ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង

ព័ត៌មានជាតិ

ឯកឧត្តម ឌិត ទីណា ណែនាំដល់មន្ត្រីឲ្យរាយការណ៍ព័ត៌មានតួលេខស្ថិតិដំណាំឱ្យច្បាស់លាស់ ដើម្បីប្រសិទ្ធិភាពការងារ

2024/08/01 03:40:55 pm        333
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃម្សិលមិញ បាន​អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោងបង្កើតប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន និង​ការ​អភិវឌ្ឍធនធានមនុស្ស ដំណាក់កាលទី៣ នៅទីស្តីការក្រសួង ដើម្បីពិនិត្យ និង​តាម​ដាន​ស្ថាន​ភាព​ពាក់ព័ន្ធវិស័យកសិកម្ម។ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១ ខែសីហានេះ បានឲ្យ​ដឹង​ក្នុង​បណ្តាញ​សង្គមថា ក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ត្រី​ជំនាញ​ត្រូវ​តាម​ដាន​វិភាគ ពីតួលេខស្ថិតិនៃប្រភេទដំណាំសំខាន់ៗឱ្យច្បាស់លាស់ រាយការណ៍នូវ​ភាព​ជាក់​ស្តែង និងពិតប្រាកដ ហើយត្រូវអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមាន​ភាព​ម្ចាស់ការ​។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ដល់អ្នកជំនាញ ត្រូវសិក្សាលម្អិតបន្ថែមទៀត ដើម្បី​រៀបចំគម្រោងផែនការមួយច្បាស់លាស់ ព្រមទាំងវាយតម្លៃនូវ​លទ្ធផល និង​ផល​ប៉ះពាល់​ផ្សេងៗ​ទាំង​លក្ខណៈបច្ចេកទេស និងនយោបាយ ជាពិសេសត្រូវប្រើប្រាស់ថវិកា​ឱ្យចំគោល​ដៅ​ និង​មានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយមុនធ្វើការអនុវត្តគម្រោងនេះ៕

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា​របស់តំបន់​ប្រតិបត្តិការសឹករងព្រះសីហនុ

2024/08/01 02:55:18 pm        675
ព្រះសីហនុ៖ នៅតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ មានរៀបចំ​កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការ អគារគិលានដ្ឋាន និងអគារផ្ទះបាយ ព្រមទាំង​សមិទ្ធផល​នានារបស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និង​ជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង បានយកយុទ្ធសាស្ត្រឈ្នះឈ្នះមកប្រើ ដើម្បីឈ្នះទាំងអស់គ្នាក្នុងការដោះស្រាយវិវាទផ្លូវមួយកន្លែងដែលកើតឡើងជិត៩ឆ្នាំមកហើយ

2024/08/01 02:49:31 pm        253
កំពង់ឆ្នាំង៖ ក្នុងការដោះស្រាយទំនាស់ផ្លូវមួយនៅក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានសំណូមអោយប្រជាជនជាភាគីជម្លោះទាំងអស់ និងមេធាវី ត្រូវរើសយកយុទ្ធសាស្ត្រឈ្នះឈ្នះ​របស់សម្តេចតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា ទើបអាចទទួលបានលទ្ធផលល្អទាំងអស់គ្នា ដោយឯកឧត្តមមិនចង់ឃើញរឿងក្តីនេះបន្តនៅប្តឹងគ្នារហូតនោះទេ។ ក្នុងការដោះស្រាយនេះ ក៏មានការចូលរួមពីលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងអាជ្ញាស្រុកឃុំភូមិ ភាគីជម្លោះ មេធាវី និងប្រជាជនផងដែរ។ ឯកឧត្តម ឯក ស៊ុនរស្មី បានបន្តថា៖ ទំនាស់ដីផ្លូវនេះ បានកើតឡើងតាំងពីអំឡុងឆ្នាំ២០១៦ ដែលរហូតមកដល់ពេលនេះ មានរយៈពេលជិត៩ឆ្នាំហើយ មិនទាន់មានភាគីខាងណាទទួលបានជោគជ័យឡើយ ។ ការបន្តការប្តឹងផ្តល់គ្នាទៅវិញទៅមកមិនចេះចប់មិនចេះហើយនេះ នាំអោយខាតបង់ពេលវេលា លុយកាក់ ជាពិសេសជាសត្រូវនឹងគ្នាទៀតផង ។ ដោយគោរពតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីអោយរឿងក្តីនេះឆាប់ចប់ និងទទួលបានជោគជ័យ មិនបង្កការខាតបង់ពេលវេលា ទ្រព្យសម្បត្តិនោះទាំងអស់គ្នានោះ ឯកឧត្តមព្រះរាជអាជ្ញាបានសំណូមពរដល់ភាគីទាំងសងខាង រួមនិងមេធាវី សូមបរិច្ចាកដីប្រវែងទទឹង២ម៉ែត្រ បណ្តោយ៣០ម៉ែត្រ ធ្វើជាផ្លូវចេញចូលសម្រាប់ជាប្រយោជន៍ប្រជាជននៅខាងក្រោយជាច្រើនគ្រួសារបានចេញចូលផង ព្រោះភាគីជម្លោះក៏មានដីច្រើនម៉ែត្រទៀតដែរសម្រាប់ប្រើប្រាស់។ ក្រោយពីបានស្តាប់នូវសំណូមពររបស់ឯកឧត្តមព្រះរាជអាជ្ញារួមមក ប្រជាជនជាភាគីទាំងសងខាង បានសុំពេលទៅគិតគ្នាជាមួយគ្រួសារ និងមេធាវីខ្លួនសិន មុននឹងសម្រេចយកយុទ្ធសាស្ត្រឈ្នះៗនេះ៕ កាំង ហុងវាស្នា

មន្ត្រីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង អបអរសាទរថ្ងៃបើកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ» និងប្រកាសគាំទ្រពេញទំហឹង

2024/08/01 02:37:35 pm        74
កំពង់ឆ្នាំង៖ ប្រធានមន្ទីរ និងមន្ត្រីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ បានរួមគ្នាប្រកាសអបអរសាទរថ្ងៃបើកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ» និងគាំទ្រពេញទំហឹងចំពោះសមិទ្ធិផលជាប្រវត្តិសាស្ត្ររបស់កម្ពុជា ។ «គម្រោងព្រែកជីកហ្វូណនតេជោ» គឺពួកគាត់មើលឃើញយ៉ាងច្បាស់ថា គម្រោងព្រែកជីកនេះនឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់សង្គមជាតិ សេដ្ឋកិច្ចរបស់ប្រជាជន និងប្រទេសកម្ពុជាទាំងមូល។ប្រធានមន្ទីរ និងមន្ត្រីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានបន្តថា៖ ការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណន-តេជោនេះឲ្យសម្រេចបាននាពេលខាងមុខ ហើយគម្រោងបើកការដ្ឋានសាងសង់នឹងចាប់ផ្តើមនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ ប្រធាន និងមន្ត្រីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង បានបង្ហាញការជឿជាក់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលចាប់តាំងពីអាណត្តិមុនៗក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងអាណត្តិទី៧នេះក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី និងធ្វើឱ្យគម្រោងព្រែកជីក ហ្វូណនតេជោ នេះក្លាយជាផលប្រយោជន៍ជាប្រវត្តិសាស្រ្ដសម្រាប់ប្រជាជន និងប្រទេសកម្ពុជាបន្ថែមទៀត។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រជាជន និងប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជាកាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ៕ កាំង ហុងវាស្នា

រាជរដ្ឋាភិបាល អនុញ្ញាតឱ្យឈប់សម្រាក១ថ្ងៃ អបអរសាទរ​ថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោជាផ្លូវការ

2024/08/01 01:57:56 pm        375
រាជរដ្ឋាភិបាលបានប្រកាសថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ជាថ្ងៃអបអរសាទរផ្លូវការនៃការបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្តល់ផលប្រយោជន៍ដ៏មហាសាលដល់សង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈសារាចរលេខ១០ សរ ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។ ដើម្បីឱ្យជនរួមជាតិខ្មែរគ្រប់រូបមានលទ្ធភាព ចូលរួមអបអរសាទរ ប្រកបដោយបរិយាកាសអធិកអធម កុះករ ក្លៀវក្លា និងជាទីមោទនៈ នាឱកាសដ៏ថ្លៃថ្លានិង ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតី «គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប» រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចតទៅ៖១- អនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាកចំនួន១ (មួយ)ថ្ងៃ គឺនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីការចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោជាផ្លូវការ នៅតាមក្រសួង ស្ថាប័ន អង្គភាព គ្រឹះស្ថានសាធារណៈនិងឯកជន រោងចក្រ និងសហគ្រាសនីមួយៗ។២- ការឈប់សម្រាកនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ របស់បុគ្គលិក និងកម្មករ និយោជិត ត្រូវទទួល បានប្រាក់ឈ្នួល។ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធ្វើសេចក្តីណែនាំដល់ រោងចក្រ សហគ្រាស គ្រឹះស្ថាន អំពីការឈប់សម្រាកដោយមានប្រាក់ឈ្នួលនេះ ដែលស្ថិតនៅ ក្រោមច្បាប់ស្តីពីការងារនិងលិខិតបទដ្ឋានគតិយុត្តជាធរមាន។៣- រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើសេចក្តីណែនាំដល់គ្រប់គ្រឹះស្ថានអប់រំសាធារណៈ និងឯកជនអំពីការឈប់សម្រាកនេះ៕

កងទ័ពប្តេជ្ញាការពារសមិទ្ធផលព្រែកជីកហ្វូណនតេជោដើម្បីជាប្រយោជន៍ដល់យុវជនជំនាន់ក្រោយ

2024/08/01 01:21:41 pm        204
កងទ័ពនៃកងពលតូចលេខ៧០ បានប្តេជ្ញាចិត្តការពារសមិទ្ធផលព្រែកជីកហ្វូណនតេជោ ដែលជា គម្រោងប្រវត្តិសាស្រ្តដើម្បីជាផលប្រយោជន៍ដល់យុវជនជំនាន់ក្រោយ។ ខណៈពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅសល់រយៈពេល៤ថ្ងៃទៀតប៉ុណ្ណោះ ក្រសួង-ស្ថាប័ន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានកាន់តែបន្តនាំគ្នា​គាំទ្រយ៉ាងផុសផុល​លើគម្រោង ព្រែកជីក​ហ្វូណនតេជោ។ ក្នុងនោះ មាននាយទាហាន និងពលទាហាននៃកងពលតូចលេខ៧០ បាន​ប្រាប់BTVឱ្យដឹងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ថា ពួកគាត់ពិតជាពេញចិត្ត និងគាំទ្រ​ដល់​គំនិត​ផ្តួត​ផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រ​ធាន​ព្រឹទ្ធ​សភា ក្នុងការដាក់ចេញនូវគម្រោង ព្រមទាំងបន្តជំរុញដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី ដែលធ្វើយ៉ាងជ្រោមជ្រែង​ឱ្យគ​ម្រោង​ដ៏​មាន​សារៈ​សំខាន់នេះ​ចាប់​ផ្តើម​ដំណើរ​ការ​តាមរ​យៈពិ​ធីបើកការដ្ឋាននាពេលដ៏ខ្លីខាងមុខ។ក្នុងន័យនេះ នាយទាហាន និងពលទាហាននៃកងពលតូចលេខ៧០ បានប្រកាស​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ ក្នុងការការពារសមិទ្ធផលដែលចាប់ផ្តើមដំណើរការរហូតចេញជាលទ្ធផល ដើម្បីធានា​បាន​នូវ​ឧត្តមប្រយោជន៍យូរអង្វែងដល់ប្រជាជន និងយុវជនជំនាន់ក្រោយ។សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោត្រូវបានកំណត់ពិធីបើកការដ្ឋាននៅថ្ងៃទី៥ ខែ​សីហា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ គម្រោងនេះត្រូវបានមជ្ឈដ្ឋានក្នុង និងក្រៅប្រទេស​បន្តគាំទ្រ​យ៉ាង​ពេញ​ទំហឹង ដើម្បីឱ្យគម្រោងនេះក្លាយជាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយ​តភ្ជាប់​ផ្លូវ​ទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែបខណៈគម្រោងគ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០​លាន​ដុល្លារ​អាមេរិក៕ អត្ថបទ សេក ឧត្តម 

បណ្តាកីឡាករគុនខ្មែរហ្វឹកហាត់ត្រៀមប្រកួតគុនខ្មែរជាតិអន្តរជាតិអបអរបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

2024/08/01 01:10:07 pm        161
ដើម្បីចូលរួមអបអរសាទរ ថ្ងៃប្រវត្តិសាស្ត្រកម្ពុជា បើកការដ្ឋានអនុវត្តគម្រោងសាងសង់​ព្រែកជីក​ហ្វូណនតេជោ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្តាលនឹងរៀបចំ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ខ្នាតធំ និងការប្រកួតកីឡាគុនខ្មែរ ជាតិ អន្តរជាតិ នៅសួនមាត់ទន្លេបាសាក់ក្រុងតាខ្មៅ។ នៅក្នុងដំណើរត្រៀមប្រកួតកីឡាគុនខ្មែរនេះដែរ បណ្តាកីឡាប្រដាល់គុនខ្មែរអន្តរជាតិ បានខំ​ប្រឹង​ហ្វឹក​ហាត់ប្តេជ្ញាយកជ័យជំនះលើគូប្រកួត។បណ្តាក្រុមអ្នក​ប្រដាល់គុនខ្មែរ ថ្លែងប្រាប់BTV នៅថ្ងៃទី១ ខែសីហានេះ ថា នៅសល់​ប្រមាណ​តែ៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការប្រកួតប្រដាល់តេជះគុនខ្មែរKKIF និងសម្ដែងយុទ្ធក្រមខម គុនល្បុក្កតោ អបអរ​សាទរថ្ងៃបើកការដ្ឋានជីកព្រែកជីកហ្វូណនតេជោ នឹងឈានចូលមកដល់។ ក្នុងអំឡុង​ពេលដែរ បណ្តាក្រុមកីឡាដែលមានឈ្មោះត្រូវឡើងប្រកួតគុនខ្មែរលក្ខណៈមិត្តភាព ប្រកួត​ដណ្តើម​ខ្សែក្រវ៉ាត់ និងកីឡាករប្រកួតលក្ខណៈអន្តរជាតិ គឺបានកំពុងខំប្រឹងហ្វឹកហាត់ ដើម្បីឡើង​ប្រកួត​យក​ជ័យជំនះ និងអបអរសាទរការបើកការដ្ឋានជីកព្រែកជីហ្វូណនតេជោ នៅថ្ងៃទី៥ ខែ​សីហានេះ។បើតាមលោក ស្រី សុបុត្រ អ្នកគ្រប់គ្រងក្លិបប្រដាល់គុនខ្មែរអន្តរជាតិ KKIF ថ្លែងថា នៅក្នុង​ដំណើរ​ការ​ប្រកួត​កីឡាប្រដាល់គុនខ្មែរ អបអរសាទរថ្ងៃបើកការដ្ឋានជីកព្រែកជីកហ្វូណនតេជោនោះ គឺ​មាន​ការៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរលក្ខណៈមិត្តភាព ប្រកួតដណ្តើមខ្សែរក្រវ៉ាត់ និង​កីឡាករ​ប្រកួតលក្ខណៈអន្តរជាតិចំនួន៩គូ ហើយការប្រកួតគឺចាប់ពីម៉ោង ៣រសៀលទៅ នៅ​សួន​ច្បារ​មាត់​ទន្លេបាសាក់ក្រុងតាខ្មៅ។សូមបញ្ជាក់ថា នៅក្នុងដំណើររៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតធំ និងការប្រកួត​កីឡា​ប្រដាល់​គុនខ្មែរជាតិ អន្តរជាតិ នៅសួនមាត់ទន្លេបាសាក់ក្រុងតាខ្មៅ គឺមានបំណង​សំខាន់​បើក​ឱកាស​ឲ្យ​មហា​ជន​ទូទៅដែលមានស្មារតីជាតិនិយម ចូលរួមសម្តែងមតិគាំទ្រ និងអបអរ​សាទរ​ថ្ងៃ​ជា​ប្រវត្តិសាស្ត្រ​របស់ប្រទេសកម្ពុជា ការដ្ឋានជីកព្រែកជីកហ្វូណនតេជោជាផ្លូវការនៅថ្ងៃទី៥ ខែសីហា​នោះ​ទាំងអស់គ្នា៕ អត្ថបទ ស៊ុម សុខជា

ក្រុម​ការ​ងារ​ចុះមូល​ដ្ឋានស្រុកព្រះស្តេច៖ សិស្សានុសិស្សត្រូវពង្រឹងសមត្ថភាពបន្ថែម​លើការប្រើប្រាស់​បច្ចេកវិទ្យាឱ្យកាន់តែស៊ីជម្រៅ

2024/08/01 12:52:06 pm        181
នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ លោកស្រី ហ៊ឺ ផានិន អគ្គនាយករងអាជីវកម្ម ប្រតិបត្តិការ​ផែ តំណាងឯកឧត្តម ហ៊ឺ បាវី ប្រតិភូ​រាជ​រដ្ឋាភិ​បាល​កម្ពុជាទទួលបន្ទុក​ជា​អគ្គនាយក​កំពង់​ផែ​ស្វយ័តភ្នំពេញ និងជាប្រធាន​ក្រុម​ការ​ងារ​រាជរដ្ឋាភិបាល​ចុះមូល​ដ្ឋាន​​ស្រុក​ព្រះ​ស្តេច បាន​អនុញ្ញាតឱ្យ​លោកស្រីនាំយកនូវម៉ាស៊ីនកុំព្យូទ័រលើតុចំនួន២០គ្រឿង រួមនឹងសំភារៈ​អនុ​ស្សា​វ​រីយ៍​​ទៅឧបត្ថម្ភ ​ដល់លោក​គ្រូ អ្នកគ្រូនិងសិស្សានុសិស្ស នៅវិទ្យាល័យតាគោ​ក ស្រុកព្រះស្តេច​ ខេត្ត​ព្រៃវែង ដើ​ម្បីចូលរួម​ចំណែកជួយ ជំ​រុញ​ការបណ្តុះបណ្តាលដល់​សិស្សា​នុសិស្សនៅលើ​​មុខ​វិជ្ជា ព័ត៌មានវិទ្យា។លោកស្រី ហ៊ឺ ផានិន មានប្រសាសន៍ថា៖ កម្មវិធីប្រគល់ទទួលកុំព្យូទ័រលើតុចំនួន ២០គ្រឿង ជូនវិទ្យាល័យ ហ៊ុន សែន តាគោកនេះ សម្រាប់បំពាក់នៅក្នុងបន្ទប់បណ្តុះបណ្តាល​កុំព្យូទ័រ​ក្នុង​វិទ្យាល័យ ដើម្បីធ្វើការបណ្តុះ​បណ្តាល​ដល់​​សិស្សានុសិស្សលើ​មុខ​វិជ្ជាព័ត៌មាន​វិទ្យា​ឲ្យ​ស្រប​តាម​គោល​ដៅ​​ជាវិទ្យាល័​យស្តង់ដារមធ្យម​សិក្សាឆ្នាំ​២០២៤​។ លោក​ស្រី ហ៊ឺ ផានិន បានកោតសរសើរ និង​វាយ​តម្លៃខ្ពស់ដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ​ដែល​បានខិត​ខំប្រឹ​ង​ប្រែង​អស់​ពីកម្លាំង​កាយ​ចិត្ត និ​​ងយ​កចិត្តទុកដាក់ ក្នុ​ងការ​អប់រំ​និងបណ្តុះ​បណ្តា​លដ​ល់សិស្សា​នុសិស្ស​​ ​ប្រកប​ដោយ​ការ​​ទទួល​ខុស​ត្រូវនិងទទួលបានលទ្ធផលល្អប្រសើរជារៀងរាល់ឆ្នាំ។បន្ថែមលើនេះ​លោកស្រីគូ​ស​បញ្ជាក់ថា ការបណ្តុះ​បណ្តាល​បង្កើន​សមត្ថ​ភាពធន​ធាន​មនុស្សផ្នែកបច្ចេកវិទ្យា និងឌីជីថល គឺជា​កត្តា​ចាំបាច់ ដើម្បីចូលរួមគាំទ្រផែន​ការ​យុទ្ធ​សាស្ត្រ​ក្នុង​​ការ​អភិវឌ្ឍសេដ្ឋ​កិច្ចរបស់រាជរដ្ឋាភិបាល។លោកស្រីលើកឡើងថា ជាការពិត,ការជំរុញដល់ការអប់រំលើផ្នែកបច្ចេកវិទ្យា និងឌីជីថល ពិតជា​មាន​សារៈ​សំខាន់​​ដែលយើងទាំងអស់គ្នា ត្រូវចូលរួមសិក្សាស្វែងយល់ និងបង្កើនសមត្ថភាព​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង ស្រប​តាម​ការ​ផ្លាស់ប្តូរនៃបរិយាកាសសង្គម-សេដ្ឋកិច្ច និងបច្ចេកវិទ្យា ព័ត៌មានវិទ្យា ។ ហេតុដូចនេះ ដើម្បីចូល​រួមជា​មួយ​រាជ​រដ្ឋា​ភិបាល និងលោគ្រូ អ្នកគ្រូ ទាំងអស់ នៃវិទ្យាល័យ ហ៊ុន សែន តាគោក, ថ្នាក់ដឹកនាំ និងក្រុម​ការងារ​រាជ​រដ្ឋា​ភិបាល​ចុះមូលដ្ឋាន ស្រុកព្រះស្តេច ក៏​បាន​​យកចិត្តទុកដាក់ខ្ពស់ ដល់សិស្សានុសិស្សទាំងអស់ តាមរយៈការផ្តល់ ជូននូវកុំព្យូទ័រ និង​ឧបករណ៍​បច្ចេកវិទ្យាមួយចំនួនសម្រាប់ផ្គត់ផ្គង់ដល់វិទ្យាល័យ ក៏ដូចជាការចូលរួម​ផ្តល់​ឱកា​សដ​ល់​សិ​​ស្សានុសិ​ស្ស​ទាំង​អស់​​បានប្រើប្រាស់​កុំព្យូទ័រ​ទាំង​នេះ ដើម្បី​ជា​មធ្យោបាយ​សិក្សា​រៀន​បន្ថែម​អំពី​បច្ចេក​​វិទ្យា-ឌីជីថលឱ្យកាន់​តែ​មាន​​ប្រសិទ្ធ​ភាពខ្ពស់ និងដើម្បី​ក្លាយ​ខ្លួន​ជាធនធាន​ដ៏​មាន​គុណ​ភាព​ខ្ពស់​ដើម្បី​ប្រណាំងប្រជែងនៅក្នុងតំបន់ និង បង្កើត​វិស័យ​សេដ្ឋកិច្ចថ្មីៗ ដូចជាអេឡិច​ត្រូនិច​កសិ​ឧស្សាហកម្មឡូជីស្លឹកនៅក្នុងយុគឌីជីថល នាពេលអនាគត​ផង​ដែរ។​ឆ្លៀតយកឱកាសនេះ លោកស្រីបានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ សូមយក​ចិត្តទុក​ដាក់​ខ្ពស់​​ក្នុង​ការ​សិក្សា​​រៀនសូត្រ ព្រមទាំងព្យាយាមពង្រឹងសមត្ថភាពបន្ថែមលើការ ប្រើប្រាស់​បច្ចេក​វិទ្យា​ឱ្យ​កាន់តែស៊ីជម្រៅ ដើម្បីក្លាយ​ខ្លួន​ជាធន​ធានមនុស្សដ៏មានសារៈសំខាន់ សម្រាប់ការ​ចូលរួម​អភិវឌ្ឍ​សង្គម និងសេដ្ឋកិច្ចកម្ពុជា ក្នុងយុគសម័យឌីជីថល សំដៅឈានឆ្ពោះ ទៅសម្រេចបាន​នូវ​ចក្ខុ​វិស័យ​កម្ពុជា ឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិត​ខ្ពស់ និងចក្ខុ​វិស័យ​កម្ពុ​ជា​ឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕ អត្ថបទ៖ មុត សុទ្ធ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញវីដេអូចុះសួរសុខទុក្ខពលរដ្ឋម្នាក់កំពុងបង់សំណាញ់តាមបណ្ដោយផ្លូវជាប់ព្រំដែន

2024/08/01 12:35:59 pm        245
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១ ខែសីហា​ ឆ្នាំ២០២៤នេះ បានបង្ហោះវីដេអូខ្លីមួយបង្ហាញពីការចុះសួរសុខទុក្ខពលរដ្ឋ​ម្នាក់​ដែល​កំពុង​បង់ត្រីនៅតាមបណ្ដោយផ្លូវជាប់ព្រំដែន កំឡុងពេលសម្ដេចអញ្ជើញចុះទៅពិនិត្យការស្ថាបនា​ផ្លូវជាប់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងមណ្ឌលគិរី កាលពីថ្ងៃទី៣០ ខែកក្កដា​ ឆ្នាំ២០២៤​កន្លងទៅ។សម្ដេចធិបតី ហ៊ុន ម៉ាណែតបញ្ជាក់ថា សម្ដេចបានចុះសួរប្អូនប្រុសម្នាក់ដែលកំពុងបង់ត្រីតាម​បណ្ដោយ​ផ្លូវជាប់ព្រំដែននោះថា គាត់ធ្វើការងារអ្វីរាល់ថ្ងៃក្រៅពីរកត្រី?។ ចម្លើយនោះគឺ គាត់មាន​ចម្ការ​កៅស៊ូទំហំ ១ហិកតាដែលគាត់បានដាំ ៨ឆ្នាំ (បានចៀរជ័រ​៣ឆ្នាំហើយ) និង១ហិកតាទៀត​ដាំស្វាយចន្ទី។ គាត់​ប្រើយុទ្ធសាស្ត្រពិពិធកម្មសេដ្ឋកិច្ច ដោយដាំទាំងកៅស៊ូ និង​ស្វាយចន្ទី ករណីមួយធ្លាក់ថ្លៃនៅឆ្នាំខ្លះ អាចមានមួយទៀតនៅទប់។សម្ដេចធិបតី ហ៊ុន ម៉ាណែតបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំបានសួរប្អូនប្រុសម្នាក់ដែលកំពុង​បង់ត្រី​នៅតាម​បណ្ដោយផ្លូវជាប់ព្រំដែនដែលរាជរដ្ឋាភិបាលបានធ្វើ ថាគាត់​ធ្វើ​ការងារ​អ្វី​រាល់​ថ្ងៃក្រៅពីរ​កត្រី? គាត់ថាគាត់មានចម្ការកៅស៊ូទំហំ១ហិចតាដែលគាត់បានដាំ ៨ឆ្នាំ (បានចៀរ​ជ័រ៣​ឆ្នាំ​ហើយ) និង១ហិចតាទៀតដាំស្វាយចន្ទី។ ឆ្នាំនេះកៅស៊ូ​បាន​ឡើងថ្លៃល្អហើយ​គាត់​សប្បាយ​ចិត្ត។ ប្អូនប្រុសម្នាក់នេះគាត់​ប្រើយុទ្ធសាស្ត្រពិពិធកម្មសេដ្ឋកិច្ច ដោយដាំទាំងកៅស៊ូ និង​ស្វាយចន្ទី ករណីមួយធ្លាក់ថ្លៃនៅឆ្នាំខ្លះ អាចមានមួយទៀតនៅទប់។ ប៉ុន្តែឆ្នាំនេះ និងឆ្នាំកន្លងទៅ ទាំង​កៅស៊ូ និងស្វាយចន្ទីបានតម្លៃល្អ ដែលកាន់តែល្អសម្រាប់គាត់។»

សម្ដេចធិបតី៖ រដ្ឋាភិបាលកំពុងរៀបចំស្នើភាគីចិនបង្កើតមជ្ឈមណ្ឌលសហគ្រិនស្ត្រីមេគង្គ-ឡានឆាង

2024/08/01 12:35:00 pm        196
ដើម្បីដឹកនាំការអនុវត្តការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនៅកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏​ខ្ពង់ខ្ពស់​បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១ ខែសីហានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងរៀបចំស្នើភាគីចិនបង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រីមេគង្គ-ឡានឆាង។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា ដើម្បីដឹកនាំការអនុវត្តការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនៅកម្ពុជា រាជរដ្ឋាភិបាលក៏បានដាក់ចេញ​នូវផែនការ នារីរតនៈទី ៦ ដែលជាផែនការយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើន​ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ផែនការយុទ្ធសាស្ត្រក្នុងដំណាក់កាលនីមួយៗ ត្រូវបានរៀបចំឡើង ​ដោយឈរលើវឌ្ឍនភាពនៃផែនការយុទ្ធសាស្ត្រលើកមុនៗ និងស្របតាមច្បាប់, គោលនយោបាយជាតិ, ការកែទម្រង់របស់រាជរដ្ឋាភិបាល និងរបៀបវារៈឆ្នាំ ២០៣០ សម្រាប់​គោលដៅ​អភិវឌ្ឍន៍ប្រកបដោយចីរភាព ​ឈរលើគោលការណ៍មិនបោះបង់ពលរដ្ឋណាម្នាក់។ក្នុងឱកាសនេះ សម្តេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា​សម្តេចផ្ទាល់ មានចក្ខុវិស័យវែងឆ្ងាយ ​សម្រាប់ការពង្រឹងភាពអង់អាចរបស់ស្ត្រី ហើយកម្ពុជា​មាន​ការប្ដេជ្ញាចិត្តពេញលេញ ក្នុងការសម្រេចឱ្យបានសម្រេចនូវចក្ខុវិស័យនេះ។ សម្ដេចបញ្ជាក់ថា ​កម្ពុជាមានក្មេងស្រីក្លាហាន ប្រកបដោយមហិច្ឆតាខ្ពស់ ដោយមានទំនុកចិត្តថា​ពួកគេអាចទទួលបានការគាំទ្រ និងធនធានចាំបាច់ ដើម្បីប្រែក្លាយសុបិន​របស់ពួកគឱ្យ​ទៅ​ជាការពិត។ សម្តេចប្រមើលឃើញកម្ពុជា​ ជាគំរូដ៏ភ្លឺស្វាងនៃសមភាពយេនឌ័រ និងជា និមិត្តរូបនៃ​ក្តីសង្ឃឹម​សម្រាប់​សហគមន៍​អាស៊ាន​ទាំងមូលផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
05/27/2026 09:05 PM
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
05/27/2026 09:05 PM
ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
05/27/2026 09:05 PM
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
05/27/2026 08:05 PM
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង
05/27/2026 08:05 PM
អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក
05/27/2026 08:05 PM
នគរបាលអេស្ប៉ាញសម្រុកចូលទីស្នាក់ការកណ្តាលគណបក្សសង្គមនិយមរបស់លោក Sanchez
05/27/2026 08:05 PM
ហ្គាណាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ក្រោយការវាយប្រហារប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូង
05/27/2026 08:05 PM
ជនមូស្លីមនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងប្រារព្ធថ្ងៃដំបូងនៃពិធីបុណ្យ Eid
05/27/2026 08:05 PM