សម្តេចតេជោ ហ៊ុន សែន៖ «គ្មានការយោគយល់ណាមួយ ចំពោះទីកន្លែងណាក៏ដោយ ដែល​បើក​ឱកាស​ឲ្យ​ពួក​ឆបោក​តាម​ប្រព័ន្ធអនឡាញ ធ្វើសកម្មភាព»
មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសណែនាំឱ្យគ្រប់ជំនាញទាំងអស់បង្កើនការយកចិត្តទុកដាក់បង្ក្រាប Online Scams និងបទល្មើសផ្សេងៗ
ស្ថានទូតខ្មែប្រចាំនៅសាធារណរដ្ឋកូរ៉េ ចុះ MOU ជាមួយមន្ទីរពេទ្យដៃគូ ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋខ្មែរនៅកូរ៉េ
ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក

ព័ត៌មានជាតិ

អ្នកនាំពាក្យបដិសេធព័ត៌មានថាមានករណី ព័ទ្ធផ្ទះសម្ដេច ស ខេង និងឯកឧត្តម ស សុខា

2024/08/21 04:14:58 pm        795
ភ្នំពេញ៖ លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសបដិសេធដាច់អហង្ការ ចំពោះ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិត ថាមានករណីសម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យព័ន្ធផ្ទះសម្ដេចក្រឡាហោម ស ខេង និង​ផ្ទះឯកឧត្តម ស សុខា ពាក់ព័ន្ធនឹងការមិនគាំទ្រគម្រោង CLV ។អ្នកនាំពាក្យ បានចាត់ទុកព័ត៌មាននេះ គឺជាព័ត៌មានមិនពិត មានការរៀបចំ​សេណារ៉េយូ​មួល​បង្កាច់ ខុសពីការពិត ដែលមានចរិតបម្រើគោលបំណង ដ៏ពិសពុលជ្រុលនិយម របស់ខ្លួន ក្នុង​ការ​បំបែក​បំបាក់សាមគ្គីភាព ឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំ ពិសេសក្នុងចេតនាបង្កើតឲ្យមានការភ័ន្តច្រឡំ និង​មន្ទិលសង្ស័យមកលើគោលជំហរ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំប្រទេស និងការពារ​ផល​ប្រយោជន៍​ជាតិ និងប្រជាជន ។លោក រ៉េន រតនៈ បានបញ្ជាក់ថា គ្មានការឃុំឃាំងខ្លួនសម្ដេចក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា និងឯកឧត្តម ស សុខា នៅក្នុងគេហដ្ឋានដូចកាផ្សព្វផ្សាយនោះឡើយ ដោយ​សម្ដេច ស ខេង និងឯកឧត្តមអភិសន្តិបណ្ឌិត មានសិទ្ធិសេរី​ភាព​ពេញ​លេញ​ក្នុង​បេសកកម្ម​ការងារ​បម្រើជាតិ និងប្រជាជនប្រក្រតី ។អ្នកនាំពាក្យ បានបន្ថែមថា មជ្ឈដ្ឋានប្រឆាំងជ្រុលនិយមទាំងក្នុង និងក្រៅប្រទេស​តែងតែ​បាន​ប្រើ​ប្រាស់​វិធី​សាស្ត្រដដែលៗ បង្កប់ដោយល្បិតពុតត្បុតនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដើម្បី​ប៉ុនប៉ងបំបែកបំបាក់សាមគ្គីផ្ទៃក្នុង របស់ថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់​ដឹកនាំ​បន្ត​វេន​របស់​រាជ​រដ្ឋាភិបាលកម្ពុជា ។លោកបានគូសបញ្ជាក់ថា តែយ៉ាងណា ទាំងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំបន្តវេន នៅ​តែបន្តរក្សាបាននូវឯកភាព និងសាមគ្គីភាពផ្ទៃក្នុងយ៉ាងរឹងមាំ តាមរយៈការ​តម្កល់​ឧត្តម​ប្រយោជន៍​រួម ក្នុងបុព្វហេតុជាតិ និងប្រជាជន ៕ អត្ថបទ បាន សុខរិទ្ធិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/08/21 04:05:40 pm        645
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកជំទាវ Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

រយៈពេល១ឆ្នាំនៃអាណត្តិថ្មី៖ វិស័យឯកជនទទួលស្គាល់ពីគុណភាព នៃការបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាលដែលបានឆ្លើយតបតម្រូវការរបស់ក្រុមហ៊ុន

2024/08/21 04:01:31 pm        586
ភ្នំពេញ៖ វិស័យឯកជនបានបង្ហាញការពេញចិត្តគាំទ្រគុណភាព នៃការបណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល ដែលធ្វើឱ្យយុវជនមានជំនាញច្បាស់លាស់ ផ្តល់​ភាព​ងាយ​ស្រួល និងផលចំណេញច្រើនសម្រាប់វិស័យឯកជន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាស​ដាក់​ឱ្យអ​នុវត្តជាផ្លូវការនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស​ដល់​យុវជន​ចំនួន​ប្រមាណ ១,៥ លាននាក់មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ការ​យកចិត្តទុកដាក់លើការបណ្តុះបណ្តាលអ្នកជំនាញនេះ លោក ជន វិចិត្រ ប្រធានផ្នែកជ្រើស​រើស​បុគ្គលិក និងបណ្តុះបណ្តាល នៃក្រុមហ៊ុនមីនេបៀ(ខេមបូឌា) ថ្លែងថា ការជំរុញលើក​កម្ពស់​យុវជន​ឱ្យ​មានជំនាញ បានជួយដល់វិស័យឯកជន មានភាពងាយស្រួលជាងមុនក្នុងការស្វែងរកអ្នកជំនាញមកបំពេញការងារ ពោលគឺទទួលបានធនធានថ្មីដោយមិនបាច់ចំណាយពេលវេលា និងថវិកាបង្ហឹកបង្ហាត់ច្រើន។ លោកថ្លែងថា៖«វាជាកម្មវិធីមួយដ៏ល្អខ្លាំងមែនទែនសម្រាប់ក្រុមហ៊ុន ក៏ដូចជាយុវជនដែរ ព្រោះអីសម្រាប់ក្រុមហ៊ុនវាដឹងតែល្អហើយ ព្រោះអីពីមុនមកយើងរើសបុគ្គលិកគឺយើងពិបាករកអ្នកជំនាញ អាចនិយាយថាពិបាកព្រោះអីដោយសារយើង ត្រូវការកម្លាំងពលកម្ម្មច្រើន ហើយអ្នកដែលមានចំណេះដឹងជំនាញទាំងអស់នោះវាតិច»។  លោកវិចិត្រ បន្ថែមថា កម្មវិធីបណ្តុះបណ្តាលនេះ បានបើកឱកាសសម្រាប់យុវជន ឱ្យទទួលបានឱកាសនៃការរៀនសូត្របានកាន់តែច្រើន ខណៈឱកាសការងារក៏កំពុងរង់ចាំពួកគេ។ ចំណែក លោកឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប មើលឃើញថា ការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលជាយុទ្ធសាស្ត្រដ៏មុតស្រួចក្នុងការលើកកម្ពស់ធនធានមនុស្ស ស្របពេលប្រទេសជាតិកាន់តែរីកចម្រើនឡើងឥតឈប់ឈរ។ មិនតែប៉ុណ្ណោះ កម្មវិធីបណ្តុះបណ្តាលនេះ នឹងទាក់ទាញអ្នកវិនិយោគបន្ថែមទៀតចូលមកកម្ពុជា ព្រោះក្រៅពីការគិតគូលើបទដ្ឋានគតិយុត្តិផ្សេងៗ កម្លាំងពលកម្មគឺជាចំណុចស្នូលក្នុងការសម្រេចចិត្តរបស់អ្នកវិនិយោគ ផងដែរ។លោកបន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល បានឆ្លើយតបការចង់បានរបស់កម្មករនិយោជិត និងជាផ្នែកមួយដ៏សំខាន់ក្នុងដំណើរការអាជីវកម្ម ក៏ដូចជាម្ចាស់សហគ្រាសទាំងអស់។ លោកថ្លែងថា៖«ជំនាញនេះគឺសឹងតែស្មើនឹងឆ្នាំងបាយ ពីព្រោះថាវាជួយបង្កើនផលិតភាពក្រុមហ៊ុន ហើយជួយបង្កើនផលិតភាពការងារ ហើយក៏ជាឧបករណ៍មួយដ៏សំខាន់ក្នុងការស្រូបទាញអ្នកវិនិយោគិនមកប្រទេសកម្ពុជាយើងដែរ»។ រីឯ លោក Albert Tan អនុប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) បានសាទរចំពោះរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាពិសេសគឺកម្មវិធី ១.៥លាននាក់ ដែលជារឿងល្អ ចាំបាច់ មានអត្ថប្រយោជន៍ និងមានសារៈសំខាន់ក្នុងការកសាងវិស័យឯកជន។ លោកបញ្ជាក់ថា ៖«ភាពរហ័សរហួនរបស់រាជរដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងកង្វល់ ឬបញ្ហាប្រឈមផ្សេងៗរបស់វិស័យឯកជននេះគឺ ឱ្យវិស័យឯកជនកាន់តែមានទំនុកចិត្តលើរាជរដ្ឋាភិបាល ទាំងវិនិយោគដែលមានស្រាប់នៅក្នុងប្រទេស ក៏ដូចជាការទាក់ទាញវិនិយោគថ្មី បន្ថែមមកទៀត»។លោក ប៊ុន ថន ប្រធានប្រតិបត្តិការធុរកិច្ចក្រុមហ៊ុនផលិតទឹកវីតាល់ និយាយថា ចំពោះសមត្ថភាពគុណភាពសិស្សរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល គឺក្រុមហ៊ុនអាចទទួលយកបាន ហើយមានភាពងាយស្រួលជាងមុន ដោយក្រុមហ៊ុនគ្រាន់តែចំណាយពេលបន្តិចបន្តួចក្នុងការ បណ្តុះបណ្តាលគោលការណ៍ក្រុមហ៊ុន គោលការណ៍អនាម័យ សុវត្ថិភាពម្ហូបអាហារ និងសុត្ថិភាពបុគ្កលិក ជាដើមប៉ុណ្ណោះ។ លោកថ្លែងថា ៖«យើងមានការសប្បាយចិត្តដោយបុគ្គលិកជំនាញរបស់យើងជួយបង្កើនផលិតភាពទៅលើក្រុមហ៊ុន ហើយយើងកាត់បន្ថយមិនមានរើសបុគ្គលិកជំនាញពីក្រៅប្រទេសមកធ្វើការទេ ហើយយើងអាចដោះស្រាយបញ្ហានៅពេលដែលម៉ាស៊ីនខូច ហើយនិងការថែទាំ យើងមានបុគ្គលិកជំនាញធ្វើការទាន់ពេលវេលា យើងកាត់បន្ថយការខ្ជះខ្ជាយរបស់យើងបានច្រើន»។លោកប្រធានប្រតិបត្តិការធុរកិច្ចក្រុមហ៊ុនផលិតទឹកវីតាល់ បានអរគុណរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ក្នុងការជំរុញការបណ្តុះបណ្តាលដល់យុវជន ឱ្យមានជំនាញ១យ៉ាងតិចដើម្បីអាចស្វែងរកការងារធ្វើបាន មានប្រាក់ចំណូលសមរម្យ ហើយអាចធ្វើការអភិវឌ្ឍខ្លួនទៅជាមូលធនមនុស្សដ៏ប្រសើរ៕

នគរបាលឃាត់ខ្លួនស្រ្តីម្នាក់ ក្រោយបាញ់បោះសេរី និងបានបង្ហោះលេងក្នុងបណ្ដាញសង្គម

2024/08/21 03:09:22 pm        874
ភ្នំពេញ៖ ក្រោយមានការបង្ហោះក្នុងបណ្ដេញសង្គម និងបានចែករំលែកតៗគ្នា ពាក់ព័ន្ធករណី ស្រ្តីម្នាក់មានគណនី facebook ឈ្មោះ Yubee Ly បានប្រើប្រាស់អាវុធ កាំភ្លើងខ្លី បាញ់បោះសេរី ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្រាវជ្រាវឃាត់ខ្លួនភ្លាមៗ តែម្ដង នាយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ។ប្រតិបត្តិការនេះធ្វើឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។សូមបញ្ជាក់ផងដែរ ស្ដ្រីដែលត្រូវបានឃាត់ខ្លួនឈ្មោះ ម៉េង លីហ័រ អាយុ២៤ឆ្នាំ ក្រោយឃាត់ខ្លួនស្រ្តីនោះ បានសារភាពថា វីដេអូបាញ់ឡើងលើមួយគ្រាប់នេះ តាំងពីឆ្នាំ២០២២ មកម្ល៉េះ ប៉ុន្ដែគេទើបយកមកបង្ហោះឡើងវិញ នៅក្នុងគណនីក្លែងក្លាយដែលប្រើប្រាស់ឈ្មោះ Yubee Ly។គួរបញ្ជាក់ផង កាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ គណនី Facebook ឈ្មោះ Yubee Ly ហើយបង្ហោះវីដេអូប្រើប្រាស់អាវុធដោយខុសច្បាប់ ដោយភ្ជាប់ជាមួយខ្លឹមសារ «អូនកាចចឹងធ្វើប្រពន្ធបងបាននៅ»។ ប្រហែល១ម៉ោង​ក្រោយ​ការបង្ហោះ កម្លាំងជំនាញ​កំណត់បានទីតាំងស្នាក់នៅ និងឈានដល់ការនាំខ្លួនស្ដ្រីម្នាក់ឈ្មោះ ម៉េង លីហ័រ អាយុ២៤ឆ្នាំ មកធ្វើការសួរនាំទាំងយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ​កម្រិតស្រាល បាននិងកំពុងបន្ដធ្វើការសួរនាំស្ដ្រីខាងលើ ដើម្បីចាត់ការបន្ដតាមនីតិវិធី។ តែទោះជាយ៉ាងណា ករណីនេះ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុង​បន្ដស្រាវ​ជ្រាវ​យ៉ាងយកចិត្តទុកដាក់ ចំណាត់ការបន្ដនឹងជូនជាដំណឹតបន្ដបន្ទាប់ទៀត៕ អត្ថបទ៖ កុម្ភះ

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាព្រឹកនេះបានអនុម័តលើគម្រោងចំណាយថវិការដ្ឋសភាឆ្នាំ២០២៥ និងរបៀបវារៈមួយចំនួនទៀត

2024/08/21 01:47:24 pm        252
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ច​ប្រជុំ​គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីពិនិត្យ និងសម្រេច​លើរបៀប​វារៈ​សំខាន់ៗមួយចំនួន ។បន្ទាប់ពីបានពិនិត្យ ពិភាក្សាតាមរបៀបវារៈរួចមក កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចអនុម័ត៖១-គម្រោងចំណាយថវិការដ្ឋសភាឆ្នាំ២០២៥ ដើម្បីផ្ញើជូនរាជរដ្ឋាភិបាលពិនិត្យសម្រេចបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៥២-សំណើធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយប្រគល់ភារកិច្ចជូន គណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។៣-សំណើសុំជ្រើសតំាងសមាជិកឧត្តមក្រុមប្រឹក្សានៃ អង្គចៅក្រម១រូប សម្រាប់អាណត្តិទី៣ ជំនួស ឯកឧត្តម អ៊ិត រ៉ាឌី សមាជិកឧត្តមក្រុមប្រឹក្សានៃ អង្គចៅក្រម ដែលត្រូវបញ្ចប់អាណត្តិ ដោយបាន ប្រគល់ភារកិច្ចនេះ ជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសេចក្តីជូនដំណឹងប្រកាសជ្រើសរើសឥស្សរជនដែលមានលក្ខណៈសម្បត្តិសមស្រប ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។៤-គោលការណ៍នៃនីតិវិធីកិច្ចទំនាក់ទំនងការងាររវាង រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕ 

ក្រសួងបរិស្ថាន បានសង្ឃឹមថា នៅឆ្នាំ២០២៥ ឬពាក់កណ្តាលអាណត្តិទី៧នេះ នឹងគ្មានថង់ប្លាស្ទិក ហោះតាមផ្លូវទៀតទេ

2024/08/21 01:40:09 pm        233
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដមណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ ហៅកាត់ថា KOICA នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា ក្រោមប្រធានបទ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ។ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា បរិមាណសំរាមសំណល់រឹងនៅរាជធានីភ្នំពេញបានកើតឡើងជាលំដាប់ ដោយប្រៀបធៀបឆ្នាំ២០០៩ និងបច្ចុប្បន្ននេះបានកើនឡើងរហូត ៣ដង ពោលគឺនៅក្នុងឆ្នាំ២០០៩ បរិមាណសំរាមមានប្រមាណជាង ១០០០តោនក្នុងមួយថ្ងែ តែនៅក្នុងឆ្នាំ២០២៤នេះ បរិមាណសំរាមមានប្រមាណ ៣៥០០តោនក្នុងមួយថ្ងៃ។ នេះដោយសារ កំណើនប្រជាពលរដ្ឋចូលមករាជធានីភ្នំពេញ ជាមួយនិងកំណើនសេដ្ឋកិច្ចផងដែរ។ឯកឧត្តមអភិបាលរាជធានី បានបន្តថា ការទុកដាក់ដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញ កាលពីមុនមិនល្អប្រសើរនោះទេ តែពេលនេះក្រោយមានក្រុមហ៊ុនដឹកជញ្ជូនប្រមូលសំរាមចំនួន ៣ប្រកួតប្រជែងគ្នា ឃើញថានៅរាជធានីភ្នំពេញ មានភាពល្អប្រសើរ មិនមានសំរាមកកស្ទះនៅតាមដងផ្លូវដូចមុន ដែលធ្វើឱ្យរាជធានីភ្នំពេញមានបរិស្ថានកាន់តែល្អ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីការសម្អាតការប្រមូលសំរាម នៅរាជធានីភ្នំពេញក៏នៅមានបញ្ហាប្រឈមដែរ ដោយសារចំណេះដឹងប្រជាពលរដ្ឋ លើការទុកដាក់សំរាមនេះនៅមានកំរិត ជាមួយនឹងការបញ្ចេញសំរាមមិនត្រឹមត្រូវតាមម៉ោងពេលជាដើម។ឯកឧត្ដមណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ថា កម្ពុជាស្អាត ខ្មែរធ្វើបាន នេះ ជាកម្មវិធីសម្អាតពិភពដែនដី ការសម្អាតភពផែនដី ដូចយើងសម្អាតផ្ទះយើងអញ្ចឹងដែរ។ បរិស្ថានជាជីវិតរបស់យើង បរិស្ថានមិនល្អ ខ្យល់អាកាសមិនល្អ វានឹងធ្វើឱ្យជីវិតយើងមិនល្អទៅតាមហ្នឹងដែរ។ឯកឧត្ដមណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ផងដែរថា សុខភាពបរិស្ថានមាន ៣ គឺទី១ បរិស្ថានលើមេឃ ទី២ បរិស្ថានលើដីនិងទី៣ បរិស្ថានក្នុងទឹក។ ក្រសួងបរិស្ថានបាននឹងកំពុងទប់ស្កាត់ជាតិពុលនៅក្នុងបរិស្ថានទាំង៣នេះ។ ចំពោះទី១ បរិស្ថានលើមេឃ គឺខ្យល់នៅកម្ពុជាមិនមានជាតិពុលទេ តាមរយៈការវាស់វែងជាប្រចាំថ្ងៃរបស់ក្រសួងបរិស្ថាន។ ទី២ បរិស្ថានលើដី យើងបានផ្សព្វផ្សាយពីផលប៉ះពាល់ដល់បរិស្ថាន ជាមួយនឹងការប្តេជ្ញាចិត្តធ្វើឱ្យបរិស្ថានល្អប្រសើរឡើង។ ដូចជាការលុបបំបាត់ការប្រើប្រាស់ថង់ប្លាស្ទិក មានអ្នកបេ្តជ្ញាចិត្ត ដោយមានអ្នកចូលរួមលុបបំបាត់ ប្រមាណជាង៩លាន ៥សែននាក់។ ឯកឧត្ដមណ្ឌិត អ៊ាង សុផល្លែត បានសម្តែងនូវការជឿជាក់ថា នៅឆ្នាំ២០២៥ នឹងគ្មានថង់ប្លាស្ទិក ហោះតាមផ្លូវទៀតទេ។ ទី៣ បរិស្ថានក្នុងទឹក ក្រសួងបរិស្ថានបាននិងកំពុងយកចិត្តទុកដាក់ ដោយដាក់ឧបករណ៍តាមដានពីគុណភាពទឹក ធ្វើយយ៉ាងណាឱ្យប្រភពទឹកមានបរិស្ថានល្អ។ ជុំវិញបញ្ហានេះដែរ កន្លងមកនេះឯកឧត្ដមបានណែនាំឱ្យមន្ត្រីរបស់ក្រសួង ពិសេសនាយកដ្ឋានគ្រប់គ្រងធនធានទឹក ចុះពិនិត្យតាមដានការបង្ហូរទឹកកខ្វក់ ចូលប្រភពទឹក នៅខេត្តបាត់តំបងនិងនៅខេត្តព្រះសីហនុ តែមន្ត្រីទាំងនោះ ហាក់មិនបានយកចិត្តទុកដាក់លើការងារនេះឡើយ។ បើនៅតែមិនព្រមចាត់វិធានការលើការងារនេះទេ មន្ត្រីទាំងនោះនឹងប្រឈមមុខ ទៅនឹងការដកតំណែងហើយ។ឯកឧត្ដមណ្ឌិត អ៊ាង សុផល្លែត សូមឱ្យមានការចូលរួមធ្វើឱ្យបរិស្ថានទាំង៣ខាងលើល្អស្អាតទាំងអស់គ្នា។ សុខភាពបរិស្ថានល្អ វានឹងនាំឱ្យសុខភាពមនុស្ស សត្វនៅលើលោកនេះក៏ល្អដូចគ្នាដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ស្រូវរដូវវស្សាជាង ៤០០០ហិកតា ក្នុងស្រុកចុងកាល់ កំពុងរងផលប៉ះពាល់ក្រៀមស្វិតជាបន្ដបន្ទាន់

2024/08/21 01:18:14 pm        278
ឧត្តរមានជ័យ៖ ដំណាំស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋជាង ៤០០០ហិកតា ស្ថិតនៅក្នុងភូមិសាស្រ្ត​ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កំពុងរងផលប៉ះពាល់ក្រៀមស្វិតងាប់​ជាបន្តបន្ទាប់ ខណៈដែល​ពុំមាន​ប្រភព​ទឹក​គ្រប់គ្រាន់​សម្រាប់​ស្រោចស្រព​សង្គ្រោះ​ដល់​ដំណាំ​ស្រូវ​របស់​ពួកគាត់​នោះទេ។យោងតាមរបាយការណ៍របស់មន្រ្តីជំនាញ នៃមន្ទីរកសិកម្មខេត្ត គិតចាប់ត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ ដំណាំស្រូវវស្សានៅក្នុងស្រុកចុងកាល់ សរុបជាង៤ ២៤១ ហិកតា ស្នើនឹង​២៥៥៩គ្រួសារ​មានចំនួន២៧ភូមិ បាននឹងកំពុង​រង​ផលប៉ះពាល់​ដោយសារ​អាកាសធាតុ​មិនមានភ្លៀងធ្លាក់គ្រប់គ្រាន់។ដោយឡែកលោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​ខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ដំណាំស្រូវរដូវវស្សាដែលបាន​រងផល​ប៉ះពាល់​ខាងលើ តាមការពិនិត្យចុះផ្ទាល់ពី​មន្រ្តីជំនាញកសិកម្ម បានវាយតម្លៃថា ស្រូវទាំងនោះ នៅពេល​មាន​ភ្លៀងធ្លាក់​គ្រប់គ្រាន់​នៅ​ពេលខាងមុខ​នោះ ស្រូវទាំងនោះ វានិងមានការលូតលាស់ឡើងវិញ​ជា​ធម្មតា​ដោយ​មិនមានការប្រឈមអ្វីនោះទេ។សូមរំលឹកថា នៅស្រុកចុងកាល់ ក៏ដូចជានៅតាមបណ្តាក្រុងស្រុកមួយចំនួនទៀត ក្នុងភូមិសាស្រ្ត​ខេត្តឧត្តរមានជ័យ ក៏មានការរងផលប៉ះពាល់​មួយចំនួន​ដែរ​លើ​ដំណាំ​ស្រូវវស្សានេះ ខណៈរយៈពេល​ដើមខែសីហា អាកាសធាតុ​ពុំមាន​ភ្លៀងធ្លាក់​គ្រប់គ្រាន់​ដោយសារ​តែ​កត្តា​អាកាសធាតុ៕ 

CATA និងការីទេសចរណ៍ពង្រីករៀបចំកញ្ចប់ទេសចរណ៍ទស្សនាតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA

2024/08/21 01:06:27 pm        286
សមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATA និងបណ្តា​ក្រុមហ៊ុនការីទេសចរណ៍​បាន​សហការ​ពង្រីក​ការ​រៀប​ចំកញ្ចប់ទេសចរណ៍ និងពង្រីកការផ្សព្វផ្សាយលក់កញ្ចប់ទេសចរណ៍នាំភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ទៅទស្សនាខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង។បណ្តាក្រុមហ៊ុនការីទេសចរណ៍ដែលផ្តោតការរៀបចំដំណើរកម្សាន្តក្នុងស្រុក បានថ្លែងប្រាប់ BTV នៅ​ថ្ងៃ​ទី២១ ខែសីហានេះថា ជាក់ស្តែង អំឡុងពេលមាន កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម  CLV-DTA បានធ្វើ​ឲ្យគោលដៅ​ទេសចរណ៍​ខេត្ត​ទាំង​បួន​របស់​ប្រទេស​កម្ពុជា រួមមាន៖ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង មានផ្លូវស្អាតៗ​តភា្ជប់​គ្នា ក្នុងវិស័យទេសចរណ៍ ជាពិសេស អេកូទេសចរណ៍ ទេសចរណ៍បែបវប្បធម៌ កសិទេសចរណ៍ ទេសចរណ៍ផ្សងព្រេងជាដើម។លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភា្នក់ងារទេសចរណ៍កម្ពុជា CATA បានថ្លែងថា បច្ចុប្បន្ន​មានក្រុមហ៊ុនការីទេសចរណ៍ជាច្រើននាំគ្នារៀបចំ​កញ្ចប់​ទេសចរណ៍​នាំ​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ​ទស្សនាតំបន់ភូមិភាគឥសាន្តកម្ពុជានោះច្រើន ហើយ CATA និងបណ្តាការី​ទេសចរណ៍​ជាដៃគូ​ នឹងធ្វើការចុះសិក្សា​បន្ថែម​អំពីសក្តានុពលទេសចរណ៍ដែលកើតថ្មីនៅក្នុង​តំបន់​ទេសចរណ៍​ទាំង​បួន​ខេត្ត​នោះ ក្រោយរាជរដ្ឋាភិបាល ខំប្រឹងអភិវឌ្ឍន៍តំបន់​ទាំងក្រប​ខណ្ឌ​រាជ​រដ្ឋាភិបាល​ខ្លួន​ឯង និងក្រមខណ្ឌ CLV-DTA និងអាស៊ានជាដើម។ក្នុងនាមទីភ្នាក់ងារទេសចរណ៍ លោកស្រីក៏បានអំពាវនាវពលរដ្ឋខ្មែរ ពិសេសពលរ​ដ្ឋដែល​មាន​ធន​ធាន ​គួរកាត់បន្ថយការធ្វើដំណើរទស្សនាកម្សាន្តទៅក្រៅប្រទេស ហើយនាំគ្នាទៅ​ទស្សនា​តំបន់​ទេសចរណ៍​ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែងឲ្យបានច្រើន ខណៈខេត្តទាំងបួន​នេះ​មាន​សេវាបដិសណ្ឋារកិច្ចទេសចរណ៍ និងផ្លូវតភ្ជាប់ គ្រប់គ្រាន់ និងអភិវឌ្ឍន៍ច្រើន ដើម្បីជំរុញ​កំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋានដោយផ្ទាល់៕ អត្ថបទ ស៊ុម សុខជា 

ការថែទាំ ឬកែសម្រួលបង្គោលព្រំដែន​ត្រូវអនុវត្តផ្អែកតាម​កិច្ចសហប្រតិបត្តិការ​គោរពគ្នាទៅវិញទៅមកជានិច្ច

2024/08/21 12:32:13 pm        265
ព្រំដែនកម្ពុជា-វៀតណាមក្នុងខេត្តក្រចេះ គិតចាប់តាំងពីមុន និងក្រោយពេលបោះបង្គោលព្រំដែន​រួចរាល់​១០០ភាគរយ គឺមានការការពារដែនអធិបតេយ្យភាព និងសន្តិសុខ​ខ្ពស់​ពី​កង​កម្លាំង​នគរបាល​ការពារ​ព្រំដែនគោក និងកងកម្លាំងយោធាការពារព្រំដែនយ៉ាងតឹងរឹងបំផុត។ ក្នុងនោះ ការថែទាំ ឬកែសម្រួលបង្គោលព្រំដែន​ត្រូវអនុវ​ត្ត​ផ្អែកតាម​កិច្ចសហប្រតិបត្តិការ​គោរព​គ្នា​ទៅវិញ​ទៅ​មក​ជានិច្ច។ក្នុងពេលរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និង​ក្រៅ​ប្រទេស​ប្រតិកម្ម​ចំពោះ​ការ​បំភ្លៃ និងចោទប្រកាន់ខុសការពិតទាក់ទងនឹង​ការ​បាត់​ទឹកដី​ពី​ខេត្ត​ចំនួន​៤​តាម​រយៈ​កិច្ច​សហ​ប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុម​ការ​ងាររបស់BTV បានចុះទៅដល់តាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងក្រចេះ ដើម្បីជួប​ជា​មួយ​កង​កម្លាំងការពារព្រំដែនដែលកំពុងឈរជើងនៅតំបន់នោះ។ ក្នុងនោះលោកវរសេនីយ៍ទោ ឃុន ម៉ន មេបញ្ជាការរងនគរបាលការពារព្រំដែនគោល៦១៩ បានឱ្យដឹងថា ក្នុងនាម​កង​កម្លាំង​នគរបាល​ការពារព្រំដែនគោលលេខ៦១៩ បានអនុវត្តតាមការណែនាំ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​មហាផ្ទៃ និងការបញ្ជាផ្ទាល់របស់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ក្នុងការ​បំពេញ​តួនាទី និងភារកិច្ចការពារដែនដី អធិបតេយ្យភាពរបស់កម្ពុជាតាមបន្ទាត់ព្រំដែន។ជាក់ស្តែង ដោយផ្អែក​តាម​បង្គោល​ព្រំដែន​មួយចំនួន​ក្នុង​ចំណោម​បង្គោល​ព្រំដែន​សរុប​ជាង​១០០​បង្គោល​មាន​ការហ៊ុំព័ទ្ធដោយបន្លាលួសនោះ លោកមេបញ្ជាការរង​នគរបាល​ការពារ​ព្រំដែន​គោល​៦១៩ បញ្ជាក់ថា ការរៀបចំហ៊ុំព័ទ្ធបន្លាលួសជុំវិញបង្គោលព្រំដែន គឺដើម្បីការពារ​ការ​បាក់​បែក​ដោយ​កត្តា​ធម្មជាតិ ប៉ុន្តែក្នុងករណីមានតម្រូវការថែទាំ ឬកែសម្រួលបង្គោល​ព្រំដែន​ត្រូវ​តែគោរព​តាម​កិច្ច​សហប្រតិបត្តិការគ្នាទៅវិញទៅមកជានិច្ច។ សូមជម្រាបថា ខេត្តក្រចេះដែលមានព្រំដែនជាប់នឹងប្រទេសវៀតណាម​ប្រវែង​១០៣​គីឡូម៉ែត្រ​នេះ​ត្រូវ​បានបោះបង្គោលព្រំដែនបញ្ចប់រួចរាល់១០០ភាគរយកាលពីឆ្នាំ២០១៧ ហើយ​តាម​បន្ទាត់​ព្រំដែន និងបង្គោលព្រំដែនទាំងអស់ត្រូវបានការពារធានាសន្តិភាព សន្តិសុខ និង​ស្ថិរភាព​យ៉ាង​តឹង​រឹង​បំផុត ដើម្បីការពារបូរណភាពទឹកដី ព្រមទាំងសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ​តាម​បន្ទាត់​ព្រំដែន​ទទួលបានជីវភាពល្អប្រសើរ និងការអភិវឌ្ឍន៍រីកចម្រើនជាលំដាប់៕ 

ប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់តាមប្រព័ន្ធបាគង កំពុងទទួលការគាំទ្រ​ពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ

2024/08/21 11:55:41 am        176
ការផ្ទេរប្រាក់និងទូទាត់តាមរយៈប្រព័ន្ធបាគង គិតត្រឹមឆមាសទី១ នេះ មានចំនួនសរុប ២២២ លានប្រតិបត្តិការ ក្នុងនោះជាង ៩៨ លានប្រតិបត្តិការ ជាប្រាក់រៀល មានទំហំប្រាក់ចំនួន ៧៧​ទ្រីលានរៀល និងជាង ១២៤ លានប្រតិបត្តិការ ជាប្រាក់ដុល្លារអាមេរិក មានទំហំទឹកប្រាក់ជាង ៤៦ ប៊ីលានដុល្លារអាមេរិក។ការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ ជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាព​ផ្សេងៗ​ទៀត​ របស់ធនាគារជាតិនៃ កម្ពុជា ដើម្បីផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់​សងប្រាក់​ប្រកប​ដោយ​នវានុវត្តន៍ សុវត្ថិភាព និងប្រសិទ្ធភាព សម្រួលការទូទាត់ ពាណិជ្ជកម្ម និង​សកម្ម​ភាព​សេដ្ឋកិច្ច ទាំងក្នុងប្រទេសនិងក្នុងតំបន់។ ដោយពិនិត្យឃើញពីសារៈសំខាន់នេះ ធនាគារជាតិ នៃ​កម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធបាគង ដែលមានមុខងារជាប្រព័ន្ធទូទាត់កន្លោង កាលពីខែ តុលា ឆ្នាំ ២០២០ និងមានការគាំទ្រ យ៉ាងច្រើនពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ។ជុំវិញប្រព័ន្ធបានគងនេះ, លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បាន​លើក​ឡើង​ក្នុងពិធីសម្ពោធ ដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ Bakong Tourist App នៅខេត្តសៀមរាប នាពេលថ្មីៗនេះថា ការដាក់ឱ្យដំណើរ ការប្រព័ន្ធ​បាគង​របស់​ធនាគារជាតិ​នៃ​​កម្ពុជា គឺជាការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុបន្ថែម សម្រាប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ អាចធ្វើប្រតិបត្តិការទូទាត់ និងផ្ទេរប្រាក់ឆ្លងគ្រឹះស្ថានទៅវិញទៅមក។ ជាក់ស្តែង​គិត​ត្រឹម​ឆមាស​ទី១ ឆ្នាំ ២០២៤ នេះ ប្រព័ន្ធបាគង មានសមាជិកសរុបចំនួន ៧២ គ្រឹះស្ថាន ក្នុងនោះមាន​គ្រឹះស្ថាន​ចំនួន ៦០ បានដាក់ឱ្យដំណើរការជាផ្លូវការ និងគ្រឹះស្ថានចំនួន ១២ ទៀត បាននិងកំពុង​បន្ត​ធ្វើ​សន្ធានកម្មប្រព័ន្ធ។ ចំពោះប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់​ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​បាគង មានជាង ២២២ លានប្រតិបត្តិការ (ក្នុងនោះជាង ៩៨ លានប្រតិបត្តិការ ជាប្រាក់រៀល និង​ជាង ១២៤ លានប្រតិបត្តិការជាប្រាក់ដុល្លារ អាមេរិក) និងមានទំហំជាប្រាក់រៀលចំនួន ៧៧,៣៦ ទ្រីលានរៀល និងជាប្រាក់ដុល្លារ មានចំនួន ៤៦,៣៣ ប៊ីលានដុល្លារអាមេរិក។ផ្អែកតាមទិន្នន័យខាងលើបង្ហាញឱ្យឃើញថា ប្រតិបត្តិការទូទាត់សងប្រាក់អេឡិចត្រូនិក​តាម​ប្រព័ន្ធ​បាគង និង KHQR ទទួល បានការពេញនិយមក្នុងការប្រើប្រាស់យ៉ាងឆាប់រហ័ស ជាក់​ស្តែង​ការប្រើប្រាស់ QR ទាំងតូចទាំងធំនៅកម្ពុជា មានចំនួនជាង ៣,៣ លានកន្លែង ដែលកំពុង​ទទួល​យក QR ក្រៅពីនេះមានការចាយវាយតាម POS (ការចាយតាមកាត) មានចំនួនជាង ៥២ ពាន់​ម៉ាស៊ីន ខណៈ ATM នៅទូទាំងប្រទេសមានចំនួន ៥ ៦០០ ATM ដូច្នេះការអភិវឌ្ឍប្រព័ន្ធបាគង​នៅ​ក្នុង​ជំហានបន្ទាប់ ក្រោយពីបានដាក់ ដំណើរការប្រកបដោយភាពជោគជ័យ ដើម្បីឱ្យប្រព័ន្ធ​បាគង​អាច​បំពេញមុខងារកាន់តែសម្បូរបែប អាចសម្រួលដល់សាធារណជនជាតិ និងអន្តរជាតិ​ធ្វើ​ប្រតិបត្តិការ​ទូទាត់ឌីជីថលប្រកបដោយបរិយាបន្ន, ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានដាក់​ឱ្យ​ប្រើប្រា​ស់​កម្មវិធីទូទាត់ បាគងទេសចរ “Bakong Tourist App” មានគោលបំណង​លើកកម្ពស់​សេវា​ទូទាត់​នៅកម្ពុជាឱ្យកាន់តែប្រសើរ រួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈ​ការ​ជួយ​សម្រួលដល់ការទូទាត់ជាឌីជីថល លើថ្លៃទំនិញ និងសេវារបស់ភ្ញៀវទេសចរអន្តរជាតិ ដែល អញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហាម៉ាសនិយាយថា ខ្លួនត្រៀមរួចជាស្រេចដើម្បីប្រគល់ការគ្រប់គ្រងនៅក្នុងតំបន់ហ្កាហ្សា
06/03/2026 02:06 PM
កម្ពុជាបញ្ជូនអត្តពលិកបាល់បោះអង្គុយជនពិការចំនួន៣២នាក់ចូលរួមប្រកួតជើងឯកអាស៊ីលើកទី២ នៅប្រទេសម៉ាឡេស៊ី
06/03/2026 02:06 PM
សម្តេចតេជោ ហ៊ុន សែន៖ «គ្មានការយោគយល់ណាមួយ ចំពោះទីកន្លែងណាក៏ដោយ ដែល​បើក​ឱកាស​ឲ្យ​ពួក​ឆបោក​តាម​ប្រព័ន្ធអនឡាញ ធ្វើសកម្មភាព»
06/03/2026 01:06 PM
មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសណែនាំឱ្យគ្រប់ជំនាញទាំងអស់បង្កើនការយកចិត្តទុកដាក់បង្ក្រាប Online Scams និងបទល្មើសផ្សេងៗ
06/03/2026 01:06 PM
ស្ថានទូតខ្មែប្រចាំនៅសាធារណរដ្ឋកូរ៉េ ចុះ MOU ជាមួយមន្ទីរពេទ្យដៃគូ ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋខ្មែរនៅកូរ៉េ
06/03/2026 01:06 PM
ក្រុមជម្រើសជាតិបារាំងជួបប្រធានាធិបតីបារាំង Emmanuel Macron មុនចេញដំណើរទៅ World Cup
06/03/2026 01:06 PM
តេជោលីគ រកឃើញក្រុមខ្លាំងឡើងជុំទី២ ខណៈបញ្ជាការដ្ឋានអង្គរក្ស ជាក្រុមតែមួយគត់ មិនស្គាល់ចាញ់
06/03/2026 01:06 PM
ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក
06/03/2026 12:06 PM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់បង្កើនថវិកាការពារជាតិមិនចាំបាច់កាត់ពីវិស័យផ្សេងទេ
06/03/2026 12:06 PM
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ទទួល​បាន​ការលើកលែងទោសពីព្រះមហាក្សត្រ
06/03/2026 12:06 PM