ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

លោកជំទាវ ចម និម្មល លើកឡើង៤ចំណុចសំខាន់ៗដើម្បីលើកកម្ពស់ការពង្រឹងសិទ្ធិអំណាចសេដ្ឋកិច្ចដល់ស្ត្រី

2024/08/26 04:44:05 pm        71
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៦ សីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី“ការផ្ទៀងផ្ទាត់ការសិក្សាទស្សនៈវិស័យស្ត្រីក្នុងពាណិជ្ជកម្ម” នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ។ក្នុងពិធីបើកសិក្ខាសាលានេះ លោកជំទាវរដ្ឋមន្រ្តី បានមានប្រសាសន៍ថា គឺជាវេទិកាដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ជាច្រើនពាក់ព័ន្ធនឹងសហគ្រិនភាពស្ត្រីក្នុងវិស័យពាណិជ្ជកម្ម ដែលលើសពីនេះ ក៏ជាព្រឹតិ្តការណ៍ដ៏មានសារៈសំខាន់សម្រាប់កម្ពុជា និងជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់សមភាពយែនឌ័រក្នុងវិស័យពាណិជ្ជកម្ម ដែលអាចគូសវាស់ និងពិនិត្យលើភាពឆកល្វែងលើទិន្នន័យ ព្រមទាំងកំណត់វិស័យចាំបាច់សម្រាប់កំណែទម្រង់គោលនយោបាយប្រកបដោយបរិយាប័ន្ន។ក្នុងឱកាសនោះដែរ លោកជំទាវបានលើកឡើងនូវចំណុចសំខាន់ៗចំនួន៤ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់ការពង្រឹងសិទ្ធិអំណាចខាងសេដ្ឋកិច្ចដល់ស្ត្រី មានដូចជា៖ ១. ត្រូវបង្កើនការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុសម្រាប់សហគ្រិនជាស្ត្រី តាមរយៈការផ្តល់កម្មវិធីផ្តល់ប្រាក់កម្ចីមានគោលដៅជាក់លាក់ ការផ្តល់នូវគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការផ្តល់នូវការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ស្ត្រី ២. កំណែទម្រង់គោលនយោបាយមានភាពចាំបាច់ក្នុងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យពាណិជ្ជកម្ម រួមទាំងវិធានការប្រយុទ្ធប្រឆាំងអំពើហិង្សានិងការរើសអើងលើស្ត្រី ៣. ការវិនិយោគលើកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់ស្ត្រី ដោយផ្តោតសំខាន់លើផ្នែកពាក់ព័ន្ធពាណិជ្ជកម្ម ដូចជាការគ្រប់គ្រងអាជីវកម្ម នីតិវិធីនាំចេញ និងចំណេះដឹងផ្នែកអក្ខរកម្មឌីជីថល គឺពិតជាសំខាន់ និង ៤. ការជំរុញកម្មវិធីណែនាំ (Mentorship) និងឱកាសកសាងបណ្តាញទំនាក់ទំនង នឹងអាចជួយស្ត្រីក្នុងវិស័យពាណិជ្ជកម្ម ផ្សារភ្ជាប់ខ្លួនជាមួយនឹងបុគ្គលគំរូ និងបង្កើតបណ្តាញគាំទ្រនានា។នៅចំពោះមុខអង្គពិធី លោកជំទាវរដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីការងារឆ្នាំ២០១៥-២០២៥ និងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០២៥ ដែលមានយន្តការដោះស្រាយវិសមភាពយេនឌ័រនៅក្នុងទីផ្សារការងារ តាមរយៈការលើកកម្ពស់ឱ្យមានឱកាសស្មើគ្នា និងលទ្ធភាពទទួលបានការងារសមរម្យរវាងបុរសនិងស្ត្រី ព្រមទាំងបានផ្ដល់សិទ្ធិអំណាចដល់ស្ត្រីក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសេដ្ឋកិច្ចឌីជីថល ដែលរួមទាំងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងពាណិជ្ជកម្មអនឡាញផងដែរ។បន្ថែមពីលើគោលនយោបាយទាំងនេះ លោកជំទាវដ្ឋមន្រ្តី គូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងដើរតួយ៉ាងសកម្ម ក្នុងការបង្កើតបរិយាកាសធុរកិច្ចប្រកបដោយយុត្តិធម៌ និងគាំទ្រទាំងបុរស និងស្ត្រី ដោយបានផ្តល់កម្មវិធីបណ្តុះបណ្តាល និងអប់រំជាច្រើនសំដៅជួយស្ត្រីឱ្យទទួលបានភាពជោគជ័យខ្ពស់ក្នុងអាជីវកម្ម និងលើកកម្ពស់គោលនយោបាយនានាដែលទទួលស្គាល់ និងផ្តល់ការកោតសរសើរដល់សមិទ្ធផលនានារបស់ស្ត្រី។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មក៏បានដាក់ចេញនូវកម្មវិធីជាក់លាក់មួយចំនួន ដូចជា កម្មវិធីអភិវឌ្ឍន៍សហគ្រិនភាពស្ត្រី ដែលផ្តល់ការបណ្តុះបណ្តាល ការណែនាំ (Mentoring) និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់សហគ្រិនស្ត្រីក្នុងវិស័យនានា រួមទាំងពាណិជ្ជកម្មផងដែរ៕

យុវជន ចាន់ សំរ៉ុង៖ «ខ្ញុំមិនបោះបង់ក្ដីស្រមៃរបស់ខ្លួនជាអ្នកជំនាញខាងអគ្គិសនី ដូចបោះបង់ការសិក្សានៅវិទ្យាល័យនោះទេ»

2024/08/26 04:38:36 pm        486
ភ្នំពេញ៖ អតីតសិស្សម្នាក់ដែលបានបោះបង់ការសិក្សានៅត្រឹមថ្នាក់វិទ្យាល័យ យុវជន ចាន់ សំរ៉ុង បាននិងកំពុងខិតខំប្រឹងប្រែងស្រវ៉ាចាប់យកជំនាញខាងអគ្គិសនីពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តតាកែវ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនលទ្ធភាពក្នុងការរកចំណូលបន្ថែម។យុវជន ចាន់ សំរ៉ុង វ័យ ១៦ឆ្នាំកំពុងសិក្សាជំនាញខាងអគ្គីសនី បាននិយាយទាំ​ង​ទឹក​មុខ​ស្រងូត​ស្រងាត់​ថា ដោយសារតែខ្លួនរៀននៅវិទ្យាល័យមិនសូវពូកែ ហើយមិនអាច​ចាប់​យក​ជំនាញ​ផ្សេង​ទៀត​បាន ក៏សម្រេចចិត្តបោះបង់ការសិក្សាទាំងស្ដាយស្រណោះត្រឹមថ្នាក់ ១០នៅខេត្តតាកែវ។ក្រោយពីបោះបង់ការសិក្សា សំរ៉ុង ហាក់ដូចជារស់នៅក្នុងភាពខ្វះជាតិអ្វីម្យ៉ាង ពោលគឺខ្វះ​ការ​សិក្សា និងខ្វះជំនាញប្រចាំជីវិតរបស់គេ។ ក្រោយមានការលើកទឹកចិត្តពីមិត្តភក្ដិ និងឱពុកម្ដាយ សំរ៉ុង​បានសម្រេចចិត្តមកចុះឈ្មោះចូលរៀន​ជំនាញ​ខាង​អគ្ដិសនី​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេក​ទេស​ភូមិភាគ​តេជោ​សែនខេត្តតាកែវ។យុវជនរូបនេះបន្តថា៖«ប្រសិនបើខ្ញុំរៀនចប់បាក់ឌុប ក៏គ្រួសារខ្ញុំមិនមានលទ្ធភាពឱ្យខ្ញុំ​រៀន​បន្ត​នៅ​មហា​វិទ្យាល័យ​ដែរ ហើយវាបូករួមទាំងប្រាជ្ញា​ស្មារតី​របស់​ខ្ញុំ​មិន​សូវ​ចាប់​បាន​នូវ​ការ​សិក្សាជំ​នាញ​ផ្សេង​ៗ​ផង​។ ខ្ញុំក៏បោះបង់ការសិក្សានៅវិទ្យាល័យតែម្ដង ប៉ុន្ដែខ្ញុំមករៀនជំនាញនៅទីនេះ គឺ​ខ្ញុំ​ក៏​អាច​មាន​ឱកាសច្រើនក្នុងការរកប្រាក់ចំណូល ព្រោះត្រូវចំណាយសិក្សាខ្លីដែរ»។សំរ៉ុង បានតស៊ូសិក្សារៀនសូត្រយ៉ាងខ្លាំង ដោយសារគិតក្នុងចិត្តថា នេះជា​ឱកាស​ចុង​ក្រោយ​សម្រាប់​ការ​សិក្សារបស់ខ្លួន។ សំរ៉ុង ក៏មានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រទៀតដែរ ប៉ុន្ដែ​ភ្លាមៗនោះនៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ទេ។យុវជន​រូបនេះបន្តថា បើទោះបីជាខ្លួន​មិនទាន់​មាន​លទ្ធភាព​បង្កើត​ក្រុម​ការងារ​ជាង​តម្លើង​អគ្គិសនី​ជា​លក្ខណៈ​ធំដុំ ប៉ុន្ដែខ្លួនគេមានលទ្ធភាពធ្វើការងារសមរម្យ និងទទួលបានប្រាក់ចំណូលខ្ពស់ដែរ។ សំរ៉ុង នៅតែមានមហិច្ឆតាចង់សិក្សាជំនាញខាងអគ្គិសនីឱ្យបានច្រើនជាងនេះ ព្រោះខ្លួន​នៅ​វ័យ​ក្មេង​នៅឡើ​យ។សំរ៉ុង នៅតែមានក្ដីសង្ឃឹមជានិច្ច និងមិនបោះបង់​ក្ដីស្រមៃរបស់​ខ្លួន​ដូច​បោះបង់​ការ​សិក្សា​នៅ​វិទ្យាល័យ​នោះ​ទេ ហើយខ្លួននឹងបន្តខិតខំ​ប្រឹងប្រែង​ក្នុង​ការ​សិក្សា​ជំនាញ​ដែល​ខ្លួន​ស្រលាញ់​ពេញ​ចិត្ត ដើម្បីធ្វើជាស្ពានចម្លងអនាគតខ្លួនផង ក្រុមគ្រួសារផង និងធ្វើជា​យុវជន​គំរូ​នៅ​ក្នុង​សង្គ​មជាតិ៕ 

