ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

គណៈមេធាវីកម្ពុជា និងបរទេស ចុះសិក្សាស្វែងយល់ពីការរៀបចំ និងការប្រព្រឹត្តទៅ និងវឌ្ឍនភាព នៃអំណាចនីតិប្បញ្ញត្តិរបស់ប្រទេសកម្ពុជាក្នុងអាណត្តិថ្មី នីតិកាលទី៧

2024/08/31 10:20:40 am        1002
គណៈប្រតិភូគណៈមេធាវីកម្ពុជា និងគណៈមេធាវីបរទេស ចំរុះជាតិសាសន៍ មានឥណ្ឌា ថៃ ហុងកុង ចិន និងជប៉ុនសរុបចំនួន៧៨រូប បានអញ្ជើញមកកាន់វិមានរដ្ឋសភា នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដើម្បីសិក្សាស្វែងយល់អំពី ការរៀបចំនិងការប្រព្រឹត្តទៅ និងវឌ្ឍនភាពថ្មីៗ នៃអំណាចនីតិប្បញ្ញត្តិរបស់ប្រទេសកម្ពុជា នៅក្នុងអាណត្តិថ្មីនីតិកាលទី៧។ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូគណៈមេធាវីកម្ពុជានិងគណៈមេធាវីបរទេសបានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការងាររដ្ឋសភា និងក៏សូមថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏កក់ក្ដៅរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ។ ឯកឧត្តមប្រធានគណៈមេធាវីកម្ពុជា ជឿជាក់ថា តាមរយៈបទឧទ្ទេសនាមរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា នាឱកាសនេះ គណៈមេធាវីទាំងកម្ពុជានិងបរទេស នឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថែមទៀត សម្រាប់ការបំពេញការងាររបស់ខ្លួន។ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងសហការី ដែលបានអញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូគណៈមេធាវីនាពេលនេះ បានធ្វើបទបង្ហាញអំពី ការរៀបចំនិងការប្រព្រឹត្តទៅ ក៏ដូចជាវឌ្ឍនភាពថ្មីៗ នៃអំណាចនីតិប្បញ្ញត្តិរបស់ប្រទេសកម្ពុជា នៅក្នុងអាណត្តិថ្មីនីតិកាលទី៧នេះ ដោយឯកឧត្ដមបានមានប្រសាសន៍ជម្រាបជូនពីតួនាទីភារកិច្ចស្នូល ដែលជាកិច្ចការរបស់់រដ្ឋសភាត្រូវបំពេញក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិ គឺមានការងារនីតិកម្ម ការតាមដានការអនុវត្តច្បាប់ និងភាពជាតំណាងរបស់ប្រជាពលរដ្ឋ រួមជាមួយនឹងការខិតខំក្នុងការជំរុញទំនាក់ទំនងក្នុងវិស័យការទូតសភាផងដែរ។ ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា បានមានប្រសាសន៍បញ្ជាក់ថា រដ្ឋសភានីតិកាលទី៧ ដឹកនាំដោយសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធានរដ្ឋសភា គឺជាស្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលបានទទួលតំណែងដ៏សំខាន់នៅក្នុងការដឹកនាំស្ថាប័ននីតិប្បញ្ញត្តិរបស់ជាតិ។ ឯកឧត្តម ក៏បានមានប្រសាសន៍លើកឡើងពីការផ្លាស់ប្ដូរការដឹកនាំរាជរដ្ឋាភិបាលពីអ្នកជំនាន់មុន មកកាន់អ្នកដឹកនាំបន្តវេនវ័យក្មេង ដែលមានភាពសកម្ម បំពេញការងាររហ័ស ប្រកBដោយភាពស្វាហាប់។ឯកឧត្តម ឡេង ប៉េងឡុង ក៏បានមានប្រសាសន៍អបអរសាទរ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់គណៈមេធាវីកម្ពុជា ជាមួយគណៈមេធាវីបរទេសចំរុះជាតិសាសន៍ទាំងអស់ ដែលនេះគឺជាសក្ខីភាព នៃចំណងមិត្តភាព និងសាមគ្គីភាព ដ៏មានតម្លៃខ្លាំងណាស់។ តាមរយៈកិច្ចសហប្រតិបត្តិការនេះដែរ ក៏នឹងរួមចំណែកដល់ការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការគ្នាតាមគោលការណ៍ពហុភាគីនិយម រវាងប្រជាជាតិនីមួយៗ ដើម្បីរួមរស់ជាមួយគ្នាដោយសុខសន្តិភាព៕

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធីអបអរសាទរ ថ្ងៃបុណ្យ ឯករាជ្យជាតិលើកទី៧៩ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រៀបចំដោយ ស្ថានទូតវៀតណាមនៅរាជធានីភ្នំពេញ

2024/08/31 10:12:32 am        289
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវឥស្សរជនជាន់ខ្ពស់ក្នុងពិធីអបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិលើកទី៧៩ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដែលរៀបចំឡើងដោយស្ថានទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី៣០ ខែសីហាឆ្នាំ២០២៤។ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាន់ខ្ពស់សំខាន់ៗនៃព្រះរាជាណាចក្រកម្ពុជា ព្រមទំាងវត្តមាន ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវជាតិ-អន្តរជាតិ ជាមិត្តសាធារណរដ្ឋសង្គមនិយមវៀតណាម ជាច្រើនកុះករ។ថ្ងៃទី២ កញ្ញា ១៩៤៥ - ថ្ងៃទី២ កញ្ញា ២០២៤ ជាខួបលើកទី៧៩ ថ្ងៃបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នៅក្នុងសារលិខិតអបអរសាទរ ដែលបានផ្ញើជូន ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម សម្តេចប្រធានរដ្ឋសភាបានលើកឡើងពីទំនាក់ទំនងជិតស្និទ្ធ​ និងជាប្រពៃណីរវាងប្រទេសកម្ពុជា​ និងវៀតណាម ដែលបាននាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងសងខាង។សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាបេ្តជ្ញាថែរក្សាចំណងមិត្តភាព ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដ៏យូរអង្វែងនៃប្រទេសទំាងពីរ។ រដ្ឋសភាកម្ពុជា សង្ឃឹមថាចំណងមិត្តភាពនេះ នឹងបន្តពង្រីក​ និងពង្រឹងបន្ថែមទៀត ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជននៃប្រទេសទំាងពីរ​៕

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យទីតាំងត្រៀមប្រារព្ធពិធីបញ្ចុះបឋមសិលា​បើកការដ្ឋានសាងសង់អគារ នៃមន្ទីរពេទ្យកាល់ម៉ែត

2024/08/31 10:08:53 am        334
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យទីតាំងត្រៀមបញ្ចុះបឋមសិលាអគារមជ្ឈមណ្ឌលកណ្តាល អគារចំណត រោងជាង និងអគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត, នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានពាំនាំប្រសាសន៍សួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល ដែលផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងមកលើការអភិវឌ្ឍន៍នៃវិស័យសុខាភិបាល ជូនដល់បុគ្គលិកមន្ត្រីរាជការនៃមន្ទីរពេទ្យ ព្រមទាំងថ្នាក់ដឹកនាំ។ឯកឧត្តមសាស្ត្រាចារ្យ ក៏បានផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗ ណែនាំដល់ថ្នាក់ដឹកនាំ និងទីប្រឹក្សារបស់មន្ទីរពេទ្យ ដើម្បីយកទៅអនុវត្តក្នុងការប្រតិបត្តិការងារ ធ្វើយ៉ាងណាសំដៅប្រសិទ្ធភាពខ្ពស់ និងជម្រុញការអភិវឌ្ឍន៍សេវាសុខាភិបាលផ្តល់ជូនប្រជាពលរដ្ឋ ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល៕ អត្ថបទ រដ្ឋា

គណៈកម្មការទី៩ នៃរដ្ឋសភា ចុះឈ្វេងយល់ពីការប្រតិបត្តិច្បាប់នៅខេត្តកំពង់ចាម លើវិស័យទទួលបន្ទុករបស់ខ្លួន

2024/08/31 10:00:23 am        253
នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ចាម លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) បានដឹកនាំសមាជិក សមាជិកា គណៈកម្មការ រួមជាមួយតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានជួបប្រជុំពិភាក្សាការងារជាមួយក្រមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ដើម្បីឈ្វេងយល់ពីការអនុវត្តច្បាប់លើវិស័យទទួលបន្ទុករបស់ខ្លួន ដែលថ្នាក់ខេត្តដឹកនាំដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ។ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ បានរាយការណ៍ដោយសង្ខេបជូនគណៈកម្មការទី៩ នៃរដ្ឋសភា នូវស្ថានភាពទូទៅ លទ្ធផលការងារដែលសម្រេចបាន និងពិភាក្សាពីការអនុវត្តច្បាប់ បញ្ហាប្រឈម និងសំណូមពរ ពាក់ព័ន្ធនិងវិស័យខាងលើ។ លោកជំទាវ និន សាផុន បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរខេត្តកំពង់ចាម ដែលបានអនុវត្តច្បាប់បានត្រឹមត្រូវ និងប្រតិបត្តិតាមតួនាទី និងភារកិច្ចសម្រេចបាននូវវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យ។ លោកជំទាវ និន សាផុន បានបន្តថា កិច្ចប្រជុំនៅពេលនេះ គណៈកម្មការទី៩ នៃរដ្ឋសភា បានក្តាប់នូវបញ្ហាប្រឈមនានា របស់រដ្ឋបាលខេត្ត និងវិស័យជំនាញដែលអនុវត្តទៅជួបបញ្ហាមួយចំនួន ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំរដ្ឋសភា រាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងដោះស្រាយជូនឱ្យបានទាន់ពេលវេលា។ ជាពិសេសជំរុញឱ្យរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បន្តពង្រឹងនូវការអនុវត្តច្បាប់បន្ថែមទៀត សំដៅឱ្យការអនុវត្តការងាររបស់ខ្លួនសម្រេចបានជោគជ័យស្របតាមច្បាប់។ លោកជំទាវ និន សាផុន ក៏បានផ្តាំផ្ញើដល់ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងមន្ទីរជំនាញអង្គភាពត្រូវបន្តការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីអភិវឌ្ឍន៍ខេត្ត ឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ប្រកបដោយប្រសិទ្ធភាព និងបរិយាប័ន្នផងដែរ៕

ឯកឧត្ដម នេត ភក្ត្រា៖ ការបោះបង្គោលខណ្ឌសីមាព្រំដែនគេមិនដែលដេកស្រម៉ៃ និងយកផែនទី​ google map មកប្រើនោះទេ

2024/08/31 09:51:44 am        343
ឯកឧត្ដម នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៣១ ខែសីហានេះ បានមានប្រសាសន៍​ជា​មតិយោបល់ពន្យល់ទៅក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកមួយក្ដាប់តូច ដែលនៅតែ​បន្ត​បំផុស​បំផុល ក្នុងចេតនាអាក្រក់បង្កើតព័ត៌មានមិនពិតពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា។ឯកឧត្ដម នេត ភក្ត្រា មានប្រសាសន៍ថា ក្នុងការ​បោះបង្គោល​ខណ្ឌ​សីមា​ព្រំដែន​ដែល​ជា​បូរណ​ភាព​ទឹក​ដី និងអធិបតេយ្យភាពជាតិ គេមិនដែលដេកស្រម៉ៃ និងយកផែនទី​ google map មក​ប្រើ​នោះ​ទេ ហើយក៏មិនមែនមើលលើ​ google map ដើម្បីវាយតម្លៃ និងកំណត់បង្គោល​ព្រំដែន​ដែល​បាន​បោះ​នៅលើដីនោះដែរ។ ការយកផែនទី google map មកប្រៀបធៀប និងបក​ស្រាយ​ពី​បង្គោល​ព្រំដែន​ជាការបង្កើតឱ្យមានការយល់ច្រឡំក្នុងបំណងទុច្ចរិត។ ការបោះបង្គោល​ព្រំដែន​ដែល​ត្រឹម​ត្រូវ និងស្របតាមបច្ចេកទេសត្រូវឈរលើ៖ទី១-ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន​ត្រូវផ្អែកលើផែនទីជាមូលដ្ឋានគឺផែនទីបូនខ្នាត ១/១០០ ០០០​​​របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិនបារាំងដែលសម្តេចព្រះ នរោត្តម​ សីហនុ​ បាន​យក​ទៅ​​តម្កល់នៅអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៦៤ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិទី២-ឈរមូលដ្ឋាន​និយាម​ការ​ដែល​បានកំ​ណត់ និង​បរិយាយ​លម្អិត​នៅ​ក្នុង​ពិធី​សា​ស្តីពី​ការ​បរិយា​យ​ខ្សែព្រំដែន និងបង្គោលព្រំដែនដែលប្រទេសទាំងអស់បានឯកភាពគ្នាទី៣-មុននឹងធ្វើការបោះបង្គោលព្រំដែននៅលើដីជាក់ស្តែង ត្រូវឆ្លងកាត់​នីតិវិធីបច្ចេកទេស​លម្អិត​ដែល​ធ្វើឡើង​ដោយ​ក្រុមបច្ចេកទេសចម្រុះព្រំដែននៃភាគីទាំងពីរ ដោយមិនមានការលម្អៀង​សូម្បីតែ​មួយ​មិល្លីម៉ែត្រឡើយ។ឯកឧត្ដម នេត ភក្ត្រា បញ្ជាក់ថា ដូច្នេះការដែលយកផែនទី​ google map ឬផែនទីដែល​បាន​មក​ពី​ប្រភព​ផ្សេងៗមកបកស្រាយពីខ្សែបន្ទាត់ព្រំដែននិងការបោះបង្គោលព្រំដែន មិនត្រឹមត្រូវ និង​មិន​អាច​យក​ជា​ការបានឡើយ។ សូម្បីបញ្ជាក់ថា កន្លងមក ប្រទេសមួយចំនួន​នៅលើពិភព​លោក​រួម​ទាំង​កម្ពុជា​ផងបានធ្វើការតវ៉ាទៅក្រុមហ៊ុន google អំពីការបង្ហោះផែនទី​ដែល​មិន​ស្រប​នឹង​ផែន​ទី​កំណត់​ព្រំដែន​រដ្ឋ​នៃប្រ​ទេសទាំងនោះ។ ម្យ៉ាងទៀត, ក្នុងការងារកំណត់ព្រំដែនរវាងរដ្ឋនិងរដ្ឋ គេ​មិន​អាចយកផែនទី google map មក​ធ្វើ​ជា​មូល​ដ្ឋាន​វាស់​វែង​ខណ្ឌ​សីមា និង​បោះបង្គោល​ព្រំដែន​បាន​ជា​ដាច់ខាត។ ដូច្នេះ សូមបងប្អូនកុំមានការយល់ច្រឡំ ជឿលើការបំភ្លៃរបស់​បុគ្គល​ជ្រុល​និយ​ម​មួយ​ក្តាប់តូច។

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចបានថ្លែងថា សម្តេចធិបតីបានបន្តវីរភាពរបស់សម្តេចតេជោក្នុងការគិតគូរ និងយកចិត្តទុកដាក់ខ្លាំងទៅលើប្រជាជន ជាពិសេសប្រជាជនវ័យចាស់

2024/08/30 10:39:22 pm        164
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចបានថ្លែងថា សម្តេចធិបតីបានបន្តវីរភាពរបស់សម្តេចតេជោក្នុងការគិតគូរ និងយកចិត្តទុកដាក់ខ្លាំងទៅលើប្រជាជន ជាពិសេសប្រជាជនវ័យចាស់ ដោយបាននិងកំពុងអនុវត្តផែនការសកម្មភាព ឆ្នាំ ២០២១-២០២៥នៃគោលនយោបាយជាតិស្តីពីមនុស្សវ័យ ចាស់ឆ្នាំ២០១៧-២០៣០ ខាងមុខ ។ឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងបែបនេះ ក្នុងខណះជាធិបតីបើកអង្គសិក្ខាសាលាពិគ្រោះយោបល់លើគោលការណ៍ណែនាំស្តីពី "ការបង្កើត និងគ្រប់គ្រងសមា គមមនុស្សចាស់អន្តរជំនាន់ និងពហុមុខងារ" ដែលប្រព្រឹត្តឡើងពេញមួយថ្ងៃ ទី៣០ខែសីហា២០២៤នេះនៅសណ្ឋា គារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីមន្ត្រីនៃក្រសួងសង្គមកិច្ច តំណាងមន្ទីរទាំង៩ រាជធានីខេត្ត តំណាងបណ្តាញសមាគមមនុស្សចាស់ និង អង្គការមិនមែនរដ្ឋាភិ បាលក្នុងស្រុកនិងបរទេសជាច្រើននាក់ផងដែរនោះ។ឯកឧត្តម មុំ ប៊ុនថន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគោលនយោបាយជាតិស្តីពីមនុស្ស វ័យចាស់ឆ្នាំ ២០១៧-២០៣០នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ហើយត្រូវបានប្រកា សផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅវិមានសន្តិភាព។គោលនយោ បាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០ បានកំណត់នូវវិស័យអាទិភាពចំនួនប្រាំបួនចំណុច ដែលក្នុងនោះអាទិភាពទី (៥)បានផ្តោតសំខាន់ទៅលើសមាគមមនុស្សចាស់ និងវ័យចាស់សកម្ម ។ ឯកឧត្តម បានបន្តថារាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹក នាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះ ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា”។ បញ្ចកោណទី១នៃយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ បានផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស ព្រោះថា ការអភិវឌ្ឍមូលធនមនុស្ស គឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និងភាពធន់។ម្យ៉ាងទៀត មុំទី៤នៃបញ្ចកោណទី១ គឺ ការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង មានគោលដៅជាយុទ្ធសាស្ត្រ គឺការ កសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និង សង្គតិភាព ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម និងការពង្រឹងប្រព័ន្ធស្បៀងដែលផ្តល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប។ ក្នុងន័យនេះបានបង្ហាញឱ្យឃើញថា សម្តេចធិបតី បានបន្តវីរភាពរបស់ សម្តេចតេជោ ក្នុងការគិតគូរ និងយក ចិត្តទុកដាក់ទៅលើប្រជាជន ជាពិសេសប្រជាជនវ័យចាស់ ដោយបាននិងកំពុងអនុវត្តផែនការសកម្មភាពឆ្នាំ ២០២១ -២០២៥នៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០ខាងមុខ។  ដោយសារនៅក្នុងវប្បធម៌ប្រពៃណីខ្មែរ មនុស្សវ័យចាស់ មានតួនាទីយ៉ាងសំខាន់ ក្នុងការកសាងគ្រួសារ សហគមន៍ អប់រំមនុស្សជំនាន់ក្រោយ អំពីទំនៀមទម្លាប់ប្រពៃណី សាសនា និងការអភិវឌ្ឍ។ ជាពិសេស ប្រជាជាតិយើងមានប្រពៃណី វប្បធម៌ ផ្សារភ្ជាប់ទៅនឹងមនសិការទទួលខុសត្រូវចំពោះមនុស្សវ័យចាស់នោះ ឯកឩត្តមសូមលើកទឹកចិត្តឲ្យសិក្ខាកាមទាំងអស់ពិភាក្សាផុលផុសរកឲ្យឃើញធាតុចូលថ្មីៗសំខាន់បន្ថែមទៀតដើម្បីឲ្យទស្សនាទានគោលការណ៍ណែនាំស្តីពីការបង្កើត និងគ្រប់គ្រងសមាគមមនុស្សចាស់អន្តរជំនាន់ និងពហុមុខងារ ក្លាយជាគោលការណ៍មួយជួយជម្រុញសមាគមមនុស្សចាស់ឲ្យដំណើរការទៅបានដោយរលូននិងមាននិរន្តភាព ព្រមទាំងជាចំណែកមួយ ក្នុងការជួយលើកម្ពស់សុខុមាលភាព និង ជីវភាពរស់នៅរបស់មនុស្សចាស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។ព្រោះសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់និងចាំបាច់ខ្លាំងណាស់ក្នុងការពិនិត្យលើវឌ្ឍនភាពនៃការប្រមូលធាតុចូលដែលប្រមូលបានកន្លងមក ព្រមទាំងទទួលមតិយោ បល់ឬធាតុចូលបន្ថែមដែលចាំបាច់ ដើម្បីចងក្រងទៅជាសេចក្តីព្រាងលើកដំបូង នៃគោលការណ៍ណែនាំស្តីពីការ បង្កើត និងគ្រប់គ្រងសមាគមមនុស្សចាស់អន្តរជំនាន់ និងពហុមុខងារសំដៅដល់ការជួយគាំទ្រ និង បង្កើតឲ្យមាននូវយន្តការថ្នាក់ជាតិនិងក្រោមជាតិដើម្បីពង្រឹងនូវតួនាទីរបស់សមាគមមនុស្សចាស់នៅទូទាំងប្រទេសឱ្យកាន់តែប្រសើរនិងមានភាពទូលំទូលាយ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រ ចាំកម្ពុជា អង្គការមនុស្សចាស់កម្ពុជា សហការជាមួយនាយកដ្ឋានមនុស្សចាស់និងអតីតយុទ្ធជន ខិតខំប្រឹងប្រែងទាំងកម្លាំងកាយកម្លាំងចិត្ត និងប្រាជ្ញាក្នុងការរៀបចំសិក្ខា សាលាពិគ្រោះយោបល់លើ “គោលការណ៍ណែនាំស្តីពីការបង្កើត និងគ្រប់គ្រងសមាគមមនុស្ស ចាស់អន្តរជំនាន់ និងពហុមុខងារ”នេះឡើង៕ អត្ថបទ:ភារម្យ

ក្រសួងបរិស្ថានគ្រោងបង្កើតថ្នាលបណ្តុះកូនឈើខ្នាតតំបន់នៅខេត្តកំពង់ស្ពឺជាបន្តទៀត

2024/08/30 09:58:45 pm        78
កំពង់ស្ពឺ ៖ នៅក្នុងអំឡុងពេលថ្នាលបណ្ដុះកូនឈើខ្នាតតំបន់ទី១ ដែលមានសមត្ថភាពផលិតកូនឈើ បានជាង១លានដើមក្នុង១ឆ្នាំ នឹងដាក់សម្ពោធបើកការដ្ឋានសាងសង់ និងលេចចេញជារូបរាងនាពេលឆាប់ៗ នៅក្នុងភូមិសាស្រ្តឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រតិភូ បានអញ្ជើញចុះសិក្សាការបង្កើតថ្នាលបណ្តុះកូនឈើខ្នាតធំនេះ ជាបន្តទៀតនៅក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ នៅថ្ងៃសុក្រ តី៣០ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា «ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា បន្ថែមលើថ្នាលដែលមន្ទីរបរិស្ថានរាជធានី និងខេត្តនានាទូទាំងប្រទេស តាមរយៈការជំរុញការចូលរួមចំណែកដាំដើមឈើឱ្យបានច្រើន ពីប្រជាពលរដ្ឋកម្ពុជា ដើម្បីកម្ពុជាឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និងពង្រីកវិសាលភាពព្រៃឈើឱ្យបាន៦០ភាគរយនៅឆ្នាំ២០៥០»។បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តីថ្នាលបណ្តុះកូនឈើខ្នាតតំបន់ទាំងអស់ នឹងត្រូវសាងសង់ចំនួន៥កន្លែង ក្នុងខេត្តចំនួន៥ រួមមានខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ កោះកុង និងមណ្ឌលគីរី។ ថ្នាលបណ្តុះកូនឈើខ្នាតតំបន់ដំបូងបំផុតនៅកម្ពុជា នឹងសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ នៅក្នុងខេត្តត្បូងឃ្មុំ ដោយមានសមត្ថភាពផលិតកូនឈើបាន១លាន ២សែនក្នុង១ឆ្នាំ និងជាថ្នាលដែលបានបំពាក់ប្រព័ន្ធស្រោចស្រព ស្វ័យប្រវត្តដើរដោយថាមពលព្រះអាទិត្យ។ នៅក្នុងខេត្តកំពង់ស្ពឺ ក្រសួងបរិស្ថានបានពិនិត្យនិងគ្រោងរៀបចំសាងសង់ថ្នាលបណ្តុះកូនឈើខ្នាតតំបន់បន្ថែម ចំនួន១កន្លែង ដែលអាចមានទំហំ១០ហិចតា នៅក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។សូមជម្រាបថា តាមរយៈយុទ្ធនាការ«ពន្លកបៃតង» របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១០ តុលា ឆ្នាំ២០២៣ ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ «ពន្លកបៃតង» បានប្រារព្ធធ្វើ ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ ដោយបានធ្វើការផ្សព្វផ្សាយ និងចែកកូនឈើសរុបចំនួន១លាន៣សែន ដើម ក្នុងនោះមានកូនត្នោត ចំនួនជាង៣សែនដើម ដែលជាអំណោយរបស់ឯកឧត្តមរដ្ឋមន្រ្តី ជូនសាធារណជនយកទៅដាំ នៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផុសគំនិតឱ្យដាំត្នោតជាជួរ ឱ្យបានច្រើនជាពិសេសនៅតាមតំបន់ខ្សែក្រេវ៉ាត់ព្រំដែន ដើម្បីបង្កើនគម្របបៃតង និងរបងដ៏រឹងមាំសម្រាប់ការពារមាតុភូមិកម្ពុជា៕

ប្រមុខការទូតកម្ពុជា៖ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាមកំពុងស្ថិតនៅក្នុងទិសដៅដ៏ត្រឹមត្រូវ

2024/08/30 09:39:27 pm        90
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឯកឧត្តម សុខ ចិន្តាសោភា បានលើកឡើងថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម បានកំពុងស្ថិតនៅក្នុងទិស ដៅដ៏ត្រឹមត្រូវ ខណៈទំនាក់ទំនងលើវិស័យជាច្រើនក៏បានកំពុងធ្វើឲ្យកាន់តែស៊ីជម្រៅផងដែរ ដើម្បីគុណប្រ យោជន៍របស់ប្រជាជន និងប្រទេសទាំងពីរនោះ។ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមកម្មវិធីទិវាបុណ្យជាតិលើកទី៧៩ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារ សូហ្វីតែលរាជធានីភ្នំពេញ ឯកឧត្តម សុខ ចិន្តាសោភា បានបញ្ជាក់ថា«ទំនាក់ទំនងពាណិជ្ជកម្មរបស់យើងកំពុងស្ថិតនៅក្នុងទិសដៅដ៏ត្រឹមត្រូវ ហើយ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតរួមមាន ការវិនិយោគ ការអប់រំ ការអភិវឌ្ឍធនធានមនុស្ស ការការពារជាតិ និងឧក្រិដ្ឋកម្មឆ្លងដែន ត្រូវបានពង្រឹងកាន់តែខ្លាំងឡើង។ ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភា គី កម្ពុជា និងវៀតណាម ក៏ធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីរួមចំណែកដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ តាមរយៈការរួមគ្នាដោះស្រាយបញ្ហាដែលជាក្តីកង្វល់រួមជាដើម»។ឯកឧត្តមប្រមុខការទូតកម្ពុជា បានបន្ថែមទៀតថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិ ការរបស់កម្ពុជា និងវៀតណាមបន្ថែមទៀតនៅក្នុងបណ្តាឆ្នាំមុខ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី២១របស់គណៈ កម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៅ ក្នុងឆ្នាំនោះផងដែរ។ថ្លែងនៅក្នុងពិធីនោះដែរ លោក ង្វៀនយិន ហ៊ុយតាំង(NGUYEN HUY TANG)ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅកម្ពុជា បានលើកឡើងផងដែរថា វៀតណាម និងកម្ពុជាគឺជាប្រទេសភូមិផងរបងតែមួយ ដោយមានចំណងសាមគ្គីភាព ផ្សាភ្ជាប់គ្នាតាំងពីយូរយាណាស់មកហើយ ដោយបានប្រកៀកស្មាគ្នា និងពុះ ពារនៃការលំបាករាប់មិនអស់ ដើម្បីដណ្តើមនូវឯករាជ្យជាតិ កសាង ការពារ និងអភិវឌ្ឍប្រទេសជាតិជាដើម នោះ។យ៉ាងណាក៏ដោយលោកទូតបានលើកឡើងទៀតថា អ្វីដែលកម្ពុជា និងវៀតណាមបានសម្តែងការ រីករាយយ៉ាងខ្លាំងនោះ គឺទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរបានបន្តកើនឡើងជាវិជ្ជមាន ដោយក្នុង នោះនៅក្នុងឆ្នាំ២០២៣ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងដល់៨,៦ពាន់លានដុល្លារ ដោយ ឡែកក្នុងរយៈពេល៨ខែនៃឆ្នាំ២០២៤នេះត្រូវបានប៉ាន់ប្រមាណជិត៧ពាន់លានដុល្លារអាមេរិក ហើយរំពឹង ថាឆ្នាំ២០២៤នេះទៀតសោទនឹងសម្រេចបានកំណើងជាង១០ពាន់លានដុល្លារអាមេរិកផងដែរ។សូមបញ្ជាក់ថា ក្នុងឱកាសទិវាបុណ្យជាតិលើកទី៧៩ នៃសាធារណរដ្ឋសង្គមនិយមនេះ ក៏មានការ អញ្ជើញចូលរួមដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា សម្តេចសង្គហ បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ មន្រ្តីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល និងបណ្តាអង្គទូតនានាប្រចាំ នៅកម្ពុជាផងដែរ៕អត្ថបទ៖​បាន ចក់

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ បានកំពុងជួយដោះស្រាយធុរកិច្ចដែលជួបប្រឈមក្នុងអាជីវកម្ម

2024/08/30 09:24:35 pm        59
ភ្នំពេញ ៖ ធុរកិច្ចបណ្តុះថ្មី ដែលកំពុងជួបប្រទះបញ្ហាប្រឈមក្នុងអាជីវកម្ម ត្រូវបានមជ្ឍមណ្ឌលធុរកិច្ចថ្មីតេជោ ជួយជ្រោមជ្រែងបន្ថែម តាមរយៈការជួយដោះស្រាយនូវរាល់បញ្ហាដែលជួបប្រឈមផ្សេងៗ ជំរុញឱ្យពួកគាត់អាចបន្តសកម្មភាពក្នុងអាជីវកម្ម ដើម្បីចូលរួម ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក។ ​ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" លើកឡើងនៅក្នុងកម្មវិធី ថ្ងៃបទបង្ហាញ បញ្ច្រាស នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នេះថា ជុំវិញការបណ្តុះធុរកិច្ចថ្មីនេះ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ គឺជាជ្ឈមណ្ឌល មួយ បានបណ្តុះគំនិតយុវជនកម្ពុជាឱ្យមានជំនាញ ការទទួលបានបទពិសោធន៍ផ្សេងៗ និងមានសកម្មភាពក្នុងអាជីវកម្ម តាមរយៈការ បង្កើតនូវគំរូអាជីវកម្មផ្សេងៗ ដែលនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។ឯកឧត្តមបណ្ឌិត បន្តថា ទាក់ទិនធុរកិច្ចថ្មីនេះ ទោះបីយើងជំរុញឱ្យពួកគាត់បង្កើតអាជីវកម្មបានឆាប់រហ័សក៏ដោយ ប៉ុន្តែពួក គាត់ក៏ជួបនូវហានីភ័យជាច្រើនផងដែរ ហើយក៏ងាយនឹងដួលរលំទៅវិញ ដោយសារការ គ្មានថវិកាគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការ ក្នុងអាជីវកម្ម ឬការបែកបាក់ផ្ទៃក្នុងរបស់ពួកគាត់ជាដើម។ តាមរយៈនេះ ទើបមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ បង្កើតឱ្យមានបទ បង្ហាញបញ្ច្រាស សហការជាមួយក្រុមហ៊ុនធំៗ ក៏ដូចជាការសហការជាមួយធនាគារជាដើម ក្នុងគោលបំណងជំរុញលើកកម្ពស់ អ្នកដែលកំពុងជួបបញ្ហាក្នុងអាជីវកម្ម អាចទៅធ្វើការនៅតាមក្រុមហ៊ុន ឬធនាគារនានាជាដើម ដើម្បីទទួលបាននូវបទពិសោធន៍ យកមកជំរុញអភិវឌ្ឍអាជីវកម្មរបស់ពួកគាត់បន្ថែម ឬក៏ក្រុមហ៊ុនអាចទិញយកផលិតផលរបស់ពួកគាត់ទាំងស្រុងផងដែរ។ឯកឧត្តមបណ្ឌិត តាំង ងួនលី បញ្ជាក់ឱ្យដឹងថា ចំពោះការអនុវត្តកម្មវិធីបញ្ច្រាសនេះ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ បានអនុវត្ត ចំនួន ៣ លើករួចមកហើយ ដោយក្នុងនោះយើងមិនអាចជ្រើសរើសយកធុរកិច្ចដែលជួបប្រឈមបានទាំងស្រុងនោះទេ ដោយនៅក្នុង ការរៀបចំម្តងៗ យើងអាចជ្រើសរើសយកត្រឹម ១០ អាជីវកម្មប៉ុណ្ណោះ ក្នុងនោះមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ បានធ្វើការសាក ល្បងជាមួយពួកគាត់ ក្នុងរយៈពេល ២ សប្តាហ៍ និងធ្វើការវាយតម្លៃជាបន្តបន្ទប់ ដោយចម្រាញ់នូវតែ ៥ ក្រុមចុងក្រោយប៉ុណ្ណោះ ដោយក្រុមទាំង ៥ នេះ និងទទួលបានថវិកាឧបត្តម្ភ សម្រាប់ឱ្យពួកគាត់យកទៅប្រើប្រាស់ក្នុងអាជីកម្មដោយខ្លួនឯង ដោយមិនមានការ ចែករំលែកហ៊ុនដល់ស្ថាប័នអ្នកផ្តល់ឱ្យនោះឡើយ៕អត្ថបទ៖ សុន រ៉ាឌី

សេចក្តីបដិសេធ របស់អ្នកនាំពាក្យរដ្ឋសភា ចំពោះបុគ្គលិក និងស្ថាប័នមួយចំនួន ដែលបានធ្វើការឃោសនា បង្កាច់បង្ខូច ភូតកុហកជុំវិញកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA)

2024/08/30 06:51:18 pm        123
ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ អ្នកនាំពាក្យរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញនូវលិខិតបដិសេធមួយច្បាប់ដែលបានសរសេរថា៖ “ដោយបានសង្កេតឃើញថាមួយរយៈចុងក្រោយនេះ មានបុគ្គលិកនិងស្ថាប័ន មួយចំនួន ដែលបានតាំងខ្លួនជាអ្នកការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ហើយបានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ពាក់ព័ន្ធវិធានការផ្លូវច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា លើក្រុមជ្រុលនិយម ដែលកំពុងអនុវត្តឧបាយកលដ៏ឧក្រិដ្ឋតាមរយៈការឃោសនា បង្កាច់បង្ខូច ភូតកុហកជុំវិញកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយញុះញង់ឱ្យធ្វើសកម្មភាពមហាជនសំដៅបង្កើតឱ្យមានអស្ថិរភាពក្នុងសង្គម តាមរយៈបាតុកម្មផ្សេងៗ។ ពួកឧក្រិដ្ឋជនទាំងនោះ បានថែមទាំងជំរុញជាចំហឱ្យឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់យើងទៀតផង”។នៅក្នុងលិខិតបដិសេធនេះក៏បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ដោយ “ប្រកាសថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់ និងសកម្មភាពញុះញង់ ប្រឌិតព័ត៌មានភូតកុហក បោកប្រាស់គ្រប់រូបភាពដល់មតិសាធារណៈ ដើម្បីប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងសូមស្នើដល់អាជ្ញាធរមានសមត្ថកិច្ច បន្តចាត់វិធានការឱ្យបានតឹងរឹងបំផុតតាមផ្លូវច្បាប់ ដើម្បីថែរក្សា ការពារសុខសន្តិភាព ជាពិសេស បង្កលក្ខណៈងាយស្រួលដល់រាជរដ្ឋាភិបាល ក្នុងការបន្តបេកកម្មដ៏ឧត្ដុង្គឧត្តមក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ”៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM