កម្ពុជា-ឡាវ បានប្រែក្លាយពីទំនាក់ទំនងទ្វេភាគីមកជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីការរីកចម្រើនប្រទេសទាំងពីរ
ឃាត់ខ្លួនជនជាតិចិន៤នាក់ ធ្វើសកម្មចូលបន្លំលួចលុយតាមទីតាំងដូរប្រាក់វីងជាច្រើនកន្លែង ក្នុងរាជធានីភ្នំពេញ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួម «ពិធីបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ និង«ពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគពីវិស័យឯកជន ជូនមូលនិធិគន្ធបុប្ផាកម្ពុជា»
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ កម្លាំងសាមគ្គីជាតិផុលផុសបានជួយសង្គ្រោះកុមារកម្ពុជា​ដែលជាធនធានមនុស្សអនាគតរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ

ព័ត៌មានជាតិ

រយៈពេលមួយឆ្នាំមកនេះមានយុវជន និងសិស្សចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈជាង ៥ម៉ឺននាក់

2024/08/09 01:28:43 pm        87
មកដល់ខែសីហាឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ បានដឹកនាំប្រទេសបាន​រយៈពេល​១ឆ្នាំហើយ។ ក្នុងដំណើរ​ការអនុវត្តកម្មវិធីគោលនយោបាយថ្មីផ្តល់​អាហារូបករណ៍​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈបចេ្ចកទេសដល់យុវជន ១.៥ លាននាក់ គិតមកដល់ថ្ងៃទី៩ ខែសីហានេះ មាន​យុវជន​ចុះចូលរៀនបានប្រមាណ ៥ម៉ឺន៨០០នាក់ ក្នុងនោះមានយុវជនកំពុងរៀនក្នុង​ថ្នាក់មាន​ជិត ២ម៉ឺន៤០០នាក់។ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងប្រាប់ BTV នៅថ្ងៃទី៩ខែសីហានេះថា នៅក្នុងចំណោមសិស្សចុះឈ្មោះចូល​រៀន​ជំនាញ​វិជ្ជាជីវៈ និងបចេ្ចកទេសចំនួន៥ម៉ឺន៨១៩នាក់នោះ គឺមានសិស្សចុះឈ្មោះប្រើ​ប្រាស់ប​ណ្ណ​សមធម៌​មាន​ជាង​ ៤ម៉ឺន៥៤០០នាក់ និង បណ្ណក្រីក្រ និងបណ្ណងាយរងហានីភ័យ ចំនួន ១ម៉ឺន៦៨៤១​នាក់ ហើយសម្រាប់​សិស្ស​ប្រើប្រាស់ប​ណ្ណ​ក្រីក្រ​ចុះ​ឈ្មោះរៀ​ន​ជំនាញ​គឺ​បានទទួលប្រាក់ឧបត្ថម្ភ​ម្នាក់​២៨​ម៉ឺនរៀលពីរាជរដ្ឋាភិបាល។លោក ច្រឹង ណារី នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ សែនក្រុងតាខ្មៅ ថ្លែងថា នៅក្នុង​ដំណើរ​អ​នុវត្តកម្មវិធីផ្តល់អាហារូបករណ៍បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនយុវជន ១.៥ លាន​នាក់​នេះរបស់រាជរដ្ឋាភិបាលអណត្តិទី៧រយៈពេល១ឆ្នាំមកនេះ គឺសាលាបាន​អនុវត្ត​តា​ម​គោល​ការណ៍​ណែនាំ​របស់ក្រសួងការងារជាសេនាធិការ ទទួលបានជោគជ័យលើការងារជាច្រើន ហើយ​គ្រប់​យុវជនមកគ្រួសារក្រីក្រ និងងាយហានីភ័យ ក្រោយរៀនជំនាញវគ្គចប់ មានជំនាញ មាន​ចំណេះ​ មានការងារធ្វើ និងយុវជនខ្លះបានបង្កើតមុខរបររកចំណូលដោយខ្លួនឯងផងដែរ។យុវជនកំពុងរៀនជំនាញនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ សែនក្រុងតាខ្មៅ ខេត្តកណ្តាល ក៏​បានលើកឡើងពីគុណតម្លៃនៃការរៀនជំនាញវិជ្ជាជីវៈ និងអរគុណ​រាជរដ្ឋាភិបាលដែលបាន​អនុវត្ត​កម្ម​វិធីផ្តល់អាហារូបករណ៍ ផ្តល់ទីកន្លែងស្នាក់នៅរៀនជំនាញដោយមិនគិតថ្លៃ ព្រម​ទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភប្រចាំខែសម្រាប់អ្នកមានបណ្ណក្រីក្រថែមទៀត។សូមបញ្ជាក់ថាអនុវត្តកម្មវិធីផ្តល់អាហារូបករណ៍បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បចេ្ចកទេសយុវជន ១.៥លាននាក់ គឺចាប់ផ្តល់អនុវត្តចាប់ពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤ រហូតមក​ដល់​ពេល​នេះ​មាន​សិស្ស​បញ្ចប់ការសិក្សាវគ្គទី១មានចំនួនជិត៤០០០នាក់ ហើយសិស្សទទួល​បាន​ការងារ​ធ្វើ​ភ្លាមៗ​មាន​ជិត១៤០០នាក់ ក្រៅពីនេះមាន​យុវជនខ្លះទៀតបានចេញទៅបើកអាជីវកម្ម​ប្រកបរបរ​ដោយ​ខ្លួន​ឯង និងខ្លះទៀតកំពុងចុះកម្មសិក្សាការងារ៕ អត្ថបទ ស៊ុម សុខជា 

សាលារៀនចាប់ផ្ដើមចម្រាញ់យកសិស្សពូកែដើម្បីត្រៀមប្រឡងគណិតវិទ្យាអន្តរជាតិស្តង់ដាជប៉ុន

2024/08/09 01:17:11 pm        129
សាលារៀនមួយចំនួនពីកម្រិតបឋមសិក្សាឡើងទៅ ចាប់ផ្ដើមរៀបចំការប្រឡងគណិតវិទ្យា នៅ​ក្នុង​សាលា​របស់ខ្លួន ដើម្បីចម្រាញ់យកសិស្សពូកែតាមកម្រិតថ្នាក់។ ការចម្រាញ់​យក​សិស្ស​ពូកែ​គណិត​វិទ្យា​នេះ គឺដើម្បីពង្រឹងសមត្ថភាពពួកគេឱ្យកាន់តែខ្លាំង ឈានទៅចូលរួមប្រឡង​គណិត​វិទ្យា​អន្តរជាតិស្តង់ដាប្រទេសជប៉ុន SUKEN TEST 2024។ការប្រឡងគណិតវិទ្យាអន្តរជាតិស្តង់ដាជប៉ុន ជាការប្រឡងគណិតវិទ្យាធំមួយ ដែល​ក្រសួង​អប់រំ​បាន​ប្រកាស​អនុញ្ញាតឱ្យមានការចូលរួម សម្រាប់សិស្សចាប់ពីកម្រិតថ្នាក់ទី៤ រហូតដល់សិស្ស​កម្រិត​សាកលវិទ្យាល័យ។ ក្រសួងបានកំណត់កាលបរិច្ឆេទប្រឡងនៅថ្ងៃទី២៩ ខែកញ្ញា នៅ​វិទ្យា​ស្ថាន​ជាតិ​អប់រំ។ ស្របពេលដែលការប្រឡងនៅសល់រយៈពេលជាង១ខែទៀតនោះ សាលា​រៀន​មួយ​ចំនួន​ក៏​ចាប់ផ្ដើមចម្រាញ់យកសិស្សពូកែគណិតវិទ្យា ដើម្បីត្រៀម​បញ្ជូន​ឱ្យពួ​ក​គេ​ចូល​រួម​ប្រកួត​ប្រជែង​ផងដែរ។ លោក ផុន ណាត នាយក សាលាបឋមសិក្សា អ្នកឧកញ៉ា មហាភក្ដី ហ៊ុន នាង ព្រែកកំពឹស បានឱ្យដឹងថា បច្ចុប្បន្ន សាលាបានដាក់ចេញវិធានការផ្ទាល់របស់ខ្លួន ដោយ​រៀបចំ​ការ​ប្រឡង​គណិត​វិទ្យា សម្រាប់សិស្សថ្នាក់ទី ៤ ថ្នាក់ទី ៥ និងសិស្សថ្នាក់ទី៦។ ការប្រឡង​ដែល​សាលា​រៀប​ចំ​នេះ​ គឺចំនួនពីរលើក ដោយលើកទី១ ចម្រាញ់យកសិស្សពូកែប្រចាំថ្នាក់។ ការប្រឡងលើកទី២ ជា​ការ​ប្រឡង​ចម្រាញ់យកសិស្សពូកែក្នុងចង្កោមថ្នាក់ ដោយប្រមូលសិស្សពូកែប្រចាំថ្នាក់នីមួយៗ ប្រកួត​ប្រជែងគ្នា។ លោកបន្តថាសាលានឹងពង្រឹងសមត្ថភាពសិស្សពូកែនោះបន្ថែម។ ជាគោលដៅសំខាន់ លោកថា ការ​ត្រៀមប​ញ្ជូនសិស្សឱ្យចូលរួមប្រកួត គណិតវិទ្យាអន្តរជាតិស្តង់ដាជប៉ុន គឺសាលាមិនផ្ដោត​សំខាន់​លើសពីជ័យជំនះ ឬបរាជ័យ ។ សាលាមានគោលដៅសំខាន់ ឱ្យសិស្ស​ទទួល​បាន​បទ​ពិសោធន៍ ស្គាល់ពីររបៀបប្រឡង បណ្ដុះគំណិតឱ្យពួកគេស្រលាញ់ការសិក្សាកាន់តែខ្លាំង។តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ ការរៀបចំឱ្យមានការប្រឡងគណិតវិទ្យាអន្តរជាតិ ស្តង់ដាប្រទេសជប៉ុន គឺមានគោលបំណងរួមចំណែកក្នុងការ​លើកកម្ពស់​គុណភា​ព​អប់រំ​គណិត​វិទ្យា​នៅ​កម្ពុជា តាមរយៈការពង្រឹងសមត្ថភាពសិស្ស និងពង្រឹងប្រសិទ្ធភាពនៃការរៀន ការ​បង្រៀន និងការសិក្សាស្រាវជ្រាវ។ ចំពោះសិស្សដែលចុះឈ្មោះសម្រាប់ការប្រឡង នឹង​ទទួល​បាន​កម្រង​វិញ្ញាសា​តេស្ត SUKEN TEST ដែលធ្លាប់ចេញកន្លងមក៕ អត្ថបទ៖ គឹម ហុក

[TOP STORY] រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម៖ កិច្ចសហប្រតិបត្តិការ CLV-DTA ធ្វើឱ្យកំណើនពាណិជ្ជកម្ម​កម្ពុជា​មានការកើនឡើង

2024/08/09 12:22:20 pm        231
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា សមិទ្ធផលរយៈពេល ២៥ ឆ្នាំ ដែល​កើតចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) តាំងពីការចាប់ផ្ដើមក្នុងឆ្នាំ ១៩៩៩ រហូតមកដល់ឆ្នាំ២០២៤នេះ គឺបាន​តភ្ជាប់​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងបី ធ្វើឱ្យកំណើនពាណិជ្ជកម្ម និងកសិពាណិជ្ជកម្ម​របស់​ត្រីភាគី​មាន​ការ​កើនឡើង។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍បញ្ជាក់តាមរយៈ​កិច្ច​សម្ភាសន៍​ពិសេស ស្តីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បាន​បញ្ជាក់ថា សមិទ្ធផលរយៈពេល២៥ឆ្នាំ ដែលកើត​ចេញពីកិច្ចសហប្រតិបត្តិការតំប​ន់​ត្រីកោណ​​អភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាមគឺតាំងពីការចាប់ផ្ដើមក្នុងឆ្នាំ ១៩៩៩ រហូតមកដល់ឆ្នាំ ២០២​៤​នេះ មានកិច្ចប្រជុំចំនួន១១ដង ក្នុងនោះសមិទ្ធផលជារួមសម្រាប់ត្រីភាគីតែម្ដង គឺជាការ​តភ្ជាប់​សេដ្ឋកិច្ចរបស់ប្រទេសទាំងបី កំណើនពាណិជ្ជកម្ម និងកសិពាណិជ្ជកម្មរបស់ត្រីភាគី។ លោក​ជំទាវបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម ចំពោះ​កម្ពុជា សមិទ្ធផលផ្នែកពាណិជ្ជកម្មដែលកម្ពុជាទទួលបាន គឺផលិត​ផល​សរុប​របស់​ខេត្ត​ទាំង​៤ មានការកើនឡើង និងបង្កើតបាននូវតុល្យភាព ដែលបានកាត់បន្ថយនូវគម្លាតអភិវឌ្ឍ ដែល​ពី​មុន​មក​ខេត្តទាំង៤ គឺក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ជាតំបន់ដាច់ស្រយាល​នៅ​ជាប់​ព្រុំដែន មានការអភិវឌ្ឍ យឺតយ៉ាវ និងតិចតួចជាង​ខេត្ត​ផ្សេង​ៗ​ទៀត​ដែល​ទាម​ទារ​ឱ្យមាន​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការអភិវឌ្ឍបន្ថែម។ ដូច្នេះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម ជាការតភ្ជាប់សេដ្ឋកិច្ចរបស់កម្ពុជា ធ្វើឱ្យកំណើនពាណិជ្ជកម្ម​របស់​កម្ពុជា​កើត​មាន​ឡើង ពិសេសខេត្តជាប់ព្រំដែនទាំង៤។ សូមជម្រាបថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ តាមរយៈសារ​ពិសេស​ទាក់​ទង​នឹង​កិច្ច​សហ​ប្រតិបត្តិការ​តំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)នេះ សម្ដេចបាន​បញ្ជាក់​ថា កិច្ចសហប្រតិបត្តិការនេះគឺគ្មានកិច្ចព្រមព្រៀងណាមួយបញ្ចូលដែនដី​នៃ​ប្រទេស​ទាំង​បី​បញ្ចូល​គ្នា ក្រៅអំពីកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ច សង្គម សន្ដិសុខ និងការពារជាតិឡើយ។ កិច្ច​ស​ហ​ប្រតិបត្តិការនេះមិនមែនជាការបង្កើតប្រទេសមួយដោយឡែកឬក៏យកខេត្តទាំងនោះយកទៅធ្វើជាខេត្ត​សហព័ន្ធដូចក្រុមប្រឆាំងជ្រុលនិយមបំពុលព័ត៌មាននោះទេ។ បន្ថែមពីនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីក៏បានបញ្ជាក់បន្ថែមជាបន្តបន្ទាប់ថា កិច្ចសហប្រតិបត្តិការ​នេះ​គឺ​គ្មាន​ការ​យក​ទឹក​ដី​ទៅដាក់ហ៊ុនគ្នា ឬការដោះដូរទឹកដីជាមួយប្រទេសជិតខាងណាមួយឡើយ៕អត្ថបទ៖ វ៉ន ដារ៉ា

មន្ត្រី​ជំនាញ​នៃជលផលកំពង់ចាម ចុះបង្ក្រាបបទល្មើសដឹកជញ្ជូនកូនត្រីខុសច្បាប់

2024/08/09 12:07:05 pm        156
កំពង់ចាម​៖​ ដោយមានការសហការគ្នារវាងកម្លាំង​អធិការដ្ឋាន​រដ្ឋបាល​ជលផល​មេគង្គ និ​ង​ខណ្ឌ​រដ្ឋបាលជលផលកំពង់ចាម បានចុះស្រាវជ្រាវ​ឈានដល់បង្ក្រាបឈ្មួញដឹកកូនត្រីនុយ​ខុសច្បាប់​ នៅ​ចំណុចភូមិគោហេ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។ លោក​ លី​ ស្រ៊ី​ នាយខណ្ឌ​ស្តីទីជលផល​កំពង់ចាម​ បានឲ្យBTVដឹងថា​ នៅវេលាម៉ោង៤ទៀបភ្លឺ​ថ្ងៃ៩ ខែសីហា ឆ្នាំ២០២៤​ កំលាំងជំនាញ​ជលផល​កំពង់ចាម​ សហការគ្នា​ ជាមួយ​កម្លាំង​អធិការដ្ឋាន​រដ្ឋបាលជលផលមេគង្គ​ បានបន្តចុះបង្ក្រាបឈ្មួញដឹកជញ្ជូន​បទល្មើសកូនត្រី​ធ្វើនុយ​ត្រី​ធំ​ខុស​ច្បាប់​ បំរ៉ុងយកទៅលក់បន្ត​។ លោកនាយខណ្ឌស្តីទី​ បញ្ជាក់​ទៀត​ថា​ ដោយសារស្ថាន​ពេល​យប់​​ហើយជនសង្ស័យដឹងខ្លួនមុន​ បានរត់គេចខ្លួនបាត់​ បន្សល់ទុក​រថយន្ត​និងវត្ថុតាងចោល​ នៅ​ចំណុចភូមិគោហេ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។ ជាលទ្ធផលប្រតិបត្តិការបង្ក្រាបនេះដែរ​ កម្លាំងជំនាញ​ បានឃាត់ចាប់រថយន្ត​ ដឹកកូនត្រីណុយ​ មួយគ្រឿង​ ម៉ាក​NISAN NAVARA​ ពាក់ផ្លាកលេខកំពង់ចាម2B-5163​ ដឹកកូនត្រីចំរុះ​ចំនួន៣០កានស្មើ៦០០គីឡូក្រាម​ ដោយឡែក​ ជនសង្ស័យ​ បានរត់គេចខ្លួនបាត់។ បច្ចុប្បន្ន​ មន្ត្រី​ជំនាញ​នៃខណ្ឌរដ្ឋបាលជលផល​កំពង់ចាម​ បានកសាងសំណុំរឿង​ រួមនឹងវត្ថុតាង​ដែល​រឹបអូសខាងលើ​ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

ឯកឧត្តម ម៉ៅ ច័ន្ទតារា អញ្ជើញប្រកាសចូលកាន់តំណែងអភិបាលរងនៃគណៈអភិបាលខេត្តកែប

2024/08/09 11:58:19 am        153
នៅថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ មានការរៀបចំពិធីប្រកាសចូលកាន់តំណែងអភិបាលរងនៃគណៈអភិបាលខេត្តកែប ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ។ក្នុងអង្គពិធីនោះដែរ មានការចូលរួមពីឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ ,ប្រធានសាលាដំបូងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការរដ្ឋបាលខេត្ត មេបញ្ជាការកងកម្លាំងទាំងបីរបស់ខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា គណៈអភិបាលក្រុងស្រុក កងកម្លាំងទាំងបីរបស់ក្រុង ស្រុក មេឃុំចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យអគ្គនាយករងគ្រប់គ្រងទូទៅ ក្រុមហ៊ុន Chery Holding Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/08/09 11:56:33 am        189
នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី​នៃកម្ពុជា បានអនុញ្ញាតឲ្យលោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅ ក្រុមហ៊ុន Chery Holding Group Co., Ltd. ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្រុមហ៊ុន Chery Holding Group ជាក្រុមហ៊ុនយក្សក្នុងវិស័យឧស្សាហកម្មផលិតរថយន្ត ដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់របស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧។ ក្រុមហ៊ុនបានចាប់អារម្មណ៍លើការវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា ពិសេសវិស័យឧស្សាហកម្មយានយន្ត និងគ្រឿងបន្លាស់ ដែលនឹងចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច បង្កើតឱកាសការងារ និងផ្តល់ជំនាញដល់យុវជនកម្ពុជា ជាច្រើនកន្លែង។

ជនសង័្សយម្នាក់ និងគ្រឿងញៀនមួយចំនួនធំត្រូវបានបង្រ្កាបនៅក្រុងបាត់ដំបង

2024/08/09 11:46:07 am        154
បាត់ដំបង៖ នគរបាលក្រុងបាត់ដំបងបានធ្វើការបង្រ្កាបករណីជួញ​ដូរគ្រឿង​ញៀន​ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ រួមជាមួយគ្រឿងញៀនជិត២ ០០០គ្រាប់ និងកាំភ្លើងខ្លីមួយដើម។ប្រតិបត្តិការ​បង្រ្កាបនេះធ្វើឡើងកាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិអូរតាគាំ១ សង្កាត់​ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បង្ក្រាបបានករណីរក្សាទុក ដឹកជញ្ជូន ឬ​ជួញ​ដូរ​ដោយខុសច្បាប់ នូវសារធាតុញៀន១ករណី ក្នុងបទល្មើស​ជាក់​ស្ដែង​ និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ឈ្មោះឈួម សុខវណ្នី ហៅឃ្លោកភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង និងរឹបអូស បានថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន យ៉ាម៉ាWY ចំនួន១៩៧៤គ្រាប់ អាវុធខ្លី១ដើម និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។ កិច្ច​ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ហើយដឹកនាំ​បង្រ្កាប​ផ្ទាល់​ដោយ​លោក​វរ​សេនីយ៍​ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង។ មកដល់​ពេល​នេះ​ជន​សង័្សយ​កំពុង​ស្ថិត​ក្នុង​នីតិ​វិធី​នៃការសាកសួរស្រាវជ្រាវនៅក្នុងរង្វង់ដៃសមត្ថកិច្ចនៅឡើយ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំជាមួយតំណាងធនាគារទាំង៨គំរូ ជាមួយនឹង​ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

2024/08/09 11:39:05 am        189
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំជាមួយតំណាងធនាគារទាំង0៨គំរូ ជាមួយនិ​ង​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈព្រមទាំងចូលរួមជាអធិបតី ពិធីផ្លាស់ប្តូរ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារទាំង០៨ នៅវិមានសន្តិភាព។ក្នុងនោះរួមមាន៖ ១- ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC Bank Plc), ២- ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank Cambodia រឺ WBC, ៣- ធនាគារប្រៃណីយ៍កម្ពុជាម.ក, ៤- ធនាគារកាណាឌីយ៉ា (Canadia Bank) ៥- ធនាគារ អេស៊ីលីដា (ACLEDA Bank) ៦- ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ៧- ធនាគារ វឹង (ខេមបូឌា) ម.ក (Wing Bank) និង ៨- ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (SBI LY HOUR PLC)។

ក្រសួងការពារជាតិផ្តល់ឱកាសឲ្យយោធិននារីមានជំនាញបើករថក្រោះ បាញ់កំាភ្លើងធំ និងជំនាញការពារអាកាស

2024/08/09 10:51:06 am        264
រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា លោកជំទាវនាយឧត្តមសេនីយ៍ ដំា ដារីនី បាន​ថ្លែង​ឲ្យ​ដឹងថា នាពេលបច្ចុប្បន្ននេះ ក្រសួងការពារជាតិកម្ពុជា បានផ្តល់ឱកាសការងារជាច្រើន និង​គ្រប់​ភារកិច្ច​ទាំងអស់ ដល់យោធិននារី ដោយក្នុងនោះ បានបើក​ឱកាស​ឲ្យពួក​គេ​រៀន​ជំនាញ​បើក​រថ​ក្រោះបាញ់កំាភ្លើងធំ ជំនាញ ការពារអាកាស និងជំនាញដទៃទៀតជាដើម។ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី«គោលគំនិតយេនឌ័រក្នុងកងយោធពលខេមរភូមិន្ទ» អស់​រយៈ​ពេលពីរថ្ងៃគឺថ្ងៃទី៧និងទី៨ ខែសីហា ឆ្នាំ២០២៤នេះ លោកជំទាវដាំ ដារីនី បាន​លើក​ឡើង ​ថារាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​កំណត់​ការ​លើក​កម្ពស់​សម​ភាព​យេនឌ័រ និង​ការ​បង្កើនភាពអង់អាចរបស់ស្រ្តី និង​ក្មេងស្រី​នៅ​គ្រប់​វិស័យ​ជា​អាទិភាព​ក្នុង​របៀប​វារៈ​គោល​នយោបាយ​តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមាន អារ្យធម៌ខ្ពស់​ប្រកប​ដោយ​សីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្រ្តីគឺជាស្នូល។លោកជំទាវ បានបន្ថែមទៀតថា ក្រសួងការពារជាតិក្រោមការដឹកនាំ របស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ជានិច្ច​ជា​កាល​តែង​តែ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុងការលើកម្ពសសមភាពយេនឌ័រតាមរយៈការគាំទ្រដល់ការចូលរួម ក្នុងការ​អនុវត្ត​ការងារ​របស់​យោធិននារីក្នុងគ្រប់កិច្ចការទាំងអស់។លោកជំទាវ ដាំ ដារីនី បានបន្តទៀតថា ក្រសួងក៏មានរៀបចំផែនការយុទ្ធសាស្រ្ត បញ្រ្ជាប​យេនឌ័​រ​ក្រសួង​ការពារជាតិ តំណាក់កាលទី២ ឆ្នាំ២០២៤-២០២៨ផងដែរ ដើម្បីបង្ហាញពីទស្សនៈ វិស័យ​រយៈ​ពេល​៥ឆ្នាំ ខាងមុខដោយផ្តោតសំខាន់លើការពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ ការ​ទទួល​បាន​នូវតួនាទីភារកិច្ចនិងរបៀបនៃការអនុវត្តការងារ ដើម្បីអោយ​យោធិន​នារី​អាច​ចូល​រួម​បាន ដូចជាបុរសក្នុងពេលបច្ចុប្បន្ននេះ សមត្ថភាព និងការចូលរួមអនុវត្តការងាររបស់យោធិននារី គឺមាន​ភាពល្អប្រសើរគួរឱ្យកត់សម្គាល់ ក្នុងនោះក៏មានយោធិននារីដែលមានជំនាញបើករថក្រោះ ជំនាញ​កំា​ភ្លើងធំ ជំនាញការពារអាកាស ជំនាញសង្រ្គោះ ជំនាញនគរបាលយុត្តិធម៌ និងជំនាញ​ផ្សេៗជា​ច្រើ​នទៀ​ត​ក្នុង​នោះ​ការ​ចូលរួម​របស់​យោធិននារីក្នុងកងកម្លាំរក្សាសន្តិភាពបោស​សម្អាត​មីន និងកាកសំណាល់សង្រ្គាមក្រោមឆ័ត្រអ​ង្កការ​សហប្រជាជាតិគឺមានចំនួនកើនឡើង និង​មាន​ការ​វាយ​តម្លៃ​ក្នុងលទ្ធផលល្អប្រសើរផងដែរ៕​ អត្ថបទ បាន ចក់

កម្ពុជា-កូរ៉េ-យូណេស្កូបន្តសហការអភិរក្ស បណ្ណសារ សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

2024/08/09 10:44:37 am        307
ពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា និងកិច្ចព្រមព្រៀងផ្តល់ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ពី​សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ (KOICA) សម្រាប់​គម្រោង«អភិរក្ស និងថតចម្លងបណ្ណសារ សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដំណាក់​កាលទី២»។កយកា-KOICA និង យូណេស្កូ-UNESCO បានចុះហត្ថលេខាជាផ្លូវការលើ "កិច្ច​ព្រម​ព្រៀង​ផ្តល់​ជំនួយ​" និង“កំណត់ហេតុនៃកិច្ចពិភាក្សា”ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណា​ចក្រ​កម្ពុជា ដើម្បីចាប់ផ្តើមគម្រោងដំណាក់កាលទី២ នៃគម្រោង "ការអប់រំសន្តិភាព ការអភិរក្ស និង​ថត​ចម្លងបណ្ណសារ និងការអភិរក្សតំបន់សម្រាប់ការផ្តល់សិទ្ធិអំណាចដល់យុវជន (PEACE)” ​ដែលត្រូវបានគេស្គាល់ថាជា “គម្រោងការអភិរក្ស និងថត​ចម្លង​បណ្ណ​សារ​សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យពូជសាសន៍ទួលស្លែង(ដំណាក់កាលទី២)” និង«កិច្ចព្រមព្រៀងផ្តល់ជំនួយ» នេះ​ត្រូវបានចុះហត្ថលេខាដោយលោកស្រី Moonjung CHOI នាយិកាប្រចាំ​ប្រទេស​នៃ​ការិយាល័យ​កយកា-KOICA ប្រចាំនៅកម្ពុជា និងលោក សាដា អ៊ូម៉ា អាទ្បាម (Sardar Umar Alam) ​តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា ខណៈដែល “កំណត់ហេតុ​នៃ​កិច្ច​ពិភាក្សា​”ត្រូវ​បានចុះ​ហត្ថលេខាដោយលោកស្រី Moonjung CHOI និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, កាលពីល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅ​សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។លោកស្រី Moonjung CHOI នាយិកាប្រចាំប្រទេសនៃការិយាល័យកយកា-KOICA ប្រចាំ​នៅ​កម្ពុជា​ បានលើកឡើងថា គម្រោងជំនួយរបស់ កយក-KOICAនៅកម្ពុជា ជានិមិត្តរូប​នៃ​ការ​ចែក​រំលែក​ទុក្ខ​សោក និងការចែករំលែកបន្ទុករួមគ្នារវាងប្រជាជនកម្ពុជា និងប្រជាជនកូរ៉េ។ យើង​មាន​គោល​បំណងកាត់បន្ថយទុក្ខសោក និងការឈឺចាប់របស់កម្ពុជា តាមរយៈគម្រោងនេះ ហើយវា​ដើរ​តួ​ជាមូលដ្ឋានគ្រឹះក្នុងការអប់រំមនុស្សជំនាន់ក្រោយអំពីអតីតកាលដ៏សោកសៅរបស់កម្ពុជា ដើម្បី​ការពារ​ប្រទេស​ពីសោកនាដកម្មស្រដៀងគ្នានាពេលអនាគត។ តាងនាមឱ្យ​រដ្ឋាភិបាល​នៃ​សាធារណ​រដ្ឋ​កូរ៉េ កយកា-KOICA បានប្តេជ្ញាចិត្តប្រគល់​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ពង្រឹង​ភាព​ជាដៃ​គូ​រវាង​ប្រទេសទាំងពីរ និងជាស្ពានតភ្ជាប់ប្រជាជនឱ្យកាន់តែជិតស្និទ្ធ ហើយនឹងបន្ត​ធ្វើ​ដូច្នេះ​ជា​បន្ត​ទៀត​។ឆ្លៀតក្នុងឱកាសនោះលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ បានថ្លែងថា ក្នុងដំណើរឆ្ពោះទៅរកសន្តិភាព និងការផ្សះផ្សាជាតិ រាជរដ្ឋាភិបាល​កម្ពុជា​ បានផ្តួចផ្តើមសកម្មភាពផ្សេងៗ រួមទាំងការ​រំលឹក​ដល់​ជន​រង​គ្រោះដែ​ល​បាន​បាត់​បង់​ជីវិត​ក្នុង​របប​នេះ ស្វែងរកយុត្តិធម៌ជូនពួកគាត់ និងក្រុមគ្រួសារ និងលើកកម្ពស់សន្តិភាពទូលំទូលាយ ការ​អប់រំ ដើម្បីចងចាំ និងឆ្លុះបញ្ចាំងពីអំពើឃោរឃៅកាលពីអតីតកាល រដ្ឋាភិបាលបានថែរក្សា និង​ប្រែក្លាយអតីតពន្ធនាគារ ស-២១ ទៅជាសារមន្ទីរ និងអនុស្សាវរីយ៍។ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ទួលស្លែង បង្ហាញភស្តុតាង នៃឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបខ្មែរក្រហម ជា​ពិសេសនៅមន្ទីរស-២១ ហើយបាន​ចាប់​ផ្តើម​កម្ម​វិធី​ដ៏​ខ្លាំង​ក្លាមួយ​ដើម្បី​អប់​រំយុវជនអំ​ពី​ប្រវត្តិសាស្រ្ត​នៃរបបខ្មែរក្រហម។ ក្នុងការទទួលស្គាល់ការងារសំខាន់ៗរបស់ខ្លួន រាជរដ្ឋាភិបាល​កម្ពុជា បានចុះ​បញ្ជី​ដោយ​ជោគជ័យនូវបណ្ណសារទួលស្លែង​ទៅ​ក្នុង​ការ​ចងចាំ​នៃ​ការ​ចុះប​ញ្ជី​អន្តរ​ជាតិ​របស់​ពិភពលោកក្នុងឆ្នាំ២០០៩។ ហើយឥឡូវ​នេះ​យើង​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​តែង​តាំង​សារ​មន្ទី​រនេះ រួមជាមួយនឹងទីតាំងអនុស្សាវរីយ៍ពីរផ្សេងទៀត (M- ១៣ និងមជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍ជើងឯក) សម្រាប់ការចុះបញ្ជីបេតិកភណ្ឌពិភពលោក។ ដោយយល់​ច្បាស់​ពីសា​រៈ​សំខាន់​នៃ​ការងារនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង KOICA សហការជាមួយ​អង្គការ​យូណេស្កូ បានរៀបចំគម្រោង "ការអប់រំសន្តិភាព បណ្ណសារការអភិរក្ស និងឌីជីថល និងការ​អភិរក្ស​ទីតាំងសម្រាប់ពង្រឹងអំណាចយុវជន (សន្តិភាព)" ឬ របបប្រល័យពូជសាសន៍ទួលស្លែង។ គម្រោងការអភិរក្ស និងប្រព័ន្ធឌីជីថល ដំណាក់កាលទី២ នៃសារមន្ទីរ ដែលយើង​ទើប​តែ​បាន​ចុះហ​ត្ថ​លេខានៅថ្ងៃនេះ។ ក្នុងនាមក្រសួង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា សូមថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលកូរ៉េ KOICA និងការិយា​ល័យ​អង្គការ​យូណេស្កូ ដែលបានគាំទ្រយ៉ាងឥតងាករេក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់កម្ពុជា និងក្នុង​វិស័យជាច្រើនទៀត៕ អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អតីតមន្ត្រី CIA ត្រូវបានចោទប្រកាន់ពីបទលួចដុំមាសមានតម្លៃរាប់លានដុល្លារពីរដ្ឋាភិបាលសហព័ន្ធ
05/28/2026 02:05 PM
ប្រមុខចារកម្មតាមអ៊ីនធឺណិតអង់គ្លេសហៅ AI ថា ជា «កម្លាំងដែលមិនអាចបញ្ឈប់បាន» និងព្រមានអំពី រុស្ស៊ី
05/28/2026 02:05 PM
កូវ៉ែតនិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន កំពុងស្ទាក់ចាប់មីស៊ីល និងការវាយប្រហារដោយ យានដ្រូន
05/28/2026 02:05 PM
UN ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសម្លាប់ជនស៊ីវិលហ្កាហ្សាដោយអ៊ីស្រាអែល នៅជិតខ្សែបន្ទាត់បទឈប់បាញ់
05/28/2026 02:05 PM
ជនជាតិហ្គាណា ៣០០នាក់ វិលត្រឡប់មកពីអាហ្វ្រិកខាងត្បូងវិញ បន្ទាប់ពីមានភាពតានតឹងប្រឆាំងជនអន្តោប្រវេសន៍
05/28/2026 02:05 PM
ផ្ទុះស៊ីទែនស្តុកគីមីនៅរដ្ឋវ៉ាស៊ីនតោន បានបណ្តាលឲ្យមនុស្សយ៉ាងតិច ២នាក់ ស្លាប់ និង ៩នាក់ បាត់ខ្លួន
05/28/2026 02:05 PM
ន័រវែសនឹងចូលរួមកម្មវិធីទប់ស្កាត់នុយក្លេអ៊ែរដឹកនាំដោយប្រទេសបារាំង
05/28/2026 02:05 PM
អារ៉ាប៊ីសាអ៊ូឌីតផ្តល់ជំនួយដល់ប្រទេសយេម៉ែននូវផលិតផលប្រេងដែលមានតម្លៃ ១៥០លានដុល្លារ អាមេរិក
05/28/2026 01:05 PM
មន្ត្រីជាន់ខ្ពស់ក្រុមហេសបូឡាបដិសេធការរំសាយអាវុធ ខណៈអ៊ីស្រាអែលបន្តវាយប្រហារនៅភាគខាងត្បូងលីបង់
05/28/2026 01:05 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ជំរុញឲ្យក្រុមប្រដាប់អាវុធធ្វើប្រតិបត្តិការ ក្រោមអំណាចរបស់រដ្ឋ
05/28/2026 01:05 PM