រយៈពេល១ឆ្នាំដើមអាណត្តិទី៧ ខេត្តព្រះសីហនុ បានអនុវត្តយុទ្ធសាស្រ្តបញ្ចកោណយ៉ាងខ្ជាប់ខ្ជួន និងខិតខំដោះស្រាយបញ្ហាប្រឈម

2024/08/26 04:29:58 pm        382
ព្រះសីហនុ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងថា រយៈពេល១ឆ្នាំ ដើមអាណត្តិទី៧នេះ ខេត្តព្រះសីហនុ អនុវត្តបាននូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ប្រកបដោយមោទនភាព ដែលឆ្លើយតបទៅនឹងអាទិភាពគន្លឹះ៥ របស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសគឺធានាបានថា នៅទូទាំងខេត្តព្រះសីហនុ ប្រជាពលរដ្ឋនឹងមានទឹក អគ្គិសនី និងផ្លូវប្រើប្រាស់គ្រប់គ្រាន់ ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញដល់ក្រុមការងារទាំងអស់ឲ្យសហការជាមួយរដ្ឋបាលខេត្ត ដើម្បីគិតគូរក្នុងការរៀបចំខេត្តព្រះសីហនុឲ្យបានល្អ អភិវឌ្ឍន៍ឱ្យចំទិសដៅ ដើម្បីបង្កើន​សេដ្ឋកិច្ចក្នុងខេត្ត ឱ្យកាន់តែប្រសើរឡើង ឆ្លើយតបបានតាមសេចក្តីត្រូវការ​របស់ប្រជាពលរដ្ឋ ពីព្រោះខេត្តនេះ ជាខេត្តមួយសំខាន់នៅក្នុងរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរ។ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម ឯកភាពខ្ពស់ទៅនឹងអ្វីដែលរដ្ឋបាលខេត្តព្រះសីហនុបានធ្វើកន្លងមក និងបានកោតសរសើរ ចំពោះការអនុវត្តបានយ៉ាងត្រឹមត្រូវនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ទាំងស្មារតី និងការទទួលខុសត្រូវរបស់រដ្ឋបាលខេត្ត។ ឯកឧត្តម សាយ សំអាល់ បានបន្ថែមថា ថា ក្នុងរយៈពេល១ឆ្នាំ ដើមអាណត្តិទី៧នេះ យើងសម្រេចបាននូវការងារជាច្រើនយ៉ាងឆាប់រហ័ស និងជាក់លាក់ ប៉ុន្តែទន្ទឹមនោះ យើងក៏បានជួបបញ្ហាជាច្រើនដែលជាការសាកល្បងទាំងកម្លាំង ទាំងស្មារតីនិងការទទួលខុសត្រូវ ព្រមទាំងភាពវាងវៃរបស់យើង ដែលនេះជាឱកាសបញ្ជាក់ពីភាពរឹងមាំក្រោមការដឹកនាំ​ដ៏ត្រឹមត្រូវ​របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបាន​ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាមានទំនុកចិត្តជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលជាអ្នកបន្តវេន ។សូមជម្រាបជូបថា យុទ្ធសាស្ត្របញ្ចាកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភាមានបាវចនា ៥ គោលដៅយុទ្ធសាស្ត្រ៥ និងអាទិភាពគន្លឹះ ៥។ បាវចនា ៥ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ គោលដៅយុទ្ធសាស្ត្រ ៥៖ ១. ធានាឱ្យបានកំណើនសេដ្ឋកិច្ច ២. បង្កើតការងារឱ្យកាន់បានតែច្រើន ៣. សម្រេចឱ្យបាននូវគោលដៅកាន់បន្ថយភាពក្រីក្រ ៤. បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និង ៥. ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ច។ អាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ៕អត្ថបទ បាន សុខរិទ្ធិ

កម្លាំងខណ្ឌរដ្ឋបាលជលផលកណ្តាល បង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅស្រុកពញ្ញាឮ

2024/08/26 04:16:55 pm        352
កណ្ដាល៖ កម្លាំងខណ្ឌរដ្ឋបាលជលផលកណ្តាល ផ្នែករដ្ឋបាលជលផលបាសាក់ និងសង្កាត់ពញាឮ ដឹកនាំដោយលោក ប៉ុម សីហា នាយរងខណ្ឌតំណាងលោក ហេង​ សុភារិទ្ធិ​ នាយខណ្ឌ​រដ្ឋបាលជលផលកណ្តាល សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកពញាឮ ដឹកនាំដោយលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ដឹងនាំដោយលោក​ ថោ​ ឡូ​ នាយអធិការដ្ឋានចតុមុខ​ និងកម្មករសរុប​៥០នាក់​ ចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចពាមលង្វែក ឃុំកំពង់លួង និងចំណុចតាមដងទន្លេសាប​ ឃុំកោះចិន​ ស្រុកពញាឮខេត្តកណ្តាល។ក្រោយប្រតិបត្តិការចុះបង្ក្រាបលទ្ធផល៖ លូស្បៃមុង ចំនួន ៥០មាត់លូ ,របាំងព្រួលស្បៃមុង ៧០០០ម៉ែត្រ ,បង្គោលតូចធំ ៣៥០០ដើម ,ចាក់លែងកូនត្រីចំរុះ ២០០គីឡូក្រាម វត្ថុតាងទាំងអស់ត្រូវបានដុតបំផ្លាញចោលសរុប ២ករណី។

ព្រះធម្មវនវាសី ចន្ទ មុនី បាននិមន្តទស្សនកិច្ចតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ

2024/08/26 04:05:37 pm        448
នៅថ្ងៃចុងសប្ដាហ៍នេះ ព្រះធម្មវនវាសី ចន្ទ មុនី បាននិមន្តទស្សនកិច្ច ក្នុងភូមិសាស្រ្តខេត្តឧត្ដរមានជ័យ អមដំណើរដោយឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្ត ដើម្បីសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន។បន្ទាប់ពីការសម្តែង​ធម្មទេសនា​អប់រំចិត្តក្នុងវត្តជ័យទឹកជុំ នៅស្រុកអន្លង់វែង ព្រះអង្គបានបន្តនិមន្ត ទៅពិនិត្យផ្ទាល់ទីតាំងបង្គោលព្រំដែនទី១ រវាងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ។ក្នុងនោះប្រជាពលរដ្ឋនៅខេត្តឧត្ដរមានជ័យ រង់ចាំទទួលការនិមន្តទស្សនកិច្ច ព្រះអង្គនៅតាមបង្គោលព្រំដែន។ យ៉ាងណាម៉ិញ ការទទួលដំណើរទស្សនកិច្ចរបស់ព្រះអង្គ បានបង្ហាញពីការរស់នៅយ៉ាងសុខសាន្ត ក្រោមម្លប់សុខសន្តិភាព ដែលកំពុងមាន និងបន្តចង់បានពី​សំណាក់បងប្អូនប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ ដូចគ្នា​ជាមួយ​ប្រជាពលរដ្ឋរស់នៅខេត្ត​ជាប់​ព្រំដែនដទៃទៀត ​ដូចជាខេត្តជាប់ព្រំដែនទាំង៤ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី នៃតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV-DTA។គួរបញ្ជាក់ថា សម្រាប់ការនិមន្តទស្សនកិច្ចនេះ មានការទទួល​ស្វាគមន៍ និងរៀបចំ​ទទួល​យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តទាំងព្រមទាំងមន្រ្តី និង​កងកម្លាំងសមត្ថកិច្ចជាច្រើននាក់ផងដែរ៕ 

ទេសចរអន្តរជាតិភាគច្រើនផ្តោតការទស្សនាតំបន់អភិវឌ្ឍន៍អេកូទេសចរណ៍នៅខេត្តភាគឦសានកម្ពុជា

2024/08/26 02:38:56 pm        459
គ្រប់ភ្ញៀវទេសចរអន្តរជាតិដែលមកស្នាក់នៅកម្ពុជារយៈពេលវែង និងខ្លះដើរកម្សាន្តរយៈពេលខ្លី ភាគ​ច្រើន​គឺបានទៅទស្សនាតំបន់អភិវឌ្ឍន៍អេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ នៅខេត្តរតនៈគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ខណៈនៅតំបន់នោះមានអភិវឌ្ឍន៍ ប្រព័ន្ធផ្លូវ​ស្រួល​ធ្វើ​ដំណើរ និងមានទីកន្លែងដើរកម្សាន្តច្រើន។បើតាមភ្ញៀទេសចរអន្តរជាតិ មកពីប្រទេសស្រីលង្កា និងអង់គ្លេសជាដើម បានថ្លែងប្រាប់ BTV នៅ​ថ្ងៃ​ទី២៤ ខែសីហានេះថា ជាក់ស្តែងប្រទេសកម្ពុជា ក្រៅពីទស្សនាខេត្តសៀមរាបអង្គរ គឺគោល​ដៅ​ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្ត ទេសចរណ៍ធម្មជាតិ ច្រើនកន្លែងរាប់មិនអស់ ក្នុងនោះសម្រាប់​គោលដៅ​ទេសចរណ៍នៅភូមិភាគឦសាន្តកម្ពុជាវិញ គឺគោលដៅមាន​តំបន់​ទេសភាព​ព្រៃឈើ​ធំធេង កន្លែងដើរកម្សាន្តច្រើន មានភាពទាក់ទាញ ពោលគឺ​ទៅ​ទស្សនា​ម្តង​ហើយ​ចង់​ទៅ​ទស្សនា​ម្តង​ទៀត​​។ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា ជារួម​គោលដៅ​ទេសចរណ៍នៅតាមបណ្តាខេត្តទាំងបួន រួមមាន ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និង​ខេត្តស្ទឹងត្រែង នៅភូមិភាគឦសាន្តកម្ពុជានេះ បច្ចុប្បន្នបាននិងកំពុងទទួលបានគុណតម្លៃ និង​អត្ថ​ប្រយោជន៍ជាច្រើនពីការខំប្រឹងអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយការ​អភិវឌ្ឍ​ក្នុង​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV DTA ក៏បាន​ជួយ​ផ្តល់​សម្របសម្រួលគ្នាទៅវិញទៅមក លើការផ្សព្វផ្សាយទីផ្សារគោលដៅទេសចរណ៍ សម្រួល​ការ​ឆ្លង​ដែនល្អជូនឲ្យទេសចរអន្តរជាតិ ការជំរុញការវិនិយោគ ការបង្កើតឱកាសការងារ ពិសេស​គឺ​ការ​អភិវឌ្ឍ​តំបន់ទេសចរណ៍ គុណភាពទេសចរណ៍ អភិរក្សធនធានធម្មជាតិ និងការបង្ការ​ហានិភ័យ​លើគ្រោះមហន្តរាយណ៍ជាដើម ហើយរាល់​សកម្មភាព​នេះ​គឺ​ធ្វើ​ដើម្បី​ជំរុញ​កម្រិត​ជីវភាព​ពលរដ្ឋ​ល្អប្រ​សើរឡើង៕ អត្ថបទ ស៊ុម សុខជា

វិស័យឯកជនកំពុងស្វែករកគន្លឹះល្អៗ ដើម្បីលើកកម្ពស់ការធ្វើអាជីវកម្មឱ្យកាន់តែល្អប្រសើរ

2024/08/26 02:19:53 pm        235
សមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា រៀបចំចងក្រង ជួបជុំ រវាង​ក្រុម​ហ៊ុន​ដឹកជញ្ជូន និងក្រុមវិនិយោគិនលើ វិស័យផ្សេងៗ បានជួបពិភាក្សា និងការស្វែក​រក​គន្លឹះ​វិជ្ជមាន​មួយចំនួន ដើម្បីលើកកម្ពស់ការធ្វើអាជីវកម្មនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លើក​ឡើង​នៅ​ក្នុងពិធីជួបជុំម្ចាស់ អាជីវកម្ម នាំចេញ-ចូល ក្រុមហ៊ុនដឹកជញ្ជូន និងឡូជីស្ទិកលើកទី៥ នេះថា បើតាមរយៈរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់ពីឆ្នាំ ២០២៣ កម្ពុជាបាន​កំពុង​ស្រូប​យកវិនិយោគមកបណ្តាក់ទុននៅព្រះរាជណាចក្រកម្ពុជា មានជាហូរហែរ ខណៈការធ្វើ ពាណិជ្ជកម្មជាអន្តរជាតិ បើតាមរបាយការណ៍គយ និងរដ្ឋាករកម្ពុជា ឃើញថា ចាប់ពីចុងឆ្នាំ ២០២៣ គឺមានកំណើនកើនឡើងជាបន្ត បន្ទាប់, មកដល់បច្ចុប្បន្ន ការធ្វើពាណិជ្ជកម្ម ជាពិសេស​ការ​នាំ​ចេញ​ទំនិញរបស់កម្ពុជាបានកំពុងហក់ឡើងកាន់តែល្អប្រសើរ។លោក បន្តថា នេះគឺជាពេលវេលាមួយដ៏ល្អមួយសម្រាប់វិស័យឯកជន ជាក់ស្តែង​ការ​ចង​ក្រង​រវាង​ក្រុម​ហ៊ុន​ដឹកជញ្ជូន ឡូជីស្ទិក និងក្រុមហ៊ុនវិនិយោគលើវិស័យផ្សេងៗនេះ បានជួបជុំពិភាក្សា ការ​ផ្លាស់​ប្តូរ​បទពិសោធន៍ និងការស្វែករកគន្លឹះវិជ្ជមានល្អៗមួយចំនួននា ពេលនេះ គឺជាការជំរុញ​នូវ​កិច្ច​សហប្រតិបត្តិការរួមគ្នា ដើម្បីលើកកម្ពស់ដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជាកាន់តែល្អប្រសើរ ទាំង​ប្រតិបត្តិ ការនៅក្នុងការធ្វើអាជីវកម្ម ក៏ដូចជាការដឹកជញ្ជូន និងឡូជីស្ទិក ជាក់ស្តែង​នា​ពេល​កន្លង​មក​នេះ ចំពោះវិស័យដឹកជញ្ជូនវិញ បានកំពុង រើបឡើងវិញជាបណ្តើរៗ ដែលគាំទ្រដោយ​សម្ទុះ​ការ​ងើបឡើងនៃសកម្មភាពសេដ្ឋកិច្ច។សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៦ ខែ ក្នុងឆ្នាំ ២០២៤ នេះ បើតាម​របាយការណ៍​ស្តីពី​លទ្ធផល​នៃ​ការ​អនុវត្តថវិកាឆមាសទី១ របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សេដ្ឋកិច្ចកម្ពុជា​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា នឹងសម្រេចបាន ៦% ដោយមានវិស័យខ្លះៗបានងើបឡើង សមរម្យ ខ្លះយឺត និងវិស័យ​ខ្លះទៀត​ងើបឡើងបន្តក្នុងកំណើនទាប ខណៈដែល​មិន​ទាន់​មាន​ភាព​ប្រាកដ​ប្រជា​នៃ​សេដ្ឋកិច្ច​សកល។ ក្នុងនោះសម្រាប់អនុវិស័យដឹកជញ្ជូន និងគមនាគមន៍វិញ, ឃើញថា នៅពាក់​កណ្តាល​ឆ្នាំ​នេះ​ត្រូវបាន​រំពឹងថា នឹងបន្តមានកំណើន ៥,២% ដោយសារការបន្ត​រក្សា​ចលនការ​នៃ​សកម្មភាព​ដឹកជញ្ជូន ទាំងនិន្នាការដឹកជញ្ជូនឡូជីស្ទីក ជាពិសេសការងើបសន្សឹមៗនៃ អនុវិស័យ​គាំទ្រកា​រ​ដឹកជញ្ជូន ដូចជាអនុវិស័យកាត់ដេរជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

ឧត្តមនាវីឯក ទៀ សុខា ប្រកាសគាំទ្ររាជរដ្ឋាភិបាលបង្កើតមូលនិធិ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

2024/08/26 02:10:29 pm        267
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការងកងទ័ពជើងទឹក ​និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានប្រកាសគាទ្រយ៉ាងពេញទំហឹង ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ខណៈការបង្កើតនូវមូលនិធិនេះឡើង គឺជាការផ្តល់ឱកាសមួយ ទៀតឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍន៍ ជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរស្រលាញ់ខ្មែរ និងស្រលាញ់ជាតិជាដើម។ថ្លែងប្រាប់ទូរទស្សន៍BTVតាមរយៈតេលេក្រាម នាថ្ងៃតី២៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្កមនាវីឯក ទៀ សុខា បានបញ្ជាក់ថា តាំងនាមឲ្យនាយនាវី នាយវាវីរង ពលនាវីទាំងអស់​នៃ​បញ្ជាការដ្ឋានកងទ័ពជើងទឹក សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបង្កើតនូវ«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយការបង្កើតនេះគឺជា ឱកាសមួយទៀតសម្រាប់ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរ​ក្នុងការធ្វើដំណើរកម្សាន្ត និងប្រកបមុខ របររកស៊ីនៅតាមបណ្តោយព្រំដែនកម្ពុជា និង​ប្រទេសជិតខាង​កាន់តែ​គគ្រឹកគគ្រេង​បន្ថែមទៀត។សូមបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ និងសម្រេចបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះបងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បាន​ចូលរួម​បរិច្ចាគ​ថវិកា​ជាបន្តបន្ទាប់ ខណៈចលនានៃការចូលរួម បរិច្ចាគនេះគឺជាការបង្ហាញនូវសាមគ្គីភាពជាធ្លុងមួយ ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ទាំងមូលនោះ។រាជារដ្ឋាភិបាល បានសម្រេចបង្កើត«មូលនិធិកកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណង ដើម្បីកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយ ព្រំដែន ដោយកម្មវិធីមូលនិធិនេះ ក៏ជាការផ្តល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិង ក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយរាជដ្ឋាភិបាលនៅក្នុង​បុព្វហេតុការពារ និងអភិវឌ្ឍន៍ជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការ ជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យ​បានកាន់តែរឹងមាំ ​និងប្រកបដោយចីរភាពជាដើម៕អត្ថបទ៖ បាន ចក់

រាជរដ្ឋាភិបាលកម្ពុជា បានកំពុងធ្វើឱ្យមានតុល្យភាពសេដ្ឋកិច្ចឡើងវិញ

2024/08/26 02:08:25 pm        224
សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានពេញក្នុងមួយឆ្នាំ ក្នុងអាណត្តិ ទី ៧ នៃរដ្ឋសភា, ជា​ពិសេស​ការសម្រេចបានលើការនាំ ចេញរបស់កម្ពុជា បានកំពុងគាំទ្រ​ដល់​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ជា​អន្តរ​ជាតិ នឹងបានកំពុងរុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យបន្តងើបឡើងវិញ។រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំប្រកបដោយ​ភាព​ឈ្លាស​វៃ​របស់​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅក្នុងរយៈពេល ១២ ខែ កន្លងមកនេះ, ទោះ​បី​ស្ថិត​ក្នុង​ដំណាក់កាលដែលសភាពការណ៍អន្តរជាតិមានការវិវត្តប្រកប ដោយភាពស្មុគស្មាញ និង​ពិបាក​ប៉ាន់​ស្មាន កម្ពុជានៅតែបាននិងកំពុងបន្តធ្វើដំណើរក្នុងគន្លងវិជ្ជមាន និងសម្រេច​បាន​នូវ​សមិទ្ធផល សំខាន់ៗជាច្រើន ជាក់ស្តែងទាក់ទិនការធ្វើពាណិជ្ជកម្មអន្តរជាតិសរុប គិតចាប់ពីខែ សីហា ឆ្នាំ ២០២៣ ដល់ ខែកក្កដា ឆ្នាំ ២០២៤ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន បាន​កើន​ឡើង​ប្រមាណ ៩,៤% ក្នុងទំហំទឹកប្រាក់ប្រមាណ ៥២ ពាន់លានដុល្លារ, ការនាំចេញ មាន​កំណើន ១២% ក្នុងទំហំប្រមាណ ២៥ ពាន់លានដុល្លារ ទៅកាន់ ១៧០ ប្រទេស ក្នុង​នោះ​ទីផ្សារ​ធំៗ​មាន​ដូចជា៖ អាស៊ាន, សហភាពអឺរ៉ុប, សហរដ្ឋអាមេរិក, ចិន, ជប៉ុន និង កាណាដាជាដើម។ជុំវិញការសម្រេចកំណើនការធ្វើពាណិជ្ជកម្មនេះ, ឧកញ៉ា ប៉ិច បូឡែន ប្រធាន​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា លើកឡើង ថា សម្រាប់សមិទ្ធផលដែលសម្រេចបាន ជាពិសេសការ​សម្រេច​បាន​លើ​ការ​នាំ​ចេញ ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ច មិនមែនកើត ឡើងដោយចចៃដន្យនោះទេ ហើយ​កម្ពុជាក៏មិននៅតែឯងនោះឡើយ ដែលទាំង​អស់​នេះ​គឺ​បាន​កើត​ឡើង​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យមានតុល្យភាពសេដ្ឋកិច្ច ជំរុញឱ្យមាន​កំណើនកើន​ឡើង​បន្តិច​ម្តង​ៗ​ឡើង​វិញ បន្ទាប់ពីការរងប៉ះពាល់នៃ វិបត្តិសកល ជាពិសេសសង្រ្គាមរុស្សី អ៊ុយក្រែន ដែល​កំពុង​នៅ​អូសបន្លាយ។សូមបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៣ សម្រេចបានកំណើន ៥% ហើយ​ត្រូវ​បាន​ព្យាករណ៍​ថា នឹងកើនឡើងក្នុងរង្វង់ ៦% នៅឆ្នាំ២០២៤ ក្នុងនោះវិស័យសំខាន់ៗ​ដែល​គាំទ្រ​កំណើន​រួម​មាន៖ វិស័យកសិកម្ម, វិស័យឧស្សាហកម្ម (ជាពិសេសវិស័យកាត់ដេរ), វិស័យកម្ម​ន្ត​សាល​មិនមែនកាត់ដេរ និងវិស័យសេវាកម្ម ក្នុងនោះសម្រាប់ការនាំចេញនៃវិស័យកម្មន្តសាល មាន​កំណើនប្រមាណ ២០% ក្នុងទំហំទឹកប្រាក់ប្រមាណជាង ១៥ ពាន់លានដុល្លារ វិស័យ​សំខាន់​នាំ​ចេញ​រួម​មាន៖ សម្លៀកបំពាក់, វាយនភណ្ឌ, ស្បែកជើង, សម្ភារៈ ធ្វើដំណើរ, សំបកកង់រថយន្ត, កង់ និងសម្ភារៈអគ្គីសនី ។ ចំណែកការនាំចេញផលិតផលកសិកម្មវិញ មានកំណើនប្រមាណ ៣៦% ក្នុងទំហំទឹកប្រាក់ ៣,៧ ពាន់លានដុល្លារ ដែលក្នុងនោះទំនិញសំខាន់ៗរួមមាន៖ ស្រូវ, អង្ករ, ម្រេច, ដំឡូងមី, ស្វាយចន្ទី, ស្វាយកែវ រមៀត, ជ័រកៅស៊ូ និងទំនិញផ្សេងទៀត៕ អត្ថបទ៖ សុន រ៉ាឌី 

និស្សិតខ្មែរទៅរៀននៅបរទេសនឹងខិតខំផ្សព្វផ្សាយពីសក្ដានុពលប្រទេសខ្លួនទៅដល់និស្សិតបរទេស

2024/08/26 01:55:49 pm        142
ក្រុមនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន បានប្ដេជ្ញាខិតខំរៀន​សូត្រនាំ​យក​នូវ​ចំណេះ​ដឹង ថ្មីៗមកចូលរួមអភិវឌ្ឍប្រទេសជាមួយនឹងការផ្សព្វផ្សាយពីសក្ដានុពល ឬតំបន់​ទេសចរណ៍​នានា​ទៅ​កាន់និស្សិតបរទេស និងប្រជាជននៃប្រទេសចិនឱ្យស្គាល់កាន់តែពីកម្ពុជា ។ក្រុមនិស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត លើកឡើងថា ប្រទេសចិន គឺជាប្រទេស មាន​ប្រជាជនដ៏ច្រើនលំដាប់ទី២លើពិភពលោក និងក៏ជាប្រទេសមហាអំណាចសេដ្ឋកិច្ចផងដែរ ហើយ​ការបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិននេះ គឺជាឱកាស​ដ៏​ល្អអា​ច​ឲ្យ​បាន​សិក្សា​ស្វែង​យល់បន្ថែមពី ភាពខ្លាំងនៃប្រទេសនោះ មកចូលរួមអភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យ​កាន់​តែ​រីក​ចម្រើន ជាពិសេសលើមុខជំនាញ នានាដែលពួកគេត្រូវសិក្សា ។សិស្ស​និស្សិតទាំងនោះ បានបង្ហាញការជឿជាក់ថា សាកលវិទ្យាល័យដែលពួកគេរៀន នឹង​មាន​និស្សិត​បរទេសជាច្រើនប្រទេសទៀត ចូលសិក្សាក្នុងថ្នាក់ជាមួយ ដែលនេះជា​ឱកាស​ដ៏​ល្អ​មួយ​ផង​ដែរ ដែលអាចផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ តំបន់ទេសចរណ៍ សុខសន្តិភាព ស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេសយើង ទៅកាន់និស្សិតបរទេសទាំងអស់នោះ ជាពិសេសប្រជាជនចិន រស់នៅក្នុង​តំបន់​ដែល​ពួក​គេសិក្សា។ជាមួយនេះ ក្រុមនិស្សិតទាំងអស់នោះ ក៏បានចែករំលែកពីបទពិសោធន៍ ក្នុងការទទួលបានអាហា រូប​ករណ៍ទៅកាន់ប្អូនៗជំនាន់ក្រោយ រួមមាន​ត្រូវ​កំណត់​មុខ​វិជ្ជា​ឱ្យ​បាន​ច្បាស់លា​ស់​ត្រូវ​មាន​ពិន្ទុ​ល្អ​លើ​មុខជំនាញរបស់ខ្លួនត្រូវសិក្សា តាំងពីថ្នាក់ក្រោមមក ជាពិសេសត្រូវពង្រឹងលើភាសាបរទេស មាន​អង់គ្លេស និងចិន ជាដើម ។ ក្រុមនិស្សិតអាហារូបករណ៍ទាំងអស់នេះ នឹងទៅសិក្សាបន្តនៅប្រទេសចិន នៅដើមខែកញ្ញា ឆ្នាំ​២០២៤ខាងមុខនេះ ដែលសរុបចំនួន១៤៨នាក់ ដោយសិក្សានៅតាមសាកលវិទ្យាល័យក្នុងខេត្ត និ​ង​ក្រុង សរុបចំនួន២៦ និងរហូតមកដល់នឹងពេលនេះ មានរយៈពេល១២ឆ្នាំមកហើយ ដែល​សមាគ​មនិស្សិតកម្ពុជាប្រចាំប្រទេសចិន បានជួយទៅដល់សិស្សានុសិស្ស ចំនួន១,២០០នាក់ បាន​ទៅសិក្សានៅប្រទេសចិន៕ អត្ថបទ៖ បាន សុខរិទ្ធិ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM