ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញចែកអំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាមជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ

ពលរដ្ឋខ្មែររំពឹងថា អាម៉េរិកនឹងចូលរួមកាន់តែខ្លាំងជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ក្រោម​ពាក្យសន្តិភាព

2026/02/23 03:34:02 pm        188
ប្រជាពលរដ្ឋខ្មែរ បានបន្តអំពាវនាវដោយរំពឹងថា សហរដ្ឋអាម៉េរិក នឹងកាន់តែចូល​រួម​ខ្លាំង​ជាង​មុន​ក្នុង​ការ​អន្តរាគមន៍ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ក្រោមពាក្យថាសន្តិភាព ក្រោយ​ពេល​កម្ពុជា​បាន​ចូល​រួម​ក្នុង​ក្រុមប្រឹក្សាសន្តិភាព ដែលត្រូវបានបង្កើតឡើងដោយប្រធានាធិបតីអាម៉េរិកនោះ ។ ស្របពេលដែលស្ថានការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅ​មាន​លក្ខណៈ​ផុយ​ស្រួល​នោះ​​ប្រជាពលរដ្ឋកម្ពុជាបានបន្តផ្ញើសារទៅកាន់សហគមន៍អន្តរជាតិ ពិសេសមហាអំណាចធំៗ ដូច​ជា​សហរដ្ឋអាម៉េរិក និងចិន ដែលធ្លាប់​បាន​ចូល​មក​ធ្វើ​ជា​អាជ្ញា​កណ្ដាល​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាងយោធាកម្ពុជា និងថៃនោះ មេត្តាបន្ត​ជួយ​អន្តរាគមន៍​ឱ្យ​កាន់​តែ​សកម្ម​ដើម្បី​បញ្ចប់​ការ​ប៉ះ​ទង្គិចដោយប្រដាប់អាវុធដោយសារបញ្ហាព្រំដែននេះ។ ក្នុង​កាលៈទេសៈដែលអាម៉េរិកជាស្ថានិក នៃការបង្កើតក្រុមប្រឹក្សាសន្តិភាពផងនោះ ពលរដ្ឋខ្មែរ គឺ​រំពឹង​ថា អាម៉េរិក នឹងជួយក្រឡេកមើលមកកាន់កម្ពុជាផង ដែលជាជន​រង​គ្រោះ​ពិត​ប្រាកដ​ក្នុង​អំពើ​ឈ្លាន​ពាន​ព្រោះកម្ពុជា ជាប្រទេសតូចដែលត្រូវការតែសន្តិភាពប៉ុណ្ណោះ។ គួររំលឹកថា កាលពីពេលថ្មីៗ ក្នុងដំណើរ​អញ្ជើញ​ចូលរួម​ប្រជុំ​ក្នុង​នាម​ជា​សមាជិក​ក្នុង​ក្រុម​ប្រឹក្សា​សន្តិភាព​ ដែលរៀបចំឡើងដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកយក​បញ្ហា​ព្រំដែន​ដែល​ថៃ​រំលោភ​បំពាន​កិច្ចព្រមព្រៀងសន្តិភាព និងបទឈប់បាញ់ ហើយបើកការឈ្លានពាន​មក​លើ​ទឹក​ដី​កម្ពុជា ​បង្ហាញប្រាប់ទៅកាន់ពិភពលោក តាមរយៈសារព័ត៌មានធំៗ របស់សហរដ្ឋអាម៉េរិក ដើម្បី​ចង់​ឲ្យ​ពិភពលោកទាំងមូលបានដឹងពីការពិត និងជួយអន្តរាគមន៍រកយុត្តិធម៌ជូនអ្នករង គ្រោះ​ពិត​ប្រាកដ​៕ អត្ថបទ៖ លីហេង

ព្រះមហាក្សត្រអំពាវនាវដល់រដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិ និង​សប្បុរស​ជន​បន្តចូលរួមគាំទ្រលើសកម្មភាពបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និង​ជួយ​សង្គ្រោះ​ជនរងគ្រោះដោយសារមីននៅកម្ពុជា

2026/02/23 03:16:07 pm        195
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ បានអំពាវនាវដល់រដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិ និង​សប្បុរស​ជន​ជាតិ​-អន្តរជាតិនានា សូមមេត្តាបន្តកិច្ចសហប្រតិបត្តិការ និងចូលរួមគាំទ្រលើសកម្មភាពបោស សម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជួយសង្គ្រោះជនរងគ្រោះដោយសារមីន នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។ នេះបើយោងតាមព្រះរាជសារព្រះមហាក្សត្រចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រទាន​ជូន​ជនរួមជាតិ ក្នុងឱកាសខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​២០២៦។តាមរយៈព្រះរាជសារព្រះមហាក្សត្រមានហឫទ័យសោមនស្សរីករាយ សូមអបអរសាទរ រួម​ជា​មួយ​ព្រះសង្ឃ ​និងបងប្អូនជនរួមជាតិទាំងអស់ ជាទីគោរពនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត នៅ​ក្នុង​ឱកាសខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោម​ប្រធាន​បទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹកនិងសហគមន៍មានសុវត្ថិភាព»។ រាជ​រដ្ឋាភិបាល​កម្ពុជា បានកំណត់យកថ្ងៃទី២៤ ខែកុម្ភៈ ជាទិវាជាតិយល់ដឹងអំពីមីន នេះជាទិវា​ដ៏​មាន​សារៈ​សំខាន់​មួយ ដើម្បីរំលឹកដល់ប្រជារាស្ត្រគ្រប់រូប ឱ្យយល់ដឹងកាន់តែច្បាស់ និងមាន ការប្រុង​ប្រយ័ត្ន​ខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិន ទាន់​ផ្ទុះ​គ្រ​ប់​ប្រភេទ។ ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមអស់ជាច្រើនទសវត្សរ៍មកហើយ នៅលើ​ផ្ទៃ​ប្រទេស​មាន​ បន្សល់ទុកនូវគ្រាប់មីន សំណល់ជាតិផ្ទុះយ៉ាងសន្ធឹកសន្ធាប់។ គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់ផ្ទុះនេះ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តខ្ទេចខ្ទី បណ្តាល​ឱ្យ​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​ប្រទេសជាតិ នឹងធ្វើឱ្យប្រជារាស្ត្រកម្ពុជារាប់ម៉ឺននាក់ត្រូវរងរបួស ធ្លាក់ខ្លួនពិការ​ពេញ​មួយ​ជីវិត ​និងបានបាត់បង់ជីវិត ព្រមទាំងបានបង្កជាសោកនាដកម្មដ៏ឈឺចាប់ ដែលមិនអាចបំភ្លេចបាន រហូត​មកដល់បច្ចុប្បន្ននេះ។នៅក្នុងព្រះរាជសារបានបន្តថា ក្នុងពេលបច្ចុប្បន្ននេះទៀត ប្រទេសកម្ពុជាយើង​ទើប​បាន​រង​ការ​វាយ​ប្រហារ​ដោយកាំភ្លើងធំ រថក្រោះ និងយន្តហោះពីទាហានថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ នៅលើសមរភូមិ មាន គ្រាប់បែក គ្រាប់រំសេវ និងយុទ្ធភណ្ឌមិ​ន​ទាន់​ផ្ទុះ​ផ្សេង​ៗ​នៅរា​យ​ប៉ាយ​តាម​ភូមិ​ករ​របស់ប្រជាជន កម្ពុជា ការណ៍នេះបង្កើតជាបន្ទុកដ៏ធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលកម្ពុជា ដែល​ត្រូវ​បោសសម្អាតបន្ថែម ទៀត។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានកម្ទេច​គ្រាប់​មីន​គ្រប់​ប្រភេទ​ ដែលមានស្តុកនៅក្នុង ឃ្លាំង និងបានខិតខំ​បង្កើន​សកម្ម​ភាព​យុទ្ធនា​ការបោស​សម្អាត​គ្រាប់​មីន​ ក្រោមជំនួយឧបត្ថម្ភគាំទ្រ ពីអង្គការជាតិ-អន្តរជាតិ ដើម្បីរំដោះដីស្រែ-ចម្ការ​ជូន​ប្រជា​កសិករ​នៅ​ទូទាំងប្រទេស។ព្រះមហាក្សត្រក៏បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​បន្ត​កិច្ចខិតខំប្រឹងប្រែង ក្នុងការដឹកនាំរៀបចំប្រតិបត្តិការបោសសម្អាតគ្រាប់មីន បោស​សម្អាត​ចម្ការ​មីន ​និងគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជួយសង្គ្រោះ​ដល់​ជន​រង​គ្រោះ​ដោយ​សារ​មីន​នៅ​កម្ពុជា ​ព្រមទាំងទទួលបាន លទ្ធផលល្អប្រសើរ។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមថ្លែង​អំណរ​គុណ​ចំពោះ​ក្រសួង​ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន ដែល​បាន​រូបរួមគ្នាបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តមជួយអប់រំ និងផ្សព្វផ្សាយដល់​ប្រជា​រាស្ត្រ​ឱ្យ​យល់​ដឹង​អំពី​គ្រោះថ្នាក់ដែលបង្កឡើង ដោយគ្រាប់មីន និងទីតាំងដែលមនុស្ស និងសត្វ​អាច​ប្រឈម​គ្រោះ​ថ្នាក់ដោយសារមីន និងបានយកចិត្តទុកដាក់ជួយជនរងគ្រោះដោយសារគ្រាប់មីន ឱ្យ​មានលទ្ធភាពរស់នៅសមរម្យក្នុងសង្គមជាតិ៕ អត្ថបទ៖ វង្ស សុភាព 

បណ្តាអង្គទូត និងទីភ្នាក់ងារបរទេសចំនួន២១ស្ថាប័ន ចុះពិនិត្យ​ជាក់ស្ដែង​នៅ​ទីតាំង​យោធាថៃ​ឈ្លាន​ពាន​ចូល​កម្ពុជាដោយដាក់ទូកុងតឺន័រ និងបន្លាលួសនៅភូមិជោគជ័យ និង​សួរ​សុខ​ទុក្ខ​ជន​ភៀស​សឹក​នៅ​មណ្ឌលសុវត្ថិភាពវត្តចាន់ស៊ី

2026/02/23 03:04:41 pm        260
បន្ទាយមានជ័យ៖ បណ្ដាអង្គទូត និងអង្គការអន្តរជាតិប្រចាំនៅកម្ពុជាសរុប ២១ ស្ថាប័ន បាន​ទៅ​ពិនិត្យ​ជាក់ស្ដែងផ្ទាល់នៅទីតាំងយោធាថៃឈ្លានពានចូលកម្ពុជា ក្នុងភូមិសាស្រ្ដ ភូមិជោគជ័យ ឃុំ​អូរបី​ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលកងទ័ពថៃរាយបន្លាលួស និង​ដាក់​ទូកុង​តឺន័រ​ឈ្លាន​ពាន​ចូលដែនអធិបតេយ្យភាពកម្ពុជា និងសួរសុខ​ទុក្ខជនភៀស​សឹក​នៅ​មណ្ឌល​សុវត្ថិភាព​វត្ត​ចាន់​ស៊ី នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ដំណើរ​ចុះ​ពិនិត្យផ្ទាល់នេះ បានដឹកនាំដោយ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ។ក្នុងដំណើរចុះពិនិត្យមើលស្ថានការណ៍ព្រំដែននេះ បណ្ដាអង្គទូត និង​អង្គការ​អន្តរជាតិ​ទាំង​អស់​ក៏​បាន​ពិនិត្យ​មើល​ដោយផ្ទាល់ តំបន់មួយចំនួននៅព្រំដែន ជាពិសេសតំបន់ដែក​យោធា​ថៃ​ឈ្លាន​ពាន​ចូល​ក្នុងដែនអធិបតេយ្យភាពកម្ពុជា ដាក់ទូរកុងតឺន័រ និងបន្លាលួស ក្រោយមាន​កិច្ច​ព្រម​ព្រៀង​បទ​ឈប់បាញ់រវាងភាគីទាំងពីរ កម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ខណៈ​សកម្ម​ភាព​ដាក់ទូរកុងតឺន័រ និងបន្លាលួសពី​សំណាក់​ក្រុម​យោធាថៃ​បាន​ធ្វើ​ឱ្យ​ជន​ស៊ីវិល​កម្ពុជា​រាប់​ពាន់​គ្រួសារ​មិនទាន់អាចត្រឡប់ចូលទៅផ្ទះសម្បែងវិញ និងបន្តស្នាក់នៅមណ្ឌល​ជនភៀសឹក​នៅ​ឡើយ។​បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា បច្ចុប្បន្ន មានជនភៀស​សឹក​ដែល​កំពុងស្នាក់នៅបណ្តោះអាសន្ននៅវត្តចាន់ស៊ីសាមគ្គីរតនារាម ដែលជាជន​ស៊ីវិល​ស្លូត​ត្រង់​ត្រូវ​បាន​ជម្លៀសចេញពីផ្ទះសម្បែង បន្ទាប់ពីយោធាថៃ បើកការបាញ់ប្រហារមកលើជនស៊ីវិល ដោយ​គ្មានមូលហេតុ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិព្រៃចាន់ និង​ភូមិ​ជោគ​ជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានជនភៀស សឹកសរុប ១ ២៤៨ គ្រួសារ។សូមរម្លឹកថា បើទោះជាមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ហើយ​ដែល​ភាគី​ទាំងពីរបានឯកភាពគ្នា ជាពិសេសក្នុងចំណុចទី៤ ដែលបានចែងថា «ភាគី​ទាំង​ពីរ​ឯកភាព​អនុញ្ញាត​​ឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែល​រង​ផល​ប៉ះពាល់​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និង​ដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន»។ ផ្ទុយទៅ​វិញ​កង​កម្លាំង​ឈ្លាន​ពាន​ថៃ បាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង ដែលកម្ពុជា​មិន​អាច​ទទួល​យក​បាន​ជាដាច់ខាត តាមរយៈការរាយបន្លលួស ដាក់ទូកុងតឺន័រ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលកម្ពុជាក៏បានប្រកាសតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ជាបន្តបន្ទាប់ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជា​មិន​ទទួល​ស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់​ទឹក​ដី​ដោយ​ខុស​ច្បាប់​អន្តរជា​តិ ​តាមរយៈការប្រើប្រាស់កម្លាំងឡើយ។សូមជម្រាបថា បណ្ដាអង្គទូត និងអង្គការអន្តរជាតិនានាក៏នឹងអញ្ជើញទៅទស្សនា​ផ្ទាំង​រូបគំនូ​រ​សិល្បៈ​ដើម្បី​សន្តិភាព នៅកណ្តាលក្រុងសៀមរាប ខេត្តសៀមរាប ដែលផ្ទាំងរូបគំនូរនេះ គឺ​តាំង​បង្ហាញ​ពី​ការ​ពិត និងការឈឺចាប់នៃសង្គ្រាម ដោយការឈ្លាន​ពាន​រប​ស់ក​ង​ទ័ព​ថៃ​មក​លើដែ​នអ​ធិបេត​យ្យក​ម្ពុជា។បណ្ដាអង្គទូត និងអង្គការអន្តរជាតិ ទាំងនោះ រួមមាន សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, EU, អាល្លឺម៉ង់, រុស្ស៊ី, ឆេក, កាណាដា, តួគី, ឥណ្ឌា,ប៉ាគីស្ថាន, ជប៉ុន, សិង្ហបុរី, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន,មីយ៉ាន់ម៉ា(ភូមា) ប្រុយណេ, ទីម័រ និងឡាវ ព្រមទាំង អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (FAO) និង អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា(IOM)៕ អត្ថបទ៖ ធូ វិរៈ

សាលារៀននៅភ្នំពេញប្រមូលផលបន្លែបង្ការជុំទី២ជាបន្តបន្ទាប់យកទៅផ្គត់ផ្គង់សមរភូមិមុខ

2026/02/23 02:53:49 pm        182
ស្ថិតក្នុងចលនា «យើងរួមគ្នាដើម្បីជាតិ» សាលារៀននៅរាជធានីភ្នំពេញមួយចំនួន បាន​ប្រមូល​ផល​ បន្លែបង្ការ ជុំទី២ ជាបន្តបន្ទាប់ ដើម្បីយកទៅផ្គត់ផ្គង់វីរកងទ័ព នគរបាលជួរមុខ និង​ពលរដ្ឋ​ភៀសសឹក​។លោក អេង ស្រ៊ូ នាយកស្តីទីសាលាបឋមសិក្សាព្រែកឯង ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅ​ថ្ងៃទី២៣ ខែកុម្ភៈ នេះ បានប្រាប់BTVឲ្យដឹងថា គិតមកដល់ពេលនេះ បន្លែ​ដែល​បាន​ដាំ​នៅ​ក្នុង​សាលារៀន មានការលូតលាស់ល្អ និងបានប្រមូលផលបន្លែ ជុំទី២ជាបន្តបន្ទាប់ ដើម្បីយក​ទៅ​ផ្គត់​ផ្គង់​ទៅវីរកងទ័ព នគរបាលជួរមុខ និងពលរដ្ឋភៀសសឹក។លោកបន្តថា បន្លែដែលបានប្រមូលផលជុំទី២នេះ មានដូចជាស្ពៃខ្មៅ និងត្រកួន រីឯបន្លែខាត់ណា ក៏ជិតប្រមូលផលផងដែរ។ លោកបានបន្តទៀតថា ក្នុងនាមអ្នកសមរភូមិជួរក្រោយ គឺ​តែង​តែ​យក​ចិត្ត​ទុកដាក់ជានិច្ចចំពោះអ្នកនៅសមរភូមិជួរមុខ និងពលរដ្ឋភៀសសឹក។សិស្ស​សាលាបឋមសិក្សាព្រែកឯង បាននិយាយថា ជារៀងរាល់ថ្ងៃ ពួកគេបានខិតំថែទាំបន្លែទាំង អស់​នេះ ហើយនៅពេលឃើញបន្លែលូតលាស់ល្អ គឺមានអារម្មណ៍រីករាយ ព្រោះ​ថា​បន្លែ​ទាំង​អស់​នេះនឹង​យកទៅជូនអ្នកនៅសមរភូមិជួរមុខទទួលទានដើម្បីឱ្យសុខភាពពួកគាត់ល្អ។ បើ​តាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡា បាននឱ្យដឹងថា ស្ថិតក្នុងចលនា «យើងរួមគ្នា ដើម្បីជាតិ» មានសាលារៀនចំនួន១៩៥នៅទូទាំងរាជធានីភ្នំពេញ បានចូល​រួម​ដាំ​បន្លែ​បង្ការ​ហើយបានប្រមូលផលបន្លែជុំទី១ និងជុំទី២ ជាបន្តបន្ទាប់។គួរបញ្ជាក់ដែរថា ចលនា “យើងរួមគ្នាដើម្បីជាតិ” ផ្តួចផ្តើមគំនិត ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងគោល​បំណង​ផុស​សកម្ម​ភាព​ដាំ​បន្លែ​ដែលអាចឆាប់ប្រមូលផលបាន នៅតាមសាលារៀន ផ្ទះសំបែង វត្តអារាម និងដីសហគមន៍ សំដៅ​កសាងកសិផលជាតិ ដើម្បីទ្រទ្រង់ដល់វីរៈកងទ័ព វីរៈនគលបាលជួរមុខការពាព្រំដែន និង​ជន​ភៀស​សឹក ដោយសារការឈ្លានពានពីប្រទេសថៃ៕ អត្ថបទ៖ ទូច សោភ័ណ

ទេសចរអន្តរជាតិគាំទ្រខេត្តសៀមរាបជាគោលដៅវប្បធម៌ដ៏ល្អបំផុតរបស់ពិភពលោកដែលត្រូវទស្សនា

2026/02/23 02:38:39 pm        207
ក្រោយខេត្តសៀបរាម ត្រូវបានជ្រើសរើសជាគោលដៅវប្បធម៌ដ៏ល្អបំផុតលំដាប់ថ្នាក់ទី៥ នៅអាស៊ី ភ្ញៀវ​ទេសចរអន្ករជាតិ ដែលបានទៅទស្សនាខេត្តសៀមរាបរួចហើយ បានថ្លែងគាំទ្រ និង​ចាត់​ទុក​ខេត្តសៀមរាប ជាគោលដៅទេសចរណ៍វប្បធម៌ ប្រវតិ្តសាស្ត្រ ដែលត្រូវទស្សនា​ដោយ​មិន​អាច​អាក់​ខាន​បាន។ទេសចរអន្តរជាតិមកពីតំបន់អឺរ៉ុប បានថ្លែងប្រាប់BTV នៅថ្ងៃទី២៣ ខែកុម្ភៈ នេះថា គ្រប់ទេសចរ អន្តរជាតិ នៅពេលមកទស្សនាកម្ពុជា គឺគេតែងដាក់ផែនការទៅទស្សនាខេត្តសៀមរាប និង​បន្ទាប់​ពី​ទស្សនារួចហើយ គឺគេទទួលបានបទពិសោធន៍ អនុស្សាវរីយ៍ដ៏ល្អបំផុតមិនអាចបំភ្លេចបាន ហើយ​គេ​ក៏បានសម្តែងការគាំទ្រចំពោះខេត្តសៀមរាបជាគោលដៅវប្បធម៌ល្អបំផុតនៅអាស៊ី ឆ្នាំ​២០២៦ និងអំពាវនាវឱ្យភ្ញៀវទេសចរអន្តរជាតិទៅទស្សនាខេត្តសៀមរាប ដើម្បី​ដឹង​រឿង​រ៉ាវ​អំពី​វប្បធម៌ ប្រវត្តិសាស្ត្រ និងភាពអច្ឆរិយ ពិសេស​តំបន់​ទេសចរណ៍​ដែល​មាន​សក្តានុពល​ទាក់​ទាញ​ជា​ច្រើន​កន្លែង​ទៀត។សូមបញ្ជាក់ថា តាមប្រភពពីគេហទំព័រ TripAdvisor បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៦នេះ ខេត្ត សៀមរាប ត្រូវបានជ្រើសរើសជាគោលដៅវប្បធម៌ដ៏ល្អបំផុតលំដាប់ថ្នាកទី៥ (5th Best Cultural destination in Asia 2026 នៅអាស៊ី ខណៈ លំដាប់លេខ១ បានទៅសិង្ហបុរី លេខ២ ហាណូយ ប្រទេសវៀតណាម លេខ៣ តូក្យូ ប្រទេសជប៉ុន លេខ៤ បាលី ប្រទេសឥណ្ឌូនេស៊ី ៕ អត្ថបទ ស៊ុម សុខជា

ក្រសួងផែនការ បានអនុវត្តលើការងារជំរឿន និងអង្កេតជាច្រើននៅឆ្នាំ២០២៥ កន្លងទៅ

2026/02/23 02:26:04 pm        161
ក្រសួងផែនការ ក្នុងរយៈពេលពេញមួយឆ្នាំ ២០២៥ បាន​សម្រេច​លើ​ការងារ​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​ការ​ប្រមូល​ទិន្នន័យការងារជំរឿន ក៏ដូចជាការងារអង្កេត ដែលជាការងារ​សំខាន់​ក្នុង​ប្រមូល​ទិន្នន័យ​ជូន​រាជ​រដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់លើគោលដៅនានា។ ទិន្នន័យ​ទាំង​នោះ​ក៏​ផ្ដល់​ជា​ភាព​សំខាន់​បណ្ដា​អង្គការជាតិ អន្តរជាតិអាចយកទៅប្រើប្រាស់ផងដែរ។ក្រសួងផែនការ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បាន​រៀប​ចំ​សន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២៦។ ឆ្នាំ ២០២៥ជាឆ្នាំមមញឹកមួយ សម្រាប់​ក្រសួងផែនការ ពិសេសលើការងារ ជំរឿននិងការងារអង្កេត។ តាម​របាយ​ការណ៍​បញ្ជា​ក់​ថា ​នៅក្នុងឆ្នាំ ២០២៥កន្លងទៅនេះ ក្រសួងផែនការបានអនុវត្តការងារអង្កេតកសិកម្មកម្ពុជា និង​អង្កេត​សហ​គ្រាសកសិកម្មខ្នាតធំឆ្នាំ២០២៥ នៅរាជធានី ខេត្ត បានអនុវត្តការ​ងារ​អង្កេត​ភព​ផែនដី​នៅ​ព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៥ នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បានអនុវត្ត​ការងារអ​ង្កេតន​វា​នុវត្តន៍ឆ្នាំ២០២៥ នៅទូទាំង២៥រាជធានី ខេត្ត។ លើសពីនេះ ក្រសួងផែន​ការ​ក៏​បាន​និង​កំពុង​អនុវត្ត​ការងារអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជាឆ្នាំ២០២៥ កំពុងអនុវត្តការងារ​អង្កេត​កម្លាំង​ពលកម្ម​កម្ពុជា​ឆ្នាំ២០២៥ នៅទូទាំង២៥រាជធានី ខេត្ត កំពុងវិភាគរបាយ​ការណ៍​លទ្ធផល​ទិន្នន័យ​ស្ថិតិ​សេដ្ឋកិច្ច បរិស្ថាននៃកម្ពុជាឆ្នាំ២០២៤ និងបានអនុវត្តការគូសផែនទីនិងចុះបញ្ជីគ្រួសារ ការ​រៀបចំសេចក្តីណែនាំនិងឯកសារផ្សេង និងការសម្ភាសន៍ សាកល្បងបញ្ជីសំណួរ សម្រាប់​ការ​ងារ​អង្កេត​ប្រជា​សាស្ត្រ និងសុខភាពនៅកម្ពុជាឆ្នាំ២០២៥-២០២៦ ដំណាក់ កាលទី១។ ក្រុមការងារ​ជំនាញ​នៃក្រសួងផែនការ ក៏បានចុះប្រមូលទិ​ន្នន័យ​ស្ថិតិ​ថ្នាក់​ក្រោម​ជាតិ​នៅ​រាជ​ធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​២០២៥ និងរៀបចំតារាងសំណួរ ទិន្នន័យស្ថិតិថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ២០២៦ ដើម្បី​ចុះស្រង់ទិន្នន័យតាមបណ្តាមន្ទីរ អង្គភាពតាមវិស័យ និងបាន​ចុះ​សម្ភាសន៍​និង​ស្រង់​ទិន្នន័យ​អង្កេតថ្លៃអ្នកផលិតនិងសេវាកម្ម ដើម្បីចងក្រងជាសន្ទស្សន៍ឆ្នាំ២០២៤-២០២៥។ឆ្នាំ២០២៥​ដដែលនោះ ក្រសួងផែនការ ក៏បានផ្សព្វផ្សាយ​លទ្ធផល​ជំរឿ​ន​កសិកម្ម​នៅ​ព្រះរា​ជា​ណា​​ចក្រ​​កម្ពុជា​ឆ្នាំ២០២៣ ផ្សព្វផ្សាយលទ្ធផលរបាយការណ៍អង្កេតសេដ្ឋកិច្ច សង្គមកិច្ច​កម្ពុជា​ឆ្នាំ​២០២៥ ផ្សព្វផ្សាយលទ្ធផលរបាយការណ៍អង្កេតកសិកម្មកម្ពុជាឆ្នាំ២០២៤។ក្នុង​ពិធីបើកសន្និបាតនៅថ្ងៃនេះដែរ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បាន​លើក​ឡើង​ថា​ក្រសួង​ផែនការ មានតួនាទីសំខាន់ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការដឹកនាំ សម្រប សម្រួល​ការរៀបចំ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល, ការ​ងារ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, ការ​ងារ​លើក​កម្ពស់​អាហា​រូប​ត្ថម្ភ​, ការងារ រៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យជាតិ និងការងារផលិត​និង​ផ្សព្វ​ផ្សាយ​ស្ថិតិ​ជាតិ​លើ​វិស័យ​ចម្បង​ៗ រួមមានៈ ស្ថិតិប្រជាសាស្ត្រ, សុខភាព, សេដ្ឋកិច្ច, សង្គមកិច្ច, និងកសិកម្ម សម្រាប់​ក្រសួង ស្ថាប័ននានា និងតួអង្គពាក់ព័ន្ធប្រើប្រាស់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ និងការ​តាម​ដាន​ត្រួត​ពិនិត្យ និងវាយតម្លៃ តាមវិស័យរបស់ខ្លួន, និងការងារប្រជាជននិងអភិវឌ្ឍន៍ ដើម្បី​រួម​ចំណែក​ក្នុង​ការ​ធ្វើឱ្យសម្រេចបាន យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, របៀបវារៈឆ្នាំ២០៣០ សម្រាប់​ការ​អភិវឌ្ឍប្រកបដោយចីរភាព, និងកម្មវិធី​សកម្មភាព​នៃ​សន្និសីទ​អន្តរជាតិ​ស្តីពី​ប្រជាជន និង​អភិវឌ្ឍន៍​៕ អត្ថបទ៖ គឹមហុក  

អង្គទូត និងអង្គការអរន្តជាតិចំនួន២១ស្ថាប័នចុះពិនិត្យជាក់ស្ដែងនៅទីតាំងយោធាថៃឈ្លានពានចូលកម្ពុជាដោយដាក់ទូកុងតឺន័រ និងបន្លាលួសក្នុងភូមិសាស្រ្ដ ភូមិជោគជ័យ

2026/02/23 02:05:54 pm        353
បន្ទាយមានជ័យ៖ បណ្ដាអង្គទូត និងអង្គការអន្តរជាតិប្រចាំនៅកម្ពុជាសរុប ២១ ស្ថាប័ន បានទៅពិនិត្យជាក់ស្ដែងផ្ទាល់នៅទីតាំងយោធាថៃឈ្លានពានចូលកម្ពុជា ក្នុងភូមិសាស្រ្ដ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលកងទ័ពថៃរាយបន្លាលួស និងដាក់ទូកុងតឺន័រឈ្លានពានចូលដែនអធិបតេយ្យភាពកម្ពុជា ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ក្នុងដំណើរចុះពិនិត្យមើលស្ថានការណ៍ដោយផ្ទាល់នេះ បណ្ដាអង្គទូត និងអង្គការអន្តរជាតិប្រចាំនៅកម្ពុជា ក៏បានសួរសុខទុក្ខជនភៀសសឹកនៅវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិរនៅភូមិកូបកើត ឃុំកូប ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យផងដែរ។ សូមជម្រាបថា ជនភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅវត្តចាន់ស៊ីសាមគ្គីរតនារាមគឺជាជនស៊ីវិលស្លូតត្រង់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង បន្ទាប់ពីយោធាថៃ បើកការបាញ់ប្រហារមកលើជនស៊ីវិល ដោយគ្មានមូលហេតុ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានជនភៀស សឹកសរុប ១ ២៤៨ គ្រួសារ។ ដំណើរទស្សនកិច្ចនេះនៅតាមព្រំដែន របស់អង្គទូត និងអង្គការ អន្តរជាតិ ត្រូវបានរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយក្រសួងព័ត៌មាន។បណ្ដាអង្គទូត តំណាងអង្គទូត និងអង្គការអន្តរជាតិទាំងអស់ ក៏នឹងទៅមើលតំបន់មួយចំនួននៅព្រំដែន ជាពិសេសតំបន់ក្នុងដែនអធិបតេយ្យភាពកម្ពុជាដែលយោធាថៃបានដាក់ទូរកុងតឺន័រ និងបន្លាលួសឃាំង ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងភាគីទាំងពីរ កម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ការដាក់ទូរកុងតឺន័រ និងបន្លាលួសពីសំណាក់ក្រុមយោធាថៃ បាននាំឱ្យជនស៊ីវិលកម្ពុជារាប់ពាន់គ្រួសារមិនទាន់អាចត្រឡប់ចូលទៅផ្ទះសម្បែងវិញ ដើម្បីប្រកបរបររកស៊ី និងធ្វើកសិកម្មបាន ដោយបន្តស្នាក់នៅមណ្ឌលជនភៀសឹកនៅឡើយ។អង្គទូត និងអង្គការអន្តរជាតិទាំងនោះ ក៏នឹងទស្សនាផ្ទាំងរូបគំរូសិល្បៈដើម្បីសន្តិភាព នៅកណ្តាលក្រុងសៀមរាប ខេត្តសៀមរាប។ ផ្ទាំងរូបគំរូនេះ គឺតាំងបង្ហាញពីការពិត និងការឈឺចាប់នៃសង្គ្រាម ដោយការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបេតយ្យកម្ពុជា។អង្គទូត និងអង្គការអន្តរជាតិ ទាំងនោះ រួមមាន សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, EU, អាល្លឺម៉ង់, រុស្ស៊ី, ឆេក, កាណាដា, តួគី, ឥណ្ឌា,ប៉ាគីស្ថាន, ជប៉ុន, សិង្ហបុរី, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន,មីយ៉ាន់ម៉ា(ភូមា) ប្រុយណេ, ទីម័រ និងឡាវ ព្រមទាំង អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (FAO) និង អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា(IOM)៕អត្ថបទ៖ ធូ វិរៈ 

ប.ស.ស. កាន់តែទទួលបាននូវជំនឿជឿជាក់ និងក្តីសង្ឃឹមពីគ្រប់មជ្ឈដ្ឋានរួមទាំងមន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋគ្រប់រូប

2026/02/23 01:36:47 pm        212
ភ្នំពេញ៖ ថ្លែងក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល ប.ស.ស. ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល បានលើកឡើងថា ប្រព័ន្ធ ប.ស.ស. បាននិងកំពុងពង្រីកខ្លួនពីសមាជិកតិចជាង៥០ម៉ឺននាក់ រហូតដល់សមាជិកសរុបជាង ៣,៥លាននាក់ (ស្រី ជិត ២លាននាក់) គិតត្រឹមឆ្នាំ២០២៥ ប.ស.ស. មានក្រសួង ស្ថាប័ន សហគ្រាស និងគ្រឹះស្ថាន ជិត ៣ម៉ឺនបានចុះបញ្ជី។ សមាជិក ប.ស.ស បានប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាល សរុបជាង ៨លានដង។ឯកឧត្ដមក៏បានគូសបញ្ជាក់ថា ប.ស.ស. បានក្លាយជាក្តីសង្ឃឹមរបស់មន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋគ្រប់រូប ទទួលបាននូវការពិនិត្យសុខភាពច្រើនជាងមុន ដែលធ្វើឱ្យពួកគាត់មានសុខភាពកាន់តែល្អប្រសើរ ហើយរួមចំណែកក្នុងយន្តការពង្រឹងមូលធនមនុស្ស ដែលជាចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាពិសេសគោលដៅគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា។ជាក់ស្ដែង សេវា ប.ស.ស. កំពុងវិវត្តខ្លួនយ៉ាងលឿនប្រកបដោយភាពល្អប្រសើរ ដែលផ្តល់នូវភាពងាយស្រួល និងអត្ថប្រយោជន៍លើសពីការរំពឹងទុកដល់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន (១) ភាពងាយស្រួលក្នុងការទទួលបានសេវា ដោយមានបណ្តាញមូលដ្ឋានសុខាភិបាលដៃគូ សរុបចំនួន ១ ៦១៧ ក្នុងនោះ វិស័យសាធារណៈមានចំនួន ១ ៤៤២ និងវិស័យឯកជនមានចំនួន ១៧៥, (២) ការកាត់បន្ថយបន្ទុកហិរញ្ញវត្ថុភ្លាមៗ, (៣) ភាពទំនើបនៃប្រព័ន្ធរដ្ឋបាល ប.ស.ស. បានអភិវឌ្ឍ និងបង្កើនប្រសិទ្ធភាពប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយបង្កើតមុខងារបង់ភាគទានជាជម្រើសច្រើន សម្រាប់សម្រួលដល់សហគ្រាស ក្នុងការបំពេញកាតព្វកិច្ចបង់ភាគទាន តាមរយៈប្រព័ន្ធអនឡាញ (កម្មវិធីគេហទំព័រ NSSF Enterprise Web App, កម្មវិធីទូរសព្ទដៃ NSSF Enterprise Mobile App) ឬ ការបង់ដោយផ្ទាល់នៅធនាគារដៃគូ។ ប័ណ្ណសមាជិក ប.ស.ស. តែមួយ អាចប្រើបានទាំងផ្នែកថែទាំសុខភាព ហានិភ័យការងារ និងសោធន, (៤)ការយកចិត្តទុកដាក់លើមាតា និងទារក និង (៥) សន្តិសុខស្មារតីនៅវ័យជរា។ នាឱកាសនោះ ឯកឧត្តមក៏បានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលការងារដែលខិតខំសម្រេចបានក្នុងឆ្នាំ២០២៥ ដែលបានចូលរួមចំណែកក្នុងស្មារតីប្រកបដោយការទទួលខុសត្រូវ និងបុរេសកម្មរហូតសម្រេចបានលទ្ធផលគួរជាទីមោទនសម្រាប់ឆ្នាំ២០២៥ ពីសំណាក់ក្រុមប្រឹក្សាភិបាល ប.ស.ស ក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក ប.ស.ស. និយោជក សហជីព អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ មូលដ្ឋានសុខាភិបាលសាធារណៈ និងមូលដ្ឋានសុខាភិបាលឯកជនជាដៃគូ ប.ស.ស. បានរួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី​ ពាក់ព័ន្ធនឹងការពង្រីកវិសាលភាពសេវា ប.ស.ស. ការឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងការធ្វើឱ្យប្រសើរឡើងនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត។  ជាចុងក្រោយ ឯកឧត្តមបានផ្តល់ការណែនាំឱ្យ អង្គសន្និបាតទាំងមូល ឱ្យចូលរួមពិភាក្សាឱ្យបានផុលផុស និងផ្តល់ជាធាតុចូលសំខាន់ៗ​ ដើម្បីបូកសរុប និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល ១ឆ្នាំកន្លងមក ក៏ដូចជាកំណត់បញ្ហាប្រឈមចម្បងៗ និងរកដំណោះស្រាយ សំដៅពង្រីកវិសាលភាពគ្របដណ្តប់ឱ្យកាន់តែទូលំទូលាយ និងពង្រឹងសមត្ថភាពមន្រ្តី ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងនិងផ្តល់សេវាកាន់តែល្អប្រសើរជូនសមាជិក ប.ស.ស ព្រមទាំងធានាបាននូវនិរន្តភាព និងភាពរីកច្រើន៕

អង្គទូត និងអង្គការអរន្តជាតិ ចុះសួរសុខទុក្ខជនភៀសសឹកនៅវត្តចាន់ស៊ីសាមគ្គីរតនារាម ខេត្តបន្ទាយមានជ័យ

2026/02/23 01:10:02 pm        187
បណ្ដាអង្គទូត និងអង្គការអន្តរជាតិប្រចាំនៅកម្ពុជា សរុប ២១ បានទៅសួរសុខទុក្ខជនភៀសសឹកនៅវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិរនៅភូមិកូបកើត ឃុំកូបស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ជនភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅវត្តចាន់ស៊ីសាមគ្គីរតនារាមគឺជាជនស៊ីវិលស្លូតត្រង់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង បន្ទាប់ពីយោធាថៃ បើកការបាញ់ប្រហារមកលើជនស៊ីវិល ដោយគ្មានមូលហេតុ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានជនភៀស សឹកសរុប ១ ២៤៨ គ្រួសារ។ ដំណើរទស្សនកិច្ចនេះនៅតាមព្រំដែន របស់ះង្គទូត និងអង្គការ អន្តរជាតិ ត្រូវបានរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយក្រសួងព័ត៌មាន។អង្គទូត តំណាងអង្គទូត និងអង្គការអន្តរជាតិទាំងអស់ ក៏នឹងទៅមើលតំបន់មួយចំនួននៅព្រំដែន ជាពិសេសតំបន់ក្នុងដែនអធិបតេយ្យភាពកម្ពុជាដែលយោធាថៃបានដាក់ទូរកុងតឺន័រ និងបន្លាលួសឃាំង ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងភាគីទាំងពីរ កម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ការដាក់ទូរកុតឺន័រ និងបន្លា លួសពីសំណាក់ក្រុមយោធាថៃ បាននាំឱ្យជនស៊ីវិលកម្ពុជារាប់ពាន់គ្រួសារមិនទាន់អាចត្រឡប់ចូលទៅផ្ទះសម្បែងវិញ ដើម្បីប្រកបរបររកស៊ី និងធ្វើកសិកម្មបាន ដោយបន្តស្នាក់នៅមណ្ឌលជនភៀសឹកនៅឡើយ។អង្គទូត និងអង្គការអន្តរជាតិទាំងនោះ ក៏នឹងទស្សនាផ្ទាំងរូបគំរូសិល្បៈដើម្បីសន្តិភាព នៅកណ្តាលក្រុងសៀមរាប ខេត្តសៀមរាប។ ផ្ទាំងរូបគំរូនេះ គឺតាំងបង្ហាញពីការពិត និងការឈឺចាប់នៃសង្គ្រាម ដោយការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបេតយ្យកម្ពុជា។អង្គទូត និងអង្គការអន្តរជាតិ ទាំងនោះ រួមមាន សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, EU, អាល្លឺម៉ង់, រុស្ស៊ី, ឆេក, កាណាដា, តួគី, ឥណ្ឌា,ប៉ាគីស្ថាន, ជប៉ុន, សិង្ហបុរី, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន,មីយ៉ាន់ម៉ា(ភូមា) ប្រុយណេ, ទីម័រ និងឡាវ ព្រមទាំង អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (FAO) និង អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា(IOM)៕ អត្ថបទ៖ ធូ វិរៈ

ក្រសួងឧស្សាហកម្មបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ ដោយផ្តោតលើការពង្រឹងភាពប្រកួតប្រជែង លើសពីតម្លៃផលិតកម្មទាប

2026/02/23 12:42:32 pm        153
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដោយ កំណត់អាទិភាពពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា លើសពីមូលដ្ឋានផលិតកម្មតម្លៃទាប និងការពង្រឹងសមត្ថភាពស្ថាប័ន។ថ្លែងក្នុងពិធីបើកសន្និបាត ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កម្ពុជារក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំពុងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ។ជាមួយនឹងគោលដៅចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ និងចក្ខុវិស័យឆ្នាំ២០២៥ ក្លាយជាប្រទេសមានចំណូលខ្ពស់ កម្ពុជាត្រូវមានមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំ អភិបាលកិច្ចរឹងប៉ឹង និងប្រព័ន្ធនានារបស់ជាតិដែលខ្លាំងក្លា។ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “វាជាបេសកកម្មដែលតម្រូវឱ្យកម្ពុជាមិនមែនត្រឹមតែផលិតបានទំនិញច្រើនប៉ុណ្ណោះទេ ប៉ុន្តែជាទំនិញប្រកបដោយតម្លៃបន្ថែម មានកម្លាំងពលកម្មដែលប្រកប ដោយជំនាញ គុណភាពដែលមានការបញ្ជាក់ត្រឹមត្រូវ សេវាកម្មដែលជឿជាក់បាន អនុលោមភាពដែលអន្តរជាតិទទួលស្គាល់ និងនវានុវត្តន៍ដែលដោះស្រាយបញ្ហាប្រឈមជាក់ស្តែង។“វិស័យឧស្សាហកម្មនៅតែជាវិស័យនាំមុខ ក្នុងការរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ រាជរដ្ឋាភិបាលបន្តចាត់ទុកវិស័យនេះជាឧបករណ៍យុទ្ធសាស្ត្រមួយ ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យនានា ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងជាកំលាំងចលករមួយជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គម រួចចំណែកសម្រេចចក្ខុវិស័យឆ្នាំ២០៥០។ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា៖«យើងទាំងអស់គ្នាកំពុងស្ថិតក្នុងសម័យកាលដែលប្រៀបប្រកួតប្រជែងខាងសេដ្ឋកិច្ច លែងត្រូវបានកំណត់ដោយកត្តាថ្លៃដើមទាបតែមួយមុខហើយ ប៉ុន្តែគុណភាព ស្តង់ដារ អនុលោមភាព ផលិតភាព នវានុវត្តន៍ សុវត្ថិភាព និរន្តរភាព និងសមត្ថភាពឈានទៅចាប់យកតម្លៃបន្ថែមក្នុងខ្សែច្រវាក់តម្លៃទើបជាកត្តាកំណត់»។សូមជម្រាបថា សន្និបាតរយៈពេល១ថ្ងៃកន្លះនេះនឹងផ្តល់ជា “វេទិកាឆ្លុះកញ្ចក់” និងផ្តោតការពិភាក្សាជាសំខាន់ដោយ “មើលពីក្នុង សំឡឹងទៅក្រៅ” និងធ្វើការផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធន៍ រួមគ្នាវាយតម្លៃចំណុចខ្លាំងនិងខ្សោយ និងដាក់ទិសដៅសម្រាប់អនុវត្តមុខងារនិងភារកិច្ចរបស់ខ្លួននៅឆ្នាំ២០២៦ ឱ្យ សម្រេចបានជោគជ័យ។កិច្ចពិភាក្សានៃអង្គសន្និបាតផ្តោតលើការដោះស្រាយរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម (TBT), ការពង្រឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ការគាំទ្រដល់ការធ្វើឧស្សាហូបនីយកម្ម, ការអភិវឌ្ឍអាជីវកម្ម និងផលិតភាព, ការជំរុញការអភិវឌ្ឍវិស័យទឹកស្អាត ព្រមទាំងការពង្រឹងសមត្ថភាពស្ថាប័ន និងកិច្ចសហប្រតិបត្តិការជាមួយដៃគូ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋអាមេរិកនាំគ្នាដង្ហែរក្បួននៅទីក្រុង Miami អំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅគុយបា
04/27/2026 08:04 PM
UN៖ ស៊ុយអែតបានរំលោភលើសិទ្ធិកុមារមានពិការភាពអាល់បានី តាមរយៈការនិរទេស
04/27/2026 08:04 PM
សេតវិមាន នឹងពិភាក្សាអំពីសន្តិសុខប្រធានាធិបតី និងគាំទ្រសេវាសម្ងាត់
04/27/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែនអាចនឹងព្រមបាត់បង់ទឹកដី ដើម្បីបើកផ្លូវចូល EU
04/27/2026 08:04 PM
លោកស្រី Von der Leyen រិះគន់លោក Merz ដោយបញ្ជាក់ថា ការលុបទណ្ឌកម្មអ៊ីរ៉ង់ គឺឆាប់ពេក
04/27/2026 08:04 PM
សហភាពអឺរ៉ុប ពង្រីករយៈពេលដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ១ឆ្នាំទៀត
04/27/2026 07:04 PM
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
04/27/2026 07:04 PM
ប្រធានាធិបតីលីបង់ឆ្លើយតបទៅក្រុមហេសបូឡាថា ការនាំប្រទេសចូលទៅក្នុងសង្គ្រាម គឺ «ក្បត់ជាតិ»
04/27/2026 07:04 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
04/27/2026 07:04 PM
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
04/27/2026 07:04 PM