ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

ឱកាសការងារជាង ១ពាន់កន្លែង ត្រូវបានតាំងបង្ហាញក្នុងវេទិកាការងារនៅបរិវេណក្រសួងការងារ

2024/08/29 10:36:28 am        134
ភ្នំពេញ៖ តាមការកំណត់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំយកឱកាសការងារថ្មីៗបន្ថែមទៀតសរុបចំនួន ១,៣១៥កន្លែង ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ និងកម្មសិក្សាការងារ។ការងារទាំងអស់ខាងលើនេះ បានមកពីក្រុមហ៊ុនធំៗចំនួន១០ រួមមាន៖ ផ្សារទំនើប ម៉ាក្រូ, ផ្សារទំនើប AEON, ក្រុមហ៊ុន ELEVEN១, មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន អេលីហ្គេន ហ្វាម៉ិន ឯ.ក, ក្រុមហ៊ុន AMK, សណ្ឋាគារ KVL, ក្រុមហ៊ុន BS Land&Home, ធនាគារ ABA និងក្រុមហ៊ុន TRUMP។  

អាជ្ញាធរជាតិអប្សរា បន្តការងារជួសជុលទបង្ហូរទឹក នៅផ្នែកខាងជើង នៃប្រាសាទនាគព័ន្ធ បន្ទាប់ពីបញ្ជប់ការជួសជុលទបង្ហូរទឹក ផ្នែកខាងកើតរួចមក

2024/08/29 10:32:46 am        230
កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុលទបង្ហូរទឹក ផ្នែកខាងកើត ប្រាសាទនាគព័ន្ធ ក្នុងរយៈពេលជិត២ខែកន្លងមក កិច្ចការងារនេះបានបញ្ចប់ដោយជោគជ័យ និងកំពុងបន្តការងារជួសជុលទបង្ហូរទឹក ផ្នែកខាងជើងវិញម្តង។លោក អ៊ិច ស្រេង ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចាប់ផ្តើមពីដើមខែសីហា ឆ្នាំ២០២៤មក ក្រុមការងារជំនាញ បានបន្តការជួសជុលទបង្ហូរទឹក នៅផ្នែកខាងជើងនៃប្រាសាទនាគព័ន្ធ ដើម្បីពង្រឹងរចនាសម្ពន្ធនៃទបង្ហូរទឹក ដែលប្រឈមនិងគ្រោះថ្នាក់ ឱ្យវារឹងមាំគង់វង្សយូរអង្វែងទៅមុខទៀត។លោកថា មុននឹងចាប់ផ្តើមការជួសជុល អភិរក្ស ទបង្ហូរទឹកទាំងនោះ អ្នកជំនាញបានសិក្សាអំពីស្ថានភាពគ្រឹះ សម្រង់ប្លង់គោល របស់ទបង្ហូរទឹកនីមួយៗ ដើម្បីចង់ដឹងអំពីទំហំនៃភាពខូចខាត ទើបចាប់ផ្តើមជួសជុលដោយយកតាមលំនាំពីបុរាណ រក្សាអ្វីជាភាពដើមនៃសំណង់ ជ្រើសយកថ្មី មកជំនួសថ្មចាស់ ក្នុងកម្រិតទាបបំផុត រួចចាប់ផ្តើមជួសជុលពង្រឹងគ្រឹះខាងក្រោមនៃទបង្ហូរទឹកជាមុន ដោយសារមានសភាពទ្រុឌទ្រោមខ្លាំង ទើបបន្តទៅជួសជុលនៅផ្នែកជណ្តើរវិញម្តង។ ជាជំហានបន្ទាប់ ក្រុមការងារនឹងបន្តទៅជួសជុលទបង្ហូរទឹក ផ្នែកខាងលិច នៃប្រាសាទនាគព័ន្ធនេះ ដើម្បីធ្វើយ៉ាងណាឱ្យរចនាសម្ពន្ធរបស់ទបង្ហូរទឹក និងជណ្តើររួចផុតពីហានិភ័យ។សូមជម្រាបថា អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលពង្រឹងជណ្តើរខាងលិចនៃស្រះខាងកើត និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងកើត ជួសជុលជណ្តើរខាងត្បូងនៃស្រះខាងជើង និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងជើង ជួសជុលជណ្តើរខាងកើតនៃស្រះខាងលិច និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងលិចនៃប្រាសាទនាគព័ន្ធ ដោយបចាប់ផ្តើមជួសជុលតាំងពីដើមខែឧសភា ឆ្នាំ២០២៤មក៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងក្រុមការងារ «សមាគមភាពយន្ត» ជួបពិភាក្សាការងារ និងពិនិត្យលើវឌ្ឍនភាព

2024/08/29 09:54:52 am        184
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី២៩ សីហា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ ថ្នាក់ដឹកនាំ និងក្រុមការងារ «សមាគមភាពយន្ត» ជួបពិភាក្សាការងារ និងពិនិត្យលើវឌ្ឍនភាព នៅវិមានសន្តិភាព។

សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដែលបានកាត់តក្លែងបន្លំ QR Code ឆបោកប្រាក់ពីប្រជាពលរដ្ឋ បរិច្ចាគដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

2024/08/29 09:31:14 am        375
ភ្នំពេញ ៖ សមត្ថកិច្ចបានឱ្យដឹងថា ជនខិលខូចដែលកាត់តក្លែងបន្លំ QR Code ក្នុងគោលដៅទុច្ចរិតបោកបញ្ឆោតប្រជាពលរដ្ឋដែលមានបំណងចង់បរិច្ចាគថវិកាដល់«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានឃាត់ខ្លួនហើយ បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។ប្រភពព័ត៌មានឱ្យដឹងថា ជនល្មើសរូបនោះមានឈ្មោះ សុំ កញ្ចណាក់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាអ្នករត់តុ។ក្រោយឃាត់ខ្លួនជនល្មើសបានសារភាពថា រូបគេ និងបក្ខពួកពិតជាបានក្លែងបន្លំ QR Code ពិតប្រាកដមែន ដោយភ្ជាប់ជាមួយសារលិខិតថ្លែងអំណរគុណ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយបានផ្ញើចូលទៅ Group Telegram ឈ្មោះថា «មូលធិនិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ក្នុងគោលបំណងក្លែងបន្លំឱ្យប្រជាពលរដ្ឋ ផ្ញើថវិកាចូលទៅគណនីរបស់ពួកគេ។ជនល្មើសរូបនេះបានសារភាពថា ខ្លួន និងបក្ខពួកពិតជាបានក្លែងបន្លំកាត់ត QR Code និងផ្ញើចូល Group Telegram ឆបោកប្រជាពលរដ្ឋ ដើម្បីឱ្យវេរប្រាក់ឱ្យខ្លួន និងបក្ខពួកពិតប្រាកដមែន៕

សម្តេចធិបតីបន្តផ្ញើលិខិតថ្លែងអំណរគុណដល់សប្បុរសជន ខណៈមហាជនបន្តចូលរួមមូលនិធិយ៉ាងគគ្រឹកគគ្រេង

2024/08/29 08:07:25 am        262
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើលិខិតថ្លែងអំណរគុណរជូនសប្បុរសជននានា ដែលបានចូលរួមថវិកាដោយស្ម័គ្រចិត្ត ក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ខណៈចលនាមហាសាមគ្គី ពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសនេះបានកំពុងបន្តកើតឡើងយ៉ាងគគ្រឹកគគ្រេង។ យោងតាមលិខិតថ្លែងអំណរគុណគោរពជូនថ្នាក់ដឹកនាំ និងបងប្អូនសប្បុរជននានាមកពីគ្រប់ទី កន្លែងនោះ បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនសម្តេចផ្ទាល់ សូមគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះសន្តានចិត្តរបស់ ស្តេចទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នក នាងកញ្ញា ដែលបានចូលរួមនូវថវិកា ដោយស្ម័គ្រចិត្តក្នុង«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បី កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ តាមរយៈសារលិខិតថ្លែងអំណរគុណនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានលើកឡើងថា«ខ្ញុំសូម កោតសរសើរដោយស្មោះ ចំពោះកាយវិការ និងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម សបញ្ជាក់អំពីធ្លុងមហាសាមគ្គី ស្មារតីជាតិខ្មែរតែមួយ ដើម្បីសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រួមទាំងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យបានកាន់តែរឹងមាំប្រកបដោយចីរភាពផងដែរ»។ សូមបញ្ជាក់ថាភ្លាមៗបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ និងសម្រេចបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះបង ប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ បានចូលរួមបរិច្ចាគថវិកាជាបន្តបន្ទាប់យ៉ាងផុលផុសបំផុត ខណៈចលនានៃការចូលរួម បរិច្ចាគនេះគឺជាការបង្ហាញនូវសាមគ្គីភាពជាធ្លុងមួយ ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាទាំងមូលនោះ។ បើគិតត្រឹមយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ថវិកាដែលទទួលបានពីមហាជនដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»បានចំនួនជិត១១លានដុល្លារហើយ ខណៈចលនាជាតិនិយមនេះបានកំផ្ទុះគ្រប់ទីកន្លែងបើទោះបីជាតិចក្តី ឬច្រើនក្តីនោះ៕អត្ថបទបាន ចក់

ថវិកាពីសប្បុរសជនចូលរួមមូនិធិកសាងផ្លូវតាមក្រវាត់ព្រំដែនបានឡើងដល់ជិត១១លានដុល្លារ

2024/08/29 07:40:07 am        471
បើគិតត្រឹមយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ថវិកាដែលទទួលបានពីមហាជនដែលបានចូលរួមជា មួយរាជរដ្ឋាភិបាលក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»បានចំនួនជិត១១លានដុល្លារ អាមេរិកហើយ ។ នេះបើ តាមការបញ្ជាក់ពីឯកឧត្តម នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ឯកឧត្តម នេត ភក្រ្តា បានបញ្ជាក់ថា« គិតត្រឹមម៉ោង ៨យប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ យុទ្ធនាការជាតិនិយម ដើម្បីចូលរួមមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ទទួលបានថវិកាពីសប្បុរសជនចំនួនជិត១១លានដុល្លារ ជាមួយនិងសប្បុរសជនប្រមាណជាង១៨ម៉ឺននាក់ ខណៈចំនួនថវិកា និងចំនួនសប្បុរសជន នឹងកើនឡើងជាបន្តបន្ទាប់ទៀត។ នេះបើតាមតួលេខទទួលបានពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ យុទ្ធនាការជាតិនិយមមួយនេះ ទទួលបានការគាំទ្រយ៉ាងសម្បើមពីប្រជាពលរដ្ឋទូទាំងប្រទេស ដែលរឿងប្រវត្តិសាស្ត្រមួយរបស់កម្ពុជា»។សូមបញ្ជាក់ថាភ្លាមៗបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ និងសម្រេចបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះបង ប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានចូលរួមបរិច្ចាគថវិកាជាបន្តបន្ទាប់ ខណៈចលនានៃការចូលរួម បរិច្ចាគនេះគឺជាការបង្ហាញនូវសាមគ្គីភាពជាធ្លុងមួយ ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ទាំងមូលនោះ។ទាក់ទងនឹងការបង្កើតនូវ«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធកសាងតាមព្រំដែន»នេះដែរ សម្តេច តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក៏បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយចលនាមហាជនមកពីគ្រប់ ទិសទីបានចូលរួមក្នុងមូលនិធិនេះចាប់ពី៣០០រៀល ខណៈចំនួនលុយមានចំនួនតិចតួចក៏ពិតមែន ប៉ុន្តែ ទឹកចិត្តជាតិនិយម សាមគ្គីខ្មែរនិយម ពិតជាធំធេងយ៉ាងខ្លាំង។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា«នេះជា ចលនាជាតិដ៏មហិមាក្នុងការស្រឡាញ់ជាតិ ស្រឡាញ់ទឹកដីរបស់ប្រជាជនយើងដែលជាខឿនការពារជាតិ ដ៏រឹងមាំរបស់ប្រជាជនដែលខ្លាំងជាងអ្វីៗទាំងអស់»៕អត្ថបទបានចក់

រដ្ឋមន្រ្តីក្រសួងបរិស្ថានណែនាំដល់មន្រ្តីក្រោមឱវាទបន្តជំរុញភាពស្អាតលើដីដើម្បីឆ្ពោះទៅអនាគតកម្ពុជាស្អាត

2024/08/28 11:30:31 pm        70
ភ្នំពេញ៖ក្នុងរយៈពេលមួយឆ្នាំ កន្លងមកនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការជាបន្តបន្ទាប់ សំដៅធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាមានភាពស្អាត។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពិធីជួបជុំគ្រួសារបរិស្ថាន ដើម្បីពិនិត្យលើលទ្ធផលឆ្នាំទី១និងទិសដៅឆ្នាំទី២ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កាលពីរសៀលថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ បានប្រកាសបន្តអនុវត្តយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» សំដៅដល់ការទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិកនៅកម្ពុជា ដែលនៅក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ បានទទួលជោគជ័យដោយ មនុស្សជាង ៩,៥លាននាក់ បានចូលរួមនិងបានប្តេជ្ញាចិត្តប្រើថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃក្នុង១សប្តាហ៍ និងពង្រីកចលនា«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលតម្រូវឱ្យមានការចូលរួម ចំណាយពេល ដើម្បីសម្អាត ជុំវិញបរិវេណផ្ទះ រោងចក្រសហគ្រាស សាលារៀន និងនៅតាមទីអារាមផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្តថា ក្រសួងបរិស្ថានបាននិងកំពុងប្រែក្លាយពីចលនាធ្វើឱ្យកម្ពុជាស្អាត ចេញពីយុវជន កុមារៗ ទៅជាទម្លាប់គឺ «ទម្លាប់ស្អាត កម្ពុជាស្អាត» ដែលជាការអនុវត្តចេញពីបេះដូងរបស់សាធារណជន។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្រ្តីបរិស្ថានទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នា ក្នុងរយៈពេល១ឆ្នាំកន្លងមក ដោយសម្រេចលទ្ធផលគួរជាទីមោទនៈ និងសូមរួមគ្នាបន្តអនុវត្តសសរស្តម្ភ «ភាពស្អាត ភាពបៃតង និងចីរភាព» នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។ នៅក្នុងភាពស្អាតលើដី ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីបរិស្ថានទាំងអស់ បន្តសហការជាមួយអាជ្ញាធរគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ សិស្សានុសិស្ស យុវជន ព្រះសង្ឃ កម្មករកម្មការិនី និងប្រជាពលរដ្ឋ ដើម្បីអនុវត្តយុទ្ធនាការរបស់ក្រសួងបរិស្ថាន ឱ្យទៅជាចលនា និងប្រែក្លាយឱ្យទៅជាទម្លាប់ នៅក្នុងពេលខាងមុខ។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ពីការយកចិត្តទុកដាក់លើការសំអាតសំរាមប្លាស្ទិកនៅតាមដងផ្លូវនានា ដើម្បីផ្ទះស្អាត ជុំវិញផ្ទះស្អាត តាមដងផ្លូវស្អាត។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍លើកទឹកចិត្ត ឱ្យរៀបចំផ្តល់រង្វាន់លើកទឹកចិត្តដល់ក្រុង ស្រុកណា ដែលគ្មានសំរាមប្លាស្ទិកហើរតាមផ្លូវ ហើយជាពិសេសគឺប្តេជ្ញារួមសហការគ្នា សំអាតបរិស្ថាន សំរាមប្លាស្ទិក ឱ្យអស់ពីផ្លូវនៅក្នុងឆ្នាំ២០២៥។តាមការគ្រោងទុក ក្រសួងបរិស្ថាននឹងរៀបចំគិតគូរដាក់ចេញនូវយុទ្ធនាការញែកសំរាម ក្នុងនោះមានកម្មវិធីចែកធុងសំរាម តាមសាលារៀន វត្តអារាម មណ្ឌលសុខភាព និងទីសាធារណៈជាដើម។អត្ថបទ៖ទូច សោភ័ណ

សម្ដេចតេជោបង្ហាញការភ្ញាក់ផ្អើល ក្រោយបានឃើញស្មារតីសាមគ្គីរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរួមគ្នាបរិច្ចាគថវិកាទោះតិចតួចក្ដីដើម្បីចូលមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

2024/08/28 09:03:14 pm        186
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នាយប់ថ្ងៃទី២៨ ខែសីហានេះ បានបង្ហាញការភ្ញាក់ផ្អើល និងរីករាយ ក្រោយបានឃើញស្មារតីសាមគ្គីរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរួមគ្នាបរិច្ចាគថវិកាទោះតិចតួចក្ដីដើម្បីចូលមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។សម្ដេចតេជោមានប្រសាសន៍ថា ល្ងាចនេះខ្ញុំមានការភ្ញាក់ផ្អើលនិងសប្បាយរីករាយយ៉ាងខ្លាំងដោយបានទទួលដំណឹងថាមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើ ផ្លូវថ្នល់ត្រូវបានចូលរួមដោយប្រជាជននៅតាមមូលដ្ឋាន។សម្ដេចតេជោ ចាត់ទុកចលនានេះជាចលនាជាតិដ៏មហិមាក្នុងការស្រឡាញ់ជាតិស្រឡាញ់ទឹកដីរបស់ប្រជាជនយើងដែលជាខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជនដែលខ្លាំងជាងអ្វីៗទាំងអស់។សម្ដេចបានបញ្ជាក់ថា ជាក់ស្តែងប្រជាជននៅភូមិត្រពាំងចកភូមិគ្រាំងគរ ភូមិកែស ភូមិគល់គមភូមិ អង្ករនាប ភូមិថ្មកែវ ភូមិត្រពាំងឬស្សីឃុំត្រាំកក់ ស្រុកត្រាំកក់ខេត្តតាកែវបានចូលជាថវិកាខ្លះ៣០០រៀល ៥០០រៀល១០០០រៀល ២០០០រៀល ៥០០០រៀល១០០០០រៀល ២០០០០រៀល។ល។នៅទីនេះថវិកាសំខាន់ហើយតែអ្វីដែលសំខាន់ជាងទៀតគឺទឹកចិត្តស្នេហាជាតិរបស់ប្រជាជនយើងដែលម្ចាស់ប្រទេស។សម្ដេចតេជោថ្លែងថា៖ ខ្ញុំក៏បានទទួលដំណឹងថាចលនាបែបនេះកំពុងកើតមាននៅច្រើនកន្លែងទូទាំងប្រទេស។ ខ្ញុំសង្ឃឹមថា នាយករដ្ឋមន្រី្តហ៊ុន ម៉ាណែត នឹងជូនលិខិតថ្លែងអំណរគុណជូនគ្រប់បងប្អូនដែលបានបរិច្ចាគរាប់តាំងពី១០០រៀលឡើងទៅដើម្បីបងប្អូនដែលបានចូលរួមទាំងរក្សាទុកសម្រាប់តកូនតចៅអំពីស្មារតីស្នេហាជាតិរបស់ឪពុកម្តាយជីដូនជីតា៕

​ក្រុមហ៊ុន អ័រគីដេ វីឡា បរិច្ចាគថវិកា១០ម៉ឺនដុល្លារ ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន

2024/08/28 07:57:45 pm        174
ភ្នំពេញ ៖ តបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ ក្រុមហ៊ុន អ័រគីដេ វីឡា ចូលរួមចំណែកជាថវិកាចំនួន ''១០ម៉ឺនដុល្លារ'' ប្រគល់ជូនមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។សូមទាក់ទង ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី តាមរយៈ Telegram & CoolApp: 012 961 971. ទីតាំង៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី «អគារជាប់ផ្លូវកម្ពុជាក្រោម បន្ទប់លេខ ២០៦ ជាន់ទី២» សម្រាប់បរិច្ចាគសាច់ប្រាក់។បរិច្ចាគតាមរយៈគណនីធនាគារដូចខាងក្រោម ឈ្មោះគណនី៖ «Foundation for Border Infrastructure Development»លេខគណនីធនាគារទាំង៦​ រួមមាន៖១៖ ធនាគារកាណាឌីយ៉ា Canadia Bank: 1341325012 (KHR) , 1341325011 (USD)២​៖ ធនាគារអេហ្វធីប៊ី FTB Bank: 100020166686 (KHR) , 300020166537 (USD)៣៖ ធនាគារអេប៊ីអេ ABA Bank: 7179 8 7179 (KHR) , 7179 9 7179 (USD)៤​៖ ធនាគារអេស៊ីលីដា ACLEDA Bank: 0001-05-559998-99 (KHR) , 0001-05-559998-88 (USD)៥​៖ ធនាគារខេប៊ីប្រាសាក់ KB PRASAC Bank: 033 190 910 002 (KHR) , 033 190 910 001 (USD)៦៖ ធនាគាររីង WING Bank: 220820231 (KHR) , 220820232 (USD)

រាជរដ្ឋាភិបាលកម្ពុជានៅតែមានឆន្ទៈជជែករឿងប្រាក់ឈ្នួលគោលបើទោះជាសេដ្ឋកិច្ចសកលប្រឈមនឹងការលំបាកក៏ដោយ

2024/08/28 06:31:33 pm        129
ភ្នំពេញ ៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកឲ្យមានកិច្ចពិភាក្សាកំណត់ប្រាក់ ឈ្នួល អប្បបរមា ជាលើកដំបូងសម្រាប់ឆ្នាំ២០២៥ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងការបូបធ្វើដំណើរ កាលពី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ។ កិច្ចពិភាក្សានេះ គឺធ្វើឡើង ដោយឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលក្នុងគោលដៅធ្វើឲ្យប្រសើរឡើង នូវកំរិតជីវភាពរបស់កម្មករនិយោជិតទាំងអស់។ កិច្ចពិភាក្សានេះដែរមានការចូលរួមពីតំណាងត្រីភាគី ពោលគឺតំណាងកម្មករនិយោជិត តំណាងនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងការងារ។ជាការកត់សម្គាល់ ប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ មិនដែលខកខានម្តងណាឡើយចំពោះកិច្ចពិភាក្សា ឬការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៃវិស័យកាត់ដេរ បើទោះណាជាសេដ្ឋកិច្ចសកលកំពុងប្រឈមនឹងវិបត្តិ ហើយកម្ពុជាក៏កំពុងរងនូវឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកលនេះក៏ដោយ។ហេតុអ្វីរាជរដ្ឋាភិបាលកម្ពុជាតែងដឹកនាំយ៉ាងទៀងទាត់ជជែកពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិត វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ?ជាការពិត ការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិត វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងប្រទេសកម្ពុជាបានឆ្លុះបញ្ចាំងនូវចំណុចវិជ្ជមានមួយចំនួន។ចំណុចទី១.បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដល់ស្ថានភាពជីវភាពរបស់កម្មករនិយោជិត នៃវិស័យនេះ បន្ថែមពីលើការយកចិត្តទុកដាក់ផ្សេងៗទៀត ជាច្រើន។ ទី២. បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការធានាឲ្យបានជាអតិបរមាជួយជំរុញប្រាក់ ចំណូលកម្មករនិយោជិតឲ្យមានលក្ខណៈប្រសើរឡើង បើទោះណាជាប្រទេសកម្ពុជាកំពុងរងនូវឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកលដូចបណ្តាប្រទេសនានាក៏ដោយ។ទី៣. បង្ហាញពីសមត្ថភាពរបស់ប្រទេសកម្ពុជា ដែលមិនត្រឹមតែមានការងារច្រើនសម្រាប់ពលរដ្ឋខ្លួនប៉ុណ្ណោះទេ ថែមទាំងតាមជួយគិតគូរជាប្រចាំនូវការតម្លើងប្រាក់ឈ្នួលគោលដល់ពលរដ្ឋជាពិសេសវិស័យកាត់ដេរ ឲ្យមានភាពប្រសើរឡើងថែមទៀត។ទី៤. ការតម្លើងប្រាក់ឈ្នួលអប្បរមាគឺជាការលើកទឹកចិត្តដល់កម្មករនិយោជិត វិស័យកាត់ដេរដើម្បីឲ្យពួកគេរឹងរឹតតែមានសន្ទុះបំពេញការងារ និងបង្កើនសមត្ថភាពផលិតបន្ថែមទៀត ដើម្បីឆ្លើយតបនឹងទីផ្សារ ខណៈដែលកម្ពុជាកំពុងមានការប្រកួតប្រជែងខ្លាំងនៅក្នុងតំបន់ និងជាមួយប្រទេសជិតខាង។ជារួម អ្វីដែលជាការកោតសរសើរនោះគឺ រាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ បានបង្ហាញនូវឆន្ទៈ ក្នុងការជជែកកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ ទោះជាការជជែកប្រចាំឆ្នាំនេះ ទទួលបានលទ្ធផលវិជ្ជមានតិចតួច វិជ្ជមានច្រើន ឬពេលខ្លះប្រាក់ឈ្នួល មិនអាចតម្លើង បានដោយសារតែកាលៈទេសៈមិនអំណោយផលដូចក្នុងករណីដែលភាគីពាក់ព័ន្ធបានជួបនូវវិបត្តិសេដ្ឋកិច្ចអំឡុងពេលកូវីដកន្លងមកក៏ដោយ។ ក្រៅពីការគិតគូរក្នុងការដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំ តាមយន្តការក្រុមប្រឹក្សាជាតិកំណត់ប្រាក់ឈ្នួលអប្បបរមាលើវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ រដ្ឋាភិបាលអាណតត្តិទី៧ តាមរយៈក្រសួងការងារ បាននិងកំពុងគិតគូរដល់កម្មករនិយោជិត នៃវិស័យនេះជាច្រើនចំណុចទៀត ក្នុងនោះមានការយកចិត្តទុកដាក់ពីបញ្ហាសុខភាព តាមរយៈបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) ផ្តល់ការឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ បង្កើតទារកដ្ឋាន រិះរកមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតប្រកបដោយសុវត្ថិភាព និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រចំនួន ១,៥លាននាក់ជាដើម។  សូមរំលឹកថា ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងកាបូបធ្វើដំណើរនៅឆ្នាំ២០២៤នេះ គឺ២០៤ដុល្លារអាមេរិកក្នុងមួយខែ។ ក៏ប៉ុន្តែ កម្មករនិយោជិកម្នាក់ៗទទួលបានជាក់ស្តែងច្រើនជាងនេះជិតពីរដង ឬពីរដងក្នុងមួយខែ ដោយបូកទាំងប្រាក់ថែមម៉ោង និងប្រាក់លើកទឹកចិត្តផ្សេងៗទៀត។សម្រាប់ការចរចាកំណត់ប្រាក់ឈ្នួលកម្មករនិយោជិត នៃវិស័យវាយនភណ្ឌកាត់ដេរ ឆ្នាំ២០២៥ ដែលត្រូវចាប់ ផ្តើម ធ្វើឡើងកាលពីថ្ងៃទី១៤ សីហា និងបន្តធ្វើនៅជុំបន្តបន្ទាប់ខាងមុខ ត្រូវគេមើលឃើញថានឹងមានលទ្ធផលប្រកបដោយ សុទិដ្ឋិនិយមខ្ពស់ ខណៈវិស័យនេះ នៅមានសុខភាពល្អក្នុងការផលិត និងនាំចេញនៅឡើយ។តាមរយៈប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំកំរិតនេះ កម្មករនិយោជិតកម្ពុជានៃវិស័យនេះត្រូវគេមើលឃើញថាទទួលប្រាក់ឈ្នួលខ្ពស់ក្នុងចំណោមប្រទេសជាច្រើន ដែលមានឧស្សាហកម្មវាយនភណ្ឌកាត់ដេរ ប្រកួតប្រជែងនឹងកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM