ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់បង្កើនថវិកាការពារជាតិមិនចាំបាច់កាត់ពីវិស័យផ្សេងទេ
សម្ដេចធិបតី៖ បរិការណ៍ពិភពលោកបច្ចុប្បន្ន កម្ពុជាត្រូវពន្លឿនការកែទម្រង់លើវិស័យសេដ្ឋកិច្ច និងការពារជាតិ
សម្ដេចតេជោ ហ៊ុន សែន ណែនាំមន្រ្ដីត្រូវបម្រើប្រជាជនដោយស្មោះត្រង់ និង​លុប​បំបាត់​ទង្វើ​ខុស​ឆ្គង​ចំពោះ​ពលរដ្ឋ

ព័ត៌មានជាតិ

ទន្ទឹមនឹងខួបមួយឆ្នាំនៃរដ្ឋាភិបាលថ្មី ការបង្ខិតការិយាល័យប.ស.ស. និងសេវារកការងារធ្វើឱ្យកាន់តែកៀក និងងាយស្រួលជូនពលរដ្ឋ គឺជារឿងសាទរនិងពេញចិត្តពីសង្គម

2024/08/21 07:08:41 pm        128
ភ្នំពេញ ៖ ប្រជាពលរដ្ឋបានបង្ហាញការសប្បាយចិត្តយ៉ាងខ្លាំង ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការបង្ខិតសាខាបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងមជ្ឈមណ្ឌលការងារ នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ធ្វើឱ្យពួកគាត់ចំណេញពេល មិនពិបាកស្វែងរកទីតាំងដោយគ្រាន់តែមកលេងផ្សារទំនើបអ៊ីអន ក៏អាចធ្វើបណ្ណ ប.ស.ស. និងស្វែងរការងារបាន ផងដែរ។  ការបង្ហាញភាពរីករាយនេះធ្វើឡើង ស្របពេលសាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងមជ្ឈមណ្ឌលការងារ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការនៅផ្សារទំនើប អ៊ីអនម៉ល សែនសុខកាលពីសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤។ នេះជាសមិទ្ធផលថ្មីមួយ ក្នុងចំណោមសមិទ្ធផលផ្សេងៗទៀតជាច្រើន របស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដំណើរការរយៈពេល១ឆ្នាំមកនេះ។ លោក មន្ត ទិត្យសត្យា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញបាននិយាយថា៖«សេវាហ្នឹងបានមកដល់ទីតាំងអ៊ីអនរឹតតែល្អប្រសើរទៀត ធ្វើឱ្យពលរដ្ឋយើងមួយចំនួនធំ អ្នកណាក៏ស្គាល់អ៊ីអន អ៊ីចឹងពេលដែលគាត់ត្រូវការបណ្ណហ្នឹងគាត់អាចមកទទួលការធ្វើបណ្ណដោយមានភាពងាយស្រួល មិនបាច់ទៅដល់ការិយាល័យនាំតែពិបាករក»។  លោកថា ការបើកសាខាថ្មីបន្ថែមនៅផ្សារទំនើបអ៊ីអនម៉លសែនសុខ ជាទីតាំងមានផាសុខភាព អំណោយផលសម្រាប់ប្រជាពលរដ្ឋអាចដើរលេងផង ធ្វើបណ្ណ ប.ស.ស. និងអាចស្វែងរកការងារធ្វើបានទៀតផង។  លោក ហួរ ឆៃងន់ ប្រជាពលរដ្ឋម្នាក់ទៀតនៅរាជធានីភ្នំពេញបាននិយាយថា ការបើកឱ្យមានសាខា ប.ស.ស. នៅផ្សារទំនើបអ៊ីអនម៉លសែនសុខនេះ ជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបការចង់បានរបស់ប្រជាពលរដ្ឋ ដោយបង្កភាពងាយស្រួល ឱ្យប្រជាពលរដ្ឋអាចទៅធ្វើបណ្ណ ប.ស.ស. បានកាន់តែលឿនរហ័ស។ លោកថ្លែងថា៖«សម្រាប់ការបង្ខិតសេវា ប.ស.ស. ឱ្យកាន់តែកៀកប្រជាពលរដ្ឋ ខ្ញុំគិតថាជារឿងមួយល្អ ខ្លាំងមែនទែន ពីព្រោះជាក់ស្តែងមនុស្សច្រើនណាស់ចង់ធ្វើ ប.ស.ស. ដូចខ្ញុំអីចង់ធ្វើដែរតែមិនដឹងធ្វើនៅណា។ ហើយពេលខ្លះ ទៅខណ្ឌដង្កោក៏មនុស្សច្រើនមែនទែន ខ្ញុំទៅសាមុនម្តងហ្នឹងគឺធ្វើអត់ទាន់គេទេ ទាល់តែចាប់លេខ ហើយចាប់ម្តងហ្នឹងគឺគេធ្វើពីព្រឹកដល់ល្ងាចហ្មង អ៊ីចឹងយើងទៅគឺខកជើង តែដល់ពេលមានការពង្រីកសាខា ប.ស.ស. កាន់តែច្រើនហ្នឹងវាជាឱកាសធ្វើឱ្យប្រជាពលរដ្ឋកាន់តែអាចមានលទ្ធភាពចុះឈ្មោះជាមួយ ប.ស.ស. ហ្នឹងបានលឿនរហ័ស»។អ្នកស្រី រាជ សាវ៉ើន ប្រជាពលរដ្ឋមកពីខេត្តកំពង់ស្ពឺបាននិយាយថា អ្នកស្រីសប្បាយចិត្តដែលរាជរដ្ឋាភិបាលបានបង្ខិតសេវា ប.ស.ស. ឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ ដែលធ្វើឱ្យមានភាពងាយស្រួលទាំងចុះឈ្មោះធ្វើបណ្ណ ប.ស.ស. និងការដាក់ឯកសារស្នើសំណង ប.ស.ស. បានផងដែរ។  អ្នកស្រីថ្លែងថា៖«និយាយទៅសប្បាយចិត្តមែន ការដែលបងបានដឹងដោយសារ កាលពីក្មួយគាត់គ្រោះថ្នាក់ការងារ បងត្រូវរត់ឯកសារហ្នឹងនៅឯអង្គស្នួល ត្រូវប្រើរយៈពេលយូរហើយឆ្ងាយ ហើយការទទួលការព្យាបាលពីមន្ទីរពេទ្យគឺ ញឹកញាប់ អ៊ីចឹងយើងត្រូវតែរត់ទៅរកឯកសារពី ប.ស.ស. ហើយយកមកប្រគល់ឱ្យពេទ្យ ពេទ្យស៊ីញេហើយយកទៅឱ្យ ប.ស.ស. វិញដើម្បីបានទទួលអត្ថប្រយោជន៍ ពី ប.ស.ស. ក្នុងការទទួលការព្យាបាល តែដល់ឥឡូវមកនៅក្បែរផ្ទះ ហើយទីធ្លាធំទូលាយ បុគ្គលិកច្រើន សេវាលឿន បើសម្រាប់បងមានពិការភាពចេះ គេសម្រួលលឿន»។ ចំណែក លោក ទ្រី មុន្នីវឌ្ឍនា ពលរដ្ឋម្នាក់ទៀតនៅរាជធានីភ្នំពេញ បានអបអរសាទរចំពោះការបើកសម្ពោធសាខា ប.ស.ស នៅផ្សារទំនើបអ៊ីអន ខណ្ឌសែនសុខ ដែលជាទីតាំងពលរដ្ឋ និងអាជីវករមកពីតំបន់ផ្សេងៗ មិនត្រឹមតែអាចមកទិញទំនិញ ឬមកដើរកម្សាន្តនោះទេ ប៉ុន្ដែថែមទាំងអាចឆ្លៀតពេលមកធ្វើបណ្ណ ប.ស.ស បានទៀតផង។ លោកបញ្ជាក់ថា៖ «អូ បង បើចំពោះខ្ញុំរឿងហ្នឹងវាល្អមួយ ព្រោះថាអ្នកខ្លះនៅខាងផ្នែកខាងខណ្ឌផ្សេងៗ ទៅយើងទៅធ្វើដល់ខណ្ឌផ្សេងវាឆ្ងាយ តែឥឡូវបើថាមានៅអ៊ីអននេះ វាអាចបន្ធូបន្ថយការចំណាយ ងាយស្រួលក្នុងការធ្វើផង។ ទី១យើងអាចមកដើរកម្សាន្តនៅអ៊ីអនហ្នឹងផង ហើយយើងអាចឆ្លៀតមកធ្វើបណ្ណ ប.ស.ស. នៅអ៊ីអនហ្នឹងផង»។គិតត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមាជិកប្រើប្រាស់សេវា ប.ស.ស សរុបចំនួន ២ ៤៥៣ ៩១៤ នាក់ ដែលក្នុងនោះសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈមានចំនួន ៤៤០ ៣៦៥នាក់ សមាជិក ប.ស.ស. ក្នុងវិស័យឯកជនមានចំនួន ១ ៦៤៣ ៩៨៧នាក់ សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ចំនួន ២៨៣ ៤២១នាក់ និងសមាជិក ប.ស.ស. ដែលជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៨៧ ៩០៩នាក់៕

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ៖ កម្ពុជាគឺជាគម្រូនៃបទពិសោធន៍រវាងសន្តិភាព និងការអភិវឌ្ឍ

2024/08/21 06:54:27 pm        102
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកជំទាវ Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប លោកជំទាវ Retno Marsudi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ីបានថ្លែងកោតសរសើរការអភិវឌ្ឍនិងភាពរីកចម្រើនរបស់កម្ពុជា ដោយសារតែកម្ពុជាមានសុខសន្តិភាព និង បានចាត់ទុកកម្ពុជា គឺជាគម្រូនៃបទពិសោធន៍រវាងសន្តិភាព និងការអភិវឌ្ឍ។ លោកជំទាវរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការបង្កើតសង្គ្រាមគឺងាយស្រួល ប៉ុន្តែ នៅពេលសង្គ្រាមផ្ទុះហើយ គឺមិនដឹងថា នឹងបញ្ចប់នៅពេលណាឡើយ ដូចមានឧទាហរណ៍នៅប្រទេសមួយចំនួន។ លោកជំទាវរដ្ឋមន្ត្រីក៏បានគោរពរាយការណ៍ជូនសម្តេចធិបតីអំពីលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំលើកទី៥របស់គណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូណេស៊ីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី(The 5th JCBC) ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២៤។ សម្ដេចធិបតីបានគូសបញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព ដែលជាមូលដ្ឋានចាំបាច់សម្រាប់ការអភិវឌ្ឍ និងសង្កត់ធ្ងន់ថា ការសម្រេចបានសន្តិភាពមិនងាយស្រួលឡើយ ។ ហេតុនេះហើយ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការថែរក្សាសុខសន្តិភាព ពោលគឺមិនត្រូវឱ្យបាត់បង់ដូចអតីតកាល។ សម្តេចធិបតី បានអរគុណឥណ្ឌូណេស៊ី ដែលបានរួមចំណែកក្នុងដំណើរការស្វែងរកសន្ដិភាពនៅកម្ពុជា នៅចុងទស្សវត្ស ឆ្នាំ១៩៨០ និងដើមទសវត្សឆ្នាំ១៩៩០ និងបានវាយតម្លៃខ្ពស់ចំពោះជោគជ័យ និងលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំJCBC លើកទី៥។ ដោយឆ្នាំនេះគឺជាខួបលើក៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូនេស៊ី សម្ដេចធិបតី និងលោកជំទាវរដ្ឋមន្ត្រីការបរទេស បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗមួយចំនួន ដូចជា វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ការតភ្ជាប់ប្រជាជននិងប្រជាជន ព្រមទាំង ការពារជាតិនិងសន្ដិសុខ៕

កាកបាទក្រហមកម្ពុជារៀបចំកិច្ចប្រជុំពិភាក្សាស្វែងយល់អំពីច្បាប់មនុស្សធម៌អន្តរជាតិ

2024/08/21 06:20:02 pm        148
ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងសេចក្តីសម្រេចចំនួន៥ ដែលនឹងអនុម័តដោយសន្និសីទអន្តរជាតិលើកទី៣៤ អបអរខួបទី៧៥ «អនុសញ្ញាហ្សឺណែវ ១២ សីហា ២០២៤» ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា នាទីស្នាក់ការកណ្តាល។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី Ms. Thi Huong Giang Tran ប្រតិភូ ICRC ប្រចាំទីក្រុងបាងកក ដោយបានធ្វើបទបង្ហាញស្តីពី«ដំណើរឆ្ពោះទៅការរៀបចំសន្និសីទអន្តរជាតិលើកទី៣៤ របស់សមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម» បន្ទាប់ពីកញ្ញា ធីហួងហ្សា ធ្វើបទបង្ហាញរួចសមាជិកសមាជិកានៃអង្គប្រជុំបានបំបែកក្រុមពិភាក្សា លើសេចក្តីព្រាងសេចក្តីសម្រេចជា៥ក្រុមដែលរួមមាន៖ ក្រុមទី១ពិភាក្សាអំពីការឆ្ពោះទៅរកវប្បធម៌សកល នៃការអនុលោមតាមច្បាប់ មនុស្សធម៌អន្តរជាតិ, ក្រុម២ពិភាក្សាអំពីការការពារជនស៊ីវិល ជនដែលត្រូវបានការពារ ឧបករណ៍ប្រឆាំងទៅនឹងប្រតិបត្តិការលើប្រព័ន្ធអ៊ីនធឺណិត និងព័ត៌មានក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធ, ចំណែកក្រុមទី៣ស្តីអំពីការពង្រឹងការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយតាមរយៈគោលនយោបាយ ផែនការ និងច្បាប់គ្រោះមហន្តរាយ, ក្រុមទី៤ពិភាក្សាអំពីការពង្រឹងភាពជាអ្នកដឹកនាំមូលដ្ឋាន,សមត្ថភាពនិងការបែងចែកសកម្មភាពមនុស្សធម៌ តាមគោលការណ៍ និងការពង្រឹងភាពធន់ និងក្រុមទី៥ ពិភាក្សាអំពីការការពារប្រជាជន ពីផលប៉ះពាល់នៃភាពមនុស្សធម៌ ទាក់ទងការបង្កខូចខាត ដោយគ្រោះធម្មជាតិកម្រ។បន្ទាប់ពីបានពិភាក្សា និងធ្វើបទបង្ហាញតាមក្រុមនីមួយៗរួច លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណចំពោះសមាជិកសមាជិកាក្រុមពិភាក្សាទាំងអស់ ដែលបានផ្តល់នូវធាតុចូលសំខាន់ៗ ដែលបន្ថែមនូវគុណតម្លៃ សម្រាប់ជាដំណើរឈានឆ្ពោះទៅមុខរបស់ កាកបាទក្រហមកម្ពុជា ស្របតាមស្ថានភាពថ្មី បរិបទថ្មី តម្រូវការថ្មី និងមានសំណូមពរល្អៗជាច្រើន សំដៅលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពការងារ ដោយបន្ស៊ីទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ថ្លែងក្នុងឱកាសបិទកិច្ចប្រជុំនេះដែរ លោកជំទាវអគ្គលេខាធិការ ពុំ ចន្ទីនី បានវាយតម្លៃខ្ពស់ និងមានមោទនភាពចំពោះអង្គប្រជុំទាំងមូល ដែលសុទ្ធតែជាសមាជិកសមាជិកាសកម្មរបស់ កាកបាទក្រហមកម្ពុជា ប្រកបដោយថាមភាព ដែលមានការស្វែងយល់ខ្ពស់ អំពីច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសលើសេចក្តីសម្រេចទាំង៥ ក្នុងកិច្ចពិភាក្សាពេញមួយថ្ងៃនេះ។ ជាមួយគ្នានេះ លោកជំទាវ បានឯកភាពលើសំណើក្នុងការបង្កើតគ្រូបង្គោល ច្បាប់មនុស្សធម៌អន្តរជាតិ នៅតាមគ្រឹះស្ថានសិក្សា និងសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី-ខេត្ត នាពេលអនាគតផងដែរ៕អត្ថបទ៖ សំ ងីម

ឯកអគ្គរដ្ឋទូតអុយរ៉ាហ្គាយ ដែលទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ប្តេជ្ញានឹងចូលរួមជំរុញវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង

2024/08/21 06:04:53 pm        73
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូន លោកជំទាវ Valeria Csukasi Cabrera ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអុយរ៉ាហ្គាយ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី ឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។នៅក្នុងជំនួបនារសៀលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវឯកអគ្គរដ្ឋទូត ក្នុងឱកាសដែលទើបទទួលបានការចាត់តាំងឱ្យមកបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា។ តាមរយៈបេសកកម្មការទូតនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមថាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់មានភាពតែរឹងមាំ និងប្រសើរឡើងថែមមួយកម្រិតទៀត។ ជាមួយគ្នានេះ លោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញពីចំណាប់អារម្មណ៍ជាវិជ្ជមាន ចំពោះការផ្លាស់ប្តូរមុខមាត់របស់ព្រះរាជាចក្រកម្ពុជា ជាពិសេសគឺ រាជធានីភ្នំពេញ ដែលមានភាពខុសប្លែកគ្នាជាខ្លាំង បើធៀបនឹងទស្សកិច្ចលើកទីមួយរបស់លោកជំទាវមកកាន់ទីនេះ។ ដោយមើលឃើញពីសក្តានុពល និងការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា លោកជំទាវ ក៏បានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការចូលរួមសហការជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាការទាក់ទាញទេសចរ ពីសាធារណរដ្ឋអ៊ុយរ៉ាហ្គាយ មកទស្សនាព្រះរាជាណាចក្រកម្ពុជា ឱ្យបានកាន់តែច្រើនផងដែរ៕

ព្រះរាជអាជ្ញា និងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បំបែកសំណុំរឿងលង់ទឹកស្លាប់ ទៅជាអំពើហឹង្សាអោយមនុស្សស្លាប់

2024/08/21 05:14:13 pm        804
កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បន្តសាកសួរលើជនសង្ស័យ២នាក់បន្ថែម និងបានរកឃើញថា ករណីជនរងគ្រោះស្លាប់កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នោះ ដោយសារតែជនសង្ស័យម្នាក់ប្រើហឹង្សាលើជនរងគ្រោះបណ្តាលអោយស្លាប់ក្នុងទឹកស្រះ។លោកវីរសេនីឯក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថា៖ ដោយសារឯកឧត្តមព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពង់ឆ្នាំង មានការសង្ស័យលើការស្លាប់របស់ជនរងគ្រោះឈ្មោះ ប្រាក់ សុមាលី ហៅជុយ អាយុ៦២ រស់នៅភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានស្លាប់តាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបានអោយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បើកការស៊ើបអង្កេតលើករណីនេះអោយបានច្បាស់លាស់។ ក្រោយការស៊ើបអង្កេតមកដល់ថ្ងៃទី២០ និង២១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមព្រះរាជអាជ្ញា និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានស្រាវជ្រាវរកឃើញថា ការស្លាប់របស់ជនរងគ្រោះ មិនមែនស្លាប់ដោយការលង់ទឹកនោះទេ គឺស្លាប់ដោយការប្រើហឹង្សាពីជនសង្ស័យ ។ ក្រោយពីសាកសួរជនសង្ស័យទាំង២នាក់រួច ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានអោយកម្លាំងកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចំណាត់ការតាមនីតិវិធី៕ កាំង ហុងវាស្នា

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ ត្រូវបង្កើនការយកចិត្តទុកដាក់ ប្រយុទ្ធប្រឆាំងជំងឺឆ្លង ចត្តាឡីស័កនៅតាមច្រកព្រំដែន និងការអប់រំសុខភាព

2024/08/21 04:58:42 pm        151
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ ដោយត្រូវបង្កើនការយកចិត្តទុកដាក់ និងបុរេសកម្មក្នុងកិច្ចការងារដែលនៅក្នុងបន្ទុកខ្លួន ដូចជាកិច្ចការប្រយុទ្ធប្រឆាំងជំងឺឆ្លង ដោយពិនិត្យលើកិច្ចការចត្តាឡីស័កនៅតាមច្រកព្រំដែន ការអប់រំសុខភាពលើការប្រឈមការពុលស្រា និងជំងឺឆ្លងនានាផ្សេងៗទៀត។ ​ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំប្រចាំខែសីហា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត, នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងសុខាភិបាល។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងអង្គភាពក្រោមឱវាទក្រសួង ក៏ដូចជាគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ ត្រូវយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍សមត្ថភាពក្នុងការរាយការណ៍ ភាពរលូនក្នុងការប្រាស្រ័យទាក់ទង និងឥរិយាបថក្នុងការបំពេញការងារឱ្យកាន់តែមានភាពល្អប្រសើរ និងសំដៅប្រសិទ្ធភាព។ មិនត្រឹមតែប៉ុណ្ណោះឯកឧត្តមសាស្រ្តាចារ្យ ក៏បានណែនាំបន្ថែមលើការពង្រឹងការបណ្តុះបណ្តាលបន្ថែមលើជំនាញវិជ្ជាជីវៈសុខាភិបាលដែលខ្វះខាត បន្តពន្លឿនកិច្ចការផ្តល់ឋានៈសាស្រ្តាចារ្យក្នុងវិស័យសុខាភិបាល កិច្ចការកាត់បន្ថយមរណៈភាពមាតានិងទារក កិច្ចការនិយ័តកម្មសេវាឯកជនទូទាំងរាជធានី-ខេត្ត និងកិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូប្រកបដោយសង្គតិភាព។  ឯកឧត្តមសាស្រ្តាចារ្យ ក៏បានថ្លែងអំណរគុណនិងសាទរជូនចំពោះ ថ្នាក់ដឹកនាំ ទីប្រឹក្សា ថ្នាក់ដឹកនាំអង្គភាពថ្នាក់កណ្តាល និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញបេសកកម្មការងារបានល្អប្រកបដោយគុណភាព និងការយកចិត្តទុកដាក់ខ្ពស់ ចាប់តាំងពីដើមអាណត្តិមកដល់បច្ចុប្បន្នដែលមានរយៈពេលមួយឆ្នាំត្រឹមនាថ្ងៃនេះ។ ឯកឧត្តមសាស្រ្តាចារ្យបានបង្ហាញពីទឹកចិត្តសាទររីករាយចំពោះស្មារតីរួមគ្នាពង្រឹងសមត្ថភាពស្ថាប័ន ពង្រឹងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងការយកចិត្តទុកដាក់ និងជាពិសេសបានផ្តល់ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ នវានុវត្ត និងភាពច្នៃប្រឌិតដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលឱ្យបានដើរទៅមុខបានមួយជំហានធំ ដែលសមិទ្ធផលទាំងនេះបានជួយជាទុនបន្ថែមសម្រាប់ជំរុញការអនុវត្តកិច្ចការក្នុងស្ថាប័នឱ្យមានវឌ្ឍនភាព និងភាពល្អប្រសើរ ដ៏ឧត្តុង្គឧត្តមមួយក្នុងការជំរុញការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងគ្រប់ជ្រុងជ្រោយ។ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ទីប្រឹក្សា ថ្នាក់ដឹកនាំអង្គភាពថ្នាក់កណ្តាល និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបន្តខិតខំក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងកិច្ចការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕អត្ថបទ រដ្ឋា

ឯកឧត្តម ហ៊ុន ម៉ានី ផ្តាំផ្ញើដល់និស្សិតទៅសិក្សានៅក្រៅប្រទេសឱ្យខិតខំរៀនសូត្រ​យក​ចំណេះវិជ្ជាមកចូលរួមអភិវឌ្ឍប្រទេសជាតិ និងដើរតួនាទីជាភ្នាក់ងារផ្សព្វផ្សាយ​ពីសក្កានុពលរបស់កម្ពុជា

2024/08/21 04:37:02 pm        573
ភ្នំពេញ៖ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតទទួលជួបក្រុមនិស្សិតកម្ពុជា ដែលជាជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសសាធារណរដ្ឋកូរ៉េ ប្រទេសជប៉ុន ប្រទេសហុងគ្រី និងសាធាណរដ្ឋប្រជាមានិតចិន ចាប់ពីកម្រិតបណ្ឌិត អនុបណ្ឌិត និងបរិញ្ញាបត្រ ចំនួន ២៧នាក់ ក្នុងនោះមានស្រី ១៧នាក់ នៅទីស្តីការក្រសួងមុខងារសាធារណៈ ដើម្បីទទួលអនុសាសន៍ណែនាំ តម្រង់ទិសមុនចាកចេញទៅបំពេញបេសកកម្មនាពេលខាងមុខ។ផ្តើមពីការចូលរួមអបអរសាទរដល់និស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសទាំង៤ នាពេលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះសមត្ថភាព និងសក្តានុពលធនធានមនុស្សកម្ពុជា ជាពិសេសសម្រាប់បណ្តានិស្សិតខ្មែរទៅសិក្សានៅក្រៅប្រទេស ដែលឯកឧត្តមជឿជាក់ថា ធនធានមនុស្សកម្ពុជា តែងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីបុព្វហេតុកសាងកម្លាំងរួម ក្នុងការចូលរួមបន្តរក្សាភាពធន់ និងកសាងសមត្ថភាពជាតិ ដើម្បីប្រកួតប្រជែងលើឆាកអន្តរជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា និស្សិតម្នាក់ៗ គឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងការចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ភាពជោគជ័យរបស់និស្សិតទាំងអស់គ្នានាពេលនេះ គឺជាភាពជោគជ័យរបស់ក្រុមគ្រួសាររបស់ខ្លួន ហើយក៏ជាភាពជោគជ័យនៃសង្គមជាតិ និងប្រទេសជាតិ ព្រោះយើងទាំងអស់គ្នាមានការផ្សារភ្ជាប់អនាគតរបស់យើងទៅនឹងអនាគតរបស់ប្រទេសកម្ពុជា។ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមខុងារសាធារណៈ ដែលមានវត្តមានក្នុងជំនួបនេះ ក៏បានចែករំលែកនូវបទពិសោធន៍ និងទស្សនៈមួយចំនួនពីការទៅបន្តការសិក្សានៅក្រៅប្រទេស ដែលខ្លួនធ្លាប់បានឆ្លងកាត់ និងជំរុញចិត្តដល់និស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជាពីសាលា ក្នុងតួនាទីជាអ្នកផ្សព្វផ្សាយ និងធ្វើឱ្យគេស្គាល់ពីកម្ពុជា ដោយភាពជាតំណាងប្រទេសកម្ពុជា និងប្រជាជនខ្មែរ។ ក្នុងភាពជាតំណាង គួរខិតខំសិក្សាឈ្វេងយល់បន្ថែមពីអតីកាល ដែលនាំឱ្យកម្ពុជាឈានមកដល់ពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ដែលកើតចេញពីការលះបង់របស់ថ្នាក់ដឹកនាំចាស់ៗ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងបញ្ញាស្មារតីរបស់ពួកគាត់ទាំងអស់គ្នា។សូមជូនពរប្អូនៗឱ្យទទួលបានជោគជ័យ ជួបតែសុខសុវត្ថិភាព ហើយត្រលប់មកវិញជាមួយនូវកិត្តិយសសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕

អ្នកនាំពាក្យបដិសេធព័ត៌មានថាមានករណី ព័ទ្ធផ្ទះសម្ដេច ស ខេង និងឯកឧត្តម ស សុខា

2024/08/21 04:14:58 pm        795
ភ្នំពេញ៖ លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសបដិសេធដាច់អហង្ការ ចំពោះ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិត ថាមានករណីសម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យព័ន្ធផ្ទះសម្ដេចក្រឡាហោម ស ខេង និង​ផ្ទះឯកឧត្តម ស សុខា ពាក់ព័ន្ធនឹងការមិនគាំទ្រគម្រោង CLV ។អ្នកនាំពាក្យ បានចាត់ទុកព័ត៌មាននេះ គឺជាព័ត៌មានមិនពិត មានការរៀបចំ​សេណារ៉េយូ​មួល​បង្កាច់ ខុសពីការពិត ដែលមានចរិតបម្រើគោលបំណង ដ៏ពិសពុលជ្រុលនិយម របស់ខ្លួន ក្នុង​ការ​បំបែក​បំបាក់សាមគ្គីភាព ឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំ ពិសេសក្នុងចេតនាបង្កើតឲ្យមានការភ័ន្តច្រឡំ និង​មន្ទិលសង្ស័យមកលើគោលជំហរ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំប្រទេស និងការពារ​ផល​ប្រយោជន៍​ជាតិ និងប្រជាជន ។លោក រ៉េន រតនៈ បានបញ្ជាក់ថា គ្មានការឃុំឃាំងខ្លួនសម្ដេចក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា និងឯកឧត្តម ស សុខា នៅក្នុងគេហដ្ឋានដូចកាផ្សព្វផ្សាយនោះឡើយ ដោយ​សម្ដេច ស ខេង និងឯកឧត្តមអភិសន្តិបណ្ឌិត មានសិទ្ធិសេរី​ភាព​ពេញ​លេញ​ក្នុង​បេសកកម្ម​ការងារ​បម្រើជាតិ និងប្រជាជនប្រក្រតី ។អ្នកនាំពាក្យ បានបន្ថែមថា មជ្ឈដ្ឋានប្រឆាំងជ្រុលនិយមទាំងក្នុង និងក្រៅប្រទេស​តែងតែ​បាន​ប្រើ​ប្រាស់​វិធី​សាស្ត្រដដែលៗ បង្កប់ដោយល្បិតពុតត្បុតនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បី​ប៉ុនប៉ងបំបែកបំបាក់សាមគ្គីផ្ទៃក្នុង របស់ថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់​ដឹកនាំ​បន្ត​វេន​របស់​រាជ​រដ្ឋាភិបាលកម្ពុជា ។លោកបានគូសបញ្ជាក់ថា តែយ៉ាងណា ទាំងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំបន្តវេន នៅ​តែបន្តរក្សាបាននូវឯកភាព និងសាមគ្គីភាពផ្ទៃក្នុងយ៉ាងរឹងមាំ តាមរយៈការ​តម្កល់​ឧត្តម​ប្រយោជន៍​រួម ក្នុងបុព្វហេតុជាតិ និងប្រជាជន ៕ អត្ថបទ បាន សុខរិទ្ធិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/08/21 04:05:40 pm        645
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកជំទាវ Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

រយៈពេល១ឆ្នាំនៃអាណត្តិថ្មី៖ វិស័យឯកជនទទួលស្គាល់ពីគុណភាព នៃការបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាលដែលបានឆ្លើយតបតម្រូវការរបស់ក្រុមហ៊ុន

2024/08/21 04:01:31 pm        586
ភ្នំពេញ៖ វិស័យឯកជនបានបង្ហាញការពេញចិត្តគាំទ្រគុណភាព នៃការបណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល ដែលធ្វើឱ្យយុវជនមានជំនាញច្បាស់លាស់ ផ្តល់​ភាព​ងាយ​ស្រួល និងផលចំណេញច្រើនសម្រាប់វិស័យឯកជន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាស​ដាក់​ឱ្យអ​នុវត្តជាផ្លូវការនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស​ដល់​យុវជន​ចំនួន​ប្រមាណ ១,៥ លាននាក់មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ការ​យកចិត្តទុកដាក់លើការបណ្តុះបណ្តាលអ្នកជំនាញនេះ លោក ជន វិចិត្រ ប្រធានផ្នែកជ្រើស​រើស​បុគ្គលិក និងបណ្តុះបណ្តាល នៃក្រុមហ៊ុនមីនេបៀ(ខេមបូឌា) ថ្លែងថា ការជំរុញលើក​កម្ពស់​យុវជន​ឱ្យ​មានជំនាញ បានជួយដល់វិស័យឯកជន មានភាពងាយស្រួលជាងមុនក្នុងការស្វែងរកអ្នកជំនាញមកបំពេញការងារ ពោលគឺទទួលបានធនធានថ្មីដោយមិនបាច់ចំណាយពេលវេលា និងថវិកាបង្ហឹកបង្ហាត់ច្រើន។ លោកថ្លែងថា៖«វាជាកម្មវិធីមួយដ៏ល្អខ្លាំងមែនទែនសម្រាប់ក្រុមហ៊ុន ក៏ដូចជាយុវជនដែរ ព្រោះអីសម្រាប់ក្រុមហ៊ុនវាដឹងតែល្អហើយ ព្រោះអីពីមុនមកយើងរើសបុគ្គលិកគឺយើងពិបាករកអ្នកជំនាញ អាចនិយាយថាពិបាកព្រោះអីដោយសារយើង ត្រូវការកម្លាំងពលកម្ម្មច្រើន ហើយអ្នកដែលមានចំណេះដឹងជំនាញទាំងអស់នោះវាតិច»។  លោកវិចិត្រ បន្ថែមថា កម្មវិធីបណ្តុះបណ្តាលនេះ បានបើកឱកាសសម្រាប់យុវជន ឱ្យទទួលបានឱកាសនៃការរៀនសូត្របានកាន់តែច្រើន ខណៈឱកាសការងារក៏កំពុងរង់ចាំពួកគេ។ ចំណែក លោកឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប មើលឃើញថា ការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលជាយុទ្ធសាស្ត្រដ៏មុតស្រួចក្នុងការលើកកម្ពស់ធនធានមនុស្ស ស្របពេលប្រទេសជាតិកាន់តែរីកចម្រើនឡើងឥតឈប់ឈរ។ មិនតែប៉ុណ្ណោះ កម្មវិធីបណ្តុះបណ្តាលនេះ នឹងទាក់ទាញអ្នកវិនិយោគបន្ថែមទៀតចូលមកកម្ពុជា ព្រោះក្រៅពីការគិតគូលើបទដ្ឋានគតិយុត្តិផ្សេងៗ កម្លាំងពលកម្មគឺជាចំណុចស្នូលក្នុងការសម្រេចចិត្តរបស់អ្នកវិនិយោគ ផងដែរ។លោកបន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល បានឆ្លើយតបការចង់បានរបស់កម្មករនិយោជិត និងជាផ្នែកមួយដ៏សំខាន់ក្នុងដំណើរការអាជីវកម្ម ក៏ដូចជាម្ចាស់សហគ្រាសទាំងអស់។ លោកថ្លែងថា៖«ជំនាញនេះគឺសឹងតែស្មើនឹងឆ្នាំងបាយ ពីព្រោះថាវាជួយបង្កើនផលិតភាពក្រុមហ៊ុន ហើយជួយបង្កើនផលិតភាពការងារ ហើយក៏ជាឧបករណ៍មួយដ៏សំខាន់ក្នុងការស្រូបទាញអ្នកវិនិយោគិនមកប្រទេសកម្ពុជាយើងដែរ»។ រីឯ លោក Albert Tan អនុប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) បានសាទរចំពោះរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាពិសេសគឺកម្មវិធី ១.៥លាននាក់ ដែលជារឿងល្អ ចាំបាច់ មានអត្ថប្រយោជន៍ និងមានសារៈសំខាន់ក្នុងការកសាងវិស័យឯកជន។ លោកបញ្ជាក់ថា ៖«ភាពរហ័សរហួនរបស់រាជរដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងកង្វល់ ឬបញ្ហាប្រឈមផ្សេងៗរបស់វិស័យឯកជននេះគឺ ឱ្យវិស័យឯកជនកាន់តែមានទំនុកចិត្តលើរាជរដ្ឋាភិបាល ទាំងវិនិយោគដែលមានស្រាប់នៅក្នុងប្រទេស ក៏ដូចជាការទាក់ទាញវិនិយោគថ្មី បន្ថែមមកទៀត»។លោក ប៊ុន ថន ប្រធានប្រតិបត្តិការធុរកិច្ចក្រុមហ៊ុនផលិតទឹកវីតាល់ និយាយថា ចំពោះសមត្ថភាពគុណភាពសិស្សរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល គឺក្រុមហ៊ុនអាចទទួលយកបាន ហើយមានភាពងាយស្រួលជាងមុន ដោយក្រុមហ៊ុនគ្រាន់តែចំណាយពេលបន្តិចបន្តួចក្នុងការ បណ្តុះបណ្តាលគោលការណ៍ក្រុមហ៊ុន គោលការណ៍អនាម័យ សុវត្ថិភាពម្ហូបអាហារ និងសុត្ថិភាពបុគ្កលិក ជាដើមប៉ុណ្ណោះ។ លោកថ្លែងថា ៖«យើងមានការសប្បាយចិត្តដោយបុគ្គលិកជំនាញរបស់យើងជួយបង្កើនផលិតភាពទៅលើក្រុមហ៊ុន ហើយយើងកាត់បន្ថយមិនមានរើសបុគ្គលិកជំនាញពីក្រៅប្រទេសមកធ្វើការទេ ហើយយើងអាចដោះស្រាយបញ្ហានៅពេលដែលម៉ាស៊ីនខូច ហើយនិងការថែទាំ យើងមានបុគ្គលិកជំនាញធ្វើការទាន់ពេលវេលា យើងកាត់បន្ថយការខ្ជះខ្ជាយរបស់យើងបានច្រើន»។លោកប្រធានប្រតិបត្តិការធុរកិច្ចក្រុមហ៊ុនផលិតទឹកវីតាល់ បានអរគុណរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ក្នុងការជំរុញការបណ្តុះបណ្តាលដល់យុវជន ឱ្យមានជំនាញ១យ៉ាងតិចដើម្បីអាចស្វែងរកការងារធ្វើបាន មានប្រាក់ចំណូលសមរម្យ ហើយអាចធ្វើការអភិវឌ្ឍខ្លួនទៅជាមូលធនមនុស្សដ៏ប្រសើរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តេជោលីគ រកឃើញក្រុមខ្លាំងឡើងជុំទី២ ខណៈបញ្ជាការដ្ឋានអង្គរក្ស ជាក្រុមតែមួយគត់ មិនស្គាល់ចាញ់
06/03/2026 01:06 PM
ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក
06/03/2026 12:06 PM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់បង្កើនថវិកាការពារជាតិមិនចាំបាច់កាត់ពីវិស័យផ្សេងទេ
06/03/2026 12:06 PM
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ទទួល​បាន​ការលើកលែងទោសពីព្រះមហាក្សត្រ
06/03/2026 12:06 PM
សម្ដេចធិបតី៖ បរិការណ៍ពិភពលោកបច្ចុប្បន្ន កម្ពុជាត្រូវពន្លឿនការកែទម្រង់លើវិស័យសេដ្ឋកិច្ច និងការពារជាតិ
06/03/2026 12:06 PM
សម្ដេចតេជោ ហ៊ុន សែន ណែនាំមន្រ្ដីត្រូវបម្រើប្រជាជនដោយស្មោះត្រង់ និង​លុប​បំបាត់​ទង្វើ​ខុស​ឆ្គង​ចំពោះ​ពលរដ្ឋ
06/03/2026 12:06 PM
ចិន រិះគន់ប្រមុខការពារជាតិហ្វីលីពីនជុំវិញការលើកឡើងពី «ការគំរាមកំហែង» របស់ចិន
06/03/2026 12:06 PM
សម្តេចតេជោ ហ៊ុន សែន៖ កំពង់ធំជាគោលដៅការចាប់អារម្មណ៍លើការវិនិយោគកែច្នៃស្វាយចន្ទី ខណៈ​មហិច្ឆតាកម្ពុជាចង់ប្រែក្លាយជាអធិរាជស្វាយចន្ទី
06/03/2026 12:06 PM
ក្រុមអ្នកតវ៉ា ដុតសំបកកង់រថយន្ត បន្តទាមទារឱ្យប្រធានាធិបតីប្រទេសបូលីវី ចុះចេញពីតំណែង
06/03/2026 11:06 AM
អង្គការឧតុនិយមពិភពលោក(WMO)៖ បាតុភូត El Nino បង្កើនហានិភ័យអាកាសធាតុធ្ងន់ធ្ងរ
06/03/2026 11:06 AM