ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ

ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ អន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវបងប្អូនកសិករនៅស្រុកអង្គរបូរី

2024/08/26 01:49:37 pm        124
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការខេត្ត គ្រប់គ្រង គ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពការបង្កើនប្អូនផលស្រូវប្រាំងរបស់ប្រជាកសិករ និង​នាំទឹក​ពីប៉ែកខាងលេី ស្ទឹងបវេល នៃខេត្តបាត់ដំបង ដេីម្បីទម្លាក់មកតាមប្រលាយ​ក្នុងភូមិសាស្រ្ត​ស្រុក​មង្គលបូរី ជួយសង្គ្រោះស្រូវប្រាំងបងប្អូនកសិករ ដែលជិតប្រមូលផល ប្រឈមខ្វះទឹកប្រមាណ ១០០០ហិកតា ដោយជោគជ័យ។ ក្នុងនោះ ឯកឧត្តម អភិបាលខេត្ត ​ក៏បានបន្តដំណើរទៅពិនិត្យមើលនូវស្ថានភាពស្រូវរបស់បងប្អូន​ប្រជាកសិករ ​ស្រូវវស្សា ជាប្រភេទស្រូវកណ្តាល ​និងពិនិត្យមេីលប្រលាយទឹក នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ។ ឯកឧត្តម ក៏បានបញ្ជាក់ឱ្យដឹងថា ស្រូវបងប្អូននៅក្នុងមូលដ្ឋានភូមិទ័ពសៀម ជាប្រភេទស្រូវកណ្តាល មិនទាន់មានបញ្ហាប្រឈមនោះខ្លាំងនោះទេ ​ហើយបើសិនជាក្នុងមួយទៅពីរសប្ដាហ៍ទៀត មានភ្លៀងធ្លាក់ នោះស្រូវនឹងអាចមានការលូតលាស់ឡើងវិញ ។ ឯកឧត្ដម បន្តថា យោងតាមរបាយការរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ស្ថានភាព​ដំណាំស្រូវ ដែលប្រឈមមានប្រមាណជាង១ម៉ឺន ​ហិកតា នៅស្រុកថ្មពួក, ស្វាយចេក , ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ ។ យោងតាមរបាយការរប់សមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទខេត្ត ស្ថានភាព​ដំណាំស្រូវនៅ​ក្នុងស្រុកថ្មពួកមួយចំនួនធំ ស្ថិតនៅដំណាក់កាលប៉ះពាល់ ​និងមួយចំនួនទៀតប៉ះពាល់​ធ្ងន់ធ្ងរ​រួមទាំងការខូចខាត ​និងមានផលប៉ះពាល់​បន្ថែមលើដំណាំពោតក្រហម។ រីឯដំណាំស្រូវនៅ​ស្រុកភ្នំស្រុក និងក្រុងសិរីសោភ័ណ ​បានរងផលប៉ះពាល់ដោយកន្លែងខ្លះមានប្រឡាយជើងក្អែប ប៉ុន្តែមានទឹកតិចតួច និងស្ថិតនៅឆ្ងាយពីប្រឡាយមេ។ ដំណាំស្រូវដែលរងផលប៉ះពាល់សរុបចំនួន ១៣ ២៤៩ហិកតា និងខូចខាតសរុបចំនួន ១៥ហិកតា ​នៃផ្ទៃដីអនុវត្តបានទូទាំងខេត្តសរុប​ចំនួន២៧០១៦២ហិកតា ​និងដំណាំពោត ដែលរងផលប៉ះពាល់សរុបចំនួន ៣០៥ហិកតា នៃផ្ទៃដីអនុវត្តបានទូទាំងខេត្តសរុបចំនួន ១៤០៣៧ហិកតា៕ អត្ថបទ រឿង ចន្ទ្រា

អ្នកជំនាញអាជ្ញាធរជាតិអប្សរា រៀបចំកម្រាលផ្លូវដើរទស្សនា និងថតរូបនៅស្រះទឹកខាងមុខ ប្រាសាទអង្គរវត្ត

2024/08/26 01:37:01 pm        159
ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការរៀបចំធ្វើកម្រាលផ្លូវថ្មើរជើង សម្រាប់ភ្ញៀវទេសចរដើរទស្សនា និងថតរូបនៅស្រះទឹកខាងមុខប្រាសាទអង្គរវត្ត ជាពិសេសរដូវវស្សាមានភ្លៀងធ្លាក់ញឹកញាប់។ លោក នូ វុទ្ធី ក្រុមការងាត្រួតពិនិត្យសេវាកម្មទេសចរណ៍ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា គោលដៅចម្បង នៃការរៀបចំកម្រាលខាងលើ ដើម្បីសម្រួលដល់ទេសចរធ្វើដំណើរមកថតរូបនៅបរិវេណស្រះទឹកនៃប្រាសាទអង្គរកាន់ងាយស្រួល រក្សាបាននូវសោភណ្ឌភាព ជាពិសេសរដូវវស្សាមានភ្លៀងធ្លាក់ញឹកញាប់ ការពារកំណកដី ឬភក់ប្រឡាក់ជាប់ស្បែកជើងនាំទៅដល់ស្ពានហាល និងកាត់បន្ថយភាពសឹករិចរឹលរបស់ថ្មជាដើម។នេះជាដំណាក់កាលទី៤ហើយ ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំកម្រាលផ្លូវដើរ សម្រួលដល់ទេសចរធ្វើដំណើរចូលមកទស្សនាប្រាសាទអង្គរវត្ត។កម្រាលផ្លូវដើរនេះ ពេលរៀបចំរួចរាល់ ធ្វើឱ្យភ្ញៀវងាយស្រួលដើរទស្សនាប្រាសាទ កាត់​បន្ថយការនាំយកកំណកដីជាប់ជាមួយស្បែកជើងឡើងទៅខាងលើនៃស្ពានហាលនិងប្រាសាទ។ ម្យ៉ាងទៀត ​ក៏ដើម្បីគ្រប់គ្រងលំហូររបស់ភ្ញៀវទេសចរឱ្យសមរម្យ ចៀសវាង​ភ្ញៀវដើរនៅលើស្មៅ និងលើដី រក្សាបានរបៀបរៀបរយ និងរួមចំណែកលើកកម្ពស់សោភណ្ឌភាពប្រាសាទអង្គរវត្ត ឱ្យមានភាពបៃតងគ្រប់រដូវកាល៕

កម្ពុជា ជាម្ចាស់ផ្ទះរៀបចំសន្និសីទស្តីពី «កិច្ចការពារអ្នកប្រើប្រាស់អាស៊ានលើកទី៤»

2024/08/26 12:56:33 pm        288
ភ្នំពេញ៖ ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បានរៀបចំសន្និសីទស្ដីពី “កិច្ច​ការពារអ្នកប្រើប្រាស់អាស៊ានលើកទី៤” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» ។ សន្និសីទនេះ មានការអញ្ជើញចូលរួមពីតំណាងលេខាធិការដ្ឋានអាស៊ាន ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា តំណាង​ឯកឧត្តម​ឯក​អគ្គ​រាជ​ទូត​ចក្រ​ភព​អង់គ្លេសប្រចាំនៅកម្ពុជា តំណាងប្រទេសសមាជិកអាស៊ានទាំង១០ ក្នុងវិស័យ​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ និងថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល និងវិស័យឯកជន សរុប​ប្រមាណ​ជិត ២០០នាក់។ សន្និសីទនេះ មានគោលគំនិត​សំខាន់​ស្វែង​រក​វិធី​សាស្រ្ត​ដើម្បី​ឱ្យ​ក្រប​ខណ្ឌ​កិច្ច​ការពារ​អ្នក​ប្រើប្រាស់អាចជំរុញនូវរបកគំហើញថ្មី ខណៈពេលដែលផល​ប្រយោជន៍​អ្នក​ប្រើប្រាស់​ត្រូវ​បាន​ការពារ នៅក្នុងសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងដែលកំពុងវិវត្ត។ លោកជំទាវ ចម និម្មល ក្នុងពិធីបើកកម្មវិធី បានមានប្រសាសន៍ថា សន្និសីទលើកទី៤នេះ គឺជា​ព្រឹត្តិការណ៍​មួយដ៏សំខាន់ ក្នុងការបំផុសឡើងនូវគំនិតច្នៃប្រឌិតថ្មី ការរក្សានិរន្តរភាព និងការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់អ្នកប្រើប្រាស់ស្របពេលដែលមានការវិវត្តន៍នៃយុគសម័យឌីជីថល និង​សេដ្ឋកិច្ច​បៃតង។ លោកជំទាវ បានបន្តថា ការវិវត្តនៃពិភពលោកឆ្ពោះទៅរកយុគសម័យឌីជីថល បាន​ជះ​ឥទ្ធិពល និង​ផ្លាស់ប្ដូររបៀបនៃការរស់នៅ ជាពិសេសក្នុងការទិញទំនិញការប្រាស្រ័យទាក់ទង និង​ការផ្ទេរប្រាក់ជាដើម។ លោកជំទាវរដ្ឋមន្រ្តី បានជំរាបជូនអង្គប្រជុំទៀតថា ក្នុងនាមជាអ្នកប្រើប្រាស់ ត្រូវបន្សាំ និង​សម្រប​ខ្លួន​ទៅ​តាម​បរិបទថ្មី។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំ និងបន្តការប្រឹងប្រែង​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាពិសេសការវិវត្តនៃបច្ចេកវិទ្យាឌីជីថល សម្រាប់​ប្រព័ន្ធសេដ្ឋកិច្ច និងសង្គមទាំងមូលដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និង​ការ​ផ្លាស់ប្តូរ​បរិបទនៃការរស់នៅនាសម័យកាលឌីជីថលនេះ។លោកជំទាវរដ្ឋមន្រ្តី បានលើកឡើងថា ក្នុងនាមជាម្ចាស់ផ្ទះនៃសន្និសីទនេះ កម្ពុជាសូម​ស្វាគមន៍​នូវ​ការ​ចូលរួមចែករំលែក ផ្លាស់ប្ដូរគោលគំនិត ចំណេះដឹង បទពិសោធន៍ និង​ជំនាញ​ទៅ​វិ​ញ​ទៅ​មក​ជូន​ដល់​អ្នកចូលរួមនិងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យមានការអភិវឌ្ឍប្រកប ដោយវឌ្ឍនភាពរួមគ្នា បង្កើត​នូវគំនិតថ្មីៗ និងកែលម្អសម្រាប់​ជំរុញកិច្ច​ការពារ​អ្នក​ប្រើប្រាស់​នៅ​ក្នុង​តំបន់​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត។សូមជម្រាបជូនថា សន្និសីទខាងលើនេះ បានធ្វើការប្រមូលផ្តុំនូវភាគីពាក់ព័ន្ធ រួមមាន និយ័តករ និង​ធុរជន ដើម្បីពិភាក្សាអំពីវិធីសាស្រ្តដែលធ្វើឱ្យបទប្បញ្ញត្តិពាក់ព័ន្ធមានលក្ខណៈសមស្រប ក្នុង​ការ​ជំរុញនូវវឌ្ឍនភាពផ្នែកបច្ចេកវិទ្យា និងបរិស្ថាន ដោយមិនធ្វើឱ្យប៉ះពាល់​ដល់​សុវត្ថិភាព​របស់​អ្នក​ប្រើប្រាស់។ កិច្ចពិភាក្សាផ្តោតសំខាន់ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលផ្ដល់សិទ្ធិ​អំណាច​ដល់​អ្នកប្រើប្រាស់នៅក្នុងសេដ្ឋកិច្ចឌីជីថល ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព៕ 

បិទបញ្ចប់យុទ្ធនាការបាញ់ថ្នាំមូសនៅតាមសង្កាត់ទាំង ១០៥ នៅភ្នំពេញ

2024/08/26 12:49:06 pm        176
ភ្នំពេញ៖ យុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស នៅតាមសង្កាត់ទាំង ១០៥ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ទាំង១៤ ក្នុងរាជធានីភ្នំពេញបានឈានដល់ការបិទបញ្ចប់ហើយ នាយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ​២០២៤​។ នេះបើតាមលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរ​សុខាភិបាល​រាជ​ធានី​ភ្នំពេញ​បាន​ឱ្យ​ដឹងនៅថ្ងៃ២៦ ខែសីហា ឆ្នាំ២០២៤នេះ។លោកវេជ្ជបណ្ឌិត ងី មានហេង បានឱ្យដឹងថា យុទ្ធនាការបាញ់មូស ដែលរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមការងារកងពលតូច ង៧០ ចុះបាញ់ថ្នាំមូសនៅតាមភូមិ សង្កាត់ និងតាម​សហគមន៍​ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី១៧ ខែសីហា បានបញ្ចប់រួចរាល់​ទាំង​ស្រុង​ហើយ​ត្រឹម​យប់​ថ្ងៃទី​២៥ ខែសីហានេះ។ ដែលកិច្ចការនេះមានការយកចិត្តទុកដាក់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគូរយ៉ាងខ្លាំងពីសុខទុក្ខ និងសុខមាលភាពប្រជាពលរដ្ឋ និង​ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជ​ធានី​ភ្នំពេញ បានចាត់ចែងឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ទាំង​៧ សហការជាមួយ ក្រុមការងារកងពលតូច ង៧០ ចុះធ្វើសកម្មភាព​បាញ់​ថ្នាំ​សម្លាប់​សត្វ​មូស​ទាំងថ្ងៃ ទាំងយប់នៅក្នុងមូលដ្ឋានសង្កាត់ទាំង១០៥ក្នុងខណ្ឌទាំង១៤ និងតាម​សហគមន៍​នានា ហើយដោយមានការចូលរួមបង្ករលក្ខណៈងាយស្រួលពីអាជ្ញាធរខណ្ឌ និង​សង្កាត់​ទាំងអស់ធ្វើឱ្យដំណើរបាញ់ថ្នាំមូសទទួលបានលទ្ធផលល្អរួចមុនផែនការ។សូមជម្រាបជូនថា កាលពីល្ងាចថ្ងៃ២៣ ខែសីហា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំបន្ថែមឱ្យប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញប្រើប្រាស់រថយន្តដឹកម៉ាស៊ីនបាញ់ថ្នាំសម្លាប់​មូសខ្នាតធំ បន្តចុះបាញ់ថ្នាំសម្លាប់មូសខ្លានៅតំបន់និងទីតាំងសំខាន់ៗ ជាច្រើន​កន្លែង​បន្ថែម​ទៀត ពិសេសនៅភាគខាងជើងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានដូចជា នៅតំបន់​អគ្គិសនី​កម្ពុជា​បឹងកក់ ស្ថិតក្នុងខណ្ឌទួលគោក ប្រឡាយអូបាក់ទូក ប្រឡាយអូរវែង ប្រឡាយ​១៩២៨ ដល់ទំនប់កប់ស្រូវ តំបន់សាកលវិទ្យាល័យអេស៊ីលីដា តំបន់រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ស្នង​ការ​នគរបាលរាជធានី ក្នុងខណ្ឌឬស្សីកែវ ប្រឡាយទួលសំពៅ និងប្រឡាយអូរអាកុជ នៅ​ខណ្ឌសែនសុខជាដើម៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

អ្នកជំនាញអាជ្ញាធរជាតិអប្សរា រៀបចំកម្រាលផ្លូវដើរទស្សនា និងថតរូបនៅស្រះទឹក​ខាងមុខប្រាសាទអង្គរវត្ត

2024/08/26 12:44:33 pm        198
ក្រុមការងាត្រួតពិនិត្យសេវាកម្មទេសចរណ៍ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃ​អាជ្ញាធរ​ជាតិអប្សរា កំពុងដំណើរការរៀបចំធ្វើកម្រាលផ្លូវថ្មើរជើង សម្រាប់ភ្ញៀវទេសចរដើរទស្សនា និង​ថតរូបនៅស្រះទឹកខាងមុខប្រាសាទអង្គរវត្ត ជាពិសេសរដូវវស្សាមានភ្លៀងធ្លាក់ញឹកញាប់។ លោក នូ វុទ្ធី ក្រុមការងាត្រួតពិនិត្យសេវាកម្មទេសចរណ៍ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និង​វប្បធម៌ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា គោលដៅចម្បង នៃការរៀបចំកម្រាលខាងលើ ដើម្បីសម្រួលដល់ទេសចរធ្វើដំណើរមកថតរូបនៅបរិវេណស្រះទឹកនៃប្រាសាទអង្គរកាន់ងាយស្រួល រក្សាបាននូវសោភណ្ឌភាព ជាពិសេសរដូវវស្សាមានភ្លៀងធ្លាក់ញឹកញាប់ ការពារ​កំណក​ដី​ឬ​ភក់​ប្រឡាក់​ជាប់​ស្បែកជើងនាំទៅដល់ស្ពានហាល និងកាត់បន្ថយភាព​សឹក​រិចរឹល​របស់​ថ្ម​ជា​ដើម។ នេះជាដំណាក់កាលទី៤ហើយ ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំកម្រាលផ្លូវដើរ សម្រួល​ដល់​ទេសចរ​ធ្វើ​ដំណើរចូលមកទស្សនាប្រាសាទអង្គរវត្ត។កម្រាលផ្លូវដើរនេះ ពេលរៀបចំរួចរាល់ ធ្វើឱ្យភ្ញៀវងាយស្រួលដើរទស្សនាប្រាសាទ កាត់បន្ថយ​ការ​នាំ​យក​កំណកដីជាប់ជាមួយស្បែកជើងឡើងទៅខាងលើនៃស្ពានហាលនិងប្រាសាទ។ ម្យ៉ាងទៀត ក៏​ដើម្បីគ្រប់គ្រងលំហូររបស់ភ្ញៀវទេសចរឱ្យសមរម្យ ចៀសវាងភ្ញៀវដើរនៅលើស្មៅ និងលើដី រក្សា​បាន​របៀប​រៀបរយ និងរួមចំណែកលើកកម្ពស់សោភណ្ឌភាពប្រាសាទអង្គរវត្ត ឱ្យមានភាព​បៃតង​គ្រប់​រដូវកាល៕ 

មហាជនយ៉ាងផុលផុសបរិច្ចាគថវិកាចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកសាងផ្លូវតាមក្រវ៉ាត់ព្រំដែន

2024/08/26 12:35:18 pm        376
ភ្លាមៗបន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​អំពាវនាវ និងសម្រេចបង្កើត«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះបងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានចូលរួម​បរិច្ចាគ​ថវិកា​ជា​បន្ត​បន្ទាប់ ខណៈចលនានៃការចូលរួមបរិច្ចាគនេះ គឺជាការបង្ហាញនូវសាមគ្គីភាពជាធ្លុងមួយ ដើម្បី​ជា​ឧត្តម​ប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ទាំងមូលនោះ។តាមរយៈបណ្តាញសង្គមដែលបងប្អូនប្រជាពលរដ្ឋខ្មែរ បានបង្ហោះនូវគណនីផ្ទាល់ខ្លួនរបស់ពួកគេ ក្រោយ​បានចូលថវិកាយ៉ាងគគ្រឹកគគ្រេងចូលរួមជាមួយរាជរដ្ឋាភិបាលជាបន្តបន្ទាប់នេះ ជាការ​បង្ហាញ​នូវ​ទឹកចិត្ត និងសកម្មភាពមួយទៀតដើម្បីជាតិមាតុភូមិ និងដើម្បីផល​ប្រយោជន៍​រួម​របស់​ជាតិ​ទាំង​មូល​ផងដែរ វាផ្ទុយពីបុគ្គលមួយក្តាប់តូចដែលតែងតែអួតអាងថាខ្លួនស្នេហាជាតិ ស្រលាញ់​ជាតិ​តែ​មិនដែលមានវត្ត មាននៅស្រុកកំណើតខ្លួនឯង និងមិនដែលហ៊ាន​ចំណាយ​ថវិកា​សូម្បី​តែមួយ​រយរៀលដើម្បីជាតិ និងប្រជាជន មានតែដើរបោកលុយប្រជាជន និងពលករខ្មែរនៅ​ក្រៅ​ប្រទេស​យក​ដាក់ហោប៉ៅខ្លួនឯងជាដើមនោះ។សូមបញ្ជាក់ថា រាជារដ្ឋាភិបាល បាន​សម្រេច​បង្កើត«​មូលនិធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ព្រំដែន​» ​ក្នុងគោលបំណងដើម្បី​កៀគរ​ថវិកា​បន្ថែម​សម្រាប់​កសាង​ហេដ្ឋា​រច​នា​សម្ព័ន្ធ​នានា​នៅ​តាម​បណ្តោយព្រំដែន ដោយកម្មវិធីមូលនិធិនេះ​ក៏​ជាការផ្ត​ល់ឱ​កាស​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈ​ដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយ​ផ្ទាល់​ជាមួយ​រាជ​ដ្ឋាភិបាល​នៅ​ក្នុង​បុព្វ​ហេតុ​ការពារ និងអភិវឌ្ឍនជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការ ជំរុញការអភិវឌ្ឍនៅ​តាម​តំបន់​ព្រំដែន​ឲ្យ​បាន​កាន់​តែ​រឹង​មាំ និងប្រកបដោយចីរភាពជាដើម៕ អត្ថបទ៖ បាន ចក់ 

