ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង

ព័ត៌មានជាតិ

សម្ដេចធិបតី៖ ស្ត្រីកម្ពុជាតែងរួមចំណែកលើសពីតួនាទីបែបប្រពៃណី និងបង្ហាញពីភាពជាអ្នកដឹកនាំ

2024/08/01 12:26:43 pm        219
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១ ខែសីហានេះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ស្ត្រីកម្ពុជាតែងរួមចំណែកលើសពីតួនាទីបែបប្រពៃណី និងបង្ហាញពីភាពជាអ្នកដឹកនាំទាំងនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងថា ស្ត្រីកម្ពុជា តែងរួមចំណែក លើសពីតួនាទីបែប​ប្រពៃណី​របស់ ស្ត្រី និងបានបង្ហាញពីភាពជាអ្នកដឹកនាំដ៏ពិសេសក្នុងទិដ្ឋភាព ផ្សេងៗ ជាក់ស្ដែងព្រះរាជា ទីមួយរបស់កម្ពុជា គឺព្រះនាងសោមា ឬព្រះនាង លីវយី ដែលបានសោយរាជ្យនៅនគរ ហ្វូណន មុនសម័យអង្គរ។ ភាពជាអ្នកដឹកនាំ និងសមត្ថភាពខាងយោធាដ៏រឹងមាំរបស់ព្រះនាង​បាន​បង្រួបបង្រួម និងពង្រីកឥទ្ធិពលជាតិ តាមរយៈពាណិជ្ជកម្ម និងការទូត ដោយការណ៍នេះ បានធ្វើឱ្យព្រះនាងក្លាយជាគំរូ ​សម្រាប់មេដឹកនាំស្ត្រី ក្នុងជំនាន់ក្រោយៗ។សម្ដេចនាយករដ្ឋមន្រ្ដីបន្តថា កម្ពុជា ក៏មានស្ត្រីដ៏អស្ចារ្យដទៃទៀត ​ដូចជា ព្រះនាងជ័យរាជទេវី, ព្រះនាងសោមា, ព្រះនាងឥន្ទ្រទេវី ជាដើម ​ដែលបានចូលរួមចំណែកកសាងប្រវត្តិសាស្ត្រ​នៃ​ប្រជាជាតិកម្ពុជា។ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា​ វីរភាពរបស់មេដឹកនាំស្ត្រីគំរូ ទាំងនេះ​តែងផ្តល់ជាការបណ្ដុះគំនិត និងរំឭកអំពីកម្លាំង, ភាពឈ្លាសវៃ និងភាពធន់របស់ស្ត្រី ក្នុងភាពជាអ្នកដឹកនាំ។ ឈរលើកេរ្ដិ៍ដំណែលដ៏សម្បូរបែបនេះ ទាំងអស់គ្នាបានទទួលស្គាល់​ការរួម​ចំណែកដ៏ធំធេងរបស់ស្ត្រីនៅក្នុងប្រវត្តិសាស្ត្រ ​មិនត្រឹមតែជាមហាក្សត្រី ​និងមេដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសហគ្រិន, នវានុវត្តជន, អ្នកផ្តល់ការថែទាំ ​និងអ្នកកសាងសហគមន៍ផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

ស្ថានទូតចិនប្រចាំកម្ពុជា រៀបចំពិធីអបអរសាទរ​ខួបអនុស្សាវរីយ៍ លើកទី៩៧ ថ្ងៃបង្កើត​កងទ័ពរំដោះប្រជាជនចិន

2024/08/01 12:11:27 pm        198
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុ​ជា​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​អបអរ​សាទរ​ខួប​ លើកទី៩៧ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​២០២៤ នៅសណ្ឋាគារ The Sun and Moon រាជធានីភ្នំពេញ ។ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គ​មេ​បញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងលោកវរសេនីយ៍ឯកពិសេស Tang Hao នាយការិយាល័យ​អនុព័ន្ធយោធាអមស្ថានទូតចិន ប្រចាំនៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកម្ពុជា មកពី​បណ្តាក្រ​សួងស្ថាប័ន ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបទៀត។ នៅក្នុងពិធីនេះ ភាគីកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជន​ចិន​បាន​បង្ហាញ​ពី​សមិទ្ធ​ផល​ជា​ច្រើន​ដែល​កើតចេញពីកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរជាបន្តបន្ទាប់។ ក្រៅពីនេះ ភាគីទាំង​ពីរ​ក៏​បាន​បង្ហាញពីការសហការ នឹងពង្រឹងភាពជាដៃគូជាមួយគ្នាឱ្យកាន់តែរឹងមាំថែមទៀត។សូមបញ្ជាក់ថាកងទ័ពរំដោះប្រជាជនចិនបង្កើតឡើងនៅថ្ងៃទី១ ខែសីហា ១៩២៧ គិតត្រឹម​ឆ្នាំ​២០២​៤​នេះមានរយៈពេល៩៧ឆ្នាំហើយ៕ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ មីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/08/01 12:01:09 pm        153
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បានអនុញ្ញាត​ឲ្យ​ឯកឧត្តម យូ កូកូ ឡាំង (U Ko Ko HLAING) រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ 

សម្ដេចធិបតី៖ វេទិកាស្ត្រីជាសហគ្រិនឆ្នាំនេះនាំឱ្យកម្ពុជាកាន់តែលេចធ្លោក្នុងតំបន់អាស៊ាន និងពិភពលោក

2024/08/01 11:31:09 am        239
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១ ខែសីហានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ តាមរយៈវេទិកាស្ត្រីជាសហគ្រិនឆ្នាំនេះ នាំឱ្យកម្ពុជាកាន់តែលេចធ្លោក្នុងតំបន់អាស៊ាន និងពិភពលោក។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា វេទិកានេះជាឱកាសល្អដែលនាំឱ្យកម្ពុជាកាន់តែមានភាពលេចធ្លោក្នុងតំបន់អាស៊ាន និងពិភពលោកតាមរយៈការបង្ហាញពីសក្តានុពលរបស់ខ្លួនដើម្បីទាក់ទាញវិនិយោគិនពីបណ្តាប្រទេសនានា និងចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាព្រះរាជាណាចក្រកម្ពុជា។ ប្រធានបទសម្រាប់ឆ្នាំនេះនឹងផ្តោតជាសំខាន់ទៅលើកិច្ចពិភាក្សាលើការធ្វើជំនួញ និងការធ្វើពាណិជ្ជកម្ម។វេទិកាបណ្តាញសហគ្រិនស្រ្តីឆ្នើមអាស៊ាន និងពានរង្វាន់សហគ្រិនស្រ្តីឆ្នើមអាស៊ាន​ត្រូវបាន​បង្កើតឡើង ក្នុងគោលបំណងឱ្យស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចទាំងអស់​នៅក្នុងរដ្ឋ​ជាសមាជិកអាស៊ាន​ផ្ដោតលើ៖ ការបង្កើតវេទិកាក្នុងតំបន់ ការគាំទ្រសហគ្រិនស្ត្រីអាស៊ានឱ្យមានលទ្ធភាព​ទទួល​បានគ្រឹះស្ថានហិរញ្ញវត្ថុកាន់តែប្រសើរឡើង ផ្តល់ឱកាសឱ្យសហគ្រិនទាំងនេះបង្កើតបណ្តាញ​សហគមន៍យ៉ាងរឹងមាំមួយ បង្កើតមូលនិធិសម្រាប់គំនិតអាជីវកម្មច្នៃប្រឌិតនានា​ឱ្យទទួលបានជោគជ័យ។ សូមជម្រាបថពានរង្វាន់សហគ្រិនស្រ្តីឆ្នើមអាស៊ានត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥មក ដែលក្នុងនោះសហគ្រិនស្ត្រីឆ្នើមអាស៊ានជិត១០០០នាក់ បានទទួលពានរង្វាន់នេះ។ រីឯសហគ្រិនស្រ្តីឆ្នើមកម្ពុជា​លើសពី៦០នាក់ ​បានទទួលបានពាននៅក្នុងឱកាសចូលរួមវេទិកា​ដែល​ត្រូវបានរៀបចំឡើងនៅក្នុងប្រទេសអាស៊ាន។ ​ចំណែកឆ្នាំនេះ ​សហគ្រិនស្ត្រីឆ្នើមអាស៊ាន​ចំនួន២២រូប​ក្នុងចំណោមបេក្ខភាពសហគ្រិនស្ត្រីសរុប២៩រូប​ នឹង​ទទួល​បាន​ពានរង្វាន់ពីវេទិកានេះ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ ស្ត្រីជាម្ចាស់អាជីវកម្មចម្បងនៅកម្ពុជាគ្រប់គ្រងប្រហែលពីរភាគបី នៃចំនួនអាជីវកម្មសរុប

2024/08/01 11:22:32 am        222
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ាន​ឆ្នាំ២០២៤នៅព្រឹកថ្ងៃទី១ ខែសីហានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ស្ត្រីជាម្ចាស់អាជីវកម្មចម្បង​នៅកម្ពុជា​គ្រប់គ្រងប្រហែល​ពីរភាគបីនៃ​ចំនួនអាជីវកម្មសរុប។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា ក្នុងតំបន់អាស៊ាន មានប្រជាជនប្រមាណ ៩,៨% ឬជាង ៦០លាននាក់ ដែលជាម្ចាស់អាជីវកម្មជាស្ត្រី។ ជាមួយគ្នានេះ ស្ត្រីដែលជាម្ចាស់អាជីវកម្ម​ចម្បង​នៅប្រទេសកម្ពុជាគ្រប់គ្រង​ ប្រហែលជាពីរភាគបី​ នៃចំនួនអាជីវកម្មសរុបនៅក្នុងប្រទេស។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបន្តថា តួលេខនេះគឺជាតឹកតាងមិនអាចប្រកែកបាន ដែលបង្ហាញ​ពី​ស្មារតីសហគ្រិនភាពរបស់ស្ត្រី ក្នុងតំបន់អាស៊ាន ​និងកម្ពុជា យ៉ាងណាក្តី, យើងក៏ត្រូវទទួលស្គាល់ថា ដំណើរការធុរកិច្ចរបស់ស្ដ្រីក៏មិនមែនងាយស្រួលនោះដែរ។ក្នុងឱកាសនោះសម្តេចធិបតី មានប្រសាសន៍បញ្ជាក់ថា ការបង្កើត AWEN និង CamWEN ក៏ដូចជា​ការរៀបចំព្រឹត្តិការណ៍ ក្នុងថ្ងៃនេះ គឺជាបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការផ្តល់សិទ្ធិអំណាច​ដល់ស្ត្រី ​ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច។ សម្តេចធិបតីថ្លែងថា កម្ពុជាតែងទទួលស្គាល់តួនាទីដែលមិន​អាចខ្វះបានរបស់ស្ត្រី ក្នុងសង្គម និងសេដ្ឋកិច្ចជាត៕អត្ថបទ៖វ៉ន ដារ៉ា

ថ្នាក់ដឹកនាំ មន្ត្រី​អង្គភាព​អធិការ​កិច្ច​តាម​ក្រសួង-ស្ថាប័ន ប្ដេជ្ញាចិត្តយ៉ាងមុតមាំតាមទិសស្លោក «អធិការកិច្ចដើម្បីទាំងអស់គ្នា ទាំងអស់គ្នាឆ្ពោះទៅកាន់អភិបាលកិច្ចល្អ!»

2024/08/01 10:58:36 am        190
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បាន​អញ្ជើញ​ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី​វឌ្ឍនភាព​ការងារ​អធិការកិច្ច​ជាមួយ​អង្គភាព​អធិការ​កិច្ច​តាម​ក្រសួង-ស្ថាប័ន លើកទី២ ឆ្នាំ២០២៤ ដើម្បីបន្តពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារអធិការកិច្ច, មុខងារ​របស់អធិការកិច្ចនិងសវនកម្ម ស្របតាម ស.ជ.ណ. របស់រាជរដ្ឋាភិបាល លេខ ៦៥៦ ចុះ​ថ្ងៃ​ទី១៧ ខែឧសភា ឆ្នាំ២០២៤ ស្តីពីគោលការណ៍គន្លឹះជាមូលដ្ឋានក្នុងការរៀបចំក្របខណ្ឌ និងវិធាន​នៃ​ប្រព័ន្ធសវនកម្មផ្ទៃក្នុងនិងអធិការកិច្ចរបស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់ស្តីពីអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពី លោកជំទាវរដ្ឋលេខាធិការ​ប្រចាំ​ការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន អធិការដ្ឋាន និងនាយកដ្ឋានអធិការកិច្ចមកពីគ្រប់ក្រសួង ស្ថាប័ន នៅសាលប្រជុំ​សម្តេចកិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖ សពអាកាសយានិកទាំងពីររូបត្រូវបានបូជា​នៅក្បែរទីតាំង​ធ្លាក់ឧទ្ធម្ភាគចក្រ ហើយអដ្ឋិធាតុនឹងត្រូវដឹកមកដល់ភ្នំពេញនៅថ្ងៃនេះ

2024/08/01 10:33:48 am        270
នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេ​បញ្ជាការ​រង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទបាន​បញ្ជាក់ថា ប្រតិបត្តិការ​រុករក​បាន​កំពុង​តែ​រៀបចំនូ​វកា​រដឹកជញ្ជូនសពអាកាសយានិកទាំងពីររូប ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​នេះ​បាន​ជួប​ប្រទះ​ការ​លំបាក​ជា​ច្រើន​ដូចជា ភ្លៀងធ្លាក់ ជាបន្តបន្ទាប់ ហើយភូមិសាស្ត្រដែល​ត្រូវ​ឆ្លង​កាត់​មាន​ជ្រោះជ្រៅ​ទឹក​ហូរ​ខ្លាំងហើយភ្នំចោទដូច្នេះគឺ ពេលវេលាដែលអាចដឹកជញ្ជូននេះ​អាចប្រើ​ពេល​វេលា​រហូត​ដល់​០៧ ឬ០៨​ថ្ងៃ​ ឯកម្លាំងដែលដឹកជញ្ជូននេះមានការទ្រុឌទ្រោមខ្លាំងក្នុងការដឹកជញ្ជូន។នាយឧត្តមសេនីយ៍បានបន្តថា ផ្អែកតាមស្ថានភាពនេះ ព្រមទាំងមានការ​ឯកភាព​ពី​ក្រុម​គ្រួសារ​ផង​ឲ្យ​គណៈបញ្ជាការរុករក សម្រេចធ្វើការបូជាសពនៅក្បែទីតាំងធ្លាក់ឧទ្ធម្ភាគចក្រនោះតែម្ដង ដើម្បី​សម្រួល​ក្នុង​ការដឹកជញ្ជូន។ នាយឧត្តមសេនីយ៍បានបញ្ជាក់ផងដែរថា អដ្ឋិធាតុអាកាសយានិកទាំងពីររូប​នឹងត្រូវដឹក​មកដល់​ភ្នំពេ​ញ​នៅថ្ងៃនេះ​ហើយការប្រារព្ធពិធីជាផ្លូវការផ្នែកសាសនា និងផ្នែកយោធា ក្រសួងការពារជាតិ នឹងរៀបចំនៅភ្នំពេញ៕

ព្រែកជីកហ្វូណនតេជោតំណាងពិធីបើកការដ្ឋាន ស្ថិតក្នុងព្រែកតាកែវ មានទទឹងតែ ៤០ម៉ែត្រប៉ុណ្ណោះ ដែលជាក់ស្តែងនឹងត្រូវពង្រីកទៅទំហំទទឹងដល់ ១០០ម៉ែត្រ

2024/08/01 09:50:27 am        930
កណ្ដាល៖ ទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នឹងត្រូវត្រៀម​រៀបចំ​ប្រារព្ធ​ឡើង​នៅ​ចំណុច​ព្រែក​តាកែវ មានទទឹងមុខកាត់ផ្នែកខាងប្រវែង១០០ម៉ែត្រ និងផ្នែកខាងក្រោម ៨០ម៉ែត្រ។ ដោយ​ឡែក​រូបភាពព្រែកជីកតំណាងនេះ មានមុខកាត់ផ្នែកខាងលើមានប្រវែង ៤០ ម៉ែត្រ និងផ្នែក​ខាង​ក្រោម​ប្រវែង​១៨,៥ ម៉ែត្រប៉ុណ្ណោះ។គួរបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចព្រែកតាកែវ នៃ​ទន្លេមេគង្គ រួចចូលតាមបណ្តាព្រែក នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្ត​រហូត​ដល់​សមុទ្រ​ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប។ សូមជម្រាបជូនថា ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នឹងត្រូវប្រារព្ធឡើង នៅ​ថ្ងៃ​ទី៥ សីហា ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ប្រភព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម

2024/08/01 09:43:24 am        298
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ​កម្ពុជា នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម យូ កូកូឡាំង (U Koko Hliang) រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ មីយ៉ាន់ម៉ា ចូលជួប​សម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សម្តេចធិបតី៖ កម្ពុជាមិនអាចខ្វះបានចំពោះស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅក្នុងសង្គម និងសេដ្ឋកិច្ច

2024/08/01 09:32:44 am        289
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កម្ពុជាមិនអាចខ្វះបានចំពោះស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅក្នុងសង្គម និងសេដ្ឋកិច្ច ហើយមួយវិញទៀត ការលើកស្ទួយស្រ្តីមិនត្រឹមតែជាកាលានុវត្តភាពប៉ុណ្ណោះទេ គឺថែមទាំងបង្កើននូវសេដ្ឋកិច្ចនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ាន ឆ្នាំ២០២៤ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់បន្ថែម​ទៀតថា បច្ចុប្បន្ន កម្ពុជាបានប្រើពាក្យថា«មេ» ក្នុងន័យនេះគឺសំដៅថា នៅគ្រប់មជ្ឈដ្ឋានទាំងអស់​នៅកម្ពុជាគឺបានផ្តល់តម្លៃដល់ ស្រ្តីក្នុងភាពជាអ្នកដឹកនាំគ្រប់កាលៈទេសៈទាំងអស់ ។ជាមួយគ្នានេះសម្តេច បានបន្ថែមទៀតថា ​នៅកម្ពុជាមូលដ្ឋានគ្រឹះ នៃសង្គមដែលប្រកបដោយ​សន្តិភាព ​ភាព​សុខដុមរមនា​ និងភាពធនត្រូវបានរួមចំណែក និងបង្កើតឡើងដោយ​ស្រ្តីជាច្រើន​ជំនាន់។នៅក្នុងឱកាសនោះដែរសម្តេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា​មាន​ចក្ខុៈវិស័យយ៉ាងធំធេង ក្នុងការលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំឲ្យកាន់តែខ្លាំងក្លា ​បន្ថែមទៀត ហើយក្នុងនាមសម្តេចផ្ទាល់សូមប្រកាសគាំទ្រជានិច្ចចំពោះការតស៊ួររបស់ស្ត្រីគ្រប់រូប។ ជាស្តែងរាជរដ្ឋាភិបាលកម្ពុជាមាន ​ក្រសួងកិច្ចការនារីជាសេនាធិការ បាននិងកំពុងធ្វើ​សកម្មភាព​យ៉ាងសកម្មក្នុងការ​កសាង​បរិយាកាសគាំទ្រដល់ ​សហគ្រិនស្រ្តីតាមរយៈការសម្របសម្រួល និង​ការបង្កើតបណ្តាញស្រ្តី ដូចជាសមាគមសហគ្រិនស្រ្តីកម្ពុជាWCA ​សហគ្រិនស្រ្តីអ្នកជំនួញកម្ពុជា ព្រមទាំងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី ​ដើម្បីផ្តល់ការបណ្តុះបណ្តាលផ្នែកធុរកិច្ច និង ភាពចំាបាច់​ក្នុងការផ្តល់ជំនាញដល់ស្រ្តី ​និងសហគ្រិនស្រ្តីជាដើម៕អត្ថបទ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
05/27/2026 09:05 PM
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
05/27/2026 09:05 PM
ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
05/27/2026 09:05 PM
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
05/27/2026 08:05 PM
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង
05/27/2026 08:05 PM
អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក
05/27/2026 08:05 PM
នគរបាលអេស្ប៉ាញសម្រុកចូលទីស្នាក់ការកណ្តាលគណបក្សសង្គមនិយមរបស់លោក Sanchez
05/27/2026 08:05 PM
ហ្គាណាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ក្រោយការវាយប្រហារប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូង
05/27/2026 08:05 PM
ជនមូស្លីមនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងប្រារព្ធថ្ងៃដំបូងនៃពិធីបុណ្យ Eid
05/27/2026 08:05 PM