ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់បង្កើនថវិកាការពារជាតិមិនចាំបាច់កាត់ពីវិស័យផ្សេងទេ
សម្ដេចធិបតី៖ បរិការណ៍ពិភពលោកបច្ចុប្បន្ន កម្ពុជាត្រូវពន្លឿនការកែទម្រង់លើវិស័យសេដ្ឋកិច្ច និងការពារជាតិ
សម្ដេចតេជោ ហ៊ុន សែន ណែនាំមន្រ្ដីត្រូវបម្រើប្រជាជនដោយស្មោះត្រង់ និង​លុប​បំបាត់​ទង្វើ​ខុស​ឆ្គង​ចំពោះ​ពលរដ្ឋ

ព័ត៌មានជាតិ

សម្តេចធិបតី៖ បើកម្ពុជាគ្មានសន្តិភាពទេនាពេលនេះព្រលឹងដូនតាខ្មែរក៏មិនទាន់មាន​ឱកាសបាន​មក​ជួបជុំគ្នាវិញដែរ

2024/08/22 10:06:50 am        204
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថាប្រសិនបើកម្ពុជាមិនមាននូវ​សុខ​សន្តិភាព ពេញលេញនាពេលបច្ចុប្បន្នទេ កម្ពុជាក៏មិនទាន់​មាន​ឱកាស​នាំ​មក​នូវ​ព្រលឹង​ដូនតាខ្មែរ​ជា​បន្ត​បន្តាប់​មកប្រទេសរបស់ខ្លួនវិញដែរ បន្ទាប់ពីបែកបាក់ដោយសារសង្រ្គាមនោះ។ថ្លែងនៅក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនកម្ពុជាវិញ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ​២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រសិន​បើ​កម្ពុជា​មិន​មាន​សង្គ្រាម​ស៊ីវិល​ទេ​នោះ ក៏គ្មានជនមានឱកាសណាអាចលួចសម្បត្តិ​វប្បធម៌​ជាតិ​របស់​កម្ពុជា​ទៅ​លក់​ឲ្យ​ប្រទេស​ផ្សេង​បាន​ដែរ ដូច្នេះ សម្តេចបានចាត់ទុកថា ការទទួលបានវត្ថុបុរាណ​ខ្មែរមក​វិញ​ជា​បន្ត​បន្ទាប់​នា​ពេល​នេះ គឺជាការជួបជុំនៃដួងព្រលឹងដូនតាខ្មែរ ដែលបានបន្សល់ទុកឱ្យកូនចៅខ្មែរ ក្រោយពី​កម្ពុជា​បានរួ​ចផុតពីភ្លើងសង្គ្រាម និងនាំ​ឲ្យ​ប្រទេស​មាន​សុខសន្តិភាព​ពេញ​លេញ​នា​ពេល​បច្ចុប្បន្ន​នេះ​។​សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបន្ថែមទៀតផងដែរថា កត្តាសន្តិភាពមិនមែនតែមនុស្សធម្មតា ត្រូវ​ការ​តែប៉ុណ្ណោះទេ សូម្បីតែគ្រូសារអាទិទេពក៏ត្រូវការដែរដើម្បីស្វែងរកឱកាសបានជួបជុំគ្នាវិញ ហើយ​បើសព្វថ្ងៃ បើកម្ពុជាមិនមាននូវសុខសន្តិភាពទេ បណ្តាប្រទេស​ជា​មិត្ត​ក៏​គេមិ​ន​បាន​ប្រគល់​នូវ​វត្ថុ​បុរណ និងព្រលឹងដូនតាខ្មែរយើងឲ្យ មកប្រទេសកម្ពុជាវិញដែរ ដូច្នេះហើយ​យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ថែរក្សា ការពារនូវសុខសន្តិភាពនេះឲ្យខាងតែបានបើទោះបីជាតម្លៃណាក៏ដោយ។នៅក្នុងឱកាសក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនកម្ពុជាវិញនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏ លើកឡើងផងដែរថា ក្នុង​នាម​ប្រជាជន​កម្ពុជា​ទាំង​មូល​សម្តេច​ពិត​ជា​មានមោទនភាព និងសេចក្តីរំភើបរីករាយឥតឧបមា ជាមួយនឹងការអបអរ​សាទរ​អស់​ពី​ដួង​ចិត្ត ចំពោះការវិលត្រឡប់មកវិញនូវរតនសម្បត្តិវប្បធម៌ដែលជាព្រលឹងដូនតាខ្មែរ និង​ជា​អត្ត​សញ្ញាណ​ជាតិ ក្រោមម្លប់នៃសុខសន្តិភាពនាថ្ងៃនេះផងដែរ ហើយជាមួយគ្នានោះសម្តេចធិបតី ក៏​បាន​បង្ហើប​ឲ្យដឹងផងដែរថា នាពេលនេះក្រ សួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា​ក៏​បាន​កំពុង​ខិតខំ​សម្របសម្រួល​នាំមកនូវវត្ថុបបុរណាខ្មែរ ដែលត្រូវបានចោរលួយយកទៅលក់ ឲ្យបរទេសចំនួន ៧៦​​ទៀ​តនាំមកប្រទេសកម្ពុជាវិញនាពេលឆាប់ៗខាងមុខនេះផងដែរ។សម្តេចធិបតី ក៏បានឲ្យដឹងផងដែរថា រហូតមកដល់ពេលនេះកម្ពុជាបាននាំយកនូវវត្ថុបុរាណ ដែល ជា​ដួងព្រលឹងដូនតាខ្មែរមកមាតុប្រទេសវិញចំនួនជាងមួយពាន់រូបហើយ ពីប្រទេសចំនួន១៥ ដោយ​ក្នុង​នោះពីប្រទេសបារាំង អាមេរិក កាណាដា អូស្រ្តាលី ជប៉ុន ថៃ និងប្រទេស​មួយ​ចំនួន​ទៀត​៕ អត្ថបទ បាន ចក់

ឯកឧត្តម វង សូត៖ ពេញមួយឆ្នាំ នីតិកាលទី៧នៃរដ្ឋសភា បានបន្តប្រកាន់យកពលរដ្ឋជាស្នូល ដើម្បីពង្រឹងដល់ការធ្វើកំណែទម្រង់ស្ថាប័ន ផ្តោតលើអភិបាលកិច្ចល្អ

2024/08/22 09:40:03 am        179
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ជើញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅវិមានរដ្ឋសភា ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការតាមនាយកដ្ឋាននៃអគ្គលេខាធិការរដ្ឋសភា។នាឱកាសនោះ ឯកឧត្តម វង សូត មានប្រសាសន៍ថា រដ្ឋសភានៃកម្ពុជា គិតត្រឹមថ្ងៃទី២២ សីហា ឆ្នាំ២០២៤នេះ គឺជាខួប១ឆ្នាំនៃដំណើរការរបស់រដ្ឋសភានីតិកាលទី៧ ជាពិសេស រដ្ឋសភានីតិកាលទី៧ ប្តេជ្ញាបន្តដោយយកប្រជាពលរដ្ឋជាស្នូល រដ្ឋសភាបានកំពុងពង្រឹងការធ្វើកំណែទម្រង់ស្ថាប័ន ផ្តោតលើអភិបាលកិច្ចល្អ។ឯកឧត្តម វង សូត មានប្រសាសន៍ទៀតថា ការបំពេញមុខងារទាំងបីរបស់រដ្ឋសភា គឺរដ្ឋសភាមានតួនាទីសំខាន់ៗចំនួនបីដែលពាក់ព័ន្ធនឹងមុខងារនីតិកម្ម គឺទី១) ការកសាងច្បាប់ ទី២) ការតាមដានការអនុវត្តច្បាប់ និងទី៣) ភាពជាតំណាងប្រជាពលរដ្ឋ។ នៅក្នុងការអនុវត្តមុខងារ នីតិកម្ម រដ្ឋសភាបានអនុម័តច្បាប់ចាំបាច់ ដើម្បីធនាការដល់ការដឹកនាំគ្រប់គ្របគ្រងប្រទេស និងការធ្វើ សមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងពិភពលោកនៅលើគ្រប់វិស័យ។ឯកឧត្តម បញ្ជាក់ថា រាល់សេចក្តីសម្រេចចិត្តក្នុងការកសាងច្បាប់របស់រដ្ឋសភា គឺតែងតែផ្តើមចេញពីឆន្ទៈ និងសេចក្តី ប្រាថ្នារបស់ប្រជាពលរដ្ឋ ក៏ដូចជាផ្តើមចេញពីផលប្រយោជន៍ និងតម្រូវការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តម បញ្ជាក់ទៀតថា អស់រយៈពេលពេញមួយឆ្នាំមកនេះ រដ្ឋសភានីតិកាលទី៧ បានចេញផ្សាយនូវឯកសារគតិយុត្តជាច្រើន ដើម្បីជំរុញអនុវត្តជាក់ស្តែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ឯកឧត្តម វង សូត លើកឡើងថា តាមអនុសាសន៍របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកទឹកចិត្ត និងជំរុញការអភិវឌ្ឍស្ថាប័នរដ្ឋ សភាឱ្យទៅជារដ្ឋសភាឌីថល ដូចគ្នានឹង យុទ្ធសាស្ត្របញ្ចកោណ​របស់រាជរដ្ឋាភិបាលផងដែរ។ សម្រាប់ការប្រែក្លាយស្ថាប័នរដ្ឋសភា ជារដ្ឋសភាឌីជីថល គឺដើម្បីចាប់ដៃនិងរួមសហការជាមួយរាជរដ្ឋាភិ បាលនៅក្នុងការបម្រើ​ប្រជាពលរដ្ឋ​ឱ្យកាន់តែប្រសើរឡើង ឆ្លើយតបនឹងការទុកចិត្តរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងធ្វើយ៉ាងណារក្សាបាននូវសុខសន្តិភាព និងពន្លឿនការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់ ជីវភាពពលរដ្ឋ ស្របតាមទិសដៅអភិវឌ្ឍន៍នៅក្នុងឆ្នាំ២០៣០ ទៅជាប្រទេសមានចំណូល​មធ្យមកម្រិត ខ្ពស់ និងឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។នាឱកាសនោះ ឯកឧត្តម ថ្លែងថា ដើម្បីឆ្លើយតបនឹងការប្រែក្លាយជារដ្ឋសភាឌីជថល សម្តេចរដ្ឋធិបតី លើកទឹកចិត្ត គាំទ្រការធ្វើ កំណែទម្រង់ស្ថាប័ន ផ្តោតលើការកសាងពង្រឹងសមត្ថភាព​មន្ត្រីអគ្គលេខាធិការដ្ឋាន​រដ្ឋសភា ដែលជា សេនាធិការរបស់រដ្ឋសភា និងការបំពាក់សម្ភារៈបច្ចេកទេស​លើការងាររដ្ឋបាល។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញទទួលវត្ថុបុរាណខ្មែរចំនួន ៧០រូប ដែលបានប្រគល់ជូនកម្ពុជាវិញ

2024/08/22 09:32:57 am        156
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ទទួលវត្ថុបុរាណខ្មែរចំនួន ៧០រូប ដែលបានប្រគល់ជូនកម្ពុជាវិញ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ វត្ថុបុរាណដែលខ្មែរទទួលបានមកវិញនេះ គឺជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន និងការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ ព្រមទាំងជាមួយប្រទេសនានា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបាត់បងវត្ថុបុរាណនានា ក៏ព្រោះខ្មែរមានសង្គ្រាម និងបែកបាក់គ្នា ប៉ុន្ដែការទទួលបានវត្ថុបុរាណមកវិញថ្ងៃនេះ ក៏ដោយសារពេលនេះខ្មែរមានសុខសន្ដិភាព។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការទទួលបានបុរាណវត្ថុខ្មែរត្រលប់មកវិញនៅពេលនេះ បង្ហាញពីការជួបជុំនៃព្រលឹងដូនតាខ្មែរ ដែលនៅជាប់ជានិច្ចជាមួយនឹងប្រជាពលរដ្ឋខ្មែរ។ សម្ដេចធិបតីបន្ថែមថា សង្គ្រាម, ការបែកបាក់ជាតិ បានធ្វើឱ្យបុរាណវត្ថុទាំងនេះត្រូវបែកចេញពីកម្ពុជា។ សន្តិភាពមិនត្រឹមតែផ្ដល់នូវភាពសុខសាន្ត និងការរីកចម្រើនដល់កម្ពុជាប៉ុណ្ណោះនោះទេ ប៉ុន្តែក៏បានធ្វើឱ្យកម្ពុជាទទួលបានមកវិញនូវបុរាណវត្ថុទាំងនេះផងដែរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖កម្ពុជាកំពុងធ្វើការស្រាវជ្រាវជាបន្តដើម្បីស្វែងរកវត្ថុបុរាណខ្មែរដែលបានបាត់បង់ទៅពីបណ្ដាប្រទេសជាមិត្តនានាបន្ថែមទៀត។ ខណៈការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិន ដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នកជំនាញជាតិ និងអន្តរជាតិ ព្រមទាំងជាមួយប្រទេសនានា ជាពិសេសរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈរដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញ សង្កាត់ម៉ាន់ហាថាន។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ក្រោយសន្តិភាពពេញលេញ កម្ពុជាទទួលបានបុរាណវត្ថុមកពីប្រទេសចំនួន ១៥ ក្នុងនោះមានដូចជា សហរដ្ឋអាម៉េរិក, ចក្រភពអង់គ្លេស និងប្រទេស នានាជាច្រើនទៀត។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ កម្ពុជាកំពុងរៀបចំឯកសារដើម្បីដឹកជញ្ជូនបុរាណវត្ថុចំនួន ៧៦ អង្គ/បំណែកបន្ថែមទៀត មកពីចក្រភពអង់គ្លេស។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាទាំងមូលពិតជាមានមោទនភាព និងសេចក្តីរំភើបរីករាយឥតឧបមា ជាមួយនឹងការអបអរសាទរអស់ពីដួងចិត្ត ចំពោះការវិលត្រឡប់មកវិញនូវរតនសម្បត្តិវប្បធម៌ដែលជាព្រលឹងដូនតារបស់ខ្លួន និងជាអត្តសញ្ញាណជាតិ ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ សូមព្រលឹងបារមីនៃបុព្វបុរសខ្មែរ ដែលបានយាងត្រឡប់មកមាតុភូមិកំណើតវិញនេះ តាមជួយបីបាច់ ថែរក្សាព្រះរាជាណាចក្រកម្ពុជាឱ្យជួបតែនឹងសុខសន្តិភាព វិបុលភាព និងសុខដុមរមនាជានិច្ចនិរន្តរ៍។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តនូវគោលនយោបាយជាប្រវត្តិសាស្ត្រនេះ ប្រកបដោយការប្តេជ្ញាចិត្ត ខ្ពស់ក្នុងការការពារ ទប់ស្កាត់ ការចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ ក៏ដូចជាការស្វែងរក និងទាមទារយកមកវិញនូវមរតកវប្បធម៌ជាតិ ដើម្បីទុកជាកេរដំណែលវប្បធម៌ និងអត្តសញ្ញាណជាតិសម្រាប់កូនខ្មែរជំនាន់ក្រោយ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបញ្ជាក់ថា កត្តាសន្ដិភាព និងទំនុកចិត្តលើសមត្ថភាពស្ថាប័នរបស់កម្ពុជាទើបបរទេសស្ម័គ្រចិត្តប្រគល់វត្ថុបុរាណខ្មែរមកវិញ។ សន្ដិភាពមានសារសំខាន់បំផុត សូម្បីគ្រួសារអាទិទេពក៏ត្រូវការសន្ដិភាពដើម្បីជួបជុំគ្រួសារឡើងវិញ ហើយដោយសារសន្ដិភាពខ្មែរអាចប្រមូលផ្ដុំនូវដួងប្រលឹងដូនតាមកមាតុប្រទេសវិញនាពេលនេះ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កិច្ចការពារអភិរក្សវត្ថុបុរាណ និងវប្បធម៌ខ្មែរ គឺជាកិច្ចការងារអាទិភាពមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់។-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាពមិនមែនតែមនុស្សធម្មតា ត្រូវការតែប៉ុណ្ណោះទេ សូម្បីតែអាទិទេពក៏ត្រូវការដែរដើម្បីស្វែងរកឱកាសបានជួបជុំគ្នាវិញ ហើយបើសព្វថ្ងៃ កម្ពុជាមិនមាននូវសុខសន្តិភាពទេ បណ្តាប្រទេសជាមិត្តក៏គេមិនបានប្រគល់នូវព្រលឹងដូនតាខ្មែរយើងឲ្យ មកប្រទេសកម្ពុជាយើងវិញដែរ ដូច្នេះយើងទាំងអស់គ្នាត្រូវតែថែរក្សា ការពារនូវសុខសន្តិភាពនេះឲ្យខាង តែបានបើទោះបីជាតម្លៃណាក៏ដោយ៕

អរគុណសន្តិភាព! វត្ថុបុរាណ៧០រូបដែលជា​ព្រលឹង​ដូនតាខ្មែរ បានត្រឡប់មកដល់មាតុភូមិ​វិញ

2024/08/22 08:52:55 am        361
សុខសន្តិភាពបានធ្វើឲ្យប្រទេសមានការរីកចម្រើនលើគ្រប់វិស័យ លើសពីនោះសន្តិភាព អាចឲ្យ​យើង​មានលទ្ធភាពជជែកចចារនាំយកនូវវត្ថុបុរាណដែលកម្ពុជាបានបាត់បង់ក្នុងពេល​កន្លងទៅ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ វត្ថុបុរាណ ដែលជា​ព្រលឹង​ដូនតាខ្មែរ​ចំនួន​៧០រូប បាន​ត្រឡប់មកដល់មាតុភូមិ​យើងវិញ។ ពិធីទទួលនៅព្រឹកនេះប្រព្រឹត្តទៅក្រោមអធិបតី​ភាព​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការយាងត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរនាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងជាប់មិន ដាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ផ្នែកឯកជន អ្នក ជំនាញជាតិនិងអន្តរជាតិ ព្រមទាំងជាមួយប្រទេសនានា ជាពិសេស រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈ រដ្ឋអាជ្ញាសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក, ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ និងការិយាល័យរដ្ឋអាជ្ញា សង្កាត់ម៉ាន់ហាថាន។ ក្រសួងសូមសម្តែងនូវការកោតសរសើរជាពិសេសដល់លោក Bradley J. Gordon និង លោក Steve Andrew Heimberg ជាទីប្រឹក្សាផ្នែកច្បាប់ ចំពោះការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ជាមួយក្រុមការងារកម្ពុជា ដើម្បីទាមទារយកមរតកវប្បធម៌ដែលបានបាត់បង់ត្រឡប់មកវិញ។សម្បត្តិវប្បធម៌ខ្មែរសរុបចំនួន៧០រូបដែលទទួលនាពេលនេះ តាមរយៈការប្រគល់ដោយស្ម័គ្រចិត្ត ការ ចរចា ការរឹបអូស ការទាមទារ និងតាមផ្លូវតុលាការ បានត្រូវប្រគល់មកវិញពី៖ គ្រួសារ Lindemann, លោក James Clark និងសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក, ព្រមទាំងពីម្ចាស់សមុច្ច័យ ឯកជននានានៅសហរដ្ឋអាមេរិក។ ក្នុងចំណោមវត្ថុពិចិត្រទាំងនេះមានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញ សាសនា និងពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ ជាពិសេសបដិមាថ្មធំៗដ៏ប្រណីតដូចជា បដិមា ទេពនៃទេវកថាមហាភារតៈ, បដិមាព្រះឥសូរ នាងឧមា និងបដិមាព្រះអឌ្ឍនារីស្វរៈ មកពីអតីតរាជធានីកោះកេរ ព្រមទាំងព្រះសិរនៃព្រះលោកេសូរ ដែលត្រូវបានផ្តុំភ្ជាប់ឡើងវិញជាមួយនឹងដងខ្លួនរបស់ព្រះអង្គស្ថិតនៅ សារមន្ទីរជាតិភ្នំពេញ ក្រោយពីបានព្រាត់ចាកឆ្ងាយពីគ្នាអស់រយៈពេលរាប់សិបឆ្នាំ ដោយសារសង្គ្រាម និងការ ជួញដូរខុសច្បាប់។សន្តិភាពដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ឱកាសឱ្យកម្ពុជាអាចនាំយកនូវព្រលឹងដូនតា និងរតនសម្បត្តិដ៏មានតម្លៃនានាដែលបាន បាត់បង់កន្លងមកត្រឡប់មកមាតុភូមិកំណើតវិញជាបន្តបន្ទាប់ ដែលជាការជួបជុំគ្នាឡើងវិញនៃមហាគ្រួសារខ្មែរ និងជាមង្គលសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តនូវគោលនយោបាយជាប្រវត្តិសាស្ត្រនេះ ប្រកបដោយការប្តេជ្ញាចិត្ត ខ្ពស់ក្នុងការការពារ ទប់ស្កាត់ ការចរាចរ និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ ក៏ដូចជាការស្វែងរក និង ទាមទារយកមកវិញនូវមរតកវប្បធម៌ជាតិ ដើម្បីទុកជាកេរដំណែលវប្បធម៌និងអត្តសញ្ញាណជាតិសម្រាប់កូនខ្មែរ ជំនាន់ក្រោយ។ប្រជាជនកម្ពុជាទាំងមូលពិតជាមានមោទនភាព និងសេចក្តីរំភើបរីករាយឥតឧបមា ជាមួយនឹងការអប អរសាទរអស់ពីដួងចិត្ត ចំពោះការវិលត្រឡប់មកវិញនូវរតនសម្បត្តិវប្បធម៌ដែលជាព្រលឹងដូនតារបស់ខ្លួន និង ជាអត្តសញ្ញាណជាតិ ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។សូមព្រលឹងបារមីនៃបុព្វបុរសខ្មែរ ដែលបានយាងត្រឡប់មកមាតុភូមិកំណើតវិញនេះ តាមជួយបីបាច់ ថែរក្សាព្រះរាជាណាចក្រកម្ពុជាឱ្យជួបតែនឹងសុខសន្តិភាព វិបុលភាព និងសុខដុមរមនាជានិច្ចនិរន្តរ៍។ រូបភាពជាច្រើនទៀត https://web.facebook.com/share/p/X9c3K8mXtTtK84Na/

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ រាជរដ្ឋាភិបាលកំពុងផ្ដល់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋ ដើម្បីលើកកម្ពស់ខឿនសេដ្ឋកិច្ច

2024/08/22 08:31:53 am        196
បាត់ដំបង៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងគិតគូរផ្ដល់ដីសម្បទានសង្គមកិច្ច ទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត រួមជាមួយនឹងការផ្ដល់នូវបណ្ណកម្មសិទ្ធិ ដើម្បីឲ្យពួកគាត់បានដីអាស្រ័យផល និងលើកកម្ពស់ខឿនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឱកាសអញ្ជើញប្រកាសតំបន់វិនិច្ឆ័យ សម្រាប់សម្បទានដីសង្គមកិច្ច ថ្នាក់មូលដ្ឋាន គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED |||) នៅឃុំព្រះផុស និងឃុំឃ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា រាជរដ្ឋាភិបាលចង់កែប្រែជីវិត របស់ពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ ស្រស់បំព្រង តាមរយៈការគិតគូរលើការរៀបចំដី រៀបចំជាសហគមន៍ ដើម្បីដាំនូវដំណាំ ចិញ្ចឹមសត្វ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាដើម ។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិទី១ ដល់អាណត្តិទី៧ បានប្ដេជ្ញាចិត្តខ្ពស់បន្តអនុវត្តគោលនយោបាយដីសម្បទានសង្គមកិច្ច និងទាមទារឲ្យមានការចូលរួមទាំងអស់គ្នា ដើម្បីអនុវត្តគោលនយោបាយនេះ ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ និងផ្ដល់ប្រយោជន៍ ជូនប្រជាពលរដ្ឋ ដែលជាអ្នកទទួលបានផលដំបូងគេពីគោលនយោបាយនេះ ហើយអ្នកទទួលផលជាបន្តបន្ទាប់ គឺអាជ្ញាធរដែនដី ពីព្រោះគម្រោងនេះ ជួយធ្វើឲ្យជីវភាពរបស់ពលរដ្ឋក្នុងមូលដ្ឋានកាន់តែប្រសើរឡើង ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានបន្ថែមថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ មិនត្រឹមតែគូសវាស់ ក្នុងការផ្តល់ដីជូនប្រជាពលរដ្ឋនោះទេ តែត្រូវយកចិត្តទុកដាក់រួមសហការគ្នាក្នុងការកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន ឱ្យកាន់តែមានការរីកចម្រើន និងជួយដល់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ ពិសេសជាងនេះទៅទៀត គឺការរៀបចំបង្កើតសាលារៀនបន្ថែម ដើម្បីជាថ្នាលបណ្តុះបណ្តាលចំណេះដឹងសម្រាប់កុមារ ការផ្តល់ជាគំនិតច្នៃប្រឌិតផ្សេងៗដល់ពលរដ្ឋ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងធ្វើឱ្យសហគមន៍កាន់តែមានការអភិវឌ្ឍទៅមុខ ។គួរបញ្ជាក់ថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ គឺជាគម្រោងរបស់រាជរដ្ឋាភិបាល ដែលបន្តគាំទ្រសម្បទានដីសង្គមកិច្ច បន្ទាប់ពីគម្រោង (LASED) ដំណាក់កាលទី១ និងទី២ នៅថ្នាក់ឃុំ ជូនគ្រួសារក្រីក្រ ដែលគ្មានដីសម្រាប់សង់ទីលំនៅ និងបង្កបង្កើនផល ព្រមទាំងជួយគាំទ្រផងដែរ ដល់សហគមន៍ជនជាតិដើមភាគតិច ។គម្រោងនេះអនុវត្តដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាស្ថាប័នដឹកនាំការអនុវត្ត និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាស្ថាប័នអនុវត្ត ក្រោមថវិកាហិរញ្ញប្បទាន ឥណទានធនាគារពិភពលោករយៈពេល ៦ឆ្នាំ (២០២០-២០២៦) និងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់នូវការទទួលបានសុវត្ថិភាព នៃការកាន់កាប់ដី សេវាកសិកម្ម និងសង្គម និងហេដ្ឋារចនាសម្ព័ន ដែលត្រូវបានជ្រើសរើស សម្រាប់កសិករ និងសហគមន៍ដែលស្ថិតនៅក្នុងទីតាំងគម្រោង ៕ អត្ថបទ បាន សុខរិទ្ធិ

ឯកឧត្តម ឌិត ទីណា៖ កម្ពុជាបើកទូលាយ និងស្វាគមន៍អ្នកវិនិយោគក្នុងការជំរុញការនាំចេញកសិផលកម្ពុជា

2024/08/21 11:10:59 pm        74
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយ លោកជំទាវ វ៉ាឡេរៀ សឺសៀខា សាប្រៀរា (Valeria Csukasi Cabrera) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋ អ៊ុយរូហ្គាយ ប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី២១ សីហា ឆ្នាំ២០២៤។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ឯកអគ្គរដ្ឋទូតតែងតាំងថ្មី ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពក្នុងការវិនិយោគលើវិស័យកសិកម្ម។ ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ថា កម្ពុជាបើកទូលាយ និងស្វាគមន៍អ្នកវិនិយោគក្នុងការជំរុញការនាំចេញកសិផលកម្ពុជាទៅលើទីផ្សារអន្តរជាតិ។ចំពោះការវិនិយោគនេះទៀតសោត ឯកឧត្តមរដ្ឋមន្ដ្រី លើកទឹកចិត្តឱ្យមានការផ្តោតលើពាណិជ្ជកម្មកសិកម្ម ផ្សាភ្ជាប់នឹងនីតិវិធីច្បាប់ពិនិត្យអនាម័យ និងភូតគាមអនាម័យ។ ឯកឧត្តមបន្ថែមថា កម្ពុជាមានផលិតផលសក្តានុពលជាច្រើន ដូចជា ប្រភេទឈើហូបផ្លែ និងផលិតផលជលផល ដែលមានគុណភាពល្អ និងមានផលចំនេញ។មួយវិញទៀត ឯកឧត្តម ឌិត ទីណា ក៏បានលើកឡើងអំពីកិច្ចការងារស្រាវជ្រាវ និងអភិវឌ្ឍដែលជារឿងសំខាន់ ហើយប្រទេសទាំងពីរអាចសហការក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាបច្ចេកទេសទៅវិញទៅមក ដើម្បីអភិវឌ្ឍវិស័យកសិកម្មបង្កើនផលចំណេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច៕

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបពិភាក្សាការងារជាមួយ សភាតំណាងរាស្រ្តនៃរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក

2024/08/21 09:23:45 pm        51
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយគណៈប្រតិភូសភាសហរដ្ឋអាមេរិកដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត Brad Wenstrup សភាតំណាងរាស្រ្តនៃរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក, នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងសុខាភិបាល។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រជាជនអាមេរិក ដែលបានផ្តល់ជំនួយសហប្រតិបត្តិការបច្ចេកទេសដល់វិស័យសុខាភិបាល តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ The United States Agency for International Development (USAID) និងមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ Center for Disease Control and Prevention (US-CDC) ដែលបានសហការចូលរួមគាំទ្រក្រសួង សុខាភិបាល និងរួមចំណែកលើកកំពស់សុខភាពមាតា កុមារ និងទារក សុខុមាលភាពប្រជាជនកម្ពុជា និងចូលរួមចំណែកធ្វើឱ្យប្រសើរឡើងប្រព័ន្ធថែទាំសុខភាព នៅប្រទេសកម្ពុជា ជាពិសេសក្នុងអំឡុងពេលនៃការរាត្បាតដោយជំងឺកូវីដ-១៩។ ឯកឧត្តមវេជ្ជបណ្ឌិត Brad Wenstrup សភាតំណាងរាស្រ្តនៃរដ្ឋអូហៃយ៉ូសហរដ្ឋអាមេរិកបានសម្តែងភាពរីករាយចំពោះសមិទ្ធផលដែលបានកើតឡើងក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋ អាមេរិក។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការខិតខំរវាងសុខាភិបាលនៃប្រទេសទាំងពីរលើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ការពង្រឹងសមត្ថភាពលើការទប់ស្កាត់ ស្វែងរក និងឆ្លើយតបនឹងការគំរាមកំហែងសុខភាពសាធារណៈពិភពលោក និងបានស្នើជំនួយគាំទ្រពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងផ្នែករូបភាពវេជ្ជសាស្ត្របន្ថែមទៀតសម្រាប់កម្ពុជា នៅតាមមន្ទីរពេទ្យរាជធានី ខេត្ត និងផ្នែកសង្គ្រោះបន្ទាន់ ដែលនេះជាផែនការអាទិភាពសុខាភិបាល ក្នុងការពង្រឹងគុណភាពសេវាសុខាភិបាល ទូទាំងប្រទេស។ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវអំណរគុណដល់សហរដ្ឋអាមេរិក តាមរយៈឯកឧត្តមសភាតំណាងរាស្រ្ត និងស្ថានទូតសហរដ្ឋអាមេរិក ជាពិសេសទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក (US-CDC) ដែលបានបញ្ជាក់ជំហរបន្តគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល នាឆ្នាំ២០៣៥ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុត ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្លាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ រដ្ឋា

កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ចែករំលែកចក្ខុវិស័យពីការអភិវឌ្ឍន៍ជំនាញនៅកម្ពុជា

2024/08/21 09:06:58 pm        43
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២១ សីហា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោកស្រី Justine Diokno-Sicat ក្នុងគោលបំណងដើម្បីចែករំលែកពីចក្ខុវិស័យ កាលានុវត្តភាព និងបញ្ហាប្រឈមនានា លើការអភិវឌ្ឍជំនាញឲ្យកាន់តែល្អប្រសើរ។ នៅក្រោយចប់ជំនួបការងារនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ភាគីទាំងពីរ បានពិភាក្សា និងចែករំលែកចក្ខុវិស័យពីកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១,៥លាននាក់ ដែលមានទិសដៅផ្តល់ជំនាញយ៉ាងឆាប់រហ័សសម្រាប់កម្លាំងពលកម្មក្នុងទីផ្សារការងារ។ ក្នុងនោះ ឯកឧត្តម បានគូសបញ្ជាក់ពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនប្រជាពលរដ្ឋដែលជាក្រុមគោលដៅ ក៏ដូចជាពលរដ្ឋទូទៅដើម្បីទទួលបានជំនាញជាក់លាក់ ក្នុងការទទួលបានឱកាសការងារសមរម្យឆាប់រហ័ស ក្នុងគោលបំណងកែប្រែជីវភាពគ្រួសារឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ក្រសួងការងារ បានសសេរឲ្យដឹងទៀតថា ក្រៅពីបង្ហាញពីគោលនយោបាយ ការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងការងារ លើការបណ្តុះបណ្តាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពបត់បែនលើកាលវិភាគចំពោះការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីបង្កបរិយាកាសកាន់តែងាយស្រួលដល់សិក្ខាកាមសម្រាប់សិក្សា។ជាមួយគ្នានេះ ភាគីធនាគារអភិវឌ្ឍន៍អាស៊ី បានចែករំលែកបទពិសោធន៍ និងសម្តែងការអបអរសាទរចំពោះឆន្ទៈ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ទន្ទឹមនឹងនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញានឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវទិសដៅនៃការធ្វើពិពិធកម្មសេដ្ឋកិច្ចទីផ្សារដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាសេដ្ឋកិច្ចទីផ្សារដែលផ្អែកលើជំនាញ និងបច្ចេកវិទ្យា៕

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមានដកតួនាទីនិងក្របខ័ណ្ឌចំពោះមន្រ្តីអសកម្មមិនបានបំពេញតួនាទីភារកិច្ច

2024/08/21 08:50:22 pm        87
ភ្នំពេញ៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានព្រមានដកតួនាទីនិងបញ្ចប់ក្របខ័ណ្ឌ ចំពោះមន្រ្តីដែលមិនបានបំពេញតួនាទី ភារកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួន ក្នុងការបង្រ្កាបបទល្មើសបរិស្ថាន ដែលធ្វើឱ្យមានបញ្ហាបរិស្ថាន ប៉ះពាល់សុខភាពនិងអាយុជីវិត របស់ប្រជាពលរដ្ឋ។ ការព្រមាននេះ ធ្វើឡើង នៅរសៀលទី២១ ខែ សីហា ឆ្នាំ២០២៤ ក្នុងពេលឯកឧត្តមរដ្ឋមន្រ្តីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីទទួលបន្ទុក នាយកដ្ឋានគ្រប់គ្រងគុណភាពទឹក និងនាយកដ្ឋាន អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបន្ថែមថា មន្រ្តីបរិស្ថានត្រូវរួមគ្នាការពារសុខភាព និងអាយុជីវិតប្រជាពលរដ្ឋកម្ពុជាចំនួន១៧លាននាក់។ កាលណាមានការបំផ្លាញបរិស្ថានធ្ងន់ធ្ងរ ប៉ះពាល់សុខភាព និងអាយុជីវិតប្រជាជន វាក៏បំផ្លាញមុខមាត់ក្រសួងបរិស្ថាន និងមុខមាត់របស់កម្ពុជាទាំងមូលដែរ។ «ខ្ញុំសូមក្រើនរំលឹកជាថ្មី ចំពោះមន្ត្រីរាជការមួយចំនួន ដែលមិនគោរព កាតព្វកិច្ច និងករណីយកិច្ចរបស់ខ្លួន ក្នុងនាមជាមន្រ្តីរាជការសាធារណៈ ហើយបើនៅតែបន្តភាពអសកម្ម ក្នុងការចាត់វិធានការច្បាប់ក្នុងការបង្រ្កាបបទល្មើសបរិស្ថាន ជាពិសេសការបំពុលបរិស្ថានទឹកធ្ងន់ធ្ងរ ដែលអាចប៉ះពាល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋ គឺអាចបញ្ឈប់ និងស្នើលុបឈ្មោះចេញពីបញ្ជីក្របខ័ណ្ឌនៃមន្ត្រីរាជការរបស់ក្រសួង»។ កន្លងមកមន្រ្តីក្រសួងបរិស្ថានបានខិតខំយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញដោយមានការដឹកនាំចង្អុលបង្ហាញពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតលើសរសស្តម៣ គឺ ភាពស្អាត បៃតង និងចីរភាព។ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ផងដែរថា៖ សុខភាពបរិស្ថាន មាន៣ គឺទី១៖ បរិស្ថានលើមេឃ, ទី២៖ បរិស្ថានលើដី និងទី៣៖ បរិស្ថានក្នុងទឹក។ ក្រសួងបរិស្ថានបាននឹងកំពុងទប់ស្កាត់ការបំពុលនៅក្នុងបរិស្ថានទាំង៣នេះ។ ចំពោះទី១ បរិស្ថានលើមេឃ គឺខ្យល់នៅកម្ពុជា មិនមានជាតិពុលទេ តាមរយៈការវាស់វែង ជាប្រចាំថ្ងៃរបស់ក្រសួងបរិស្ថាន។ទី២៖ បរិស្ថានលើដី យើងបានបើកយុទ្ធនាការផ្សព្វផ្សាយ ប្តេជ្ញាចិត្ត និងអនុវត្តដោះស្រាយផលប៉ះពាល់ដល់បរិស្ថាន ជាមួយនឹងការប្តេជ្ញាចិត្តធ្វើឱ្យបរិស្ថានល្អប្រសើរឡើង។ ដូចជាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក យើងមានអ្នកបេ្តជ្ញាចិត្ត ដោយមានអ្នកចូលរួមកាត់បន្ថយ ប្រមាណជាង៩លាន ៥សែននាក់។ ឯកកបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងនូវការជឿជាក់ថា នៅឆ្នាំ២០២៥ នឹងគ្មានថង់ប្លាស្ទិក ហោះតាមផ្លូវទៀតទេ។ យុទ្ធនាការបន្ទាប់គឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ទី៣៖ បរិស្ថានក្នុងទឹក ក្រសួងបរិស្ថាន បាននិងកំពុងយកចិត្តទុកដាក់ ដោយដាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ គុណភាពទឹកកខ្វក់របស់រោងចក្រសហគ្រាស ធ្វើយ៉ាងណាធានាប្រភពទឹកមានបរិស្ថានល្អ។ជុំវិញបញ្ហានេះដែរ កន្លងមកនេះ ឯកឧត្តមបានណែនាំឱ្យមន្ត្រីរបស់ក្រសួងបរិស្ថាន ពិសេសនាយកដ្ឋានគ្រប់គ្រងគុណភាពទឹក និងនាយកដ្ឋាន អធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ ចុះពិនិត្យតាមដានការបង្ហូរទឹកកខ្វក់ ចូលប្រភពទឹក នៅខេត្តបាត់ដំបង និងនៅកំពង់សោម តែមន្ត្រីទាំងនោះ ហាក់មិនបានយកចិត្តទុកដាក់លើការងារនេះឡើយ។ បើនៅតែមិនព្រមចាត់វិធានការលើការងារនេះទេ មន្ត្រីទាំងនោះនឹងប្រឈមមុខ ទៅនឹងការដកតំណែងនិងបញ្ឈប៉ពីក្របខ័ណ្ឌមន្រ្តីរាជការហើយ៕

ក្រសួងការងារ៖ ពិព័រណ៍ការងារនិងមគ្គទេសក៍អាជីព ឆ្នាំ២០២៤ ទាក់ទាញអ្នកចូលរួមទស្សនាជាង ៣ពាន់នាក់

2024/08/21 08:28:49 pm        140
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ឆ្នាំ២០២៤ ចំនួន៣ថ្ងៃ កាលពីសប្តាហ៍កន្លងទៅនៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ បានទាក់ទាញអ្នកចូលរួមទស្សនាសរុបចំនួនជាង ៣,៤០០នាក់។ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២១ សីហា ឆ្នាំ២០២៤នេះ បានឲ្យដឹងក្នុងបណ្តាញសង្គមថា កម្មវិធីពិព័រណ៍នេះមានក្រុមហ៊ុនចូលរួមសរុបចំនួន ២០ក្រុមហ៊ុន មានតម្រូវការកម្លាំងពលកម្មសរុបចំនួន ៥ ១៣០កន្លែងផងដែរ។ ឯកឧត្តម បានបន្តថា អ្វីដែលជាការកត់សម្គាល់ នៅក្នុងកម្មវិធីរយៈពេលបីថ្ងៃនេះ ក្រុមហ៊ុន សហគ្រាស ដែលចូលរួមទទួលបាន ស៊ីវី (CV) ចំនួន៣៥៨ ពីបេក្ខជន ហើយបេក្ខជនទទួលបានឱកាសការងារភ្លាមៗនាថ្ងៃនោះតែម្តង ក្នុងការសម្ភាសផ្ទាល់ជាមួយនិយោជកមានចំនួនសរុប១៩នាក់ និងបេក្ខជនជាច្រើនទៀតនឹងត្រូវសម្ភាសបន្តនៅតាមក្រុមហ៊ុននាពេលក្រោយទៀត។ ឯកឧត្តម បញ្ជាក់ថា ក្រៅពីការចុះផ្សាព្វផ្សាយតាមសាកលវិទ្យាល័យ គ្រឹះស្ថានអប់រំបណ្តុះបណ្តាល និងផ្សារទំនើបហើយនោះ ក្រសួងក៏បានបង្កើតជាមជ្ឈមណ្ឌលការងារ នៅក្នុងទីតាំងផ្សារទំនើបអ៊ីអនទាំង៣សាខា។ ជាក់ស្តែងការដាក់ឲ្យដំណើរការនៅផ្សារអ៊ីអន សែនសុខ ជាន់ទី២។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក៏គ្រោងនឹងបង្កើតបន្ថែមនៅផ្សារទំនើបផ្សេងៗទៀតដូចជា ផ្សារជីបម៉ុង និង K-Mallជាដើម។ ជាមួយនេះដែរ ក្រសួងក៏បានសហការជាមួយ ស.ស.យ.ក. ក្នុងការរៀបចំជា Career Corner(ការិយាយល័យអាជីព និងការងារ) នៅសាខា ស.ស.យ.ក. ក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលផងដែរ។ ឯកឧត្តម កត្តា អ៊ន បានគូសបញ្ជាក់ថា យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារនាពេលបច្ចុប្បន្ននេះ លែងសូវបារម្ភរឿងរកការងារទៀតហើយ ដោយសារយើងមាន NEA ដែលកំពុងបម្រើសេវាយ៉ាងសកម្ម ដើម្បីជួយដល់យុវជនក្នុងការស្វែងរកការងារកាន់តែឆាប់រហ័ស និងងាយស្រួលតាមរយៈការបង្កើតមជ្ឈមណ្ឌលការងារនៅតាមផ្សារទំនើបធំៗនេះ។ លើសពីនេះ យុវជន និងសាធារណជន ក៏អាចចុះឈ្មោះស្វែងរកការងារតាមប្រព័ន្ធឌីជីថលផងដែរដោយចូលទៅកាន់វេបសាយ www.nea.gov.kh ឬតាមរយៈកម្មវិធីទូរស័ព្ទដៃដែលអាចដោនឡូតតាម App Store និង Google Play Store ដែលមានឈ្មោះថា NEA Job Search បានដោយងាយស្រួលផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក
06/03/2026 12:06 PM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់បង្កើនថវិកាការពារជាតិមិនចាំបាច់កាត់ពីវិស័យផ្សេងទេ
06/03/2026 12:06 PM
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ទទួល​បាន​ការលើកលែងទោសពីព្រះមហាក្សត្រ
06/03/2026 12:06 PM
សម្ដេចធិបតី៖ បរិការណ៍ពិភពលោកបច្ចុប្បន្ន កម្ពុជាត្រូវពន្លឿនការកែទម្រង់លើវិស័យសេដ្ឋកិច្ច និងការពារជាតិ
06/03/2026 12:06 PM
សម្ដេចតេជោ ហ៊ុន សែន ណែនាំមន្រ្ដីត្រូវបម្រើប្រជាជនដោយស្មោះត្រង់ និង​លុប​បំបាត់​ទង្វើ​ខុស​ឆ្គង​ចំពោះ​ពលរដ្ឋ
06/03/2026 12:06 PM
ចិន រិះគន់ប្រមុខការពារជាតិហ្វីលីពីនជុំវិញការលើកឡើងពី «ការគំរាមកំហែង» របស់ចិន
06/03/2026 12:06 PM
សម្តេចតេជោ ហ៊ុន សែន៖ កំពង់ធំជាគោលដៅការចាប់អារម្មណ៍លើការវិនិយោគកែច្នៃស្វាយចន្ទី ខណៈ​មហិច្ឆតាកម្ពុជាចង់ប្រែក្លាយជាអធិរាជស្វាយចន្ទី
06/03/2026 12:06 PM
ក្រុមអ្នកតវ៉ា ដុតសំបកកង់រថយន្ត បន្តទាមទារឱ្យប្រធានាធិបតីប្រទេសបូលីវី ចុះចេញពីតំណែង
06/03/2026 11:06 AM
អង្គការឧតុនិយមពិភពលោក(WMO)៖ បាតុភូត El Nino បង្កើនហានិភ័យអាកាសធាតុធ្ងន់ធ្ងរ
06/03/2026 11:06 AM
WHO៖ ករណីសង្ស័យមានជំងឺអេបូឡាធ្លាក់មកត្រឹម១១៦ ករណីក្រោយមនុស្សរាប់រយនាក់ត្រូវបានដកចេញពីការតាមដាន
06/03/2026 11:06 AM