ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

សិស្ស និស្សិត ត្រៀមខ្លួនចុះឈ្មោះទៅទស្សនាកម្សាន្ត និងស្វែងយល់ពីការអភិវឌ្ឍ​ខេត្តភាគឦសានកម្ពុជា

2024/08/27 11:50:57 am        247
ក្រោយពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបាន​សម្រេច​បង្កើត​ឱ្យ​មាន​កម្ម​វិធី​ដំណើរកម្សាន្តឥតគិតកម្រៃ នៅរៀងរាល់ចុងសប្ដាហ៍ គិតចាប់ពីខែកញ្ញា ដល់ដំណាច់​ឆ្នាំ​២០២៤ នៅពេលនេះមានបណ្តាសិស្សនិស្សិតកំពុងជំនាញទេសចរណ៍ បានបង្ហាញ​ការ​ចាប់​អារម្មណ៍​ចង់ទៅទស្សនាកម្សាន្ត និង​សិក្សា​ស្វែងយល់​អំពី​ការ​អភិវឌ្ឍ​គោលដៅ​ទេសចរណ៍​តាម​បណ្តា​ខេត្ត​នៅភូមិភាគឦសាន្តកម្ពុជា។ក្រុមនិស្សិតកំពុងសិក្សាជំនាញទេសចរណ៍ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង បានថ្លែងប្រាប់ BTV នៅថ្ងៃទី២៧ ខែសីហានេះថា នៅពេលនេះក្រុមនិស្សិតបានត្រៀមខ្លួន និងកំពុង​រក​ពេល​វេលា​សម​ស្របទៅចុះឈ្មោះនៅក្រសួងព័ត៌មាន ចូលរួមធ្វើដំណើរកម្សាន្តជាមួយមហាជូនទូទៅ ដើម្បី​សិក្សាស្វែងយល់ពីការអភិវឌ្ឍហេត្ថារចនាសម្ព័ន្ធខេត្តតាមតំបន់ព្រំដែន និងធ្វើការ​សិក្សា​ស្វែង​រក​យល់​បន្ថែមអំពីសក្តានុពលទេសចរណ៍ ការអភិវឌ្ឍអេកូទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ នៅ​តាមបណ្តាខេត្តតាមព្រំដែនភូមិភាគឦសានប្រទេសកម្ពុជា រួមមានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង។សូមបញ្ជាក់ថា ក្រោយពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់គ្នានាអញ្ជើញទៅទស្សនាបណ្តាខេត្តទាំងបួននៅភូមិភាគឦសានកម្ពុជា។ ថ្មីៗ​នេះ​សម្តេច​ធិបតី បានសម្រេច​បង្កើត​ឱ្យ​មាន​កម្ម​វិធី​ដំណើរ​កម្សាន្ត​នៅ​តាម​បណ្ដោយ​ព្រំដែ​ន​ដោយ​ឥត​គិត​កម្រៃ​សេវា នៅរៀងរាល់ចុងសប្ដាហ៍ គិតចាប់ពីខែកញ្ញា ដល់ដំណាច់ឆ្នាំ២០២៤ ដើម្បី​ជំរុញ​ឲ្យ​ព​លរដ្ឋទាំងអស់គ្នា បានទៅមើលពីទិដ្ឋភាពការអភិវឌ្ឍន៍ជាក់ស្តែង ស្គាល់ទឹកដី ភូមិសាស្ត្រ និង​របៀបការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន ដែលស្ថិត​ដំណើរ​ការ​ខិត​ខំ​ប្រឹង​ប្រែង​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាលកម្ពុជា និងការអភិវឌ្ឍបំពេញ​បន្ថែមក្នុងក្របខណ្ឌសហប្រតិបត្តិការ​​តំបន់​ត្រី​កោណអភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម CLV-DTA ផងដែរ។បច្ចុប្បន្នប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាមកដល់បច្ចុប្បន្ន បានសាងសង់ផ្លូវ​តាម​ក្រវាត់​ព្រំដែន​កម្ពុជា ថៃ បានប្រវែងជាង ៤៥៥ គ.ម លើចម្ងាយផ្លូវសរុប ៥០៩ គ.ម សាងសង់ផ្លូវ​ព្រំដែន​កម្ពុជា ឡាវ បានប្រវែងជាង ១៧៩គ.ម លើចម្ងាយផ្លូវសរុប ៣៧៧ គ.ម និងផ្លូវ​តាម​ព្រំដែន​កម្ពុជា វៀតណាម ស្ថាបនាបានប្រវែងជាង ៦៨៥ គ.ម លើចម្ងាយផ្លូវសរុបផ្លូវ ១០៨៩ គ.ម៕ អត្ថបទ ស៊ុម សុខជា 

ចលនាមហាជនយ៉ាងផុលផុស បន្តបរិច្ចាគថវិកាចូលរួមជាមួយរាជរដ្ឋាភិបាល​ដើម្បីកសាងផ្លូវតាមក្រវាត់ព្រំដែន

2024/08/27 11:29:05 am        163
ក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ និងសម្រេចបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ​២០២៤នេះ បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានបន្តចូលរួមបរិច្ចាគ​ថវិកា​យ៉ាង​ផុលផុស​ជា​បន្ត​បន្ទាប់ ដើម្បីជា ការរួមចំណែកជាមួយរាជរដ្ឋាភិបាលលើកស្ទួយ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​ឲ្យកាន់តែល្អប្រសើរ បន្ថែមទៀត។តាមរយៈសារបង្ហោះតាមបណ្តាញសង្គមហ្វេសបុក និងតេលេក្រាមនាថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៤នេះ បងប្អូនប្រជាពលរដ្ឋកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការ​គ្រប់​លំដាប់​ថ្នាក់​ទំាង​អស់​បានបរិច្ចាគថវិកាផ្ទាល់ខ្លួន និងប្រកាសគំាទ្រយ៉ាងពេញទំហឹង ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាន​បង្កើត​នូវ​«មូល​និធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាមព្រំដែន​» ដោយការបង្កើតនេះ​គឺ​ជាឱកាស​មួយ​ទៀត​សម្រាប់​ផ្តល់​ភាព​ងាយ​ស្រួលដ​ល់​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើដំណើរកម្សាន្ត និងប្រកបមុខរបររកស៊ី​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​កាន់​តែ​គគ្រឹក​គគ្រេង​បន្ថែមទៀតនោះ។តាមរយៈបណ្តាញសង្គមដែលបងប្អូនប្រជាពលរដ្ឋខ្មែរ បានបង្ហោះនូវគណនីផ្ទាល់ខ្លួនរបស់ពួកគេ ក្រោយ​បានចូលថវិកាយ៉ាងគគ្រឹកគគ្រេងចូលរួមជាមួយរាជរដ្ឋាភិបាលជាបន្តបន្ទាប់នេះ ជាការ​បង្ហាញ​នូវ​ទឹកចិត្ត និងសកម្មភាពមួយទៀតដើម្បីជាតិមាតុភូមិ និងដើម្បីផលប្រយោជន៍​រួម​របស់​ជាតិ​ទាំង​មូលផងដែរ វាផ្ទុយពីបុគ្គលមួយក្តាប់តូចដែលតែងតែអួតអាងថាខ្លួនស្នេហាជាតិ ស្រលាញ់​ជាតិតែមិនដែលមានវត្ត មាននៅស្រុកកំណើតខ្លួនឯង និងមិនដែលហ៊ាន​ចំណាយ​ថវិកា​ដើម្បី​ជាតិ និងប្រជាជន មានតែដើរបោកលុយប្រជាជន និងពលករខ្មែរ​នៅ​ក្រៅ​ប្រទេស​យក​ដាក់​ហោ​ប៉ៅខ្លួន​ឯងជាដើមនោះ។រាជរដ្ឋាភិបាល បានសម្រេចបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុង​គោល​បំណង​ដើម្បី​កៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយ ព្រំដែន ដោយ​កម្ម​វិធីមូលនិធិនេះក៏ជាការផ្តល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិង ក្រៅ​ប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង​អភិវឌ្ឍន៍ជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភា​ព​ទឹក​ដី ក៏ដូចជាការ ជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យបានកាន់តែរឹងមាំ និងប្រកប​ដោយ​ចីរភាព​ជាដើម។ ទាក់ទងនឹង«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»នេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋស្តីទីបានថ្លែងថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែល​បាន​ផ្តួច​ផ្តើម​ដោយ​សម្តេចធិប តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនេះ បានឃើញនូវស្មារតី​សាមគ្គី​ការពារ​ជាតិ​ពិតប្រាកដ​ពី​សំណាក់បងប្អូនគ្រប់មជ្ឈដ្ឋានទាំងអស់ ហើយសម្តេចតេជោ ក៏បានអំពាវ​នាវ​ដល់​បង​ប្អូន​រួម​ជាតិទាំងអស់បន្តចូលរួមឲ្យបាន គ្រប់ៗគ្នាបើទោះបីតិច ឬក៏ច្រើនក្តីនោះ។តាមរយៈហ្វេសបុកកាលពីយប់មិញសម្តេចប្រមុខរដ្ឋស្តីទី បានសង្កត់​ធ្ងន់​ថា​«តាម​រយៈ​មូល​និធិ​នេះ​យើង​នឹង​ឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពី​សំណាក់​គ្រប់​មជ្ឈដ្ឋាន​នៃ​ប្រជាជាតិ​យើង​ពិសេស​យើង​នឹងអាចដឹងបានថាអ្នកចោទប្រកាន់ថា យើងកាត់៤ខេត្តឬច្រើនជាង​នេះ​ទៅឲ្យ​វៀតណា​ម​តើពួកគេចូលលុយឬទេ? ប្រសិនបើពួកគេខ្លាចបាត់​ដីមែន​វា​ជា​ពេល​វេលា​ល្អ​សម្រាប់​ការ​ចូលរួម​របស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀន​មន្ទីរពេទ្យ អណ្តូងទឹក។ល។ នៅ​តាម​ភូមិ ថ្មីៗដែលរាជរដ្ឋាភិបាល​នឹង​ចែក​ដី​ជូន​ប្រជាជន​ដែល​គ្មាន​ដី​ទៅរស់​នៅ​និង​តាំង​ទីលំ​នៅ​ទីនោះ​។ ការរំពឹងទុកប្រជាជនដែលគ្មានដីនិងទទួលបានដីសម្រាប់បង្កបង្កើនផលដែលមានហេដ្ឋារចនាសម្ព័ន្ធ​ទ្រទ្រង់ជាផ្លូវ ទឹកភ្លើង សាលារៀន មន្ទីរពេទ្យ។ល។ ជាងនេះទៅ​ទៀត​ខឿន​ការពារ​ជាតិ​របស់​ប្រជាជន​ត្រូវ​បានពង្រឹងតាមរយៈប្រជាជនដែលនៅតាមព្រំដែនដែលជាព្រំដែន​រស់​ដែល​រឹង​មាំជា​ង​របង​បេតុង​ ឬដែកច្រើនជាន់ និងល្អជាងការពង្រាយកងទ័ពនិងអាវុធដើម្បីការពារទៅទៀត»។តាមរយៈហ្វេសបុក និងតេលេក្រាមនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់​ជនរួម​ជាតិ​ចូលរួម​នូវមូលនិធិនេះបន្តទៀតផងដែរ បើទោះតិចក្តីច្រើនក្តី ហើយសម្តេច​ក៏​បាន​ផ្តាំ​ទៅ​ប្រជាពលរដ្ឋ​ឲ្យ​ជួយពិនិត្យមើល អ្នកចោទប្រកាន់រាជរដ្ឋាភិបាលជារឿយៗនោះថា បានចូលរួម​មូល​និធិ​នេះដែរឬទេ?។សម្តេចបានចំអកឲ្យក្រុមអគតិទាំងនោះថា «នេះមិនមែន​ជា​ការ​ដេញ​ទាន់​ជាន់​កែង​ទេ​តែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នាការពារទឹកដីប្រសិនយើងខ្លាចបាត់បង់ទឹកដី»៕ អត្ថបទ បាន ចក់

នាយទាហាន ពលទាហាន កងពលតូចដឹកជញ្ជូនលេខ៩៩ គាំទ្ររាជរដ្ឋាភិបាល​បង្កើត​មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

2024/08/27 10:56:26 am        618
នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃកងពលតូចដឹកជញ្ជូនលេខ៩៩ បាន​ចូល​រួម​ថវិកា និងប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន​បង្កើត​«មូល​និធិ​កសាង​ហេដ្ឋារ​ចនាសម្ព័ន្ធតាមព្រំដែន» ដោយពួកគេចាត់ទុកថា ការបង្កើតនូវមូល​និធិ​នេះ​ឡើង​គឺ​ជា​បំផុស​ស្មារតី​ឲ្យ​បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានចូលរួមចំណែកដោយ​ផ្ទាល់​ជាមួយ​រាជ​ដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍន៍ជាតិ ជា​ពិសេស​គឺ​ការពារ​ដ៏​រឹងមាំ​នូវ​ខឿន​ការពារ​ជាតិកម្ពុជាតាមរយៈធ្វើហេដ្ឋារចនាសម្ព័ន្ធនេះតែម្តង។ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ នាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចដឹកជញ្ជូនលេខ៩៩ទាំងនោះ បានលើកឡើងថា ពួក​គេ​សូម​ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែល​បានបង្កើតនូវ«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយការបង្កើតនេះគឺជា ឱកាស​មួយទៀតសម្រាប់ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរធ្វើដំណើរកម្សាន្ត និងប្រកប​មុខរបរ​រក​ស៊ីនៅតាមបណ្តោយព្រំដែនកម្ពុជាកាន់តែគគ្រឹកគគ្រេងបន្ថែមទៀតនោះ ហើយ​ក្នុង​នាម​ពួក​គេ​ជាពលរដ្ឋខ្មែរផងដែរ សូមអំពាវនាវ​ដល់​ជនរួម​ជាតិ​ទាំង​អស់​ចូល​រួម​នូវ​មូល​និធិ​នេះ​ឲ្យកា​ន់​តែផុល​ផុស​បន្ថែមទៀត ដើម្បីឲ្យក្លាយ ជាចលនាសាមគ្គីភាពមួយដើម្បីឧត្តមប្រយោជន៍ជាតិ។តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV នាយទាហាននាយទាហានរង ពលទាហានទាំង នោះ​បាន​លើកឡើងថា«ក្នុងនាមជាយោធិននៃកងពលតូចដឹកជញ្ជូនលេខ៩៩ ពិតជា​មាន​មោទន​ភាព យ៉ាងខ្លាំងដែលបានចូលរួមវិភាគទានជាមួយរាជរដ្ឋាភិបាល ដែលបាន​បង្កើត​មូល​និធិ​ដើម្បី​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធនៅតាមក្រវ៉ាត់ព្រំដែន ហើយពួកគេរំពឹងថាប្រជាពលរដ្ឋទាំងក្នុង និង​ក្រៅ​ប្រទេស​មន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ទាំងអស់​ចូលរួម​នូវ​មូលនិធិ​នេះ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​សេដ្ឋ​កិច្ចរបស់ប្រជាពលរដ្ឋនៅតាម ក្រវ៉ាត់ព្រំដែនកម្ពុជាកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត»។រាជារដ្ឋាភិបាល បានសម្រេចបង្កើត«មូលនិធិកកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោល​បំណង​ដើម្បី​កៀគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ដោយកម្ម​វិធីមូលនិធិនេះក៏ជាការផ្តល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុងនិង ក្រៅ​ប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង​អភិវឌ្ឍន៍ជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណ​ភាព​ទឹក​ដី ក៏ដូចជាការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យបានកាន់តែរឹងមាំ និងប្រកប​ដោយ​ចីរភាព​ជាដើម។ទន្ទឹមនឹងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTVនេះ នាយទាហាននាយទាហានរង ពលទាហាននៃ កងពលតូចដឹកជញ្ជូនលេខ៩៩ ក៏បានប្រកាសគាំទ្រ និងការពារ​ឲ្យ​បាន​ដាច់​ខាត​នូវ​រាជ​រដ្ឋាភិបាល​ស្របច្បាប់ដែលបានកើតឡើងដោយការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្ស និង​ប្តេជ្ញា​ទប់​ស្កាត់ រាល់ការញុះញង់ និងការប៉ុនប៉ងរបស់ជនទាំងឡាយណា ដែលមាន​ចេតនា​ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាលស្រប ច្បាប់ និងបំផ្លាញនូវសុខសន្តិភាព និងការភិវឌ្ឍប្រទេស និង​ប្រជាជន​ដែល​កំ​ពុងកើតមានឡើងនាពេល សព្វថ្ងៃនេះផងដែរ៕ អត្ថបទបាន ចក់

កញ្ញា ថេម លក្ខិណា៖ ជំនាញបច្ចេកទេស និងវិជ្ជាជីវៈបានធ្វើឱ្យជីវិតខ្ញុំផ្លាស់ប្ដូរ១០០ភាគរយ

2024/08/27 09:51:29 am        206
ភ្នំពេញ៖ អតីតកម្មការីនីរោងចក្រកញ្ញា ថេម លក្ខិណា ជាសិស្សវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ ចង់បានជំនាញផ្ទាល់ខ្លួន និងចាប់យកឱកាសបើកមុខរបររកស៊ីខ្លួនឯង ដើម្បី​បង្កើន​ប្រាក់​ចំណូល​បន្ថែម​ទៀតសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។កញ្ញា ថេម លក្ខិណា បាននិយាយថា កត្តាដែលជំរុញទឹកចិត្ត​ឱ្យ​នាង​​ចុះ​ឈ្មោះចូ​ល​សិក្សា​ជំនាញ​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេសខេត្តកំពង់ស្ពឺនេះ ដោយគិតថា ខ្លួនបានចំណាយពេល​វេលា​ជា​ច្រើន​ឆ្នាំ​ធ្វើ​ជា​កម្មកររោងចក្រ ហើយជីវភាពរបស់នាងសមល្មម ប៉ុន្តែនាងចង់ផ្លាស់ប្តូ​រ​ការងារ​ដោយ​ចង់​ធ្វើកា​រងារដោយប្រើប្រាស់សមត្ថភាពជំនាញវិញ។កញ្ញាបានសម្រចចិត្តស្វែងរកឱកាសសិក្សាជំនាញបន្ថែមពីកម្មវីធីបណ្ដុះបណ្ដាល TVET ហើយក៏​បាន​ចុះ​ឈ្មោះសិក្សាយកជំនាញវិទ្យាកុំព្យូទ័រ និងក្រាហ្វិចឌីសាញ់ (Graphic Design)។ ក្រោយ​ពី​សិក្សា​បានរយៈពេល ៤ខែ កញ្ញាមានអារម្មណ៍ជឿជាក់លើខ្លួនឯងកាន់តែខ្លាំង និងអាច​មាន​លទ្ធភាព​ក្នុងការរកស៊ីផ្ទាល់ខ្លួន។នៅក្នុងអំឡុង​ពេល​សិក្សានៅសាលាបច្ចេកទេស កញ្ញាបានប្រឹងប្រែងសិក្សា​រៀន​សូត្រ​ជា​មួយ​លោក​គ្រូ អ្នកគ្រូដែលមានជំនាញច្បាស់លាស់ និងមានបទពិសោធន៍​ជា​ច្រើន​ឆ្នាំ​ទាក់ទង​ការ​បង្ហាត់​បង្រៀន​ជំនាញ​បច្ចេកទេសកុំព្យូទ័រ និងក្រាហ្វិចឌីសាញ់។ កញ្ញា លក្ខិណា បាននិយាយថា៖«ពេលនេះ ខ្ញុំមានជំនាញដែល​អាចប្រើប្រាស់​បង្កើត​មុខ​របរ​ផ្ទាល់​ខ្លួន​មួយ​សមរម្យ ហើយវាមិនមានការប្រើប្រាស់កម្លាំងពលកម្មច្រើនដូចធ្វើការងាររោងចក្រទេ។ ពោលគឺ ខ្ញុំអង្គុយធ្វើការងារនៅខាងមុខកុំព្យូទ័រ ដោយ​ប្រើ​ប្រាស់​ចំណេះ​ជំនាញ​របស់​ខ្ញុំ​ដែល​បាន​សិក្សា​កន្លងមកនេះ»។កញ្ញាបានលើកទឹកចិត្តឱ្យយុវជនផ្សេងទៀត គួរតែប្រឹងស្រវ៉ា​ចាប់​យក​ឱកាស​សិក្សា​រៀន​សូត្រ​ជំនាញ​បច្ចេកទេសបន្ថែម ព្រោះខ្លួនជាយុវជនមានអនាគតវែងឆ្ងាយ ហើយគួរតែ​មាន​ជំនាញ​បច្ចេក​ទេស​ជាគោលដ៏សំខាន់មួយនៅក្នុងខ្លួន។ ជំនាញនេះ នឹងជួយកែប្រែឆាក​ជីវិត​យុវជន​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរមួយរំពេចន៍៕

សម្ដេចតេជោ៖មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនយើងនឹងឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាន

2024/08/26 10:53:51 pm        94
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅយប់ថ្ងៃទី២៦ ខែសីហានេះ បានសរសេរនៅលើបណ្ដាញសង្គមថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនយើងនឹងឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាន។សម្ដេចតេជោមានប្រសាសន៍ថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានផ្តួចផ្តើមបង្កើតឡើងតាមសំណូមពរប្រជាជនបានចេញជារូបរាងនិងមានការចូលរួមយ៉ាងផុលផុស។តាមរយៈមូលនិធិនេះយើងនឹងឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិយើងពិសេសយើងនឹងអាចដឹងបានថាអ្នកចោទប្រកាន់ថាយើងកាត់៤ខេត្តឬច្រើនជាងនេះទៅឲ្យវៀតណាមតើពួកគេចូលលុយឬទេ?ប្រសិនបើពួកគេខ្លាចបាត់ដីមែនវាជាពេលវេលាល្អសម្រាប់ការចូលរួមរបស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។ល។នៅតាមភូមិថ្មីៗដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅនិងតាំងទីលំនៅទីនោះ។សម្ដេចតេជោបន្តថា ការរំពឹងទុកប្រជាជនដែលគ្មានដីនិងទទួលបានដីសម្រាប់បង្កបង្កើនផលដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹកភ្លើង សាលារៀន មន្ទីរពេទ្យ។ល។ជាងនេះទៅទៀតខឿនការពារជាតិរបស់ប្រជាជនត្រូវបានពង្រឹងតាមរយៈប្រជាជនដែលនៅតាមព្រំដែនដែលជាព្រំដែនរស់ដែលរឹងមាំជាងរបងបេតុងឬដែកច្រើនជាន់និងល្អជាងការពង្រាយកងទ័ពនិងអាវុធដើម្បីការពារទៅទៀត។សម្ដេចតេជោបានអំពាវនាវដល់ជនរួមជាតិចូលរួមទោះតិចក្តីច្រើនក្តី និងជួយពិនិត្យមើលតើអ្នកចោទប្រកាន់បានចូលរួមឬទេ?នេះមិនមែនជាការដេញទាន់ជាន់កែងទេតែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នាការពារទឹកដីប្រសិនយើងខ្លាចបាត់បង់ទឹកដី៕

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបើកសិក្ខាសាលាស្តីពី ការងារ និងសហគ្រិនភាពដើម្បី លើកកម្ពស់ការសិក្សានិងការប្រើប្រាស់ភាសាបារាំងរបស់និស្សិតកម្ពុជា ឡាវ និង វៀតណាម

2024/08/26 08:15:16 pm        188
ភ្នំពេញ ៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដោយបានទទួលថវិកាពីទីភ្នាក់ងារឧត្តមសិក្សានៃប្រទេសនិយាយភាសាបារាំងបានរៀបចំសិក្ខាសាលាមួយស្តីពី “វគ្គសិក្សារដូវក្តៅ៖ ការងារ និងសហគ្រិនភាព " ក្នុងគោលបំណងលើកកម្ពស់ការសិក្សានិងការប្រើប្រាស់ភាសាបារាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាការពង្រឹងសមត្ថភាពរបស់និស្សិតក្នុងការស្វែងរកការងារ និង ការអភិវឌ្ឍន៍គម្រោងសហគ្រិនផងដែរ។  “វគ្គសិក្សារដូវក្តៅ៖ ការងារ និងសហគ្រិនភាពនេះ ត្រូវបានប្រកាសបើកជាផ្លូវការដំណើរការនេះនៅវេលាថ្ងៃ ទី២៦ ខែ សីហា ឆ្នាំ២០២៤នេះតទៅនៅក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និង លោក អ៊ឹម ក្រាវង្ស ប្រធាននៃទីភ្នាក់ងារនៃប្រទេសប្រើប្រាស់ភាសាបារាំងប្រចាំប្រទេសកម្ពុជា ព្រម ទាំងមានការចូលរួមពីតំណាងស្ថានទូតនៃប្រទេសបារាំង ក្រសួងអប់រំយុវជន និង កីឡា រួមនិង តំណាង មកពីសាកលវិទ្យាល័យនានាដែលមានបង្រៀនភាសាបារាំងក្នុងប្រទេសកម្ពុជា។យោងតាមកម្មវិធី សិក្ខាសាលាស្តីពី “វគ្គសិក្សារដូវក្តៅ៖ ការងារ និងសហគ្រិនភាពនេះដំណើរការឡើងរយៈពេល ៦ ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី៣០ ខែសីហាឆ្នាំ ២០២៤ នៅក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដោយមានការ ចូលរួមពីនិស្សិតមកពីបណ្តាសាកលវិទ្យាល័យដែលមានបង្រៀនភាសាបារាំងដូចជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ,សាកលវិទ្យាភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិកណូ) ព្រមទាំងនិស្សិតមកពីសាកលវិទ្យាល័យនៃប្រទេសឡាវ និង វៀតណាម ជាដើមសរុប ២៥ នាក់ ។សូមជម្រាបថា ក្នុងវគ្គសិក្ខាសាលានេះ និស្សិតទាំងអស់នឹងទទួលបង្ហាត់បង្រៀនពីអ្នកជំនាញទៅលើការសរសេរ CV letter de motivation (coverletter) គម្រោងពាណិជ្ជកម្ម ធុរកិច្ចដើម្បីពង្រឹងសមត្ថភាពនិស្សិតក្នុងការ ស្វែងរកការងារធ្វើ ក៏ដូចការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ បន្ទាប់ពីទទួលបានចំណេះដឹងផ្នែកទ្រឹស្តី និស្សិតក៏មានការចុះទស្សនកិច្ចនៅតាមទីតាំងក្រុមហ៊ុន ហាងពាណិជ្ជកម្មបែបគ្រួសារ និងសមាគមន៍នានា ក្នុងគោល បំណងឲ្យនិស្សិតយល់កាន់តែច្បាស់លើទ្រឹស្តីដែលបានអ្នកជំនាញបានបង្ហាញនិងយល់កាន់តែច្បាស់នូវការបើកអាជីវកម្មការពង្រឹងសមត្ថភាពដើម្បីការងារក្នុងជីវិតជាក់ ស្តែង។ ព្រមទាំងជាគំនិតសម្រាប់និស្សិតទាំងអស់រៀបចំសរសេរគម្រោងផ្ទាល់ខ្លួនម្នាក់ៗផងដែរ ។នាថ្ងៃទី៤ និស្សិតត្រូវធ្វើការជាក្រុមពី ៤ ទៅ ៥ នាក់ដើម្បីសរសេរគម្រោងនិងបង្ហាញនៅមុខគណ:កម្មការដែលរៀបចំឡើង ដោយអ្នក ជំនាញក្នុងការសរសេរគម្រោងនានា ។ ជាសខីភាពនៃកិច្ចខំប្រឹងប្រែងនិស្សិតនឹងទទួលបានវិញ្ញាបនបត្រផងដែរ ៕ អត្ថបទ.ភារម្យ

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់​ស្ពឺប្រារព្វសន្និបាតសាខាអាណត្តិទី៦

2024/08/26 07:13:54 pm        85
កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២៦ ខែ សីហាឆ្នាំ ២០២៤នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការតំណាងកាកបាទក្រហមកម្ពុជា បានអញ្ជេីញជាអធិបតី ក្នុងការ ប្រារព្ធសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ អាណត្តិទី៦ ដែលពិធីនេះធ្វើឡើងក្នុងបរិវេណសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខាអាណត្តិទី៥ សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ និងអ្នកស្ម័គ្រចិត្ត សរុបប្រមាណជាង៣០០នាក់។ក្នុងអង្គសន្និបាតនោះក៏បានឆ្លងសេចក្ដីព្រាងរបាយការណ៍ សកម្មភាពសាខាអាណត្ដិទី៥ និងលើកទិសដៅការងារសម្រាប់អាណត្ដិទី៦ ឆ្លងសេចក្ដីព្រាងរបាយការណ៍ការងារហិរញ្ញវត្ថុក្នុងអាណត្ដិទី៥ និងលើកទិសដៅការងារហិរញ្ញវត្ថុសម្រាប់អាណត្ដិទី៦ ហើយអង្គសន្និបាតក៏បានពិភាក្សាអនុម័ត ដោយលើកបណ្ណ លើសេចក្ដីព្រាងរបាយការណ៍បូកសរុបអាណត្ដិទី៥ និងទិសដៅការងារអាណត្ដិទី៦ផងដែរ។ ក្នុងនោះក៏មានសេចក្ដីប្រកាសរំសាយគណៈកម្មការធិការសាខាអាណត្ដិទី៥ ដោយអនុប្រធានគណៈកម្មាធិការសាខា តំណាងសមាជិកនៃគណៈកម្មាធិការសាខាអាណត្ដិទី៥ បន្ទាប់មកប្រកាសសមាសភាពបេក្ខជនគណៈកម្មាធិការសាខាសម្រាប់អាណត្ដិទី៦ ហើយឆ្លង និងអនុម័តលើសមាសភាពបេក្ខជនគណៈកម្មការរៀបចំបោះឆ្នោត ដោយលើកបណ្ណអនុម័ត។ជាលទ្ធផលដំណើរនៃការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺអាណត្តិទី៦ មានចំនួន១៥រូប ក្នុងនោះឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលនៃគណៈ អភិបាលខេត្ត ខេត្តកំពង់ស្ពឺ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ អាណត្តិទី៦។បន្ទាប់ពីប្រកាសលទ្ធផលរួច ឯកឧត្តម ជាម ចន្ទសោភ័ណ ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺអាណត្តិទី៦ បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម រួមមាន៖ ភាពមនុស្សធម៌ , ភាពមិនលម្អៀង , អព្យាក្រឹតភាព ,ឯករាជភាព ,​ សេវាកម្មស្ម័គ្រចិត្ត, ឯកភាព និងសកលភាព។ យកចិត្តទុកដាក់ប្រតិបត្តិតាមគោលការណ៍ណែនាំ របស់កាកបាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌ឱ្យទទួលបានជោគជ័យ។ រក្សាសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខា និងទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខា និងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈម ដោយស្មារតីទទួលខុសត្រូវខ្ពស់។ ដឹកនាំតម្រង់ទិស ក្រុមប្រតិបត្តិសាខាឱ្យអនុវត្តន៍បានល្អនូវភារកិច្ច ស្របតាមយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា ដែលក្នុងនោះមានវិស័យស្នូល៤ រួមមាន៖ -ការគ្រប់គ្រងគ្រោះមហន្តរាយ -សុខភាព និងការថែទាំសុខភាពសហគមន៍ -លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា -អភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធន ធានបង្កើនគំនិតក្នុងការកៀរគររកមូលនិធិពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើការងារមនុស្សធម៌របស់សាខានិងយកចិត្តទុកដាក់ណែនាំអនុសាខាឱ្យបំពេញភារកិច្ចមនុស្សធម៌ឱ្យបានល្អស្របតាមវិស័យស្នូលទាំង៤នៃយុទ្ធសាស្រ្តកាកបាទក្រហមកម្ពុជា។ យកចិត្តទុកដាក់បន្តការងារពង្រីកអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅមូលដ្ឋាន និងពង្រឹងសកម្មភាពអប់រំសុខភាពសហគមន៍។ យកចិត្តទុកដាក់ពង្រីក និងពង្រឹងសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា នៅគ្រឹះស្ថានសិក្សាជាគំរូក្នុងការងារមនុស្សធម៌ ក្នុងគ្រឹះស្ថានសិក្សា និងសង្គម។ជាមួយគ្នានេះលោកជំទាវ ពុំ ចន្ទីនី បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសមាសភាព  គណៈកម្មាធិការសាខាដែលទើបជាប់ឆ្នោតថ្មី និងបានឯកភាពចំពោះទិសដៅការងារ៦ឆ្នាំបន្ត ដែលអង្គសន្និបាតបានអុម័ត។ លោកជំទាវ សង្ឃឹមថា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ពិតជាលើកកម្ពស់ស្មាតី និងទទួលខុសត្រូវចំពោះមុខគណៈកម្មាធិការកណ្ដាល ជាពិសេសគណៈកិត្តិយសសាខាជាអ្នកផ្ដល់នូវកិត្តិនាមដល់កាកបាទក្រហមកម្ពុជាអ្នកសម្របសម្រួលទ្រទ្រង់ និងកៀរគររកមូនិធិដើម្បីសាខា អនុសាខាមានលទ្ធភាពតាមតម្រូវការសម្រេចបាននូវសកម្មភាពមនុស្សធម៌ ៕ 26/8/24អត្ថបទៈ សំ ងីម

ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១០ ដើម្បីរៃអង្គាសមូលនិធិទ្រទ្រង់មន្ទីរពេទ្យកុមារអង្គរ

2024/08/26 06:08:15 pm        136
ភ្នំពេញ ៖ មីជាតិ បន្តសហការជាមួយមន្ទីរពេទ្យកុមារអង្គរ និងគណៈកម្មការជិះកង់ដើម្បីកម្ពុជា (CFC) រៀបចំព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារឆ្នាំទី១០ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅទឹកដីដ៏ពិសិដ្ឋអច្ឆរិយៈអង្គរ ខេត្តសៀមរាប។ ព្រឹត្តិការណ៍ជិះកង់សប្បុរសធម៍ដ៏ធំជាងគេប្រចាំឆ្នាំនេះ តែងតែទទួលបានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សប្បុរសជន និងមហាជនពិសេស ក្នុងឱកាសគម្រប់ខួប១០ឆ្នាំនេះ មានអ្នកចូលចិត្តកីឡាជិះកង់ប្រមាណជាង ១.០០០នាក់ ពីគ្រប់ទិសទីបានរួមគ្នាក្នុងស្មារតីតែមួយប្រកបដោយក្តីករុណាចូលរួមជិះកង់ និងបរិច្ចាគវិភាគទានជួយទៅដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងាររៀបចំ​ព្រឹត្តិការណ៍ជិះកង់​រៃអង្គាសប្រាក់​ប្រចាំឆ្នាំ ​គាំទ្រដល់មន្ទីរពេទ្យកុមារអង្គរនេះ​ មួយវិញទៀត​ការចូលរួមរបស់វិស័យឯកជនពិតជាកម្លាំងចលករដ៏សំខាន់តួយ៉ាង​ដូចមីជាតិ និង​ វីតាល់​ ក៏ដូចជាអង្គភាពពាក់ព័ន្ធ ដែលចូលរួមជាចំណែក នៃកត្តាសំខាន់មិនអាចខ្វះបានក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅរហូតដល់១០ឆ្នាំ។​ លោក ជុនហៀង ថាវសិទ្ធិ អនុប្រធានធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានលើកឡើងថា៖ មីជាតិ ពិតជាមោទនភាព ដែលបានរួមចំណែកជាដៃគូសហការរៀបចំ និងឧបត្ថម្ភធំក្នុងព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ នេះចំនួន៤ឆ្នាំរួចមកហើយ ពិសេសក្នុងឱកាសគម្រប់ខួប១០ឆ្នាំនេះតែម្តង។​ ក្រៅពីចូលរួមសហការរៀបចំ មីជាតិក៏បានចូលរួមបរិច្ចាគថវិកាចំនួន ៨០លានរៀល ដែលបានពីមូលនិធិខ្មែរដើម្បីខ្មែរ ដែលជាការចូលរួមបរិច្ចាគដោយផ្ទាល់ ពីអតិថិជនមីជាតិ តាមរយៈការជាវមីជាតិគ្រប់ៗកញ្ចប់ ដើម្បីបានជាប្រយោជន៍ដល់ការទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។​ចំណែកលោកវេជ្ជបណ្ឌិត ង៉ែត ពិសេស នាយករងមន្ទីរពេទ្យកុមារអង្គរ បានមានប្រសាសន៍ថា ៖ មន្ទីរពេទ្យកុមារអង្គរ និងកុមារដែលបានសម្រាកព្យាបាលសូមសម្តែងនូវការដឹងគុណ និងកោតសរសើរយ៉ាងស្មោះជូនចំពោះសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ពិសេសក្រុមហ៊ុនមីជាតិ ដែលបានចូលរួមគាំទ្រជាដរាបដល់ការរៀបចំព្រឹត្តិការណ៍សប្បុរសធម៍មួយនេះ និងបរិច្ចាគវិភាគទានជាច្រើនលានរៀលចំនួន៤ឆ្នាំជាប់ៗគ្នា ដែលនេះសបញ្ជាក់ឱ្យឃើញពីការរួបរួមគ្នាជួយដល់ប្រជាជនកម្ពុជា ជាពិសេសការជួយលើកស្ទួយដល់សុខុមាលភាពកុមារឲ្យកាន់តែប្រសើរឡើង ព្រោះពួកគេគឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ នេះមិនត្រឹមតែជួយស្វែងរកថវិកាសម្រាប់ទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរតែម្យ៉ាងទេ តែព្រឹត្តិការណ៍នេះក៏បានជួយជំរុញកំណើនភ្ញៀវទេសចរខេត្តសៀមរាបផងដែល។ មីជាតិ ក៏សូមអំពាវនាវដល់ វិស័យឯកជន សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស បន្តចូលរួមគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈការបរិច្ចាគវិភាគទានដើម្បីចូលរួមបន្តនិរន្តរភាពនៃការសង្រ្គោះព្យាបាល ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ប្រកបដោយស្នាមញញឹម និងភាតរភាព៕ អត្ថបទ រដ្ឋា​

អភិបាល​​​​ខេត្តស្ទឹងត្រែង៖ គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមបម្រើសង្គមប្រកបដោយវិរភាព

2024/08/26 05:49:32 pm        100
ភ្នំពេញ ៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានអៈអាងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ បានចូលរួមបម្រើសង្គមប្រកបដោយវិរភាព សេចកី្តថ្លៃថ្នូរ ជាពិសេសភាពពេញចិត្ត ពេញថ្លើមរបស់យើងក្នុងការបម្រើប្រជាជនដោយគ្មានលក្ខខ័ណ្ឌ។​ការថ្លែងរបស់ឯកឧត្តម សរ សុពុត្រា​ យ៉ាងដូច្នេះក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៤ នៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈ​កម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យ​ស្ម័គ្រចិត្ត​​ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម លោកជំទាវ លោក​ លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំង៣ លោកអភិបាលក្រុង ស្រុក។ឯកឧត្តម សរ សុពុត្រា ក៏សូមអបអរសាទក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលជាសមាជិក មានរហូតដល់រាប់ម៉ឺននាក់ ចំណុចនេះស្តែងឲ្យឃើញថាជាអ្នកដែលបានរួមចំណែកយ៉ាងធំធេងនៅក្នុងបុព្វហេតុ និងសមិទ្ធផលដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចាប់តាំងពីការបង្កើតរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ថ្វីត្បិតថាយើងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តច្រើន ប៉ុន្តែក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ មានវិធីសាស្រ្តក្នុងការដឹកនាំផ្សេងៗគ្នា។ ប៉ុន្តែឈរលើគោលការណ៍ស្ម័គ្រចិត្តរបស់យើង គឺការបម្រើប្រជាពលរដ្ឋ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម លេង ផាលី បានថ្លែងថា យើងនាំគ្នារួមសុខរួមទុក្ខ​ជាមួយ​​ប្រជាពលរដ្ឋ ដើម្បីរួបរួមគ្នា​ធ្វើអំពើល្អ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងបុព្វហេតុ​ជាតិ និង​មាតុភូមិ​របស់យើង ជាពិសេសការចូលរួម​លើកកម្ពស់សុខុមាលភាពប្រជាជន គឺនាំអោយ​មាន​កំណើនសេដ្ឋកិច្ច និងកាត់បន្ថយ​ភាព​ក្រីក្ររបស់​ប្រជាពលរដ្ឋកម្ពុជា ​ស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយ​ចីរភាព​របស់រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រកម្ពុជា។​ ក្នុងរយៈពេល១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២៦ សីហា ឆ្នាំ២០២៤) ក្រោមការ​ដឹកនាំចង្អុលបង្ហាញ​ដោយផ្ទាល់​របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយស​ក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុម​ការងារគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មាន​សមាជិក សមាជិកា ចំនួន២៧០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់ នាក់) ក្នុងនោះស្ត្រីមានចំនួន ១៨៦៣០នាក់ (មួយម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ សាមសិប នាក់) ដែលមាន ២៨ សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី- ខេត្ត សាខា និងសាកលវិទ្យាល័យ ចំនួន ៣សាខា)  បានបំពេញ​បេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួម​អប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យក​សំណាក​រកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃមាន​៖ ក្នុងខេត្តស្ទឹងត្រែង បានចំនួន ២៥៦ លើក សរុបមានប្រជាពលរដ្ឋចូលរួមចំនួន  ៤២០,៤២៦ នាក់ ដង (សែសិបពីរម៉ឺន បួនរយ ម្ភៃប្រាំមួយ នាក់ ដង) ក្នុងនោះស្ត្រីមានចំនួន ២១២,៦៤៦ នាក់ ដង (ម្ភៃមួយម៉ឺន ពីរពាន់ ប្រាំមួយរយ សែសិប ប្រាំមួយ នាក់ ដង)​។ ក្នុង ២៥ ​រាជធានី-ខេត្ត នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បានចំនួន ២០៥៨ លើក​​ មានប្រជាពលរដ្ឋ​ចូលរួមចំនួន ១៣,២៥៣,១៥៥នាក់ (ដប់បីលាន ម្ភៃប្រាំម៉ឺន បីពាន់ មួយរយ ហាសិបប្រាំ នាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៧៨៩,៥៥០នាក់ (ប្រាំមួយលាន ចិតសិបប្រាំបីម៉ឺន ប្រាំបួនពាន់ ប្រាំរយ ហាសិបនាក់) គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៤ ច្រើនជាង ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំង​ប្រទេស​ដែលមានចំនួន ១៧,៣៣៦,៣០៧ នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់ ៥០ដុល្លារ សរុបត្រូវចំណាយ​ទាំងអស់ប្រហែល ៦៦២,៦៥៧,៧៥០ដុល្លារ (ប្រាំមួយរយហុកសិបពីរលាន ហុកសិបប្រាំម៉ឺន ប្រាំពីរពាន់ ប្រាំពីររយ ហាសិបដុល្លារសហរដ្ឋអាមេរិក)។  រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យ​ស្មគ្រ័ចិត្ត​ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាន និងកំពុងបន្តចុះបេសកកម្មតាម​ការឧទ្ទេសនាម​របស់​គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិត​ថវិកាបេសកកម្ម ដោយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលានកៅសិប​មួយម៉ឺនមួយពាន់ពីររយបីដូស)ក្នុង ២៥ រាជធានី-ខេត្ត។ជាថ្មីម្តងទៀតក្នុងនាមក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឩត្តម ហ៊ុន ម៉ានី យើងទាំងអស់គ្នា​សូមប្តេជ្ញា​ថា នឹងខិតខំចុះផ្សព្វផ្សាយ អប់រំសុខភាព យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌ​ទូទាំងប្រទេស ដោយឥតគិតថ្លៃ និងឥតគិត​ថវិកា​​បេសកកម្ម​ សង្គ្រោះបឋម ​និងបន្តផ្តល់សេវាសុខភាព​ជូន​ប្រជា​ពលរដ្ឋ​ឲ្យបានច្រើន​បំផុត​តាមលទ្ធភាពដែល​អាច​ធ្វើ​ទៅ​បានដោយឥតគិតថ្លៃ។ ហើយនៅថ្ងៃនេះយើងទាំងអស់គ្នា ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី សាខាប្រចាំខេត្តស្ទឹងត្រែង និងអាជ្ញាធរខេត្តស្ទឹងត្រែង បានយល់យ៉ាងច្បាស់​ពីកិច្ច​សហប្រតិបត្តិការ CLV-DTA ដែលជាគំនិត​ផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៩ ក្នុងគោល​បំណង់លើក​ស្ទួយជីវភាពប្រជាជន និងជំរុញការអភិវឌ្ឍ​ខេត្តជាប់ព្រំដែន នៃប្រទេសទាំង៣ ជាពិសេសប្រែក្លាយ​ព្រំដែននេះ ជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ យើងទាំងអស់គ្នាជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ហើយយើងទាំងអស់គ្នាគាំទ្រកិច្ចសហប្រតិបត្តិការតំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA៕អត្ថបទ រដ្ឋា

ក្រសួងធម្មការនិងសាសនា បើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រម សីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៦

2024/08/26 04:48:12 pm        81
ភ្នំពេញ ៖ ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងឲ្យឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ភាព ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រម សីល ធម៌អាចារ្យខ្មែរជំនាន់ទី ៤៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា នារសៀលថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួង។      លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានអានរបាយការណ៍ជម្រាបជូនឯកឧត្តម គណៈអធិបតីនិងអង្គពិធីទាំងមូលថា ដោយមើលឃើញការរៀបចំពិធីអាពាហ៏ពិពាហ៍ និងពិធី បុណ្យទានផ្សេងៗខុសៗគ្នា របស់អាចារ្យដែលជាអ្នកដឹកនាំកម្មវិធីបង្កើតឲ្យមាន ការជជែកវែកញែករកខុសត្រូវមិនដាច់ស្រេច ដូចនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា ក្រោមអនុសាសន៍ប្រកប ដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ នាំណែឲ្យក្រសួងធម្មការនិងសាសនា ដើម្បីបង្កើត វគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ ដែលត្រូវបាននបង្កើតឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩ ក្នុងគោលបំណងថែរក្សា លើក តម្កើងតម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទំលាប់ខ្មែរឥ្យបានរុងរឿងនិងគង់វង្ស ពិសេសធ្វើយ៉ាងណាកុំឲ្យមានវិបត្តិអាចារ្យកើតឡើង។បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ក្រសួងធម្មការនិងសាសនាបានខិតខំស្វែងរកធនធានចាស់ព្រឹទ្ធាចារ្យ និងលោកអាចារ្យដែលមានចំណេះដឹង អាចចងចាំច្បាស់នៅពិធីកម្ម ចេះចាំទំនៀមស្រុកទេ ដែលមានសមត្ថភាពខ្ពស់មានបទពិសោធន៍យូរឆ្នាំ ដើម្បីប្រជុំរៀបចំពិគ្រោះយោបល់ពិភាក្សាអំពីការបើកវគ្គបណ្ដុះបណ្ដាលតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរ នៅក្នុងការផ្លាស់ប្ដូរចំណេះដឹង ចំណេះធ្វើ និងបទពិសោធគ្នាទៅវិញទៅមកលើកកម្ពស់ពិធីកម្មផ្សេងៗដែលមានតាមមូលដ្ឋានភូមិស្រុកក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកសម្រាប់ វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៦ នាឱកាសនេះ គឺសិក្សារយៈពេក៥ថ្ងៃ និងមានសិក្ខា កាមអាចារ្យមកពីជម្រុះរាជធានីខេត្តទូទាំងប្រទេសចំនួន ២១១អង្គ/នាក់ ក្នុងនោះព្រះសង្ឃ ២៣ អង្គនិងអាចារ្យនី ៨នាក់ សិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន២០រូប ជាអ្នកសិក្សាលើ១៨មុខវិជ្ជាធំៗ ។      ឯកឧត្តម ហាក់ ប៊ុនធឿន បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤៦ ដែលរៀបចំដោយនា យកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម ក្រោមការយកចិត្តទុកដាក់ស្របតាមអនុសាសន៍ណែនាំប្រកបដោយគិតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ បានចង្អុលបង្ហាញឲ្យក្រសួងធម្មការនិងសាសនា ដែលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន ណែនាំឲ្យថ្នាក់ដឹកនាំជំនាញរបស់ក្រសួង ចែក រំលែកនូវចំណេះដឹងបន្ថែម ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញ ទៅមកទៅតាមពិធីកម្មនានា ទាំងផ្នែកសាសនពិធី ក៏ដូចជាពិធីប្រពៃណីទំនៀមទំលាប់ជាតិជាដើម។រាជរដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់លើគ្រប់វិស័យ ក្នុងនោះប្រពៃណី ទំនៀមទំលាប់ ព្រះពុទ្ធសាសនា ត្រូវបានយកចិត្តទុកដាក់ស្តារនិងអភិវឌ្ឍន៏ឡើងវិញ រហូតមានការរីកចម្រើន ទន្ទឹមនឹងការអភិរក្សរហូតដល់សព្វថ្ងៃ ។  ឯកឧត្តម រដ្ឋលេខាធិការសង្ឃឹមថា តាមរយៈវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៦ ដែលមានសិក្ខាកាមជាអាចារ្យមកពីជម្រុះរាជធានីខេត្តទូទាំងប្រទេសចំនួន ២១១អង្គ/នាក់ ក្នុងនោះព្រះ សង្ឃ ២៣ អង្គនិងអាចារ្យនី ៨នាក់ មកចូលរួមសិក្សានេះ នឹងជាការបញ្ជ្រាបនូវចំណេះដឹង ពិសេសរួមគ្នាអភិរក្សវប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ ឲ្យកាន់តែគង់វង្សបន្ថែមទៀត។ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៏បញ្ជាក់ថា ដូចនេះបន្ទាប់ពីបានសិក្សានេះ សូមសិក្ខាកាមទាំងអស់ដែលរួមមាន ព្រះសង្ឃ អាចារ្យ អាចារ្យនី ចាំបាច់យកចំណេះវិជ្ជាដែលបានបំពេញបន្ថែមនេះ យកទៅដឹកនាំកម្មវិធីផ្សេងៗឲ្យបានត្រឹមត្រូវ និងចែករំលែកចំណេះដឹងរបស់ខ្លួនឲ្យបានទូលំទូលាយ និងសូមជូនពរដល់សិក្ខាកាមទាំងអស់ទទួលបានជោគជ័យទៅតាមបែបបទជំនាញរៀងៗខ្លួន៕ អត្ថបទ,ភារម្យ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM