ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលខេត្តតាកែវ ត្រូវមានស្មារតីរួបរួមគ្នា ដើម្បីចូលរួមកសាងប្រយោជន៍រួមនៃជាតិ

2024/07/31 09:36:54 pm        97
តាកែវ ÷ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី និងប្រតិភូសុខាភិបាល បានជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ ព្រមទាំងផ្តល់អនុសាសន៍ ដល់មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ, នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ។ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងបច្ចេកទេស ជាប្រតិភូក្រសួងសុខាភិបាល អមដោយសមាសភាពចូលរួមពីអាជ្ញាធរមូលដ្ឋាន ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ អនុប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យមន្ទីរសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធាន អនុប្រធានមន្ទីរពេទ្យ និងប្រធានមណ្ឌលសុខភាព។ បន្ទាប់ពីការថ្លែងអំណរគុណសំណេះសំណាលរបស់ឯកឧត្តម វ៉ី សំណាង  ដោយចិត្តរីករាយ ចំពោះការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តនៃមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះ សម្រាប់មន្ត្រីជាថ្នាក់ដឹកនាំជារួម៖-ដឹកនាំ និងគ្រប់គ្រងមណ្ឌលសុខាភាព និងប៉ុស្តិ៍សុខភាព មន្ទីរពេទ្យឱ្យបានគ្រប់ជ្រុងជ្រោយ។-ស្វែងយល់ និងរកឱ្យឃើញចំណុចខ្វះខាត ដើម្បីចៀសវាងកុំឱ្យរឿងកើតមាន និងផ្តល់លំបាកដល់បងប្អូនមករកទទួលសេវា។ -បំពេញការងារក្រោមតម្លាភាព ច្បាស់លាស់ ទទួលខុសត្រូវលើរាល់គោលការណ៍ដែលផ្តល់ជូន ដោយមានការបញ្ជាក់វាស់វែងតាមថានានុក្រមទទួលខុសត្រូវ និងឆ្លុះបញ្ចាំងគ្នាទៅវិញទៅមក។-ប្រជុំការងារ ត្រូវមានទិសដៅអនុវត្ត កត់ត្រាយកខ្លឹមសារតាមដានការអនុវត្ត និងវាស់វែងលទ្ធផលវឌ្ឍន៍ភាព។-កុំមានការលំបាក ឫធ្វើឱ្យមានជាឧបសគ្គ ដល់ការមកទទួលសេវា ឬការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ។-បង្កើនការស្វែងយល់ រៀនសូត្រ បន្តរៀបចំវគ្គបណ្តុះបណ្តាលក្នុងអង្គភាព ក៏ដូចជាបញ្ជូនមកបណ្តុះបណ្តាលនៅកម្រិតជាតិ។ សន្សំធនធានមនុស្សដែលជាទ្រព្យធនមានតម្លៃជាងអ្វីទាំងអស់។-ស្រឡាញ់ និងខំស្វែងរកព័ត៌មានត្រឡប់កសាងស្ថាបនា។ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមវាយតម្លៃខ្ពស់ដល់មន្រ្តីសុខាភិបាលនៅខេត្តតាកែវ និងផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវមានស្មារតីរួបរួមគ្នា ចេះជួយគ្នា ស្មោះត្រង់គ្នា សាមគ្គីភាពភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីចូលរួមកសាងប្រយោជន៍រួមនៃជាតិ តាមរយះការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដែលជាគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕អត្ថបទ រដ្ឋា

ក្រសួងចំនួន២ ឯកភាពជំរុញការរៀបចំផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីនៅកម្ពុជា

2024/07/31 08:20:17 pm        97
ភ្នំពេញ: ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានឯកភាពជំរុញការរៀបចំផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់កម្ពុជា ដើម្បីធានាបាននូវការកំណត់តំបន់អភិវឌ្ឍន៍ទីក្រុង តំបន់ទីប្រជុំជន និងតំបន់ជនបទ ប្រកបដោយផាសុកភាព ទីធ្លារបៃតង និងចីរភាពជូនប្រជាជន។ថ្លែងក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំដែនដី និងនគរូបនីយកម្ម នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នាទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម សាយ សំអាល់ សហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានវាយតម្លៃខ្ពសចំពោះការរៀបចំផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីដែលបានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីចំនួន៣១កន្លងទៅ ព្រមទាំងបាននិងកំពុងធ្វើបច្ចុប្បន្នភាពរៀបចំស្នើសុំការសម្រេចពីរាជរដ្ឋាភិបាលបន្ថែម ដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលបន្តបន្ទាប់ ។ឧបនាយករដ្ឋមន្ត្រីទាំង២រូប បានចាត់ទុកការរៀបចំដែនដី និងប្លង់គោលនេះ ពិតជារួមចំណែកក្នុងការពារការទន្ទ្រានដីកម្មសិទ្ធិសាធារណៈ និងឯកជនរបស់រដ្ឋ ទប់ស្កាត់ទំនាស់ដីធ្លី ពិសេសគឺរួមចំណែកដ៏សំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ច ការវិនិយោគ កសិកម្ម និងទីផ្សារអចលវត្ថុ ដែលប្រភពចំណូលដ៏សំខាន់នៃខឿនសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ទន្ទឹមនឹងនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម សាយ សំអាល់ ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងទាំងពីរ ឱ្យបន្តសហការគាំទ្រ ចូលរួមសហការបណ្តុះបណ្តាល ប្រមូលធាតុចូល និងបង្កើនសមត្ថភាពជំនាញសម្រាប់ការងាររៀបចំផែនការ អនុវត្តផែនការ និងតាមដានត្រួតពិនិត្យការអនុវត្តផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីនៅថ្នាក់ក្រោមជាតិផងដែរ ៕

ក្រុមហ៊ុន១៥០ មកពីជាង១០ប្រទេស ត្រៀមបង្ហាញវត្តមានក្នុងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជានាខែសីហាខាងមុខ

2024/07/31 07:30:50 pm        44
ភ្នំពេញ ៖ នៅចុងខែសីហា ឆ្នាំ២០២៤ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិអំពីវិស័យកសិកម្ម ដោយមានអ្នកជំនួញ និងអ្នករកស៊ីចំរុះវិស័យចំនួនប្រមាណ ១៥០ក្រុមហ៊ុន មកពីជាង១០ប្រទេស នឹងចូលរួមសេរី ដើម្បីអភិវឌ្ឍន៍ជំនួញ និងភ្ជាប់ទំនាក់ទំនងទៅកាន់ទីផ្សារអន្តរជាតិ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។​នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៣១ ខែកក្កដានេះ លោក វីននី គណៈកម្មាធិការរៀបចំ និងនាយកគ្រប់គ្រងក្រុមហ៊ុន Minh Vi Exhibition and Advertisement Services Co., Ltd (VEAS) បានមានប្រសាសន៍ថា ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ មានក្រុមហ៊ុននានាមកពីជាង១០ប្រទេសផ្សេងៗគ្នា ដូចជា បេឡារុស, កម្ពុជា, ចិន, កូរ៉េ, ម៉ាឡេស៊ី, ញ៉ូហ្សឺលែន, ប៉ូឡូញ , រុស្សី , តៃវ៉ាន់ និងអាមេរិកជាដើម នឹងដាក់បង្ហាញផលិតផលបច្ចេកវិទ្យា និងសេវាកម្មជាច្រើន ហើយពិព័រណ៍នេះ ត្រូវបានព្យាករថា នឹងមានអ្នកចូលទស្សនាចំនួន ៤,៥០០នាក់ ជាអ្នកជំនួញមកពីក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ ដែលនឹងក្លាយជាវេទិការអាជីវកម្មតែមួយគត់សម្រាប់អ្នកជំនួញក្នុងប្រទេសកម្ពុជា ដើម្បីអភិវឌ្ឍន៍ជំនួញរបស់ពួកគេ និងទំនាក់ទំនងទៅកាន់ទីផ្សារអន្តរជាតិ។ លោក វីននី បានលើកឡើងថា ព្រឹត្តិការណ៍នេះ នឹងក្លាយទៅជាវេទិការជំនួបពាណិជ្ជកម្មដ៏សំខាន់ និងធំមួយសម្រាប់អ្នកផលិតផ្គត់ផ្គង់ ចែកចាយបន្ត និងអង្គភាពជាច្រើនទៀតក្នុងវិស័យទាំងនេះ ដើម្បីបង្កើតឱកាសអាជីវកម្ម អភិវឌ្ឍន៍ទីផ្សារ និងចែករំលែកបច្ចេកវិទ្យា ក៏ដូចជាជួយប្រជាជនកម្ពុជា និងអាជីវកម្មក្នុងតំបន់ បានជួបជាមួយបច្ចេកវិទ្យាផលិតកម្មទំនើបចុងក្រោយគេបង្អស់របស់ពិភពលោក។ទាក់ទិនពិព័រណ៌នេះដែរ លោក សុខ សុថា ប្រធានប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា នៃអ្នកផលិត បានលើកឡើងថា កម្មវិធីនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលអ្នកវិនិយោគ អ្នកប្រើប្រាស់ អ្នកផលិត អ្នកផ្គត់ផ្គង់និងអ្នកកែច្នៃ មានឱកាសបានជួបគ្នា ផ្លាស់ប្តូរបទពិសោធន៍ ពត៌មាន ដោះដូរអាជីវកម្មនិងភ្ជាប់បណ្តាញ។ ជាពិសេសបានផ្សព្វផ្សាយផលិតផលរបស់ខ្មែរ ទៅដល់ក្រៅប្រទេសថែមទៀតផង។ជាមួយគ្នានេះ លោក ហ៊ុន សៀងហុន នាយកប្រតិបត្តិសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) សង្ឃឹមថា ការតាំងពិព័រណ៍នេះនឹងក្លាយជាស្ពានពាណិជ្ជកម្មដ៏អំណោយផលមួយ ដើម្បីសម្រេចបាននូវសកម្មភាពអាជីវកម្មជាក់ស្តែងរវាងអាជីវកម្មក្នុងស្រុក និងបរទេស និងជាទីកន្លែងមួយដើម្បីរួមចំណែកយ៉ាងសកម្មដល់ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។សូមជម្រាបជូនថា ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៨ ដល់៣០ ខែសីហា ឆ្នាំ២០២៤រួមមាន ពិព័រណ៍វេជ្ជសាស្ត្រ, ពិព័រណ៍សត្វចិញ្ចឹម និងពិព័រណ៍សម្រស់។ នៅក្នុងព្រឹត្តិការណ៍នេះ ក៏នឹងមានការរៀបចំសិក្ខាសាលាស្តីពីផ្នែកឧស្សាហកម្ម បច្ចេកវិទ្យាចុងក្រោយបំផុត និន្នាការទីផ្សារនិងការអភិវឌ្ឍអាជីវកម្មព្រមទាំងការផ្គូរផ្គងអាជីវកម្ម (B2B Matchmaking) ដែលអនុញ្ញាតឱ្យពួកគេជួបដៃគូដែលមានសក្តានុពល, ចរចាផលិតផលនិងបច្ចេកវិទ្យា, កំណត់អត្តសញ្ញាណអ្នកទិញសមរម្យនិងកិច្ចសន្យាអាជីវកម្ម៕អត្ថបទ៖ ឈិត បូរ៉ាវី

រដ្ឋមន្រី្តក្រសួងសុខាភិបាល បន្តចុះពិនិត្យការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅមណ្ឌលសុខភាព និងមនី្ទរពេទ្យបង្អែកចំនួន២ ក្នុងខេត្តតាកែវ

2024/07/31 06:24:40 pm        56
តាកែវ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានធ្វើដំណើរចុះពិនិត្យសេវាសុខាភិបាលសាធារណៈ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល រួមទាំងអ្នកជំងឺ និងក្រុមគ្រួសារ នៅមណ្ឌលសុខភាពត្រាំខ្នារមន្ទីរពេទ្យបង្អែកបាទី និងមនី្ទរពេទ្យបង្អែកខេត្តតាកែវ ក្នុងខេត្តតាកែវ, នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ។​ក្នុងដំណើរទស្សនកិច្ច ប្រតិភូអមដំណើរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីរួមមានឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការទទួលបន្ទុកគុណភាពសេវាថែទាំព្យាបាល ពង្រឹងគុណភាពសេវាមណ្ឌលសុខភាព ទំនាក់ទំនងសាធារណៈនិងអន្តរជាតិ អគ្គនាយកបច្ចេកទេសសុខាភិបាល អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ មន្ត្រីជំនាញគ្រប់ឯកទេសពាក់ព័ន្ធ សង្គ្រោះបន្ទាន់ វះកាត់ សម្ភពរោគស្ត្រី ទារក កុមារ ជំងឺទូទៅ និងសុខភាពផ្លូវចិត្ត រួមទាំងប្រធាន-អនុប្រធានមន្ទីរសុខាភិបាល ស្រុកប្រតិបត្តិខេត្តតាកែវ រួមទាំងអាជ្ញាធរមូលដ្ឋាន។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ និងជំរុញដល់មន្រ្តីមណ្ឌលសុខភាព និងមនី្ទរពេទ្យបង្អែកទាំងពីរ ទាំងអស់ សូមបង្កើនសមត្ថភាពថែទាំព្យាបាល និងត្រូវយកចិត្តទុកដាក់បន្ថែមទៀតដូចជា ការថែរក្សាទុកដាក់ឱសថ កត់ត្រារក្សាទុកឯកសារអ្នកជំងឺឱ្យបានត្រឹមត្រូវ រៀបចំទូដាក់វ៉ាក់សាំងរក្សាអនាម័យឱ្យបានស្អាត និងថែរក្សាសម្ភារៈប្រើប្រាស់ឱ្យបានគង់វង្ស ដោយធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ២៤ម៉ោង លើ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍។ ឯកឧត្តមសាស្រ្តាចារ្យ បានសង្កត់ធ្ងន់លើការបង្កើនសមត្ថភាពភាពជាអ្នកដឹកនាំ សមត្ថភាពចុះត្រួតពិនិត្យការអនុវត្តគោលការណ៍សុវត្ថិភាព គុណភាព ប្រសិទ្ធិភាព និងសមត្ថភាពឆ្លើយតបបានទាន់ពេលនៃសេវាថែទាំព្យាបាលជូនប្រជាពលរដ្ឋ។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានសំដែងអរគុណ ចំពោះមន្រ្តីសុខាភិបាល ទាំងអស់រួមទាំងអាជ្ញាធរ ដែលនៅតែបន្តខិតខំប្រឹងប្រែង រិះរកគ្រប់មធ្យោបាយ និងធនធាន បំរើផ្តល់ជូនសេវាថែទាំសុខភាព ដល់ប្រជាពលរដ្ឋក្នុងស្មារតីទទួលខុសត្រូវ និង ខិតខំប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ៕ អត្ថបទ រដ្ឋា

ហុងកុង-កម្ពុជា បង្ហាញទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងភាពជាដៃគូលើការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា

2024/07/31 06:02:10 pm        51
ភ្នំពេញ៖ ការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង ប្រចាំទីក្រុងបាងកក ដឹកនាំដោយលោក John KC Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានរៀបចំអាហារសាមគ្គី និងការតភ្ជាប់ដ៏អស្ចារ្យតាមមាគ៌ាថ្មីឆ្ពោះទៅភាពជោគជ័យ ភាពជាដៃគូ រវាងហុងកុង-កម្ពុជា ក្នុងការជំរិញវិបុលភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា។ កម្មវិធីអាហារសាមគ្គីនេះ បានរៀបចំឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ដោយមានការចូលរួមដោយអ្នកវិនិយោគធំៗជាច្រើនមកពីហុងកុង និងកម្ពុជា ក្នុងនោះ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន កាណាឌីយ៉ា គ្រុប , ឯកឧត្តម ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) , លោកជំទាវអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ក៏បានអញ្ជើញចូលរួមផងដែរ និងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត។លោក John Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង បានមានប្រសាសន៍ថា លោកពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ថែមទាំងបានជួបជុំក្នុងអាហារដ៏មានអត្ថន័យមួយនេះ។ នាឱកាសនោះ លោក John Lee បានសម្តែងការស្វាគមន៍ឥស្សរជនធុរកិច្ច មកពីសហគ្រាសឈានមុខគេនៅកម្ពុជា មកកាន់អាហារពេលល្ងាចនេះ និងអរគុណចំពោះការទទួលយកការអញ្ជើញមួយនេះ ក្នុងប្រធានបទនៃអាហារពេលល្ងាច គឺ "ការតភ្ជាប់ដ៏អស្ចារ្យ" ក្នុងគោលបំណងចង់កសាងភាពជាដៃគូហុងកុង-កម្ពុជា ថែមទាំងការផ្តល់ជូននៅក្នុង "ការតភ្ជាប់ទំនើប" និងក្នុងការកសាងភាពជាដៃគូ។សូមបញ្ជាក់ថា គណៈប្រតិភូធុរកិច្ចនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ និង៣១ ខែកក្កដា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងហុងកុង និងកម្ពុជា លើវិស័យផ្សេងៗជាច្រើន។ កិច្ចគណៈប្រតិភូនេះ បានរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) រួមមានមេដឹកនាំនៃសហគ្រាសអន្តរជាតិ និងហុងកុង រួមទាំងក្រុមហ៊ុនធំៗចំនួន៣០ ដែលមានដូចជាប្រតិបត្តិការផ្នែកហិរញ្ញវត្ថុនិងធានារ៉ាប់រង នវានុវត្តន៍និងបច្ចេកវិទ្យា សេវាកម្មវិជ្ជាជីវៈ ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូននិងភស្តុភារ ថាមពលនិងបដិសណ្ឋារកិច្ច៕អត្ថបទ ៖ ឈិត បូរ៉ាវី 

អាជ្ញាធរភ្នំពេញប្រជុំពង្រឹងការងារបន្ថែមដើម្បីអបអរសាទរពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ

2024/07/31 05:26:34 pm        57
ភ្នំពេញ ៖ ដើម្បីឲ្យពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដំណើរការទៅដោយរលូន មានភាពគគ្រឹកគគ្រេង ធានាបានទាំងសន្តិសុខ សុវត្ថិភាពនៅរាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំជាថ្មីម្តងទៀត ដើម្បីពិនិត្យពីវឌ្ឍនភាពការងារដែលបានរៀបតាមផែននីមួយៗ។កិច្ចប្រជុំនេះ បានធ្វើឡើងនារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ និងមានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ចចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរចំណុះរដ្ឋបាលរាជធានីភ្នំពេញ។តាមគម្រោងដែលបានរៀបចំ នៅថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ពោលគឺនៅរាត្រីថ្ងៃទី៥ សីហា ឆ្នាំ២០២៤ មានព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ ដោយរដ្ឋបាលរាជធានីភ្នំពេញត្រូវរៀបចំការប្រគុំតន្ត្រីដែលមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ មានការរៀបចំបាញ់កាំជ្រួចនៅទន្លេ៤មុខចំនួន២លើក។ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោនឹងបើកការដ្ឋាននៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ក្នុងអំឡុងពេលនៃការបើកការដ្ឋាននេះនៅពេលព្រឹក គ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញត្រូវរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនេះ នៅតាមអង្គភាពរបស់ខ្លួនឲ្យបានសមស្រប ទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គរឲ្យមានភាព គគ្រឹកគគ្រែងក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារសាសនា នានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គរបែបនេះផងដែរ។ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា សម្រាប់ពេលរាត្រីថ្ងៃ០៥សីហា នៅកោះពេជ្រ នឹងមានការរៀបចំការប្រគុំតន្ត្រី ដែលមានសិល្បករ និងកីឡាករ ល្បីៗរបស់កម្ពុជា និងមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ ជាមួយនឹងការបាញ់កាំជ្រួចចំនួន២លើក នៅម៉ោង៧និង២០នាទី១លើក និងនៅម៉ោង៩និង៩នាទីមួយលើកទៀត។ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីនេះឲ្យបានល្អ ដោយចាប់ផ្តើមពិនិត្យអាវុធជាតិផ្ទុះ ចាប់ពីពេលនេះតទៅ។ បន្ថែមពីនេះ ការរៀបចំអនាម័យ បរិស្ថានក៏ត្រូវធ្វើឡើងឲ្យបានស្អាតព្រមៗគ្នាដែរ។ គម្រោងព្រែកជីកហ្វូណនតេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណនតេជោ ដោយគ្រោងនឹងបើកការដ្ឋាននាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាស្នងការរាជធានី-ខេត្ត ត្រូវបោសសម្អាតការបិទ ពាក្យស្លោក ស្ទីកគ័រ និងវត្ថុផ្សេងៗនៅលើរថយន្តឲ្យអស់ក្នុងរយៈពេល១ខែ

2024/07/31 05:13:47 pm        183
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរំលឹកនិង បញ្ជាទៅដល់ បណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវបោសសម្អាតការបិទ ពាក្យស្លោក ស្ទីកគ័រ តុក្កតានិង វាំងនន និងវត្ថុផ្សេងៗនៅលើកញ្ចក់រថយន្តជាពិសេសរថយន្តធន់ធំ ឲ្យអស់ក្នុងរយៈពេល១ខែ ដើម្បីបញ្ជៀសការបង្កគ្រោះថ្នាក់ចរាចរណ៍ និងបង្កការរំខានដល់អ្នកធ្វើដំណើរផ្សេងទៀតនៅតាមដងផ្លុវ។ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នាព្រឹកថ្ងៃទីទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគួសបញ្ជាក់ថា ការបិទពាក្យស្លោក ឬស្ទីកគ័រផ្សេងៗ អាចធ្វើឱ្យអ្នកដំណើរផ្តោតអារម្មណ៍ ដែលបង្កឱ្យជួបគ្រោះថ្នាក់ចរាចរណ៍យថាហេតុណាមួយ។ ចំពោះការដាក់វាំងននលើកញ្ចក់សម្រាប់បាំងពន្លឺថ្ងៃខុសបច្ចេកទេសដែលច្បាប់អនុញ្ញាត ក៏អាចនាំឱ្យអ្នកបើកបរបាត់បង់ម្ចាស់ការគ្រប់គ្រងរថយន្ត ដែលជាហេតុបង្កឲ្យកើតគ្រោះថ្នាក់ចរាចរណ៍។ ឯកឧត្តមអភិសន្តិបណ្ឌិតបន្តថា ការចេញបទបញ្ជាម្តងហើយម្តងទៀតនេះ គឺដើម្បីមន្រ្តីអនុវត្តច្បាប់ចរាចរណ៍ទាំអស់យកចិត្តចំពោះបញ្ហាទាំងអស់នេះ ដើម្បីកុំអ្នកបើកបរ និងពលរដ្ឋធ្វើចរាចរណ៍ជួបហានិភ័យគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុណាមួយឡើយដោយសារតែបញ្ហានេះ។ ដោយឡែកចំពោះបញ្ហានៃការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឯកឧត្តមអភិសតិបណ្ឌិត ក៏បានណែនាំទៅដល់មន្ត្រីជំនាញពាក់ព័ន្ធនៅទាំងប្រទេស ត្រូវបង្កើនការរឹតបន្តឹងនៃការចុះត្រួតពិនិត្យឲ្យទៀងទាត់ ។ នៅក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកបើកបរទាំងអស់កុំបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹងលើសកម្រិត។ ទន្ទឹមនិងនេះ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ ចំពោះមន្ត្រីកងកម្លាំងប្រដាប់អាវុធនិងមន្ត្រីអនុវត្តច្បាប់ទាំងអស់មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាស្រវឹងជាដាច់ខាត ព្រោះថាវាអាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃនិងកិត្តិយសនៃកងកម្លាំងហើយឈានទៅដល់ការដកតួនាទីនិងលុបឈ្មោះចេញពីក្របខណ្ឌផងដែរ។យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ឲ្យដឹងថា ក្នុងឆមាសទី១ឆ្នាំ២០២៤ ករណីគ្រោះ ថ្នាក់ចរាចរណ៍បានកើតឡើង ១ ៥២០លើក ក្នុងនោះ ចំនួនអ្នកស្លាប់ចំនួន ៧៩៣នាក់ កើនឡើង ៣៧នាក់ ស្មើនឹង ៥ភាគរយ ចំនួនអ្នករបួសចំនួនជាង ២ ០០០នាក់ កើនឡើង ៤៤នាក់ ស្មើនឹង ២ភាគរយ ដែលបានបន្សល់ទុកនូវសោកនាដ កម្ម និងបន្ទុកជាច្រើនដល់ប្រជាពលរដ្ឋ និងសង្គម។ក្នុងចំណោម អ្នកស្លាប់សរុបមាន ៧៥ភាគរយ ជាអ្នកជិះម៉ូតូ ខណៈចំនួនយានយន្តបានចុះបញ្ជី គិតមកដល់ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សរុបចំនួន ជាង៧៣៥១ ០០០គ្រឿង ក្នុងនោះម៉ូតូចំនួន ជាង៦ ២៤៤ ០០០គ្រឿង ៕

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំការដាំកូនឈើចំនួន ៣.០០០ ដើម តាមដងផ្លូវសាធារណៈក្នុងស្រុកបាធាយដើម្បីផ្តល់ម្លប់ និង បរិស្ថានបៃតងស្រស់ស្អាតល្អ

2024/07/31 05:11:19 pm        82
កំពង់ចាម ៖ កូនឈើចំនួន ៣.០០០ដើមត្រូវបានឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានដឹកនាំការដាំ ស្ថិតក្នុងឃុំសំបូរ ស្រុកបា ធាយ ខេត្តកំពង់ចាម។ ពិធីដាំកូនឈើនេះ មានការចូលរួមពីសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក រដ្ឋបាលស្រុកបាធាយ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការជុំវិញស្រុក លោកគ្រូអ្នកគ្រូ​ និងសិស្សានុសិស្សនៃវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សង្កើប ជាច្រើនរយនាក់ ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០២៤ ។ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាមឯកឧត្តមបណ្ឌិត លី ធុជ បានលើក ឡើងថា ការដាំកូនឈើនៅតាមដងផ្លូវសាធារណៈនេះជាការបង្ហាញឱ្យឃើញអំពីទឹកចិត្តស្រលាញ់ដើមឈើ និងបរិស្ថានបៃតង ហើយការដាំកូនឈើនាថ្ងៃនេះ នឹងបង្ហាញសម្រស់កាន់តែស្រស់បំព្រងបន្ថែមនាពេលអនាគត ទៅ ដល់ភ្ញៀវទេសចរដែលបានមកទស្សនា និង ជិះកាត់នៅក្នុងតំបន់។ ជាមួយគ្នានេះ ឯកឧត្តម លី ធុជ បានជំរុញឲ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលបានចូលរួមទាំងអស់ ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន តាមទីសាធារណៈដើម្បីផ្តល់ម្លប់ និងបរិស្ថានបៃតងស្រស់ស្អាតល្អ។ ការដាំកូនឈើនៅតាមតំបន់សហគមន៍មិនត្រឹមតែជួយបង្កើនភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងបង្កើនគម្របព្រៃនៅក្នុងសហគមន៍ និង ចូលរួមជួយអភិរក្សព្រៃឈើ ផងដែរ ៕ អត្ថបទ ៖ ភារម្យ

ហុងកុង នឹងពិនិត្យលទ្ធភាពពង្រីក និងបង្កើនការវិនិយោគមកកាន់កម្ពុជាដើម្បីរឹតចំណងមិត្តភាពប្រទេសទាំងពីរ

2024/07/31 05:05:27 pm        48
ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង ដឹកនាំដោយលោកបណ្ឌិត Peter K N Lam ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង។ ជំនួបនាឱកាសនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយតំបន់រដ្ឋបាលពិសេសហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព បានបញ្ចប់ទៅដោយជោគជ័យ។ នាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើបទបង្ហាញអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា នាពេលបច្ចុប្បន្ន ក្រោមការសម្របសម្រួលប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល។ជាមួយគ្នានេះ គណៈប្រតិភូហុងកុង ក៏បានសម្តែងនូវការស្ញើចសរសើរចំពោះការពន្យល់បកស្រាយយ៉ាងក្បោះក្បាយពីមួយចំណុច ទៅមួយចំណុចរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងបានបង្ហាញនូវឆន្ទៈសុទិដ្ឋិនិយម ក្នុងការពិនិត្យលទ្ធភាពដើម្បីពង្រីក និងបង្កើនការវិនិយោគរបស់ខ្លួនមកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខសំដៅលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងរឹតបន្តឹងកិច្ចសហការល្អក្នុងកម្រិតតំបន់អាស៊ានផងដែរ៕ ដោយ ៖ ឧត្ដម

ហុងកុងប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចបន្ថែមទៀតរវាងគ្នានិងគ្នា

2024/07/31 04:47:17 pm        82
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) និងគណៈប្រតិភូធុរកិច្ចនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) នៅរសៀលថ្ងៃទី៣១ ខែកក្កដានេះ បានរៀបចំជប់លៀងអាហារថ្ងៃត្រង់ដ៏សំខាន់មួយ ជាមួយសមាជិកសហគមន៍ធុរកិច្ចកម្ពុជា និងសភាពាណិជ្ជកម្មក្នុងស្រុកចំនួនប្រមាណ៥០០នាក់ ដែលបានប្រព្រឹត្តទៅក្រោមអធិបតិភាពរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។​ឯកឧត្តម ចន លី (John KC Lee) ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានលើកឡើងថា ការបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងពេលនេះដែលរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង រួមមានមេដឹកនាំ អន្តរជាតិ ចិនដីគោក និងសហគ្រាសហុងកុងចំនួន៣០ និងក្រុមហ៊ុនសាជីវកម្មដែលកំពុងប្រតិបត្តិការផ្នែកហិរញ្ញ វត្ថុនិងធានារ៉ាប់រង នវានុវត្តនិងបច្ចេកវិទ្យា សេវាកម្មវិជ្ជាជីវៈ ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូននិងភស្តុភារ ថាមពលនិងបដិសណ្ឋារកិច្ច ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ច រវាងហុងកុង និងកម្ពុជា លើវិស័យផ្សេងៗជាច្រើន។ ឯកឧត្តម បានបន្ថែមទៀតថា គោលបំណងសំខាន់ក្នុងកិច្ចប្រជុំនេះទៀតសោត គឺ “ការភ្ជាប់ផ្លូវថ្មីឆ្ពោះទៅរកភាពជោគជ័យ៖ ភាពជាដៃគូហុងកុង-កម្ពុជា ក្នុងការជំរុញវិបុលភាពទៅវិញទៅមកនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច”។ នៅក្នុងកម្មវិធីនាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញអំពីសក្តានុពលរបស់កម្ពុជា ក៏ដូចជាគម្រោងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដែលនឹងជួយជំរុញគមនាគមន៍ដឹកជញ្ជូនដែលមានសារៈសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ។ បន្ថែមពីនេះទៀត ឯកឧត្តម បានជម្រាបជូនអង្គប្រជុំ អំពីគម្រោងព្រែកជីកហ្វូណនតេជោ តភ្ជាប់ផ្លូវទឹក រវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ ដែលនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ កាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន និងការវិនិយោគផ្សេងៗ។ល។ តំណាងវិស័យឯកជនចំនួន៣រូប រួមមាន អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា , លោកបណ្ឌិត ប៊ែន លី ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Urban Village & Factory Phnom Penh និងលោកស្រី ខេតធើរីន ចាន់ នាយកប្រតិបត្តិក្រុមហ៊ុនខាងផ្នែកវិស័យអចលនទ្រព្យ មកពីហុងកុង បានចាត់ទុកកម្មវិធីខាងលើថា ពិតជាសំខាន់បំផុតក្នុងការ បង្កើតទំនាក់ទំនង ក៏ដូចជាធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែស៊ីជម្រៅ បង្កើនការផ្លាស់ប្តូរវប្បធម៌ និងស្វែងរកឱកាសសហប្រតិបត្តិការរវាងអាស៊ាន និងហុងកុង។សូមជម្រាបជូនទៀតថា ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) និងគណៈប្រតិភូធុរកិច្ចនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) នៅថ្ងៃទី១១ និង១២ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ “Belt and Road”នៅទីក្រុងហុងកុង។ ព្រឹត្តិការណ៍នេះ នឹងប្រមូលផ្តុំតួអង្គសំខាន់ៗពីវិស័យចម្រុះនៅទូទាំងទីផ្សារ Belt and Road និងលើសពីនេះ ក្រុមហ៊ុនកម្ពុជាអាចបង្កើតទំនាក់ទំនង និងស្វែងរកដៃគូថ្មីជាច្រើនទៀតផងដែរ៕អត្ថបទៈ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
05/27/2026 09:05 PM
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
05/27/2026 09:05 PM
ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
05/27/2026 09:05 PM
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
05/27/2026 08:05 PM
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង
05/27/2026 08:05 PM
អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក
05/27/2026 08:05 PM
នគរបាលអេស្ប៉ាញសម្រុកចូលទីស្នាក់ការកណ្តាលគណបក្សសង្គមនិយមរបស់លោក Sanchez
05/27/2026 08:05 PM
ហ្គាណាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ក្រោយការវាយប្រហារប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូង
05/27/2026 08:05 PM
ជនមូស្លីមនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងប្រារព្ធថ្ងៃដំបូងនៃពិធីបុណ្យ Eid
05/27/2026 08:05 PM