សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា

ព័ត៌មានជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋប្រជាមានិតចិន រយៈពេល៥ថ្ងៃ

2024/08/26 07:29:36 am        273
នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារាត្រីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូមុខងារសាធារណៈកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការតាមការអញ្ជើញរបស់ឯកឧត្តម XU Qifang អនុរដ្ឋមន្ត្រីក្រសួងចាត់តាំងនៃមជ្ឈឹមបក្សកុម្មុយនីស និងជាប្រធានរដ្ឋបាលមុខងារសាធារណៈចិន។ ទស្សនកិច្ចនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងស្ថាប័នទាំងពីរ និងរួបរួមគ្នាក្នុងការអនុវត្តផែនការសកម្មភាពកសាងសហគមន៍កម្ពុជា-ចិន សម្រាប់អនាគតរួមគ្នាក្នុងយុគសម័យថ្មី។

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបិទសិក្ខាសាលាផ្សព្វផ្សាយឯកសារទស្សនាទានស.ស.យ.ក ២.០

2024/08/25 05:24:07 pm        787
ភ្នំពេញ៖ ពិធីបិទសិក្ខាសាលាផ្សព្វផ្សាយឯកសារទស្សនាទាន ស.ស.យ.ក ២.០ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ កាលពីរសៀលថ្ងៃ ២៤ ខែសីហា ឆ្នាំ ២០២៤ ។នាឱកាសនោះ ឯកឧត្តមហ៊ុន ម៉ានី បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយឯកសារទស្សនាទានស.ស.យ.ក. ២.០ នេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ពីព្រោះជាឱកាសដែលថ្នាក់ដឹកនាំមកពីរចនាសម្ព័ន្ធ គ្រប់ជាន់ថ្នាក់របស់ ស.ស.យ.ក. បានមកជួបជុំគ្នា ដើម្បីស្វែងយល់ពីគោលគំនិតនៃឯកសារទស្សនាទានស.ស.យ.ក. ២.០ ដែលនឹងក្លាយជាត្រីវិស័យថ្មីបន្ថែមទៀត សម្រាប់បន្ដសកម្មភាពដែលខ្លួនបាន និងកំពុងអនុវត្ត ស្របតាមផែនការយុទ្ធសាស្ត្រ “យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨” របស់ ស.ស.យ.ក.។ឯកឧត្តម បានគូសបញ្ជាក់ថា ការចូលរួមយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូបអស់រយៈពេល ១ថ្ងៃពេញនេះ ពិតជាបានឆ្លុះបញ្ចាំងពី ការស្រលាញ់ និងស្មារតីចូលរួមគិតគូរពីជោគវាសនារបស់ប្រទេសជាតិ តាមរយៈការបង្កើតគំនិត និងប្រែក្លាយទៅជាសកម្មភាពអនុវត្តផ្ទាល់ ដើម្បីបង្កើតប្រយោជន៍ជូនសង្គមជាតិ។ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា តាមរយៈការមានចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្ររួមគ្នាតែមួយ យើងប្រាកដជាអាចបន្តបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀតជូនសង្គមជាតិ។ ជាចុងក្រោយឯកឧត្តមបានផ្តល់អនុសាសន៍ណែនាំអោយសមាជិក សមាជិកា ចងចាំនូវថ្ងៃកំណើតរបស់ ស.ស.យ.ក. ដោយបន្តថែរក្សានូវស្មារតី ២ ធ្នូ តាមរយៈការលៈបង់ផលប្រយោជន៍រៀងខ្លួន មករួបរួមគ្នា និងថែរក្សាស្មារតីសាមគ្គីពីគ្រប់រចនាសម្ព័ន្ធទាំងអស់របស់ស.ស.យ.ក.។ ឯកឧត្តមបានលើកទឹកចិត្ត សមាជិក សមាជិកា ឱ្យបន្តចូលរួមជាមួយស.ស.យ.ក. សិក្សាស្វែងយល់ឱ្យបានច្បាស់ពីលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងបុព្វហេតុរបស់ ស.ស.យ.ក. ដើម្បីចូលរួមចំណែកក្នុងការសម្រេចនូវបេសកកម្មដើម្បីសង្គមជាតិ និងកសាងការរួបរួមគ្នាក្រោមស្មារតីខ្មែរតែមួយ ៕ 

លោកជំទាវបណ្ឌិត ជា សិរី ជាប់ជាទេសាភិបាលធនាគារកណ្តាលចំណាត់ថ្នាក់ A- លើពិភពលោក ឆ្នាំ២០២៤ ដឹកនាំធនាគារកណ្តាលមានប្រសិទ្ធភាព

2024/08/25 05:11:12 pm        816
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ត្រូវបានទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ជាទេសាភិបាលមួយដែលដឹកនាំធនាគារកណ្តាល មានប្រសិទ្ធភាពប្រចាំឆ្នាំ២០២៤ នៅលើពិភពលោក។ចំណាត់ថ្នាក់នេះ ត្រូវបានប្រគល់ជូនឥស្សរជនល្បីៗ ក្នុងវិស័យហិរញ្ញវត្ថុលើពិភពលោកដូចជា លោកស្រី Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប, លោក Jerome H. Powell ប្រធានធនាគារកណ្តាលអាមេរិក និងលោក Eli Remolona ទេសាភិបាលធនាគារកណ្តាលហ្វីលីពីនជាដើម។លោកជំទាវបណ្ឌិត ជា សិរី បានបង្ហាញក្ដីរីករាយលើទំព័រ Facebook ផ្លូវការរបស់លោកស្រីថា «ខ្ញុំមានកិត្តិយសដែលបានជាប់ ជាទេសាភិបាលធនាគារកណ្តាល ដែលចំណាត់ថ្នាក់ A- លើពិភពលោក ឆ្នាំ២០២៤។ ក្នុងចំណាត់ថ្នាក់នេះ ក៏មានទេសាភិបាលធនាគារកណ្តាលល្បីៗ មួយចំនួនទៀតដែរដូចជា លោកស្រី Christine Lagarde ពីធនាគារកណ្តាលអឺរ៉ុប, លោក Jerome Powell ពីធនាគារកណ្តាលអាមេរិក និងលោក Perry Warjiyo ពីធនាគារកណ្តាលប្រទេស ឥណ្តូណេស៊ី»។ ចំណាត់ថ្នាក់នេះជាសក្ខីភាពនៃកិច្ចប្រឹងប្រែង និងប្រសិទ្ធភាពខ្ពស់ ក្នុងការបំពេញ ការងាររបស់មន្រ្តីគ្រប់ជាន់ថ្នាក់ របស់ធនាគារជាតិនៃកម្ពុជារយៈពេល១ឆ្នាំកន្លងមកនេះ។សូមជម្រាបថា ទស្សនាវដ្តី Global Finance បានដាក់ចំណាត់ថ្នាក់នេះ ដោយជ្រើសចេញពី ក្នុង ចំណោមថ្នាក់ដឹកនាំធនាគារកណ្តាលប្រមាណ១០០ប្រទេស តាមរយៈការពិនិត្យលើប្រសិទ្ធភាពនៃ ការអនុវត្តនយោបាយរូបិយវត្ថុ ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច រក្សាស្ថិរភាពរូបិយវត្ថុ គ្រប់គ្រងអតិផរណា និងអត្រាការប្រាក់៕

មន្ត្រីជំនាញចុះផ្សព្វផ្សាយអប់រំ ពីបញ្ហាអំពើជួញដូរមនុស្ស តាមសាលារៀន ក្នុងខេត្តកណ្ដាល

2024/08/25 04:13:25 pm        1043
កណ្ដាល៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានចុះផ្សពផ្សាយអប់រំពីបញ្ហា​កេងប្រវ័ញ្ច​ និងអំពើជួញដួរមនុស្ស ទៅដល់សិស្សនិស្សិត នៅតាមសាលារៀន ក្នុងខេត្តកណ្ដាល ដើម្បីឲ្យដឹងពីល្បិចកលផ្សេងៗរបស់ជនខិលខូច ។ក្នុងសិក្ខាសាលាស្តីពី ការស្វែងយល់អំពីព្រះពុទ្ធាសាសនា និងការប្រឆាំងអំពើជួញដូរមនុស្ស ក្នុងសម័យបរិវត្តកម្មឌីជីថល នៅក្នុងសាកលវិទ្យាល័យ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតក្នុងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ជូន ប៊ុនអេង មានប្រសាសន៍ថា អំពើជួញដូរមនុស្ស ក្នុងសម័យបរិវត្តកម្មឌីជីថលនេះ មានច្រើនទម្រង់ និង​ពិបាក​ក្នុងការទប់ស្កាត់ ព្រោះជនល្មើសមានល្បិចកលឆ្លាតវៃក្នុងការប្រព្រឹត្តិ ឬ​ស្ទាត់ជំនាញ​ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីអូសទាញជនរងគ្រោះ ។លោកជំទាវ បានបន្តថា សម្រាប់ទម្រង់ផ្សេងៗ នៃអំពើជួញដូរមនុស្សនោះ បានប្រព្រឹត្ត លើ​មនុស្ស​គ្រប់វ័យ រួមមានការជួញដូរកម្លាំងពលកម្ម ពេស្យាចារ ជួញដូរអវៈយវៈ ក្រលៀន ឈាម និង​ការ​ពពោះ​ជំនួសជាដើម ហើយបច្ចុប្បន្នមុខសញ្ញារងគ្រោះច្រើនជាងគេនោះ គឺយុវជន ដោយករណី​ខ្លះមានភាពសាហាវយ៉ងឃ្នង​ និងប្រព្រឹត្តឆ្លងប្រទេសក៏មាន ។លោកជំទាវ ជូ ប៊ុនអេង បានបន្ថែមថា ដោយបញ្ហានេះហើយ យុវជនទាំងអស់ ពិសេសអ្នក​ប្រើប្រាស់​ប្រព័ន្ធ​សង្គមផ្សេងៗ ត្រូវមានការចេះដឹង ពីចេតនា ​ឬសកម្មភាពរបស់ជនល្មើស មិនត្រូវជឿលើ​បុគ្គល​ដែលមិនស្គាល់ប្រវត្តិ ហើយនៅពេលមានអ្វីជាការសង្ស័យ ត្រូវពិភាក្សាជាមួយគ្រួសារ ឬរាយការណ៍​ទៅសមត្ថកិច្ច ដើម្បីចៀសវាងការចាញ់បោកគេ​ ក្នុងអំពើជួញដូរមនុស្ស ហើយក៏ត្រូវដឹង​ពីច្បាប់ ឬទោសទណ្ឌ នៃការប្រព្រឹត្តិបទល្មើសនេះផងដែរ ។ជាមួយនេះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ទន្ទឹមនឹងការព្រួយបារម្ភពី អំពើជួញដូរ​មនុស្សនេះ ទើប គ.ជ.ប.ជ បានស្នើដល់អន្តរសាសនា វិស័យឯកជនចូលរួមប្រយុទ្ធប្រឆាំង ពិសេស​ព្រះសង្ឃក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ​សូមជួយផ្សព្វផ្សាយអប់រំពីបញ្ហាអំពើជួញ​ដូរមនុស្សនេះ ​ឲ្យបានកាន់តែទូលំទូលាយ ​តាមរយៈក្នុងពេលនិមន្តទៅ​សម្ដែងព្រះធម៌ទេសនា តាមកន្លែងនានាជាដើម ។ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងថា បញ្ហាអំពើជួញដូរ​មនុស្សនេះ គឺបានកើតឡើងនៅគ្រប់ប្រទេស ដោយករណីខ្លះកើតឡើងមានទំនាក់ទំនងក្នុងប្រទេស ករណីខ្លះទំនាក់ទំនងក្នុងតំបន់ ​និងករណីខ្លះទៀត មានបណ្ដាញជាលក្ខណៈអន្តរជាតិ ដោយជនល្មើស​មានគ្នីគ្នា នៅក្នុងប្រទេសជាច្រើន ដើម្បីធ្វើសកម្មភាព ។ឯកឧត្តមបានបន្ថែមថា តែយ៉ាងណាក្នុងនាមជាគណៈមេបញ្ជាការខេត្តកណ្ដាល ​នឹងបន្តខិតខំ​ចូលរួម​ជាមួយ គ.ជ.ប.ជ ដើម្បីប្រយុទ្ធប្រឆាំង ​នូវបទល្មើសនេះ ​ហើយក៏សូមអំពាវនាវដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​ចូលរួមទាំងអស់គ្នា កុំឲ្យកម្ពុជាយើង ​មានបទល្មើសជួញដូរមនុស្ស តាមរយៈការមិន​ប្រព្រឹត្តិការរាយការណ៍ និងការអប់រំជាដើម ៕ អត្ថបទ បាន សុខរិទ្ធិ

ឯកឧត្តម ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនខេត្តតាកែវ

2024/08/25 03:58:59 pm        914
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ឯកឧត្តម ជា វ៉ាន់ដេត នៅថ្ងៃអាទិត្យទី២៥ ខែសីហាឆ្នាំ២០២៤ នេះបានជួបសំណេះសំណាលជាមួយសមាជិកសមាជិកា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ សរុបប្រមាណ ១០០រូបមកពីក្រុងស្រុកទាំង១០ របស់ខេត្តតាកែវ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តតាកែវ។ក្នុងឱកាសនោះឯកឧត្តម ជា វ៉ាន់ដេត បានជម្រាបជូនអង្គប្រជុំអំពីស្ថានភាពនៃការវិវត្តថ្មីៗ របស់​សកលលោកជាពិសេសស្ថានភាពសេដ្ឋកិច្ច និងវិបត្តិសង្រ្គាមដែលអាចជះឥទ្ធិពល​ដល់​ប្រទេសកម្ពុជា​នាពេលបច្ចុប្បន្ននេះ និងបានជម្រាបជូនអង្គប្រជុំអំពីចេតនាទុច្ចរិតរបស់ក្រុមអគតិ​ដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ​និងបង្កអសន្តិសុខក្នុងសង្គម។ឯកឧត្តម ជា វ៉ាន់ដេត បានលើកទឹកចិត្តឱ្យសមាជិក សមាជិការបស់គណបក្សប្រជាជនខេត្តតាកែវ​ទាំងអស់ត្រូវអនុវត្ត ​ទិសដៅបន្តក្នុងការពង្រឹងសកម្មភាពរបស់គណបក្សនៅមូលដ្ឋាន ការពង្រឹង​សាមគ្គីភាពផ្ទៃក្នុង ពង្រឹងការគ្រប់គ្រងសមាជិកគណបក្ស សតិអារម្មណ៍ ​បន្តជំរុញការកសាង ពង្រឹងបក្ស ​ពិសេសក្នុងគ្រប់គ្រងស្រទាប់យុវជន ដើម្បីសម្រេចបាននូវគោលនយោបាយអាទិភាព​របស់​គណបក្សប្រជាជនកម្ពុជា៕

ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ពិនិត្យលើវឌ្ឍនភាពគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)

2024/08/25 03:06:21 pm        278
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាចុងសប្ដាហ៍នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង តំណាងក្រុមហ៊ុន CRBC ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិក សមាជិកា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យលើលទ្ធផលការងារដែលសម្រេចបាន វឌ្ឍនភាពការងារដែលកំពុងអនុវត្ត និងផែនការការងារដែលគ្រោងនឹងធ្វើក្នុងជំហានបន្តបន្ទាប់ ពាក់ព័ន្ធនឹងគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត និងស្ពានឆ្លងកាត់​ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)។ ក្នុងនាមប្រធានគណៈកម្មការអន្តរក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យសមាជិក សមាជិកា ​សហការគ្នាឱ្យបានជិតស្និទ្ធ ផ្តល់ព័ត៌មានទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ពិសេសត្រូវ​អនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យការអនុវត្តគម្រោង​ប្រព្រឹត្តទៅ​ដោយរលូន ​តាមផែនការដែលបានគ្រោងទុក៕

កោះហៅមន្ត្រីនគរបាលចរាចរណ៍មួយរូបប្រចាំការនៅស្តុប បុរី អង្គរ បំភ្លឺជុំវិញករណីហៅផាស់អាប់

2024/08/25 02:09:01 pm        551
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ប្រធានគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកមួយរូប ប្រចាំការនៅគោលដៅស្តុប បុរី អង្គរ ត្រូវបានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកកោះហៅមកសួរនាំបំភ្លឺ ដើម្បីរង់ចាំការ​ស្រាវជ្រាវ​បន្ថែមទៀត និងសូមឲ្យអ្នកបើកបរម៉ូតូកង់បី (ផាស់អាប់) ចូលមកសហការបំភ្លឺនៅ​ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយ ។ការកោះហៅប្រធានគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកមួយរូប ប្រចាំការនៅគោលដៅស្តុប បុរី អង្គរ ក្រោយពីមានការផ្សព្វផ្សាយឃ្លីបវីដេអូតាមបណ្តាញសង្គម​ពីការចោទប្រកាន់​របស់​បុរសម្នាក់​ជាអ្នកបើកបរម៉ូតូកង់បី (ផាស់អាប់) កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ថា ​បានចាប់ឃាត់​ម៉ូតូកង់​បីគាត់​បម្រុងផាកពិន័យដោយមិនបានល្មើសច្បាប់ចរាចរណ៍ផ្លូវគោក នៅពេលនោះគាត់​បានតវ៉ា​បង្ហាញកាមេរ៉ា ​ទើបមន្រ្តីនគរបាលចរាចរណ៍មិនផាកពិន័យ និងបានអនុញ្ញាតឲ្យគាត់​បន្តដំណើរ។ក្រុមការងារព័ត៌មានប្រតិកម្មរហ័ស សូមណែនាំដល់ប្រជាពលរដ្ឋធ្វើដំណើរ​ក្នុងភូមិសាស្រ្ត​រាជធានី​ភ្នំពេញមុននឹងផុសព័ត៌មានតាមបណ្តាញសង្គម ក្នុងករណីមន្រ្តីនគរបាលចរាចរណ៍​ដែល​ឈរជើង​នៅគោលដៅណាមួយដែលចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកមានកំហុសឆ្គងចំពោះប្រជាពលរដ្ឋដោយប្រការណាមួយ ​ហើយប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្ត សូមមកដាក់ពាក្យបណ្តឹង នៅ​ស្នងការ​ដ្ឋាន​នគរបាលរាជធានីភ្នំពេញ​ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ​នគរបាល​រាជធានីភ្នំពេញនិងដោះស្រាយជូនប្រជាពលរដ្ឋ ៕ អត្ថបទ៖ តារាវុទ្ធី

សិក្ខាកាម៦០រូបក្នុងខេត្តពោធិ៍សាត់ ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

2024/08/25 12:36:27 pm        76
វគ្គបណ្ដុះបណ្ដាលលើមុខជំនាញ Applied Looker Studio សេវាកម្មសណ្ឋាគារ និងផ្សាដែក ក្រោមកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ជាមួយ​វិទ្យាស្ថាន​អភិវឌ្ឍន៍ជំនាញខេត្តត្រាតប្រទេសថៃ ដែលបានដំណើរការអស់រយៈពេល៥ ថ្ងៃកន្លងមកនេះ ត្រូវបានបិទបញ្ចប់ នៅសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក រុន សារី អភិបាលរងនៃគណៈអភិបាលខេត្ត និងលោកស្រី ព្រហ្មមង្គល វង្សប៊ុនហ្វូ នាយកវិទ្យាស្ថានអភិវឌ្ឍន៍ជំនាញខេត្តត្រាតប្រទេសថៃ។តាមរបាយការណ៍របស់លោក ង៉ែត តាត នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលរយៈពេល៥ថ្ងៃនេះ មានសិក្ខាកាមចំនួន៦០នាក់ ក្នុងនោះស្រី៣១នាក់។ ទោះបីការសិក្សាមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ដោយសារវគ្គនេះមានឧបករណ៍សម្ភារៈគ្រប់គ្រាន់ មានការអនុវត្តន៍​ច្រើនជាងទ្រឹស្ដី ហើយលោកគ្រូអ្នកគ្រូរៀបចំផែនការបង្រៀន បែងចែងពេលវេលាច្បាស់លាស់ មានវិធីសាស្ត្រក្នុងការផ្ទេរចំណេះដឹងនិងចំណេះធ្វើ ដែលធ្វើឲ្យសិក្ខាកាមងាយយល់និងឆាប់ចេះ។ លោកបន្តទៀតថា ការធ្វើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ថៃ ពិសេសរវាងខេត្តពោធិ៍សាត់ និងខេត្តត្រាតនេះ ពិតជាបានទទួលនូវគុណប្រយោជន៍ធំធេង មិនត្រឹមតែវិស័យទេសចរណ៍​ប៉ុណ្ណោះទេ ប៉ុន្តែទទួលបាននូវផលប្រយោជន៍ លើវិស័យការងារ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។ ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ លោក រុន សារី អភិបាលរង តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍ថា មុខជំនាញវិជ្ជាជីវៈដែលវិទ្យាស្ថាន​ពហុបច្ចេកទេសខេត្តពោធិ៍សាត់ និងវិទ្យាស្ថានអភិវឌ្ឍន៍​មុខជំនាញខេត្តត្រាតប្រទេសថៃ បានលើកឡើងមកនេះ គឺសុទ្ធសឹងតែមុខជំនាញល្អៗ ដែលប្អូនៗក្មួយៗ​មានការចាប់អារម្មណ៍​ចង់រៀន មិនត្រឹមតែប៉ុណ្ណោះជាមុខជំនាញដែលមានតម្រូវការ​នៅលើទីផ្សារផងដែរ។ ក្នុងឱកាសនោះក៏មានការប្រគល់សញ្ញាបត្របញ្ជាក់ការសិក្សា ​ដល់សិក្ខាកាមទាំង៦០នាក់ និងជូនវត្ថុអនុស្សាវរីយឲ្យគ្នាទៅវិញទៅមកផងដែរ៕

ក្រសួងរ៉ែ៖ វិបត្តិអាកាសធាតុជាបញ្ហាប្រឈមធ្ងន់ធ្ងរបំផុតដល់បណ្តាញថាមពលអាស៊ាន (APG)

2024/08/25 12:06:14 pm        310
រដ្ឋមន្ដ្រីក្រសួងរ៉ែ និថាមពល ឯកឧត្ដម កែវ រតនៈ បានថ្លែងថា វិបត្តិអាកាសធាតុគឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុត ហើយបណ្តាញថា មពលអាស៊ាន (APG) គឺជាជម្រើសជាក់ស្តែងមួយ សម្រាប់កាត់បន្ថយការបញ្ចេញកាបូនរបស់អាស៊ាន។ឯកឧត្ដម កែវ រតនៈ បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមហ៊ុនអគ្គិសនីរដ្ឋរបស់ប្រទេសអាស៊ាន Heads of ASEAN Power Utilities/Authorities (HAPUA) លើកទី៤០ នៅកម្ពុជា ដើម្បីពង្រឹងសមាហរណកម្ម ថាមពលកកើតឡើងវិញ និងការតភ្ជាប់បណ្តាញអន្តរថាមពលក្នុងតំបន់ ដែលធ្វើឡើងនៅខេត្ដសៀមរាប ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ២០២៤នេះ។ ឯកឧត្តម បានថ្លែងថា គន្លឹះសម្រាប់ដោះស្រាយតម្រូវការថាមពល ដែលកំពុងកើនឡើងនៅក្នុង​តំបន់​តាមរយៈសមាហរណកម្មថាមពលកកើតឡើងវិញ។ ឯកឧត្តមបន្តថា «វិបត្តិអាកាសធាតុគឺជា​បញ្ហា​ប្រឈមដ៏ធ្ងន់ធ្ងរបំផុតរបស់ទាំងអស់គ្នា ហើយបណ្តាញថាមពលអាស៊ាន (APG) គឺជា​ជម្រើស​ជាក់ស្តែងមួយ សម្រាប់កាត់បន្ថយការបញ្ចេញកាបូនរបស់អាស៊ាន»។កិច្ចប្រជុំនេះ ផ្តោតលើការលើកកម្ពស់ការ ប្រើប្រាស់ថាមពល កកើតឡើងវិញ ពង្រឹង​សន្តិសុខថាមពល និងនិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនីតាមរយៈការតភ្ជាប់អន្តរកម្ម និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងចំណោមរដ្ឋសមាជិកអាស៊ាន។ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយក​អគ្គិសនី​កម្ពុជា បានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់របស់​បណ្តាអគ្គិសនីជាតិក្នុងការផ្តល់ការផ្គត់ផ្គង់ថាមពល ដែលអាចទុកចិត្តបាន ​សម្រាប់បំពេញតម្រូវការរបស់ ប្រជាជន ​បង្កើតការងារ និងលើកកម្ពស់​ជីវភាព​រស់នៅរបស់មនុស្សរាប់លាននាក់ ក៏ដូចជាការអភិវឌ្ឍ សេដ្ឋកិច្ចផងដែរ។ ឯកឧត្ដមថ្លែងថា ចាប់ពីថ្ងៃនេះ តទៅប្រទេសក្នុងតំបន់បានចូលដល់បរិបទថ្មីត្រូវកាត់បន្ថយ​ការ​បញ្ចេញឧស្ម័ន​កាបូនពីវិស័យអគ្គិសនី ​ដើម្បីចូលរួមចំណែកក្នុងការជួយថែរក្សាបរិយាកាសសកល និងភពផែនដីដ៏ស្រស់បំព្រង។​ ដូច្នេះអន្តរកាលថាមពល ចាំបាច់ត្រូវដាក់បញ្ចូលថាមពលកកើត​ឡើងវិញ​កាន់តែច្រើន ជាពិសេសប្រភពថាមពលកកើតឡើងវិញអថេរ សម្រាប់ចែករំលែកនៅ​ក្នុងតំបន់ប្រជាជាតិអាស៊ាន ទាំងមូល៕

ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា១ខ្នង នៅក្នុងស្រុកព្រៃឈរ

2024/08/25 11:58:45 am        300
ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាមួយខ្នង ពីរជាន់ មាន១០បន្ទប់ នៅវិទ្យាល័យល្វា ស្ថិតនៅក្នុងឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ឲ្យដឹងថា អគារសិក្សា ១ខ្នង ២ជាន់ ១០បន្ទប់ ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ជាអំណោយដ៏ថ្លៃថ្លា​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។ឯកឧត្តមបន្តថា សាលានេះ បានទទួលការជួយឧបត្ថម្ភគាំទ្រ ពីដៃគូអភិវឌ្ឍន៍ សប្បុរសជននានា ក្នុងការជួយកសាងសង់អគារសិក្សាជាបន្តបន្ទាប់ជាក់ស្ដែងអគារសិក្សា១ខ្នង ២ជាន់ ១០បន្ទប់ កសាងនៅឆ្នាំ២០២០ អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានសម្ពោធប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ ដើម្បីជំរុញ​ការចូលរៀន​របស់កុមារនៅមូលដ្ឋានឱ្យបានច្រើន ។ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានិត បានពាំនាំ នូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនៅក្នុងពិធីនេះ ​ដើម្បីធ្វើជាសាក្សី ដែលយើង​ទទួល​បានសមិទ្ធផលថ្មីមួយទៀត នៅក្រោមម្លប់សន្តិភាព ។ឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់ផងដែរថា ​ម្លប់នៃសន្តិភាព គឺបានផ្ដល់ឱកាស ឱ្យយើង​គ្រប់​បែបយ៉ាង ក្នុងការកសាងសមិទ្ធផលនានា។ រីឯប្រជាពលរដ្ឋវិញក៏មានឱកាសដើម្បីបង្ករបង្កើនផល និងការធ្វើអាជីវកម្មផ្សេងៗ ​ដើម្បីបង្កើនជីវភាពរស់នៅឲ្យប្រសើរឡើង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM