សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់ស្ពានបេតុងចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្តសៀមរាប
កម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ
ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់
ប្រមុខការពារជាតិរំឭកខ្មែរគ្រប់រូបរួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ

ព័ត៌មានជាតិ

ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន

2024/08/12 01:04:42 pm        424
ភំ្នពេញ៖ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីពិធីបើកវគ្គបណ្ដុះបណ្ដាល បំប៉នជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន នីតិវិធី និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ មានការចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍នាយករងមន្ទីរ លោកគ្រូបង្គោល លោកនាយការិយាល័យ និងសិក្ខាកាម​ចំណុះមន្ទីរ​ប្រឆាំងបទល្មើសគ្រឿងញៀនចំនួន៨៤រូប។​ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន មានប្រសាសន៍ថា ដើម្បីចូលរួមអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអភិសណ្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់តាំងលោកឧត្ដមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជាគ្រូបង្គោល ក្នុងបណ្ដុះបណ្ដាល​បំប៉ន​ជំនាញរយៈពេលខ្លី ​ស្ដីពីតួនាទីភារៈកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ​ដល់មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល តាមបណ្ដាស្នងការ រាជធានី-ខេត្ត ទូទាំងប្រទេស ដែលមកដល់ពេលនេះយើងចូលរួម​បណ្ដុះបណ្ដាលបានចំនួន ១២ខេត្តហើយនិងកំពុងបន្តរហូតគ្រប់ ២៥រាជធានី-ខេត្ត។ ចំពោះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក៏ធ្លាប់បានបើកវគ្គបំប៉នជំនាញ​ ចំនួន២លើករួចមកហើយ ដោយ​មានសិក្ខាកាមសរុប ចំនួន១២០នាក់ មកពីបណ្ដាការិយាល័យទាំង១១។ឯកឧត្ដមឧត្ដមសេនីយ៍ឯក ​នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក៏បានផ្ដាំផ្ញើ​ដល់​សិក្ខាកាមចំនួន៤ចំណុចរួមមាន ៖ ១-សិក្ខាកាមសូមយកចិត្តទុកដាក់ស្ដាប់គ្រូបង្គោល និង​ដកស្រង់បទពិសោធន៍ពីពួកគាត់ ព្រោះពួកគាត់សុទ្ធតែជាបុគ្គលជំនាញ ​និងមានស្នាដៃក្នុងអង្គភាព២-ត្រូវមកសិក្សាឲ្យបានទៀងទាត់ គោរពពេលវេលា បទញ្ជាផ្ទៃក្នុង ត្រូវមានវិន័យជាកងកម្លាំង៣-ក្រោយបញ្ចប់វគ្គបំប៉ននេះ សិក្ខាកាមដែលបានបំពេញគ្រប់លក្ខខណ្ឌ និង​ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ៤-សូមយកចំណេះដឹង ដែលទទួលបានពីវគ្គបំប៉នជំនាញនេះ ទៅបម្រើសង្គមជាតិ បម្រើអង្គភាព ជាពិសេសគឺត្រូវស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ​ដែលមាន​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ​ជានាយករដ្ឋមន្ត្រី៕ អត្ថបទ៖ កុម្ភះ

អ្នកជំនាញ៖ វិស័យអចលនទ្រព្យនឹងងើបឡើងនៅឆ្នាំ២០២៨ ប្រហាក់ប្រហែលមុនវិបត្តិកូវីដ-១៩

2024/08/12 12:15:47 pm        558
អ្នកជំនាញក្នុងវិស័យអចលនវត្ថុ មើលឃើញថា វិស័យអចលនទ្រព្យ​នៅកម្ពុជា បាន​កំពុង​ចាប់​ផ្តើម​ងើប​ឡើង​ពីឆ្នាំ២០២៤ នេះបន្តិច ម្តងៗ ហើយនឹងអាចងើបឡើង​ល្អ​ប្រសើរ​ប្រហាក់​ប្រហែល​មុន​វិបត្តិ​ជំងឺកូវីដ-១៩ នៅក្នុងរយៈពេល ៤ឆ្នាំបន្ទាប់ទៀត ស្របពេលក្រសួង- ពាក់ព័ន្ធ បាន​បង្ហាញ​ពី​របាយការណ៍នៃនិន្នាការឡើងឡើងផងដែរ។ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញទិន្នន័យស្ថានភាពវិស័យសំណង់ ក្នុង​នោះ​នៅ​ក្នុងខែមិថុនា ឆ្នាំ ២០២៤ ដែលក្រសួងបានអនុញ្ញាតសាងសង់ សរុបមាន ៣១២ គម្រោងកើន ៣៥ភាគរយ, មានផ្ទៃក្រឡា ១ ៨៦៩ ពាន់ម៉ែត្រការ៉េ កើន ៣៦ ភាគរយ ដោយបានបន្តរើបឡើងវិញជាបន្តបន្ទាប់ ខណៈការប្រើប្រាស់ទុនវិនិយោគមានទំហំទឹកប្រាក់ ៧២៥ លានដុល្លារ អាមេរិក ថយចុះ ២ ភាគរយ ធៀបនឹងខែមុន។ ចំពោះ​គម្រោង​ដែល​បាន​សាង​សង់​រួម​មាន៖ សំណង់លំនៅដ្ឋាន ២៥១ គម្រោង, សំណង់ឧស្សាហកម្ម ២៧ គម្រោង, សំណង់​ពាណិជ្ជកម្ម ១៥ គម្រោង, សំណង់ទេសចរណ៍ ៥ គម្រោង, និងសំណង់សាធារណៈ ១៤ គម្រោង​។ទាក់ទិនវិស័យសំណង់នេះ, លោក សន សៀប ប្រធានសមាគមអ្នក​វាយ​តម្លៃ​ និង​ភ្នាក់​ងារ​អចលន​វត្ថុ​កម្ពុជា លើកឡើងថា បើតាមការកត់សម្គាល់ នៅឆ្នាំ ២០០៨ វិស័យអចលនទ្រព្យ​បាន​ចាប់​ផ្តើម​ថម​ថយ ដោយវិបត្តិហិរញ្ញវត្ថុនៅសហអាមេរិក, ហើយវិបត្តិ នេះក៏បានជះឥទ្ធិពល​ដល់​កម្ពុជា​ផង​ដែរ​, សម្រាប់បញ្ហានេះរហូតដល់ឆ្នាំ ២០១២ ទើបមានស្ថានភាពល្អប្រសើរវិញ។ ស្រដៀងគ្នានេះ ផង​ដែរ ចំពោះស្ថានភាពហុងកុង នៅក្នុងឆ្នាំ ១៩៩៧ វិបត្តិកើតឡើងចំនួនពីរ គឺនៅអាស៊ី និងការ​ផ្ទេរ​ពី​អង់​គ្លេសទៅចិន ដោយ វិបត្តិទាំងពីនេះបាន​ធ្វើ​ឱ្យ​វិស័​យ​អចលន​ទ្រព្យ​នៅ​ហុងកុង​ធ្លាក់​ចុះ​ជាប់​ៗ​គ្នារយៈពេល ៦ ឆ្នាំ ហើយក្នុងរយៈពេល ៦ ឆ្នាំបន្ទាប់ ទើបបាន ស្តារត្រឡប់ដូចដើមវិញ។លោក បន្តថា តាមរយៈបទពិសោធន៍ខាងលើនេះ, ខណៈ​ដែល​វិបត្តិជា​សកល​បាន​កើត​ឡើង​ដោយ​សារ​ការផ្ទុះជំងឺកូវីដ-១៩ និងការអូសបន្លាយសង្គ្រាម-រុស្សីអ៊ុយក្រែនជាដើម បើគិតមកុំ​ដល់​ពេល​នេះ​មានរយៈពេលជាង ៣ ឆ្នាំហើយ ដូច្នេះនៅក្នុងឆ្នាំ ២០២៤ នេះ ចំពោះវិស័យ​អចលន​ទ្រព្យ គឺមានចំណុចវិជ្ជមានតិចតួចឡើងវិញ ហើយនឹងអាចបន្តងើបឡើងល្អប្រសើរ នៅ​ក្នុង​រយៈ​ពេល ៤ឆ្នាំខាងមុខ, ជាក់ស្តែងមកដល់បច្ចុប្បន្ននេះ ឃើញថា មានតម្រូវការ​ខ្លះៗ​ក៏​បាន​ងើប​ឡើង​វិញ​ ក៏ដូចជាការទិញលក់ អចលទ្រព្យ មួយចំនួន ដែលទាបជាងតម្លៃទីផ្សារ លក់បន្ទាន់ជាដើម។សូមបញ្ជាក់ថា ជុំវិញវិស័យសំណង់នេះ ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២៤ គម្រោង​ទទួល​បាន​ការ​អនុញ្ញាត​សាងសង់សរុប មាន ចំនួន ១ ៦៤២ គម្រោង ក្នុងនោះមានគម្រោងលំនៅដ្ឋាន ១ ៣៤៦ គម្រោង (មានបុរីចំនួន ១ ២៩៨ គម្រោង និងខុនដូ ៤៨ គម្រោង), សំណង់ឧស្សាហកម្ម ១១៥ គម្រោង, សំណង់ពាណិជ្ជកម្ម ១០៥ គម្រោង, សំណង់ទេសចរណ៍ ២៦ គម្រោង, សំណង់ សាធារណៈ ៤៩ គម្រោង, និងសំណង់វិនិយោគ ១ គម្រោង៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកនយោបាយ៖ កិច្ចសហប្រតិបត្តិការ CLV មិនអាចឱ្យសមាជិកធ្វើអ្វីក្រៅពីពាណិជ្ជកម្ម និងវិនិយោគ​នោះ​ទេ

2024/08/12 11:57:04 am        434
អ្នកនយោបាយ លើកឡើងថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) មិន​អាច​ឱ្យ​សមាជិកធ្វើអ្វីក្រៅពីពាណិជ្ជកម្ម និងវិនិយោគនោះទេ។ថ្លែងប្រាប់BTVនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ លោក កាន់ វីរៈ ប្រធាន​គណបក្ស​អំណាច​ប្រជាពលរដ្ឋ បានឱ្យដឹងថា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ត្រូវបានមើលឃើញពីសក្តានុពលសំខាន់ៗសម្រាប់កម្ពុជា ជាពិសេស​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ ដែលទទួលបានផ្លែផ្កាមិនត្រឹមតែហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​សេដ្ឋកិច្ចកម្ពុជា។ ក្នុងនោះ ចំពោះកិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ ប្រធានគណបក្សរូបនេះ លើកឡើងថា ក្រៅពីផលប្រយោជន៍ជាតិលើពាណិជ្ជកម្ម និង​វិនិយោគ​ គឺមិនអាចមានហេតុ​ផលណាមួយ​ដែល​នាំ​ឱ្យបា​ត់​បង់​ទឹកដី​ដូច​ការ​ចោទ​ប្រកាន់​គ្មាន​ឯកសារ​បញ្ជាក់​នោះទេ។ ជាមួយគ្នា លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ លើកឡើងថា ប្រសិន​តាមរយៈកិច្ច​សហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍នេះពិតជាមានការបាត់បង់ទឹកដីមែននោះ គឺក្នុង​រយៈពេល២​៥​ឆ្នាំ​កន្លង​មក​នេះមិ​នអា​ចមា​ន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​អាច​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ជុំវិញ​ក្រវាត់​ព្រំដែន​នៅទូទាំងប្រទេស ឬជាប់នឹងប្រទេសវៀតណាមឡើយ។ សូមជម្រាបថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជា​គំនិត​ផ្តួច​ផ្តើម​ដំបូង​របស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋ​មន្ត្រី ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការ​អភិវឌ្ឍ​។ គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃ តំបន់ត្រីកោណអភិវឌ្ឍន៍នេះ បាន​ធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាធ្វើជាប្រធានរវាង ប្រទេសទាំងបី ហើយ​ឆ្នាំ​២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២៕ អត្ថបទ សេក ឧត្តម 

គ្រូ និងសិស្សនៅខេត្តកណ្តាល គាំទ្រកិច្ចសហប្រតិបត្តិការ CLV-DTA ដែលជំរុញកំណើន សេដ្ឋកិច្ច និងការ​អភិវឌ្ឍនៅតំបន់ព្រំដែន

2024/08/12 11:42:43 am        391
បណ្តាគ្រូ និងសិស្សានុសិស្ស នៅខេត្តកណ្តាល បាននាំគ្នាថ្លែងសារគាំទ្រ និងបង្ហាញ​ជំនឿទុកចិត្ត​ខ្ពស់​ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ប្រព័ន្ធហេដ្ឋា​រចនា​សម្ព័ន្ធ ជំរុញការតភ្ជាប់ការដឹកជញ្ជូន ខេត្តចំនួន ៤ រួមមានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និង​ខេត្តស្ទឹងត្រែង​ឲ្យ​មានការរីកចម្រើន នៅក្នុងក្របខណ្ឌរាជរដ្ឋាភិបាលខ្លួនឯង និងក្នុងក្រប​ខណ្ឌ​កិច្ច​សហ​ប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA។លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស វិទ្យាល័យហ៊ុន សែន តាខ្មៅ ក៏ដូចវិទ្យាល័យនានាទៀត បាន​ថ្លែង​ប្រាប់BTV នៅថ្ងៃទី១២ ខែសីហានេះថា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ គឺ​បាន​ស្តាប់​ការ​ពន្យល់អស់ហើយពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមានការបង្ហាញ​របាយការណ៍​ពន្យល់​បន្ថែ​ម​ពី​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម គឺបានធ្វើ​ឲ្យប្រជាពលរដ្ឋទាំងអស់គ្នា​យល់ច្បាស់​អំពី​​ការងារ​អភិវឌ្ឍន៍​ក្នុងក្របខណ្ឌ CLV DTA លើកិច្ចជំរុញសហប្រតិបត្តិការអភិវឌ្ឍន៍ខេត្តទាំងបួនខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង របស់កម្ពុជាឲ្យមានអភិវឌ្ឍទាំងលើវិស័យធនធានមនុស្ស មាន​របាយ​កម្រិត​ជីវភាព​ប្រជាជនស្មើៗគ្នារវាងទីក្រុង និងជនបទ តភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់ ទៅកាន់​ប្រទេស​នានា និងបង្កើតឲ្យមានខ្សែព្រំដែនសន្តិភាពជាដើម។សូមបញ្ជាក់ថា តាមរបាយការណ៍ក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV DTA ដែលពន្យល់បង្ហាញដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា ការអភិវឌ្ឍ​ក្រប​ខណ្ឌ CLV DTA នេះ គឺផ្តោតសំខាន់តែលើ ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល ព្រមទាំងរួម​បញ្ចូល​ទាំង​ការងារ​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សង្គម​កិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ការពារ និងអភិវឌ្ឍ បរិស្ថាន និងវប្បធម៌ សុខាភិបាល ការធានាសុវត្ថិភាព សន្តិសុខ និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងការ​រក្សា​តុល្យភាព​រវាង​ការអភិវឌ្ឍ និងអភិរក្សបរិស្ថានផងដែរ៕ អត្ថបទ ស៊ុម សុខជា

រយៈពេល៧ខែឆ្នាំនេះ ពាណិជ្ជកម្មទំនិញកម្ពុជាជាមួយបរទេសមានទំហំទឹកប្រាក់ជាង ៣១ ពាន់លានដុល្លារ

2024/08/12 11:09:23 am        420
រយៈពេល ៧ ខែ ក្នុងឆ្នាំ ២០២៤នេះ ជញ្ជីងធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេស សំខាន់ៗ របស់ កម្ពុជា​មានទំហំទឹកប្រាក់សរុបជាង ៣១ ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មាន​ទឹកប្រាក់ជាង ១៤ ពាន់លានដុល្លារ ខណៈការនាំចូលពីបរទេសមានចំនួនជាង ១៦ ពាន់​លាន​ដុល្លារ។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា សម្រាប់រយៈពេល ៧ ខែ ក្នុងឆ្នាំ ២០២៤ នេះ ក្នុងនោះការធ្វើការធ្វើពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗ របស់កម្ពុជា​មាន​ចំនួន២០ និងបណ្តាប្រទេសមួយចំនួនផ្សេងទៀត គិតជាទឹកប្រាក់សរុបមានចំនួនជាង ៣១​ពាន់​លាន​ដុល្លារអាមេរិក កើនឡើង ១៥ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣ ក្នុងនោះ​បើ​គិត​រយៈ​ពេល ៧ខែនេះ សម្រាប់ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា មាន​កំណើន​កើន​ឡើង​ជា​បន្តបន្ទាប់គួរកត់សម្គាល់។ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិនេះ ចំពោះការនាំចេញទំនិញរបស់កម្ពុជា ក្នុងរយៈពេលនេះដែរ មានទំហំទឹកជាង ១៤ ពាន់លាន ដុល្លារ កើនឡើងប្រមាណជាង ១៤ ភាគរយ បើធៀបរយៈ​ពេល​ដូច​គ្នា​ឆ្នំា២០២៣ ក្នុងនោះកម្ពុជាបាននាំទៅកាន់ប្រទេសសំខាន់ៗរួមមាន៖ ប្រទេសចិនជិត ១ ០០០ លានដុល្លារ, សហរដ្ឋអាមេរិក ជាង ៥ ៥០០ លានដុល្លារ, វៀតណាម ជាង ២ ២០០ លានដុល្លារ, ថៃជិត ៥០០ លានដុល្លារ, ជប៉ុន ជាង ៧៦៤ លានដុល្លារ, អាល្លឺម៉ង់ ជាង ៥១៦ លានដុល្លារ, អេស្ប៉ាញ ៥៦០ លានដុល្លារ, កាណាដា ៦០៥ លានដុល្លារ, អង់គ្លេស ៥៣០ លានដុល្លារ, ហូឡង់ ៤២៧ លានដុល្លារ, បានរាំង ២២៩ លានដុល្លារ, កូរ៉េខាងត្បូង ១៨៧ លានដុល្លារ និងការនាំចេញ ទៅកាន់ប្រទេសផ្សេងៗជាច្រើនទៀត។ចំណែកការនាំចូលវិញ នៅក្នុងរយៈពេល៧ ខែនេះដែរ កម្ពុជា​បាន​នាំ​ចូល​ទំនិញ​មាន​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណជាង ១៦ ពាន់លាន ដុល្លារ កើនឡើងជិត ១៦ ភាគរយ ក្នុងនោះការនាំ​ចូល​ពី​ប្រទេស​ចិន មានទឹកប្រាក់ជិត ៧ ៧០០ លានដុល្លារ, វៀតណាមជាង ២ ៤០០ លានដុល្លារ, ថៃ ជាង ២ ០០០ លានដុល្លារ, សឹង្ហបុរី ៥១១ លានដុល្លារ, ឥណ្ឌូនស៊ី ៦០០ លានដុល្លារ, តៃវ៉ាន់ ៤០៥ លានដុល្លារ, កូរ៉េខាងត្បូង ២៩១ លានដុល្លារ, ម៉ាឡេស៊ី ៤៦០ លានដុល្លារ, ហុងកុង ២៣១ លានដុល្លារ, ក្រៅពីនេះកម្ពុជាក៏បាននាំចូលទំនិញផ្សេងៗ ពីបណ្តាប្រទេសជាច្រើន ទៀត៕ អត្ថបទ៖ សុន រ៉ាឌី

ផ្ទុះការភ្ញាក់ផ្អើល! ចំពោះវត្តមានតារារ៉េបដ៏ល្បីកម្ពុជា វណ្ណដា ច្រៀងបទ «Time To Rise» ក្នុងពិធីបិទកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤

2024/08/12 10:14:47 am        493
ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្ដៅ លើកទី៣៣ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង បាន​ប្រារព្ធ​ពិធីបិទការប្រកួតដោយជោគជ័យ នៅកីឡដ្ឋាន Stade De France ក្រោយដំណើរ​ការ​ប្រកួត​ជាង​កន្លះខែ ដោយទទួលបានការអបអរសាទរពីប្រតិភូបណ្ដាប្រទេសចូលរួម ជាមួយការ​សម្ដែង​នូវ​ទស្សនិភាពចម្រុះជាច្រើន ពិសេសការប្រគំតន្ដ្រីអបអរពិធីបិទព្រឹត្តិការណ៍ពិភពលោក ៤​ឆ្នាំ​ម្ដង​នេះ ក៏មានវត្តមានតារារ៉េបដ៏ល្បីកម្ពុជា វណ្ណដា ផងដែរ ដែលធ្វើឲ្យមាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ពិសេសប្រជាពលរដ្ឋ និងអ្នកគាំទ្រនៅកម្ពុជា ។គ្មានការផ្សព្វផ្សាយមុនឡើយថា តារារ៉េបដ៏ល្បីរបស់កម្ពុជារូបនេះ ត្រូវឡើង​ឆាក​ដ៏​អស្ចារ្យ​ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍កីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ សូម្បីប្រតិភូ និងអត្តពលិកកម្ពុជា ជាក់ស្ដែង​ឯកឧត្តម ញាណ សុខវិសាល នាយបេសកកម្មកម្ពុជា និងគ្រូបង្វឹកហែលទឹក ហែមថុន វិទិនី ក៏​ដូច​ជា​គ្រូបង្វឹកកីឡាករ-កីឡាការិនីផ្សេងទៀត ក៏ដូច្នេះដែរ ។ តែបន្ទាប់ពីលឺបទ «Time To Rise» ហើយ​ឃើញវត្តមាន វណ្ណដា កំពុងច្រៀងផ្ទាល់នៅចំពោះមុខ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង គ្រា​ដែលអ្នកទស្សនាការផ្សាយបន្ដផ្ទាល់នៅកម្ពុជា ក៏ភ្ញាក់ផ្អើល និងមានមោទនភាព ចំពោះ​វត្តមាន​សិល្បករកម្ពុជា ក្នុងពិធីព្រឹត្តិការណ៍នេះផងដែរ ។ជាមួយការចូលរួមក្នុងពិធីបិទកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ នេះ នាំឲ្យតារារ៉េបវ័យក្មេងកម្ពុជា វណ្ណដា បង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រ ក្នុងនាមសិល្បករខ្មែរវ័យក្មេងដំបូងគេ ដែលបាន​ឡើង​ច្រៀង​ក្នុងពិធីបិទកីឡាអូឡាំពិក ដែលជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតលើពិភពលោក តែង​រៀប​ចំ​រៀង​រាល់ ៤ឆ្នាំម្ដងនេះ ជាមួយនឹងការ​ប្រើប្រាស់​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​ដ៏​ទាក់​ទាញ​ទៀត​ផង​។ ក្រៅពី វណ្ណដា ក៏មានការចូលរួមពីសិល្បករល្បីៗមកពីបណ្ដាប្រទេសជាច្រើនផងដែរ ។គួរដឹងថា កន្លងមកក្រៅពីការប្រគំតន្ដ្រីផ្សេងៗ វណ្ណ ក៏ធ្លាប់ចូលរួមសម្ដែង និង​ច្រៀង​អប​អរ​ព្រឹត្តិការណ៍​កីឡាជាតិ និងអន្ដរជាតិ ទាំងក្នុងប្រទេស និងតំបន់ផងដែរ ដូចជាការប្រកួតកីឡាជាតិ ហើយ​ពិសេសគឺព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ក៏តារារ៉េបដ៏ល្បីរូបនេះ បាន​ចូល​រួម និងលើកយកបទ «Time To Rise» ច្រៀងផងដែរ ។ក្រឡេកទៅចាប់អារម្មណ៍ក្រុមកីឡាករកម្ពុជាវិញ ដែលបានបញ្ជូនកីឡាករ-កីឡាការិនី ៣រូប ក្នុង​នាម​អត្តពលិកទទួលបានសិទ្ធអនុគ្រោះចូលរួមប្រកួតកីឡាអូឡាំពិកប៉ារីស ឆ្នាំ២០២៤ ក៏បាន​បញ្ចប់​បេសកកម្មរបស់ខ្លួនផងដែរ តែពុំមានឱកាសឈានដល់វគ្គដណ្ដើមមេដាយនោះទេ៕ អត្ថបទ លី ឈុនឡា

កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទប្រកាសកម្ទេចចោលរាល់ការញុះញងទាំងឡាយណាដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

2024/08/12 09:30:16 am        470
នាយទាហានពលទាហាន នៃអគ្គបញ្ជាការ ក្រសួងការពារជាតិ និងនាយនគរបាល ពល​នគរបាល​របស់​អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃទាំងអស់ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​យ៉ាង​ដាច់អហង្ការ ចំពោះក្រុមជ្រុលនិយមមួយក្តាប់តូច ដែលបានញុះញង់ឲ្យពលរដ្ឋ និង​កងកម្លាំងធ្វើការឲ្យ ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ និង​ប្រកាស​កម្ចាត់​ចោល​ភ្លាម​រាល់​ឧបា​យកលរបស់ជនក្បត់ជាតិ និងក្រុមជ្រុលនិយម​ទាំង​នោះ​ឲ្យ​ខាង​តែ​បាន​ដោយ​គ្មាន​ការលើក​លែង​នោះ​ឡើយ។តាមរយៈសេចក្តីថ្លែងការណ៍របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចេញដាច់ដោយ ឡែក​ពី​គ្នាជាបន្តបន្ទាប់នេះ គឺបានធ្វើឡើងដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ក្រុម​ប្រឆាំង​ជ្រុល​និយម​មួយ​ក្តាប់​តូច​ដែល កំពុងរត់ចោលស្រុក ហើយបានធ្វើការញុះញងឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ និងកង​កម្លាំង​ប្រដាប់​អាវុធ​ទាំង អស់ធ្វើការបះបោរ​ប្រឆាំង​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​។តាមរយៈសេចក្តីថ្លែងការណ៍របស់គ្រប់អង្គភាពទាំងអស់ ដែលចំណុះឲ្យកងយោធពលខេមរភូមិន្ទ ក្រសួង​ការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបញ្ជាក់​ថា​ក្នុង​រយៈ​ពេល​ថ្មី​ៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច នៅក្រៅប្រទេសបានអំពាវនាវ និង​បំផុស​ញុះ​ញង​ឲ្យ​ប្រជាពលរដ្ឋ​ និង​កង​កម្លាំ​ង​ប្រដាប់​អាវុធ​ធ្វើ​ការ​បះបោរ​ប្រឆាំង​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​កើត​ចេញ​ពីការបោះឆ្នោត ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិតបំផ្លាញប្រទេសកម្ពុជា ដែល​កំពុង​មាន​សន្តិភាពពេញលេញ និង ការអភិវឌ្ឍ។ក្នុងន័យនេះកងកម្លាំងប្រដាប់អាវុធទាំងអស់«សូមប្រកាសជាឱឡារិកថា នៅតែ​ឈរ​ជាមួយ​មជ្ឈ​មណ្ឌល​សាមគ្គី​ឯកភាពផ្ទៃក្នុងរឹងមាំ គោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ជាកម្លាំងស្មោះត្រង់ដាច់ខាត និង​ជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា»។តាមរយៈសេចក្តីថ្លែងការណ៍របស់កងកម្លាំងប្រាប់អាវុធគ្រប់ប្រភេទដដែល ក៏បានប្រកាសអះអាង ទៀត​ថា​ពួកគេប្តេជ្ញារក្សាការពារឲ្យខាងតែបាននូវសុខសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់​ធ្នាប់​សាធារណៈ ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ ហើយថាការញុះញង់​ប៉ុនប៉ង​បង្ក​ចលាចល​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាលស្របច្បាប់ ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់ និងប្តេជ្ញាថា នឹងចាត់វិធានការ បង្រ្កាប និងកម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនាបំផ្លាញជាតិ បំផ្លាញ​សន្តិភាព បង្កវិទ្ធស្សនាផ្សេងៗ ក្នុងគោលបំណង​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ទោះ​រូប​ភាព​ណា​ក៏ដោយនោះ៕ អត្ថបទ បាន ចក់

ក្រុមយុវជនខ្មែរកំពុងរស់នៅ និងរៀននៅប្រទេសកូរ៉េ និងជប៉ុនចេញមុខ​គាំទ្រគម្រោង​តំបន់ត្រីកោណ CLV

2024/08/12 08:59:23 am        405
សិស្សានុសិស្ស និងយុវជន យុវនារីខ្មែរ ដែលកំពុងរស់នៅ និងធ្វើការសិក្សានៅប្រទេសកូរ៉េ និង​ជប៉ុន បានចេញវិដេអូឃ្លីបប្រកាសគាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើគម្រោង​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ កម្ពុជា ឡាវ វៀតណាម ដែលហៅកាត់ថា CLV DTA ដោយ​ពួក​គេ​ចាត់​ទុក​ដា​គម្រោង​នេះនឹងផ្តល់ផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា​កា​ន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​តាមរយៈការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍ ដទៃទៀតនោះ។តាមរយៈវិអូឃ្លីបរបស់បងប្អូនជានិស្សិត និងយុវជនយុវនារីខ្មែរ ដែលបានចេញជាបន្តបន្ទាប់ដាច់ ដោយ​ឡែក​ពីគ្នានេះ បានលើកឡើងថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និង​វៀតណាមនេះ គឺបានធ្វើឡើងក្រោមខណ្ឌរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងបី ដើម្បីតែ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ ការពារសន្តិសុខ និងការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយជាដើម ដូច្នេះពួក គេសូមគាំទ្រជានិច្ចចំពោះគម្រោងនេះ ដើម្បីផលប្រយោជន៍​របស់​ប្រជាជន​កំពុងរស់នៅតំបន់នោះឲ្យកាន់ តែរីកចម្រើនបន្ថែមទៀត។សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម គឺ​ជា​គំនិត​ផ្តួច​ផ្តើម​ដំបូងរបស់កម្ពុជាក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុ​ង​គោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ- វៀតណាម ដោយ​ធ្វើ​យ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។តំបន់​ត្រីកោណអភិវឌ្ឍន៍ CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជា​តំបន់​អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅ​លើ​ដង​វិថី​នៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។តំបន់ត្រីកោណអភិវឌ្ឍន៍ នៃប្រទេស​ទាំង​៣ មានចំនួន ១៣ខេត្ត ប្រទេសវៀតណាម មានចំនួន ៥ខេត្ត ដូចជាខេត្តកុនទុម ហ្កាឡាយ ដាក់​ឡាក់ ដាក់ណុង និងប៊ីងភឿក, ប្រទេសឡាវ មានចំនួន៤ខេត្ត ដូចជាខេត្តអាតាពើ សាឡាវ៉ាន់ សេកុង និងខេត្តចំប៉ាសាក់ និងកម្ពុជា មានចំនួន៤ខេត្ត គឺខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង។តំបន់​ត្រីកោណអភិឌ្ឍន៍ នៃប្រទេសទាំង៣ ជាតំបន់ដែលប្រកបដោយសក្តានុពល មាន​ធន​ធាន​ធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។ តំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍន៍ (CLV) ដើរតួនាទី​យុទ្ធសាស្ត្រ​ជា​កត្តា​ជំរុញឱ្យមានការផ្លាស់ប្តូរ​ក្នុង​ការ​តភ្ជា​ប់​តំបន់​របស់​យើង​ឱ្យ​ទៅ​ជា​មជ្ឈ​មណ្ឌល​សេដ្ឋ​កិច្ច​ដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគគាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែ​ច្រវ៉ាក់​ផ្គត់​ផ្គង់ នៅក្នុងមហាអនុតំបន់៕ អត្ថបទ បាន ចក់

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរដ្ឋមន្ត្រីក្រសួងធនធានទឹកជ្រើសរើស​ពលរដ្ឋ​នៅ មូលដ្ឋានចូលធ្វើការក្នុងការដ្ឋានសំណង់ទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់

2024/08/12 08:05:40 am        534
តាមរយៈ Telegram នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំទៅឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹក សូមឱ្យផ្តល់ការ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ជ្រើសរើស​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិ​ត្ត​នៅមូ​លដ្ឋាន ដើម្បីចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកទាំងពីរ (ទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់)។សម្ដេចធិបតី នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងដំណើរ​ចុះត្រួតពិនិត្យក្នុងតំបន់ទឹកជំនន់មួយចំនួន​កាលពីចុងសប្ដាហ៍កន្លងទៅ​សម្ដេច​បានជួបជាមួយលោកពូម្នាក់ និងក្មួយស្រីរបស់គាត់​ដោយចៃដន្យពេលចុះពីលើទូក។ សម្ដេច​បានអរគុណពូ និងប្អូនស្រី ដែលបានអញ្ជើញសម្ដេច​ និងក្រុមការងារចូលលេងក្នុងផ្ទះ ​ដែល​ផ្ដល់​​ឱកាសឱ្យសម្ដេចបានជជែកលេងជាមួយ និងបានសួរនាំអំពីស្ថានភាពទឹក ក៏ដូច​ជា​ការ​ប្រកបរ​បរ​ចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅទីនេះក្នុងពេលបច្ចុប្បន្ន និងពីមុនមក។ជាមួយគ្នានោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បាន​ជម្រាប​ជូន​គាត់​អំពីផែនការ​មួយចំ​នួន​របស់​រាជរដ្ឋាភិបាល​ដែលពាក់ព័ន្ធនឹងភូមិស្រុករបស់គាត់រួមទាំងការកសាង​ទំនប់ស្ទាក់ទឹកកំពង់គោ ដែល​នៅជិតនោះ ក៏ដូចគម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវឆ្លងកាត់ភូមិរបស់គាត់នៅពេលខាងមុខ។សម្ដេចធិបតីបានបញ្ជាក់ថា សម្ដេចបានផ្តល់គោលការណ៍ទៅឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​ធន​ធាន​ទឹក សូ​មឱ្យផ្តល់ការយកចិត្តទុកដាក់ក្នុង​ការជ្រើស​រើស​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រ​ចិត្ត​នៅ​មូលដ្ឋាន​ ដើម្បី​ចូល​ធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកទាំងពីរ (ទំនប់កំពង់គោ និងទំនប់​ស្ទឹង​ស្លាប់​)។សូមជម្រាបជូនថា កាលពីថ្ងៃទី១០ខែសីហា ឆ្នាំ២០២៤ កន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យ​តំបន់លិចទឹកដោយទឹកជំនន់នៅឃុំកំពង់គោ ស្រុក​កំពង់ស្វាយ ព្រមទាំងពិនិត្យការដ្ឋានសាងសង់ទំនប់ទឹកកំពង់គោ និងការដ្ឋាន​សាង​សង់​ទំនប់​​ស្ទាក់​ទឹក​ស្ទឹងស្លាប់ នៅឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ៕

ឧបករណ៍នេសាទខុសច្បាប់ជាច្រើនត្រូវបានបំផ្លាញចោលក្រោយអាជ្ញាធរឆ្មក់ចាប់បានតាមដងទន្លេនិងបឹងនានានៅស្រុកពញាឮ

2024/08/11 06:02:02 pm        93
កណ្ដាល ÷ មន្រ្តីជំនាញរបស់នាយខណ្ឌរដ្ឋបាលកណ្តាល និងគណៈបញ្ជាការឯកភាពស្រុកពញាឮខេត្តកណ្តាលនៅថ្ងៃ ទី១១ ខែសីហា ឆ្នាំ២០២៤នេះ បានដុតបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ជាច្រើន ក្រោយឆ្មក់ចាប់បាននៅតាមដងទន្លេ តាមព្រែក និងបឹងនានា ស្ថិតនៅក្នុងទឹកដីស្រុកបញ្ញាឮ ខេត្តកណ្តាល។ ថ្លែងប្រាប់ទូរទស្សន៍BTV ក្រោយចុះប្រតិបត្តិការចាប់ និងបង្រ្កាប់បទល្មើសនេសាទខុសច្បាប់ពេញមួយថ្ងៃ នៅតាមឃុំមួយចំនួននៃស្រុកពញ្ញាឮ ខេត្តកណ្តាលនោះ លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្ដាលបានឲ្យដឹងថា បន្ទាប់ពីមានបទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទឲ្យចាត់វិធានការបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅរដូវបិទនេសាទនៅទូទាំងប្រទេស និងមានការចង្អុលបង្ហាញពីអភិបាលនៃគណៈអភិបាលខេត្តកណ្តាលនោះ នៅថ្ងៃនេះ មន្រ្តីជំនាញរបស់លោក បានសហការគ្នាជាមួយគណៈបញ្ជាការរដ្ឋបាលស្រុកពញាឮ ដឹកនាំដោយលោក ថន សុវណ្ណា អភិបាលស្រុក និងលោក ថោ ឡូ នាយអធិការដ្ឋានជលផលចតុមុខ បានរឹបអូស ឧបករណ៍ខុសច្បាប់ជាច្រើនមកកម្ទេចចោលភ្លាមៗនៅនឹងកន្លែងដែលបានចុះប្រតិបត្តិការនេះតែម្តង។ លោកបានបញ្ជាក់ថា ក្រោយប្រតិបត្តិការក្រុមសមត្ថកិច្ចចម្រុះរឹបអូសស្បៃមុខ ទាំងក្រឡាតូច និងក្រឡាធំរាប់ពាន់ម៉ែត្រ បង្គោលឈើ និងឧបករណ៍ខុសច្បាប់ជាច្រើនទៀត។ លោកបន្ថែមទៀតថា ជាមួយនឹងការរឹបអូសនូវឧបករណ៍ខុសច្បាប់ទាំងនោះយកទៅដុតបំផ្លាញចោលហើយ ក្រុមប្រតិបត្តិការ ក៏បានធ្វើការប្រលែងកូនត្រីតូចៗរាប់រយគីឡូទៅក្នុងទន្លេ និងបឹងវិញផងដែរ។ បើតាមលោក ហេង សុភារិទ្ធ បានឲ្យដឹងផងដែរថា ប្រតិបត្តិការចុះបង្រ្កាបនេះ គឺមិនមែនធ្វើតែមួយ ថ្ងៃនោះទេ ពោលគឺនឹងធ្វើឲ្យដូចជាភ្លៀងរលឹម ដើម្បីអភិរក្សពូជត្រី ជាពិសេសគឺពេលរដូវបិទនេសាទនេះតែ ម្តង។ លោកបន្តថា អាជ្ញាធរនឹងគ្មានការលើកលែង និងអត់ឱនឲ្យទៀតនោះឡើយ ប្រសិនបើពេលចុះប្រតិ បត្តិការឃើញនូវបទល្មើសនេសាទទាំងនោះ ហើយក្នុងនាមលោកជានាយខណ្ឌរដ្ឋបាលលោកក៏សូមអំពាវ នាវដល់បងប្អូនប្រជានេសាទទាំងអស់មេត្តាជួយសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីលុបបំបាត់នូវឧបករណ៍នេសាទខុសច្បាប់នេះឲ្យអស់ ដើម្បីផលប្រយោជន៍រួមទាំអស់គ្នានោះ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM
អ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល វាយឆ្មក់សហគមន៍ Bedouin នៅតំបន់កាន់កាប់វ៉េសប៊ែង
05/28/2026 08:05 PM
រុស្ស៊ី៖ មីស៊ីលរបស់​សហរដ្ឋ​អាមេរិក នៅជប៉ុន សម្រាប់សមយុទ្ធ នឹងគំរាមកំហែងដល់រុស្ស៊ី
05/28/2026 08:05 PM
មនុស្ស ៣នាក់រងរបួស ដោយសារ​ការ​វាយប្រហារដោយចាក់ នៅស្ថានីយ៍រថភ្លើង ក្នុង​ប្រទេស​ស្វីស
05/28/2026 07:05 PM