ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសស្លូវេនីបានគាំទ្រកម្ពុជាក្នុងភាពជាប្រធាន និង ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ

2024/08/30 06:44:43 pm        170
ប្រទេសស្លូវេនី ៖  ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ់ា ២០២៤ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Wang Shunqing ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសស្លូវេនី ក្នុងគោលបំណងលើកទឹកចិត្តឱ្យប្រទេសចិនចូលរួមអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅស្ថានទូតចិននាថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្នុងទីក្រុង Ljubljana ប្រទេសស្លូវេនី ។ ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសចិនសម្រាប់អនុសញ្ញាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ រួមទាំងការចូលរួមនៅក្នុងកិច្ចប្រជុំពិនិត្យឡើងវិញ និងបោះឆ្នោតគាំទ្រដល់ការអនុវត្តនៃអនុសញ្ញាអូតាវ៉ា ក៏ដូចជាគាំទ្រដល់សកម្មភាពមនុស្សធម៌ក្នុងវិស័យសកម្មភាពមីន។ ក្នុងឱកាសនោះ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ហើយការចូលរួមរបស់មិត្តចិនពិតជាមានសារៈសំខាន់ដើម្បីធ្វើឱ្យប្រទេសកម្ពុជាអាចសម្រេចបាននូវគោលដៅរបស់ខ្លួន។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លី ធុជ បានអញ្ជើញប្រទេសចិនឱ្យពិចារណាការចូលរួមអនុសញ្ញាអូតាវ៉ា និងចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដែលកម្ពុជាធ្វើជាម្ចាសផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៅខេត្ត សៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងនេះ ព្រមទាំងបានទទូចឱ្យប្រទេសចិនបោះឆ្នោតគាំទ្រដល់សេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ ក្នុងកិច្ចប្រជុំពេញអង្គរបស់អង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក ក្នុងខែតុលា ឆ្នាំ២០២៤។ ជាការឆ្លើយតប ឯកឧត្តម Wang Shunqing ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសស្លូវេនី បានសម្តែងនូវការគាំទ្រ និងថ្លែងអំណរគុណចំពោះការដឹកនាំកម្ពុជា ក្នុងភាពជាប្រធាន និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។ឯកឧត្តមអគ្គរដ្ឋទូត បានទទួលស្គាល់ចំពោះសំណើសុំចូលជាសមាជិក ហើយប្តេជ្ញាបញ្ជូនសារទៅរដ្ឋាភិបាលចិនដើម្បីពិចារណា ហើយអគ្គរដ្ឋទូតបានបញ្ជាក់ថា ទោះបីប្រទេសចិនមិនមែនជាសមាជិកនៃអនុសញ្ញា ប៉ុន្តែចិនជាអ្នកសង្កេត ការណ៍ ហើយតែងតែគាំទ្រដល់គោលការណ៍នៃអនុសញ្ញា និងបុព្វហេតុនៃសកម្មភាពមីនសម្រាប់មនុស្សធម៌។ ប្រទេសចិនបានសម្រេចចិត្តមិនចូលរួមអនុសញ្ញានេះនៅឡើយទេ ប៉ុន្តែបានគាំទ្រដល់កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ហើយនឹងបោះឆ្នោតសម្រាប់គាំទ្រសេចក្តីថ្លែងការណ៍នយោបាយនៅទីក្រុងញូវយ៉កនៅឆ្នាំនេះ៕ អត្ថបទ ៖ ភារម្យ

កម្មកររោងចក្រ ចូលរួម«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»ដែលជាការស្នេហាជាតិពិតប្រាកដ

2024/08/30 06:13:18 pm        124
ភ្នំពេញ៖ កម្មករ-កម្មការិនី បម្រើការងារនៅក្រុមហ៊ុន ស៊ូ វៃ ហ្គាម៉ិន (ខេមបូឌា)ឯ.ក និងជាសមាជិកសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) រីករាយចូលរួមមូលនិធិគាំទ្ររាជរដ្ឋាភិបាលកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍន៍ជាតិមាតុភូមិប្រកបដោយចីរភាព និងនិរន្តរភាព។ កម្មការិនី ហង្ស កថា បានលើកឡើងថា ការចូលរួមដោយស្ម័គ្រចិត្ត ក្នុងយុទ្ធនាការជាតិជាមួយរាជរដ្ឋាភិបាលដោយចូលថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ធ្វើឡើងក្នុងគោលបំណងការពារ អភិវឌ្ឍន៍ប្រទេសជាតិក្នុងស្មារតីសាមគ្គីភាព អធិបតេយ្យភាព បូរណភាពទឹកដី ជាពិសេសជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យកាន់តែរីកចម្រើនថែមទៀត ។ជាមួយគ្នានេះ កម្មការិនី ម៉ុក ស្រពៅ បានអំពាវនាវដល់កម្មករ និងអ្នកស្នេហាជាតិទាំងអស់ ចូលរួមបរិច្ចាគជូនមូលនិធិនេះដើម្បីជាតិ និងប្រជាជនកម្ពុជាទូទាំងប្រទេស បើស្រលាញ់ជាតិពិតប្រាកដ។ ការចូលរួមនេះមិនមានការបង្ខិតបង្ខំ ឬកំណត់យ៉ាងណានោះឡើយ វាគឺជាទឹកចិត្តរៀងៗខ្លួន ក្នុងនាមជាអ្នកស្នេហាជាតិគួរតែចូលរួម បើមិនចូលជាទឹកប្រាក់ ក៏អាចចូលរួមអបអរសាទរបាន ប្រសើជាងតាំងខ្លួនស្នេហាជាតិ ហើយបែរទៅជាធ្វើឱ្យរាំងស្ទះ ចំពោះការអភិវឌ្ឍប្រទេសជាតិខ្លួន។  គិតត្រឹមម៉ោង ៨យប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ យុទ្ធនាការជាតិ ដើម្បីចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន» បានកើនថវិកាដល់ជាង១១លានដុល្លារហើយ៕

មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល ចលនាមហាជន ថ្កោលទោសទណ្ឌិតក្បត់ជាតិបីជំនាន់ ដែលនិយាយមួលបង្កាច់អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល

2024/08/30 06:07:23 pm        85
ភ្នំពេញ ៖ អ្វីដែលជាផែនការទុច្ចរិតរបស់ទណ្ឌិត សម រង្ស៊ី ដែលញុះញង់ឱ្យប្រជាពលរដ្ឋផ្ទុះកំហឹងតាមរយៈការបង្កើតនូវព័ត៌មានមិនពិតលើគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ នៅទីបំផុតបានជំរុញឱ្យខ្មែរកាន់តែរួបរួមគ្នា។ ប៉ុន្មានថ្ងៃមកនេះ ខណៈមហាចលនាជាតិខ្មែរ ដែលរួមកិច្ចសហការជាមួយរាជរដ្ឋាភិបាល បានបកអាក្រាត និងថ្កោលទោស នូវល្បិចកលលាបពណ៌ ចោទប្រកាន់ថាគំរោងអភិវឌ្ឍន៍ តំបន់ត្រីកោណ បានធ្វើឱ្យបាត់បង់ទឹកដីខេត្តខ្មែរទាំងបួននោះមក សម រង្ស៊ី បានបំបែរមុខព្រួញចោទថា រាជរដ្ឋាភិបាល អស់លុយធ្វើផ្លូវ ដោយសារតែចំណាយលុយជាតិរយលានដុល្លារ Free នៅក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ប៉ុន្តែនៅពេលដែលទណ្ឌិតរូបនេះ កាន់តែបង្កើនលើការប្រឌិតព័ត៌មានមិនពិតទាំងនេះពលរដ្ឋខ្មែរ ដែលជាសាក្សីជាក់ស្តែងនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គឺព័ត៌មានក្លែងក្លាយទាំងនោះហើយ បានជួយជំរុញឱ្យពលរដ្ឋកាន់តែឃើញជាក់ស្តែងនូវទង្វើក្បត់ជាតិ និងក្បត់ប្រជាជន ដោយសារតែគេបានឃើញថាសម្តីចោទប្រកាន់ទាំងនោះ ខុសពីការពិតទាំងស្រុង។ប្រធានបណ្តុំអង្គការសមាគមស៊ីវិល លោក ហេង សំណាង បានថ្លែងថា ៖ “ប៉ុន្តែនៅក្នុងន័យនយោបាយ ខ្ញុំចង់ឆ្លើយតបវិញថា ចំពោះគម្រោងរបស់ក្រុមជ្រុលនិយម ខ្ញុំគិតថាមិនដែលបានប្រយោជន៍ដល់សង្គមជាតិឡើយ។ ប៉ុន្តែអ្វីដែលគាត់កំពុងតែធ្វើនេះហាក់បីដូចជាចូលរួមច្រានចលនាមួយឱ្យប្រជាពលរដ្ឋគេបានដឹងក្រយ៉ៅរបស់គាត់កាន់តែអាក្រក់ទៅៗ នូវនយោបាយខ្មៅកខ្វក់។ ហេតុអ្វីបានជាយើងនិយាយអញ្ចឹងគឺគាត់តែងតែបង្កើតនិងប្រឌិតព័ត៌មានម្តងហើយម្តងទៀត ក្រឡៃការពិត មូលបង្កាច់ ជាពិសេសគឺចោទប្រកាន់ទៅដល់ឥស្សរជនឬរាជរដ្ឋាភិបាលនីតិកាលទី៧តែម្តង។ អញ្ចឹងអ្នកណាចូលរួមឆ្លើយតប គឺមហាជន”។លោក ហេង សំណាង បានបន្តថា “ឥឡូវគេចូលរួមឆ្លើយតបគ្រប់គ្នាហើយ ហើយអ្វីដែលយើងផ្តោតនោះ គឺអស់ពីរឿងមួយទៅរឿងមួយ សូម្បីតែគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមហាសាលនោះក៏គេរិះរកវិធីសាស្រ្តក្នុងការជាន់ពន្លិច។ នៅក្នុងការប្រកួតកីឡា ការបើកស៊ីហ្គេម ប៉ារ៉ាហ្គេមក្តី គឺពួកគាត់តែងតែរកវិធីសាស្រ្តក្នុងការជាន់ពន្លិចតែម្តង ទន្ទឹមនឹងប្រទេសកម្ពុជា កំពុងតែទទួលបាននូវមុខមាត់នៅលើឆាកអន្តរជាតិ និងជាតិផុសផុល គឺគាត់អត់បានចូលរួមសាទរទេ ត្រឡប់ទៅវិញគឺគាត់បានចូលរួមរុញច្រានដល់សកម្មជនរបស់គាត់ ឬគេហៅថាអ្នកគាំទ្ររបស់គាត់ឱ្យមើលមកប្រទេសកម្ពុជានៅក្នុងន័យអវិជ្ជមាន និងខ្មៅកខ្វក់ ទន្ទឹមនឹងដែលយើងដឹងថាវាគឺជាមោទនភាពជាតិ”។ប្រធានបណ្តុំអង្គការសមាគមស៊ីវិល បានបន្តទៀតថា ៖ រឿងអ្វី គាត់ចេះតែប្រឌិតរឿងអញ្ចឹង យើងចង់វិភាគយ៉ាងខ្លីថា នៅពេលណាដែលគាត់កាន់តែវាយតម្លៃរាជរដ្ឋាភិបាល វាស្មើនឹងជាន់ពន្លិចជាតិខ្លួនឯង និងប្រជាជនកម្ពុជាយើងទាំងមូលខ្មែរយើងទាំងអស់ ដោយសារអ្វីគេធ្វើ ដើម្បីប្រទេសជាតិហើយគាត់ធ្វើដើម្បីមហិច្ឆតារបស់គាត់តែម្នាក់ឯងហ្នឹង។ អ្វីក៏គាត់មិនទទួលស្គាល់ៗ ចូលមកដល់ស៊ីអិលវីគាត់បំផុស ប៉ុន្តែក៏ខ្ញុំចង់រំលេចឱ្យច្រើនបន្តិច សូម្បីតែស៊ីអិលវីក៏ដោយ គម្រោងការណ៍គេគឺឆ្នាំមួយពាន់ប្រាំបួនរយកៅសិបប្រាំបួន គឺក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន បើចេះបាត់ទឹកដី បាត់យូរហើយអ្នកណាក៏ដឹងដែរចម្លើយហ្នឹង តែយើងអរគុណគេទៅវិញទេ អរគុណត្រង់យ៉ាងម៉េច បើកុំតែគេដាស់ទេ គឺប្រជាពលរដ្ឋចលនាមហាជន អត់បានងើបមកដល់បច្ចុប្បន្ននេះទេ។យើងគិតពីចំណុចវិជ្ជមាន អ្នកឯងកាន់តែជាន់ អ្នកឯងកាន់តែមើលងាយជាតិសាសន៍ខ្មែរខ្លួនឯង គឺប្រជាពលរដ្ឋពិតណាស់ នឹងចូលរួមកាន់តែច្រើនដើម្បីឆ្លើយតបគ្រប់សកម្មភាពគ្រប់ទម្រង់ ទៅដល់ក្រុមជ្រុលនិយមជាពិសេសនោះ គឺទណ្ឌិតក្បត់ជាតិបីជំនាន់នោះតែម្តង ដែលយើងត្រូវតែយល់ថា បើលោកកាន់តែបំផុសព័ត៌មានប្រឌិតការពិត គឺមហាជននាំគ្នាកំចាត់ទៅវិញ។ អញ្ចឹងចលនានេះ គឺជាចលនាផុសផុលណាស់ដែលជាមេរៀនមួយថា អ្នកបញ្ឍប់បាន គឺបញ្ឍប់(ទៅ) អ្នកកាន់តែនិយាយច្រើន (អ្នក) កាន់តែបាត់តម្លៃ»។ជាមួយគ្នានេះ លោក ហេង សំណាង បានសំណូមពរដល់ប្រជាជនខ្មែរ កុំជឿតាមការញុះញង់របស់បុគ្គលមួយចំនួន ដែលតែងតែផ្តល់ព័ត៌មានក្លែងក្លាយ ផ្តល់ព័ត៌មានមិនពិត ឱ្យប្រឆាំងខុសនិន្នាការនយោបាយ នាំឱ្យខូចផលប្រយោជន៍ខ្លួនឯង ក៏ដូចជាសង្គមគ្រួសារដូចជាការរកស៊ីផ្សេងៗ ខាតពេលវេលា។ សម្រាប់លោកផ្ទាល់ វាដូចស៊ាំហើយ សម្រាប់ក្រុមប្រឆាំងមួយចំនួនតូចនេះ ដែលថ្នាក់ដឹកនាំកំពុងតែខិតខំអភិវឌ្ឍន៍ កំពុងតែខិតខំដើម្បីខ្មែរយើងទាំងអស់គ្នា តែសម្រាប់ពួកប្រឆាំងមួយចំនួនតូចនេះដែលគាត់ថា ថ្នាក់ដឹកនាំធ្វើអីក៏ចេះតែខុស ធ្វើអីទៅដើម្បីតែផលប្រយោជន៍គេ លោកមិនគាំទ្រ ជាមួយការប្រឆាំងបែបនេះទេ។ប្រភពដដែលបានលើកឡើងថា ការពិតទៅថ្នាក់ដឹកនាំ គាត់បានខិតខំអស់ពីលទ្ធភាពដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីធ្វើព្រែកជីកហ្វូណន នេះមួយឱ្យបានជោគជ័យ ដើម្បីបង្ករបង្កើនសេដ្ឋកិច្ចក៏ដូចជាធ្វើពាណិជ្ចកម្មជាមួយអន្តរជាតិដែរ ។ សូមផ្តាំទៅខាងក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេសមួយចំនួនតូចសូមឱ្យឈប់ប្រឌិតព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់លក្ខណៈជាន់ឈ្លីប្រទេសខ្មែរខ្លួនឯង ដែលធ្វើឲ្យខ្មែរបាត់បង់នូវកិត្តិយស កេរ្តិ៍ឈ្មោះ ក្នុងនាមជាម្ចាស់ផ្ទះ។ សូមឲ្យឈប់ជាបន្ទាន់ឈប់នូវការញុះញង់ ហើយនិងបំផ្លើសព័ត៌មានទាំងអស់នេះ។ ថ្នាក់ដឹកនាំគាត់ខំណាស់ ខំដើម្បីប្រជាជនខ្មែរនិងប្រទេសជាតិ»។

ក្រសួងធម្មការ និងសាសនា មានតួនាទីបណ្ដុះបណ្ដាល អាចារ្យ អាចារិនី ពីទម្រង់ក្បួនច្បាប់ពិធីកម្មបុរាណខ្មែរ ពីសម័យបុរាណ

2024/08/30 05:10:09 pm        162
ភ្នំពេញ ៖ ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជំនាន់ទី៤៦, នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា លើកឡើងថា ក្រសួង មានតួនាទីបណ្ដុះបណ្ដាល អាចារ្យ អាចារិនី ពីទម្រង់ក្បួនច្បាប់ពិធីកម្មបុរាណខ្មែរពីសម័យបុរាណ។​ឯកឧត្តម រដ្ឋមន្រ្តី បានបន្តថា អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តួចផ្តើមឲ្យក្រសួងធម្មការ និងសាសនា បើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ចាត់តាំងពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ននេះបាន៤៦វគ្គហើយ ដោយសារតែមើលឃើញការរៀបចំពិធីអាពាហ៏ពិពាហ៍ និងពិធីបុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធី បង្កើតឲ្យមានការជជែកវែកញែករកខុសត្រូវមិនដាច់ស្រេចរបស់អាចារ្យ អាចារិនី អ្នកកាន់កម្មវិធី។ ហើយកាលពីពេលថ្មីនេះ ក្រសួង បានទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពីធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឲ្យរៀបចំជម្រុញបន្តបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសអាចារ្យខ្មែរ ឱ្យមានការឯកភាពគ្នា នៅក្នុងការដឹកនាំពិធីកម្មនានា តាមទម្រង់ទំនៀមទម្លាប់ ប្រពៃណីរក្សាឲ្យបាននៅអត្តសញ្ញាណជាតិ អភិរក្សវប្បធម៌ខ្មែរ ដើម្បីបញ្ជៀសវិបត្តិអាចារ្យ។ក្នុងឱកាសនេះឯកឧត្តម បានអំពាវនាវដល់ព្រះសង្ឃ អាចារ្យ អាចារិនីទាំងអស់ សូមនិមន្តនិងអញ្ជើញ ទៅលេងកំសាន្ត និងមើលដោយផ្ទាល់ពីការអភិវឌ្ឍន៍នៅខេត្តភាគឦសាន ដែលមានដូចជា ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រោះរាជរដ្ឋាភិបាលបានរៀបចំជារថយន្តឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ បានទៅទស្សនាកំសាន្តដោយឥតគិតថ្លៃ។ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ដូចនេះបន្ទាប់ពីបានបញ្ចប់ការសិក្សានេះ សូមសិក្ខាកាមទាំងអស់ដែលរួមមាន ព្រះសង្ឃ អាចារ្យ អាចារិនី ចាំបាច់ត្រូវយកចំណេះវិជ្ជាដែលបានបំពេញបន្ថែមនេះ យកទៅដឹកនាំកម្មវិធីផ្សេងៗឲ្យបានត្រឹមត្រូវ ទៅតាមបែបបទជំនាញរៀងៗខ្លួន ពិសេសកាន់តែខិតជិតដល់ពិធីបុណ្យភ្ជុំបិណ្ឌផង ដូចនេះជាឱកាសល្អព្រះសង្ឃ អាចារ្យ អាចារ្យនី យកចំណេះជំនាញនេះ ទៅធ្វើពិធីកម្ម ដល់ប្រជាពុទ្ធបរិស័ទក្នុងរដូវបុណ្យទានផ្សេងៗ ។ បើតាមលោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម ឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤៦នេះ គឺសិក្សារយៈពេល៥ថ្ងៃ និងមានសិក្ខាកាមអាចារ្យមកពីចម្រុះរាជធានី-ខេត្តទូទាំងប្រទេសចំនួន២១១អង្គ/នាក់ ក្នុងនោះព្រះសង្ឃ២៣អង្គ និងអាចារ្យនី ៨នាក់ សិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២០រូប ជាអ្នកសិក្សាលើ១៨មុខវិជ្ជាធំៗ ។ ដោយ មេរៀនឧទេ្ទសាចារ្យទាំងអស់ បានលើកយកមកបង្ហាញ សុទ្ធសឹងតែផ្អែកលើឯកសារពិគ្រោះដែលមានដូចជាគម្ពីរព្រះត្រៃបិដក,វចនានុក្រមខ្មែរភាគ១ ភាគ២, ក្រុមរដ្ឋប្បវេណីឆ្នាំ២០០៧, សៀវភៅក្បួនអាពាហ៍ពិពាហ៍ នឹងឯកសារយោងពីអរិយធម៌ខ្មែរតាំងពីសម័យបុរាណជាដើម៕ អត្ថបទ រដ្ឋា

សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ស្តីពី “ការអង្កេតកត្តាហានិភ័យ និងស្ថានភាពជំងឺមិនឆ្លងនៅប្រទេសកម្ពុជា ឆ្នាំ២០២៣”

2024/08/30 04:04:31 pm        68
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបេីកសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ ស្តីពីការអង្កេតកត្តាហានិភ័យ និងស្ថានភាពជំងឺមិនឆ្លងនៅប្រទេសកម្ពុជា ២០២៣, ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ។​ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ក្នុងការបង្ហាញលទ្ធផលនៃការធ្វើអង្កេត STEPs ចុងក្រោយរបស់យើង ដោយបង្ហាញពន្លឺលើអត្រាប្រេវ៉ាឡង់នៃកត្តាហានិភ័យមិនឆ្លង (NCD) នៅក្នុងប្រទេសកម្ពុជា។ ការធ្វើអង្កេតដែលបានធ្វើឡើងនៅក្នុងឆ្នាំ២០២៣ ផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះសូចនាករសុខភាពសំខាន់ៗ និងអាកប្បកិរិយាដែលជះឥទ្ធិពលដល់ជំងឺមិនឆ្លង ដូចជាជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ក្រសួងសុខាភិបាលចាត់ទុកជំងឺមិនឆ្លង គឺជាអាទិភាពចម្បង ដែលក្នុងនោះផ្តោតសំខាន់ការកាត់បន្ថយប្រេវ៉ាឡង់នៃកត្តាហានិភ័យ និងស្ថានភាពជំងឺមិនឆ្លង ដូចជា ការប្រើប្រាស់ថ្នាំជក់ ការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ ភាពអសកម្មភាពរាងកាយ របបអាហារមិនមានសុខុមាលភាព (ការប្រើប្រាស់លើសកម្រិតអំបិល ខ្លាញ់ និងស្ករ ជាមួយនិងការទទួលទានបន្លែ និងផ្លែឈើមិនបានគ្រប់គ្រាន់)។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តាំផ្ញើនូវការផ្លាស់ប្តូររបៀបរបបរស់នៅជាការសំខាន់នូវការការពារជំងឺមិនឆ្លង និងពន្យាការកើតឡើងនូវផលវិបាកនៃជំងឺទឹកនោមផ្អែមលើសសម្ពាធឈាម ចំពោះអ្នកជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម។ ឯកឧត្តមសាស្រ្តាចារ្យ សូមអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជន សូមយកចិត្តទុកដាក់បង្កើនសកម្មភាពឃោសនា អប់រំសុខភាព បង្កើនយន្តការផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ដូចជា ជំងឺសរសៃឈាម ជំងឺបេះដូង ជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម ការកាត់បន្ថយនិងការឈានទៅដល់ការបញ្ឈប់នូវការពិសាបារី ការបន្ថយការទទួលទានគ្រឿងស្រវឹង បន្ថយការប្រើប្រាស់អំបិល-ស្ករ-ខ្លាញ់ ឱ្យមកប្រើប្រាស់ឱ្យតិចតាមដែលអាចធ្វើទៅបាន បង្កើនសកម្មភាពរាងកាយតាមរយៈការហាត់កីឡា ពលកម្មតាមគ្រប់ទំរង់ដែលអាចធ្វើទៅបាន។ជាកិច្ចបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថាអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់បន្តចូលរួមគាំទ្រដល់កម្មវិធីជំងឺមិនឆ្លង ដើម្បីចូលរួមដល់ការពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជាឱ្យកាន់តែរឹងមាំជានិរន្តន៍ ដើម្បីកាត់បន្ថយអត្រាមរណៈភាព និងពិការភាព។ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋាននៃក្រសួងសុខាភិបាល និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និង Dr. Marianna Trias តំណាងអង្គការសុខភាពពិភពលោក និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត និងសមាជិកក្រុមការងារជំងឺមិនឆ្លង អនុក្រុមការងារបច្ចេកទេសជំងឺសរសៃឈាមបេះដូង និងជំងឺទឹកនោមផ្អែម អង្គភាពចំណុះក្រសួងសុខាភិបាល និងអង្គការដៃគូអភិវឌ្ឍន៍នានា សរុបចំនួន ២២៥រូប ដែលបានរៀបចំដោយនាយកដ្ឋានការពារសុខភាព ក្រោមការគាំទ្រថវិកាពីអង្គការសុខភាពពិភពលោក៕អត្ថបទ៖ រដ្ឋា

ពលករ និងពលរដ្ឋខ្មែរនៅថៃ ពេញចិត្តបរិច្ចាគថវិកាជូន​«មូលនិធិកសាងហេដ្ឋា​រចនាសម្ព័ន្ធតាមព្រំដែន» ក្នុងបុព្វហេតុការពារបូរណភាពទឹកដី

2024/08/30 03:44:13 pm        742
ភ្នំពេញ៖ បងប្អូនពលករខ្មែរនៅប្រទេសថៃ បង្ហាញពីការស្រលាញ់ជាតិពិតប្រាកដ​តាមរយៈ​ការ​បរិច្ចាគ​ថវិកា​ជូន«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីបុព្វហេតុការពារទឹកដី ភ្នំ ព្រៃឈើ ធនធានធម្មជាតិនៅតំបន់ព្រំដែន ពិសេសដើម្បីប្រទេសជាតិមានការអភិវឌ្ឍ ប្រកប​ដោយ​ចីរភាព និងនិរន្តរភាព។អ្នកស្រីខន ស្រីតុ ពលការិនីនៅប្រទេសថៃ បានចូលរួមថវិកា ហើយបាន​បង្ហោះ​បង្ហាញ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក អំពីការចូលរួមដោយស្ម័គ្រចិត្ត​ក្នុ​ងកា​រ​ចូលរួម​យុទ្ធនាការជា​តិ​ជាមួយ​រាជ​រដ្ឋាភិបាលដោយចូលថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោល​បំណង​ការពារអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងស្មារតីសាមគ្គីភាព អធិបតេយ្យភាព បូរណភាពទឹកដី ជាពិសេស​ជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យកាន់តែរីកចម្រើនថែមទៀត។លើ​បណ្តាញ​សង្គមហ្វេសប៊ុក កម្មការិនី អ៊ុង ភក្តី ដែលបានចូលរួមក្នុងសកម្មភាពនេះ បាន​អំពាវនាវ​ដល់​ពលករខ្មែរនៅថៃ និងអ្នកស្នេហាជាតិទាំងអស់ ចូលរួមបរិច្ចាគជូនមូល​និធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ដើម្បីជាតិ និងប្រជាជនកម្ពុជាទូទាំងប្រទេស ផងដែរ។ គិតត្រឹមម៉ោង ៨យប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ យុទ្ធនាការជាតិដើម្បីចូលរួម «មូលនិធិ​កសាង​ហេដ្ឋារចនា​សម័្ពន្ធតាមព្រំដែន» បានកើនថវិកាដល់ជាង១១លានដុល្លារហើយ៕

មនុស្សវ័យចាស់ត្រៀមខ្លួនរួចរាល់ចុះឈ្មោះទៅទស្សនាខេត្តចំនួន៤នៅទិសឦសាននៃប្រទេសកម្ពុជា

2024/08/30 02:57:01 pm        698
បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចឱ្យមានកម្មវីធីដំណើរកម្សាន្តដោយឥតគិតថ្លៃនៅរៀងរាល់ចុងសប្តាហ៍ ដោយគិតចាប់ពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤នេះ មនុស្សវ័យចាស់រស់នៅរាជធានីភ្នំពេញបានត្រៀមខ្លួនរួចរាល់ចុះឈ្មោះទៅទស្សនាខេត្តចំនួន៤នៅទិសឦសាននៃប្រទេសកម្ពុជា។មនុស្សវ័យចាស់រស់នៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហានេះ បានប្រាប់BTVឱ្យដឹងថា នៅពេលនេះ ពួកគេបានត្រៀមខ្លួនចុះឈ្មោះរួចរាល់ ដើម្បីអាចចូលរួមធ្វើដំណើរទស្សនា តាមបណ្តាខេត្តចំនួន៤ជាប់ព្រំដែននៅទិសឦសាននៃប្រទេសកម្ពុជា ដែលក្នុងនោះរួមមាន៖ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង។លើសពីនេះ មនុស្សវ័យចាស់ បានគាំទ្រ និងអរគុណសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានបង្កើតឱ្យមានកម្មវិធីដំណើរកម្សាន្តដោយឥតគិតថ្លៃ ជារៀងរាល់ចុងសប្ដាហ៍ នៅខេត្តទាំង៤នេះ ដើម្បីឱ្យប្រជាពលរដ្ឋទៅមើលដោយផ្ទាល់ព្រំដែនរវាងប្រទេសកម្ពុជា-វៀតណាម និងប្រទេសឡាវ។ ម្យ៉ាងវិញទៀត ក៍បានបំពេញបំណងប្រាថ្នារបស់ពួកគេ ដែលកន្លងទៅមិនធ្លាប់បានទៅទស្សនានៅតំបន់ព្រំដែនផងដែរ។កន្លងទៅថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចបង្កើតឱ្យមានកម្មវិធីដំណើរកម្សាន្តនៅតាមបន្ទាត់ព្រំដែនដោយឥតគិតកម្រៃសេវា នៅរៀងរាល់ចុងសប្ដាហ៍ ដោយ ចាប់ពីខែកញ្ញារហូតដល់ចុងឆ្នាំ២០២៤ ដើម្បីជំរុញឲ្យពលរដ្ឋទាំងអស់គ្នា បានទៅមើលពីទិដ្ឋភាពការអភិវឌ្ឍន៍ជាក់ស្តែង ស្គាល់ទឹកដី ភូមិសាស្ត្រ និងរបៀបការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន ដែលស្ថិតដំណើរការខិតខំប្រឹងប្រែងអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា និងការអភិវឌ្ឍបំពេញបន្ថែមក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV-DTA៕ អត្ថបទ៖ទូច សោភ័ណ 

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំក្រុមការងារគណៈយុទ្ធមិត្តជំនាន់ បម្រើកងទ័ពឆ្នាំ១៩៧៨

2024/08/30 02:22:02 pm        668
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្រ្តមមណ្ឌលខេត្តស្វាយរៀង និងជាប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានដឹកនាំកិច្ចប្រជុំក្រុមការងារគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ នាព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅអគារ២០២០ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អនុប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានរាយការណ៍អំពីវឌ្ឍនភាពរបស់គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ និងលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ ព្រមទាំងក្រុមការងារដែលបានខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំនាពេលន្លងមក និងបានស្នើសុំឱ្យក្រុមការងារនៅតែបន្តរក្សាបាននូវការចែករំលែក ការរក្សាបាននូវប្រពៃណីថែទាំគ្នា រក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងបានល្អ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានប្រគល់ភារកិច្ចជូន ឯកឧត្តម អេង ហ៊ី និងឯកឧត្តម នាង សាត ធ្វើការទំនាក់ទំនងជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាអំពីនីតិវិធីបន្តអនុវត្ត ៕

មន្ត្រី​ជំនាញ​នៃជលផលកំពង់ចាម ចុះបង្ក្រាបបទល្មើសដឹកជញ្ជូនកូនត្រីខុសច្បាប់

2024/08/30 02:18:28 pm        738
កំពង់ចាម​៖​ ដោយមានការសហការគ្នារវាងកំលាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះស្រាវជ្រាវ​ឈានដល់បង្ក្រាបឈ្មួញដឹកកូនត្រីនុយ​ខុសច្បាប់​ នៅចំណុចភូមិព្រែកអណ្ដូង ឃុំព្រែកក្របៅ ស្រុកកងមាសខេត្តកំពង់ចាម។លោក​ លី​ ស្រ៉ី​ នាយខណ្ឌ​ស្តីទីជលផល​កំពង់ចាម​ បានឲ្យBTVដឹងថា​ នៅវេលាម៉ោង៥ព្រឹកថ្ងៃ៣០ ខែសីហា ឆ្នាំ២០២៤​ កំលាំងជំនាញ​ជលផល​កំពង់ចាម​ សហការគ្នា​ ជាមួយកម្លាំងអធិការដ្ឋាន​រដ្ឋបាលជលផលមេគង្គ​ បានបន្តចុះបង្ក្រាបឈ្មួញដឹកជញ្ជូន​បទល្មើសកូនត្រីធ្វេីណុយត្រីធំខុសច្បាប់​ បំរ៉ុងយកទៅលក់បន្ត​។ លោកនាយខណ្ឌស្តីទី​ បញ្ជាក់​ទៀត​ថា​ ដោយសារស្ថានពេលយប់​ហេីយជនសង្ស័យដឹងខ្លួនមុន​ បានរត់គេចខ្លួនបាត់​ បន្សល់ទុក​រថយន្ត​ និងវត្ថុតាងចោល​ នៅចំណុច​នៅចំណុចភូមិព្រែកអណ្ដូង ឃុំព្រែកក្របៅ ស្រុកកងមាសខេត្តកំពង់ចាម។ជាលទ្ធផលប្រតិបត្តិការបង្ក្រាបនេះ កម្លាំងជំនាញ​ បានឃាត់ចាប់រថយន្ត​ ដឹកកូនត្រីណុយ​ មួយគ្រឿង​ ឡានម៉ាក LIBERO PRO ពាក់ស្លាកលេខ កំពង់ចាម 2A-8200 ចំនួន ០១គ្រឿង ដឹកកូនត្រីចំរុះ៣០០គីឡូក្រាម​ ដោយឡែក​ ជនសង្ស័យ​ បានរត់គេចខ្លួនបាត់។ បច្ចុប្បន្ន​ មន្ត្រី​ជំនាញ​នៃខណ្ឌរដ្ឋបាលជលផល​កំពង់ចាម​ បាន​កសាងសំណុំរឿង​ រួមនឹងវត្ថុតាង​ដែលរឹបអូសខាងលើ​ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ អញ្ជើញ បើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹង និង លើកកម្ពស់ជំនាញ ប្រឆាំង ការ សម្អាត ប្រាក់ ដល់សិក្ខាកាម ៤៥រូប

2024/08/30 01:34:29 pm        84
ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន និង ជា អនុប្រធានក្រុមការងារ ប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្មតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និង ជាប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម បានអញ្ជើញ ជា អធិបតីភាពក្នុងពិធី បើកវគ្គបណ្តុះបណ្តាលស្តី ពីការពង្រឹង និង លើកកម្ពស់ ជំនាញប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម និង ហិរញ្ញប្បទាន ដល់ការរីកសាយភាយ អាវុធមហា ប្រល័យនៅអគ្គស្នងការដ្ឋាននគរបាល ជាតិដោយ មានសិក្ខាកាម ជាស្នងការ រង នាយការិយាល័យ និង នាយរងការិយាល័យមកពីបណ្តាស្នងការដ្ឋាននគរបាល រាជធានី - ខេត្ត ចំនួន ៤៥ រូប នាព្រឹកថ្ងៃ ទី២៩ ខែសីហា ឆ្នាំ២០២៤ ។ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ មាន ប្រសាសន៍ថាប្រទេសកម្ពុជាបាន ចូល ជាសមាជិករបស់ ក្រុមប្រទេសអាស៊ីប៉ា ស៊ីហ្វិក (ហៅ កាត់ថា APG) ដែលជា បុត្រសម្ព័ន្ធប្រចាំតំបន់របស់ FATF (ហ្វា ត )កាលពីឆ្នាំ២០០៤ ។ ហើយកាលនោះ យើង មិនទាន់មានច្បាប់ប្រឆាំងការ សម្អាតប្រាក់នៅឡើយទេ។ បន្ទាប់ពី ចូលជាសមាជិករាជរដ្ឋាភិបាលបាន ដាក់ ចេញនូវគោលការណ៍ជាច្រើនទាំង ក្រប ខណ្ឌច្បាប់និង យន្តការថ្នាក់ជាតិ រហូត ដល់កម្រិតប្រតិបត្តិការ សំដៅអនុវត្តអនុសាសន៍ចំនួន៤០ របស់ FATF ( ហ្វា ត ) ។ ដែលជាកិច្ច ឆ្លើយតបយើង បាន បង្កើតច្បាប់ប្រឆាំង ការសម្អាតប្រាក់ និង បទដ្ឋានពាក់ព័ន្ធជាច្រើន ។ឯកឧត្តម អនុប្រធានក្រុមការងារ បន្ត ថា រហូតមកដល់ បច្ចុប្បន្ន ប្រទេសកម្ពុជា បានធ្លាក់ចូល ក្នុងបញ្ជីប្រផេះចំនួន ០២ លើករួចមកហើយដែលលើកទី ១ គឺ នៅ ឆ្នាំ ២០១១ និង បានចេញពីបញ្ជីប្រផេះ វិញកាលពី ឆ្នាំ២០១៥ និងលើក ទី ២ កាលពី ឆ្នាំ ២០១៩ និងបានចេញពី បញ្ជី ប្រផេះវិញកាលពីឆ្នាំ ២០២៣ ។ឯកឧត្តមបន្តថាបន្ទាប់ពីចេញពីបញ្ជីប្រផេះ កាលពី ឆ្នាំ២០២៣ ក្រុមការងាប្រឆាំង ការសម្អាតប្រាក់ថ្មីៗ នេះកំពុងតែវាយតម្លៃ បទល្មើសហានិភ័យជាតិ ដែល ក្នុងនោះ រួមមានបទល្មើសជួញដូរ ដោយ ខុសច្បាប់នូវសារធាតុ ញៀន បទល្មើស ជួញដូរ មនុស្ស និង បទល្មើស ឆបោកជាដើមដើម្បីយកជាអទិភាព ក្នុង ការស៊ើបអង្កេត បទល្មើសសម្អាតប្រាក់។ ដើម្បី ធានាប្រសិទ្ធភាពប្រសិទ្ធ ផលការស្រាវជ្រាវ ស៊ើបអង្កេត បទល្មើស សម្អាតប្រាក់ក្រុមការងារប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បាន រៀបចំវគ្គបណ្តុះបណ្តាលជា ច្រើន លើករួចមកហើយក្នុងគោលបំណង ដើម្បី បង្កើន សមត្ថភាព មន្ត្រី អនុវត្ត ច្បាប់ លើ ការងារប្រឆាំងការសម្អាតប្រាក់ នេះ ។ ឯកឧត្តម អនុប្រធានបន្តថាវគ្គបំប៉នលើកនេះគឺ ខុសប្លែក ពី វគ្គ មុនៗ ដែល បានរៀបចំឡើងដោយវគ្គនេះ យើង និងធ្វើការជ្រើសរើស អ្នកដែលទទួល បាន ពិន្ទុខ្ពស់ដើម្បីធ្វើជាជនបង្គោល លើការងារប្រឆាំងការសម្អាតប្រាក់និង ហិរញ្ញប្បទានភេរវកម្ម នៅតាម ស្នងការដ្ឋាន នគរបាល រាជធានី - ខេត្ត។ ជន បង្គោលដែលត្រូវបាន ជ្រើសតាំង ត្រូវ ជួយបង្ហាត់បង្រៀនដល់មន្ត្រី ដែលនៅ ក្នុង អង្គភាពរបស់ខ្លួនឲ្យបានយល់ដឹង អំពីការងារសម្អាតប្រាក់នេះ ៕អត្ថបទ៖ កុម្ភះ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM