ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យឯកទេសមកពីក្រៅប្រទេស កំពុងចូលរួមចំណែកលើកកម្ពស់បញ្ហាសុខភាពនៅកម្ពុជា

2024/08/31 08:36:45 pm        213
ភ្នំពេញ ៖ ក្រុមគ្រូពេទ្យឯកទេសជំនាញមកពីក្រៅប្រទេស បានកំពុងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការលើកកម្ពស់បញ្ហាសុខ ភាពជូនប្រជាជន និងក៏ជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈការពិនិត្យ និងពិគ្រោះជំងឺដោយឥតគិតថ្លៃ។ក្រុមគ្រូពេទ្យឯកទេសផ្នែកកុមារ និងឯកទេសលើផ្នែកវះកាត់ទូទៅ មកពីប្រទេសថៃ ដែលរៀបចំដោយ CMS នៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០២៤ នេះ បានចូលរួមពិគ្រោះយោបល់លើបញ្ហាសុខភាពជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ ពាក់ព័ន្ធជំងឺលើកុមារដូចជា ពិនិត្យ និងពិគ្រោះ ជំងឺទឹកនោមផ្អែមលើកុមារ បញ្ហាធាត់លើសទម្ងន់ ការរីកលូតលាស់យឺត និងការមករដូវមិនទៀតជាដើម។ ចំណែក ឯកទេសលើផ្នែកវះកាត់ទូទៅ, ពិនិត្យ និងពិគ្រោះលើជំងឺសាច់ដុំ មហារីកថ្លើម មហារីកពោះវៀនធំ បញ្ហាថង់ទឹកប្រម៉ាត់ មហារីកលំពែង សាច់ដុំ វះកាត់ក្រពះ ឬការសម្រកទម្ងន់ជាដើម ដែលនេះគឺជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់បញ្ហាសុខ ភាពជូនប្រជាជនកម្ពុជា និងក៏ជាការចែករំលែកចំណេះដឹង ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាបានដឹងនូវបញ្ហាសុខភាពរបស់ពួកគាត់។ប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព បានថ្លែងនូវការដឹងគុណចចំពោះ CMS និងក្រុមវេជ្ជបណ្ឌិតជំនាញ ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃ ពិនិត្យ និងគ្រោះយោបល់ លើបញ្ហាសុខភាពរបស់ពួកគាត់ដោយឥតគិតថ្លៃ ដែលនេះគឺជាការចូលរួមចំណែក ដ៏សំខាន់ចំពោះបញ្ហសុខភាពរបស់ពួកគាត់ ដែលប្រជាពលរដ្ឋកម្ពុជាដែលកំពុងជួបប្រទះ ។ ប្រជាពលរដ្ឋទាំងនោះ ក៏បានថ្លែង អំណអគុណ និងសូមឱ្យ CMS រៀបចំនេះជាបន្តបន្ទាប់ទៀត ដើម្បីជួយប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព ទទួលបានការពិគ្រោះ យោបល់ ដើម្បីទៅព្យាបាលទាន់ពេលវេលា។ នេះជាការ ចូលចំណែកលើកកម្ពស់បញ្ហាសុខភាពដ៏សំខាន់ និងក៏ជាការលើកកម្ពស់ដល់ ជីវភាពរស់របស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។សូមបញ្ជាក់ថា នេះគឺជាលើកទឹក៣ហើយ ដែល CMS បានអញ្ជើញវេជ្ជបណ្ឌិតឯកទេសមកពីប្រទេស ធ្វើបទបង្ហាញនូវបច្ចេកវិទ្យានៃការ ព្យាបាលថ្មីៗ ក៏ដូចជាកម្មវិធីពិគ្រោះយោបល់លើបញ្ហាសុខភាព ដោយឥតគិតថ្លៃជូនប្រជាជនកម្ពុជា។ ជុំវិញបញ្ហានេះដែរ កន្លងមកនេះ, កម្ពុជាក៏បានរៀបចំ និងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើន បានចូលរួមពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ស្ទើរគ្រប់ តំបន់នៅទូទាំង ប្រទេស ជាក់ស្តែងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA និងគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលតែងតែចុះព្យាបាល ជូនប្រជាពលរដ្ឋជាប្រចាំ។ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តី ស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណា មួយឡើយ សំដៅធ្វើយ៉ាងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់ សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងព័ត៌មាន៖ ដំណើរទស្សនកិច្ចទិសឦសាន នឹងរៀបចំជូនអ្នកចូលរួមចំនួន ២០០នាក់ក្នុងមួយលើក

2024/08/31 06:19:33 pm        1209
នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ​ ក្រសួងព័ត៌មានបានចេញសេចក្ដី​ជូន​ដំណឹង​មួយ​ស្តីពី​កា​រចុះឈ្មោះចូលរួមដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃ ដែលដំណើរទស្សនកិច្ចនេះ​នឹងធ្វើឡើងនៅរាល់ថ្ងៃសៅរ៍ ដោយចាប់ផ្ដើមពីថ្ងៃទី៧ ខែកញ្ញា រហូតដល់ចុងឆ្នាំនេះ ដើម្បីផ្ដល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្ដែងនៅតាមតំបន់ព្រំដែន ការកសាង ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន និងការអភិវឌ្ឍជារួមរបស់ប្រជាពលរដ្ឋក្នុងភូមិភាគឦសាន។ក្រសួងព័ត៌មានក៏បានបញ្ជាក់ដែរថា ការចុះឈ្មោះដំណើរទស្សនកិច្ចទិសឦសាននេះ នឹង​រៀប​ចំ​ជូន​អ្នក​ចូលរួមចំនួន ២០០នាក់ក្នុងមួយលើក ដែលបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនអាចចុះឈ្មោះជាមុន ជាបុគ្គល ឬជាក្រុម តាមគោលការណ៍ មកមុនទទួលបានមុន។

កម្មកររោងចក្រ អ៊ី មេជ ហ្គាម៉ីន៖ ស្មារតីស្នេហាជាតិត្រូវធ្វើសកម្មភាពពិតចូលរួមក្នុងមូល​និធិកសាងហេដ្ឋា​រចនាសម្ព័ន្ធតាមព្រំដែន

2024/08/31 06:05:54 pm        1372
កម្មករ-កម្មការិនី រោងចក្រន អ៊ី មេជ ហ្គាម៉ីន(ខេមបូឌា) ឯ.ក បង្ហាញស្មារតីស្នេហាជាតិតាមរយៈការចូលរួមក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីការអភិវឌ្ឍជាតិប្រកបដោយចីរភាព។កម្មការិនី បួរ សេងហុង បានលើកឡើងថា ខ្លួនពិតជាមានការសប្បាយចិត្តជាខ្លាំងដែលបានជួយដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលជាចំណែកនៃការអភិវឌ្ឍប្រទេសជាតិ។ ជាមួយគ្នានោះ កម្មករ ហាំ ហ៊ត់ បានបញ្ជាក់ថា ការជួយនេះជាការជួយតាមទឹកចិត្ត និងជាជំនួយដល់រាជរដ្ឋាភិបាលដើម្បីកសាងផ្លូវតាមព្រំដែន ទោះបីជាការជួយតិចតួចក្តីតែជាទឹកចិត្ត។ក្នុងនោះ កម្មការិនី បួរ សេងហុង ក៏បានអំពាវនាវឱ្យកម្មករទាំងអស់ចូលរួមឧបត្ថម្ភក្នុងមូលនិធិនេះ ទោះជាតិចក្តីច្រើនក្តី តែវាជាការចូលរួមដោយស្ម័គ្រចិត្ត៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នាំយកសម្ភារនៃយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ផ្ដល់ជូនអង្គការ PSE

2024/08/31 05:16:13 pm        1247
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា ក្រោម​ការ​សម្របសម្រួលពី លោកជំទាវ ជា ស៊ីណា ប្រធានក្រុមប្រឹក្សា​សមាគម​កាយប្ញទ្ធិ​នារី​កម្ពុជា​សាខា​រាជ​ធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៤ បាននាំយកសម្ភារសិក្សា ព្រម​ទាំង​របស់​របរ​ប្រើប្រាស់ ដែលទទួលបានពីសប្បុរសជន តាមរយៈយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» មកផ្ដល់​ជូន​ដល់​អង្គការស្នាមញញឹមនៃកុមារ (PSE) ដែលមានទីតាំងក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានមានប្រសាសន៍ថា ២០ថ្ងៃ នៃយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» គឺបានបញ្ចប់ដោយភាពជោគជ័យ ជាមួយនឹងការទទួលបាននូវសម្ភារយ៉ាងច្រើនពីសប្បុរសជន ដែលបានចូលរួមបរិច្ចាគជាមួយនឹងសមាគមកាយប្ញទ្ធិនារីកម្ពុជា។ លោកជំទាវបន្តថា សម្ភារដែលទទួលបាន មានច្រើនប្រភេទដូចជា សម្លៀកបំពាក់ សម្ភារសិក្សា របស់របរក្មេងលេងជាច្រើន ហើយរាល់សម្ភារដែលទទួលបានពីសប្បុរសជនទាំងអស់ សមាគមនឹងយកទៅបរិច្ចាគបន្តដល់អ្នកខ្វះខាតនៅតាមតំបន់មួយចំនួន ទាំងនៅតាមបណ្ដាអង្គការ និងសហគមន៍ក្រីក្រនានា។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ក៏បានមានប្រសាសន៍ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលមានចិត្តសប្បុរសចូលរួមបរិច្ចាគ នូវសម្ភារៈយ៉ាងច្រើនដល់យុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ដើម្បីរួមចំណែកជាមួយសមាគមកាយប្ញទ្ធិនារីកម្ពុជា ក្នុងបេសកកម្ម បំផុសស្មារតីខ្មែរជួយខ្មែរ និងកែច្នៃរបស់របរចាស់ប្រើប្រាស់ឡើងវិញ ព្រមទាំងជួយដល់បរិស្ថានក្នុងការកាត់បន្ថយសំរាម និងកាកសំណល់ផ្សេងៗ។ ចាប់តាំងពីមានតួនាទីជាអគ្គស្នងស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា នេះគឺជាលើកទី២ ហើយ ដែលលោកជំទាវបណ្ឌិត បានចុះដល់អង្គការស្នាមញញឹមនៃកុមារផ្ទាល់ ខណៈលើកទី១ លោកជំទាវបណ្ឌិត បានចុះមកដើម្បីផ្សព្វផ្សាយពីបេសកកម្មរបស់សមាគមដែលមានគោលដៅចម្បងក្នុងការពង្រឹងសមត្ថភាព និងភាពក្លាហានរបស់ស្រ្តី និងក្មេងស្រី ហើយលើកទី២ នេះគឺ លោកជំទាវបណ្ឌិត៕ អត្ថបទ៖ ចេន សុភានាថ

ការប្រឡងជ្រើសរើសមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចាប់ផ្ដើម​ដោយ​ជ្រើសរើស​អ្នក​ជាប់​ត្រឹម​តែ​ ៦នាក់

2024/08/31 05:06:45 pm        1412
ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៤នេះ បានរៀបចំការប្រឡង​ជ្រើស​រើស​​ម​ន្ត្រី​ចូលបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ។ ការប្រឡងនេះជាការប្រឡង ដែល​មាន​បេក្ខជន​​ចូលរួមតិចជាងគេបំផុត ដោយមានបេក្ខជនត្រឹមតែជាង ៧០០នាក់ ហើយវា​ក៏​ជាកា​រ​ប្រឡង​​ដែល​ជ្រើសរើសអ្នកជាប់តិចជាងគេបំផុតផងដែរ ដោយជ្រើសរើសអ្នកជាប់ត្រឹមតែ ៦នាក់​ប៉ុណ្ណោះ។ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រី ជាថ្មីនៅថ្ងៃទី ៣១ ខែ​សីហា​នេះ។ ការប្រឡងលើកទី ៨នេះ ជាការប្រឡង​ជ្រើសរើស​មន្ត្រីចូ​ល​បម្រើ​ការងារ​នៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ។ ការប្រឡងជ្រើសរើសមន្ត្រីចូលបម្រើការនៅក្រសួងអភិវឌ្ឍន៍ជនបទនេះ ជា​ការ​ប្រឡង​មាន​បេក្ខជនតិចបំផុត និងជ្រើសរើសអ្នកជាប់តិចបំផុត។ បេក្ខជនចូលរួមប្រឡងមានចំនួន ៧២៩នាក់ រីឯការបេក្ខជនដែលជាប់ គឺកំណត់យកត្រឹម ៦នាក់ប៉ុណ្ណោះ។ការប្រឡង​ប្រជែង​ជ្រើសរើសមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ផែនការ​ឆ្នាំ២០២៣ រៀបចំឡើងរយៈពេលមួយថ្ងៃប៉ុណ្ណោះ ដោយធ្វើឡើងនៅ​ទីតាំង​មណ្ឌល​ប្រឡង​សាលា​ភូមិន្ទ​រដ្ឋបាល។ ការត្រួតពិនិត្យ ការកាត់វិញ្ញាសា គឺធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឧប​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការចូលរួមពី មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និងអ្នកស្ម័គ្រចិត្តចូលរួមសង្កេតការណ៍ផងដែរ។លោក វ័រ សុផល អនុប្រធានអនុគណ:កម្មការកណ្តាល លើកឡើងថា ការប្រឡងនេះ ទោះបីជា​បេក្ខជន​មាន​ចំនួនតិចយ៉ាងណាក្ដី គ្រប់នីតិវិធីនៅតែរក្សាដដែល ដើម្បីធានាជូនភាពសុក្រឹត្យ យុត្តិធម៌ តម្លាភាព សម្រាប់គ្រប់បេក្ខជនទាំងអស់ និងធានាថាបេក្ខជនដែលប្រឡងជាប់ គឺមាន​សមត្ថភាព​ពិត។វិញ្ញាសាសម្រាប់ការប្រឡងនេះ គឺមានវិញ្ញាសាឯកទេស រយៈពេល ២ម៉ោង វិញ្ញាសាពហុចម្លើយ ជា ភាសាអង់គ្លេស រយៈពេល១ម៉ោង និងវិញ្ញាសាពហុចម្លើយ ចំណេះដឹងទូទៅ រយៈពេល​១ម៉ោង។ ចំណេះដឹងទូទៅនេះ ពាក់ព័ន្ធមុខងារសាធារណៈគោលនយោបាយរបស់ ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ, រាជរដ្ឋាភិបាល វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រ ភូមិសាស្ត្រកម្ពុជា, រដ្ឋបាល​សាធារណៈ​, អាស៊ាន និងសេដ្ឋកិច្ចកម្ពុជា និង ចំណេះដឹងពាក់ព័ន្ធនឹងជំនាញ ឯកទេស។ ការ​ប្រឡងនេះ ជ្រើសរើសមន្ត្រី ផ្នែករដ្ឋបាល វិស្វករសំណង់ស៊ីវិល ស្ថាបត្យករ និង​មន្ត្រី​គ្រប់​គ្រង​បណ្ដាញ​អ៊ីនធឺណិត។បេក្ខជនដែលប្រឡងជាប់ជាស្ថាពរនឹងបានបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុង​នាយកដ្ឋាន រដ្ឋបាលបុគ្គលិក, នាយកដ្ឋានផ្លូវលំជនបទ និងនាយកដ្ឋានផែនការ និង​ទំនាក់​ទំនង​សាធារណៈ៕ អត្ថបទ៖ គឹម ហុក  

ជនពិការក្រីក្រក្នុងសហគមន៍ជិត ៥០០នាក់ នៅក្រុងប៉ៃលិន ទទួលប្រាក់របប​គោលនយោបាយពីរាជរដ្ឋាភិបាល

2024/08/31 03:08:39 pm        1185
ប៉ៃលិន៖ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ​អភិបាល​​ខេត្តប៉ៃលិន បានអញ្ជើញបើកផ្តល់ប្រាក់របបគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដល់បងប្អូន ជនពិការក្រីក្រ នៅតាមសហគមន៍ ក្នុងប៉ៃលិន ចំនួន ៤៨១នាក់ ព្រមទាំងធ្វើការផ្សព្វផ្សាយ និងពន្យល់អំពីអត្ថប្រយោជន៍ និងសារៈសំខាន់ នៃតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) និងការសាងសង់ព្រែកជីកហ្វូណនតេជោ របស់រាជរដ្ឋាភិបាល ហើយបានផ្តល់ឱកាសឱ្យបងប្អូនជនពិការធ្វើការសួរនាំ បើជាចម្ងល់ពាក់ព័ន្ធបញ្ហាខាងលើផងដែរ ។ដោយបានយល់ច្បាស់ បងប្អូនជនពិការក្រីក្រ នៅតាមសហគមន៍ ក៍បានបង្ហាញនូវការគាំទ្រ និង​ការ​ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ចំពោះការអនុវត្ត តំបន់អភិវឌ្ឍន៍ត្រីកោណ(CLV-DTA) និង​ការ​សាង​សង់ព្រែកជីកហ្វូណនតេជោ ក្នុងគោលបំណងបម្រើដល់ឧត្តមប្រយោជន៍ជាតិ និង​ប្រជាជន ហើយប្រឆាំងដាច់ខាត ចំពោះជនអគតិក្រៅច្បាប់ ដែលមាន​បំណង​ចង់​បំផ្លាញ​សុខ​សន្តិភាព និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ក្នុង​ឱកាស​នេះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បាន​មានប្រសាសន៍ នាំមកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែល​ជា​និច្ច​កាលសម្តេចទាំងទ្វេរ តែង​តែ​យកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ​នៅ​ទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬ​និន្នាការ​នយោបាយឡើយ ជាពិសេស សម្តេច តែងតែមានក្តីអាណិត ស្រលាញ់ និងបារម្ភ ព្រម​ទាំង​ជួយសម្រួលដោះស្រាយ ចំពោះប្រជាពលរដ្ឋ ដែលជរាពិការ មានជីវភាពក្រីក្រ លំបាក​ខ្វះខាត ឬរងគ្រោះដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្វហេតុផ្សេងៗ ។លោក​ជំទាវ​បណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍ជំរុញដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង​យុ​វនីតិសម្បទាខេត្ត ត្រូវបន្តស្រាវជ្រាវរកបងប្អូនប្រជាពលរដ្ឋជាជនពិការក្រីក្រពិតប្រាកដ ដើម្បី​ទទួល​បានប្រាក់របបគោលនយោបាយនេះ ឱ្យស្របទៅនឹងគោលនយោបាយ យុទ្ធ​សាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានផ្ដោតសំខាន់ទៅលើយុទ្ធសាស្ត្រគាំពារសង្គមសម្រាប់ជនក្រីក្រ និង​ជនងាយរងគ្រោះ ជាអាទិភាព ដែល​ធានា​ឱ្យ​បង​ប្អូន​ទទួល​បាន​នូវ​ផល​ប្រយោជន៍​អំពី​ប្រព័ន្ធ​ជំនួយ​សង្គម និងរបបសន្តិសុខសង្គម ឱ្យបានកាន់តែល្អប្រសើរឡើង និងសូមផ្តាំ​ផ្ញើ​ដល់​បង​ប្អូន​ជន​ពិការ​ក្រីក្រ នៅតាមសហគមន៍ទាំងអស់ ត្រូវជឿជាក់លើរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើត​ចេញ​ពី​ការ​បោះឆ្នោត ដែលធ្វើអ្វីៗដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងប្រជាជន ហើយ​ជៀស​វាង​ការ​ចាញ់បោក ក្រុមជនអគតិក្រៅច្បាប់ ដែលតែងតែញ៉ុះញង់ បង្កចលាចល ដើម្បីបំផ្លាញ​សុខ​សន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ ។បើតាមរបាយការណ៍របស់លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និង​យុវ​នីតិ​សម្បទា​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា៖ ការបើកផ្តល់ប្រាក់​របប​គោល​នយោបាយ​ជូន​ចំពោះ​ជន​ពិការ​ក្រីក្រ​នៅ​តាមសហគមន៍ ក្នុងក្រុងប៉ៃលិន នាពេលនេះ គឺមានចំនួន ៤៨១នាក់ ស្រីចំនួន ១២៦​នាក់ ក្នុងនោះអ្នកដែលទទួលបានរបប ៦ខែ ចំនួន ៩៧នាក់ ស្រី ៣០នាក់ ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកាចំនួន ១២ម៉ឺនរៀល និងអ្នកដែលទទួលបានរបប ១២ខែ ចំនួន ៧៨នាក់ ស្រី ៣១នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២៤ម៉ឺនរៀល ៕

ផលិតផលខ្មែរកាន់តែច្រើនឡើង ត្រូវបានទទួលស្គាល់និងគាំទ្រជាខ្លាំងពីភ្ញៀវជាតិនិងបរទេស

2024/08/31 02:08:08 pm        1379
ដោយមានការគាំទ្រ និងលើកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ សង្កេត​ឃើញ​ថា ផលិតផលក្នុងស្រុកជាច្រើនមុខទំនិញ ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជនទូទៅ និង​ពីភ្ញៀ​វជនជាតិបរទេស។ ក្រៅពីនេះ ក៏បានមើឃើញទៀត ផលិតផលខ្មែរ​ទាំង​នោះ​បាន​នឹង​កំពុង​បោះ​ជំហានក្នុងការតាំងបង្ហាញលក់ក្នុងម៉ាត និងផ្សារទំនើបនានា។អ្នកស្រី ហោ សុគន្ធា ម្ចាស់អាជីវកម្ម គន្ធា អង្ករធម្មជាតិ ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី បាន​លើកឡើងថា គិតក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ផលិតផលរបស់ខ្មែរស្ទើរតែគ្រប់វិស័យ គឺ​មានកាគាំទ្រនិងចាប់អារម្មណ៍ច្រើនពីភ្ញៀវជាតិ និងបរទេស ដោយសារ​ការ​យល់​ដឹង​ក្នុង​ការ​ផលិត​ផលិតផលដែលផ្តោតលើគុណភាព និងស្តង់ដារ។ ជាពិសេសទទួលបានការណែនាំ និង​គាំទ្រ​នានា​ពីមន្រ្តីជំនាញរបស់រដ្ឋាភិបាល ទើបធ្វើឲ្យផលិតផលខ្មែរ កាន់តែមាន​ទីផ្សារ​ច្រើន​ជាង​មុន​។អ្នកស្រី សុគន្ធា បានលើកឡើងជាមួយស្នាមញញឹមទៀតថា អ្នកស្រីពិតជារំភើប និងសប្បាយ​ចិត្ត​ណាស់ ពេលដែលផលិតផលជាតិ មានការគាំទ្រជាហូហែរបែបនេះ និងសំណូមពរបន្ថែមថា សូម​ឲ្យ​ប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តជួយគាំទ្រផលិត​ផល​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន​ជាង​ផលិត​ផល​ដែល​នាំ​ចូល ដើម្បីផ្តល់ជាកម្លាំងចិត្តដល់ផលិតករ និងជួយលើកស្ទួយ​កុំ​ឲ្យ​ប្រជាជន​ចំណាក​ស្រុក​ជា​ដើម​។ស្រដៀងគ្នាខាងលើនេះ លោក ឈុន វីរៈ ម្ចាស់សហគ្រាស វី ធីក ខេមបូឌា ដែល​ផលិត​ជ្រុញ​ប្រណិត​ខ្មែរ​ម៉ៃសាក់ និងចេញពីដៃសុទ្ធ ១០០% បានឲ្យ ប៊ីធីវី ដឹងដែរថា ក្រោយបើកដំណើរ​ការ​អស់​រយៈ​ពេលប្រមាណ ២៣ឆ្នាំមកនេះ កត្តាដែលនាំឲ្យឈរជើងមកដល់បច្ចុប្បន្ន គឺដោយ​សារ​ការ​គាំទ្រ​ជា​ហូរហែរពីសំណាក់ប្រជាជនក្នុងស្រុក។ លោកបានឲ្យដឹងទៀតថា សព្វថ្ងៃនេះ ផលិត​ផល​របស់​លោក ក្រៅពីដាក់លក់នៅក្នុងហាង ក៏មានដាក់លក់បន្ថែមទៀតនៅបណ្តាផ្សារទំនើប ដូចជា ផ្សារអ៊ីអន និងម៉ាក្រូជាដើម។លោក វីរៈ បានបន្ថែមថាផលិតទាំងអស់ ដែលផលិតចេញពីសហគ្រាសរបស់លោក គឺទទួល​បាន​ការ​ចាប់​អារម្មណ៍ច្រើនពីសំណាក់ភ្ញៀវជាតិ និងបរទេស ថែមទាំងលក់ដាច់ចេញច្រើនផងដែរ ទោះ​បី​ជាការចំណេញតិច ប៉ុន្តែការគាំទ្រមានច្រើនជាបន្តបន្ទាប់ ដែលនេះជា​កម្លាំង​ចិត្ត​ដ៏​ធំធេង​ពី​អតិថិជន​គ្រប់មជ្ឈដ្ឋាន។ ជាមួយនេះ លោកក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តជួយ​គាំទ្រ​ផ​លិតផលខ្មែរកាន់តែច្រើនថែមទៀត មិនថាផលិតផលរបស់លោក ក៏ដូចជាក្រុមហ៊ុន សហ​គ្រាស​ដទៃ​ទៀត ដើម្បីជួយបង្កើតការងារជូនពលរដ្ឋខ្មែរ ក៏ដូចជាជំរុញសេ​ដ្ឋកិច្ច​ឲ្យ​រី​ក​ចម្រើន​ទៅ​មុខ​ទាំង​អស់គ្នា​។ដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម , ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , ក្រសួង​សុខាភិបាល​, សមាគមពាណិជ្ជកម្មកម្ពុជា និងសមាគមជាច្រើនផ្សេងទៀត ក្រុមហ៊ុន វៀរ ( Minh Vi Exhibition and Advertisement Services Co., Ltd (VEAS) បានរៀបចំ​ពិព័រណ៍​ពាណិជ្ជ​កម្ម​អន្តរជាតិ ស្តីពីកសិកម្ម សត្វចិញ្ចឹម វារីវប្បកម្ម សម្រស់ ឱសថ មន្ទីរពិសោធន៍ ឧបករណ៍​វេជ្ជ​សាស្រ្ត​ អាហារ និងភេសជ្ជៈ និងឧស្សាហកម្មសត្វចិញ្ចឹម រយៈពេល ៣ថ្ងៃ នៅប្រទេសកម្ពុជា ចាប់​ពី​ថ្ងៃ​ទី២៨ ដល់៣០ ខែសីហា ឆ្នាំ២០២៤ ដោយមានអ្នកជំនួញ និងអ្នករកស៊ីវិស័យកសិកម្ម មកពី ​១៣ប្រទេស ដូចជា ប៉ូឡូញ សិង្ហបុរី តៃវ៉ាន់ និងវៀតណាមជាដើម ដើម្បីអភិវឌ្ឍន៍ជំនួញ និង​ភ្ជាប់​ទំនាក់ទំនងទៅកាន់ទីផ្សារអន្តរជាតិ ព្រមទាំងបង្ហាញសក្ដានុពលអភិវឌ្ឍន៍វិស័យកសិកម្ម និង​ជលផលកម្ពុជា៕ អត្ថបទ ឈិត បូរ៉ាវី 

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខ បងប្អូនអ្នកជំងឺ និងក្រុមគ្រួសារ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត

2024/08/31 12:37:30 pm        1250
នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ឆ្លៀតក្នុងឱកាសនៃការចុះពិនិត្យទីតាំងត្រៀមចុះបឋមសិលាអគារមណ្ឌលកណ្តាលនៃមន្ទីរពេទ្យកាល់ម៉ែត ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនអ្នកជំងឺ និងក្រុមគ្រួសារដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ឯកឧត្តមសាស្ត្រាចារ្យ បានសំដែងមនោសញ្ចេតនាគោរពដឹងគុណជូនដល់បងប្អូនអ្នកជំងឺ និងក្រុមគ្រួសារដែលបានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងមកលើសេវាសុខាភិបាលនៃមន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជានៅគ្រប់បណ្តាមូលដ្ឋានសុខាភិបាលទូទាំប្រទេស ដែលបងប្អូនញាត្តិមិត្តបានអញ្ជើញទៅដល់។នាឱកាសសួរសុខទុក្ខនេះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ដេីម្បីសួរសុខទុក្ខនិងសំណេះសំណាល ព្រមទាំងផ្តល់អនុសាសន៍មួយចំនួន ក្នុងការផ្តល់សេវាប្រកបដោយគុណភាព ស័ក្តិសិទ្ធភាព ចូលរួមជម្រុញការអភិវឌ្ឍន៍សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។ជាចុងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យ បានពាំនាំប្រសាសន៍សួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង មកលើការអភិវឌ្ឍន៍នៃវិស័យសុខាភិបាល៕ អត្ថបទ រដ្ឋា

កម្មកររោងចក្រស្ម័គ្រចិត្តគាំទ្រ និងបរិច្ចាគដល់មូលនិធិព្រំដែន បង្ហាញពី​អារម្មណ៍​ស្នេហាជាតិ

2024/08/31 12:10:54 pm        1820
កម្មករកម្មការនីរោងចក្រ បង្ហាញក្តីពេញចិត្ត និងសប្បាយរីករាយ ក្នុងការចូលរួមបរិច្ចាគថវិការ ជាមួយ​រាជរដ្ឋាភិបាល លើមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ព្រំដែន ។ កម្មករកម្មការនី យល់ឃើញថា ៖ ការចូលរួមបរិច្ចាគរបស់ពួកគាត់ ក៏ជា​ផ្នែក​ដ៏​តូច​មួយ​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេសជាតិ ពិសេសនៅតំបន់ព្រំដែន ។ ត្បិតថវិការចូលរួម វាមិនច្រើនក៏ពិតមែន ប៉ុន្តែវា​គឺ​ជា​ការបរិច្ចាគកើតចេញពីទឹកចិត្តដែលស្រលាញ់ ហើយចង់ឃើញ​ប្រទេសជា​តិ​កាន់​តែ​មាន​ភាព​អភិវឌ្ឍន៍​ទៅ​មុខ​កាន់តែខ្លាំងក្លាផងដែរ ។ លោកហង្ស រ៉ាវី ជាប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានឱ្យដឹងថា ដោយសារ​គុណ​បំណាច់​ដែល​រាជរដ្ឋាភិបាលតែងតែបានគិតគូរដល់បងប្អូនកម្មករកម្មាការនី ក្នុងការផ្តល់​អត្ថ​ប្រយោជន៍​ផ្សេងៗ​ជាបន្តបន្ទាប់នេះដែរ ទើបពួកគាត់មានសេចក្តីគាំទ្រ និងស្រលាញជឿជាក់​លើ​រាជ​រដ្ឋាភិបាល តាំងពីអាណត្តិសម្តេចតេជោ បន្តដល់សម្តេចធិបតី ។ ហើយកត្តានេះហើយ ទើប​បង​ប្អូនពេញចិត្តក្នុងការបរិច្ចាគថវិការផ្ទាល់ ជាមួយរដ្ឋាភិបាល ដើម្បីអភិឌ្ឍន៍តំបន់ព្រំដែន។ គួរបញ្ជាក់ថា «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្តួចផ្តើម​ដោយ​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត បានទទួលការគាំទ្រយ៉ាងផុសផុល​បំផុត​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​គ្រប់​មជ្ឈដ្ឋាន​ទូទាំង​ប្រទេសកម្ពុជា ដោយពលរដ្ឋបានបរិច្ចាកថវិការតាមលទ្ធិភាព និងបានបង្ហោះ​ជា​សាធារណៈ​តាម​បណ្តាញសង្គមអំពីសកម្មភាព នៃការពេញចិត្តក្នុង​ការ​ចូលរួម​ចំណែក​ជាមួយ​ការ​អភិវឌ្ឍន៍​សង្គមជាតិ៕ អត្ថបទ៖ លីហេង

និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ១៩រូប ចេញដំណើរទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន

2024/08/31 10:55:04 am        1352
ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយស​សមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត បានចាត់​តាំង​ក្រុម​ការងារ ដែលដឹកនាំដោយ ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងា​​រគ្រប់គ្រងនិស្សិត​អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រចាំ​សាធារណ​រដ្ឋ​ប្រជាមានិតចិន ហៅកាត់ថា ក្រុមការងារ អ.ម.ត ចិន បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចូលរួមជូនដំណើរនិស្សិត អ.ម.ត ចំនួន ១៩រូប (ជើងទី៧) ចេញទៅបន្តការ​សិក្សានៅ​សាធារណ​រដ្ឋ​ប្រជាមានិតចិន។នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឡាវ វ៉ាន់ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់និស្សិតទាំងអស់ឱ្យមើលថែសុខភាពឱ្យបានល្អ និងខិតខំ​ប្រឹង​ប្រែង​រៀនសូត្រ ជាពិសេសយកចិត្តទុកដាក់លើការសិក្សាភាសា និងជំនាញឱ្យបានចប់ចុង ចប់​ដើម និងត្រូវដាក់គោលដៅខិតខំរៀនឱ្យពូកែប្រកួតប្រជែងក្នុងចំណោមនិស្សិតបរទេស ដោយ​ពាំនាំ​មោទកភាពជូនជាតិកម្ពុជា។ ឯកឧត្តម បានផ្តាំផ្ញើបន្ថែមដល់និស្សិតទាំងអស់ ចូលរួមផ្សព្វ​ផ្សាយ​ប្រពៃណីវប្បធម៌ខ្មែរឱ្យអន្តរជាតិបានស្គាល់ ឱ្យបានទូលំទូលាយ និងត្រូវរស់នៅប្រកប​ដោយ​សីល​ធម៌ល្អ គោរពច្បាប់របស់ប្រទេសកំពុងសិក្សា។ចំណែកនិសិ្សតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ៤រូប ក្នុងចំណោមនិសិ្សតទាំង១៩រូប ដែលទៅបន្តការសិក្សានៅ​សាធារណរដ្ឋ​ប្រជា​មានិតចិន បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុតជូនចំពោះសម្តេចតេជោ និង​សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលបាន​លើក​ទឹក​ចិត្ត​ដល់​យុវជន ដើម្បីឲ្យយុវជនគ្រប់រូបទទួលបានចំណេះដឹងថ្មីៗនៅក្រៅប្រទេស មកចូលរួម​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ តាមវិស័យនីមួយៗដែលនិសិ្សតបានបញ្ចប់ការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤កន្លងទៅ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ដែលផ្តល់ជូន តាមរយៈសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន ៧៤រូប សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះ មាននិស្សិតសរុប ចំនួន៥៦នាក់ បានចេញដំណើរ និងត្រូវចេញដំណើរបន្តទៀតរហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤៕  អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM