ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង

ព័ត៌មានជាតិ

ប្រធានក្រុមយុវជនសង្គមស៊ីវិល៖ «ព្រែកជីកហ្វូណនតេជោ» បានសបញ្ជាក់ យ៉ាងច្បាស់ អំពីស្មារតីជាតិនិយម សាមគ្គីគ្នា មនសិការស្នេហាជាតិ កាន់តែរឹងមាំ

2024/08/07 01:29:43 pm        255
ភ្នំពេញ៖ ក្រោយមហាព្រឹត្តការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា «ថ្ងៃបើការដ្ឋានសាងសង់ ព្រែកជីកហ្វូនតេជោ ៥ សីហា ២០២៤» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺបានបើកបង្ហាញសាករាជថ្មីបន្តបន្ទាប់អំពីមហាសមិទ្ធផលជាតិ ក្រោម​គោលនយោបាយ ឈ្នះ ឈ្នះ អតីតនាយករដ្ឋមន្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រោម​ការខិតខំរបស់រាជរដ្ឋាភិបាល​ នីតិកាលទី៧។លោក ហេង សំណាង ប្រធាក្រុមយុវជនសង្គមស៊ីវិល នៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល លើកឡើងថាថ្ងៃ៥ សីហា ឆ្នាំ២០២៤ ជាថ្ងៃដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដែលការរងចាំបានមកដល់។ លោកសង្កេតឃើញថា មុនគម្រោងព្រែកជីកហ្វូណនតេជោ ប្រជាជនខ្មែរគ្រប់ទិសទី គ្រប់ស្រទាប់វណ្ណៈ ទាំងក្នុង និងក្រៅប្រទេស បានចូលរួមអបអរសាទរ យ៉ាងក្លៀវក្លាបំផុត។ លោកបន្តថា ជាការពិតណាស់ កូនខ្មែរទាំងអស់គ្នា បានចងចាំ និងដឹងគុណូបការៈមហាធំធេង និងមិនអាចកាត់ថ្លៃបានរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលជាបិតាសន្តិភាព ក្នុងការបង្រួបបង្រួមបណ្តុះមនសិការស្នេហាជាតិ​ ពិសេសការខិតខំ លះបង់បូជាសាច់ស្រស់ឈាមស្រស់របស់សម្តេចស្ទើមួយជីវិតដើម្បីប្រទេសជាតិ និងប្រជាជនកម្ពុជា ក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍ ជូនសង្គមជាតិ។ លោកបានសម្ដែអការសោកស្ដាយ ដែលមានជនជ្រុលនិយមមួយចំនួនតូច ឬអ្នកនយោបាយចាស់វស្សាជាទណ្ឌិតភៀសខ្លួននៅក្រៅប្រទេស តែងតែបង្កើតនយោបាយមនោគមវិជ្ជាខ្មៅកខ្វក់ នយោបាយយកជើងរាវទឹក គឺមានចិត្តគំនិតទុច្ចរិក បំផ្លើសបំផ្លៃព័ត៌មាន ញុះញង់ គ្រប់តែរឿងចំពោះការ​អភិវឌ្ឍរបស់កម្ពុជា។ លោកបន្តថា ការធ្វើនយោបាយខ្មៅកខ្វក់ដូចនេះ របស់ក្រុមជ្រុលនិយម គឺមិនបានលទ្ធផលទេ ផ្ទុយទៅវិញ កាន់តែធ្វើឲ្យប្រជាជនខ្មែរសាមគ្គីគ្នា និងស្រឡាញ់ជាតិកាន់តែខ្លាំងឡើង ពិសេសពួកគេបានបាត់ទំនុកចិត្តពីបក្សពួក និងសកម្មជនខ្លួនទៅវិញទេ៕

នីតិកាលទី៧នេះ ក្រសួងធម្មការ និងសាសនា បានបន្តអនុវត្តគោលនយោបាយ “លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា”

2024/08/07 01:09:52 pm        193
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអៈអាងថា នៅក្នុងនីតិកាលទី៧នេះ ក្រសួងធម្មការ និងសាសនា បានបន្តអនុវត្តគោលនយោបាយ “លើកកម្ពស់សាសនារបស់រដ្ឋ តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា” ស្របតាមយុទ្ធសា ស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ការថ្លែងរបស់ឯកឧត្តម ចាយ បូរិន យ៉ាងដូច្នេះក្នុងកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារឆមាសទី១ នឹងលើកទិសដៅបន្តការងារឆមាសទី២ ឆ្នាំ២០២៤ របស់ក្រសួងធម្មការ និងសាសនា នាទីស្តីការក្រសួង នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ។ថ្លែងក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ឆ្នាំ២០២៣ ជាឆ្នាំ ចាប់ផ្តើមរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយ មានភាពប្រាកដនិយម ដើម្បីបន្តថែរក្សាសុខសន្តិភាពឯកភាពជាតិ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងវប្បធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង។ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានអនុវត្ត ̋ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ “ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ហើយបានផ្តោតសំខាន់ទៅលើ មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា សំដៅកសាងមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ទៅជាប្រទេសមានចំណូលខ្ពស់។ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយខាងលើ ក្រសួងបានកំណត់ដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៥ សម្រាប់អនុវត្តរយៈពេល៥ឆ្នាំ ខាងមុខ ២០២៤-២០២៨ រួមមាន៖ ១. ការលើកកម្ពស់សាសនារបស់រដ្ឋ។២. ការលើកកម្ពស់សីលធម៌សង្គម។៣. ការរក្សាសុខដុមនីយកម្មសាសនា។៤. ការពង្រឹងគុណភាពអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត។៥. ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ចាយ បូរិន ក្នុងនាមថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា សូមគាំទ្រយ៉ាងពេញទំហឹង លើគម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលមានប្រវែង ១៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មានប្រជាជនសរុបប្រមាណជិត២លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ ដើម្បីប្រយោជន៍សេដ្ឋកិច្ចជាតិសម្រាប់ថ្ងៃអនាគត ដោយឈរលើផលប្រយោជន៍ជាតិជាធំ និងអនាគតសេដ្ឋកិច្ចកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ។នៅក្នុងឱកាសបើកអធិបតី បើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៤ របស់ក្រសួងធម្មការនិងសាសនា ឯកឧត្តម រដ្ឋមន្រ្តី សូមកោតសរសើរនិងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ដែលបានខិតខំប្រឹងប្រែងប្រកបដោយសាមគ្គីភាព សហការគ្នាបានយ៉ាងល្អប្រសើរ ក្នុងការរៀបចំកិច្ចប្រជុំបូកសរុបនេះឡើង ក្នុងគោលបំណងពិនិត្យមើលសមិទ្ធផលការងារឆមាសទី១ ក៏ដូចជាការកំណត់រកបញ្ហាប្រឈមនានា និងធ្វើការឆ្លុះបញ្ចាំង កំណត់ទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ ដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការងាររបស់ក្រសួងធម្មការនិងសាសនា៕ អត្ថបទ រដ្ឋា 

ក្រសួងអប់រំរៀបចំប្រកួតនិយាយសាធារណៈ និងជជែកដេញដោលអបអរ​ទិវាអន្តរជាតិ​សម្រាប់យុវជន

2024/08/07 01:03:47 pm        171
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ៧ ថ្ងៃទី ៨ខែ សីហា ឆ្នាំ ២០២៤នេះ បានរៀបចំខួប​លើកទី ២៥ នៃទិវាអន្តរជាតិសម្រាប់យុវជន ឆ្នាំ២០២៤ ក្រោមមូលបទជាសាកល «ទិវាអន្តរជាតិ​សម្រាប់ ឆ្នាំ២០២៤៖ នវានុវត្តន៍ផ្នែកឌីជីថលរបស់យុវជន​សម្រាប់ការ​អភិវឌ្ឍ​ប្រកបដោយចីរភាព» ក្នុងនោះក្រសួងបានរៀបចំកម្មវិធីប្រកួតប្រជែងសំខាន់ពីរ គឺការប្រកួតនិយាយជាសាធារណៈ និងការប្រកួតជជែកដេញ​ដោលសម្រាប់​សិស្សនុសិស្សជាយុវជន។ជាការចាប់ផ្ដើមដំបូងនៅព្រឹកថ្ងៃទី១ នៃកម្មវិធីនេះ ក្រសួងមានការរៀបចំសកម្មភាពសំខាន់មួយចំនួន ដោយការចាប់ផ្ដើមដោយ ការធ្វើបាឋកថា ស្តីពី «យុវជន និងព្រះពុទ្ធសាសនា» ដោយព្រះអង្គ គូ សុភាព និងកិច្ចពិភាក្សាយុវជន (Talk Show) ស្តីពី «ឧត្តមានុវត្តសម្រាប់យុវជនក្នុងសង្គមបច្ចុប្បន្ន» ពីសំណាក់វាគ្មិនជំនាញ និងយុវជនអ្នកបង្កើតមាតិកាសង្គម។លើសពីសកម្មភាពទាំងនេះ ក្រសួងអប់រំ ក៏បានរៀបចំឱ្យមានការប្រកួតប្រជែងសំខាន់ចំនួនពីរផងដែរ។ ការប្រកួតនោះ ជាការនិយាយជាសាធារណៈ និងការជជែកដេញដោល ដែលបេក្ខភាពសុទ្ធជាសិស្សានុសិស្ស ជាយុវជនដែលនឹងក្លាយជាអ្នកបន្តវេននាពេលអនាគត។ នេះជាការលើកឡើងរបស់ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ នៃក្រសួងអប់រំ។សូមជម្រាបថា ការប្រកួតការជជែកដេញដោលនេះ ជាវគ្គផ្តាច់ព្រ័ត្រ លើប្រធានបទ៖ ការបង្កើនសាលារៀនគំរូ គឺជាមាគ៌ាអាទិភាពក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ដែលមានក្រុមស្របមកពី វិទ្យាល័យ ហ៊ុន សែន កំពង់ចាម សាលារៀនជំនាន់ថ្មី និងក្រុមបដិសេធមកពី សាលាប៊ែលធី អន្តរជាតិ។ចំពោះកម្មវិធី «ប្រកួតនិយាយជាសាធារណៈ របស់ក្រុមប្រឹក្សាយុវជនកម្ពុជា» ជាការប្រកួតប្រជែង របស់តំណាងក្រុមប្រឹក្សាយុវជន មកពី២៥ រាជធានី ខេត្ត អំពីឧត្តនមានុវត្តន៍ របស់ក្រុមប្រឹក្សាយុវជនកម្ពុជា៕អត្ថបទ៖ គឹមហុក  

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ប្រជាសហគមន៍នៅតំបន់ការពារធនធានធម្មជាតិជារនាំងសំខាន់ការពារគម្របព្រៃឈើ

2024/08/07 12:46:50 pm        105
អ្នកនាំពាក្យក្រសួងបរិស្ថាន បញ្ជាក់ថា ប្រជាសហគមន៍នៅតំបន់ការពារធនធានធម្មជាតិជារនាំង​សំខាន់ ដើម្បីចូលរួមចំណែកការពារគម្របព្រៃឈើ ខណៈរាជរដ្ឋាភិបាលប្តេជ្ញានឹងបង្កើនគម្រប​ព្រៃឈើ​ឱ្យ​បានជាង១១លានហិកក្ន្ងឆ្នាំ២០៥០។ ថ្លែងប្រាប់ BTV នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួង​បរិស្ថាន​បានឱ្យដឹងថា ផ្អែកតាមគោលនយោបាយការពារ​ធនធានធម្មជាតិ​របស់រាជរដ្ឋាភិបាល​ក្នុងអាណត្តិទី៧ មានការយកចិត្តទុកដាក់ខ្លាំងមិនខុសពីអាណត្តិមុនៗនោះទេ។ ក្នុងនោះចាប់តាំងពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានប្រែក្លាយតំបន់ការពារធម្មជាតិមានទំហំជាង៧លានហិកតាស្មើនឹង៤០%។ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ជាក់ស្តែង រាជរដ្ឋាភិបាល អាណត្តិទី៧ មានទស្សនវិស័យធ្វើយ៉ាង​ណា​ជំរុញក្នុងឆ្នាំ២០៥០ នឹងបង្កើនគម្របព្រៃឈើឱ្យបាន៦០ភាគរយ កើនឡើងពី៧លានហិកតា​ដល់១១លាន​ហិកតា តាមរយៈយុទ្ធនាការនានា ជាពិសេសយុទ្ធនាការដាំដើមឈើយ៉ាងតិច​១លានពី​ឆ្នាំ២០២៤នេះ។ ជាមួយគ្នា ដើម្បីធានាអំពីការការពារធនធម្មជាតិ អ្នកនាំពាក្យក្រសួងបរិស្ថាន បញ្ជាក់ទៀតថា ក្នុងគោលនយោបាយ និងអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីលើកិច្ចការនេះក៏ទាមទារការពឹងផ្អែកលើប្រជាពលរដ្ឋ ជាពិសេសប្រជាសហគមន៍ដែលជារនាំងជួយការការពារធម្មជាតិ ដោយសារសម្បត្តិធនធានធម្មជាតិជាសម្បត្តិប្រជាពលខ្មែរទាំងអស់។សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសថា ក្នុងពេលខ្លីខាងមុខ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយដីធ្លី ដើម្បីទប់ស្កាត់ការរំលោភបំពាន់ដីធ្លី និងការកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋដោយប្រើប្រាស់ប្រជាពលរដ្ឋ៕ 

CATA៖ ភ្ញៀវទេសចរអន្តរជាតិចាប់ផ្តើមមានមកទស្សនាកម្ពុជាជាបណ្តើរៗឡើងវិញ

2024/08/07 12:31:06 pm        240
នាចុងរដូវ Green Season ចាប់ពីខែសីហានេះ កម្ពុជាចាប់ផ្តើមមានភ្ញៀវទេសចរអន្តរជាតិ មក​ទស្សនា ជាបណ្តើៗឡើងវិញហើយ ខណៈក្នុងរដូវភ្លៀងតិចនេះដែរ បណ្តាសណ្ឋាគារធំៗ ភោជនីយ​ដ្ឋាន និងកញ្ចប់ទេសចរណ៍នានាបានរៀបចំបញ្ចុះតម្លៃពិសេស ជាច្រើនផ្សព្វ​ផ្សាយ​ទៅ​ក្រៅ​ប្រ​ទេស និងមានភាពទាក់ទាញ។លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATA ក៏ដូច​បណ្តា​ការី​ទេសចរណ៍ នានាបានថ្លែងប្រាប់ BTV នៅថ្ងៃទី៧ ខែសីហានេះថាជាក់ស្តែងកម្ពុជារៀងរាល់ឆ្នាំ ចាប់​ពី​ខែឧសភា ដល់ខែកញ្ញា គឺមានភ្ញៀវទេសចរអន្តរជាតិទស្សនាតិចតួច ហើយជា​ការ​កត់​សំគាល់ នៅក្នុងចុងរដូវភ្ញៀវតិចនេះ ពោលពីចាប់ពីខែសីហានេះ តទៅ បណ្តា​ក្រុម​ហ៊ុន​ការី​ទេស​ចរណ៍ និងមគ្គុទេសក៏ទេសចរណ៍ គឺចាប់ផ្តើមទទួលបានភ្ញៀវអន្តរជាតិ មក​ទស្សនា​កម្ពុជា​ជា​បណ្តើរៗ​ឡើងវិញ ហើយនឹងមានខ្លាំងគឺនៅក្នុងខែ តុលា និង ខែវិច្ឆិកា។បណ្តាភ្ញៀវទេសចរអន្តរជាតិ ដែលមមកទស្សនារាជធានីភ្នំពេញថ្លែងដែរថា ជាក់ស្តែង​ក្នុងពេល​មក​ទស្សនា​កម្ពុជា ក្នុងរដូវពេលនេះ គឺមានទេសភាពបៃតងស្រស់ស្អាត ហើយគេក៏បាន​ណែនាំ​ភ្ញៀវ​ទេសចរអន្តរជាតិផ្សេងៗទៀត គួរជ្រើសរើស និងនំាគ្នាមកទស្សនាកម្ពុជា ក្នុងអំឡុងពេល​រដូវ​ទេសចរណ៍​បៃតងនេះ គឺមានភាពស្រស់ស្អាត។បើតាមរបាយការណ៍ស្ថិតិទេសចរណ៍កម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជា​បាន​ទទួល​ទេស​ចរ​អន្តរជាតិមកទស្សនាកម្សាន្តប្រមាណ ៣លាន១៦ម៉ឺននាក់ កើនប្រមាណ២២% បើ​ប្រៀប​ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលមានប្រមាណ ២លាន៥៧ម៉ឺននាក់ ហើយ​ជាកា​រ​កត់​សម្គាល់​ ភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជា ធ្វើដំណើរមកកម្ពុជា តាមផ្លូវគោគ និងផ្លូវទឹក មានចំនួន​ច្រើន​ជាង ធ្វើដំណើរមកកម្ពុជាតាមផ្លូវអាកាស៕ អត្ថបទ ស៊ុម សុខជា 

NEA បន្តសហការជាមួយសាកលវិទ្យាល័យនានាផ្សព្វផ្សាយព័ត៌មានការងារដល់សិស្ស-និស្សិត

2024/08/07 12:10:49 pm        206
គិតមកទល់ពេលនេះមជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បាន​បន្តសកម្មភាពចុះផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យនានា ដើម្បីផ្តល់​ព័ត៌មាន​អំពី​ទីផ្សារការងារ និងនាំយកឱកាសការងារឲ្យខិតជិតដល់យុវជន សិស្ស និស្សិត បំណង​បង្កើន​លទ្ធភាព​នៃការទទួលបានការងារកាន់តែឆាប់រហ័ស។ជួបសម្ភាសន៍ រវាងព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៧ ខែសីហានេះ លោក ជិន ខិ អនុប្រធាន​មជ្ឈ​មណ្ឌល​ការងារ​រាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បានឲ្យដឹងថា ការផ្សព្វផ្សាយរហូតមកដល់ពេលនេះ ឃើញមានការ​ចាប់​អារម្មណ៍​ជា​ច្រើន​ពីសំណាក់យុវជន សិស្ស និស្សិត ក៏ដូចជាអ្នកកំពុងស្វែងរកការងារល្អធ្វើ។ លើស​ពី​នេះទៀត ក៏ទទួលបាន​ការ​សាក​សួរព័ត៌មាន​អំពី​ឱកាស​ការងារ​ក្នុង​វិស័យ​ផ្សេង​ៗ​ជា​ច្រើន​ផងដែរ។លោកឲ្យដឹងទៀតថា ក្រៅពីការងារចុះផ្សព្វផ្សាយខាងលើនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក៏​នឹងបន្តរៀបចំវេទិកាការងារ ពិព័រណ៍ការងារ និងកិច្ចសម្ភាសការងារជាប្រចាំ ដើម្បី​បង្កើត​ជា​កន្លែង​ជួបជុំគ្នាដោយងាយស្រួលរវាងអ្នកស្វែងរកការងារធ្វើ និងនិយោជក​ដែល​កំពុង​ត្រូវ​ការ​ជ្រើស​រើស​បុគ្គលិក អាចពិភាក្សា និងស្វែងយល់អំពីតម្រូវការជំនាញនៅក្នុងទីផ្សារការងារ។លោក ស សត្យា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យវេស្ទើនទទួលស្គាល់ថា ការងារ​ផ្សព្វ​ផ្សាយ​របស់ NEA ពិតជាមានសារៈសំខាន់ណាស់ និងផ្តល់អត្ថប្រយោជន៍ជាច្រើនទៅដល់សិស្ស និស្សិត ព្រោះថា ការសិក្សា ពិតផ្សារភ្ជាប់ជាមួយឱកាសការងារ។ លោកបន្ថែមថា ការចុះផ្សព្វ​ផ្សាយ​តាម​សាកលវិទ្យាល័យរបស់ NEA នេះទៀតសោត ក៏នឹងផ្តល់នូវ​មូលដ្ឋាន​មួយ​ទៀត​ដល់​និស្សិត ក្នុងការពិចារណា ក្នុងការចាប់យកជំនាញ និងអាជីព​ក្រោយ​បញ្ចប់​ថ្នាក់​សិក្សា​របស់​ពួក​គេ​ទៅ​ថ្ងៃ​អនាគតខាងមុខ។យោងតាមកាលវិភាគរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ការផ្សព្វ​ផ្សាយ​ឱកាស​ការងារ​នៅ​តាម​សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា នៅរាជធានីភ្នំពេញ សម្រាប់ថ្ងៃទី៧ ខែសីហា ឆ្នាំ​២០២៤នេះ រួមមាន៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM), សាកលវិទ្យាល័យមេគង្គកម្ពុជា (CMU) ,សាកលវិទ្យាល័យវេស្ទើន (WU) , សាកលវិទ្យាល័យពុទ្ធិសាស្ត្រ (UP) , វិទ្យាស្ថាន​ជាតិ​កសិកម្មព្រែកលៀប (NIA) និងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (UEF)។ ដោយឡែក នៅថ្ងៃទី៨ ខែសីហាស្អែកនេះ NEA នឹងបន្ត​សកម្មភាព​ចុះ​ផ្សព្វផ្សាយ​ឱកាស​ការងារ​នៅ​តាម​សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានាបន្ថែមទៀត ដែលរួមមាន៖ សាកល​វិទ្យាល័យ​ភូមិន្ទ​និតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) , សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បះ (RUFA) , សាកលវិទ្យាល័យអន្តរជាតិ ( IU) និងសាកលវិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា​(PUC)​៕ អត្ថបទដោយ ឈិត បូរ៉ាវី 

គណៈប្រតិភូរដ្ឋសភាកម្ពុជា​ អញ្ជេីញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលេីកទី៧ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ស្តីពីគ្រឿងញៀន (The 7th AIPACODD) នៅប្រទេសឡាវ

2024/08/07 11:49:09 am        148
ភ្នំពេញ៖ គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ​ ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ រួមជាមួយ​ លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការទី៤ ឯកឧត្តម ងួន សុជាតិ សមាជិកគណៈកម្មការទី៧ និងឯកឧត្តម​ ហ៊ាង ធុល​ ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ​ នៃរដ្ឋសភា បានអញ្ជេីញចូលរួមកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការពិគ្រោះយោបល់ស្តីពីគ្រឿងញៀនរបស់អន្តរសភាអាស៊ាន(AIPA) នៅទីក្រុងហ្លួងព្រះបាងនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី៦-៨ ខែសីហា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម Khambay DAMLATH អនុប្រធានរដ្ឋសភាឡាវ ដោយមានការស្វាគមន៍ពី​ ឯកឧត្តម​ Khamkhan Chanthavisouk អភិបាលខេត្តហ្លួងព្រះបាង និងការចូលរួមពីសភាប្រទេសជាសមាជិកអាយប៉ា ចំនួន៩ប្រទេស លើកលែងតែសភាសហភាពមីយ៉ាន់ម៉ាមិនបានចូលរួម។ ក្នុងនោះក៏មានការចូលរួមចែករំលែកព័ត៌មាន​ និងបទពិសោធពីបញ្ហាពាក់ព័ន្ធនឹងគ្រឿងញៀន ដូចជា៖ តំណាងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតឡាវ​ តំណាងឧត្តមមន្ត្រីអាស៊ានស្តីពីបញ្ហាគ្រឿងញៀន(ASOD) និងតំណាងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC)​ ។ល។

សម្តេចកិត្តិសង្កហបណ្ឌិត ម៉ែន សំអន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតចិនចូលជួបសម្តែងការគួរសម

2024/08/07 11:41:37 am        170
សម្តេចកិត្តិសង្កហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤នេះ វិមាន៧មករា បានអនុញ្ញាតអោយ ឯកឧត្តម វ៉ាង វិនពីង (Wang Weinbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មីចូលជួបសម្តែងការគួរសម។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រមុខ​មុខងារសាធារណៈអាស៊ាន

2024/08/07 10:47:27 am        265
ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញ​ដឹក​នាំ​គណៈ​ប្រតិភូ​កម្ពុជា ចូលរួមក្នុងកិច្ចប្រជុំប្រមុខមុខងារសាធារណៈ នៃកិច្ចសហប្រតិបត្តិការអាស៊ាន និង​អាស៊ាន​បូកបី ស្តីពីកិច្ចការមុខងារសាធារណៈ នៅរាជធានីបង់ដាសេរីបេកាវ៉ាន់ ប្រទេសប្រ៊ុយ​ណេដា​រូហ្សាឡាម។ កិច្ចប្រជុំនាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នេះ មានការអញ្ជើញ​ចូល​រួម​ពី​អគ្គ​លេខាធិការអាស៊ាន ប្រមុខមុខងារសាធារណៈរបស់ប្រទេសអាស៊ានទាំង១០ និងដោយ​មាន​ប្រទេសទីម័រខាងកើតជាអ្នកចូលរួមអង្កេត។ លុះដល់ពេលរសៀល ប្រមុខ​មុខងារ​សាធារណៈ​នៃ​ប្រទេស​បូកបី រួមមានសាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េខាងត្បូង នឹង​មានវត្តមានបន្ថែមទៀត។ ក្នុងកិច្ចប្រជុំនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចូលរួមផ្លាស់ប្តូរទស្សនៈ លើសេចក្តីព្រាង សេចក្តីថ្លែងការណ៍ស្តីពី ការពង្រឹងយុទ្ធសាស្ត្ររដ្ឋាភិបាលលើបញ្ហាសុខភាពផ្លូវចិត្ត និងសុខុមាលភាព ក្នុងវិស័យសាធារណៈ ដើម្បីទទួលបានតុល្យភាពនៃជីវិត និងការងារ។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីផ្ទេរតំណែងប្រធាន ACCSM និង ACCSM+3 រួមទាំងការចាក់បង្ហាញវីដេអូស្វាគមន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា ពោលគឺកម្ពុជា នឹងក្លាយជាប្រធាន ក្នុងការដឹកនាំការងារកិច្ចសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ រួមបញ្ចូលទាំងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសំខាន់នានាក្នុងក្របខណ្ឌខាងលើសម្រាប់ឆ្នាំ២០២៤-២០២៦។

ឯកឧត្តម ហេង សួរ ផ្តាំផ្ញើឱ្យនិស្សិតចេញទៅសិក្សានៅ​ជប៉ុនបន្តផ្សព្វផ្សាយ​កិត្តិនាមកម្ពុជា​លើឆាកអន្តរជាតិ

2024/08/07 09:46:59 am        234
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៦ សីហា ឆ្នាំ​២០២៤ បានជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីចំនួន ២៩រូប​ដែលទ​ទួល​បាន​អាហារូបករណ៍​ទៅសិក្សារនៅប្រទេសជប៉ុនក្រោមគម្រោងអភិវឌ្ឍន៍ធនធានមនុស្ស (JDS) និង​គម្រោងអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT។យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ជំនួ​ប​នេះ​ធ្វើឡើង​ដើម្បីផ្តល់ឱកាសដល់​និស្សិត​ជ័យលាភីអាហារូបករណ៍បានជួបជជែក ក៏ដូចជាទទួលយកនូវបទពិសោធន៍ ព័ត៌មាន និង​អនុសាសន៍​ល្អៗពីថ្នាក់ដឹកនាំក្រសួងការងារ ដែលធ្លាប់ជាអតីត​និស្សិត​នៅ​ប្រទេសជ​ប៉ុ​នមុ​នពេល​ចេញដំណើរ។ ក្រៅពីណែនាំពីជីវិតរស់នៅបរទេស​ឃ្លាតពីគ្រួសារ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យជ័យ​លាភី​អាហា​រូបករណ៍ទាំងអស់ធ្វើជាទូតសុឆន្ទៈរបស់កម្ពុជា ដើម្បីផ្សព្វផ្សាយ​ពី​វឌ្ឍនភាព​របស់​ប្រទេស​ទៅ​កាន់​បរទេស ព្រោះវាជាឱកាសក្នុងការផ្សព្វផ្សាយដោយ​ផ្ទាល់​ជូនមិត្តភ​ក្តិ​ជា​ជន​បរទេស​ឱ្យ​ស្គាល់​ពី​កម្ពុជាដែលជាប្រទេសមានវប្បធម៌ ប្រាង្គប្រាសាទ​អង្គរវត្ត​ដែល​ជា​សម្បតិ្ត​បេតិកភណ្ឌ​ពិភព​លោក​ល្អឯក និងចំណុចវិជ្ជមានផ្សេងៗទៀតដែលកម្ពុជាមាន ដើម្បីកៀងគរអ្នកវិនិយោគ និង​អ្នកទេសចរណ៍មកកាន់កម្ពុជាបន្ថែមទៀត ដើម្បីជា​ប្រយោជន៍​ដល់​សង្គម​ជាតិ​ក្នុង​នាម​ជា​បញ្ញវន្ត​។ ក្រសួងការងារ បានបញ្ជាក់ថា ជំនួបនៅថ្ងៃនេះជាលើកទី៦ ហើយដែលឯកឧត្តម ហេង សួរបាន​ជួបសំណេះសំណាលជាមួយនិស្សិតដែលនឹងត្រូវ​បន្តការ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ចា​ប់​ពី​ឆ្នាំ​២០២០​មក៕ អត្ថបទ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំអ៊ុយក្រែន បានផ្ញើលិខិតស្នើសុំគ្រាប់រំសេវការពារដែនអាកាស Patriot ពីលោក Trump
05/28/2026 09:05 AM
អ៊ីស្រាអែលចេញបញ្ជាជម្លៀសប្រជាជនចេញពីតំបន់ភាគខាងត្បូងលីបង់ និងប្រកាសជាតំបន់ប្រយុទ្ធ
05/28/2026 08:05 AM
លោក Trump និយាយថាអាមេរិក «មិនទាន់ពេញចិត្ត» ជាមួយកិច្ចព្រមព្រៀងអ៊ីរ៉ង់នៅឡើយទេ
05/28/2026 08:05 AM
ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
05/27/2026 09:05 PM
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
05/27/2026 09:05 PM
ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
05/27/2026 09:05 PM
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
05/27/2026 08:05 PM
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង
05/27/2026 08:05 PM
អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក
05/27/2026 08:05 PM