ទូតកម្ពុជានៅជប៉ុន ប្រាប់អនុរដ្ឋមន្ត្រីការបរទេសជប៉ុនពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង Online Scams នឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់
ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
ចាប់គិតចាប់ពីខែកក្កដាឆ្នាំមុនដល់ពេលនេះសមត្ថកិច្ចបង្ក្រាប Onlin Scams ជាង៤០០ករណី និងបណ្តេញជនបរទេសជិត ២ម៉ឺននាក់ចេញពីកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងកោតសរសើរមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ថែទាំផ្លូវបានល្អជូនប្រជាពលរដ្ឋ

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បន្តអំពាវនាវដល់ពលរដ្ឋចូលរួមសម្អាតសំរាមសំណល់ប្លាស្ទិកឱ្យអស់ពីសហគមន៍

2024/07/30 01:23:31 pm        161
ក្រចេះ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកសរសើរដល់អាជ្ញាធរគ្រប់ថ្នាក់ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមរៀបចំអនាម័យបរិស្ថាន ទីប្រជុំជន និងទីក្រុងស្អាត គ្មានថង់សំរាមរាយប៉ាយតាមដងផ្លូវដូចពីពេលមុន។ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីការទុកដាក់សំរាម ការប្រែឥរិយាបទវិជ្ជមានចំពោះការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងឱកាសអញ្ជើញជាអធិបតីបើក បើកយុទ្ធនាការ«ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង«កម្ពុជាស្អាត ខ្មែរធ្វើបាន» ស្ថិតនៅខេត្តក្រចេះ នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងបរិស្ថាន រដ្ឋបាលខេត្តក្រចេះ អង្គការGIZ ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ដោយមានការចូលរួម ពីប្រតិភូថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តក្រុង ព្រះសង្ឃ ល៩កគ្រូអ្នគ្រូ សិស្ស និស្សិត និងប្រជាពលរដ្ឋជាច្រើននាក់។នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអំពាវនាវឱ្យពលរដ្ឋចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកឱ្យអស់ពីសហគមន៍ និងទន្លេរបស់យើង ដើម្បីភាពស្អាត និងបៃតងដោយចីរភាព ។ ឯកឧត្តមរដ្ឋមន្រ្តីថ្លែងបន្តដោយភាពជឿជាក់បំផុតថា នឹងមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប និង​ជាពិសេសប្រជាពលរដ្ឋដែលស្រឡាញ់ភាពស្អាត ជាក់ស្តែងក្រសួងបានសម្រេចនូវជោគជ័យ​នៃ​ភាពស្អាតនេះ មួយជំហានរួចទៅហើយ ដោយសារមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ដែលមានចំនួនជិត៨,៧លាននាក់ ​នៅលើប្រធានបទ « ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ » ។ជាមួយគ្នានេះ ការសម្អាតសម្រាមសំណល់ប្លាស្ទិកគឺជាបេសកកម្មរួមគ្នាទាំង​ប្រជាពលរដ្ឋ​នៅទូទាំង​ប្រទេស ​ក្នុងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាបន្តទៀត ចំពោះការចូលរួម​សម្អាតសំរាម សំណល់ប្លាស្ទិកពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប​ នឹងនាំនូវភាពស្អាតរបស់ប្រទេសកម្ពុជា ដែលជាសម្រស់ដ៏ទាក់ទាញស្រូបទាញភ្ញៀវទេសចរណ៍ឱ្យចូលមកទស្សនាកម្ពុជាផងដែរ ។ជាមួយគ្នានេះ ​ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់​ បានសំដែងការគាំទ្រ​យុទ្ធសាស្រ្តចក្រា​វិស័យបរិស្ថាន ដែលបាក់ចេញដើម្បីភាពស្អាត ​ភាពបៃតង និងឆ្ពោះទៅ​ការអភិវឌ្ឍដោយចីរភាព។ តាមរយៈកម្មវិធីនៅថ្ងៃនេះ ​ឯកឧត្តមបានស្នើឱ្យមានការចែករំលែក និងការចូលរួមទាំងអស់គ្នា ទុកដាក់សំរាមឱ្យបានល្អ ​ដើម្បីជៀសវាងកុំឲ្យរាយប៉ាយ ហើយងាយស្រួលក្រុមការងារប្រមូល​យកទុកឲ្យមានរបៀបរៀបរយផងដែរ ​និងធ្វើឱ្យមូលដ្ឋាននិងសហគមន៍ស្អាត។ ជាមួយគ្នានេះ រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ​នឹងបន្តគាំទ្រចូលរួមយុទ្ធនាការដាក់ចេញដោយក្រសួង​បរិស្ថាន សម្អាត​អនាម័យ និងវិចខ្ចប់សម្រាម​ នៅទីតាំងរបស់ខ្លួន ​ដើម្បីសោភ័ណ្ឌភាព និងអនាម័យ​បរិស្ថាន​ស្អាត​នៅពេលអនាគត៕អត្ថបទ៖ ទូច សោភ័ណ

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទត្រពាំងផុង ផ្នែកខាងកើតខាងត្បូង និងខាងជើង នៃក្រុងរលួស

2024/07/30 01:12:02 pm        156
ប្រាសាទត្រពាំងផុង គឺជាប្រាសាទទោល ដែលកសាងឡើងអំពីឥដ្ឋ ស្ថិតនៅភាគខាងត្បូង នៃក្រុងរលួស ក្នុងភូមិគោកស្រុក ឃុំរលួស ដែលមានចម្ងាយ៣គីឡូម៉ែត្រ ពីប្រាសាទបាគង។បច្ចុប្បន្នដោយសារកត្តាអាកាសធាតុ អាយុកាល និងកត្តាមនុស្ស ធ្វើឱ្យប្រាសាទបុរាណមួយនេះ មានសភាពទ្រុឌទ្រោមជាខ្លាំង ជាហេតុធ្វើឱ្យក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ត្រូវរៀបចំជួសជុលក្នុងដំណាក់កាលទី២ នៅផ្នែកខាងកើត ខាងត្បូង និងខាងជើង។លោក សារាយ គឹមហួល ប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារត្រូវតែជួយសង្រ្គោះប្រាសាទត្រពាំងផុងជាបន្ទាន់ ដោយចាប់ផ្ដើមជួសជុល​តាំង​ពី​គ្រឹះរហូតដល់កំពូលប្រាសាទ។លោក មានប្រសាសន៍ទៀតថា ការជួសជុលមាន២ដំណាក់កាល គឺដំណាក់កាលទី១ ជួសជុលផ្នែកខាងលិច ហើយដំណាក់កាលទី២ គឺជួសជុលផ្នែកខាងកើត ខាងត្បូងនិងខាងជើង។ប្រាសាទត្រពាំងផុង កសាងឡើងពីឥដ្ឋបូកជាមួយកំបោរបាយអរពីលើ ដោយមានការតុបតែង​លម្អផ្តែរ ជណ្ដើរ ស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាសាទនេះ មានតួប្រាង្គ៥ មានបណ្ណាល័យ ហើយមានកសិន្ធុទឹកព័ន្ធជុំវិញ។បច្ចុប្បន្នដោយសារប្រាសាទត្រពាំងផុង មានសភាពទ្រុឌទ្រោមខ្លាំង ដូចជា ឥដ្ឋមួយចំនួនបានពុកផុយ ផ្តែរមុខនៅផ្នែកខាងកើតបានបាត់ ទើបក្រុមអភិរក្ស​នៃអាជ្ញាធរ​ជាតិអប្សរា ចាប់ផ្ដើមជួសជុល និងជួយសង្គ្រោះឡើងវិញដោយយកចិត្តទុកដាក់ខ្ពស់បំផុត៕

UN៖ កងទ័ពមួកខៀវកម្ពុជាមានភាពក្លាហាន សេចក្តីថ្លៃថ្នូរ និង​វិជ្ជាជីវៈក្នុង​បេសកកម្ម ដើម្បី​សន្តិភាពពិភពលោក

2024/07/30 12:50:13 pm        218
លោក ចូសិហ្វ ស៊ូអើ(Joseph Scheuer)អ្នកសម្របសម្រួលតំណាងអង្គការសហប្រជាជាតិ ប្រចាំ​កម្ពុជា បានថ្លែងកោតសរសើរចំពោះកងទ័ពមួកខៀវកម្ពុជាទាំងប្រុស ទាំងស្រី ដែល​បាន​បំពេញ​បេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ គឺប្រកបដោយភាពក្លាហាន សេចក្តីថ្លៃថ្នូរ និង​វិជ្ជាជីវៈ​ក្នុងបេសកកម្មរបស់ខ្លួនដើម្បីសន្តិភាពក្នុងបរិស្ថានជុំវិញពិភពលោក បើទោះ​បី​ជា​បេសកកម្ម​ទាំងនោះបានជួបនូវឧបសគ្គ និងភាពលំបាកលំបិនយ៉ាងណាក៏ដោយនោះ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនកង​អនុសេនាធំ​វិស្វកម្ម​ពហុ​ជំនាញ​លេខ​៤២៣ ដែលបានបញ្ចប់បេសកកម្មពីសាធារណរដ្ឋ អាហ្វ្រិកកណ្តាល, ផ្ទេរប្រគល់​ថវិកា​របបគោលនយោបាយ អ.ស.ប ដល់យោធិនរងរបួស នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ចូសិហ្វ ស៊ូអើ បានបញ្ជាក់ថា «កម្ពុជាមានប្រពៃណីល្អក្នុងការរក្សាសន្តិភាព​ដែលមាន​កង​រក្សាសន្តិភាព​កម្ពុជាជាង៩៥០០នាក់ដែលបានបំពេញបេសកកម្មក្នុង១០ប្រទេស។ កងរក្សា​សន្តិភាព​​របស់អង្គការសហប្រជាជាតិ ធ្វើការដោយមិននឿយហត់ ជារឿយៗស្ថិតក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់បំផុត។ ជារួមពួក​គេ​បាន​បង្ហាញ​ពី​គុណសម្បត្តិ​ដ៏​ល្អបំ​ផុត​នៃ​សាមគ្គី​ភាព​សកល និង​គោល​បំណង​សកលដើម្បីសន្តិភាពតាមរយៈការបំពេញបេសកកម្មក្នុងស្ថានការណ៍គ្រោះថ្នាក់ ដើម្បី​ការពារជនងាយរងគ្រោះបំផុត ជាមួយ​នឹង​ការ​តំណាង​ឱ្យ​សហគមន៍​ពិភពលោក​ចម្រុះ​របស់​យើង​។ ពេលនេះកងវិស្វកម្មលេខ៤២៣ ក៏បានចូលរួមប្រពៃណីដ៏មានមោទនភាពនេះ»។តំណាងអង្គការសហប្រជាជាតិរូបនេះ ក៏បាន​លើក​ឡើង​ផង​ដែរ​ថា​កម្ពុជា​ជា​រដ្ឋ​សមាជិក​អាស៊ាន​ឈាន​មុខ​គេមួយក្នុងការជំរុញរបៀបវារៈសន្តិភាព និង​សន្តិសុខ​ស្ត្រីក្នុ​ង​តំបន់​។ កម្ពុជា​ដែល​ជា​ផ្នែក​មួយ បានប្តេជ្ញាបង្កើនការចល័តយុទ្ធនារី ទៅក្នុងប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ ឱ្យបានលើសពី ២០% នៅឆ្នាំ២០២៨។ថ្លែងនៅក្នុងឱកាសនោះដែរនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការ ពារ​ជាតិកម្ពុជា បានបញ្ជាក់អះអាងថា រាជរដ្ឋាភិបាលអាណត្តិទី៧នីតិកាលរដ្ឋសភានេះ គឺគ្មាន​ការ​រារែក នោះឡើយក្នុងការបន្តបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់បណ្តាប្រទេសនៅលើពិភពលោក ដែល​កំពុង​ត្រូវការសន្តិភាពនោះ។នាយឧត្តសេនីយ៍ បានថ្លែងថា«រាជរដ្ឋាភិបាលបានខិតខំអភិវឌ្ឍន៍មធ្យោបាយ សម្រាប់បំពាក់ជូន កង​កម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អ.ស.ប. ពង្រឹងសមត្ថភាពការងារដឹកនាំ កំណត់​គោលនយោបាយ និងលើកកម្ពស់ការហ្វឹកហ្វឺន ជំនាញបច្ចេកទេស​លើ​គ្រប់​វិស័យ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​បន្ថែមទៀត និង​បាន​ប្តេជ្ញា​ចិត្ត​ត្រៀម​ខ្លួនរួចជាស្រេចក្នុងការបន្តបញ្ជូន​កង​រក្សា​សន្តិភាព​របស់កម្ពុជា ចូលរួម ជាមួយអង្គការសហប្រជាជាតិ ក្នុងការថែរក្សាសន្តិភាព និងការ​បោស​សម្អាតមីនមនុស្សធម៌ជាដើម»។នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានរំលឹកផងដែរថា កម្ពុជាកម្ពុជាជាប្រ ទេស​នៅ​លើគន្លងផ្លូវដ៏ប្រសើរ ដែលចាកចេញពីប្រទេសធ្លាប់ទទួលបេសកកម្ម​រក្សាសន្តិភា​ព​អ.ស.ប. មក ជាប្រទេសផ្តល់កងកម្លាំងរក្សាសន្តិភាពផង និងបណ្តុះបណ្តាល​កង​រក្សា​សន្តិភាព​ផង ​ដែលមានទាំងផ្នែក យោធាប្រយុទ្ធការពារ ផ្នែកពេទ្យ គលានុបដ្ឋាយិកា និងកង​កម្លាំង​បោស​សម្អាត​មីន​ឲ្យកាន់តែមានសមត្ថ ភាពនិងប្រសិទ្ធភាពជាដើម៕ អត្ថបទ៖បាន ចក់

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាកំណត់យកថ្ងៃទី៣១កក្កដាស្អែកនេះ ប្រជុំវិសាមញ្ញ នីតិកាលទី៥

2024/07/30 12:34:54 pm        177
កិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានកំណត់យកថ្ងៃទី៣១ ខែកក្កដាស្អែកនេះ ដើម្បីប្រជុំវិសាមញ្ញ នីតិកាលទី៥។យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា នីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់ យកថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០ នាទីព្រឹក ដើម្បីប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការ ដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។សូមបញ្ជាក់ថា តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ព្រឹទ្ធសភា គឺមានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាល ដែលបញ្ញត្តិដោយមាត្រា១១២ថ្មី នៃរដ្ឋធម្មនុញ្ញ គឺជាតួនាទីនយោបាយរបស់ព្រឹទ្ធសភា។ ព្រឹទ្ធសភា ជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ហើយបំពេញកិច្ចការរបស់ខ្លួន ដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន (វាក្យខ័ណ្ឌទី១ មាត្រា៩៩ថ្មី នៃរដ្ឋធម្មនុញ្ញ) ។ព្រឹទ្ធសភាមានគណៈកម្មាធិការអចិន្ត្រៃយ៍មួយ មានភារកិច្ច ដឹកនាំ ចាត់ចែង និងពិនិត្យសម្រេចរាល់សកម្មភាពផេ្សងៗរបស់ព្រឹទ្ធសភា ក្នុងលក្ខខណ្ឌកំណត់នៃបទបញ្ជាផ្ទៃក្នុង ព្រមទាំងមានគណៈកម្មការនានា ដែលទទួលបន្ទុក ការងារតាមវិស័យជាសមត្ថកិច្ច៕

ប្រជាពលរដ្ឋខ្មែរនៅជប៉ុនអបអរសាទរ និងគាំទ្រយ៉ាងខ្លាំងចំពោះការបើកការដ្ឋានសាងសង់​ព្រែកជីកហ្វូណនតេជោ

2024/07/30 12:31:01 pm        159
ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនរួមមាន ពលករ អ្នកបម្រើការងារ និងសិស្សនិស្សិត បានចេញវីដេអូសម្តែងការគាំទ្រ និងអបអរសាទរយ៉ាងពេញ​ទំហឹងចំពោះការ​បើកការដ្ឋាន​សាង​សង់​ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៥ ខែសីហា ខាងមុខនេះ។តាមរយៈវីដេអូគាំទ្រការបើកការដ្ឋានព្រែកជីកជាប្រវត្តិសាស្ត្ររបស់កម្ពុជា ពលករ អ្នកបម្រើការងារ និង​សិស្សនិស្សិតដែលកំពុងបន្តការសិក្សានៅប្រទេសជប៉ុន មានក្តីជឿជាក់យ៉ាងមុតមាំថា គម្រោង​ព្រែកជីកហ្វូណនតេជោ នឹងជួយជំរុញដល់វិស័យដឹកជញ្ជូន និងសេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ និងរីកចម្រើនមួយកម្រិតទៀត។ គម្រោងព្រែកជីកហ្វូណនតេជោ ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានបន្ត និងជំរុញ​ការ​អនុវត្ត​ដោយ​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ គម្រោងព្រែកជីកនេះនឹងតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គជាមួយនិងផ្លូវសមុទ្រ ដែលផ្តល់​ជា​ប្រយោជន៍​ជា​ច្រើន​ដូចជាកាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន ការបង្កើតការងារ​បន្ថែម​នៅ​កំពង់​ផែ​ស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែរណបផ្សេងៗទៀត។ ជាងនេះទៀត ព្រែកជីកហ្វូណនតេជោ ក៏នឹងជំរុញវិស័យកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និង​ចិញ្ចឹមសត្វ និងជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការ​ជំរុញ​​ការ​រីកចម្រើនផ្នែកអចលនទ្រព្យផងដែរ៕

ជនសង្ស័យកាប់បំផ្លាញព្រៃឈើ២ហិកតា និងហ៊ុមរបងយកដី២០ហិកតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ត្រូវបានអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង កំពុងចំណាត់ការតាមនីតិវិធីហើយ

2024/07/30 12:10:24 pm        196
កំពង់ឆ្នាំង៖ ជនសង្ស័យដែលបានកាប់បំផ្លាញព្រៃឈើ២ហិកតា និងហ៊ុមរបងយកដី២០ហិកតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង នៅចំណុច៥៥ ស្ថិតក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បញ្ជូនសំណុំរឿងដល់អយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង និងកំពុងចំណាត់ការបន្តតាមផ្លូវច្បាប់ហើយ ។ នេះបើយោងតាមការបញ្ជាក់របស់លោក មៀន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្ត នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ។លោក មៀន ផល្លា បានបន្តថា ៖ ក្នុងសំណុំរឿងជនសង្ស័យចូលទន្ទ្រានកាប់បំផ្លាញព្រៃឈើអស់២ហិកតា និងហ៊ុព័ទ្ធយកដីក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំនាងកង្រី និងភ្នំទូកមាស ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ហើយត្រូវបានកម្លាំងចំរុះស្រាវជ្រាវរកឃើញកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤នេះ នៅចំណុច៥៥ ស្ថិតក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែងនោះ ត្រូវបានបញ្ជូនសំណុំរឿងទៅដល់សាលាដំបូងខេត្តកំពង់ឆ្នាំងរួចហើយ។ ចំណែកតំណាងអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង កំពុងបន្តនីតិវិធីនេះ។ គួរបញ្ជាក់ថា៖ ក្នុងពេលក្រុមការងារចំរុះ ចុះពិនិត្យនៅទីតាំងកាប់បំផ្លាញព្រៃឈើនៅចំណុចខាងលើនេះ លោក យូ សុគមន៍ ប្រធានគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំនាងកង្រី និងភ្នំទូកមាស ក្នុងស្រុកកំពង់លែង បានអោយដឹងថា៖ ពាក់ព័ន្ធនឹងកន្លែងកាប់ព្រៃឈើចំណុច៥៥ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងនេះ ខាងអ្នកកាប់នោះ គឺកាប់តាមអនុក្រឹតលេខ២៤៥ ដែលប្រជាពលរដ្ឋបានទទួលពីរដ្ឋាភិបាលកាត់ឆ្វៀលអោយរួចហើយ។ ក៏ប៉ុន្តែ នៅក្នុងអនុក្រឹតលេខ២៤៥ មិនមានន័យត្រង់ណា កាត់ឆ្វៀលអោយបុគ្គលដទៃនោះឡើយ ហើយករណីកាប់បំផ្លាញព្រៃឈើក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងនេះ លោកក៏បានដឹងដែរ តែមិនបានទប់ស្កាត់ ៕ កាំង ហុងវាស្នា

BREAKING NEWS រកឃើញសាកសពអាកាសយានិកម្នាក់ទៀតហើយនៅចម្ងាយប្រមាណ ២១០ម៉ែត្រពីឧទ្ធម្ភាចក្រ!

2024/07/30 10:26:53 am        1945
ពោធិ៍សាត់៖ នាវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ បានរកឃើញអាកាសយានិកម្នាក់ទៀតហើយ ឈ្មោះ ស៊ុន ផល្លា (ស្លាប់) នៅពោធិ៍សាត់ចម្ងាយប្រមាណ ២១០ម៉ែត្រ ពីឧទ្ធម្ភាចក្រ។ ចំណុចឧទ្ធម្ភាគចក្រធ្លាក់នៅលើខ្នងភ្នំយ៉ាវយ៉ៃ ចន្លោះទៅភ្នំព្រះ ដែលមានជ្រោះ ជញ្ជាំងភ្នំ និងព្រៃក្រាស់ មានរយៈកម្ពស់ជាង១២០០ម៉ែត្រ។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

2024/07/30 08:43:36 am        251
នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១០ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ លើរបៀបវារៈដូចខាងក្រោម៖១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័ត យល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការ ដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥។២- កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញនីតិកាលទី៥ ។៣- ផ្សេងៗ ៕

នគរបាលខេត្តព្រៃវែងចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋនៅក្នុងឃុំព្រៃព្នៅ

2024/07/30 06:30:23 am        384
ខេត្តព្រៃវែង ៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នគរបាលខេត្តព្រៃវែង បានចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ ដែលរងគ្រោះលិចលង់ដោយជំនន់ទឹកភ្លៀង នៅឃុំព្រៃព្នៅ ខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ឯក អ៉ិត ហាន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។ សូមបញ្ជាក់ថា ទីតាំងដែលមានស្រូវរងគ្រោះខូចខាតដោយជំនន់ទឹកភ្លៀង គឺស្ថិតនៅក្នុងភូមិអង្គារដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង៕

កម្ពុជា-ចិន ចុះហត្ថលេខារួមគ្នាលើគម្រោងលុបបំបាត់ភាពងងឹតដោយជំងឺភ្នែកឡើងបាយ នៅខេត្តកំពង់ស្ពឺ

2024/07/29 08:37:13 pm        194
កំពង់ស្ពឺ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម LEUNG Chun Ying ប្រធានមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន អមដោយឯកឧត្តម Wang Wenbin (វ៉ាង វិនពីន) ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងមូលនិធិGX និងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា, នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ នៅទីសី្តការក្រសួងសុខាភិបាល។នាឱកាសនៃជំនួបឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែករបស់មូលនិធិ GX Foundation នៅក្នុងការគាំទ្រទៅដល់វិស័យសុខាភិបាលកម្ពុជា នាពេលកន្លងមក ជាពិសេសការរួមចំណែករបស់មូលនិធិ នៅក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្តាខេត្តគោលដៅមួយចំនួន។ជាការឆ្លើយតប ឯកឧត្តម ប្រធានមូលនិធិ GX បានសម្តែងនូវការអរគុណជូនចំពោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់មូលនិធិ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល។ភាគីទាំងពីរ បានជួបពិភាក្សានិងឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងមូលនិធិ GX និងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់គម្រោងលុបបំបាត់ភាពងងឹតដោយជំងឺភ្នែកឡើងបាយ នៅខេត្តកំពង់ស្ពឺ ដែលគម្រោងនេះនឹងរួមចំណែកដ៏សំខាន់ក្នុងការលើកកំពស់ប្រព័ន្ធសេវាសុខាភិបាល ឈានទៅសម្រេចគោលដៅលុបបំបាត់ភាពពិការភ្នែកដែលអាចបង្ការបាន នាឆ្នាំ២០៣០ នៅកម្ពុជា ព្រមទាំងឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល ពោលគឺគ្មាននរណាម្នាក់ត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាពនោះទេ។ចុងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន ជាពិសេសមូលនិធិ GX ដែលបានចូលរួមចំណែក ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល សំដៅលើកកម្ពស់សុខុមាលភាព គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ៖ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមសង្គ្រោះបន្តតាមរកមនុស្ស២នាក់ទៀត ក្រោយរកឃើញ៥នាក់នៅមានជីវិត ពីការជាប់ខ្លួនក្នុងរូងភ្នំនៅឡាវ
05/28/2026 10:05 AM
យានដ្រូនអ៊ុយក្រែន ដែលវង្វេងគន្លងបានបង្កើនភាពតានតឹងលើដែនអាកាសនៅភាគខាងកើតរបស់ប្រទេសសមាជិកណាតូ
05/28/2026 10:05 AM
ទូតកម្ពុជានៅជប៉ុន ប្រាប់អនុរដ្ឋមន្ត្រីការបរទេសជប៉ុនពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង Online Scams នឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់
05/28/2026 10:05 AM
លោក Trump៖ លោកអាចរង់ចាំអ៊ីរ៉ង់យូរជាងនេះ និងបានច្រានចោលសម្ពាធបោះឆ្នោតពាក់កណ្តាលអាណត្តិ
05/28/2026 09:05 AM
អង្គការ WHO ព្រមានអំពី «ផលប៉ះពាល់ធ្ងន់ធ្ងរ» នៃជំងឺអេបូឡានិងសង្គ្រាម នៅកុងហ្គោ
05/28/2026 09:05 AM
មន្ត្រី៖ អាមេរិក ធ្វើការវាយប្រហារថ្មីនៅអ៊ីរ៉ង់ទៅលើទីតាំងយោធា និងយានដ្រូន
05/28/2026 09:05 AM
មេដឹកនាំអ៊ុយក្រែន បានផ្ញើលិខិតស្នើសុំគ្រាប់រំសេវការពារដែនអាកាស Patriot ពីលោក Trump
05/28/2026 09:05 AM
អ៊ីស្រាអែលចេញបញ្ជាជម្លៀសប្រជាជនចេញពីតំបន់ភាគខាងត្បូងលីបង់ និងប្រកាសជាតំបន់ប្រយុទ្ធ
05/28/2026 08:05 AM
លោក Trump និយាយថាអាមេរិក «មិនទាន់ពេញចិត្ត» ជាមួយកិច្ចព្រមព្រៀងអ៊ីរ៉ង់នៅឡើយទេ
05/28/2026 08:05 AM
ប៉ូលិសកម្ពុជាបញ្ជាក់ពីការចាប់ជនជាតិសាម៉នពីរនាក់បាញ់ប្រហារលើជនជាតិអូស្ត្រាលីពីរនាក់នៅទីក្រុងហូជីមិញ
05/27/2026 09:05 PM