ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/07/31 10:23:26 am        157
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កែសន (Khamlieng Outhakaysone) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

១៥ ឆ្នាំនៃការចុះក្នុងបញ្ជីយូណេស្កូ បណ្ណសារនៅសារមន្ទីរទួលស្លែងកំពុងដើរតួនាទីយ៉ាងសំខាន់​លើឆាកអន្តរជាតិ

2024/07/31 10:07:51 am        528
បណ្ណសារនៅមន្ទីរស-២១ ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំរបស់អង្គការ​យូណេស្កូនៅ​ឆ្នាំ២០០៩​។ បើគិតមកទល់នឹងពេលនេះ មានរយៈពេល ១៥ ឆ្នាំហើយ ដែលបណ្ណសារ​នៅ​សារមន្ទីរ​ឧក្រិដ្ឋ​កម្មប្រល័យពូជសាសន៍ទួលស្លែងបានចុះក្នុងបញ្ជីរបស់យូណេស្កូ។ បណ្ណសារនេះកំពុងដើរ​តួនាទី​យ៉ាងសំខាន់​លើឆាកអន្តរជាតិ។ថ្លែងក្នុងកិច្ចសម្ភាសជាមួយ BTV លោក សុង ភក្ត្រា ប្រធានផ្នែកបណ្ណសារដ្ឋាន នៃ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ទួលស្លែងបានឱ្យដឹងថា ការដាក់បញ្ចូលបណ្ណសារ​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ទួលស្លែងទៅក្នុងបញ្ជីស្មារតីចងចាំរបស់អង្គការយូណេស្កូ ក្រៅពី​ដើម្បី​ឱ្យ​សហគមន៍អន្តរជាតិរួមចំណែកអភិរក្សនោះ, ការដាក់​បញ្ចូល​នេះ​ក៏ដើម្បី​ចង់​បង្ហាញ​ឱ្យ​ពិភពលោក​ដឹងថា បណ្ណសារនៅសារមន្ទីរទួលស្លែងត្រូវបាន​រដ្ឋាភិបាលកម្ពុជាយកចិត្ត​ទុកដាក់​ថែ​រក្សា​ជា​ខ្លាំង និងចង់បង្ហាញឱ្យពិភពលោកបានដឹងថា ព្រឹត្តិការណ៍នៅស-២១ គឺពិតជា​កើត​មាន​នៅកម្ពុជាប្រាកដមែន។លោកបន្ថែមថា ក្រោយពីបានចុះក្នុងបញ្ជីស្មារតីចងចាំរបស់អង្គការយូណេស្កូរួចមក សហគមន៍​អន្តរជាតិ​មានការយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះបណ្ណសារទាំងនោះ ដោយបាន​ផ្ដល់​បន្ថែម​លើ​ការងារបច្ចេកទេសផ្សេងៗ រួមទាំងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ។បណ្ណសារ គឺជាសំណល់នៅមន្ទីរស-២១ ដែលគេស្គាល់ជាទូទៅថា គុកទួល​ស្លែង​ក្នុង​នោះ​មាន​ដូចជា រូបថត, ចម្លើយសារភាព និងសំណល់ឯកសារនានាជាដើម។ បណ្ណសារនៅទួលស្លែង ត្រូវ​បាន​ចុះក្នុងបញ្ជីស្មារតីចងចាំរបស់អង្គការយូណេស្កូ នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០០៩៕ ដោយ៖ គង់ ឌិន

សម្ដេចធិបតី អនុញ្ញាតឱ្យប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុងចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/07/31 09:36:31 am        131
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម John KC Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង(HKSAR)ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងជំនួបនេះក៏បានចូលរួមជាសាក្សី ផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MoU)ចំនួន២៖១) អនុស្សរណៈនៃការយោគយល់គ្នា (MoU)ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិនិយោគហុងកុងនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណៈរដ្ឋប្រជាមានិតចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)២) អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញមន្រ្តីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាននៅកម្ពុជា

2024/07/31 09:19:26 am        80
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាស​អញ្ជើញ​ចុះជួប​សំណេះ​សំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានជំរុញឱ្យមន្រ្តីក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរគ្រប់ថ្នាក់ ដៃគូរ​ពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន ជាពិសេស​សម្អាត​ប្លាស្ទិក​នៅ​លើគោ​ក ក្នុងទឹក និងលើអាកាស ដើម្បីធ្វើយ៉ាងណាមិនឱ្យមានការបំពុលទៅដល់ជីវៈចម្រុះ។នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍​ជំរុញ​ឲ្យ​ពង្រឹង​ការ​អនុវត្ត​​ច្បាប់ ១០០% ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ការផ្តល់សម្ភារ និង​ផែនទី សម្រាប់​​ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន រួមជាមួយការសហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេសជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ ការដាំ​កូនឈើ និងស្តារព្រៃឈើ ដើម្បីភាពបៃតង ដែលជា​ចំណែក​នៃ​ការ​រក​ប្រាក់​ចំណូល​បន្ថែម​របស់​ប្រជាសហគមន៍ នឹងជួយឱ្យមានការអភិវឌ្ឍដោយចីរភាព នឹងរក្សាបាននូវអព្យាក្រឹតកាបូន និង​សម្រេចបានគោលដៅជាប្រទេសមានគម្របព្រៃ ៦០% នៅឆ្នាំ២០២៥ ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥

2024/07/31 08:49:43 am        206
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដើម្បីពិនិត្យ ឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពី ឯកភាវូប​នីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស នៅវិមាន​ព្រឹទ្ធសភា រាជធានីភ្នំពេញ។

កាណាឌីយ៉ា គ្រុប ទទួលស្វាគមន៍គណៈប្រតិភូនៃតំបន់រដ្ឋបាលពិសេសហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង

2024/07/30 09:17:48 pm        126
ភ្នំពេញ៖ ក្រុមហ៊ុន កាណាឌីយ៉ាគ្រុប ដែលជាក្រុមហ៊ុនសាជីវកម្មធំជាងគេមួយរបស់កម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានស្វាគមន៍ដោយមោទនភាពចំពោះ លោក John KC Lee នាយកប្រតិបត្តិ នៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) និងលោកបណ្ឌិត Peter KN Lam ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) រួមជាមួយនឹង គណៈប្រតិភូជាច្រើនរូបផ្សេងទៀត។អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បានសម្តែងនូវកិត្តិយសយ៉ាងជ្រាលជ្រៅក្នុងការទទួលភ្ញៀវកិត្តិយសដោយបានទទួលស្គាល់ថា ដំណើរទស្សនកិច្ចនេះ គឺជាការគាំទ្រយ៉ាងសំខាន់ចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប។ អ្នកឧកញ៉ា បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយូរអង្វែងរបស់ក្រុមហ៊ុន ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌រវាងកម្ពុជា និងចិន និងកេរ្តិ៍ឈ្មោះរបស់ខ្លួនសម្រាប់ភាពស្មោះត្រង់ ការច្នៃប្រឌិត និងគុណភាព។លោកប្រធាន Pung បានលើកឡើងពីបរិយាកាសវិនិយោគដ៏អំណោយផលរបស់កម្ពុជា ដោយកត់សម្គាល់ពីអត្រាកំណើនសេដ្ឋកិច្ចជាមធ្យម ៧ភាគរយ របស់ប្រទេសក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ដែលជំរុញដោយវិស័យទេសចរណ៍ វាយនភ័ណ្ឌ សំណង់ និងកសិកម្ម។ លោកក៏បានលើកឡើងពីបរិយាកាសនយោបាយស្ថិរភាពរបស់កម្ពុជា សេដ្ឋកិច្ចបើកចំហ និងអវត្តមាននៃការគ្រប់គ្រងការប្តូរប្រាក់បរទេស ដែលជាចំណុចទាក់ទាញដ៏សំខាន់សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសពីប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។ជាមួយនឹងទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាឈានដល់ ២៦.០៩ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំនេះ និងការកើនឡើងពាណិជ្ជកម្មគួរឱ្យកត់សម្គាល់ជាមួយប្រទេសចិន លោកបានបង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការនាពេលអនាគតជាមួយហុងកុង។ លោកបានគូសបញ្ជាក់ពីសក្ដានុពលសម្រាប់ហុងកុងក្នុងការក្លាយជាដៃគូដ៏សំខាន់ក្នុងការបន្តអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងហុងកុង និងអាស៊ាន។លោកប្រធាន ក៏បានសរសើរពីឋានៈរបស់ហុងកុងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មពិភពលោក ហើយបានសរសើរការដឹកនាំរបស់លោក John KC Lee។ លោកបានបង្ហាញការជឿជាក់លើជោគជ័យជាបន្តរបស់ហុងកុងក្រោមការណែនាំរបស់លោក Lee ផងដែរ។ក្នុងឱកាសនោះ លោកបណ្ឌិត Peter KN Lam បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានបង្ហាញពីសក្តានុពលដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងហុងកុង និងកម្ពុជា។ លោកបានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ Canadia Group ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌ រវាងកម្ពុជា និងចិន និងបានទទួលស្គាល់តួនាទីរបស់ Canadia Group ក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងតំបន់។ លោកបានបង្ហាញសុទិដ្ឋិនិយមអំពីការពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈគំនិតផ្តួចផ្តើមដូចជា "ខ្សែក្រវាត់ និងផ្លូវ" និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង។ក្នុងសុន្ទរកថានោះ លោក Lee បានថ្លែងអំណរគុណចំពោះ អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ចំពោះការបដិសណ្ឋារកិច្ច និងការពិភាក្សាដ៏ស៊ីជម្រៅរបស់លោក ដោយបានកត់សម្គាល់ថា ដំណើរទស្សនៈកិច្ចបានចាក់គ្រឹះរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត សំដៅជំរុញកំណើន និងវិបុលភាពសម្រាប់តំបន់ទាំងពីរ។ប្រធានបទសំខាន់នៃការពិភាក្សាក្នុងអំឡុងពេលទស្សនកិច្ចនេះ គឺគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដែលសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់ក្រុមហ៊ុនកាណាឌីយ៉ាគ្រុបកំពុងអភិវឌ្ឍ។ គម្រោងដ៏គួរឲ្យកត់សម្គាល់នេះ ត្រូវបានគេរំពឹងថា នឹងបម្រើជាកាតាលីករសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកំណើនរវាងប្រទេសកម្ពុជា និងប្រជាជាតិដទៃទៀត។ ភាគីទាំងពីរបានទទួលស្គាល់សក្តានុពលរបស់ TIA ក្នុងការពង្រឹងការតភ្ជាប់ បង្កើនទេសចរណ៍ ទាក់ទាញការវិនិយោគ និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់៕

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាស្តីពីកត្តាកំណត់ភាពជាអ្នកដឹកនាំ សម្រាប់មន្រ្តីរាជការក្រោមឱវាទ

2024/07/30 08:09:29 pm        257
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាលើកត្តាកំណត់ភាពជាអ្នកដឹកនាំ សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៤០៩៧នាក់, នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបង្ហាញចំណាប់អារម្មណ៍យ៉ាងវិជ្ជមាន អំពីការខិតខំ ស្មារតីសាមគ្គី របស់បុគ្គលិកសុខាភិបាល តាំងពីមណ្ឌលសុខភាព រហូតមន្ទីរពេទ្យបង្អែក។ ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងថា ទោះបីជារួម យើងរីករាយនឹងអ្វីដែលយើងសម្រេចបានដ៏ច្រើនលើសលប់ បម្រើសេវាជូនប្រជាពលរដ្ឋ យើងនៅគ្រប់មូលដ្ឋានសុខាភិបាលទូទាំងប្រទេស ក៏យើងជាអ្នកដឹកនាំកាន់តែត្រូវសួរសំនួរថា «តើនៅមានអ្វី ដែលយើងមិនបានដឹង? តើនៅមានអ្វីដែលយើងត្រូវស្វែងរកអោយឃើញ ដែលជាចំណុចខ្វះខាត ត្រូវបំពេញ?»។ ឈរលើមូលដ្ឋាននេះ យើងកាន់តែត្រូវរក និងស្រលាញ់រាប់អានអ្នកដែលចង់ផ្តល់ពត៌មានត្រលប់ (feedbacks) ដ៏ពិតប្រាកដដល់យើង។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី រំលឹកបន្ថែមថា «Feedback is a gift»។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកយកឧទាហរណ៍ដែលអាចជាចំណុចអវិជ្ជមាននៅតាមមណ្ឌលសុខភាពមួយចំនួនដើម្បីយកមកពិភាក្សា និងផ្តល់ឱកាសជូនសិក្ខាកាមដែលជាប្រធានមណ្ឌលសុខភាពតាមបណ្តារាជធានី-ខេត្ត ឡើងមានយោបល់ និងការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីអភិវឌ្ឍមណ្ឌលសុខភាពខ្លួនឲ្យកាន់តែប្រសើរឡើងប្រកបដោយគុណភាព និងសមធម៌ និងមិនមានភាពខុសប្រក្រតីក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។ ឯកឧត្តមសាស្រ្តាចារ្យក៏បានបង្ហាញនូវការគាំទ្រ និងជំរុញឱ្យថ្នាក់ដឹកនាំពីថ្នាក់ជាតិ មន្ទីរសុខាភិបាលខេត្ត-ក្រុង ស្រុកប្រតិបត្តិ បន្តពង្រឹងរក្សាការរៀបចំមណ្ឌលសុខភាពឱ្យកាន់តែប្រសើរថែមទៀត។បន្ថែមពីលើនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានផ្តល់សារគន្លឹះប្រាំចំណុច ក្នុងភាពជាអ្នកដឹកនាំ និងរបៀបលើកកម្ពស់ការទំនាក់ទំនងឱ្យមានប្រសិទ្ធិភាព និងឥទ្ធិពលទាំងបួនចំនុចផងដែរ សម្រាប់ផ្តល់ភាពអព្យាក្រឹត និងការចង្អុលបង្ហាញទិសដៅដ៏ត្រឹមត្រូវទៅដល់មន្រ្តីសុខាភិបាលទាំងអស់ ដើម្បីជំរុញការដឹកនាំការងារក្នុងវិស័យសុខាភិបាលឱ្យទទួលបានជោគជ័យប្រកបដោយនិរន្តរភាព។សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល អង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង ៥ ចាប់តាំងពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ជាតិ៕ អត្ថបទ រដ្ឋា

សម្ដេចតេជោហួសចិត្តចំពោះអ្នកគាំទ្របក្សប្រឆាំង ដែលលើកឡើងថា រដ្ឋាភិបាលបានប្រគល់ខេត្តឧត្ដរមានជ័យឱ្យវៀតណាម

2024/07/30 08:03:05 pm        151
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានបង្ហោះសារនៅក្នុងបណ្ដាញសង្គមផ្ទាល់របស់សម្ដេច ដោយបង្ហាញនូវការហួសចិត្តនឹកស្មានមិនដល់ចំពោះអ្នកគាំទ្របក្សប្រឆាំងម្នាក់ ដែលលើកឡើងថា រដ្ឋាភិបាលបានប្រគល់ខេត្តឧត្ដរមានជ័យទៅ ឱ្យវៀតណាម។សាររបស់សម្ដេចតេជោដដែលបន្តថា ខ្ញុំ(សម្ដេចតេជោ)សូមយកផេកផ្លូវការរបស់ខ្ញុំ ជួយបង្ហោះសម្ដីក្មួយស្រីនៃបក្សប្រឆាំងម្នាក់ដែលបានលើកឡើងថា រាជរដ្ឋាភិបាលបានប្រគល់ខេត្តឧត្តរមានជ័យ ទៅឱ្យវៀតណាមហើយ។ សម្ដេចតេជោបានចោទជាសំណួរថា តើប្រជាជននៅខេត្តឧត្តរមានជ័យនិយាយដោយឡែក និងប្រជាជនកម្ពុជានិយាយជារួមយល់ឃើញយ៉ាងណាដែរ ចំពោះការភូតកុហកបោកប្រា ស់បែបនេះ? តើវាហួសហេតុពេកឬទេ?សម្ដេចតេជោបន្ថែមថា មួយរយ:មកនេះគេចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ដី ៤ ខេត្តមានដូចជា ក្រចេះ, ស្ទឹងត្រែង, រតនគីរី និង មណ្ឌលគីរី ឱ្យទៅវៀតណាម។ ដល់ពេលនេះចេញឧត្តរមានជ័យអាចថ្ងៃស្អែកមានខេត្តផ្សេង ឬទូទាំងប្រទេសក៏មិនដឹង ព្រោះជាវិធីសាស្ត្របង្កចលាចលរបស់ពួកគេ។សម្ដេចតេជោក៏បានបង្ហាញនូវការហួសចិត្ត និងអាសូរចំពោះក្រុមប្រឆាំងជ្រុលនិយមដែលចេះតែប្រឌិ ដ្ឋរឿងកុហកភូតភរបោកប្រាស់មិនចេះចប់មិនចេះហើយ។ សម្ដេចតេជោបានចោទជាសំណួរថា តើពួកអ្នកចេះតែវិធីកុហកបោកប្រាស់នេះឬ? សូមពួកអ្នកកុំភ្លេចថា ប្រជាជនកម្ពុជាដែលកំពុងរស់នៅកម្ពុជាក៏មានភ្នែក មានត្រចៀក និងចេះគិតលើសពួកអ្នកទៅទៀត៕​ដោយ៖ គង់ ឌិន

ប្រាក់ធានារ៉ាប់រងសង្គមរបស់រាជរដ្ឋាភិបាលប្រមាណជាង២៨០លានរៀលត្រូវបានប្រគល់ជូនដល់ គ្រួសារសពនិវត្តជនចំនួន៣៤គ្រួសារនៅខេត្តកំពង់ឆ្នាំង

2024/07/30 07:57:50 pm        165
កំពង់ឆ្នាំង ៖ ប្រាក់ធានារ៉ាប់រងសង្គម ប្រមាណជាង២៨០លានរៀលដែលជាប្រាក់គោលនយោបាយរបស់រាជរដ្ឋាភិបាល ត្រូវបានប្រគល់ជូនដល់គ្រួសារសពនិវត្តជន បាត់បង់សមត្ថភាពការងារ ចំនួន៣៤នាក់ នៅខេត្តកំពង់ឆ្នាំង ដែលពិធីប្រគល់ថវិកានេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងហេង វង្សធិរិទ្ធិតំណាងអគ្គនាយកមូលនិធិជាតិជំនួយសង្គម ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តកំពង់ឆ្នាំង លោក អ៊ុ សុភា ប្រធានគណកម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំងផងដែរ៕ កាំង ហុងវាស្នា

រដ្ឋមន្ត្រីក្រសួងការងារ ចុះផ្សព្វផ្សាយអត្ថប្រយោជន៍ការអនុវត្តប.ស.ស ផ្នែកថែទាំសុខភាព និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នៅខេត្តកំពង់ស្ពឺ

2024/07/30 07:30:55 pm        105
កំពង់ស្ពឺ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញផ្សព្វផ្សាយស្តីពី“ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិកប.ស.ស.ជាមន្ត្រីសាធារណៈ” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ”នៅសាលាខេត្តកំពង់ស្ពឺដោយមានការចូលរួមពីមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេតត្តប្រមាណជិត៤០០នាក់។ថ្លែងក្នុងពិធីផ្សព្វផ្សាយ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកពីដើមចមនៃការដាក់ចេញកម្មវិធីនយោបាយថ្នាក់ជាតិទាំងពីររបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះដោយគូសបញ្ជាក់ថា វាគឺជាការសន្យារបស់សម្តេចតេជោ ហ៊ុន សែនកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ក្នុងអំឡុងពេលផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតនាទីក្រុងកោះពេជ្យ។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីកាត់បន្ថយចំណាយ និងការទ្រទ្រង់សុខភាពដល់ប្រជាពលរដ្ឋដែលជាបុគ្គស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកនៃសមាជិកប.ស.ស. និងការបង្កើតឱកាសការងារសមរម្យជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋដែលជាក្រុមគោលដៅឱ្យកាន់តែប្រសើរ។ ចំពោះការអនុវត្តរបបសន្តិសុខសង្គម ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់យ៉ាងមុតមាំថា បុគ្គលស័យនិយោជន៍ និងអ្នកក្នុងបន្ទុកប.ស.ស. នឹងទទួលបានការគាំពារយ៉ាងពេញលេញទាំងសន្តិសុខផ្លូវកាយ និងសន្តិសុខផ្លូវចិត្តដែលអាចជួយបងប្អូនក្នុងការធានាសន្តិសុខសេដ្ឋកិច្ចសម្រាប់ការកសាងជីវភាពគ្រួសារ។ បន្ថែមពីការថែទាំសុខភាពហើយនោះ ឯកឧត្តមរមន្ត្រីបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យឱ្យទទួលបានជំនាញជាក់លាក់និងអាចមានឱកាសការងារបានសមរម្យហើយទទួលបានប្រាក់ឧបត្ថមចំនួន២៨ម៉ឺនរៀលក្នុងមួយខែថែមទៀតផង។ ជាមួយគ្នានេះ ក្រៅពីយុវជនក្រុមគោលដៅ រាជរដ្ឋាភិបាលក៏បានបើកចំហរការបណ្តុះបណ្តាលជូនប្រជាពលរដ្ឋទូទៅ អ្នកកំពុងបម្រើការងារ និងអ្នកកំពុងធ្វើស្រែចំការដែលចង់បានជំនាញពិតប្រាកដ ក៏អាចចូលសិក្សាជាមួយនឹងវេនសិក្សារហូតដល់៧ជម្រើសដែលបត់បែនបំផុតដើម្បីទទួលបានឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ជាងមុន។ នេះបើតាមការគូសបញ្ជាក់ពីឯកឧត្តមរដ្ឋមន្ត្រី។ ដើម្បីឱ្យកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលទាំងពីរនេះទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើទៅដល់អាជ្ញាធរខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមសហការផ្សព្វផ្សាយអំពីសារៈសំខាន់នៃកម្មវិធីទាំងពីរនេះទៅកាន់ប្រជាពលរដ្ឋទាំងអស់ដើម្បីទទួលបានការគាំទ្រ និងទទួលបានអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកម្មវិធីរបស់ប្រមុខរាជរដ្ឋាភិបាល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump និយាយថាអាមេរិក «មិនទាន់ពេញចិត្ត» ជាមួយកិច្ចព្រមព្រៀងអ៊ីរ៉ង់នៅឡើយទេ
05/28/2026 08:05 AM
ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
05/27/2026 09:05 PM
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ
05/27/2026 09:05 PM
ការិយាល័យឧតុនិយមអង់គ្លេស៖ អាកាសធាតុក្តៅជាប់កំណត់ត្រាខែឧសភា មិនទាន់អាចចាត់ថ្នាក់ថាជារដូវក្តៅខ្លាំងនោះទេ
05/27/2026 09:05 PM
ប្រមុខ WHO ព្រមានថា ជម្លោះជំរុញឲ្យ​វិបត្តិជំងឺ​ Ebola កាន់​តែ​អាក្រក់​ នៅភាគខាងកើតកុងហ្គោ
05/27/2026 08:05 PM
ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខសមាជិក អ.ន.ក.តាមខ្នងផ្ទះ ក្នុងខេត្តស្វាយរៀង
05/27/2026 08:05 PM
អ៊ីរ៉ង់៖ សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអាមេរិក នឹងបើកច្រក​សមុទ្រ​ Hormuz ឡើងវិញ និងបញ្ចប់បិទ​ផ្លូវ​ទឹក
05/27/2026 08:05 PM
នគរបាលអេស្ប៉ាញសម្រុកចូលទីស្នាក់ការកណ្តាលគណបក្សសង្គមនិយមរបស់លោក Sanchez
05/27/2026 08:05 PM
ហ្គាណាធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន ក្រោយការវាយប្រហារប្រឆាំងជនបរទេសនៅអាហ្វ្រិកខាងត្បូង
05/27/2026 08:05 PM