ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញចែកអំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាមជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជំរុញអភិវឌ្ឍន៍ផ្លូវជនបទបន្តបន្ទាប់ ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាជន

2026/02/24 07:21:18 pm        50
ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនាផ្លូវ ស្តារ ថែទំា និងការកែលម្អហេដ្ឋរចនាសម្ព័ន្ធផ្សេងៗតាមជនបទ ជារឿងចាំបាច់បំផុត សម្រាប់ជំរុញដល់ដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានផ្លូវល្អសម្រាប់ធ្វើ ដំណើរ និងការរកស៊ីទទួលទានផ្សេងៗជាដើម។ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង នៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវចំនួន២ខ្សែ ក្រាលដីល្បាយក្រួស ប្រវែងសរុបជាង ៤ ពាន់ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតក្នុងភូមិថ្មី ឃុំជ្រោយប្រស់ និងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្ត កោះកុង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងជំរុញការងារសាងសង់ ការស្ដារឡើងផ្លូវវិញ ការកែលម្អ ពង្រីក ថែទាំ ការជួសជុល និងផ្លូវក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បី ជំរុញការអភិវឌ្ឍផ្លូវនៅតាមជនបទឱ្យមានភាពប្រទាក់ក្រឡា ព្រោះផ្លូវជាសរសៃរឈាមនៃសេដ្ឋកិច្ច សម្រាប់បម្រើដល់ការដឹកជញ្ជូន ការធ្វើ អាជីវកម្ម និងពាណិជ្ជកម្មជាដើម។ជុំវិញផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងថែទាំខួបផ្លូវ របស់នាយកដ្ឋានផ្លូវលំ ជនបទ បានល្អប្រសើរ ព្រោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ មានសារៈសំខាន់បំផុត ដើម្បីលើក កម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅជនបទ។ ជុំវិញបញ្ហានេះ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញ ក្នុងគោលដៅបង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ ដើម្បីរួមចំណែកជំរុញដំណើរអន្តរកម្មផ្នែក សេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ។ឯកឧត្តមរដ្ឋលេខាធិការ បានរំលេចនូវគុណបំណាច់របស់រាជរដ្ឋាភិបាល ជាពិសេសនៅក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ, រាជរដ្ឋាភិ បាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននិង កំពុងបន្តការគាំទ្រការអភិវឌ្ឍ តាមរយៈការជួសជុល ថែទាំផ្លូវ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូនជនបទ និងការលើក កម្ពស់កម្រិតផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូឬបេតុង ដើម្បីឆ្លើយតបនិងការរស់នៅរបស់ប្រជាពលរដ្ឋ មានផ្លូវល្អ សម្រាប់ធ្វើដំណើរប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសាធារណជនដែលធ្វើដំណើរឆ្លងកាត់ជាដើម៕អត្ថបទ៖ សុន រ៉ាឌី

រដ្ឋបាលខេត្តកោះកុងបើកវគ្គបំប៉នមគ្គទេសក៍នៅស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង

2026/02/24 05:12:57 pm        127
រដ្ឋបាលខេត្តកោះកុង បានធ្វើឡើងសិក្ខាសាលាវគ្គបំប៉នមគ្គុទេសក៍នៅស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង ដើម្បីបម្រើកិច្ចការងារក្នុងពេលដាក់សម្ពោធឱ្យប្រើប្រាស់ស្តូបឈ្នះ ឈ្នះ កោះកុង នាពេលខាងមុខ។លោក អន សុធារិទ្ធ អភិបាលស្តីទីខេត្តកោះកុង បានឱ្យដឹងថា សិក្ខាសាលាវគ្គបំប៉នមគ្គុទេសក៍ ប្រព្រឹត្តទៅរយៈ ពេល៣ ចាប់ពីថ្ងៃទី២៤-២៦ ខែកុម្ភៈ ដែលថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនទៀត ក្នុងដំណើរឆ្ពោះទៅការដាក់សម្ពោធឱ្យប្រើប្រាស់ស្តូបឈ្នះ ឈ្នះ កោះកុង នាពេលខាងមុខ។ លោករំលឹកដល់ក្រុមសិក្ខាកាមគ្រប់គ្នាថា ក្នុងនាមជាអ្នកបន្តវេនជំនាន់ ក្រោយត្រូវមានស្មារតីរំឭកដល់ទុក្ខវេទ នារបស់ខ្មែរ បណ្តាលមកពីភ្លើងសង្គ្រាមនិងការបែកបាក់ជាតិពីអតីតកាល។ ជាពិសេសបំផុសស្មារតីខ្មែរជំនាន់ក្រោយ បានជ្រួតជ្រាបពីគុណតម្លៃនៃសុខសន្តិភាព ហើយត្រូវរួមគ្នា ថែរក្សាឱ្យបាននូវសុខសន្តិភាពអោយបានមុតមាំ។គួរជម្រាបថា ខ្លឹមសារនយោបាយឈ្នះ ឈ្នះ ការផ្សព្វផ្សាយ គឺជាយុទ្ធសាស្រ្តគន្លឹះមួយ ក្នុងការចលនាថ្នាក់ដឹកនាំ និងនាយទាហានគ្រប់រូប ដូចជា មន្ត្រីរាជការស៊ីវិល និងសាធារណជនទូទៅ ឱ្យបានយល់ដឹងអំពីសារសំខាន់ គុណតម្លៃ និងភាពចាំបាច់នៃការប្រើប្រាស់ភាសារតែមួយនៃអត្ថន័យ និងខ្លឹមសារនយោយបាយលើកកម្ពស់ការចូលរួមថែរក្សា និងធានាសុខដុម ក្នុងដំណើរការជាតិមាតុភូមិ ពីបណ្តាតួអង្គ ពាក់ព័ន្ធទាំងអស់។លោកឧត្តមសេនីយ៍ទោ សាយ សក្កិសុវុទ្ធី តំណាងគ្រូបង្គោលមគ្គទេសក៍នៅស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ថ្លែងថា ការផ្សព្វផ្សាយខ្លឹមសារ និងរូបភាពតឹងតាងជូនដល់នាយទាហានក្នុងមជ្ឈដ្ឋានកងទ័ព និងមន្រ្តីរាជការពាក់ព័ន្ធ ដែលជាតួអង្គអនុវត្តផ្ទាល់ ក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ ដោយទាមទារការយកចិត្ត ទុកដាក់បន្ថែមទៀតបញ្ចៀសព័ត៌មានក្នុងស្រទាប់យុវជន យុវនារីកម្ពុជា។ តួនាទីមគ្គុទ្ទេសក៍នៅបេពេលគឺមានភាពចាំបាច់ ក្នុងការពាំនាំនូវរឿងរ៉ាវពីសង្គ្រាមមកកាន់សន្តិភាពទៅដល់អ្នកចូលទស្សនាពីគ្រប់មជ្ឈដ្ឋាន បានយល់ច្បាស់នូវប្រវត្តិសាស្ត្រកម្ពុជា៕អត្តបទ Chhim Makara

ក្រសួងទេសចរណ៍ផ្តល់អនុសាសន៍៩ចំណុច ដើម្បីជំរុញការអនុវត្តផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកោះកុង

2026/02/24 05:09:26 pm        105
កោះកុង ៖ មន្រ្តីជំនាញនៃក្រសួងទេសចរណ៍ បានផ្តល់អនុសាសន៍៩ចំណុចអាទិភាពអនុវត្តលើផែនការអភិវឌ្ឍន៍វិស័យទេស ចរណ៍ដល់រដ្ឋបាលខេត្តកោះកុង ដើម្បីបន្តនូវយន្តការនៃការរៀបចំផែនការអភិឌ្ឍន៍ទេសចរណ៍រយៈពេល៥ឆ្នាំទៅមុខ។​ក្រសួងទេសចរណ៍ មានអនុសាសន៍៩ចំណុចសំខាន់ៗតបនឹងច្បាប់ទេសចរណ៍ និងគោលនយោបាយរបស់រាជ រដ្ឋភិបាល អាណត្តិទី៧ ជាពិសេសអនុវត្តតាមយន្តការងសៀវភៅគោលការណ៍ណែនាំពីការរៀបចំផែនការអភិឌ្ឍន៍ទេស ចរណ៍រាជធានី» ខេត្ត និងការវាយតម្លៃសមិទ្ធកម្ម ២០២៦-២០៣០។ក្នុងកិច្ចប្រជុំពិភាក្សារវាងក្រុមការងារបច្ចេកទេស ដើម្បីតាមដានត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធកម្មនៃការអនុ វត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ លោក ម៉ន ភារម្យ ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី ២៤ ខែកុម្ភៈ នេះថា ដើម្បីទទួលបាននូវជោគជ័យទៅលើការរៀបចំផែនការបន្ត ចាំបាច់ណាស់ត្រូវផ្ដោតលើយុទ្ធសាស្ត្រ អាទិភាព៩ចំណុច ទី១-គឺការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ច្នៃប្រឌិត និងពង្រឹងគុណភាពសេវា កម្មទេសចរណ៍ ទី(២) ការសិក្សាទីផ្សារ និងស្និទ្ធផ្សាយទេសចរណ៍ ទី(៣) សន្តិសុខសុវត្ថិភាព និងភាពគ្រប់គ្រងផលប៉ះ ពាល់អវិជ្ជមាន ទី៤(៤) ការកសាង ដ្ឋារចនាសម្ព័ន្ធគាំទ្រ ការតភ្ជាប់ និងការសម្រួលការធ្លីដំណើរទេសចរណ៍ ទី(៥) ការ ពង្រឹងមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ទី(៦) ប្រព័ន្ធច្បាប់ និងការគ្រប់គ្រង ទី(៧) ការវិនិយោគក្នុងឧស្សាហកម្ម ទេសចរណ៍ ទី(៨) ការលើកកម្ពស់និរន្តភាពស្ថាន និងធនធានធម្មជាតិឆ្លើយតបរឿងម្រែបម្រួលអាកាសធាតុ និងទី(៩) ការលើកកម្ពស់សេដ្ឋកិច្ចទេសចរណ៍ក្រៅប្រព័ន្ធ។លោក អន សុធារិទ្ឋ អភិបាលស្តីទីខេត្តកោះកុង បានរំលេចថា ខេត្តមានសក្តានុពលទេសចរណ៍ធម្មជាតិសម្បូរ បែបជាច្រើន ដូច្នេះរដ្ឋបាល និងមន្ទីរជំនាញ ចាំបាច់ត្រូវបានសិក្សាពង្រឹង និងពង្រីកអភិវឌ្ឍន៍លើកកម្ពស់សោភ័ណភាព គុណភាពផលិតផល សេវាកកម្ម សុខសុវត្តិភាព ប្រកបដោយទំនុកចិត្តពីភ្ញៀវទេសចរគ្រប់ទិសទី។លោកអភិបាលស្តីទីខេត្ត បន្ថែមទៀតថា អ្វីៗយើងមានអស់ហើយ ប៉ុន្តែប្រសិនបើខ្វះការបដិសណ្ឋារកិច្ចទទួល ស្វាគមន៍គ្រប់ជាតិសាសន៍មកលេងកម្សាន្តល្អនោះ ច្បាស់ជារងប៉ះពាល់ខូចបង់សេដ្ឋកិច្ចចំណូលពីការវិនិយោគ។លោក ផន សុភក្រ្ត តំណាងក្រុមការងារបច្ចេកទេសនៃក្រសួងទេសចរណ៍ បង្ហាញការវាតម្លៃបញ្ចប់អាណត្តិអនុវត្ត ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្មថា ក្នុងរយៈពេល៥ឆ្នាំ «២០២១-២០២៥” សរុបមានចំនួន ១៥៨គម្រោង ក្នុង៨សូចនាករ ក្នុងនោះខេត្តកោះកុង បានអនុវត្ត ១៣៦ គម្រោង ស្មើនឹង ៨៦.០៨ភាគរយ។ មន្រ្តីបច្ចេកទេសដដែល អះអាងថា ខេត្តកោះកុង បានអនុវត្តចំនួន ១០០% មាន៨៨ គម្រោង ស្មើនឹង ៥៥.៧០ភាគរយ, ទទួលបាន៩០%-៥០% មាន៣៩គម្រោង ស្មើនឹង ២៤.៦៨ភាគរយ, ទទួលបាន ៤៩%- ២០% អនុវត្តបាន៩គម្រោង ស្មើនឹង ៥.៧០ភាគរយ, និងមិនទាន់អនុវត្ត ២២គម្រោង ស្មើនឹង ១៣.៩២ភាគរយ៕អត្ថបទ ៖ Chhim Makara

កម្ពុជាបដិសេធចំពោះការផ្សាយចោទប្រកាន់របស់ថៃថា កម្ពុជាបានប្រើប្រាស់អាវុធបាញ់គ្រាប់បែកខ្នាត៤០មីលីម៉ែត្របាញ់ចូលមកតំបន់ក្បែរចំណុចល្បាតរបស់ភាគីថៃ

2026/02/24 05:03:51 pm        111
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានផេកផ្លូវការរបស់យោធា និងបណ្តាញសារព័ត៌មានរបស់ថៃមួយចំនួនបានផ្សព្វផ្សាយថា ភាគីកម្ពុជាបានប្រើប្រាស់អាវុធបាញ់គ្រាប់បែកខ្នាត ៤០មីលីម៉ែត្រ បាញ់ចូលមកតំបន់ក្បែរចំណុចល្បាតរបស់ភាគីថៃ ចំនួន ១គ្រាប់ នៅវេលាម៉ោង ៨:៥០នាទីព្រឹក នៅទល់មុខភូមិសាស្រ្តគោលប្រាំបី ចាក់ច្រែង ក្នុងខេត្តព្រះវិហារ។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន របស់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានប្រកាស បដិសេធចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ ហើយអំពាវនាវឱ្យភាគីថៃបញ្ឈប់ការចុះផ្សាយព័ត៌មានមិនពិត ដែលអាចបង្កឱ្យមានការយល់ច្រឡំ និងការកើនឡើងនូវភាពតានតឹង។ យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា បន្ទាប់ពីឮសម្លេងផ្ទុះ និងសម្លេងបាញ់កាំភ្លើងនៅខាងភាគីថៃ ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ បានទាក់ទងសាកសួរ និងផ្តល់ព័ត៌មានគ្នាទៅលើករណីនេះរួចរាល់ហើយ និងបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់កងទ័ពភូមិភាគទី២ថៃថា កងកម្លាំងរបស់កម្ពុជាមិនបានបាញ់ដូចការចោទប្រកាន់នោះទេ។ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ជាពិសេសការប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។ ជាមួយគ្នានេះ ក្រសួងការពារជាតិ បានអំពាវនាវដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ សូមកុំចែករំលែកនូវព័ត៌មានក្លែងក្លាយដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃខាងលើ ដោយតាមដាន និងទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធរបស់យើង។

ស្ពានបេតុងឆ្លងស្ទឹងជីក្រែង ខេត្ដសៀមរាប ប្រវែងជាង៤០ម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ដើម្បីបំរើការធ្វើចរាចរណ៍ដល់ប្រជាពលរដ្ឋ

2026/02/24 04:58:44 pm        152
ក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរខេត្ដសៀមរាប បានរៀបចំបើកការដ្ឋានបុកគ្រឹះ សាងសង់ស្ពានបេតុងឆ្លងស្ទឹងមួយកន្លែងប្រវែង៤៥ម៉ែត្រ ស្ថិតនៅឃុំជីក្រែង ស្រុកជីក្រែង ខេត្ដសៀមរាប ដើម្បីងាយស្រួលឱ្យប្រជាពលរដ្ឋធ្វើចរាចរណ៍និងដឹកជញ្ជូនទំនិញកសិផលផ្សេងៗ បន្ទាប់ពីបានរងការខូចខាត។ការបើកការដ្ឋាននេះ ធ្វើឡើងនៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៦ ដែលអនុវត្ដន៍ស្ថាបនាដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ដោយប្រើប្រាសថវិកាជាតិ។ឯកឧត្ដម ជី ស៊ីថា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋាន មានប្រសាសន៍ថា ការងារស្ថាបនាស្ពានបេតុង១កន្លែងនេះ មានប្រវែង៤៥ម ទទឹង ៨ម ផ្លូវបេតុង សងខាង ក្បាលស្ពានម្ខាងៗ ប្រវែង ៣០ម ទទឹង ៨ម និងស្ថាបនាផ្លូវបេតុងចំនួន១ខ្សែ ប្រវែង ៦០០ម ទទឹង ៥ម ស្ថិតនៅ នៅ ភូមិព្រីង ភ្ជាប់ទៅភូមិតារាម ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ក្នុងគម្រោងលេខ DRR-NC-2026-No.047)។ឯកឧត្ដមបានសំណេះសំណាល និងពាំនាំនូវសេក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ព្រមទាំងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះប្រជាពលរដ្ឋផងដែរ។  ទន្ទឹមនឹងនេះដែរឯកឧត្តម ក៏បានជម្រាបជូនប្រជាពលរដ្ឋថា ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវ គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដោយបានកំណត់ចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមាន វិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌» ដែលមានគោលដៅចម្បងចំនួន៥ គឺ ប្រជាជនមានជីវភាពរស់នៅសមរម្យ មានសុខភាពមាំមួន រស់នៅក្នុងភាពថ្លៃថ្នូរ និងគ្រប់ភូមិឋានទាំងអស់នៅតំបន់ជនបទមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងប្រកបដោយភាពធន់ និងគ្រប់ភូមិឋានទាំងអស់នៅជនបទមានអភិបាលកិច្ចល្អ ព្រមទាំងបានកំណត់យុទ្ធសាស្រ្តគន្លឹះចំនួន៥គឺ យុទ្ធសាស្ត្រ ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាជននៅ តំបន់ជនបទ, ការអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ, ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និងការពង្រឹងស្ថាប័ន។ ឯកឧត្ដម បានអំពាវនាវដល់ គ្រប់ស្ថាប័នពាក់ព័ន្ធ ប្រជាពលរដ្ឋ សូមជួយបង្កភាពងាយស្រួលគ្រប់លក្ខណៈសម្បត្តិ ដើម្បីឱ្យការស្ថាបនាផ្លូវនិងស្ពាននេះបានប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងជោគជ័យ ហើយអធ្យាស្រ័យចំពោះរាល់ផលប៉ះពាល់ដោយអចេតនា ដែលកើតមានឡើងដោយសារការស្ថាបនា និងសូមចូលរួមថែរក្សាការពារ ទប់ស្កាត់ការដឹកជញ្ជូនទំនិញលើសកំរិតកំណត់នៅពេលដែលផ្លូវនិងស្ពាននេះបានស្ថាបនារួច ដើម្បីប្រើប្រាស់បាន យូរអង្វែង ។បើតាមអាជ្ញាធរមូលដ្ឋានឃុំជីក្រែង បានឱ្យដឹងថា ស្ពានឆ្លងស្ទឹងជីក្រែងនេះឆ្នាំ១៩៧៩ (ស្ថានវត្តស្លែង)បានស្ថាបនាជាស្ពានឈើដោយព្រះចៅអធិការវត្តស្លែង ព្រះនាម កែវ ផេង ប៉ុន្ដែបានចាស់ទ្រុឌទ្រោម នៅឆ្នាំ២០០៧ និងកសាងឡើងវិញទួលទួលបានការគាំទ្រឧបត្ថម្ភ របស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានដឹកនាំកសាងស្ពានថ្មថ្មីវិញដើម្បីបងប្អូនធ្វើដំណើរឆ្លងកាត់ ប៉ុន្តែនៅក្នុងឆ្នាំ២០២២ ត្រូវបានឡានដឹកថ្មធុនធ្ងន់បានឆ្លងកាត់ក៏បណ្តាលឲ្យស្ពានបាក់ដាច់ខូចខាត ទាំងស្រុង ទើបអាជ្ញាធរស្នើរសុំរាជរដ្ឋាភិបាលស្ថាបនាថ្មីឡើងវិញ៕អត្ថបទ ៖ Chhet Savy

ជនមានពិការភាពទទួលបានការងារក្នុងស្ថាប័នរដ្ឋ និងឯកជនសម្រេចបានលើសផែនការក្នុងឆ្នាំ ២០២៥

2026/02/24 04:53:28 pm        110
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងរបាយការណ៍សន្និបាតបូកសរុបការងាររបស់ខ្លួន បង្ហាញថា ការទទួលបានការងារធ្វើរបស់ជនមានពិការភាព ទាំងក្នុងស្ថាប័នរដ្ឋ និងក្នុងវិស័យឯកជន មានការកើនឡើងលើសផែនការគ្រោងទុកសម្រាប់ឆ្នាំ ២០២៥កន្លងទៅ។ សម្រាប់ការទទួលបានការងារក្នុងក្រសួងស្ថាប័នរដ្ឋមានការកើនឡើងរហូតដល់ជាង ១០៦ភាគរយ រីឯការទទួលបានការងារនៅតាមបណ្ដាក្រុមហ៊ុន សហគ្រាសឯកជនមានការកើនឡើង ១០ភាគរយ បើធៀបនឹងផែនការសកម្មភាពឆ្នាំ ២០២៥។ការងារពាក់ព័ន្ធពិការភាព ជាកិច្ចការសំខាន់មួយដែលរាជរដ្ឋាភិបាលកម្ពុជា តែងមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការគាំទ្រ។ ការយកចិត្តទុកដាក់បង្ហាញច្បាស់តាមរយៈ ការគាំពារនានា ដែលរាជរដ្ឋាភិបាលបានផ្ដល់ជូន ដោយមានទាំងការផ្ដល់ជូនកម្មវិធីជំនួយសង្គម រាប់បញ្ចូលទាំងការជំរុញលើការសិក្សាជំនាញបច្ចេកទេស ក៏ដូចជាការជំរុញលើការទទួលបានការងារទាំងក្នុងក្រសួងស្ថាប័នរដ្ឋ ក៏ដូចជាការទទួលបានការងារក្នុងវិស័យឯកជន។ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានលើកឡើងក្នុងកម្មវិធីបើកសន្និបាតបូកសរុបការងារថា សេវាសុខុមាលភាពជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់។ ជនមានពិការភាពជាង ប្រាំបួនម៉ឺននាក់ បានទទួលសេវាស្តារលទ្ធភាពពលកម្មគ្រប់ប្រភេទនៅតាមរាជធានី ខេត្ត ព្រមទាំង ផ្តល់សោហ៊ុយធ្វើដំណើរ និងឧបត្ថម្ភជាប្រាក់អាហារផងដែរ។ លើសពីនេះ គឺការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតមុខរបរជូនជនមានពិការភាព បង្កឱកាសឱ្យជនមានពិការភាពចូលរួមកិច្ចការសង្គមយ៉ាង ពេញលេញ ស្មើភាព និងគ្មានការរើសអើង។ ជនមានពិការភាពជាងមួយម៉ឺននាក់ កំពុងបំពេញ ការងារនៅតាមក្រសួងស្ថាប័នរដ្ឋ រោងចក្រ សហគ្រាស និងវិស័យឯកជននានា។ជាក់ស្ដែងរបាយការណ៍បូកសរុបការងារប្រចាំ ២០២៥របស់ក្រសួងសង្គមកិច្ច នៅថ្ងៃនេះបង្ហាញថា ជនមានពិការភាពកំពុងបម្រើការងារនៅតាមក្រសួងស្ថាប័នរដ្ឋមានចំនួន ៧ ៥០២នាក់ កើនឡើង ១០៦ភាគរយ ធៀបនឹងផែនការសកម្មភាពឆ្នាំ ២០២៥។ បើធៀបនឹងចំនួនកាលពីឆ្នាំ ២០២៤មានការកើនឡើងជាង ៣ ៦០០នាក់ ស្មើនឹង ៩៧ ភាគរយ។ សម្រាប់ការទទួលបានការងារ របស់ជនមានពិការភាពក្នុងវិស័យឯកជនវិញ មានចំនួន ៦ ៩០៥នាក់ កើនឡើង ១០ភាគរយនៃផែនការសកម្មភាពឆ្នាំ ២០២៥។ បើធៀបនឹងទិន្នន័យឆ្នាំ ២០២៤ គឺមានការកើនឡើងជាង     ១ ២០០នាក់ ស្មើនឹង ២១ភាគរយ។  ក្រៅពីការគិតគូដល់ចំណុចខាងលើនេះ ក៏មានការគិតគូដល់ហេដ្ឋារចនាសម្ព័ន្ធ ដែលផ្ដល់ជាភាពងាយស្រួលសម្រាប់ជនមានពិការភាព។ ជាក់ស្ដែងអាគារដែលមានហេដ្ឋារចនាសម្ព័ន្ធបង្កភាពងាយស្រួលសម្រាប់ជនមានពិការភាព មានចំនួន ៥១៥អាគារ កើនឡើង ៩៣០ភាគរយ ធៀបនឹងផែនការសកម្មភាពឆ្នាំ ២០២៥។ អត្ថបទ៖គឹមហុក

អាកាសយានដ្ឋានអន្តរជាតិតេជោបន្តទទួលបានកំណើនភ្ញៀវអន្តរជាតិ នៅសប្តាហ៍ទី២ នៃខែកុម្ភៈនេះ

2026/02/24 04:48:44 pm        136
នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៦នេះ អាកាសយានដ្ឋានអន្តរជាតិតេជោ TIA បាននឹងកំពុងមមាញឹកខ្លាំង ទទួលអ្នកដំណើរអន្តរជាតិ និងទេសចរអន្តរជាតិ មកធ្វើការ ប្រកបអាជីវកម្ម និងទស្សនាកម្ពុជា ដែលមានកំ ណើនប្រមាណជាង៧ភាគរយ។ទេសចរអន្តរជាតិ បានប្រាប់BTV នៅថ្ងៃទី២៤ ខែកុម្ភៈ នេះថា នៅក្នុងដំណើរមកទស្សនាកម្ពុជា ជាទូទៅ គឺភ្ញៀវតែងដាក់ផែនការកក់ទិញសំបុត្រយន្តហោះ ហោះត្រង់មកទស្សនារាជធានីភ្នំពេញជាមុន រួចបន្តដំណើរ ទស្សនាទៅទស្សនាខេត្តសៀមរាប និងខ្លះទៀត បន្តដំណើរទស្សនាខេត្តព្រះសីហនុ ដោយសារគោលដៅទេស ចរណ៍ទាំងនោះ គឺមានការផ្សព្វផ្សាយច្រើន ហើយភ្ញៀវខ្លះទៀតធ្លាប់ទទួលបានបទពិសោធន៍ អនុស្សាវរីយ៍ល្អៗ ហើយត្រូវមកទស្សនាម្តងទៀត។ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ពីមួយ សប្តាហ៍ទៅមួយសប្តាហ៍ នៅក្នុងខែមករា និងកុម្ភៈ ដើមឆ្នាំ២០២៦នេះ ទូទាំងប្រទេស ទទួលជើងយន្តហោះ ចេញចូលកម្ពុជា មានប្រមាណ១៤៧០ជើង ពោលគឺរក្សាកំណើនក្នុងរង្វង់ជាង១០% ក្នុងនោះ សម្រាប់អាកាស យានដ្ឋានអន្តរជាតិតេជោ TIA នៅរាជធានីភ្នំពេញ ទទួលជើងយន្តហោះរចេញចូលមានជិត១០០០ជើង អាកាស យានដ្ឋានអន្តរជាតិខេត្តសៀមរាប មានទទួលជើងយន្តហោះចេញចូលបានជាង៤០០ជើង និងខេត្តព្រះសីហនុ ទទួលជើងយន្តហោះចេញមានប្រមាណ៧០ជើង។មន្ត្រីនគរបាលអន្តោរប្រវេសន៍ប្រចាំច្រកអាកាសយានដ្ឋានអន្តរជាតិតេជោ TIA បានឲ្យដឹងថា សម្រាប់ សប្តាហ៍ទី២ នៃខែកុម្ភៈ ២០២៦ បានទទួលអ្នកដំណើរហោះចេញចូលសរុបប្រមាណជិត១១ម៉ឺននាក់ ក្នុងនោះ អ្នកដំណើរជាជនបរទេសហោះចូលសរុបមានប្រមាណជាង៣ម៉ឺននាក់ សរុបមាន១៣៥សញ្ជាតិ កើនប្រមាណ ៧% ប្រៀបធៀបនឹងសប្តាហ៍ទី១ ក្នុងខែកុម្ភៈដដែលនេះ ហើយអ្នកដំណើរជនជាតិបរទេស ហោះចូលច្រើនជាង គេ មានដូចជា ១. ចិន ២. បារាំង ៣. អាម៉េរិក ៤. កូរ៉េខាងត្បូង និង ៥. តៃវ៉ាន់ ៕អត្ថបទ ស៊ុម សុខជា

CMAC កំពុងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះទុកពីសង្គ្រាម

2026/02/24 04:39:14 pm        125
ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បាន និងកំពុងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុង ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សង្គ្រោះ និងការពារអាយុជីវិតប្រជាពលរដ្ឋ។ នេះបើតាមសំណេរនៅក្នុងទំព័រហ្វេសប៊ុករបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកCMAC ដែលបានបង្ហោះសារ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ នេះ ដែលជាថ្ងៃខួបលើកទី២៧ នៃ ទិវាជាតិយល់ដឹងពីមីន។​ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកCMAC បានលើកឡើងថា ទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ គឺជាព្រឹត្តិការណ៍សំខាន់របស់ប្រទេសកម្ពុជា ដើម្បីរំលឹកពីគ្រោះថ្នាក់ បង្កឡើងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជំរុញការអប់រំដល់ប្រជាពលរដ្ឋរស់នៅតំបន់ ងាយរងគ្រោះ និងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ គោលបំណងសំខាន់ គឺលើកកម្ពស់ សុវត្ថិភាពសហគមន៍ តាមរយៈការផ្សព្វផ្សាយអប់រំយល់ដឹងពីមីន/យុទ្ធភណ្ឌមិនទាន់ផ្ទុះ កាត់បន្ថយគ្រោះ ថ្នាក់ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ឯកឧត្តម បានបញ្ជាក់ថា រយៈពេល៣៤ឆ្នាំកន្លងមកនេះ កម្ពុជាបានឆ្លងកាត់ដំណើរដ៏វែងឆ្ងាយ ក្នុងការប្រយុទ្ធប្រឆាំង និងបោសសម្អាតគ្រាប់មីន ព្រមទាំងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានបន្សល់ ទុកផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតមនុស្ស និងការអភិវឌ្ឍសង្គមជាតិ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិ បាល និងការខិតខំរួមគ្នារបស់ដៃគូអភិវឌ្ឍន៍ កម្ពុជាបានសម្រេចលទ្ធផលគួរឲ្យកត់សម្គាល់ក្នុងការកាត់ បន្ថយគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា អង្គភាពCMAC បាននិងកំពុងបន្តដើរតួនាទីស្នូលយ៉ាងសំខាន់ ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សង្គ្រោះនិងការពារអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងផ្តល់ដីមានសុវត្ថិភាពជូនសហគមន៍សម្រាប់ធ្វើកសិកម្ម សាងសង់លំនៅឋាន អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ ជាពិសេសក្នុងបេសកកម្មបោសសម្អាតគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាមសៀមឈ្លានពានដែលជាបន្ទុកថ្មីបន្ថែមទៀត សម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាត្រូវប្រឈមមុខដោះស្រាយទាំងក្នុងដំណាក់កាលចំពោះមុខនិងអនាគតវែងឆ្ងាយបន្តទៀត។គួរបញ្ជាក់ដែរថា ទិវាជាតិយល់ដឹងពីមីន ២៤ កុម្ភៈ ឆ្នាំ២០២៦ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព»។អត្ថបទ៖ ទូច សោភ័ណ

គណៈកម្មការ JBC កម្ពុជា បញ្ជូនកំណត់ទូតជាថ្មីម្តងទៀតទៅគណៈកម្មការ JBC ថៃ ដើម្បី​ស្នើ​ចាត់​បញ្ជូន​ក្រុម​វាស់វែងចម្រុះនៃភាគីទាំងពីរចុះលើដីជាក់ស្តែង និងបន្តអនុវត្ត​ការងារ​បោះបង្គោល​បណ្តោះ​អាសន្ន

2026/02/24 04:39:03 pm        191
ភ្នំពេញ៖ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាថ្មីម្តងទៀត កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ទៅគណៈកម្មការ JBC ភាគីថៃ ដើម្បីស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង ដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ន និងស្នើឱ្យមានការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) កម្ពុជា-ថៃ លើកទី១២ និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ លើកទី៥ នៅអំឡុងសប្តាហ៍ទីមួយ ខែមីនា ឆ្នាំ២០២៦ និងកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នៃភាគីទាំងពីរ នៅអំឡុងសប្តាហ៍ទីពីរ ខែមីនា ឆ្នាំ២០២៦។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា។  ខ្លឹមសារកំណត់ទូតជាថ្មីម្តងទៀតរបស់កម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ រួមមាន៖១-ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ដើម្បីបន្តអនុវត្តការងារបោះបង្គោល បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 ស្ថិតក្នុងភូមិសាស្ត្រភូមិជោគជ័យនិង ភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59 ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ព្រមទាំងសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើមដែលភាគីទាំងពីរបានឯកភាពគ្នា។២- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរដើម្បីចុះវាស់វែងនិងបោះបង្គោល បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 33-37 (តំបន់បឹងត្រកួន), តំបន់ច្រកទ្វារ ព្រំដែនអន្តរជាតិថ្មដា (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់), តំបន់ព្រំដែនអូរភ្លុកដំរី (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់), តំបន់ព្រំដែនច១ (ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់) និងតំបន់ព្រំដែនផ្សេងទៀ នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។៣- ស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរដើម្បីចុះវាស់វែងនិងខណ្ឌសីមាលើដី ជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា (ខ្សែព្រំដែនដើរតាមផ្លូវទឹក និង ខ្សែព្រំដែនជាបន្ទាត់ត្រង់) នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។៤-ស្នើឱ្យមានការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) កម្ពុជា-ថៃ លើកទី១២ និងកិច្ចប្រជុំ អនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ លើកទី៥ នៅអំឡុងសប្តាហ៍ទីមួយ ខែមីនា ឆ្នាំ២០២៦ និងកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នៃភាគីទាំងពីរ នៅអំឡុងសប្តាហ៍ទីពីរ ខែមីនា ឆ្នាំ២០២៦។៥-គណៈកម្មការ JBC ភាគីកម្ពុជា បានតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពឈ្លានពាននិង កាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ ព្រមទាំងការបន្តធ្វើសកម្មភាពរំលោភបំពានលើបូរណភាព ទឹកដីនិងអធិបតេយ្យកម្ពុជា ដោយបង្ហោះដ្រូន រាយលួសបន្លា ដាក់ទូរកុងតឺន័រ ដោតទង់ជាតិថៃ ជីកប្រឡាយ សាងសង់ផ្លូវនិងលេណដ្ឋាន ប្តូរឈ្មោះផ្លូវជាតិលេខ៥៨របស់កម្ពុជា សកម្មភាពកែប្រែបរិស្ថានព្រំដែននៅតំបន់ ប្រាសាទតាមាន់និងប្រាសាទព្រះវិហារ ឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាននិងទ្រព្យសម្បត្តិប្រជាពលរដ្ឋ កម្ពុជា និងហាមឃាត់មិនឱ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ចូលរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញ។រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបញ្ជាក់ថា សកម្មភាពទាំងអស់នេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន MOUឆ្នាំ២០០០ កំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មការ JBC និងកិច្ចព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ជាពិសេសរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការ JBC ។រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បញ្ជាក់ជូនសាជាថ្មីដល់ជនរួមជាតិ និងសាធារណជនជាតិ-អន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការ ព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ក្នុងន័យនេះគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)កម្ពុជា នឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតជាមួយគណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន និង មិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏បានអំពាវនាវដល់ជនរួមជាតិ និងសាធារណជនទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា ដែលជានិច្ចកាល តែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ៕

និស្សិតខ្មែរសិក្សាក្នុងតំបន់អឺរ៉ុបរំពឹងថាសហគមន៍អឺរ៉ុបនឹងជួយដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ

2026/02/24 04:32:50 pm        132
ភ្នំពេញ ៖ តំណាងនិស្សិតកំពុងសិក្សានៅអ៊ីតាលី ក្នុងតំបន់អឺរ៉ុប និងប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំង បាន យល់ឃើញថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសអឺរ៉ុប គឺមានសារប្រយោជន៍ សំខាន់សម្រាប់ប្រទេសកម្ពុជា គឺលើកកម្ពស់ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ពួកគេរំពឹងថា សហគមន៍អឺរ៉ុប នឹងជួយដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ ទៅតាមច្បាប់អន្តរជាតិនានាដែលមាន។ ​លោក ខឺយ ស៊ីនឿន តំណាងនិស្សិតកំពុងសិក្សានៅអ៊ីតាលី ក្នុងតំបន់អឺរ៉ុបបានថ្លែងប្រាប់ BTV ថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតំបន់អឺរ៉ុប គឺមានសារប្រយោជន៍សំខាន់សម្រាប់ កម្ពុជា ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ទាក់ទាញវិនិយោគ ចូលមកកម្ពុជា បង្កើនកេរ្តិ៍ឈ្មោះ កម្ពុជានៅលើឆាកអន្តរជាតិ ដើម្បីធានានូវសន្តិភាពស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា ដើម្បីរក្សាតុល្យ ភាពយុទ្ធសាស្ត្រ នយោបាយ ទំនាក់ទំនងការទូតរបស់កម្ពុជា បង្កើននូវភាពបត់បែននយោបាយការ បរទេស និងកាត់បន្ថយនៅការពឹងផ្អែកលើភាពដៃគូរតែមួយ។ចំណែកអ្នកស្រី ខៀវ ចិន្តា ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំងបានសម្តែងនូវក្តីសង្ឃឹមថា សហ គមន៍អឺរ៉ុបនឹងជួយដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ និងការដោះស្រាយទៅតាមច្បាប់អន្តរជាតិ នានាដែលមាន និងតាមផែនទីបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧ ។ ហើយសង្ឃឹមថា សហគមន៍អឺរ៉ុប នឹងជួយរកយុត្តិធម៌ឲ្យកម្ពុជា និងមិនទុកកម្ពុជាចោលនោះទេ។តំណាងនិស្សិតកំពុងសិក្សាក្នុងតំបន់អឺរ៉ុប និងពលរដ្ឋនៅបារាំងបានលើកឡើងថា ចំពោះជម្លោះ ព្រំដែនកម្ពុជា ថៃ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ពិភពលោកឲ្យបានដឹងបានឮថា ថៃពិតជាឈ្លាន ពានកម្ពុជា ដោយកម្ពុជារក្សាជំហរនៅក្នុងការដោះស្រាយបញ្ហាទាំងអស់នេះដោយសន្តិវិធី និងគោរពបទ ឈប់បាញ់ គោរពតាមច្បាប់អន្តរជាតិ៕អត្ថបទ៖ វង្ស សុភាព

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកស្រី Von der Leyen រិះគន់លោក Merz ដោយបញ្ជាក់ថា ការលុបទណ្ឌកម្មអ៊ីរ៉ង់ គឺឆាប់ពេក
04/27/2026 08:04 PM
សហភាពអឺរ៉ុប ពង្រីករយៈពេលដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ១ឆ្នាំទៀត
04/27/2026 07:04 PM
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
04/27/2026 07:04 PM
ប្រធានាធិបតីលីបង់ឆ្លើយតបទៅក្រុមហេសបូឡាថា ការនាំប្រទេសចូលទៅក្នុងសង្គ្រាម គឺ «ក្បត់ជាតិ»
04/27/2026 07:04 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
04/27/2026 07:04 PM
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
04/27/2026 07:04 PM
ហ្វីលីពីន និងអាមេរិក ធ្វើសមយុទ្ធប្រឆាំងការឡើងដីគោក ជាមួយសម្ព័ន្ធមិត្ត ក្បែរសមុទ្រចិនខាងត្បូង
04/27/2026 06:04 PM
ប៉ាគីស្ថាននៅតែប្រឹងប្រែងបិទគម្លាត រវាងអាមេរិក និងអ៊ីរ៉ង់ ទោះគ្មានការចរចាទល់មុខក៏ដោយ
04/27/2026 06:04 PM
អាហ្វ្រិកខាងលិច អំពាវនាវឲ្យមានការឆ្លើយតបរួមគ្នាចំពោះការវាយប្រហារសម្លាប់រដ្ឋមន្រ្តីការពារជាតិម៉ាលី
04/27/2026 06:04 PM
អាជ្ញាធរយេម៉ែនចាប់ខ្លួនជនសង្ស័យជាច្រើននាក់ជុំវិញការរៀបចំផែនការធ្វើឃាត នៅទីក្រុង ADEN
04/27/2026 06:04 PM