នុងឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ ផ្សារបន្លែ សុវត្ថិភាព ចុង ចុងសប្ដាហ៍ នៅក្រុងតាខ្មៅ ខេត្ត កណ្ដាល នៅែតពេញនិយម ដោយមានការគាំទ្រច្រេីន ពីសំណាក់បងប្អូនប្រជាល ជាពិសេស បងប្អូន ប្រជាពលរដ្ឋ រស់នៅក្រុងតាខ្មៅ និងពីរាជធានីភ្នំពេញ...។

បេក្ខជន ១០,៥១១នាក់ ត្រូវប្រឡងប្រជែងលើប្រធានវិញ្ញាសាចំនួន ១០០សំណួរ ដែលជ្រើសសម្រាំងចេញពី ១៥០សំណួរ

2024/09/01 09:54:39 am        134
ភ្នំពេញ ៖ រាល់ការប្រឡងប្រជែងទាំងអស់ ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ តែងតែគោរព និងអនុវត្តន៍តាមនិយាមនីតិវិធីប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលវិញ្ញាសាប្រឡងប្រជែង ត្រូវតាក់តែងនៅពេលព្រឹក ការប្រឡងនឹងត្រូវប្រព្រឹត្តទៅនៅរសៀលក្នុងថ្ងៃតែមួយ។ រាល់ការប្រឡងនីមួយៗ ជម្រើសវិញ្ញាសា ត្រូវបានតាក់តែងលើសពីចំនួនដែលនឹងត្រូវជ្រើសរើស។ ជាក់ស្តែងការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យសិក្សានៅថ្ងៃនេះ វិញ្ញាសាវប្បធម៌ទូទៅ ត្រូវបានតាក់តែងយ៉ាងតិចចំនួន ៥០សំណួរ និងផ្នែកវិញ្ញាសាគណិតវិទ្យា តាក់តែងយ៉ាងតិចចំនួន ១០០សំណួរ សម្រាប់វេននីមួយៗ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការប្រឡងប្រជែង ធ្វើការជ្រើសរើសប្រធានវិញ្ញាសា ក្នុងចំណោមជម្រើសទាំងអស់នេះ រួមមាន៖ សំណួរវប្បធម៌ទូទៅ ចំនួន ៣០សំណួរ និងគណិតវិទ្យា ចំនួន ៧០សំណួរ។ ប្រធានវិញ្ញាសាទាំង ១០០សំណួរ ត្រូវបានអនុគណៈកម្មការកណ្តាល បន្តនីតិវិធីនានា សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យសិក្សា វេនទី១ និងវេនទី២ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាសៀលថ្ងៃនេះ។ សូមបញ្ជាក់បន្ថែមថា រាល់ដំណើរការរៀបចំតាក់តែង និងជ្រើសរើសវិញ្ញាសា ព្រមទាំងនីតិវិធីនានា តែងតែមានវត្តមានតាមដានដោយអ្នកសង្កេតការណ៍ នៃអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យនានា និងសាធារណជនដោយស្ម័គ្រចិត្ត៕

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យតាមដានការតាក់តែង និងជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ប្រឡងប្រជែងទាំងពីរវេន នារសៀលនេះ ដែលមានបេក្ខជន ចំនួន ១០,៥១១នាក់

2024/09/01 09:42:24 am        102
ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង តែងតែផ្តល់កិត្តិយស និងឱ្យតម្លៃលើការប្រឡងប្រជែង ជាក់ស្តែងនៅព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កំពុងមានវត្តមាន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីពិនិត្យការតាក់តែងវិញ្ញាសា និងជ្រើសរើសប្រធានវិញ្ញាសា សម្រាប់ការប្រឡងនៅពេលរសៀល។តាមការរំពឹងទុក គ្រូតាក់តែងប្រធានវិញ្ញាសា នឹងត្រូវបញ្ចប់ការតាក់តែងសម្រាប់វេនទី១ នៅម៉ោង ៩៖០០ព្រឹក ដើម្បីដំណើរការនីតិវិធីបន្ត សម្រាប់ការប្រឡងប្រជែងដែលចាប់ផ្តើមនៅម៉ោង១២៖០០នាទី។ វិញ្ញាសាដែលកំពុងតាក់តែងរួមមាន សំណួរពហុចម្លើយ ផ្នែកវប្បធម៌ទូទៅ ៣០% និងផ្នែកគណិតវិទ្យា ៧០%។ជាមួយគ្នានេះ គ្រូតាក់តែងវិញ្ញាសា ចំនួន១៦រូប មកពីវិទ្យាល័យផ្សេងៗ ដែលបានជ្រើសរើសដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធានគណៈមេប្រយោគ កំពុងមានវត្តមាននៅក្នុងបន្ទប់តាក់តែងវិញ្ញាសា ដើម្បីទទួលការណែនាំ និងការពន្យល់បង្ហាញពីយន្តការការងារផ្សេងៗ ដែលបានកំណត់ក្នុងនិយាមនីតិប្រតិបត្តិ ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។ គ្រូតាក់តែងវិញ្ញាសា ទាំង១៦រូប ត្រូវបានបែងចែកជាពីរ គឺគ្រូតាក់តែងវិញ្ញាសាវប្បធម៌ទូទៅ ចំនួន ៣រូប និងវិញ្ញាសាគណិតវិទ្យា ចំនួន ៥រូប ក្នុងមួយវេនៗ។

ពលករ និងពលរដ្ឋខ្មែរនៅកូរ៉េនាំគ្នាចូលមូនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលជាកាយវិការស្រឡាញ់ខេត្តទាំង៤យ៉ាងពិតប្រាកដ

2024/09/01 09:30:41 am        192
ភ្នំពេញ៖ ពលករកម្ពុជាដែលកំពុងបម្រើការងារ និងស្នាក់នៅសាធារណរដ្ឋកូរ៉េយ៉ាងច្រើនកុះករ បានប្រកាសពីការគាំទ្រ និងបរិច្ចាគថវិកាតាមលទ្ធភាពចូលក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលជាស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី និងជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ។លោក ឆាយ ពិសី ពលករដែលកំពុងធ្វើការងារនៅសាធារណរដ្ឋកូរ៉េ បានប្រកាសគាំទ្រមូលនិធិនៃគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីថែរក្សាសន្ដិសុខ អធិបតេយ្យភាព និងបូរណភាពទឹកដី។លោកបាននិយាយថា៖«ពួកខ្ញុំបានបរិច្ចាគថវិកាមួយចំនួនតាមលលទ្ធភាពក្នុងនាមជាកូនខ្មែរមួយរូប ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេស និងការពារទឹកដី»។លោក ចាន់ ស៊ាន ពលករដែលកំពុងធ្វើការនៅសាធារណកូរ៉បានបង្ហាញការសប្បាយរីករាយក្នុងការចូលរួមបរិច្ចាគថវិកាក្នុងមូលនិធី ហើយបង្កាញពីស្មារតីចូលរួមក្នុងការមូលនិធិ ព្រោះក្នុងនាមពួកគាត់ជាកូនខ្មែរ ត្រូវតែបង្ហាញពីសាមគ្គីភាពចំពោះប្រទេសជាតិ។លោកបានបន្តថា៖«ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេស និងក្រៅប្រទេស សូមនាំគ្នាចូលរួមគាំទ្រមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនបន្ថែមទៀត ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាព និងការចូលរួមអភិវឌ្ឍន៍ជាតិរបស់យើងទាំងអស់គ្នា។បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានប្រកាសគាំទ្រ បរិច្ចាគថវិកា និងដូរប្រូហ្វាល់លើហ្វេសបុករបស់ខ្លួន ដើម្បីជាការបង្ហាញបន្ថែមទៀត ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA)។តាមរយៈហ្វ្រែមប្រូហ្វាល់ ដែលបងប្អូនប្រជាពលរដ្ឋខ្មែរបានប្តូរ ហើយបានបង្ហោះលើបណ្តាញហ្វេសបុកជាសាធារណៈនោះបានលើកឡើងថា «ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។ គាំទ្រតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA»។រហូតមកដល់ពេលនេះ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានទទួលថវិកាចំនួនជិត១១លានដុល្លារពីប្រជាពលរដ្ឋខ្មែរពីគ្រប់ទិសទី ខណៈចំនួនថវិកា និងចំនួនសប្បុរសជន នឹងកើនឡើងជាបន្តបន្ទាប់ទៀត។ យុទ្ធនាការជាតិនិយមមួយនេះ ទទួលបានការគាំទ្រយ៉ាងសម្បើមពីប្រជាពលរដ្ឋទូទាំងប្រទេសដែលរឿងប្រវត្តិសាស្ត្រមួយរបស់កម្ពុជា។សូមរំឭកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែនដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។គម្រោងនេះ ក៏បានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសបានចូលរួមចំណែកដោយផ្ទាល់តាមការស្ម័គ្រចិត្ត និងតាមលទ្ធភាពជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕

ក្រសួងបរិស្ថានគ្រោងបង្កើតថ្នាលបណ្តុះកូនឈើខ្នាតតំបន់នៅខេត្តកំពង់ស្ពឺជាបន្តទៀត

2024/09/01 08:39:33 am        89
ភ្នំពេញ ÷ នៅក្នុងអំឡុងពេលថ្នាលបណ្ដុះកូនឈើខ្នាតតំបន់ទី១ ដែលមានសមត្ថភាពផលិតកូនឈើ បានជាង១លានដើមក្នុង១ឆ្នាំ នឹងដាក់សម្ពោធបើកការដ្ឋានសាងសង់ និងលេចចេញជារូបរាងនាពេលឆាប់ៗ នៅក្នុងភូមិសាស្រ្តឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រតិភូ បានអញ្ជើញចុះសិក្សាការបង្កើតថ្នាលបណ្តុះកូនឈើខ្នាតធំនេះ ជាបន្តទៀតនៅក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ នៅថ្ងៃសុក្រ តី៣០ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា «ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា បន្ថែមលើថ្នាលដែលមន្ទីរបរិស្ថានរាជធានី និងខេត្តនានាទូទាំងប្រទេស តាមរយៈការជំរុញការចូលរួមចំណែកដាំដើមឈើឱ្យបានច្រើន ពីប្រជាពលរដ្ឋកម្ពុជា ដើម្បីកម្ពុជាឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និងពង្រីកវិសាលភាពព្រៃឈើឱ្យបាន៦០ភាគរយនៅឆ្នាំ២០៥០»។បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តីថ្នាលបណ្តុះកូនឈើខ្នាតតំបន់ទាំងអស់ នឹងត្រូវសាងសង់ចំនួន៥កន្លែង ក្នុងខេត្តចំនួន៥ រួមមានខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ កោះកុង និងមណ្ឌលគីរី។ ថ្នាលបណ្តុះកូនឈើខ្នាតតំបន់ដំបូងបំផុតនៅកម្ពុជា នឹងសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ នៅក្នុងខេត្តត្បូងឃ្មុំ ដោយមានសមត្ថភាពផលិតកូនឈើបាន១លាន ២សែនក្នុង១ឆ្នាំ និងជាថ្នាលដែលបានបំពាក់ប្រព័ន្ធស្រោចស្រព ស្វ័យប្រវត្តដើរដោយថាមពលព្រះអាទិត្យ។ នៅក្នុងខេត្តកំពង់ស្ពឺ ក្រសួងបរិស្ថានបានពិនិត្យនិងគ្រោងរៀបចំសាងសង់ថ្នាលបណ្តុះកូនឈើខ្នាតតំបន់បន្ថែម ចំនួន១កន្លែង ដែលអាចមានទំហំ១០ហិចតា នៅក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។សូមជម្រាបថា តាមរយៈយុទ្ធនាការ«ពន្លកបៃតង» របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១០ តុលា ឆ្នាំ២០២៣ ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ «ពន្លកបៃតង» បានប្រារព្ធធ្វើ ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ ដោយបានធ្វើការផ្សព្វផ្សាយ និងចែកកូនឈើសរុបចំនួន១លាន៣សែន ដើម ក្នុងនោះមានកូនត្នោត ចំនួនជាង៣សែនដើម ដែលជាអំណោយរបស់ឯកឧត្តមរដ្ឋមន្រ្តី ជូនសាធារណជនយកទៅដាំ នៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផុសគំនិតឱ្យដាំត្នោតជាជួរ ឱ្យបានច្រើនជាពិសេសនៅតាមតំបន់ខ្សែក្រេវ៉ាត់ព្រំដែន ដើម្បីបង្កើនគម្របបៃតង និងរបងដ៏រឹងមាំសម្រាប់ការពារមាតុភូមិកម្ពុជា៕

ក្រសួងបរិស្ថានពង្រឹងតួនាទីនិងការចូលរួមពីប្រជាពលរដ្ឋក្នុងតំបន់ការពារធម្មជាតិសំដៅធានាចីរភាពបរិស្ថាន

2024/09/01 08:34:05 am        75
ភ្នំពេញ ÷ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយប្រតិភូថ្នាក់ដឹកនាំនិងមន្រ្តីរាជការ ក្រសួងបរិស្ថាន នៅថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ បានជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តតំពង់ស្ពឺ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថ្លែងអំណរគុណ ដល់ការចូលរួម និងមានកិច្ចសហការល្អ ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពីបណ្តាអង្គការជាដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ និងជាពិសេសប្រជាពលរដ្ឋ ក្នុងសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងការពារតំបន់ធម្មជាតិ កន្លងមកយ៉ាងសកម្ម និងមានលក្ខណៈល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដោយអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើសរសរស្តម្ភចំនួន៣ គឺ«ភាពស្អាត ភាពបៃតង និងចីរភាព» និងដែលធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បន្ថែមថា ក្រសួងបរិស្ថានខិតខំបន្តអនុវត្តការងារលើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រង ការអភិរក្សធនធានធម្មជាតិ និង ជីវចម្រុះ ធានាបានលំនឹងបរិស្ថាន គាំទ្រដល់សន្តិសុខស្បៀង សេដ្ឋកិច្ចសង្គម និងសុខភាពសាធារណៈ តាមរយៈមុខងារ និងតួនាទីនៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី ក៏ដូចផ្ដោតលើការជួយ ដល់ការលើកកម្ពស់ជីវភាព និងការអភិវឌ្ឍសហគមន៍មូលដ្ឋានផងដែរ។សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការចូលរួមពង្រឹងតួនាទីរបស់សហគមន៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាអ្នកពាក់ព័ន្ធ ក្នុងការការពារ គ្រប់គ្រងនិងខិតខំអភិរក្សធនធានធម្មជាតិ ដើម្បីបង្កើន ផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន។ ហើយពេលនេះ ក្រសួងបានកំពុងពិនិត្យនិងសិក្សាលើការបងើតរបៀងគោលដៅលំហែបៃតង ភ្ជាប់តំបន់ការពារធម្មជាតិមួយទៅតំបន់មួយទៀត និងពីខេត្តមួយទៅខេត្តមួយ ដើម្បីពង្រីកនិងពង្រឹងមុខរបរ សម្រាប់ការលើកកម្ពស់នៃជីវភាពសហគមន៍មូលដ្ឋាន៕

ក្រសួងបរិស្ថានជំរុញឱ្យរោងចក្រសហគ្រាសបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានការបញ្ចេញសំណល់រាវនិងទឹកកខ្វក់ ដើម្បីឈានឆ្ពោះទៅសម្រេច បាននូវការអភិវឌ្ឍដោយចីរភាព

2024/09/01 08:28:34 am        89
ភ្នំពេញ ÷ ក្រសួងបរិស្ថានបានចាត់មន្ត្រីបច្ចេកទេសនិងអ្នកជំនាញចុះបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៃការបញ្ចេញឬបង្ហូរសំណល់រាវ របស់រោងចក្រ សហគ្រាសនានា ដើម្បីឱ្យប្រទេសកម្ពុជាយើងទទួលបានភាពស្អាត។ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ កន្លងមកនេះក្រុមការងារបច្ចេកទេសរបស់ក្រសយងបានចុះ បំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ ដែលបានភ្ជាប់ការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការបញ្ចេញសំណល់រាវ របស់ក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀល (Phoenix Industrial)ដែលមានទីតាំងស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ នេះ គឺជាវិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងលុបបំបាត់ការសង្ស័យ លើការលេចធ្លាយឬការលួចបង្ហូរទឹកកខ្វក់ ដែលមានសារធាតុពុលចូលទៅក្នុងស្ទឹងសង្កែ ដែលជាប្រភពទឹកដ៏សំខាន់មួយ ភ្ជាប់ជាមួយបឹងទន្លេសាប។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញលើកទឹកចិត្តដល់ម្ចាស់រោងចក្រ និងសហគ្រាស សហការចូលរួមសហការ ក្នុងយុទ្ធនាការរបស់ក្រសួងបរិស្ថាន ដើម្បីការពារបរិស្ថានកម្ពុជាលើកកម្ពស់ភាពស្អាត មានអនាម័យ សោភ័ណភាព និងសុខភាពសាធារណៈ គ្មានការបំពុលដោយសំរាមប្លាស្ទិក និងទឹកកខ្វក់។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថាការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ នៅតាមរោងចក្រសហគ្រាស ជាកត្តាដ៏សំខាន់ធានាជួយធានាការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករ កម្មការិនី និងនិយោជិតទាំងអស់ ដែលរស់នៅក្បែរប្រភពទឹក និងបំពេញការងារនៅតាមរោងចក្រសហគ្រាសទាំងនោះ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា យុទ្ធនាការរបស់ក្រសួងបរិស្ថានមានបំណងជំរុញឱ្យសុខភាពរោងចក្រល្អ សុខភាពប្រជាពលរដ្ឋល្អ និងសុខភាពបរិស្ថានល្អ សំដៅភាពឈ្នះ ឈ្នះ ឈ្នះទាំងទាំងអស់គ្នា ដែលឈានឆ្ពោះទៅចីរភាពនៃភាពជោគជ័យនៃការវិនិយោគជោគជ័យ នៃការគ្រប់ក្រងបរិស្ថានបានយ៉ាងល្អ និងប្រជាពលរដ្ឋមានសុខភាពល្អ។ សូមបញ្ជាក់ថាឧបករណ៍ស្វ័យត្រួតពិនិត្យ គឺជាមធ្យោបាយដ៏មានសារៈសំខាន់ ក្នុងការជួយបង្កលក្ខណៈងាយស្រួលដល់ក្រសួងបរិស្ថាន នូវក្នុងការតាមដាននិងការត្រួតពិនិត្យទប់ស្កាត់ និងចាត់វិធានការបានទាន់ពេលវេលា នូវពេលមានករណីលេចជ្រាប ឬការលួចបង្ហូរទឹកកខ្វក់ ឬក៏សារធាតុរាវពុល ចេញពីរោងចក្រណាមួយៗ ដែលបានបំពាក់នូវឧបករណ៍នេះរួច ដោយមិនចាំបាច់មានមន្រ្តីជំនាញចុះមកត្រួតពិនិត្យដោយផ្ទាល់នោះទេ គឺ៖ រាល់ទិន្នន័យទាំងអស់ នឹងត្រូវបញ្ជូនដោយស្វ័យប្រវត្តិទៅកាន់ប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ក្រសួង។ហើយទិន្នន័យទាំងនោះទោះ ក្នុងករណីអសកម្មពីបច្ចេកទេសណាមួយ ក៏ឧបករណ៍នេះបញ្ជូននិងផ្តល់សញ្ញាទៅក្រសួងបរិស្ថានភ្លាមៗ។នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញ ដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ សរសរស្ដម្ភទីមួយ ភាពស្អាត គឺសំដៅធ្វើយ៉ាងណាឱ្យកម្ពុជាស្អាតនៅលើដី ភាពស្អាតលើដែនទឹក និងស្អាតនៅលើអាកាស ដែលធ្វើឱ្យផ្ទះយើង សង្គមយើង ប្រទេសយើងមានភាពស្អាត ដើម្បីសុខភាពប្រជាពលរដ្ឋផង ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនមកកម្ពុជាផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM