កម្ពុជា-ឡាវ បានប្រែក្លាយពីទំនាក់ទំនងទ្វេភាគីមកជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីការរីកចម្រើនប្រទេសទាំងពីរ
ឃាត់ខ្លួនជនជាតិចិន៤នាក់ ធ្វើសកម្មចូលបន្លំលួចលុយតាមទីតាំងដូរប្រាក់វីងជាច្រើនកន្លែង ក្នុងរាជធានីភ្នំពេញ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួម «ពិធីបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ និង«ពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគពីវិស័យឯកជន ជូនមូលនិធិគន្ធបុប្ផាកម្ពុជា»
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ កម្លាំងសាមគ្គីជាតិផុលផុសបានជួយសង្គ្រោះកុមារកម្ពុជា​ដែលជាធនធានមនុស្សអនាគតរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ

ព័ត៌មានជាតិ

គណៈកម្មការទី៦ នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅខេត្តតាកែវ

2024/08/09 10:37:26 am        216
បន្ទាប់ពីចុះបំពេញបេសកកម្មនៅខេត្តកំពតរួចមក គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដឹកនាំដោយ ឯកឧត្តម អង្គ វង្សវឌ្ឍានា ប្រធានគណៈកម្មការ នៅ​ថ្ងៃ​ទី៨ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញទៅកាន់ខេត្តតាកែវ ជាបន្តទៀត។ នៅក្នុង​ខេត្ត​តាកែវ គណៈប្រតិភូគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ី សំណាង អភិបាល​នៃគណ:អភិបាលខេត្តតាកែវ ព្រមទាំងស្នងការនគរបាល កងរាជអាវុធហត្ថ មន្ទីរអង្គ​ភាព​ជំនាញ​ជុំវិញ​ខេត្ត ដើម្បីសិក្សាស្វែងយល់ និងប្រមូលព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងវិស័យ​ទទួល​បន្ទុក​របស់​គណៈកម្មការ ដោយផ្ដោតលើវឌ្ឍនភាពការងារ ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ លិខិត​បទ​ដ្ឋាន​គតិយុត្តនានា និងបញ្ហាប្រឈមដែលខេត្តបានជួបប្រទះ ដើម្បីរួម​សហការ​គ្នា​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ នៅក្នុងការជំរុញការអនុវត្តកម្មវិធីនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់​កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​។ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណ:អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា កន្លង​មក​ក៏​ដូច​ជា​ពេល​បច្ចុប្បន្ន តាំងពីរាជរដ្ឋាភិបាលអាណត្តិមុនៗ និងអាណត្តិទី៧នេះ ក្រោមការដឹក​នាំ​របស់​ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងដោយមាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ រួមជាមួយនឹងការខិតខំបំពេញការងាររបស់រដ្ឋបាលខេត្ត បានធ្វើឱ្យ​ខេត្ត​តាកែវ មានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។ ដោយឡែក លើការងារអនុវត្តច្បាប់ រដ្ឋបាល​ខេត្ត​បាន​យកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំសម្របសម្រួល និងជំរុញ​ដល់​គ្រប់​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ​ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ក៏ដូច​ជា​យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល និងគោលការណ៍​នានា​របស់​រដ្ឋបាល​ខេត្ត​ ប្រកបដោយទំនួលខុសត្រូវខ្ពស់។ រដ្ឋបាលខេត្តក៏បានធ្វើការផ្សព្វផ្សាយច្បាប់ជូនដល់ប្រជាពលរដ្ឋ គ្រប់ភាគីពាក់ព័ន្ធ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ បានយល់ដឹង និងចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា។ ក្នុងករណី​មាន​បទ​ល្មើស​ណាមួយ​កើត​ឡើង រដ្ឋបាលខេត្ត តែងបានចាត់វិធានការក្នុងការទប់ស្កាត់ បានទាន់ពេលវេលា។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានយកចិត្តទុកដាក់ ក្នុងការបំពេញការងារ ការបង្ក្រាប ទប់ស្កាត់ បញ្ហា​ការ​ជួញដូរការប្រើប្រាស់គ្រឿងញៀន ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន ការ​ទន្រ្ទានធនធានធម្មជាតិ ការត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ និងភាពអសកម្មផ្សេងៗជាដើម។ និយាយជារួម រាល់ការដោះស្រាយទំនាស់ ទាំងក្នុងប្រព័ន្ធតុលាការ និងក្រៅប្រព័ន្ធតុលាការ រដ្ឋបាល​ខេត្តមានកិច្ចសហការល្អ ជាមួយអយ្យការអមសាលាដំបូងខេត្ត អង្គភាពអនុវត្តច្បាប់ និង​ភាគី​ពាក់ព័ន្ធ ធ្វើការដោះស្រាយបានទាន់ពេលវេលា និងអាចទទួលយកបាន។ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនរដ្ឋបាលខេត្តតាកែវ និងមន្ទីរ​ពាក់ព័ន្ធ​ដែល​បានខិតខំយកអស់កម្លាំងកាយចិត្តក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រក​ប​ដោយ​ការ​ទទួលខុសត្រូវ តាមរយៈការអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានា ជាមួយ​នឹង​ការ​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​ច្បាប់ជូនដល់ប្រជាពលរដ្ឋបានយល់ដឹង ដើម្បីឱ្យពួកគាត់​ចូល​រួម​ក្នុង​ការអ​នុវត្ត​ច្បាប់​ទាំង​អស់​គ្នាដើម្បីប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសនីតិរដ្ឋពិតប្រាកដ។ចំណែក​សំណូមពររបស់រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ ដែលបានលើកឡើង ឯកឧត្តម ប្រធាន​គណៈកម្មការ បានមានប្រសាសន៍ថា គណៈកម្មការនឹងធ្វើរបាយការណ៍ តាម​រយៈ​សម្តេច​មហា​រដ្ឋ​សភា​ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនទៅរាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ ដើម្បី​ជួយ​អន្តរាគមន៍រកមធ្យោបាយដោះស្រាយជូន៕

សមាជិកគណបក្សភ្លើងទៀននៅតែបន្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដូចភ្លៀងរលឹម

2024/08/09 10:20:32 am        242
ក្នុងរយៈពេលប៉ុន្មានខែនេះ គេបានមើលឃើញសមាជិក សមាជិកា​មកពី​គណបក្ស​ភ្លើងទៀន​បាន​ប្រកាស​ផ្តាច់​ខ្លួនចេញពីបក្សប្រឆាំង សុំចូលរួមក្នុងជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ជាបន្តបន្ទាប់ដូចភ្លៀងរលឹមរដូវវស្សា។ជាក់ស្តែងកាលពីថ្ងៃទី៨សីហាតាមតេឡេក្រាមផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបង្ហាញឃ្លីបវីដេអូ របស់​សមាជិក សមាជិក មកពីគណបក្សភ្លើងទៀន ជាបេក្ខភាពនៃក្រុមប្រឹក្សាសង្កាត់ព្រៃឃ្មុំចំនួន៨រូប និង​ស​ង្កាត់កំពង់កណ្តាល ខេត្តកំពតចំនួន១រូប បានប្រកាស​ផ្តាច់​ខ្លួន​ពី​បក្ស​ប្រឆាំង និង​គោរព​ស្នើ​សម្តេច​តេជោ​សុំ​ចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។សូមបញ្ជាក់ថា គិតមកដល់ពេលនេះមានបងប្អូនដែលបានផ្តាច់​ខ្លួន​ចាក​ចេញ​ពី​បក្ស​ប្រឆាំង​យ៉ាង​ច្រើន​ដោយសារតែពួកគាត់បានមើលឃើញពីគោលនយោបាយ​ដ៏​ត្រឹមត្រូវ និង​ការ​ដឹកនាំ​ប្រកប​ដោយ​ជោគ​ជ័យរបស់គណបក្សប្រជាជននិងរាជរដ្ឋាភិបាលលើការអភិវឌ្ឍ ជាពិសេសការ​បន្ត​រក្សា​បាន​នូវ​សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីផល​ប្រយោជន៍​សម្រាប់​ប្រទេសជាតិ និង​ប្រជាជនជាធំ គឺខុសពីបក្សប្រឆាំងដែលពុំមានអ្វីក្រៅពីការបំភ្លៃ បំពុល មួល​បង្កាច់​រាជរដ្ឋាភិបាលដើម្បីតែមហិច្ឆតាទុច្ចរឹត ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិក្រុមហ៊ុន Gumball 3000 ជួបពិភាក្សាការងារ

2024/08/09 09:54:22 am        145
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ លោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Gumball 3000 ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្រុមហ៊ុន Gumball 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយជនជាតិអង់គ្លេស គឺជា​ម៉ាកយីហោ​ដ៏ល្បីផ្តោតលើកការរៀបចំព្រឹត្តិការណ៍ ការកម្សាន្ត និងរបៀបរស់នៅបែប​ប្រណិតភាព​។ការរៀបចំព្រឹត្តិការណ៍ “Gumball 3000 Rally in Cambodia” នឹងចូលរួមចំណែក​លើក​កម្ពស់​វិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសទេសចរណ៍ទៅក្នុងខេត្តសៀមរាប។

រាជរដ្ឋាភិបាល ណែនាំឲ្យស្ថាប័នពាក់ព័ន្ធបន្តយកចិត្តទុកដាក់ និងលើកកម្ពស់ការអភិវឌ្ឍ និង​អភិរក្សជនជាតិ​ដើមភាគតិច

2024/08/09 09:50:23 am        126
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពជា បានណែនា ដល់ក្រសួងអភិវឌ្ឍន៍ជនបទ និង​ស្ថាប័នពាក់ព័ន្ធទាំងអស់បន្តយកចិត្តទុកដាក់អនុវត្តន៍ការងារលើកកម្ពស់អភិវឌ្ឍ និងអភិរក្ស​ដល់​បង​ប្អូន​ជនជាតិដើមភាគតិចឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ខណៈរាជរដ្ឋាភិបាល បាន​ចាត់​ទុក​ជន​ជាតិដើមភាគតិច មានសិទ្ធិស្មើគ្នាទាំងអស់​របស់​ប្រជាជន​កម្ពុជា​ដោយ​មិន​គិ​ត​ពី​ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ និងសាសនានោះ។ក្នុងឱកាសអបអរសាទរទិវាអន្ដរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣០ និង​លើក​ទី២០ នៅកម្ពុជានាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ«ការការពារសិទ្ធិរស់នៅ និង​ប្រាស្រ័យទាក់ទងតាមបែបប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គចិត្ត»សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តីបានលើកឡើងថា «រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ដល់​បងប្អូនជនជាតិដើមភាគតិច ក្នុងការការពារ អភិរក្ស និងថែរក្សាតម្លៃសីលធម៌ វប្បធម៌ ប្រពៃណី​ដ៏ល្អផូរផង់ និងរស់រវើក ជាពិសេសបានផ្ដល់ឱកាស និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដើម្បី​ចូលរួមចំណែក អភិវឌ្ឍន៍ប្រទេសជាតិ។ យើងកត់សម្គាល់ឃើញថា ក្នុងរយៈ​ពេល​ចុង​ក្រោយ​នេះ ការងារអភិវឌ្ឍន៍និង អភិរក្សជនជាតិដើមភាគតិចមានការរីកចម្រើន និងសម្រេច​បាន​នូវ​សមិទ្ធ​ផល​ជាច្រើនគួរជាទីមោទនៈ។ ទាំងអស់នេះ កើតឡើងពីការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និង​ការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ រាជរដ្ឋាភិបាល និងមានការចូលរួមសហការ និង​គាំទ្រ​យ៉ាង​ជិត​ស្និទ្ធពីដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងការចូល​រួម​យ៉ាង​សកម្ម​ពី​គ្រប់​ភាគី​ពាក់ព័​ន្ធ​ទាំងអស់ ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយល់ដឹង​នូវ​សារៈសំខាន់​នៃកា​រ​ងារ​អភិវឌ្ឍន៍ និង​អភិរក្សជនជាតិដើមភាគតិច»។យ៉ាងណាក៏ដោយ តាមរយៈសារលិខិតអបអរសាទរទិវាអន្ដរជាតិជនជាតិដើមភាគតិចនេះដែរ សម្តេច​ធិបតី នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវ​ឲ្យ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​អនុវត្តន៍​ការងារ​លើកកម្ពស់ការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច ស្របតាមផែន​ការ​យុទ្ធ​សាស្ត្រ​របស់​ក្រសួង និងគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច និង​ត្រូវ​រៀប​ចំ​ឯក​សារគតិយុត្តពាក់ព័ន្ធផ្សេងៗ ដើម្បីជំរុញឱ្យការងារអភិវឌ្ឍន៍ និងអភិរក្ស​ជន​ជាតិ​ដើម​ភាគ​តិច​កាន់​តែ​មានប្រសិទ្ធភាព។ ហើយក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបន្តពង្រឹងការសម្របសម្រួល និង​សហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន្ធពាក់ព័ន្ធ និងខិតខំស្វែងរកការគាំទ្រ និង​កៀរគរ​ធនធាន​បន្ថែម​ពី​ដៃគូ​អភិវឌ្ឍនានាអង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបង្កើន​វឌ្ឍនភាព​បន្ថែមលើការងារអភិវឌ្ឍន៍ និងអភិរក្សជនជាតិដើមភាគតិច ជាពិសេសការចុះបញ្ជី និង​ការ​ទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិច។សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានណែនាំដល់ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវយក​ចិត្ត​ទុក​ដាក់​​លើ​ការងារ​អភិវឌ្ឍន៍ និងអភិរក្សជនជាតិដើម ភាគតិច ដោយខិតខំរៀបចំ និងអភិវឌ្ឍន៍ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​ទៅជាភូមិគំរូ ផ្អែកលើសក្ដានុពល វប្បធម៌ ទំនៀមទម្លាប់ ប្រពៃ និងទេសចរណ៍ ដើម្បី​លើក​កម្ពស់​ជីវភាពរស់នៅរបស់បងប្អូនជន ជាតិដើមភាគតិច ស្របតាមយុទ្ធសាស្ត្រ​បញ្ចកោណ​របស់​រាជរដ្ឋាភិបាល។ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តអប់រំ និងផ្សព្វផ្សាយអំពីភាពចាំបាច់ និង​សារៈ​សំខាន់​ការអភិវឌ្ឍនិងអភិរក្សជនជាតិដើមភាគតិច ឱ្យបានទូលំទូលាយ ទៅដល់គ្រប់​សហគមន៍​ជន​ជាតិ​ដើមភាគ តិច និងសាធារណជន។ មួយវិញទៀតគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអភិក្រម ការអភិវឌ្ឍដើរទន្ទឹមនឹងការអភិរក្ស ក្នុងគោលដៅ​កសាង​សង្គម​ជាតិ​មួយ​ដែល​មាន​សមាហរណកម្ម សុខដុមនីយកម្ម មិនមានការរើសអើង​ក្នុង​នាម​ជន​ជាតិ​ខ្មែរ​តែ​មួយ​ផង​ដែរ​។សូមបញ្ជាក់ថា នៅកម្ពុជានាពេលបច្ចុប្បន្ននេះ មានជនជាតិដើមភាគតិច ដូចជាកួយ ទំពួន គ្រឹង ចារាយ ព្នង ព្រៅ កាវ៉ែត ស្ទៀង ក្រោល មិល កាចក់ ព័រ ខោញ ជង សួយ ថ្នូន លុន ស្ទូច រដែ ខិ រអង ល្ហុង ល្អីន សំរ និងជនជាតិដើមភាគតិចមួយចំនួនផ្សេងទៀត។ បងប្អូន​ជន​ជាតិ​ដើម​ភាគ​តិច​ទាំង​អស់​ មានប្រមាណជា ១,៤% នៃចំនួនប្រជាជនសរុប និងរស់នៅក្នុងខេត្តមួយចំនួនដូចជា រតនៈគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់​ស្ពឺ ​កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប និងនៅតាម​តំបន់​មួយ​ចំនួន​ទៀត​៕ អត្ថបទ បាន ចក់

អ្នកតាមដានស្ថានភាពនយោបាយ និងអភិវឌ្ឍន៍សង្គមប្រកាសថ្កោល​ទោសទណ្ឌិត​ក្បត់ជាតិ​បីជំនាន់ ដែលញុះញង់ឲ្យពលរដ្ឋខ្មែររត់រកសេចក្តីស្លាប់

2024/08/09 09:07:25 am        301
អ្នកតាមដានស្ថានភាពនយោបាយ និងការអភិវឌ្ឍន៍សង្គម លោក យឿន យឿត បាន​ប្រកាស​ថ្កោល​ទោស​យ៉ាងដាច់អហង្ការ ចំពោះជនក្បត់ជាតិបីជំនាន់ ដែលបាន​ធ្វើ​ការ​ញុះញង់​ឲ្យប​ង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រត់រកសេចក្តីស្លាប់តាមរយៈការធ្វើបាតុកម្មហិង្សាដូចប្រទេសបង់ក្លាដេស ហើយ​ថា​ការ​ញុះញង់របស់ជននេះជាទង្វើរមានចេតនាបំផ្លិតបំផ្លាញជាតិសាសន៍ខ្លួនឯងសុទ្ធសាធ។តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV តាមតេលេក្រាម នាថ្ងៃទី៩ ខែសីហា ឆ្នាំ​២០២៤​នេះ លោក យឿន យឿត បានលើកឡើងថា ការផ្សព្វផ្សាយ​តាមរយៈ​វីដេអូ​ឃ្លីប​របស់​ជន​ក្បត់​ជាតិ​បី​ជំនាន់ កាលពីថ្ងៃទី៨ ខែសីហាកន្លងទៅនេះ ដើម្បីអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ធ្វើ​បាតុកម្ម​ដូចប្រទេសបង់ក្លាដេសនោះ គឺមិនអាចទៅរួចនោះឡើយ ហើយ​ថា​ការ​និយាយ​របស់​ទណ្ឌិត​រត់​ចោលស្រុករូបនេះក៏ គ្មានបងប្អូនប្រជាពលរដ្ឋណាស្តាប់ និងធ្វើតាមតទៅទៀតដែរ ដោយសារ​តែជនធ្វើអ្វី និយាយអ្វីមិនដែល គិតដល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំនោះទេ ពោល​គឺ​គិតតែផលប្រយោជន៍ខ្លួនតាំងពីនៅស្រុក ខ្មែររហូតដល់រត់ចោលស្រុកនោះ។ លោកយឿន យឿត បានលើកឡើងទៀតថា នេះគឺជាទង្វើដ៏អាក្រក់បំផុតដែលជនក្បត់​ជាតិ​បី​ជំនាន់រូបនេះ​បាននឹងកំពុងប្រមាថជីវិតរបស់ប្រជាពលរដ្ឋខ្មែរខ្លួនឯង ដោយព្យាយាម​ញុះញង់​អូស​ទាញ​ពលរដ្ឋ​ឲ្យយកជីវិតទៅស្លាប់ដើម្បីបម្រើមហិច្ឆិតា និងគំនុំរបស់ខ្លួន។ អស់រយៈពេលជាច្រើនឆ្នាំមកនេះទណ្ឌិតរត់ចោលស្រុករូបនេះ តែង​បាន​បំផុស​បំផុល​ញុះ​ញង់​ពលរដ្ឋ​គ្រប់​រូបភាព ដើម្បីធ្វើអោយប្រទេសជាតិមានចលាចលមិនឈប់មិនឈរ។អ្នកតាមដានស្ថានភាពនយោបាយ និងការអភិវឌ្ឍន៍សង្គមរូបនេះ បាន​សង្កត់​ធ្ងន់​ថា​«សូម​ថ្កោល​ទោស​ប្រឆាំង​យ៉ាងដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៊ី ដែលព្យាយាម​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យក​ជីវិត​ទៅស្លាប់ ដើម្បីតែបំពេញមហិច្ឆិតារបស់ខ្លួន ហើយក៏សូម​អំពាវ​នាវ​ផង​ដែរ​ដល់​បងប្អូន​ខ្មែរ​ទាំង​អស់ទាំងក្នុង និងក្រៅប្រទេសសូមកុំជឿ ចំពោះអ្នក​នយោបាយ​ដែល​រត់​ចោល​ស្រុក​មួយ​នេះ ដែលព្យាយាមអូសទាញឲ្យបងប្អូនឲ្យខាតបង់ផលប្រយោជន៍ និងគ្រោះថ្នាក់ដល់អាយុជីវិត ហើយ​ក្នុង​នាមប្រជាពលរដ្ឋខ្មែរម្នាក់សូមចាត់ទុកទណ្ឌិត សម រង្ស៊ី ថា ជាជនវង្វេងស្មារតី បំផ្លាញ​ជាតិ​សាសន៍​ខ្លួនឯងម្តងហើយម្តងទៀត»។លោក យឿន យឿត ក៏បានប្រកាសប្ដេជ្ញាចិត្តផងដែរថា ក្នុងនាមជាកូនខ្មែរមួយរូប សូមចូល​រួម​ទប់​ស្កាត់ និងកម្ចាត់ចោលនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិបីជំនាន់ និងបក្សពួក ដែល​ធ្វើ​សកម្ម​ភាព​នយោបាយទុច្ចរិតញុះញង់លាបពណ៌ឱ្យខ្មែរបែកបាក់សាមគ្គីផ្ទៃក្នុងម្តងហើយម្តងទៀត ដើម្បី​តែបម្រើនយោបាយឱ្យបរទេស និងភាពច្រណែនឈ្នានីសរបស់ជននេះផងដែរ៕អត្ថបទ បាន ចក់

សមាគមសិល្បករខ្មែរសហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍​«ស្នាមញញឹមនៃកម្ពុជា» ផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ នៅដើមសប្ដាហ៍ក្រោយ

2024/08/09 08:51:26 am        242
ដើម្បីជំរុញនូវយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» ដែលបានដាក់ចេញដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សមាគម​សិល្បករ​ខ្មែរដែលដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​សៀមរាប រៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដើម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ នៅថ្ងៃទី១២-១៦​ ខែសីហា​ ឆ្នាំ២០២៤​ ខាងមុខនេះ​ សមាគមសិល្បករខ្មែរ រួម​ជា​មួយ​រដ្ឋបាល​ខេត្ត​សៀមរាប បានសហការរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដើម្បី​ផ្សព្វ​ផ្សាយ​វប្បធម៌​ដល់​ទេសចរណ៍​ និងជាការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាផងដែរ។ ពិធីនេះ​នឹង​រៀប​ចំ​នៅ​អតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំមរណីដ្ឋានអង្គរ។  កម្មវិធីនេះ​ សមាគមនឹងរៀបចំនូវសកម្មភាពមួយចំនួនរួមមាន កម្មវិធីកម្សាន្ត​ ការបង្ហាញ​ពិព័រណ៍​ខ្នាត​តូច​នៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃផ្សព្វផ្សាយពីវប្បធម៌ បង្កបរិយាកាស និងកម្មវិធី​ផ្សេងៗ​មួយចំ​នួន​ទៀត​ ដើម្បីជាស្នាមញញឹមដល់ភ្ញៀវទេសចរដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍នេះ។​ សូមបងប្អូន​ និងភ្ញៀវទេសចរអញ្ជើញចូលរួមឱ្យបានច្រើនកុះករ។ 

កម្ពុជា-ឥណ្ឌូនេស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល នៅទីក្រុងវៀងចន្ទន៍

2024/08/08 09:04:45 pm        143
ទីក្រុងវៀងចន្ទន៍៖ នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ តបតាមសំណើរបស់រដ្ឋមន្ត្រីសុខាភិបាល នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី ព្រមទាំងទទួលបានសិទ្ធិប្រទានដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួម និងចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល ជាមួយនិងឯកឧត្តម ប៊ូឌី សាឌីគីន (HE Budi G. Sadikin) រដ្ឋមន្ត្រីសុខាភិបាល នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី និងអមដោយគណៈប្រតិភូ នៃក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ ក្នុងអំឡុងពេលនៃការចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ (The 16th ASEAN Health Ministers Meeting and Related Meetings) នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។អនុស្សរណៈយោគយល់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការលើកកម្ពស់សេវាសុខាភិបាល ភាពធន់ នៃវិស័យសុខាភិបាល ការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈ សុវត្ថិភាព ផលិតផលសុខាភិបាល និងឧបករណ៍បរិក្ខារពេទ្យ និងបច្ចេកវិទ្យាសុខាភិបាល រួមទាំងសុខាភិបាលឌីជីថល និងបច្ចេកវិទ្យាជីវវេជ្ជសាស្រ្ត។ អនុស្សរណៈនៃការយោគយល់នេះ ក៏នឹងបន្តពង្រឹងវិសាលភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល នៃប្រទេសយើងទាំងពីរ និងបានឆ្លើយតបនឹងចំនុចអាទិភាពសុខាភិបាលជាចម្បងលើការពង្រឹងប្រព័ន្ធសេវាសុខាភិបាល សំដៅការលើកកម្ពស់សុខុមាលភាព ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូនេស៊ី បានលើកឡើងនូវសំណើសហប្រតិបតិការ ជាមួយក្រសួងសុខាភិបាលកម្ពុជា ដូចជាភាពជាដៃគូកិច្ចសហប្រតិបត្តិការនៃមជ្ឈមណ្ឌលជាតិព្យាបាលជំងឺបេះដូង ជំងឺមហារីក និងភាពជាដៃគូសហប្រតិបត្តិការ និងគាំទ្រដល់មន្ទីរពេទ្យជាតិ មិត្តភាពខ្មែរ-សូវៀត ជាដើម។ ជាកិច្ចឆ្លើយតប ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងបានបញ្ជាក់ថាកិច្ចសហប្រតិបត្តិការនេះពិតជាការរិតចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរ ដែលមានរយៈពេល៦៥ឆ្នាំកន្លងមក៕អត្ថបទ៖ រដ្ឋា

រដ្ឋមន្ត្រីសុខាភិបាល ចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ ក្រោមមូលបទ”បរិវត្តកម្មការអភិវឌ្ឍវិស័យសុខាភិបាលអាស៊ានក្នុងបរិបទថ្មី”

2024/08/08 08:05:22 pm        56
ភ្នំពេញ ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ ក្រោមមូលបទ”បរិវត្តកម្មការអភិវឌ្ឍវិស័យសុខាភិបាលអាស៊ានក្នុងបរិបទថ្មី” ដោយមានការសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលអាស៊ានទាំង១០ប្រទេស រដ្ឋមន្ត្រីសុខាភិបាលទីម័រឡេស្តេ និងនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច និងនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។រដ្ឋមន្ត្រីសុខាភិបាលអាស៊ានទាំង១០ប្រទេស រួមជាមួយរដ្ឋមន្ត្រីសុខាភិបាលទីម័រឡេស្តេ បានបញ្ជាក់គោលជំហររបស់ខ្លួនតាមរយៈសេចក្តីថ្លែងការណ៍រួមក្រោមប្រធានបទ៖ “ពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលក្រោយការរាតត្បាត ដើម្បីពង្រឹងភាពធន់ក្នុងតំបន់” និងបានឯកភាពគ្នាលើចំនុចមួយចំនួនដូចខាងក្រោម៖១-បង្កើតទស្សនវិស័យអភិវឌ្ឍអាទិភាព និងយុទ្ធសាស្ត្រសុខាភិបាលអាស៊ានក្រោយឆ្នាំ២០២៥ តាមរយៈ ASEAN SOMHD និង ASEAN Health Clusters ដោយបញ្ចូលមេរៀនបទពិសោធន៍ពីជំងឺកូវីដ-១៩ និងការគំរាមកំហែងផ្នែកសុខភាពសាធារណៈផ្សេងទៀត និងបញ្ហាប្រឈមឆ្លងវិស័យផ្សេងទៀតដែលមានផលប៉ះពាល់ដល់សុខភាព។២-ពង្រីក និងបន្តនិរន្តរភាពនៃសកម្មភាពរួមក្នុងតំបន់ ដើម្បីពង្រឹងបន្ថែមនូវសមត្ថភាពប្រព័ន្ធសុខភាពក្រោយជំងឺរាតត្បាត និងបង្កើនភាពធន់ក្នុងតំបន់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរបច្ចេកទេស ការកសាងសមត្ថភាព ការពង្រឹងមន្ទីរពិសោធន៍ និងការតាមដានជំងឺ។ ៣-ពង្រីកយន្តការដឹកនាំវិស័យសុខាភិបាលអាស៊ានដែលមានស្រាប់ ដើម្បីជំរុញសន្តិសុខសុខភាពក្នុងតំបន់ ដោយបង្កើនគំនិតផ្តួចផ្តើមរបស់យើងស្តីពីការត្រៀមលក្ខណៈ ការការពារ ការស្រាវជ្រាវ និងសមត្ថភាពឆ្លើយតបចំពោះការគំរាមកំហែងសុខភាពនាពេលអនាគត និងការសង្គ្រោះបន្ទាន់ ក្នុងចំណោមបណ្តាញមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់អាស៊ាន (EOC) មជ្ឈមណ្ឌលវាយតម្លៃហានិភ័យ និងទំនាក់ទំនងហានិភ័យអាស៊ាន មជ្ឈមណ្ឌលនិម្មិត BioDiaspora អាស៊ាន បណ្តាញបណ្តុះបណ្តាលផ្នែករោគរាតត្បាតក្នុងតំបន់អាស៊ានបូក៣ និងបណ្តាញសុខភាពតែមួយអាស៊ាន។៤-ជំរុញគំនិតផ្តួចផ្តើមក្នុងតំបន់រួមជាមួយដៃគូពាក់ព័ន្ធ លើការលើកកម្ពស់របៀបរស់នៅដែលមានសុខភាពល្អ ឆ្លើយតបទៅនឹងរាល់គ្រោះថ្នាក់ និងការគំរាមកំហែងដែលកំពុងកើតមាន ការពង្រឹងប្រព័ន្ធសុខាភិបាល និងការទទួលបានការថែទាំ ធានាសុវត្ថិភាពចំណីអាហារ និងសេចក្តីប្រកាសទាក់ទងនឹងសុខភាព និងការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងប្រព័ន្ធសម្របសម្រួលបន្ទាន់ផ្នែកសុខភាពសាធារណៈ ការបញ្ចប់គ្រប់ទម្រង់នៃកង្វះអាហារូបត្ថម្ភ ការប្រយុទ្ធប្រឆាំងនឹងភាពស៊ាំនឹងថ្នាំសម្លាប់មេរោគ ការលើកកម្ពស់សុខភាពផ្លូវចិត្ត ការគ្រប់គ្រងសុខភាពគ្រោះមហន្តរាយ សុខភាពមនុស្សចាស់ដែលសកម្ម ការការពារ និងគ្រប់គ្រងជំងឺមិនឆ្លង សុវត្ថិភាព និងការពឹងផ្អែកលើខ្លួនឯងស្តីពីវ៉ាក់សាំង ឱសថ និងការធ្វើរោគវិនិច្ឆ័យ ការបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០៣០ និងគំនិតផ្តួចផ្តើមសុខភាពតែមួយ។៥-សេចក្តីប្រកាសរួមរបស់មេដឹកនាំអាស៊ានស្តីពីការពង្រឹងជីវសុវត្ថិភាពជីវសន្តិសុខក្នុងតំបន់ នឹងត្រូវដាក់ស្នើសុំអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥។៦-ជំរុញនវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យាសុខភាពឌីជីថល ដើម្បីកែលម្អលទ្ធផលសុខភាព លើកកម្ពស់ការផ្តល់សេវាថែទាំសុខភាព និងសម្របសម្រួលកិច្ចសហការឆ្លងព្រំដែន និងការផ្លាស់ប្តូរព័ត៌មានក្នុងចំណោមរដ្ឋសមាជិកអាស៊ាន រួមទាំងភាពជាដៃគូសាធារណៈ និងឯកជន ដើម្បីពន្លឿនការអនុម័ត និងការរួមបញ្ចូលដំណោះស្រាយសុខភាពឌីជីថល។៧-ពន្លឿនប្រតិបត្តិការនៃមជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និងជំងឺកើតថ្មី (ACPHEED) តាមរយៈការពិនិត្យបញ្ចប់ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើត (EA) និងកិច្ចព្រមព្រៀងប្រទេសម្ចាស់ផ្ទះ និងការបញ្ចូលសកម្មភាពនៅក្នុងផែនការអភិវឌ្ឍន៍វិស័យសុខាភិបាលអាស៊ានក្រោយឆ្នាំ២០២៥។ អង្គប្រជុំបានចាត់តាំងឧត្តមមន្ត្រីជាន់សុខាភិបាលអាស៊ាន ឱ្យអនុវត្តកិច្ចការបន្ទាន់ និងចំពោះមុខមួយចំនួន ដើម្បីគាំទ្រសេចក្តីសម្រេចរបស់រដ្ឋមន្រ្តីសុខាភិបាលអាស៊ាន នៅក្នុងកិច្ចប្រជុំខាងលើនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងផលប្រយោជន៍រួម ស្របតាមចក្ខុវិស័យ បេសកកម្ម គោលដៅ យុទ្ធសាស្ត្រ និងអាទិភាពសុខភាពរបស់វិស័យសុខាភិបាលអាស៊ាន និងប្រកាន់ខ្ជាប់នូវធម្មនុញ្ញអាស៊ាន និងវិធាននៃនីតិវិធីស្តីពីការចូលរួមរបស់អង្គភាពជាមួយវិស័យសុខាភិបាលអាស៊ាន។កិច្ចប្រជុំបានអនុម័តលើសេចក្តីថ្លែងការរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ ដោយបានប្តេជ្ញាក្នុងការធ្វើបរិវត្តកម្ម និងអភិវឌ្ឍន៍សុខភាពអាស៊ានឱ្យមានភាពធន់ក្នុងបរិបទថ្មីសម្រាប់ក្រោយឆ្នាំ២០២៥ ដោយកិច្ចប្រជុំបានសង្កត់ធ្ងន់លើការកំណត់អាទិភាពសុខភាព នឹងយកបទពិសោធន៍ដែលបាន ឆ្លងកាត់កន្លងមក ជាពិសេសការរីករាលដាលនៃជំងឺកូវីដ-១៩។ រដ្ឋមន្ត្រីសុខាភិបាលអាស៊ានបានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការក្នុងតំបន់ ពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល និងជំរុញសន្តិសុខសុខភាព ដោយបង្កើតគំនិតផ្តួចផ្តើមដូចជាបណ្តាញមជ្ឈមណ្ឌលប្រតិបត្តិការគ្រាអាសន្នអាស៊ាន មជ្ឈមណ្ឌលវាយតម្លៃហានិភ័យ និងទំនាក់ទំនងហានិភ័យអាស៊ាន និងយន្តការសំខាន់ៗផ្សេងទៀតក្នុងតំបន់៕អត្ថបទ រដ្ឋា

ក្នុងករណីគ្រោះរញ្ជួយដីនៅជប៉ុន៖ រដ្ឋមន្ត្រីក្រសួងការងារ ណែនាំឱ្យពលករខ្មែរស្តាប់ការណែនាំរបស់អាជ្ញាធររបស់ជ៉ុន និងជូនពរឱ្យមានសុវត្ថិភាព

2024/08/08 07:30:43 pm        145
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តម ហេង សួរ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ បានណែនាំឱ្យពលរដ្ឋខ្មែរ និងពលករដែលកំពុងស្នាក់នៅក្នុងខេត្តជាប់ឆ្នេរសមុទ្រទាំង៥ឱ្យស្តាប់ការណែនាំរបស់អាជ្ញាធរជប៉ុន។ តាមបណ្តាញសង្គមផ្លូវការ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា “សូមបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានក្នុងករណីមានការជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ហើយប្រសិនបើបងប្អូនបានទទួលព័ត៌មានអំពីករណីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន Royal Embassy of Cambodia in Japan ឬ 080 4689 9374”។ជាមួយគ្នានេះ ឯកឧត្តម ហេង សួរ ក៏បានជូនពរឱ្យបងប្អូនទាំងអស់គ្នាជួបសុខសុវត្ថិភាព ចៀសផុតពីគ្រោះធម្មជាតិនេះផងដែរ។គួរបញ្ជាក់ថា យោងតាមការផ្សព្វផ្សាយរបស់ទីភ្នាក់ងារឧតុនិយមជប៉ុននៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ មានគ្រោះរញ្ជួយដីកម្រិត៦រ៉ិចទ័រដែលអាចបង្កឱ្យមានហានិភ័យនៃរលកយក្សស៊ូណាមិនៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Kochi, ខេត្ត Miyazaki, ខេត្ត Oita, ខេត្ត Kagoshima និងខេត្ត Ehime៕

បណ្តាគណបក្សនយោបាយចេញញត្តិថ្កោលទោសជនក្បត់ជាតិសម រង្ស៊ីដែលញុះញង់ឲ្យពលរដ្ឋខ្មែររត់រកសេចក្តីស្លាប់

2024/08/08 06:38:08 pm        140
ភ្នំពេញ ៖ បណ្តាគណបក្សនយោបាយនានានៅកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ បានចេញ្ញត្តិថ្កោលទោសជាបន្តបន្ទាប់ដោយដាច់អហង្ការ ចំពោះជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបានធ្វើការញុះញង់ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែររត់រកសេចក្តីស្លាប់តាមរយៈធ្វើបាតុកម្មហិង្សាដូចប្រទេសបង់ក្លាដេស។តាមរយៈញ្ញត្តិថ្កោលទោសរបស់បណ្តាគណបក្សនយោបាយនានា ដែលបានចេញដាច់ដោយឡែកពីគ្នា នាថ្ងៃនេះ បានលើកឡើងថា ការញុះញង់របស់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្សី គឺជាការព្យាយាមញុះញង់ឲ្យពលរដ្ឋខ្មែរយកជីវិតទៅស្លាប់រាប់រយនាក់ក្នុងបាតុកម្មហឹង្សាដូចប្រទេសបង់ក្លាដេស ហើយបណ្តាគណបក្សទាំងនោះបានចាត់ទុកថា ទង្វើរបស់ជននេះ គឺមានចេតនាបំផ្លាញជាតិសាសន៍ខ្លួនឯងសុទ្ធសាធ។ តាមរយៈញ្ញតិ្តថ្កោលទោសនេះ បានឲ្យដឹងថា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ផេកផ្លូវការណ៍របស់ទណ្ឌិត សម រង្ស៊ី បានធ្វើការផ្សព្វផ្សាយវីដេអូដែលមានរយៈ ពេល១នាទី១៣វិនាទី បានបញ្ជាក់ថា បាតុកម្មនាប្រទេសបង់ក្លាដេស គឺមានបាតុករជាង៣០០នាក់ត្រូវស្លាប់រហូតទើបធ្វើឲ្យរដ្ឋាភិបាលបង់ក្លាដេសអាណិតប្រជាពលរដ្ឋខ្លួនសម្រេចនាំមេដឹកនាំប្រទេសចាកចេញពីប្រទេស ហើយនៅទីបំផុតក្រុមបាតុករក៏បានជោគជ័យ។ ការនិយាយរបស់ទណ្ឌិត សម រង្ស៊ី នេះគឺមានលក្ខណៈញុះញង់ ប៉ះបំបោរចង់ផ្ដួលរលំរាជារដ្ឋាភិបាលស្របច្បាប់ ចង់ឲ្យពលរដ្ឋខ្មែរយកជីវិតទៅធ្វើបាតុកម្មហឹង្សាស្លាប់ឲ្យបានច្រើនរយនាក់ដូចប្រទេសបង់ក្លាដេស។ បណ្តាគណបក្សនយោបាយទាំងនោះបានយល់ឃើញថានេះគឺជាទង្វើដ៏អាក្រក់បំផុតដែលរូបទណ្ឌិត សម រង្ស៊ី បាននឹងកំពុងប្រមាថជីវិតរបស់ប្រជាពលរដ្ឋខ្មែរខ្លួនឯង ដោយព្យាយាមញុះញង់អូសទាញពលរដ្ឋឲ្យយកជីវិតទៅស្លាប់ដើម្បីបម្រើមហិច្ឆិតា និងគំនុំរបស់ខ្លួន។ ពួកគេបានបន្ថែមថា«អស់រយៈពេលជាច្រើនឆ្នាំមកនេះទណ្ឌិត សម រង្ស៊ី តែងបានបំផុសបំផុលញុះញង់ពលរដ្ឋគ្រប់រូបភាព ដើម្បីធ្វើអោយប្រទេសជាតិមានចលាចលមិនឈប់មិនឈរ»។គណបក្សនយោបាយទាំងនោះបានប្រកាសថា« សូមថ្កោលទោសប្រឆាំងយ៉ាងដាច់អហង្កាចំពោះទណ្ឌិត សម រង្ស៊ី និងបុគ្គលអ្នកនយោបាយទាំងឡាយណាដែលព្យាយាមញុះញង់ឲ្យប្រជាពលរដ្ឋខ្មែរយកជីវិតទៅស្លាប់ ដើម្បីបំពេញមហិច្ឆិតារបស់ខ្លួន និងសូមអំពាវដល់បងប្អូនខ្មែរទូទាំងប្រទេស សូមកុំជឿ និងលុងអ្នកនយោបាយណាមួយដែលអូសទាញឲ្យបងប្អូនទាំងអស់ឲ្យខាតបង់ផលប្រយោជន៍ និងគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុ និងសូមចាត់ទុកបុគ្គលទណ្ឌិត សម រង្ស៊ី ថាជាជនបំផ្លាញ ជាតិសាសន៍ ដែលច្បាប់មិនគួរត្រូវលើកលែងជាដាច់ខាត»។ជាមួយគ្នានោះដែរបណ្តាគណបក្សនយោបាយទាំងនោះ បានប្រកាសសូមប្ដេជ្ញាចិត្តចូលរួមទប់ស្កាត់ និងកម្ចាត់ចោលនយោបាយជ្រុលនិយមទាំងឡាយណា ដែលធ្វើសកម្មភាពនយោបាយទុច្ចរិតញុះញង់លាបពណ៌ឱ្យខ្មែរបែកបាក់សាមគ្គីផ្ទៃក្នុង ដើម្បីបម្រើនយោបាយឱ្យបរទេស ឈ្លានពាន ជាមួយភាពទុច្ចរិតក្នុងការប៉ុនប៉ងដណ្ដើមអំណាចស្របច្បាប់របស់កម្ពុជា គឺត្រូវតែកម្ចាត់ជនទាំងឡាយនោះ ឱ្យបានជាដាច់ខាត និងសូមប្រកាសចូលរួមចំណែកការពាររដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ព្រមទាំងបន្តការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការអនុវត្តតាមច្បាប់គណបក្សនយោបាយនៅកម្ពុជាផងដែរ៕អត្ថបទ ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសម្លាប់ជនស៊ីវិលហ្កាហ្សាដោយអ៊ីស្រាអែល នៅជិតខ្សែបន្ទាត់បទឈប់បាញ់
05/28/2026 02:05 PM
ជនជាតិហ្គាណា ៣០០នាក់ វិលត្រឡប់មកពីអាហ្វ្រិកខាងត្បូងវិញ បន្ទាប់ពីមានភាពតានតឹងប្រឆាំងជនអន្តោប្រវេសន៍
05/28/2026 02:05 PM
ផ្ទុះស៊ីទែនស្តុកគីមីនៅរដ្ឋវ៉ាស៊ីនតោន បានបណ្តាលឲ្យមនុស្សយ៉ាងតិច ២នាក់ ស្លាប់ និង ៩នាក់ បាត់ខ្លួន
05/28/2026 02:05 PM
ន័រវែសនឹងចូលរួមកម្មវិធីទប់ស្កាត់នុយក្លេអ៊ែរដឹកនាំដោយប្រទេសបារាំង
05/28/2026 02:05 PM
អារ៉ាប៊ីសាអ៊ូឌីតផ្តល់ជំនួយដល់ប្រទេសយេម៉ែននូវផលិតផលប្រេងដែលមានតម្លៃ ១៥០លានដុល្លារ អាមេរិក
05/28/2026 01:05 PM
មន្ត្រីជាន់ខ្ពស់ក្រុមហេសបូឡាបដិសេធការរំសាយអាវុធ ខណៈអ៊ីស្រាអែលបន្តវាយប្រហារនៅភាគខាងត្បូងលីបង់
05/28/2026 01:05 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ជំរុញឲ្យក្រុមប្រដាប់អាវុធធ្វើប្រតិបត្តិការ ក្រោមអំណាចរបស់រដ្ឋ
05/28/2026 01:05 PM
កម្ពុជា-ឡាវ បានប្រែក្លាយពីទំនាក់ទំនងទ្វេភាគីមកជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីការរីកចម្រើនប្រទេសទាំងពីរ
05/28/2026 01:05 PM
ឃាត់ខ្លួនជនជាតិចិន៤នាក់ ធ្វើសកម្មចូលបន្លំលួចលុយតាមទីតាំងដូរប្រាក់វីងជាច្រើនកន្លែង ក្នុងរាជធានីភ្នំពេញ
05/28/2026 12:05 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួម «ពិធីបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ និង«ពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគពីវិស័យឯកជន ជូនមូលនិធិគន្ធបុប្ផាកម្ពុជា»
05/28/2026 12:05 PM