សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់ស្ពានបេតុងចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្តសៀមរាប
កម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ
ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់
ប្រមុខការពារជាតិរំឭកខ្មែរគ្រប់រូបរួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ

ព័ត៌មានជាតិ

សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ស្នើពុទ្ធសាសនិកជនចូលរួមឲ្យបានផុលផុស ក្នុងសកម្មភាពពុទ្ធសាសនា ដើម្បីឲ្យកាន់តែរីកចម្រើននៅកម្ពុជា

2024/08/11 01:17:39 pm        165
ភ្នំពេញ ៖ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះសមាជិកអធិបតីកិត្តិយសពុទ្ធិកសមាគមកម្ពុជរដ្ឋ មានសង្ឃដីកាស្នើដល់ពុទ្ធសាសនិកជនចូលរួមឲ្យបានផុលផុស ក្នុងសកម្មភាពពុទ្ធសាសនា ដើម្បីឲ្យពុទ្ធសាសនា កាន់តែរីកចម្រើននៅកម្ពុជា និងមានសន្តិភាពផ្លូវចិត្ត។ ​ការថ្លែងរបស់សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន យ៉ាងដូច្នេះក្នុងឱកាសនិមន្តជាព្រះអធិបតីភាព បើកវេទិកា សាសនាសន្តិភាពផ្លូវចិត្ត, នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដែលវេទិកានេះ ត្រូវបានធ្វើឡើងដើម្បីចូលរួមលើកស្ទួយការអប់រំផ្លូវចិត្តរបស់មនុស្សទូទៅ តាមរយៈព្រះពុទ្ធោវាទ ដែលជាមាគ៌ាដ៏សំខាន់របស់ព្រះពុទ្ធសាសនា។នាឱកាសនោះ សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន បានមានសង្ឃដីកាលើកឡើងពីប្រវត្តិរបស់ពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលជាស្នាព្រះហស្ថរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញណោ)។ បន្ទាប់ពី ត្រូវបានបង្កើតជាផ្លូវការនៅឆ្នាំ១៩៥២ ពុទ្ធិកសមាគមកម្ពុជរដ្ឋ បានធ្វើសកម្មភាពរបស់ខ្លួនយ៉ាងសកម្ម ទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ ជាពិសេសបានបណ្តុះបណ្តាលធនធានព្រះសង្ឃ ជួយឧបត្ថម្ភវិស័យសង្គមកិច្ច សុខមាលភាពរបស់ ព្រះសង្ឃ ប្រជាពលរដ្ឋបានផ្សព្វផ្សាយពុទ្ធឱវាទនៃព្រះពុទ្ធបរមគ្រូយ៉ាងទូលំទូលាយ ពេលនោះ ពុទ្ធិកសមាគមកម្ពុជរដ្ឋ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភ ទំនុកបំរុង វិស័យព្រះពុទ្ធសាសនានិងសង្គមជាតិ។ ជាមួយគ្នានេះ សន្តិភាពផ្លូវចិត្តនេះ មិនត្រឹមតែធ្វើឲ្យយើងរស់នៅជាមួយគ្នា ដោយសន្តិភាពទេ តែជាការធ្វើឲ្យយើងអភិវឌ្ឍខ្លួន និងសង្គមគ្រួសារឲ្យបានរីកចម្រើន។ ទោះមានរឿងអ្វីក៏ដោយ បើចិត្តមិនសប្បាយហើយ អ្វីៗក្នុងខ្លួន ខ្មៅទាំងអស់។ បន្ថែមពីលើនេះ សម្តេចព្រះពុទ្ធជ័យមុនី ក៏បានលើកឡើងពីសកម្មភាពបាតុកម្មនៅប្រទេសបង់ក្លាដែស ដែលជាប្រទេសកាន់ព្រះពុទ្ធសាសនាដែរ ដែលកើតឡើងដោយសារគ្មានសន្តិភាពផ្លូវចិត្ត។ ចុងក្រោយ អ្នកជោគជ័យរឿងបាតុកម្ម គ្មានសល់អ្វីទេ ក្រៅពីគំនរផេះផង់របស់អគារ និងផ្ទះសម្បែង ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា។សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន បានមានសង្ឃដីកាលើកឡើងថា នៅតាមបណ្តាញសង្គម អាត្មាបានឃើញមានសកម្មភាពនៅបង់ក្លាដែស ដែលជាប្រទេសកាន់ពុទ្ធសាសនាដូចគ្នា។ អាត្មាឃើញ អ្នកធ្វើបាតុកម្មបានជោគជ័យហើយ តែគ្មានសល់អ្វីទេ។ សូម្បីកង់កញ្ចាស់មួយ ក៏ដុតចោលដែរ។ មិនខុសពីឆ្នាំ១៩៧៥ ឮតែថាឈ្នះហើយៗ តែចុងក្រោយរត់ចេញពីផ្ទះអស់រលីង។ នេះហើយជាវិនាសកម្មកើតឡើង។ អីចឹងហើយ កត្តាសន្តិភាពផ្លូវចិត្តនេះ យើងសង្ឃឹមថា មនុស្សយើងមុននឹងធ្វើអ្វីៗ នឹងគិតគូខ្លាំង។ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ បានមានសង្ឃដីកាថា ពុទ្ធិកសមាគមកម្ពុជរដ្ឋ គឺជាអង្គការមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការងារមនុស្សធម៌នៅក្នុងសង្គមពុទ្ធសាសនិកកម្ពុជា។ សមាគមនេះ គឺជាផ្នែកមួយដ៏សំខាន់របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាតាំងពីដើមមក។ជាពិសេសនោះគឺមានព្រះមហាក្សត្រ និងព្រះមហាក្សត្រីយ៍ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ក៏ទ្រង់សព្វព្រះរាជហឫទ័យ យាងប្រថាប់ជាព្រះរាជាធិបតីកិត្តិយសនៃសមាគមនេះ ជាដរាបរៀងមក៕អត្ថបទ រដ្ឋា

ឯកឧត្តម ខ្វៃ អាទិត្យា ដឹកនាំក្រុមការងារយុវជន និងអាជ្ញាធរមូលដ្ឋាននាំយកកូនឈើប្រគេនព្រះសង្ឃនៅវត្តមហាមន្រ្តី

2024/08/11 01:14:15 pm        115
ភ្នំពេញ៖នាព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្តម ខ្វៃ អាទិត្យ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថានស្របតាមការណែនាំរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយក្រុមយុវជន នៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល បាននាំយកកូនឈើចំនួន ៧០ ដើម ប្រគេន ព្រះសង្ឃនៅវត្តមហាមន្រ្តី ក្នុងការចូលរួមចំណែកការដាំកូនឈើនឹងជាវប្បមធ៌ចែករំលែកស្តារ និងពង្រីកប្រព័ន្ធអេកួឡូស៊ី នៅកម្ពុជា ពិសេសការដាំដើមឈើនៅតាមទីវត្តអារាម សាលារៀនជាដើម។ក្នុងឱកាសនោះ ឯកឧត្តម ខ្វៃ អាទិត្យា កូនឈើដែលប្រគេនព្រះសង្ឃនៅថ្ងៃនេះ គឺជាការមើលឃើញពីការចូលរួមចំណែករបស់ព្រះសង្ឃ ក៏ដូចជាព្រះពុទ្ធសាសនា ក្នុងការចូលរួមថែរក្សាធនធានធម្មជាតិនៅកម្ពុជា ខណៈដែលការដាំដើមឈើនេះ គឺមានប្រយោជន៍ណាស់ទៅដល់សង្គមជាតិ និងការរស់នៅប្រចាំថ្ងៃរបស់មនុស្ស សត្វ និងជីវចម្រុះគ្រប់ប្រភេទ។ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃគម្ពុជា បានយកចិត្តទុកដាក់ខ្លាំងទៅលើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននេះ។ ឯកឧត្តមបន្តថា តាមរយៈយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថានបាននបង្កើតនូវយុទ្ធសាស្រ្ដចក្រា វិស័យបរិស្ថាន ដែលផ្ដោតទៅលើមុំ៣ សំខាន់ គឺស្អាត បៃតង និងចីរភាព។ ដូច្នេះភាពស្អាតនេះ គឺសំដៅដល់ការជំរុញប្រជាពលរដ្ឋនូវទូទាំងប្រទេសឱ្យមានការផ្លាស់ប្ដូរផ្នត់គំនិតស្អាត តាមរយៈការប្រមូលទុកដាក់សំរាមឱ្យបានល្អ ជាពិសេសកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ឯកឧត្តមបន្តថា៖«កន្លងមកនេះ តាមរយៈយុទ្ធនាការជាច្រើនដែលក្រសួងបរិស្ថានបានដាក់ចេញ ប្រជាពលរដ្ឋ ជាពិសេសព្រះសង្ឃនូវទូទាំងប្រទេសបានចូលរួមថែរក្សាអនាម័យបរិស្ថាននៅតាមមូលដ្ឋាន វត្តអារាម ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាដើម»។ក្នុងឱកាសនោះ ព្រះតេជគុណ ឈឿន ភន់ ព្រះចៅអធិការវត្តមហាមន្រ្តី មានសង្ឃដីកា អំពីការអប់រំ និងបរិស្ថាន តាមបែបព្រះពុទ្ធសាសនា ជាពិសេសព្រះអង្គបានអំពាវនាវពុទ្ធបរិស័ទជិតឆ្ងាយនាំគ្នាដាំ និងការពារ ថែរក្សា ព្រៃឈើ សម្រាប់កូនចៅបច្ចុប្បន្ន និងជំនាន់ក្រោយ។ព្រះអង្គមានសង្ឃដីកាថា «ការដាំដើមឈើឈ្មោះថា ធ្វើសេនាសនៈទាន» រុក្ខជាតិទាំងឡាយដែលដុះហើយលើផែនដី ធំក្តី តូចក្តី ជារុក្ខជាតិដុះឯងឬមានមនុស្សដាំ គឺជាជម្រកយ៉ាងត្រជាក់សម្រាប់មនុស្ស និងសត្វ ដូចជាដាំដើមឈើដែលនៅតាមព្រៃភ្នំជាជម្រករបស់សត្វព្រៃទាំងឡាយដូចជា ដំរី រមាំង ប្រើស ក្តាន់ ជាដើម និងសត្វបក្សាបក្សី ជាច្រើនទៀត ដែលបានរស់នៅតាមព្រៃឈើទាំងឡាយនោះ ។ចំណែករុក្ខជាតិដែលដុះក្នុងស្រុក ជាជម្រករបស់សត្វស្រុកទាំងឡាយ និងជាជម្រករបស់មនុស្សជាគ្រហស្ថ ឬបព្វជិត។ ដើមឈើណានៅតាមដងផ្លូវ គឺជាទីពឹងរបស់អ្នកធ្វើដំណើរទាំងឡាយ គឺអ្នកដំណើរទាំងនោះតែងចូលទៅជ្រកសម្រាកកាយ បរិភោគអាហារប្រកបដោយសេចក្តីរីករាយក្រោមម្លប់ឈើនោះ។បើដើមឈើណាដែលព្រះសង្ឃ ឬពុទ្ធបរិស័ទបានដាំនៅក្នុងទីអារាម គឺដើមឈើនោះមានប្រយោជន៍សម្រាប់ព្រះសង្ឃផង ពុទ្ធបរិស័ទផងបានជ្រកក្រោមម្លប់ញ៉ាំងឲ្យកម្លាំងកាយកើតឡើង ហើយបានបំពេញបុណ្យកុសលផ្សេងៗ នៅខាងក្រោមម្លប់ឈើទាំងនោះ។ព្រះអង្គបន្តថា ម៉្យាងទៀតរុក្ខជាតិខ្លះ ដែលបានដាំបណ្តុះអាចនឹងមានផ្កាមានផ្លែនិងស្លឹកជាអាហាររបស់មនុស្សសត្វទាំងឡាយ ដូចជា ដើមត្នោត ដើមដូង ដើមស្វាយ ដើមអង្គាដី ជាដើម រុក្ខជាតិទាំងនោះមានប្រយោជន៍គឺជាទីជម្រកដ៏ត្រជាក់ របស់មនុស្សសត្វទាំងឡាយ និងជាអាហាររបស់មនុស្សសត្វទាំងឡាយ។ ដូច្នេះបើបុគ្គលឯណាបានដាំដើមឈើតាមដងវិថីក្តី តាមទីរមណីយដ្ឋានក្តី តាមទីសាធារណៈក្តី និងក្នុងវត្តអារាមក្តី គឺរមែងបានប្រយោជន៏ពីរយ៉ាង គឺប្រយោជន៍សម្រាប់ខ្លួនឯងមួយ និងសម្រាប់អ្នកដទៃមួយ៕

មន្ទីរធម្មការ និងសាលាគណខេត្តពោធិ៍សាត់បើកវគ្គបណ្តុះបណ្តាលគរុកោសល្យមុខវិជ្ជាពុទ្ធសាសនាដល់គ្រូជាប់កិច្ចសន្យា

2024/08/11 12:26:21 pm        63
ពោធិ៍សាត់ ៖មន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់ សហការជាមួយសាលាគណខេត្តបានបើកវគ្គបណ្តុះបណ្តាលគរុកោសល្យ កិច្ចតែងការបង្រៀនមុខវិជ្ជាពុទ្ធសាសនាជូនដល់គ្រូជាប់កិច្ចសន្យានៃមន្ទីរធម្មការនិងសាសនាខេត្តចំនួន៦១អង្គ/នាក់ រយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី១០ ដល់ថ្ងៃទី១២ខែសីហា ឆ្នាំ២០២៤ នៅវត្តពោធិ៍សុទស្សន៍ស្ថិតក្នុងសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ដោយបានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមេគណខេត្តទាំង២គណៈព្រះអនុគណស្រុក-ក្រុង និងថ្នាក់ដឹកនាំមន្ទីរធម្មការនិងសាសនាខេត្ត។​ក្នុងឱកាសនោះ ព្រះតេជគុណ កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តកែវវិជ័យ មានសង្ឃដីកាថា ព្រះពុទ្ធសាសនាគឺជាបណ្តូលនៃដួងព្រលឹងវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ពុទ្ធសាសនិកជនខ្មែរ។ ចំណែកព្រះសង្ឃ មានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំផ្សព្វផ្សាយព្រះធម៌វិន័យដល់ប្រជាពុទ្ធបរិស័ទ ក្នុងការគោរពប្រតិបត្តិដុះខាត់លោភៈ ទោសៈនិងមោហៈដែលជាប្រភពនៃអវិជ្ជា។ ព្រះអង្គមានសង្ឃដីកាបន្តថា ពីមួយថ្ងៃទៅមួយថ្ងៃវិស័យព្រះពុទ្ធសាសនាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមាន ការរីកចម្រើនហើយក្នុងនោះដែរក្រសួងធម្មការនិងសាសនា និងគណៈសង្ឃនាកយបានខិតខំធ្វើការស្រាវជ្រាវរាវរកគម្ពីរ ដីកា ក្បួន ច្បាប់ចាស់ៗពីបុរាណមកធ្វើការរៀបរៀងកែសម្រួល ចងក្រង និងបោះពុម្ពឡើងវិញជាថ្មីក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូ លាយក្នុងស្រទាប់សមណសិស្ស សមណនិស្សិតទូទាំងប្រទេសដែលកំពុងសិក្សានិងបញ្ញាជនទូទៅដែលមានបំណងចង់សិក្សាស្វែងយល់ពីព្រះពុទ្ធសាសនាជាពិសេសគ្រូជាប់កិច្ចសន្យានៃមន្ទីរធម្មការ និងសាសនាខេត្តទាំង៦១អង្គ/នាក់ទើបតែបើកវគ្គបណ្តុះបណ្តាលនាពេលនេះសិក្សាស្រាវជ្រាវព្រោះមាន សារៈប្រយោជន៍ដល់ការបង្រៀននិងរៀននៅតាមសាលាពុទ្ធិកសិក្សាទូទាំងប្រទេស។ ព្រះអង្គបន្ថែមថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ ថ្ងៃហេតុនេះទាមទាឱ្យគ្រូជាវាគ្មិនធ្វើបទបង្ហាញអំពី វិធីសាស្ត្របង្រៀន និងរបៀបធ្វើកិច្ចតែងការបង្រៀនព្រះវិន័យ ភាសាបាលី ភាសារខ្មែរ គណិតវិទ្យា ដើម្បីឱ្យសិក្ខាកាមជាគ្រូជាប់កិច្ចសន្យាងាយយល់ និងងាយទទួលយកបាន។ ព្រះអង្ឃសង្ឃឹមថា ក្រោយពីបញ្ចប់វគ្គនេះទៅសិក្ខាកាមទាំង៦១អង្គ/នាក់ ពិតជាទទួលនូវចំណេះដឹង ចំណេះធ្វើនិងបទពិសោធន៍ថ្មីជាច្រើន ពីគ្រូឧទ្ទេសសម្រាប់យកទៅបង្រៀនឱ្យទទួលបានគុណភាព ប្រសិទ្ធិភាពដែលជាបំណងប្រាថ្នារបស់គណៈសង្ឃនាយកក៏ដូចក្រសួងធម្មការនិងសាសនាទទូចចង់បានសំដៅលើកកម្ពស់កិត្យានុភាពព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឱ្យកាន់តែមានការរីកចំរើនស្របទៅនឹងការវិវត្តន៍របស់ប្រទេសជាតិ៕

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបង្ហាញលទ្ធផលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ នៅឡាវ

2024/08/11 12:20:57 pm        137
ភ្នំពេញ ៖ កាលពីសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងវៀងចន្ទន៍នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលបានប្រព្រឹត្តិទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ដែលប្រទេសឡាវជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ។​ក្នុងពេលធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីលើកឡើងពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមក្នុងភាពជាដៃគូ មិនត្រឹមតែក្នុងចំណោមប្រទេសជាសមាជិកអាស៊ានប៉ុណ្ណោះទេ តែក៏ជាមួយដៃគូសន្ទនាផ្សេងទៀត ដូចជាការប្តេជ្ញាចិត្តបន្តអនុស្សរណៈនៃការយោគយល់គ្នារវាងអាស៊ាន-ចិន ការគាំទ្ររបស់ជប៉ុនក្នុងការបង្កើតមជ្ឈមណ្ឌលអាស៊ានសម្រាប់ការឆ្លើយតបនឹងគ្រោះអាសន្នសុខភាពសាធារណៈនិងជំងឺឆ្លងសកល កិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋកូរ៉េក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងសេវាសុខាភិបាល ព្រមទាំងការលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាទៀងទាត់ រវាងអាស៊ាន-សហរដ្ឋអាមេរិក ដែលការណ៍នេះនឹងនាំប្រជាជនទូទាំងពិភពលោកមានសុខភាព សុខុមាលភាព ជាពិសេសប្រជាជនកម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល នាឆ្នាំ២០៣៥។សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ចប្រជុំថ្នាក់ខ្ពស់បំផុតក្នុងវិស័យ  សុខាភិបាល ត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្តង ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារសុខាភិបាលទាំង៤ កំណត់កត្តាប្រឈម និងលើកទិសដៅ ដើម្បីធានាបាននូវសុខភាព សុខុមាលភាព របស់ប្រជាជនទាំងអស់ក្នុងតំបន់អាស៊ាន ឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល ដែលមានប្រទេសសមាជិកអាស៊ានទាំង១០ បូកនឹងប្រទេសដៃគូសន្ទនាបន្ថែមចំនួន៤គឺ សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងប្រទេស ទីម័រឡេស្តេរ៍ ដែលជាប្រទេសសង្កេតការ ព្រមទាំងមានការចូលរួមរបស់នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ ប៉ាស៊ីហ្វិកខាងលិច និងតំបន់អាស៊ីអគ្នេយ៍៕អត្ថបទ រដ្ឋា

អាវុធហត្ថស្ទាក់ចាប់រថយន្ដ១គ្រឿងដឹកជនជាតិចិនចំនួន១៧នាក់បានលួចឆ្លងដែនចូលកម្ពុជា

2024/08/11 12:16:35 pm        18
ស្ទឹងត្រែង ៖កម្លាំងកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង សហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ធ្វើការប្រដេញស្ទាក់ចាប់រថយន្តសាំងយ៉ុង មួយគ្រឿង ដោយសង្ស័យថា ដឹកជញ្ជូនទំនិញឆ្លងដែនខុសច្បាប់ ចេញពីតំបន់ព្រំប្រទល់កម្ពុជា-ឡាវ កាលពីវេលាម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នៅលើដងផ្លូវជាតិលេខ៧ ស្ថិតក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។​តាមការបញ្ជាក់ពីកម្លាំងអាវុធហត្ថបានឲ្យដឹងថា ក្រោយស្ទាក់ចាប់បានរថយន្តសាំងយ៉ុង ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ 2Q-5043កម្លាំងសមត្ថកិច្ចបានធ្វើការឆែកឆេររថយន្តរកឃើញក្នុងរថយន្ដមានផ្ទុកជនជាតិចិនចំនួន ១៧នាក់ (ស្រី ១នាក់)ដោយ មិនមានដឹកទំនិញនោះទេ។សមត្ថកិច្ច បានបញ្ជាក់បន្ថែមថា រថយន្តនោះ ពិតជាបានដឹកជញ្ជូនជនជាតិចិន ១៧នាក់នោះ ចេញពីចំណុចណាអូង តាមច្រកល្បៀងព្រំដែនកម្ពុជា-ឡាវ ហើយជនជាតិចិនទាំងអស់នោះ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមច្បាប់។ រហូតមកទល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ជនជាតិចិនទាំង ១៧នាក់ កំពុងស្ថិតក្រោមការសាកសួរ ពីកម្លាំងការិយាល័យជំនាញអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនៅឡើយ៕

លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋព្យាបាលជំងឺភ្នែកនៅមន្ទីរពេទ្យខ្មែរ-សូវៀត

2024/08/11 12:13:29 pm        46
ភ្នំពេញ ៖ប្រជាពលរដ្ឋមានជំងឺភ្នែក មកពីស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ប្រមាណ ៣០០ នាក់ មកពិនិត្យ និងព្យាបាលឥតគិតថ្លៃ ពីក្រុមគ្រូ ពេទ្យមនុស្សធម៌មកពីប្រទេសអូស្ត្រាលី នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោមការជួយឧបត្ថម្ភគាំទ្រ ពីសំណាក់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។​លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងសហការី នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ អញ្ជើញ ចុះសាកសួរសុខទុក្ខស្ថានភាពអ្នកជំងឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នេះជាថ្ងៃទី១ នៃការបើកការព្យាបាល និងវះកាត់ជូន ប្រជាពលរដ្ឋ ចំនួន ៣០០ នាក់ មកពីស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក្រោមការចូលរួមពីក្រុមយុវជនស្ម័គ្រចិត្ត របស់ធនាគារជាតិ នៃកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យមនុស្សធម៌ មកពីប្រទេសអូស្ត្រាលី តាមរយៈអង្គការ Australian Health Humanitarian Aid, មូលនិធិចក្ខុខ្មែរ Khmer Sight Foundation, មូលនិធិរក្សាកុមារ Raksa Koma Foundation, និងការរួមពីក្រុមបុគ្គលិករបស់ ធនាគារឯកជនជាដៃគូផងដែរ។ទាក់ទិនការពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទាំង ៣០០ នាក់នេះ បានធ្វើឡើងនៅមន្ទីរពេទ្យមិត្ត ភាពខ្មែរ-សូវៀត ដោយមានរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០២៤។ នៅក្នុងសកម្មភាពពិនិត្យ និងព្យា បាលនេះដែរ ត្រូវបានលោកជំទាវបណ្ឌិត ជា សិរី ចុះពិនិត្យ តាមដានដោយយកចិត្តទុកដាក់យ៉ាងហ្មត់ចត់បំផុត ព្រមទាំងជួយឧបត្ថម្ភ គាំទ្រសម្រាប់ការស្នាក់នៅ រហូតដល់ពេលវិលត្រឡប់ទៅវិញ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី ៨ និងថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ លោកជំទាវបណ្ឌិត ជា សិរី បានដឹកនាំក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត របស់មូលនិធិចក្ខុខ្មែរ ចុះពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយនាពេលនោះ មានប្រជាពលរដ្ឋចូលរួមប្រមាណជាង ១ ៤០០ នាក់ ដោយក្នុងនោះប្រជាពលរដ្ឋចំនួនប្រមាណ ៣០០ នាក់ តម្រូវឱ្យមកពិនិត្យ ព្យាបាល និងវះកាត់បន្តនៅទីក្រុងភ្នំពេញ ។ ចំណែកក្នុងថ្ងៃដ៏ដែលនេះដែរ លោកជំទាវបណ្ឌិត ក៏បានអញ្ជើញ ចុះពិនិត្យការព្យាបាលមាត់ធ្មេញ ជូនប្រជាពលរដ្ឋ និងកុមារនៅមន្ទីរពេទ្យទន្តសាស្ត្រ ពុទ្ធិសាស្រ្តផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាមជំរុញដល់មន្ត្រីគ្រប់រូបត្រូវបន្តផ្តល់សេវាឲ្យល្អជូនពលរដ្ឋ

2024/08/11 12:09:20 pm        42
កំពង់ចាម ៖ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ក្រើនរំលឹកដល់មន្ត្រីគ្រប់ជាន់ថ្នាក់នៃខេត្តកំពង់ចាម ត្រូវធ្វើយ៉ាងបំពេញបំរើតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រកបដោយតម្លាភាព និងសមត្ថភាព។ ​ការថ្លែងបែបនេះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម អញ្ជើញ ជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ឆ្នាំ២០២៤ និងលើកទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៤ នៅសាលាខេត្តកំពង់ចាម។ ឆ្លៀតឱកាសនោះដែរ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ក៏បានស្នើឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវពង្រឹងការពារ សន្តិសុខ សង្គមឲ្យល្អប្រសើរ ជូនដល់បងប្អូនប្រជាពលរដ្ឋ រស់នៅដោយសុខដុមរមនា ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍន៍ ដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ក៍ជំរុញឲ្យក្រុមការងាររាជរដ្ឋាភិបាលទាំងអស់ ត្រូវចេះសហការជាមួយមន្ត្រីនៅមូលដ្ឋានយ៉ាងស្អិតរមួត ពោលគឺ ក្នុងបុព្វហេតុបំរើសេវាសាធារណៈជូនពលរដ្ឋឲ្យល្អ នឹងបន្តការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យតាមភូមិឃុំមានសុវត្ថិភាព ការងារសុវត្ថិភាព សណ្តាប់ ធ្នាប់ និងបន្តរៀបចំខ្លួនឲ្យមានសមត្ថភាពខ្ពស់ក្នុងការបំរើពលរដ្ឋ៕

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅក្រុងបាត់ដំបងសមត្ថកិច្ចបន្តដកហូតគ្រឿងញៀនជិត ១៦០០០ គ្រាប់

2024/08/11 12:04:51 pm        140
បាត់ដំបង ៖ដោយបានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលក្រុងបាត់ដំបង នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានបន្តប្រតិបត្តិការដកហូតថ្នាំញៀនបន្ថែមទៀតសរុបទាំងអស់ចំនួន១៥ ៩៦៥គ្រាប់ ស្មើនឹងទម្ងន់១៥៧១,៦៩ក្រាម។​សូមបញ្ជាក់កាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបងកម្លាំងសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានធ្វើការបង្រ្កាបករណីជួញដូរគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយគ្រឿងញៀនជិត២ ០០០គ្រាប់ និងកាំភ្លើងខ្លីមួយដើម។ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បង្ក្រាបបានករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន១ករណី ក្នុងបទល្មើសជាក់ស្ដែងនិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈួម សុខវណ្នី ហៅឃ្លោកភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង និងរឹបអូស បានថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន យ៉ាម៉ាWY ចំនួន១៩៧៤គ្រាប់ អាវុធខ្លី១ដើម និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត៕

​​មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលជំរុញគ្រូពេទ្យបង្កើនសមត្ថភាព ថែទាំ និងព្យាបាលកុមារឱ្យកាន់តែមានប្រសិទ្ធភាព

2024/08/11 12:00:48 pm        114
សៀមរាប ៖សមាគមគ្រូពេទ្យកុមារកម្ពុជា បានរៀបចំសន្និសីទស្តីពី «បច្ចុប្បន្នភាពវេជ្ជសាស្ត្រកុមារ លើកទី៩» ដើម្បីពង្រឹង និងបង្កើនចំណេះដឹងវិជ្ជាជីវៈដល់បណ្តាគ្រូពេទ្យទាំងអស់ឱ្យកាន់តែមានសមត្ថភាព ក្នុងការផ្តល់សេវាថែទាំ ព្យាបាលកុមារ ឱ្យបានល្អត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធិភាព។ សន្និសីទនេះធ្វើឡើងនៅខេត្ដសៀមរាបនាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ។​ឯកឧត្តមសាស្ត្រាចារ្យ យឺត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យកុមារកម្ពុជា មានប្រសាសន៍ ផ្តាំផ្ញើឱ្យសមាជិកសមាជិកានៃសន្និសីទទាំងអស់ដែលជាគ្រូពេទ្យកុមារ ឬគ្រូពេទ្យថែទាំព្យាបាលកុមារ មកពីមន្ទីរពេទ្យនានា ពីខេត្ត និងក្រុង ឱ្យពាំនាំនូវចំណេះដឹងថ្មីៗនេះ ដើម្បីបណ្តុះបណ្តាលបន្តដល់សហភាតារ ដល់មូលដ្ឋានសុខាភិបាលរៀងខ្លួនៗ ឱ្យប្រមានសិទ្ធភាពខ្ពស់។ ក្នុងនោះដែរឯកឧត្តមបានសង្កត់បញ្ជាក់ដល់អង្គសិក្ខាសាលា ឱ្យប្រកាន់ខ្ជាប់ជានិច្ចក្នុងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្តល់សេវាជូនប្រជាជនប្រកបដោយគុណភាព សុវត្ថិភាព និងមេត្តាធម៌ ដើម្បីចូលរួមពង្រឹងនូវប្រព័ន្ធសេវាសុខាភិបាល សំដៅការលើកកម្ពស់សុខុមាលភាព ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដើម្បីរួចចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាក្រកម្ពុជា។សូមបញ្ជាក់ថាការរៀបចំសន្និសីទស្តីពី “បច្ចុប្បន្នភាពវេជ្ជសាស្ត្រកុមារ លើកទី៩នេះ ក្នុងគោលបំណង ដើម្បីផ្តល់ ពង្រឹង និងបង្កើនចំណេះដឹង វិជ្ជាជីវៈដល់បណ្តាគ្រូពេទ្យទាំងអស់អោយកាន់តែមានសមត្ថភាព ក្នុងការផ្តល់សេវាថែទាំ ព្យាបាលកុមារ អោយបានល្អត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធិភាព។ លើសពីនេះទៅទៀត សមាគមគ្រូពេទ្យកុមារកម្ពុជារៀបចំសន្និសីទស្តីពី “បច្ចុប្បន្នភាពវេជ្ជសាស្ត្រកុមារលើកទី៩” ក្នុងគោលបំណង ដើម្បីផ្តល់នូវវេទិកាដល់គ្រូ ពេទ្យព្យាបាលកុមារទូទាំងប្រទេស បានចែករំលែក និងផ្លាស់ប្តូរនូវបទពិសោធន៍រវាងគ្នា ក៏ដូចជាជួយផ្តល់នូវ ចំណេះដឹងថ្មីៗ ទាក់ទងនឹងរោគកុមារទាំងនេះ ដើម្បីឱ្យសិក្ខាកាមទាំងអស់អាចទាញយកនូវសារៈសំខាន់ សម្រាប់ប្រើជាប្រយោជន៍ក្នុងការថែទាំ និងព្យាបាលកុមារកម្ពុជា៕

ប្រធានកិត្តិយសសមាគមនារីខេត្តកំពតប្រាប់ប្រជាពលរដ្ឋឲ្យជឿជាក់លើកការដឹកនាំរបស់រាជរដ្ឋាភិបាល

2024/08/11 11:56:13 am        41
កំពត ៖ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ជម្រាបជូនដល់ប្រជាពលរដ្ឋឲ្យជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលហើយចូលរួមគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ និងគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍន៍ (CLV- DTA) កុំជឿតាមការញុះញ៉ុងរបស់ពួកអគតិ។ ​ថ្លែងនៅក្នុងពិធីសំណេះសំណាល់ និងចែកអំណោយដល់ជនចាស់ជរា និងស្ត្រីក្រីក្រងាយរងគ្រោះ នៅឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត នៅថ្ងៃទី ១០ ខែសីហានេះ លោកជំទាវ ហ៊ុនចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសាខាសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្តកំពត បានលើកឡើងថា ក្នុងនាមសាខាសមាគមនារីខេត្តកំពត និងក្នុងនាមលោកជំទាវផ្ទាល់ សូមសំដែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកជួបពុកម៉ែបងប្អូន អ៊ុពូមីងទាំង៣០គ្រួសារ ដែលអញ្ជើញមកពីភូមិទាំង៥ ក្នុងឃុំកណ្តោល ស្រុកទឹកឈូ។  លោកជំទាវក៏បាន ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរបស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតែងតែគិតគូរពីសុខទុក្ខ និងជួយដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងគ្រប់មូលដ្ឋាន។ លោកជំទាវក៏បានលើកឡើងអំពីគម្រោងអភិវឌ្ឍន៍ខេត្តរបស់ឯកឧត្តមអភិបាលខេត្តជាច្រើន មានដូចជា ការស្ថាបនាឆ្នេរខ្សាច់កម្សាន្ត, កសាងរូបសំណាកត្រីសេះសមុទ្រ កសាងនាឡិកាយក្ស មានទម្ងន់ជើងទម្រ ប្រហែលជា ៧០តោន និងនាឡិកាទម្ងន់ប្រហែលជិត ១០តោន ដាក់តាំងនៅមាត់ព្រែកកំពត សម្រាប់ឲ្យបងប្អូន និងភ្ញៀវទេសចរទស្សនា និងអាចមើលម៉ោង ហើយគម្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ ។ លោកជំទាវប្រធានលើកឡើងពី គម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV- DTA) និងគម្រោងព្រែកជីកហ្វូណនតេជោ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងត្រូវបានអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងប្រវត្តិសាស្ត្រទាំងពីនេះ ផ្តល់ប្រយោជន៍មហាសាលដល់ពលរដ្ឋ និងប្រជាទេសកម្ពុជា មិនដូចជាការលើកឡើងរបស់ពួកអគតិ ថាគម្រោងទាំងពីរ ខ្មែរចាញ់បោកគេ ខ្មែរកាត់ដីឲ្យគេនោះទេ។ លោកជំទាវបានស្នើដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន បន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងចូលរួមគាំទ្ររាល់គម្រោងអភិវឌ្ឍន៍ ពិសេសគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាយ វៀតណាម (CLV- DTA) និងគម្រោងព្រែកជីកហ្វូណនតេជោនេះតែម្តង។ នៅក្នុងឱកាសនោះដែរលោកជំទាវក៏បាននាំយកអំណោយចំនួនជូនដល់ ពុកម៉ែបងប្អូនយើងចំនួន ៣០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ១០ គីឡូ ទឹកត្រី១យួរ ត្រីខ១យួរ, ទឹកដោះគោឆៅ១ឡូ មី១កេស និងថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺ ផ្តាសាយ,ឈឺក្បាល, ចុកពោះ, រោគ ក្នុង១មុខ១បន្ទះ និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីរុស្ស៊ីមាននូវជំនួបកម្រិតខ្ពស់ជាមួយសមភាគីកាហ្សាក់ស្ថាននៅទីក្រុង Astana
05/28/2026 06:05 PM
អវកាសយានិករុស្ស៊ីនៅ ISS ដើរលើលំហរអាកាសជាលើកដំបូងក្នុងឆ្នាំ ២០២៦នេះ
05/28/2026 06:05 PM
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio អះអាងថា គុយបានមានបញ្ហាច្រើនណាស់
05/28/2026 06:05 PM
អ៊ូហ្គង់ដា បិទព្រំដែនជាមួយកុងហ្គោ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺអេបូឡា
05/28/2026 06:05 PM
លោក Macron ៖ ន័រវែសយល់ព្រមចូលរួមឆ័ត្រនុយក្លេអ៊ែររបស់បារាំង
05/28/2026 06:05 PM
មនុស្ស ២នាក់ស្លាប់ និង ៥នាក់បាត់ខ្លួន ក្រោយទូកលិចក្នុងទន្លេគង្គា ប្រទេសឥណ្ឌា
05/28/2026 06:05 PM
រដ្ឋមន្រ្តីការបរទេស EU ជួបគ្នានៅប្រទេសស៊ីប ដើម្បីពិភាក្សាលើយុទ្ធសាស្រ្តជាមួយរុស្ស៊ី និងបញ្ហាសង្រ្គាមមជ្ឈិមបូព៌ា
05/28/2026 06:05 PM
រុស្ស៊ី និងអាហ្វហ្គានីស្ថានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធា-បច្ចេកទេស
05/28/2026 06:05 PM
IRGC៖ អ៊ីរ៉ង់វាយប្រហារមូលដ្ឋានទ័ពអាកាសអាមេរិក
05/28/2026 06:05 PM
ប្រមុខ​គោល​នយោបាយ​ EU៖ ច្រកសមុទ្រ Hormuz ស្ថិតក្នុង «ស្ថានភាពចម្លែក» រវាងសង្គ្រាម និងសន្តិភាព
05/28/2026 06:05 PM