ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង

ព័ត៌មានជាតិ

ប្រធានផ្សារអូរឡាំពិក និងអាជីវករ ត្រៀមរួចរាល់ ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋាន​ព្រែកជីកហ្វូណនតេជោ

2024/07/31 01:09:57 pm        312
បណ្តាប្រធានផ្សាររដ្ឋនៅរាជធានីភ្នំពេញ រួមទាំងក្រុមអាជីវករ បានត្រៀមជាស្រេចសម្រាប់ទូងស្គរ ដើម្បីជាការចូលរួមអបអរសាទរ ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២៤​ខាងមុខនេះ ។ ក្នុងនោះដែរ ផ្សារអូរឡាំពិក ក៏ជាផ្សាររដ្ឋមួយក្នុងចំណោមផ្សារដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ ដែល​បាន​ត្រៀមខ្លួនរួចរាល់ សម្រាប់ថ្ងៃបើកការដ្ឋាន ជាប្រវត្តិសាស្ត្រនេះ ។ លោកថៃ ធួន ប្រធានគណះកម្មការគ្រប់គ្រងផ្សារអូរឡាំពិក បានប្រាប់ឱ្យដឹងថា ក្នុងនាម​គណៈ​គ្រប់​គ្រង​ផ្សារ សមាជិក និងបុគ្គលិកផ្សារទាំងអស់ បានត្រៀមលក្ខណៈរួចរាល់ ទាំងសម្ភារៈ និង​កម្លាំង​ចិត្ត សម្រាប់អបអរថ្ងៃបើការដ្ឋាន ដោយទូងស្គរ ចាក់បាស់ និងសកម្មភាពនានាផ្សេងទៀត ដើម្បីញ៉ាំង​ឱ្យថ្ងៃទី៥ សីហា គឺជាថ្ងៃដ៏អស្ចារ្យរបស់ប្រជាជន និងសង្គមជាតិ ។ លោកបន្ថែមថា ព្រែកជីកដ៏មហាអស្ចារ្យនេះ គឺពុំមែនកើតឡើងដោយចៃដន្យនោះទេ គឺជាការ​គិតគូរ​ប្រកបដោយគិតិបញ្ញាញាណដ៏វៀងវៃរបស់របស់សម្តេចតេជោ ហ៊ុនសែន និង​សម្តេច​ មហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចទាំង២ប្រមុខដឹកនាំខ្លាំងក្លា បានបង្កើត​ព្រែកជីក​ប្រវត្តិ​សាស្ត្រ ដែលពុំធ្លាប់មាននោះឡើយនៅកម្ពុជា ។ ប្រធានផ្សារដដែល បន្តថា ៖ ព្រែកជីកនេះ ក៏នឹងក្លាជាកេរដំណែលដ៏អស្ចារ្យ បន្សល់​ទុក​ដល់​កូន​ចៅ ឱ្យបានដឹងយ៉ាងច្បាស់ថា ព្រែកនេះ គឺកើតឡើងក្នុងសម័យតេជោហ៊ុនសែន ដែលជាសម័យ​កាល​រុង​រឿង និងសុខសន្តិភាព ។ ទន្ទឹមនឹងថ្ងៃបើកការដ្ឋាន ក៏កាន់តែគៀកចខិតចូលមកដល់ លោកប្រធានផ្សារ​ក៏បាន​ធ្វើ​ការ​ផ្សព្វផ្សាយ និងអំពាវនាវ ដល់បណ្តាអាជីវករលក់ដូរក្នុងផ្សារទាំងអស់ ឱ្យចូលរួម​ជាមួយ​សកម្មភាព​អបអរឱ្យបានអធិកអាធ័ម នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខដែរ។ពលរដ្ឋ ជាអាជីករក្នុងផ្សារអូរឡាំពិក បានបង្ហាញក្តីរីករាយ និងពេញចិត្តបំផុតចំពោះគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មានមួយនេះ ដោយពួកគាត់ទាំងអស់គ្នាបានមើលឃើញថា នេះគឺជាការគិតគូរដ៏វែងឆ្ងាយរបស់ប្រមុខថ្នាក់ដឹកនាំ នៃកម្ពុជា ដែលកសាងឡើងសម្រាប់ផ្តល់ជាប្រយោជន៍ដល់ប្រជាជនក្នុងយុគ្គសម័យបច្ចុប្បន្ន និងបន្តជានិរន្តដល់កូនចៅរ៉ាប់រយជំនាន់ទៅមុខបន្តទៀតផងដែរ ។ គួរបញ្ចាក់ថា ផ្សាររដ្ឋទាំង២៥ ពិសេសមន្ទីរស្ថាប័ន្ថរដ្ឋ និងឯកជន នៅថ្ងៃទី០៥ សីហា ឆ្នាំ២០២៤ គឺនឹងរួបរួមគ្នាជាស្នូលតែមួយ ក្នុងការរៀបចំកម្មវិធី ដើម្បីជាការអបអរសាទរជាមួយរាជរដ្ឋាភិបាល ក្នុងថ្ងៃបើកការដ្ឋានសាងសង់ជាផ្លូវការណ៍គម្រោងព្រែកជីកហ្វូណនតេជោ ។ ក្នុងនោះដែរ នៅថ្ងៃទី៥ សីហាដដែលនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងរៀបចំព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ គឺការប្រគុំតន្ត្រីដែលមានអ្នកចូលរួមប្រមាណ១ម៉ឺននាក់ជាមួយ និងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង ។ ហើយប្រជាពលរដ្ឋទូទៅ ក៏អាចទៅចូលរួមលេងកម្សាន្ត ដើម្បីបង្កភាពអធិកអធ័មសម្រាប់ការគាំទ្រផងដែរ ៕ លីហេង

ក្រុមប្រឹក្សាសង្កាត់កំពង់ឆ្នាំង និងប្រជាពលរដ្ឋ ប្តេជ្ញាគាំទ្រ និងចូលរួមអបអរសាទរ​ថ្ងៃបើកការដ្ឋានជីកព្រែកហ្វូណនតេជោ

2024/07/31 12:55:36 pm        199
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាសង្កាត់កំពង់ឆ្នាំង និង​ប្រជាពលរដ្ឋ បានប្តេជ្ញាគាំទ្រ និងអបអរសាទរជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដើម្បីជួយ​ដល់​សេដ្ឋកិច្ច​ជាតិ សេដ្ឋកិច្ចប្រជាពលរដ្ឋ ក៏ដូចជាការបញ្ជៀសទឹកជំនន់ផងដែរ ។ ក្រុមប្រឹក្សាសង្កាត់កំពង់ឆ្នាំង និងប្រជាពលរដ្ឋ បានបន្តថា៖ ក្រុមប្រឹក្សាសង្កាត់កំពង់ឆ្នាំង និង​ប្រជា​ពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង បានប្តេជ្ញាគាំទ្រ និងអបអរសាទរជាមួយរាជរដ្ឋាភិបាល នៅថ្ងៃទី០៥ ខែ​សីហា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ព្រោះ​ពួក​គាត់​យល់​ឃើញថា គម្រោងមួយនេះ នឹងផ្ដល់ប្រយោជន៍ដល់ការដឹកជញ្ជូនដូចជា កាត់បន្ថយ​រយៈ​ពេលចម្ងាយ និងតម្លៃ ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍ​ផែ​រណប​ថ្មីៗ​ជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការ​ជួយ​គាំទ្រ​ដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា។ ព្រែកជីកនេះ នឹងផ្ដល់ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​រស់​នៅ​ជាប់ដងព្រែកជីកប្រមាណ១លាន៦សែននាក់ តាមរយៈការធ្វើកសិកម្ម ដូចជាការ​ធ្វើ​ស្រែ​១ឆ្នាំបានពី២ទៅ៣ដង ការចិញ្ចឹមត្រី បង្កង បង្កើនទិន្នផល ត្រី ដែលអនុញ្ញាត​ឱ្យ​ប្រជា​នេសាទ អាចនេសាទបាន។ព្រែកជីកនេះ នឹងជួយរំដោះទឹកជំនន់ ក្នុងខេត្តកណ្ដាល ខេត្តតាកែវ ដែល​ធ្លាប់តែជនលិចលង់ខ្លាំង តាមរយៈការបង្ហូរទឹកតាមប្រព័ន្ធបង្ហូរទឹកចូលក្នុងព្រែកជីក និង​បង្ហូរ​ទឹក​ចេញ​មកវិញនៅរដូវប្រាំង។សន្ធឹកនៃការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោរបស់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ កងកម្លាំង សិស្ស និសិត្ស មន្ត្រីរាជការ ព្រះសង្ឃនៅទូទាំងខេត្តកំពង់ឆ្នាំង បានកើនឡើងច្រើនលើសលប់​ពិបាក​នឹង​គណនា ។ សន្ធឹកនៃការគាំទ្រនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាច​ក្រក​​ម្ពុជា បានចាត់ទុកថាជាចលនាជាតិនិយមមួយដ៏មានតម្លៃ និងសំខាន់បំផុត ។ សម្ដេច​ធិបតី​នា​យករដ្ឋមន្ត្រីកម្ពុជា បានអរគុណដែលពលរដ្ឋដែលបានគាំទ្រគម្រោងជាប្រវត្តិសាស្រ្តមួយនេះ៕ កាំង ហុងវាស្នា

ខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ ៥ឆ្នាំ និងជំរុញក្រប​ខ័ណ្ឌបង្កើន​ការងារថែទាំសុខភាពបឋម

2024/07/31 12:50:23 pm        130
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបើក​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយស្តីពីគោលនយោបាយ សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ផែនការ​អភិវឌ្ឍន៍​ខេត្តក្រុងស្រុករយៈពេល៥ឆ្នាំ ២០២៤-២០២៨ កម្មវិធីវិនិយោគ៣ឆ្នាំ​រំកិល​ខេត្ត​ក្រុង​ស្រុកឃុំសង្កាត់ និងការជំរុញក្របខ័ណ្ឌការងារថែទាំសុខភាពបឋម ដោយ​មានការ​ចូលរួម​ពី​ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត លោក អម សុភា អភិបាលរងខេត្ត រួមនឹងលោកលោកស្រីថ្នាក់ខេត្តស្រុកក្រុងឃុំសង្កាត់ និងមន្ទីរអង្គភាពជុំវិញខេត្តប្រមាណជិត៨០០នាក់។លោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្តកំពង់ឆ្នាំងបានថ្លែងថា ការអភិវឌ្ឍន៍ខេត្តក្រុងស្រុក ត្រូវការចាំបាច់ណាស់ការចូលរួមដូចជា ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការក្នុង និងក្រៅរដ្ឋាភិបាល ការផ្សំធាតុចូលនានាពីគ្រប់មជ្ឈដ្ឋានដែលក្លាយទៅជាឯកសារផែនការ អភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ២០២៤-២០២៨ ដែលជាឯកសារទូលំទូលាយ ក្នុងផែនការអភិវឌ្ឍន៍ មិនមែនជាសិទ្ធិដាច់មុខរបស់មន្ទីរ ឬអង្គភាពណាមួយទេ។ ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក និងរដ្ឋបាលឃុំសង្កាត់ ត្រូវរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលប្រចាំឆ្នាំរបស់អង្គភាពនីមួយៗ។ ផែនការអភិវឌ្ឍន៍៥ឆ្នាំ ដែលបានដាក់ជូននិងធ្វើការផ្សព្វផ្សាយនាពេលនេះ គឺជាឯកសារគតិយុត្តដែលបានរៀបចំ ឡើងតាមការណែនាំប្រកាសអន្តរក្រសួង រវាងក្រសួងមហាផ្ទៃ និងក្រសួងផែនការ។ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងពីវដ្តនៃផែនការ គឺការរៀបចំផែនការបានចប់សព្វគ្រប់ទទួលបានលទ្ធផល ការអនុវត្តផែនការទទួលបានលទ្ធផល ការតាមដានវាយតម្លៃ និងសម្របសម្រួលទៅតាមកាលៈទេសៈដែលអាចកើតមាន។ ក្នុងចំណុចនេះ ក្នុងនាមក្រុមប្រឹក្សាខេត្តដែលមានសិទ្ធិអំណាចធ្វើសេចក្តីសម្រេច ខាងបទបញ្ញត្តិ និងសេចក្តីសម្រេចខាងប្រតិបត្តិផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ២០២៤-២០២៨ និងមានការសម្របសម្រួលទៅតាមកាលៈទេសៈណាមួយ ដែលអាចកើតមាន ដើម្បីធានាឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ៕ កាំង ហុងវាស្នា

ពលរដ្ឋអាចស្នើកែតម្រូវអត្តសញ្ញាណកម្មក្នុងមូលដ្ឋានសមី មិនបាច់ទៅដល់អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម

2024/07/31 12:46:11 pm        113
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និង​ជា​ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិដឹកនាំតម្រង់ទិស ការងារអត្រានុកូលដ្ឋាន ស្ថិតិ​អត្រា​នុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) អំពាវនាវពលរដ្ឋចង់កែតម្រូវ ឬមោក​ភាព​អត្រា​នុកូលដ្ឋាន ឬអត្តសញ្ញាណប័ណ្ណជាដើម អាចស្នើតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌបាន មិន​ចាំ​បាច់​ឡើងដល់អគ្គនាយកដ្ឋានអត្តសញ្ញាណ ក្នុងរាជធានីភ្នំពេញជួយកែតម្រូ ដើម្បីកាត់​បន្ថយ​ការ​ចំណាយ​លើ​ពេលវេលា និងថវិកាជាដើម ។ក្នុងពិធីបិទសិក្ខាសាលាស្តីពី ការអនុវត្តការងារអត្តសញ្ញាណកម្មស្របតាមច្បាប់ ស្តីពីអត្រានុ​កូល​ដ្ឋាន​ ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងគម្រោង រៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពី អត្ត​សញ្ញាណកម្ម ដំណាក់កាលទី២ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឧត្តម​សេនីយ៍​ឯ​​កបណ្ឌិត តុប នេត បានថ្លែងថា ជារៀងរាល់ថ្ងៃនៅតែមានប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ ធ្វើ​ដំណើរទៅដល់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីស្នើសុំកែតម្រូវ ឬ​ធ្វើ​មោកភាព​អត្ត​សញ្ញាណ​កម្ម ដែលថ្ងៃខ្លះមានរហូតដល់ជាង ៥០០នាក់ ខណៈមន្ត្រីធ្វើលើការងារនេះមានចំនួនតិច ពិបាក​ក្នុង​ការ​ផ្ដល់សេវា ។ឯកឧត្តមបានបន្តថា ពាក់ព័ន្ធនឹងបញ្ហានេះ សូមរដ្ឋបាលក្រុង ស្រុក ខណ្ឌ ធ្វើការជួយ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ទៅដល់ប្រជាពលរដ្ឋបន្ថែម ដើម្បីឲ្យពួកគាត់បានដឹង និងអាចស្នើសុំកែតម្រូវ ដោយ​អនុវត្តទៅតាមនីតិវិធី នៃសេចក្តីណែនាំលេខ ០០៦ ។ ជាមួយ​នេះ ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត គូសបញ្ជាក់ថា មន្រ្តីជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ចៀស​វាង​ការអនុវត្តការងារអត្តសញ្ញាណកម្ម ដែលផ្ទុយពីការកំណត់របស់ច្បាប់ ពីព្រោះថា​ច្បាប់​ថ្មី​ស្ដីពី​អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មានចែង​ពី​ទោស​បញ្ញត្តិ​លើកា​រ​អនុវត្ត​ការងាររបស់មន្ត្រីផ្តល់សេវា ។ឯកឧត្តមបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានតម្កល់ឆន្ទៈផ្នែកនយោបាយយ៉ាងរឹងមាំ ក្នុង​ការ​បន្តជំរុញ និងពង្រីកការអនុវត្តកំណែទម្រង់ការងារអត្តសញ្ញាណកម្មនេះ ពោលគឺទាំង​កម្ម​នយោបាយ សម្រាប់ការកសាង និងការការពារមាតុភូមិ (២០២៣-២០២៨) និងទាំង​យុទ្ធសាស្ត្រ​បញ្ចកោណ បានផ្ដល់អាទិភាពលើការបន្តជំរុញ និងពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពី អត្តសញ្ញាណកម្ម និងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ឲ្យទទួលបានលទ្ធផលតាមការគ្រោងទុក ។ក្នុងក្របខណ្ឌនៃកំណែទម្រង់ការងារអត្តសញ្ញាណកម្ម សម្រាប់រយៈពេលវែង រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពី អត្តសញ្ញាណកម្មរយៈពេល ១០ឆ្នាំ (២០១៧-២០២៦) ដើម្បីពង្រឹងប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម សំដៅសម្រេចឱ្យបាននូវគោលដៅ “បុគ្គលម្នាក់មាន អត្តសញ្ញាណតែមួយ” និង “មនុស្សទាំងអស់ត្រូវបានកំណត់អត្តសញ្ញាណ ដែលមានភាពទំនើប មានមុខងារល្អ មានការឆ្លើយ តបស្របតាមស្តង់ដាអន្តរជាតិ និងអាចធានាបានថា បុគ្គលគ្រប់រូបរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងមាន អត្តសញ្ញាណស្របច្បាប់ ហើយស្ថិតិអត្រានុកូលដ្ឋានបានត្រូវផលិតយ៉ាងត្រឹមត្រូវ ទាន់ពេលវេលា អាចជឿទុកចិត្ត និងអាចចែករំលែកបាន ៕ អត្ថបទ បាន សុខរិទ្ធិ

នាយឧត្តមសេនីយ៍ ដាំ ដារីនី រំលេចពីការខិតខំប្រឹងប្រែងការពារជាតិរបស់យោធិន នៃកងពលតូចថ្មើរជើងលេខ៤២

2024/07/31 12:42:11 pm        104
នៅក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារយេនឌ័រ សួរសុខទុក្ខយោធិននារី និងគ្រួសារ​កងទ័ពនៅកងពលតូចថ្មើរជើងលេខ៤២ ស្ថិតនៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ លោកជំ ទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានថ្លែងកោត​សរសើរ​ចំពោះ​ការខិតខំប្រឹងប្រែងរបស់ នាយទាហានពលទាហាន នៃកងពលតូចថ្មើរ​ជើង​លេខ​៤២ ក្នុងកិច្ចការពារសន្តិសុខ សន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី ជូនប្រជាពលរដ្ឋ និង​ជាតិ​មាតុភូមិនាពេលកន្លងមកជាពិសេសគឺបងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តោយព្រំដែនតែម្តង។លោកជំទាវរដ្ឋលេខាធិការក្រសួងការពារជាតិ បានលើកឡើងថា សូមថ្លែង​អំណរគុណ​ព្រម​ទាំង​បាន​កោតសរសើរកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលឈរជើង​នៅតាមបន្ទាត់​ព្រំដែន​ហើយ​បាន​ខិតខំ​បំពេញ​ភារកិច្ចរបស់ខ្លួនជូនជាតិមាតុភូមិ ដោយបង្ហាញនូវភាពម៉ឺងម៉ាត់ក្នុងការថែរក្សា សន្តិសុខ សន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី និងបានបន្តចូលរួមយ៉ាងសកម្ម​ក្នុងការ​ជួយ​សង្រ្គោះ​ប្រជាពលរដ្ឋនៅក្នុងស្ថានភាពគ្រោះមហន្តរាយ នានា។លោកជំទាវ បានលើកឡើងផងដែរថា ដើម្បីជាការតបស្នងសងគុណចំពោះ​នាយទាហាន​ពល​ទាហាន នៃកងពលតូចថ្មើរជើងលេខ៤២នាពេលកន្លងមក និងបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន​អតីត​នាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែ​ង​តែ​បាន​គិតគូ​ដល់​កងទ័ព គ្រួសារកងទ័ព តាមរយៈការចាត់តំណាងចុះសួរសុខទុក្ខ ចែកជូននូវ​គ្រឿង​ឧបភោគ​ អាវរងារ និង​អាវភ្លៀងជូនកងទ័ពតាមបណ្តាអង្គភាពក្នុងកងយោធពលខេមរភូមិន្ទជាប្រចាំ។នៅក្នុងពិធីសំណេះសំណាលដល់នាយទាហានពលទាហាននាឱកាសនោះដែរ លោកជំទាវដាំ ដារីនី ក៏បានអំពាវនាវដល់នាយទាហាន, នាយទាហានរង, ពលទាហាន​ក្នុង​នោះ​នៅ​បញ្ជា​ការដ្ឋាន​កងពលតូចថ្មើរជើងលេខ៤២សូមចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលក្នុងការកសាងព្រែកជីកហ្វូណន​តេជោដែលជាសមិទ្ធផលប្រវត្តិសាស្រ្តរបស់កម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែនខណៈគម្រោងនេះនឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ខាងមុខឆាប់​ៗ​នេះ ​ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ។សូមបញ្ជាក់ថា នៅក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បាននាំយកអំណោយ របស់​នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ឧបត្ថម្ភជូនដល់ គ្រួសារ​ កងទ័ពដែលមានជីវភាពចខ្វះខាតចំនួន២០ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ឃីដមួយ​កញ្ចប់ អង្ករ និងថវិការ មួយចំនួនផងដែរ។ បន្ទាប់ពីចុះសួរសុខទុក្ខ និងសំណេះ​សំណាល​ជាមួយ​នាយ​ទាហានពលទាហាននៃកងពលតូចថ្មើរជើងលេខ៤២ លោកំទាវរដ្ឋលេខាធិការក៏បាន អញ្ជើញ ចុះសួរសុខទុក្ខដោយផ្ទាល់ជាមួយយោធិន​ដែល​កំពុង​ឈរ​ជើង​នូវ​តាម​បន្ទាត់​ព្រំដែន​ប្រាសាទ​តាមាន់ និង ប្រាសាទតាក្របីផងដែរ៕ អត្ថបទ៖ បាន ចក់

សម្តេចរដ្ឋសភាធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចពិនិត្យវឌ្ឍនភាពលើគម្រោងសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភា

2024/07/31 12:37:30 pm        102
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ច ដើម្បីពិនិត្យវឌ្ឍនភាព នៃការអនុវត្តកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លើគម្រោងសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភាកម្ពុជា នៅវិមានរដ្ឋសភា។

សម្ព័ន្ធភាពគណបក្សនយោបាយជួបជុំអបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោ និងបង្ហាញស្មារតីខ្មែរតែមួយ

2024/07/31 12:32:05 pm        190
សម្ព័ន្ធភាពគណបក្សនយោបាយនានាជាច្រើននាំគ្នាធ្វើការអបអរសាទរត្រៀមពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ និងបានបង្ហាញពីស្មារតីនិន្នាការតែមួយបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ ខណៈពេលពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅសល់រយៈពេល៤ថ្ងៃទៀតប៉ុណ្ណោះ បណ្តាគណបក្សនយោបាយក្នុងចំណោម​ជាងពាក់​កណ្តាល​ដែល​ជាសម្ព័ន្ធភាព​ជាមួយ​គណបក្សប្រជាជនកម្ពុជា បានជួបជុំគ្នាធ្វើសកម្មភាពអបអរសាទរគាំទ្រ​ដល់ថ្ងៃបើកការដ្ឋាន​គម្រោង​ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ។ ក្រោយសកម្មភាពជួបជុំ និងគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោ លោក អ៊ុន វិសិទ្ធគុន ប្រធាន​គណបក្សកម្លាំងប្រជាធិបតេយ្យ លើកឡើងថា គំនិតផ្តួច​ផ្តើម​នៃ​ការ​ជួប​ជុំនេះ​ធ្វើ​ឡើង​ជា​មតិ​រួម ដើម្បីគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោជាសម្បត្តិរួម ដោយមិនប្រកាន់​និន្នាការ​អ្វី​នោះ​ទេ។​ ក្នុងនោះ លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ លើកឡើងថា សកម្មភាព​របស់​សម្ព័ន្ធ​ភាព​គណបក្សនយោបាយអបអរសាទរគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោមានតួនាទីសំខាន់ ក្នុង​ការ​បំផុស​ចលនា​មហាជន​ងាក​ទៅរករបត់នយោបាយថ្មីដែលគិតពីផល​ប្រយោជន៍​ជាតិ​ជា​ជាង​គិត​រក​វិធីប្រឆាំង និងបំផ្លាញជាតិ។ ជាមួយគ្នានោះ លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ លើកឡើងដែរថា ចលនា​គាំទ្រ​របស់​គណបក្សនយោបាយលើគម្រោងព្រែកជីកហ្វូណនតេជោ ដោយសារគម្រោង​នេះ​ជា​ចលករ​បើក​របាំងនៃការដឹកជញ្ជូនរបស់កម្ពុជាកាន់តែរឹងមាំ និងលែងមាន​ការ​ព្រួយ​បារ​ម្ភ​ពី​ការ​បិទ​ខ្ទប់​ពី​ប្រទេសជិតខាង។សូមជម្រាបថា ពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោនឹងធ្វើឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២៤ វេលាម៉ោង ៩ និង៩នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ គម្រោងនេះត្រូវបានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅ​ប្រទេស​បន្តគាំទ្រយ៉ាងផុលផុស ដើម្បីឱ្យគម្រោងនេះក្លាយជាផ្លូវនាវាចរ និងប្រព័ន្ធ​ភស្ដុភារ​កម្មជា​ប្រវត្តិសាស្រ្តរបស់កម្ពុជា តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា និងឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ខណៈគម្រោងគ្រោងចំណាយទុនសាងសង់​ប្រមាណ ១,៧០០លានដុល្លារអាមេរិក៕ អត្ថបទ សេក ឧត្តម 

អាជ្ញាធរជាតិអប្សរា ជួសជុលប្រាង្គបណ្តាល័យសង់ពីឥដ្ឋនៅជ្រុងឦសានប្រាសាទភ្នំក្រោម

2024/07/31 12:23:45 pm        96
អាជ្ញាធរជាតិអប្សរាកំពុងជួសជុលប្រាង្គបណ្ណាល័យសង់ពីឥដ្ឋនៅជ្រុងឦសានរបស់ប្រាសាទភ្នំក្រោម ដើម្បីទប់ស្កាត់ការខូចខាត និងពង្រឹងភាពរឹងមាំឱ្យគង់វង្សយូរអង្វែងបន្តទៀត ខណៈដែលដោយសាររចនាសម្ពន្ធសំណង់ប្រាសាទភ្នំក្រោមរងនូវអាកាសធាតុក្តៅសើមសម្ពាធខ្យល់ពីបឹងទន្លេសាបជាប្រចាំ។លោក រស់ វិសុទ្ធ មន្រ្តីអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយសាររចនាសម្ពន្ធសំណង់ប្រាសាទភ្នំក្រោមរងនូវអាកាសធាតុក្តៅសើមសម្ពាធខ្យល់ពីបឹងទន្លេសាបជាប្រចាំ ក្នុងនោះសំណង់បណ្ណាល័យដែលសង់ពីឥដ្ឋស្ថិតនៅទិសឦសាន បាត់បង់អស់នូវកំបោរបាយអ សឹករិចរិលខឿនជើងជញ្ជាំង រួមទាំងគ្រឿងបង្គុំទ្វារថ្មភក់ជើងក្រោមផង។ ជញ្ជាំងជ្រុងពាយ័ព្យហែកក្រៀក កំពូលប្រាសាទខូចខាតជ្រាបទឹកពេលភ្លៀងជាដើម។មន្រ្តីអភិរក្សរូបនេះ បានបន្តថា អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ជួសជុលពង្រឹងខឿនជើងជញ្ជាំងជុំវិញ។ ជួសជុលជ្រុងនិរតី និងជ្រុងឦសាន​រហូតដល់ក្បាំងជញ្ជាំងខាងលើ។ពង្រឹងរចនាសម្ពន្ធកំពូល​ប្រាសាទការពារជម្រាបទឹក និងសត្វល្អិត ដើម្បីឱ្យប្រាសាទនេះរឹងមាំដោយគោរពទៅតាមធម្មនុញ្ញអង្គរ។សូមបញ្ជាក់ថា ប្រាសាទភ្នំក្រោម ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។ ប្រាសាទនេះ កសាងនៅចុងសតវត្សរ៍ទី៩ ដើមសតវត្សរ៍ទី១០ សង់ពីឥដ្ឋ ថ្មភក់ និងថ្មបាយកៀ្រម លើភ្នំកម្ពស់១៤០ម៉ែត្រ ជាភ្នំនៅទំនាបមាត់បឹងទន្លេសាបខាងត្បូងក្រុងសៀមរាប ក្នុងចម្ងាយ ១២គីឡូម៉ែត្រ៕

ខេត្តកណ្តាលចាប់ផ្តើមការរៀបចំទីតាំងប្រគំតន្ត្រីខ្នាតធំអបអរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

2024/07/31 12:17:59 pm        183
អាជ្ញាធរមូលដ្ឋាននៅខេត្តកណ្តាល នៅថ្ងៃទី៣១ ខែកក្កដា បានចាប់​ផ្តើមរៀប​ចំ​ទីតាំង​ជួបជុំ​ពលរដ្ឋ ដើម្បីត្រៀមប្រគំតន្ត្រីខ្នាតធំ និងប្រកួតកីឡាប្រដាល់គុនខ្មែរសម្រាប់ថ្ងៃទី៥ ខែសីហា ឆ្នាំ​២០២៤ ខាងមុខនេះ ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។នៅក្នុងដំណាក់កាលនៃការចាប់ផ្តើមរៀបចំទីតាំងនេះ អាជ្ញាធរមូលដ្ឋានបានរៀបចំសណ្តាប់ធ្នាប់ ផ្អាក​ការលក់ដូរចំណីអាហាររបស់ពលរដ្ឋនៅលើតំបន់ច្រមុះជ្រូកសួនច្បារតាខ្មៅ ដើម្បីយកទីតាំង សម្អាត​បរិស្ថាន ដំឡើងឆាកប្រគំតន្ត្រី រៀបចំលើកផ្ទាំងបដាគាំទ្រ និងអបអរសាទរ ពិធីបើក​ការដ្ឋាន​ព្រែកជីកហ្វូណនតេជោ ដោយមានការរៀបចំដំឡើងភ្លើងពិព័រណ៍លម្អ តាមដង​ផ្លូវ​សំខាន់​ៗ ជាពិសេស គ្រប់បណ្តាផ្លូវឆ្ពោះទៅកាន់ទីតាំងបើកការដ្ឋាន​បើកការដ្ឋាន​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ។ពាក់ព័ន្ធនឹងបញ្ហានេះបណ្តាអាជ្ញាធរមូលដ្ឋាន យុវជន សិស្សានុសិស្ស តាមមូលដ្ឋាន​បាន​បង្ហាញ​ស្មារតី​ជាតិ​និយមចូលរួមគាំទ្រ និងបាន​បញ្ជាក់ថា​ពលរដ្ឋពិត​ជា​មាន​សំណាង​ដែល​បាន​ឃើញ​ផ្ទាល់​ក្នុងការអនុវត្តសាងាសង់ព្រែកជីកហ្វូណនតេជោនេះ។សូមជម្រាបថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដានេះ នៅសល់រយៈពេល ៥ថ្ងៃទៀតប៉ុណ្ណោះ ពិធី​បើក​ការដ្ឋាន ព្រែកជីកហ្វូណនតេជោនឹងឈានចូលមកដល់ ខណៈរយៈពេល​នេះ​បណ្តា​ពលរដ្ឋ​ដែល​មាន​ស្មារតី​ជាតិនិយម បានបង្ហាញស្មារតីគាំទ្រ និងមានមោទនភាពចំពោះជាតិខ្មែរ៕ អត្ថបទ ស៊ុម សុខជា

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអគ្គរដ្ឋអាជ្ញា នៃមហាអយ្យការអមតុលាការប្រជាជន ឡាវ​ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/07/31 11:26:04 am        166
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឲ្យឯកឧត្តម Xaysana Khotphouthone អគ្គរដ្ឋអាជ្ញា នៃ​មហា​អយ្យការ​អមតុលាការប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
05/27/2026 09:05 PM
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
05/27/2026 09:05 PM
ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
05/27/2026 09:05 PM
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
05/27/2026 08:05 PM
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង
05/27/2026 08:05 PM
អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក
05/27/2026 08:05 PM
នគរបាលអេស្ប៉ាញសម្រុកចូលទីស្នាក់ការកណ្តាលគណបក្សសង្គមនិយមរបស់លោក Sanchez
05/27/2026 08:05 PM
ហ្គាណាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ក្រោយការវាយប្រហារប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូង
05/27/2026 08:05 PM
ជនមូស្លីមនៅទូទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងប្រារព្ធថ្ងៃដំបូងនៃពិធីបុណ្យ Eid
05/27/2026 08:05 PM