សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់ស្ពានបេតុងចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្តសៀមរាប
កម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ
ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់
ប្រមុខការពារជាតិរំឭកខ្មែរគ្រប់រូបរួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះ ក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

2024/08/11 05:19:40 pm        123
ភ្នំពេញ ÷ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្កា និងប្រឆាំងដាច់ខាតចំពោះទង្វើទាំងឡាយ ដែលបង្កើតឡើងដោយ ក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស ដែលប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ការប៉ុនប៉ងរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត គឺជាទង្វើបំពានច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ប្រឆាំងនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាច្រកម្ពុជា ដែលមិនអាចអត់ឱនឱ្យបាន និងត្រូវតែទទួលរងនូវវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែង។ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា កងយោធពលខេមរភូមិន្ទ និងបណ្តាកងអង្គភាពទាំងអស់ ប្តេជ្ញា និងត្រៀមខ្លួនគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ នៃព្រះរាជណាចក្រកម្ពុជា មិនឱ្យក្រុមឧទ្ទាមណាមួយមកបំផ្លិចបំផ្លាញបានឡើយ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា កងយោធពលខេមរភូមិន្ទ និងបណ្តាកងអង្គភាពទាំងអស់ ប្រកាសប្តេជ្ញាបង្ក្រាបឱ្យខាងតែបាននូវរាល់ឧបាយកលទុច្ចរិតទាំងឡាយ ដែលមានចេតនាបង្កអសន្តិសុខ បំផ្លិចបំផ្លាញសន្តិភាព និងការអភិវឌ្ឍ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៕

កម្លាំងកងទ័ពទូទាំងកងពលធំអន្តរាគមន៍លេខ៣ ប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្តេជ្ញាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាពនយោបាយ ជូនជាតិ និងប្រជាជន ទោះក្នុងតម្លៃណាក៏ដោយ

2024/08/11 04:01:41 pm        98
ព្រះវិហារ ៖ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងនាយទាហាន នាយទាហានរង និងពលអាវុធហត្ថទាំងអស់ បានចេញមកប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។យើខ្ញុំទាំងអស់គ្នា ឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ គោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ជាកម្លាំងស្មោះត្រង់ដាច់ខាត និងជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។យើងខ្ញុំទាំងអស់គ្នា សូមប្ដេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និង សណ្ដាប់ធ្នាប់សាធារណៈ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ ការញុះញង់ប៉ុនប៉ងបង្កចលាចលផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។ យើងខ្ញុំទាំងអស់គ្នានឹងបង្រ្កាបនិងកម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនា បំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក្ដី។សូមជម្រាបថា ការចេញមកប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់នេះ ធ្វើឡើងបន្ទាប់ពីក្នុងរយៈពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស បានអំពាវនាវ និងបំផុសញុះញង់ឲ្យប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមានសន្តិភាពពេញលេញនិងការអភិវឌ្ឍ៕

នាយឧត្តមសេនីយ៍ ស ថេត ៖ កងកម្លាំងនគរបាលជាតិទាំងអស់ទូទាំងប្រទេសសូមប្រកាសគាំទ្រ​ទាំងស្រុង​លើគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ​ កម្ពុជា​ ឡាវ​ និងវៀតណាម​

2024/08/11 03:22:01 pm        185
ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសរសេរលើបណ្តាញសង្គមនារសៀលថ្ងៃទី១១ ខែសីហា នេះថា ៖ ក្នុងនាមអគ្គស្នងការដ្ឋាននគរបាលជាតិ និងតំណាងឲ្យកងកម្លាំងនគរបាលជាតិ​ទាំងអស់ទូទាំងប្រទេស យើងខ្ញុំសូមប្រកាសគាំទ្រ​ទាំងស្រុង​លើគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ​ កម្ពុជា​ ឡាវ​ និងវៀតណាម​ ហៅកាត់ថា CLV DTA​ របស់រាជរដ្ឋាភិបាលកម្ពុជា​ ។នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា គម្រោងនេះនឹងជួយផ្តល់អត្ថប្រយោជន៍ជាច្រើនដែលជួយលើកស្ទួយវិស័យសេដ្ឋកិច្ច​ វិស័យពាណិជ្ជកម្ម​ និងវិស័យទេសចរណ៍ រួមទាំងវិស័យផ្សេងៗជាច្រើនទៀត​ ជាពិសេសជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តជាប់ព្រំដែនឲ្យកាន់តែមានភាពប្រសើរឡើយ។ដូច្នេះ​ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ និងកងកំលាំងក្រោមអគ្គស្នងការនគបាលជាតិទាំងអស់ មេត្តាចូលរួមគាំទ្រដល់គម្រោង CLV DTA​ ហើយប្រឆាំងដាច់ខាតចំពោះការបង្ហោះព័ត៌មាន ឬចែកចាយខ្លឹមសារវីដេអូ ដែលមានលក្ខណៈញុះញង់ រើសអើងពូជសាសន៍ និងធ្វើឲ្យប៉ះពាល់ដល់សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងសាមគ្គីភាពជាតិ ។

កងទ័ពជើងគោក ប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្ដេជ្ញាការពារសុខសន្ដិភាពជូនជាតិ និងប្រជាជន ទោះក្នុងតម្លៃណាក៏ដោយ

2024/08/11 03:16:04 pm        131
ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានចេញមកប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។យើខ្ញុំទាំងអស់គ្នា ឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ គោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ជាកម្លាំងស្មោះត្រង់ដាច់ខាត និងជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។យើងខ្ញុំទាំងអស់គ្នា សូមប្ដេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និង សណ្ដាប់ធ្នាប់សាធារណៈ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ ការញុះញង់ប៉ុនប៉ងបង្កចលាចលផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។យើងខ្ញុំទាំងអស់គ្នានឹងបង្រ្កាបនិងកម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនា បំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក្ដី។សូមជម្រាបថា ការចេញមកប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់នេះ ធ្វើឡើងបន្ទាប់ពីក្នុងរយៈពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស បានអំពាវនាវ និងបំផុសញុះញង់ឲ្យប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមានសន្តិភាពពេញលេញនិងការអភិវឌ្ឍ៕

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រឆាំងដាច់ខាតនឹងការញុះញង់ ផ្សព្វផ្សាយបង្កចលាចល បង្កអសន្តិសុខរបស់ពួកជ្រុលនិយម ពួកអគតិ

2024/08/11 02:54:46 pm        167
ភ្នំពេញ ៖ ក្នុងរយៈពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស បានអំពាវនាវ និងបំផុសញុះញង់ឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមានសន្តិភាពពេញលេញ និងការអភិវឌ្ឍ។ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជាក់អំពីជំហរដាច់ខាត ដូចខាងក្រោម ៖១-កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ គោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ជាកម្លាំងស្មោះត្រង់ដាច់ខាត និងជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។២-កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្តេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និង សណ្តាប់ធ្នាប់សាធារណៈ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ ការញុះញង់ប៉ុនប៉ងបង្កចលាចលផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។៣-កងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងបង្ក្រាប និងកម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនា បំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក្តី។៤-កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រឆាំងដាច់ខាតនឹងការញុះញង់ ផ្សព្វផ្សាយបង្កចលាចល បង្កអសន្តិសុខរបស់ពួកជ្រុលនិយម ពួកអគតិ និង ថ្កោលទោស អនុវត្តច្បាប់ចំពោះពួកជ្រុលនិយមពួកអគតិទាំងនោះ ។

កម្លាំងអាវុធហត្ថទូទាំងប្រទេស ប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្ដេជ្ញាការពារសុខសន្ដិភាពជូនជាតិ និងប្រជាជន ទោះក្នុងតម្លៃណាក៏ដោយ

2024/08/11 02:50:43 pm        101
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយទាហាន នាយទាហានរង និងពលអាវុធហត្ថទាំងអស់ បានចេញមកប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។យើខ្ញុំទាំងអស់គ្នា ឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ គោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ជាកម្លាំងស្មោះត្រង់ដាច់ខាត និងជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។យើងខ្ញុំទាំងអស់គ្នា សូមប្ដេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និង សណ្ដាប់ធ្នាប់សាធារណៈ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ ការញុះញង់ប៉ុនប៉ងបង្កចលាចលផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។យើងខ្ញុំទាំងអស់គ្នានឹងបង្រ្កាបនិងកម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនា បំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក្ដី។សូមជម្រាបថា ការចេញមកប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់នេះ ធ្វើឡើងបន្ទាប់ពីក្នុងរយៈពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស បានអំពាវនាវ និងបំផុសញុះញង់ឲ្យប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមានសន្តិភាពពេញលេញនិងការអភិវឌ្ឍ៕

រដ្ឋមន្រ្ដីក្រសួងអប់រំជំរុញសាលារៀនអ៊ិស្លាមបន្តធ្វើកំណែទម្រង់វិស័យអប់រំដើម្បីក្លាយជាសាលាគំរូ

2024/08/11 02:06:31 pm        138
ភ្នំពេញ ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងវិស័យអប់រំអ៊ិស្លាមទាំងអស់ បន្តធ្វើកំណែទម្រង់វិស័យអប់រំបន្តទៀត ពិនិត្យឡើងវិញនូវកម្មវិធីសិក្សា សៀវភៅសិក្សា ដោយបញ្ចូលនូវមុខវិជ្ជាសំខាន់ៗ រួមទាំងភាសាបរទេសបច្ចេកវិទ្យា ក៏ដូចជាវិធីសាស្ត្របង្រៀនថ្មីៗ ធ្វើទំនើបកម្មគ្រឹះស្ថានសិក្សា និងចូលរួមចំណែកជាមួយក្រសួងអប់រំ យុវជននិងកីឡា ដើម្បីក្លាយជាសាលារៀនអ៊ិស្លាមគំរូ។​ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានជំរុញបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក «វេទិកាយុវជន-បញ្ញវន្តមុស្លឹម២១ ឆ្នាំ២០២៤» នាព្រឹកថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ក្នុងរាជធានីភ្នំពេញ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដីក្រសួងអប់រំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំវេទិកា និងក្រុមការងារពាក់ព័ន្ធ ដែលបានផ្តួចផ្តើមគំនិតរៀបចំវេទិកា «យុវជនបញ្ញវន្តមុស្លីម២១ ឆ្នាំ២០២៤» នេះឡើង។ ឯកឧត្តមជឿជាក់ថា វេទិកានេះនឹងជួយជំរុញលើកទឹកចិត្តយុវជនឱ្យមានគំនិតផ្តួចផ្តើម គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មីសហគ្រិនភាព ភាពជាអ្នកដឹកនាំ និងការចាប់យកអត្ថប្រយោជន៍ពីការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឱ្យបានកម្រិតអតិបរិមា សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ និងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រទេសកម្ពុជា។ក្នុងឱកាសនោះ  ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ថា បំណិនសតវត្សរ៍ទី២១ នេះគឺសំដៅលើបំណិនទន់ និងបំណិនបុរេវិជ្ជាជីវៈ ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារការងារដែលយុវជនកម្ពុជាត្រូវមាន។ បំណិនសតវត្សទី២១ គឺជាជំនាញដែលជួយពង្រឹង និងអភិវឌ្ឍសមត្ថភាពសិស្សានុសិស្ស និងយុវជន ដើម្បីទទួលបានជោគជ័យក្នុងអាជីពការងារនាសម័យបច្ចកវិទ្យាទំនើបនេះ។  ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណចំពោះគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាអ៊ិស្លាមកម្ពុជា និងថ្នាក់ដឹកនាំអ៊ិស្លាមពាក់ព័ន្ធ ដែលបានលះបង់កម្លាំងកាយចិត្ត និងធនធាន សម្រាប់គាំទ្រដំណើរការវិស័យអប់រំអ៊ិស្លាមនៅកម្ពុជាប្រកបដោយភាពរីកចម្រើន និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកគុណភាពអប់រំទាំងបរិមាណ និងគុណភាពនៅក្នុងសហគមន៍អ៊ិស្លាមកម្ពុជាផងដែរ។ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណះកម្មការរៀបចំវេទិកាយុវជន-បញ្ញវន្តមូស្លីម២១ ឆ្នាំ២០២៤នេះ បញ្ជាក់ថា វេទិកានេះរៀបចំឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងបទពិសោធ និង ព័ត៌មានពីគ្នាទៅវិញទៅមក កាត់បន្ថយគម្លាត បង្កើនភាតរភាព អភិវឌ្ឍសមត្ថភាព និងពង្រឹងបំណិនសតវត្សរ៍ទី២១ ដល់យុវជន-បញ្ញវន្ត ជាពិសេសបំណិនទន់ និងបច្ចេកវិទ្យាឌីជីថល ក៏ដូចជាផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការសិក្សាស្វែងយល់នូវជំនាញ និងបទពិសោធល្អៗពីវាគ្មិនកិត្តិយស និងជាឱកាសជួបជុំរឹតចំណងសាមគ្គី ភាពរវាងយុវជន-បញ្ញវន្តមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ព្រមទាំងថ្នាក់ដឹកនាំអ៊ិស្លាមនានា និងអាចតម្រង់ទិស នៃការសិក្សារបស់ខ្លួនឱ្យចំទិសដៅ ស្របតាមតម្រូវការទីផ្សារការងារ និងសង្គមជាតិផងដែរ៕ អត្ថបទ៖ ភារម្យ 

ទេសរដ្ឋមន្រ្តី គន់ គីម ចុះត្រួតពិនិត្យការខូចខាតដំណាំស្រូវរបសប្រជាកសិករ នៅស្រុកជ័យសែន ខេត្តព្រះវិហារ

2024/08/11 01:51:45 pm        727
ឯកឧត្តមកត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ អមដំណើរដោយ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យស្ថានភាពខូចខាតដំណាំស្រូវ របស់ប្រជាកសិករ នៅស្រុក ជ័យសែន ខេត្តព្រះវិហារ ។ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំង៣ ប្រធានមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។ ឯកឧត្តម គន់ គីម បានថ្លែងនូវការសោកស្ដាយចំពោះការខូចខាតដំណាំស្រូវជាង ១២០ ហិកតា ដែលមិនអាចសង្គ្រោះបាននៅក្នុងឃុំពុទ្រា ស្រុកជ័យសែន នៅពេលនេះ ហើយបានជំរុញ ដល់អាជ្ញាធរពាក់ព័ន្ធ ពិសេសរដ្ឋបាលឃុំស្រុក ត្រូវចុះស្រង់ស្ថិតិ និងធ្វើបច្ចុប្បន្នភាពពីផលប៉ះពាល់ ការខូចខាតស្រែចម្ការរបស់ប្រជាពលរដ្ឋបន្តទៀត ដើម្បីធ្វើរបាយការណ៍ស្នើសុំផ្ដល់ស្បៀងសង្គ្រោះ និងគ្រាប់ពូជសម្រាប់ស្ដារវិស័យកសិកម្មឡើងវិញ។ក្រៅពីការក្រើនរំលឹកឱ្យមន្ត្រីនិងអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានកោតសសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋាន ដែលកន្លងមកបានអនុវត្តន៍ ផែនការទប់ស្កាត់ និងដោះស្រាយបញ្ហាផ្សេងៗបណ្តាលមកពីគ្រោះទឹកជំនន់។ ជាមួយនេះ ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរ និងជំនាញ ពិសេសខាងកសិកម្មត្រូវយក ចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់ កាត់បន្ថយផលប៉ះពាល់នៅពេលខាងមុខ និងពិនិត្យលទ្ធភាព ផ្លាស់ប្តូរប្រភេទដំណាំនៅតំបន់ដែលមិនអាចធ្វើស្រូវបាន។បន្ថែមពីនេះ អាជ្ញាធរឃុំ ស្រុក ត្រូវលៃលក ថវិកា ប្រចាំឆ្នាំសម្រាប់ការឆ្លើយតប និងការជួសជុលស្តារឡើងវិញក្នុងមូលដ្ឋាន៕

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រកាសប្រឆាំងដាច់ខាតចំពោះការញុះញង់ ផ្សព្វផ្សាយបង្កចលាចល បង្កអសន្តិសុខរបស់ពួកជ្រុលនិយម

2024/08/11 01:46:03 pm        64
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២៤នេះ បានប្រកាស ប្រកាសប្រឆាំងដាច់ខាតចំពោះការញុះញង់ ផ្សព្វផ្សាយបង្កចលាចល បង្កអសន្តិសុខរបស់ពួកជ្រុលនិយម។ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងថា ក្នុងប៉ុន្មានថ្ងៃរយៈពលកន្លងមកនេះ មានការបង្ហោះផ្សព្វផ្សាយជារូបភាព និងខ្លឹមសារក្នុងន័យញុះញង់បង្កចលាចល អសន្តិសុខ សំដៅផ្តួលរំលំរាជរដ្ឋាភិបាល។ឯកឧត្តមបញ្ជាក់ថា៖«ខ្ញុំបាទ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមសច្ចាគោរព ភក្តីភាពចំពោះប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្តេជ្ញាចិត្តដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ ការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពនយោបាយព្រះរាជាណាចក្រកម្ពុជា»។ឯកឧត្តមបន្តថា៖«យើងខ្ញុំ ប្រឆាំងដាច់ខាតនឹងការញុះញង់ ផ្សព្វផ្សាយបង្កចលាចល បង្កអសន្តិសុខរបស់ពួកជ្រុលនិយម ពួកអគតិ និងថ្កោលទោស អនុវត្តច្បាប់ចំពោះពួកជ្រុលនិយម ពួកអគតិទាំងនោះ»៕

អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្ដេជ្ញាការពារសុខសន្ដិភាពជូនជាតិ និងប្រជាជន ទោះក្នុងតម្លៃណាក៏ដោយ

2024/08/11 01:24:23 pm        166
ភ្នំពេញ៖ ក្នុងរយៈពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស បានអំពាវនាវ និងបំផុសញុះញង់ឲ្យប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមានសន្តិភាពពេញលេញនិងការអភិវឌ្ឍ។តាមសេចក្ដីថ្លែងការណ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បញ្ជាក់អំពីជំហរដាច់ខាតដូចខាងក្រោម៖១៖ កងយោធពលខេមរភូមិន្ទ ឈរជាមជ្ឈមណ្ឌលសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ គោរពបទបញ្ជា យ៉ាងម៉ឺងម៉ាត់ ជាកម្លាំងស្មោះត្រង់ដាច់ខាត និងជាឆ្អឹងខ្នងដ៏រឹងមាំបំផុតរបស់រាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កើតចេញ ពីការបោះឆ្នោតដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។២៖ កងយោធពលខេមរភូមិន្ទ ប្ដេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និង សណ្ដាប់ធ្នាប់សាធារណៈ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ ការញុះញង់ប៉ុនប៉ងបង្កចលាចលផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។៣៖ កងយោធពលខេមរភូមិន្ទ នឹងបង្រ្កាបនិងកម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនា បំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក្ដី។៤៖ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បញ្ជាឱ្យមេបញ្ជាការកងទ័ពជើងគោក កងទ័ព ជើងទឹក កងទ័ពជើងអាកាស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានអង្គរក្ស មេបញ្ជាការ ទ័ពជំនាញ និងប្រធានស្ថាប័នទាំងអស់នៃកងយោធពលខេមរភូមិន្ទ ត្រូវគ្រប់គ្រងកម្លាំងឱ្យបានហ្មត់ចត់ ពង្រឹងវិន័យផ្ទៃក្នុង និងកម្ចាត់ឱ្យបានទាន់ពេលវេលានូវកម្លាំងអមិត្តទាំងឡាយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិនបង្ហាញក្ដី​បារម្ភ អំពីចំណាត់​ការ​របស់ជប៉ុន ក្នុង​ការ​បង្កើត​រចនាសម្ព័ន្ធ​​ស៊ើបការណ៍សម្ងាត់ថ្មី
05/28/2026 07:05 PM
លោក Zelenskyy ទៅ​ដល់ប្រទេសស៊ុយអែត ដើម្បីពិភាក្សាអំពីកញ្ចប់ការពារជាតិ សម្រាប់អ៊ុយក្រែន
05/28/2026 07:05 PM
រដ្ឋមន្ត្រីក្រសួងការពារជាតិចិន នឹងមិនមាន​វត្តមាន​នៅ​កិច្ចប្រជុំ Shangri-La ជា​ឆ្នាំទី២
05/28/2026 06:05 PM
ប្រមុខ WHO កំពុងធ្វើដំណើរទៅកុងហ្គោដែលរងផលប៉ះពាល់ដោយជំងឺ Ebola
05/28/2026 06:05 PM
ចិន៖ ​តៃវ៉ាន់មិនគួរ «រំខាន​» បេសកកម្មកងទ័ពអាកាសរបស់ទីក្រុង​ប៉េកាំង នៅជុំវិញកោះនេះ​
05/28/2026 06:05 PM
ហាម៉ាស៖ អ៊ីស្រាអែលចង់វិល​​ទៅ​​សង្គ្រាមប្រល័យពូជសាសន៍នៅហ្កាហ្សា ក្រោយ​សម្លាប់​មនុស្សជាង ២០នាក់ ត្រឹម​ ៤៨ម៉ោង
05/28/2026 06:05 PM
ភ្ញៀវទេសចរងាកទៅរកប្រភពទឹកនៅទីក្រុងរ៉ូម ខណៈរលកកម្តៅមុនរដូវក្តៅវាយប្រហារប្រទេសអ៊ីតាលី
05/28/2026 06:05 PM
ប្រធានាធិបតីរុស្ស៊ីមាននូវជំនួបកម្រិតខ្ពស់ជាមួយសមភាគីកាហ្សាក់ស្ថាននៅទីក្រុង Astana
05/28/2026 06:05 PM
អវកាសយានិករុស្ស៊ីនៅ ISS ដើរលើលំហរអាកាសជាលើកដំបូងក្នុងឆ្នាំ ២០២៦នេះ
05/28/2026 06:05 PM
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio អះអាងថា គុយបានមានបញ្ហាច្រើនណាស់
05/28/2026 06:05 PM