ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម

2024/08/07 09:31:38 am        169
នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២ ៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក អាសាដ យ៉ាកុប (Asad Yaqub) តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំព្រះរាជាណាចក្រកម្ពុជានៃធនាគារពិភពលោក ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តមអគ្គលេខាធិការអាស៊ាន

2024/08/07 09:20:39 am        193
នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក្នុងឱកាសនៃកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន និងអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈ នៅប្រទេសប្រ៊ុយណេដារូស្សាឡាម។ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានចូលរួមសូមអបអរសាទរ កម្ពុជាសម្រាប់ភាពជាប្រធានប្តូរវេនរបស់អាស៊ាន លើក្របខណ្ឌកិច្ចប្រជុំសហប្រតិបត្តិការអាស៊ាន លើកទី២៣ និងអាស៊ានបូកបី លើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ ដែលនឹងគ្រោងរៀបចំនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានបញ្ជាក់នូវការគាំទ្រយ៉ាងពេញទំហឹងរបស់អគ្គលេខាធិការដ្ឋានអាស៊ាន ចំពោះកម្ពុជា ក្នុងការធ្វើជាប្រធាន ACCSM នៅឆ្នាំ ២០២៤-២០២៦។

មន្ត្រី​ជលផលខេត្តកំពង់ចាមបន្តចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រស្រុកកងមាស

2024/08/07 09:14:27 am        319
កំពង់ចាម​៖​ មន្ត្រី​ជំនាញ​នៃខណ្ឌរដ្ឋបាលជលផលកំពង់ចាម​ សហការជាមួយ​កម្លាំងសមត្ថកិច្ច​មូលដ្ឋាន​ស្រុកកងមាស​ បន្តចុះ​ប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលខុសច្បាប់​ នៅតាមបឹង​ ក្នុងភូមិសាស្ត្រស្រុកកងមាស​ខេត្តកំពង់ចាម​។ ដោយមានសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលា​ដំបូង​ខេត្តកំពង់ចាម លោក​ លី​ ស្រ៉ី​ នាយកខណ្ឌស្តីទីជលផលកំពង់ចាម​ បានដឹកនាំកម្លាំងសមត្ថកិច្ច​ចំរុះ បន្ត​ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល​នៅថ្ងៃទី៦​ ខែសីហា​ ឆ្នាំ​២០២៤​ ចុះ​បង្ក្រាបបាន២ករណី ដោយកសាងសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីជលផល និងរុះរើ​កាប់​បំផ្លាញ​ចោល​វត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុ។ លោកនាយខណ្ឌ​ បញ្ជាក់​ថា​ ក្នុងប្រតិបត្តិការ​បង្ក្រាបនេះដែរ​ ជាលទ្ធផល​ កម្លាំងសមត្ថកិច្ច​ជំនាញ​បាន​ដកហូត​និងបំផ្លាញ់ចោលវត្ថុតាងរួមមាន៖​ ឧបករណ៍លូស្បៃមុងចំនួន៣៩មាត់, របាំងស្បៃ​មុង​ប្រវែង​១៦៨៥ម៉ែត្រ, បង្គោលចម្រឹងចំនួន ៣៧០ដើម​និងបានចាក់លែងកូនត្រីចម្រុះទម្ងន់ ១៩៥​គីឡូក្រាម​ផងដែរ៕

ស្ពានបាឡេឆ្លងកាត់រវាងឃុំអារក្សត្នោត ទៅឃុំទួលសំបួរ នៃស្រុកស្ទឹងត្រង់ ត្រូវបានទឹកជំនន់ទឹកភ្លៀងហូរច្រោះបាក់ស្រុត

2024/08/07 08:28:25 am        262
កំពង់ចាម​៖​ អាជ្ញាធរខេត្តកំពង់ចាម​ បានចេញសេចក្តីជូនដំណឹង​ដល់បងប្អូនប្រជាពលរដ្ឋ​ ដែលធ្វេីដំណេីរឆ្លងកាត់ស្ពានបាឡេ​ក្នុងឃុំទួលសំបួរ​នេះ​ គឺមិនអាចធ្វេីដំណេីរឆ្លងកាត់បានទេ​ ដោយត្រូវបញ្ចៀសការធ្វើចរាចរណ៍តាមផ្លូវផ្សេងជំនួសវិញ។ តាមបេីការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ​បានឲ្យដឹងថា​ ហេតុការណ៍​បាក់ស្រុតស្ពានបាឡេ​នេះ​ កេីតឡេីងតាំងនៅរសៀលថ្ងៃទី៥​ខែសីហា​ ឆ្នាំ​២០២៤នេះ​ បង្កឡេីងដោយសារទឹកជំនន់ទឹកភ្លៀងហូរច្រោះបាក់ស្រុត។ ស្ពានបាឡេ​ដែលតភ្ជាប់ពីឃុំអារក្សត្នោត ទៅឃុំទួលសំបួរ នៃស្រុកស្ទឹងត្រង់នេះ​ បច្ចុប្បន្ន​ អាជ្ញាធរស្រុក​ បានផ្អាកចរាចរណ៍ហេីយ​ មិនអាចធ្វើដំណើរឆ្លងកាត់បានឡើយ ដោយផ្សព្វផ្សាយ​ ឲ្យបងប្អូនប្រជាពលរដ្ឋ​ បញ្ចៀសការធ្វើចរាចរណ៍តាមផ្លូវផ្សេងវិញ៕​

ឯកឧត្តម ឃឹម ហ្វីណង់ ស្នើឲ្យកសិកររួមគ្នាផលិតជាទម្រង់សហគមន៍ដើម្បីពង្រឹងគុណភាពដំណាំឡើងវិញ

2024/08/06 09:48:39 pm        71
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកថា ប្រជាកសិករនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលតែងតែខាតបង់ផលដំណាំ ដោយសារបញ្ហាជំនន់ទឹកភ្លៀងស្ទើរតែរៀងរាល់ឆ្នាំ គួរពិចារណារួមគ្នាផលិតជាទម្រង់សហគមន៍ ដើម្បីការពារសមាជិកម្នាក់ៗពីហានិភ័យនៃការប្រែប្រួលអាកាសធាតុ ខណៈពេលដែលក្នុងឆ្នាំនេះ ជាង៥០% នៃដំណាំស្រូវ ៨១៥ហិកតា ដែលទើបទទួលរងផលប៉ះពាល់ពីទឹកជំនន់ ខូចខាតធ្ងន់ធ្ងរមិនអាចស្តារឡើងវិញបាន។ ឯកឧត្តម បានសសេរទៀតថា បើតាមលក្ខខណ្ឌភូមិសាស្ត្រ តំបន់នេះ គឺជាទីតាំងទំនាបខ្លាំង និងកន្លែងមុខទឹកហូរកាត់ពីផ្ទៃរងទឹកភ្លៀងនៃជួរភ្នំក្រវ៉ាញទៅកាន់បឹងទន្លេសាប ងាយនឹងរងជំនន់ទឹកភ្លៀងណាស់។ ជាទូទៅ មួយឆ្នាំធ្វើស្រែបានតែម្តង និងសមស្របជាមួយប្រភេទស្រូវឡើងតាមទឹកតែប៉ុណ្ណោះ។ ឯកឧត្តមបានបន្ថែមទៀតថា ការបង្កបង្កើនផលស្រូវស្រាលពិតជាប្រថុយប្រថានខ្ពស់ ទាមទារឱ្យមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រច្រើន និងមានផែនការច្បាស់លាស់ទើបអាចធ្វើទៅបាន ហើយក៏ប្រហែលត្រូវធ្វើពិពិធកម្មជាប្រភេទដំណាំផ្សេងបន្ថែមក្រៅពីស្រូវផងដែរ។ ឯកឧត្តម ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា ទាំងអស់ខាងលើនេះ ពិតជាពិបាកសម្រេចបានសម្រាប់កសិករធ្វើជាលក្ខណៈគ្រួសារ តែអាចធ្វើឡើងក្នុងទម្រង់ជាសហគមន៍បាន។ នេះគឺជាដំណោះស្រាយមួយដែលបងប្អូនកសិករបានព្រមនឹងទទួលយកទៅពិចារណា ចំណែកឯការជួយជាគ្រាប់ពូជសម្រាប់ការបង្កបង្កើនផលឡើងវិញត្រូវរង់ចាំរហូតដល់ខែវិច្ឆិការក្រោយទឹកស្រកវិញទើបអាចធ្វើទៅបាន៕

ក្រសួងការងារ៖ រោងចក្រខណ្ឌពោធិ៍សែនជ័យ អនុវត្តច្បាប់និងផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិតបានយ៉ាងខ្ជាប់ខ្ជួន

2024/08/06 09:34:18 pm        44
ភ្នំពេញ៖ តាមការចាត់តាំងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពិនិត្យមើលស្ថានភាពការងារ និងសាកសួរសុខទុក្ខកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសនានា នៅថ្ងៃទី៦ សីហា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំចំនួន ៣រូប បានចុះជួបជាមួយកម្មករនិយោជិត និងតំណាងនិយោជកក្នុងរោងចក្រចំនួន៣ទីតាំង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីពិនិត្យមើលស្ថានភាពការងារ និងលក្ខខណ្ឌការងារ។  កម្មវិធីចុះជួបសំណេះសំណាល រួមនិងទទួលទានអាហារថ្ងៃត្រង់ជាមួយកម្មករនិយោជិត រួមមានរោងចក្រ CWKH Garment (Cambodia) Limited. ដឹកនាំដោយ ឯកឧត្តម ឡេង សែ រដ្ឋលេខាធិកា, រោងចក្រ VICMARK FASHIONS (CAMBODIA) CO.,LTD. ដឹកនាំ ឯកឧត្តម សោម អូន រដ្ឋលេខាធិការ និងរោងចក្រ XIN YUNFENG (CAMBODIA) FASHION CO., LTD. ដឹកនាំដោយឯកឧត្តម វ៉េង ហៀង អនុរដ្ឋលេខាធិការ។ នៅក្នុងឱកាសជួបសំណេះសំណាល ពិនិត្យស្ថានភាពការងារ និងទទួលទានអាហារថ្ងៃត្រង់ជាមួយកម្មករនិយោជិតដែលកំពុងបំពេញការងារនៅរោងចក្រកាត់ដែរសម្លៀកបំពាក់ CWKH Garment (Cambodia) Limited. ឯកឧត្តម ឡេង សែ បានជួបពិភាក្សាការងារជាមួយតំណាងម្ចាស់រោងចក្រ និងបានដើរពិនិត្យដោយផ្ទាល់នៅក្នុងដំណើរការផលិតកម្ម ក្នុងរោងចក្រ ដូចជា កន្លែងកាត់ដេរ កន្លែងវេចខ្ចប់ តុកាត់ ឃ្លាំង ផ្នែក QC(ការពិនិត្យគុណភាព) កន្លែងបំបៅកូន ទារកដ្ឋាន និងពេទ្យសង្គ្រោះផងដែរ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណទៅដល់ម្ចាស់រោងចក្រ សហគ្រាស ដែលបានអនុវត្តលក្ខខណ្ឌការងារ និងផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មករបានត្រឹមត្រូវស្របតាមច្បាប់ការងារ។ ក្នុងនោះ ភាគីរោងចក្របានផ្តល់ដូចជា ប្រាក់ឈ្នួលគោលអប្បបរមា ២០៤ដុល្លារក្នុងមួយខែ, ការផ្តល់ប្រាក់រង្វាន់ធ្វើការងារទៀងទាត់, ប្រាក់រង្វាន់អតីតភាពការងារ, ប្រាក់ថែមម៉ោង, ថ្លៃស្នាក់នៅ, សោហ៊ុយធ្វើដំណើរ, ប្រាក់ថ្លៃបាយថ្ងៃត្រង់, ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ រួមនិងអត្ថប្រយោជន៍ផ្សេងៗទៀត។ ទន្ទឹមនេះដែរ ក្នុងការចុះជួបសំណេះសំណាល សួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិត ដែលកំពុងបំពេញការងារនៅរោងចក្រ VICMARK FASHIONS (CAMBODIA) CO.,LTD. ឯកឧត្តម សោម អូន បានកត់សំគាល់ឃើញថា ទំនាក់ទំនងវិជ្ជាជីវៈ រវាងកម្មករនិយោជិត ជាមួយនិយោជកមានភាពល្អប្រសើរ ខណៈដែលម្ចាស់រោងចក្របានអនុវត្តលក្ខខណ្ឌការងារបានល្អ និងបានផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មនិយោជិតបានយ៉ាងល្អដូចដែលច្បាប់ការងារបានកំណត់។ ឯកឧត្តម បានស្នើឱ្យម្ចាស់រោងចក្រ សូមបន្តយយកចិត្តទុកដាក់លើសុវត្ថិភាពរបស់កម្មករនិយោជិតទាំងអស់ ជាពិសេសបន្តផ្តល់អត្ថប្រយោជន៍ឱ្យបានពេញលេញតាមច្បាប់ការងារជូនដល់កម្មករនិយោជិតទាំងអស់ផងដែរ។ ដោយឡែក ក្នុងឱកាសពិនិត្យមើលស្ថានភាពការងារ និងជួបសំណេះសំណាលជាមួយកម្មករនិយោជិត ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ XIN YUNFENG (CAMBODIA) FASHION CO.,LTD ឯកឧត្តម វ៉េង ហៀង បានគូសបញ្ជាក់ថា ការចុះសួរសុខទុក្ខកម្មករនិយោជិតដោយផ្ទាល់នៅតាមរោងចក្រនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅលើកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសទាំងអស់នៅទូទាំងប្រទេស ធ្វើយ៉ាងណាផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាល ជាមួយបណ្តាម្ចាស់រោងចក្រ សហគ្រាស ជាពិសេសនោះគឺសុខទុក្ខរបស់កម្មករនិយោជិតដែលរដ្ឋាភិបាលតែងតែគិតគូរជានិច្ច។ឯកឧត្តម ក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការ ក្នុងការលើកកម្ពស់សុខដុមនីយកម្មនៅតាមគ្រឹះស្ថាន រោងចក្រ សហគ្រាស។ ឯកឧត្តមក៏បានស្នើឱ្យម្ចាស់រោងចក្រខាងលើ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចដែលត្រូវបានកំណត់ដោយច្បាប់ និងបទដ្ឋានគតិយុត្ត ដែលមានស្រាប់របស់កម្ពុជាផងដែរ៕

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាស្តីពីកត្តាកំណត់ភាពជាអ្នកដឹកនាំ សម្រាប់មន្រ្តីរាជការក្រោមឱវាទ

2024/08/06 09:29:50 pm        58
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាលើកត្តាកំណត់ភាពជោគជ័យសម្រាប់ការដឹកនាំ សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៤០៦៧នាក់, នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាល និងបានលើកទឹកចិត្ត គាំទ្រជំរុញឱ្យគ្រប់បណ្តាថ្នាក់ដឹកនាំមូលដ្ឋានបន្តខិតខំធ្វើការងាររបស់ខ្លួន ហើយនឹងចេះជួយគ្នាទៅវិញទៅមកតាមឋានានុក្រម ដូចជាឧទាហរណ៍ដែលឯកឧត្តមសាស្រ្តាចារ្យបានលើកឡើង សម្រាប់ធ្វើជាគំរូល្អនៅ ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។នៅក្នុងបទបាឋកថា ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីចែករំលែកបទពិសោធន៍ និងគន្លឹះនៃអ្នកដឹកនាំថា តើគួរមានចំណេះដឹងបែបណាដើម្បីដឹកនាំនៅក្នុងមូលដ្ឋានរបស់ខ្លួនបានជោគជ័យ។ ជារួមអ្នកដឹកនាំគ្រប់រូបត្រូវមានចំណេះដឹងទូលំទូលាយឱ្យបានច្រើនមុខជំនាញដោយការសិក្សាស្វែងយល់ និងត្រូវដឹង ត្រូវស្គាល់ការងារដែលខ្លួនធ្វើ និងទទួលបន្ទុកឱ្យបានច្បាស់លាស់ ដែលមានការសួរនាំដល់សមាជិកក្រុមទាំងអស់ដើម្បីបង្កើតក្រុមការងារដែលមានប្រសិទ្ធិភាព។ អ្នកដឹកនាំត្រូវមានយុទ្ធសាស្រ្តកសាងក្រុម និងចេះបង្កើតភាពស្និទ្ធស្នាលជាមួយក្រុមការងារ ដើម្បីធ្វើការរួមគ្នាសម្រេចផែនការយុទ្ធសាស្រ្តរបស់អង្គភាពរបស់ខ្លួន។ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មណ្ឌលសុខភាពគោកចក ក្នុងខេត្តសៀមរាបក៏បានចូលរួមធ្វើបទបង្ហាញពីការប្រើប្រាស់ PDIA ក្រោមប្រធានបទ “ហេតុអ្វីបានជាប្រជាជនមួយចំនួនពុំទាន់មកប្រើប្រាស់សេវាសុខភាពនៅមណ្ឌលសុខភាពគោកចក?”។សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល អង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង ៥ ចាប់តាំងពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ជាតិ៕អត្ថបទ រដ្ឋា

ពលការិនីអារ៉ាប៊ីសាអូឌីតចំនួន ២៦នាក់ថែមទៀត បានវិលត្រឡប់មកកម្ពុជាវិញដោយសុខសុវត្ថិភាព

2024/08/06 08:44:35 pm        53
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថាប័នពាក់ព័ន្ធ បានសម្របសម្រួលឱ្យពលការិនីចំនួន ២៦នាក់បន្ថែមទៀត បានវិលត្រឡប់មកប្រទេសកម្ពុជាវិញប្រកបដោយសុវត្ថិភាព។នៅក្នុងសេចក្តីជូនដំណឹងស្តីពី វឌ្ឍនភាពនៃការអន្តរាគមន៍ជួយដល់ពលការិនីខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីត ឱ្យបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ចុះថ្ងៃទី៦ សីហា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃនេះ ក្រសួងបានរៀបចំឱ្យពលការិនីវិលត្រឡប់មកមាតុប្រទេសវិញសរុបចំនួន ១០៤នាក់រួចហើយ។ការមកដល់របស់ពលការិនី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តីការក្រសួង ដោយពលការិនីបានជួបជុំជាមួយក្រុមគ្រួសារប្រកបដោយភាពនឹករលឹក និងសប្បាយរីករាយ។ បន្ថែមពីនេះទៀត មន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួង ក៏បានផ្តល់ការពិនិត្យសុខភាពដល់ពលការិនី ណែនាំអំពីឱកាសការងារ ដើម្បីផ្តល់ការងារថ្មីធ្វើ និងការចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រមទាំងបានជូនពួកគេទៅកាន់គេហដ្ឋានរៀងៗខ្លួនប្រកបដោយសុវត្ថិភាព៕អត្ថបទ៖ ឈិត បូរ៉ាវី

ឯកឧត្តម យឿន យឿត ផ្ញើសារអបអរសាទរនិងថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញ ជាអធិបតីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

2024/08/06 08:41:42 pm        71
ភ្ណំពេញ ៖ ឯកឧត្តម យឿន យឿតទីប្រឹក្សារាជរដ្ឋាភិបាល និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ថៅ និម្មល បានផ្ញើសារអបអរសាទរ និងថ្លែងអំណរគុណ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានចុចបូតុងបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ កាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ។ការដ្ឋាន «ព្រែកជីកហ្វូណនតេជោ» គឺជាការគាស់រំលើងឡើងវិញនូវព្រែកជីក ដែលកម្ពុជាមានក្នុងសម័យហ្វូណន ឬសម័យនគរភ្នំ ជានគរដំបូងរបស់ខ្មែរ និងជាពេលវេលាដែលខ្មែរមានការរីកចម្រើន និងរុងរឿងបំផុត។ ជាភ័ព្វសំណាងសម្រាប់ជាតិកម្ពុជា ក្រោមមាគ៌ាដ៏អស្ចារ្យ និងមគ្គទេសក៍ដ៏ឆ្នើមនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យកម្ពុជាស្គាល់ការរួបរួម និងសុខសន្តិភាពជាថ្មី បានផ្តល់ឱកាសឲ្យកម្ពុជា មានឱកាសគាស់រំលើងឡើងវិញ នូវបណ្តាញផ្លូវទឹកដ៏សំខាន់របស់អាណាចក្រខ្មែរឡើងក្រោយកប់បាត់ជិត២ពាន់ឆ្នាំ។គម្រោង «ព្រែកជីកហ្វូណនតេជោ» គឺជាផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ពិធីបើកការដ្ឋានព្រែកជីក ដែលមានគុណប្រយោជន៍មហាសាលសម្រាប់ជាតិខ្មែរ ត្រូវបានរៀបចំឡើងនៅចំណុច ចាប់ផ្តើមនៃព្រែកជីកពីដងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។«ព្រែកជីកហ្វូណនតេជោ» នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលានិងចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា៕

ក្រសួងកសិកម្មគ្រោងផ្តល់ដង្កូវនាងពូជសូត្រមាសប្រមាណ ៥ពាន់ពង ដល់សិប្បកម្មតម្បាញនៅខេត្តសៀមរាប

2024/08/06 07:51:38 pm        132
ភ្នំពេញ៖ ដើម្បីស្ដារឡើងវិញសិប្បកម្មតម្បាញសូត្រដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរឱ្យឋិតឋេរគង់វង្ស។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងសហការផ្លាស់ប្តូរបច្ចេកទេសជាមួយសិប្បកម្មតម្បាញ នៃក្រុមហ៊ុនសិប្បករអង្គរ ក្នុងស្រុកពួក ខេត្តសៀមរាប ព្រមទាំងបន្តផ្តល់ពងដង្កូវនាងពូជសូត្រមាសប្រមាណ ៥,០០០ពង ក្នុងខែសីហានេះ និងផ្តល់ពូជមនប្រមាណ ៥០បាច់ ឬ ១,០០០ដើមទៀត ក្នុងខែកញ្ញា ឆ្នាំ២០២៤។បើតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦ ខែសីហានេះ បានបញ្ជាក់ក្នុងបណ្តាញសង្គមថា អស់រយៈពេលជាង៧ខែកន្លងមកនេះ លោក យិន ច័ន្ទសុធី អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងក្រុមការងារបច្ចេកទេស បានជួបជាមួយតំណាងក្រុមហ៊ុនសិប្បករអង្គរ ជាបន្តបន្ទាប់ និងបានផ្ដល់ជូនគ្រាប់ពូជដំណាំមនសម្រាប់ការបណ្ដុះ។ ក្នុងនោះ កាលពីថ្ងៃទី៣១ ខែកក្កដាកន្លងទៅ ក្រុមការងារអគ្គនាយកដ្ឋានកសិកម្ម បានផ្តល់ពងដង្កូវនាងពូជ CK174 ជាពូជរបស់ខ្មែរ ប្រមាណ ៥,០០០ពង ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ ហើយបានចុះពិនិត្យនិងផ្លាស់ប្តូរបច្ចេកទេសលើការដាំដុះដំណាំមន ការចិញ្ចឹមដង្កូវនាង ពិនិត្យកូនមនបណ្តុះដោយគ្រាប់ដែលអគ្គនាយកដ្ឋានកសិកម្មបានផ្តល់ជូនកាលពីលើកមុន។លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំឡុងចុះពិនិត្យវឌ្ឍនភាពការងារដាំដើមមន និងចិញ្ចឹមដង្កូវនាង សម្រាប់ផលិតសូត្រ នៅសិប្បកម្មតម្បាញនៃក្រុមហ៊ុនសិប្បករអង្គរ (អាទីហ្សង់អង្គរ) ក្នុងស្រុកពួក ខេត្តសៀមរាប បានកត់សម្គាល់ពីភាពរីកចម្រើនយ៉ាងលឿនរហ័សនៃសិប្បកម្មតម្បាញរបស់ក្រុមហ៊ុនអាទីហ្សង់អង្គរ ចាប់តាំងពីពេលដែលសិប្បកម្មនេះ មានតែកូនដើមមនទើបដាំរហូតដល់ពេលនេះដែលដើមមនលូតលាស់ធំធាត់បានល្អ។ មិនត្រឹមតែប៉ុណ្ណោះ សិប្បកម្ម ចាប់ផ្ដើមចិញ្ចឹមដង្កូវនាងសម្រាប់ស្រាវសូត្រ ដើម្បីផលិតជាផលិតផលផ្សេងៗដែលមានគុណតម្លៃផ្នែកវប្បធម៌ និងតម្លៃបន្ថែមផ្នែកសេដ្ឋកិច្ច ព្រមទាំងផ្ដល់ការងារដល់ប្រជាជននៅក្នុងតំបន់ ដែលភាគច្រើនជាស្ដ្រី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump និយាយថាអាមេរិក «មិនទាន់ពេញចិត្ត» ជាមួយកិច្ចព្រមព្រៀងអ៊ីរ៉ង់នៅឡើយទេ
05/28/2026 08:05 AM
ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
05/27/2026 09:05 PM
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
05/27/2026 09:05 PM
ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
05/27/2026 09:05 PM
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
05/27/2026 08:05 PM
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង
05/27/2026 08:05 PM
អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក
05/27/2026 08:05 PM
នគរបាលអេស្ប៉ាញសម្រុកចូលទីស្នាក់ការកណ្តាលគណបក្សសង្គមនិយមរបស់លោក Sanchez
05/27/2026 08:05 PM
ហ្គាណាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ក្រោយការវាយប្រហារប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូង
05/27/2026 08:05 PM