សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលបានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីជីវភាពប្រជាពលរដ្ឋ និងការប្រកួតប្រជែង

2024/08/25 11:27:45 am        227
រាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានៅក្នុងរយៈពេលពេញមួយឆ្នាំនេះបានកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តកាន់តែ មានភាពសកម្ម សំដៅជួយសម្រាលបន្ទុកជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងជួយពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា។នៅក្នុងរយៈពេលពេញមួយឆ្នាំ រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា បានកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដធំៗជាច្រើន ដូចជា៖ “ព្រែកជីកហ្វូណនតេជោ, អាកាសយានដ្ឋានអន្តរជាតិតេជោ, ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត, ការពង្រីកសមត្ថភាពកំពង់ ផែទឹកជ្រៅខេត្តព្រះសីហនុ, ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងបណ្ដាញលូគ្រប់ប្រភេទ ព្រមទាំងស្ពានអាកាស និងស្ពានកាត់ទន្លេមួយ ចំនួនទៀត នៅរាជធានីភ្នំពេញ និងបណ្តាខេត្ត។ រាជរដ្ឋាភិបាលក៏កំពុងរៀបចំចរចាជាមួយវិស័យឯកជន ដើម្បីធ្វើឱ្យប្រសើរឡើងនូវ ប្រព័ន្ធផ្លូវដែកនៅកម្ពុជា។ ចំណែកពាក់ព័ន្ធការកសាងផ្លូវវិញ, រាជរដ្ឋាភិបាលបាននិងបន្តជំរុញកសាង, ជួសជុល, ថែទាំ និង កែលម្អ ផ្លូវជាតិ, ផ្លូវខេត្ត, ផ្លូវលំ-ជនបទ និងផ្លូវក្រវាត់ព្រំដែនជាបន្តបន្ទាប់។ជុំវិញការការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនេះដែរ, លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ ផ្គត់ផ្គង់នៅកម្ពុជា បាននូវការកោតសរសើរដោយស្មោះចំពោះរាជរដ្ឋាភិបាល ជាពិសេសនៅក្នុងអាណត្តិទី ៧ នៃរដ្ឋសភា ក្រោមការ ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដោយបានកំពុងបោះជំហានទៅមុខប្រកបដោយភាពស្វាហាប់ ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ដ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគឺមានសារៈសំខាន់ ព្រោះកាលណាយើង មានហេដ្ឋារចនាសម្ព័ន្ធគ្រប់បណ្តប់គ្រប់គ្រាន់ កម្ពុជានឹងអាចទាក់ទាញវិនិយោគិនបន្ថែម ដែលជាលំហូរសម្រាប់ការរីកចម្រើនសេដ្ឋកិច្ច របស់កម្ពុជាផងដែរ។សូមបញ្ជាក់ថា, ក្រៅពីគម្រោងខាងលើ រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧នេះ បានកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញកសាង ប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធរំដោះទឹកនៅទូទាំងប្រទេស ដែលផ្តល់ផលប្រយោជន៍ជាច្រើន ជូនប្រជាពលរដ្ឋខ្មែរ ជាពិសេសកសិករ, ដោយមានគម្រោងសំខាន់ៗជាច្រើន៕ អត្ថបទ៖ សុន រ៉ាឌី,

កម្ពុជាកំពុងពង្រឹងគុណភាពអប់រំ ដើម្បីអភិវឌ្ឍវិជ្ជាជីវៈបង្រៀនប្រកបដោយនវានុវត្តន៍

2024/08/24 08:29:34 pm        394
ភ្នំពេញ ៖ កម្ពុជាកំពុងពង្រឹងគុណភាពអប់រំ ដើម្បីអភិវឌ្ឍវិជ្ជាជីវៈបង្រៀននៅកម្ពុជា ជូនដល់លោកគ្រូ-អ្នកគ្រូទាំងគ្រឹះស្ថានរដ្ឋ និងឯកជន មានភាពច្នៃប្រឌិត ការសហការ និងការផ្លាស់ប្តូរការអនុវត្តដែលល្អបំផុត ប្រកបដោយបរិយាបន្ន និងនវានុវត្តន៍។ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងនៅក្នុងសន្និសីទនៃការបង្រៀន ថ្នាក់ជាតិ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៤ នេះថា កម្មវត្ថុនៅក្នុងវិស័យអប់រំដែលរាជរដ្ឋាភិបាល រួមជាមួយវិស័យឯកជនកំពុងខិតខំ គឺដើម្បីគុណភាពសម្រាប់សិស្ស-និស្សិត ក្នុងនោះសិស្ស-និស្សិតដែលមានគុណភាព កម្ពុជាត្រូវតែមានធនធានមនុស្សខ្លាំង ជាពិសេស លោកគ្រូឥអ្នកគ្រូ, ទោះបីពួកគាត់មានចំណេះដឹងរួចហើយ ប៉ុន្តែត្រូវតែបំពេញបន្ថែម ដើម្បីផ្ទេរចំណេះដឹងទៅដល់សិស្ស-និស្សិត ព្រោះនៅក្នុងសត្សវត្សទី ២១ នេះ បានកំពុងចូលមកជំនួសនូវភារកិច្ច និងការងារជាច្រើន។ឯកឧត្តមបណ្ឌិត បន្តថា បញ្ហានេះ ការដាក់បញ្ចូលឌីជីថល និងបច្ចេកវិទ្យាក្នុងកម្មវិធីសិក្សា គឺជាសក្តានុពលដ៏មានសារៈ សំខាន់ ដែលក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចូលទៅក្នុងកម្មវិធីសិក្សារួចហើយ ដើម្បីប្រែក្លាយការសិក្សាពីថ្នាក់រៀន សម្រាប់ អនុវត្តន៍នៃការដោះស្រាយបញ្ហារវាងគ្រូបង្រៀន និងសិស្ស ឱ្យកាន់តែមានប្រសិទ្ធភាព ជាក់ស្តែងការចូលរួមរបស់លោកគ្រូ-អ្នកគ្រូ ទាំង គ្រឹះស្ថានសិក្សារដ្ឋ និងគ្រឹះស្ថានសិក្សាឯកជននៅពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនចំណេះដឹងថ្មីៗបន្ថែម ដើម្បីជំរុញផលិតធនធានមនុស្សសម្រាប់កម្ពុជាទាំងមូល។ជុំវិញការរួមបញ្ចូលឌីជីថល និងបច្ចេកវិទ្យានេះ, អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនម៉េងលីជេ អេឌ្យូខេសិន លើកឡើងថា ទាក់ទិនឌីជីថល និងបច្ចេកវិទ្យានេះ ប្រទេសជិតខាង និង នៅក្នុងតំបន់ បានវិវត្តន៍ទៅដល់ឌីជីថលរួចហើយ តែសម្រាប់កម្ពុជា, បច្ចុប្បន្នប្រព័ន្ធអ៊ិនធ័រណេតក៏បាននិងកំពុងគ្រប់ដណ្តប់ទូទាំង ប្រទេសជាបណ្តើរៗ ដូច្នេះតាមរយៈការជំរុញបញ្ចូលឌីជីថល និងបច្ចេកវិទ្យា គឺជារឿងចំបាច់ ដើម្បីជួយលើកកម្ពស់ដល់វិស័យអប់រំ ជាពិសេសគ្រូបង្រៀនឱ្យកាន់តែប្រសើរបន្ថែមទៀត ដើម្បីជំរុញបង្កើតធនធានមនុស្សឱ្យកាន់តែខ្លាំងក្លា៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំបើកមហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី២

2024/08/24 03:42:27 pm        155
ភ្នំពេញ ៖ កម្ពុជា បានធ្វើជាម្ចាស់ផ្ទះ រៀបចំបើកមហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី២ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ នៅរោងភាពយន្ត Legend នៃផ្សារទំនើបអូឡាំព្យារាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសដល់ផលិតករបានបញ្ចេញសមត្ថភាព និងជាព្រឹត្តិការណ៍ផ្សព្វផ្សាយនូវភាពចម្រុះនៃសិល្បៈវប្បធម៌។​លោក Malcolm Clarke ប្រធានមេប្រយោគ នៃមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី២ បានថ្លែងប្រាប់បណ្តាញអ្នកសារព័ត៌មានថា ពិតជាសប្បាយរីករាយដែលបានចូលរួមកម្មវិធីនេះ ព្រោះវាបានផ្តល់ឱកាសក្នុងការ ចែករំលែកចំណេះដឹង បទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងវិស័យភាពយន្តកម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀតដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មភាពយន្ត។ ហើយក៏ចង់ឲ្យបណ្តាប្រទេសនៅលើពិភពលោក បានយល់អំពីមហោស្រពភាពយន្តកម្ពុជា-អាស៊ីលើកទី២ និងចែករំលែកមហោស្រពភាពយន្តកម្ពុជា ទៅកាន់ពិភពលោកផងដែរ។ បន្ទាប់ពីយើង បានរៀបចំបើកមហោស្រពភាពយន្តកម្ពុជា-អាស៊ី ចំនួនពីរលើករួចមកហើយ ធ្វើឱ្យប្រទេសក្នុងតំបន់អ៊ឺរ៉ុប មានការចាប់អារម្មណ៍ច្រើនលើវិស័យភាពយន្តរបស់យើង។ តាមរយៈព្រឹត្តិការណ៍នេះដែរ សាធារណរដ្ឋប្រជាមានិត ចិន បានចាប់អារម្មណ៍ខ្លាំង ខណៈដែលចិន ជាទីផ្សារធំក្នុងវិស័យភាពយន្តកម្ពុជា ពេលដែលយើងវាយលុកទីផ្សារប្រទេសចិនមួយ គឺប្រទេសអាស៊ីទាំងមូលគេនឹងអាចយល់ដឹងពីវិស័យភាពយន្តកម្ពុជា។ ជាមួយគ្នានេះ លោកចែករំលែកបទពិសោធន៍ថា ការផលិតភាពយន្តនីមួយៗគឺផលិតករទាំងអស់ត្រូវតែយល់ពីទឹកចិត្ត ពីបេះដូង របស់ទស្សនិកជន។នេះជាលើកទី២ របស់លោក Teddy Chen Director China ដែលបានមកកាន់ប្រទេសកម្ពុជា សង្កេតឃើញថា វិស័យភាពយន្ត មានការរីកចម្រើនច្រើន ជាពិសេសម្ហូបអាហារខ្មែរ មានរសជាតិឆ្ងាញ់។ សូមបញ្ជាក់ថា: មហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី២នេះ សហការរៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងគណៈកម្មការរៀបចំមហោស្រពភាពយន្តកម្ពុជា-អាស៊ី។ តាមការគ្រោងទុកមហោស្រពភាពយន្តកម្ពុជា-អាស៊ី លើកទី២ ចាក់បញ្ចាំងភាពយន្ត ដែលចូលរួមការប្រកួតនៅតាមរោងភាពយន្តសហការមួយចំនួន ចាប់ពីថ្ងៃ២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤៕អត្ថបទ រដ្ឋា

សាលារៀនសុវណ្ណភូមិ បើកយុទ្ធនាការទីផ្សារ សាលារៀនសុវណ្ណភូមិ ទីតាំងថ្មីទី៤២ ស្ទឹងមានជ័យទី២

2024/08/24 01:26:23 pm        230
ភ្នំពេញ ៖ លោក ឃឹម ផុន ប្រធាននាយកប្រតិបតិ្តស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប រួមនិងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិក ចំនួន១៥០នាក់ នៃសាលារៀនសុវណ្ណភូមិ បានរៀបចំបើកយុទ្ធនាការទីផ្សារ សាលារៀនសុវណ្ណភូមិ ទីតាំងថ្មីទី៤២ ស្ទឹងមានជ័យទី២ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤នេះ។​លោក ឃឹម ផុន បានលើកឡើងថា ការបើកដំណើរការជាផ្លូវការ នៃសាលារៀនសុវណ្ណភូមិថ្មីទី៤២ ស្ទឹងមានជ័យ២ ចាប់ផ្តើមទទួលចុះឈ្មោះសិស្សថ្មី ចាប់ពីថ្ងៃនេះ និងចូលរៀនថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ ពិសេសមានផ្តល់ជូនអាហារូបករណ៍សិក្សារយៈពេល៦ខែ ដោយឥតគិតថ្លៃ កម្មវិធីសិក្សាស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ចំណេះទូទៅខ្មែរ មត្តេយ្យ ដល់ថ្នាក់ទី១២ ភាសាអង់គ្លេសទូទៅគ្រប់គម្រិត ជាពិសេសសាលារៀនសុវណ្ណភូមិ គឺជាគ្រឹះស្ថានអប់រំឯកជនដ៏រឹងមាំនៅកម្ពុជា។ មកដល់ពេលនេះ សាលារៀនសុវណ្ណភូមិ កំពុងតែដំណើរការ មានចំនួន៤២ទីតាំង។ ថ្ងៃនេះទីតាំងទី៤២ ស្ទឹងមានជ័យទី២ គឺជាទីតាំងចុងក្រោយ សម្រាប់ឆ្នាំ២០២៤។ ដោយឡែកនាឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់លោកឧកញ៉ា ជា ធីឡាយ ស្ថាបនិកស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និងពង្រីកបន្ថែមចំនួន៥ទីតាំងទៀត ដែលបច្ចុប្បន្ននេះយើងកំពុងសាងសង់។ បើនិយាយចំនួនសិស្សានុសិស្ស កំពុងសិក្សាគ្រប់កម្រិត មានចំនួនជាង៧ម៉ឺននាក់ ចំណែកបុគ្គលិក មានចំនួនជាង៣៧០០នាក់។សូមបញ្ជាក់ផងដែរថា ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប មានវត្តមាន និងរីកចម្រើននៅក្នុងវិស័យអប់រំ អស់ រយៈពេលជិត ៣ទស្សវត្សមកហើយ ដោយមានការទទួលស្គាល់គុណភាពអប់រំ ពីសំណាក់មហាជនទូទាំងប្រទេស និងបានពង្រីកវិសាលភាពរបស់ខ្លួនទូទាំងរាជធានី-ខេត្ត។ ទោះបីជានៅក្នុងកាលៈទេសៈណាក៏ដោយក៏ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប នៅតែឈរយ៉ាងរឹងមាំក្នុងការលើកស្ទួយវិស័យអប់រំនៅកម្ពុជា ដោយស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់ស្ថាប័ន និងមានបេសកកម្មច្បាស់លាស់ ជាពិសេសការធ្វើការសហប្រតិបត្តិការជាមួយដៃគូអប់រំជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សសម្រាប់សង្គមជាតិយើង៕អត្ថបទ រដ្ឋា

យុទ្ធនាការដាំកូនឈើ ១ពាន់ដើម នៅតំបន់ទន្លេស្ងួតក្នុងស្រុកអូររាំងឪជួយបង្កើនគម្រប«បៃតង»បន្ថែមនៅកម្ពុជា

2024/08/24 12:37:17 pm        55
ភ្នំពេញ ៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដឹកនាំថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន យុវជនកម្ពុជា រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់និងប្រជាពលរដ្ឋ ជាច្រើននាក់ ចូលរួមដាំកូនឈើ (ឈើហូបផ្លែ និងដើមក្ងោក) ចំនួន១០០០ ដើម នៅក្នុងតំបន់ទន្លេស្ងួត នៅក្នុងភូមិសាស្រ្តភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ ឯកឧត្តម ង៉ូវ បូរីណា បានថ្លែងថា យុទ្ធនាការដាំដើមឈើនាពេលនេះ គឺជាការចូលរួមចំណែកក្នុងការការពារ ថែរក្សាបរិស្ថានល្អបរិសុទ្ធ សម្រាប់ជីវិតមនុស្ស សត្វ ជីវៈចម្រុះ ជាពិសេសការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នាពេលអនាគត នៅតំបន់វប្បធម៌ ប្រវត្តិសាសស្រ្តបុរាណ របស់អាណចក្រខ្មែរ តំបន់ប្រាសាទព្រះធាតុបាស្រី និងទន្លេស្ងួត ដែលកន្លងមក ក្រោមគំនិតផ្តួចផ្តើម និងដឹកនាំអភិវឌ្ឍន៍ ដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត។ តំបន់ទន្លេស្ងួត បានរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធ ស្រះទឹក កន្លែងជិះទោងវិល កន្លែងកម្សាន្តបៃតង តំបន់ទេសភាព ផ្កាស្បៃរឿង១លានគុម្ព និងសមិទ្ធផលមួយចំនួនទៀត ដែលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ សហគមន៍មូលដ្ឋានយ៉ាងសំខាន់។ក្នុងពិធីដាំកូនឈើនេះដែរ ឯកឧត្តម ង៉ូវ បូរីណា បានជំរុញឱ្យបន្តការចូលរួម និងសហការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេសយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដើម្បីមូលដ្ឋានស្អាត សង្គមស្អាត កម្ពុជាស្អាត និងការពង្រឹងការចូលរួមដាំដើមឈើ ការពារព្រៃឈើ បង្កើនគម្របបៃតង នៅពេលអនាគត ដើម្បីសហគមន៍មានភាពបៃតង និងកូនចៅជំនាន់ក្រោយស្គាល់ពីតម្លៃនៃធនធានធម្មជាតិទាំងនេះ៕

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយ «ឯកសារទស្សនាទាន UYFC 2.0»

2024/08/24 11:30:09 am        56
ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃព្រឹកថ្ងៃទី២៤ខែសីហានេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ«ឯកសារទស្សនាទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ (UYFC 2.0)» នៅសាលសន្និសីទសណ្ឋាគារសុខាភ្នំពេញ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានស.ស.យ.ក. និងសមាជិក សមាជិកា ស.ស.យ.កប្រមាណ៨០០នាក់។ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រុមការងារ ដែលបានរៀបចំឯកសារទស្សនទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ នេះឡើង។ ឯកឧត្តមបានបន្តថា សិក្ខាសាលានេះ នឹងផ្តល់ជាវេទិកា និងឱកាសសម្រាប់សមាជិក សមាជិកា ចូលរួមចែករំលែក និងទទួលបាននូវចំណេះដឹងតាមរយៈបទអន្តរាគមន៍លើប្រធានបទសំខាន់ៗនាពេលនេះ។ ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា តាមរយៈសិក្ខាសាលានេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា អាចយកចំណេះដឹងដែលទទួលបាន ទៅផ្សព្វផ្សាយឱ្យបានស៊ីជម្រៅ និងទូលំទូលាយទៅដល់រចនាសម្ព័ន្ធថ្នាក់ក្រោម និងបំពេញការងារស្ម័គ្រចិត្តប្រកបដោយមនសិការ និងការបេ្តជ្ញាចិត្តខ្ពស់ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិបន្ថែមទៀត។គួរបញ្ជាក់ដែរថា ទស្សនាទាន UYFC 2.0 ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយព្រមទាំងផ្តល់វេទិកា ដើម្បីចូលរួមជាផ្នែកមួយក្នុងការកែប្រែសហភាពសហព័ន្ធយុវជនកម្ពុជា ទៅជាស្ថាប័នដែលមានតែគុណតម្លៃស្របតាមបរិបទនៃការវិវត្តសេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីបន្តបេសកកម្មរបស់ខ្លួនក្នុងបុព្វហេតុដ៏ត្រឹមត្រូវនៃការប្រមូលផ្តុំធនធានយុវជនសម្រាប់ប្រទេសកម្ពុជា និងមានទិសដៅសម្រួច និងពង្រឹង ស.ស.យ.ក. ឱ្យក្លាយជាស្ថាប័នមួយដែលមានសក្តានុពល ស្របតាមបរិបទសង្គម។ អត្ថបទ ៖ ទូច សោភ័ណ ​

អាជ្ញាធរទន្លេសាបចុះឈ្វេងយល់ ប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធនៅតំបន់អភិរក្សជលផលផាត់សណ្តាយ

2024/08/24 10:14:27 am        128
កំពង់ធំ ៖ អាជ្ញាធរទន្លេសាបដឹកនាំដោយ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប ដំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានចុះទៅពិនិត្យឈ្វេងយល់ អំពីការងារអភិរក្សធនធានជីវចម្រុះ នៅតំបន់អភិរក្សជលផលផាត់សណ្តាយ (លេខ២ស្ទូន) ក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពងធំ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ។ ឯកឧត្តម ហ៊ែល តូនី បានបញ្ជាក់ថា ការចុះទៅពិនិត្យឈ្វេងយល់ពីការងារអភិរក្ស និងវឌ្ឍនភាព នៃការគ្រប់គ្រងធនធានជលផល ក៏ដូជីវចម្រុះនៅតំបន់អភិរក្ស ជលផលផាត់សណ្តាយនេះ គឺដេីម្បីប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងសហគមន៍ ដែលកំពុងរស់នៅ និងអាស្រ័យផលនៅតំបន់នោះ យកទៅពិភាក្សាបន្ត ដេីម្បីរាយការជូនទៅរាជរដ្ឋាភិបាល ខណៈ រាជរដ្ឋាភិបាលគ្រប់ៗ អាណត្តិ បានយកចិត្តទុកដាក់យ៉ាងខ្លាំង លេីធនធានជីវចម្រុះ​ ពិសេស អាណត្តិទី៧​ដែលដឹកនាំដោយ​សម្តេច​មហាបវរ​ ហ៊ុន​ ម៉ាណែន​ ក្នុងបំណងធ្វេីយ៉ាងណាធានាឱ្យបាននូវនិរន្តរភាព។  សូមជម្រាបថា ក្នុងឱកាស នោះប្រិភូអាជ្ញាធរទន្លេសាប ដែលមាន អន្តរក្រសួង អាជ្ញាធរ ដែនដី និង សហគមន៍ បានប្រកាសគាំទ្រពេញទំហឹង ចំពោះវិធានការទប់ស្កាត់ការទន្ទ្រានដីរដ្ឋ ដីព្រៃ និងដីតំបន់ការពារធនធានធម្មជាតិតំបន់ទន្លេសាប តាមបទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី គ្រប់គ្នាផងដែរ៕

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ស្នើវិទ្យាស្ថានទស្សនៈអ៊ិស្លាមអន្តរជាតិប្រចាំតំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ជួយសហគមន៍ខ្មែរអ៊ិអ៊ិស្លាមលើផ្នែកសិក្សាធិការ

2024/08/24 07:55:44 am        114
ភ្នំពេញ ÷ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសក កម្មពិសេស ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ Mohd Fauzan Norodin នាយកវិទ្យាស្ថានទស្សនៈអ៊ិស្លាមអន្តរជាតិប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍(IIIT) នារសៀលថ្ងៃ ទី ២៣ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងពីវឌ្ឍនៈភាពសហគមន៍អ៊ិស្លាមកម្ពុជា ក៏ដូចជាវិស័យអប់រំ ដោយបច្ចុប្បន្នមានសិស្សនិស្សិតជាច្រើន កំពុងបន្តការសិក្សាទាំងក្នុង និងក្រៅប្រទេស ហើយពួកគេបានជ្រើសរើសមុខជំនាញទាំងផ្នែកវិទ្យាសាស្ត្រ និង សាសនា។ ទន្ទឹមគ្នានេះដែរ      ឯកឧត្តមបណ្ឌិត បានស្នើឱ្យវិទ្យាស្ថានទស្សនៈអ៊ិស្លាមអន្តរជាតិប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ជួយសហគមន៍អ៊ិស្លាមលើផ្នែកសិក្សាធិការ (Academic) ការស្រាវជ្រាវ អប់រំ និងផ្នែកផ្សេងៗទៀតតាម ដែលអាចធ្វើបាន ដើម្បីចូលរួមអភិវឌ្ឍសហគមន៍អ៊ិស្លាមកម្ពុជា ក៏ដូចជាសង្គមជាតិទាំងមូល។ ចំណែកឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ Mohd Fauzan Norodin បានមាន ប្រសាសន៍ថា ថ្នាក់ដឹកនាំម៉ាឡេស៊ី ជាពិសេសឯកឧត្តម Dato' Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី តែងតែកោតសសើរមិនដាច់ពីមាត់ពីភាពដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ហើយបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបាននឹងកំពុងធ្វើឱ្យកម្ពុជាមានសុខដុមរមនា និងការរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ ជាងនេះទៅទៀតឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យលើកឡើងដែរថា កម្ពុជាជាប្រទេសគំរូផ្នែកសុខដុមនីយកម្មជាតិសាសន៍ និង សាសនា នៅតំបន់អាស៊ីអាគ្នេយ៍។ទន្ទឹមគ្នានេះដែរ ក្នុងនាមលោកជាអ្នករៀបចំគោលនយោបាយ Madani សម្រាប់ឯកឧត្តម Dato' Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានចែករំលែកអំពីផែនការយុទ្ធ សាស្ត្រ Madani ក្នុងការអភិវឌ្ឍប្រទេសម៉ាឡេស៊ី។ ដោយគោលនយោបាយ Madani មកពីពាក្យ និរន្តភាព សុភមង្គល នវានុវត្តន៍ ការគោរពជំនឿទុកចិត្ត និងការអាណិតអាសូរ។ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ក៏បានលើកឡើងពីសារៈសំខាន់នៃប្រព័ន្ធបច្ចេក វិទ្យាឌីជីថលនិងជម្រុញឱ្យចងក្រងប្រព័ន្ធទន្និន័យសម្រាប់សហគមន៍អ៊ិស្លាមកម្ពុជា។ ទាក់ទងនឹងការស្នើសុំរបស់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ខាង លើ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ បានរីករាយក្នុងការសហការជាមួយគ្នាដើម្បីអភិវឌ្ឍសហគមន៍អ៊ិស្លាមកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។សូមបញ្ជាក់ដែរថា វិទ្យាស្ថានអន្តរជាតិខាងលើ គឺជាអង្គការអន្តរជាតិឈាន មុខគេដែលផ្តោតលើការផ្តល់ ផ្លេតហ្វម សម្រាប់បញ្ញវន្ត អ្នកប្រាជ្ញ និង អ្នកស្រាវ ជ្រាវ ផ្នែកមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ ជាមួយគ្នាដែរវិទ្យាស្ថានបានបង្កើតកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន និងអង្គការមួយចំនួននៅទូទាំងពិភពលោកឲដើម្បីអនុវត្តសកម្មភាព និងកម្មវិធីរបស់ខ្លួន។ អស់រយៈពេល៤០ ឆ្នាំមកហើយ វិទ្យាស្ថានទស្សនៈអ៊ិស្លាមអន្តរជាតិប្រចាំតំបន់អាស៊ីបូព៌ានិងអាស៊ីអាគ្នេយ៍ គឺជាសំឡេងសម្រាប់ការនិយមកណ្ដាល ភាពចម្រុះ និងភាពទំនើបនៅក្នុងទស្សនៈអ៊ិស្លាម ដោយសង្កត់ធ្ងន់លើគោលគំនិត ដូចជាការអត់ឱន ការរួម រស់ជាមួយគ្នា និងការកសាងសមត្ថភាពរបស់សហគមន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមសកល។វិទ្យាស្ថានទស្សនៈអ៊ិស្លាមអន្តរជាតិប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ នេះត្រូវបានបង្កើតឡើងមិនរកប្រាក់ចំណេញ នៅសហរដ្ឋ អាមេរិកក្នុងឆ្នាំ១៩៨១ មានទីស្នាក់ការកណ្ដាលនៅ Virginia ជាយរដ្ឋធានី Washington DC ហើយបច្ចុប្បន្ន ឯកឧត្តម Dato' Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺជាប្រធានក្រុមប្រឹក្សាភិបាល ៕ អត្ថបទ,ភារម្យ

មន្ត្រី​ជំនាញ​ជលផលកំពង់ចាម​ នៅតែបន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ដូចភ្លៀងរលឹម

2024/08/23 07:06:20 pm        63
កំពង់ចាម​៖​ ដេីម្បីចូលរួមទប់ស្កាត់​ និងបង្ក្រាបបទល្មេីសនេសាទខុសច្បាប់​នៅតាមព្រែក​ បឹង​ និងទន្លេ​ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម​ មន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តចុះ​បង្ក្រាបឧបករណ៍នេសាទខុសច្បាប់ដូចភ្លៀងរលឹម។ ជាក់ស្ដែង​នៅថ្ងៃទី២៣​ ខែសីហា ឆ្នាំ២០២៤នេះ​ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការដ្ឋានរដ្ឋបាលជលចតុមុខ និងអាជ្ញាធរស្រុកកងមាស ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួនបួនទីតាំង​ ក្នុងភូមិសាស្ត្រស្រុកកងមាស​ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែង។ លោក​ លី​ ស្រ៉ី​ នាយខណ្ឌស្តីទី​ជលផលកំពង់ចាម​ បានឲ្យដឹងថា​ ជាលទ្ធផល​ ប្រតិបត្តិការចុះបង្រ្កាបបទល្មើសជលផលនេះដែរ​ ក្រុមការងារ​បានរុះរើកាប់បំផ្លាញចោលវត្ថុតាងនៅចំណុចផ្ទៃបឹង​ ក្នុងឃុំរាយប៉ាយ​ ស្រុកកងមាស​ ជារួមមាន៖​ឧបករណ៍លូស្បៃមុងចំនួន៧៩មាត់, របាំងស្បៃមុងប្រវែង ៤០៤០ម៉ែត្រ, បង្គោលចម្រឹងចំនួន ១៣១៥ដើម​និងបានចាក់លែងកូនត្រីចម្រុះទម្ងន់ ៩៦៧គីឡូក្រាម។ ទន្ទឹមនឹងនេះដែរ​​ លោក​ លី​ ស្រ៉ី​ នាយខណ្ឌស្តីទី​ជលផលកំពង់ចាម​ ដែលដឹកនាំផ្ទាល់​​ បានបន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទនៅតំបន់​ កុំប្រើប្រាស់ឧបករណ៍ល្មើសច្បាប់​ និងស្នេីសុំឲ្យអាជ្ញាធរមូលដ្ឋានចូលរួមសហការ​រាយការណ៍និងបង្ក្រាប​ អ្វីដែលមន្ត្រីជំនាញស្នេីសុំទៀតនោះ​ គឺសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការទប់ស្កាត់​ការនេសាទខុសច្បាប់​ ដេីម្បីរក្សាពូជត្រីបានច្រេីន​៕

តាមរយៈគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ កម្មការិនីម្នាក់សល់លុយខ្ទង់ពាន់ដុល្លារក្រោយការសម្រាលកូន

2024/08/23 07:03:32 pm        139
ភ្នំពេញ ៖ កម្មករជាស្ត្រីមានផ្ទៃពោះលើកឡើងថា ក្នុងរយៈពេល១ឆ្នាំនៃរាជរដ្ឋាភិបាលអាណត្តិថ្មី បានផ្តល់ជូនអត្ថប្រយោជន៍បន្ថែមកាន់តែច្រើន ជាពិសេសការបង្កើនប្រាក់ឧបត្ថម្ភចំពោះស្ត្រីមានផ្ទៃពោះ និង កូនមានអាយុក្រោម២ឆ្នាំ ដែលធ្វើឱ្យពួកគាត់មិនបាច់ចំណាយប្រាក់ ព្រមទាំងសល់លុយខ្ទង់ពាន់ដុល្លារពេលសម្រាលកូនទៀតផង។  អ្នកស្រី ឆម សុភា អាយុ៣៣ ឆ្នាំ ជាកម្មការិនីរោងចក្រសេងយ៉ុង លើកឡើងថា បណ្ណសមាជិក បសស និងការឧបត្ថម្ភសាច់ប្រាក់បន្ថែមផ្សេងៗទៀតពីរាជរដ្ឋាភិបាល ធ្វើឱ្យអ្នកស្រី មិនបាច់ចំណាយលុយជាងពាន់ដុល្លារ ដែលបានត្រៀមទុកសម្រាប់ការសម្រាលកូន នោះឡើយ។ អ្នកស្រីថ្លែងថា៖«ការសម្រាលកូនរបស់ខ្ញុំបើសិនជាអត់មាន ប.ស.ស. អស់ប្រហែលជាជាង១ពាន់ តែដល់ពេលយើងមាន បសសគឺយើងអាចចំណេញបានជាង១ពាន់ហ្នឹងមកវិញ ដោយសារយើងមាន ប.ស.ស. គឺរដ្ឋាភិបាលគាត់ជួយក្នុងការចំណាយផ្សេងៗ តាំងពីយើងពិនិត្យផ្ទៃពោះ រហូតដល់យើងសម្រាល យកកូនទៅចាក់វ៉ាក់សាំងផ្សេងៗ និងក្រោយពេលសម្រាល»។កម្មការិនីមកពីខេត្តពោធិ៍សាត់រូបនេះបានប្រាប់ថា មិនត្រឹមតែមិនបាច់ចំណាយលុយក្នុងការសម្រាលកូន និងសម្រាកក្នុងមន្ទីរពេទ្យនោះទេ ថែមទាំងទទួលបានលុយឧបត្ថម្ភពីរាជរដ្ឋាភិបាល ៨០ម៉ឺនរៀលទៀត សម្រាប់ការសម្រាលកូន១នាក់ ខណៈមុនពេលសម្រាលកូន អ្នកស្រីក៏ទទួលបានលុយ ៨ម៉ឺនរៀល សម្រាប់ការពិនិត្យផ្ទៃពោះម្តងៗ ទៀតផង។ អ្នកស្រីថា បើគ្មាន ប.ស.ស.ទេ អ្នកស្រីត្រូវចំណាយលើការសម្រាលកូនរហូតដល់ជាង១ពាន់ដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែ ប.ស.ស. បានជួយឱ្យអ្នកស្រីមិនអស់ប្រាក់ ហើយថែមទាំងសល់ប្រាក់នោះវិញ។ អ្នកស្រីប្រាប់ថា៖«ការវះកាត់ ការចាក់វ៉ាក់សាំង ការពិនិត្យផ្ទៃពោះអីគឺរាជរដ្ឋាភិបាល គាត់ជួយចេញ។ និយាយពីការជាក់ស្តែងបើយើងអត់មាន ប.ស.ស. យើងត្រូវការចំណាយច្រើន បើការចំណាយប្រហែលជាជាង១ពាន់ ដោយសារការសម្រាលបើសិនជាដូចប្អូនសម្រាលដោយការវះកាត់ គឺអស់ថ្លៃមុខកាំបិតផង អស់ថ្លៃបន្ទប់ ទៅពេទ្យផង អនាម័យផង ការហូបចុកចឹងគឺចំណាយអស់ច្រើន»។ស្ត្រីសំបុរស្រអែមមានកូន២នាក់រស់នៅជាមួយគ្រួសារក្នុងបន្ទប់ជួលនៅភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវនិយាយថា មិនត្រឹមតែអត្ថប្រយោជន៍ក្នុងការសម្រាលកូននោះទេ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការតបណ្តាញទឹក ភ្លើង នៅតាមបន្ទប់ជួល ក៏ជាការជួយសម្រាលបន្ទុកចំណាយឱ្យអ្នកស្រីអាចសន្សំលុយបានខ្លះបន្ថែមទៀត ខណៈប្រាក់ឈ្នួលអប្បបរមាមានការកើនឡើងជាបន្តបន្ទាប់ពី១ឆ្នាំទៅ១ឆ្នាំ។ អ្នកស្រីនិយាយថា៖«ធូរច្រើនបងដោយសាររដ្ឋគាត់ជួយចឹងធូរព្រោះអី បើយើងគិតទៅពីដើមឡើយ យើងអត់ប្រើភ្លើងរដ្ឋអ៊ីចឹង គឺចំណាយអស់ច្រើន ដូចថា គុណនឹង២អ៊ីចឹងណា»។ ប្តីរបស់កម្មការិនី ឆម សុភា លោក ណឹម ប៊ី អាយុជាង៥០ឆ្នាំ បានឱ្យដឹងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលតាមរយៈការផ្តល់បណ្ណសមាជិក ប.ស.ស. និងការឧបត្ថម្ភផ្សេងៗទៀត ពិតជាបានលើកកម្ពស់ជីវភាពពលរដ្ឋ កាត់បន្ថយភាពក្រីក្របានយ៉ាងច្រើន។ លោកថា៖«បានធូរស្រាលច្រើន ហើយបានគ្រាន់ព្រោះអីបានខាងបសសជួយគាត់ជួយឧបត្ថម្ភចឹងទៅ ជីវភាពយើងក៏អត់ខ្វះខាតដែរ ចឹងវាអាចថាធូរមួយកម្រិតធំ ។ អត់មាន ប.ស.ស. ជួយ ពិបាកទាំងអស់ យើងប្រឹងដោយកម្លាំងញើសឈាមខ្លួនឯង និងថវិកាផ្ទាល់ខ្លួន ចឹងស្អីក៏ត្រូវការចំណាយ ហើយយើងត្រូវការបញ្ចេញនូវលុយផ្ទាល់ខ្លួនឯងទាំងអស់ ចឹងខ្វះខាតច្រើនមែនទែន»។សូមបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះ ដែលបានបំពេញតាមលក្ខខណ្ឌកំណត់ ប.ស.ស. នឹងទទួលបានប្រាក់ឧបត្ថម្ភជា៣ដំណាក់កាល ស្មើនឹងចំនួន ១៥លើក គឺចាប់តាំងពីពិនិត្យផ្ទៃពោះ ពេលសម្រាលកូន រហូតដល់កូនមានអាយុក្រោម២ឆ្នាំ។ ក្នុងនោះ ដំណាក់កាលទី១ ជាដំណាក់កាលដែលស្ត្រីទៅពិនិត្យផ្ទៃពោះចំនួន ៤ដង ដោយការពិនិត្យផ្ទៃពោះក្នុងមួយដងៗនឹងទទួលបានប្រាក់ចំនួន ៨ម៉ឺនរៀល។ដំណាក់កាលទី២ នៅពេលសម្រាល នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០ម៉ឺនរៀលសម្រាប់កូនមួយ បើក្នុងករណីកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១លាន ២សែនរៀល ហើយបើកូនភ្លោះបី នឹងទទួលបានរហូតដល់ ១លាន៦សែនរៀល ព្រមទាំងប្រាក់ឧបត្ថម្ភផ្ទាល់របស់សម្ដេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥លានរៀលបន្ថែមទៀត។ចំណែក ដំណាក់កាលទី៣ ជាដំណាក់ក្រោយសម្រាល រហូតកូនមានអាយុក្រោម២ឆ្នាំនឹងទទួលបានការឧបត្ថម្ភបន្ថែមចំនួន ១០លើក ដោយក្នុងមួយលើកៗទទួលបានថវិកាចំនួន ៨ម៉ឺនរៀល ក្នុងនោះមានការពិនិត្យសុខភាពសម្រាប់ម្តាយចំនួន៣លើក និងការចាក់វ៉ាក់សាំងសម្រាប់កូន ចំនួន៧លើក។ លើសពីនេះស្រ្តីមានផ្ទៃពោះទាំងអស់ ដែលបានបំពេញគ្រប់លក្ខខណ្ឌរបស់ ប.ស.ស នឹងទទួលបានប្រាក់បំណាច់មាតុភាពចំនួន ១២០ភាគរយ នៃប្រាក់ឈ្នួល ដោយ៣០ភាគរយទទួលបានពីម្ចាស់រោងចក្រ និង៧០ភាគរយ បានពី ប.ស.ស ព្រមទាំងអត្ថប្រយោជន៍ផេ្សងៗ ជាច្រើនទៀត។ គោលនយោបាយជាយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើនប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស.​ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំនេះ គឺជាការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខុមាលភាព មាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយ បញ្ហាកង្វះអាហារូបត្ថម្ភ ចាប់តាំងពីកូនក្នុងផ្ទៃ រហូតដល់អាយុក្រោម ២ឆ្នាំ ដែលជួយជំរុញដល់ ការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីឱ្យស្របតាមគោល នយោបាយ ជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM