ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

អ្នកនាំពាក្យរដ្ឋាភិបាល បក្សនយោបាយ និងសង្គមស៊ីវិល សោកស្ដាយក្រុមជ្រុលនិយម​បន្តប្រឆាំង​មូលនិធិអភិវឌ្ឍតាមព្រំដែន

2024/08/29 12:12:32 pm        351
អ្នកនាំពាក្យរាជរដ្ឋាភិបាល មេដឹកនាំគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលនៅកម្ពុជា បង្ហាញ​ការសោកស្ដាយចំពោះក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុក ដែលបន្ត​បង្កើត​ព័ត៌មាន​មិនពិត បំផុសផុលក្នុងរូបភាពដដែល ប្រឆាំងនឹង​សកម្មភាព​របស់​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រ​ចូល​រួម​បរិច្ចា​គថវិកា ក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។ ស្របពេលដែលប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសបានចូលរួមបរិច្ចាគក្នុង​មូល​និធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធតាមព្រំដែន ដូចទឹកបាក់ទំនប់ ក្រុមប្រឆាំងជ្រុល​និយម​នៅ​ក្រៅ​ប្រទេស​បែ​ជា​ចោទ​ប្រកាន់រាជរដ្ឋាភិបាលថា អស់ថវិកា ទើបរៃអង្គាស់ពីប្រជាពលរដ្ឋ។ ឆ្លើយតបទៅនឹងបញ្ហានេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ការ​ចោទ​ប្រកាន់បែបនេះ គេធ្លាប់លឺជាច្រើនទសវត្សរ៍មកហើយ ដែលគ្រាន់​តែ​ជា​ពាក្យ​បោក​ប្រាស់​ដដែលៗ​តែ​ប៉ុណ្ណោះ។ ឯកឧត្តមបញ្ជាក់ថា ការបង្កើតមូល​និធិ​នេះ​ធ្វើ​ឡើង​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ និងបានបង្ហាញពីការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី​របស់​ប្រជាពលរ​ដ្ឋ​ចំពោះ​រាជ​រដ្ឋាភិបាល។ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ ក្នុងនាំគណបក្សនយោបាយមួយរូបនៅកម្ពុជា បានបង្ហាញការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរលើផលប្រយោជន៍ជាតិ និងបូរណភាពទឹកដី ផ្ដួចផ្ដើមបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» តាមការចង់បានរបស់រាស្រ្ដ។ លោកក៏សម្ដែងការសោកស្ដាយដែលក្រុមប្រឆាំងមួយក្ដាប់តូចនៅតែប្រឆាំងផ្កាប់មុខមិនគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជន។ ចំណែក លោក ថុល សុផាន់ណា អ្នកនាំពាក្យសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ក៏បង្ហាញការសោកស្ដាយចំពោះទង្វើក្រុមប្រឆាំងជ្រុលនិយម ដែលជានិច្ចជាកាលតែងតែប្រឆាំងលើសមិទ្ធផល និងការរីកចម្រើនរបស់កម្ពុជា។ លោកចាត់ទុកការប្រឆាំងលើ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» របស់ក្រុមប្រឆាំងមួយក្ដាប់តូច គឺជាការជាន់កែងខ្លួនឯង ខណៈធ្លាប់រៃអង្គាសថវិកាអ្នកគាំទ្រជាច្រើនលើកប៉ុន្ដែមិនដែលបានចេញសមិទ្ធផលអ្វីម្ដងណាឡើយ។ សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ថវិកាដែលទទួលបានពីមហាជនដែលបានចូលរួមជា មួយរាជរដ្ឋាភិបាលក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» បានចំនួនជិត១១លានដុល្លារហើយ។ ក្នុងឱកាសនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្ញើលិខិតថ្លែងអំណរគុណរជូនសប្បុរសជននានា ដែលបានចូលរួមថវិកាដោយស្ម័គ្រចិត្តក្នុងមូលនិធិនេះ ដើម្បី ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារ សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ដោយចូលរួមក្នុងការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យ បានកាន់តែរឹងមាំ និងប្រកបដោយចីរភាព៕ អត្ថបទ៖ វ៉ន ដារ៉ា

មន្រ្តីជំនាញជាន់ខ្ពស់ក្រសួងកសិកម្ម ចុះពិនិត្យស្ថានភាពស្រូវរងផលប៉ះពាល់ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ

2024/08/29 12:11:22 pm        198
ឧត្តរមានជ័យ៖ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៩ សីហា ឆ្នាំ២០២៤នេះ បានចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ប្រមាណ៤៣៩១ ហិកតា ចំនួន៤ឃុំគឺ ឃុំពង្រ ឃុំចុងកាល់ ឃុំជើងទៀន និងឃុំក្រសាំង ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។ក្នុងដំណើរចុះពិនិត្យស្ថានភាពដំណាំស្រូវនាពេលនោះដែរ ឯកឧត្តម តូច ប៊ុនហួរ បានធ្វើការណែនាំ​ដល់មន្រ្តីជំនាញពាក់ព័ន្ធ ជាពិសេសមន្រ្តីកសិកម្ម​ឃុំនៅតាមមូលដ្ឋាន ត្រូវបន្តខិតខំយកចិត្តទុកដាក់​ឲ្យបានខ្ពស់ក្នុងការតាមដានបន្តពីស្ថានដំណាំស្រូវរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ប្រសិនបើមានអ្វីមួយប្រែប្រួល​បន្តទៀតនោះ​ ត្រូវ​រាយការណ៍​មកមន្រ្តីជំនាញ​កសិកម្មខេត្ត​ឲ្យបាន​ឆាប់រហ័ស​ ងាយស្រួល​ក្នុងការ​ជួយអន្តរាគមន៍​សង្រ្គោះ​ដល់​ដំណាំស្រូវ​របស់​បងប្អូន​ប្រជាពលរដ្ឋ​បានទាន់ពេលវេលាផងដែរ។ឯកឧត្តម បន្តថា ដោយសារអាកាសធាតុមិនសូវអំណោយ​ផល​មាន​ភ្លៀង​ធ្លាក់​ពុំ​គ្រប់គ្រាន់​នៅតាម​តំបន់ខ្លះ​ក្នុងខេត្តឧត្តរមានជ័យ​បណ្តាលឲ្យស្រូវរបស់​ប្រជាពលរដ្ឋមួយភាគ​ ដែល​នៅឆ្ងាយពី​តំបន់​ធារាសាស្រ្ត​មិនអាចផ្តល់​ប្រភពទឹកទៅដល់​មាន​ការខូចខាត និង​រងផលប៉ះពាល់​ ប៉ុន្តែប្រសិន​បើ​មានភ្លៀងធ្លាក់​មកខ្លះវិញ អាចជួយសង្រ្គោះបានវិញ​ប្រមាណ៥០ភារយផងដែរ។តាមរបាយការណ៍​របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ស្រូវដែលរងផលប៉ះពាល់ក្នុងស្រុកចុងកាល់ សរុបប្រមាណ៤៣៩១ហិកតា ស្នើនឹង៩៤៨គ្រួសារ និងខូចខាតទាំងស្រុងចំនួន៧៧៨ហិកតាស្នើនឹង១៧៥គ្រួសារ បូមទឹកសង្រ្គោះបាន ១៣៣ហិកតា។ ក្រោយពីមានភ្លៀងធ្លាក់ខ្លះ នៅតាមតំបន់មួយចំនួននោះ ដំណាំ​ស្រូវ​ហាក់មាន​ការលូតលាស់​បាន​ល្អប្រសើរឡើងវិញជាធម្មតាផងដែរ។ ក្នុងនោះមន្រ្តីយើងក៏បានធ្វើការសហការ​ជា​មន្រ្តីជំនាញក្រុមការងារ​ធនធានទឹកធ្វើការបូមទឹកជួយអន្តរាគមន៍​សង្រ្គោះ​ស្រូវ​បាន​ប្រមាណ៧០ភារយផងដែរ៕

ក្រសួងកសិកម្មនាំយកដើមមនចំនួន ១ពាន់ដើម ជូនដល់សិប្បកម្មតម្បាញសូតនៅខេត្តសៀមរាប

2024/08/29 12:02:06 pm        143
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា នៅព្រឹកថ្ងៃទី២៩ សីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រគល់ដើមមនចំនួន ១ពាន់ដើម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ នៅក្នុងភូមិសាស្ត្រ ស្រុកពួក ខេត្តសៀមរាប។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងក្នុងផេកផ្លូវការរបស់ខ្លួនថា ក្រសួងបានជួយគាំទ្រដល់ក្រុមហ៊ុនសិប្បករអង្គរ ក្នុងការស្ដារឡើងវិញនូវសិប្បកម្មតម្បាញសូត្ររបស់ខ្មែរ ចាប់តាំងពីខែមីនា ឆ្នាំ២០២៤ រហូតក្រុមហ៊ុនអាចដំណើរការឡើងវិញទាំងស្រុង ចាប់តាំងពីការដាំដើមមន ចិញ្ចឹមដង្កូវនាង ស្រាវសូត្រ និងតម្បាញ។ ប្រភពដដែល បានបន្តថា បន្ទាប់ពីបានទស្សនាលំហូរនៃសិប្បកម្មតម្បាញសូត្ររបស់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ដ្រី បានសម្ដែងការសាទរចំពោះក្រុមហ៊ុម ដែលខិតខំប្រឹងប្រែងស្ដារឡើងវិញនូវវិស័យតម្បាញសូត្រ ដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរ។ ផលិតផលសូត្រមានតម្លៃខ្ពស់ ព្រោះដំណើរការផលិតនៅមានលក្ខណៈប្រពៃណីច្រើន។ ឯកឧត្តម សង្ឃឹមថា ក្រុមហ៊ុននឹងបន្តអភិវឌ្ឍដំណើរការផលិតសូត្រឱ្យកាន់តែប្រសើរឡើង ទាំងផ្នែកបច្ចេកទេស និងបរិក្ខារ ហើយក្រសួងនឹងបន្តគាំទ្រទៅតាមលទ្ធភាព លើផ្នែកដាំដុះ និងចិញ្ចឹមដង្កូវនាង ដែលស្ថិតក្រោមសមត្ថកិច្ច និងជំនាញរបស់ក្រសួង។ឯកឧត្តម ឌិត ទីណា សង្ឃឹមទៀតថា វិស័យតម្បាញសូត្ររបស់ក្រុមហ៊ុនសិប្បករអង្គរ និយាយដោយឡែក និងនៅកម្ពុជា និយាយជារួម នឹងរីកចម្រើនថែមទៀតនាពេលអនាគត។ ការរីកចម្រើននៃវិស័យតម្បាញសូត្រ នឹងអាចជួយផ្ដល់ការងារបន្ថែមដល់កសិករដាំដើមមនសម្រាប់ផ្គត់ផ្គង់ដល់ការចិញ្ចឹមដង្កូវនាង និងសិប្បករតម្បាញសូត្រ។ មិនត្រឹមតែប៉ុណ្ណោះ នឹងរួមចំណែកដល់ការថែរក្សាសិប្បកម្មតម្បាញសូត្រ ដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរឱ្យបានស្ថិតស្ថេរគង់វង្ស។ក្រៅពីការទស្សនកិច្ចចម្ការដើមមន និងសិប្បកម្មតម្បាញសូត្ររបស់ក្រុមហ៊ុនសិប្បករអង្គរ ឯកឧត្តមរដ្ឋមន្ដ្រី និងថ្នាក់ដឹកនាំ ព្រមទាំងតំណាងក្រុមហ៊ុនសិប្បករអង្គរ បានអញ្ជើញដាំដើមមនរួមគ្នាផងដែរ៕

ក្រសួងការងារបន្តបើកកិច្ចប្រជុំប្រាក់ឈ្នួលកម្មករកាត់ដេរជាលើកទី២ នៅថ្ងៃទី២៩ សីហានេះ

2024/08/29 11:53:36 am        156
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ជាលើកទី២ ដើម្បីបន្តពិភាក្សាគ្នាលើការកំណត់តួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥ខាងមុខ។កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរ លើកទី២នេះ បានធ្វើឡើងជាលក្ខណៈត្រីភាគី រួមមាន៖ ភាគីសហជីពតំណាងកម្មករនិយោជិត, ភាគីតំណាងនិយោជក និងភាគីរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ នៅក្នុងបើកកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ដូចរាល់ដងដែរ ការលើកឡើងក្នុងកិច្ចប្រជុំជាលក្ខណៈត្រីភាគី គឺភាគីនីមួយៗបានរៀបចំកិច្ចប្រជុំផ្ទៃក្នុងរបស់ខ្លួនផងដែរ។ ឯកឧត្តម បានបន្តថា ការជួបជុំជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ គឺមានសារៈសំខាន់ ដោយសារកិច្ចប្រជុំដំបូងជាលក្ខណៈត្រីភាគី គឺយើងគ្រាន់តែបានស្តាប់ បានដឹង បានឮ ហើយឃើញនូវអ្វីដែលជាបម្រែបម្រួលនៃលក្ខណៈវិនិច្ឆ័យនីមួយៗ ប៉ុន្តែភាគីនីមួយៗត្រូវការពន្យល់ពីភាពផ្ទៃក្នុងរបស់ខ្លួនថែមទៀត ថាតើគួរប្រកាន់គោលជំហរយ៉ាងដូចម្តេច ហើយមានយុទ្ធសាស្រ្តយ៉ាងក្នុងការចរចារដូចម្តេច អញ្ចឹងហើយបានជាភាគីនីមួយៗមានភាពចាំបាច់នៅក្នុងការសម្របសម្រួលផ្ទៃក្នុង។ ឯកឧត្តម បានបញ្ជាក់ថា សម្រាប់កិច្ចប្រជុំនាពេលបន្ទាប់ នឹងបន្តជួបប្រជុំផ្ទៃក្នុងរៀងៗខ្លួនដដែល នៅថ្ងៃទី៦ ខែកញ្ញាខាងមុខ។ទាក់ទិនទៅនឹងកិច្ចចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ខាងមុខ ភាគីសហជីពតំណាងឲ្យកម្មករនិយោជិត បានសម្រេចយកតួលេខបឋមមួយ គឺចំនួន ១៤ដុល្លារ សម្រាប់បន្ថែមលើប្រាក់ឈ្នួលអប្បបរមាគោលបច្ចុប្បន្នចំនួន ២០៤ដុល្លារ ហើយនេះគ្រាន់តែជាតួលេខដែលត្រូវជជែកពិភាក្សាគ្នាប៉ុណ្ណោះ ដើម្បីត្រៀមបង្ហាញបន្តក្នុងកិច្ចប្រជុំជាមួយភាគីនិយោជក។សូមបញ្ជាក់ទៀតថា កិច្ចចចារប្រាក់ឈ្នួលអប្បបរសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ គ្រប់ភាគីទាំងអស់ ត្រូវប្រើលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ដោយផ្តោតលើ ៧ចំណុចសំខាន់ៗ ដូចជា៖ ស្ថានភាពគ្រួសារ, អាត្រាអតិផរណា, ការចំណាយក្នុងការរស់នៅ, ផលិតភាព, ភាពប្រកួតប្រជែងរបស់ប្រទេស, ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។ ហើយគ្រប់ភាគីទាំងអស់ ត្រូវផ្តោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្រ្តដោយយោងលើលក្ខណវិនិច្ឆ័យទាំង៧ខាងលើ ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមជាមួយ។ គិតត្រឹមឆ្នាំ២០២៤នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត មានចំនួន ២០៤ដុល្លារ ក្នុង១ខែ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗ៕

SME Bank នឹងចាប់ដៃគូជាមួយ CGCC ដើម្បីផ្តល់ឥណទានគ្មានទ្រព្យធានាដល់ SME ក្នុងស្រុក

2024/08/29 11:45:19 am        230
ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងចាប់ដៃគូជាមួយសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីផ្តល់ឥណទានគ្មានទ្រព្យ ធានា ដល់សហគ្រាសធុនតូច និងមធ្យម សម្រាប់ការពង្រីក ឬបង្កើតអាជីវកម្មថ្មីៗបន្ថែម។លោក លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា លើកឡើងក្នុងកិច្ចប្រជុំភាពជាដៃគូក្រុមការងារ "គ" ផ្នែកកម្មន្តសាលសហគ្រាសធុនតូច និងមធ្យម នៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៤ ម្សិលមិញនេះថា នៅក្នុងកិច្ចប្រជុំភាពជាដៃគូ ក្រុមការងារនេះ ឃើញថា ម្ចាស់សហគ្រាសបានលើកឡើងលើក អំពីភាពមិនទទួលបានហិរញ្ញប្បទានសម្រាប់ពង្រីកអាជីវកម្ម ជាពិសេសការទទួលបានឥណទានធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជានេះជាដើម។ លោក បន្តថា សម្រាប់បញ្ហានេះ កន្លង មកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបង្កើតផលិតផលមួយ ដែលមានឈ្មោះថា ឥណទានមិនយកទ្រព្យធានា ប៉ុន្តែ សម្រាប់ទំហំដែល SME Bank បានផ្តល់ជូន មានទឹកប្រាក់ត្រឹមតែ ៥ ម៉ឺនដុល្លារប៉ុណ្ណោះ ដែលបញ្ហាវាសមល្មមសម្រាប់ការពង្រីក អាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម។លោក បន្ថែមឱ្យដឹងថា ជាក់ស្តែងមកដល់ពេលនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានផ្តល់ឥណទានមានទំហំ ជាប់ ៥០០ លានដុល្លារអាមេរិករួចហើយ និងកំពុងបន្តប្រតិបត្តិការជាបន្តបន្ទាប់ដល់សហគ្រាសក្នុងស្រុក តាមរយៈយន្តការចំនួនពីរ សំខាន់គឺ៖ យន្តការផ្តល់សហហិរញ្ញប្បទានដែលសហការជាមួយធនាគារផ្សេងៗ និងយន្តការផ្តល់ហិរញ្ញប្បទានដោយផ្ទាល់ ក្នុងនោះ ចាប់ពីពេលនេះទៅមុខ ប្រហែលជាធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា អាចផ្តល់ឥណទានដោយផ្ទាល់វិញ។ បញ្ហានេះ  SME Bank កំពុងគិតគូរនូវគោលការណ៍មួយចំនួនទៀត គឺការចាប់ដៃគូជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលគ្រោង អនុវត្តន៍នៅខែ កញ្ញា ខាងមុខនេះ លើការផ្តល់ឥណទានគ្មានទ្រព្យធានា ដល់សហគ្រាសធុនតូច និងមធ្យម សម្រាប់ការប្រកបរបរ អាជីវកម្ម គឺការពង្រីក ឬបង្កើតអាជីវកម្មថ្មីបន្ថែមជាដើម។សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំភាពជាដៃគូក្រុមការងារ "គ" ផ្នែកកម្មន្តសាលសហគ្រាសធុនតូច និងមធ្យមនេះ, វិស័យឯកជន បានស្នើសុំ យកទ្រព្យបញ្ចាំជាទ្រព្យសកម្ម (Fix Asset) សម្រាប់ជាទ្រព្យនៃកម្ចីបន្ថែម ឬវិក្កយប័ត្រលក់ដូរដែលមានតម្លៃអាចយកប្រើប្រាស់បាន និងបានស្នើសុំដកអំពីប្រវត្តិអតិថិជន CBC ដោយហេតុថា បច្ចុប្បន្ននេះការខូច CBC កើតឡើងស្ទើរគ្រប់អាជីកម្ម ព្រមទាំងស្នើសុំសិក្សា លើមុខរបរដែលកំពុងកើត, ការរៀបចំជាយុទ្ធសាស្រ្តដើម្បីរស់បន្ត និងមានក្រុមជំនាញវាយតម្លៃជាក់ស្តែងគឺនឹងធ្វើឱ្យប្រសើរ។បញ្ហា CBC នេះ, ឯកឧត្តម ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងថា CBC គឺជាប្រព័ន្ធ មួយដែលចង់ក្រងពីប្រវត្តិអ្នកកម្ចីឥណទាន សម្រាប់ជារបាយការណ៍វិភាគទៅលើអតិថិជន ឬការដឹងពីប្រវត្តិរបស់អ្នកខ្ចីដូចជា ការសង់ ទានពេល ឬមិនទាន់ពេលជាដើម ដើម្បីវិភាគលើការផ្តល់ឥណទាន ។ ឯកឧត្តម បន្ថែមថា របាយការណ៍សម្រាប់ធនាគារដែលផ្តល់ ប្រាក់កម្ចី មិនមែនផ្អែកតែលើ CBC មួយមុខនេះឡើយ ព្រោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គឺមានគោលនយោបាយផ្ទៃក្នុងមួយទៀត ក្នុងការអនុម័តលើការសម្រេចផ្តល់ ឬមិនផ្តល់ ជាពិសេសការផ្តោតលើលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន ឬសហគ្រាស ទាំងនោះដែលអនុវត្តន៍ ដូច្នេះបញ្ហា CBC គ្រាន់តែជារបាយការណ៍បន្ទាប់បន្សំប៉ុណ្ណោះ៕ អត្ថបទ៖ សុន រ៉ាឌី

រយៈពេលពេញ១ឆ្នាំក្នុងនីតិកាលទី៧, កម្ពុជាទទួលបានការវិនិយោគ ៣៩១ គម្រោង មានទុនជាង ៧,៥ ពាន់លានដុល្លារ

2024/08/29 11:28:25 am        187
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣៩១ គម្រោង មានទុនវិនិយោគសរុបជាង ៧,៥ ពាន់លានដុល្លារអាម៉េរិក នៅក្នុងរយៈពេញមួយឆ្នាំ នៃរាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧ នេះ។គិតត្រឹមខែ កញ្ញា ឆ្នាំ២០២៣ ដល់ខែ សីហា ឆ្នាំ២០២៤ ដែលមានរយៈពេញមួយឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី ៧, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣៩១ គម្រោង ដែលមានទុនវិនិយោគសរុប ប្រមាណជាង ៧,៥ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៤១ ពាន់កន្លែង ក្នុងនោះគម្រោងវិនិយោគដែល ស្ថិតនៅទីតាំងក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៦១ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១៣០ គម្រោង។ជារួម, ក្នុងរយៈពេល១ឆ្នាំនេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ១៦៨ គម្រោង ខណៈទុនវិនិយោគមាន ការកើនឡើងគួរឱ្យកត់សម្គាល់ ដល់ទៅប្រមាណ ៤ ៦៧២ លានដុល្លារអាម៉េរិក ស្មើ ១៦១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ១ឆ្នាំចុងក្រោយនៃរាជរដ្ឋាភិបាល នីតិកាលទី៦។ ការកើនឡើងយ៉ាងគំហុកនេះ គឺដោយសារវត្តមាននៃគម្រោងថ្មី នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍ និងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស។ជាក់ស្តែងក្រៅតំបន់សេដ្ឋកិច្ចពិសេស, គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ ៥ ចំនួន ២ ៨៧០ បន្ទប់ និង មជ្ឈមណ្ឌលពាណិជ្ជកម្ម មានទីតាំងស្ថិតនៅភូមិ ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៥៧៤ លានដុល្លារអាម៉េរិក។ គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក អានុភាព ១៥០ មេហ្គាវ៉ាត់ មានទីតាំងស្ថិតនៅស្ទឹងមេទឹក ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានទុនវិនិយោគជាង ៤៤០ លានដុល្លារអាម៉េរិក ខណៈដែលគម្រោងវិនិយោគបង្កើត និងធ្វើ អាជីវកម្មមជ្ឈមណ្ឌលទិន្នន័យចំនួន ២ ស្ថិតនៅរាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណជាង ១៣៧ លានដុល្លារអាម៉េរិក។ចំពោះគម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន, គម្រោងវិនិយោគបង្កើតរោងចក្រ ផលិតសំបកកង់រថយន្ត មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល មានទុនវិនិយោគជាង ៤៣០ លានដុល្លារអាម៉េរិក, គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត មានទីតាំងនៅតំបន់សេដ្ឋកិច្ច ពិសេស ស៊ីន បាវិត មានទុនវិនិយោគ ២៥៦ លានដុល្លារអាម៉េរិក, គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន ៥ កន្លែង ស្ថិតនៅខេត្តកំពង់ឆ្នាំង ស្វាយរៀង កណ្តាល ព្រះសីហនុ និងខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ៣៧៤ លានដុល្លារអាម៉េរិក។សូមបញ្ជាក់ថា ក្នុងរយៈពេលពេញមួយឆ្នាំនេះ ប្រភពទុនវិនិយោគមកពីប្រទេសចិនឈរនៅលំដាប់លេខរៀងទី ១ ដោយបានរួម ចំណែកជាង ៦០ ភាគរយ នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ជាង ៣២ ភាគរយ នៃទុន វិនិយោគសរុបផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អំបិលកម្ពុជាកំពុងទទួលបានការគាំទ្រពីអន្តរជាតិ ខណៈផលិតផលនេះជាផ្នែកមួយជំរុញ​ដល់កំណើន​នាំចេញរបស់កម្ពុជា

2024/08/29 11:03:07 am        144
អំបិលកម្ពុជាកំពុងបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ខណៈបច្ចុប្បន្នផលិតផលមួយនេះ ក៏កំពុងទទួលបានការគាំទ្រពីទីផ្សារ អឺរ៉ុបបន្ថែម ជាប្រភេទអំបិលដែលមានរសជាតិឆ្ងាញ់ និងរំពឹងថា ទីផ្សារនាំចេញផលិផលមួយនេះនឹងមានកំណើននាំចេញកាន់តែ ប្រសើរ។លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត-កែប លើកឡើងនៅក្នុងកិច្ចប្រជុំភាព ជាដៃគូក្រុមការងារ "គ" ផ្នែកកម្មន្តសាលសហគ្រាសធុនតូច និងមធ្យម នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះថា ជុំវិញផលិតផល អំបិលនេះ ពីមុន​យើង​ធ្លាប់តែ ឮការនាំចូល តែមកដល់បច្ចុប្បន្នក្រោមការខិតខំប្រែងរបស់រារដ្ឋាភិបាល ជា​ពិសេស​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលតែងតែជួយគាំទ្រ​ដល់​ដំណើរ​ការ​ផលិតមកដល់ពេលនេះ, អំបិលកម្ពុជាបានកំពុងនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិជាបណ្តើរៗ​ដូចជា ការនាំចេញទៅកាន់ទីផ្សារជប៉ុន, ប្រទេសឆែក, អង់គ្លេស, បារាំង និងប្រទេសស្វីស​ជាដើម។លោក បន្តថា ជុំវិញការនាំចេញនេះ បានបង្ហាញឱ្យឃើញថា កម្ពុជាកំពុងឈានជើង​ប្រកួត​ប្រជែង​អំបិលនៅលើទីផ្សារអន្តរ ជាតិ ទោះបីមិនទាន់មានទំហំធំនៅ​ឡើយ តែរំពឹងថា ទៅពេល​ខាងមុខ ផលិតផលអំបិលកម្ពុជានឹងអាចនាំចេញកាន់តែច្រើន ខណៈបច្ចុប្បន្ន​ទីផ្សារអឺរ៉ុប​បាន​ទទួល​ស្គាល់អំបិលកម្ពុជា គឺជាអំបិលដែលមានរសជាតិឆ្ងាញ់ ។ទាក់ទិនការផលិតអំបិលនេះ, លោក ប៊ុន ណារិន បានស្នើរសុំដល់សហប្រធានក្រុមការងារ "គ" ធ្វើការ​កំណត់ចំនួនកូតា នៃការនាំចូលអំបិលផងដែរ ដើម្បីផ្តល់ដល់អ្នកផ្គត់ផ្គង់​ផលិតអំបិល​ក្នុង​ស្រុក​មាន​​ទីផ្សារចែកចាយល្អ, ព្រមទាំង បានស្នើសុំដល់ការ នាំចូល​ម៉ាស៊ីន​បម្រើ​ឱ្យ​ផលិតកម្ម​អំបិល មានអត្រាពន្ធស្មើសូន្យ (០) ដើម្បីលើកកម្ពស់ផលិតកម្ម នៃការផលិតអំបិល​ក្នុង​ស្រុក អាច ផលិតអំបិលឈានទៅប្រកួតប្រជែងអំបិលទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក។ជុំវិញអំបិលនេះ, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លើកឡើងថា ចំពោះការរឹតត្បិតនិងកូតានេះ ក៏មានការលំបាកផងដែរ តែក្នុង​នាំ​ក្រសួង​​គឺគាំទ្រយ៉ាងខ្លាំងនៅលើផ្នែកនេះ ក៏ប៉ុន្តែយើងក៏ត្រូវតែមាន ការប្រយ័ត្នប្រយែងដែរ ព្រោះមានឆ្នាំខ្លះយើងផលិតអំបិលបានតិច ហើយឆ្នាំខ្លះទៀតផលិតបានច្រើន ដែលបញ្ហាទាំងនេះយើង អត់ទាន់មានស្ថិតភាពនៅឡើយ, ដូច្នេះសូមឱ្យពង្រឹងផ្ទៃក្នុងឱ្យបានល្អ មុននឹងឈានទៅកំណត់កូតាផ្សេងៗលើវិស័យនេះ៕ អត្ថបទ៖ សុន រ៉ាឌី

ប្រតិភូអមនាយករដ្ឋមន្ត្រី បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ពាក់ព័ន្ធនឹងកិច្ចការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម

2024/08/29 10:49:30 am        123
នៅព្រឹកថ្ងៃទី២៩ ខែសីហាឆ្នាំ២០២៤ នាសាលប្រជុំសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងកិច្ចការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាក្រុមការងារពិសេសតាមដាន អនុវត្តគោលការណ៍ របស់នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនិងការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម និងមានការអញ្ជើញចូលរួមពីលោក សំកុល សុចិត្រា អភិបាលរងខេត្ដសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីកងកម្លាំងយោធា កងរាជអាវុធហត្ថ មន្ដ្រីសាលាខេត្ដ អាជ្ញាធរស្រុកក្រុងនិងអ្នកពាក់ព័ន្ធជាច្រើនទៀតចំនួន១៣០នាក់។

គណៈកម្មការទី៩ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់ពីប្រសិទ្ធិភាពនៃការអនុវត្តកម្មវិធីនយោបាយ និង​យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៅខេត្តស្វាយរៀង

2024/08/29 10:45:12 am        133
នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ រួមជាមួយ ឯកឧត្តម លោកជំទាវ ជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង បានអញ្ជើញជួបប្រជុំជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្វាយរៀង ដែលមាន ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត និងមន្ទីរជំនាញទាំង៧ ដែលស្ថិតក្នុងសមត្ថកិច្ចរបស់គណៈកម្មការទី៩។ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានជម្រាបជូនកិច្ចប្រជុំថា ការចុះបំពេញបេសកកម្មនៅមូលដ្ឋានខេត្តស្វាយរៀងនាពេលនេះ គឺដើម្បីជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៩ ក្នុងគោលបំណងឈ្វេងយល់ពីកិច្ចការមួយចំនួន ពីលទ្ធផលការងារសំខាន់ៗរបស់រដ្ឋបាលខេត្តសម្រេចបាន ប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់មន្ទីរជំនាញ ថាតើការអនុវត្តច្បាប់ទាំងឡាយ ដែលរដ្ឋសភាបានអនុម័តរួចហើយ ជួបប្រទះនូវការលំបាក និងមានបញ្ហាប្រឈមអ្វីខ្លះ? នៅខេត្តស្វាយរៀងជាខេត្តជាប់ព្រំដែនប្រទេសវៀតណាម ដូច្នេះក៏សុំឈ្វេងយល់ពីការអនុវត្តកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនឆ្លងកាត់ព្រំដែន តើជួបប្រទះការលំបាក បញ្ហាប្រឈមអ្វីខ្លះ? លោកជំទាវ និន សាផុន បានបញ្ជាក់ថា កិច្ចប្រជុំនេះ មិនមែនជាការចុះមកត្រួតពិនិត្យ អធិការកិច្ច ឬសួរដេញដោលថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញនោះទេ គោលបំណងសំខាន់គឺឈ្វេងយល់ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានា ក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានជម្រាបជូនគណៈកម្មការទី៩ នៃរដ្ឋសភា អំពីស្ថានភាពទូទៅ និងសភាពការណ៍ក្នុងខេត្ត ពិសេសគឺបានជម្រាបជូនពីការងារមួយចំនួន ដែលទាក់ទិននឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ។ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តក៏បានលើកឡើងពីសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក ខេត្តក៏នៅមានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដែលត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបន្ថែមទៀត ទាំងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ និងការពង្រឹងពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនី ជាដើម។ សម្រាប់ទិសដៅអនុវត្តបន្តក្នុងនាមតំណាងរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន អាជ្ញាធរខេត្តបានខិតខំយកចិត្តទុកដាក់អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល កម្មវិធីកំណែងទម្រង់នានា គោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាពិសេសក្នុងការដឹកនាំ សម្របសម្រួល និងគាំទ្រដល់ការអនុវត្តការងារពាក់ព័ន្ធនឹងវិស័យសាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមនិងវិស័យជាសសរស្តសេដ្ឋកិច្ច និង សង្គមផ្សេងៗទៀត ឱ្យសម្រេចបានលទ្ធផលកាន់តែជោគជ័យ និងមានប្រសិទ្ធភាពថែមទៀត ធ្វើយ៉ាងណាដោះស្រាយបញ្ហាប្រឈមនានាឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់មុខសញ្ញា ប្រកបដោយសមធម៌ និងបរិយាប័ន្ន សំដៅកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឱ្យកាន់តែមានការរីកចម្រើន និងលើកកម្ពស់សុខុមាលភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលឈានទៅសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ក្រោមពីបានស្តាប់នូវការលើកឡើងរបស់រដ្ឋបាលខេត្តស្វាយរៀងរួចមក លោកជំទាវ និន សាផុន បានជំរុញឱ្យរដ្ឋបាលខេត្តបន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើង។ មន្ទីរ-អង្គភាពជំនាញត្រូវបន្តចុះធ្វើការផ្សព្វផ្សាយច្បាប់ឱ្យបានកាន់ទូលំទូលាយបន្ថែមទៀតដល់សាធារណជន និងជំរុញការចូលរួមអនុវត្តច្បាប់ឱ្យបានគ្រប់គ្នា។ រដ្ឋបាលខេត្ត-ក្រុង-ស្រុក-ខណ្ឌ និងភាគីពាក់ព័ន្ធទាំងអស់បង្កើនការយកចិត្តទុកដាក់ខ្ពស់លើការចូលរួមការពង្រឹងអភិបាលកិច្ច ប្រសិទ្ធភាព និងសមត្ថភាពស្ថាប័ន ការទ្រទ្រង់កំណើននិងការធ្វើទំនើបកម្មសេដ្ឋកិច្ច ការបង្កើតការងារ ការលើកស្ទួយវិស័យឯកជន ការកសាងមូលធនមនុស្សដោយផ្តោតជាពិសេសលើគុណភាពវិស័យអប់រំ និងសេវាសុខាភិបាល ការលើកស្ទួយសេវាគាំពារសង្គម និងសុខុមាលភាពប្រជាជន ជាពិសេសសម្រាប់គ្រួសារងាយរងហានិភ័យ និងក្រុមជនងាយរងគ្រោះ ការពង្រឹងគុណភាពនគរូបនីយកម្ម ជាពិសេសការកាត់បន្ថយគម្លាតរវាងទីក្រុងនិងជនបទ ការពង្រឹងចីរភាពបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ ព្រមទាំងការជំរុញធ្វើបរិវត្តកម្មឌីជីថលទាំងក្នុងសង្គមនិងសេដ្ឋកិច្ច។ ចំពោះសំណូមពរ និងបញ្ហាប្រឈមនានា ដែលខេត្ត បានលើកឡើង គណៈកម្មការទី៩ នៃរដ្ឋសភា នឹងធ្វើ របាយការណ៍ជម្រាបជូនសម្តេចមហារដ្ឋសភាធិការ ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា និងជូនយោបល់ទៅក្រសួងពាក់ព័ន្ធ។ តមកនារសៀលថ្ងៃដដែល គណៈកម្មការទី៩ នៃរដ្ឋសភា បានបន្តដំណើរចុះទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន និងចុះឈ្វេងយល់ពីវិស័យការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង៕

ការធ្វើបច្ចុប្បន្នភាពមន្រ្តីរាជការក្រសួងស្ថាប័នថ្នាក់ជាតិសម្រេចបានប្រមាណ៤០% ខណៈ​ថ្នាក់ក្រោមជាតិ ក្នុងវិស័យអប់រំ និងសុខាភិបាលសម្រេចបានជិត១០០%

2024/08/29 10:40:00 am        112
ភ្នំពេញ៖ រយៈពេល ១៤សប្តាហ៍ កន្លងមកនេះ ការអនុវត្តការពិនិត្យឡើងវិញ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការក្រសួង ស្ថាប័នសម្រេចបានលទ្ធផលគួរជាទីកត់សម្គាល់ ក្នុងនោះការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការក្រសួង ស្ថាប័នថ្នាក់ជាតិ សម្រេចបាន ៤០% ខណៈថ្នាក់ក្រោមជាតិ ក្នុងវិស័យអប់រំសម្រេចបាន ៩៩% និងវិស័យសុខាភិបាលសម្រេចបាន ៨៧.៣៥%។ ទិន្នន័យដែលបានរៀបរាប់ខាងលើ ជារបាយការណ៍ដែលបានរៀបរាប់នៅក្នុងកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារ នៃការអនុវត្តការពិនិត្យឡើងវិញ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ថ្នាក់ក្រោមជាតិ ដែលដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋមន្រ្តីស្តីទី និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. ។ តាមរយៈកិច្ចប្រជុំកាលពីថ្ងៃទី២៨ ខែសីហានេះ បានបង្ហាញពីការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំរបស់ក្រុមការងារទាំងពីរក្រុម ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ រួមទាំងការចូលរួមគាំទ្រនិងសម្របសម្រួលដោយមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ទូទាំងប្រទេស។តាមរយៈកិច្ចប្រជុំនេះ ក៏បានដោះស្រាយបញ្ហាប្រឈមមួយចំនួន ទទួលបានអនុសាសន៍ណែនាំតម្រង់ទិសពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តីស្តីទី ជូនទៅដល់ក្រុមការងារក្នុងការអនុវត្តការងារបន្ត ដែលជាផ្នែកមួយឆ្ពោះទៅកាន់ការសម្រេចឱ្យបាន និងឆាប់រហ័ស នូវការងារកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយចាប់ផ្តើមពីវិស័យអប់រំ និងវិស័យសុខាភិបាល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM