ប្រមុខការទូតកម្ពុជា-ចិន បញ្ជាក់ឡើងវិញអំពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងវេទិកាពហុភាគី ដើម្បីលើកកម្ពស់ស្ថិរភាពក្នុងតំបន់
បច្ចុប្បន្នភាពករណីគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួន ៨៥នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ
ចងចាំ! ថ្ងៃនេះឆ្នាំមុនវីរកងទ័ពកម្ពុជាត្រូវបានយោធាថៃបំពាន និងលួចបាញ់សម្លាប់ដែលជាសេនារីយោសង្គ្រាមឈ្លានពានទឹកដីកម្ពុជារហូតផ្ទុះជាសង្គ្រាមចំនួនពីរលើក
ទូតកម្ពុជានៅជប៉ុន ប្រាប់អនុរដ្ឋមន្ត្រីការបរទេសជប៉ុនពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង Online Scams នឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

2024/07/30 08:43:36 am        251
នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ១០ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ លើរបៀបវារៈដូចខាងក្រោម៖១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័ត យល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការ ដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥។២- កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញនីតិកាលទី៥ ។៣- ផ្សេងៗ ៕

នគរបាលខេត្តព្រៃវែងចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋនៅក្នុងឃុំព្រៃព្នៅ

2024/07/30 06:30:23 am        384
ខេត្តព្រៃវែង ៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នគរបាលខេត្តព្រៃវែង បានចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ ដែលរងគ្រោះលិចលង់ដោយជំនន់ទឹកភ្លៀង នៅឃុំព្រៃព្នៅ ខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ឯក អ៉ិត ហាន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។ សូមបញ្ជាក់ថា ទីតាំងដែលមានស្រូវរងគ្រោះខូចខាតដោយជំនន់ទឹកភ្លៀង គឺស្ថិតនៅក្នុងភូមិអង្គារដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង៕

កម្ពុជា-ចិន ចុះហត្ថលេខារួមគ្នាលើគម្រោងលុបបំបាត់ភាពងងឹតដោយជំងឺភ្នែកឡើងបាយ នៅខេត្តកំពង់ស្ពឺ

2024/07/29 08:37:13 pm        194
កំពង់ស្ពឺ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម LEUNG Chun Ying ប្រធានមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន អមដោយឯកឧត្តម Wang Wenbin (វ៉ាង វិនពីន) ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងមូលនិធិGX និងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា, នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ នៅទីសី្តការក្រសួងសុខាភិបាល។នាឱកាសនៃជំនួបឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែករបស់មូលនិធិ GX Foundation នៅក្នុងការគាំទ្រទៅដល់វិស័យសុខាភិបាលកម្ពុជា នាពេលកន្លងមក ជាពិសេសការរួមចំណែករបស់មូលនិធិ នៅក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្តាខេត្តគោលដៅមួយចំនួន។ជាការឆ្លើយតប ឯកឧត្តម ប្រធានមូលនិធិ GX បានសម្តែងនូវការអរគុណជូនចំពោះឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់មូលនិធិ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល។ភាគីទាំងពីរ បានជួបពិភាក្សានិងឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងមូលនិធិ GX និងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់គម្រោងលុបបំបាត់ភាពងងឹតដោយជំងឺភ្នែកឡើងបាយ នៅខេត្តកំពង់ស្ពឺ ដែលគម្រោងនេះនឹងរួមចំណែកដ៏សំខាន់ក្នុងការលើកកំពស់ប្រព័ន្ធសេវាសុខាភិបាល ឈានទៅសម្រេចគោលដៅលុបបំបាត់ភាពពិការភ្នែកដែលអាចបង្ការបាន នាឆ្នាំ២០៣០ នៅកម្ពុជា ព្រមទាំងឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល ពោលគឺគ្មាននរណាម្នាក់ត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាពនោះទេ។ចុងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន ជាពិសេសមូលនិធិ GX ដែលបានចូលរួមចំណែក ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល សំដៅលើកកម្ពស់សុខុមាលភាព គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ៖ រដ្ឋា

​អគ្គនាយករងពន្ធនាគារម្នាក់ត្រូវបាន ACU ចាប់ខ្លួនពីបទពុករលួយ និងស៊ីសំណូក

2024/07/29 08:23:27 pm        337
ភ្នំពេញ ៖ អគ្គនាយករងពន្ធនាគារមួយរូបត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនពីបទពុករលួយ និងស៊ីសំណូក។ប្រភពព័ត៌មានបានឲ្យដឹងថា លោក ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារនៃក្រសួងមហាផ្ទៃ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនពីបទពុករលួយ ស៊ីសំណូក និងការប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវ។ ក្រោយចាប់ខ្លួនលោក ព្រុំ ចាន់នី ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ឯកឧត្តម សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងនៅយប់ថ្ងៃទី២៩ កក្កដានេះថា អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនសំណុំរឿងមួយ ទៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលម៉ិញ ថ្ងៃអាទិត្យ ដែលមានជនសង្ស័យមួយរូប ឈ្មោះ ព្រុំ ចាន់នី មានតួនាទីមុនឃាត់ខ្លួនជា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ដែលជាប់សង្ស័យពីបទសមគំនិតក្នុងអំពើស៊ីសំណូក តាមមាត្រា៥៩៤ នៃក្រមព្រហ្មទណ្ឌ និងការប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវ តាមមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។លោក អ៉ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ជនជាប់ចោទឈ្មោះ ព្រុំ ចាន់នី ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ ជាប់ចោទពីបទ សមគំនិតក្នុងអំពើស៉ីសំណូក រំលោភអំណាច និងបទប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិ និងបំណុល។ក្រោយមានការសម្រេចពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសមត្ថកិច្ចបាននាំខ្លួនលោក ព្រុំ ចាន់នី ទៅពន្ធនាគារនៅថ្ងៃទី២៩ កក្កដានេះ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ក្រសួងធនធានទឹកព្រមានឱ្យដឹងថា បណ្ដាទឹកស្ទឹងនៅជុំវិញបឹងទន្លេសាបកំពុងហក់ឡើងជាបន្តបន្ទាប់

2024/07/29 06:45:52 pm        68
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅល្ងាចថ្ងៃទី២៩ ខែកក្កដា បានចេញសេចក្ដីជូនដំណឹងមួយដោយព្រមានឱ្យដឹងថា ទឹកស្ទឹងសំខាន់ៗមួយចំនួននៅជុំវិញបឹងទន្លេសាបមានការកើនឡើងជាបន្តបន្ទាប់ រហូតដល់ស្ទឹងខ្លះឡើងជិតដល់ និងលើសពីកម្ពស់ទឹកប្រុងប្រយ័ត្នទៀតផង។ក្រសួងក៏បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ។ប៉ុន្មានសប្ដាហ៍កន្លងមកនេះ ស្ថានភាពធាតុអាកាសនៅកម្ពុជាឃើញថា មានភ្លៀងធ្លាក់មកច្រើន និងស្ទើរតែរៀងរាល់ថ្ងៃ ជាពិសេសតំបន់ភ្នំ និងសមុទ្ទ។ ស្ថានភាពបែបនេះក៏បានបណ្ដាលឱ្យតំបន់មួយចំនួ នរងជំនន់ទឹកភ្លៀងផងដែរ៕ ដោយ៖ គង់ ឌិន

ជនរងគ្រោះប្រមាណ៣ពាន់នាក់ហើយដែល បានប្រគល់សិទ្ធិជូនមេធាវីរាជរដ្ឋាភិបាលឱ្យការពារក្តី ក្នុងសំណុំរឿងក្រុមហ៊ុន ឡេង ចាន់ណា

2024/07/29 06:02:45 pm        131
ភ្នំពេញ ៖ ឯកឧត្តម គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមេធាវីរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្ដជួបជាមួយជនរងគ្រោះ៣៥០នាក់ទៀត ក្នុងសំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលជាក្រុមទី៩ ។ ជំនួបនេះធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គី តិច បានអះអាងថា ក្រោយទទួលបានការប្រគល់សិទ្ធិពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រុមមេធាវីរាជរដ្ឋាភិបាល បានចាត់ចែងក្រុមការងារបន្ទាន់ភ្លាមៗ ដើម្បីផ្ដល់មធ្យោបាយជូនប្រជាពលរដ្ឋដែលជាជនរងគ្រោះ។ ឯកឧត្តម គី តិច បានគូសបញ្ជាក់ថា ជំហានបន្ទាប់លោកនឹងដឹកនាំមេធាវីរាជរដ្ឋាភិបាល ចុះទៅខេត្តសៀមរាប ដើម្បីផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ សំដៅកាត់បន្ថយការចំណាយក្នុងការងារធ្វើដំណើរមករាជធានីភ្នំពេញ។ដោយឡែក សម្រាប់ជនរងគ្រោះដែលកំពុងបម្រើការងារនៅក្រៅប្រទេសវិញ ពួកគេអាចធ្វើការទំនាក់ទំនងទៅកាន់ស្ថានទូតកម្ពុជាប្រចាំប្រទេសនោះតែម្ដង ដើម្បីផ្ដិតមេដៃប្រគល់សិទ្ធិ ដោយមិនចាំបាច់ធ្វើដំណើរមកកាន់ប្រទេសកម្ពុជាឡើយ។ ឯកឧត្តមបានបញ្ជាក់បន្តថា តាមព័ត៌មានដែលទទួលបាន អាចមានប្រជាពលរដ្ឋជាងប្រមាណ ៥ពាន់នាក់ ដែលអះអាងថាជនរងគ្រោះក្នុងករណីនេះ។ ការជួបប្រជាពលរដ្ឋរងគ្រោះនៅពេលនេះ ក៏មិនខុសពីលើកមុនៗដែរ ពោលធ្វើឡើងក្នុងគោលបំណងធំចំនួន២ រួមមាន ទី១៖ ការប្រគល់សិទ្ធិជាតំណាងដោយស្របច្បាប់ជូនមេធាវី តាមរយៈការផ្ដិតមេដៃដោយស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំ និងទី២៖ ប្រមូលយកភស្ដុតាងដែលបញ្ជាក់ថា ពួកគាត់ជាជនរងគ្រោះយ៉ាងពិតប្រាកដ។ នៅពេលជនរងគ្រោះប្រគល់សិទ្ធិរួចរាល់ហើយនោះ មេធាវីមានសិទ្ធិទៅការពារក្ដីក្នុងសំណុំរឿងដែលប្រគល់សិទ្ធិប៉ុណ្ណោះ ពោលមិនអាចទៅអនុវត្តអ្វីដែលលើសនេះឡើយ ដូច្នេះហើយសូមជនរងគ្រោះទាំងអស់ កុំព្រួយបារម្ភ។ឯកឧត្តម គី តិច បានបន្ថែមទៀតថា កន្លងមកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តែងតាមដានជាប់ជាប្រចាំចំពោះការវិវឌ្ឍន៍ថ្មីៗ ក្នុងសំណុំរឿងនេះ។ ការយកចិត្តទុកដាក់បង្ហាញឲ្យបានឃើញ តាមរយៈការចាប់ជនពាក់ព័ន្ធ និងបញ្ចប់មុខងារឧកញ៉ា និងកំពុងស្វះស្វែងគ្រប់មធ្យោបាយទាំងអស់ ដើម្បីជួយជនរងគ្រោះ។ ឯកឧត្តម សង្កត់ធ្ងន់ថា បច្ចុប្បន្នបុគ្គល ឡេង ចាន់ណា កំពុងស្ថិតក្នុងពន្ធនាគារ ក្រោមចំណាត់ការច្បាប់យ៉ាងម៉ឺងម៉ាត់។រាជរដ្ឋាភិបាលបានចាត់បញ្ជា ក្រុមការងារជំនាញមួយក្រុមទៀត ដើម្បីស្រាវជ្រាវរកទ្រព្យសម្បត្តិរបស់បក្ខពួកអតីតឧកញ៉ា ឡេង ចាន់ណា ដែលបានពីការឆបោកប្រជាពលរដ្ឋនាពេលកន្លងទៅនេះ។សូមបញ្ជាក់ថា ការប្រគល់សិទ្ធិដោយស្របច្បាប់ដើម្បីឲ្យមេធាវីរាជរដ្ឋាភិបាលតតាំងក្ដីតាមផ្លូវតុលាការនៅពេលនេះ គឺមិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ។ នេះជាលើកទី១ហើយ ដែលរាជរដ្ឋាភិបាលបញ្ជូនមេធាវីររដ្ឋាភិបាល ទៅជួយការពារប្រជាពលរដ្ឋក្នុងសំណុំរឿងឯកជន៕អត្ថបទ ៖​សូដាវណ្ណ

​ សម្តេចប្រធានរដ្ឋសភា៖ការផ្តល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដូចគ្នានឹងគោលនយោបាយរបស់សាធារណរដ្ឋកូរ៉េ នៅពេលផ្តើមអភិវឌ្ឍប្រទេសជាតិ

2024/07/29 05:44:07 pm        168
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលមានការរីកចម្រើនជាលំដាប់ នាំមកនូវផលប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋ។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំសាធារណរដ្ឋកូរ៉េគ្រប់ជំនាន់ បានខិតខំលើកកម្ពស់ទំនាក់ទំនងប្រទេសទំាងពីរ ឱ្យមានការរីកចម្រើនជាលំដាប់ ឈានដល់ភាពជាដៃគូយុទ្ធសាស្រ្ត ហើយទំនាក់ទំនងដ៏ល្អនេះ បានបន្តថែរក្សា ពូនជ្រំ ដោយឥស្សរជនបន្តវេនរបស់ កម្ពុជា គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីអាណត្តិទី៧ ដែលពោរពេញដោយថាមពល ចំណេះដឹង និងសីលធម៌ខ្ពស់។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះនៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម លី ឆុល អ៊ូ (Lee Cheol Woo) អភិបាលខេត្ត ខេត្តឃ្យុងសាងប៊ុក ដូ នៃសាធារណរដ្ឋកូរ៉េ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលឯកឧត្តម បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។ខេត្តឃ្យុងសាងប៊ុក ដូ ជាខេត្តមួយដែលសម្តេចប្រធានរដ្ឋសភា ធ្លាប់បានបំពេញទស្សនកិច្ចកាលពីឆ្នាំ២០១៩ ដើម្បីចូលរួមកម្មវិធី “ពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ” ។ សម្តេចបានរំឭកអនុស្សាវរីយ៍ជាច្រើន ដែលមានជាមួយថ្នាក់ដឹកនាំ និងប្រជាជនខេត្តឃ្យុងសាងប៊ុក ដូ ។ សម្តេចបានរំឭកថា ឃ្យុងសាងប៊ុក ដូ មានការចម្រើនខ្លំាងហើយមានវប្បធម៌សម្បូរបែប គួរឱ្យស្ញប់ស្ញែងបំផុត។ នៅក្នុងឱកាសនោះសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ខេត្តឃ្យុងសាងប៊ុក ដូ នៅកម្ពុជា និងអបអរសាទរចំពោះការចងសម្ព័ន្ធមេត្រីជាមួយខេត្តកំពង់ធំរបស់កម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍ជាច្រើនទៀតជូនពលរដ្ឋទំាងសងខាង។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅពេលនេះ ចំពេលដែលកម្ពុជា បានផ្លាស់ប្តូរការដឹកនាំប្រទេសពីឥស្សរជនជំនាន់មុន មកឥស្សរជនបន្តវេន តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ កាលពីឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត នៃការផ្ទេរការដឹកនាំប្រទេសដោយសន្តិវិធី គ្មានហិង្សា ក្នុងប្រវត្តិសាស្រ្ត៥០០ឆ្នាំរបស់កម្ពុជា នៅក្នុងការធានាការពារសុខសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ នៅក្នុងរយៈពេលវែង។ សម្តេចបានគូសបញ្ជាក់ថា យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ របស់កម្ពុជា បានផ្តល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្ស គឺដូចគ្នាទៅនឹង គោលនយោបាយអាទិភាពរបស់សាធារណរដ្ឋកូរ៉េ ដែលបានផ្តោតលើការអភិវឌ្ឍធនធានមនុស្ស បន្ទាប់ពីបានងើបចេញពីសង្រ្គាម ហើយបានធ្វើឱ្យប្រទេសនេះសម្រេចបាននូវការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ឯកឧត្តម លី ឆុល អ៊ូ បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចរដ្ឋសភាធិបតី និងបានអបអរសាទរ សម្តេចរដ្ឋសភាធិបតី ដែលត្រូវបានជ្រើសតំាងជាប្រធានរដ្ឋសភា។ ឯកឧត្តមបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកម្ពុជានាពេលនេះ ដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងខេត្ត ឃ្យុងសាងប៊ុក ដូ និងខេត្តកំពង់ធំ។ ឯកឧត្តមបានលើកឡើងថា កម្ពុជានិងសាធារណរដ្ឋកូរ៉េ មានប្រវត្តិសាស្រ្ត វប្បធម៌ និងបេតិកភណ្ឌបុរាណប្រហាក់ប្រហែលគ្នា ដែលអាចឱ្យប្រទេសទំាងពីរ រួមសហការគ្នាលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងកសិកម្មទំនើប។ ឯកឧត្តមប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់អំពីការរីកចម្រើនរបស់កម្ពុជា និងបានអរគុណកម្ពុជា ដែលបានជួយគំាទ្រសាធារណរដ្ឋកូរ៉េ ពីអតីតកាលនៅពេលដែលសាធារណរដ្ឋកូរ៉េ ឆ្លងកាត់សង្រ្គាម ដែលកាលនោះកម្ពុជាជាប្រទេសអភិវឌ្ឍន៍មួយ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថាក្នុងនាមថ្នាក់ដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចពីការអរគុណចំពោះសាធារណរដ្ខកូរ៉េ ដែលបានជួយកម្ពុជានាពេលកន្លងមក ជាពិសេសក្នុងអំឡុងពេលជំងឺកូវីដ-១៩ នោះឡើយ។ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ជើងហោះពីកម្ពុជាទៅកាន់ពិភពលោកត្រូវបានផ្អាក លើកលែងតែសាធារណរដ្ឋកូរ៉េមួយប៉ុណ្ណោះ ដែលបានបន្តដំណើរការ ដែលនេះជាផ្នែកសំខាន់ជួយដល់កម្ពុជាក្នុងការភ្ជាប់ទំនាក់ទំនងទៅកាន់សកលលោក។ សម្តេចប្រធានរដ្ឋសភា សង្ឃឹមថាដំណើរទស្សនកិច្ច របស់គណៈប្រតិភូខេត្ត ឃ្យុងសាងប៊ុក ដូ នាពេលនេះ នឹងនាំមកនូវការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា រដ្ឋាភិបាល និងទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទំាងពីរ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយថែមទៀត។ សម្តេចរដ្ឋសភាធិបតីសង្ឃឹមថា សាធារណកូរ៉េ នឹងបន្តបង្កើនកូតាប្រជាពលរដ្ឋកម្ពុជា ឱ្យបានចេញទៅបំពេញការងារនៅសាធារណកូរ៉េ ថែមទៀត។នាឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបំពាក់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់សហមេត្រី ដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រទានជូនឯកឧត្តម លី ឆុល អ៊ូ ចំពោះកិច្ចប្រឹងប្រែងយ៉ាងខ្លាំងរបស់ឯកឧត្តម ក្នុងការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ៕

កម្ពុជាកំពុងជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទកាន់តែច្រើន និងរឹងមាំ សម្រាប់បម្រើប្រយោជន៍សាធារណៈ

2024/07/29 05:40:04 pm        51
កំពង់ឆ្នាំង ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរាជរដ្ឋាភិបាល បានកំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមមូលដ្ឋាន គ្រប់ទិសទី កាន់តែប្រសើរ និងប្រកបដោយគុណភាព និងមានភាពប្រទាក់ក្រឡា សម្រាប់ជាប្រយោជន៍សាធារណៈក្នុងការប្រើប្រាស់យូរអង្វែង។​ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង ក្នុងការដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលដីល្បាយ នៅស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយ គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានជំរុញអភិវឌ្ឍសម្រេចនូវសមិទ្ធផលជាច្រើន, ភាពជោគជ័យដ៏ត្រចះត្រចង់នេះ គឺកើតចេញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយក្នុងប្រទេស ដែលបានបង្កលក្ខណៈឱ្យប្រជាជន មានលទ្ធភាពប្រកបរបរចិញ្ចឹមជីវិតតាមប្រក្រតីភាព ហើយក៏ជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដែលដឹកនាំដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម បន្តថា ចំណែកទាក់ទិនការអភិវឌ្ឍជនបទវិញ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលសេនាធិការរបស់រាជរដ្ឋាភិបាល បាន និងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើការស្ថាបនាហេដ្ឋារចនាសមព័ន្ធ ដែលស្ថិតក្រោមក្របខណ្ឌក្រសួងជាច្រើន ជាពិសេសផ្លូវជនបទ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងការកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងផ្លូវក្រាលដីល្បាយថ្មភ្នំ ចំនួន ១ ខ្សែ ប្រវែង ៣ ៨៩០ ម៉ែត្រ, ទទឹង ១២ ម៉ែត្រ, ទទឹងដីស ១៤ ម៉ែត្រ និងផ្លាកឈ្មោះ ផ្លូវចំនួន ២ កន្លែង ស្ថិតក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ នៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលអនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានកំពុងផ្តល់អត្ថប្រយោជន៍សម្រាប់ការធ្វើដំណើរ ជា ពិសេសបម្រើដល់ការចល័តចុះឡើង នៃកងរាជអាវុធហត្ថនៅតំបន់នោះ, នេះជាការឆ្លើយតបតាមតម្រូវការដ៏ពិសិដ្ឋ មិនថា ការអភិវឌ្ឍ សម្រាប់បម្រើផលប្រយោជន៍កងកំលាំង និងប្រជាជននោះឡោះយ។ នៅក្នុងការចុះពិនិត្យគម្រោងផ្លូវខាងលើនេះដែរ, ឯកឧត្តម អ៊ិន ចន្ថា រួមជាមួយក្រុមការងារអន្តរក្រសួង បានចុះជួបសំណេះ សំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើ, នៅក្នុងពិធីនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវ ប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបានផ្តល់អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ ជូនដល់ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ា១ផងដែរ។ ក្នុងពិធីនេះដែរ ឯកឧត្តមក៏បានសំណូមពរដល់ អាជ្ញាធរ កងលំាង និងប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើនេះ សូមចូលរួមថែទាំផ្លូវនេះឱ្យបានគង់វង្សយូរអង្វែង ដើម្បីការធ្វើដំណើរ របស់យើងគ្រប់ៗគ្នា៕អត្ថបទ៖ សុន រ៉ាឌី

[UPDATE] រកឃើញសាកសពអាកាសយានិកម្នាក់ ដែលបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ ខណៈម្នាក់ទៀតកំពុងស្វែងរក

2024/07/29 05:39:54 pm        939
ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ នៅវេលាម៉ោងជាង ៥រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានប្រទះឃើញ សាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ នៅក្នុងឧទ្ធម្ភាគចក្រ ខណៈម្នាក់ទៀតកំពុងបន្តស្វែងរក។ នេះបើតាមការបញ្ជាក់ពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។សូមជម្រាបថា ឧទ្ធម្ភាគចក្រដែលបាត់ពីការទាក់ទងពេលហោះហើរម៉ាក Z-9 លេខ MH912 ត្រូវហ្វឹកហ្វឺនពីភ្នំពេញ-ថ្មដា-ពោធិសាត់-ភ្នំពេញ។ ដោយចេញដំណើរពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ លើឧទ្ធម្ភាគចក្រ មានលោក ស៊ុន ផ្លា ជាប្រធានក្រុម និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក។ ឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង ត្រូវបានកងកម្លាំងរុករកពីខាងលើ តំបន់ព្រៃ ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រប្រទះឃើញពីលើអាកាសនៅចំណុចចង្កេះភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់.

សាខាកាកបាទក្រហមខេត្តកំពង់ចាម និងខេត្ដមណ្ឌលគីរី ចុះអនុស្សារណៈដើម្បីលើកកម្ពស់វិស័យមនុស្សធម៌

2024/07/29 05:35:59 pm        45
កំពង់ចាម ៖ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ស្នាក់ការកណ្ដាល បានធ្វើពិធីចុះអនុស្សរណៈយោគយល់គ្នារវាង សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងសាខាកាកបាទក្រហមកម្ពុជា ខេត្ដមណ្ឌលគីរី ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា។ក្នុងឱកាសនោះលោកជំទាវ ពុំ ចន្ទីនី បាននាំប្រសាស៍ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរ ពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសាខាទាំងពីរ ដែលមានគំនិតផ្ដួចផ្ដើម ព្រមព្រៀងគ្នារៀបចំឱ្យមានជាអនុស្សរណៈនេះ ដើម្បីបង្ហាញពីភាពចេះជួយគ្នាទៅវិញទៅមក រឹតចំណងមិត្តភាព សាមគ្គីភាព សហប្រតិបតិ្តការ និងជួយគាំទ្របច្ចេកទេស ចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរព័ត៌មានឱ្យគ្នាទៅវិញទៅមក ដើម្បីពង្រឹងភាពម្ចាស់ការរបស់សាខាតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ និងការបណ្តុះបណ្តាល ការងារសុខភាពសហគន៍ ការងារលើកកម្ពស់បរិស្ថានបៃតង ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយនានា ក្នុងភូមិសាស្រ្តនៃខេត្តទាំងពីរ។ ក្នុងករណីភាគីណាមួយ ស្នើសុំការឧបត្ថម្ភគាំទ្រ ពីភាគីម្ខាងទៀតនោះ ភាគីស្នើសុំត្រូវលើកសំណើដោយភ្ជាប់មកជាមួយ នូវផែនការសកម្មភាព និងផែនការថវិកាចំណាយ ជូនទៅភាគីជាដៃគូ ដើម្បីពិចារណាផ្តល់ការឧបត្ថម្ភ។លោកជំទាវអគ្គលេខាធិការ បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺជាការចែករំលែកក្នុងសមាគមជាតិយើងរវាងសាខា ដែលមានលទ្ធភាពច្រើន ជួយដល់សាខាដែលមានលទ្ធភាពតិច។ លោកជំទាវបានបន្ដទៀតថា ទោះបីជាសាខាទាំងពីរ បានចុះហត្ថលេខាអនុស្សារណៈជាមួយគ្នាក៏ដោយ ក៏ទីស្នាក់ការកណ្ដាលកាកបាទ្រហមកម្ពុជា នៅតែបន្តការយកចិត្ដទុកដាក់ ជួយធ្វើអន្ដរាគមដដែល នៅពេលដែលមានតម្រូវការចំបាច់ គឺនៅតែជាជំហរផ្ដល់ផ្នែកបច្ចេកទេស និងជាខ្នងបង្អែក ក្នុងការកសាងសមត្ថភាពរបស់សាខានីមួយៗឱ្យមានភាពធន។គួររម្លឹកថាសម្រាប់ឆ្នាំ២០២៤នេះ មានពិធីចុះអនុស្សារណៈចំនួន៣គូររួចមកហើយ ដោយគូរទី១ គឺមានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និង សាខាខេត្តស្ទឹងត្រែង, គូរទីពីរសាខា កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល និងសាខា ខេត្តរតនគីរី, ហើយគូរទី៣នេះគឺសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងសាខាខេត្ដមណ្ឌលគីរី ដោយអនុស្ស រណៈនេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៧ ដោយសាខាទាំងពីរចុងក្រោយនេះ ត្រូវអនុវត្តតាមខ្លឹមសារ នៃអនុស្សរណៈយោគយល់នេះ ដោយអនុលោមតាមកម្រងច្បាប់ កាកបាទក្រហមកម្ពុជា៕​អត្ថបទៈ សំ ងីម​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខការទូតកម្ពុជា-ចិន បញ្ជាក់ឡើងវិញអំពីការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងវេទិកាពហុភាគី ដើម្បីលើកកម្ពស់ស្ថិរភាពក្នុងតំបន់
05/28/2026 11:05 AM
[UPDATE] ក្រុមអ្នកជួយសង្គ្រោះនៅឡាវ ត្រូវការអុកស៊ីសែនបន្ថែមទៀត ដើម្បីបញ្ចប់បេសកកម្មជួយអ្នកជាប់ក្នុងរូងភ្នំ
05/28/2026 11:05 AM
បច្ចុប្បន្នភាពករណីគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួន ៨៥នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ
05/28/2026 10:05 AM
ចងចាំ! ថ្ងៃនេះឆ្នាំមុនវីរកងទ័ពកម្ពុជាត្រូវបានយោធាថៃបំពាន និងលួចបាញ់សម្លាប់ដែលជាសេនារីយោសង្គ្រាមឈ្លានពានទឹកដីកម្ពុជារហូតផ្ទុះជាសង្គ្រាមចំនួនពីរលើក
05/28/2026 10:05 AM
[BREAKING NEWS] អ៊ីរ៉ង់វាយប្រហារមូលដ្ឋានទ័ពអាកាសអាមេរិក បន្ទាប់ពីការវាយប្រហារថ្មីនៅជិតទីក្រុង Bandar Abbas របស់អ៊ីរ៉ង់
05/28/2026 10:05 AM
ក្រុមសង្គ្រោះបន្តតាមរកមនុស្ស២នាក់ទៀត ក្រោយរកឃើញ៥នាក់នៅមានជីវិត ពីការជាប់ខ្លួនក្នុងរូងភ្នំនៅឡាវ
05/28/2026 10:05 AM
យានដ្រូនអ៊ុយក្រែន ដែលវង្វេងគន្លងបានបង្កើនភាពតានតឹងលើដែនអាកាសនៅភាគខាងកើតរបស់ប្រទេសសមាជិកណាតូ
05/28/2026 10:05 AM
ទូតកម្ពុជានៅជប៉ុន ប្រាប់អនុរដ្ឋមន្ត្រីការបរទេសជប៉ុនពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង Online Scams នឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់
05/28/2026 10:05 AM
លោក Trump៖ លោកអាចរង់ចាំអ៊ីរ៉ង់យូរជាងនេះ និងបានច្រានចោលសម្ពាធបោះឆ្នោតពាក់កណ្តាលអាណត្តិ
05/28/2026 09:05 AM
អង្គការ WHO ព្រមានអំពី «ផលប៉ះពាល់ធ្ងន់ធ្ងរ» នៃជំងឺអេបូឡានិងសង្គ្រាម នៅកុងហ្គោ
05/28/2026 09:05 AM