សម្តេចតេជោ ហ៊ុន សែន៖ កំពង់ធំជាគោលដៅការចាប់អារម្មណ៍លើការវិនិយោគកែច្នៃស្វាយចន្ទី ខណៈ​មហិច្ឆតាកម្ពុជាចង់ប្រែក្លាយជាអធិរាជស្វាយចន្ទី
ឆ្នាំនេះ និស្សិតកម្ពុជា​១០នាក់ ជាប់ជ័យលាភីអាហារូបករណ៍ France Excellence បន្តការសិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង​
កម្មកររោងចក្រទទូចចង់បានសន្តិភាព និងទាមទាឱ្យភាគីថៃដោះស្រាយបញ្ហាដោយសន្តិភាព និងគោរពតាមច្បាប់អន្តរជាតិ
កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ បានចាប់ផ្តើមជាផ្លូវការ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ព័ត៌មានជាតិ

ពេញមួយឆ្នាំនៃអាណត្តិទី៧កម្មករនិយោជិតនិងសហជីពទូទាំងប្រទេសសប្បាយចិត្តនិងពេញចិត្តចំពោះការចុះសួរសុខទុក្ខផ្ទាល់ដល់រោងចក្រ

2024/08/22 01:29:43 pm        84
ភ្នំពេញ ៖ កម្មករនិយោជិត និងសហជីពក្នុងវិស័យកាត់ដេរនៅទូទាំងប្រទេស រំភើបសប្បាយរីករាយ និងពេញចិត្តចំពោះការយកចិត្តទុកដាក់ ការចុះសួរសុខទុក្ខផ្ទាល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងអាជ្ញាធរគ្រប់លំដាក់ថ្នាក់ពេញមួយឆ្នាំនៃអាណត្តិទី៧នេះ។ ជាការសប្បាយរីករាយក៏ព្រោះតែប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំទាំងអស់ បានចុះជួបកម្មករដោយផ្ទាល់ដែលបង្កើតបានភាពស្និទ្ធស្នាល យល់ដឹងពីសុខទុក្ខពិតប្រាកដរបស់កម្មករតាមរយៈជំនួបសំណេះសំណាលដោយផ្ទាល់ និងការចុះតាមរោងចក្រ។កម្មការិនីរោងចក្រ ខ្វាន់ទុម អ្នកស្រី អ៊ុក ចាន់ថា បានអរគុណដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានយកចិត្តទុកដាក់ចំពោះកម្មករនិយោជិតចាប់តាំងពីដើមរហូតមក។អ្នកស្រីនិយាយថា៖ «ពួកខ្ញុំជាកម្មករបានទទួលអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាល ទាំងការថែទាំសុខភាព ស្រ្តីមានផ្ទៃពោះ និងអ្នកមានជំងឺផ្សេងៗទៀត។ លើសពីនេះ ពួកខ្ញុំរំភើបរីករាយនៅពេលដែលទទួលដំណឹងថា ការចរចាប្រាក់ខែកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥កំពុងដំណើរការយ៉ាងល្អ»។បន្ថែមពីនេះ លោក ផាស សនស៊ីណែត ជាកម្មកររោងចក្រខ្វាន់ទុមបាននិយាយថា ការគិតគូរសំណាក់រាជរដ្ឋាភិបាល បានធ្វើឱ្យជីវភាពកម្មករនិយោជិតកាន់តែមានភាពល្អប្រសើរ និងអាចដោះស្រាយបញ្ហាជីវភាពក្នុងគ្រួសារបានទាន់ពេលវេលា ជាពិសេស កម្មវិធីប្រាក់សោធននិវត្តន៍។លោកនិយាយថា៖«នៅពេលខ្ញុំទៅពិនិត្យសុខភាព និងព្យាបាលជំងឺ គឺមិនសូវមានការលំបាកច្រើនទេ ដោយសារខ្ញុំមានប័ណ្ណ ប.ស.ស ដែលអាចជួយសម្រួលដល់ការចំណាយរបស់ខ្ញុំច្រើនណាស់។ អ្វីដែលខ្ញុំសប្បាយចិត្តមួយទៀត គឺយើងជាកម្មករក៏ទទួលបានប្រាក់សោធននិវត្តន៍ដូចជាមន្រ្តីរាជការដែរ ដើម្បីជួយសម្រួលជីវភាពនាថ្ងៃខាងមុខ»។រីឯកម្មការិនី ព្រំ ស្រីមុំ ក៏បានអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារដែលបានយកចិត្តទុកដាក់ចំពោះកម្មកររោងចក្រសហគ្រាស និងបានចុះមកពិនិត្យស្ថានភាពជាក់ស្ដែង នៃដំណើរការផលិតកម្មផលិតផលគ្រប់ប្រភេទនៅទូទាំងប្រទេស។អ្នកស្រីបាននិយាយថា៖«ខ្ញុំសូមអរគុណដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការងារដែរ ដែលតែងតែយកចិត្តទុកដាក់ដល់កម្មករនយោជិតដូចពួកខ្ញុំ។ នៅពេលដែលថ្នាក់ដឹកនាំក្រសួងចុះមកផ្ទាល់បែបនេះ គឺពួកខ្ញុំមានការស្នើសុំដំណោះស្រាយបានទាន់ពេលវេលា»។គួរគូសបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលត្រូវបានបង្កើតឡើងភ្លាមកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីអាណត្តិទី៧ បានដាក់កម្មវិធីចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតតាមរោងចក្រជាបន្តបន្ទាប់១០លើកនេះ បន្តពីសម្តេចតេជោក្នុងនោះសម្តេចធិបតី បានជួបសំណេះសំណាលជាមួយកម្មករនិយោជិត សរុបប្រមាណជាង ១៧ម៉ឺននាក់ មកពីរោងចក្រសហគ្រាសសរុបប្រមាណ១៨៩នៅទូទាំងប្រទេស។ ជាបន្តបន្ទាប់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងថ្នាក់ដឹកនាំនៅតែបន្តការអនុវត្តមាគ៌ានៃការយកចិត្តទុកដាក់លើបងប្អូនកម្មករបន្ថែមទៀត ដោយបានអញ្ជើញសួរសុខទុក្ខកម្មករនិយោជិតនៅតាមរោងចក្រដើម្បីពិនិត្យមើលលក្ខខណ្ឌការងារ និងស្ថានភាពនៃការធ្វើការដោយពិតប្រាកដ។ ជាក់ស្តែងតាំងពីបានឡើងជារដ្ឋមន្ត្រីនៃក្រសួងការងារភ្លាម ឯកឧត្តមហេង សួរ បានចុះហូបបាយ និងពិនិត្យលក្ខខណ្ឌការងារនៅរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀ នៅផ្លូវវេងស្រេង ការចុះពិនិត្យនៅតាមតំបន់ផ្ទះជួលក្នុងខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌឬស្សីកែវដែលជាទីតាំងកម្មករស្នាក់នៅច្រើនក្នុងរាជធានីភ្នំពេញ។ ហើយសកម្មភាពនៅតែបន្តដូចជាភ្លៀងរលឹមបន្តរហូតដល់បច្ចុប្បន្នដែលទាំងឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងនៅតែបន្តចុះជាប់ជាមួយកម្មករនិយោជិតក្នុ្ងងការស្វែងយល់ពីសុខទុក្ខជាបន្តទៀត។ ទន្ទឹមនឹងនេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានសម្តែងការគាំទ្រសកម្មភាពឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងថ្នាក់ដឹកនាំក្រសួងការងារ ដែលបានចុះជួប និងពិសារអាហារជាមួយកម្មករ-កម្មការិនីបន្តបន្ទាប់ក្នុងរយៈពេល១ឆ្នាំនេះ។ លោកថ្លែងថា៖«ក្នុងនាមខ្ញុំជាតំណាងកម្មករ ខ្ញុំគាំទ្រសកម្មភាពចុះជួបជាមួយកម្មករផ្ទាល់ គឺដើម្បីអាចដឹងច្បាស់ពីសុខទុក្ខរបស់ពួកគាត់ ហើយក៏ជាការបង្កឱ្យមានភាពស្និទស្នាលរវាងមន្រ្តីរាជរដ្ឋាភិបាល និងកម្មករនិយោជិតដែរ។ មិនត្រឹមតែប៉ុណ្ណោះ ភាគីនិយោជក ក៏មានឱកាសលើកជាបញ្ហាប្រឈមជាមួយនឹងមន្រ្តីក្រសួងការងារដែរ»។លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ (NTUC) បានមានប្រសាសន៍ថា សកម្មភាពរបស់ឯកឧត្តមរដ្ឋមន្ត្រីថ្មីនៅពេលនេះគួរតែអនុវត្តបន្តបន្ទាប់ថែមទៀត ដើម្បីបង្ហាញភាពកក់ក្តៅ និងការយចិត្តទុកដាក់ជួយដោះស្រាយបញ្ហារបស់កម្មករ-កម្មការិនី និងការរំលោភបំពានការងារផ្សេងៗទៀតនៅតាមមូលដ្ឋានរោងចក្រសហគ្រាស។លោកបញ្ជាក់ថា៖«នៅពេលដែលឯកឧត្តមរដ្ឋមន្រ្តីចុះទៅ គឺគាត់អាចដឹងថា កម្មកររស់នៅដូចម្ដេច មានទឹកស្អាតប្រើប្រាស់ឬអត់ មានអគ្គីសនីប្រើដែរទេ ហើយម្ចាស់ផ្ទះជួលតម្លើងតម្លៃឈ្នួលថែមទៀតដែរទេ។ ដូច្នេះសកម្មភាពនេះ គឺជារឿងល្អ»៕

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំរុញចុះបញ្ជីដីធ្លីនៅខេត្តប៉ៃលិនឲ្យចប់ និងអភិវឌ្ឍន៍ឲ្យកាន់តែមានសក្ដានុពល

2024/08/22 01:10:58 pm        862
ប៉ៃលិន៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញដល់មន្ត្រីសុរិយោដីខេត្តប៉ៃលិន សហការជាមួយអាជ្ញាធរខេត្តត្រូវពន្លឿននូវការវាស់វែងចុះបញ្ជីដីធ្លី ឲ្យចប់តាមផែនការ និងបន្តចូលរួមអភិវឌ្ឍន៍ខេត្តមួយនេះ ឲ្យកាន់តែមានសក្តានុពលខ្ពស់ ។ក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ខេត្តប៉ៃលិន គឺជាខេត្តមួយដែល​តូច​ច្រឡឹង ប៉ុន្តែអាចមានសក្តានុពលខ្ពស់ ដូច្នេះទាំងអស់គ្នា គួរតែរួមគ្នាគិតពិចារណាថាតើកិច្ចការណា ដែលចាំបាច់គួរធ្វើ លើវិស័យទទួលខុសត្រូវរបស់ខ្លួន ដើម្បីជួយដល់គណៈអភិបាលខេត្តប៉ៃលិន ក្នុងការដឹកនាំខេត្តនេះ ឲ្យបានរីកចម្រើនតទៅមុខទៀត ។ឯកឧត្តមបន្តថា គ្មានពេលវេលាណា ដែលល្អជាងពេលនេះទៀតទេ ក្នុងប្រវត្តិសាស្រ្ត​ប្រទេសកម្ពុជា​ក្នុងរយៈពេល ៥០០ឆ្នាំមកនេះ គឺជាពេលវេលា ដែលប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៌ ដែលផ្ដល់ឱកាសឲ្យយើងអាចរៀបចំស្រុកទេស ឱ្យបានល្អប្រសើរ ហើយសន្តិភាពនេះ នឹងនៅស្ថិតស្ថេរជាមួយយើងទាំងអស់គ្នាជារៀងដរាប ។ជាមួយនេះ ឯកឧត្តម សាយ សំអាល់ បានស្នើឱ្យថ្នាក់ខេត្ត ស្រុក ឃុំ និងមន្ទីរជុំវិញខេត្តមាន​ការ​ឯកភាពគ្នា ដោយចាត់ទុកការងារចុះបញ្ជីដីធ្លីជាកិច្ចការងាររបស់ខ្លួន ពីព្រោះប្រសិនបើមានកិច្ច​សហការពីគ្រប់ភាគីពាក់ព័ន្ធ រួមនឹងអាជ្ញាធរដែនដីផងនោះ នឹងជំរុញឲ្យការងារចុះបញ្ជីដីធ្លី​ក្នុង​ខេត្តប៉ៃលិន ប្រព្រឹត្តទៅដោយរលូន និងបញ្ចប់ដោយជោគជ័យ តាមការគ្រោងទុក ហើយនិងងាយស្រួលក្នុងការរៀបចំខេត្ត ឱ្យបានល្អប្រសើរ ដោយខេត្តប៉ៃលិន ជាតំបន់ពាណិជ្ជកម្ម ដែលមានសក្តានុពលមួយដ៏ធំ ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំមកនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធានាបាននូវនិរន្តរភាពការងារ និងដំណើរការស្ថាប័ន គ្រប់គ្រងស្មារតី និងសតិអារម្មណ៍របស់មន្ត្រី ជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុងក្រសួង កសាងបាននូវជំនឿ និង​ទំនុកចិត្តលើរាជរដ្ឋាភិបាលជាអ្នកបន្តវេន​ ហើយទាំងនេះបានក្លាយជាមូលដ្ឋានគ្រឹះ ក្នុងការឈាន​ទៅបន្តការដោះស្រាយភាពចម្រូងចម្រាស់ នៅក្នុងសង្គមជាតិ លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា គិតចាប់ពីការអនុវត្តរហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ការចុះបញ្ជីដីធ្លីនៅខេត្តប៉ៃលិន ទទួលបានលទ្ធផលដូចជា បានវាស់វែង​ដីធ្លី​ចំនួនជាង ៤ម៉ឺនក្បាលដី, ប្រមូលទិន្នន័យបានជាង ៣៦ ០០០ក្បាលដី, គូសក្បាលដីបានជាង ៤ម៉ឺនក្បាលដី​ បិទផ្សាយបញ្ចប់បានជាង ២ម៉ឺនក្បាលដី ចេញប័ណ្ណបានជាង ១៤ ០០០ក្បាលដី និងចែកបណ្ណបានជាង ១ម៉ឺនក្បាលដី ៕ អត្ថបទ បាន សុខរិទ្ធិ

សម្ដេចតេជោ៖«ពាក្យក្មេងមានកម្លាំងចាស់ស្គាល់ផ្លូវល្មមដូរចេញហើយ ព្រោះមនុស្ស​ចាស់ខ្លះដូចមេក្រុមប្រឆាំងជ្រុលនិយម នាំក្មេងវង្វេងផ្លូវរហូត»

2024/08/22 12:43:38 pm        888
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៤នេះ តាមរយៈសារនៅលើបណ្ដាញសង្គមបានបញ្ជាក់ថា «ពាក្យក្មេងមានកម្លាំងចាស់ស្គាល់ផ្លូវ ល្មមដូរចេញហើយ ព្រោះមនុស្សចាស់ខ្លះដូចមេក្រុមប្រឆាំងជ្រុលនិយម នាំក្មេងវង្វេងផ្លូវរហូត»។សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា (ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក ជាទ្រឹស្តីនៅតែត្រឹមត្រូវ)។ ឯទ្រឹស្តី (ក្មេងមានកម្លាំងចាស់ស្គាល់ផ្លូវ) ហាក់លេងស្របជាមួយ សភាពការបច្ចុប្បន្នហើយដែលអាចកែទៅជា (ក្មេងមានកម្លាំង និងស្គាល់ផ្លូវឯចាស់មានបទពិសោធន៍)។សម្ដេចតេជោបន្តថា ថ្ងៃ២២ ខែសីហា ឆ្នាំ២០២៤នេះជាខួបមួយឆ្នាំនៃថ្ងៃជំនាន់ថ្មីចាប់ផ្តើមកាច់ចង្កូតនាវាកម្ពុជា ជាមួយការចាកចេញរបស់ U.90 U.80 និង U.70 សំដៅដល់អ្នកមាន អាយុជាង៨០ ជាង៧០ និងជិត៧០ឆ្នាំ។សម្ដេចបញ្ជាក់ថា ជំនាន់ថ្មីបានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវដែលខ្ញុំសូមលើកតែចំណុចគន្លឹះមកកត់សំគាល់គឺ៖១. រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់សង្គម។២. រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណារក្សាបានកម្លាំងទិញនៃប្រាក់រៀល។៣. រក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយ។៤. ប្រាក់ចំណូលជាតិរក្សាបានល្អ ពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្តមិនមានការថយចុះទេ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ។សម្ដេចតេជោបានបញ្ជាក់ថា៖«បទពិសោធន៍របស់ខ្ញុំ សាច់ប្រាក់សម្រាប់បើកបៀវត្សរ៍ និងចំណាយចរន្តផ្សេងទៀត វាសំខាន់ណាស់សម្រាប់រដ្ឋាភិបាលប្រទេសមួយ។ ខ្ញុំនិងថ្នាក់ដឹកនាំផ្សេងទៀតចាកចេញដោយបន្សល់ទុកឲ្យជំនាន់ថ្មី មានសាច់ប្រាក់គ្រប់គ្រាន់ប្រើប្រាស់ច្រើនខែ ហើយជំនាន់ថ្មីក៏មិនមែនជា ស្រីជញ្ជើធ្លុះនោះឡើយ ពួកគេខិតខំប្រមូលចំណូលដើម្បីបម្រើឲ្យការចំណាយដែលចេះតែកើនឡើង និងរក្សាបាននូវសាច់ប្រាក់ក្នុងរតនាគារមិនឲ្យថយចុះ»។សម្ដេចតេជោបន្ថែមថា៖«ខ្ញុំដាក់អំរែកចុះបន្ទាប់ពីបំពេញការងារខាងនីតិប្រតិបត្តិរយៈពេលជាង៤៤ឆ្នាំ ក្នុងនោះកាន់មុខតំណែងជានាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ មានពេលសមល្មម ដើម្បីរក្សាសុខភាពក្នុងវ័យ៧២ឆ្នាំ។ កិច្ចការសព្វថ្ងៃនៅប្រមាណ ៥០% ប្រៀបធៀបពេលធ្វើកិច្ចការជានាយករដ្ឋមន្ត្រី។ ពាក្យក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ ល្មមដូរចេញហើយ ព្រោះមនុស្សចាស់ខ្លះដូចមេក្រុមប្រឆាំងជ្រុលនិយម នាំក្មេងវង្វេងផ្លូវរហូតហើយ»៕

សម្ដេចធិបតី៖ កម្ពុជាកំពុងបន្តស្រាវជ្រាវរកវត្ថុបុរាណខ្មែរដែលបាត់បង់ នៅបណ្ដាប្រទេសជាមិត្តបន្ថែមទៀត

2024/08/22 11:31:08 am        125
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តស្រាវជ្រាវរកវត្ថុបុរាណខ្មែរដែលបាត់បង់នៅបណ្ដាប្រទេសជាមិត្តបន្ថែមទៀត ដើម្បីប្រមូលប្រលឹងដូនតាខ្មែរមកជួបជុំគ្នាវិញ។ក្នុងឱកាសអញ្ជើញជាអធិបតីនាព្រឹកនេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏ដូចជាប្រជាជនកម្ពុជាទាំងមូលពិតជាមានមោទនភាព និងសេចក្តីរំភើបរីករាយឥតឧបមា ជាមួយនឹងការអបអរសាទរអស់ពីដួងចិត្ត ចំពោះការវិលត្រឡប់មកវិញនូវរតនសម្បត្តិវប្បធម៌ដែលជាព្រលឹងដូនតារបស់ខ្លួន និងជាអត្តសញ្ញាណជាតិ ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ សម្ដេចធិបតីបញ្ជាក់ថា កម្ពុជាកំពុងធ្វើការស្រាវជ្រាវជាបន្តដើម្បីស្វែងរកវត្ថុបុរាណខ្មែរដែលបានបាត់បង់ទៅពីបណ្ដាប្រទេសជាមិត្តនានាបន្ថែមទៀត។ ខណៈការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិន ដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ ព្រមទាំងជាមួយប្រទេសនានា។ សម្ដេចធិបតីបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តនូវគោលនយោបាយជាប្រវត្តិសាស្ត្រនេះ ប្រកបដោយការប្តេជ្ញាចិត្ត ខ្ពស់ក្នុងការការពារ ទប់ស្កាត់ ការចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ ក៏ដូចជាការស្វែងរក និងទាមទារយកមកវិញនូវមរតកវប្បធម៌ជាតិ ដើម្បីទុកជាកេរដំណែលវប្បធម៌ និងអត្តសញ្ញាណជាតិសម្រាប់កូនខ្មែរជំនាន់ក្រោយ។សូមជម្រាបថា គិតចាប់ពីឆ្នាំ១៩៩៦ រហូតមកដល់ខែកក្កដា ឆ្នាំ២០២៤ កម្ពុជាទទួលបានមកវិញនូវវត្ថុសិល្បៈខ្មែរសរុបចំនួន ១០៩៨ វត្ថុ ក្នុងនោះ ៥៧១ វត្ថុប្រគល់ដោយសប្បុរសជន និង ៥២៧ វត្ថុ ប្រគល់ដោយរដ្ឋាភិបាល និងស្ថាប័ននានា បានប្រគល់ត្រប់មកវិញពីប្រទសចំនួន ១៥ ក្នុងនោះមាន ដូចជាសហរដ្ឋអាមេរិក បារាំង អូស្រ្ដាលី អង់គ្លេស ថៃ ជប៉ុន ឥណ្ឌូនេស៊ី ហូឡង់ ស្វីស កាណាដា ដាណាម៉ាក អាល្លឺម៉ង់ ហុងគ្រី នូវែលសេឡង់ និងប្រទេសចិន៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ ការទទួលបានវត្ថុបុរាណ៧០រូបបន្ថែមទៀតនេះ គឺជានិមិត្តរូបនៃការជួបជុំព្រលឹងដូនតាខ្មែរ

2024/08/22 11:02:47 am        167
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះនៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថាការទទួលបានវត្ថុបុរាណ៧០រូបបន្ថែមទៀតនេះគឺជានិមិត្តរូបនៃការជួបជុំព្រលឹងដូនតាខ្មែរ។ការបែកបាក់ និងសង្គ្រាមហែកហួរក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា មិនត្រឹមតែធ្វើឱ្យជាតិអន់ថយ ប្រជាជនជួបភាពតោកយ៉ាកប៉ុណ្ណោះទេ សូម្បីតែវត្ថុបុរាណជាច្រើនដែលជារតនៈសម្បត្តិរបស់កម្ពុជាបន្សល់ទុកពីដូនតាខ្មែរក៏ត្រូវរសាត់អណ្តែត និងបាត់បង់អស់ជាច្រើន។ ក្រោយពេលកម្ពុជារកបានសុខសន្តិភាព ជាតិត្រូវបានបង្រួបបង្រួម រតនសម្បត្តិរបស់កម្ពុជា ដែលបាត់បង់ដែលខ្លះបានបាត់បង់រាប់រយឆ្នាំហើយនោះក៏ត្រូវបាននាំយកមកវិញជាបន្តបន្ទាប់ផងដែរ។ ខណៈនៅព្រឹកថ្ងៃទី២២ ខែសីហានេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទើបទទួលបានពីសហរដ្ឋអាមេរិក។ ការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិន ដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ ព្រមទាំងជាមួយប្រទេសនានា ជាពិសេសរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈរដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញ សង្កាត់ម៉ាន់ហាថាន។សូមជម្រាបថា សម្បត្តិវប្បធម៌ខ្មែរសរុបចំនួន៧០រូបដែលទទួលនាពេលនេះ តាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត ការចរចា ការរឹបអូស ការទាមទារ និងតាមផ្លូវតុលាការបានត្រូវប្រគល់មកវិញពី គ្រួសារ Lindemann, លោក James Clark និងសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក, ព្រមទាំងពីម្ចាស់សមុច្ច័យ ឯកជននានានៅសហរដ្ឋអាមេរិក។ ក្នុងចំណោមវត្ថុពិចិត្រទាំងនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញ សាសនា និងពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេសបដិមាថ្មធំៗដ៏ប្រណីតដូចជា បដិមា ទេពនៃទេវកថាមហាភារតៈ, បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរនៃព្រះលោកសូ ដែលត្រូវបានផ្គុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គស្ថិតនៅ សារមន្ទីរជាតិភ្នំពេញ ក្រោយពីបានព្រាត់ចាកឆ្ងាយពីគ្នាអស់រយៈពេលរាប់សិបឆ្នាំ ដោយសារសង្គ្រាម និងការ ជួញដូរខុសច្បាប់។សូមបញ្ជាក់ថា ម្លប់សុខសន្តិភាព បានធ្វើឱ្យរាជរដ្ឋាភិបាលខ្មែរ ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រឹងប្រែងស្វះស្វែងរកព្រះបដិមាខ្មែរដែលបាត់បង់ក្នុងសម័យសង្គ្រាម ហើយប្រឹងប្រែង តស៊ូផ្នែកច្បាប់ និងកិច្ចអន្តរាគមន៍នានាយ៉ាងស្វិតស្វាញ នាំមកវិញជាបន្តបន្ទាប់ នូវព្រះបដិមាដែលជារតនៈសម្បត្តិរបស់ខ្មែរ៕អត្ថបទ៖ វ៉ន ដារ៉ា

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំកិច្ចប្រជុំបូកសរុបការងាររយៈពេល ១ឆ្នាំលើវិស័យការងារ គ្រប់គ្រងគ្រោះមហន្តរាយ

2024/08/22 10:28:10 am        205
ភ្នំពេញ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅសាលប្រជុំ គ.ជ.គ.ម. នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំ លើវិស័យការងារគ្រប់គ្រងគ្រោះមហន្តរាយ។កិច្ចប្រជុំនាពេលនេះ មានការចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តម អគ្គលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង, ទីប្រឹក្សា , ព្រមទាំងលោក លោកស្រីជា ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រី គ.ជ.គ.ម.។

សម្តេចធិបតី៖ បើកម្ពុជាគ្មានសន្តិភាពទេនាពេលនេះព្រលឹងដូនតាខ្មែរក៏មិនទាន់មាន​ឱកាសបាន​មក​ជួបជុំគ្នាវិញដែរ

2024/08/22 10:06:50 am        204
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថាប្រសិនបើកម្ពុជាមិនមាននូវ​សុខ​សន្តិភាព ពេញលេញនាពេលបច្ចុប្បន្នទេ កម្ពុជាក៏មិនទាន់​មាន​ឱកាស​នាំ​មក​នូវ​ព្រលឹង​ដូនតាខ្មែរ​ជា​បន្ត​បន្តាប់​មកប្រទេសរបស់ខ្លួនវិញដែរ បន្ទាប់ពីបែកបាក់ដោយសារសង្រ្គាមនោះ។ថ្លែងនៅក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនកម្ពុជាវិញ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ​២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រសិន​បើ​កម្ពុជា​មិន​មាន​សង្គ្រាម​ស៊ីវិល​ទេ​នោះ ក៏គ្មានជនមានឱកាសណាអាចលួចសម្បត្តិ​វប្បធម៌​ជាតិ​របស់​កម្ពុជា​ទៅ​លក់​ឲ្យ​ប្រទេស​ផ្សេង​បាន​ដែរ ដូច្នេះ សម្តេចបានចាត់ទុកថា ការទទួលបានវត្ថុបុរាណ​ខ្មែរមក​វិញ​ជា​បន្ត​បន្ទាប់​នា​ពេល​នេះ គឺជាការជួបជុំនៃដួងព្រលឹងដូនតាខ្មែរ ដែលបានបន្សល់ទុកឱ្យកូនចៅខ្មែរ ក្រោយពី​កម្ពុជា​បានរួ​ចផុតពីភ្លើងសង្គ្រាម និងនាំ​ឲ្យ​ប្រទេស​មាន​សុខសន្តិភាព​ពេញ​លេញ​នា​ពេល​បច្ចុប្បន្ន​នេះ​។​សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបន្ថែមទៀតផងដែរថា កត្តាសន្តិភាពមិនមែនតែមនុស្សធម្មតា ត្រូវ​ការ​តែប៉ុណ្ណោះទេ សូម្បីតែគ្រូសារអាទិទេពក៏ត្រូវការដែរដើម្បីស្វែងរកឱកាសបានជួបជុំគ្នាវិញ ហើយ​បើសព្វថ្ងៃ បើកម្ពុជាមិនមាននូវសុខសន្តិភាពទេ បណ្តាប្រទេស​ជា​មិត្ត​ក៏​គេមិ​ន​បាន​ប្រគល់​នូវ​វត្ថុ​បុរណ និងព្រលឹងដូនតាខ្មែរយើងឲ្យ មកប្រទេសកម្ពុជាវិញដែរ ដូច្នេះហើយ​យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ថែរក្សា ការពារនូវសុខសន្តិភាពនេះឲ្យខាងតែបានបើទោះបីជាតម្លៃណាក៏ដោយ។នៅក្នុងឱកាសក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនកម្ពុជាវិញនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏ លើកឡើងផងដែរថា ក្នុង​នាម​ប្រជាជន​កម្ពុជា​ទាំង​មូល​សម្តេច​ពិត​ជា​មានមោទនភាព និងសេចក្តីរំភើបរីករាយឥតឧបមា ជាមួយនឹងការអបអរ​សាទរ​អស់​ពី​ដួង​ចិត្ត ចំពោះការវិលត្រឡប់មកវិញនូវរតនសម្បត្តិវប្បធម៌ដែលជាព្រលឹងដូនតាខ្មែរ និង​ជា​អត្ត​សញ្ញាណ​ជាតិ ក្រោមម្លប់នៃសុខសន្តិភាពនាថ្ងៃនេះផងដែរ ហើយជាមួយគ្នានោះសម្តេចធិបតី ក៏​បាន​បង្ហើប​ឲ្យដឹងផងដែរថា នាពេលនេះក្រ សួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា​ក៏​បាន​កំពុង​ខិតខំ​សម្របសម្រួល​នាំមកនូវវត្ថុបបុរណាខ្មែរ ដែលត្រូវបានចោរលួយយកទៅលក់ ឲ្យបរទេសចំនួន ៧៦​​ទៀ​តនាំមកប្រទេសកម្ពុជាវិញនាពេលឆាប់ៗខាងមុខនេះផងដែរ។សម្តេចធិបតី ក៏បានឲ្យដឹងផងដែរថា រហូតមកដល់ពេលនេះកម្ពុជាបាននាំយកនូវវត្ថុបុរាណ ដែល ជា​ដួងព្រលឹងដូនតាខ្មែរមកមាតុប្រទេសវិញចំនួនជាងមួយពាន់រូបហើយ ពីប្រទេសចំនួន១៥ ដោយ​ក្នុង​នោះពីប្រទេសបារាំង អាមេរិក កាណាដា អូស្រ្តាលី ជប៉ុន ថៃ និងប្រទេស​មួយ​ចំនួន​ទៀត​៕ អត្ថបទ បាន ចក់

ឯកឧត្តម វង សូត៖ ពេញមួយឆ្នាំ នីតិកាលទី៧នៃរដ្ឋសភា បានបន្តប្រកាន់យកពលរដ្ឋជាស្នូល ដើម្បីពង្រឹងដល់ការធ្វើកំណែទម្រង់ស្ថាប័ន ផ្តោតលើអភិបាលកិច្ចល្អ

2024/08/22 09:40:03 am        179
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ជើញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅវិមានរដ្ឋសភា ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការតាមនាយកដ្ឋាននៃអគ្គលេខាធិការរដ្ឋសភា។នាឱកាសនោះ ឯកឧត្តម វង សូត មានប្រសាសន៍ថា រដ្ឋសភានៃកម្ពុជា គិតត្រឹមថ្ងៃទី២២ សីហា ឆ្នាំ២០២៤នេះ គឺជាខួប១ឆ្នាំនៃដំណើរការរបស់រដ្ឋសភានីតិកាលទី៧ ជាពិសេស រដ្ឋសភានីតិកាលទី៧ ប្តេជ្ញាបន្តដោយយកប្រជាពលរដ្ឋជាស្នូល រដ្ឋសភាបានកំពុងពង្រឹងការធ្វើកំណែទម្រង់ស្ថាប័ន ផ្តោតលើអភិបាលកិច្ចល្អ។ឯកឧត្តម វង សូត មានប្រសាសន៍ទៀតថា ការបំពេញមុខងារទាំងបីរបស់រដ្ឋសភា គឺរដ្ឋសភាមានតួនាទីសំខាន់ៗចំនួនបីដែលពាក់ព័ន្ធនឹងមុខងារនីតិកម្ម គឺទី១) ការកសាងច្បាប់ ទី២) ការតាមដានការអនុវត្តច្បាប់ និងទី៣) ភាពជាតំណាងប្រជាពលរដ្ឋ។ នៅក្នុងការអនុវត្តមុខងារ នីតិកម្ម រដ្ឋសភាបានអនុម័តច្បាប់ចាំបាច់ ដើម្បីធនាការដល់ការដឹកនាំគ្រប់គ្របគ្រងប្រទេស និងការធ្វើ សមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងពិភពលោកនៅលើគ្រប់វិស័យ។ឯកឧត្តម បញ្ជាក់ថា រាល់សេចក្តីសម្រេចចិត្តក្នុងការកសាងច្បាប់របស់រដ្ឋសភា គឺតែងតែផ្តើមចេញពីឆន្ទៈ និងសេចក្តី ប្រាថ្នារបស់ប្រជាពលរដ្ឋ ក៏ដូចជាផ្តើមចេញពីផលប្រយោជន៍ និងតម្រូវការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តម បញ្ជាក់ទៀតថា អស់រយៈពេលពេញមួយឆ្នាំមកនេះ រដ្ឋសភានីតិកាលទី៧ បានចេញផ្សាយនូវឯកសារគតិយុត្តជាច្រើន ដើម្បីជំរុញអនុវត្តជាក់ស្តែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ឯកឧត្តម វង សូត លើកឡើងថា តាមអនុសាសន៍របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកទឹកចិត្ត និងជំរុញការអភិវឌ្ឍស្ថាប័នរដ្ឋ សភាឱ្យទៅជារដ្ឋសភាឌីថល ដូចគ្នានឹង យុទ្ធសាស្ត្របញ្ចកោណ​របស់រាជរដ្ឋាភិបាលផងដែរ។ សម្រាប់ការប្រែក្លាយស្ថាប័នរដ្ឋសភា ជារដ្ឋសភាឌីជីថល គឺដើម្បីចាប់ដៃនិងរួមសហការជាមួយរាជរដ្ឋាភិ បាលនៅក្នុងការបម្រើ​ប្រជាពលរដ្ឋ​ឱ្យកាន់តែប្រសើរឡើង ឆ្លើយតបនឹងការទុកចិត្តរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងធ្វើយ៉ាងណារក្សាបាននូវសុខសន្តិភាព និងពន្លឿនការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់ ជីវភាពពលរដ្ឋ ស្របតាមទិសដៅអភិវឌ្ឍន៍នៅក្នុងឆ្នាំ២០៣០ ទៅជាប្រទេសមានចំណូល​មធ្យមកម្រិត ខ្ពស់ និងឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។នាឱកាសនោះ ឯកឧត្តម ថ្លែងថា ដើម្បីឆ្លើយតបនឹងការប្រែក្លាយជារដ្ឋសភាឌីជថល សម្តេចរដ្ឋធិបតី លើកទឹកចិត្ត គាំទ្រការធ្វើ កំណែទម្រង់ស្ថាប័ន ផ្តោតលើការកសាងពង្រឹងសមត្ថភាព​មន្ត្រីអគ្គលេខាធិការដ្ឋាន​រដ្ឋសភា ដែលជា សេនាធិការរបស់រដ្ឋសភា និងការបំពាក់សម្ភារៈបច្ចេកទេស​លើការងាររដ្ឋបាល។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញទទួលវត្ថុបុរាណខ្មែរចំនួន ៧០រូប ដែលបានប្រគល់ជូនកម្ពុជាវិញ

2024/08/22 09:32:57 am        156
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ទទួលវត្ថុបុរាណខ្មែរចំនួន ៧០រូប ដែលបានប្រគល់ជូនកម្ពុជាវិញ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ វត្ថុបុរាណដែលខ្មែរទទួលបានមកវិញនេះ គឺជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន និងការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ ព្រមទាំងជាមួយប្រទេសនានា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបាត់បងវត្ថុបុរាណនានា ក៏ព្រោះខ្មែរមានសង្គ្រាម និងបែកបាក់គ្នា ប៉ុន្ដែការទទួលបានវត្ថុបុរាណមកវិញថ្ងៃនេះ ក៏ដោយសារពេលនេះខ្មែរមានសុខសន្ដិភាព។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការទទួលបានបុរាណវត្ថុខ្មែរត្រលប់មកវិញនៅពេលនេះ បង្ហាញពីការជួបជុំនៃព្រលឹងដូនតាខ្មែរ ដែលនៅជាប់ជានិច្ចជាមួយនឹងប្រជាពលរដ្ឋខ្មែរ។ សម្ដេចធិបតីបន្ថែមថា សង្គ្រាម, ការបែកបាក់ជាតិ បានធ្វើឱ្យបុរាណវត្ថុទាំងនេះត្រូវបែកចេញពីកម្ពុជា។ សន្តិភាពមិនត្រឹមតែផ្ដល់នូវភាពសុខសាន្ត និងការរីកចម្រើនដល់កម្ពុជាប៉ុណ្ណោះនោះទេ ប៉ុន្តែក៏បានធ្វើឱ្យកម្ពុជាទទួលបានមកវិញនូវបុរាណវត្ថុទាំងនេះផងដែរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖កម្ពុជាកំពុងធ្វើការស្រាវជ្រាវជាបន្តដើម្បីស្វែងរកវត្ថុបុរាណខ្មែរដែលបានបាត់បង់ទៅពីបណ្ដាប្រទេសជាមិត្តនានាបន្ថែមទៀត។ ខណៈការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិន ដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ ព្រមទាំងជាមួយប្រទេសនានា ជាពិសេសរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈរដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញ សង្កាត់ម៉ាន់ហាថាន។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ក្រោយសន្តិភាពពេញលេញ កម្ពុជាទទួលបានបុរាណវត្ថុមកពីប្រទេសចំនួន ១៥ ក្នុងនោះមានដូចជា សហរដ្ឋអាម៉េរិក, ចក្រភពអង់គ្លេស និងប្រទេស នានាជាច្រើនទៀត។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ កម្ពុជាកំពុងរៀបចំឯកសារដើម្បីដឹកជញ្ជូនបុរាណវត្ថុចំនួន ៧៦ អង្គ/បំណែកបន្ថែមទៀត មកពីចក្រភពអង់គ្លេស។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាទាំងមូលពិតជាមានមោទនភាព និងសេចក្តីរំភើបរីករាយឥតឧបមា ជាមួយនឹងការអបអរសាទរអស់ពីដួងចិត្ត ចំពោះការវិលត្រឡប់មកវិញនូវរតនសម្បត្តិវប្បធម៌ដែលជាព្រលឹងដូនតារបស់ខ្លួន និងជាអត្តសញ្ញាណជាតិ ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ សូមព្រលឹងបារមីនៃបុព្វបុរសខ្មែរ ដែលបានយាងត្រឡប់មកមាតុភូមិកំណើតវិញនេះ តាមជួយបីបាច់ ថែរក្សាព្រះរាជាណាចក្រកម្ពុជាឱ្យជួបតែនឹងសុខសន្តិភាព វិបុលភាព និងសុខដុមរមនាជានិច្ចនិរន្តរ៍។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តនូវគោលនយោបាយជាប្រវត្តិសាស្ត្រនេះ ប្រកបដោយការប្តេជ្ញាចិត្ត ខ្ពស់ក្នុងការការពារ ទប់ស្កាត់ ការចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ ក៏ដូចជាការស្វែងរក និងទាមទារយកមកវិញនូវមរតកវប្បធម៌ជាតិ ដើម្បីទុកជាកេរដំណែលវប្បធម៌ និងអត្តសញ្ញាណជាតិសម្រាប់កូនខ្មែរជំនាន់ក្រោយ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបញ្ជាក់ថា កត្តាសន្ដិភាព និងទំនុកចិត្តលើសមត្ថភាពស្ថាប័នរបស់កម្ពុជាទើបបរទេសស្ម័គ្រចិត្តប្រគល់វត្ថុបុរាណខ្មែរមកវិញ។ សន្ដិភាពមានសារសំខាន់បំផុត សូម្បីគ្រួសារអាទិទេពក៏ត្រូវការសន្ដិភាពដើម្បីជួបជុំគ្រួសារឡើងវិញ ហើយដោយសារសន្ដិភាពខ្មែរអាចប្រមូលផ្ដុំនូវដួងប្រលឹងដូនតាមកមាតុប្រទេសវិញនាពេលនេះ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការពារអភិរក្សវត្ថុបុរាណ និងវប្បធម៌ខ្មែរ គឺជាកិច្ចការងារអាទិភាពមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់។-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាពមិនមែនតែមនុស្សធម្មតា ត្រូវការតែប៉ុណ្ណោះទេ សូម្បីតែអាទិទេពក៏ត្រូវការដែរដើម្បីស្វែងរកឱកាសបានជួបជុំគ្នាវិញ ហើយបើសព្វថ្ងៃ កម្ពុជាមិនមាននូវសុខសន្តិភាពទេ បណ្តាប្រទេសជាមិត្តក៏គេមិនបានប្រគល់នូវព្រលឹងដូនតាខ្មែរយើងឲ្យ មកប្រទេសកម្ពុជាយើងវិញដែរ ដូច្នេះយើងទាំងអស់គ្នាត្រូវតែថែរក្សា ការពារនូវសុខសន្តិភាពនេះឲ្យខាង តែបានបើទោះបីជាតម្លៃណាក៏ដោយ៕

អរគុណសន្តិភាព! វត្ថុបុរាណ៧០រូបដែលជា​ព្រលឹង​ដូនតាខ្មែរ បានត្រឡប់មកដល់មាតុភូមិ​វិញ

2024/08/22 08:52:55 am        361
សុខសន្តិភាពបានធ្វើឲ្យប្រទេសមានការរីកចម្រើនលើគ្រប់វិស័យ លើសពីនោះសន្តិភាព អាចឲ្យ​យើង​មានលទ្ធភាពជជែកចចារនាំយកនូវវត្ថុបុរាណដែលកម្ពុជាបានបាត់បង់ក្នុងពេល​កន្លងទៅ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ វត្ថុបុរាណ ដែលជា​ព្រលឹង​ដូនតាខ្មែរ​ចំនួន​៧០រូប បាន​ត្រឡប់មកដល់មាតុភូមិ​យើងវិញ។ ពិធីទទួលនៅព្រឹកនេះប្រព្រឹត្តទៅក្រោមអធិបតី​ភាព​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិន ដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នក ជំនាញជាតិនិងអន្តរជាតិ ព្រមទាំងជាមួយប្រទេសនានា ជាពិសេស រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈ រដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញា សង្កាត់ម៉ាន់ហាថាន។ ក្រសួងសូមសម្តែងនូវការកោតសរសើរជាពិសេសដល់លោក Bradley J. Gordon និង លោក Steve Andrew Heimberg ជាទីប្រឹក្សាផ្នែកច្បាប់ ចំពោះការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ជាមួយក្រុមការងារកម្ពុជា ដើម្បីទាមទារយកមរតកវប្បធម៌ដែលបានបាត់បង់ត្រឡប់មកវិញ។សម្បត្តិវប្បធម៌ខ្មែរសរុបចំនួន៧០រូបដែលទទួលនាពេលនេះ តាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត ការ ចរចា ការរឹបអូស ការទាមទារ និងតាមផ្លូវតុលាការ បានត្រូវប្រគល់មកវិញពី៖ គ្រួសារ Lindemann, លោក James Clark និងសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក, ព្រមទាំងពីម្ចាស់សមុច្ច័យ ឯកជននានានៅសហរដ្ឋអាមេរិក។ ក្នុងចំណោមវត្ថុពិចិត្រទាំងនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញ សាសនា និងពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេសបដិមាថ្មធំៗដ៏ប្រណីតដូចជា បដិមា ទេពនៃទេវកថាមហាភារតៈ, បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរនៃព្រះលោកេសូរ ដែលត្រូវបានផ្តុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គស្ថិតនៅ សារមន្ទីរជាតិភ្នំពេញ ក្រោយពីបានព្រាត់ចាកឆ្ងាយពីគ្នាអស់រយៈពេលរាប់សិបឆ្នាំ ដោយសារសង្គ្រាម និងការ ជួញដូរខុសច្បាប់។សន្តិភាពដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ឱកាសឱ្យកម្ពុជាអាចនាំយកនូវព្រលឹងដូនតា និងរតនសម្បត្តិដ៏មានតម្លៃនានាដែលបាន បាត់បង់កន្លងមកត្រឡប់មកមាតុភូមិកំណើតវិញជាបន្តបន្ទាប់ ដែលជាការជួបជុំគ្នាឡើងវិញនៃមហាគ្រួសារខ្មែរ និងជាមង្គលសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តនូវគោលនយោបាយជាប្រវត្តិសាស្ត្រនេះ ប្រកបដោយការប្តេជ្ញាចិត្ត ខ្ពស់ក្នុងការការពារ ទប់ស្កាត់ ការចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ ក៏ដូចជាការស្វែងរក និង ទាមទារយកមកវិញនូវមរតកវប្បធម៌ជាតិ ដើម្បីទុកជាកេរដំណែលវប្បធម៌និងអត្តសញ្ញាណជាតិសម្រាប់កូនខ្មែរ ជំនាន់ក្រោយ។ប្រជាជនកម្ពុជាទាំងមូលពិតជាមានមោទនភាព និងសេចក្តីរំភើបរីករាយឥតឧបមា ជាមួយនឹងការអប អរសាទរអស់ពីដួងចិត្ត ចំពោះការវិលត្រឡប់មកវិញនូវរតនសម្បត្តិវប្បធម៌ដែលជាព្រលឹងដូនតារបស់ខ្លួន និង ជាអត្តសញ្ញាណជាតិ ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។សូមព្រលឹងបារមីនៃបុព្វបុរសខ្មែរ ដែលបានយាងត្រឡប់មកមាតុភូមិកំណើតវិញនេះ តាមជួយបីបាច់ ថែរក្សាព្រះរាជាណាចក្រកម្ពុជាឱ្យជួបតែនឹងសុខសន្តិភាព វិបុលភាព និងសុខដុមរមនាជានិច្ចនិរន្តរ៍។ រូបភាពជាច្រើនទៀត https://web.facebook.com/share/p/X9c3K8mXtTtK84Na/

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិន រិះគន់ប្រមុខការពារជាតិហ្វីលីពីនជុំវិញការលើកឡើងពី «ការគំរាមកំហែង» របស់ចិន
06/03/2026 12:06 PM
សម្តេចតេជោ ហ៊ុន សែន៖ កំពង់ធំជាគោលដៅការចាប់អារម្មណ៍លើការវិនិយោគកែច្នៃស្វាយចន្ទី ខណៈ​មហិច្ឆតាកម្ពុជាចង់ប្រែក្លាយជាអធិរាជស្វាយចន្ទី
06/03/2026 12:06 PM
ក្រុមអ្នកតវ៉ា ដុតសំបកកង់រថយន្ត បន្តទាមទារឱ្យប្រធានាធិបតីប្រទេសបូលីវី ចុះចេញពីតំណែង
06/03/2026 11:06 AM
អង្គការឧតុនិយមពិភពលោក(WMO)៖ បាតុភូត El Nino បង្កើនហានិភ័យអាកាសធាតុធ្ងន់ធ្ងរ
06/03/2026 11:06 AM
WHO៖ ករណីសង្ស័យមានជំងឺអេបូឡាធ្លាក់មកត្រឹម១១៦ ករណីក្រោយមនុស្សរាប់រយនាក់ត្រូវបានដកចេញពីការតាមដាន
06/03/2026 11:06 AM
កងកម្លាំងរក្សាសន្តិភាព UN ត្រូវបានគេឃើញនៅព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈកងទ័ពអ៊ីស្រាអែលមានវត្តមាន
06/03/2026 11:06 AM
ប្រភពព័ត៌មានអ៊ីរ៉ង់៖ ការផ្លាស់ប្តូរសារត្រូវបានផ្អាក ខណៈអាមេរិកអះអាងថាការចរចាកំពុងដំណើរការ
06/03/2026 11:06 AM
លោក Rubio៖ ប្រទេសយ៉ាងហោចណាស់៥ បើកទូលាយសម្រាប់ការទទួលយកពលរដ្ឋអាហ្វហ្គានីស្ថានដែលជាប់គាំងខ្លួន
06/03/2026 11:06 AM
លោក Netanyahu មានបំណងពង្រឹងភាគខាងជើងអ៊ីស្រាអែល និងដោះស្រាយការវាយប្រហារដោយយានដ្រូន
06/03/2026 11:06 AM
កូរ៉េខាងជើងរិះគន់សម្ដីមន្ត្រីយោធាអាមេរិកដែលប្រៀបធៀបកូរ៉េខាងត្បូងទៅនឹងដាវដ៏មុតស្រួចនៅចំកណ្ដាលទ្វីបអាស៊ី
06/03/2026 11:06 AM