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដឹកនាំអន្តរក្រសួងចុះពិនិត្យតម្រាយ​ផ្លូវទឹកព្រែកជីកហ្វូណនតេជោ

2024/08/26 12:21:33 pm        255
នៅថ្ងៃនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានដឹកនាំគណៈប្រតិភូមកពីអន្តរក្រសួង ដើម្បីចុះពិនិត្យ​តម្រាយ​ផ្លូវ​ទឹក​ព្រែក​ជីក​ហ្វូណនតេជោ ក្នុងខេត្តកណ្តាល និងខេត្តតាកែវ។ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុ​ប្រធានទី១ នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈ​ប្រតិភូ​អន្តរក្រសួង​ដោយ​មាន​ការ​ចូល​រួម​ពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម, ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល រួមនឹងអាជ្ញាធរខេត្តកណ្ដាល និងខេត្តតាកែវផងដែរ។ការចុះពិនិត្យនៅថ្ងៃនេះ បានធ្វើដំណើរតាមផ្លូវទឹកចេញពីចំណុចព្រែកតាហ៊ីង ស្រុកកោះធំ ខេត្តកណ្តាល ទៅស្ទឹងអង្គរ និងស្ទឹងអូរកែវ ទីរួមស្រុកអង្គរបុរី ខេត្តតាកែវ រហូតដល់​ព្រំប្រទល់​កម្ពុជា-វៀតណាម ខណៈរសៀលនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នឹងបន្តចុះ​ពិនិត្យ​ទីតាំង​គ្រោង​សាង​សង់​ទ្វារ​ទឹកនាវាចរណ៍ ត្រង់ទំនប់អូរតុំ ដែលជាសន្ទះផ្លូវទឹកព្រែកជីកហ្វូណនតេជោ។ សូមជម្រាបថា ព្រែកជីកហ្វូណនតេជោត្រូវបានមជ្ឈដ្ឋានជាច្រើន ព្រមទាំង​ជំនាញ​មើល​ឃើញ​ពី​សក្តា​នុពលកាន់តែច្រើនសម្រាប់កម្ពុជា ជាពិសេសកំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ទទួល​បាន​ការ​អភិវឌ្ឍន៍​លើ​គ្រប់វិស័យ។ គម្រោងនេះត្រូវបានមជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបន្តគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ ដើម្បីឱ្យគម្រោងនេះក្លាយជាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយតភ្ជាប់​ផ្លូវ​ទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ហើយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប៕ អត្ថបទ សេក ឧត្តម 

ប្រមុខការពារជាតិកម្ពុជា រម្លឹកដល់កងទ័ពថា ត្រូវការពារឲ្យបានដាច់ខាត​នូវ​រាជរដ្ឋាភិបាល​ស្របច្បាប់

2024/08/26 09:48:27 am        297
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានក្រើន​រម្លឹក​ដល់​នាយទាហាន នាយទាហានរង ពលទាហាន​ទាំងអស់​ត្រូវ​ការពារ​ឲ្យ​បាន​ដាច់​ខាត​នូវ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្ស និងត្រូវ​ទប់​ស្តាត់​ឲ្យខាងតែបានចំពោះជនទាំងឡាយណាដែលប៉ុនប៉ងធ្វើឲ្យប្រទេសមានចលាចល និង​អសន្តិសុខ​ជាតិ​បើ​ទោះបីជាតម្លៃណាក៏ដោយនោះ។ថ្លែងនៅក្នុងឱកាសអញ្ជើញចុះសាកសួរសុខទុក្ខ នាយទាហាន នាយទាហានរង និង ពលទាហាន នៅកងពលធំអន្តរាគមន៍លេខ២កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៤នេះ ប្រមុខ​ការពារ​ជាតិ​កម្ពុជា​​ បានលើកឡើងពីការប៉ុនប៉ងបង្កចលាចល របស់ក្រុមជ្រុលនិយម មួយក្តាប់តូច ដែល​មាន​បំណង ញុះញ៉ុង ធ្វើឲ្យបាត់បង់ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និង ធ្វើឱ្យរាំងស្ទះដល់​ដំណើរ​ការ​អភិវឌ្ឍន៍ ក្នុងពេលដែលប្រទេសជាតិកំពង់មានសុខសន្តិភាព «ដែលទង្វើនេះ យើងទាំងអស់​គ្នា​ជា​កង​យោធពលខេមរភូមិន្ទត្រូវចូលរួម ទប់ស្កាត់ ដើម្បីការពារសុខសន្តិភាព ជូន​ប្រជាជន​កម្ពុជា​ឲ្យ​បាន​ដាច់​ខាត​ទោះបី ក្នុងតម្លៃណាក៏ដោយ »។យ៉ាងណាក៏ដោយនៅក្នុងឱកាសចុះសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង ពលទាហាន នៃ​កងកងពលធំអន្តរាគមន៍លេខ ២នៅកងពលធំអន្តរាគមន៍លេខ២ក៏បានរំលេចអំពីស្នាដៃ និង​ការ​ចូលរួម ចំណែករបស់កងយោធពលខេមរភូមិន្ទទាំងអស់ក្នុងកិច្ចការពារជាតិ និងរួមចំណែក​កសាង​ជាតិ​ឲ្យកាន់តែ រីកចម្រើនបន្ថែមទៀតផងដែរ។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា«ការរីកចម្រើនរបស់​ប្រទេស​ជាតិ​នា​ពេល​បច្ចុប្បន្ន មិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់កងយោធពលខេមរភូមិន្ទ ក្នុងការថែរក្សា និង ការពារសន្តិភាព »។ ហើយនាយឧត្តមសេនីយ៍ ក៏បាន​ផ្តាំ​ផ្ញើ​ដល់​កង​ពលធំអ​ន្តរាគមន៍​លេខ​២​ត្រូវ​បន្ត​កសាងកម្លាំងទាំងអស់«ឲ្យមានឧត្តមគតិស្មោះត្រង់ចំពោះជាតិមាតុភូមិ មានសមត្ថភាព​គ្រប់គ្រាន់​ក្នុងការការពារសុខ សន្តិភាព បានរឹងមាំ ការពារបូរណៈភាពទឹកដី និងការពាររាជ​រដ្ឋាភិបាល​ដែល​កើតចេញពីឆន្ទៈប្រជាជនតាមរយៈការបោះឆ្នោត និងការពារ​នូវ​រាល់​សមិទ្ធ​ផល​សង្គម​ជាតិ​។ ត្រូវទប់ស្កាត់អោយខាងតែបាន និងទាន់ពេលវេលារាល់ ជនអគតិដែលមាន​គោល​បំណង​ផ្ដួល​រំលំ រាជរដ្ឋាភិបាលទោះអស់តម្លៃណាក៏ដោយ»។ ជាមួយគ្នានោះដែរនាយឧត្តមសេនីយ៍ទៀ សីហា ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹក​នាំ​កង​ពល​ត្រូវ​យក​ចិត្ត​ទៅ​ដាក់​លើក​កម្ពស់គុណភាពការងារអប់រំចិត្តសាស្ត្រ ជំនាញវិជ្ជាជីវៈផ្សព្វផ្សាយអប់រំ ច្បាប់ បទ​វិន័យ​កងទ័ព និងបទដ្ឋានគតិផ្សេងៗ ដែលពាក់ព័ន្ធ នឹងការអនុវត្តគោលនយោបាយរបស់ រាជ​រដ្ឋាភិបាល ចំពោះកងទ័ព ដល់យោធិនគ្រប់រូប ដើម្បីធានានូវភាពស្មោះត្រង់ជានិច្ច ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ធានានូវការគោរពរដ្ឋធម្មនុញ្ញ -ច្បាប់របស់រដ្ឋ គោរពវិន័យ​បទ​បញ្ជា​របស់​ក​ងទ័ព និង អនុវត្តឲ្យបានម៉ឺងម៉ាត់តាមការដឹកនាំរបស់រាជរដ្ឋាភិបាល។នៅក្នុង​កម្មវិធីនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងផងដែរថា ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ គឺគម្រប់ខួប១ឆ្នាំ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ដឹកនាំ​ដោយ​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បានដឹកនាំប្រទេសប្រកបដោយជោគជ័យ ក្នុងនោះរួមមាន ការ​ស្តារ​សេដ្ឋកិច្ច​ជាតិ​ហើយនៅលើឆាកអន្តរជាតិក៏បានបង្ហាញនូវភាពរីកចម្រើន ក្នុងកិច្ចសហប្រតិបត្តិការ​ជា​មួយ​បណ្តា​ប្រទេសដ៏ទៃទៀត ផងដែរ៕ អត្ថបទ បាន ចក់

ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងទៅពិនិត្យព្រះរាជសុខភាព នៅសាធារណរដ្ឋប្រជាមានិតចិន

2024/08/26 08:43:53 am        281
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ​២០២៤នេះ ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហឫទ័យស្ដេចយាងចាកចេញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​តាម​ព្រះទីនាំងយន្តហោះពិសេស ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជា​មានិតចិន ដើម្បីយាងពិនិត្យ និង ព្យាបាលព្រះរាជសុខភាពរបស់ព្រះអង្គមួយរយៈនៅទីនោះ។យាងនិងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មាន​វត្តមានដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ក្រុមឧ​ត្តម​ប្រឹក្សាផ្ទា​ល់ព្រះ​មហាក្សត្រ និង​ជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេច​មហា​រដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​កិត្តិយស​នៃ​ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេច ឯកឧត្តម នៃឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ រាជវង្សានុវង្ស ឯកឧត្តម លោកជំទាវ ជាមន្ត្រី​អ្នកមុខ អ្នកការ នៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងឯកឧត្តម ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជាក៏មានវត្តមានថ្វាយព្រះរាជដំណើរផងដែរ។នៅក្នុងព្រះរាជសារផ្ញើជូនជនរួមជាតិ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្ថលេខានៅថ្ងៃទី២០ ខែសីហា ឆ្នាំ​២០២៤ បានឱ្យដឹងថា «ព្រះអង្គទាំងទ្វេ សូមព្រះអនុញ្ញាត និងអនុញ្ញាត​ពី​សម្ដេច​ព្រះមហា​សង្ឃ​រាជ​ទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពី​មាតុ​ប្រទេស ចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋ​ប្រជាមានិតចិន ដើម្បីពិនិត្យ-ព្យាបាលព្រះរាជសុខភាព។ នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយព្រះអង្គ ក្នុងឋានៈ​ជា​ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា»។គួរបញ្ជាក់ថា នេះគឺជាព្រះរាជដំណើរយាងជាទៀងទាត់ រៀងរាល់៦ខែម្ដង របស់​ព្រះ​ករុណា​ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង​សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដី​ថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតស្តេចយាងទៅកាន់រដ្ឋធានីប៉េកាំង នៃ​សាធារណរដ្ឋប្រជាមានិតចិន បន្តតាំងពីសម្តេចព្រះបរមរតនកោដ្ឋកាល​ដែល​ព្រះអង្គ​គង់​នៅ​មាន​ព្រះជន្ម​នៅ​ឡើយដើម្បីស្តេចយាងទៅពិនិត្យ-ព្យាបាលព្រះរាជសុខភាពរបស់ព្រះអង្គ តាមការ​កំណត់​ ​និង​យកចិត្តទុកដាក់បំផុត អំពីក្រុមវេជ្ជបណ្ឌិតនៃសាធារណរដ្ឋប្រជាមានិតចិន៕ អត្ថបទ. មុត សុទ្ធ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋប្រជាមានិតចិន រយៈពេល៥ថ្ងៃ

2024/08/26 07:29:36 am        273
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារាត្រីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូមុខងារសាធារណៈកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការតាមការអញ្ជើញរបស់ឯកឧត្តម XU Qifang អនុរដ្ឋមន្ត្រីក្រសួងចាត់តាំងនៃមជ្ឈឹមបក្សកុម្មុយនីស និងជាប្រធានរដ្ឋបាលមុខងារសាធារណៈចិន។ ទស្សនកិច្ចនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងស្ថាប័នទាំងពីរ និងរួបរួមគ្នាក្នុងការអនុវត្តផែនការសកម្មភាពកសាងសហគមន៍កម្ពុជា-ចិន សម្រាប់អនាគតរួមគ្នាក្នុងយុគសម័យថ្មី។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM