សម្តេចតេជោ ហ៊ុន សែន៖ «គ្មានការយោគយល់ណាមួយ ចំពោះទីកន្លែងណាក៏ដោយ ដែល​បើក​ឱកាស​ឲ្យ​ពួក​ឆបោក​តាម​ប្រព័ន្ធអនឡាញ ធ្វើសកម្មភាព»
មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសណែនាំឱ្យគ្រប់ជំនាញទាំងអស់បង្កើនការយកចិត្តទុកដាក់បង្ក្រាប Online Scams និងបទល្មើសផ្សេងៗ
ស្ថានទូតខ្មែប្រចាំនៅសាធារណរដ្ឋកូរ៉េ ចុះ MOU ជាមួយមន្ទីរពេទ្យដៃគូ ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋខ្មែរនៅកូរ៉េ
ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលដាក់ចេញយុទ្ធសាស្ត្រគ្រប់គ្រងបំណុល ដើម្បីធានាប្រសិទ្ធភាព ចីរភាពបំណុលសាធារណៈ

2024/08/21 11:30:20 am        241
រាជរដ្ឋាភិបាលដាក់ចេញយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤-២០២៨ ដើម្បីធានានូវប្រសិទ្ធភាព និងចីរភាព នៃការគ្រប់គ្រងបំណុលសាធារណៈ រួមទាំងមូលបត្ររដ្ឋ សំដៅរួមចំណែកបង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងសមត្ថភាព ប្រកួតប្រជែង ក្នុងដំណើរឆ្ពោះទៅសម្រេចបង្គោលចរឆ្នាំ ២០៣០ និងចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញពីយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤-២០២៨ របស់រាជរដ្ឋាភិបាល ក្នុងនោះតាមរយៈកិច្ចខិតខំប្រឹងប្រែងកន្លងមក កម្ពុជាកសាងបាននូវប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយដ៏រឹងមាំ រួមផ្សំដោយ សមាសធាតុជាសារវន្តមួយចំនួន ជាអាទិ៍៖ ក្របខ័ណ្ឌគតិយុត្ត រួមទាំងនីតិវិធីច្បាស់លាស់, សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់ គ្រាន់, ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យគ្រប់ជ្រុងជ្រោយ ជាពិសេសការដាក់ចេញ និងអនុវត្តយ៉ាង ម៉ឺងម៉ាត់នូវគោលការណ៍វិន័យគន្លឹះៗ តាំងពីឆ្នាំ ១៩៩៣ មក និងយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈចំនួន ៣ លើករួច មក ក្នុងនោះតាមរយៈការអនុវត្តយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈទាំង៣លើកនេះ, ស្ថានភាពបំណុលសាធារណៈ កម្ពុជា ត្រូវបានគ្រប់គ្រងប្រកបដោយវិន័យ និងប្រសិទ្ធភាពខ្ពស់ ដោយអាចបន្តរក្សាបាននូវ «ចីរភាព» និង «ហានិភ័យកម្រិតទាប» ។ជារួម, “យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០២៤-២០២៨» នេះ គឺជាផែនទីបង្ហាញផ្លូវ ដើម្បីតម្រង់ទិស និង ពង្រឹងវិន័យក្នុងការខ្ចីប្រាក់ពីគេ ការឱ្យប្រាក់គេខ្ចី ការធានារបស់រដ្ឋ និងការគ្រប់គ្រងហានិភ័យបំណុល រួមទាំងកាតព្វកិច្ចបំណុល ជាយថាហេតុ ព្រមទាំងការប្រើប្រាស់ឥណទានប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ សំដៅឈានទៅសម្រេចឱ្យបាននូវ ការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយចីរភាព ដែលរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាស្ថិរភាពគោលនយោបាយសារពើពន្ធ ជំរុញកំណើនសេដ្ឋកិច្ច និងការពារសុខភាពហិរញ្ញវត្ថុរបស់ប្រទេសក្នុងរយៈពេលវែង។ ដើម្បីសម្រេចបាននូវគោលបំណងខាងលើ, យុទ្ធសាស្ត្រនេះ មានគោលដៅកំណត់នូវវិធានការជាយុទ្ធសាស្តរួមមាន៖ កៀរគរ និងសម្រិតសម្រាំងធនធានហិរញ្ញវត្ថុគ្រប់ប្រភព ដែល មានថ្លៃដើម និងហានិភ័យទាប ដើម្បីបំពេញតម្រូវការទុនវិនិយោគសាធារណៈសរុប ប្រកបដោយប្រសិទ្ធភាព និងបន្តរក្សាបានចីរភាព បំណុលសាធារណៈរយៈពេលមធ្យម និងវែង និងគាំទ្រការអភិវឌ្ឍមូលបត្ររដ្ឋ។ជាក់ស្តែងក្នុងរយៈពេល ៥ឆ្នាំ នៃការអនុវត្តយុទ្ធសាស្ត្រស្តីពីការគ្រប់បំណុលសាធារណៈ ២០១៩-២០២៣ រាជរដ្ឋាភិបាលបន្ត កសាងបាននូវប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈមួយកាន់តែរឹងមាំជាងមុន ព្រមទាំងសម្រេចបាននូវសមិទ្ធផលជាអាទិ៍រួមមាន៖ ហិរញ្ញប្បទានក្រៅប្រទេស, បានកៀរគរហិរញ្ញប្បទានពីដៃគូអភិវឌ្ឍក្រៅប្រទេសសរុប ចំនួនប្រមាណ ៩ ៧៥៧ លានដុល្លារអាម៉េរិក ដើម្បីយកមកបំពេញតម្រូវការវិនិយោគសាធារណៈ សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាព សេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម ក្នុងនោះមាន៖ ហិរញ្ញប្បទានឥតសំណង (ដែលបានចុះកិច្ចព្រមព្រៀងដោយរាជរដ្ឋាភិបាល) មាន ចំនួនប្រមាណ ១ ៥៩៥ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងចំនួន ៨៩, និងហិរញ្ញប្បទានឥណទានសម្បទាន មានចំនួន ៨ ១៦២ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោង ចំនួន ១០៨ ក្នុងនោះឥណទានបន្ត មានចំនួន ១ ២៥៩ លានដុល្លារអាម៉េរិក ស្មើ ១៣ ភាគរយ នៃឥណទាន ដែលបានចុះកិច្ចព្រមព្រៀងសរុប។ ជារួម, ទំហំនៃការខ្ចីឥណទានសម្បទានក្នុងរយៈពេល ៥ ឆ្នាំកន្លង ទៅនេះ ត្រូវបានគ្រប់គ្រងមិនឱ្យលើសពីពិតានកំណត់ ដោយសម្រេចបានប្រមាណ ៥៤ ភាគរយ នៃពិតានដែលកំណត់នៅក្នុង យុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ឬជាមធ្យមប្រមាណ ៧២ ភាគរយ ធៀបនឹងពិតានដែលកំណត់ក្នុងច្បាប់ស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំឆ្នាំ៕ អត្ថបបទ៖ សុន រ៉ាឌី

ក្រុមវិនិយោគិនចិន បង្ហាញសុទិដ្ឋិនិយមបណ្ដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និងថាមពល

2024/08/21 10:48:42 am        134
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាត​ឲ្យ​​គណៈ​ប្រតិភូ​ក្រុម​ហ៊ុនវិនិយោគចិន តំណាងដោយ លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd ចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ។ជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីគណៈប្រតិភូក្រុមហ៊ុនវិនិយោគចិន បាន​ទទួល​ការ​អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ឱ្យចូលជួបសម្តែងការគួរសម នៅ​វិមានសន្តិភាពនាព្រឹកមិញនេះ។ ក្នុងគោលបំណងបញ្ជាក់បន្ថែមឱ្យរឹតតែច្បាស់ ជូនទៅ​គណៈ​ប្រតិភូដែ​លមា​នវត្តមាននាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញជូន​អំពី​កាលា​នុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា នាពេលបច្ចុប្បន្ន ក្រោម​ការ​សម្រប​សម្រួល​ប្រកប​ដោយ​ការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនា​ធិការ​ច្រក​ចេញ​ចូលតែមួយលើការវិនិយោគឯកជន របស់រាជរដ្ឋាភិបាល។ជាមួយគ្នានេះ គណៈប្រតិភូក្រុមហ៊ុនវិនិយោគចិន បានគោរពស្ញើច​សរសើរ​ចំពោះ​ការ​ពន្យល់​បក​ស្រាយ​យ៉ាង​ក្បោះក្បាយពីមួយចំណុច ទៅមួយចំណុចរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពី​កាលា​នុវត្តភាពវិនិយោគនៅកម្ពុជា។ គណៈប្រតិភូក៏បានបង្ហាញនូវសុទិដ្ឋិនិយម ក្នុងការពិនិត្យ​លទ្ធ​ភាព​បណ្ដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យជាអាទិ៍ ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និង​ថាមពល ខណៈពេលដែលកម្ពុជាក៏បានបង្ហាញឱ្យឃើញអំពីការត្រៀមខ្លួនរួចជាស្រេច ដើម្បី​ទទួល​ស្វាគមន៍វិនិយោគិនផងដែរ៕

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

2024/08/21 10:45:18 am        164
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ច ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។

អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងតួប៉មឥដ្ឋ G15 នៃប្រាសាទភ្នំបាខែង

2024/08/21 10:04:34 am        218
សៀមរាប៖ ប៉មឥដ្ឋ G15 ស្ថិតនៅខាងត្បូងនៃប្រាសាទភ្នំបាខែង អាយុកាលជាង១ពាន់ឆ្នាំ មាន​សភាព​ទ្រុឌទ្រោមខ្លាំងទាមទារឱ្យជួសជុលទប់ស្កាត់ការខូចខាតជាបន្តទៀត។លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា បច្ចុប្បន្ននេះ ប៉មឥដ្ឋ G15 នៃប្រាសាទភ្នំបាខែង ទ្រុឌទ្រោម ដោយសារ​អាយុកាល​នៃ​សំណង់ កង្វះការថែទាំយូរអង្វែង ព្រមទាំងធម្មជាតិផង ធ្វើឱ្យប្រាសាទឥដ្ឋនេះ រងការ​ខូចខាត​ទាំង​ស្រុង​ចាប់​តាំងពីក្បាំងជញ្ជាំងឡើងលើ។ ក្រៅពីនេះ ចំណុចហានិភ័យនៃប៉មឥដ្ឋ G15 មានដូចជា ខូច​ខាតខឿន និងរលុះប្រេះហែករចនាសម្ពន្ធនៃជញ្ជាំងជ្រាបទឹកចូលនៅក្នុងរដូវវស្សា។លោក ស្រី ឈុន រតនា បញ្ជាក់ថា ដើម្បីថែរក្សាស្ថិរភាពប្រាសាទនេះឱ្យមានលំនឹងបន្តទៀត អ្នក​ជំនាញ​នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលពង្រឹងជញ្ជាំងឥដ្ឋផ្នែកខាងក្នុង ព្រម​ទាំង​ជួស​ជុល​ពង្រឹងជញ្ជាំងឥដ្ឋផ្នែកខាងក្រៅនាទិសខាងកើត ទិសខាងលិច ទិសខាងជើង និងទិស​ខាង​ត្បូង​ឡើងវិញ។ ជួសជុលពង្រឹងខឿន សសរផ្អោប និងសសរពេជ្រ បិទភ្ជិតស្នាមប្រេះ ការពារ​ជម្រាប​ទឹក គឺដើម្បីឱ្យតួប៉ម G15 នៃប្រាសាទភ្នំបាខែង រឹងមាំឡើង​វិញ​នៅ​គង់​វង្ស​យូរ​អង្វែង​បន្តទៀត៕

ក្រសួងព្រះបរមរាជវាំង ប្រកាសបដិសេធចំពោះការបង្ហោះចែកចាយក្នុង​បណ្តាញសង្គមដែលអះអាងខ្លួនជាអនុជរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង

2024/08/21 09:44:40 am        233
ក្រសួងព្រះបរមរាជវាំង បានចេញសេចក្ដីថ្លែងការណ៍​ប្រកាស​បដិសេធ​ចំពោះ​បុគ្គល​ជា​ម្ចាស់​គណនី Tik Tok មានឈ្មោះ ថា នរោត្តម សូរិយាវង្ស និង ស៊ីសុវត្ថិ សីណាក់វង្ស ដែលបាន​បង្ហោះ​ចែក​ចាយ​ក្នុង​ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ហើយប្រកាសអះអាងខ្លួន​ជា​អនុជ​របស់​ព្រះករុណា​ជា​អម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ក្រសួងព្រះបរមរាជវាំង បញ្ជាក់ថា បុគ្គលខាងលើ មិនមែនជាសែស្រឡាយព្រះរាជវង្សានុវង្ស​ដែល​ទទួល​ស្គាល់ ដោយព្រះបរមរាជវាំងឡើយ។

ពលរដ្ឋបន្តនាំគ្នាដូរប្រូហ្វាលហ្វេសបុក និងចេញវីដេអូឃ្លីបយ៉ាងផុលផុសបង្ហាញការគាំទ្រកិច្ចសហប្រតិបត្តិការ CLV

2024/08/21 09:24:48 am        187
រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី កងកម្លាំង​ប្រដាប់​អាវុធគ្រប់ប្រភេទ និងមន្រ្តីរាជការទាំងអស់បាន បន្តនាំគ្នាដូរប្រូហ្វាល់ហ្វេសបុក និង​ចេញ​វិដេអូ​ឃ្លីបយ៉ាងភ្លូកទឹកភ្លូកដី ដើម្បីជាការបង្ហាញបន្ថែមទៀត ក្នុងការគាំទ្រកិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) ខណៈកិច្ច​សហប្រតិបត្តិការ​នេះ​បាន​និង​កំពុង​ធ្វើ​ឲ្យ​ខេត្ត​នៅ​តំបន់​ភូមិភាគឦសាន របស់កម្ពុជាប្រែក្លាយជាតំបន់ដាច់ស្រយ៉ាល មកជាទីប្រជុំ​ជន​មាន​ប្រព័ន្ធ​ហេដ្ឋា​រចនាសម្ព័ន្ធ អគ្គិសនី សាលារៀន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម។សន្ទុះនៃការប្តូរប្រូហ្វាល់ហ្វេសបុក តាមតេលេក្រាម និងវិដេអូឃ្លីបពីសំណាក់បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និងក្រៅប្រទេស កងកម្លាំងប្រាប់អាវុធ មន្រ្តីរាជការ គំាទ្រកិច្ចសហប្រតិបត្តិការ​​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រវាងកម្ពុជា ឡាវ និងវៀតណាម យ៉ាងផុលផុសនេះប្រៀប​បាន​ដូច​ជា​ការ​បំបាក់​មុខ​ជន​ក្បត់ជាតិបីជំនាន់ និងបក្សពួកឧទ្ទាមក្រៅច្បាប់មួយក្តាប់តូច ដែលកំពុងរត់ចោលស្រុក ហើយ​បានឆ្កឹះឆ្កៀល អុចអាលឲ្យ​បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកធ្វើការ​ប្រឆាំង​រាជ​រដ្ឋាភិបាល​ចំពោះ​កិ​ច្ចសហប្រតិបត្តិការនេះយ៉ាងដូច្នេះដែរ។ តាមរយៈហ្វ្រែមប្រូហ្វាល ដែលបងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ និងមន្រ្តីរាជការដែលបានដូរហើយបានបង្ហោះលើ​បណ្តាញហ្វេស​បុក​ជា​សាធារ​ណៈ​នោះ​បាន​លើកឡើងថា«ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។ គាំទ្រតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA»។ ដោយឡែកវិដេអូឃ្លីបដែលបងប្អូនប្រជាពលរដ្ឋមន្រ្តីរាជការដែលបានចេញដាច់ដោយឡែកពីគ្នានោះ ពួកគេបាន ស្រែកប្រកាសថា គាំទ្រជានិច្ច​នូវ​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណអភិវឌ្ឍន៍​ កម្ពុជា ឡាវ វៀតណាម CLV-DTA។សូមបញ្ជាក់ថា ទាក់ទងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTAនេះ សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមកបញ្ជាក់ថា កិច្ច​សហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) មិនមានការ​កំណត់​ដាក់​ដែន​ដី​រួម​គ្នា​នោះ​ឡើយ ​ផ្ទុយទៅវិញបានផ្តល់ប្រយោជន៍ដល់ភាគីកម្ពុជា ឡាវ និងវៀតណាម ដោយផ្តោត​សំខាន់​លើ​បញ្ហា​សេដ្ឋកិច្ចសង្គម និងសន្តិសុខជាតិជាដើម។តំបន់ត្រីកោណអភិវឌ្ឍន៍ CLV បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដែលសម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តួចផ្តើមឡើង។ CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បី​ប្រែក្លា​យ​តំបន់​ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជា​ជន​នៃ​ប្រ​ទេស​ទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នាជាដើម៕ អត្ថបទ បាន ចក់

កិច្ចប្រជុំពិនិត្យវឌ្ឍភាពការងារ នៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២

2024/08/21 09:10:18 am        183
កិច្ចប្រជុំពិនិត្យវឌ្ឍភាពការងារដែលបានឯកភាពអំឡុងពេលនៃបេសកកម្មគាំទ្រការអនុវត្តគម្រោង (ISM) ដើម្បីត្រៀមសម្រាប់បេសកកម្មវាយតម្លៃលទ្ធផលនៃការអនុវត្តការងារពាក់កណ្តាលគម្រោង (MTR) នៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២,ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២(H-EQIP 2)បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍភាពការងារដែលបានឯកភាពអំឡុងពេលនៃបេសកកម្មគាំទ្រការអនុវត្តគម្រោង(ISM) ដើម្បីត្រៀមសម្រាប់បេសកកម្មវាយតម្លៃលទ្ធផលនៃការអនុវត្តការងារពាក់កណ្តាលគម្រោង(MTR) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គបច្ចេកទេសសុខាភិបាល លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រីអគ្គនាយករងបច្ចេកទេស លោកស្រី Ha Thi Hong Nguyen, Task Team Leader of H-EQIP 2 នៃធនាគារពិភពលោក តំណាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងលោក លោកស្រី ជាក្រុមការងារពាក់ព័ន្ធនៃគម្រោង H-EQIP 2។កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យវឌ្ឍភាពការងារដូចជា៖១. ការគ្រប់គ្រងជំងឺមិនឆ្លង(Rolling Out NCD)២. ការរៀបចំផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល (HIIP)៣. ការបញ្ចូលសមភាពយេនឌ័រទៅនឹងសង្គម (GESI)៤. ការផ្ទៀងផ្ទាត់ (Verification) ប្រព័ន្ធ EMR ដោយទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ៥. ការចំណាយនៅតាមអនុសមាសភាគ (Sub-Component) ធៀបទៅនឹងផែនការគ្រោងចំណាយ៦. ការដោះស្រាយបញ្ហាប្រឈមនានា ៧. ការរៀបចំផែនការ និងកំណត់ទិសដៅបន្តជាលទ្ធផល ការងារដែលបានឯកភាព ទទួលបានលទ្ធផលល្អប្រសើរដូចបានគ្រោងទុក និងបានរកដំណោះស្រាយ និងកំណត់ទិសដៅ ព្រមទាំងរៀបចំផែនការជាជំហ៊ានបន្ត ដើម្បីជម្រុញការងារឱ្យបានកាន់តែប្រសើរ និងសម្រេចតាមផែនការដែលបានគ្រោងទុក៕អត្ថបទ រដ្ឋា

រយៈពេល១ឆ្នាំនៃអាណត្តិថ្មី៖ កម្មករនិយោជិតពេញចិត្តនឹងគោលនយោបាយ​របស់រដ្ឋាភិបាល​ដែលដំឡើង​ប្រាក់ឈ្នួលអប្បបរមា និងផ្តល់អត្ថប្រយោជន៍ដ៏សម្បូរបែប

2024/08/21 08:51:32 am        237
កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ បានបង្ហាញពីការពេញចិត្តចំពោះ​រាជរដ្ឋាភិបាល​អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ដែលបានដំឡើងប្រាក់ខែ បង្កើតការងារថ្មីៗ និងផ្តល់អត្ថប្រយោជន៍កាន់តែច្រើន រួមទាំង មានលក្ខខណ្ឌការងារល្អប្រសើរជូនពួកគាត់។ប្រាក់ឈ្នួល​អប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរបានកើនឡើងជាបន្តបន្ទាប់ពី ៤០ដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៧ រហូតដល់២០៤ដុល្លារក្នុងឆ្នាំ២០២៤។ បន្ថែមលើនេះរាជរដ្ឋាភិបាល បានបន្តផ្តល់ជូនអត្ថប្រយោជន៍ផ្សេងៗច្រើនទៀត គឺ របបសន្តិសុខសង្គម ប្រាក់សោធននិវត្តន៍សម្រាប់វិស័យឯកជន។អ្នកស្រី ឆម សុភា ជាកម្មការិនីនៅរោងចក្រ សេងយ៉ុងបាននិយាយថា ការទទួលបានប្រាក់ឈ្នួលច្រើនជាងមុន អាចជួយសម្រាល បន្ទុកក្នុងការចំណាយប្រចាំថ្ងៃ ក្នុងគ្រួសារ លុយផ្តល់ឱ្យកូនសិក្សា និងផ្គត់ផ្គង់ឪពុកម្តាយដែលមានវ័យចាស់។ កម្មការិនីរូបនេះ បានបង្ហាញការសប្បាយចិត្តក្នុងការធ្វើការងារបន្ថែមម៉ោង ដើម្បីទទួលបានប្រាក់កម្រៃកាន់តែច្រើន។អ្នកស្រី ឆម សុភា៖ «សប្បាយបងអើយសប្បាយ បើសិនជាយើងអត់ការងារធ្វើប្រាក់កម្រៃវាមានតិច ដល់ពេលចឹងយើងមិនអាចផ្គត់ផ្គង់ទៅរួចទេ តែបើសិនយើងមានការងា យើងអាចថែមម៉ោង វាបានប្រាក់កម្រៃសមរម្យដែរ អ៊ីចឹងយើងអាចទប់ទល់ការចំណាយឈ្នះ»។កម្មការិនីវ័យ៣០ឆ្នាំជាងរូបនេះនិយាយដោយទឹកមុខញញឹមថា ក្រៅពីបានតម្លើងប្រាក់ខែជូនកម្មករនិយោជិត រាជរដ្ឋាភិបាលក៏បានផ្តល់ភាពកក់ក្តៅបន្ថែមទៀត តាមរយៈការផ្តល់ជូនអត្ថប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលសំខាន់បំផុតគឺ ការឧបត្ថម្ភស្ត្រីមានផ្ទៃពោះ ពេលសម្រាលកូន និងការឧបត្ថម្ភក្រោយពេលសម្រាល។អ្នកស្រីបន្ថែមថា៖ «ពេលយើងមានផ្ទៃពោះ យើងទៅពីនិត្យផ្ទៃពោះហ្នឹងក៏គេឱ្យប្រាក់ឧបត្ថម្ភយើងដែរ ដល់ពេលយើងសម្រាល សេវាសម្រាលក៏គេចេញឱ្យយើង ថ្នាំពេទ្យគេចេញឱ្យយើង ហើយយើងបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលទៀត ពេលយើងចេញពីពេទ្យ យើងរត់ឯកសារអីហើយ គឺយើងបាន៨០ម៉ឺន និងលុយ៧៥%ទៀត ហើយពេលយើងសម្រាលហើយពេលកូនយើងទៅពេទ្យចាក់ថ្នាំបង្កាផ្សេងៗ គឺបានទៀតម្តង៨ម៉ឺនទៀត»។អ្នកស្រីបញ្ជាក់ថា៖ «សប្បាយចិត្តណាស់បង ព្រោះបើសិនជាយើងអត់បានលុយរាជរដ្ឋាភិបាលផ្តល់ឱ្យ យើងក៏ចំណាយច្រើនណាស់ ដល់ពេលមានលុយរាជរដ្ឋាភិបាលឱ្យយើងទៅហើយ យើងបានចំណូលមកវិញទៀត យើងអត់ចំណាយ ហើយយើងបានចំណូលមកវិញ»។រីឯ អ្នកស្រី ផន ស្រីនិច វ័យ៣០ឆ្នាំជាកម្មការិនីម្នាក់ទៀតធ្វើការនៅរោងចក្រ សេងយ៉ុង បាននិយាយថា បច្ចុប្បន្នមិនមានការពិបាកក្នុងការស្វែងរកការងារធ្វើនោះ ហើយនៅកន្លែងធ្វើការក៏បានអនុវត្តលក្ខខណ្ឌការងារល្អប្រើសើរជាងមុនធ្វើឱ្យអ្នកស្រីមានភាពកក់ក្តៅក្នុងការបំពេញការងារ។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់មិនឱ្យថ្លៃផ្ទះជួលឡើងស្រេចតែចិត្ត ព្រមទាំងមានការតបណ្តាញទឹកភ្លើងរដ្ឋជូនកម្មករផង ធ្វើឱ្យការចំណាយកាន់តែតិចជាងមុន។អ្នកស្រីបន្ត៖ « កាលមុនមានការខ្វះខាតច្រើន ណាមួយគិតដល់ថ្លៃផ្ទះជួលច្រើន ទឹកភ្លើង ហូបចុក ហើយចំណាយចំណូលគ្រួសារមួយខែៗ មិនដឹងសល់ប៉ុន្មានអីប៉ុន្មានគិតច្រើន វាចំណាយច្រើនជាងឥឡូវ តែឥឡូវចំណាយរាងតិច ថ្លៃផ្ទះជួលក៏អត់សូវថ្លៃ ថ្លៃទឹកថ្លៃភ្លើងអីក៏រាងចុះ ម្លោះហើយ យើងចំណាយតិច ចំណូលរាងបានច្រើនដែរ»។ចំណែកកម្មការិនី ចាន់ ណន អាយុ៣០ឆ្នាំ ធ្វើការនៅរោងចក្រ សេងយ៉ុងដែរនោះបាននិយាយថា ប្រាក់ឧបត្ថម្ភផ្សេងៗដូចជា ថ្លៃម្ហូបអាហារ ថ្លៃធ្វើដំណើរ និងប្រាក់ធ្វើការងារទៀងទាត់ នៅតែបន្តទទួលបាន និងថែមទាំងមានភាពងាយស្រួលចំពោះលក្ខខណ្ឌការងារ ដែលមិនមានភាពស្មុគស្មាញ និងផ្តល់សិទ្ធិសេរីភាពពេញលេញ។អ្នកស្រីបន្តថា៖ « លុយអត្ថប្រយោជន៍ច្រើនដែរ លុយបាយ លុយធ្វើដំណើរ ហើយលុយបាយ ថែមម៉ោង។ បើយើងធ្វើការត្រឹមតែ ៨ម៉ោងទៅយើងបាន ១០៥០រៀល ហើយមានលុយដំណើរ លុយស្នាក់នៅ ហើយនិងលុយ៥%»។ជាមួយគ្នានេះដែរ កម្មការិនី សេង ចរិយា អាយុ ២៣ឆ្នាំធ្វើការនៅរោងចក្រ សេងយ៉ុង បាននិយាយថា ក្នុងការបំពេញការងារប្រចាំថ្ងៃមានភាពងាយស្រួ ល មិនមានការដាក់សម្ពាធ បៀតបៀនណាមួយឡើយ។ អ្នកស្រី សេង ចរិយា៖«លក្ខខណ្ឌការងារ ល្អ អត់មានគាបសង្កត់យើងទេ សិទ្ធិសេរីភាពងាយស្រួល នៅក្នុងរោងចក្រនេះអត់មានការរឹតបន្តឹងសិទ្ធិសេរីភាពទេ»។អ្នកស្រី ឆេង ស្រីពេជ្រ អាយុ៣៥ឆ្នាំ ក្នុងសំលៀកបំពាក់អាវក្រៅដៃវែងពណ៌ខៀង ពាក់លើរ៉ូបពណ៌ស៊ីជម្ពូរ ធ្វើការក្នុងរោងចក្រ សេងយ៉ុងបាននិយាយថា អ្នកស្រី បានទទួលបានអត្ថប្រយោជន៍ពី ប.ស.ស ទាំងការថែទាំងសុខភាព មានប្រាក់សោធននិវត្តន៍ដូចមន្ត្រីរាជការ ពេលមានគ្រោះថ្នាក់ការងារ គឺរដ្ឋជាអ្នកទទួលខុសត្រូវ ពោលគឺបើមានពិការភាព រដ្ឋជាអ្នកចិញ្ចឹម បើស្លាប់រដ្ឋជាអ្នកសង។អ្នកស្រី ពេជ្របន្តថា៖ «អត់សូវអស់លុយចំណាយលើថ្លៃពេទ្យទេ ព្រោះយើងប្រើប.ស.ស បានប្រើ ប.ស.ស ទៅវាអត់សូវអស់លុយ អ៊ីចឹងប្រាក់ខែ សល់បន្តិចដែរ។ អត់សូវខ្វល់ដោយសារមាន ប.ស.ស ជួយ ព្រោះយើងអត់សូវចំណាយលើកូន ឬក៏ពេទ្យទេ»។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាស្តីពី លក្ខណៈនៃអ្នកដឹកនាំ សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល

2024/08/20 08:53:33 pm        80
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបឋកថា ស្តីពីលក្ខណៈនៃអ្នកដឹកនាំ សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៤០៤៦នាក់, នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចែករំលែកពីសកម្មភាពចុះពិនិត្យមើលការងារនៅតាមមូលដ្ឋានសុខាភិបាលក្នុង ខេត្ត កំពង់ស្ពឺ ក្រុងព្រះសីហនុ ខេត្តកោះកុង ខេត្តប៉ៃលិន នាពេលកន្លងមក។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានបង្ហាញពីមនោសញ្ចេតនាគិតគូរបារម្ភពីសុខទុក្ខក្នុងជិវិតរស់នៅនិងការងាររបស់បុគ្គលិកសុខាភិបាលទាំងអស់ជាពិសេសអ្នករស់នៅតាមតំបន់ដាច់ស្រយាល។ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកបទបាឋកថា ពីលក្ខណៈនៃអ្នកដឹកនាំដែលមានប្រសិទ្ធិភាព តម្រូវអោយអ្នកដឹកនាំម្នាក់ៗចាប់ផ្តើមដោយធ្វើការដឹកនាំខ្លួនឯងជាមុន មុននឹងឈានដល់ដឹកនាំអ្នកផ្សេង និងឈានទៅដល់ការដឹកនាំអង្គភាព។ ដើម្បីដឹកនាំខ្លួនឯងបាន អ្នកដឹកម្នាក់ៗត្រូវ (១)ស្គាល់ពីចំនុចខ្លាំងនិងចំនុចខ្សោយរបស់ខ្លួនឯងនិងចេះគ្រប់គ្រងខ្លួនឯង (២)យល់ដឹងពីសង្គម និង (៣)ចេះគ្រប់គ្រងការទំនាក់ទំនង។ អ្នកដឹកនាំត្រូវវាយតំលៃពីចរិកលក្ខណៈនៃការដឹកនាំរបស់ខ្លួនដែលអាចមានជាប្រភេទ Direct/dominance, Influence, Steadiness or Compliance។ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យផ្តាំផ្ញើឱ្យអ្នកដឹកនាំនៅក្នុងស្ថាប័នសុខាភិបាលទាំងអស់បន្តហ្វឹកហាត់ ប្រើប្រាស់របៀបរបបដឹកនាំទាំង៤ប្រភេទខាងលើ ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ខ្លួន។ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បានចូលរួមធ្វើបទបង្ហញពីការប្រើប្រាស់ PDIA លើបដិសណ្ឋារកិច្ចនៅមន្ទីរពេទ្យ។ បទបង្ហាញនេះបានរំលេចពីតម្រូវការចាំបាច់ នៃការរៀបចំឱ្យមានការបដិសណ្ឋារកិច្ចល្អនៅតាមមន្ទីរពេទ្យដើម្បីបង្កើនទំនុកចិត្តរបស់អ្នកជំងឺនិងក្រុមគ្រួសារ។ ក្រុមការងារមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ក៏បានទទួលធាតុចូលបន្ថែមជាច្រើនពីថ្នាក់ដឹកនាំ និងពីមន្ទីរពេទ្យផ្សេងៗទៀត ដើម្បីធ្វើការងារនេះឱ្យកាន់តែប្រសើរនាពេលខាងមុខ។សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល អង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង ៥ ចាប់តាំងពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ជាតិ៕អត្ថបទ រដ្ឋា

លោក ផាយ ឡេង ត្រូវបានប្រកាសចូលកាន់តំណែងជា អភិបាលក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់ ជាផ្លូវការ

2024/08/20 07:23:12 pm        62
ពោធិ៍សាត់ ៖ លោក ផាយ ឡេង អភិបាលស្រុកបាកាន ត្រូវបានផ្ទេរភារកិច្ចមកជាអភិបាលក្រុងពោធិ៍សាត់ ដោយប្រកាសចូលកាន់តួនាទីជាផ្លូវការនៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុងស្រុកទាំង៧ ក្រុមប្រឹក្សាឃុំ និងមន្ត្រីរាជការជាច្រើននាក់ ។យោងតាម អនុក្រឹត្យ លេខ៨០៨ អនក្រ.តត ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ លោក ផាយ ឡេង ឋានន្តរស័កិ្តឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលនៃគណៈអភិបាលស្រុកបាកាន ឱ្យមកកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ ជំនួសលោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ចាស់ ដែលបានចូលនិវត្តន៍ និងទទួលភារកិច្ចជាសមាជិកក្រុមប្រឹក្សាក្រុងពោធិ៍សាត់ ។លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ ដែលទើបប្រកាសតែងតាំងថ្មី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំខេត្ត ក្រសួងមហាផ្ទៃ ក៍ដូចរាជរដ្ឋាភិបាល ដែលមានជំនឿទុកចិត្តលើ ផ្ដល់តំណែងឲ្យរូបលោកធ្វើជាអភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់នាពេលនេះ។ លោកបានប្ដេជ្ញាចិត្តមានភក្ដីភាពចំពោះប្រទេសជាតិ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍គោរពច្បាប់រដ្ឋធម្មនុញ្ញ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ គាំទ្រនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ខិតខំជម្រុញគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព, រៀបចំកែលំអរសោភ័ណភាពក្រុង ក្នុងការប្រលងប្រណាំងទីក្រុងស្អាត, ពង្រឹងការអនុវត្តតួនាទីភារកិច្ច, គោរពអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវកិច្ចចង្អុលការរបស់គណៈអភិបាលខេត្ត, សាមគ្គីផ្ទៃក្នុងឲ្យបានល្អនិងទប់ស្កាត់នូវរាល់បាតុភាពអសកម្មនានា។ថ្លែងក្នុងពិធីនោះ ឯកឧត្តម ខូយ រីដា បានលើកឡើងថា អភិបាលក្រុងពោធិ៍សាត់ថ្មី ត្រូវបន្តកិច្ចការដឹកនាំ អភិវឌ្ឍន៍ក្រុងពោធិ៍សាត់ឱ្យកាន់តែរីកចម្រើន ពីអភិបាលក្រុងចាស់ ដោយភាពស្មោះត្រង់ជាមួយប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល និងប្រទេសជាតិ ហើយរាជរដ្ឋាភិបាលផ្តល់តួនាទីជូនដើម្បីជួយប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋគឺជាម្ចាស់ ហើយត្រូវចេះអប់រំផ្សព្វផ្សាយ ណែនាំប្រជាពលរដ្ឋឱ្យយលពីគោលការណ៍ច្បាប់ផ្សេងៗ ត្រូវពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសផ្សេងៗ មានដូចជាល្បែងស៊ីសងគ្រប់ប្រភេទ គ្រឿងញៀនជាដើម ។ ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់និងណែនាំឱ្យអភិបាលក្រុងពោធិ៍សាត់ថ្មី ត្រូវបន្តដោះស្រាយជុំវិញការងាររៀបចំសណ្នាប់ធ្នាប់តាមដងស្ទឹងពោធិ៍សាត់ដើម្បីកែប្រែច្រាំងស្ទឹងពោធិ៍សាត់ឱ្យទៅជាសួនច្បារ និងផ្សាររាត្រីក្នុងពេលអនាគត់ ដោយត្រូវប្រើនយោបាយឈ្នះៗ និងភាពទន់ភ្លន់ ក្នុងការដោះស្រាយជាមួយប្រជាពលរដ្ឋដែលមានសំណង់រស់នៅបណ្តោះអាសន្ននៅតាមច្រាំងស្ទឹង ៕អត្ថបទ ៖ ភិរុណ ពៅ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បើក Soccer League នឹងរំលេចទស្សនីយភាពជាច្រើន ពិសេសការច្រៀងចម្រៀងជាតិ ដើម្បីលើកទឹកចិត្តវីរកងទ័ព និងជនភៀសសឹក
06/03/2026 02:06 PM
សមាជិកសភា៖ អ៊ីរ៉ង់ចង់ធ្វើជាតូបនីយកម្មច្រកសមុទ្រហ័រមូស
06/03/2026 02:06 PM
មេដឹកនាំសហគមន៍លីបង់នឹងដាក់ពាក្យប្តឹងប្រឆាំងការគាំទ្ររបស់អាមេរិកចំពោះសង្គ្រាមរបស់អ៊ីស្រាអែលនៅលីបង់
06/03/2026 02:06 PM
អ្នកជំនាញ៖ អ៊ីរ៉ង់មានតួនាទីសំខាន់នៅក្នុងដំណើរការរំសាយអាវុធរបស់ក្រុមហេសបូឡា
06/03/2026 02:06 PM
FIFA បើកដំណើរការមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិសម្រាប់ World Cup នៅក្រុង Dallas
06/03/2026 02:06 PM
ក្រុមហ៊ុនអឺរ៉ុបជាច្រើនទទួលស្គាល់ថា មានការលំបាកក្នុងការផលិតអាវុធល្បឿនលឿនជាងសំឡេង
06/03/2026 02:06 PM
មូស្គូ៖ រុស្ស៊ីត្រៀមធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអាមេរិកឡើងវិញ ប្រសិនបើផលប្រយោជន៍របស់ខ្លួនត្រូវបានគោរព
06/03/2026 02:06 PM
UN ស្នើជម្រើសដើម្បីជួយបញ្ចប់ជម្លោះអ៊ីស្រាអែល-ក្រុមហេសបូឡា បន្ទាប់ពីកងកម្លាំងរក្សាសន្តិភាពចាកចេញពីលីបង់
06/03/2026 02:06 PM
ស្ត្រីមានផ្ទៃពោះ ១៣.៥០០នាក់ នៅលីបង់ តស៊ូស្វែងរកការថែទាំដែលមានសុវត្ថិភាព ខណៈអ៊ីស្រាអែលបន្តវាយប្រហារ
06/03/2026 02:06 PM
រុស្ស៊ី៖ UN និង IAEA កំពុងប្រកាន់យកជំហរអព្យាក្រឹតចំពោះបញ្ហារោងចក្រនុយក្លេអ៊ែរ ZAPOROZHYE
06/03/2026 02:06 PM