សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់ស្ពានបេតុងចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្តសៀមរាប
កម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ
ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់
ប្រមុខការពារជាតិរំឭកខ្មែរគ្រប់រូបរួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ

ព័ត៌មានជាតិ

សមាគមថៃបង្កើតកម្មវិធីជួបជុំកីឡាដើម្បីសុខភាព និងការផ្លាស់ប្តូរបទពិសោធន៍លើអាជីវកម្ម

2024/08/11 11:51:08 am        265
ភ្នំពេញ ៖សមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា រៀបចំកម្មវិធីជួបជុំរវាងវិនិយោគិន និងអាជីវករថៃនៅកម្ពុជា, ហាត់ប្រាណដើម្បីសុខភាព មានសុខភាពនាំមកនូវកំលាំងមាំមួន និងការធ្វើការងារកាន់តែប្រសើរ និងក៏ជាកម្មវិធីជួបជុំសំណេះសំណាល ការប្តូរបទពិសោធន៍លើ លើការធ្វើអាជីវកម្ម ពាណិជ្ជកម្ម។​លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា លើកឡើងនៅក្នុងកម្មវិធី Bowling Charity 2024 នេះថា ជុំវិញការបង្កើតភាពជួបជុំ, សមាគមថៃបានបង្កើតកម្មវិធីជាច្រើនរួចមកហើយ តាមរយៈការជួបជុំផ្លាស់ប្តូរបទពិសោធន៍ លើការធ្វើអាជីវកម្ម ពាណិជ្ជកម្ម, ការបង្កើតកម្មវិធីអាហារសាមគ្គីជាដើម ព្រោះបច្ចុប្បន្នមានវិនិយោគិន អ្នកធ្វើអាជីវកម្ម និងពាណិជ្ជកម្ម ថៃជាច្រើន បានកំពុងរកស៊ីទទួលទាននៅលើទឹកដីកម្ពុជា ខណៈកម្ពុជាគឺជាប្រទេសមួយមានភាពអំណាយផល និងមានសក្តានុពល, គិតមកដល់ពេនេះ ប្រជាជនថៃបានចាប់អារម្មណ៍យ៉ាងខ្លាំង លើការបណ្តាក់ទុនរកស៊ីទទួលទាននៅលើមុខរបរផ្សេងៗ។លោកស្រី បន្តថា ជាក់ស្តែងការបង្កើតកម្មវិធីបោះ Bowling នេះ សមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា បានបង្កើតកម្មវិធី នេះជារៀងរាល់ឆ្នាំ ដោយបានប្រមូលផ្តុំវិនិយោគិន និងអាជីវករថៃ ដែលកំពុងរកស៊ីទទួលទាននៅកម្ពុជា ក្នុងទិសដៅបង្កើតភាពកាន់តែ ស្និតស្នាល និងការហាត់ប្រាណដើម្បីសុខភាព ព្រោះកីឡាមានសារៈសំខាន់ណាស់ សម្រាប់សុខភាពរបស់យើងទាំងអស់គ្នា, មានសុខ ភាពល្អ នាំមកនូវកំលាំងមាំមួន និងធ្វើការងារក្នុងការរកស៊ីទទួលទានកាន់តែប្រសើរ។ទាក់ទិនការធ្វើអាជីវកម្មវិញ, លោកស្រី ជីរ៉ាណាន់ វង្សមង្គល លើកឡើងបន្ថែមថា ស្របពេលស្ថានភាពពិភពលោកបង្ហាញនូវ សញ្ញាណវិជ្ជាមានជាបណ្តើរៗ និងស្របស្ថានភាពសេដ្ឋកិច្ចកម្ពុជាកំពុងរើបឡើងវិញ, ធុរកិច្ចថៃកំពុងបន្តការជួបជុំ ពិភាក្សា ពិគ្រោះ យោបល់រវាងគ្នាទៅវិញទៅមក ក្នុងនោះមិនត្រឹមការ ជួបជុំរវាងក្រុមធុរកិច្ចថៃប៉ុណ្ណោះទេ សមាគមក៏បានអញ្ជើញក្រុមហ៊ុនក្នុងស្រុក ដែលវិនិយោគដោយកម្ពុជា និងម្ចាស់ក្រុមហ៊ុនមកពី ប្រទេសផ្សេងៗទៀត បានជួបជុំផ្លាស់ប្តូរបទពិសោធន៍ផ្សេងៗ ដើម្បីស្ថាបនាលើ ចំណុចខ្វះខាតមួយចំនួន សម្រាប់ជាគន្លឹះអភិវឌ្ឍន៍ខ្លួនឱ្យចំគោលដៅ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារបច្ចុប្បន្ន ដោយជំរុញការធ្វើ អាជីវកម្មឱ្យកាន់តែរីកចម្រើន ដើម្បីចូលរួមចំណែកដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងថៃ ក៏ដូចជាការចូលចំណែកក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមរបស់កម្ពុជាផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅស្រុកបន្ទាយស្រី បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ដើម្បីពង្រឹងកិច្ចការមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាជន

2024/08/11 11:40:41 am        143
សៀមរាប ៖ ឯកឧត្ដម ហេង ធូ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំខ្នារសណ្ដាយ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែសីហា និងលើកទិសដៅអនុវត្តន៍ការងារបន្ត នៅស្នាក់ការគណបក្សឃុំ ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ។ក្នុងកិច្ចប្រជុំនោះ ប្រធានគណៈកម្មាធិការគណបក្សឃុំ និង ប្រធានសាខាបក្សភូមិទាំង៧ នៃឃុំខ្នារសណ្ដាយ បានរាយការណ៍ពីផែនការសកម្មភាព សម្រាប់អនុវត្តន៍សម្រាប់ខែសីហា និងស្ថានភាពនៃការចុះពង្រឹង និងចងក្រងសមាជិកបក្ស គ្រួសារបក្ស ក្រុមបក្ស និងសកម្មភាពចិញ្ចឹមចលនា នាពេលកន្លងមក។ ទន្ទឹមនោះ ក្រុមការងារគណបក្សស្រុក ក្រុមការងារយុវជនគណបក្សខេត្ត ចុះមូលដ្ឋានឃុំ ក៏បានធ្វើការពិភាក្សាយ៉ាងផុលផុសលើការងារក្នុងមូលដ្ឋានផងដែរ។ឯកឧត្ដម ហេង ធូ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំខ្នារសណ្ដាយ បានកោតសរសើរ ដល់ក្រុមការងារគណបក្សទាំងថ្នាក់ខេត្ត ស្រុក ឃុំ និងភូមិ ដែលបានបង្ហាញពីឆន្ទ:អនុវត្តន៍ការងារនៅមូលដ្ឋាន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ជាមួយនោះ ឯកឧត្តម បានផ្ដល់អនុសាសន៍ដល់ សមាជិកបក្ស ត្រូវបន្តបង្កើតក្រុមការងារយុវជន និងធ្វើបច្ចុប្បន្នភាពសមាជិកគណបក្ស ដោយបែងចែកឱ្យបានច្បាស់លាស់ពីស្ថានភាពរបស់សមាជិកបក្ស ជាពិសេសលើករណីធ្វើចំណាកស្រុក ទៅបណ្ដាខេត្តផ្សេង ឬប្រទេសណាមួយ។ឯកឧត្ដម ហេង ធូ បញ្ជាក់ថា ការរៀបចំស្ថិតិសមាជិកបក្ស នៅក្នុងមូលដ្ឋានឱ្យបានត្រឹមត្រូវ គឺជាការបង្កលក្ខណៈងាយស្រួលក្នុងការផ្ដល់ការយកចិត្តទុកដល់គ្រួសារ ដែលមានជីវភាពទន់ខ្សោយ ដើម្បីទទួលបានជាជំនួយផ្សេងៗ មិនតែប៉ុណ្ណោះបើទោះបីជាពួកគាត់ចំណាកស្រុក តែក្រោយពេលដែលពួកគាត់ត្រឡប់មកវិញ ក៏មានឈ្មោះនៅក្នុងគណបក្សប្រជាជនដដែល ដោយសារតែពួកគាត់ត្រូវបានក្រុមការងាររក្សាទុកនៅក្នុងសៀវភៅគ្រួសារបក្សរួចហើយ។ឯកឧត្ដម បន្ថែមថា ការរៀបចំផែនការសកម្មភាព ពង្រឹង និងពង្រីកសមាជិកបក្សជាយុវជន ការបញ្ចូលសមាជិកបក្សថ្មីជាយុវជន និងការបណ្តុះបណ្តាលសមាជិកបក្ស គឺដើម្បីឈានទៅបង្កើនសមាជិកបក្សទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍របស់គណបក្សគឺ រក្សាចាស់បង្កើនថ្មី បន្តយកចិត្តទុកដាក់លើស្ថានភាព ជីវភាព សមាជិកគណបក្សយើងឱ្យបានដិតដល់ជាទីបំផុត ទើបអាចធានាបាននូវការរក្សាបរិមាណ ដែនឹងឈានដល់ការបង្កើនឡើងសមាជិកថ្មីប្រកបដោយចីរភាព។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំ ក៏បានទទួលយកសំណើររបស់សមាជិកបក្ស ដែលស្នើសុំសូឡាបំភ្លឺផ្លូវ ដើម្បីដាក់នៅតាមដងផ្លូវ ដែលមានប្រវែងប្រមាណ ១ ០០០ម៉ែត្រ ដើម្បីលើកកម្ពស់សោភណ្ឌភាព ហេដ្ឋារចនាសម្ព័ន្ធ និងចូលរួមបង្ការនូវគ្រោះថ្នាក់ចរាចរណ៍នាពេលយប់ ព្រមទាំងសន្តិសុខសុវត្ថិភាពក្នុងឃុំ។ ជាមួយនោះ ឯកឧត្ដម ប្រធានក្រុមការងារ ក៏បានឧបត្ថម្ភថវិកាដល់សមាជិកបក្ស ដែលមានវត្តមាននាពេលនោះ ក្នុងម្នាក់ៗ៥ម៉ឺនរៀលផងដែរ៕

មន្ត្រីជលផលចុះបង្ក្រាបទ្រង់ទ្រាយធំបទល្មេីសនេសាទខុសច្បាប់នៅស្រុកពញ្ញាឮ ខេត្តកណ្តាល

2024/08/11 11:35:35 am        108
កណ្ដាល ៖ នាព្រឹកថ្ងៃទី១១​ ខែសីហា​ ឆ្នាំ២០២៤​នេះ​ លោក​ ហេង​ សុភារិទ្ធ​ នាយខណ្ឌរដ្ឋបាលជលផលកណ្ដាល​ សហការជាមួយ​ ​គណៈបញ្ជាការរដ្ឋបាលស្រុកពញ្ញាឮ​ ដឹកនាំដោយលោក​ ថនសុវណ្ណា​ អភិបាលស្រុក​ និង​លោក​ ថោ​ ឡូ​ នាយអធិការដ្ឋានជលផលចតុមុខ​ បានធ្វេីការចុះបង្ក្រាបបទល្មេីសជលផលជាក់ស្ដែងក្នុងស្រុកពញ្ញាឮ​ជាលក្ខណៈ​ទ្រង់ទ្រាយធំ​។

រាជរដ្ឋាភិបាលកម្ពុជាធានាការពារជាដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ

2024/08/11 10:17:41 am        124
ភ្នំពេញ ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្ញុំបានឆ្លើយសំណួរអ្នកសារព័ត៌មានជាច្រើនពាក់ព័ន្ធនឹងការអំពាវនាវរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសដែលយកបញ្ហានៅប្រទេសបង់ក្លាដេសមកបំផុសឱ្យមានចលនាបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជាតាមការស្រមើស្រមៃរបស់ខ្លួន។ ខ្ញុំសូមបញ្ជាក់ជូនជាថ្មីដូចតទៅ៖ ការប៉ុនប៉ងបំផុសចលនាបដិវត្តន៍ពណ៌នៅកម្ពុជាគឺជាអំពើប្រឆាំងនឹងច្បាប់ ប្រឆាំងនឹងសន្តិភាព ប្រឆាំងនឹងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងប្រឆាំងឆន្ទៈក៏ដូចជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ។ ហេតុអ្វី?ទី១. រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាកើតចេញពីការបោះឆ្នោត ស្របច្បាប់ដោយប្រជាពលរដ្ឋខ្មែរ។ ដូច្នេះ ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យគឺជាអំពើល្មើសច្បាប់។ នេះសបញ្ជាក់ថា ក្រុមជ្រុលនិយមមួយក្តាប់តូចនេះតែងប្រព្រឹត្តខុសច្បាប់ជារៀងរហូតមក ហើយទោសដែលពួកគេមានជាប់ខ្លួនគឺជាឧទាហរណ៍ស្រាប់។ ទី២. ប្រទេសកម្ពុជាមានសន្តិភាពពេញលេញចាប់ពីឆ្នាំ ១៩៩៨ មកក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន។ សន្តិភាពមានតម្លៃខ្ពស់ណាស់មិនអាចកាត់ថ្លៃបានពីព្រោះវាបានអនុញ្ញាតឱ្យប្រទេសជាតិស្គាល់ការអភិវឌ្ឍមិនធ្លាប់មានពីមុន និងបានផ្តល់ក្តីសុខនិងអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា។ ដូច្នេះ ការប៉ុនប៉ងអូសទាញប្រទេសឱ្យធ្លាក់ក្នុងសភាពវឹកវរ ហិង្សា បង្ហូរឈាម ដែលបើកផ្លូវឱ្យសង្គ្រាមស៊ីវិលកើតឡើងសារជាថ្មីគឺជាអំពើប្រឆាំងសន្តិភាពដែលអាជ្ញាធររាជរដ្ឋាភិបាលមិនអនុញ្ញាតជាដាច់ខាត។ទី៣. កម្ពុជាពីអតីតកាលដែលរងការបំផ្លិចបំផ្លាញខ្ចេចខ្ទាំ រហូតដល់ធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ កាប់សម្លាប់គ្នាស្ទើរផុតរលត់ពីផែនដី ដោយសារអ្នកនយោបាយខ្មែរប្រើវប្បធម៌នយោបាយដណ្តើមអំណាចគ្នាដោយចុងកាណុង។ ប៉ុន្តែ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា វប្បធម៌នយោបាយនេះត្រូវបានផ្លាស់ប្តូរមកជាការជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យវិញ។ ដូច្នេះ ការប៉ុនប៉ងណាមួយចង់ផ្តួលរំលំរាជរដ្ឋាភិបាលតាមមធ្យោបាយបដិវត្តន៍ពណ៌គឺជាអំពើប្រឆាំងនឹងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យដែលមិនអាចទទួលយកបាន។ ទី៤. ប្រជាពលរដ្ឋខ្មែរបាននិងកំពុងទទួលផលពីសុខសន្តិភាពនិងការអភិវឌ្ឍហើយពួកគេដឹងច្បាស់ថា សន្តិភាពនិងការអភិវឌ្ឍគឺស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា។ ហេតុនេះហើយបានជាពួកគេបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេសរហូតមក។ ជាក់ស្តែង ការបោះឆ្នោតចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង ៨២% នៃចំនួនអ្នកបោះឆ្នោតដែលជាអត្រាគាំទ្រខ្ពស់បំផុត។ ដូច្នេះ អំពើរបស់ជនជ្រុលនិយមមួយក្តាប់តូចដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលគឺផ្ទុយស្រឡះពីឆន្ទៈនិងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរដែលចង់រស់នៅក្នុងសុខសន្តិភាពនិងមិនចង់ភ្លក់រសជាតិនៃភាពវឹកវរ អសន្តិសុខ និងសង្គ្រាមស៊ីវិលម្តងទៀតឡើយ។  ទី៥. រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្នមានគោលជំហរច្បាស់លាស់ ម៉ឺងម៉ាត់ ឥតងាករេ គឺការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទោះជាក្នុងតម្លៃណាក៏ដោយ។ នេះគឺជាភាពកក់ក្តៅដែលរាជរដ្ឋាភិបាលធានាជូនជាតិនិងប្រជាពលរដ្ឋខ្មែរទាំងក្នុងអតីតកាល បច្ចុប្បន្ន និងតទៅអនាគត៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃនេះឆ្លៀតឱកាសចុះពិនិត្យតំបន់លិចទឹកដោយទឹកជំនន់ និងពិនិត្យ​ការដ្ឋានសាង​សង់ទំនប់ទឹក

2024/08/10 07:14:12 pm        1384
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានឆ្លៀតចុះពិនិត្យតំបន់លិចទឹកដោយទឹកជំនន់ ព្រមទាំង​ពិនិត្យ​ការដ្ឋាន​សាង​សង់​ទំនប់​ទឹកកំ​ពង់គោ និងការដ្ឋានសាងសង់​ទំនប់​ស្ទាក់​ទឹក​ស្ទឹង​ស្លាប់ នៅឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។  តាមរយៈបណ្ដាញសង្គមសម្ដេចធិបតីបានលើកឡើងថា «ថ្ងៃនេះឆ្លៀតឱកាសចុះពិនិត្យ​តំបន់​លិច​ទឹក​​ដោយ​ទឹកជំនន់នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ព្រមទាំង​ពិនិត្យការដ្ឋានសាង​សង់​ទំនប់ទឹ​ក​កំពង់​គោ និងការដ្ឋានសាងសង់​ទំនប់​ស្ទាក់​ទឹក​ស្ទឹង​ស្លាប់ នៅឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្ត​កំពង់ធំ​។ សម្ដេចបន្តថា​ទំនប់ស្ទាក់ទឹកទាំងពីរនេះ ពេលសាងសង់រួចរាល់អាច​នឹង​ធានា​ទឹក​សម្រាប់​​ការ​​ស្រោច​ស្រព​ផ្ទៃ​ដី​ស្រែ​ចំការ​របស់ប្រជាពលរដ្ឋប្រមាណជាង១២ ម៉ឺន​ហិចតា​នៅ​រដូវ​ប្រាំង​។»  សម្ដេចធិបតីបានបញ្ជាក់ថែមទៀតថា ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់ ក៏នឹងដើរតួនាទី​ក្នុង​ការ​ពង្វាង​ទឹក​ធ្លាក់​ពី​ស្ទឹង​ជីនិត​ប៉ែក​ខាង​លើនៃ​ខេត្ត​ព្រះវិហារ​ចូល​ទៅស្ទឹងសែន ដែលនឹង​ជួ​យ​កាត់​បន្ថយ​ហារ​និភ័យ​នៃ​ការលិចលង់ក្រុងស្ទឹងសែន និង​តំបន់ជុំវិញ។

លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋព្យាបាលជំងឺភ្នែកនៅមន្ទីរពេទ្យខ្មែរ-សូវៀត

2024/08/10 05:42:21 pm        94
ភ្នំពេញ ÷ ប្រជាពលរដ្ឋមានជំងឺភ្នែក មកពីស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ប្រមាណ ៣០០ នាក់ មកពិនិត្យ និងព្យាបាលឥតគិតថ្លៃ ពីក្រុមគ្រូ ពេទ្យមនុស្សធម៌មកពីប្រទេសអូស្ត្រាលី នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោមការជួយឧបត្ថម្ភគាំទ្រ ពីសំណាក់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងសហការី នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ អញ្ជើញ ចុះសាកសួរសុខទុក្ខស្ថានភាពអ្នកជំងឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នេះជាថ្ងៃទី១ នៃការបើកការព្យាបាល និងវះកាត់ជូន ប្រជាពលរដ្ឋ ចំនួន ៣០០ នាក់ មកពីស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក្រោមការចូលរួមពីក្រុមយុវជនស្ម័គ្រចិត្ត របស់ធនាគារជាតិ នៃកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យមនុស្សធម៌ មកពីប្រទេសអូស្ត្រាលី តាមរយៈអង្គការ Australian Health Humanitarian Aid, មូលនិធិចក្ខុខ្មែរ Khmer Sight Foundation, មូលនិធិរក្សាកុមារ Raksa Koma Foundation, និងការរួមពីក្រុមបុគ្គលិករបស់ ធនាគារឯកជនជាដៃគូផងដែរ។ទាក់ទិនការពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទាំង ៣០០ នាក់នេះ បានធ្វើឡើងនៅមន្ទីរពេទ្យមិត្ត ភាពខ្មែរ-សូវៀត ដោយមានរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០២៤។ នៅក្នុងសកម្មភាពពិនិត្យ និងព្យា បាលនេះដែរ ត្រូវបានលោកជំទាវបណ្ឌិត ជា សិរី ចុះពិនិត្យ តាមដានដោយយកចិត្តទុកដាក់យ៉ាងហ្មត់ចត់បំផុត ព្រមទាំងជួយឧបត្ថម្ភ គាំទ្រសម្រាប់ការស្នាក់នៅ រហូតដល់ពេលវិលត្រឡប់ទៅវិញ។សូមបញ្ជាក់ថា កាលពីថ្ងៃទី ៨ និងថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ លោកជំទាវបណ្ឌិត ជា សិរី បានដឹកនាំក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត របស់មូលនិធិចក្ខុខ្មែរ ចុះពិនិត្យ និងព្យាបាលភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយនាពេលនោះ មានប្រជាពលរដ្ឋចូលរួមប្រមាណជាង ១ ៤០០ នាក់ ដោយក្នុងនោះប្រជាពលរដ្ឋចំនួនប្រមាណ ៣០០ នាក់ តម្រូវឱ្យមកពិនិត្យ ព្យាបាល និងវះកាត់បន្តនៅទីក្រុងភ្នំពេញ ។ ចំណែកក្នុងថ្ងៃដ៏ដែលនេះដែរ លោកជំទាវបណ្ឌិត ក៏បានអញ្ជើញ ចុះពិនិត្យការព្យាបាលមាត់ធ្មេញ ជូនប្រជាពលរដ្ឋ និងកុមារនៅមន្ទីរពេទ្យទន្តសាស្ត្រ ពុទ្ធិសាស្រ្តផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

មន្តី្រជលផល បន្តចុះល្បាត បង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ក្នុងស្រុកក្រគរ

2024/08/10 05:36:34 pm        1343
ពោធិ៍សាត់៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាលជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា នាយ​ផ្នែក​ក្រគរ ដោយមានការចូលរួមពីនាយរងផ្នែកក្រគរ កម្លាំងសង្កាត់កំពង់លួង យោធាខេត្ដ កងរាជ​អាវុធ​ហត្ថ​ស្រុកក្រគរ សរុបចំនួន ១០នាក់ ប្រើប្រាស់កាណូត២គ្រឿង បានចេញប្រតិបត្តិការ ត្រួត​ពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលចំនុចជ្រោយស្ដី ភូមិត្រពាំងរំដេញ ឃុំក្បាល​ត្រាច ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។ ក្នុងការចុះល្បាតនេះ ដោយពិនិត្យឃើញស្ថានភាពកម្ពស់ទឹក នៅ​ស្ថានីយជលសាស្ត្រ បឹងទន្លេសាប-កំពង់លួង មាន កម្ពស់៤,១១ម៉ែត្រ ចំពោះ​លទ្ធផល​ក្រុម​ការងារ​ធ្វើ​ការបង្រ្កាបបទល្មើសជលផលបានចំនួន០១ករណី ដោយធ្វើការ​ដក​ហូត​ និង​បំផ្លាញ​របាំង​ស្បៃមុងខុសច្បាប់ ៥ខ្សែ ប្រវែង១០៩០ម៉ែត្រ ក្បាលបរ ចំនួន ០៦គ្រឿង បង្គោល ចំនួន ៣៦០ដើម និងចាក់លែងត្រីភាគច្រើនជាប្រភេទត្រី កញ្ចុះ ត្រីប្រម៉ា ត្រីច្រកែង ត្រីឆ្លាំង ចូល​បឹង​វិញ បានប្រមាណ៧០គីឡូក្រាម ៕

អ្នកស្រុកត្រាំកក់ទទួលបានអណ្តូងទឹកស្អាតចំនួន៩ ពីលោកជំទាវ ឌី សុខីទីឃាយុកោ

2024/08/10 05:28:47 pm        1454
នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ លោកជំទាវ ឌី សុខីទីឃាយុកោ ភរិយាឯកឧត្តម ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង​មហា​ឧបាសិកា ឌី ប៉ុក រួមទាំងក្រុមការងារបានអញ្ជើញប្រគល់អណ្តូងទឹកស្អាតចំនួន៩ ជូន​ប្រជាពលរដ្ឋ​អាស្រ័យផលនៅ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។មានប្រសាសន៍សំណេះសំណាលមួយប្រជាពលរដ្ឋ ក្នុងពិធីប្រគល់អណ្តូងទឹកស្អាតទាំងអស់ លោក​​ជំទាវប្រធានមូលនិធិបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សំណាក់សម្ដេចតេជោ ហ៊ុន សែន សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង​លោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមថាសម្តេច លោកតែង​តែ​គិត​គូរ​ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី បើទោះបីសម្តេច​លោក​មិនបាន​អញ្ជើញ​មក​ផ្ទាល់​ក៏ដោយ។ លោកជំទាវប្រធានមូលនិធិឱ្យដឹងទៀតថា អំណោយអណ្តូងទឹកទាំងនេះ គឺជាអំណោយ​សប្បុរស​ធ​ម៌​ដ៏ថ្លៃថ្លា របស់អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ដែល​លោក​តា​លោកយាយសន្សំទុក ធ្វើជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ទោះជាលោក​ចែក​ឋាន​ទៅ​ហើ​យ​ក្តី ដើម្បីអោយកូនចៅបន្តជួយដល់ប្រជាជនខ្មែរ ដែលកំពុងរស់នៅជួបការខ្វះខាត នៅតាម​ទី​ជន​បទ ក្នុងប្រទេសកម្ពុជា។លោក​ជំទាវឱ្យដឹងថា មូលនិធិអណ្តូងទឹកស្អាតបានបង្កើតឡើងជាង១០ឆ្នាំមកហើយ ក្រោម​ការ​ដឹក​នាំដោ​យ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែបច្ចុប្បន្នលោកជំទាវបណ្ឌិត មាន​ភារកិច្ច​ច្រើនដែលត្រូវបំពេញ ទើបផ្ទេរការងារនេះមកលោកជំទាវជាអ្នកដឹកនាំបន្ត។ ដូច្នេះ​លោក​ជំទាវ​រួម​ទាំងស្វាមី តំណាងអោយក្រុមគ្រួសារទាំងមូល បានរួមកំលាំងគ្នាបន្តខិតខំដោយសុទ្ធចិត្ត មិន​ថា​ខែប្រាំង ឬវស្សា ដើម្បីប្រគល់ក៏ដូចជាពិនិត្យអណ្តូងជូន លោកតាលោក​យាយ​បង​ប្អូន​បាន​ប្រើ​ប្រាស់ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ។ ឆ្លៀតក្នុង​ឱកា​ស​នោះ​លោក​ជំទាវ​ប្រធាន​ សូមផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាពឱ្យបានល្អ វៀសវាងឆ្លង​នូវ​ជំងឺ​ដង្កាត់​ផ្សេង​ៗ ជាពិសេសនារដូវវស្សានេះ។ ប្រជាពលរដ្ឋដែលទទួលផលពីអណ្តូងទឹកទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​ម្ចាស់​អំណោយ​ខាងលើ ជាពិសេសក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលលោកតែងតែគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស​អណ្តូង​ទឹក​ទាំង​នេះ បានរួមចំណែកកាត់បន្ថយការចំណាយរបស់ពួកគាត់បានមួយផ្នែក ខណៈ​ពី​មុន​ត្រូវ​ចំណាយ​ថវិកា​ទិញ​ទឹក​គេ រឺទៅរកទឹកនៅកន្លែងឆ្ងាយៗយកមកប្រើប្រាស់ប្រចាំថ្ងៃ។សូមបញ្ជាក់ថានៅថានាឱកាសនេះដែរ លោកជំទាវប្រធានមូលនិធិ និងក្រុមការងារ​បាន​នាំយក​អំណោយ​ទ្រនប់​ដៃរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនលោកយាយ លោកតា បងប្អូន អុំពូមីង ដែលបានចូលរួមក្នុងពិធី រួមមានថ្នាំពេទ្យ ក្រណាត់ស ក្រមា និងថវិកា​មួយ​ចំនួន​។ ដោយឡែក កុមារា កុមារី តូចៗទទួលបានកាបូបស្ពាយ ទៅសាលាម្នាក់មួយៗផងដែរ៕ អត្ថបទ៖ សំ ងីម

កូនត្នោតជាង៥ពាន់ដើម បានបន្តយកទៅដាំក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីបង្កើនភាពបៃតង

2024/08/10 05:07:38 pm        1360
ត្បូងឃ្មុំ៖ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយក្រុមការងារ​ថ្នាក់ជាតិ​ចុះមូ​ល​ដ្ឋាន​ស្រុក​ពញាក្រែក សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ព្រះសង្ឃ យុវជន លោកគ្រូ អ្នកគ្រូ សិស្សា​នុសិស្ស និងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានរួមគ្នាដាំកូនត្នោត សរុប ​៥៥៥៥ ដើម អមសងខាងផ្លូវ ប្រវែង ១៤០០ ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៧ ចាប់ពី​ភូមិ​សាស្រ្ត​ភូមិ​ស្បែកគឺ ទៅភូមិព្រះអណ្តូង ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ក្នុងឱកាសនោះ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជា​ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋានស្រុកពញាក្រែក បានមានប្រសាន៍ថា យើងរួមគ្នាដាំដើមត្នោត នៅទូទាំង​ស្រុក​ពញា​ក្រែកនៅពេលនេះ ក្នុងគោលបំណងចូលរួមចំណែក ជាមួយនិងរាជរដ្ឋាភិបាល និង​ក្រសួង​បរិស្ថាន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា បណ្តុះចលនាស្រលាញ់ធនធានធម្មជាតិ លើក​កម្ពស់​ទេសចរណ៍ និងសេដ្ឋកិច្ចនៅមូលដ្ឋាន។ ឯកឧត្តម បានបន្ថែមថា​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ បានគូសបញ្ជាក់អំពីបេសកកម្ម និងការប្តេជ្ញាចិត្ត​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់​ប្រជាពលរដ្ឋ សំដៅឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព។សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដោយមានយុទ្ធសាស្ត្រស្នូលផ្តោតសំខាន់លើមុំបីគឺ ការពង្រឹងគោលនយោបាយ ការ​កសាង​រដ្ឋបាលឌីជីថល និងការពង្រីកការផ្សព្វផ្សាយ ដែលជាកម្លាំង​ចលករ​រុញ​បង្វិល​យុទ្ធសាស្រ្ត​ចម្បង​ចំនួន​បី គឺ “ភាពស្អាត ភាពបៃតង និងចីរភាព»។ ឯកឧត្តម ជួប ប៉ារីស បានគូសបញ្ជាក់​បន្ថែម​ថា ភាពស្អាត បង្ហាញពីស្អាតក្នុងភូមិ ក្នុងផ្ទះ និងនៅក្នុងចិត្ត ដោយមានមានសំរាមនៅលើដី ខ្យល់ស្អាតបរិសុទ្ធ ហើយការដាំកូនត្នោតនាពេលនេះ ជាការបង្កើននូវភាពបៃតងស្រស់ ពោល​គឺ​នៅ​ពេល​ដែលត្នោតធំ និងបានជាម្លប់ត្រជាក់ ហើយក៏បានបង្ហាញសម្រស់ ស្រស់ស្អាត នៅ​អម​សង​ខាង​ផ្លូវ នៃការធ្វើដំណើរ និងអាចបង្កើននូវចំណូលដល់ពលរដ្ឋនៅមូលដ្ឋានផងដែរ។គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃុំ បាន​ផ្តល់​កូន​ត្នោត​ចំនួន ១០ ០០០ ដើម ដល់រដ្ឋបាលខេត្តត្បូងឃ្មុំ និងបានអញ្ជើញ​ដឹកនាំ​ការ​ដាំដើម​ត្នោត តាមបណ្តោយផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម និងនៅតាមមូលដ្ឋាន ក្នុងភូមិ​សាស្រ្ត​​ឃុំ​ត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីបំផុសចលនា និងជំរុញគម្របបៃតងនៅកម្ពុជា៕

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំប្រតិភូធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា​វិញហើយ​បន្ទាប់ពី​ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន លើកទី១៦ នៅប្រទេសឡាវ

2024/08/10 05:01:56 pm        1391
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​គណៈប្រតិភូ​ក្រសួង​សុខាភិបាល​កម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្ទាប់​ពី​បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែល​បាន​ប្រព្រឹត្តិទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ ​នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដែលជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ, នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤។កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ច​ប្រជុំ​ថ្នាក់​ខ្ពស់​បំផុត​ក្នុងវិស័យសុខាភិបាល ត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្តង ក្នុងគោលបំណង​ពិនិត្យ​វឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារសុខាភិបាលទាំង៤ កំណត់​កត្តា​ប្រឈម និងលើកទិសដៅ ដើម្បីធានាបាននូវសុខភាព សុខុមាលភាព របស់ប្រជាជន​ទាំងអស់​ក្នុង​តំបន់​អាស៊ាន ឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល ដែលមានប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ បូកនឹងប្រទេសដៃគូសន្ទនាបន្ថែមចំនួន៤គឺ សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងប្រទេសទីម័រឡេស្តេរ៍ ដែលជាប្រទេសសង្កេតការ ព្រម​ទាំង​មាន​ការ​ចូលរួមរបស់នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ ប៉ាស៊ីហ្វិកខាងលិច និង​តំប​ន់​អាស៊ី​អាគ្នេយ៍​។ក្នុងពេលធ្វើមាតុភូមិ​និវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បាន​លើក​ឡើង​ពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ពី​ការ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមក្នុងភាពជាដៃគូ មិនត្រឹម​តែ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អាស៊ានប៉ុណ្ណោះទេ តែក៏ជាមួយដៃគូសន្ទនាផ្សេងទៀត ដូចជាការប្តេជ្ញា​ចិត្ត​បន្ត​អនុស្សរណៈ​នៃ​ការយោគយល់គ្នារវាងអាស៊ាន-ចិន ការគាំទ្ររបស់​ជប៉ុន​ក្នុង​ការ​បង្កើត​មជ្ឈ​មណ្ឌល​អាស៊ាន​សម្រាប់ការឆ្លើយតបនឹងគ្រោះអាសន្នសុខភាពសាធារណៈនិងជំងឺឆ្លងសកល កិច្ច​សហប្រតិបត្តិការជាមួយសាធារណរដ្ឋកូរ៉េ ក្នុងការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ឌីជីថល​ក្នុង​សេវា​សុខាភិបាល ព្រមទាំងការលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាទៀងទាត់ រវាង​អាស៊ាន-​សហរដ្ឋអាមេរិក ដែលការណ៍នេះនឹងនាំប្រជាជនទូទាំងពិភពលោកមានសុខភាព សុខុមាលភាព ជាពិសេសប្រជាជនកម្ពុជា ក្នុងដំណើរឆ្ពោះ​ទៅ​សម្រេច​បាន​ការ​គ្រប​ដណ្តប់​សុខភាព​ជា​សកល នាឆ្នាំ២០៣៥៕ អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ពអ៊ីស្រាអែលបានវាយប្រហារគោលដៅចំនួន ៥៥០កន្លែង នៅក្នុងប្រទេសលីបង់ ចាប់តាំងពីដើមសប្តាហ៍មក
05/28/2026 05:05 PM
មន្ត្រីសន្តិសុខជាន់ខ្ពស់៖ លោកខាងលិចគួរតែដោះលែងទ្រព្យសកម្មដែលបង្កករបស់ប្រទេសអាហ្វហ្គានីស្ថាន
05/28/2026 05:05 PM
សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់ស្ពានបេតុងចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្តសៀមរាប
05/28/2026 05:05 PM
អ៊ីរ៉ងថ្កោលទោសការវាយប្រហារ នៅភាគខាងត្បូងប្រទេស​ និងព្រមានពី​ការរំលោភលើបទឈប់បាញ់
05/28/2026 04:05 PM
កម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ
05/28/2026 04:05 PM
ទីភ្នាក់ងារដឹកជញ្ជូន៖ នាវាដឹកប្រេងចំនួនបីគ្រឿង ត្រូវរងការវាយប្រហារដោយយានដ្រូន នៅក្នុងសមុទ្រខ្មៅ
05/28/2026 04:05 PM
យោធាចិន បញ្ជាក់​ថា បានបង្ខំ​ឲ្យ​នាវាចម្បាំងហូឡង់ចាក​ចេញ នៅសមុទ្រចិនខាងត្បូង
05/28/2026 04:05 PM
អនាគតនៃការចរចារវាងអ៊ីស្រាអែលនិងលីបង់សម្របសម្រួលដោយអាមេរិក នៅមិនច្បាស់លាស់ ខណៈអ៊ីស្រាអែលទម្លាក់គ្រាប់បែកលើលីបង់
05/28/2026 04:05 PM
ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់
05/28/2026 04:05 PM
អ៊ីស្រាអែលវាយប្រហារទីក្រុង Tyre បន្ទាប់ពីប្រកាស «តំបន់ប្រយុទ្ធ» នៅភាគខាងត្បូងប្រទេសលីបង់
05/28/2026 04:05 PM