ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

ធនាគារជាតិនៃកម្ពុជា ប្រកាសដល់គ្រឹះស្ថានហិរញ្ញវត្ថុ បន្តរៀបចំឥណទានឡើងវិញ​ដល់ចុងឆ្នាំ២០២៥

2024/08/30 12:51:00 pm        503
ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តរៀបចំឥណទានឡើងវិញ ដើម្បីជួយសម្រាល បន្ទុកចំណាយប្រចាំគ្រារបស់អតិថិជន ក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ឥណទាន ដោយវិធានការអនុគ្រោះនេះ នឹងបន្តរហូតដល់ ខែធ្នូ ឆ្នាំ ២០២៥។ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំ ស្តីពីការរៀបចំឥណទានឡើងវិញ ដោយក្នុងនោះធនាគារជាតិនៃកម្ពុជា អនុញ្ញាត ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញជូនអតិថិជន គឺត្រូវអនុវត្តលក្ខខណ្ឌមួយចំនួនដូចជា៖ គ្រឹះស្ថានអាចរៀប ចំឥណទានឡើងវិញជូនអតិថិជនបានចំនួនពីរដង ដោយអាចរក្សាចំណាត់ថ្នាក់ដដែល និងមិនចាំបាច់ធ្វើសំវិធានធនបន្ថែម។ គ្រឹះ ស្ថានអាចអនុវត្តការដំឡើងចំណាត់ថ្នាក់ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលអនុគ្រោះនេះ លើកដំបូងពីមួយកម្រិតទៅមួយ កម្រិត, បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ចទូទាត់សងបន្តបន្ទាប់គ្នា ក្នុងរយៈពេលយ៉ាងតិច ៣ ខែ ចំពោះឥណទានដែលមានការ ទូទាត់សងប្រាក់ដើម ឬការប្រាក់ប្រចាំខែ។ បន្ទាប់មក, គ្រឹះស្ថានអាចស្ដារចំណាត់ថ្នាក់ឥណទានល្អជាងមុន ដោយគោរពតាមគោល ការណ៍ចំនួន ថ្ងៃហួសកាលកំណត់សងនៃការទម្លាក់ចំណាត់ថ្នាក់ឥណទាន និងត្រូវដំឡើងចំណាត់ថ្នាក់ត្រូវគោរពតាមលក្ខខណ្ឌដូច ដែលបានកំណត់ក្នុងសារាចរណែនាំនេះ។ចំពោះឥណទានមិនដំណើរការ ដែលធ្លាប់ត្រូវបានរៀបចំឡើងវិញ (លើកលែងឥណទានរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះ កន្លងមក) ហើយបានស្នើសុំការរៀបចំឡើងវិញក្នុងអំឡុងពេលអនុគ្រោះនេះ។ ការដំឡើងចំណាត់ថ្នាក់មិនអាចខ្ពស់ជាង ពោលគឺស្ថិត ក្រោមស្តង់ដា។ ការដំឡើងចំណាត់ថ្នាក់នេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីត្រីមាសទី ៤ ឆ្នាំ២០២៤ តទៅ។ទន្ទឹមនេះ, ការដំឡើងចំណាត់ថ្នាក់នេះ ក៏ត្រូវបានអនុវត្តចំពោះឥណទានរៀបចំឡើងវិញ លើវិស័យទេសចរណ៍នៅខេត្ត សៀមរាបផងដែរ ដោយក្នុងនោះគ្រឹះស្ថានមិនគួរប្រើប្រាស់តែព័ត៌មានឥណទានរៀបចំឡើងវិញក្នុងក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ ក្នុងអំឡុង ពេលអនុគ្រោះនេះ សម្រាប់ជាលក្ខខណ្ឌចម្បងក្នុងការអនុម័តឥណទាននោះឡើយ។ គ្រឹះស្ថានត្រូវពិនិត្យលក្ខខណ្ឌផ្សេងៗទៀត ដែល មានចែងក្នុងគោលនយោបាយរបស់គ្រឹះស្ថាន ដើម្បីអនុម័តឥណទាន និងត្រូវរៀបចំឥណទានឡើងវិញជូនអតិថិជន ឱ្យស្របតាមលក្ខ ខណ្ឌអនុគ្រោះដូចបានចែងក្នុងសារាចរណែនេះផងដែរ។គ្រឹះស្ថានត្រូវពិនិត្យ ពិភាក្សា និងជ្រើសរើសលក្ខខណ្ឌអនុគ្រោះមួយ ឬច្រើនខាងលើ ដែលសមស្របបំផុតសម្រាប់អតិថិជន ដើម្បីអាចធានាបានថា អតិថិជនអាចបន្តបំពេញកាតព្វកិច្ចទូទាត់សងបានតាមលក្ខខណ្ឌថ្មីនៃកិច្ចសន្យា។ គ្រឹះស្ថានត្រូវរៀបចំឥណ ទានឡើងវិញ ចំពោះអតិថិជនដែលស្ថានភាពអាជីវកម្ម និងស្ថានភាពហិរញ្ញវត្ថុនៅតែមានចីរភាព ហើយគ្រឹះស្ថានរំពឹងថា អតិថិជន ជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ និងការទូទាត់សងតែក្នុងរយៈពេលបណ្តោះអាសន្នប៉ុណ្ណោះ ហើយអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុង ការបំពេញកាតព្វកិច្ចទូទាត់សងនាថ្ងៃខាងមុខ។ គ្រឹះស្ថានត្រូវមានតម្លាភាពក្នុងការផ្ដល់ព័ត៌មានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងត្រូវ ពន្យល់អតិថិជនឱ្យបានច្បាស់លាស់ អំពីលក្ខខណ្ឌនៃការរៀបចំឥណទានឡើងវិញ ដើម្បីឱ្យអតិថិជនមានមូលដ្ឋានក្នុងការសម្រេច ចិត្ត។ វិធានការអនុគ្រោះចំពោះការរៀបចំឥណទានឡើងវិញនេះ នឹងមានប្រសិទ្ធភាពអនុវត្តរហូតដល់ដំណាច់ខែ ធ្នូ ឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាកំពុងបង្កើតធនធានមនុស្សដើរលើផ្លូវត្រូវ និងឆ្លើយតបទៅនឹងតម្រូវការការងារបច្ចុប្បន្ន

2024/08/30 12:03:35 pm        259
កម្ពុជាកំពុងបង្កើតធនធានមនុស្សលើផ្នែកគណនេយ្យ និងសវនកម្ម ដោយបានកំពុងដើរលើផ្លូវត្រូវ និងជាកម្មវត្ថុដ៏សំខាន់ សម្រាប់ឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារ ការប្រមូលចចំណូលពន្ធសម្រាប់ជាតិ ខណៈកម្ពុជាបាននឹងកំពុងស្រូបសក្តានុពល វិនិយោគជាបន្តបន្ទាប់។ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សា គណនេយ្យករជំនាញកម្ពុជា លើកឡើងពីតម្រូវការផ្នែកគណនេយ្យ និងសវនកម្មនៅកម្ពុជានេះថា កម្ពុជាគឺជាប្រទេសកំពុងមានការរីក ចម្រើន ជាពិសេសកម្ពុជាបានកំពុងស្រូបយកឱកាសវិនិយោគជាបន្តបន្ទាប់ ក្នុងនោះសម្រាប់វិស័យការងារលើផ្នែកទាំងនេះ ក៏បាននិង កំពុងមានតម្រូវការឥតឈប់ឈរផងដែរ។ ទាក់ទិនជំនាញនេះដែរ ប្រសិនការចូលរួមអនុវត្តតាមស្តង់ដារគណនេយ្យ និងសវនកម្មបាន ល្អ អាចផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស មានមូលដ្ឋានក្នុងការគ្រប់គ្រងរបាយការណ៍ហិរញ្ញវត្ថុ និងបញ្ជី គណនេយ្យអាចទុកចិត្តបាន និងអាចទាញផលប្រយោជន៍ពីវិស័យបានជាច្រើន ក្នុងការពង្រីកខ្លួនលើអាជីវកម្មផងដែរ និងក៏ជា ប្រសិទ្ធភាពនៃប្រមូលចំណូលពន្ធចូលថវិកាជាតិផងដែរ។ចំណែកលោក នូវ រតនា នាយកការិយាល័យតំណាង ACCA ប្រចាំប្រទេសកម្ពុជា លើកឡើងឱ្យដឹងថា ជុំវិញជំនាញខាង លើនេះ សម្រាប់កម្ពុជា បើធៀបទៅនិងប្រទេសក្នុងអាស៊ាន ឃើញថា ប្រទេសយើងអាចជាប់ក្នុងលំដាប់ល្អប្រសើរ ក្នុងការអនុវត្តន៍ ស្តង់ដារគណនេយ្យអន្តរជាតិ ដែលក្នុងនោះកម្ពុជាបានប្រើប្រាស់ស្តង់ដារអន្តរជាតិនេះជាយូរណាស់មកហើយ ពោលគឺកម្ពុជាបាន កំពុងដ៏ទន្ទឹមប្រទេសអភិវឌ្ឍន៍ផ្សេងៗដូចគ្នា។ទាក់ទិនការសិក្សាជំនាញវិញ, លោក ខេស៊ី បាណេត នាយកខេមអេដ លើកឡើងថា នៅក្នុងរយៈពេលជាង ២០ ឆ្នាំ មកនេះ ខេមអេដបានខិតខំយ៉ាងខ្លាំង ដើម្បីបង្កើតកាលានុវត្តភាព ដល់និស្សិត និងសាធារណៈជនទូទៅ ដែលនេះគឺជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតធនធានមនុស្សឱ្យឆ្លើយតបតាមតម្រូវការទីផ្សារការងារ ជាធនធានដែលមានសក្តានុពល ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។សូមបញ្ជាក់ថា ពាក់ព័ន្ធជំនាញខាងលើនេះ, មកដល់បច្ចុប្បន្នកម្ពុជាមានជំនាញគណនេយ្យករ និងសវនកម្ម ចំនួនប្រមាណជាង ៣០០នាក់ ក្នុងនោះអ្នកដែលកំពុងសិក្សា មានប្រមាណជិត ៤ ពាន់នាក់, ដូច្នេះកម្ពុជានៅមានតម្រូវការជំនាញគណនេយ្យ និងសវកម្ម ជាច្រើនទៀត សម្រាប់តម្រូវការតាមបណ្តារោងចក្រ សហគ្រាសនានា ដែលក្នុងនោះសហគ្រាសរដ្ឋ ក៏កំពុងមានតម្រូវការផងដែរ ស្របពេលបច្ចុប្បន្នការអនុវត្តស្តង់ដារ ត្រូវបានកម្ពុជាកំពុងលើកទឹកចិត្ត និងជំរុញឱ្យអនុវត្តន៍ ដើម្បីមានមូលដ្ឋានក្នុងការគ្រប់គ្រង របាយការណ៍ហិរញ្ញវត្ថុ និងបញ្ជីគណនេយ្យអាចទុកចិត្តបាន ដើម្បីជាប្រសិទ្ធភាពនៃការប្រមូលចំណូលរបស់ជាតិ៕ អត្ថបទ៖ សុន រ៉ាឌី

ភាគីសហជីពសម្តែងការអរគុណរាជរដ្ឋាភិបាល អាណត្តិទី៧ ដែលបន្តការយកចិត្តទុកដាក់ខ្ពស់​ដល់កម្មករនិយោជិត

2024/08/30 11:29:00 am        102
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គិតមកដល់ពេលនេះ មានរយៈពេលជាង១ឆ្នាំមកហើយ ដោយកត់សម្គាល់ឃើញថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ទន្ទឹមនេះ ភាគីសហជីពបានបង្ហាញការសប្បាយចិត្ត និងសម្តែងការអគុរណរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលនៅតែបន្តយកចិត្តទុកដាក់ និងគិតគូរសុខទុក្ខជាប់ជានិច្ចទៅកាន់កម្មករ កម្មការនីរោងចក្រ។ជួបសម្ភាសន៍ជាមួយ លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បានរៀបរាប់ប្រាប់ព័ត៌មាន ប៊ីធីវី ដឹងថា ក្នុងរយៈពេល១ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់សុខុមាលភាពរបស់កម្មករនិយោជិតជាខ្លាំង ទាំងការយកចិត្តទុកដាក់លើការគាំពារសង្គម និងការផ្តល់អត្ថប្រយោជន៍បន្ថែមចំពោះការប្រើប្រាស់សេវា ប.ស.ស. ការងារដោះស្រាយវិវាទការងារ និងការងារសំខាន់ៗជាច្រើនផ្សេងទៀតតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិកា។លោកបានបន្តថា អ្វីដែលសំខាន់នោះ គឺការផ្តល់ភាពកក់ក្តៅពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកម្មករ។ ជាក់ស្តែង នៅថ្ងៃទី២៩ សីហា មានការជជែកប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ខាងមុខ ហើយនេះ ជាការយកចិត្តទុកដាក់មួយបង្ហាញឲ្យឃើញថា រាជរដ្ឋាភិបាលមិនទុកកម្មករនៅឯការទេ ហើយកង្វល់របស់កម្មករ ត្រូវបានក្លាយទៅជាកង្វល់របស់រាជរដ្ឋាភិបាល ហើយក៏ត្រូវបានជាចំណុចអាទិភាពមួយដើម្បីដោះស្រាយបញ្ហានេះជូនដល់កម្មករនិយោជិត។ លោកបន្ថែមទៀតថា បន្ថែមពីនេះ រដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនខ្វះខាត កម្មករនិយោជិត ក៏ដូចជាផ្តល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋក្នុងស្រុក។លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានឲ្យ ប៊ីធីវី ដឹងដែរថា អ្វីដែលជាការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល ១ឆ្នាំមកនេះរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ពិតជាឃើញថា មានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសវិស័យកាត់ដេរ បានមើលឃើញថា យន្តការនៃការដោះស្រាយ ក៏ដូចជាកិច្ចប្រជុំចរចាត្រីភាគីអំពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរ គឺប្រព្រឹត្តទៅយ៉ាងយកចិត្តទុកដាក់។ មួយទៀត បានមើលឃើញទៀតថា ការកើនឡើងអ្នកវិនិយោគនៅកម្ពុជា បន្ទាប់ពីសម្តេចធិបតីបានចុះទៅគ្រប់បណ្តាប្រទេសដែលមានទំនាក់ទំនងគ្នាល្អ ក៏ដូចជាប្រទេសដែលរីកចម្រើនលើគ្រប់វិស័យ ដើម្បីទាក់ទាញអ្នកវិនិយោគចូលមកប្រទេសកម្ពុជា។ យោងតាមសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ទោះបីស្ថានភាពសន្តិសុខ និងសេដ្ឋកិច្ចពិភពលោកមានភាពមិនប្រាកដប្រជាដែលជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាក៏ដោយក៏ស្ថានភាពការងារនៅតែវិជ្ជមាន។ ក្នុងរយៈពេល១២ខែ ទោះជាមានរោងចក្រ សហគ្រាសមួយចំនួនបានបិទ ក៏មានរោងចក្រ សហគ្រាសបើកថ្មីជាច្រើនផងដែរ ដែលបង្កើតការងារសរុបបានចំនួនជាង ២២ម៉ឺនកន្លែង ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌបើកថ្មីមានចំនួនជាង ២២ម៉ឺនកន្លែង ក្នុងនោះរោងចក្រក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌបើកថ្មីមានចំនួន ២៧៥ ដែលបានបង្កើតការងារថ្មីចំនួនជាង ១៣ម៉ឺនកន្លែង។ ដោយឡែកតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១,៥លាននាក់ មានយុវជនចំនួនជាង ៥ម៉ឺននាក់ បានចុះឈ្មោះចូលរៀននៅក្នុងកម្មវិធីនេះ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ និងដើម្បីបំពេញតម្រូវការដល់រោងចក្រ សហគ្រាសបើកថ្មីជាបន្តបន្ទាប់៕ អត្ថបទ ឈិត បូរ៉ាវី

គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំ ធ្វើការដាក់បង្ហាញស្នាដៃស្រាវជ្រាវរបស់ខ្លួន

2024/08/30 11:16:17 am        356
គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំ វិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម បរិញ្ញាបត្រ បូក២ ជំនាន់ទី២ បាន​ដាក់​បង្ហាញស្នាដៃស្រាវជ្រាវរបស់ខ្លួននៅទីតាំងវិទ្យាស្ថានជាតិអប់រំ។ ការដាក់​បង្ហាញ​ស្នាដៃ​នេះ ធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ សីហា រហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។សម្រាប់ការរៀបចំពិព័រណ៍នេះ ឯកឧត្តម សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ បានលើក​ឡើង​ថា គរុនិស្សិតតម្រូវឱ្យធ្វើការស្រាវជ្រាវ ដើម្បីដាក់តាំងបង្ហាញស្នាដៃចំនួនពីរដងក្នុងមួយឆ្នាំ។ ការតាំងពិព័រណ៍ លើកទី២នេះ គរុនិស្សិតដែលចូលរួមមានចំនួន ៧៦៥ នាក់ ចែកចេញជា ១៩​មុខ​វិជ្ជា​ឯកទេស ស្មើនឹង៣៦ ថ្នាក់។ ឯកឧត្តមបន្តថា គរុនិស្សិតទាំង៧៦៥នាក់នេះ បានលើក​យក​ប្រធាន​បទស្រាវជ្រាវថ្មីចំនួន៨០ មកដាក់តាំង ពិព័រណ៍។ ប្រធានបទទាំង៨០នេះ ត្រូវ​បាន​បែង​​ចែក​ជា៥បណ្តុំដូចលើកទី១ដែររួមមាន៖ ផ្នែកផលិតសម្ភារឧបទេស ផ្នែកនវានុវត្តន៍ ផ្នែក​សរសេរ សៀវភៅកិច្ចតែងការបង្រៀន ផ្នែកសៀវភៅលំហាត់ឬសៀវភៅពិសោធន៍ និងផ្នែក​សរសេរ​សៀវភៅ​សិក្សាគោល។សម្រាប់ការរៀបចំឱ្យមានពិព័រណ៍នេះ លោក អ៊ុក ចលនា ជាតំណាងក្រុមគីមីវិទ្យា លើកឡើងថា ក្រុមរបស់គាត់ បានរួមគ្នាបង្កើត អាគុយទឹកសមុទ្រ។ អាគុយទឹកសមុទ្រ គឺជាការយកទឹកសមុទ្រ មក​ប្រើប្រាស់បំប្លែងទៅជាថាមពលអគ្គិសនី ដើម្បីចូលរួមបង្ហាញជាស្នាដៃ។ក្នុងពិធី​បើក​ពិព័រណ៍នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានកោតសសើរ​ចំពោះស្នា​ដៃ​ស្រាវជ្រាវ របស់គរុនិស្សិតផងដែរ។ ទន្ទឹមនឹងការកោតសសើរ ឯកឧត្តម បានផ្ដល់​ជា​អនុសាសន៍ ដោយណែនាំទៅកាន់ គរុនិស្សិត ត្រូវធ្វើការប្រកបដោយមនសិការវិជ្ជាជីវៈ ត្រូវមាន​និយ័តភាព​ក្នុង​ពេលបំពេញការងារ ត្រូវខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាពក្នុងការផ្ទេរចំណេះដឹង ជំនាញ និងបទពិសោធន៍ និង ត្រូវបន្តធ្វើការសិក្សាស្រាវជ្រាវជាប្រចាំ ដើម្បីអភិវឌ្ឍចំណេះដឹង ជំនាញ និងឥរិយាបថ ក្នុងការបង្រៀន និងរៀនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល៕ អត្ថបទ៖ គឹម ហុក

ពលរដ្ឋថាការបរិច្ចាគថវិកាចូលមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន គឺកើតចេញពីការស្នេហាជាតិ

2024/08/30 11:04:55 am        117
ពលរដ្ឋ គ្រូបង្រៀន និងអ្នកលក់ដូរតាមទីសាធារណៈនានា អះអាងថា មកដល់ពេលនេះ ពួក​គេ​បាន​បរិច្ចាគថវិកាចូលរួមក្នុងមូលនិធិកសាងរចនាសម្ព័ន្ធតាមព្រំដែនរួចហើយ ហើយការ​បរិច្ចាគ​ថវិកា​នេះ គឺធ្វើតាមលទ្ធភាព កើតពីទឹកចិត្តបំណងប្រាថ្នាចេញពីបេះដូង ក្តីស្រឡាញ់​ខ្ពស់​សម្រាប់​ការងារ​អភិវឌ្ឍជាតិ ពិសេសអភិវឌ្ឍហេត្ថារចនាសម្ព័ន្ធក្រវ៉ាត់ព្រំដែនកម្ពុជានៅភូមិភាគឦសាន។ពលរដ្ឋដែលខ្លួនជាគ្រូបង្រៀន និងអ្នកលក់ដូរតូចតាច ថ្លែងប្រាប់ BTV នៅថ្ងៃទី៣០ ខែ​សីហា​នេះ​ថា មកដល់ពេលនេះ ពលរដ្ឋទាំងអស់គ្នាបានបំពេញបំណងប្រាថ្នាដោយក្តីស្រឡាញ់ ការពេញ​ចិត្ត​របស់ខ្លួនហើយ គឺបានបរិច្ចាគថវិកាទៅតាមលទ្ធភាពរបស់ខ្លួន ដាក់ចូលក្នុង​មូល​និធិ​កសាង​រចនា​សម្ព័ន្ធ​តាមក្រវាត់​ព្រំដែន​រួចហើយដើម្បីរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ពង្រីក​ការ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធនានា នៅតាមតំបន់ខែ្សក្រវាត់ព្រំដែនរបស់កម្ពុជា។ពលរដ្ឋបញ្ជាក់ថា ការចូលរួមបរិច្ចាគថវិកានេះ គឺគ្មាននរណាទាមទារ មកបង្ខិត​បង្ខំ​ឲ្យ​បរិច្ចាគ​ឡើយ ពោលគឺជាឱកាសបំពេញក្តីស្រឡាញ់ចំពោះជាតិ ហើយជាពិសេស​នៅ​ពេល​ដែល​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាមខ្សែក្រវាត់ព្រំដែនទាំងនោះសាងសង់រួចហើយ គឺពលរដ្ឋទាំងនោះ នឹងនាំគ្នាទៅ​ទស្សនាសមិទ្ធផល ដែលខ្លួនបានរួមចំណែកបរិច្ចាគថវិកាសម្រាប់ការសាងសង់នោះ។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មកដល់បច្ចុប្បន្ន បានសាងសង់ផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា ថៃ បានប្រវែងជាង ៤៥៥ គ.ម លើចម្ងាយផ្លូវសរុប ៥០៩ គ.ម សាងសង់ផ្លូវព្រំដែនកម្ពុជា ឡាវ បានប្រវែងជាង ១៧៩ គ.ម លើចម្ងាយផ្លូវសរុប ៣៧៧ គ.ម និងផ្លូវតាមព្រំដែនកម្ពុជា វៀតណាម ស្ថាបនាបានប្រវែងជាង ៦៨៥ គ.ម លើចម្ងាយផ្លូវសរុបផ្លូវ ១០៨៩ គ.ម៕ អត្ថបទ ស៊ុម សុខជា

សម្ដេចប្រមុខរដ្ឋស្ដីទីអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មី អូស្ត្រាលីប្រចាំកម្ពុជាចូលជូនសារតាំង

2024/08/30 10:57:58 am        89
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្ដម ដឺរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា។ សូមបញ្ជាក់ថា រាល់ឯកអគ្គរាជទូត ឬឯកអគ្គរដ្ឋទូតប្រទេសនានា ដែលបង្កើតទំនាក់ទំនងជាមួយកម្ពុជា នៅពេលចូលមកបំពេញការងារនៅកម្ពុជា គឺត្រូវបង្ហាញខ្លួន និងថ្វាយសារតាំងថ្វាយព្រះមហាក្សត្រ។ តែនៅពេលព្រះមហាក្សត្រមិនគង់ប្រថាប់ក្នុងប្រទេស ត្រូវប្រគល់សារតាំងជូនប្រមុខរដ្ឋស្តីទី៕

កងពលតូចដឹកជញ្ជូនលេខ៩៩ត្រៀមខ្លួនគ្រប់ពេលប្រសិនមានបទបញ្ជាឲ្យដឹកពលរដ្ឋទៅកម្សាន្តនៅខេត្តទិសឦសាន

2024/08/30 09:58:24 am        476
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បាន​ប្រកាស​ត្រៀម​កម្លាំង, រថយន្តធំតូច និងសម្ភារៈផ្សេងៗទៀតគ្រប់ពេលវេលាទាំងអស់​ប្រសិនបើមាន​បទ​បញ្ជា​ពី​រាជរដ្ឋាភិបាល​ឲ្យដឹកបងប្អូនប្រជាពលរដ្ឋទៅទស្សនាកម្សាន្តនៅខេត្តតំបន់ភូមិភាគឦសាននោះ។ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ​លោក​ឧត្តម​សេនីយ៍ទោ ហ៊ុល សំអុន បានលើកឡើងថា នាយទាហាន នាយទាហានរង ពលទាហាន​ទាំងអស់ដែលចំណុះឲ្យកងពលតូចដឹកជញ្ជូនលេខ៩៩ ត្រៀមខ្លួនជានិច្ចមិនថាយប់ ឬថ្ងៃនោះ​ឡើយ ដោយនឹង ចេញប្រតិបត្តិការភ្លាមៗ និងគ្រប់កាលៈទេសៈទាំងអស់ រាល់បទបញ្ជា ពីអគ្គ​នាយកដ្ឋាន​ភស្តុភារ ហិរញ្ញវត្ថុ របស់ក្រសួងការពារជាតិ, ពីរាជរដ្ឋាភិបាល ដើម្បីចុះ​អន្តរាគមន៍​ហេតុការណ៍​ផ្សេងៗ ដូចជាបងប្អូនប្រជាពលរដ្ឋជួបគ្រោះមហន្តរាយជាយថាហេតុណាមួយ និង​ជា​ពិសេស​ទៅ​ទៀតនោះត្រៀមដឹកប្រជាពលរដ្ឋទៅកាន់ខេត្តទិសឦសានប្រសិនបើមានបទបញ្ជា ស្រប​ទៅតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាន​ប្រកាស​កាលពីកន្លងទៅថ្មីៗនេះថា នឹងរៀបចំឲ្យបងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ដើរ​លេង​កម្សា​ន្ត​នៅ​តាម​បណ្តោយព្រំដែន និងខេត្តចំនួនបួន ដែលគេចោទរាជរដ្ឋាភិបាល​កាត់ឲ្យវៀតណាម​នោះ​ជា​រៀង​រាល់​ចុងសប្តាហ៍ដោយមិនគិតលុយទាំងអស់រហូតដល់ចុងឆ្នាំ២០២៤នេះ។ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានអះអាងផងដែរថា នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ក៏បានគាំទ្រយ៉ាងពេញ​ទំហឹង​​ចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍(CLV-DTA) និង«មូលនិធិ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធតាមព្រំដែន» រួមទាំងប្តេជ្ញាជាថ្មីថា ការពារឲ្យបានដាច់ខាតនូវរដ្ឋធម្មនុញ្ញ រាជ​រដ្ឋាភិបាល​ស្រប់​ច្បាប់ដែលកើតចេញពីការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្ស នឹង​ត្រៀម​ទប់​ស្កាត់ និងកំចាត់ចោលរាល់ជនទាំងឡាយណាដែលមានការញុះញង់ និង​ប៉ុន​ប៉ង​ធ្វើ​ឲ្យ​ប្រទេស​មាន​ភាពវឹកវរ និងបំផ្លាញសុខសន្តិភាព និងភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​មាន​សព្វថ្ងៃនេះផងដែរ៕ អត្ថបទ៖ បាន ចក់

កម្ពុជាគ្រោងររៀបចំពិព័រណ៍វារីវប្បកម្មលើកដំបូងនៅចុងឆ្នាំនេះ ដើម្បីលើកកម្ពស់ការយល់ដឹងដល់មហាជន

2024/08/29 09:35:19 pm        67
ភ្នំពេញ ÷ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងរៀបចំកម្មវិធីតាំងពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ នៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីផ្សព្វផ្សាយផលិតផល និងការចិញ្ចឹមត្រីក្នុងស្រុកដល់មហាជនឲ្យបានស្គាល់កាន់តែច្បាស់ និងមានទំនុកចិត្តក្នុងការបរិភោគ។នៅក្នុងពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ នៅថ្ងៃទី២៨ ខែសីហានេះ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា កម្មវិធីដែលគ្រោងនឹងរៀបចំឡើងនេះ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយផលិតផលវារីវប្បកម្ម ឬការចិញ្ចឹមត្រីក្នុងស្រុកដល់មហាជន ឱ្យបានស្គាល់កាន់តែច្បាស់ និងមានទំនុកចិត្តក្នុងការបរិភោគ ព្រមទាំងក្នុងគោលដៅផ្សារភ្ជាប់ទំនាក់ទំនង រវាងអ្នកផ្គត់ផ្គង់ធាតុចូលវារីវប្បកម្មកសិករផលិត និងអ្នកប្រើប្រាស់។ ឯកឧត្តម បានលើកឡើងបន្តថា វេទិការតាំងពិព័រណ៍នេះដែរ នឹងមានការចូលរួមពីក្រុមហ៊ុនផ្គត់ផ្គង់ និអ្នកចែកចាយចំណី សារធាតុគីមី ឱសថវារីវប្បកម្មសត្វ សម្ភារបរិក្ខាសម្រាប់ធ្វើវារីវប្បកម្ម វារីវប្បករ ឬអ្នកចិញ្ចឹម ផលិតភ្ញាស់កូនពូជ អ្នកកែច្នៃ/សហគ្រាសកែច្នៃធុតូច និងមធ្យម ក្រុមចុងភៅ និងអង្គការដៃគូ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការអភិវឌ្ឍវារីវប្បកម្មកម្ពុជាក្នុងឆ្នាំ២០២៣ មានការថយចុះ បើធៀបទៅនឹងឆ្នាំ២០២២។ ក្នុងការនោះ ការចិញ្ចឹមត្រីបានចំនួន ៣១ម៉ឺន ៤ពាន់តោន ថយចុះប្រមាណជាង ១ម៉ឺន ៦ពាន់តោន និងការចិញ្ចឹមក្រពើបានចំនួនជាង ៣៣ម៉ឺនក្បាល ពោលថយចុះចំនួនជាង ៥ម៉ឺន ៨ពាន់ក្បាល។ ចំណែកការភ្ញាស់កូនត្រីពូជវិញទទួលបានចំនួន ២៦៩លានក្បាល ថយចុះ ១៤លានក្បាល។ ការថយចុះនៃការអភិវឌ្ឍវារីវប្បកម្មកម្ពុជា ដូចជាការចិញ្ចឹមត្រីនេះ ដោយសារអ្នកចិញ្ចឹមខ្វះបច្ចេកទេស និងការផលិតលើសពីតម្រូវការទីផ្សារជា ដើម្បីធ្វើឲ្យអ្នកចិញ្ចឹមមិនអាចលក់បានថ្លៃ និងធ្វើឲ្យគាត់បោះបង់មុខរបរនេះចោល។ សូមបញ្ជាក់ទៀតថា នៅឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈរដ្ឋបាលជលផល បានដាក់គោលដៅសម្រេចឲ្យបានផលនេសាទទឹកសាបចំនួន ៤៥ម៉ឺន ៤ពាន់តោន និងសមុទ្រចំនួន ១៣ម៉ឺនតោន។ ដោយឡែក វារីវប្បកម្មវិញត្រូវបានរដ្ឋបាលជលផលដាក់គោលដៅសម្រេចឲ្យបានចំនួន ៣៥ម៉ឺនតោន៕អត្ថបទ ឈិត បូរ៉ាវី

កម្ពុជា-កូរ៉េ បើកការទូទាត់ឆ្លងដែន ដើម្បីលើកកម្ពស់ភ្ញៀវទេសចរ និងសកម្មភាពពាណិជ្ជកម្ម

2024/08/29 09:15:56 pm        92
ភ្នំពេញ ÷ កម្ពុជា-កូរ៉េ ដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែន សម្រាប់ភ្ញៀវទេសចរមកពីកូរ៉េ អាចទូទាត់ផ្ទាល់នៅតាមហាងទំនិញ ដែលមានស្លាកសញ្ញា ខេអេចឃូអរកូត គណនីប្រាក់រៀល និងក៏ជាការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម ការជំរុញកំណើនទេសចរ និងគាំទ្របរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។ធនាគារជាតិនៃកម្ពុជា និងធនាគារភ្នំពេញពាណិជ្ជ ម.ក នៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៤ នេះ បានរៀបចំពិធីសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្លងដែន រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធីធនាគារចល័ត Jeonbuk Bank និងប្រព័ន្ធបាគង (ខេអេចហ្សូអរកួត) ក្នុងនោះសម្រាប់ដំណាក់កាលទី១ ភ្ញៀវទេសចរមកពីសាធារណរដ្ឋកូរ៉េ អាច ប្រើប្រាស់កម្មវិធីធនាគារចល័តរបស់ធនាគារ Jeonbuk ដើម្បីទូទាត់ផ្ទាល់នៅតាមហាងទំនិញ ដែលមានស្លាកសញ្ញា ខេអេចឃូអរកូត គណនីប្រាក់រៀល ។ ជាក់ស្តែងការរៀបចំកម្មវិធីនេះ បន្ទាប់ពីធនាគារជាតិនៃកម្ពុជា និងស្ថាប័ន JB Financial Group បានចុះ អនុស្សរណៈយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃូអរកួត”កាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៤ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតី នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី ១៥-១៨ ខែ ឧសភា ឆ្នាំ ២០២៤ ក្រោមកិច្ចសហការដ៏រឹងមាំ រវាង ប្រទេសទាំងពីរ។ជុំវិញការទូទាត់ឆ្លងដែននេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លើកឡើងថា នេះជាសមិទ្ធផល ថ្មីមួយទៀត សម្រាប់ធនាគារជាតិនៃកម្ពុជា ក្នុងការបើកច្រករបៀងថ្មី នៃការទូទាត់សងប្រាក់ឆ្លងដែន តាមឃូអរកូត រវាងសាធារណរដ្ឋ កូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ដែលការណ៍នេះនឹងជំរុញឱ្យប្រទេសទាំងពីរឈានដល់កម្រិតមួយទៀត នៃកិច្ចសហប្រតិបត្តិការផ្នែក ហិរញ្ញវត្ថុ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ ការដាក់ឱ្យដំណើរការ គម្រោងទូទាត់ឆ្លងដែននេះ ក៏នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម ជំរុញកំណើនទេសចរ និងគាំទ្រ បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។ទាក់ទិនគម្រោងនេះដែរ, លោក KIM Tae Hyun នាយកប្រតិបត្តិរងនៃធនាគារ Jeonbuk លើកឡើងផងដែរថា ការដាក់ឱ្យ ប្រើប្រាស់សេវាទូទាត់ឆ្លងដែនតាម ឃូអរកូត គឺជាការវិវឌ្ឍថ្មីមួយសម្រាប់ធនាគារភ្នំពេញពាណិជ្ជ ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ Jeonbuk ក្នុងការដើរតួនាទីជាស្ពានតភ្ជាប់ប្រតិបត្តិការហិរញ្ញវត្ថុ រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធ បាគង។ កិច្ចសហការនេះ នឹងផ្ដល់លទ្ធភាពដល់ភ្ញៀវទេសចរមកពីសាធារណរដ្ឋកូរ៉េ អាចទូទាត់ប្រាក់រៀលខ្មែរបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ពិបាកប្តូររូបិយប័ណ្ណនោះទេ។ លើសពីនេះ កិច្ចសហការនេះក៏នឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេស កម្ពុជាផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានឹងដាក់ឱ្យដំណើរការស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ក្នុងពេលឆាប់ៗ

2024/08/29 04:17:37 pm        737
ក្រសួងរ៉ែ និងថាមពល កំពុងរៀបចំផែនទីចង្អុលផ្លូវបឋម ដើម្បីប្រមូលធាតុចូលពីវិស័យពាក់ព័ន្ធ ជាពិសេសការរៀបចំបណ្តាញអគ្គិ សនី និងការគិតថ្លៃឱ្យបានរួចរាល់ រួមជាមួយការដាក់ស្ថានីយសាកអាគុយនៅគ្រប់បណ្តាលខេត្ត-ក្រុង ដែលគម្រោងនេះគ្រោងដាក់ឱ្យ ដំណើរការក្នុងពេលឆាប់ៗ។ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុងកម្មវិធីផ្សព្វផ្សាយផ្លូវការ នៃ​សេចក្តីព្រាងផែនទីបង្ហាញ ផ្លូវបឋម នៃការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី​នៅកម្ពុជា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នេះថា ចំពោះគម្រោង ជំរុញឱ្យមានស្ថានីយសាកអាគុយ នេះគឺជាការគិតគូរដ៏ខ្ពង់ខ្ពស់និងឈ្លៀសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសម្តេចចង់ឃើញប្រទេសកម្ពុជាមានការរីកចចម្រើនមួយកម្រិតថែមទៀត។ បញ្ហានេះ កាលមុនយើងអត់មានអគ្គិសនីប្រើប្រាស់ តែឥឡូវយើងមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ដែលបច្ចុប្បន្នបានផលិតចេញពីថាមពលស្អាតមាន ថាមពលបៃតង ថាមពលអគ្គិសនី កកើតឡើងវិញ និងថាមពលព្លឺព្រះអាទិត្យ និងប្រភពផ្សេងៗទៀតដែលមានលក្ខណៈបៃតង។ឯកឧត្តម បន្ថែមថា សម្រាប់ជំហ៊ានបន្ត គឺធ្វើយ៉ាងណាអាចយកថាមពលអគ្គិសនីនេះទៅប្រើប្រាស់សម្រាប់ផលប្រយោជន៍ លើវិស័យផ្សេងៗដូចជា ការបម្រើក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងជាក់ស្តែងការប្រើក្នុងស្ថានីយសាកអាគុយនេះជាដើម ដើម្បីបម្រើដល់វិស័យដឹកជញ្ជូន ខណៈបច្ចុប្បន្នរថយន្ត និងម៉ូតូកង់បីជាច្រើន ដែលប្រើសាំង ឬម៉ាស៊ូត គឺមានថ្លៃដើមខ្ពស់ មាន ការបំពុលបរិស្ថានច្រើន ក្នុងនោះប្រសិនយើងអាចរុញឱ្យមានការប្រើប្រាស់ថាមពលអគ្គិសនី ប្រជាពលរដ្ឋពិតជាបានចូលរួមការពារ បរិស្ថាន ជាពិសេសបរិស្ថានក្នុងទីក្រុងជាដើម ។ ជុំវិញបញ្ហានេះហើយ ទើបក្រសួងបានកំពុងគិតគូររៀបចំ សម្រាប់ការអភិវឌ្ឍស្ថានីយ បញ្ចូលថាមពលយានយន្តអគ្គិសនីនៅកម្ពុជា ដោយបានកំពុងរៀបចំផែនទីចង្អុលផ្លូវបឋម ដើម្បីប្រមូលធាតុចូលពីវិស័យពាក់ព័ន្ធ សម្រាប់ការអភិវឌ្ឍវិស័យនេះឱ្យបានឆាប់ៗ។ឯកឧត្តម កែវ រតនៈ បញ្ជាក់ថា បច្ចុប្បន្នយើងឃើញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា គឺមានរាប់ពាន់គ្រឿងហើយ ប៉ុន្តការប្រើ ប្រាស់នេះភាគច្រើនប្រជាពលរដ្ឋសាកនៅផ្ទះដោយខ្លួនឯង គឺមានតម្លៃខ្ពស់ ដែលបញ្ហានេះក្រសួងក៏បានគិតក្នុងក្របខណ្ឌ នៃការយក អគ្គិសនីពីតង់ស្យុងខ្ពស់ ពីខេត្តមួយទៅខេត្តមួយយកមកប្រើប្រាស់ រុញទៅដល់ទីកន្លែងដែលបានដាក់ស្ថានីយ។ ប្រការសំខាន់មួយ ទៀត ប្រសិនទុកឱ្យវិស័យឯកជនវិនិយោគ នឹងអាចមានតម្លៃខុសគ្នា ស៊ីពេលយូរ និងមានថ្លៃខ្ពស់ជាដើម។ ដូច្នេះរាជរដ្ឋាភិបាលកំណត់ ធ្វើយ៉ាងណាឱ្យអគ្គិសនីឱ្យមានតម្លៃថោក ដោយឱ្យអគ្គិសនីកម្ពុជាគឺជាអ្នកដើរតួនាំមុខ ដើម្បីជំរុញតភ្ជាប់បណ្តាញទៅដល់ សម្រាប់ បម្រើដល់ការសារថយន្តគ្រប់ទីកន្លែង ដោយស្ថាននីយ៍អាចសាកបានលឿន ក្នុងរង្វង់ប្រមាណពី ២០ ទៅ ២៥ នាទីប៉ុណ្ណោះ គឺអាច បញ្ជូលបានពេញលេញ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM