ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង

ព័ត៌មានជាតិ

កិច្ចសហប្រតិបត្តិការកងទ័ពកម្ពុជា-ឡាវ មានការរីកចម្រើន និងភាពជិតស្និទ្ធ

2024/07/31 03:42:17 pm        344
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន (Khamlieng Outhakaysone) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ បានគោរពជម្រាបជូនសម្ដេចធិបតី អំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម គឺ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ។ ឯកឧត្តម អនុរដ្ឋមន្ត្រី បានគោរពជម្រាបជូនសម្តេចធិបតីបន្ថែម អំពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចនេះ មានជាអាទិ៍៖ (១) កិច្ចសហប្រតិបត្តិការសន្តិសុខ នៅតាមបណ្តោយព្រំដែន រួមទាំងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន និងការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ (២) ការផ្លាស់ប្តូរសិក្ខាកាម និងការបណ្តុះបណ្តាល​ធនធានមនុស្ស និង(៣) ការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។ សម្ដេចធិបតី បានសម្ដែងនូវក្តីរីករាយចំពោះលទ្ធផលដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការរវាង​កងទ័ពនៃប្រទេសទាំងពីរ។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងភាពជិតស្និទ្ធ នៃទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ និងបានគាំទ្រការបន្តពង្រឹង និងពង្រីកកិច្ច​សហប្រតិបត្តិការកងទ័ពកម្ពុជា-ឡាវ ជាពិសេស ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចនាយទាហាន​ជាន់ខ្ពស់ ការបង្កើនការបណ្តុះបណ្តាលសិក្ខាកាម ការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា សម្រាប់ការជួយ​សង្គ្រោះក្នុងគ្រាមានគ្រោះមហន្តរាយ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរគ្រឿងញៀន។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរ បន្តរក្សាមិត្តភាព សាមគ្គីភាព និងកិច្ចសហការ នៅតាមបណ្តាខេត្តជាប់ព្រំដែន និងពិភាក្សាស្វែងរកនូវសកម្មភាពថ្មីៗ សំដៅផ្លាស់ប្តូរបទពិសោធន៍ ដែលនឹងរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ លើគ្រប់វិស័យ៕

ចៅអធិការវត្តមហាមន្រ្តី ដឹកនាំពុទ្ធបរិស័ទ និងអាជ្ញាធរ លើកផ្ទាំងផ្សព្វផ្សាយត្រៀមគាំទ្រ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

2024/07/31 03:37:25 pm        339
ភ្នំពេញ៖ ព្រះចៅអធិការវត្តមហាមន្រ្តី ព្រះអង្គ ឈឿន ភន់ នៅព្រឹកថ្ងៃទី៣១ ខែកក្កដានេះ បានដឹកនាំពុទ្ធបរិស័ទ អាជ្ញាធរមូលដ្ឋាន ក្រុមយុវជន នាំគ្នាជួបជុំ លើកផ្ទាំងផ្សព្វផ្សាយ ដើម្បីគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ និងត្រៀមចូលរួម វាយស្ករ គោះជួង ទះប៉ោត ជាដើម នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ ខាងមុខនេះ។ក្នុងនាមជាព្រះចៅ អធិការ និងតំណាងឱ្យវត្ត មហាមន្ត្រី ពុទ្ធបរស័ទ ប្រជាជនមូលដ្ឋាន គឺមានការគាំទ្រ ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងផ្ដល់ជាផលប្រយោជន៍ធំធេងសម្រាប់ជាតិកម្ពុជា។ សម្រាប់វត្តមហាមន្ត្រីបានត្រៀមរួចរាល់ក្នុងការចូលរួមសាទរ ការបើកការដ្ឋានសាងសង់នាពេលនេះ។ វត្តនឹងចូលរួមទូងស្គរ និងវាយគង បន្លឺសំឡេង សាទរចំពោះការចាប់ផ្ដើមសាងសង់សមិទ្ធផលជាតិនេះវត្តផ្ទាល់ក៏បានបានរៀបចំរួចរាល់នៅលើព្រះវិហារផងដែល។ព្រះអង្គមានសង្ឃដីកាថា គម្រោងព្រែកជីកហ្វូណនតេជោ ពិតណាស់បានធ្វើឲ្យប្រជាជនខ្មែរ​មាន​សេចក្តីសោមនស្ស រីករាយយ៉ាងឧបមា ពិសេសស្របតាមគោលនយោបាយរាជរដ្ឋាភិបាល​នីតិកាលទី៦ និងនីតិកាលទី៧នេះ​ ពោលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបាន​ខិតខំព្យាយាមយ៉ាងខ្លាំងក្នុងការអភិវឌ្ឍប្រទេសជាតិ និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ក្រកបដោយកម្លាំងថាមពល និងឈ្លៀសវៃ ក្នុងកិច្ចការសង្គមជាតិ។ ក្នុងឱកាសនោះលោក ហេង សំណាង ក្រុមយុវជនពិសេសសម្តេចតេជោ ហ៊ុន សែន បានបថ្ថែមថា ជាមួយគ្នានេះដែល ស្របតាមរដ្ឋបាលរាជធានីភ្នំពេញ និងត្រៀមការរៀបចំអបអរសាទរគម្រោង​ព្រែកជីកហ្វូណនតេជោផងដែល និងអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទាំងអស់ចូលរួម​ទាំងអស់គ្នា។ លោកបន្តថា ព្រែកជីកនេះ គឺជាគុណតម្លៃមិនអាចកាត់ថ្លៃបានរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់បូជាសាច់ស្រស់ឈាមស្រស់ធ្វើឲ្យកម្ពុជា​មានសុខសន្តិភាព និងរីកច្រើន​មកដល់សព្វថ្ងៃនេះ។ លោកក៏សម្ដែងការដឹងគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា គឺសម្តេចតែងតែយកចិត្តទុកដាក់ចំពោះប្រជាជន ខិតខំស្វែងរកអ្នកវិនិយោគទុន​នានា​ធ្វើយ៉ាងណាឲ្យប្រទេសជាតិ កាន់តែមានភាពរីកចម្រើន៕

អគ្គរដ្ឋអាជ្ញាឡាវប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

2024/07/31 03:26:11 pm        279
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម Xaysana Khotphouthone អគ្គរដ្ឋអាជ្ញា នៃមហាអយ្យការអមតុលាការប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តម Xaysana Khotphouthone អគ្គរដ្ឋអាជ្ញា នៃអយ្យការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានគោរពជម្រាបជូនថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម នៅកម្ពុជា នាឱកាសនេះ មានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងមហាអយ្យការអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមអគ្គរដ្ឋអាជ្ញា ក៏បានគោរពជម្រាបជូនបន្ថែម អំពីលទ្ធផលសំខាន់ៗ​ដែលសម្រេចបានក្នុង​ដំណើរទស្សនកិច្ចនេះ មានជាអាទិ៍៖ (១) ការសម្រេចបាននូវការចុះអនុស្សរណៈនៃការ​យោគយល់គ្នា​ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងអយ្យការប្រជាជនកំពូល នៃសាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ និងមហាអយ្យការអមតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា (២) ការបណ្តុះបណ្តាល និងការបន្តការផ្លាស់ប្ដូរទស្សនកិច្ច ព្រមទាំងការបន្តការចែករំលែក​បទ​ពិសោធន៍ និងព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ​និងការជួញដូរគ្រឿងញៀន និង(៣) ការបន្តជួយគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ។ ឯកឧត្តមអគ្គរដ្ឋអាជ្ញា បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង ​និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយ​មហាអយ្យការអមតុលាការកំពូលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ជាការឆ្លើយតប សម្ដេចធិបតីបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អ និងមិត្តភាពដ៏យូរអង្វែង រវាង​កម្ពុជា និងឡាវ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ច​សហប្រតិបត្តិការ​លើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ សម្ដេចធិបតីក៏បានអបអរសាទរចំពោះលទ្ធផលដែលទទួលបានខាងលើ ដែលជាការរួមចំណែក និងគាំទ្រកិច្ចសហប្រតិបត្តិការជារួម រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។ សម្តេចធិបតីក៏បានលើកទឹកចិត្តឱ្យមានការបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់ រវាងប្រទេសទាំងពីរ៕

សម្ដេចធិបតីវាយតម្លៃខ្ពស់ចំពោះវិនិយោគិនហុងកុងមកវិនិយោគនៅកម្ពុជា និងបង្កើតឱកាសវិនិយោគថ្មីៗ

2024/07/31 03:20:45 pm        332
សម្ដេច​ធិបតីវាយតម្លៃខ្ពស់ចំពោះវិនិយោគិនហុងកុងមកវិនិយោគនៅកម្ពុជា និងបង្កើតឱកាសវិនិយោគថ្មីៗ ភ្នំពេញ៖សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះបាន​អនុញ្ញាតឱ្យ ឯកឧត្តម John KC Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង(HKSAR) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានគោរពជម្រាបជូនសម្តេចធិបតីនាយករដ្ឋមន្រ្តី អំពីគោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីពង្រឹង និងពង្រីកចំណងទំនាក់ទំនងរវាងតំបន់រដ្ឋបាលពិសេសហុងកុង និងកម្ពុជា ជាពិសេសក្នុងវិស័យធុរកិច្ច វិនិយោគ និងការតភ្ជាប់រវាងប្រជាជន​​ និងប្រជាជន។ តំណាងក្រុមហ៊ុនហុងកុងធំៗ ក៏បានចូលរួមក្នុងដំណើរទស្សនកិច្ច នាពេលនេះ ជាមួយឯកឧត្តម។ ឯកឧត្តម John KC LEE បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រវិនិយោគិន និង ធុរជនហុងកុង នាពេលកន្លងមក។ សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះការសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងទីភ្នាក់ងារមួយចំនួនរបស់តំបន់រដ្ឋបាលពិសេសហុងកុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការណ៍នេះនឹងបង្កើតបន្ថែមទៀតនូវយន្តការជំរុញវិនិយោគ និង ធុរកិច្ច និងរួមចំណែកដល់ការពង្រឹង ទំនាក់ទំនងដ៏រឹងមាំ រវាងកម្ពុជា-ចិន។ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនហុងកុង ដែលបានបោះទុនវិនិយោគនៅកម្ពុជា។ សម្ដេចធិបតី និងឯកឧត្តម John KC LEE ក៏បានពិភាក្សាអំពីការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង លើវិស័យសក្តានុពលជាច្រើន មានជាអាទិ៍៖ ពាណិជ្ជកម្ម និងវិនិយោគ, ហិរញ្ញវត្ថុ និងធនាគារ, បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល, ទេសចរណ៍, ការអប់រំ និងការតភ្ជាប់ប្រជាជន និងប្រជាជន រួមទាំងការពិនិត្យលទ្ធភាពបង្កើតចំនួនជើងហោះហើរត្រង់ពីហុងកុង មកខេត្តសៀមរាបរបស់កម្ពុជា។ មុននឹងបញ្ចប់ សម្តេចធិបតី បានគូសបញ្ជាក់ពីគោលនយោបាយ និងយន្តការនានារបស់រាជរដ្ឋាភិបាល ក្នុងការបង្កើត និង​បង្កើនបរិយាកាសអំណោយផល និងការលើកទឹកចិត្តដល់ការវិនិយោគនៅកម្ពុជា៕

នៅថ្ងៃស្អែកនេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹងរៀបចំ​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្រ្តជាតិ ស្តីពី​ការ​ប្រយុទ្ធប្រឆាំងអំពើជួញដូរ​មនុស្ស ៥ឆ្នាំ

2024/07/31 03:13:30 pm        408
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី០១ខែសីហាស្អែកនេះ នឹង​ប្រារព្ធ​ពិធីផ្សព្វផ្សាយប្រកាសប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្រ្តជាតិ ស្តីពី​ការ​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ០៥ឆ្នាំ (២០២៤-២០២៨)» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសាលប្រជុំអាគារ S នៃទីស្តីការ​ក្រសួងមហាផ្ទៃ។ កម្មវិធីនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង/ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូជាតិ អន្តរជាតិ​ពាក់ព័ន្ធប្រមាណ ៣៥០នាក់  ។ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) ជា​ផែន​ទីបង្ហាញ​ផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែន​ការ​សកម្ម​ភាព​អនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំង​ទៅ​នឹង​គ្រប់​ទម្រង់​ទាំង​អស់​នៃ​អំពើ​ជួញ​ដូរ​មនុស្ស​ប្រាំ​ឆ្នាំ​ទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស លើក​កម្ពស់ការគោរពសិទ្ធមនុស្ស ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ៕

គណៈកម្មការទី៣នៃរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម

2024/07/31 01:50:06 pm        274
ប្រធានគណៈកម្មការទី៣ គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទអភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃរដ្ឋសភាឯកឧត្តម សន្តិបណ្ឌិត ឡូយ សុផាត នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះជួបពិភាក្សាការងារមួយចំនួនជាមួយថ្នាក់ដឹកនាំខេត្តកំពង់ចាម ដើម្បីពិនិត្យ និងចង់ដឹង អំស្ថានភាពទូទៅរបស់បងប្អូនប្រជាពលរដ្ឋនៃខេត្តមួយនេះ។ក្នុងឱកាសនោះ ឯកឧត្តម ឡូយ សុផាត បានលើកឡើងថា ដំណើរការចុះជួបពិភាក្សារវាងគណៈកម្មការទី៣នៃរដ្ឋសភានៅខេត្តកំពង់ចាម នាពេលនេះ គឺមិនមែនជាការចុះមកត្រួតពិនិត្យ អធិការកិច្ច ឬសួរដេញដោលថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញនោះទេ គឺមានគោលបំណងដ៏សំខាន់នោះ គឺចង់ឈ្វេងយល់ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានា ក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន ដែលត្រូវរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដើម្បីជំរុញការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាតែប៉ុណ្ណោះ។ ជាមួយគ្នានោះដែរឯកឧត្តម ប្រធានគណៈកម្មការទី៣នៃរដ្ឋសភាក៏បាន កត់សម្គាល់នូវ​បញ្ហាប្រឈម​មួយចំនួនដែលខេត្តបានជួបប្រទះ ហើយឯកឧត្តមបានលើកទឹកចិត្ត ​និងជំរុញដល់ថ្នាក់ដឹកនាំខេត្ត និងសហការីទាំងអស់ រួមគ្នាខិតខំបំពេញការងារបន្ថែមទៀត ក្នុងការដោះស្រាយរាល់បញ្ហា​ប្រឈមទាំងនោះ។ ចំណែកឯគណៈកម្មការ នឹងពាំនាំយកបញ្ហាប្រឈមទាំងនេះ ទៅជម្រាបជូន​សម្តេចប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ទៅរាជរដ្ឋាភិបាលជួយដោះស្រាយ​ឲ្យបានទាន់​ពេលវេលា​ដើម្បីឲ្យខេត្តមានលទ្ធភាពពេញលេញ ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងផលប្រយោជន៍របស់ប្រទេសជាតិ ។សូមបញ្ជាក់ថា ក្រោយស្តាប់នូវរបាយការណ៍​ ពីរដ្ឋបាលខេត្តកំពង់ចាមហើយនោះ គណៈប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា ក៏បានឆ្លៀត ចុះពិនិត្យមើលទីតាំងសិក្សាការពារច្រាំងទន្លេ នៅតំបន់ប្រជុំកោះពាមកោះស្នា ស្រុកស្ទឹងត្រង់ ចុះពិនិត្យសិក្សាប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ ស្ថិតក្នុងឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ចុះពិនិត្យសិក្សាស្ថានីយបូបទឹកវ៉ៃកូ ស្ថិតនៅឃុំមហាលាភ ស្រុកកោះសូទិន​ ចុះពិនិត្យសិក្សាស្វែងយល់ក្រុមហ៊ុន ឡុង ស្រេង ជាក្រុមហ៊ុននាំចេកចេញ​ទៅ​ប្រទេសចិន និងទីកន្លែងកែច្នៃកៅស៊ូ ​នៅស្រុកស្ទឹងត្រង់ រួមទាំងចុះពិនិត្យគម្រោង​សាងសង់​ទីលានចាក់សំរាម (ជាគម្រោង ADB) ដែលមានទីតាំងស្ថិតនៅភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ផងដែរ៕អត្ថបទបាន ចក់

ព្រឹទ្ធសភាបានឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស

2024/07/31 01:43:22 pm        319
សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា អង្គប្រជុំព្រឹទ្ធសភាបាន ឯកភាពទាំងស្រុងលើសេចក្តី ព្រាងច្បាប់ស្តីពី ការ​អនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធ​នឹង​ការ​ដឹកជញ្ជូន​អន្តរជាតិតាមផ្លូវអាកាស ដោយទទួលបាន ៥៦សំឡេង។ នេះបើយោង​តាម​សេចក្តី​ប្រកាសព័​ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំ។ក្នុងសម័យប្រជុំព្រឹកនេះ មានសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៦រូប។ អង្គប្រជុំ​បាន​ដំណើរ​ការ​ដោយ​មានរបៀបវារៈតែមួយគឺ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តី ព្រាងច្បាប់ស្តីពី ការ​អនុម័ត​យល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​អន្តរជាតិ​តាម​ផ្លូវអាកាស។ អង្គប្រជុំព្រឹទ្ធសភាបានអនុម័តយល់ព្រមលើរបៀបវារៈ ដោយ​ទទួល​បាន ៥៦សំឡេង។ កម្ពុជា​រំពឹងថា បន្ទាប់ពីការចូលជាធរមាន ច្បាប់នេះ នឹងផ្តល់ឱ្យកម្ពុជានូវក្របខ័ណ្ឌ ច្បាប់ដ៏​រឹងមាំ​ដែល​គាំទ្រដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍របស់ខ្លួន ហើយក៏នឹងជំរុញកំណើន សេដ្ឋកិ​ច្ច​តាម​រយៈទេសចរណ៍ ពាណិជ្ជកម្ម និងធានាការការពារសិទ្ធិអ្នកដំណើរតាមផ្លូវអាកាស ដែលរួ​មចំ​ណែក​ដល់​វឌ្ឍនភាព និងយុត្តិធម៌សង្គម ព្រមទាំងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុង តំបន់​និង​ពិភពលោក​ផង​។ តាមរយៈសេចក្តីសន្និដ្ឋានរួមរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា និងការពិភាក្សាផ្តល់យោបល់នៅក្នុងកិច្ច ប្រជុំវិសាមញ្ញ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាល ទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការជំរុញដំណើរ សេដ្ឋកិច្ចកម្ពុជាឱ្យឆ្ពោះទៅមុខដោយល្បឿនលឿន។ការអនុម័តសេចក្តីព្រាងច្បាប់នេះ ក៏ជាការវិនិយោគដើម្បីអនាគតសំដៅឈានទៅសម្រេច បាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិលស្ថិតនៅក្នុងបញ្ចកោណទី២ (ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង) និង មុំទី២ (ការលើកកម្ពស់ការតភ្ជាប់និងការបង្កើនប្រសិទ្ធភាពលើវិស័យដឹកជញ្ជូន ឡូជីស្ទីក វិស័យ ថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល)។ក្រោយពីសមាជិកព្រឹទ្ធសភាបានឡើងមានយោបល់ និងលើកជាសំណួររួចមក ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឆ្លើយបំភ្លឺ ជូនអង្គប្រជុំព្រឹទ្ធសភា។អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ទាំងមូលដោយឥតកែប្រែចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។មុននឹងបញ្ចប់អង្គប្រជុំ សម្តេចតេជោ ក្នុងនាម ប្រធានព្រឹទ្ធសភា រួមជាមួយ នឹងសមាជិក សមាជិកាព្រឹទ្ធសភា ដែលមានវត្តមានទាំងអស់ បានយកឱកាសនេះ ចូលរួម រំលែកទុក្ខ និងសម្តែងនូវការស្តាយស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ជាមួយនឹង រាជរដ្ឋាភិបាល និងក្រុមគ្រួសារសព ចំពោះមរណភាពរបស់លោក ខេង ឆៃយុទ្ធ និងលោក ស៊ុន ផល្លា យោធិនអាកាសយានិកនៃកងយុទ្ធពលខេមរភូមិន្ទ ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់កន្លងមកនេះ។ជាមួយគ្នានេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ អគ្គបញ្ជាការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងថ្នាក់ ដឹកនាំ និងមន្ត្រីខេត្តពាក់ព័ន្ធទាំងអស់ ព្រមទាំងប្រជាពលរដ្ឋកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ អស់ពីកម្លាំងកាយចិត្ត ប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ និងប្រើប្រាស់គ្រប់មធ្យោបាយក្នុងការស្វែង រកឧទ្ធម្ភាគចក្រ និងសពអាកាសយានិកទាំងពីររូប។ នេះជាសក្ខីភាពអំពីការយកចិត្តទុកដាក់ ខ្ពស់បំផុត ជាមួយនឹងស្មារតីសាមគ្គីភាពនៃប្រជាជាតិយើងក្នុងការដោះស្រាយឧបទ្ទវហេតុដែលកើត មានឡើង ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញមន្រ្តីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា

2024/07/31 01:42:51 pm        121
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញចុះជួសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានជំរុញឱ្យមន្រ្តីក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរគ្រប់ថ្នាក់ ដៃគូរពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាពិសេសសម្អាតប្លាស្ទិកនៅលើគោក ក្នុងទឹក និងលើអាកាស ដើម្បីធ្វើយ៉ាងណាមិនឱ្យមានការបំពុលទៅដល់ជីវៈចម្រុះ។នៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ជំរុញ ឲ្យពង្រឹងការ​អនុវត្តច្បាប់ ១០០% ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ការផ្តល់សម្ភារ និងផែនទី​សម្រាប់​ពង្រឹង​ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន រួមជាមួយការសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ​និងអង្គភាពប្រឆាំងអំពើពុករលួយ ការដាំកូនឈើ និងស្តារព្រៃឈើ ដើម្បីភាពបៃតង ដែលជាចំណែកនៃការរកប្រាក់ចំណូលបន្ថែម​របស់​ប្រជា​សហគមន៍ នឹងជួយឱ្យមានការអភិវឌ្ឍដោយចីរភាព ​នឹងរក្សាបាននូវអព្យាក្រឹតកាបូន និងសម្រេច​បានគោលដៅជាប្រទេសមានគម្របព្រៃ ៦០% នៅឆ្នាំ២០២៥ ៕

កម្ពុជាកំពុងលើកទឹកចិត្តដល់អ្នកធុរកិច្ចឱ្យស្វែងយល់ពីឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា

2024/07/31 01:34:39 pm        203
IDI បង្កើតកម្មវិធីផ្តល់ឱកាសដល់ធុរកិច្ច និងវិនិយោគិនទាំងក្នុង និងក្រៅស្រុក ដើម្បីចែក​រំលែក​នូវ​ឱកាស​វិនិយោគ ការផ្តល់ ចំណេះដឹង ការធ្វើធុរកិច្ចនិងពាណិជ្ជកម្ម សម្រាប់ការធ្វើអាជីវកម្ម ជា​ពិសេស​ការវិនិយោគនៅលើវិស័យកសិកម្មនៅកម្ពុជា។លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម IDI និងក្រុមហ៊ុន IDC លើក​ឡើង​នៅក្នុ​ងកម្មវិធី IDI Investment Roadshow នៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា IDI Investment Roadshow គឺជាកម្មវិធីមួយ ដែលរៀបចំ ឡើងដើម្បី​បង្ហាញ​ពីឱកាស​វិនិយោគ​នៅ​ក​ម្ពុជា និងការប្រមូលផ្តុំការវិនិយោគរួមគ្នា សម្រាប់វិនិយោគលើវិស័យផ្សេងៗគ្នា ជាក់ស្តែងនា ពេល​នេះ យើងបានកំពុងផ្តោតលើវិស័យកសិកម្ម ដើម្បីបង្កើត​ជាមូល​និធិ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម និងការបង្ហាញឱកាសវិនិយោគ លើកាហ្វេ ម្ទេស ដែលដំណាំទាំងនេះ គឺជា​ដំណាំ​សក្តានុពល​មួយ​នៅក្នុងវិស័យកសិកម្ម រួមជាមួយការចែករំលែកនូវបទពិសោធន៍ ផ្សេងៗទៀត រវាង​អ្នក​ជំនាញបរទេស និងអ្នកជំនាញក្នុងស្រុក។ជុំវិញវិស័យកសិកម្មនេះ, លោកបណ្ឌិត ក៏បានអំពាវនាវដល់ម្ចាស់កសិដ្ឋាន សហគ្រាស និង​កសិករ​ដែល​ស្ថិតនៅក្នុង វិស័យកសិកម្មនេះ សូមមានទំនុកចិត្តក្នុងការដំាដុះលើវិស័យកសិកម្ម, ព្រោះ​បច្ចុប្បន្នកម្ពុជាមានទីផ្សារកាន់តែធំ ហើយការចូលរួម ពីតួអង្គផ្សេង​ៗ​ក៏​មាន​ភាព​កាន់​តែប្រ​សើរ​ជា​​ងមុន ទាំងក្នុងស្រុកនិងក្រៅស្រុក ជាពិសេសរាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រនិងយក ចិត្ត​ទុកដាក់ខ្ពស់លើវិស័យនេះផងដែរ។ ដូច្នេះអ្នកដែលកំពុងធ្វើនៅក្នុងវិស័យកសិកម្ម ទាំង​អ្នក​ដាំ​ដុះ ​និងកែច្នៃ ត្រូវអនុវត្តន៍ឲ្យបានល្អ ស្របតាមតម្រូវការទីផ្សារ ដើម្បីជំរុញ​ការ​នាំ​ចេញ​ឲ្យបា​ន​កាន់​តែ​ច្រើ​ន។សូមបញ្ជាក់ថា ជុំវិញវិស័យកសិកម្មនេះ នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាបាន​នាំ​ចេញ​កសិផល​ទៅ​ទីផ្សារ​ក្រៅប្រទេស មាន បរិមាណសរុបជាង ៦,១ លានតោន គិតជាទំហំ​ទឹក​ប្រាក់​ត្រូវ​ប្រមាណ​ជាង ២ ៨០០ លានដុល្លារអាមេរិក ដោយគាំទ្រកំណើន នៃការនាំចេញរួមមាន៖ ស្រូវ អង្ករ ដំឡូងមីស្រស់ ម្សៅ ដំឡូង គ្រាប់ស្វាយចន្ទី ពោត ផ្លែមៀន ផ្លែស្វាយ និងម្រេច​ជា​ដើម​៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនស្យាមគូបូតា និងក្រុមហ៊ុនមិត្តហ្វូន សហការគ្នាពង្រឹងវិស័យកសិកម្មនៅកម្ពុជា

2024/07/31 01:18:33 pm        263
ក្រុមហ៊ុនស្យាមគូបូតា និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សារណៈលើកិច្ចព្រមព្រៀង ការសហការគ្នា ដើម្បីពង្រឹងវិស័យកសិកម្ម ដើម្បី ផ្តល់អត្ថប្រយោជជូនដល់កសិករនៅក្នុងប្រទេសកម្ពុជា ។លោកស្រី វៈរ៉ាផន អូសាក់ថាផាន់ (Waraporn Osathapan) អគ្គនាយករងជាន់ខ្ពស់ ក្រុមហ៊ុន ស្យាមគូបូតា និងលោក កាវ ម៉ាន់ឌឺក (Cao Manh Duc) អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន នៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៤ ចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា (MoU) លើកិច្ចសហការដើម្បីផ្តល់សេវាកម្មជូនប្រជាកសិករកម្ពុជាឲ្យបានកាន់តែប្រសើរឡើង ។ ការសហការ គ្នានេះមានគោលបំណងជាយុទ្ធសាស្រ្ត ដើម្បីជំរុញការធ្វើអាជីវកម្ម និងកិច្ចសហប្រតិបត្តិការបំពេញឲ្យគ្នាទៅវិញទៅមក លើផ្នែក ទីផ្សាររបស់ក្រុមហ៊ុនទាំងពីរ ដោយផ្តោតសំខាន់ គឺលើការអភិវឌ្ឍន៍កម្មវិធីទូរសព្ទដៃគូបូតា ដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរដល់ អតិថិជនគូបូតា។ Viettel Group ក្នុងនាមជាក្រុមហ៊ុននាំមុខគេ ក្នុងទីផ្សារទូរគមនាគមន៍នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ និងជាប់ចំណាត់ ថ្នាក់លេខមួយក្នុងប្រទេសកម្ពុជា ជាមួយនឹងបណ្តាញសេវាទូរសព្ទដៃមិត្តហ្វូន បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការ នេះ។ យោងតាមទិន្នន័យរបស់យើង កសិករជាច្រើនកំពុងតែប្រើប្រាស់ទូរស័ព្ទដៃក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ហើយនិន្នាការនេះនៅ តែបន្តកើនឡើង។លោកស្រី វៈរ៉ាផន អូសាក់ថាផាន់ (Waraporn Osathapan) មានប្រសាសន៍ថា ក្រុមហ៊ុនស្យាមគូបូតា បានផ្តោតយកចិត្ត ទុកដាក់យ៉ាងខ្លាំង ក្នុងការផ្តល់សេវាកម្ម និងការផ្តល់អត្ថប្រយោជន៍ពិសេសផ្សេងៗជូនអតិថិជនរបស់ខ្លួន តាមរយៈការចូលជាសមាជិក គូបូតា តាមគម្រោងថែរទាំអតិថិជន (CRM) ដែលក្នុងនោះមានគម្រោងអតិថិជនគូបូតា VIP ដែលបានផ្តល់អត្ថប្រយោជន៍ជូនដល់ អតិថិជនចាស់និងអតិថិជនថ្មី ។ ហើយកម្មវីធីទូរសព្ទដៃគូបូតា ផ្តល់ជាចំណេះដឹង និងវិធីថែទាំគ្រឿងចក្របានយ៉ាងមានប្រសិទ្ធភាព។ នៅក្នុងកិច្ចសហប្រតិបត្តិការនេះ គឺបានផ្តោតសំខាន់លើការផ្តល់សេវាកម្មឲ្យបានកាន់តែប្រសើរ ជូនដល់អតិថិជនដូចជា ការធ្វើរឲ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធសេវាទូរសព្ទជូនដល់អតិថិជនគូបូតា រួមជាមួយនិងការផ្តល់កញ្ចប់សេវាអ៊ិនធើណែត Wi-Fi និង សេវាកម្មអ៊ីនធើណែតដែលមានល្បឿនលឿន និងមានស្ថេរភាព ជាពិសេសជូនដល់អតិថិជនគូបូតាប្រចាំប្រទេសកម្ពុជា។ កិច្ចសហ- ប្រតិបត្តិការនេះ នឹងនាំទៅរកការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍន៍ផ្នែកសេវាកម្មសំខាន់ៗ ដែលនឹងផ្តល់អត្ថប្រយោជន៍ យ៉ាងធំធេងជូនដល់កសិករនៅក្នុងប្រទេសកម្ពុជា ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
05/27/2026 09:05 PM
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
05/27/2026 09:05 PM
ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
05/27/2026 09:05 PM
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
05/27/2026 08:05 PM
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង
05/27/2026 08:05 PM
អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក
05/27/2026 08:05 PM
នគរបាលអេស្ប៉ាញសម្រុកចូលទីស្នាក់ការកណ្តាលគណបក្សសង្គមនិយមរបស់លោក Sanchez
05/27/2026 08:05 PM
ហ្គាណាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ក្រោយការវាយប្រហារប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូង
05/27/2026 08:05 PM
ជនមូស្លីមនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងប្រារព្ធថ្ងៃដំបូងនៃពិធីបុណ្យ Eid
05/27/2026 08:05 PM